ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ

តតិយភាគ
ភាគទី៧១

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

មហាវគ្គ មណ្ឌបេយ្យកថា

[១] ម្នាលភិក្ខុទាំងឡាយ កាលព្រះសាស្តាគង់នៅក្នុងទីចំពោះមុខ ព្រហ្មចរិយៈនេះ ថ្លាគួរ​ក្រេបផឹក កាលព្រះសាស្តាគង់នៅក្នុងទីចំពោះមុខ សភាពថ្លាមាន ៣ យ៉ាង គឺទេសនាថ្លា ១ អ្នកទទួលថ្លា ១ ព្រហ្មចរិយៈថ្លា ១។

ទេសនាថ្លា តើដូចម្តេច។  ការប្រាប់ ការសំដែង ការបញ្ញត្តិ ការតាំងទុក ការបើក ការវែក​ញែក ការធើ្វឲ្យរាក់នូវអរិយសច្ច ៤ ការប្រាប់ ការសំដែង ការបញ្ញត្តិ ការតាំងទុក ការបើក ការវែកញែក ការធើ្វឲ្យរាក់នូវសតិប្បដ្ឋាន ៤។បេ។  នូវសម្មប្ប ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គមានអង្គ ៨ នេះទេសនាថ្លា។

អ្នកទទួលថ្លា តើដូចមេ្តច។  ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា និងមនុស្ស ឬពួក​ជន​ដទៃណាមួយជាអ្នកដឹង នេះអ្នកទទួលថ្លា។

ព្រហ្មចរិយៈថ្លា តើដូចមេ្តច។  អរិយមគ្គមានអង្គ ៨ នេះឯង។  ដូចមេ្តចខ្លះ។  គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ នេះព្រហ្មចរិយៈថ្លា។

[២] សទ្ធិន្រ្ទិយ ថ្លាដោយការជឿស៊ប់ អស្សទ្ធិយៈ (ការមិនជឿ) ជាកករល្អក់ បុគ្គល​លះ​ចោល​នូវអស្សទិ្ធយៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយ ការជឿស៊ប់ របស់សទ្ធិន្ទ្រិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរ​ក្រេបផឹក វីរិយិន្រ្ទិយ ថ្លាដោយការផ្គងឡើង កោសជ្ជៈ ជាកករល្អក់ បុគ្គលលះ​ចោលនូវ​កោសជ្ជៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយការ ផ្គងឡើង របស់វីរិយិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សតិន្រ្ទិយ ថ្លាដោយការប្រុង បមាទៈ ជាកករល្អក់ បុគ្គល លះចោលនូវបមាទៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយការប្រុង របស់សតិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លា គួរក្រេបផឹក សមាធិន្រ្ទិយ ថ្លាដោយ​ការ​មិនរាយមាយ ឧទ្ធច្ចៈ ជាកករល្អក់ បុគ្គលលះ ចោលនូវឧទ្ធច្ចៈជាកករល្អក់ ហើយ​ក្រេប​ផឹកនូវ ធម្មជាតដ៏ថ្លាដោយការមិនរាយមាយ របស់សមាធិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរក្រេបផឹក បញ្ញិន្រ្ទិយ ថ្លាដោយការឃើញ អវិជ្ជាជាកករល្អក់ បុគ្គលលះចោលនូវ អវិជ្ជាជាកករល្អក់ ហើយក្រេបផឹក​នូវធម្មជាត​ដ៏ថ្លា​ដោយការឃើញ របស់បញ្ញិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សទ្ធា ពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះការមិនជឿ ការ​មិនជឿ ជាកករល្អក់ បុគ្គលលះ ចោលនូវការមិនជឿ ជាកករល្អក់ ហើយ​ក្រេបផឹក​នូវ​ធម្មជាត​ដ៏ថ្លា ដោយការមិនញាប់ ញ័រ ព្រោះធម្មជាតិមិនជឿ របស់សទ្ធាពលៈ (ដោយ​ព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក វីរិយពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះសេចក្តីខ្ជិល សេចក្តីខ្ជិល ជាកករល្អក់ បុគ្គលលះ​ចោល​នូវសេចក្តីខ្ជិលជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការមិនញាប់ញ័រ ព្រោះ​សេចក្តីខ្ជិល របស់ វីរិយពលៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរ ក្រេបផឹក សតិពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះបមាទៈ បមាទៈ ជាកករល្អក់ បុគ្គលលះចោលនូវបមាទៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាត ដ៏ថ្លា​ដោយការ មិនញាប់ញ័រព្រោះបមាទៈ របស់សតិពលៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សមាធិពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះ​ឧទ្ធច្ចៈ ឧទ្ធច្ចៈ ជាកករល្អក់ បុគ្គលលះចោលនូវឧទ្ធច្ចៈជាកករល្អក់ ហើយក្រេប ផឹកនូវ​ធម្មជាតដ៏ថ្លា ដោយការមិនញាប់ញ័រព្រោះឧទ្ធច្ចៈ របស់សមាធិពលៈ (ដោយ ព្រហ្មចរិយៈ​ណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក បញ្ញាពលៈ ថ្លាដោយ​ការមិនញាប់ញ័រព្រោះអវិជ្ជា អវិជ្ជា ជាកករល្អក់ បុគ្គលលះចោលនូវអវិជ្ជាជា កករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការមិនញាប់ញ័រ ព្រោះអវិជ្ជា របស់ បញ្ញាពលៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរ ក្រេបផឹក សតិសម្ពោជ្ឈង្គ ថ្លាដោយការប្រុង បមាទៈ ជាកករល្អក់ បុគ្គលលះចោលនូវបមាទៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការប្រុង របស់សតិសម្ពោជ្ឈង្គ (ដោយ​ព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក ធម្មវិចយ​សម្ពោជ្ឈង្គ ថ្លាដោយការជ្រើសរើសធម៌ អវិជ្ជា ជាកករល្អក់ បុគ្គលលះចោលនូវអវិជ្ជា ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការជ្រើសរើស របស់ធម្មវិចយ​សម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរ​ក្រេបផឹក វីរិយសម្ពោជ្ឈង្គ ថ្លាដោយការផ្គងឡើង សេចក្តីខ្ជិលជាកករល្អក់ បុគ្គលលះ​ចោលនូវសេចក្តីខ្ជិល ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការផ្គងឡើង របស់វីរិយសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក បីតិសម្ពោជ្ឈង្គ ថ្លាដោយការផ្សាយ សេចក្តីក្តៅក្រហាយ​ជាកករ​ល្អក់ បុគ្គលលះចោលនូវសេចក្តីក្តៅក្រហាយ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការផ្សាយ របស់បីតិសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថាថ្លាគួរក្រេបផឹក បស្សទ្ធិសម្ពោជ្ឈង្គ ថ្លាដោយការស្ងប់រម្ងាប់ ធម្មជាតជា​ទីតាំងនៃសេចក្តីអាក្រក់ ជាកករល្អក់ បុគ្គលលះចោលនូវធម្មជាត​ជាទីតាំងនៃ​សេចក្តី​អាក្រក់ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការស្ងប់ របស់​បស្សទ្ធិសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា​ថ្លាគួរក្រេបផឹក សមាធិសម្ពោជ្ឈង្គ ថ្លាដោយការមិនរាយមាយ ឧទ្ធច្ចៈ ជាកករល្អក់ បុគ្គល​លះចោលនូវឧទ្ធច្ចៈជាកករល្អក់ ហើយក្រេបផឹក​នូវធម្មជាត​ដ៏ថ្លាដោយ​ការមិនរាយមាយ របស់ សមាធិសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរក្រេបផឹក ឧបេក្ខាសម្ពោជ្ឈង្គ ថ្លាដោយការរំពឹង ការមិនរំពឹង ជាកករល្អក់ បុគ្គលលះចោលនូវការមិនរំពឹងជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយ ការរំពឹងរបស់ឧបេក្ខាសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សម្មាទិដ្ឋិ ថ្លាដោយការឃើញ មិច្ឆាទិដ្ឋិ ជាកករល្អក់ បុគ្គល​លះចោលនូវមិច្ឆាទិដ្ឋិជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការ ឃើញ​របស់​សម្មាទិដ្ឋិ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយនោះ) ឈ្មោះ ថាថ្លាគួរក្រេបផឹក សម្មាសង្កប្បៈ ថ្លាដោយការលើកចិត្តឡើង (កាន់អារម្មណ៍) មិច្ឆា សង្កប្បៈ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាសង្កប្បៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការ​លើក​ចិត្តឡើង របស់សម្មាសង្កប្បៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សម្មាវាចា ថ្លាដោយការកំណត់ មិច្ឆាវាចាជាកករល្អក់ បុគ្គលលះ​ចោលនូវមិច្ឆាវាចា ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការកំណត់ របស់​សម្មាវាចា (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លា​គួរក្រេបផឹក សម្មាកម្មន្តៈ ថ្លាដោយការខ្នះខ្នែង មិច្ឆាកម្មន្តៈ ជាកករល្អក់ បុគ្គលលះ​ចោល​នូវមិច្ឆាកម្មន្តៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការខ្នះខ្នែង របស់​សម្មាកម្មន្តៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លា​គួរក្រេបផឹក សម្មាអាជីវៈ ថ្លាដោយសេចក្តីផូរផង់ មិច្ឆាអាជីវៈ ជាកករល្អក់ បុគ្គល​លះចោលនូវមិច្ឆាអាជីវៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយសេចក្តីផូរផង់ របស់សម្មាអាជីវៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា​ថ្លាគួរក្រេបផឹក សម្មាវាយាមៈ ថ្លាដោយការផ្គងឡើង មិច្ឆាវាយាមៈ ជាកករល្អក់ បុគ្គល​លះចោលនូវមិច្ឆាវាយាមៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការ​ផ្គងឡើង របស់សម្មាវាយាមៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរក្រេបផឹក សម្មាសតិ ថ្លាដោយការប្រុង មិច្ឆាសតិ ជាកករល្អក់ បុគ្គល​លះចោលនូវមិច្ឆាសតិជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការប្រុង របស់​សម្មាសតិ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លា គួរក្រេប​ផឹក សម្មាសមាធិ ថ្លាដោយការមិនរាយមាយ មិច្ឆាសមាធិ ជាកករល្អក់ បុគ្គលលះ ចោលនូវមិច្ឆាសមាធិ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការមិន​រាយមាយ របស់សម្មាសមាធិ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា​ថ្លាគួរក្រេបផឹក។

[៣] សេចក្តីថ្លាក៏មាន ធម្មជាតគួរក្រេបផឹកក៏មាន សភាពកករល្អក់ក៏មាន សទ្ធិន្រ្ទិយ ថ្លា​ដោយ​ការជឿ ការមិនជឿ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុង​សទ្ធិន្រ្ទិយ​នោះ ឯណា នេះជាធម្មជាតគួរក្រេបផឹក វីរិយិន្រ្ទិយ ថ្លាដោយការផ្គងឡើង សេចក្តីខ្ជិល ជា​កករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងវីរិយិន្រ្ទិយនោះឯណា នេះជាធម្មជាត​គួរ​ក្រេបផឹក សតិន្រ្ទិយ ថ្លាដោយការប្រុង បមាទៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រស​នៃវិមុត្តិ ក្នុងសតិន្រ្ទិយនោះ ឯណា នេះជាធម្មជាតគួរក្រេបផឹក សមាធិន្រ្ទិយ ថ្លាដោយ​ការមិនរាយមាយ ឧទ្ធច្ចៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុង​សមាធិន្រ្ទិយ​នោះ ឯណា នេះជាធម្មជាតគួរក្រេបផឹក បញ្ញិន្រ្ទិយថ្លាដោយការឃើញ អវិជ្ជា ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងបញ្ញិន្រ្ទិយនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សទ្ធាពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះការមិនជឿ ការមិនជឿ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសទ្ធាពលៈ នោះឯណា នេះជាធម្មជាតគួរក្រេបផឹក វីរិយពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះសេចក្តីខ្ជិល សេចក្តីខ្ជិលជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងវីរិយពលៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សតិពលៈ ថ្លាដោយ​ការមិនញាប់ញ័រ ព្រោះបមាទៈ បមាទៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសតិពលៈនោះឯណា នេះជា​ធម្មជាតគួរក្រេបផឹក សមាធិពលៈ ថ្លាដោយការ​មិន​ញាប់ញ័រ​ព្រោះឧទ្ធច្ចៈ ឧទ្ធច្ចៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុង​សមាធិពលៈ​នោះឯណា នេះជា ធម្មជាតគួរក្រេបផឹក បញ្ញាពលៈ ថ្លាដោយការ​មិន​ញាប់ញ័រ​ព្រោះអវិជ្ជា អវិជ្ជា ជា កករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុង​បញ្ញាពលៈ​នោះឯណា នេះជាធម្មជាតគួរក្រេបផឹក សតិសម្ពោជ្ឈង្គ ថ្លាដោយការប្រុង បមាទៈ​ជា​កករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសតិសម្ពោជ្ឈង្គនោះឯណា នេះជា​ធម្មជាតគួរ ក្រេបផឹក ធម្មវិចយសម្ពោជ្ឈង្គ ថ្លាដោយការជ្រើសរើសធម៌ អវិជ្ជា ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងធម្មវិចយសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាត​គួរក្រេបផឹក វីរិយសម្ពោជ្ឈង្គ ថ្លាដោយការផ្គងឡើង សេចក្តីខ្ជិលជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងវីរិយសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក បីតិសម្ពោជ្ឈង្គ ថ្លាដោយការផ្សាយទៅ សេចក្តីក្តៅក្រហាយ ជាកករល្អក់ រសនៃអត្ថ រសនៃ​ធម៌ រសនៃវិមុត្តិ ក្នុងបីតិសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក បស្សទ្ធិ​សម្ពោជ្ឈង្គ ថ្លាដោយការស្ងប់ ធម្មជាតជាទីតាំងនៃសេចក្តីអាក្រក់ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងបស្សទ្ធិសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សមាធិសម្ពោជ្ឈង្គ ថ្លាដោយការមិនរាយមាយ ឧទ្ធច្ចៈជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃ​វិមុត្តិ ក្នុងសមាធិសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក ឧបេក្ខា​សម្ពោជ្ឈង្គ ថ្លាដោយការនឹករំពឹង ការមិននឹករំពឹង ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងឧបេក្ខាសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក។

[៤] សម្មាទិដ្ឋិ ថ្លាដោយការឃើញ មិច្ឆាទិដ្ឋិ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាទិដ្ឋិនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាសង្កប្បៈ ថ្លាដោយការ​លើកចិត្ត​ឡើង (កាន់អារម្មណ៍) មិច្ឆាសង្កប្បៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុង​សម្មាសង្កប្បៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាវាចា ថ្លាដោយការកំណត់ទុក មិច្ឆាវាចា ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាវាចានោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាកម្មន្តៈ ថ្លាដោយការខ្នះខ្នែង មិច្ឆាកម្មន្តៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាកម្មន្តៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាអាជីវៈ ថ្លាដោយសេចក្តីបរិសុទ្ធ មិច្ឆាអាជីវៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាអាជីវៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាវាយាមៈ ថ្លា​ដោយ​ការផ្គងឡើង មិច្ឆាវាយាមៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុង​សម្មាវាយាមៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាសតិ ថ្លាដោយការប្រុង មិច្ឆាសតិ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាសតិនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាសមាធិ ថ្លាដោយការមិនរាយមាយ មិច្ឆាសមាធិ ជាកករ​ល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាសមាធិនោះឯណា នេះជាធម្មជាត​គួរក្រេបផឹក សម្មាទិដ្ឋិ ថ្លាដោយការឃើញ សម្មាសង្កប្បៈ ថ្លាដោយការលើកចិត្តឡើង (កាន់អារម្មណ៍) សម្មាវាចា ថ្លាដោយការកំណត់ សម្មាកម្មន្តៈ ថ្លាដោយការខ្នះខ្នែង សម្មាអាជីវៈ ថ្លាដោយសេចក្តីបរិសុទ្ធិ សម្មាវាយាមៈ ថ្លាដោយការផ្គងឡើង សម្មាសតិ ថ្លាដោយការប្រុង សម្មាសមាធិ ថ្លាដោយការមិនរាយមាយ សតិសម្ពោជ្ឈង្គ ថ្លាដោយ​ការប្រុង ធម្មវិចយសម្ពោជ្ឈង្គ ថ្លាដោយការជ្រើសរើសធម៌ វីរិយសម្ពោជ្ឈង្គ ថ្លាដោយ​ការផ្គងឡើង បីតិសម្ពោជ្ឈង្គ ថ្លាដោយការផ្សាយទៅ បស្សទ្ធិសម្ពោជ្ឈង្គ ថ្លាដោយការស្ងប់ សមាធិសម្ពោជ្ឈង្គ ថ្លាដោយការមិនរាយមាយ ឧបេក្ខាសម្ពោជ្ឈង្គ ថ្លាដោយការនឹករំពឹង សទ្ធាពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះការមិនជឿ វីរិយពលៈ ថ្លាដោយការ​មិនញាប់ញ័រ ព្រោះសេចក្តីខ្ជិល សតិពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះបមាទៈ សមាធិពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះឧទ្ធច្ចៈ បញ្ញាពលៈ ថ្លាដោយការ​មិន​ញាប់ញ័រ ព្រោះអវិជ្ជា សទ្ធិន្រ្ទិយ ថ្លាដោយការជឿស៊ប់ វីរិយិន្រ្ទិយ ថ្លាដោយការផ្គងឡើង សតិន្រ្ទិយ ថ្លាដោយការប្រុង សមាធិន្រ្ទិយ ថ្លាដោយការមិនរាយមាយ បញ្ញិន្រ្ទិយ ថ្លាដោយ ការឃើញ ឥន្រ្ទិយ ថ្លាដោយអត្ថថាជាអធិបតី ពលៈ ថ្លាដោយអត្ថថាមិនញាប់ញ័រ ពោជ្ឈង្គ ថ្លាដោយអត្ថថាចេញចាក (វដ្តៈ) មគ្គ ថ្លាដោយអត្ថថាជាហេតុ សតិប្បដ្ឋាន ថ្លាដោយ​អត្ថថាប្រុង សម្មប្បធាន ថ្លាដោយអត្ថថាតំកល់ទុក ឥទ្ធិបាទ ថ្លាដោយអត្ថថា សម្រេច សមថៈ ថ្លាដោយអត្ថថាមិនរាយមាយ វិបស្សនា ថ្លាដោយអត្ថថាឃើញរឿយ ៗ សមថៈ និងវិបស្សនា ថ្លាដោយអត្ថថាមានរសតែមួយ ធម៌ដែលជាប់គ្នាជាគូ ថ្លា ដោយអត្ថថា​មិនកន្លង (នូវគ្នានឹងគ្នា) សីលវិសុទ្ធិ ថ្លាដោយអត្ថថាសង្រួម ចិត្តវិសុទ្ធិ ថ្លាដោយ​អត្ថថាមិនរាយមាយ ទិដ្ឋិវិសុទ្ធិ ថ្លាដោយអត្ថថាឃើញ វិមោក្ខ ថ្លាដោយអត្ថថា រួច វិជ្ជា ថ្លាដោយអត្ថថាត្រាស់ដឹង វិមុត្តិ ថ្លាដោយអត្ថថាលះចេញស្រឡះ ខយញ្ញាណ ថ្លាដោយ​អត្ថថា ផ្តាច់បង់ស្រឡះ អនុប្បាទញ្ញាណ ថ្លាដោយអត្ថថា រម្ងាប់ ឆន្ទៈ​ថ្លាដោយ អត្ថថា​ឫសគល់ មនសិការៈ ថ្លាដោយអត្ថថាតាំងឡើងព្រម ផស្សៈ ថ្លាដោយអត្ថថា ប្រមូល វេទនា ថ្លាដោយអត្ថថាប្រជុំចុះ សមាធិ ថ្លាដោយអត្ថថាជាប្រធាន សតិ ថ្លា ដោយអត្ថថា​ជាអធិបតី បញ្ញា ថ្លាដោយអត្ថថាក្រៃលែងជាងធម៌ទាំងនោះ វិមុត្តិ ថ្លា ដោយអត្ថថាជាខ្លឹម និញ្វនដែលជាពួកអមតៈ ថ្លាដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា)។

ចប់ មណ្ឌបេយ្យកថា។

ចប់ ភាណវារៈ។

ចប់ មហាវគ្គ ទី១។

ឧទ្ទាននៃវគ្គនោះគឺ

ក្នុងវគ្គនោះមាន ញាណ ១ ទិដ្ឋិ ១ ការដកដង្ហើមចេញ ១ ឥន្រ្ទិយ ១ វិមោក្ខជាគំរប់ប្រាំ ១ គតិ ១ កម្ម ១ វិបល្លាស ១ មគ្គ ១ ដប់នឹងសភាពថ្លា។

និកាយដ៏ប្រសើរនេះ លោកតំកល់ទុកហើយ មិនមានធម៌ដទៃស្មើផង ជាដំបូងផង សំខាន់​ផង ជាមគ្គដ៏ប្រសើរផង។

យុគនទ្ធវគ្គ យុគនទ្ធកថា

[៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ សម័យមួយ ព្រះអានន្ទមានអាយុគង់នៅក្នុង ឃោសិតារាម ទៀបក្រុងកោសម្ពី។  ក្នុងទីនោះឯង ព្រះអានន្ទមានអាយុ បានហៅពួក ភិក្ខុថា ម្នាល​អាវុសោ​ទាំងឡាយ។  ភិក្ខុទាំងនោះទទួលស្តាប់ព្រះអានន្ទមានអាយុថា ករុណា អាវុសោ។  ព្រះអានន្ទមានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បព្វជិតណាមួយ ទោះភិក្ខុក្តី ភិក្ខុនីក្តី ព្យាករអរហត្តក្នុងសំណាក់ខ្ញុំ ដោយមគ្គ ៤ សព្វគ្រប់ ឬដោយ​មគ្គទាំង​នុ៎ះ មគ្គណាមួយ តើមគ្គទាំង ៤ ដូចមេ្តចខ្លះ។

ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនវិបស្សនា មានសមថៈជា ប្រធាន កាលភិក្ខុនោះ ចម្រើនវិបស្សនា មានសមថៈជាប្រធាន មគ្គរមែងកើតឡើង ភិក្ខុ នោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះ សេព ចម្រើន ធើ្វឲ្យច្រើន​នូវមគ្គនោះ ភិក្ខុនោះក៏លះបង់សញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយ ក៏វិនាស។

ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើនសមថៈ មានវិបស្សនាជាប្រធាន កាលភិក្ខុ​នោះ ចម្រើនសមថៈមានវិបស្សនាជាប្រធាន មគ្គក៏កើតឡើង ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះ សេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស។

ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូគឺ សមថៈ និង​វិបស្សនា កាលភិក្ខុនោះចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនានោះ មគ្គក៏​កើតឡើង ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយ​ក៏វិនាស។

ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុមានចិត្តមិនច្រួលច្រាលដោយ ឧទ្ធច្ចៈក្នុងធម៌ ម្នាលអាវុសោទាំងឡាយ​ មានសម័យដែលចិត្តឋិតល្អ តាំងនៅស៊ប់ ជាចិត្តខ្ពស់ឯក តាំង​នៅ​មាំ មគ្គរបស់ភិក្ខុនោះ ក៏កើតឡើង ​ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យ​ច្រើន​នូវមគ្គ​នោះ កាលភិក្ខុនោះសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះ ក៏លះសញ្ញោជនៈ​ទាំងឡាយ អនុស័យទាំងឡាយក៏វិនាស។  ម្នាលអាវុសោ ទាំងឡាយ បព្វជិតណាមួយ ទោះភិក្ខុក្តី ភិក្ខុនីក្តី​ តែងព្យាករអរហត្តក្នុងសំណាក់ខ្ញុំ ដោយមគ្គទាំង ៤ នេះ សព្វគ្រប់ ឬដោយមគ្គៈទាំងនុ៎ះ មគ្គណាមួយ។

សុត្តន្តនិទ្ទេស

[៦] ភិក្ខុចម្រើនវិបស្សនា មានសមថៈជាប្រធាន តើដូចមេ្តច។  ភាពនៃចិត្តមាន អារម្មណ៍​តែមួយ មិនរាយមាយ ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថាសមាធិ ឈ្មោះថា វិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ថាមិនទៀង ឈ្មោះថា វិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ថាមិនមែន​ខ្លួននូវធម៌​ទាំងឡាយ​ដែលកើតក្នុងសមាធិនោះ។  សមថៈ (កើត) មុន វិបស្សនា (កើត) ក្រោយ ហេតុនោះ លោកពោលថា ភិក្ខុចម្រើនវិបស្សនា មានសមថៈជាប្រធាន ដោយ ប្រការដូច្នេះ។

ពាក្យថា ចម្រើន បានដល់ ការចម្រើន (ភាវនា) ៤ យ៉ាង គឺ ការចម្រើនដោយ អត្ថថា មិនកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ ១ ការចម្រើន ដោយអត្ថ ថាមានរសតែមួយ នៃឥន្រ្ទិយទាំងឡាយ ១ ការចម្រើន ដោយអត្ថថានាំទៅដោយវីរិយៈ ដ៏សមគួរដល់ឥន្រ្ទិយនោះ ១ ការចម្រើន ដោយអត្ថថាឧស្សាហ៍សេព ១។

សំនួរត្រង់ពាក្យថា មគ្គក៏កើតឡើង តើមគ្គកើតឡើងដូចមេ្តច មគ្គគឺសម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ កើតឡើង មគ្គគឺសម្មាសង្កប្បៈ ដោយអត្ថថា លើកចិត្តឡើង (កាន់អារម្មណ៍) កើត​ឡើង មគ្គគឺសម្មាវាចា ដោយអត្ថថាកំណត់ កើតឡើង មគ្គគឺ សម្មាកម្មន្តៈ ដោយ​អត្ថថា​ខ្នះខ្នែង កើតឡើង មគ្គគឺសម្មាអាជីវៈ ដោយអត្ថថាផូរផង់ កើតឡើង មគ្គគឺ​សម្មាវាយាមៈ ដោយអត្ថថាផ្គងទុក កើតឡើង មគ្គគឺសម្មាសតិ ដោយអត្ថថាប្រុង កើត​ឡើង មគ្គគឺ​សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ កើតឡើង មគ្គកើតឡើង យ៉ាងនេះ​ឯង។

អធិប្បាយពាក្យថា ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ត្រង់ពាក្យថា សេព តើសេពដូចមេ្តច។  ភិក្ខុកាលនឹករំពឹងរក (នូវមគ្គ) ឈ្មោះថាសេព កាលដឹង ឈ្មោះ​ថា សេព កាលឃើញ ឈ្មោះថាសេព កាលពិចារណា ឈ្មោះថាសេព កាល​អធិដ្ឋាន​នូវចិត្ត ឈ្មោះថាសេព កាលជឿស៊ប់ដោយសទ្ធា ឈ្មោះថាសេព កាលផ្គងនូវព្យាយាម ឈ្មោះថា​សេព កាលប្រុងនូវស្មារតី ឈ្មោះថាសេព កាលតំកល់ទុកនូវចិត្ត ឈ្មោះថាសេព កាលដឹង​ច្បាស់ដោយបញ្ញា ឈ្មោះថាសេព កាលដឹងចំពោះនូវធម៌ដែលគួរដឹង ឈ្មោះថាសេព កាលកំណត់ដឹងនូវធម៌ដែលគួរកំណត់ដឹង ឈ្មោះថា សេព កាលលះនូវធម៌ដែលគួរលះ ឈ្មោះថាសេព កាលចម្រើននូវធម៌ដែលគួរចម្រើន ឈ្មោះថាសេព ភិក្ខុកាលធើ្វឲ្យជាក់​ច្បាស់​នូវធម៌ដែលគួរធើ្វឲ្យជាក់ច្បាស់ ឈ្មោះថា សេព ភិក្ខុសេព យ៉ាងនេះឯង។

សំនួរត្រង់ពាក្យថា ចម្រើន តើចម្រើនដូចមេ្តច។  ភិក្ខុកាលនឹករំពឹងរក ឈ្មោះថា ចម្រើន កាលដឹង ឈ្មោះថាចម្រើន កាលឃើញ ឈ្មោះថាចម្រើន កាលពិចារណា ឈ្មោះថា​ចម្រើន កាលអធិដ្ឋាននូវចិត្ត ឈ្មោះថាចម្រើន កាលជឿស៊ប់ដោយសទ្ធា ឈ្មោះថាចម្រើន កាលផ្គងព្យាយាម ឈ្មោះថាចម្រើន កាលប្រុងស្មារតី ឈ្មោះថា ចម្រើន កាល​តំកល់​ទុកនូវចិត្ត ឈ្មោះថាចម្រើន កាលដឹងច្បាស់ដោយបញ្ញា ឈ្មោះថា ចម្រើន កាលដឹង​ចំពោះ​នូវធម៌ដែលគួរដឹង ឈ្មោះថាចម្រើន កាលកំណត់ដឹងនូវធម៌ ដែលគួរកំណត់ដឹង ឈ្មោះថាចម្រើន កាលលះនូវធម៌ដែលគួរលះ ឈ្មោះថាចម្រើន កាលចម្រើននូវធម៌ដែល​គួរចម្រើន ឈ្មោះថាចម្រើន កាលធើ្វឲ្យជាក់ច្បាស់នូវធម៌ ដែលគួរធើ្វឲ្យជាក់ច្បាស់ ឈ្មោះថា​ចម្រើន ភិក្ខុចម្រើន យ៉ាងនេះឯង។

សំនួរត្រង់ពាក្យថា ធ្វើឲ្យច្រើន តើធើ្វឲ្យច្រើនដូចមេ្តច។  ភិក្ខុកាលនឹករំពឹងរក ឈ្មោះថា​ធ្វើឲ្យច្រើន កាលដឹង ឈ្មោះថាធ្វើឲ្យច្រើន កាលឃើញ ឈ្មោះថាធ្វើឲ្យច្រើន កាល​ពិចារណា ឈ្មោះថាធ្វើឲ្យច្រើន កាលអធិដ្ឋាននូវចិត្ត ឈ្មោះថាធ្វើឲ្យច្រើន កាលជឿស៊ប់​ដោយសទ្ធា ឈ្មោះថាធើ្វឲ្យច្រើន កាលផ្គងព្យាយាម ឈ្មោះថាធ្វើឲ្យច្រើន កាលប្រុង​ស្មារតី ឈ្មោះថាធ្វើឲ្យច្រើន កាលតំកល់ទុកនូវចិត្ត ឈ្មោះថាធ្វើឲ្យច្រើន កាលដឹងច្បាស់​ដោយបញ្ញា ឈ្មោះថាធ្វើឲ្យច្រើន កាលដឹងចំពោះនូវធម៌ដែលគួរដឹង ឈ្មោះថាធ្វើឲ្យច្រើន កាលកំណត់ដឹងនូវធម៌ដែលគួរកំណត់ដឹង ឈ្មោះថាធ្វើឲ្យច្រើន កាលលះនូវធម៌ដែល​គួរលះ ឈ្មោះថាធើ្វឲ្យច្រើន កាលចម្រើននូវធម៌ដែលគួរចម្រើន ឈ្មោះថាធ្វើឲ្យច្រើន កាលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាធើ្វឲ្យច្រើន ភិក្ខុធើ្វឲ្យច្រើន យ៉ាងនេះឯង។

សំនួរត្រង់ពាក្យថា កាលភិក្ខុនោះ សេព ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះ ក៏លះ​សញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស តើភិក្ខុលះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស ដូចមេ្តច។

ភិក្ខុលះសញ្ញោជនៈ ៣ នេះ គឺសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស អនុស័យ ២ នេះ គឺទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ក៏វិនាសដោយសោតាបត្តិមគ្គ។

លះសញ្ញោជនៈ ២ នេះ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏គ្រោតគ្រាត អនុស័យ ២ នេះ គឺកាមរាគានុស័យ បដិឃានុស័យដ៏គ្រោតគ្រាត ក៏វិនាសដោយសកទាគាមិមគ្គ។

លះសញ្ញោជនៈ ២ នេះ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏ល្អិត អនុស័យ ២ នេះ គឺកាមរាគានុស័យ បដិឃានុស័យ ដ៏ល្អិតក៏វិនាស ដោយអនាគាមិមគ្គ។

លះសញ្ញោជនៈ ៥ នេះ គឺរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា អនុស័យ ៣ នេះ គឺមានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ក៏វិនាសដោយអរហត្តមគ្គ ភិក្ខុលះ​សញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះឯង។

[៧] ភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចឥតព្យាបាទ ឈ្មោះថា​សមាធិ ភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃការសំគាល់ពន្លឺ ឈ្មោះថាសមាធិ។បេ។  ភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាច​នៃដងើ្ហមចេញ របស់បុគ្គលអ្នកឃើញរឿយ ៗ ក្នុងការរលាស់ខ្លួនចេញ … ដោយអំណាច​នៃដងើ្ហមចូល របស់បុគ្គលអ្នកឃើញរឿយ ៗ ក្នុងការរលាស់ខ្លួនចេញ ឈ្មោះថាសមាធិ ឈ្មោះថាវិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ថាមិនទៀង ឈ្មោះថាវិបស្សនា ដោយ​អត្ថថាឃើញរឿយ ៗ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ថាមិន​មែនខ្លួន នូវធម៌ទាំងឡាយដែលកើតក្នុងសមាធិនោះ សមថៈ (កើត) មុន វិបស្សនា (កើត) ក្រោយ ហេតុនោះ លោកពោលថា ភិក្ខុចម្រើនវិបស្សនា មានសមថៈជាប្រធាន ដោយ​ប្រការដូច្នេះ។

ពាក្យថា ចម្រើន បានដល់ការចំរើន (ភាវនា) ៤ យ៉ាង គឺការចំរើន ដោយអត្ថថា មិនកន្លង​នូវធម៌​ទាំងឡាយ ដែលកើតក្នុងសមាធិនោះ ១ ការចំរើន ដោយអត្ថថា មានរស​តែមួយ​នៃឥន្រ្ទិយទាំងឡាយ ១ ការចំរើន ដោយអត្ថថា នាំទៅដោយវីរិយៈដ៏ សមគួរដល់​ឥន្រ្ទិយ​នោះ ១ ការចំរើន ដោយអត្ថថាឧស្សាហ៍សេព ១។

សំនួរត្រង់ពាក្យថា មគ្គក៏កើតឡើង តើមគ្គកើតឡើង ដូចមេ្តច។  មគ្គគឺសម្មាទិដ្ឋិ ដោយ​អត្ថថាឃើញ កើតឡើង មគ្គគឺសម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) កើតឡើង។បេ។ ​ មគ្គគឺសម្មាសមាធិ ដោយអត្ថថាមិនរាយមាយ កើតឡើង មគ្គកើតឡើង យ៉ាងនេះឯង។

អធិប្បាយពាក្យថា ភិក្ខុនោះឈ្មោះថាសេព ចំរើន ធើ្វឲ្យច្រើននូវមគ្គនោះ ត្រង់ពាក្យថា សេព តើសេពដូចមេ្តច។  ភិក្ខុកាលនឹករំពឹងរក ឈ្មោះថាសេព កាលដឹង ឈ្មោះថាសេព។បេ។  កាលធើ្វឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាសេព ភិក្ខុសេព​យ៉ាង​នេះឯង។

សំនួរត្រង់ពាក្យថា ចម្រើន តើចំរើន ដូចមេ្តច។  ភិក្ខុកាលនឹករំពឹងរក (នូវមគ្គ) ឈ្មោះថា​ចំរើន កាលដឹង ឈ្មោះថាចំរើន។បេ។  កាលធើ្វឲ្យជាក់ច្បាស់នូវធម៌ ដែលគួរធើ្វឲ្យ​ជាក់​ច្បាស់ ឈ្មោះថាចំរើន ភិក្ខុចំរើនយ៉ាងនេះឯង។

សំនួរត្រង់ពាក្យថា ធើ្វឲ្យច្រើន តើធើ្វឲ្យច្រើនដូចម្តេច។  ភិក្ខុកាលនឹករំពឹង (នូវមគ្គ) ឈ្មោះ​ថា​​ធើ្វឲ្យច្រើន កាលដឹង ឈ្មោះថាធើ្វឲ្យច្រើន។បេ។ កាលធើ្វឲ្យជាក់ច្បាស់​នូវធម៌​ដែល​គួរធើ្វ​ឲ្យជាក់ច្បាស់ ឈ្មោះថា​ធើ្វឲ្យច្រើន ភិក្ខុធើ្វឲ្យច្រើន យ៉ាងនេះឯង។

សំនួរត្រង់ពាក្យថា កាលភិក្ខុនោះ សេព ចំរើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះ ក៏លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យទាំងឡាយក៏វិនាស តើភិក្ខុលះសញ្ញោជនៈទាំងឡាយ អនុស័យ​ទាំងឡាយក៏វិនាសដូចម្តេចខ្លះ។

ភិក្ខុលះសញ្ញោជនៈ ៣ នេះ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ដោយ​សោតាបត្តិមគ្គ អនុស័យ ២ នេះ គឺ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ក៏វិនាស។

ភិក្ខុលះសញ្ញោជនៈ ២ នេះ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ ដ៏គ្រោតគ្រាត ដោយ​​សកទាគាមិមគ្គ អនុស័យ ២ នេះ គឺ កាមរាគានុស័យ បដិឃានុស័យ ដ៏គ្រោតគ្រាត ក៏វិនាស។

ភិក្ខុលះសញ្ញោជនៈ ២ នេះ គឺ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏ល្អិត ដោយ​អនាគាមិមគ្គ អនុស័យ ២ នេះ គឺកាមរាគានុស័យ បដិឃានុស័យៈដ៏ល្អិត ក៏វិនាស។

ភិក្ខុលះសញ្ញាជនៈ ៥ នេះ គឺ រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា ដោយអរហត្តមគ្គ អនុស័យ ៣ នេះ គឺ មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ក៏វិនាស ភិក្ខុលះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យទាំងឡាយ ក៏វិនាស យ៉ាងនេះ ភិក្ខុចម្រើនវិបស្សនា មាន​សមថៈ​ជាប្រធាន យ៉ាងនេះឯង។

[៨] ភិក្ខុចម្រើនសមថៈ មានវិបស្សនាជាប្រធាន តើដូចមេ្តច។  វិបស្សនា ដោយ អត្ថថា​ឃើញរឿយ ៗ ថាមិនទៀង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ថាជាទុក្ខ វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ថាមិនមែនខ្លួន មួយទៀត ភាពនៃធម៌ទាំងឡាយ ដែលកើត​ក្នុងសមាធិនោះ មានអារម្មណ៍គួរលះ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ ឈ្មោះថា​សមាធិ វិបស្សនា (កើត) មុន សមថៈ (កើត) ក្រោយ ហេតុនោះ លោកពោលថា ភិក្ខុចម្រើន​សមថៈ មានវិបស្សនាជាប្រធាន ដោយប្រការដូច្នេះ។

ពាក្យថា ចម្រើន បានដល់ការចម្រើន ៤ យ៉ាង។បេ។  ការចម្រើន ដោយអត្ថ ថា​ឧស្សាហ៍​សេព​។បេ។  សំនួរត្រង់ពាក្យថា មគ្គកើតឡើង តើមគ្គកើតឡើង ដូចមេ្តច។បេ។ មគ្គកើត​ឡើង យ៉ាងនេះ។បេ។  ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ​ អនុស័យទាំងឡាយ​ក៏​វិនាស យ៉ាង​នេះ។  វិបស្សនា ដោយអត្ថថាឃើញរឿយ ៗនូវរូប ថា មិនទៀង វិបស្សនា ដោយអត្ថថា​ឃើញរឿយ ៗនូវរូប ថាជាទុក្ខ វិបស្សនា ដោយអត្ថថាឃើញរឿយ ៗនូវរូប ថាមិនមែនខ្លួន មួយទៀត ភាពនៃធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ មានអារម្មណ៍​គួរលះ ភាពនៃ​ចិត្តមាន​អារម្មណ៍តែមួយ ការមិនរាយមាយ ឈ្មោះថាសមាធិ វិបស្សនា​ (កើត) មុន សមថៈ (កើត) ក្រោយ ហេតុនោះ លោកពោលថា ភិក្ខុចម្រើនសមថៈ មាន​វិបស្សនាជាប្រធាន ដោយប្រការដូច្នេះ។

ពាក្យថា ចម្រើន បានដល់ការចម្រើន ៤​ យ៉ាង។បេ។  ការចម្រើនដោយអត្ថ ថាឧស្សាហ៍​សេព។បេ។  សំនួរត្រង់ពាក្យថា មគ្គ កើតឡើង។បេ។  មគ្គកើតឡើង យ៉ាងនេះ។បេ។ ភិក្ខុនោះ​​ក៏លះ​សញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយ ក៏វិនាស។  វិបស្សនា ដោយអត្ថថាឃើញរឿយ ៗនូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។  នូវជរាមរណៈ ថាមិនទៀង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗនូវជរាមរណៈ ថាជាទុក្ខ។បេ។ ថាមិន​មែនខ្លួន មួយទៀត ភាពនៃធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ មានអារម្មណ៍គួរលះ ភាពនៃចិត្តមាន​អារម្មណ៍តែមួយ ការមិនរាយមាយ ឈ្មោះថាសមាធិ វិបស្សនា (កើត) មុន សមថៈ (កើត) ក្រោយ ហេតុនោះ លោកពោលថា ភិក្ខុចម្រើនសមថៈ មានវិបស្សនា​ជា​ប្រធាន ដោយប្រការដូច្នេះ។

ពាក្យថា ចម្រើន បានដល់ការចម្រើន ៤ យ៉ាង។បេ។  សំនួរត្រង់ពាក្យថា មគ្គ កើតឡើង តើ​មគ្គកើតឡើងដូចម្តេច។បេ។ មគ្គកើតឡើងយ៉ាងនេះ។បេ។ ភិក្ខុនោះ ក៏លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យទាំងឡាយ ក៏វិនាសយ៉ាងនេះ ភិក្ខុចម្រើនសមថៈ មានវិបស្សនាជា​ប្រធាន យ៉ាងនេះឯង។

[៩] ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា តើដូចមេ្តច។ ភិក្ខុចម្រើន​ធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអាការ ១៦​ គឺដោយ អត្ថថាជា​អារម្មណ៍ ១ ដោយអត្ថថាជាគោចរ ១ ដោយអត្ថថាលះបង់ ១ ដោយអត្ថថា លះស្រឡះ ១​ ដោយ​អត្ថថាចេញ ១ ដោយអត្ថថាប្រែត្រឡប់ ១ ដោយអត្ថថាស្ងប់ ១ ដោយអត្ថថាឧត្តម ១ ដោយ​អត្ថថារួចស្រឡះ ១ ដោយអត្ថថាមិនមានអាសវៈ ១​​ ដោយអត្ថថាឆ្លង ១ ដោយ​អត្ថថា​​មិនមាននិមិត្ត ១ ដោយអត្ថថាមិនមានទីតំកល់ ១ ដោយអត្ថថាសូន្យ ១​ ដោយ​អត្ថថា​​មានរសតែមួយ ១ ដោយអត្ថថាមិនកន្លងជាប់គ្នាជា គូនឹងគ្នា ១។

ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាជាអារម្មណ៍ តើ​ដូចមេ្តច។ កាលបុគ្គលលះឧទ្ធច្ចៈ​ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺ​សមាធិ មាននិរោធជាអារម្មណ៍ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថា​ឃើញ​រឿយ ៗ ក៏មាននិរោធជាអារម្មណ៍ដែរ សមថៈ និងវិបស្សនា ដោយ អត្ថថាជាអារម្មណ៍ ជា​គុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះ​ហេតុ​នោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នា ជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាជាអារម្មណ៍។

ពាក្យថា ចម្រើន បានដល់ការចម្រើន ៤ យ៉ាង។បេ។ ការចម្រើន ដោយអត្ថថា ឧស្សាហ៍​សេព។បេ។ សំនួរត្រង់ពាក្យថា មគ្គកើតឡើង តើមគ្គកើតឡើង ដូចម្តេច។បេ។ មគ្គកើត​ឡើង យ៉ាងនេះ ភិក្ខុនោះលះសញ្ញោជនៈទាំងឡាយ អនុស័យទាំង ឡាយក៏វិនាស យ៉ាង​នេះ ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាជា​អារម្មណ៍​យ៉ាងនេះ​ឯង។

ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាជាគោចរ តើ​ដូចម្តេច។ កាលបុគ្គលលះឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺ​សមាធិ មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថា ឃើញរឿយ ​ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាជាគោចរ ជាគុណជាតិ​មាន​រសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយ​អត្ថថា​ជាគោចរ។

[១០] ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា លះបង់ តើដូចមេ្តច។ កាលបុគ្គលលះនូវកិលេសដែលច្រឡំដោយឧទ្ធច្ចៈផង នូវខន្ធផង ភាពនៃ​ចិត្ត​​មាន​​អារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គល​លះនូវកិលេសដែលច្រឡំដោយអវិជ្ជាផង នូវខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយ អត្ថថាលះបង់ ជាគុណជាតិ​មានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោក​ទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នា ជាគូ គឺសមថៈ និងវិបស្សនា ដោយ​អត្ថថា​លះបង់។

ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាលះស្រឡះ តើដូចមេ្តច។ កាលបុគ្គលលះស្រឡះនូវកិលេសដែលច្រឡំដោយឧទ្ធច្ចៈផង នូវខន្ធផង ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលលះស្រឡះនូវកិលេសដែលច្រឡំដោយអវិជ្ជាផង នូវខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថា​លះស្រឡះ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការ​ដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែល ជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាលះស្រឡះ។

ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាចេញ តើដូចមេ្តច។ កាលបុគ្គលចេញចាកកិលេសដែលច្រឡំដោយឧទ្ធច្ចៈផង ចាកខន្ធផង ភាពនៃចិត្តមាន​អារម្មណ៍​តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលចេញ​ចាកកិលេសដែលច្រឡំដោយអវិជ្ជាផង ចាកខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ  ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាចេញ ជាគុណជាតិ​មាន​រស​​តែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយ​អត្ថថា​ចេញ។

ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាប្រែត្រឡប់ តើដូចមេ្តច។ កាលបុគ្គលប្រែត្រឡប់ចាកកិលេសដែលច្រឡំដោយឧទ្ធច្ចៈផង ចាកខន្ធផង ភាពនៃចិត្តមាន​អារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាល​បុគ្គលប្រែ​ត្រឡប់ចាក​កិលេសដែលច្រឡំដោយអវិជ្ជាផង ចាកខន្ធផង វិបស្សនា ដោយ​អត្ថថា​ឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថា ប្រែត្រឡប់ ជាគុណជាតិ​មានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការ​ដូច្នេះ ព្រោះហេតុនោះ លោកទើប​ពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា ប្រែត្រឡប់។

[១១] ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាល្អិត តើ​ដូចមេ្តច។ កាលបុគ្គលលះឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺ​សមាធិ ជាធម៌ដ៏ល្អិត មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថា​ឃើញរឿយ ៗ ក៏ជាគុណជាតិដ៏ល្អិត មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយ​អត្ថថាល្អិត ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា​ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុ​នោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺ សមថៈ និងវិបស្សនា ដោយអត្ថថាល្អិត។

ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាឧត្តម តើដូចមេ្តច។ កាលបុគ្គលលះឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺ សមាធិ ជាធម៌ដ៏ឧត្តម មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថា ឃើញ​រឿយ ៗ ក៏ជាគុណជាតិដ៏ឧត្តម មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយ​អត្ថថា​ឧត្តម ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាឧត្តម។

ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថារួចស្រឡះ តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌រួចស្រឡះ មាននិរោធជាគោចរ កាលបុគ្គលលះនូវអវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏ជាគុណជាតិរួចស្រឡះ មាននិរោធជាគោចរដែរ បន្ទាប់មក ចេតោវិមុត្តិ ព្រោះការរសាយចេញចាករាគៈ បញ្ញាវិមុត្តិ ព្រោះការរសាយចេញចាកអវិជ្ជា (ក៏កើតមាន) សមថៈ និងវិបស្សនា ដោយអត្ថថារួចស្រឡះ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើប​ពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា​រួចស្រឡះ។

[១២] ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា មិនមាន​អាសវៈ តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិន​រាយមាយ គឺសមាធិ ជាធម៌មិនមានអាសវៈ ដោយកាមាសវៈ មាននិរោធជាគោចរ កាល​បុគ្គល​លះអវិជ្ជា វិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ក៏ជាគុណជាតិមិនមានអាសវៈ ដោយអវិជ្ជាសវៈ មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថា មិនមាន​អាសវៈ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការ​ដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺ សមថៈ និងវិបស្សនា ដោយអត្ថថាមិនមានអាសវៈ។

ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាឆ្លង តើដូចមេ្តច។ កាលបុគ្គលឆ្លងចាកកិលេស ដែលច្រឡំដោយឧទ្ធច្ចៈផង ចាកខន្ធផង ភាពនៃចិត្តមាន​អារម្មណតែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលឆ្លង​ចាក​កិលេស ដែលច្រឡំដោយអវិជ្ជាផង ចាកខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាឆ្លង ជាគុណជាតិ​មាន​រសតែ​មួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើប​ពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាឆ្លង។

ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាមិនមាន និមិត្ត តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌មិនមាននិមិត្តដោយនិមិត្តទាំងពួង មាននិរោធជាគោចរ កាលបុគ្គល​លះ​អវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏ជាគុណជាតិមិនមាននិមិត្ត ដោយនិមិត្ត​ទាំងពួង មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាមិនមាននិមិត្ត ជា​គុណជាតិ​មានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះ​ហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាមិនមាននិមិត្ត។

ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាមិនមានទីតម្កល់ តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌មិនមានទីតម្កល់ដោយទីតម្កល់ទាំងពួង មាននិរោធជាគោចរ កាលបុគ្គល​លះ​នូវអវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏ជាគុណជាតិមិនមាន​ទីតម្កល់​ដោយ​ទីតម្កល់ទាំងពួង មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថា មិនមាន​ទីតម្កល់ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការ​ដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺ សមថៈ និងវិបស្សនា ដោយអត្ថថា មិនមានទីតម្កល់។

ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាសូន្យ តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌សូន្យចាកការប្រកាន់ស្អិតទាំងពួង មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏ជាគុណជាតិសូន្យ ចាកការប្រកាន់ស្អិតទាំងពួង មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាសូន្យ ជាគុណជាតិ មានរស​តែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើប​ពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាសូន្យ។

ពាក្យថា ចម្រើន បានដល់ការចម្រើន ៤ យ៉ាង គឺការចម្រើនដោយអត្ថថា មិនកន្លងនូវ​ធម៌​ទាំងឡាយ ដែលកើតក្នុងសមាធិនោះ ការចម្រើន ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មាន​រស​តែមួយ ការចម្រើន ដោយអត្ថថានាំទៅដោយវីរិយៈ ដ៏សមគួរដល់ឥន្រ្ទិយនោះ ការ​ចម្រើន​ដោយអត្ថថា ឧស្សាហ៍គប់រក។បេ។ សំនួរត្រង់ពាក្យថា មគ្គកើតឡើង តើមគ្គកើត​ឡើងដូចមេ្តច។បេ។ មគ្គកើតឡើង យ៉ាងនេះ។បេ។ ភិក្ខុនោះ ក៏លះសញ្ញោជនៈ​ទាំង​ឡាយ អនុស័យទាំងឡាយ ក៏វិនាសយ៉ាងនេះ  ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា សូន្យ យ៉ាងនេះ ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអាការ ១៦ យ៉ាងនេះ ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា យ៉ាងនេះឯង។

ធម្មុទ្ធច្ចវារនិទ្ទេស

[១៣] ចិត្តដែលមិនច្រួលច្រាល់ ដោយឧទ្ធច្ចៈក្នុងធម៌ តើដូចមេ្តច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ពន្លឺក៏កើតឡើង ភិក្ខុនោះ ពិចារណានូវពន្លឺថា ពន្លឺជាធម៌ លំដាប់នោះ សេចក្តី​រាយមាយ សេចក្តីអណ្តែតអណ្តូង (ក៏កើតឡើង) ភិក្ខុមានចិត្តច្រួលច្រាល់ ដោយ​ឧទ្ធច្ចៈនោះ រមែងមិនដឹងតាមពិតនូវការប្រាកដថាមិនទៀង មិនដឹងតាមពិតនូវការ ប្រាកដ​ថា​ជាទុក្ខ មិនដឹងតាមពិតនូវការប្រាកដថាមិនមែនខ្លួន ព្រោះហេតុនោះ លោកទើបពោល​ថា ចិត្តមិនច្រួលច្រាល់ដោយឧទ្ធច្ចៈក្នុងធម៌ មានសម័យដែលចិត្តនោះ ឋិតនៅ សម្ងំនៅ ជាចិត្តខ្ពស់ឯក តាំងនៅនឹងធឹងក្នុងសន្តាន សំនួរត្រង់ពាក្យថា មគ្គកើតឡើង ដល់ភិក្ខុនោះ តើមគ្គកើតឡើងដូចមេ្តច។បេ។ មគ្គកើតឡើងយ៉ាងនេះ។បេ។ ភិក្ខុនោះក៏លះសញ្ញោជនៈ​ទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះឯង កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិន​ទៀង ញាណកើតឡើង បីតិកើតឡើង បស្សទ្ធិ (សេចក្តីស្ងប់) កើតឡើង សុខកើតឡើង អធិមោក្ខ (ការជឿស៊ប់) កើតឡើង បគ្គាហៈ (ការព្យាយាម) កើតឡើង ឧបដ្ឋានៈ (សតិដ៏ក្លៀវក្លា) កើតឡើង ឧបេក្ខាកើតឡើង និក្កន្តិ (សេចក្តីត្រេកអរ) ក៏កើតឡើង ភិក្ខុនោះ រមែងពិចារណានូវនិក្កន្តិថា និក្កន្តិជាធម៌ លំដាប់នោះ សេចក្តីរាយមាយ សេចក្តីអណ្តែតអណ្តូង (ក៏កើតឡើង) ភិក្ខុមានចិត្ត ច្រួលច្រាល់ ដោយឧទ្ធច្ចៈនោះ រមែង​មិនដឹងតាមពិតនូវការប្រាកដថាមិនទៀង មិនដឹងតាមពិតនូវការប្រាកដថាជាទុក្ខ មិនដឹង​តាមពិតនូវការប្រាកដថាមិនមែនខ្លួន ព្រោះហេតុនោះ លោកទើបពោលថា ចិត្តមិន​ច្រួលច្រាល់ ដោយឧទ្ធច្ចៈក្នុងធម៌ មានសម័យដែលចិត្តនោះ ឋិតនៅ សម្ងំនៅ ជាចិត្តខ្ពស់​ឯក តាំងនៅនឹងធឹងក្នុងសន្តាន សំនួរត្រង់ពាក្យថា មគ្គក៏កើតឡើងដល់ភិក្ខុនោះ តើមគ្គ​កើត​ឡើងដូចមេ្តច។បេ។ មគ្គកើតឡើង យ៉ាងនេះ។បេ។ ភិក្ខុនោះក៏លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះ កាលភិក្ខុធ្វើទុកក្នុងចិត្តថាជាទុក្ខ។បេ។ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ពន្លឺកើតឡើង ញាណកើតឡើង បីតិកើតឡើង បស្សទ្ធិ​កើតឡើង សុខកើតឡើង អធិមោក្ខកើតឡើង បគ្គាហៈកើតឡើង ឧបដ្ឋានៈកើតឡើង ឧបេក្ខា​កើតឡើង និក្កន្តិកើតឡើង ភិក្ខុនោះ រមែងពិចារណានូវនិក្កន្តិថា និក្កន្តិជាធម៌ លំដាប់នោះ សេចក្តីរាយមាយ សេចក្តីអណ្តែតអណ្តូង (ក៏កើតឡើង) ភិក្ខុមានចិត្ត​ច្រួលច្រាល់​ដោយឧទ្ធច្ចៈនោះ រមែងមិនដឹងតាមពិតនូវការប្រាកដ ថាមិនមែនខ្លួន នូវការ​ប្រាកដថាមិនទៀង នូវការប្រាកដថាជាទុក្ខ ព្រោះហេតុនោះ លោកទើបពោលថា ចិត្ត មិន​ច្រួលច្រាល់ដោយឧទ្ធច្ចៈក្នុងធម៌។បេ។ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យ​ទាំងឡាយក៏វិនាស យ៉ាងនេះឯង។

[១៤] កាលភិក្ខុធ្វើទុកក្នុងចិត្តនូវរូប ថាមិនទៀង។បេ។ កាលធ្វើទុកក្នុងចិត្តនូវរូប ថាជាទុក្ខ កាលធ្វើទុកក្នុងចិត្តនូវរូប ថាមិនមែនខ្លួន នូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ កាលភិក្ខុធ្វើទុកក្នុងចិត្តនូវជរាមរណៈ ថាមិនទៀង កាលធ្វើទុកក្នុងចិត្តនូវជរាមរណៈថា ជាទុក្ខ កាលភិក្ខុធ្វើទុកក្នុងចិត្តនូវជរាមរណៈ ថាមិន មែនខ្លួន ពន្លឺកើតឡើង ញាណ​កើត​ឡើង បីតិកើតឡើង បស្សទ្ធិកើតឡើង សុខកើតឡើង អធិមោក្ខកើតឡើង បគ្គាហៈកើត​ឡើង ឧបដ្ឋានៈកើតឡើង ឧបេក្ខាកើតឡើង និក្កន្តិកើតឡើង ភិក្ខុនោះរមែងពិចារណា​នូវ​និក្កន្តិថា និក្កន្តិជាធម៌ លំដាប់នោះ សេចក្តីរាយមាយ សេចក្តីអណ្តែតអណ្តូង ក៏កើតឡើង ភិក្ខុមានចិត្តច្រួលច្រាល់ ដោយឧទ្ធច្ចៈនោះ រមែងមិនដឹងតាមពិតនូវការប្រាកដ គឺជរា និង​មរណៈ ថាមិនមែនខ្លួន មិនដឹងតាមពិតនូវការប្រាកដ គឺជរា និងមរណៈ ថាមិនទៀង មិន​ដឹង​តាមពិតនូវការ ប្រាកដ គឺជរា និងមរណៈ ថាជាទុក្ខ ព្រោះហេតុនោះ លោក​ទើបពោល​ថា ចិត្តមិនច្រួលច្រាល់ ដោយឧទ្ធច្ចៈក្នុងធម៌ មានសម័យដែលចិត្តនោះឋិតនៅ សម្ងំនៅ ជាចិត្តខ្ពស់ឯក តាំងនៅនឹងធឹង ថាមិនទៀង សំនួរត្រង់ពាក្យថា មគ្គកើតឡើងដល់ ភិក្ខុនោះ តើមគ្គកើតឡើងដូចមេ្តច។បេ។ មគ្គកើតឡើង យ៉ាងនេះ។បេ។ ភិក្ខុនោះ ក៏លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះ ចិត្តមិនច្រួលច្រាល់ ដោយ​ឧទ្ធច្ចៈក្នុងធម៌ យ៉ាងនេះឯង។

ចិត្តរមែងញាប់ញ័រ ដោយហេតុទាំងឡាយណា ហេតុទាំងនេះមាន ១០ គឺ ចិត្តញាប់ញ័រ​ព្រោះ​ពន្លឺ ១ ញាណ ១ បីតិ ១ បស្សទ្ធិ ១ សុខ ១ ញាប់ញ័រព្រោះអធិមោក្ខ ១ បគ្គាហៈ ១ ឧបដ្ឋានៈ ១ ការពិចារណាដោយឧបេក្ខាក្នុងឧបេក្ខា ១ និក្កន្តិ ១ ភិក្ខុណា សន្សំបញ្ញាហើយ ភិក្ខុនោះ ឈ្មោះថាជាអ្នកឆ្លៀវឆ្លាស ចំពោះឧទ្ធច្ចៈក្នុងធម៌ រមែងមិនដល់នូវសេចក្តីវង្វេង ទាំងដឹងច្បាស់នូវការប្រមូលចិត្ត និងការរាយមាយ ដោយហេតុ ៤ នេះ គឺចិត្តភាវនា ញាប់ញ័រ សៅហ្មង ឃ្លាត ១ ចិត្តភាវនា ញាប់ញ័រ សៅហ្មង សាបសូន្យ ១ ចិត្តភាវនា បរិសុទ្ធ មិនសៅហ្មង មិនសាបសូន្យ ១ ចិត្តភាវនា មិន រាយមាយ មិនសៅហ្មង មិនឃ្លាត ១ និងការច្រួលច្រាល់ ដោយហេតុ ១០ យ៉ាង។

ចប់ យុគនទ្ធកថា។

យុគនទ្ធវគ្គ សច្ចកថា

បរិបុណ្ណកថានិទាន

[១៥] ម្នាលភិក្ខុទាំងឡាយ សច្ចៈ ៤ នេះ ជារបស់ពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត សច្ចៈ ៤ តើអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ ពាក្យថានេះទុក្ខ ទុក្ខសច្ចនុ៎ះ ជារបស់ពិត នុ៎ះជារបស់​មិន​ប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថា នេះទុក្ខសមុទ័យ ទុក្ខសមុទយសច្ចនុ៎ះ ជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថា នេះទុក្ខនិរោធ ទុក្ខនិរោធសច្ច នុ៎ះជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថា នេះទុក្ខនិរោធគាមិនីបដិបទា ទុក្ខនិរោធសច្ចនុ៎ះជារបស់ពិត នុ៎ះជារបស់មិន​ប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ម្នាលភិក្ខុទាំងឡាយ សច្ចៈ ៤ នេះឯង ជារបស់ពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត។

បឋមសុត្តន្តនិទ្ទេស ទី១

[១៦] ទុក្ខ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃទុក្ខ របស់ទុក្ខ ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាតមាន ៤ យ៉ាង គឺ ទុក្ខ មានអត្ថថាបៀតបៀន ១ មានអត្ថថាបច្ច័យប្រជុំតាក់តែង ១ មានអត្ថថាក្តៅក្រហាយ ១ មានអត្ថថាប្រែប្រួល ១ នេះអត្ថនៃទុក្ខ របស់ទុក្ខ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត ទុក្ខ​ឈ្មោះថា​សច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាងនេះឯង។

សមុទ័យ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃសមុទ័យ របស់​សមុទ័យ ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត មាន ៤ យ៉ាង គឺ សមុទ័យ មានអត្ថថាប្រមូលមក ១ មានអត្ថថាជាហេតុ ១ មានអត្ថថាប្រកបទុក ១ មានអត្ថថាកង្វល់ ១ នេះអត្ថនៃសមុទ័យរបស់សមុទ័យ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត សមុទ័យ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាងនេះឯង។

និរោធ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃនិរោធ របស់និរោធ ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាតមាន ៤ គឺ និរោធ មានអត្ថថារលាស់ខ្លួនចេញ ១ មានអត្ថថាស្ងប់ស្ងាត់ ១ មានអត្ថថាមិនមានបច្ច័យប្រជុំតាក់តែង ១ មានអត្ថថាមិនស្លាប់ ១ នេះអត្ថនៃនិរោធ របស់និរោធ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត និរោធ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាងនេះឯង។

មគ្គ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃមគ្គរបស់មគ្គ ជាសភាព​ពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាតមាន ៤ គឺ មគ្គ មានអត្ថថានាំចេញ ១ មានអត្ថថាជាហេតុ ១ មានអត្ថថាឃើញ ១ មានអត្ថថាជាអធិបតី ១ នេះអត្ថនៃមគ្គរបស់មគ្គ ៤ យ៉ាង ជា​សភាព​ពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត មគ្គ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាង​នេះឯង។

[១៧] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មានយ៉ាង។ សច្ចៈ ទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការ ៤ យ៉ាង គឺ ដោយអត្ថថាជារបស់ពិត ១ ដោយអត្ថថា​មិនមែនខ្លួន ១ ដោយអត្ថថាទៀង ១ ដោយអត្ថថាត្រាស់ដឹង ១ នេះសច្ចៈ ទាំង ៤ ដែល​លោកសង្រ្គោះយកតែមួយ ដោយអាការ ៤ យ៉ាង សច្ចៈណា ដែល​លោកសង្រ្គោះ​យក​តែមួយ សច្ចៈនោះ មានសភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយ​ញាណ​មួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹង តែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាជារបស់ពិត តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាជារបស់ពិត ដោយអាការ ៤ យ៉ាង គឺ ទុក្ខ មានអត្ថថា​លំបាក ជាអត្ថថាពិត ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាពិត ១ និរោធ មាន​អត្ថថារលត់ ជាអត្ថថាពិត ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាពិត ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាជារបស់ពិត ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះមានភាពតែមួយ បុគ្គលត្រាស់ដឹង​នូវ​សច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជា​ទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនខ្លួន តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនខ្លួន ដោយអាការ ៤ យ៉ាង គឺទុក្ខ មានអត្ថថា​លំបាក ជាអត្ថថាមិនមែនខ្លួន ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាមិនមែនខ្លួន ១ និរោធ មានអត្ថថារលត់ ជាអត្ថថាមិនមែនខ្លួន ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថា​មិនមែន​ខ្លួន ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាមិនមែនខ្លួន ដោយ​អាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង តើដូចមេ្តច។ សច្ចៈ ទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង ដោយអាការ ៤ យ៉ាង គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាទៀង ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាទៀង ១ និរោធ មានអត្ថថា​រលត់ ជាអត្ថថាទៀង ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាទៀង ១ នេះ សច្ចៈទាំង ៤ ដែល​លោកសង្រ្គោះយកតែមួយ ដោយអត្ថថាទៀង ដោយអាការ ៤ យ៉ាង សច្ចៈណា ដែល​លោកសង្រ្គោះយកតែមួយ សច្ចៈនោះមានភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈ មាន​ភាព​តែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាត្រាស់ដឹង តើដូចម្តេច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៤ យ៉ាង គឺ ទុក្ខ មានអត្ថថា​លំបាក ជាអត្ថថាត្រាស់ដឹង ១ សមុទ័យ មានអត្ថថាជាដែនកើត ជា អត្ថថាត្រាស់ដឹង ១ និរោធ មានអត្ថថារលត់ ជាអត្ថថាត្រាស់ដឹង ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាត្រាស់ដឹង ១ នេះសច្ចៈទាំង ៤ ដែលលោកសង្គ្រោះយកតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្គ្រោះយក តែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គល​ត្រាស់ដឹងនូវសច្ចៈមានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថា​ជាទីត្រាស់ដឹងតែមួយ។

[១៨] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មាន។ វត្ថុណា មិនទៀង វត្ថុនោះជាទុក្ខ វត្ថុណា មិនទៀងផង ជាទុក្ខផង វត្ថុនោះ មិនមែនរបស់ខ្លួន វត្ថុណា មិនទៀងផង ជាទុក្ខផង មិនមែនរបស់ខ្លួនផង វត្ថុនោះពិត វត្ថុណា មិនទៀងផង ជាទុក្ខផង មិនមែនរបស់ខ្លួនផង ពិតផង វត្ថុនោះទៀង វត្ថុណា មិនទៀងផង ជាទុក្ខផង មិនមែន​របស់ខ្លួនផង ពិតផង ទៀងផង វត្ថុនោះលោកសង្រ្គោះយកតែមួយ វត្ថុណា ដែលលោក​សង្រ្គោះយកតែមួយ វត្ថុនោះ ឈ្មោះថាមានភាពតែមួយ បុគ្គល រមែងត្រាស់ដឹង​នូវវត្ថុ​មាន​ភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មាន។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹង​តែមួយ ដោយអាការ ៩ គឺ ដោយអត្ថថាពិត ១ ដោយអត្ថថាមិនមែនខ្លួន ១ ដោយអត្ថថា​ទៀង ១ ដោយអត្ថថាត្រាស់ដឹង ១ ដោយអត្ថថាដឹងច្បាស់ ១ ដោយអត្ថ ថាកំណត់ដឹង ១ ដោយអត្ថថាលះ ១ ដោយអត្ថថាចម្រើន ១ ដោយអត្ថថាធ្វើឲ្យជាក់ ច្បាស់ ១ នេះសច្ចៈ​ទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអាការ ៩ យ៉ាង សច្ចៈណា ដែលលោក​សង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែង ត្រាស់ដឹងនូវសច្ចៈ មាន​ភាព​តែ​មួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះ ថាជាទីត្រាស់ដឹងតែមួយ។

[១៩] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាពិត តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាពិត ដោយអាការ ៩ គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាពិត ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាពិត ១ និរោធ មានអត្ថថារលត់ ជាអត្ថថាពិត ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាពិត ១  អភិញ្ញា មានអត្ថថាដឹងច្បាស់ ជាអត្ថថាពិត ១ បរិញ្ញា មានអត្ថថាកំណត់ដឹង ជាអត្ថថាពិត ១ បហានៈ មានអត្ថថាលះ ជាអត្ថថាពិត ១ ភាវនា មានអត្ថថាចម្រើន ជាអត្ថថាពិត ១ សច្ឆិកិរិយា មានអត្ថថា​ធ្វើឲ្យ​ជាក់ច្បាស់ ជាអត្ថថាពិត ១ នេះសច្ចៈ ទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយ​អត្ថថាពិត ដោយអាការ ៩ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ​មានភាពតែមួយ បុគ្គលរមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនខ្លួន ដោយអត្ថថាទៀង ដោយ​អត្ថថា​ត្រាស់ដឹង តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៩ គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាត្រាស់ដឹង ១ សមុទ័យ មានអត្ថថា​ជាដែនកើត ជាអត្ថថាត្រាស់ដឹង ១ និរោធ មានអត្ថថារលត់ ជាអត្ថថាត្រាស់ដឹង ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាត្រាស់ដឹង ១ អភិញ្ញា មានអត្ថថាដឹងច្បាស់ ជាអត្ថថាត្រាស់ដឹង ១ បរិញ្ញា មានអត្ថថាកំណត់ដឹង ជាអត្ថថាត្រាស់ដឹង ១ បហានៈ មានអត្ថថាលះ ជាអត្ថថា​ត្រាស់ដឹង ១ ភាវនា ជាអត្ថថាចម្រើន ជាអត្ថថាត្រាស់ដឹង ១ សច្ឆិកិរិយា មានអត្ថថា​ធ្វើឲ្យ​ជាក់ច្បាស់ ជាអត្ថថាត្រាស់ដឹង ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៩ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយ​ញាណ​មួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

[២០] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មាន។ សច្ចៈទាំង ៤ ជាទីត្រាស់​ដឹង​តែមួយ ដោយអាការ ១២ គឺដោយអត្ថថាទៀង ១ ដោយអត្ថថាមិនមែនរបស់ខ្លួន ១ ដោយអត្ថថាពិត ១ ដោយអត្ថថាត្រាស់ដឹង ១ ដោយអត្ថថាដឹងច្បាស់ ១ ដោយអត្ថថា​កំណត់​ដឹង ១ ដោយអត្ថថាជាធម្មតា ១ ដោយអត្ថថាទៀង ១ ដោយអត្ថថាដឹង ១ ដោយអត្ថថា​ធ្វើឲ្យជាក់ច្បាស់ ១ ដោយអត្ថថាពាល់ត្រូវ ១ ដោយអត្ថថាយល់ច្បាស់ ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអាការ ១២ សច្ចៈណា ដែល​លោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គល រមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជា​ទីត្រាស់ដឹង​តែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង តើដូចម្តេច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង ដោយអាការ ១៦ គឺ ទុក្ខ មានអត្ថថាបៀតបៀន ១ មានអត្ថថាបច្ច័យប្រជុំតាក់តែង ១ មានអត្ថថាក្តៅក្រហាយ ១ មានអត្ថថាប្រែប្រួល ១ ជាអត្ថថាទៀង សមុទ័យ មានអត្ថថាប្រមូលមក ១ មានអត្ថថាជាហេតុ ១ មានអត្ថថា​ប្រកបទុក ១ មានអត្ថថាកង្វល់ ១ ជាអត្ថថាទៀង និរោធ មានអត្ថថារលាស់ចេញ ១ មានអត្ថថាស្ងប់ស្ងាត់ ១ មានអត្ថថាមិនមានបច្ច័យប្រជុំ តាក់តែង ១ មានអត្ថថាមិនស្លាប់ ១ ជាអត្ថថាទៀង មគ្គ មានអត្ថថាស្រោចស្រង់ ១ មានអត្ថថាជាហេតុ ១ អត្ថថាឃើញ ១ មានអត្ថថាអធិបតី ១ ជាអត្ថថាទៀង នេះ សច្ចៈទាំង ៤ ដោយអត្ថថាទៀង ដោយអាការ ១៦ យ៉ាង ដែលលោកសង្រ្គោះយកតែមួយ សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែង ត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយ​ញាណ​មួយ ហេតុនោះសច្ចៈទាំង ៤ ឈ្មោះ ថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនរបស់ខ្លួន។បេ។ ដោយអត្ថថាពិត ដោយអត្ថថាត្រាស់ដឹង ដោយអត្ថថាដឹងច្បាស់ ដោយអត្ថថាកំណត់ដឹង ដោយ អត្ថថា​ជាធម្មតា ដោយអត្ថថាទៀង ដោយអត្ថថាដឹង ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយអត្ថថា​ពាល់ត្រូវ ដោយអត្ថថាយល់ច្បាស់ តើដូចម្តេច។ សច្ចៈទាំង ៤ ជាទី ត្រាស់ដឹងតែមួយ ដោយអត្ថថាយល់ច្បាស់ ដោយអាការ ១៦ គឺ ទុក្ខ មានអត្ថថា បៀតបៀន ១ មានអត្ថថា​បច្ច័យប្រជុំតាក់តែង ១ មានអត្ថថាក្តៅក្រហាយ ១ មានអត្ថថាប្រែប្រួល ១ ជាអត្ថថា​យល់ច្បាស់ សមុទ័យ មានអត្ថថាប្រមូលមក ១ មានអត្ថថាជាហេតុ ១ មានអត្ថថា​ប្រកបទុក ១ មានអត្ថថាកង្វល់ ១ ជាអត្ថថាយល់ច្បាស់ និរោធ មានអត្ថថារលាស់ចេញ ១ មានអត្ថថាស្ងប់ស្ងាត់ ១ មានអត្ថថាមិនមានបច្ច័យ ប្រជុំតាក់តែង ១ មានអត្ថថាមិនស្លាប់ ១ ជាអត្ថថាយល់ច្បាស់ មគ្គ មានអត្ថថា ស្រោចស្រង់ ១ មានអត្ថថាជាហេតុ ១ មានអត្ថថា​ឃើញ ១ មានអត្ថថាជាអធិបតី ១ ជាអត្ថថាយល់ច្បាស់ នេះសច្ចៈទាំង ៤ ដោយអត្ថថា​យល់ច្បាស់ ដោយអាការ ១៦ យ៉ាង ដែលលោកសង្រ្គោះយកតែមួយ សច្ចៈណាដែល​លោក​សង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈ ទាំង ​៤ ឈ្មោះថាជាទី​ត្រាស់ដឹង​តែមួយ។

[២១] លក្ខណៈរបស់សច្ចៈ មានប៉ុន្មាន។ លក្ខណៈរបស់សច្ចៈ មាន ២ គឺ សង្ខតលក្ខណៈ ១ អសង្ខតលក្ខណៈ ១ នេះលក្ខណៈ ២ របស់សច្ចៈ។

លក្ខណៈរបស់សច្ចៈ មានប៉ុន្មាន។ លក្ខណៈរបស់សច្ចៈ មាន ៦ គឺ សច្ចៈទាំងឡាយ​ជាសង្ខតៈ មានការកើតឡើងប្រាកដ ១ មានការសូន្យប្រាកដ ១ សច្ចៈទាំង ឡាយដែល​ឋិតនៅ មានការប្រែប្រួលប្រាកដ ១ សច្ចៈជាអសង្ខតៈ មានការកើតឡើង មិនប្រាកដ ១ មានការសូន្យមិនប្រាកដ ១ សច្ចៈដែលឋិតនៅ មានការប្រែប្រួលមិន ប្រាកដ ១ នេះ​លក្ខណៈ ៦ របស់សច្ចៈ។

លក្ខណៈរបស់សច្ចៈ មានប៉ុន្មាន។ លក្ខណៈរបស់សច្ចៈ មាន ១២ គឺ ទុក្ខសច្ចៈ មានការ​កើតឡើងប្រាកដ ១ មានការសូន្យប្រាកដ ១ ទុក្ខសច្ច ដែលឋិតនៅ មានការប្រែប្រួល​ប្រាកដ ១ សមុទ័យសច្ច មានការកើតឡើងប្រាកដ ១ មានការ សូន្យប្រាកដ ១ សមុទ័យសច្ច ដែលឋិតនៅ មានការប្រែប្រួលប្រាកដ ១ មគ្គសច្ច មានការកើតឡើង​ប្រាកដ ១ មានការសូន្យប្រាកដ ១ មគ្គសច្ច ដែលឋិតនៅ មានការប្រែប្រួលប្រាកដ ១ និរោធសច្ច មានការកើតឡើងមិនប្រាកដ ១ មានការសូន្យ មិនប្រាកដ ១ មគ្គសច្ច ដែលឋិតនៅ មានការប្រែប្រួលមិនប្រាកដ ១ នេះលក្ខណៈ ១២ របស់សច្ចៈ។

[២២] បណ្តាសច្ចៈទាំង​ ៤ សច្ចៈជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ សមុទ័យសច្ចជាអកុសល មគ្គសច្ចជាកុសល និរោធសច្ចជាអព្យាក្រឹត ទុក្ខសច្ចជាកុសល​ក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សច្ចៈ ៣ លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្រ្គោះដោយសច្ចៈ ៣ តាមបរិយាយដោយអំណាចនៃវត្ថុ។

សំនួរត្រង់ពាក្យថា ក៏មាន តើមានដូចមេ្តច។ ចម្លើយថា ត្រង់ថា ទុក្ខសច្ចជាអកុសល សមុទយសច្ចជាអកុសល យ៉ាងនេះ ឈ្មោះថា សច្ចៈ ២ ដោយអត្ថថា អកុសល លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្រ្គោះដោយសច្ចៈពីរ ត្រង់ថា ទុក្ខសច្ច​ជាកុសល មគ្គសច្ចជាកុសល យ៉ាងនេះ ឈ្មោះថាសច្ចៈ ២ ដោយអត្ថថាជាកុសល លោក​សង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយលោកសង្រ្គោះដោយសច្ចៈពីរ ត្រង់ថា ទុក្ខសច្ចជា​អព្យាក្រឹត និរោធសច្ចៈជាអព្យាក្រឹត យ៉ាងនេះ ឈ្មោះថាសច្ចៈ ២ ដោយអត្ថថាជា​អព្យាក្រឹត លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្គ្រោះដោយសច្ចៈពីរ សច្ចៈ ៣ លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្រ្គោះដោយសច្ចៈ ៣ តាម​បរិយាយ​ដោយអំណាចនៃវត្ថុ ក៏មាន យ៉ាងនេះឯង។

ទុតិយសុត្តន្តបាឡិ ទី២

[២៣] ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹង មុនអំពី​ការត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះថា រូប មានអានិសង្សដូចម្តេច មានទោស​ដូចមេ្តច មានការរលាស់ចេញដូចម្តេច វេទនា មានអានិសង្សដូចមេ្តច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច សញ្ញា មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការ​រលាស់​ចេញដូចម្តេច សង្ខារទាំងឡាយ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច វិញ្ញាណ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា សុខសោមនស្សកើតឡើង ព្រោះអាស្រ័យរូប នេះជាអានិសង្សរបស់រូប រូបមិន​ទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា នេះជាទោសរបស់រូប ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងរូប នេះជាការរលាស់ចេញនូវរូប សុខសោមនស្ស​កើត​ឡើង ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះ​អាស្រ័យវិញ្ញាណ នេះ ជាអានិសង្សរបស់វិញ្ញាណ វិញ្ញាណ មិនទៀងជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា នេះ ជាទោសរបស់វិញ្ញាណ ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវ​ឆន្ទរាគ​ឯណា ក្នុងវិញ្ញាណ នេះ ជាការរលាស់ចេញនូវវិញ្ញាណ។

[២៤] ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ដឹងច្បាស់តាមពិតនូវអានិសង្ស ថាជា​អានិសង្ស​ផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ ចេញផង របស់ឧបាទានក្ខន្ធទាំង ​៥ នេះ យ៉ាងនេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ ដរាបនោះ តថាគតក៏មិនទាន់ប្តេជ្ញាថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណ ព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ម្នាលភិក្ខុទាំងឡាយ លុះតែកាលណា តថាគត បានដឹងច្បាស់តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ៥ នេះ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលណោះ តថាគតទើបប្តេជ្ញាថាជា​អ្នកត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មួយទៀត ញាណជាគ្រឿងឃើញ កើតហើយដល់តថាគតថា ចេតោវិមុត្តិរបស់តថាគត មិនកម្រើកទេ នេះជាជាតិទីបំផុត ឥឡូវនេះ ភពថ្មី មិនមានឡើយ។

ទុតិយសុត្តន្តនិទ្ទេស ទី៣

[២៥] ការត្រាស់ដឹង ដោយអំណាចនៃការលះថា សុខ សោមនស្ស កើតឡើង ព្រោះ​អាស្រ័យរូប នេះ ជាអានិសង្សរបស់រូប ដូច្នេះ ឈ្មោះថាសមុទយសច្ច ការត្រាស់ដឹង ដោយ​អំណាចនៃការកំណត់ដឹងថា រូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ ជាទោសរបស់រូប ដូច្នេះ ឈ្មោះថា ទុក្ខសច្ច ការត្រាស់ដឹង​ដោយ​អំណាចនៃ​ការធ្វើ​ឲ្យជាក់​ច្បាស់ថា ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងរូប នេះជាការ​រលាស់​ចេញនូវរូបដូច្នេះ ឈ្មោះថានិរោធសច្ច ការត្រាស់ដឹងដោយអំណាចនៃការអប់រំ គឺ ទិដ្ឋិ សង្កប្បៈ វាចា កម្មន្តៈ អាជីវៈ វាយាមៈ សតិ សមាធិ ក្នុងឋានៈទាំង ៣ នេះ ឈ្មោះថា​មគ្គសច្ច ការត្រាស់ដឹងដោយអំណាច នៃការលះថា សុខសោមនស្សកើតឡើង ព្រោះ​អាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះអាស្រ័យ​វិញ្ញាណ នេះជាអានិសង្សរបស់វិញ្ញាណ ដូច្នេះ ឈ្មោះថាសមុទយសច្ច ការត្រាស់ដឹង​ដោយ​អំណាចនៃការកំណត់ដឹងថា វិញ្ញាណ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា នេះជាទោសរបស់វិញ្ញាណ ដូច្នេះ ឈ្មោះថាទុក្ខសច្ច ការត្រាស់ដឹងដោយ​អំណាច​នៃការធ្វើឲ្យជាក់ច្បាស់ថា ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងវិញ្ញាណ នេះជាការរលាស់ចេញនូវវិញ្ញាណ ដូច្នេះ ឈ្មោះថានិរោធសច្ច ការត្រាស់ដឹង​ដោយអំណាចនៃការអប់រំ គឺ ទិដ្ឋិ សង្កប្បៈ វាចា កម្មន្តៈ អាជីវៈ វាយាមៈ សតិ សមាធិ ក្នុងឋានៈ ៣ នេះ ឈ្មោះថាមគ្គសច្ច។

[២៦] សច្ចៈ ដោយអាការប៉ុន្មានយ៉ាង។ សច្ចៈដោយអាការ ៣ យ៉ាង គឺ ដោយអត្ថថា​ស្វែង​រក ១ ដោយអត្ថថាចំណាំទុក ១ ដោយអត្ថថាត្រាស់ដឹង ១។

សច្ចៈ ដោយអត្ថថាស្វែងរក តើដូចម្តេច។ ជរាមរណៈ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ជរាមរណៈ មានជាតិជាហេតុ មានជាតិជាទីប្រជុំកើត មានជាតិជាកំណើត មានជាតិ​ជាដែន​កើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គល ដឹងច្បាស់នូវ​ជរាមរណៈ​ផង ដឹងច្បាស់នូវទីប្រជុំកើតនៃជរាមរណៈផង ដឹងច្បាស់នូវការរលត់នៃ​ជរា​មរណៈ​ផង ដឹងច្បាស់​នូវ​បដិបទា ជាដំណើរទៅកាន់ការរលត់នៃជរាមរណៈផង យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយអត្ថថាត្រាស់ដឹង។

ជាតិ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ជាតិ មានភពជាហេតុ មានភពជាទីប្រជុំកើត មានភពជាកំណើត មានភពជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយ អត្ថថា​ចំណាំទុក បុគ្គលដឹងច្បាស់នូវជាតិផង ដឹងច្បាស់នូវទីប្រជុំកើតនៃជាតិផង ដឹងច្បាស់នូវ​ការរលត់​​នៃជាតិ​ផង ដឹងច្បាស់នូវបដិបទា​ជាដំណើរទៅកាន់ការរលត់នៃ ជាតិផង យ៉ាង​នេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

ភព មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ភពមានឧបាទានជាហេតុ មានឧបាទាន ជាទីប្រជុំ​កើត មានឧបាទានជាកំណើត មានឧបាទានជាដែនកើត យ៉ាងនេះ ឈ្មោះថា សច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវភពផង ដឹងច្បាស់នូវទីប្រជុំកើតនៃ ភពផង ដឹងច្បាស់នូវការរលត់នៃភពផង ដឹងច្បាស់នូវបដិបទាជាដំណើរទៅកាន់ការ រលត់នៃភព​ផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

ឧបាទាន មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែន កើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ឧបាទាន មានតណ្ហាជាហេតុ មានតណ្ហា​ជាទីប្រជុំកើត មានតណ្ហាជាកំណើត មានតណ្ហាជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវឧបាទានផង ដឹងច្បាស់នូវ ទីប្រជុំកើតនៃ​ឧបាទានផង ដឹងច្បាស់នូវការរលត់នៃឧបាទានផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅ​កាន់ការ​រលត់នៃឧបាទានផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។

តណ្ហា មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក តណ្ហា មានវេទនាជាហេតុ មានវេទនា ជាទីប្រជុំកើត មានវេទនាជាកំណើត មានវេទនាជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា​ចំណាំទុក បុគ្គលដឹងច្បាស់នូវតណ្ហាផង ដឹងច្បាស់នូវទីប្រជុំកើតនៃ តណ្ហាផង ដឹងច្បាស់​នូវការរលត់នៃតណ្ហាផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅ កាន់ការរលត់នៃតណ្ហាផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

វេទនា មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក វេទនា មានផស្សៈជាហេតុ មានផស្សៈជាទីប្រជុំកើត មានផស្សៈជាកំណើត មានផស្សៈជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា​ចំណាំទុក បុគ្គលដឹងច្បាស់នូវវេទនាផង ដឹងច្បាស់នូវទីប្រជុំ កើតនៃវេទនាផង ដឹងច្បាស់​នូវការរលត់នៃវេទនាផង ដឹងច្បាស់នូវបដិបទា ជាដំណើរ ទៅកាន់ការរលត់នៃវេទនាផង យ៉ាងនេះឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

ផស្សៈ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ផស្សៈ មានសឡាយតនៈជាហេតុ មាន​សឡាយតនៈ​​ជាទីប្រជុំកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវផស្សៈផង ដឹងច្បាស់​នូវទីប្រជុំកើតនៃផស្សៈផង ដឹងច្បាស់នូវការរលត់នៃផស្សៈផង ដឹងច្បាស់នូវបដិបទា ជា​ដំណើរទៅកាន់ការរលត់នៃផស្សៈផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា​ត្រាស់​ដឹង។

សឡាយតនៈ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក សឡាយតនៈ មាននាមរូប ជាហេតុ មាននាមរូបជាទីប្រជុំកើត មាននាមរូបជាកំណើត មាននាមរូបជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវសឡាយតនៈផង ដឹងច្បាស់​នូវទី​ប្រជុំកើតនៃសឡាយតនៈផង ដឹងច្បាស់នូវការរលត់នៃសឡាយតនៈផង ដឹងច្បាស់​នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃសឡាយតនៈផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

នាមរូប មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាង​នេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណ​ជាទីប្រជុំកើត មានវិញ្ញាណជាកំណើត មានវិញ្ញាណជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវនាមរូបផង ដឹងច្បាស់នូវទីប្រជុំកើតនៃ​នាមរូប​ផង ដឹងច្បាស់នូវការរលត់នៃនាមរូបផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់​ការរលត់​នៃនាមរូបផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។

វិញ្ញាណ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាង​នេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារ​ជាទី​ប្រជុំកើត មានសង្ខារជាកំណើត មានសង្ខារជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយ​អត្ថថា​ចំណាំទុក បុគ្គលដឹងច្បាស់នូវវិញ្ញាណផង ដឹងច្បាស់នូវ ទីប្រជុំកើតនៃវិញ្ញាណផង ដឹងច្បាស់នូវការរលត់នៃវិញ្ញាណផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃ​វិញ្ញាណផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។

សង្ខារ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក សង្ខារ មានអវិជ្ជាជាហេតុ មានអវិជ្ជាជាទីប្រជុំកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាដែនកើត យ៉ាងនេះ ឈ្មោះ ថាសច្ចៈ ដោយអត្ថថា​ចំណាំទុក បុគ្គលដឹងច្បាស់នូវសង្ខារទាំងឡាយផង ដឹងច្បាស់នូវទីប្រជុំកើតនៃសង្ខារផង ដឹងច្បាស់នូវការរលត់នៃសង្ខារផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃ​សង្ខារផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។

[២៧] ជរាមរណៈ ជាទុក្ខសច្ច ជាតិជាសមុទយសច្ច ការរលាស់ចេញនូវជរាមរណៈ និង​ជាតិ​ទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ចៈ ជាតិជាទុក្ខសច្ច ភពជា​សមុទយសច្ច ការរលាស់ចេញនូវជាតិ និងភពទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់​នូវនិរោធ ជាមគ្គសច្ច ភពជាទុក្ខសច្ច ឧបាទានជាសមុទយសច្ច ការរលាស់ចេញនូវភព និងឧបាទានទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច ឧបាទានជា​ទុក្ខសច្ច តណ្ហាជាសមុទយសច្ច ការរលាស់ចេញនូវឧបាទាន និងតណ្ហាទាំងពីរ ជា​និរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច តណ្ហាជា​ទុក្ខសច្ច វេទនាជាសមុទយសច្ច ការរលាស់ចេញនូវតណ្ហា និងវេទនាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច វេទនាជាទុក្ខសច្ច ផស្សៈជាសមុទយសច្ច ការរលាស់ចេញនូវវេទនា និង​ផស្សៈ​ទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច ផស្សៈជាទុក្ខសច្ច សឡាយតនៈជាសមុទយសច្ច ការរលាស់ចេញនូវផស្សៈ និងសឡាយតនៈទាំងពីរ ជា​និរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច សឡាយតនៈជាទុក្ខសច្ច នាមរូបជា​សមុទយសច្ច ការរលាស់ចេញនូវសឡាយតនៈ និងនាមរូបទាំងពីរ ជានិរោធសច្ច ឯការ​ដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច នាមរូបជាទុក្ខសច្ច វិញ្ញាណជាសមុទយសច្ច ការរលាស់​ចេញនូវនាមរូប និងវិញ្ញាណទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច វិញ្ញាណជាទុក្ខសច្ច សង្ខារជាសមុទយសច្ច ការរលាស់ចេញនូវវិញ្ញាណ និងសង្ខារទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច សង្ខារទាំងឡាយជាទុក្ខសច្ច អវិជ្ជាជា​សមុទយសច្ច ការរលាស់ចេញនូវសង្ខារ និងអវិជ្ជាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់​នូវនិរោធ ជាមគ្គសច្ច។ ជរាមរណៈ ជាទុក្ខសច្ច ជាតិជាទុក្ខសច្ចក៏មាន ជាសមុទយសច្ច​ក៏មាន ការរលាស់ចេញនូវជរាមរណៈ និងជាតិទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់​នូវនិរោធ ជាមគ្គសច្ច ជាតិជាទុក្ខសច្ច ភពជាទុក្ខសច្ចក៏មាន ជាសមុទយសច្ចក៏មាន ការរលាស់​ចេញនូវជាតិ និងភពទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជា​មគ្គសច្ច។បេ។ សង្ខារទាំងឡាយ ជាទុក្ខសច្ច អវិជ្ជាជាទុក្ខសច្ចក៏មាន ជាសមុទយសច្ចក៏​មាន ការរលាស់ចេញនូវសង្ខារ និងអវិជ្ជាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច។

ចប់ សច្ចកថា។ ចប់ ភាណវារៈ។

យុគនទ្ធវគ្គ ពោជ្ឈង្គកថា

សាវត្ថិនិទាន

[២៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គនេះ មាន ៧ ពោជ្ឈង្គ ៧ តើដូចម្តេច សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១ ម្នាលភិក្ខុទាំងឡាយ នេះឯង ពោជ្ឈង្គ ៧។

សំនួរត្រង់ពាក្យថា ពោជ្ឈង្គ តើពោជ្ឈង្គ ដោយអត្ថថាដូចម្តេច។ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុប្រព្រឹត្តទៅព្រមក្នុងការត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងតាម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹង​ចំពោះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថា​ត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាត្រាស់ដឹងតាម ឈ្មោះថា ពោជ្ឈង្គ ដោយអត្ថថា​ត្រាស់ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុញុំាងជនឲ្យត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុញុំាងជនឲ្យត្រាស់ដឹង​តាម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុញុំាងជនឲ្យត្រាស់ ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ញុំាងជនឲ្យត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាង​ជនឲ្យត្រាស់​ដឹង ឈ្មោះថា​ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យត្រាស់ដឹងតាម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាងជន ឲ្យត្រាស់ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យ​ត្រាស់ដឹង​ព្រម ឈ្មោះថា​ពោជ្ឈង្គ ដោយអត្ថថា ប្រព្រឹត្តទៅក្នុងចំណែកនៃការត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ដោយ​អត្ថថាប្រព្រឹត្តទៅក្នុងចំណែកនៃការត្រាស់ដឹងតាម ឈ្មោះថា​ពោជ្ឈង្គ ដោយអត្ថថា​ប្រព្រឹត្តទៅ​ក្នុងចំណែកនៃការត្រាស់ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថា​ប្រព្រឹត្តទៅក្នុង​ចំណែកនៃ​ការត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថា​ការ​បានចំពោះនូវប្រាជ្ញា ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាបណ្តុះនូវប្រាជ្ញា ឈ្មោះថា​ពោជ្ឈង្គ ដោយអត្ថថាបណ្តុះចំពោះនូវប្រាជ្ញា ឈ្មោះថា​ពោជ្ឈង្គ ដោយអត្ថថា​ញុំាងជន​ឲ្យដល់​នូវប្រាជ្ញា ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថា​ញុំាងជន​ឲ្យដល់ព្រមនូវប្រាជ្ញា។

មូលមូលកាទិទសកំ

[២៩] ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាជាមូល ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងមូល ពោជ្ឈង្គ ដោយអត្ថថាថែទាំមូល ពោជ្ឈង្គ ដោយអត្ថថាចោមរោមមូល ពោជ្ឈង្គ ដោយអត្ថ​ថាបំពេញមូល ពោជ្ឈង្គ ដោយអត្ថថាធ្វើមូលឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថា​ធ្វើមូល​ឲ្យ​បែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវមូលប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថា​ចម្រើននូវវសី​ក្នុង​មូលប្បដិសម្ភិទា ពោជ្ឈង្គរបស់ជន អ្នកសម្រេចនូវវសីភាពក្នុង​មូលប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាជាហេតុ ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងហេតុ ពោជ្ឈង្គ ដោយអត្ថថាថែទាំហេតុ ពោជ្ឈង្គ ដោយអត្ថ ថាចោមរោមហេតុ ពោជ្ឈង្គ ដោយ​អត្ថថាបំពេញហេតុ ពោជ្ឈង្គ ដោយអត្ថថាធ្វើហេតុឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថា​ធ្វើ​ហេតុឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថា ញុំាងជនឲ្យដល់នូវហេតុប្បដិសម្ភិទា ពោជ្ឈង្គ ដោយ​អត្ថថាចម្រើន​នូវវសីក្នុងហេតុប្បដិសម្ភិទា ពោជ្ឈង្គរបស់​ជនអ្នកសម្រេចនូវវសីភាព​ក្នុង​ហេតុប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាជាបច្ច័យ ពោជ្ឈង្គ ដោយអត្ថថា​ទំនុក​បម្រុង​បច្ច័យ ពោជ្ឈង្គ ដោយអត្ថ ថាថែទាំបច្ច័យ ពោជ្ឈង្គ ដោយអត្ថថាចោមរោមបច្ច័យ ពោជ្ឈង្គ ដោយ​អត្ថថាបំពេញ បច្ច័យ ពោជ្ឈង្គ ដោយអត្ថថាធ្វើបច្ច័យឲ្យចាស់ក្លា ពោជ្ឈង្គ ដោយ​អត្ថថា​ធ្វើបច្ច័យឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវបច្ចយប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើន​នូវវសីក្នុងបច្ចយប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេច​នូវវសីភាព ក្នុងបច្ចយប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាបរិសុទ្ធ ពោជ្ឈង្គ ដោយអត្ថថា​ទំនុក បម្រុងសេចក្តីបរិសុទ្ធិ ពោជ្ឈង្គ ដោយអត្ថថាថែទាំសេចក្តីបរិសុទ្ធិ ពោជ្ឈង្គ ដោយអត្ថ ថាចោមរោមសេចក្តីបរិសុទ្ធិ ពោជ្ឈង្គ ដោយអត្ថថាបំពេញសេចក្តីបរិសុទ្ធិ ពោជ្ឈង្គ ដោយ​អត្ថថា​ធ្វើសេចក្តីបរិសុទ្ធិឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើសេចក្តីបរិសុទ្ធិឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវ​វិសុទ្ធិប្បដិសម្ភិទា ពោជ្ឈង្គ ដោយ អត្ថថា​ចម្រើន​នូវវសីក្នុងវិសុទ្ធិប្បដិសម្ភិទា ពោជ្ឈង្គរបស់​ជនអ្នកសម្រេចនូវវសីភាព ក្នុង​វិសុទ្ធិប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាជាអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថា​ទំនុក​បម្រុងអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថាថែទាំ​អំពើមិនមានទោស ពោជ្ឈង្គ ដោយ​អត្ថថាចោមរោមអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថា​បំពេញនូវអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថាធ្វើអំពើដែលមិនមានទោសឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថា​ធ្វើអំពើ​មិនមានទោសឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាង​ជនឲ្យដល់អនវជ្ជប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើននូវវសីក្នុងអនវជ្ជប្បដិសម្ភិទា ពោជ្ឈង្គរបស់ជន​អ្នកសម្រេច​នូវវសីភាពក្នុងអនវជ្ជប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថានេក្ខម្មៈ (ការចេញចាកកាម) ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងនេក្ខម្មៈ ពោជ្ឈង្គ ដោយអត្ថថា​ថែទាំនេក្ខម្មៈ ពោជ្ឈង្គ ដោយអត្ថថាចោមរោមនេក្ខម្មៈ ពោជ្ឈង្គ ដោយអត្ថថាបំពេញនេក្ខម្មៈ ពោជ្ឈង្គ ដោយ​អត្ថថាធ្វើនេក្ខម្មៈឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើនេក្ខម្មៈឲ្យបែករីក ពោជ្ឈង្គ ដោយ​អត្ថថា ញុំាងជនឲ្យដល់នូវនេក្ខម្មប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើននូវវសី​ក្នុងនេក្ខម្មប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេចនូវវសីភាពក្នុងនេក្ខម្មប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាវិមុត្តិ ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងវិមុត្តិ ពោជ្ឈង្គ ដោយ​អត្ថថាថែទាំវិមុត្តិ ពោជ្ឈង្គ ដោយអត្ថថាចោមរោមវិមុត្តិ ពោជ្ឈង្គ ដោយអត្ថថាបំពេញវិមុត្តិ ពោជ្ឈង្គ ដោយអត្ថថាធ្វើវិមុត្តិឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើវិមុត្តិឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថា ញុំាងជនឲ្យដល់នូវវិមុត្តិប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើននូវវសី ក្នុង​វិមុត្តិប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេចនូវវសីភាពក្នុងវិមុត្តិប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាការមិន​មាន​អាសវៈ ពោជ្ឈង្គ ដោយអត្ថថា ទំនុកបម្រុងនូវការមិនមានអាសវៈ ពោជ្ឈង្គ ដោយអត្ថថាថែទាំនូវការមិនមានអាសវៈ ពោជ្ឈង្គ ដោយអត្ថថា ចោមរោមនូវ​ការមិនមាន​អាសវៈ ពោជ្ឈង្គ ដោយអត្ថថាបំពេញនូវការមិនមានអាសវៈ ពោជ្ឈង្គ ដោយ​អត្ថថា​ធ្វើនូវការ​មិនមានអាសវៈឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើនូវការមិន​មានអាសវៈ​ឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវអនាសវប្បដិសម្ភិទា ពោជ្ឈង្គ ដោយ​អត្ថថា​ចម្រើននូវ​វសីក្នុងអនាសវប្បដិសម្ភិទា ពោជ្ឈង្គ របស់ជនអ្នកសម្រេច​នូវវសីភាព​ក្នុង​អនាសវប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាវិវេក ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងវិវេក ពោជ្ឈង្គ ដោយអត្ថថា​ថែទាំវិវេក ពោជ្ឈង្គ ដោយអត្ថថាចោមរោមវិវេក ពោជ្ឈង្គ ដោយ​អត្ថថាបំពេញនូវវិវេក ពោជ្ឈង្គ ដោយអត្ថថាធ្វើវិវេកឲ្យចាស់ក្លា ពោជ្ឈង្គ ដោយ​អត្ថថា​ធ្វើវិវេកឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវវិវេកប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថា ចម្រើននូវវសី​ក្នុងវិវេកប្បដិសម្ភិទា ពោជ្ឈង្គ របស់ពួកជនអ្នក​សម្រេច​នូវ​វសីភាព​ក្នុងវិវេកប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាការលះបង់ ពោជ្ឈង្គ ដោយ​អត្ថថា​ទំនុកបម្រុងនូវការលះបង់ ពោជ្ឈង្គ ដោយអត្ថថាថែទាំនូវការលះបង់ ពោជ្ឈង្គ ដោយ​អត្ថថាចោមរោមនូវការលះបង់ ពោជ្ឈង្គ ដោយអត្ថថាបំពេញនូវការលះបង់ ពោជ្ឈង្គ ដោយអត្ថថាធ្វើនូវការលះបង់ឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើនូវ​ការលះបង់​ឲ្យបែក​រីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់​នូវ​វោស្សគ្គប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថា ចម្រើននូវវសីក្នុងវោស្សគ្គប្បដិសម្ភិទា ពោជ្ឈង្គ របស់ពួកជនអ្នកសម្រេច​នូវវសីភាពក្នុង​វោស្សគ្គប្បដិសម្ភិទា។

[៣០] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃមូល ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់ដឹងនូវអត្ថនៃហេតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃបច្ច័យ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបរិសុទ្ធិ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់ដឹងនូវអត្ថនៃអំពើមិនមានទោស ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹង​នូវអត្ថនៃនេក្ខម្មៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិមុត្តិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនមានអាសវៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់​ដឹង​នូវអត្ថនៃវិវេក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់​ដឹងនូវអត្ថ​នៃ​ការលះបង់ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងមូល ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងហេតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់​ដឹងនូវ​អត្ថនៃការទំនុកបម្រុងបច្ច័យ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់​ដឹងនូវអត្ថនៃ​ការទំនុក​បម្រុងសេចក្តីបរិសុទ្ធិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ​ការទំនុក​បម្រុងនូវ​អំពើមិនមានទោស ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ​ការទំនុក​បម្រុងនូវ​នេក្ខម្មៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងនូវវិមុត្តិ ឈ្មោះ​ថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងអំពើមិនមានអាសវៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងនូវវិវេក ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងនូវការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹងនូវអត្ថនៃការថែទាំនូវមូល។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវ​អត្ថនៃការថែទាំការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃការ​ចោម​រោម​​នូវមូល។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃការចោមរោម​នូវការ​លះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ ការបំពេញមូល។បេ។ ឈ្មោះ​ថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំពេញនូវការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់​ដឹងនូវអត្ថនៃការធ្វើមូលឲ្យចាស់ក្លា។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវ​អត្ថនៃការធ្វើនូវការលះបង់ឲ្យចាស់ក្លា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹង​នូវអត្ថនៃ​ការធ្វើមូលឲ្យបែករីក។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់​ដឹង​នូវ​អត្ថនៃការធ្វើ​នូវការ​លះបង់ឲ្យបែករីក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថ​នៃការញុំាង​ជនឲ្យដល់​នូវ​មូលប្បដិសម្ភិទា។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃការញុំាងជន​ឲ្យដល់​នូវវោស្សគ្គប្បដិសម្ភិទា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹង​នូវអត្ថនៃការចម្រើននូវវសី ក្នុងមូលប្បដិសម្ភិទា។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹងនូវអត្ថ នៃការចម្រើននូវវសី​ក្នុង​វោស្សគ្គប្បដិសម្ភិទា។បេ។

[៣១] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការថែទាំ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹងនូវអត្ថនៃការចោមរោម។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់​ដឹង​នូវ​អត្ថនៃការបំពេញ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃឯកគ្គតាចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់​ដឹង​នូវអត្ថនៃការផ្គងឡើង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវ​អត្ថនៃ​ការមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃ​ធម៌មិន​មាន​កករល្អក់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវអត្ថនៃការមិនញាប់ញ័រ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃចិត្ត តាំងនៅនឹងដោយអំណាចនៃការប្រុង ដោយ​ភាព​នៃចិត្តមានអារម្មណ៍តែមួយ ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃ​អារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថនៃគោចរ ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹងនូវអត្ថនៃការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថ​នៃការបរិច្ចាគ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹងនូវអត្ថនៃការចេញ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ​ធម៌ប្រាស​ចាកវដ្តៈ ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹង​នូវអត្ថនៃធម៌ស្ងប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃ​ធម៌ដ៏​ថ្លៃថ្លា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ​អត្ថនៃវិមុត្តិ ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹងនូវអត្ថនៃ​ធម៌មិនមានអាសវៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវ​អត្ថ នៃធម៌ជាគ្រឿងឆ្លង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃព្រះនិញ្វនមិន មាននិមិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹងនូវអត្ថ នៃព្រះនិញ្វនមិនមានគ្រឿង តម្កល់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃព្រះនិញ្វន​មិនមានគ្រឿងតម្កល់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃព្រះនិព្វានដ៏សូន្យ (ចាកកិលេស) ឈ្មោះ​ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌មានរសតែមួយ ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់ដឹងនូវអត្ថនៃការមិនប្រព្រឹត្តិលើសគ្នា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃធម៌ជាប់គ្នាជាគូ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចេញ ឈ្មោះ​ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃហេតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់​ដឹងនូវអត្ថនៃការយល់ឃើញ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃ​ធម៌ជា​អធិបតី។

[៣២] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនរាយមាយ របស់សមថៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការឃើញរឿយ ៗ របស់វិបស្សនា ឈ្មោះ​ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃសមថៈ និងវិបស្សនា មានរសតែមួយ ឈ្មោះ​ថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាប់គ្នាជាគូ មិនប្រព្រឹត្តលើសគ្នា ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការ សមាទាននូវសិក្ខា ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹងនូវអត្ថនៃគោចររបស់ អារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃការផ្គងឡើងនូវចិត្តរួញរា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃការ​សង្កត់សង្កិននូវចិត្តជាឧទ្ធច្ចៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ​ការ​ព្រងើយ​​របស់វិសុទ្ធិទាំងពីរ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់​ដឹងនូវអត្ថ​នៃការ​បាននូវ​គុណវិសេស ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចាក់ធ្លុះដ៏ក្រៃលែង ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹងនូវសច្ចៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ញុំាងសត្វឲ្យតាំងនៅក្នុងនិរោធ។

[៣៣] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការជឿស៊ប់របស់សទ្ធិន្រ្ទិយ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការយល់ឃើញរបស់បញ្ញិន្រ្ទិយ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការ​មិនកម្រើក​ព្រោះអស្សទ្ធិយៈ​របស់​សទ្ធាពលៈ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ​អត្ថនៃការ​មិនកម្រើក​ព្រោះ​អវិជ្ជា របស់បញ្ញាពលៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវអត្ថនៃការ​ប្រុងរបស់​សតិសម្ពោជ្ឈង្គ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថនៃ​ការពិចារណា​របស់​ឧបេក្ខាសម្ពោជ្ឈង្គ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃការ​យល់ឃើញ​របស់​សម្មាទិដ្ឋិ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការ​មិនរាយមាយ​របស់​សម្មាសមាធិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃអធិបតីរបស់ឥន្រ្ទិយ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនកម្រើករបស់ពលៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចេញ (ចាកវដ្តៈ) របស់ពោជ្ឈង្គ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃហេតុរបស់មគ្គ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹងនូវអត្ថនៃការប្រុងរបស់សតិប្បដ្ឋាន ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ អត្ថនៃគ្រឿងតាំងរបស់សម្មប្បធាន ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃគ្រឿង​សម្រេចរបស់ឥទ្ធិបាទ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ ការពិតរបស់សច្ចៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការស្ងប់រម្ងាប់ របស់​ធម៌ជាគ្រឿងប្រកប ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ​អត្ថនៃការធ្វើ​ឲ្យជាក់ច្បាស់​របស់ផល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃគ្រឿងលើកចិត្តរបស់វិតក្កៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃឧបវិចារៈ របស់វិចារៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការផ្សាយរបស់បីតិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹង​​នូវអត្ថនៃការបង្ហូរ របស់សេចក្តីសុខ ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃចិត្តមានអារម្មណ៍តែមួយ។

[៣៤] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការរំពឹង ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងច្បាស់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវ​អត្ថនៃការដឹងទួទៅ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងព្រម ឈ្មោះ​ថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចិត្តមានអារម្មណ៍តែមួយ ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹងនូវអត្ថនៃធម៌ដែលគប្បីត្រាស់ដឹង ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុ​ត្រាស់​ដឹងនូវអត្ថនៃការពិចារណារបស់បរិញ្ញា ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃការលះបង់របស់បហានៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ​អត្ថនៃ​ភាវនា​មានរសតែមួយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការពាល់​ត្រូវ​របស់​សច្ឆិកិរិយា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃគំនររបស់ខន្ធ ឈ្មោះ​ថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃគ្រឿងទ្រទ្រង់របស់ធាតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃកន្លែងកើតរបស់អាយតនៈ ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹងនូវអត្ថនៃបច្ច័យតាក់តែងរបស់សង្ខតធម៌ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់​ដឹង​នូវអត្ថនៃការមិនមានបច្ច័យតាក់តែងរបស់អសង្ខតធម៌។

[៣៥] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់​ដឹងនូវអត្ថនៃលំដាប់របស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃ​ការចេញរបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ​ការវិលត្រឡប់​របស់​ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃហេតុរបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃបច្ច័យរបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃទីកើតរបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃភូមិរបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃអារម្មណ៍របស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃគោចររបស់ចិត្តវត្ថុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃចរិយារបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ​ដំណើររបស់​ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប៉ុនប៉ងរបស់ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចេញ របស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹងនូវអត្ថនៃការរលាស់ចេញរបស់ចិត្ត។

[៣៦] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការរំពឹងក្នុងឯកត្តារម្មណ៍ ឈ្មោះ​ថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងច្បាស់ក្នុងឯកត្តារម្មណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងទួទៅក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹងនូវអត្ថនៃចិត្តមានអារម្មណ៍តែមួយក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះ​​ហេតុ​ត្រាស់ដឹងនូវអត្ថនៃការស្ទុះទៅក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់​ដឹងនូវអត្ថនៃសេចក្តីជ្រះថ្លាក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់​ដឹង​នូវ​អត្ថនៃការតម្កល់ព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់​ដឹងនូវ​អត្ថ​នៃ​វិមុត្តិក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការយល់​ឃើញ​ក្នុង​ឯកត្តារម្មណ៍ថា នេះជាធម្មជាតស្ងប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវ​អត្ថ​នៃធម៌ធ្វើឲ្យដូចជាយានក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹង​នូវ​​អត្ថ​នៃ​ធម៌ធ្វើទីកើតក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ​ការ​​មិន​តាំង​មាំក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ​ការ​សន្សំ​​ក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រារព្ធ​ដោយ​ប្រពៃ ​ក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃការកំណត់​ក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ ថនៃការចោមរោម ក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃការបំពេញក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹង​នូវអត្ថ នៃការប្រមូល​ក្នុង​ឯកត្តារម្មណ៍ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថ នៃ​ការអធិដ្ឋាន​ក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការសេពទួទៅក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចម្រើនក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃពហុលីកម្មក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការអណ្តែតឡើងព្រមក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការរួចចាកកិលេសដោយ​ប្រពៃ​ក្នុងឯកត្តារម្មណ៍ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹង​ក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹងតាមក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹងចំពោះក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹងព្រមក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការញុំាងជនឲ្យត្រាស់ដឹង​ក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការញុំាងជនឲ្យ​ត្រាស់​ដឹង​តាម ក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការ​ញុំាង​ជនឲ្យត្រាស់ដឹងចំពោះក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃ​ការ​ញុំាងជនឲ្យត្រាស់ដឹងព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃធម៌ជាចំណែកនៃការត្រាស់ដឹង ក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវអត្ថនៃធម៌ជា ចំណែកនៃការត្រាស់ដឹងតាមក្នុងឯកត្តារម្មណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ ជា​ចំណែកនៃការត្រាស់ដឹង ​ចំពោះក្នុង​ឯកត្តារម្មណ៍ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ​អត្ថនៃធម៌ជា​ចំណែកនៃ​ការ​ត្រាស់​ដឹង​ព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ​ការបំភ្លឺ​ក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ​ នៃការបំភ្លឺ​ខ្ពស់​ឡើងក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃ​ការបំភ្លឺតាម​ក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃ​ការបំភ្លឺចំពោះក្នុង​ឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃការបំភ្លឺព្រម​ក្នុង​ឯកត្តារម្មណ៍។

[៣៧] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាជើងរបស់វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃនិរោធ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃការដុតកម្តៅ (កិលេស) ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹងនូវ​អត្ថនៃ​ការរុងរឿង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ អត្ថនៃការកម្តៅសព្វនូវកិលេស ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ ធម៌មិនមានមន្ទិល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ប្រាសចាក មន្ទិល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹង​​នូវអត្ថនៃធម៌ឥតមន្ទិល ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃ​ធម៌ដ៏​ស្ងប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាគ្រឿងត្រាស់ដឹង ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិវេក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃការប្រព្រឹត្តិក្នុងវិវេក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិរាគធម៌ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រព្រឹត្តិក្នុងវិរាគធម៌ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃនិរោធ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃ​ការប្រព្រឹត្តិក្នុងនិរោធ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃការ​លះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រព្រឹត្តិក្នុងការលះបង់ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិមុត្តិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹង​នូវអត្ថនៃការប្រព្រឹត្តិក្នុងវិមុត្តិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថ​នៃឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃឫសរបស់ឆន្ទៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃជើងរបស់ឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹង​នូវអត្ថនៃធម៌ជាប្រធានរបស់ឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវ​អត្ថ​នៃ​ការសម្រេចរបស់ឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃ​អធិមោក្ខ​របស់ឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការផ្គងនូវឆន្ទៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការតម្កល់នូវឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹង​នូវអត្ថនៃការមិនរាយមាយរបស់ឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវ​អត្ថនៃវីរិយៈ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃឫសរបស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ​អត្ថនៃជើង​របស់​វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាប្រធាន របស់វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការសម្រេចរបស់វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃអធិមោក្ខរបស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹងនូវអត្ថនៃការផ្គងរបស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ​អត្ថ​នៃ​ការមិនប្រហែសរបស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ​អត្ថនៃការ​មិន​រាយមាយរបស់វីមំសា។

[៣៨] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបៀតបៀនរបស់ទុក្ខ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃទុក្ខត្រូវបច្ច័យតាក់តែង ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់​ដឹងនូវអត្ថនៃទុក្ខថាញុំាងសត្វឲ្យក្តៅ ឈ្មោះថា  ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃទុក្ខមានការប្រែប្រួល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ​សមុទ័យ​មានការប្រមូលមកនូវអត្ថថាជាហេតុ នូវអត្ថ ថាសំយោគ នូវអត្ថថាបលិពោធ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃទុក្ខនិរោធ ថាជាគ្រឿងរលាស់ចេញ នូវអត្ថថា​វិវេក នូវអត្ថថាមិនមានបច្ច័យតាក់តែងនូវអត្ថថាមិនស្លាប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់​ដឹង​នូវអត្ថនៃមគ្គថា ជាគ្រឿងនាំចេញ នូវអត្ថថាជាហេតុ នូវអត្ថថាយល់ឃើញ នូវអត្ថថា​ជាអធិបតី ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថថាពិត ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថថាជាអនត្តា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថថាទៀង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថថាចាក់ធ្លុះ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថថាដឹងច្បាស់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់​ដឹងនូវអត្ថ ថាកំណត់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធាតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវអត្ថនៃធម៌ដែលដឹងហើយ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការធ្វើ​ឲ្យជាក់​ច្បាស់ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការពាល់ត្រូវ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹង ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹង​នូវនេក្ខម្មៈ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអព្យាបាទ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអាលោកសញ្ញា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវការមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវការកំណត់ធម៌ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវញាណ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវបាមុជ្ជៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងបឋមជ្ឈាន។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹងនូវអរហត្តមគ្គ។

[៣៩] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសទ្ធិន្ទ្រិយ ដោយអត្ថថាជឿ ស៊ប់។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវបញ្ញិន្ទ្រិយ ដោយអត្ថថា យល់ឃើញ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសទ្ធាពលៈ ដោយអត្ថថាមិនកម្រើក ព្រោះហេតុមិនគួរ​ជឿ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវបញ្ញាពលៈ ដោយអត្ថថាមិនកម្រើក​ព្រោះអវិជ្ជា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសតិសម្ពោជ្ឈង្គ ដោយអត្ថថា​ប្រុង។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវឧបេក្ខាសម្ពោជ្ឈង្គ ដោយអត្ថថា​ពិចារណា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសម្មាទិដ្ឋិ ដោយអត្ថថាយល់ឃើញ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសម្មាសមាធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវឥន្រ្ទិយ ដោយអត្ថថាភាពជាធំ ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវពលៈ ដោយអត្ថថាមិនកម្រើក ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថថាចេញ (ចាកវដ្តៈ) ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង​នូវមគ្គ ដោយអត្ថថាជាហេតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសតិប្បដ្ឋាន ដោយ​អត្ថថាប្រុង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសម្មប្បធាន ដោយអត្ថថា​តម្កល់ទុក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវឥទ្ធិបាទ ដោយអត្ថថាសម្រេច ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសច្ចៈ ដោយអត្ថថាទៀង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសមថៈ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹងនូវវិបស្សនា ដោយអត្ថថាពិចារណាឃើញរឿយ ៗ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសមថៈ និងវិបស្សនា ដោយអត្ថថាមានរសតែមួយ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវយុគនទ្ធធម៌ ដោយអត្ថថាមិនប្រព្រឹត្តលើសគ្នា ឈ្មោះថា​ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹងនូវទិដ្ឋិវិសុទ្ធិ ដោយអត្ថថាយល់ឃើញ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់ដឹងនូវវិមោក្ខ ដោយអត្ថថារួច (ចាកកិលេស) ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់ដឹងនូវវិជ្ជា ដោយអត្ថថាចាក់ធ្លុះចំពោះ ឈ្មោះថាពោជ្ឈង្គ ព្រោះ​ហេតុត្រាស់ដឹង​នូវវិមុត្តិ ដោយអត្ថថាលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវខយញ្ញាណ ដោយអត្ថថាផ្តាច់ផ្តិល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវអនុប្បាទញ្ញាណ ដោយអត្ថថាស្ងប់រម្ងាប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវឆន្ទៈ ដោយអត្ថថា​ជាឫស ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវមនសិការៈ ដោយអត្ថថាតាំងឡើងព្រម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវផស្សៈ ដោយអត្ថថាប្រជុំ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវេទនា ដោយអត្ថថា ប្រជុំចុះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹង​នូវសមាធិ ដោយអត្ថថាជាប្រមុខ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ​ត្រាស់ដឹង​នូវសតិ ដោយអត្ថថាភាពជាធំ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវបញ្ញា ដោយ​អត្ថថា​ក្រៃលែងជាងនោះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវិមុត្តិ ដោយអត្ថថា​ជាខ្លឹម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវនិញ្វន ឈ្មោះអមតៈជាទីពឹង (របស់​សត្វ) ដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា)។

សាវត្ថីនិទាន

[៤០] ព្រះសារីបុត្រមានអាយុ ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលអាវុសោទាំងឡាយ។ ពួកភិក្ខុទាំងនោះទទួលស្តាប់ព្រះសារីបុត្រមានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្រ​មាន​អាយុបានពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពោជ្ឈង្គនេះ មាន ៧ ពោជ្ឈង្គ ៧ តើដូចម្តេច គឺ សតិសម្ពោជ្ឈង្គ ធម្មវិចយសម្ពោជ្ឈង្គ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ម្នាលអាវុសោទាំងឡាយ នេះឯងពោជ្ឈង្គ ៧ ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គទាំង ៧ នេះ ខ្ញុំប្រាថ្នានៅអស់បុព្វណ្ហសម័យ ដោយពោជ្ឈង្គណា ៗ ខ្ញុំក៏នៅអស់បុព្វណ្ហសម័យ​ដោយពោជ្ឈង្គនោះ ៗ ខ្ញុំប្រាថ្នានៅអស់មជ្ឈន្តិកសម័យ ដោយពោជ្ឈង្គណា ៗ។បេ។ នៅអស់សាយណ្ហសម័យ ខ្ញុំក៏នៅអស់សាយណ្ហសម័យ ដោយពោជ្ឈង្គនោះ ៗ ម្នាល​អាវុសោទាំងឡាយ ប្រសិនបើសតិសម្ពោជ្ឈង្គរបស់ខ្ញុំ មានដោយប្រការនោះ ៗ ខ្ញុំក៏មានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ទាំងខ្ញុំមានការដឹងថា និរោធជាធម៌​ប្រារព្ធសេចក្តីស្ងប់ប្រពៃ ខ្ញុំកាលប្រព្រឹត្តនូវសតិសម្ពោជ្ឈង្គដែលកំពុងឋិតនៅ ក៏ដឹងច្បាស់​ថា សតិសម្ពោជ្ឈង្គកំពុងឋិតនៅ បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ ធម្មវិចយសម្ពោជ្ឈង្គ។បេ។ ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំមាន ដោយប្រការនោះ ៗ ខ្ញុំក៏មានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ទាំងខ្ញុំមានការដឹងថា និរោធជាធម៌​ប្រារព្ធ​សេចក្តីស្ងប់ប្រពៃ ខ្ញុំកាលប្រព្រឹត្តនូវឧបេក្ខាសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹង​ច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គកំពុងឋិតនៅ ប្រសិនបើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាត ខ្ញុំក៏​ដឹង​ច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះ ជាបច្ច័យ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចទូសំពត់របស់ព្រះរាជា ឬរបស់រាជមហាមាត្យ ជារបស់​ពេញដោយសំពត់ ដែលគេជ្រលក់ដោយពណ៌ផ្សេង ៗ ព្រះរាជា នោះប្រាថ្នា​នឹងទ្រង់​នូវគូនៃព្រះពស្ត្រណា អស់បុព្វណ្ហសម័យ ក៏ទ្រង់នូវគូនៃព្រះពស្ត្រ នោះឯង អស់​បុព្វណ្ហសម័យ ប្រាថ្នានូវគូនៃព្រះពស្ត្រណា អស់មជ្ឈន្តិកសម័យ អស់សាយណ្ហសម័យ ក៏ទ្រង់នូវគូនៃព្រះពស្ត្រនោះឯង អស់សាយណ្ហសម័យ មានឧបមាដូចម្តេចមិញ ម្នាលអាវុសោ​ទាំងឡាយ មានឧបមេយ្យដូចជា បណ្តាពោជ្ឈង្គទាំង ៧ នេះ ខ្ញុំប្រាថ្នានៅ​អស់បុព្វណ្ហសម័យដោយពោជ្ឈង្គណា ៗ ខ្ញុំក៏នៅអស់បុព្វណ្ហសម័យ ដោយពោជ្ឈង្គនោះ ៗ ខ្ញុំប្រាថ្នានៅអស់មជ្ឈន្តិកសម័យ អស់សាយណ្ហសម័យដោយពោជ្ឈង្គណា ៗ ខ្ញុំក៏នៅ​អស់​សាយណ្ហសម័យ ដោយពោជ្ឈង្គនោះ ៗ ម្នាលអាវុសោទាំងឡាយ បើ​សតិសម្ពោជ្ឈង្គ​របស់ខ្ញុំមាន ដោយប្រការនោះ ៗ ខ្ញុំក៏មានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ទាំងខ្ញុំ​មាន​ការដឹងថា និរោធជាធម៌ប្រារព្ធសេចក្តីស្ងប់ប្រពៃ ខ្ញុំកាលប្រព្រឹត្តនូវ​សតិសម្ពោជ្ឈង្គ​ដែល​​កំពុងឋិតនៅ ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គកំពុងឋិតនៅ បើ​សតិសម្ពោជ្ឈង្គ​របស់​ខ្ញុំឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជា​បច្ច័យ។បេ។ ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំមានដោយប្រការនោះ ៗ ខ្ញុំក៏មានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ទាំងខ្ញុំមានការដឹងថា និរោធជា​ធម៌ប្រារព្ធ​សេចក្តីស្ងប់ប្រពៃ ខ្ញុំកាលប្រព្រឹត្តឧបេក្ខាសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹង​ច្បាស់​ថា ឧបេក្ខាសម្ពោជ្ឈង្គកំពុងឋិតនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាត ខ្ញុំក៏ដឹង​ច្បាស់​ថា ឧបេក្ខាសម្ពោជ្ឈង្គ របស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ។

[៤១] ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំមាន ដោយប្រការនោះ ៗ តើដូចម្តេច។ និរោធប្រាកដឡើងត្រឹមណា ពោជ្ឈង្គថា បើសតិសម្ពោជ្ឈង្គ របស់​ខ្ញុំមានដោយប្រការនោះ ៗ ក៏ត្រឹមណោះ ប្រៀបដូចប្រទីបប្រេងដែលកំពុងឆេះ មាន​អណ្តាត​ភ្លើងត្រឹមណា រស្មីក៏ត្រឹមណោះ រស្មីត្រឹមណា អណ្តាតភ្លើងក៏ត្រឹមណោះ មាន​ឧបមាយ៉ាងណា និរោធ ប្រាកដឡើងត្រឹមណា ពោជ្ឈង្គថា បើសតិសម្ពោជ្ឈង្គ​របស់​ខ្ញុំមាន​ដោយប្រការនោះ ៗ ក៏ត្រឹមណោះ មានឧបមេយ្យយ៉ាងនោះឯង។

ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា ខ្ញុំមានការដឹងថា និរោធជាធម៌ប្រមាណមិនបាន តើដូចម្តេច។ កិលេសទាំងឡាយ មានប្រមាណ កិលេសទាំងអស់ ជាគ្រឿងគ្របសង្កត់ សង្ខារទាំងឡាយ ជាធម៌នាំសត្វទៅកើតក្នុងភពថ្មី ឯនិរោធជាធម៌ប្រមាណមិនបានទេ ព្រោះអត្ថថាជាអសង្ខតធម៌ និរោធប្រាកដឡើងត្រឹមណា ពោជ្ឈង្គថា ខ្ញុំមានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ក៏ត្រឹមណោះដែរ។

ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា ខ្ញុំមានការដឹងថា និរោធជាធម៌ប្រារព្ធ សេចក្តីស្ងប់ប្រពៃ តើដូចម្តេច។ កិលេសទាំងឡាយគ្មានការស្ងប់ កិលេសទាំងអស់ ជាគ្រឿងគ្របសង្កត់ចិត្ត សង្ខារទាំងឡាយជាគ្រឿងនាំសត្វទៅកើតក្នុងភពថ្មី ឯនិរោធមានការស្ងប់ជាធម្មតា ព្រោះ​អត្ថថាជាធម៌ស្ងប់ ព្រោះអត្ថថាជាធម៌ថ្លៃថ្លា និរោធប្រាកដឡើងត្រឹមណា ពោជ្ឈង្គថា ខ្ញុំមានការដឹងថា និរោធជាធម៌ប្រារព្ធ សេចក្តីស្ងប់ប្រពៃក៏ត្រឹមណោះ។

[៤២] ខ្ញុំកាលប្រព្រឹត្តនូវសតិសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ កំពុងឋិតនៅ បើសតិសម្ពោជ្ឈង្គឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ របស់​អាត្មាអញ​ឃ្លាត ព្រោះដំណើរនេះជាបច្ច័យ តើដូចម្តេច សតិសម្ពោជ្ឈង្គ ឋិតនៅ ដោយអាការប៉ុន្មាន សតិសម្ពោជ្ឈង្គឃ្លាត ដោយអាការប៉ុន្មាន សតិសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ សតិសម្ពោជ្ឈង្គឃ្លាត ដោយអាការ ៨។

សតិសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ តើដូចម្តេច។ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹង​នូវ​ការ​មិនកើតឡើង ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវការកើតឡើង ១ សតិ​សម្ពោជ្ឈង្គ​ឋិតនៅ ព្រោះរំពឹងនូវការមិនប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះមិន​រំពឹងនូវការប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវអនិមិត្ត ១ សតិសម្ពោជ្ឈង្គ​ឋិតនៅ ព្រោះមិនរំពឹងនូវនិមិត្ត ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវនិរោធ ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវសង្ខារ ១ នេះសតិសម្ពោជ្ឈង្គឋិតនៅ ដោយ​អាការ ៨ យ៉ាង។

សតិសម្ពោជ្ឈង្គឃ្លាត ដោយអាការ ៨ តើដូចម្តេច។ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវ​ការ​កើត​ឡើង ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវការមិនកើតឡើង ១ សតិសម្ពោជ្ឈង្គ​ឃ្លាត ព្រោះរំពឹងនូវការប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវការមិនប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវនិមិត្ត ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវអនិមិត្ត ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវសង្ខារ ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិន​រំពឹង​នូវ​និរោធ ១ នេះសតិសម្ពោជ្ឈង្គឃ្លាត ដោយអាការ ៨ យ៉ាង ខ្ញុំកាលប្រព្រឹត្តនូវ​សតិសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គកំពុងឋិតនៅ បើ​សតិសម្ពោជ្ឈង្គ​ឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរ​នេះ​ជាបច្ច័យ យ៉ាងនេះឯង។បេ។

[៤៣] ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំមាន ដោយប្រការ​នោះ ៗ តើដូចម្តេច។ និរោធប្រាកដត្រឹមណា ពោជ្ឈង្គថា បើឧបេក្ខាសម្ពោជ្ឈង្គរបស់​ខ្ញុំមាន​ដោយប្រការនោះ ៗ ក៏ត្រឹមណោះដែរ ប្រៀបដូចប្រទីបប្រេង ដែលកំពុងឆេះ មានអណ្តាត​ភ្លើងត្រឹមណា រស្មីក៏ត្រឹមណោះ រស្មីត្រឹមណា អណ្តាតភ្លើងក៏ត្រឹមណោះ មានឧបមាយ៉ាង​ណា និរោធប្រាកដត្រឹមណា ពោជ្ឈង្គថា បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំ មាន ដោយប្រការ​នោះ ៗ ក៏ត្រឹមណោះដែរ។

ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា និរោធជាធម៌ប្រមាណមិនបាន តើដូចម្តេច។ កិលេស​ទាំងឡាយ មានប្រមាណ កិលេសទាំងអស់ជាគ្រឿងគ្របសង្កត់ចិត្ត សង្ខារទាំងឡាយ ជាគ្រឿងនាំសត្វទៅកើតក្នុងភពថ្មី ឯនិរោធជាធម៌ប្រមាណមិនបានទេ ព្រោះអត្ថថាជា​អសង្ខតធម៌ និរោធប្រាកដត្រឹមណា ពោជ្ឈង្គថា និរោធ ជាធម៌ប្រមាណមិនបាន ត្រឹម​ណោះ​ដែរ។

ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា និរោធ ជាធម៌ប្រារព្ធសេចក្តីស្ងប់ប្រពៃ តើដូចម្តេច។ កិលេសទាំងឡាយ គ្មានការស្ងប់ កិលេសទាំងអស់ ជាគ្រឿងគ្របសង្កត់ចិត្ត សង្ខារទាំង​ឡាយ ជាគ្រឿងនាំសត្វទៅកើតក្នុងភពថ្មី ឯនិរោធមានការស្ងប់ជាធម្មតា ព្រោះអត្ថថាជា​ធម៌ស្ងប់ ព្រោះអត្ថថាជាធម៌ថ្លៃថ្លា និរោធប្រាកដត្រឹមណា ពោជ្ឈង្គថា និរោធ ជាធម៌​ប្រារព្ធ​សេចក្តីស្ងប់ប្រពៃ ក៏ត្រឹមណោះដែរ។

ខ្ញុំកាលប្រព្រឹត្តនូវឧបេក្ខាសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ​កំពុងឋិតនៅ បើឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់​អាត្មាអញ​ឃ្លាត ព្រោះដំណើរនេះជាបច្ច័យ តើដូចម្តេច ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ដោយ​អាការប៉ុន្មាន ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ដោយអាការប៉ុន្មាន។ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាតដោយអាការ ៨។

[៤៤] ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ តើដូចម្តេច។ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវការកើតឡើង ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវការមិន​កើត​ឡើង ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវការមិនប្រព្រឹត្តិ ១ ឧបេក្ខាសម្ពោជ្ឈង្គឋិត​នៅ ព្រោះមិនរំពឹងនូវការប្រព្រឹត្តិ ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវអនិមិត្ត ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវនិមិត្ត ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះមិន​រំពឹងនូវនិរោធ ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវសង្ខារ ១ នេះ ឧបេក្ខាសម្ពោជ្ឈង្គ​ឋិតនៅ ដោយអាការ ៨ យ៉ាង។

ឧបេក្ខាសម្ពោជ្ឈង្គឃ្លាតដោយអាការ ៨ តើដូចម្តេច។ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹង​នូវការកើតឡើង ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវការមិនកើតឡើង ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត​ ព្រោះរំពឹងនូវការប្រព្រឹត្ត ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះមិន​រំពឹង​នូវការមិនប្រព្រឹត្ត ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវនិមិត្ត ១ ឧបេក្ខា​សម្ពោជ្ឈង្គ​ឃ្លាត ព្រោះមិនរំពឹងនូវអនិមិត្ត ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវសង្ខារ ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវនិរោធ ១ នេះ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ដោយអាការ ៨ យ៉ាង។ ខ្ញុំកាលប្រព្រឹត្តនូវឧបេក្ខាសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹង​ច្បាស់​ថា ឧបេក្ខាសម្ពោជ្ឈង្គកំពុងឋិតនៅ បើឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ យ៉ាងនេះឯង។

ចប់ ពោជ្ឈង្គកថា។

យុគនទ្ធវគ្គ មេត្តាកថា

សាវត្ថីនិទាន

[៤៥] ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេព អប់រំ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង តម្កល់មាំ សន្សំដោយម៉ត់ចត់ ប្រារព្ធល្អហើយ នឹងមានអានិសង្ស ១១ ជាប្រាកដ អានិសង្សទាំង ១១ តើដូចម្តេចខ្លះ គឺ មេត្តាវិហារិបុគ្គល រមែងដេកលក់ស្រួល ១ ភ្ញាក់ឡើងស្រួល ១ មិនយល់សប្តអាក្រក់ ១ ជាទីស្រឡាញ់​នៃមនុស្ស​ទាំងឡាយ ១ ជាទីស្រឡាញ់នៃអមនុស្សទាំងឡាយ ១ ពួក ទេវតាតែងរក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី រមែងមិនប៉ះពាល់ ១ បុគ្គលនោះ តម្កល់ចិត្តនៅ​នឹងដ៏​ឆាប់រហ័ស ១ មានសម្បុរមុខស្រស់បស់ ១ មិនវង្វេងធ្វើមរណកាល ១ កាលបើមិន​ទាន់​បានត្រាស់ដឹងនូវមគ្គផលទេ គង់បានទៅកើតឯព្រហ្មលោក ១ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេព អប់រំ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យដូច​ជាទីតាំង តម្កល់មាំ សន្សំដោយម៉ត់ចត់ ប្រារព្ធល្អហើយ តែងមានអានិសង្ស ១១ នេះឯង​ជា​ប្រាកដ។

[៤៦] មេត្តាចេតោវិមុត្តិ ផ្សាយដោយមិនមានចំណែកក៏មាន មេត្តាចេតោវិមុត្តិ ផ្សាយដោយ​ចំណែកក៏មាន មេត្តាចេតោវិមុត្តិ ផ្សាយកាន់ទិសទាំងឡាយក៏មាន។ មេត្តាចេតោវិមុត្តិ ផ្សាយដោយមិនមានចំណែក ដោយអាការប៉ុន្មាន មេត្តាចេតោវិមុត្តិ ផ្សាយដោយចំណែក ដោយអាការប៉ុន្មាន មេត្តាចេតោវិមុត្តិ ផ្សាយកាន់ទិសទាំងឡាយ ដោយអាការប៉ុន្មាន។ មេត្តាចេតោវិមុត្តិ ផ្សាយដោយមិនមានចំណែកដោយអាការ ៥ មេត្តាចេតោវិមុត្តិ ផ្សាយ​ដោយចំណែកដោយអាការ ៧ មេត្តាចេតោវិមុត្តិ ផ្សាយកាន់ទិសទាំងឡាយ ដោយអាការ ១០។

មេត្តាចេតោវិមុត្តិ ផ្សាយដោយមិនមានចំណែក ដោយអាការ ៥ តើដូចម្តេច។ ការផ្សាយ​មេត្តាចិត្តថា សូមសត្វទាំងអស់ កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខ រក្សាខ្លួនចុះ ១ សូមសត្វមានជីវិតទាំងអស់ ។បេ។ ១ សូមសត្វកើតហើយ ទាំងអស់ ១ សូមបុគ្គលទាំងអស់ ១ សូមសត្វទាំងអស់ ដែលរាប់ថាមានអត្តភាព កុំមានពៀរ កុំមាន​ព្យាបាទ កុំបីមានទុក្ខ មានតែសុខ រក្សាខ្លួនចុះ ១ នេះមេត្តាចេតោវិមុត្តិ ផ្សាយដោយ​មិនមាន​ចំណែក ដោយអាការ ៥ យ៉ាង។

មេត្តាចេតោវិមុត្តិ ផ្សាយដោយចំណែក ដោយអាការ ៧ តើដូចម្តេច។ ការផ្សាយ​មេត្តាចិត្តថា សូមស្រ្តីទាំងអស់ កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខ​រក្សាខ្លួន​ចុះ ១ សូមប្រុសទាំងអស់ ។បេ។ ១ សូមព្រះអរិយៈទាំងអស់ ១ សូមបុគ្គល​មិនមែនព្រះអរិយៈទាំងអស់ ១ សូមទេវតាទាំងអស់ ១ សូមមនុស្សទាំងអស់ ១ សូម​វិនិបាតទាំងអស់ កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខរក្សាខ្លួនចុះ ១ នេះ​មេត្តាចេតោវិមុត្តិ ផ្សាយដោយចំណែក ដោយអាការ ៧​ យ៉ាង។

[៤៧] មេត្តាចេតោវិមុត្តិ ផ្សាយកាន់ទិសទាំងឡាយ ដោយអាការ ១០ តើដូចម្តេច។ ការផ្សាយមេត្តាចិត្តថា សូមសត្វទាំងអស់ ក្នុងទិសខាងកើត កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខ រក្សាខ្លួនចុះ សូមសត្វទាំងអស់ក្នុងទិសខាងលិច។បេ។ សូមសត្វ​ទាំងអស់ ក្នុងទិសខាងជើង សូមសត្វទាំងអស់ ក្នុងទិសខាងត្បូង សូមសត្វទាំងអស់ ក្នុងទិសអគ្នេយ៍ សូមសត្វទាំងអស់ ក្នុងទិសពាយ័ព្យ សូមសត្វទាំងអស់ ក្នុងទិសឦសាន សូមសត្វទាំងអស់ ក្នុងទិសនិរតី សូមសត្វទាំងអស់ ក្នុងទិសខាងក្រោម សូមសត្វទាំងអស់ ក្នុងទិសខាងលើ កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខ រក្សាខ្លួនខុះ សូមសត្វមានជីវិត។បេ។ សត្វកើតហើយ បុគ្គលដែលរាប់ថាមានអត្តភាពទាំងអស់ ស្រី​ទាំងអស់ ប្រុសទាំងអស់ ព្រះអរិយៈទាំងអស់ បុគ្គលមិនមែនអរិយៈទាំងអស់ ទេវតា​ទាំងអស់ មនុស្សទាំងអស់ វិនិបាតទាំងអស់ ក្នុងទិសខាងកើត កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខ រក្សាខ្លួនចុះ សូមវិនិបាតទាំងអស់ក្នុងទិសខាងលិច។បេ។ សូម​វិនិបាតទាំងអស់ ក្នុងទិសខាងជើង សូមវិនិបាតទាំងអស់ក្នុងទិសខាងត្បូង សូមវិនិបាត​ទាំងអស់ក្នុងទិសអគ្នេយ៍ សូមវិនិបាតទាំងអស់ក្នុងទិសពាយ័ព្យ សូមវិនិបាតទាំងអស់ក្នុង​ទិសឦសាន សូមវិនិបាតទាំងអស់ក្នុងទិសនិរតី សូមវិនិបាតទាំងអស់ក្នុងទិសខាងក្រោម សូមវិនិបាតទាំងអស់ក្នុងទិសខាងលើ កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែ​សុខរក្សាខ្លួនចុះ នេះមេត្តាចេតោវិមុត្តិ ផ្សាយកាន់ទិសទាំងឡាយដោយអាការ ១០ យ៉ាង ឈ្មោះថាមេត្តា ព្រោះជាធម្មជាតិប្រព្រឹត្តជាមិត្ត ចំពោះសត្វទាំងអស់ ដោយអាការ ៨ នេះ គឺដោយការវៀរនូវការបៀតបៀនសត្វទាំងអស់ ហើយមិនបៀតបៀន ១ ដោយការ​វៀរនូវ​ការគំនុំហើយមិនគំនុំ ១ ដោយការវៀរនូវការដុតកំដៅហើយមិន ដុតកំដៅ ១ ដោយ​ការវៀរនូវការសង្កត់សង្កិន ហើយមិនសង្កត់សង្កិន ១ ដោយការវៀរនូវការធ្វើ​ឲ្យលំបាក​ហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយថា សូមសត្វទាំង អស់ជាអ្នកគ្មានពៀរ កុំបី​ចង​ពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួន ដល់នូវសុខ កុំបីមាន​ខ្លួន​ដល់​នូវ​ទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះ​ជា​ធម្មជាតិ​រួច​ចាក​បរិយុដ្ឋានកិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថា​មេត្តាចេតោវិមុត្តិ ព្រោះ​មេត្តា និងចេតោវិមុត្តិ។

[៤៨] សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គល​បង្អោន​សទ្ធាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះបានអប់រំហើយ ដោយ​សទ្ធិន្រ្ទិយ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គល​ផ្គង (ព្យាយាម) ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះបានអប់រំហើយ ដោយ​វីរិយន្រ្ទិយ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសេចក្តីសុខចុះ បុគ្គល​ប្រុងស្មារតីដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ បានអប់រំហើយ ដោយ​សតិន្រ្ទិយ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គល​តម្កល់មាំនូវចិត្តដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះ បានអប់រំហើយ ដោយ​សមាធិន្រ្ទិយ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គល​ដឹងច្បាស់ដោយប្រាជ្ញាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះ​បាន​អប់រំ​ហើយ ដោយបញ្ញិន្រ្ទិយ ឥន្រ្ទិយទាំង ៥ នេះ ជាទីសេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ តែងសេព ឥន្រ្ទិយទាំង ៥ នេះ ជាទីអប់រំរបស់​មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ តែងអប់រំ ឥន្រ្ទិយទាំង ៥ នេះ ជា​ទី​ធ្វើឲ្យច្រើន របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ តែង​ធ្វើ​ឲ្យ​ច្រើន ឥន្រ្ទិយទាំង ៥ នេះ ជាគ្រឿងប្រដាប់របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ​ត្រូវ​ឥន្រ្ទិយទាំង ៥ នេះស្អិតស្អាងល្អហើយ ឥន្រ្ទិយទាំង  ៥ នេះ ជាបរិក្ខាររបស់​មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ បិទបាំងហើយដោយប្រពៃ ឥន្រ្ទិយ​ទាំង ៥ នេះ ជាបរិវាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ ចោមរោមហើយ ឥន្រ្ទិយទាំង ៥ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿង​ប្រដាប់ ជាបរិក្ខារ ជាបរិវារ នៃមេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយ ផ្សំ ស្ទុះទៅ ជាទីជ្រះថ្លា ជាទីតម្កល់ ជាធម្មជាតរួចចាកកិលេស ជាទីឃើញច្បាស់ថា នេះធម្មជាតស្ងប់ ជាធម្មជាតធ្វើឲ្យដូចជាយាន ធ្វើដូចជាទីតាំង ជា​គុណជាតិតម្កល់មាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋានល្អហើយ អណ្តែត​ឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។

[៤៩] សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលមិន​ញាប់ញ័រ ព្រោះហេតុមិនគួរជឿ ដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះ ថាបុគ្គលនោះ​អប់រំហើយ ដោយសទ្ធាពលៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមាន សេចក្តីក្សេម សូមមានសុខចុះ បុគ្គលមិនញាប់ញ័រ ព្រោះកោសជ្ជៈ ដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយវីរិយពលៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលមិនញាប់ញ័រ ព្រោះសេចក្តីប្រហែល​ដោយ​គិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសតិពលៈ សូមសត្វ​ទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសេចក្តីសុខចុះ បុគ្គលមិនញាប់ញ័រ​ព្រោះឧទ្ធច្ចៈ ដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ​ដោយ​សមាធិពលៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គល​មិនញាប់ញ័រ ព្រោះអវិជ្ជាដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះ​អប់រំហើយ ដោយបញ្ញាពលៈ ពលៈទាំង ៥ នេះ ជាទីសេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ តែងសេព ពលៈទាំង ៥ នេះ ជាទីអប់រំ​របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ តែងអប់រំ ពលៈទាំង ៥ នេះ ជាទីធ្វើឲ្យច្រើន របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ តែងធ្វើ​ឲ្យច្រើន ពលៈទាំង ៥ នេះ ជាគ្រឿងប្រដាប់ របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈ​ទាំង ៥ នេះ ស្អិតស្អាងល្អហើយ ពលៈទាំង ៥ នេះ ជាបរិក្ខាររបស់​មេត្តាចេតោវិមុត្តិ មេត្តាចេតោ វិមុត្តិត្រូវពលៈទាំង ៥ នេះ បិទបាំងហើយដោយប្រពៃ ពលៈ​ទាំង ៥ នេះ ជាបរិវារ នៃមេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ ចោមរោមល្អហើយ ពលៈទាំង ៥ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿង​ប្រដាប់ ជាទីបិទបាំង ជាបរិវារនៃមេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្តទៅជាមួយ កើតជា​មួយ លាយ ផ្សំ ជាទីស្ទុះទៅ ជាទីជ្រះថ្លា ជាធម៌តាំងនៅមាំ ជាធម្មជាតរួចចាក​កិលេស ជាទីឃើញច្បាស់ថា នេះធម្មជាតស្ងប់ ជាធម្មជាតធ្វើឲ្យដូចជាយាន ធ្វើឲ្យដូច​ជាទីតាំង ជាធម្មជាតតម្កល់មាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋាន​ល្អហើយ អណ្តែតឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។

[៥០] សូមសត្វទាំងអស់កុំបីមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលប្រុង​ស្មារតីដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយសតិសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គលពិចារណាដោយប្រាជ្ញាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា​បុគ្គលនោះអប់រំហើយ ដោយធម្មវិចយសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គលផ្គង​ព្យាយាម​ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ អប់រំហើយ ដោយ​វីរិយសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គលញុំាងសេចក្តីក្តៅក្រហាយឲ្យស្ងប់ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយបីតិសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គល​ញុំាងសេចក្តីអាក្រក់ឲ្យស្ងប់ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយ​បស្សទ្ធិសម្ពោជ្ឈង្គ សូមសត្វទាំងអស់កុំមានពៀរ សូមមានសេចក្តីក្សេម សូម​មានសុខចុះ បុគ្គលតម្កល់ចិត្តមាំដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសមាធិសម្ពោជ្ឈង្គ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមាន​សុខចុះ បុគ្គលពិចារណានូវពួកកិលេស ដោយញាណដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា​បុគ្គលនោះ អប់រំហើយ ដោយឧបេក្ខាសម្ពោជ្ឈង្គ ពោជ្ឈង្គទាំង ៧ នេះ ជាទីសេព​របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ តែងសេព ពោជ្ឈង្គទាំង ៧ នេះ ជាទីអប់រំរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ តែង​អប់រំ ពោជ្ឈង្គទាំង ៧ នេះជាទីធ្វើឲ្យច្រើន របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវ​ពោជ្ឈង្គទាំង ៧ នេះ តែងធ្វើឲ្យច្រើន ពោជ្ឈង្គទាំង ៧ នេះ ជាគ្រឿងប្រដាប់​របស់​មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ ស្អិតស្អាងល្អហើយ ពោជ្ឈង្គទាំង ៧ នេះ ជាបរិក្ខាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ បិទបាំងហើយដោយប្រពៃ ពោជ្ឈង្គទាំង ៧ នេះ ជាបរិវាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ ចោមរោមល្អហើយ ពោជ្ឈង្គទាំង ៧ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿងប្រដាប់ ជាបរិក្ខារ ជាបរិវាររបស់​មេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្តជាមួយ កើតជាមួយ លាយ ផ្សំ ជាទីស្ទុះទៅ ជាទី​ជ្រះថ្លា ជាធម៌តាំងនៅមាំ ជាធម៌ធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចទីតាំង ជាធម្មជាត​តម្កល់មាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋានល្អហើយ អណ្តែតឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។

[៥១] សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលឃើញ​ដោយ​ប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាទិដ្ឋិ សូមសត្វទាំងអស់កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខ ចុះ បុគ្គលលើកចិត្ត (កាន់អារម្មណ៍) ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសង្កប្បៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមាន​សុខចុះ បុគ្គលកំណត់វាចា ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ​អប់រំហើយ ដោយសម្មាវាចា សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូម​មានសុខចុះ បុគ្គលខ្នះខ្នែងដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ​អប់រំហើយ ដោយសម្មាកម្មន្តៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូម​មានសុខចុះ បុគ្គល (ញុំាងការចិញ្ចឹមជីវិត) ឲ្យផូរផង់ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាអាជីវៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលផ្គង (ព្យាយាម) ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយសម្មាវាយាមៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលប្រុងស្មារតី ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសតិ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលតាំងចិត្តមាំ ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសមាធិ អង្គមគ្គទាំង ៨ នេះ ជាទីសេព របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងសេព អង្គមគ្គទាំង ៨ នេះ ជាទីអប់រំ របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិត្រូវអង្គមគ្គទាំង  ៨ នេះ តែងសេព អង្គមគ្គទាំង ៨ នេះ ជាទីចម្រើនរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងចម្រើន អង្គមគ្គទាំង ៨ នេះ ជាទីធ្វើឲ្យច្រើន​របស់មេត្តា​ចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងធ្វើឲ្យច្រើន អង្គមគ្គទាំង ៨ នេះ ជាគ្រឿងប្រដាប់របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ ស្អិតស្អាងល្អហើយ អង្គមគ្គទាំង ៨ នេះ ជាបរិក្ខាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេត្តោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ បិទបាំងហើយដោយប្រពៃ អង្គមគ្គទាំង ៨ នេះ ជាបរិវារ​របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គ ទាំង ៨ នេះ ចោមរោមល្អហើយ អង្គមគ្គទាំង ៨ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿងប្រដាប់ ជាបរិក្ខារ ជាបរិវារ របស់មេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្តជាមួយ កើតជាមួយ លាយ ផ្សំ ជាទីស្ទុះទៅ ជាទីជ្រះថ្លា ជាធម៌តាំងនៅមាំ ជាធម៌រួចចាកកិលេស ជាទីឃើញច្បាស់ថា នេះជាធម្មជាតស្ងប់ ជាធម្ម ជាតធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង ជាធម្មជាតតម្កល់មាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋានល្អហើយ អណ្តែតឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។

[៥២] ឈ្មោះថាមេត្តា ព្រោះជាធម្មជាតិប្រព្រឹត្តជាមិត្ត ចំពោះវិនិបាតទាំងអស់ ដោយអាការ ៨ នេះ គឺដោយការវៀរនូវការបៀតបៀន ហើយមិនបៀតបៀនចំពោះសត្វមាន​ជីវិតទាំង​អស់ សត្វកើតហើយទាំងអស់ បុគ្គលទាំងអស់ សត្វដែលរាប់ថា មានអត្តភាពទាំងអស់ ស្រីទាំងអស់ ប្រុសទាំងអស់ អរិយៈទាំងអស់ ជនមិនមែនអរិយៈទាំងអស់ ទេវតាទាំងអស់ មនុស្សទាំងអស់ វិនិបាតទាំងអស់ ១ ដោយការវៀរនូវគំនុំហើយមិនគុំ ១ ដោយការវៀរ​នូវការដុតកំដៅ ហើយមិនដុតកំដៅ ១ ដោយការវៀរនូវការសង្កត់សង្កិន ហើយមិនសង្កត់​សង្កិន ១ ដោយការវៀរនូវការធ្វើឲ្យលំបាក ហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយ​មេត្តាចិត្តថា សូមវិនិបាតទាំងអស់ ជាបុគ្គលគ្មានពៀរ កុំបីចងពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួនដល់នូវសុខ កុំបីមានខ្លួនដល់នូវទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះជាធម្មជាតិរួចចាកបរិយុដ្ឋានក្កិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថាមេត្តាចេតោវិមុត្តិ ព្រោះមេត្តា​ និងចេតោវិមុត្តិ សូមវិនិបាតទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលជឿស៊ប់​ដោយសទ្ធាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសិទ្ធិន្រ្ទិយ។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។

[៥៣] ឈ្មោះថាមេត្តា ព្រោះជាធម្មជាតិប្រព្រឹត្តជាមិត្ត ចំពោះសត្វទាំងអស់ ក្នុងទិសខាង​លើ ដោយអាការ ៨ នេះ គឺ ដោយការវៀរនូវការបៀតបៀនហើយ មិនបៀតបៀន ចំពោះសត្វទាំងអស់ ក្នុងទិសខាងកើត សត្វទាំងអស់ក្នុងទិសខាងលិច សត្វទាំងអស់ក្នុង​ទិស​ខាងជើង សត្វទាំងអស់ក្នុងទិសខាងត្បូង សត្វទាំងអស់ក្នុងទិសអគ្នេយ៍ សត្វទាំង​អស់​ក្នុងទិសពាយ័ព្យ សត្វទាំងអស់ក្នុងទិសឦសាន សត្វទាំងអស់ក្នុងទិសនរតី សត្វទាំង​អស់ក្នុងទិសខាងក្រោម សត្វទាំងអស់ក្នុងទិសខាងលើ ១ ដោយការវៀរ​នូវការគំនុំ​ហើយ​មិនគំនុំ ១ ដោយវៀរនូវការដុតកំដៅ ហើយមិនដុតកំដៅ ១ ដោយការវៀរ​នូវការ​សង្កត់​សង្កិនហើយមិនសង្កត់សង្កិន ១ ដោយការវៀរនូវការធ្វើឲ្យលំបាក ហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយមេត្តាចិត្តថា សូមសត្វទាំងអស់ក្នុងទិសខាងលើ ជាបុគ្គលគ្មានពៀរ កុំបីចងពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួនដល់នូវសុខ កុំបីមាន​ខ្លួនដល់នូវទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះជា​ធម្មជាតិរួចចាកបរិយុដ្ឋានក្កិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថាមេត្តា​ចេតាវិមុត្តិ ព្រោះមេត្តា និងចេតោវិមុត្តិ សូមសត្វទាំងអស់ក្នុងទិសខាងលើ កុំមានពៀរ សូមមាន​សេចក្តីក្សេម សូមមានសុខចុះ បុគ្គលជឿស៊ប់ដោយសទ្ធាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសទ្ធិន្រ្ទិយ។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។

[៥៤] ឈ្មោះថាមេត្តា ព្រោះជាធម្មជាតិប្រព្រឹត្តជាមិត្ត ចំពោះវិនិបាតទាំងអស់ក្នុង​ទិសខាង​លើ ដោយអាការ ៨ នេះ គឺ ដោយការវៀរនូវការបៀតបៀន ហើយមិនបៀតបៀន ចំពោះ​សត្វមានជីវិត សត្វកើតហើយ បុគ្គល សត្វដែលរាប់ថាមានអត្តភាពទាំងអស់ ស្រីទាំងអស់ ប្រុសទាំងអស់ ព្រះអរិយៈទាំងអស់ ជនមិនមែនព្រះអរិយៈទាំងអស់ ពួកទេវតាទាំងអស់ មនុស្សទាំងអស់ វិនិបាតទាំងអស់ ក្នុងទិសខាងកើត វិនិបាតទាំងអស់ក្នុងទិសខាងលិច វិនិបាតទាំងអស់ក្នុងទិសខាងជើង វិនិបាតទាំងអស់ក្នុងទិសខាងត្បូង វិនិបាតទាំងអស់ក្នុង​ទិសអគ្នេយ៍ វិនិបាតទាំងអស់ក្នុងទិសពាយ័ព្យ វិនិបាតទាំងអស់ក្នុងទិសឦសាន វិនិបាត​ទាំង​អស់ក្នុងទិសនិរតី វិនិបាតទាំងអស់ក្នុងទិសខាងក្រោម វិនិបាតទាំងអស់ក្នុងទិស​ខាងលើ ១ ដោយការវៀរនូវគំនុំ ហើយមិនគុំ ១ ដោយការវៀរនូវការដុតកម្តៅ ហើយមិន​ដុតកម្តៅ ១ ដោយការវៀរនូវការសង្កត់សង្កិន ហើយមិនសង្កត់សង្កិន ១ ដោយការវៀរ​នូវការធ្វើ ឲ្យលំបាកហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយមេត្តាចិត្តថា សូមវិនិបាត​ទាំង​អស់ ក្នុងទិសខាងលើ ជាបុគ្គលគ្មានពៀរ កុំបីចងពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួនដល់នូវសុខ កុំបីមានខ្លួនដល់នូវទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះជាធម្មជាតិរួចចាកបរិយុដ្ឋានក្កិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថាមេត្តាចេតោវិមុត្តិ ព្រោះមេត្តា និងចេតោវិមុត្តិ។

[៥៥] សូមវិនិបាតទាំងអស់ ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមាន​សុខ​ចុះ បុគ្គលជឿស៊ប់ ដោយសទ្ធាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំ​ហើយ ដោយសទ្ធិន្រ្ទិយ សូមវិនិបាតទាំងអស់ក្នុងទិសខាងលើ កុំមានពៀរ សូមមាន​សេចក្តី​ក្សេម សូមមានសុខចុះ បុគ្គលផ្គងព្យាយាមដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គល​នោះអប់រំហើយ ដោយវីរិយិន្រ្ទិយ។បេ។ បុគ្គលប្រុងស្មារតីដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះ​ថា​បុគ្គនោះអប់រំហើយ ដោយសតិន្រ្ទិយ។បេ។ បុគ្គលតម្កល់ចិត្តដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសមាធិន្រ្ទិយ។បេ។ បុគ្គលដឹងច្បាស់ដោយប្រាជ្ញា​ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយបញ្ញិន្រ្ទិយ ឥន្រ្ទិយទាំង ៥ នេះ ជាទីសេព របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ តែងសេព។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។

[៥៦] សូមវិនិបាតទាំងអស់ ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមាន​សុខចុះ បុគ្គលមិនញាប់ញ័រ ព្រោះហេតុមិនគួរជឿដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គល​នោះ​អប់រំហើយ ដោយសទ្ធាពលៈ។បេ។ បុគ្គលមិនញាប់ញ័រព្រោះសេចក្តីខ្ជិលដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយវីរិយពលៈ។បេ។ បុគ្គលមិន​ញាប់ញ័រព្រោះសេចក្តីប្រហែសដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ​ដោយ​សតិពលៈ។បេ។ បុគ្គលមិនញាប់ញ័រព្រោះឧទ្ធច្ចៈដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា​បុគ្គលនោះអប់រំហើយ ដោយសមាធិពលៈ។បេ។ បុគ្គលមិនញាប់ញ័រ ព្រោះអវិជ្ជាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយបញ្ញាពលៈ ពលៈទាំង ៥ នេះជាទីសេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ តែងសេព។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។

[៥៧] សូមវិនិបាតទាំងអស់ ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមាន​សុខចុះ បុគ្គលប្រុងស្មារតីដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសតិសម្ពោជ្ឈង្គ។បេ។ បុគ្គលពិចារណាដោយប្រាជ្ញាដូច្នេះ មេត្តោចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយធម្មវិចយសម្ពោជ្ឈង្គ។បេ។ បុគ្គលផ្គងព្យាយាម​ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយវីរិយសម្ពោជ្ឈង្គ។បេ។ បុគ្គលរម្ងាប់សេចក្តីក្តៅក្រហាយដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយបិតីសម្ពោជ្ឈង្គ។បេ។ បុគ្គលរម្ងាប់សេចក្តីអាក្រក់ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា​បុគ្គលនោះអប់រំហើយ ដោយបស្សទ្ធិសម្ពោជ្ឈង្គ។បេ។ បុគ្គលតម្កល់ចិត្តមាំដូច្នេះ មេត្តា​ចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសមាធិសម្ពោជ្ឈង្គ។បេ។ បុគ្គល​ពិចារណានូវកិលេសដោយញាណដូច្នេះ មេត្តាចេតោវិមុត្តិ​ ឈ្មោះថាបុគ្គលនោះ​អប់រំ​ហើយ ដោយឧបេក្ខាសម្ពោជ្ឈង្គ ពោជ្ឈង្គទាំង ៧ នេះជាទីសេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ តែងសេព។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅ​សព្វ។

[៥៨] សូមវិនិបាតទាំងអស់ ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តី​ក្សេម សូមមាន​សុខចុះ បុគ្គលឃើញដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា​បុគ្គលនោះអប់រំហើយ ដោយសម្មាទិដ្ឋិ។បេ។ បុគ្គលលើកចិត្តកាន់អារម្មណ៍ ដោយ​ប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសង្កប្បៈ។បេ។ បុគ្គលកំណត់វាចា ដោយ​ប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ អប់រំហើយ ដោយសម្មាវាចា។បេ។ បុគ្គលខ្នះខ្នែងដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយ​សម្មាកម្មន្តៈ។បេ។ បុគ្គល (ញុំាងការចិញ្ចឹមជីវិត) ឲ្យផូរផង់ ដោយប្រពៃដូច្នេះ មេត្តា​ចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ អប់រំហើយ ដោយសម្មាអាជីវៈ។បេ។ បុគ្គលផ្គងព្យាយាម ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយ​សម្មាវាយាមៈ។បេ។ បុគ្គលប្រុង (ស្មារតី) ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា​បុគ្គលនោះអប់រំហើយ ដោយសម្មាសតិ។បេ។ បុគ្គលតម្កល់មាំ (នូវចិត្ត) ដោយប្រពៃដូច្នេះ មេត្តាចេតោវិមត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសមាធិ អង្គមគ្គទាំង ៨ នេះ ជាទី សេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងសេព។បេ។ អង្គមគ្គទាំង ៨ នេះ ជាបរិវារ របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ ចោមរោមហើយ អង្គមគ្គទាំង ៨ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿងប្រដាប់ ជាបរិក្ខារ ជាបរិវារ របស់មេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្ត​ទៅជាមួយ កើតជាមួយ លាយ ផ្សំ ជាទីស្ទុះទៅ ជាទីជ្រះថ្លា ជាធម៌តាំងនៅមាំ ជាធម៌រួច (ចាកកិលេស) ជាគ្រឿងឃើញច្បាស់ថា នេះជាធម្មជាតស្ងប់ ជាធម្មជាតធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង ជាទីតម្កល់នៅមាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋានល្អហើយ អណ្តែតឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។

ចប់ មេត្តាកថា។

យុគនទ្ធវគ្គ វិរាគកថា

[៥៩] វិរាគៈជាមគ្គ វិមុត្តិជាផល។ វិរាគៈជាមគ្គ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងណាយចាកមិច្ឆាទិដ្ឋិ ណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយ ផង ណាយចាកនិមិត្តទាំង​ពួងខាង​ក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុង​ការ​ណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការ​ណាយ។ ពាក្យថា វិរាគៈ បានដល់ វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជា​អារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរ វិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍ច្រើននាក់ ដែល​ប្រកាន់​លទ្ធិដទៃ ទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបអង្គ ៨ ប្រសើរជាងមគ្គ​ទាំងឡាយ។ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងណាយ​ចាកមិច្ឆាសង្កប្បៈ សម្មាវាចា ដោយអត្ថថាកំណត់ រមែងណាយចាកមិច្ឆាវាចា សម្មាកម្មន្តៈ ដោយអត្ថថាខ្នះខ្នែង រមែងណាយចាកមិច្ឆាកម្មន្តៈ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងណាយចាកមិច្ឆាអាជីវៈ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង រមែងណាយចាក​មិច្ឆាវាយាមៈ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងណាយចាកមិច្ឆាសតិ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាកមិច្ឆាសមាធិ រមែងណាយចាកកិលេស​ទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង រមែង​ណាយ​ចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយ​ជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះ ព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែល​គេមិនធ្លាប់ទៅ គឺ ព្រះនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរវិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍​ច្រើននាក់  ដែលប្រកាន់លទ្ធិដទៃទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។

[៦០] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាកកាមរាគសញ្ញោជនៈ ចាកបដិឃញ្ញោជនៈ​ដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏​គ្រោតគ្រាត រមែងណាយចាក​កិលេស​ទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង រមែងណាយ ចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការ​ណាយ​ជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់ វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គ ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែល​គេមិនធ្លាប់ទៅ គឺព្រះនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរវិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍ ជាច្រើននាក់ ដែលប្រកាន់លទ្ធិដទៃទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។

[៦១] ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មា​សមាធិ ដោយ​អត្ថថាមិនរាយមាយ រមែងណាយចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏ល្អិត ណាយចាកកិលេសទាំងឡាយ ដែល​ប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ណាយចាកនិមិត្តទាំងពួងខាង​ក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍។ បេ។ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាង​មគ្គទាំងឡាយ។

[៦២] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថថាមិនរាយមាយ រមែងណាយចាករូបរាគៈ អរូបរាគៈ មានះ  ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាម​អនុស័យ​នោះផង ចាកខន្ធទាំងឡាយផង ណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ​មាន​ការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅ​ក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់​នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ រមែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរ វិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍ច្រើននាក់ ដែលប្រកាន់លទ្ធិដទៃទាំងអម្បាល​ម៉ាន ហេតុនោះ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។

[៦៣] សម្មាទិដ្ឋិ មានការឃើញជាវិរាគៈ សម្មាសង្កប្បៈមានការលើកចិត្តឡើងជាវិរាគៈ សម្មាវាចា មានការកំណត់ជាវិរាគៈ សម្មាកម្មន្តៈ មានការខ្នះខ្នែងជាវិរាគៈ សម្មាអាជីវៈ មានការផូរផង់ជាវិរាគៈ សម្មាវាយាមៈ មានការផ្គងឡើងជាវិរាគៈ សម្មាសតិ មានការ​ប្រុង​ប្រយ័ត្នជាវិរាគៈ សម្មាសមាធិ មានការមិនរាយមាយជាវិរាគៈ សតិសម្ពោជ្ឈង្គ មានការ​ប្រុងប្រយ័ត្នជាវិរាគៈ ធម្មវិចយសម្ពោជ្ឈង្គ មានការពិចារណាជាវិរាគៈ វីរិយសម្ពោជ្ឈង្គ មានការផ្គងឡើងជាវិរាគៈ បីតិសម្ពោជ្ឈង្គ មានការផ្សាយទៅជាវិរាគៈ បស្សទិ្ធសម្ពោជ្ឈង្គ មានការស្ងប់ជាវិរាគៈ សមាធិសម្ពោជ្ឈង្គ មានការមិនរាយមាយជាវិរាគៈ ឧបេក្ខា​សម្ពោជ្ឈង្គ មានការពិចារណាជាវិរាគៈ សទ្ធាពលៈ មានការមិនញាប់ញ័រព្រោះ​ការណ៍មិន​គួរជឿជាវិរាគៈ វីរិយពលៈ មានការមិនញាប់ញ័រ ព្រោះសេចក្តីខ្ជិលច្រអូសជាវិរាគៈ សតិពលៈ មានការមិនញាប់ញ័រ ព្រោះការប្រហែសជាវិរាគៈ សមាធិពលៈ មានការ​មិនញាប់ញ័រ ព្រោះឧទ្ធច្ចៈជាវិរាគៈ បញ្ញាពលៈ មានការមិនញាប់ញ័រ ​ព្រោះអវិជ្ជាជាវិរាគៈ សទ្ធិន្រ្ទិយ មានការជឿស៊ប់ជាវិរាគៈ វីរិយិន្រ្ទិយ មានការផ្គងឡើងជាវិរាគៈ សតិន្រ្ទិយ មានការប្រុងប្រយ័ត្នជាវិរាគៈ សមាធិន្រ្ទិយ មានការមិនរាយមាយជាវិរាគៈ បញ្ញិន្រ្ទិយ មានការឃើញជាវិរាគៈ ឥន្រ្ទិយទាំងឡាយដោយអត្ថថាជាអធិបតី ឈ្មោះថាវិរាគៈ ពលៈ​ទាំង​ឡាយ ដោយអត្ថថាមិនញាប់ញ័រ ឈ្មោះថាវិរាគៈ ពោជ្ឈង្គទាំងឡាយ ដោយអត្ថថា​ចេញ (ចាកវដ្តៈ) ឈ្មោះថាវិរាគៈ មគ្គ ដោយអត្ថថាជាហេតុ ឈ្មោះថាវិរាគៈ សតិប្បដ្ឋានទាំងឡាយ ដោយអត្ថថាប្រុងប្រយ័ត្ន ឈ្មោះថាវិរាគៈ សម្មប្បធានទាំងឡាយ ដោយអត្ថថាតម្កល់មាំ ឈ្មោះថាវិរាគៈ ឥទ្ធិបាទដោយអត្ថថា សម្រេច ឈ្មោះថាវិរាគៈ សច្ចៈទាំងឡាយ ដោយអត្ថថាទៀងទាត់ ឈ្មោះថាវិរាគៈ សមថៈ ដោយអត្ថថាមិន​រាយមាយ ឈ្មោះថាវិរាគៈ វិបស្សនា ដោយអត្ថថាពិចារណាឃើញ ឈ្មោះថាវិរាគៈ សមថៈ និងវិបស្សនា ដោយអត្ថថាមានកិច្ចតែមួយ ឈ្មោះថាវិរាគៈ យុគនទ្ធធម៌ (ធម៌ជាប់គ្នាជាគូ) ដោយអត្ថថាមិនប្រព្រឹត្តកន្លងគ្នា ឈ្មោះថាវិរាគៈ សីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាវិរាគៈ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិរាគៈ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ឈ្មោះថា វិរាគៈ វិមោក្ខៈ ដោយអត្ថថារួចស្រឡះ ឈ្មោះថាវិរាគៈ វិជ្ជា ដោយអត្ថថាចាក់ធ្លុះ ឈ្មោះថា វិរាគៈ វិមុត្តិ ដោយអត្ថថាលះស្រឡះ ឈ្មោះថាវិរាគៈ ខយញ្ញាណ ដោយអត្ថថាកាត់ផ្តាច់ ឈ្មោះថាវិរាគៈ ឆន្ទៈ ដោយអត្ថថាជាមូល ឈ្មោះថាវិរាគៈ មនសិការៈ ដោយអត្ថថាតាំងឡើងព្រម ឈ្មោះថាវិរាគៈ ផស្សៈ ដោយ​អត្ថថាជួបជុំ ឈ្មោះថាវិរាគៈ វេទនា ដោយអត្ថថាប្រជុំចុះ ឈ្មោះថាវិរាគៈ សមាធិ ដោយអត្ថថាជាប្រធាន ឈ្មោះថាវិរាគៈ សតិ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិរាគៈ បញ្ញា ដោយអត្ថថាក្រៃលែង ជាងធម៌ទាំងនោះ ឈ្មោះថាវិរាគៈ វិមុត្តិ ដោយអត្ថថាជាខ្លឹម ឈ្មោះថាវិរាគៈ សម្មាទិដ្ឋិ មានការឃើញជាមគ្គ សម្មាសង្កប្បៈ មានការលើកចិត្តឡើង​ជាមគ្គ។បេ។ អមតនិញ្វន ដោយអត្ថថាជាទីបំផុតនៃកិច្ចក្នុងសាសនា ឈ្មោះថាមគ្គ វិរាគៈជាមគ្គ យ៉ាងនេះឯង។

[៦៤] វិមុត្តិជាផល តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិផល សម្មាទិដ្ឋិ   ដោយអត្ថថា​ឃើញ ជាធម្មជាតិផុតស្រឡះចាកមិច្ឆាទិដ្ឋិ ផុតស្រឡះចាកកិលេសទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅតាមមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួង​ខាង​ក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកប​ក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង ជាធម្មជាតផុតស្រឡះចាកមិច្ឆាសង្កប្បៈ ផុតស្រឡះចាក​កិលេស​ទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាង ក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់​ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ​ គឺនិញ្វន ១ វិមុត្តិជាផល គឺ ពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១ សម្មាវាចាដោយអត្ថថាកំណត់ ជាធម្មជាតិរួចស្រឡះចាកមិច្ឆាវាចា។បេ។ សម្មាកម្មន្តៈ ដោយអត្ថថាខ្នះខ្នែង ផុតស្រឡះចាកមិច្ឆាកម្មន្តៈ សម្មាអាជីវៈ ដោយ​អត្ថថាផូរផង់ ផុតស្រឡះចាកមិច្ឆាអាជីវៈ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង ផុត​ស្រឡះចាកមិច្ឆាវាយាមៈ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន ផុតស្រឡះចាក​មិច្ឆាសតិ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ ផុតស្រឡះចាកមិច្ឆាសមាធិ ផុតស្រឡះ​ចាក​កិលេសទាំងឡាយដែលប្រព្រឹត្តទៅតាមមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង ផុត​ស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការ​ផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុង​ការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់ វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺ ពួកធម៌ណាកើតហើយ ព្រោះ មាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងផុតស្រឡះ ១។

[៦៥] ក្នុងខណៈនៃសកទាគាមិផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងផុតស្រឡះចាកកាមរាគសញ្ញោជនៈ ចាក​បដិឃ​សញ្ញោជនៈ​​ដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏គ្រោតគ្រាត ផុត​ស្រឡះ​ចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំង​ឡាយ​ផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជា​អារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុត​ស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់ វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំង​អស់នោះ តែងផុតស្រឡះ ១។

[៦៦] ក្នុងខណៈនៃអនាគាមិផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថថាមិនរាយមាយ រមែងផុតស្រឡះចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈ ដ៏ល្អិត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏ល្អិត ផុតស្រឡះចាកកិលេស​ទាំង​ឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាក​និមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជា​គោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុត​ស្រឡះ។បេ។

[៦៧] ក្នុងខណៈនៃអរហត្តផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងផុតស្រឡះចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ រមែងផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្ត​ទាំងពួង​ខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺពួកធម៌ណា​កើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១។

[៦៨] សម្មាទិដ្ឋិ មានការឃើញជាវិមុត្តិ។បេ។ សម្មាសមាធិ មានការមិនរាយមាយជាវិមុត្តិ សតិសម្ពោជ្ឈង្គ មានការប្រុងប្រយ័ត្នជាវិមុត្តិ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ មានការពិចារណា​ជាវិមុត្តិ សទ្ធាពលៈ មានការមិនញាប់ញ័រព្រោះការណ៍មិនគួរជឿជាវិមុត្តិ។បេ។ បញ្ញាពលៈ មានការមិនញាប់ញ័រព្រោះអវិជ្ជាជាវិមុត្តិ សទ្ធិន្រ្ទិយ មានការជឿស៊ប់ជាវិមុត្តិ។បេ។ បញ្ញិន្រ្ទិយ មានការឃើញជាវិមុត្តិ ឥន្រ្ទិយ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិមុត្តិ ពលៈ​ទាំងឡាយ ដោយអត្ថថាមិនញាប់ញ័រ ឈ្មោះថាវិមុត្តិ ពោជ្ឈង្គទាំងឡាយ ដោយអត្ថថា​ចេញ (ចាកវដ្តៈ) ឈ្មោះថាវិមុត្តិ មគ្គ ដោយអត្ថថាជាហេតុ ឈ្មោះវិមុត្តិ សតិប្បដ្ឋាន​ទាំងឡាយ ដោយអត្ថថាប្រុងប្រយ័ត្ន ឈ្មោះថាវិមុត្តិ សម្មប្បធានទាំងឡាយ ដោយអត្ថថា​តម្កល់មាំ ឈ្មោះថាវិមុត្តិ ឥទ្ធិបាទទាំងឡាយ ដោយអត្ថថាសម្រេច ឈ្មោះថាវិមុត្តិ សច្ចៈ​ទាំង​ឡាយ ដោយអត្ថថាទៀងទាត់ ឈ្មោះថាវិមុត្តិ សមថៈ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិមុត្តិ វិបស្សនា ដោយអត្ថថាពិចារណាឃើញ ឈ្មោះថាវិមុត្តិ សមថៈ និង​វិបស្សនា ដោយអត្ថថា មានកិច្ចតែមួយ ឈ្មោះថាវិមុត្តិ យុគនទ្ធធម៌ ដោយអត្ថថា​មិនប្រព្រឹត្តកន្លងគ្នា ឈ្មោះថាវិមុត្តិ សីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាវិមុត្តិ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិមុត្តិ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ឈ្មោះថាវិមុត្តិ វិមោក្ខៈ ដោយអត្ថថាផុតស្រឡះ ឈ្មោះថាវិមុត្តិ វិជ្ជា ដោយអត្ថថាចាក់ធ្លុះ ឈ្មោះថាវិមុត្តិ វិមុត្តិ ដោយអត្ថថាលះស្រឡះ ឈ្មោះថា វិមុត្តិ អនុប្បាទញ្ញាណ (ការដឹងក្នុងការមិនកើត) ដោយអត្ថថារម្ងាប់ ឈ្មោះថាវិមុត្តិ។ ឆន្ទៈ ដោយអត្ថថាជាមូល ឈ្មោះថាវិមុត្តិ មនសិការៈ ដោយអត្ថថាតាំងឡើងព្រម ឈ្មោះថាវិមុត្តិ ផស្សៈ ដោយ​អត្ថថាជួបជុំ ឈ្មោះថាវិមុត្តិ វេទនា ដោយអត្ថថាប្រជុំចុះ ឈ្មោះថាវិមុត្តិ សមាធិ ដោយអត្ថថាជាប្រធាន ឈ្មោះថាវិមុត្តិសតិ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិមុត្តិ បញ្ញា ដោយអត្ថថាក្រៃលែងជាងធម៌ទាំងនោះ ឈ្មោះថា វិមុត្តិ វិមុត្តិដោយអត្ថថាជាខ្លឹម ឈ្មោះថា​វិមុត្តិ អមតនិញ្វន ដោយអត្ថថាជាទីបំផុតនៃកិច្ចក្នុងសាសនា ឈ្មោះថាវិមុត្តិ វិមុត្តិជាផល យ៉ាងនេះឯង វិរាគៈជាមគ្គ វិមុត្តិជាផល យ៉ាងនេះឯង។

ចប់ វិរាគកថា។

យុគនទ្ធវគ្គ បដិសម្ភិទាកថា

[៦៩] ខ្ញុំបាទស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុង​ឥសិបតន​មិគទាយវ័ន ទៀបក្រុងពារាណសី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​បញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អន្តធម៌ [ធម៌ គឺសេចក្តីប្រតិបត្តិធូរពេក និងតឹងពេក ចាត់ទុកថាជាធម៌ទីបំផុតខាងដើម និងខាងចុងនៃមជ្ឈិមាបដិបទា ឬចាត់ទុកថាជាធម៌អម​នៃ​មជ្ឈិមាបដិបទា ហេតុនោះ ទើបឈ្មោះថា អន្តធម៌។] (ធម៌ជាទីបំផុត ឬធម៌អម) ពីរនេះ បព្វជិតមិនគួរសេពគប់ឡើយ។ អន្តធម៌ពីរ តើដូចម្តេច សេចក្តីព្យាយាម ប្រកបខ្លួន​ទុកក្នុងកាមសុខ ក្នុងវត្ថុកាមទាំងឡាយ (កាមសុខល្លិកានុយោគ) ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយ​ប្រយោជន៍ ១​ សេចក្តីព្យាយាមប្រកបខ្លួនឲ្យលំបាក (អត្តកិលមថានុយោគ) ជាធម៌នាំមក​នូវទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជ ន៍ ១ ម្នាលភិក្ខុទាំងឡាយ ឯមជ្ឈិមាបដិបទា (សេចក្តីប្រតិបត្តិជាកណ្តាល) មិនប៉ះពាល់នូវអន្តធម៌ទាំងពីរនុ៎ះទេ តថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់ (កិលេស) ដើម្បីស្គាល់ (នូវអរិយសច្ច) ដើម្បីត្រាស់ដឹង (នូវអរិយសច្ច) ដើម្បីនិញ្វន។ ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ ដែលតថាគត​ត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ទាំងធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់ ដើម្បីស្គាល់ ដើម្បីត្រាស់ដឹង ដើម្បីនិញ្វន តើដូចម្តេច អរិយមគ្គ​ប្រកបដោយអង្គ ៨ ប្រការនេះឯង គឺ សេចក្តីឃើញត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ស្មារតីត្រូវ ១ ការតម្កល់ចិត្តត្រូវ ១ (ឈ្មោះថាមជ្ឈិមា​បដិបទា)។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទានេះឯង ដែលតថាគត​ត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ទាំងធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅ​ដើម្បីរម្ងាប់ ដើម្បីស្គាល់ ដើម្បីត្រាស់ដឹង ដើម្បីនិញ្វន។

[៧០] ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាទុក្ខអរិយសច្ច គឺជាតិជាទុក្ខ ១  ជរា​ជាទុក្ខ ១ ព្យាធិជាទុក្ខ ១ មរណៈជាទុក្ខ ១ ការប្រសព្វចូលនូវសត្វ និងសង្ខារ មិនជាទីស្រឡាញ់ ជាទុក្ខ ១ សេចក្តីញ្រត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទុក្ខ ១ បុគ្គល​ប្រាថ្នាវត្ថុណាមិនបាន ការមិនបានវត្ថុនោះតាមសេចក្តីប្រាថ្នា នោះក៏ជាទុក្ខ ១ បើពោល​ដោយសេចក្តីសង្ខេប ឧបាទានក្ខន្ធទាំង ៥ ជាទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាទុក្ខសមុទយអរិយសច្ច គឺតណ្ហា ជាធម្មជាតិនាំសត្វឲ្យកើតទៀត ប្រកបដោយ​សេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាល ក្នុងភពនោះ ៗ (ឬក្នុងអារម្មណ៍នោះ ៗ) បានដល់កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាទុក្ខនិរោធអរិយសច្ច គឺបានខាងនិញ្វនធម៌ ជា​សភាវៈ​នឿយណាយ និងការរលត់ មិនមានសេសសល់ ជាសភាវៈលះបង់ គ្រវែង​ចោល ជម្រុះចោល មិនអាល័យនូវតណ្ហានុ៎ះឯង។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា​ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច បានខាងអរិយមគ្គប្រកបដោយអង្គ ៨ ប្រការនេះឯង គឺសេចក្តីឃើញត្រូវ ១។បេ។ ការតម្កល់ចិត្តត្រូវ ១។

[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញា​កើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់​ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើត​ហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើត​ហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច ដែល​តថាគតគួរកំណត់ដឹង។បេ។ ថា នេះ ជាទុក្ខអរិយសច្ច ដែលតថាគតកំណត់ដឹងហើយ។

ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញា​កើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់​ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជា​ទុក្ខសមុទយ​អរិយសច្ច ដែលតថាគតគួរលះ។បេ។ ថា នេះ ជាទុក្ខសមុទយអរិយសច្ច ដែលតថាគតលះបង់ហើយ។

ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើត​ហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮ​ក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើត​ហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើត​ហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច ដែលតថាគតគួរធ្វើឲ្យជាក់ច្បាស់។បេ។  ថា នេះជាទុក្ខនិរោធអរិយសច្ច ដែលតថាគត បានធ្វើឲ្យជាក់ច្បាស់ហើយ។

ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើត​ហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮ ក្នុងកាល​មុនថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធ​គាមិនី​បដិបទាអរិយសច្ច ដែលតថាគតគួរចម្រើន។បេ។ ថា នេះជាទុក្ខនិរោធគាមិនី​បដិបទា​អរិយសច្ច ដែលតថាគតបានចម្រើនហើយ។

[៧២] ម្នាលភិក្ខុទាំងឡាយ តាមការណ៍ពិត តថាគតមានទស្សនកិច្ច គឺការដឹងតាមពិត ក្នុងអរិយសច្ចទាំង ៤ នេះ ដែលជាញាណមានបរិវដ្តៈ [បរិវដ្តៈ ៣ គឺ សច្ចញ្ញាណ ១ កិច្ចញ្ញាណ ១ កតញ្ញាណ ១។] ៣ មានអាការ [បរិវដ្តៈ ៣ នេះឯង វិលទៅដូច​ជាចក្រ​ក្នុងសច្ចៈទាំង ៤ គឺ ក្នុងទុក្ខសច្ច ៣ ទុក្ខសមុទយអរិយសច្ច ៣ ទុក្ខនិរោធអរិយសច្ច ៣ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ៣ ផ្សំគ្នាជា ១២។] ១២ យ៉ាងនេះ បើនៅពុំទាន់​បរិសុទ្ធល្អ រហូតកាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ កាលត្រឹមណោះ តថាគតក៏ពុំទាន់​ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងចំពោះនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំង​មនុស្សជាសម្មតិទេព និងមនុស្សដ៏សេសនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគត មានទស្សនកិច្ច គឺការដឹងតាមពិត ក្នុងអរិយសច្ចទាំង ៤ ដែលជាញាណមានបរិវដ្តៈ ៣ មានអាការ ១២ យ៉ាងនេះ បរិសុទ្ធល្អហើយ ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ក្នុងកាល​នោះ តថាគត ទើបហ៊ានប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងចំពោះនូវ​សម្មាសម្ពោធិញ្ញាណ​ដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ មួយទៀត តថាគត មានទស្សន​កិច្ច គឺការដឹង កើតឡើងដូច្នេះថា ចេតោវិមុត្តិ (អរហត្តផល) របស់តថាគត មិនកម្រើកទេ ជាតិនេះ ផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មីរបស់តថាគត មិនមានឡើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ បញ្ចវគ្គិយភិក្ខុ ក៏ត្រេកអរ​រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។

ក៏កាលដែលព្រះមានព្រះភាគ កំពុងសំដែងវេយ្យាករណ៍នេះ ធម្មចក្ខុ (សោតា​បត្តិមគ្គ) ដ៏​ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល គឺទិដ្ឋិ និងវិចិកិច្ឆា បានកើតហើយ ដល់​កោណ្ឌញ្ញភិក្ខុមានអាយុថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាត​ទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា។ សេចក្តីពិសេសថា កាលព្រះធម្មចក្រ ដែល​​ព្រះមានព្រះភាគឲ្យប្រព្រឹត្តទៅ គឺទ្រង់សំដែងដូចគេបង្វិលកង់យ៉ាងនេះហើយ ភុម្មទេវតា​ទាំងឡាយ បានញុំាងសំឡេងឲ្យលាន់ឮឡើងដូច្នេះថា ព្រះធម្មចក្រនុ៎ះ មិន​មាន​ចក្រដទៃក្រៃលែងជាងទេ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ជនណា​នីមួយក្តី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះមានព្រះភាគ​ទ្រង់​ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ពួកទេវតា​នៅក្នុងឋានចាតុម្មហារាជិក ឮសំឡេងរបស់ពួកភុម្មទេវតា។បេ។ ពួកទេវតានៅក្នុងឋាន​តាវត្តឹង្ស ពួកទេវតានៅក្នុងឋានយាមៈ ពួកទេវតានៅក្នុងឋានតុសិតៈ ពួកទេវតានៅក្នុង​ឋាននិម្មានរតី ពួកទេវតានៅក្នុងឋានបរនិមិ្មតវសវត្តី ពួកទេវតាក្នុងព្រហ្ម បានញុំាង​សំឡេង​ឲ្យ​លាន់ឮឡើងដូច្នេះថា ព្រះធម្មចក្រនុ៎ះ មិនមានចក្រដទៃក្រៃលែងជាងទេ ទោះបី​សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ជនណានីមួយក្តី ក្នុងលោក មិនអាចនឹងឲ្យ​ប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះមានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបាន​ហើយ ក្នុង​ឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។

ក្នុងខណៈនោះ ក្នុងមួយស្របក់នោះ ក្នុងមួយរំពេចនោះ សំឡេង (កងរំពង) ក៏លាន់ឮ​ឡើង​ទៅរហូតដល់ព្រហ្មលោក ដោយអាការលាន់ឮត ៗ គ្នានោះឯង។ ឯលោកធាតុ​ទាំងមួយហ្មឺននេះ ក៏កក្រើក រំពើកញាប់ញ័រ ទាំងពន្លឺភ្លឺធំទូលាយ ប្រមាណមិនបាន កន្លង​លើសទេវានុភាពរបស់ទេវតាទាំងឡាយ បានកើតប្រាកដឡើង ក្នុងលោក។

លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎ កោណ្ឌញ្ញៈ បានដឹង​ហើយ អើហ្ន៎ កោណ្ឌញ្ញៈ បានដឹងហើយ ព្រោះហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញៈ​នេះឯង ក៏បានជាប់មកជានាមរបស់ព្រះកោណ្ឌញ្ញភិក្ខុមានអាយុ។

[៧៣] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺ កើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូច ម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថ​ដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយ​អត្ថថាឃើញ ពាក្យថា ញាណកើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថា​យល់ច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺ​កើតហើយ ដោយអត្ថថាភ្លឺស្វាង។

ចក្ខុជាធម៌ [ពាក្យថា ជាធម៌ គឺជាហេតុ។] ញាណជាធម៌ បញ្ញាជាធម៌ វិជ្ជាជាធម៌ ពន្លឺជាធម៌ ធម៌ទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់ធម្មប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍ របស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់ ធម្មប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងធម៌ទាំងឡាយ លោកហៅថា ធម្មប្បដិសម្ភិទា។ សេចក្តីនៃការឃើញ ជាអត្ថ [ពាក្យថា អត្ថ គឺផល។ ចក្ខុ ញាណ ជាដើម គ្រាន់តែជាហេតុ ត្រង់ការឃើញក្តី ការដឹងក្តី ជាផល បានមកពីចក្ខុ និងញាណនោះ។ សេចក្តីក្រៅពីនេះ គួរយល់តាមន័យនេះផងចុះ។] សេចក្តីនៃការដឹងជាអត្ថ សេចក្តីនៃការ​ដឹង ច្បាស់ជាអត្ថ សេចក្តីនៃការចាក់ធ្លុះ ជាអត្ថ សេចក្តីនៃការភ្លឺស្វាង ជាអត្ថ អត្ថទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់អត្ថប្បដិសម្ភិទា ធម៌ទាំងឡាយណា ជា អារម្មណ៍របស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះជាអារម្មណ៍ របស់​អត្ថប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងអត្ថទាំងឡាយ លោកហៅថា អត្ថប្បដិសម្ភិទា។ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់នូវធម៌ ៥ ការពោលនិរុត្តិឲ្យ ប្រាកដ ដើម្បីពន្យល់នូវអត្ថ ៥ និរុត្តិទាំង ១០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់ និរុត្តិប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ ទាំងនោះជាគោចររបស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់​និរុត្តិប្បដិសម្ភិទា​នោះ ធម៌ទាំងនោះជាអារម្មណ៍ របស់និរុត្តិប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងនិរុត្តិទាំងឡាយ លោកហៅថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងធម៌  ៥ សេចក្តីដឹងក្នុងអត្ថ ៥ សេចក្តីដឹងក្នុងនិរុត្តិ ១០ សេចក្តីដឹងទាំង ២០ នេះជាអារម្មណ៍ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់​បដិភាណប្បដិសម្ភិទា​នោះ ធម៌ទាំងនោះ ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះជាអារម្មណ៍ របស់បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងបដិភាណទាំងឡាយ លោក​ហៅ​ថា បដិភាណប្បដិសម្ភិទា។

[៧៤] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច ដែលតថាគតគួរ​កំណត់ដឹង។បេ។ នេះជាទុក្ខអរិយសច្ច ដែលតថាគតកំណត់ដឹងហើយ។ ពាក្យថា ចក្ខុកើត​ហើយ ដោយអត្ថដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថាញាណកើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថា​យល់ច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយ​អត្ថថាភ្លឺស្វាង។

ចក្ខុជាធម៌ ញាណជាធម៌ បញ្ញាជាធម៌ វិជ្ជាជាធម៌ ពន្លឺជាធម៌ ធម៌ទាំង ៥ នេះ ជា​អារម្មណ៍​ផង ជាគោចរផង របស់ធម្មប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់​ធម្មប្បដិសម្ភិទា​នោះ ធម៌ទាំងនោះ ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងឡាយ​ណា ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់ ធម្មប្បដិសម្ភិទា​នោះ ហេតុនោះ សេចក្តីដឹងក្នុងធម៌ទាំងឡាយ លោកហៅថា ធម្មប្បដិសម្ភិទា។ សេចក្តីនៃ​ការ​ឃើញ ជាអត្ថ សេចក្តីនៃការដឹង ជាអត្ថ សេចក្តីនៃការដឹងច្បាស់ ជាអត្ថ សេចក្តីនៃ​ការចាក់ធ្លុះ ជាអត្ថ សេចក្តីនៃការភ្លឺស្វាង ជាអត្ថ អត្ថទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់អត្ថប្បដិសម្ភិទា ធម៌ទាំងឡាយណា ជា អារម្មណ៍របស់​អត្ថប្បដិសម្ភិទា​នោះ ធម៌ទាំងនោះ ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់​អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់អត្ថប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងអត្ថទាំងឡាយ លោក ហៅថាអត្ថប្បដិសម្ភិទា។  ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់នូវធម៌ ៥ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់នូវអត្ថ ៥ និរុត្តិ ទាំង ១០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់និរុត្តិប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍​របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះជាគោចរ របស់និរុត្តិប្បដិសម្ភិទានោះ ធម៌​ទាំងឡាយ​ណាជាគោចរ របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍​របស់​និរុត្តិប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងនិរុត្តិទាំងឡាយ លោកហៅថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុង​ធម៌ ៥ សេចក្តីដឹងក្នុងអត្ថ ៥ សេចក្តីដឹងក្នុងនិរុត្តិ ១០ សេចក្តីដឹងទាំង ២០ នេះ ជាអារម្មណ៍​ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌ទាំងឡាយណាជាអារម្មណ៍ របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចរ របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់បដិភាណប្បដិសម្ភិទា​នោះ ធម៌ទាំងនោះ ជាអារម្មណ៍​របស់បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹង​ក្នុងបដិភាណទាំងឡាយ លោក​ហៅថា បដិភាណប្បដិសម្ភិទា។ ក្នុងទុក្ខអរិយសច្ច មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០។

[៧៥] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ ឮក្នុងកាល​មុនថា នេះជាទុក្ខសមុទយអរិយសច្ច។បេ។ ថា នេះជាទុក្ខសមុទយអរិយសច្ច ដែល​តថាគត​គួរលះ។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិន​ធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច ដែលតថាគតលះហើយ។បេ។ ក្នុងទុក្ខសមុទយអរិយសច្ច មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០។

ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច។បេ។ ថា នេះជាទុក្ខនិរោធអរិយសច្ច ដែលតថាគតគួរធ្វើឲ្យ​ជាក់ច្បាស់។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ ទាំងឡាយដែល​មិនធ្លាប់​ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច ដែលតថាគតធ្វើឲ្យជាក់ច្បាស់​ហើយ។បេ។ ក្នុងទុក្ខនិរោធអរិយសច្ច មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០។

ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជា​ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។បេ។ ថា នេះជាទុក្ខនិរោធ គាមិនីបដិបទា​អរិយសច្ច ដែលតថាគតគួរចម្រើន។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌​ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធ គាមិនីបដិបទា​អរិយសច្ច ដែលតថាគតចម្រើនហើយ។បេ។ ក្នុងទុក្ខនិរោធគាមិនី បដិបទាអរិយសច្ច មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ ក្នុង អរិយសច្ចទាំង ៤ មានធម៌ ៦០ មានអត្ថ ៦០ មាននិរុត្តិ ១២០ មានញាណ ២៤០។

[៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌​ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា (ការពិចារណា​ឃើញថាកាយក្នុងកាយ) ថា នេះកាយេកាយានុបស្សនា ដែលតថាគត​គួរចម្រើន ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគតមានចក្ខុកើតហើយ។បេ។ មានពន្លឺ កើតហើយក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ដែលតថាគតចម្រើនហើយ ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌​ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ វេទនាសុវេទនានុបស្សនា។បេ។ ថា នេះចិត្តេចិត្តានុបស្សនា។បេ។ ថា នេះ ធម្មេសុធម្មានុបស្សនា ម្នាលភិក្ខុទាំងឡាយ តថាគត​មាន​ចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ​ដែលមិនធ្លាប់​ឮក្នុង​កាលមុនថា នេះធម្មេសុធម្មា នុបស្សនា ដែលតថាគតគួរចម្រើន។បេ។ ថា នេះ​ធម្មេសុធម្មានុបស្សនា ដែលតថាគត ចម្រើនហើយ។

ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងការមុនថា នេះ កាយេកាយានុបស្សនា ថា នេះកាយេកាយានុបស្សនា ដែលតថាគតគួរចម្រើន។បេ។ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ដែល​តថាគត​ចម្រើនហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា​ញាណ​កើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា​វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណ កើតហើយ ដោយអត្ថថាដឹង ពាក្យថាបញ្ញាកើតហើយ ដោយអត្ថថាយល់ច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយ​អត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថា ភ្លឺស្វាង។

ចក្ខុជាធម៌ ញាណជាធម៌ បញ្ញាជាធម៌ វិជ្ជាជាធម៌ ពន្លឺជាធម៌ ធម៌ទាំង ៥ នេះ ជា អារម្មណ៍ផង ជាគោចរផង របស់ធម្មប្បដិសម្ភិទា ធម៌ទាំងឡាយណាជាអារម្មណ៍ របស់​ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចរ របស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំង​ឡាយ​ណា ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍​របស់​ធម្មប្បដិសម្ភិទា​នោះ ហេតុនោះ សេចក្តីដឹងក្នុងធម៌ទាំងឡាយ លោកហៅថា ធម្មប្បដិសម្ភិទា។ សេចក្តីនៃ​ការឃើញជាអត្ថ សេចក្តីនៃការដឹងជាអត្ថ សេចក្តីនៃ​ការដឹងច្បាស់ជាអត្ថ សេចក្តីនៃការ​ចាក់ធ្លុះជាអត្ថ សេចក្តីនៃការភ្លឺស្វាងជាអត្ថ អត្ថទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់អត្ថប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍​របស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំង​នោះ ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់​អត្ថប្បដិសម្ភិទា​នោះ ធម៌ទាំងនោះ ជាអារម្មណ៍​របស់អត្ថប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងអត្ថទាំងឡាយ លោក ហៅថា អត្ថប្បដិសម្ភិទា។ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់នូវធម៌ទាំង ៥ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់នូវអត្ថទាំង ៥ និរុត្តិទាំង ១០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់និរុត្តិប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំង​នោះ ជាគោចររបស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចរ​របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍​របស់និរុត្តិប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងនិរុត្តិទាំងឡាយ លោកហៅថា​និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងធម៌ ៥ សេចក្តីដឹងក្នុងអត្ថ ៥ សេចក្តីដឹងក្នុងនិរុត្តិ ១០ សេចក្តីដឹងទាំង ២០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌​ទាំងឡាយណា ជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចរ​របស់ បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់​បដិភាណប្បដិសម្ភិទា នោះ ធម៌ទាំងនោះជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹង​ក្នុង​បដិភាណ​ទាំងឡាយ លោកហៅថា បដិភាណប្បដិសម្ភិទា។ ក្នុងកាយេកាយានុបស្សនា​សតិប្បដ្ឋាន មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ នេះ វេទនាសុវេទនានុបស្សនា។បេ។ នេះ ចិត្តេចិត្តានុបស្សនា។បេ។

ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ធម្មេសុធម្មានុបស្សនា។បេ។  ថា នេះធម្មេសុធម្មានុបស្សនា ដែលតថាគតគួរ​ចម្រើន។បេ។ ចក្ខុកើតហើយ។បេ។  ពន្លឺកើតឡើងហើយ ក្នុងធម៌ទាំងឡាយ ដែលមិន​ធ្លាប់ឮក្នុងកាលមុនថា នេះធម្មេសុធម្មានុបស្សនា ដែលតថាគតចម្រើនហើយ។បេ។ ក្នុងធម្មេសុធម្មានុបស្សនាសតិប្បដ្ឋាន មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ ក្នុងសតិប្បដ្ឋានទាំង ៤ មានធម៌ ៦០ មានអត្ថ ៦០ មាននិរុត្តិ ១២០ មានញាណ ២៤០។

[៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ។បេ។  មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារថា នេះឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ។បេ។  ថា នេះឥទ្ធិបាទ​ប្រកបដោយចិត្តសមាធិ។បេ។  ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុ កើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុ​កើតហើយ។បេ។  មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែល មិនធ្លាប់ឮក្នុង​កាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតគួរ​ចម្រើន។បេ។ ថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និង​បធានសង្ខារ ដែលតថាគត​ចម្រើន​ហើយ។

[៧៨] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮ ក្នុងកាល​មុនថា នេះឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។បេ។  ថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ​ដែលមិនធ្លាប់ឮក្នុងការមុនថា នេះឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគតចម្រើនហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថ ដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណ កើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថាដឹងច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយ​អត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង ចក្ខុជាធម៌ ញាណជាធម៌ បញ្ញាជាធម៌ វិជ្ជាជាធម៌ ពន្លឺជាធម៌ ធម៌ទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់​ធម្មប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់ ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងឡាយ​ណា ជាគោចររបស់ធម្មប្បដិសម្ភិទា​នោះ ធម៌ទាំងនោះ ជាអារម្មណ៍​របស់​ធម្មប្បដិសម្ភិទា​នោះ ហេតុនោះ សេចក្តីដឹងក្នុង​ធម៌ទាំងឡាយ លោកហៅថា ធម្មប្បដិសម្ភិទា។ សេចក្តីនៃការឃើញជាអត្ថ សេចក្តីនៃ​ការដឹងជាអត្ថ សេចក្តីនៃការដឹងច្បាស់ជាអត្ថ សេចក្តីនៃការចាក់ធ្លុះជាអត្ថ សេចក្តីនៃការ​ភ្លឺស្វាងជាអត្ថ អត្ថទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់អត្ថប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់​អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់​អត្ថប្បដិសម្ភិទានោះ ធម៌ទាំងឡាយ​ណា ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំង​នោះ ជាអារម្មណ៍​របស់អត្ថប្បដិសម្ភិទា​នោះ ហេតុនោះ សេចក្តីដឹងក្នុងអត្ថទាំងឡាយ លោកហៅថា អត្ថប្បដិសម្ភិទា។  ការពោល​និរុត្តិឲ្យប្រាកដ ដើម្បីពន្យល់ធម៌ ៥ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់អត្ថ ៥ និរុត្តិទាំង ១០ នេះ ជាអារម្មណ៍ផង ជាគោចរ​ផង របស់និរុត្តិប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍ របស់​និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់​និរុត្តិប្បដិសម្ភិទា​នោះ ធម៌ទាំងឡាយណា ជាគោចររបស់​និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះជាអារម្មណ៍ របស់និរុត្តិប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងនិរុត្តិទាំងឡាយ លោកហៅថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងធម៌ ៥ សេចក្តីដឹងក្នុងអត្ថ ៥ សេចក្តីដឹងក្នុងនិរុត្តិ ១០ សេចក្តីដឹងទាំង ២០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់​បដិភាណប្បដិសម្ភិទា​នោះ ធម៌ទាំងនោះ ជាគោចរ​របស់​បដិភាណប្បដិសម្ភិទានោះ ធម៌​ទាំង​ឡាយណា ជាគោចររបស់​បដិភាណប្បដិសម្ភិទា​នោះ ធម៌ទាំងនោះជាអារម្មណ៍របស់​បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុង​បដិភាណទាំងឡាយ លោកហៅថា បដិភាណប្បដិសម្ភិទា។ ក្នុងឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ នេះ ឥទ្ធិបាទប្រកបដោយវីរិយសមាធិ។បេ។ នេះឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ។បេ។

ចក្ខុកើតហើយ។បេ។  ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។បេ។  នេះឥទ្ធិបាទ ប្រកប​ដោយ​​វីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។  ចក្ខុកើតហើយ។បេ។  ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ឥទ្ធិបាទ​ប្រកប​​ដោយ​វីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតចម្រើនហើយ។បេ។ ក្នុង​ឥទ្ធិបាទ​​ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ ក្នុងឥទ្ធិបាទទាំង ៤ មានធម៌ ៦០ មានអត្ថ ៦០ មាននិរុត្តិ ១២០ មានញាណ ២៤០។

[៧៩] ម្នាលភិក្ខុទាំងឡាយ វិបស្សីពោធិសត្វ មានចក្ខុកើតហើយ។បេ។ មាន ពន្លឺកើត​ហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា សមុទ័យ សមុទ័យ (ហេតុជា​ដែនកើតឡើង ហេតុជាដែនកើតឡើង) ម្នាលភិក្ខុទាំងឡាយ វិបស្សីពោធិសត្វ មានចក្ខុ​កើត​ហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុង កាលមុនថា និរោធ និរោធ (ការរលត់ ការរលត់)។  ក្នុងវេយ្យាករណ៍ របស់វិបស្សីពោធិសត្វ មានធម៌ ១០ មានអត្ថ ១០ មាននិរុត្តិ ២០ មានញាណ ៤០។

ម្នាលភិក្ខុទាំងឡាយ សិខីពោធិសត្វ។បេ។  វេស្សភូពោធិសត្វ។បេ។  កកុសន្ធពោធិសត្វ។បេ។  កោនាគមនពោធិសត្វ។បេ។  កស្សបពោធិសត្វ មានចក្ខុកើតហើយ។បេ។  មានពន្លឺ​កើត​ហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា សមុទ័យ សមុទ័យ (ហេតុជា​ដែនកើត ហេតុជាដែនកើត) ម្នាលភិក្ខុទាំងឡាយ កស្សបពោធិសត្វ មានចក្ខុកើត​ហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮ ក្នុងកាលមុនថា និរោធ និរោធ (ការរលត់ ការរលត់)។  ក្នុងវេយ្យាករណ៍ របស់កស្សបពោធិសត្វ មានធម៌ ១០ មានអត្ថ ១០ មាននិរុត្តិ ២០ មានញាណ ៤០។

ម្នាលភិក្ខុទាំងឡាយ គោតមពោធិសត្វ មានចក្ខុកើតហើយ។បេ។ មានពន្លឺ កើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា សមុទ័យ សមុទ័យ (ហេតុជាដែនកើត ហេតុជាដែនកើត) ម្នាលភិក្ខុទាំងឡាយ គោតមពោធិសត្វ មាន ចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុង កាលមុនថា និរោធ និរោធ (ការរលត់ ការរលត់)។ ក្នុងវេយ្យាករណ៍របស់គោតម ពោធិសត្វ មានធម៌ ១០ មានអត្ថ ១០ មាននិរុត្តិ ២០ មានញាណ ៤០។  ក្នុងវេយ្យាករណ៍ទាំង ៧ របស់ពោធិសត្វទាំង ៧ អង្គ មានធម៌ ៧០ មានអត្ថ ៧០ មាននិរុត្តិ ១៤០ មានញាណ ២៨០។

[៨០] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ថា អត្ថនៃអភិញ្ញា របស់អភិញ្ញាទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃអភិញ្ញា ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃអភិញ្ញា របស់អភិញ្ញា មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយថា អត្ថនៃបរិញ្ញា របស់បរិញ្ញាទាំងប៉ុន្មាន។បេ។ អត្ថនៃបហានៈ ទាំងប៉ុន្មាន។បេ។ អត្ថនៃភាវនា របស់ភាវនា ទាំងប៉ុន្មាន។បេ។ អត្ថនៃសច្ឆិកិរិយា របស់សច្ឆិកិរិយាទាំងប៉ុន្មាន ព្រះមានព្រះភាគ​ទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយបញ្ញា អត្ថនៃសច្ឆិកិរិយា ព្រះមានព្រះភាគមិនបានពាល់ត្រូវហើយ ដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃសច្ឆិកិរិយា របស់សច្ឆិកិរិយា មានធម៌ ២៥ មានអត្ថ ២៥ មាន និរុត្តិ ៥០ មានញាណ ១០០ ក្នុងអត្ថនៃអភិញ្ញារបស់អភិញ្ញា ក្នុងអត្ថនៃបរិញ្ញា របស់បរិញ្ញា ក្នុងអត្ថនៃបហានៈរបស់បហានៈ ក្នុងអត្ថនៃភាវនារបស់ភាវនា ក្នុងអត្ថនៃសច្ឆិកិរិយា របស់​សច្ឆិកិរិយា មានធម៌ ១២៥ មានអត្ថ ១២៥ មាននិរុត្តិ ២៥០ មានញាណ ៥០០។

[៨១] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ថា អត្ថនៃខន្ធ របស់ខន្ធទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាប​ហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃខន្ធ ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃខន្ធ របស់ខន្ធទាំងឡាយ មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុ កើតហើយ។បេ។ ពន្លឺកើតហើយថា អត្ថនៃធាតុ របស់ធាតុទាំងប៉ុន្មាន។បេ។ អត្ថ នៃអាយតនៈ របស់​អាយតនៈទាំងប៉ុន្មាន អត្ថនៃសង្ខតៈ របស់សង្ខតៈទាំងប៉ុន្មាន អត្ថនៃអសង្ខតៈ របស់​អសង្ខតៈទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យ​ជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃអសង្ខតៈ ព្រះមានព្រះភាគ ទ្រង់មិន​បានពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃ​អសង្ខតៈ របស់អសង្ខតៈ មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ក្នុងអត្ថនៃខន្ធ របស់​ខន្ធទាំងឡាយ ក្នុងអត្ថនៃធាតុរបស់ធាតុទាំងឡាយ ក្នុងអត្ថនៃ អាយតនៈ របស់​អាយតនៈ​ទាំងឡាយ ក្នុងអត្ថនៃសង្ខតៈ របស់សង្ខតៈទាំងឡាយ ក្នុងអត្ថនៃអសង្ខតៈ របស់អសង្ខតៈ មានធម៌ ១២៥ មានអត្ថ ១២៥ មាននិរុត្តិ ២៥០ មានញាណ ៥០០។

[៨២] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ​ថា អត្ថនៃទុក្ខរបស់ទុក្ខសច្ច ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃទុក្ខ ព្រះមានព្រះភាគមិន​បាន​ពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃទុក្ខ របស់ទុក្ខសច្ច មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយថា អត្ថនៃសមុទ័យ របស់សមុទយសច្ចទាំងប៉ុន្មាន។បេ។ អត្ថនៃនិរោធរបស់និរោធសច្ច​ទាំង​ប៉ុន្មាន អត្ថនៃមគ្គរបស់មគ្គសច្ចទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាប​ហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃមគ្គ ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយ ដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃមគ្គរបស់​មគ្គសច្ច មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ក្នុងអរិយសច្ចទាំង ៤ មានធម៌ ១០០ មានអត្ថ ១០០ មាននិរុត្តិ ២០០ មានញាណ ៤០០។

[៨៣] ចក្ខុកើតហើយ។បេ។  ពន្លឺកើតហើយថា អត្ថនៃអត្ថប្បដិសម្ភិទា ព្រះមានព្រះភាគ ទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយ​បញ្ញា អត្ថនៃអត្ថប្បដិសម្ភិទា ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយ ដោយបញ្ញា​មិនមាន​ឡើយ ក្នុងអត្ថនៃអត្ថប្បដិសម្ភិទា របស់អត្ថប្បដិសម្ភិទា មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុកើតហើយ។បេ។  ពន្លឺកើតហើយថា អត្ថនៃ​ធម្មប្បដិសម្ភិទា របស់ធម្មប្បដិសម្ភិទាទាំងប៉ុន្មាន។បេ។  អត្ថនៃនិរុត្តិប្បដិសម្ភិទា របស់​និរុត្តិប្បដិសម្ភិទា​ទាំងប៉ុន្មាន អត្ថនៃបដិភាណប្បដិសម្ភិទា របស់​បដិភាណប្បដិសម្ភិទា​ទាំង​ប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃ​បដិភាណប្បដិសម្ភិទា ព្រះមានព្រះភាគ មិនបានពាល់​ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃបដិភាណប្បដិសម្ភិទា របស់​បដិភាណប្បដិសម្ភិទា មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ក្នុង​បដិសម្ភិទាទាំង ៤ មានធម៌ ១០០ មានអត្ថ ១០០ មាននិរុត្តិ ២០០ មានញាណ ៤០០។

[៨៤] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយថា ឥន្រ្ទិយបរោបរិយត្តញ្ញាណទាំងប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់​ត្រូវហើយដោយប្រាជ្ញា ឥន្រ្ទិយបរោបរិយត្តញ្ញាណ ព្រះមានព្រះភាគ មិនបានពាល់​ត្រូវ​ហើយដោយប្រាជ្ញា មិនមានឡើយ ក្នុងឥន្រ្ទិយបរោបរិយត្តញ្ញាណ មាន ធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយថា សត្តាសយានុសយញ្ញាណ ទាំងប៉ុន្មាន។បេ។ យមកប្បាដិហិរញ្ញាណ​ទាំងប៉ុន្មាន មហាករុណាសមាបត្តិញ្ញាណ ទាំងប៉ុន្មាន អនាវរណញ្ញាណ​ទាំងប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អនាវរណញ្ញាណ ព្រះមានព្រះភាគ​មិន​ពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអនាវរណញ្ញាណ មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៥៦ មានញាណ ១០០ ក្នុងធម៌របស់ ព្រះពុទ្ធទាំង ៦ មានធម៌ ១៥០ មានអត្ថ ១៥០ មាននិរុត្តិ ៣០០ មានញាណ ៦០០ ក្នុងបដិសម្ភិទាបករណ៍ មានធម៌ ៨៥០ មានអត្ថ ៨៥០ មាននិរុត្តិ ១០០០ ផង មាននិរុត្តិ ៧០០ ផង (និរុត្តិ ១៧០០) មានញាណ ៣០០០ ផង មានញាណ ៤០០ ផង (ញាណ ៣៤០០)។

ចប់ បដិសម្ភិទាកថា។

យុគនទ្ធវគ្គ ធម្មចក្កកថា

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ទៀបក្រុង​ពារាណសី។បេ។  ហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញៈនេះ បានមកជាឈ្មោះ របស់​ព្រះកោណ្ឌញ្ញៈ​មានអាយុ។

ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច។  ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណកើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថាដឹងច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺ កើតហើយ ដោយ​អត្ថថា​ភ្លឺស្វាង។

ចក្ខុជាធម៌ សេចក្តីនៃការឃើញជាអត្ថ ញាណជាធម៌ សេចក្តីនៃការដឹងជាអត្ថ បញ្ញាជាធម៌ សេចក្តីនៃការដឹងច្បាស់ជាអត្ថ វិជ្ជាជាធម៌ សេចក្តីនៃការចាក់ធ្លុះជាអត្ថ ពន្លឺជាធម៌ សេចក្តី​នៃ​ការភ្លឺស្វាងជាអត្ថ នេះឯង ធម៌ទាំង ៥ អត្ថទាំង ៥ ដែលមានទុក្ខជាទីតាំង មាន​សច្ចៈជាទីតាំង មានសច្ចៈជាអារម្មណ៍ មានសច្ចៈជាគោចរ សង្រ្គោះចូលក្នុងសច្ចៈ រាប់ចូល​ក្នុងសច្ចៈ រួបរួមចូលក្នុងសច្ចៈ ឋិតនៅក្នុងសច្ចៈ តាំងនៅស៊ប់ក្នុងសច្ចៈ។

[៨៦] សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថា ធម្មចក្រ ព្រោះព្រះមានព្រះភាគទ្រង់ញុំាងធម៌ និងចក្រ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់​ញុំាងចក្រ និងធម៌ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យ ប្រព្រឹត្តទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះទ្រង់​ឋិតនៅក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំងនៅស៊ប់ក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យតាំងនៅស៊ប់ក្នុងធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវការស្ទាត់ក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវការស្ទាត់ក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវ បារមីក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវបារមីក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ​ទ្រង់​ដល់នូវសេចក្តីក្លាហានក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់​ញុំាង​សត្វឲ្យដល់នូវសេចក្តីក្លាហានក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ​ទ្រង់ធ្វើសក្ការៈចំពោះធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ធ្វើសេចក្តី​គោរពចំពោះធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់រាប់អានធម៌ ទើបឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់បូជាធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់កោតក្រែងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់មាន​ទង់ជ័យ​គឺធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងទង់ជ័យគឺធម៌ ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ជាអធិបតីហេតុធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះធម្មចក្រនោះ បុគ្គលនីមួយក្នុងលោក ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី មិនអាចធ្វើបដិវត្តបានឡើយ ឈ្មោះថាធម្មចក្រ ព្រោះសទ្ទិន្ទ្រិយជាធម៌ ទ្រង់ញុំាង​ធម៌នោះ​ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ​វីរិយិន្ទ្រិយជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសតិ​ន្រ្ទិយជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះសមាធិន្ទ្រិយជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះបញ្ញិន្រ្ទិយជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ​សទ្ធាពលៈ​ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវីរិយពលៈ​ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសតិពលៈជាធម៌ ទ្រង់​ញុំាង​ធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមាធិពលៈជាធម៌ ទ្រង់ញុំាងធម៌​នោះ​ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះបញ្ញាពលៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យ​ប្រព្រឹត្ត​ទៅ ឈ្មោះថាធម្មចក្រ ព្រោះសតិសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះ​ឲ្យប្រព្រឹត្ត​ទៅ ឈ្មោះថាធម្មចក្រ ព្រោះធម្មវិចយសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះវីរិយសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះបីតិសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះបស្សទ្ធិសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ​សមាធិសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ​ឧបេក្ខាសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ​សម្មាទិដ្ឋិ​ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាសង្កប្បៈ​ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាវាចាជាធម៌ ទ្រង់ញុំាង​ធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាកម្មន្តៈជាធម៌ ទ្រង់ញុំាង​ធម៌នោះ​ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាអាជីវៈជាធម៌ ទ្រង់ញុំាងធម៌នោះ​ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាវាយាមៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្ត​ទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាសតិជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះសម្មាសមាធិជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះឥន្ទ្រិយដោយអត្ថថាជាអធិបតីជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យ ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះពលៈ ដោយអត្ថថាមិនកម្រើកជាធម៌ ទ្រង់ញុំាង ធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះ​ថាធម្មចក្រ ព្រោះពោជ្ឈង្គៈ ដោយអត្ថថាចេញ (ចាកវដ្តៈ) ជាធម៌ ទ្រង់ញុំាង​ធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះមគ្គ ដោយ អត្ថថាជាហេតុជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ សតិប្បដ្ឋាន ដោយអត្ថថា​ប្រុងប្រយ័ត្នជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះ ថាធម្មចក្រ ព្រោះសម្មប្បធាន ដោយអត្ថថាតម្កល់ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ​ឥទ្ធិបាទ ដោយអត្ថថាសម្រេចជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសច្ចៈ ដោយអត្ថថាពិត ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមថៈ ដោយអត្ថថាមិនរាយមាយ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រព្រោះវិបស្សនា ដោយអត្ថថា ពិចារណាឃើញ ជាធម៌ ទ្រង់ញុំាង​ធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមថៈ និងវិបស្សនា ដោយអត្ថថា មាន​រសតែមួយ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះការជាប់​គ្នាជា​គូ ដោយអត្ថថា មិនប្រព្រឹត្តលើសគ្នា ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ជាធម៌ ទ្រង់ញុំាងធម៌នោះ​ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ជាធម៌ ទ្រង់ញុំាង​ធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវិមោក្ខ ដោយអត្ថថារួច ជាធម៌ ទ្រង់ញុំាង​ធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវិជ្ជា ដោយអត្ថថាចាក់ធ្លុះ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវិមុត្តិ ដោយអត្ថថាលះបង់ ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះខយញ្ញាណ ដោយអត្ថ​ថា​កាត់ផ្តាច់ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះអនុប្បាទ​ញ្ញាណ ដោយអត្ថថាស្ងប់ ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះឆន្ទៈ ដោយអត្ថថាជាឫស ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះមនសិការៈ ដោយអត្ថថាកើតឡើងព្រម ជាធម៌ ទ្រង់ញុំាងធម៌នោះ​ឲ្យប្រព្រឹត្ត​ទៅ ឈ្មោះថាធម្មចក្រ ព្រោះផស្សៈ ដោយអត្ថថារួបរួម ជាធម៌ ទ្រង់ញុំាង​ធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវេទនា ដោយអត្ថថាប្រជុំចុះ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមាធិ ដោយអត្ថថាជាប្រមុខ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសតិ ដោយអត្ថថា​ជាអធិបតី ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះបញ្ញា ដោយ​អត្ថថាក្រៃលែងជាងធម៌ទាំងនោះ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះវិមុត្តិ ដោយអត្ថថាជាខ្លឹម ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ ឈ្មោះ​ថាធម្មចក្រ ព្រោះអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)  ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ។

[៨៧] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ ឮក្នុងកាល​មុនថា នេះជាទុក្ខអរិយសច្ច ដែលតថាគតគួរកំណត់ដឹង។បេ។  ថា នេះ ជាទុក្ខអរិយសច្ច ដែលតថាគតកំណត់ដឹងហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយ អត្ថដូចម្តេច។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថា​ឃើញ។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង។

ចក្ខុជាធម៌ សេចក្តីនៃការឃើញ ជាអត្ថ។បេ។ ពន្លឺជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាង ជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានទុក្ខជាទីតាំង មានសច្ចៈជាទីតាំង មានសច្ចៈជាអារម្មណ៍ មានសច្ចៈជាគោចរ សង្រ្គោះចូលក្នុងសច្ចៈ រាប់បញ្ចូលក្នុងសច្ចៈ រួបរួមចូលក្នុងសច្ចៈ ឋិតនៅ​ក្នុងសច្ចៈ តាំងនៅស៊ប់ក្នុងសច្ចៈ។

សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះ​ព្រះមានព្រះភាគ ទ្រង់ញុំាងធម៌ និងចក្រឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់​ញុំាងចក្រ និងធម៌ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្ត ទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថា ធម្មចក្រ ព្រោះទ្រង់​ឋិតនៅក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ ទ្រង់តាំងនៅ​ស៊ប់ក្នុង​ធម៌ហើយ ឲ្យប្រព្រឹត្តទៅ។បេ។ ឈ្មោះថាធម្មចក្រ ព្រោះអមតនិញ្វន ដោយអត្ថថា​ជាទី​បំផុត (នៃកិច្ចក្នុងសាសនា) ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ។

[៨៨] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮ ក្នុងកាល​មុនថា នេះជាទុក្ខសមុទយអរិយសច្ច ចក្ខុកើតហើយ។បេ។  ពន្លឺកើតហើយ ក្នុងធម៌ទាំង​ឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច ដែលតថាគត​គួរ​លះបង់។បេ។  ថានេះជាទុក្ខសមុទយអរិយសច្ច ដែលតថា គតលះបង់ហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច។បេ។  ពាក្យថា ពន្លឺ កើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ។បេ។  ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថា​ភ្លឺស្វាង។

ចក្ខុ ជាធម៌ សេចក្តីនៃការឃើញ ជាអត្ថ។បេ។ ពន្លឺជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាង ជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានសមុទ័យជាទីតាំង មានសច្ចៈជាទីតាំង។បេ។ មាននិរោធ​ជាទីតាំង មានមគ្គជាទីតាំង មានសច្ចៈជាទីតាំង មានសច្ចៈជាអារម្មណ៍ មានសច្ចៈជា​គោចរ សង្រ្គោះចូលក្នុងសច្ចៈ រាប់បញ្ចូលក្នុងសច្ចៈ រួបរួមចូលក្នុងសច្ចៈ ឋិតនៅក្នុងសច្ចៈ តាំងនៅ​ស៊ប់ក្នុងសច្ចៈ។

សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះ​ព្រះមានព្រះភាគ ទ្រង់ញុំាងធម៌ និងចក្រឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់​ញុំាងចក្រ និងធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្ត ទៅដោយធម៌ ឈ្មោះថា​ធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅ ដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឋិតនៅក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំង​នៅស៊ប់​ក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ។បេ។ ឈ្មោះថាធម្មចក្រ ព្រោះអមតនិញ្វន ដោយអត្ថថា​ជាទីបំផុត (នៃកិច្ចក្នុងសាសនា) ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ។

[៨៩] ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។  មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ម្នាលភិក្ខុ​ទាំងឡាយ តថាគត មានចក្ខុកើតហហើយ។បេ។  មានពន្លឺកើតហើយ ក្នុង ធម៌ទាំងឡាយ​ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ដែលតថាគត​គួរ​ចម្រើន។បេ។  ថា នេះកាយេកាយានុបស្សនា ដែលតថាគតចម្រើន​ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។  មានពន្លឺកើតហើយ ក្នុងធម៌​ទាំងឡាយដែលមិន​ធ្លាប់ឮក្នុងកាលមុនថា នេះវេទនាសុវេទនានុបស្សនា។បេ។  ថា នេះ ចិត្តេចិត្តានុបស្សនា។បេ។  ថា នេះធម្មេសុធម្មានុបស្សនា ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។  មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់​ឮក្នុងកាលមុនថា នេះ​ធម្មេសុធម្មានុបស្សនា ដែលតថាគតគួរចម្រើន។បេ។  ថា នេះ ធម្មេសុធម្មានុបស្សនា ដែលតថាគតចម្រើនហើយ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ​ដែល​មិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ចក្ខុកើតហើយ។បេ។ ពន្លឺកើត​ហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ដែលតថាគតគួរចម្រើន។បេ។  ថា នេះកាយេកាយានុបស្សនា ដែលតថាគតចម្រើន​ហើយ។  ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច។បេ។  ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាដូចម្តេច។បេ។  ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ។បេ។  ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថា ភ្លឺស្វាង។

ចក្ខុ ជាធម៌ សេចក្តីនៃការឃើញ ជាអត្ថ។បេ។ ពន្លឺ ជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាង ជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានកាយជាទីតាំង មានសតិប្បដ្ឋានជាទីតាំង។បេ។ មានវេទនាជាទីតាំង មានសតិប្បដ្ឋានជាទីតាំង មានចិត្តជាទីតាំង មាន សតិប្បដ្ឋាន​ជាទីតាំង មានធម៌ជាទីតាំង មានសតិប្បដ្ឋានជាទីតាំង មានសតិប្បដ្ឋានជាអារម្មណ៍ មានសតិប្បដ្ឋានជាគោចរ សង្រ្គោះចូលក្នុងសតិប្បដ្ឋាន រាប់បញ្ចូលក្នុងសតិប្បដ្ឋាន រួបរួម​ចូលក្នុងសតិប្បដ្ឋាន ឋិតនៅក្នុងសតិប្បដ្ឋាន តាំងនៅស៊ប់ក្នុងសតិប្បដ្ឋាន។

សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះ​ព្រះមានព្រះភាគ ទ្រង់ញុំាងធម៌ និងចក្រឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់​ញុំាងចក្រ និងធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្ត ទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថា ធម្មចក្រ ព្រោះទ្រង់ឋិតនៅក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ ទ្រង់តាំងនៅ​ស៊ប់ក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ។បេ។  ឈ្មោះថាធម្មចក្រ ព្រោះអមតនិញ្វន ដោយ​អត្ថថា​ជាទីបំផុត (នៃកិច្ចក្នុងសាសនា) ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ។

[៩០] ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ [ធម៌ជាជើងនៃឫទ្ធិ ឬជាទីតាំងនៃឫទ្ធិ។] ប្រកបដោយឆន្ទសមាធិ [សមាធិមានឆន្ទៈជាហេតុ ឬថា សមាធិ​អាស្រ័យឆន្ទៈ។] និងបធានសង្ខារ [បានដល់សម្មប្បធានទាំង ៤។] ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។  មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់​ឮក្នុងកាលមុនថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគត​គួរចម្រើន។បេ។  ថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែល​តថាគត​ចម្រើនហើយ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មាន​ពន្លឺកើតហើយ ក្នុងធម៌​ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកប​ដោយវីរិយសមាធិ។បេ។ ថា នេះ ឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ។បេ។  ថា នេះ ឥទ្ធិបាទប្រកបដោយ​វីមំសាសមាធិ និងបធានសង្ខារ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់​ឮក្នុងកាល​មុនថា នេះ ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែល​តថាគតគួរចម្រើន។បេ។  ថា នេះ ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែល​តថាគតចម្រើនហើយ។

ចក្ខុកើតហើយ។បេ។  ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮ​ក្នុងកាលមុនថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគត​គួរចម្រើន។បេ។  ថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែល​តថាគត​ចម្រើនហើយ។  ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ញាណ​កើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថ​ដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយ​អត្ថដូចម្តេច។  ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណកើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថាដឹងច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង។

ចក្ខុ ជាធម៌ សេចក្តីនៃការឃើញ ជាអត្ថ ញាណជាធម៌ សេចក្តីនៃការដឹង ជាអត្ថ បញ្ញា ជាធម៌ សេចក្តីនៃការដឹងច្បាស់ ជាអត្ថ វិជ្ជាជាធម៌ សេចក្តីនៃការចាក់ធ្លុះ ជាអត្ថ ពន្លឺជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាងជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានឆន្ទៈជាទីតាំង មានឥទ្ធិបាទជាទីតាំង មានឥទ្ធិបាទជាអារម្មណ៍ មានឥទ្ធិបាទជាគោចរ សង្រ្គោះចូល​ក្នុងឥទ្ធិបាទ រាប់បញ្ចូលក្នុងឥទ្ធិបាទ រួបរួមចូលក្នុងឥទ្ធិបាទ ឋិតនៅក្នុងឥទ្ធិបាទ តាំងនៅ​ស៊ប់ក្នុងឥទ្ធិបាទ។

សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់​ញុំាងធម៌ និងចក្រ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាង ចក្រ និងធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះ ទ្រង់ឋិតនៅក្នុងធម៌​ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំងនៅ ស៊ប់ក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យតាំង នៅក្នុងធម៌ ទើបឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវការស្ទាត់ក្នុង  ធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវការ  ស្ទាត់ក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវបារមីក្នុងធម៌ ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវបារមីក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ​ទ្រង់​កោតក្រែងចំពោះធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់មាន​ទង់ជ័យ​គឺធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងទង់ជ័យគឺធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ ទ្រង់មានធម៌ជាអធិបតី ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះធម្មចក្រ បុគ្គលណា នីមួយក្នុងលោក ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី មិនអាចឲ្យប្រព្រឹត្តទៅបានទេ ឈ្មោះថាធម្មចក្រ ព្រោះសទ្ធិន្ទ្រិយជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ។បេ។ ឈ្មោះថាធម្មចក្រ ព្រោះអមតនិញ្វន ដោយអត្ថថា ជាទីបំផុត (នៃកិច្ចក្នុងសាសនា) ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ។

ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ថា នេះឥទ្ធិបាទ ប្រកបដោយ​វីរិយសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន ចក្ខុកើតហើយ។បេ។ ពន្លឺកើត​ហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយ​វីរិយសមាធិ និងបធានសង្ខារ ដែលតថាគតចម្រើនហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។  ពាក្យថា ចក្ខុកើត​ហើយ ដោយអត្ថថាឃើញ។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយ អត្ថថាភ្លឺស្អាង។

ចក្ខុជាធម៌ សេចក្តីនៃការយល់ឃើញ ជាអត្ថ។បេ។ ពន្លឺជាធម៌ សេចក្តីនៃ​ការណ៍​ភ្លឺស្វាង​ជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានវីរិយៈជាទីតាំង មានឥទ្ធិបាទជាទីតាំង។បេ។ មានចិត្តជាទីតាំង មានឥទ្ធិបាទជាទីតាំង មានវីមំសាជាទីតាំង មានឥទ្ធិបាទជាទីតាំង មានឥទ្ធិបាទ​ជាអារម្មណ៍ មានឥទ្ធិបាទជាគោចរ សង្រ្គោះចូលក្នុងឥទ្ធិបាទ រាប់បញ្ចូល​ក្នុងឥទ្ធិបាទ រួបរួមចូលក្នុងឥទ្ធិបាទ ឋិតនៅក្នុងឥទ្ធិបាទ តាំងនៅស៊ប់ក្នុង​ឥទ្ធិបាទ។

សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះ​ទ្រង់ញុំាងធម៌ និងចក្រឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាង​ចក្រ និងធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឋិតនៅក្នុងធម៌​ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំង​នៅ​ស៊ប់ក្នុងធម៌ហើយ ឲ្យប្រព្រឹត្ត​ទៅ។បេ។ ឈ្មោះថាធម្មចក្រ ព្រោះអមតនិញ្វនជាធម៌ ដោយអត្ថថា ជាទីបំផុត (នៃកិច្ចក្នុង​សាសនា)  ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្ត​ទៅ។

ចប់ ធម្មចក្កកថា។

យុគនទ្ធវគ្គ លោកុត្តរកថា

[៩១] ពួកធម៌ ជាលោកុត្តរៈ តើដូចម្តេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ អរិយមគ្គ ៤ សាមញ្ញផល ៤ និងនិញ្វន នេះ ពួកធម៌ ជាលោកុត្តរៈ។

សំនួរត្រង់ពាក្យថា លោកុត្តរៈ តើលោកុត្តរៈ ដោយអត្ថដូចម្តេច។ ធម៌ទាំង ឡាយឆ្លង​នូវ​លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឆ្លងអំពីលោក ឈ្មោះថា លោកុត្តរៈ ធម៌​ទាំងឡាយ ឆ្លងចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយឆ្លងពីលោក ឈ្មោះថា​លោកុត្តរៈ ធម៌ទាំងឡាយកន្លងនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ​កន្លងហើយ​នូវ​លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយដ៏ក្រៃលែងក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញ​អំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយលះចេញចាកលោក  ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយលះចេញអំពី​លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំង ឡាយ លះចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឋិតនៅក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឋិតនៅនា​លោក ឈ្មោះថាលោកុត្តរៈ ធម៌ ទាំងឡាយមិនប្រឡាក់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយមិនប្រឡាក់ឰដ៏​លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ស្អិតក្នុង​លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ស្អិតដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ជំពាក់ដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនបង្អោនទៅក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយមិនបង្អោនទៅតាមលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយរួចស្រឡះចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំង​ឡាយ រួចស្រឡះ​អំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រួចស្រឡះពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំង​ឡាយ មិនប្រកបដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឥតប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌​ទាំងឡាយ គ្មានប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតវិសេសជាងលោក ឈ្មោះថា​លោកុត្តរៈ ធម៌ទាំងឡាយស្អាតវិសេសអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតវិសេសក្រៃលែងជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌​ទាំងឡាយ​ចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំង​ឡាយ  មិនប្រកាន់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជំពាក់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ផ្តាច់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឈ្មោះថាលោកកុត្តរៈ ព្រោះផ្តាច់បង់នូវលោក ធម៌ទាំងឡាយ រម្ងាប់បង់នូវលោក ឈ្មោះ​ថា​លោកុត្តរៈ ឈ្មោះថាលោកុត្តរៈ ព្រោះរម្ងាប់បង់នូវលោក ធម៌ទាំងឡាយ មានការ​មិនត្រឡប់មកកាន់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ទៅផុតពីលោក ឈ្មោះថា​លោកុត្តរៈ ធម៌ទាំងឡាយ មិនជាវិស័យនៃលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនសាធារណ៍ដល់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ខ្ជាក់ចោលនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនត្រឡប់មកកាន់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ លះបង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនញុំាងលោក​ឲ្យកើត ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនស្រឡាបនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ នាំចេញនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកម្ចាត់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឱបក្រសោបនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ប្រព្រឹត្តកន្លង គ្របសង្កត់នូវលោក ហើយប្រតិស្ថាន ឈ្មោះថាលោកុត្តរៈ។

ចប់ លោកុត្តរកថា។

យុគនទ្ធវគ្គ ពលកថា

សាវត្ថីនិទាន

[៩២] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៥ ពលៈ ៥ តើអ្វីខ្លះ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ម្នាលភិក្ខុទាំងឡាយ នេះ ពលៈ ៥។

មួយទៀត ពលៈ មាន ៦៨ គឺ សទ្ធាពលៈ ១ វីរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១ ហិរិពលៈ ១ ឱត្តប្បពលៈ ១ បដិសង្ខានពលៈ ១ ភាវនាពលៈ ១ អនវជ្ជពលៈ ១ សង្គាហពលៈ ១ ខន្តិពលៈ ១ បញ្ញត្តិពលៈ ១ និជ្ឈត្តិពលៈ ១ ឥស្សរិយពលៈ ១ អធិដ្ឋានពលៈ ១ សមថពលៈ ១ វិបស្សនាពលៈ ១ សេក្ខពលៈ ១០ អសេក្ខពលៈ ១០ ខីណាសវពលៈ ១០ ឥទ្ធិពលៈ ១០ តថាគតពលៈ ១០។

[៩៣] សទ្ធាពលៈ តើដូចម្តេច។ ឈ្មោះថាសទ្ធាពលៈ ព្រោះមិនញាប់ញ័រ ដោយវត្ថុមិនគួរជឿ ឈ្មោះថា សទ្ធាពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌ទាំង​ឡាយ ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា គ្របសង្កត់នូវពួកកិលេស ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ជម្រះនូវគុណ មានកិរិយាត្រាស់ដឹងជាដើម ឈ្មោះថាសទ្ធាពលៈ ដោយ​អត្ថថា អធិដ្ឋានចិត្ត ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ញុំាងចិត្តឲ្យផូរផង់ ឈ្មោះថា​សទ្ធាពលៈ ដោយអត្ថថា បាននូវគុណវិសេស ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ចាក់ធ្លុះ​នូវគុណដ៏ក្រៃលែង ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ត្រាស់ដឹងនូវសច្ចៈ ឈ្មោះថា​សទ្ធាពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ សទ្ធាពលៈ។

វីរិយពលៈ តើដូចម្តេច។ ឈ្មោះថាវីរិយពលៈ ព្រោះជាធម្មជាតមិនញាប់ញ័រដោយ​សេចក្តី​ខ្ជិល ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌ទាំងឡាយ ឈ្មោះថា​វីរិយពលៈ ដោយអត្ថថា គ្របសង្កត់នូវកិលេសទាំងឡាយ ឈ្មោះថាវីរិយពលៈ ដោយអត្ថ​ថា ជម្រះនូវគុណ មានកិរិយាត្រាស់ដឹងជាដើម ឈ្មោះថាវីរិយពលៈ ដោយអត្ថថា អធិដ្ឋាន​ចិត្ត ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ញុំាងចិត្តឲ្យផូរផង់ ឈ្មោះថាវីរិយពលៈ ដោយ​អត្ថថា បាននូវគុណវិសេស ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ចាក់ធ្លុះនូវគុណដ៏ក្រៃលែង ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ត្រាស់ដឹងនូវសច្ចៈ ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ វីរិយពលៈ។

សតិពលៈ តើដូចម្តេច។ ឈ្មោះថាសតិពលៈ ព្រោះជាធម្មជាតមិនញាប់ញ័រដោយ​សេចក្តី​ប្រមាទ ឈ្មោះថាសតិពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌​ទាំងឡាយ។បេ។  ឈ្មោះថាសតិពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ សតិពលៈ។

សមាធិពលៈ តើដូចម្តេច។  ឈ្មោះថាសមាធិពលៈ ព្រោះជាធម្មជាតមិនញាប់ញ័រដោយ​សេចក្តីរាយមាយ ឈ្មោះថាសមាធិពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាត​ធម៌ទាំងឡាយ។បេ។ ឈ្មោះថាសមាធិពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ សមាធិពលៈ។

បញ្ញាពលៈ តើដូចម្តេច។ ឈ្មោះថាបញ្ញាពលៈ ព្រោះជាធម្មជាតមិនញាប់ញ័រដោយ​អវិជ្ជា ឈ្មោះថាបញ្ញាពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌ទាំងឡាយ។បេ។  ឈ្មោះ​ថា​បញ្ញាពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ បញ្ញាពលៈ។

[៩៤] ហិរិពលៈ តើដូចម្តេច។ ឈ្មោះថាហិរិពលៈ ព្រោះជាធម្មជាតខ្ពើមកាមច្ឆន្ទៈ​ដោយនេក្ខម្មៈ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមព្យាបាទដោយអព្យាបាទ ឈ្មោះ ថាហិរិពលៈ ព្រោះខ្ពើមថីនមិទ្ធៈដោយអាលោកសញ្ញា ឈ្មោះថាហិរិពលៈ ព្រោះខ្ពើម​ឧទ្ធច្ចៈ ដោយ​សេចក្តី​មិនរាយមាយ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមវិចិកិច្ឆាដោយកិ រិយាកំណត់នូវធម៌ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមអវិជ្ជាដោយញាណ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើម​សេចក្តី​មិនត្រេកអរ ដោយបាមោជ្ជៈ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមនីវរណៈ ដោយបឋមជ្ឈាន។បេ។ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមកិលេសទាំងពួង ដោយអរហត្តមគ្គ នេះ ហិរិពលៈ។

ឱត្តប្បពលៈ តើដូចម្តេច។ ឈ្មោះថាឱត្តប្បពលៈ ព្រោះជាធម្មជាតតក់ស្លុតនឹងកាមច្ឆន្ទៈ ដោយនេក្ខម្មៈ ឈ្មោះថាឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងព្យាបាទដោយអព្យាបាទ ឈ្មោះថា​ឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងថីនមិទ្ធៈដោយអាលោកសញ្ញា ឈ្មោះថាឱត្តប្បពលៈ ព្រោះ​តក់​ស្លុតនឹងឧទ្ធច្ចៈដោយសេចក្តីមិនរាយមាយ ឈ្មោះថា​ឱត្តប្បពលៈ ព្រោះតក់ស្លុតនឹង​វិចិកិច្ឆាដោយកិរិយាកំណត់នូវធម៌ ឈ្មោះថាឱត្តប្បពលៈ ព្រោះតក់ស្លុតនឹង​អវិជ្ជាដោយ​ញាណ ឈ្មោះថាឱត្តប្បពលៈ ព្រោះតក់ស្លុតនឹង​សេចក្តី​មិនត្រេកអរដោយបាមោជ្ជៈ ឈ្មោះ​ថា​ឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងពួកនីវរណៈ​ដោយ​បឋមជ្ឈាន។បេ។ ឈ្មោះថា​ឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងកិលេសទាំងពួង​ដោយ​អរហត្តមគ្គ នេះ ឱត្តប្បពលៈ។

បដិសង្ខានពលៈ តើដូចម្តេច។ ឈ្មោះថាបដិសង្ខានពលៈ ព្រោះជាធម្មជាតពិចារណា​កាមច្ឆន្ទៈដោយនេក្ខម្មៈ ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាព្យាបាទ​ដោយ​អព្យាបាទ ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាថីនមិទ្ធៈដោយអាលោកសញ្ញា ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាឧទ្ធច្ចៈ ដោយសេចក្តីមិនរាយមាយ ឈ្មោះថា​បដិសង្ខានពលៈ ព្រោះពិចារណាវិចិកិច្ឆា ដោយកិរិយាកំណត់នូវធម៌ ឈ្មោះ ថា​បដិសង្ខានពលៈ ព្រោះពិចារណាអវិជ្ជាដោយញាណ ឈ្មោះថាបដិសង្ខានពលៈ ព្រោះ​ពិចារណា​សេចក្តីមិនត្រេកអរដោយបាមោជ្ជៈ ឈ្មោះថាបដិសង្ខានពលៈ ព្រោះ ពិចារណា​ពួកនីវរណៈ ដោយបឋមជ្ឈាន។បេ។ ឈ្មោះថាបដិសង្ខានពលៈ ព្រោះ ពិចារណា​ពួកកិលេស​ទាំងពួង ដោយអរហត្តមគ្គ នេះ បដិសង្ខានពលៈ។

[៩៥] ភាវនាពលៈ តើដូចម្តេច។ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់កាមច្ឆន្ទៈ ចម្រើន​នេក្ខម្មៈ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់ព្យាបាទ ចម្រើនអព្យាបាទ ឈ្មោះថា ភាវនាពលៈ ព្រោះលះបង់ថីនមិទ្ធៈ ចម្រើនអាលោកសញ្ញា ឈ្មោះថាភាវនាពលៈ ព្រោះលះបង់ឧទ្ធច្ចៈ ចម្រើនអវិក្ខេបៈ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់វិចិកិច្ឆា ចម្រើន​នូវកិរិយាកំណត់នូវធម៌ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់អវិជ្ជា ចម្រើនញាណ ឈ្មោះថា​ភាវនាពលៈ ព្រោះលះបង់សេចក្តីមិនត្រេកអរ ចម្រើនបាមោជ្ជៈ ឈ្មោះថា​ភាវនាពលៈ ព្រោះលះបង់ពួកនីវរណៈ ចម្រើនបឋមជ្ឈាន។បេ។ ឈ្មោះថា​ភាវនាពលៈ ព្រោះ​លះបង់កិលេសទាំងពួង ចម្រើនអរហត្តមគ្គ នេះ ភាវនាពលៈ។

អនវជ្ជពលៈ តើដូចម្តេច។ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមានក្នុងនេក្ខម្មៈ ព្រោះលះបង់កាមច្ឆន្ទៈ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមានក្នុងអព្យាបាទ ព្រោះលះបង់ព្យាបាទ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមាន​ក្នុង​អាលោក​សញ្ញា ព្រោះលះបង់ថីនមិទ្ធៈ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោស​តិចតួច​មិនមានក្នុង​សេចក្តី​មិនរាយមាយ ព្រោះលះបង់ឧទ្ធច្ចៈ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិច​តួចមិនមាន ក្នុងសេចក្តីកំណត់នូវធម៌ ព្រោះលះបង់វិចិកិច្ឆា ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមានក្នុងញាណ ព្រោះលះបង់អវិជ្ជា ឈ្មោះថាអនវជ្ជពលៈ ព្រោះ​ទោសតិចតួចមិនមានក្នុងបាមោជ្ជៈ ព្រោះលះបង់សេចក្តី មិនត្រេកអរ ឈ្មោះថា​អនវជ្ជពលៈ ព្រោះទោសតិចតួចមិនមានក្នុងបឋមជ្ឈាន ព្រោះ លះបង់ពួកនីវរណៈ។បេ។ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមាន ក្នុងអរហត្តមគ្គ ព្រោះលះបង់​កិលេស​ទាំងពួង នេះ អនវជ្ជពលៈ។

សង្គាហពលៈ តើដូចម្តេច។ ឈ្មោះថាសង្គាហពលៈ ព្រោះបុគ្គលលះបង់ កាមច្ឆន្ទៈ​សង្រ្គោះ​ចិត្ត ដោយអំណាចនេក្ខម្មៈ ឈ្មោះថាសង្គាហពលៈ ព្រោះលះបង់ ព្យាបាទ សង្គ្រោះចិត្តដោយអំណាចអព្យាបាទ ឈ្មោះថាសង្គាហពលៈ ព្រោះលះបង់ ថីនមិទ្ធៈ សង្គ្រោះចិត្តដោយអំណាចអាលោកសញ្ញា។បេ។ ឈ្មោះថាសង្គាហពលៈ ព្រោះលះបង់​កិលេស​ទាំងពួង សង្គ្រោះចិត្តដោយអំណាចអរហត្តមគ្គ នេះ សង្គាហពលៈ។

[៩៦] ខន្តិពលៈ តើដូចម្តេច។ ឈ្មោះថាខន្តិពលៈ ព្រោះនេក្ខម្មៈអត់ធន់បាន ព្រោះលះបង់​កាមច្ឆន្ទៈ ឈ្មោះថាខន្តិពលៈ ព្រោះអព្យាបាទអត់ធន់បាន ព្រោះលះបង់ ព្យាបាទ ឈ្មោះថា​ខន្តិពលៈ ព្រោះអាលោកសញ្ញាអត់ធន់បាន ព្រោះលះបង់ថីនមិទ្ធៈ ឈ្មោះថា​ខន្តិពលៈ ព្រោះសេចក្តីមិនរាយមាយអត់ធន់បាន ព្រោះលះបង់ឧទ្ធច្ចៈ ឈ្មោះ ថាខន្តិពលៈ ព្រោះការកំណត់នូវធម៌អត់ធន់បាន ព្រោះលះបង់វិចិកិច្ឆា ឈ្មោះថា ខន្តិ ពលៈ ព្រោះញាណអត់ធន់បាន ព្រោះលះបង់នូវអវិជ្ជា ឈ្មោះថាខន្តិពលៈ ព្រោះបាមោជ្ជៈ​អត់ធន់បាន ព្រោះលះបង់សេចក្តីមិនត្រេកអរ ឈ្មោះថាខន្តិពលៈ ព្រោះបឋមជ្ឈាន អត់ធន់បាន ព្រោះលះបង់ពួកនីវរណៈ ឈ្មោះថាខន្តិពលៈ ព្រោះអរហត្តមគ្គ អត់ធន់បាន ព្រោះលះបង់កិលេសទាំងពួង នេះ ខន្តិពលៈ។

បញ្ញត្តិពលៈ តើដូចម្តេច។ ឈ្មោះថាបញ្ញត្តិពលៈ ព្រោះបុគ្គលលះបង់កាមច្ឆន្ទៈ បញ្ញត្តចិត្ត ដោយអំណាចនេក្ខម្មៈ ឈ្មោះថាបញ្ញត្តិពលៈ ព្រោះលះបង់ព្យាបាទ បញ្ញត្ត ចិត្តដោយ​អំណាចអព្យាបាទ ឈ្មោះថាបញ្ញត្តិពលៈ ព្រោះលះបង់ថីនមិទ្ធៈ បញ្ញត្តចិត្ត ដោយអំណាច​អាលោកសញ្ញា។បេ។ ឈ្មោះថាបញ្ញត្តិពលៈ ព្រោះបុគ្គលលះបង់ កិលេសទាំងពួង បញ្ញត្ត​ចិត្តដោយអំណាចអរហត្តមគ្គ នេះ បញ្ញត្តិពលៈ។

និជ្ឈត្តិពលៈ តើដូចម្តេច។ ឈ្មោះថានិជ្ឈត្តិពលៈ ព្រោះលះបង់កាមច្ឆន្ទៈ សំឡឹងមើលចិត្ត ដោយអំណាចនេក្ខម្មៈ ឈ្មោះថានិជ្ឈត្តិពលៈ ព្រោះលះបង់ព្យាបាទ សំឡឹងមើលចិត្ត ដោយអំណាចអព្យាបាទ ឈ្មោះថានិជ្ឈត្តិពលៈ ព្រោះលះបង់ថីនមិទ្ធៈ សំឡឹងមើលចិត្ត ដោយអំណាចអាលោកសញ្ញា។បេ។ ឈ្មោះថានិជ្ឈត្តិពលៈ ព្រោះបុគ្គល​លះបង់​កិលេស​ទាំងពួង សំឡឹងមើលចិត្ត ដោយអំណាចអរហត្តមគ្គនេះ និជ្ឈត្តិពលៈ។

ឥស្សរិយពលៈ តើដូចម្តេច។ ឈ្មោះថា ឥស្សរិយពលៈ ព្រោះបុគ្គលលះបង់កាមច្ឆន្ទៈ ញុំាងចិត្តឲ្យប្រព្រឹត្តទៅក្នុងអំណាច ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថា ឥស្សរិយពលៈ ព្រោះលះបង់ព្យាបាទ ញុំាងចិត្តឲ្យប្រព្រឹត្តទៅក្នុងអំណាច ដោយអំណាចនៃអព្យាបាទ ឈ្មោះថាឥស្សរិយពលៈ ព្រោះលះបង់ថីនមិទ្ធៈ ញុំាងចិត្តឲ្យប្រព្រឹត្តទៅក្នុងអំណាច ដោយ​អំណាចអាលោកសញ្ញា។បេ។ ឈ្មោះថាឥស្សរិយពលៈ ព្រោះលះបង់​កិលេសទាំងពួង ញុំាងចិត្តឲ្យប្រព្រឹត្តទៅក្នុងអំណាច ដោយអំណាចអរហត្តមគ្គ នេះ ឥស្សរិយពលៈ។

អធិដ្ឋានពលៈ តើដូចម្តេច។ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះបុគ្គលលះបង់កាមច្ឆន្ទៈ អធិដ្ឋាន​ចិត្តដោយអំណាចនេក្ខម្មៈ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះលះបង់ព្យាបាទ អធិដ្ឋាន​ចិត្តដោយអំណាចអព្យាបាទ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះលះបង់ថីនមិទ្ធៈ អធិដ្ឋាន​ចិត្តដោយអំណាចអាលោកសញ្ញា។បេ។ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះ លះបង់កិលេស​ទាំងពួង អធិដ្ឋានចិត្តដោយអំណាចអរហត្តមគ្គ នេះ អធិដ្ឋានពលៈ។

[៩៧] សមថពលៈ តើដូចម្តេច។ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយ ដោយអំណាចនេក្ខម្មៈ ឈ្មោះថាសមថពលៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិន​រាយមាយ ដោយអំណាចអព្យាបាទ ឈ្មោះថាសមថពលៈ ភាពនៃចិត្តមាន​អារម្មណ៍​តែមួយ គឺការមិនរាយមាយដោយអំណាចអលោកសញ្ញា ឈ្មោះថា សមថពលៈ។បេ។ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយ ដោយអំណាច​ការដកដង្ហើមចេញ របស់បុគ្គលអ្នកពិចារណាឃើញនូវអារម្មណ៍ដែលគួរលះ ឈ្មោះថាសមថពលៈ ភាពនៃ​ចិត្ត​មាន​អារម្មណ៍តែមួយ គឺការមិនរាយមាយ ដោយ​អំណាចខ្យល់ដង្ហើមចូល របស់​បុគ្គល​អ្នកពិចារណាឃើញនូវអារម្មណ៍ដែលគួរលះ ឈ្មោះថាសមថពលៈ។

សំនួរត្រង់ពាក្យថា សមថពលៈ តើសមថពលៈ ដោយអត្ថថាដូចម្តេច។ ឈ្មោះថា សមថ​ពលៈ ព្រោះបុគ្គលមិនញាប់ញ័រ ក្នុងនីវរណៈដោយបឋមជ្ឈាន ឈ្មោះថា សមថពលៈ ព្រោះ​មិនញាប់ញ័រក្នុងវិតក្កៈ និងវិចារៈដោយទុតិយជ្ឈាន ឈ្មោះថា សមថពលៈ ព្រោះ​មិនញាប់ញ័រក្នុងបីតិដោយតតិយជ្ឈាន ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ញ័រក្នុងសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឈ្មោះថាសមថពលៈ ព្រោះមិន​ញាប់ញ័រក្នុងរូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ដោយអាកាសានញ្ចាយតនសមាបត្តិ ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ញ័រក្នុងអាកាសានញ្ចាយតនសញ្ញា ដោយ វិញ្ញាណញ្ចាយតនសមាបត្តិ ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ញ័រក្នុងវិញ្ញាណ  ញ្ចាយតនសញ្ញា ដោយ​កិញ្ចញ្ញាយតន​សមាបត្តិ ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ ញ័រក្នុង​អាកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថា សមថពលៈ ព្រោះមិនញាប់ញ័រ មិនកម្រើក មិនរំភើបក្នុងឧទ្ធច្ចៈផង ក្នុងកិលេសដែល ប្រព្រឹត្តទៅ​តាមឧទ្ធច្ចៈផង ក្នុងខន្ធផង នេះ សមថពលៈ។

[៩៨] វិបស្សនាពលៈ តើដូចម្តេច។ ការពិចារណាឃើញថាមិនទៀង ឈ្មោះថា​វិបស្សនាពលៈ ការពិចារណាឃើញថាជាទុក្ខ ឈ្មោះថាវិបស្សនាពលៈ។បេ។ ការ​ពិចារណា​ឃើញថាគួរលះ ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញថាមិនទៀង ក្នុងរូប ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញ ថាជាទុក្ខក្នុងរូប ឈ្មោះថា​វិបស្សនាពលៈ។បេ។ ការពិចារណាឃើញថាគួរលះក្នុងរូប ឈ្មោះថា វិបស្សនាពលៈ ការពិចារណាឃើញ ថាមិនទៀងក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញ ថាជាទុក្ខ ក្នុងជរា​មរណៈ ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញថា គួរលះ ក្នុងជរាមរណៈ ឈ្មោះ​ថាវិបស្សនាពលៈ។

សំនួរត្រង់ពាក្យថា វិបស្សនាពលៈ តើវិបស្សនាពលៈ ដោយអត្ថថាដូចម្តេច។ ឈ្មោះថា​វិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងនិច្ចសញ្ញា ដោយការពិចារណាឃើញ ថាមិនទៀង ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងសុខសញ្ញា ដោយការ ពិចារណាឃើញ ថាជាទុក្ខ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងអត្តសញ្ញា ដោយការពិចារណា​ឃើញ ថាមិនមែនខ្លួន ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រ ក្នុងសេចក្តីរីករាយ ដោយការពិចារណាឃើញ ថាគួរនឿយណាយ ឈ្មោះថា​វិបស្សនាពលៈ ព្រោះមិន​ញាប់ញ័រ​ក្នុងរាគ ដោយការពិចារណាឃើញ ថាគួររសាយ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងការកើតឡើង ដោយការពិចារណា​ឃើញនូវការរលត់ ឈ្មោះថា​វិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងសេចក្តីប្រកាន់ ដោយការពិចារណាឃើញថាគួរលះ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រ មិនកម្រើក មិនរំភើប ក្នុងអវិជ្ជាផង ក្នុងកិលេសដែលកើតរលត់ជាមួយគ្នានឹងអវិជ្ជាផង ក្នុងខន្ធផង នេះ វិបស្សនាពលៈ។

[៩៩] សេក្ខពលៈ ១០ និងអសេក្ខពលៈ ១០ តើដូចម្តេច។ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សានូវសម្មាទិដ្ឋិ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលដែលបាន សិក្សាហើយ ក្នុងសម្មាទិដ្ឋិនោះ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សានូវសម្មាសង្កប្បៈ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលដែលបានសិក្សាហើយ ក្នុងសម្មាសង្កប្បៈនោះ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សានូវសម្មាវាចា។បេ។ នូវសម្មាកម្មន្តៈ នូវសម្មាអាជីវៈ​នូវសម្មាវាយាមៈ នូវសម្មាសតិ នូវសម្មាសមាធិ នូវសម្មាញាណៈ។បេ។ នូវសម្មាវិមុត្តិ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលដែលបានសិក្សាហើយក្នុងសម្មាវិមុត្តិ នេះ សេក្ខពលៈ ១០ អសេក្ខពលៈ ១០។

[១០០] ខីណាសវពលៈ (កម្លាំងព្រះខីណាស្រព) ១០ តើដូចម្តេច។  ភិក្ខុជាព្រះ​ខីណាស្រពក្នុងសាសនានេះ បានឃើញជាក់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃនូវសង្ខារ​ទាំង​ពួង ថាមិនទៀង ត្រង់ដែលភិក្ខុជាព្រះខីណាស្រព បានឃើញជាក់តាមពិត ដោយ​ប្រាជ្ញា​ដ៏ប្រពៃនូវសង្ខារទាំងពួង ថាមិនទៀង នេះឯងជាកម្លាំងរបស់ភិក្ខុជាព្រះខីណាស្រព​ដែល​ជា​កម្លាំង គឺភិក្ខុជាព្រះខីណាស្រព អាស្រ័យហើយ ទើបដឹងច្បាស់នូវការអស់​នៃអាសវៈ​ទាំងឡាយថា អាត្មាអញអស់អាសវៈហើយ។

មួយទៀត ភិក្ខុជាព្រះខីណាស្រព បានឃើញជាក់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃនូវកាម​ទាំងឡាយ ថាមានឧបមាដោយរណ្តៅរងើកភ្លើង ត្រង់ដែលភិក្ខុជាព្រះខីណាស្រព បាន​ឃើញ​ជាក់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃនូវកាមទាំងឡាយ ថាមានឧបមា ដោយ​រណ្តៅ​រងើកភ្លើង នេះឯងជាកម្លាំងរបស់ភិក្ខុជាព្រះខីណាស្រព ដែលជាកម្លាំង គឺភិក្ខុជា​ព្រះខីណាស្រព​អាស្រ័យហើយ ទើបដឹងច្បាស់នូវការអស់នៃអាសវៈទាំង ឡាយថា អាត្មាអញអស់អាសវៈហើយ។

មួយទៀត ភិក្ខុជាព្រះខីណាស្រព មានចិត្តឱនទៅរកវិវេក ទោរទៅរកវិវេក ឈម ទៅរកវិវេក តាំងនៅក្នុងវិវេក ត្រេកអរក្នុងនេក្ខម្មៈ ឃ្លាតចាកធម៌ទាំងឡាយ ដែលជាទី​តាំងនៃអាសវៈទាំងពួង ត្រង់ដែលភិក្ខុជាព្រះខីណាស្រព មានចិត្តឱនទៅរកវិវេក ទោរទៅ​រកវិវេក ឈមទៅរកវិវេក តាំងនៅក្នុងវិវេក ត្រេកអរក្នុងនេក្ខម្មៈ ឃ្លាតចាកធម៌​ទាំងឡាយ ដែលជាទីតាំងនៃអាសវៈទាំងពួង នេះឯងជាកម្លាំងរបស់ភិក្ខុជាព្រះខីណា​ស្រព ដែលជា​កម្លាំង គឺភិក្ខុជាព្រះខីណាស្រព អាស្រ័យហើយ ទើបដឹងច្បាស់នូវការអស់ នៃអាសវៈ​ទាំងឡាយថា អាត្មាអញអស់អាសវៈហើយ។

មួយទៀត ភិក្ខុជាព្រះខីណាស្រព បានអប់រំ អប់រំល្អហើយ នូវសតិប្បដ្ឋាន ៤ ត្រង់ដែល​ភិក្ខុជាព្រះខីណាស្រព បានអប់រំ អប់រំល្អហើយនូវសតិប្បដ្ឋាន ៤ នេះឯង ជាកម្លាំង របស់ភិក្ខុជាព្រះខីណាស្រព ដែលជាកម្លាំង គឺភិក្ខុជាព្រះខីណាស្រព អាស្រ័យហើយ ទើប​ដឹងច្បាស់នូវការអស់នៃអាសវៈទាំងឡាយថា អាត្មាអញអស់ អាសវៈហើយ។

មួយវិញទៀត ភិក្ខុជាព្រះខីណាស្រព បានអប់រំ អប់រំល្អហើយនូវសម្មប្បធាន ៤។បេ។ បានអប់រំ អប់រំល្អហើយនូវឥទ្ធិបាទ ៤ បានអប់រំ អប់រំល្អហើយនូវឥន្រ្ទិយ ៥ បានអប់រំ អប់រំល្អហើយនូវពលៈ ៥ បានអប់រំហើយនូវពោជ្ឈង្គ ៧។បេ។ បានអប់រំ អប់រំល្អហើយ​នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ត្រង់ដែលភិក្ខុជាព្រះខីណាស្រព បានអប់រំ អប់រំល្អហើយនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ នេះឯងជាកម្លាំង របស់ភិក្ខុ​ជា​ព្រះខីណាស្រព ដែលជាកម្លាំង គឺភិក្ខុជាព្រះខីណាស្រព អាស្រ័យហើយ ទើប ដឹងច្បាស់​នូវការអស់នៃអាសវៈទាំងឡាយថា អាត្មាអញ អស់អាសវៈហើយ នេះ ខីណាសវពលៈ ១០។

[១០១] ឥទ្ធិពលៈ (កម្លាំងឫទ្ធិ) ១០ តើដូចម្តេច ឫទ្ធិ គឺការអធិដ្ឋាន ១ ឫទ្ធិ គឺ ការធ្វើឲ្យវិសេស ១ ឫទ្ធិ គឺអ្វីដែលសម្រេចដោយចិត្ត ១ ឫទ្ធិ គឺការផ្សាយចេញ ដោយសារញាណ ១ ឫទ្ធិ គឺការផ្សាយចេញដោយសារសមាធិ ១ ឫទ្ធិ គឺគុណជាតិប្រសើរ ១ ឫទ្ធិកើតអំពីផលកម្ម ១ ឫទ្ធិរបស់បុគ្គលមានបុណ្យ ១ ឫទ្ធិសម្រេចដោយសារវិជ្ជា ១ ឫទ្ធិដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវ ក្នុងអំពើនោះ ៗ ជាបច្ច័យ ១ នេះ ឥទ្ធិពលៈ ១០។

[១០២] តថាគតពលៈ (កម្លាំងព្រះតថាគត) ១០ តើដូចម្តេច។ ព្រះតថាគត ក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់តាមពិតនូវហេតុគួរ ថាជាហេតុគួរផង នូវហេតុមិនគួរ ថាជាហេតុ​មិនគួរផង ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវហេតុគួរ ថាជាហេតុគួរផង នូវហេតុមិនគួរ ថាជាហេតុមិនគួរផង នេះឯងជាតថាគតពលៈ របស់ព្រះតថាគត ដែល​ជាពលៈ គឺព្រះតថាគតអាស្រ័យហើយ ទើបទ្រង់បេ្តជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់បន្លឺនូវ​សីហនាទ ក្នុងពួកបរិស័ទ ទើបទ្រង់ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

មួយទៀត ព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវផលវិបាកនៃកម្មសមាទាន ដែលជា​អតីត អនាគត និងបច្ចុប្បន្ន តាមឋានៈ និងតាមហេតុ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាប​ច្បាស់តាមពិតនូវផលវិបាកនៃកម្មសមាទាន ដែលជាអតីត អនាគត និង​បច្ចុប្បន្ន តាមឋានៈ និងតាមហេតុ នេះឯងជាតថាគតពលៈ របស់ព្រះតថាគត ដែលជា​ពលៈ គឺព្រះតថាគតអាស្រ័យហើយ ទើបទ្រង់បេ្តជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់បន្លឺ​នូវសីហនាទ​ក្នុងពួកបរិស័ទ ទើបទ្រង់ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ។

មួយទៀត ព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវបដិបទា ជាដំណើរទៅកាន់​ប្រយោជន៍​ទាំងពួង ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវបដិបទា ជាដំណើរទៅកាន់​ប្រយោជន៍ទាំងពួង នេះឯងជាតថាគតពលៈ របស់ព្រះតថាគត ដែលជាពលៈ គឺ​ព្រះតថាគត អាស្រ័យហើយ ទើបបេ្តជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់បន្លឺនូវសីហនាទ ក្នុងពួក​បរិស័ទ ទើបទ្រង់ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

មួយទៀត ព្រះតថាគតទ្រង់ជ្រាបច្បាស់តាមពិតនូវលោក មានធាតុច្រើន ឬមានធាតុផ្សេង ៗ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវលោក មានធាតុ​ច្រើន ឬមាន​ធាតុ​ផ្សេង ៗ នេះឯងជាតថាគតពលៈ របស់ព្រះតថាគត។បេ។

មួយទៀត ព្រះតថាគតទ្រង់ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់ពួកសត្វ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់ពួកសត្វ នេះឯង ជាតថាគតពលៈ របស់ព្រះតថាគត។បេ។

មួយទៀត ព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវភាពនៃឥន្រ្ទិយទន់ខ្ចី និង ចាស់ក្លា របស់សត្វដទៃ របស់បុគ្គលដទៃ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិត​នូវភាព​ឥន្ទ្រិយទន់ខ្ចី និងចាស់ក្លា របស់សត្វដទៃ របស់បុគ្គលដទៃ នេះឯង ជាតថាគតពលៈ របស់ព្រះតថាគត។បេ។

មួយទៀត ព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវសេចក្តីសៅហ្មង នូវ សេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាប​ច្បាស់តាមពិតនូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សាមធិ និងសមាបត្តិ នេះឯងជាតថាគតពលៈ របស់ព្រះតថាគត។បេ។

មួយទៀត ព្រះតថាគត ទ្រង់រលឹកឃើញនូវខន្ធបញ្ចកៈ ដែលធ្លាប់អាស្រ័យហើយ​ក្នុងកាលមុន បានច្រើនជាតិ គឺ ទ្រង់រលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ ទ្រង់រលឹក​ឃើញនូវខន្ធបញ្ចកៈ ដែលធ្លាប់អាស្រ័យហើយក្នុងកាលមុន បានច្រើនជាតិ ព្រមទាំង​អាការ និងឧទ្ទេស ដោយប្រការដូច្នេះ ត្រង់ដែលព្រះតថាគត ទ្រង់រលឹកឃើញនូវ​ខន្ធបញ្ចកៈ ដែលធ្លាប់អាស្រ័យនៅហើយក្នុងកាលមុន បានច្រើនជាតិ គឺ ទ្រង់រលឹក​ឃើញបាន ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។  នេះឯង ជាតថាគតពលៈ របស់ព្រះតថាគត។បេ។

មួយទៀត ព្រះតថាគតទ្រង់ឃើញនូវពួកសត្វ ដែលច្យុត និងកើតឡើង ដោយចក្ខុដូច​ជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា ត្រង់ដែលព្រះតថាគត ទ្រង់ឃើញពួក​សត្វ។បេ។ ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា នេះឯងជា​តថាគតពលៈ  របស់ព្រះតថាគត។បេ។

មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមរបស់ព្រះអង្គ​ក្នុង​បច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះការអស់អាសវៈ​ទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ត្រង់ដែលព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម របស់ព្រះអង្គក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះការអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ នេះឯងជា​តថាគតពលៈ របស់ព្រះតថាគត ដែលជាពលៈ គឺព្រះតថាគតអាស្រ័យហើយ ទើបទ្រង់​ប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់បន្លឺសីហនាទក្នុងពួកបរិស័ទ ទើបទ្រង់ញុំាង​ព្រហ្មចក្រ​ឲ្យប្រព្រឹត្តទៅ នេះ តថាគតពលៈ ១០។

[១០៣] សទ្ធាពលៈ ដោយអត្ថដូចម្តេច វីរិយពលៈ ដោយអត្ថដូចម្តេច សតិពលៈ ដោយអត្ថដូចម្តេច សមាធិពលៈ ដោយអត្ថដូចម្តេច បញ្ញាពលៈ ដោយអត្ថដូចម្តេច ហិរិពលៈ ដោយអត្ថដូចម្តេច ឱត្តប្បពលៈ ដោយអត្ថដូចម្តេច បដិសង្ខានពលៈ ដោយអត្ថដូចម្តេច តថាគតពលៈ ដោយអត្ថដូចម្តេច។ សទ្ធាពលៈ ដោយអត្ថថាមិន កម្រើក ព្រោះការណ៍មិនគួរជឿ វីរិយពលៈ ដោយអត្ថថាមិនកម្រើក ព្រោះសេចក្តីខ្ជិល សតិពលៈ ដោយអត្ថថាមិនកម្រើក ព្រោះការប្រហែស សមាធិពលៈ ដោយអត្ថថា​មិនកម្រើក ព្រោះសេចក្តីរាយមាយ បញ្ញាពលៈ ដោយអត្ថថាមិនកម្រើក ព្រោះអវិជ្ជា ឈ្មោះថាហិរិពល ព្រោះខ្មាសចំពោះអកុសលធម៌ដ៏លាមក ឈ្មោះថាឱត្តប្បពលៈ ព្រោះខ្លាច​ចំពោះអកុសលធម៌ដ៏លាមក ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណា​នូវកិលេសដោយញាណ ឈ្មោះថាភាវនាពលៈ ព្រោះធម៌ទាំងឡាយដែលកើតក្នុងទី​នោះមានរសតែមួយ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសបន្តិចបន្តួចមិនមានក្នុងធម៌នោះ ឈ្មោះថាសង្គាហពលៈ ព្រោះសង្គ្រោះចិត្តដោយធម៌នោះ ឈ្មោះថាខន្តិពលៈ ព្រោះនេក្ខម្មៈ​អត់ធន់បានចំពោះធម្មជាតនោះ ឈ្មោះថាបញ្ញត្តិពលៈ ព្រោះបញ្ញត្តចិត្ត​ដោយធម៌នោះ ឈ្មោះថានិជ្ឈត្តិពលៈ ព្រោះសំឡឹងមើលចិត្តដោយធម៌នោះ ឈ្មោះថា​ឥស្សរិយពលៈ ព្រោះញុំាងចិត្តឲ្យប្រព្រឹត្តទៅ ក្នុងអំណាចដោយធម៌នោះ ឈ្មោះថា​អធិដ្ឋានពលៈ ព្រោះអធិដ្ឋានចិត្តដោយធម៌នោះ ឈ្មោះថាសមថពលៈ ព្រោះ ចិត្តមាន​អារម្មណ៍តែមួយ ដោយធម៌នោះ ឈ្មោះថាវិបស្សនាពលៈ ព្រោះពិចារណា ឃើញនូវធម៌ ដែលកើតហើយក្នុងធម៌នោះ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សា ក្នុងធម៌នោះ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលបានសិក្សាហើយ ក្នុងធម៌នោះ ឈ្មោះថា​ខីណាសវពលៈ ព្រោះលោកអស់អាសវៈហើយ ដោយធម៌នោះ ឈ្មោះថាឥទ្ធិពលៈ ព្រោះធម្មជាតនោះសម្រេចដល់បុគ្គលនោះ ឈ្មោះថា តថាគតពលៈ ដោយអត្ថថា មាន​គុណរាប់មិនបាន។

ចប់ ពលកថា។

យុគនទ្ធវគ្គ សុញ្ញកថា

[១០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះ​មានព្រះភាគ រួចគង់​ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ គង់ស៊ប់ក្នុងទីសម​គួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គតែងពោលថា លោកសូន្យ លោកសូន្យ បពិត្រព្រះអង្គដ៏ចម្រើន ដែលព្រះអង្គ​ពោលថា លោកសូន្យ តើដោយ​ហេតុ​ដូចម្តេច។ ម្នាលអានន្ទ ធម្មជាតដែលសូន្យ ចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ព្រោះហេតុណា​ព្រោះហេតុនោះ ទើបតថាគតពោលថា លោកសូន្យ ម្នាលអានន្ទ ចុះធម្មជាតអ្វីដែល​សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ម្នាលអានន្ទ ចក្ខុហ្នឹងឯង ជាធម្មជាតសូន្យចាកខ្លួន ឬចាក​វត្ថុជារបស់ខ្លួន រូបសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ចក្ខុវិញ្ញាណ​សូន្យចាកខ្លួន ឬចាក​វត្ថុជារបស់ខ្លួន ចក្ខុសម្ផ័ស្ស សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី កើតឡើងព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះក៏សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ត្រចៀកសូន្យ។បេ។ សំឡេងសូន្យ ច្រមុះសូន្យ ក្លិនសូន្យ អ​ណ្តាតសូន្យ រសសូន្យ កាយសូន្យ ផោដ្ឋព្វៈសូន្យ ចិត្តសូន្យ ចាក​ខ្លួន ឬចាកវត្ថុជារបស់ខ្លួន ធម្មារម្មណ៍សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន មនោវិញ្ញាណ​សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន មនោសម្ផ័ស្សសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី កើតឡើងព្រោះ​មនោសម្ផ័ស្ស​ជាបច្ច័យ វេទនានោះក៏សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ម្នាលអានន្ទ ធម្មជាតដែល​សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគត​ពោលថា លោកសូន្យ។

[១០៥] ធម្មជាតត្រូវសូន្យ សូន្យ សង្ខារសូន្យ ធម្មជាតប្រែប្រួលទាំងសូន្យ ធម្មជាតដ៏​ប្រសើរ​សូន្យ លក្ខណៈសូន្យ ធម្មជាតសង្កត់សង្កិនទាំងសូន្យ ធម្មជាតសូន្យដោយ​អង្គនោះ​ធម្មជាតផ្តាច់ផ្តិលទាំងសូន្យ ធម្មជាតស្ងប់រម្ងាប់ទាំងសូន្យ ធម្មជាតរលាស់ចេញទាំងសូន្យ អាយតនៈខាងក្នុងសូន្យ អាយតនៈខាងក្រៅសូន្យ អាយតនៈទាំងពីរសូន្យ ធម្មជាតមាន​ចំណែកស្មើគ្នាទាំងសូន្យ ធម្មជាតមានចំណែកខុសគ្នាទាំងសូន្យ ការស្វែងរកសូន្យ ការ​កំណត់សូន្យ ការបានចំពោះទាំងសូន្យ ការចាក់ធ្លុះសូន្យ ធម្មជាតដូចគ្នាទាំងសូន្យ ធម្ម​ជាត​ផ្សេងគ្នាទាំងសូន្យ ខន្តិសូន្យ ការអធិដ្ឋានសូន្យ ការឈានចុះស៊ប់សូន្យ ការបង្អស់នូវ​ការប្រព្រឹត្តិ របស់បុគ្គលអ្នកដឹងទាន់ ឈ្មោះថាសូន្យដ៏ក្រៃលែងជាងធម្មជាត​សូន្យទាំង​ពួង។

[១០៦] ធម្មជាតត្រូវសូន្យ សូន្យ តើដូចម្តេច។ ចក្ខុសូន្យដោយខ្លួនផង ដោយវត្ថុជា​របស់ខ្លួន​ផង ដោយការទៀងផង ដោយការពិតប្រាកដផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង ត្រចៀកសូន្យ។បេ។ ច្រមុះសូន្យ អណ្តាតសូន្យ កាយសូន្យ ចិត្តសូន្យ ដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការពិតប្រាកដផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង នេះ ធម្មជាតត្រូវសូន្យ សូន្យ។

[១០៧] សង្ខារសូន្យ តើដូចម្តេច។ សង្ខារ ៣ គឺបុញ្ញាភិសង្ខារ ១ អបុញ្ញាភិសង្ខារ ១ អនេញ្ជាភិសង្ខារ ១ បុញ្ញាភិសង្ខារ សូន្យ ដោយអបុញ្ញាភិសង្ខារផង ដោយ​អនេញ្ជាភិសង្ខារ​ផង ឯអបុញ្ញាភិសង្ខារសូន្យ ដោយបុញ្ញាភិសង្ខារផង ដោយអនេញ្ជាភិសង្ខារផង អនេញ្ជាភិសង្ខារសូន្យ ដោយបុញ្ញាភិសង្ខារផង ដោយអបុញ្ញាភិសង្ខារផង នេះសង្ខារ ៣។ សង្ខារ ៣ ដទៃទៀត គឺកាយសង្ខារ ១ វចីសង្ខារ ១ ចិត្តសង្ខារ ១ កាយសង្ខារសូន្យ ដោយវចីសង្ខារផង ដោយចិត្តសង្ខារផង វចីសង្ខារសូន្យ ដោយកាយសង្ខារផង ដោយ​ចិត្តសង្ខារ​ផង ចិត្តសង្ខារសូន្យដោយកាយសង្ខារផង ដោយវចីសង្ខារផង នេះសង្ខារ ៣។

សង្ខារ ៣ ដទៃទៀត គឺ អតីតសង្ខារ ១ អនាគតសង្ខារ ១ បច្ចុប្បន្នសង្ខារ ១ អតីតសង្ខារសូន្យ ដោយអនាគតសង្ខារផង ដោយបច្ចុប្បន្នសង្ខារផង ឯអនាគតសង្ខារ​សូន្យ ដោយអតីតសង្ខារផង ដោយបច្ចុប្បន្នសង្ខារផង បច្ចុប្បន្នសង្ខារសូន្យ ដោយអតីត​សង្ខារ​ផង ដោយអនាគតសង្ខារផង នេះ សង្ខារ ៣ នេះ សង្ខារសូន្យ។

[១០៨] ធម្មជាតប្រែប្រួល ទាំងសូន្យ តើដូចម្តេច។ រូបដែលកើតហើយ ឈ្មោះថា សូន្យ តាមសភាវៈ រូបដែលទៅប្រាសហើយ ឈ្មោះថាប្រែប្រួលផង ឈ្មោះថាសូន្យផង វេទនាដែលកើតហើយ ឈ្មោះថាសូន្យតាមសភាវៈ វេទនាដែលទៅប្រាសហើយ ឈ្មោះថា​ប្រែប្រួលផង ឈ្មោះថាសូន្យផង សញ្ញាដែលកើតហើយ សង្ខារទាំងឡាយ ដែលកើត​ហើយ វិញ្ញាណដែលកើតហើយ ចក្ខុដែលកើតហើយ។បេ។ ភពដែលកើតហើយ ឈ្មោះថាសូន្យ តាមសភាវៈ ភពដែលទៅប្រាសហើយ ឈ្មោះថាប្រែប្រួលផង ឈ្មោះថា​សូន្យផង នេះ ធម្មជាតប្រែប្រួលទាំងសូន្យ។

[១០៩] ធម្មជាតដ៏ប្រសើរសូន្យ តើដូចមេ្តច។ ការរម្ងាប់នូវសង្ខារទាំងពួង ការលះនូវឧបធិ​ទាំងពួង ការអស់នៃតណ្ហា ការប្រាសចាកតម្រេក ការរលត់ ព្រះនិញ្វន ឯណា នុ៎ះ​ជាបទដ៏ខ្ពង់ខ្ពស់ នុ៎ះជាបទដ៏ប្រសើរ នុ៎ះជាបទដ៏វិសេស នេះឯង ធម្មជាតដ៏​ប្រសើរ​សូន្យ។

[១១០] លក្ខណៈសូន្យ តើដូចម្តេច។ លក្ខណៈ ២ គឺពាលលក្ខណៈ ១ បណ្ឌិតលក្ខណៈ ១ ពាលលក្ខណៈ សូន្យដោយបណ្ឌិតលក្ខណៈ ឯបណ្ឌិតលក្ខណៈសូន្យ ដោយពាល​លក្ខណៈ​។ លក្ខណៈ ៣ គឺ លក្ខណៈនៃការកើត ១ លក្ខណៈនៃការសូន្យ  ១ លក្ខណៈនៃ​ការប្រែប្រួលចាកការតាំងនៅ ១ លក្ខណៈនៃការកើតសូន្យ ដោយលក្ខណៈនៃ​ការសូន្យ​ផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង ឯលក្ខណៈនៃការសូន្យ សូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈ​នៃ​ការប្រែប្រួលចាកការតាំងនៅសូន្យ  ដោយលក្ខណៈនៃការកើតផង ដោយ​លក្ខណៈនៃការសូន្យផង លក្ខណៈនៃការកើតនៃរូបសូន្យ ដោយលក្ខណៈនៃការសូន្យផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈនៃការសូន្យនៃរូប សូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈ​នៃការប្រែប្រួលចាកការតាំងនៅនៃរូប សូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការសូន្យផង លក្ខណៈនៃការកើតនៃវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នៃជរាមរណៈ សូន្យ ដោយលក្ខណៈនៃការសូន្យផង ដោយលក្ខណៈ​នៃការ​ប្រែប្រួល​ចាកការតាំងនៅផង លក្ខណៈនៃការសូន្យនៃជរាមរណៈ សូន្យ ដោយលក្ខណៈ នៃការកើតផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈនៃការ​ប្រែប្រួលចាកការតាំងនៅនៃជរាមរណៈ សូន្យ ដោយលក្ខណៈនៃការកើតផង ដោយ​លក្ខណៈ​នៃការសូន្យផង នេះ លក្ខណៈសូន្យ។

[១១១] ធម្មជាតសង្កត់សង្កិនទាំងសូន្យ តើដូចម្តេច។ កាមច្ឆន្ទៈ គេសង្កត់សង្កិនផង សូន្យផង ដោយនេក្ខម្មៈ ព្យាបាទ គេសង្កត់សង្កិនផង សូន្យផង ដោយអព្យាបាទ ថីនមិទ្ធៈ គេសង្កត់សង្កិនផង សូន្យផង ដោយអាលោកសញ្ញា ឧទ្ធច្ចៈ គេសង្កត់សង្កិនផង សូន្យផងដោយការមិនរាយមាយ វិចិកិច្ឆា គេសង្កត់សង្កិនផង សូន្យផង ដោយការ​កំណត់នូវធម៌ អវិជ្ជា គេសង្កត់សង្កិនផង សូន្យផង ដោយញាណ អរតិ (សេចក្តី​មិនត្រេកអរ) គេសង្កត់សង្កិនផង សូន្យផង ដោយបាមុជ្ជៈ នីវរណៈ គេសង្កត់សង្កិនផង សូន្យផង ដោយបឋមឈ្ឈាន។បេ។ កិលេសទាំងអស់ គេសង្កត់​សង្កិនផង សូន្យផង ដោយអរហត្តមគ្គ នេះ ធម្មជាតសង្កត់សង្កិនទាំងសូន្យ។

[១១២] ធម្មជាតសូន្យដោយអង្គនោះ តើដូចម្តេច។ កាមច្ឆន្ទៈ សូន្យដោយអង្គនោះ គឺដោយនេក្ខម្មៈ ព្យាបាទ សូន្យដោយអង្គនោះ គឺ ដោយអព្យាបាទ ថីនមិទ្ធៈ សូន្យដោយ​អង្គនោះ គឺដោយអាលោកសញ្ញា ឧទ្ធច្ចៈ សូន្យដោយអង្គនោះ គឺដោយការ​មិនរាយមាយ វិចិកិច្ឆា សូន្យដោយអង្គនោះ គឺដោយការកំណត់នូវធម៌ អវិជ្ជា សូន្យដោយអង្គនោះ គឺដោយញាណ អរតិ សូន្យដោយអង្គនោះ គឺដោយបាមុជ្ជៈ ពួក នីវរណៈ សូន្យដោយ​អង្គនោះ គឺដោយបឋមឈ្ឈាន។បេ។ ការប្រកាន់មាំដោយសំយោគ សូន្យដោយអង្គនោះ គឺដោយវិវដ្តនានុបស្សនានេះ ធម្មជាតសូន្យដោយអង្គនោះ។

[១១៣] ធម្មជាតផ្តាច់ផ្តិលទាំងសូន្យ តើដូចម្តេច។ កាមច្ឆន្ទៈ គេផ្តាច់ផ្តិលផង សូន្យផង ដោយនេក្ខម្មៈ ព្យាបាទ គេផ្តាច់ផ្តិលផង សូន្យផង ដោយអព្យាបាទ ថីនមិទ្ធៈ គេផ្តាច់ផ្តិល​ផង សូន្យផង ដោយអាលោកសញ្ញា ឧទ្ធច្ចៈ គេផ្តាច់ផ្តិលផង សូន្យផង ដោយការ​មិន​រាយមាយ វិចិកិច្ឆា គេផ្តាច់ផ្តិលផង សូន្យផង ដោយការកំណត់នូវធម៌ អវិជ្ជា គេផ្តាច់ផ្តិល​ផង សូន្យផង ដោយញាណ អរតិ គេផ្តាច់ផ្តិលផង សូន្យផង ដោយបាមុជ្ជៈ នីវរណៈ​ទាំងឡាយ គេផ្តាច់ផ្តិលផង សូន្យផង ដោយបឋមឈ្ឈាន។ បេ។ កិលេសទាំងអស់ គេផ្តាច់ផ្តិលផង សូន្យផង ដោយអរហត្តមគ្គ នេះ ធម្មជាតផ្តាច់ផ្តិលទាំងសូន្យ។

[១១៤] ធម្មជាតស្ងប់រម្ងាប់ទាំងសូន្យ តើដូចម្តេច។ កាមច្ឆន្ទៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយនេក្ខម្មៈ ព្យាបាទ ស្ងប់រម្ងាប់ផង សូន្យផង ដោយអព្យាបាទ ថីនមិទ្ធៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយអាលោកសញ្ញា ឧទ្ធច្ចៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយការមិនរាយមាយ វិចិកិច្ឆា ស្ងប់រម្ងាប់ផង សូន្យផង ដោយការកំណត់នូវធម៌ អវិជ្ជា ស្ងប់រម្ងាប់ផង សូន្យផង ដោយញាណ អរតិ ស្ងប់រម្ងាប់ផង សូន្យផង ដោយបាមុជ្ជៈ ពួកនីវរណៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយបឋមជ្ឈាន។បេ។ កិលេសទាំងអស់ ស្ងប់រម្ងាប់ផង សូន្យផង ដោយអរហត្តមគ្គ នេះ ធម្មជាតស្ងប់រម្ងាប់ទាំងសូន្យ។

[១១៥] ធម្មជាតរលាស់ចេញទាំងសូន្យ តើដូចម្តេច។ កាមច្ឆន្ទៈ គេរលាស់ ចេញផង សូន្យផង ដោយនេក្ខម្មៈ ព្យាបាទ គេរលាស់ចេញផង សូន្យផង ដោយ អព្យាបាទ ថីនមិទ្ធៈ គេរលាស់ចេញផង សូន្យផង ដោយអាលោកសញ្ញា ឧទ្ធច្ចៈ គេរលាស់ចេញផង សូន្យផង ដោយការមិនរាយមាយ វិចិកិច្ឆា គេរលាស់ចេញផង សូន្យផង ដោយការកំណត់នូវធម៌ អវិជ្ជា គេរលាស់ចេញផង សូន្យផង ដោយញាណ អរតិ គេរលាស់ចេញផង សូន្យផង ដោយបាមុជ្ជៈ ពួកនីវរណៈ គេរលាស់ចេញផង សូន្យផង ដោយបឋមជ្ឈាន។បេ។ កិលេស​ទាំងអស់ គេរលាស់ចេញផង សូន្យផង ដោយអរហត្តមគ្គ នេះ ធម្មជាតរលាស់​ចេញទាំង​សូន្យ។

[១១៦] អាយតនៈខាងក្នុងសូន្យ តើដូចម្តេច។ ចក្ខុខាងក្នុងសូន្យ ដោយខ្លួនផង ដោយ​វត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការឋិតថេរផង ដោយការ​ទៀងទាត់​ផង ដោយការមិនប្រែប្រួលជាធម្មតាផង ត្រចៀកខាងក្នុង សូន្យ។បេ។ ច្រមុះខាងក្នុង សូន្យ អណ្តាតខាងក្នុង សូន្យ កាយខាងក្នុង សូន្យ ចិត្តខាងក្នុង សូន្យ ដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការឋិតថេរផង ដោយការទៀង​ទាត់​ផង ដោយការមិនប្រែប្រួលជាធម្មតាផង នេះអាយតនៈខាង ក្នុងសូន្យ។

[១១៧] អាយតនៈខាងក្រៅសូន្យ តើដូចម្តេច។ រូបខាងក្រៅ សូន្យ។បេ។ ធម្មារម្មណ៍​ខាងក្រៅ សូន្យ ដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការឋិត​ថេរផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង នេះអាយតនៈខាង​ក្រៅសូន្យ។

[១១៨] អាយតនៈទាំងពីរសូន្យ តើដូចម្តេច។ ចក្ខុខាងក្នុងណា និងរូបខាងក្រៅណា ធម្មជាតទាំងពីរនោះ សូន្យ ដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការឋិតថេរផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង ត្រចៀក​ខាងក្នុងណា និងសំឡេងខាងក្រៅណា។បេ។ ច្រមុះខាងក្នុងណា និងក្លិន​ខាង​ក្រៅណា អណ្តាតខាងក្នុងណា និងរសខាងក្រៅណា កាយខាងក្នុងណា និងផោដ្ឋព្វៈ​ខាង​ក្រៅណា ចិត្តខាងក្នុងណា និងធម្មារម្មណ៍ខាងក្រៅណា ធម្មជាតទាំងពីរនោះ សូន្យដោយ​ខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការឋិតថេរផង ដោយការ​ទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង នេះអាយតនៈទាំងពីរសូន្យ។

[១១៩] ធម្ម​ជាតមានចំណែកស្មើគ្នាទាំងសូន្យ តើដូចម្តេច។ អាយតនៈខាងក្នុង ៦ មានចំណែកស្មើគ្នាផង សូន្យផង អាយតនៈខាងក្រៅ ៦ មានចំណែកស្មើគ្នាផង សូន្យផង ពួកនៃវិញ្ញាណ ៦ មានចំណែកស្មើគ្នាផង សូន្យផង ពួកនៃផស្សៈ ៦ មានចំណែក​ស្មើគ្នាផង សូន្យផង ពួកនៃវេទនា ៦ មានចំណែកស្មើគ្នាផង សូន្យផង ពួកនៃសញ្ញា ៦ មានចំណែកស្មើគ្នាផង សូន្យផង ពួកនៃចេតនា ៦ មានចំណែក​ស្មើគ្នាផង សូន្យផង នេះ ធម្មជាតមានចំណែកស្មើគ្នាទាំងសូន្យ។

[១២០] ធម្មជាតមានចំណែកខុសគ្នាទាំងសូន្យ តើដូចម្តេច។ អាយតនៈខាងក្នុង ៦ មានចំណែកខុសគ្នាពីអាយតនៈខាងក្រៅ ៦ ផង សូន្យផង អាយតនៈខាងក្រៅ ៦ មាន​ចំណែក​ខុសគ្នាពីពួកនៃវិញ្ញាណ ៦ ផង សូន្យផង ពួកនៃវិញ្ញាណ ៦ មានចំណែក​ខុសគ្នាពីពួកនៃផស្សៈ ៦ ផង សូន្យផង ពួកនៃផស្សៈ ៦ មានចំណែកខុសគ្នា ពីពួកនៃ​វេទនា ៦ ផង សូន្យផង ពួកនៃវេទនា ៦ មានចំណែកខុសគ្នាពីពួកនៃសញ្ញា ៦ ផង សូន្យផង ពួកនៃសញ្ញា ៦ មានចំណែកខុសគ្នាពីពួកនៃចេតនា ៦ ផង សូន្យផង នេះ ធម្មជាតមានចំណែកខុសគ្នាទាំងសូន្យ។

[១២១] ការស្វែងរកសូន្យ តើដូចម្តេច។ ការស្វែងរកនេក្ខម្មៈ សូន្យដោយកាមច្ឆន្ទៈ ការស្វែងរកអព្យាបាទ សូន្យដោយព្យាបាទ ការស្វែងរកអាលោកសញ្ញា សូន្យដោយ​ថីនមិទ្ធៈ ការស្វែងរកសេចក្តីមិនរាយមាយ សូន្យដោយឧទ្ធច្ចៈ ការស្វែង  រកសេចក្តីកំណត់​នូវធម៌សូន្យដោយវិចិកិច្ឆា ការស្វែងរកញាណ សូន្យដោយអវិជ្ជា ការស្វែងរកបាមុជ្ជៈ សូន្យដោយអរតិ ការស្វែងរកបឋមជ្ឈាន សូន្យដោយនីវរណៈ។បេ។ ការស្វែងរក​អរហត្តមគ្គ សូន្យដោយកិលេសទាំងអស់ នេះការស្វែងរកសូន្យ។

[១២២] ការកំណត់សូន្យ តើដូចម្តេច។ ការកំណត់នូវនេក្ខម្មៈ សូន្យដោយកាមច្ឆន្ទៈ ការកំណត់នូវអព្យាបាទ សូន្យដោយព្យាបាទ ការកំណត់នូវអាលោកសញ្ញា សូន្យដោយ​ថីនមិទ្ធៈ ការកំណត់នូវសេចក្តីមិនរាយមាយ សូន្យដោយឧទ្ធច្ចៈ ការកំណត់នូវសេចក្តី​កំណត់នូវធម៌សូន្យដោយវិចិកិច្ឆា ការកំណត់នូវញាណ សូន្យដោយ អវិជ្ជា ការកំណត់​នូវបាមុជ្ជៈ សូន្យដោយអរតិ ការកំណត់នូវបឋមជ្ឈាន សូន្យ ដោយពួកនីវរណៈ។បេ។ ការកំណត់នូវអរហត្តមគ្គ សូន្យដោយកិលេសទាំងអស់  នេះ ការកំណត់សូន្យ។

[១២៣] ការបានចំពោះសូន្យ តើដូចម្តេច។ ការបានចំពោះនូវនេក្ខម្មៈ សូន្យ ដោយកាមច្ឆន្ទៈ ការបានចំពោះនូវអព្យាបាទ សូន្យដោយព្យាបាទ ការបានចំពោះនូវ​អាលោកសញ្ញា សូន្យដោយថីនមិទ្ធៈ ការបានចំពោះនូវសេចក្តីមិនរាយមាយ សូន្យដោយ​ឧទ្ធច្ចៈ ការបានចំពោះនូវសេចក្តីកំណត់នូវធម៌ សូន្យដោយវិចិកិច្ឆា ការបានចំពោះនូវ​ញាណ សូន្យដោយអវិជ្ជា ការបានចំពោះនូវបាមុជ្ជៈ សូន្យដោយអរតិ ការបានចំពោះ​នូវបឋមជ្ឈាន សូន្យដោយពួកនីវរណៈ។បេ។ ការបានចំពោះនូវអរហត្តមគ្គ សូន្យ ដោយកិលេសទាំងអស់ នេះ ការបានចំពោះសូន្យ។

[១២៤] ការចាក់ធ្លុះសូន្យ តើដូចម្តេច។ ការចាក់ធ្លុះនូវនេក្ខម្មៈ សូន្យដោយ កាមច្ឆន្ទៈ ការចាក់ធ្លុះនូវអព្យាបាទ សូន្យដោយព្យាបាទ ការចាក់ធ្លុះនូវអាលោកសញ្ញា សូន្យដោយ​ថីនមិទ្ធៈ ការចាក់ធ្លុះនូវសេចក្តីមិនរាយមាយ សូន្យដោយឧទ្ធច្ចៈ ការ ចាក់ធ្លុះនូវ​សេចក្តីកំណត់នូវធម៌ សូន្យដោយវិចិកិច្ឆា ការចាក់ធ្លុះនូវញាណ សូន្យ ដោយអវិជ្ជា ការចាក់ធ្លុះនូវបាមុជ្ជៈ សូន្យដោយអរតិ ការចាក់ធ្លុះនូវបឋមជ្ឈាន សូន្យ ដោយនីវរណៈ។បេ។ ការចាក់ធ្លុះនូវអរហត្តមគ្គ សូន្យដោយកិលេសទាំងអស់ នេះ ការចាក់ធ្លុះសូន្យ។

[១២៥] ធម្មជាតដូចគ្នាសូន្យ ធម្មជាតផ្សេងគ្នាសូន្យ តើដូចម្តេច។  កាមច្ឆន្ទៈ ជាសភាព​ផ្សេងគ្នា នេក្ខម្មៈ ជាសភាពដូចគ្នា នេក្ខម្មៈ ជាសភាពដូចគ្នា សូន្យដោយ កាមច្ឆន្ទៈ របស់បុគ្គលកាលគិតព្យាបាទ ជាសភាពផ្សេងគ្នា អព្យាបាទ ជាសភាពដូចគ្នា អព្យាបាទ ជាសភាពដូចគ្នា សូន្យដោយព្យាបាទ របស់បុគ្គលកាលគិត ថីនមិទ្ធៈ ជាសភាពផ្សេងគ្នា អាលោកសញ្ញា ជាសភាពដូចគ្នា អាលោកសញ្ញា ជាសភាពដូចគ្នា សូន្យដោយថីនមិទ្ធ របស់បុគ្គលកាលគិត ឧទ្ធច្ចៈ ជាសភាពផ្សេងគ្នា វិចិកិច្ឆា ជា សភាពផ្សេងគ្នា អវិជ្ជា ជាសភាពផ្សេងគ្នា អរតិ ជាសភាពផ្សេងគ្នា ពួកនីវរណៈ ជា សភាពផ្សេងគ្នា បឋមជ្ឈាន ជាសភាពដូចគ្នា បឋមជ្ឈាន ជាសភាពដូចគ្នា សូន្យ ដោយពួកនីវរណៈ របស់បុគ្គល​កាលគិត។បេ។ កិលេសទាំងអស់ ជាសភាពផ្សេងគ្នា អរហត្តមគ្គ ជាសភាពដូចគ្នា អរហត្តមគ្គ ជាសភាពដូចគ្នា សូន្យដោយកិលេសទាំងអស់ របស់បុគ្គលកាលគិត នេះ ធម្មជាតដូចគ្នាសូន្យ ធម្មជាតផ្សេងគ្នាសូន្យ។

[១២៦] ខន្តិ សូន្យ តើដូចម្តេច។ ខន្តិក្នុងនេក្ខម្មៈ សូន្យ ដោយកាមច្ឆន្ទៈ ខន្តិក្នុង អព្យាបាទ សូន្យដោយព្យាបាទ ខន្តិក្នុងអាលោកសញ្ញា សូន្យ ដោយថីនមិទ្ធៈ ខន្តិក្នុងការ មិនរាយ​មាយ សូន្យដោយឧទ្ធច្ចៈ ខន្តិក្នុងការកំណត់នូវធម៌ សូន្យដោយវិចិកិច្ឆា ខន្តិក្នុងញាណ សូន្យដោយអវិជ្ជា ខន្តិក្នុងបាមុជ្ជៈ សូន្យដោយអរតិ ខន្តិក្នុងបឋមជ្ឈាន សូន្យដោយ​នីវរណៈ។បេ។ ខន្តិក្នុងអរហត្តមគ្គ សូន្យដោយកិលេសទាំងអស់ នេះ ខន្តិសូន្យ។

[១២៧] អធិដ្ឋានសូន្យ តើដូចម្តេច។ អធិដ្ឋាននូវនេក្ខម្មៈ សូន្យដោយកាមច្ឆន្ទៈ អធិដ្ឋាននូវ​អព្យាបាទ សូន្យដោយព្យាបាទ អធិដ្ឋាននូវអាលោកសញ្ញា សូន្យដោយថីនមិទ្ធៈ អធិដ្ឋាន​នូវ​ការ​មិនរាយមាយ សូន្យដោយឧទ្ធច្ចៈ អធិដ្ឋាននូវការកំណត់នូវធម៌ សូន្យដោយវិចិកិច្ឆា អធិដ្ឋាននូវញាណ សូន្យដោយអវិជ្ជា អធិដ្ឋាននូវបាមុជ្ជៈ សូន្យដោយ អរតិ អធិដ្ឋាន​នូវបឋមជ្ឈាន សូន្យដោយពួកនីវរណៈ។បេ។ អធិដ្ឋាននូវអរហត្តមគ្គ សូន្យដោយកិលេស​ទាំងអស់ នេះ អធិដ្ឋានសូន្យ។

[១២៨]  ការឈានចុះស៊ប់សូន្យ តើដូចម្តេច។ ការឈានចុះស៊ប់ក្នុងនេក្ខម្មៈ សូន្យដោយ​កាមច្ឆន្ទៈ ការឈានចុះស៊ប់ក្នុងអព្យាបាទ សូន្យដោយព្យាបាទ ការឈានចុះ ស៊ប់ក្នុង​អាលោកសញ្ញា សូន្យដោយថីនមិទ្ធៈ ការឈានចុះស៊ប់ក្នុងសេចក្តីមិនរាយមាយ សូន្យ​ដោយ​ឧទ្ធច្ចៈ ការឈានចុះស៊ប់ក្នុងសេចក្តីកំណត់នូវធម៌ សូន្យដោយវិចិកិច្ឆា ការឈាន​ចុះស៊ប់ក្នុងញាណ សូន្យដោយអវិជ្ជា ការឈានចុះស៊ប់ក្នុងបាមុជ្ជៈ សូន្យដោយអរតិ ការឈានចុះស៊ប់ក្នុងបឋមជ្ឈាន សូន្យដោយនីវរណៈ។បេ។ ការឈានចុះស៊ប់ក្នុង​អរហត្តមគ្គ សូន្យដោយកិលេសទាំងអស់ នេះការឈានចុះ ស៊ប់សូន្យ។

[១២៩] ការបង្អស់នូវការប្រព្រឹត្តិ របស់បុគ្គលអ្នកដឹងច្បាស់ ឈ្មោះថាសូន្យ ដ៏ក្រៃលែង ជាងធម្មជាតសូន្យទាំងអស់ តើដូចម្តេច។ បុគ្គលអ្នកដឹងច្បាស់ រមែងបង្អស់នូវការ​ប្រព្រឹត្តិនៃ​កាមច្ឆន្ទៈ ដោយនេក្ខម្មៈ បង្អស់នូវការប្រព្រឹត្តិនៃព្យាបាទ ដោយអព្យាបាទ បង្អស់នូវការប្រព្រឹត្តិនៃថីនមិទ្ធៈ ដោយអលោកសញ្ញា បង្អស់នូវការប្រព្រឹត្តិនៃឧទ្ធច្ចៈ ដោយការមិនរាយមាយ បង្អស់នូវការប្រព្រឹត្តិនៃវិចិកិច្ឆា ដោយការកំណត់នូវធម៌ បង្អស់នូវ​ការប្រព្រឹត្តិនៃអវិជ្ជា ដោយញាណ បង្អស់នូវការប្រព្រឹត្តិនៃអរតិ ដោយបាមុជ្ជៈ បង្អស់នូវ​ការប្រព្រឹត្តិនៃពួកនីវរណៈ ដោយបឋមជ្ឈាន។បេ។ បង្អស់នូវការប្រព្រឹត្តិនៃកិលេសទាំង​អស់ ដោយអរហត្តមគ្គ មួយវិញទៀត កាលបុគ្គលអ្នកដឹងច្បាស់បរិនិញ្វន ដោយ​អនុបាទិសេសនិញ្វនធាតុ ការប្រព្រឹត្តិនៃចក្ខុនេះឯង រមែងអស់ទៅ ទាំងការប្រព្រឹត្តិនៃ​ចក្ខុដទៃ ក៏មិនកើតឡើង ការប្រព្រឹត្តិនៃសោតៈ នេះឯង។បេ។ ការប្រព្រឹត្តិនៃឃានៈ ការប្រព្រឹត្តិនៃជិវ្ហា ការប្រព្រឹត្តិនៃកាយ ការប្រព្រឹត្តិនៃមនោ នេះឯង រមែងអស់ទៅ ទាំងការប្រព្រឹត្តិនៃមនោដទៃ ក៏មិនកើតឡើង នេះការបង្អស់នូវការប្រព្រឹត្តិ របស់បុគ្គលអ្នក​ដឹងច្បាស់ ឈ្មោះថាសូន្យដ៏ក្រៃលែង ជាងធម្មជាតសូន្យទាំងអស់។

ចប់ សុញ្ញកថា។

ចប់ យុគនទ្ធវគ្គ ទី ២។

ឧទ្ទាន នៃវគ្គនោះ គឺ

យុគនទ្ធកថា ១ សច្ចកថា ១ ពោជ្ឈង្គកថា ១ មេត្តាកថា ១ វិរាគកថា ១ ជាគំរប់ ៥ បដិសម្ភិទាកថា ១ ធម្មចក្កកថា ១ លោកុត្តរកថា ១ ពលកថា ១ សុញ្ញកថា ១ ត្រូវជា ១០។ វគ្គទីពីរនុ៎ះ  ជាពួកដ៏ប្រសើរ ឥតមានពួកដទៃស្មើឡើយ ជាមគ្គដ៏ប្រសើរថ្លៃថ្លា ដែល​ព្រះសង្គីតិកាចារ្យ​រចនាទុកហើយ។

បញ្ញាវគ្គ មហាបញ្ញាកថា

[១៣០] អនិច្ចានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញា​ដូចម្តេច ទុក្ខានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូច​ម្តេច អនត្តានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញា​ដូចម្តេច និព្វិទានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញា​ដូចម្តេច វិរាគានុបស្សនាដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញា​ដូចម្តេច និរោធានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញា​ដូចម្តេច បដិនិស្សគ្គានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើន​ហើយ តែងបំពេញនូវ​បញ្ញា​ដូចម្តេច។

អនិច្ចានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ ជវនប្បញ្ញា ទុក្ខានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ និពេ្វធិកប្បញ្ញា អនត្តានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវមហាបញ្ញា និព្វិទានុបស្សនាដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវតិក្ខប្បញ្ញា វិរាគានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវវិបុលប្បញ្ញា និរោធានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវគម្ភីរប្បញ្ញា បដិនិស្សគ្គានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ​អស្សាមន្តប្បញ្ញា។ បញ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាពជាបណ្ឌិត បញ្ញាទាំង ៨ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបុថុប្បញ្ញា បញ្ញាទាំង ៩ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវហាសប្បញ្ញា។ ហាសប្បញ្ញា ជាតួបដិភាណប្បដិសម្ភិទា [តាមមតិយើងថា ជាតួបដិសម្ភិទា។] (ព្រោះថា) ហាសប្បញ្ញានោះ តែងមានអត្ថប្បដិសម្ភិទា ព្រោះការ​កំណត់​នូវអត្ថ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់​ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានធម្មប្បដិសម្ភិទា ព្រោះការកំណត់​នូវធម៌ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាននិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវ​ហើយ ដោយសារប្រាជ្ញា តែងមានបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវបដិភាណ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវ​ហើយ ដោយសារប្រាជ្ញា នេះឯងហាសប្បញ្ញានោះ ដែលតែងមានបដិសម្ភិទាទាំង ៤ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវ​ហើយ ដោយសារប្រាជ្ញា។

[១៣១] ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការមិនទៀងក្នុងរូប ដែលបុគ្គល អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។បេ។ ប្រាជ្ញាជាគ្រឿង ពិចារណាឃើញ​នូវការលះក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែង បំពេញនូវបញ្ញា​ដូចម្តេច។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការមិនទៀងក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា។បេ។  ប្រាជ្ញា ជាគ្រឿងពិចារណា​ឃើញនូវ​ការលះក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវអស្សាមន្តប្បញ្ញា។ ប្រាជ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាព​ជាបណ្ឌិត ប្រាជ្ញាទាំង ៨ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញ​នូវបុថុប្បញ្ញា ប្រាជ្ញាទាំង ៩ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញ​នូវហាសប្បញ្ញា។ ហាសប្បញ្ញា ជាតួបដិភាណប្បដិសម្ភិទា (ព្រោះថា) ហាសប្បញ្ញានោះ តែងមានអត្ថប្បដិសម្ភិទា ព្រោះការកំណត់នូវអត្ថ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាន​ធម្មប្បដិសម្ភិទា ព្រោះការកំណត់នូវធម៌ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះ​ហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាន​និរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវបដិភាណ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា នេះឯង ហាសប្បញ្ញានោះ ដែលតែង មានបដិសម្ភិទាទាំង ៤ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។ ប្រាជ្ញា ជាគ្រឿង​ពិចារណាឃើញនូវការមិនទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ជាធម្មជាតដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញ​នូវបញ្ញាដូចម្តេច។បេ។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងជរាមរណៈ ដែល​បុគ្គល​អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។ ប្រាជ្ញាជាគ្រឿង​ពិចារណាឃើញ​នូវការ​មិនទៀង ក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា។បេ។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញ​នូវការលះក្នុងជរា​មរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ​អស្សាមន្តប្បញ្ញា។ ប្រាជ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាពជា​បណ្ឌិត ប្រាជ្ញាទាំង ៨ នេះ ដែលបុគ្គលបានអប់រំ ធ្វើឲ្យច្រើនហើយ តែងបំពេញ​នូវបុថុប្បញ្ញា ប្រាជ្ញាទាំង ៩ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញ​នូវហាសប្បញ្ញា។ ហាសប្បញ្ញា ជាតួបដិភាណប្បដិសម្ភិទា (ព្រោះថា) ហាសប្បញ្ញានោះ តែងមានអត្ថប្បដិសម្ភិទា ព្រោះការកំណត់នូវអត្ថ ជាធម្មជាតិ​ដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានធម្មប្បដិសម្ភិទា ព្រោះការកំណត់នូវធម៌ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាននិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារ​ប្រាជ្ញា តែងមានបដិភាណប្បដិសម្ភិទា ព្រោះការកំណត់​នូវបដិភាណ ជាធម្មជាតិដែល​បុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា នេះឯង​ហាសប្បញ្ញានោះ ដែលតែងមាន​បដិសម្ភិទាទាំង ៤ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។

[១៣២] ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀងក្នុងរូប ដែលបុគ្គល អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណា​ឃើញ ថាមិន​ទៀងក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាជាទុក្ខក្នុងរូប ដែល​បុគ្គល​អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿង​ពិចារណា​ឃើញ ថាជាទុក្ខក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គល​អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណា​ឃើញ ថាមិន​មែន​ខ្លួនក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួនក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ​បញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿង​ពិចារណាឃើញនូវសេចក្តីនឿយណាយក្នុងរូប ដែល​បុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿង​ពិចារណាឃើញនូវសេចក្តីនឿយណាយ​ក្នុង​រូប ជាអតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ​បញ្ញា​ដូចម្តេច ប្រាជ្ញាជាគ្រឿង​ពិចារណាឃើញនូវការប្រាសចាកតម្រេកក្នុងរូប ដែល​បុគ្គល​អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿង​ពិចារណា​ឃើញនូវការ​ប្រាសចាកតម្រេកក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជា​គ្រឿង​ពិចារណាឃើញនូវសេចក្តី​រលត់ក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការរលត់ក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជា​គ្រឿងពិចារណាឃើញនូវការលះក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើន​ហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការ​លះក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ​បញ្ញា​ដូច​ម្តេច។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀងក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យ​ច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀង​ក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែង​បំពេញ​នូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញថាជាទុក្ខក្នុងរូប ដែលបុគ្គល​អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវនិព្វេធិកប្បញ្ញា  ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាជា​ទុក្ខក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែង​បំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួនក្នុងរូប ដែលបុគ្គល​អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវមហាបញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួនក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការ​នឿយណាយ​ក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវតិក្ខប្បញ្ញា ប្រាជ្ញាជាគ្រឿង​ពិចារណា​ឃើញនូវសេចក្តីនឿយណាយក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿង​ពិចារណា​ឃើញនូវការប្រាសចាកតម្រេកក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែង​បំពេញនូវវិបុលប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការប្រាសចាកតម្រេកក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញ​នូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវសេចក្តីរលត់ក្នុងរូប ដែលបុគ្គលអប់រំ​ហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវគម្ភីរប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណា​ឃើញនូវ​សេចក្តីរលត់ក្នុងរូបជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងរូប ដែលបុគ្គល​អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវអស្សាមន្តប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណា​ឃើញនូវការលះក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើន​ហើយ តែងបំពេញនូវជវនប្បញ្ញា។ ប្រាជ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាពជាបណ្ឌិត ប្រាជ្ញាទាំង ៨ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបុថុប្បញ្ញា ប្រាជ្ញាទាំង ៩ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវហាសប្បញ្ញា។ ហាសប្បញ្ញា ជាតួបដិភាណប្បដិសម្ភិទា (ព្រោះថា) ហាសប្បញ្ញានោះ តែងមានអត្ថប្បដិសម្ភិទា ព្រោះការកំណត់នូវអត្ថ ជាធម្មជាតិ​ដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារ​ប្រាជ្ញា តែងមានធម្មប្បដិសម្ភិទា ព្រោះការកំណត់នូវធម៌ ជាធម្មជាតិដែល​បុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាននិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវ​បដិភាណ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា នេះឯងហាសប្បញ្ញានោះ ដែលតែងមានបដិសម្ភិទាទាំង ៤ ជាធម្មជាតិ​ដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀងក្នុងវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿង​ពិចារណាឃើញ ថាមិនទៀង ក្នុងជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គល​អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។បេ។ ប្រាជ្ញាជា​គ្រឿង​ពិចារណាឃើញនូវការលះក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ​បញ្ញាដូចម្តេច។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀង ក្នុងជរាមរណៈ ដែល​បុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿង​ពិចារណា​ឃើញ ថាមិនទៀងក្នុងជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា។បេ។ នេះឯង ហាសប្បញ្ញានោះ ដែល​តែងមានបដិសម្ភិទាទាំង ៤ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។

[១៣៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែង​ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់​ច្បាស់នូវសោតាបត្តិផល ធម៌ទាំង ៤ តើដូចម្តេចខ្លះ គឺ​ការ​គប់​រកសប្បុរស ១ ការស្តាប់ព្រះសទ្ធម្ម ១ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ១ ការ​ប្រតិបត្តិ​នូវធម៌ដ៏សមគួរតាមធម៌ ១ ម្នាលភិក្ខុទាំងឡាយ នេះឯងធម៌ទាំង ៤ ដែល​បុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់​នូវ​សោតាបត្តិផល។

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ ប្រការនេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល។បេ។

តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល។បេ។ តែងប្រព្រឹត្តទៅ ដើម្បីធ្វើ​ឲ្យជាក់​ច្បាស់នូវអរហត្តផល ធម៌ទាំង ៤ តើដូចម្តេចខ្លះ គឺការគប់រកសប្បុរស ១ ការស្តាប់ព្រះសទ្ធម្ម ១ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ១ ការប្រតិបត្តិនូវធម៌​ដ៏សមគួរតាមធម៌ ១ ម្នាលភិក្ខុទាំងឡាយ នេះឯងធម៌ ៤ ដែលបុគ្គល​អប់រំហើយ ធ្វើឲ្យ​ច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល។

[១៣៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែង​ប្រព្រឹត្តទៅ ដើម្បីបាននូវប្រាជ្ញា ប្រព្រឹត្តទៅដើម្បីលូតលាស់ប្រាជ្ញា ប្រព្រឹត្តទៅ​ដើម្បី​ភាព​ធំទូលាយនៃប្រាជ្ញា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាធំ ប្រព្រឹត្តទៅដើម្បីភាព​នៃ​ប្រាជ្ញា​​ដ៏ក្រាស់ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ទូលាយ ប្រព្រឹត្តទៅដើម្បីភាពនៃ​ប្រាជ្ញាដ៏​ជ្រាល​ជ្រៅ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាមិនជិត ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញា​ដូច​ផែន​ដី ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ច្រើន ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ឆាប់ ប្រព្រឹត្ត​​ទៅដើម្បីភាពនៃប្រាជ្ញាដ៏រហ័ស ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញានាំឲ្យរីករាយ ប្រព្រឹត្ត​ទៅ​ដើម្បីភាពនៃប្រាជ្ញាជាគ្រឿងស្ទុះស្ទា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏មុត ប្រព្រឹត្តទៅដើម្បី​ភាព​នៃប្រាជ្ញាជាគ្រឿងទំលុះទំលាយនូវកិលេស ធម៌ទាំង ៤ តើដូចម្តេចខ្លះ គឺ ការ​សេពគប់​សប្បុរស ១ ការស្តាប់ព្រះសទ្ធម្ម ១ ការធ្វើទុក​ក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ១ ការប្រតិបត្តិនូវធម៌ដ៏សមគួរតាមធម៌ ១ ម្នាលភិក្ខុទាំងឡាយ នេះឯង ធម៌ ៤ ដែល​បុគ្គល​អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅដើម្បីបាននូវប្រាជ្ញា ប្រព្រឹត្តទៅ​ដើម្បីលូត​លាស់​ប្រាជ្ញា។បេ។ ប្រព្រឹត្តទៅ​ដើម្បីភាពនៃប្រាជ្ញាជាគ្រឿងទំលុះទំលាយនូវកិលេស។

[១៣៥] សំនួរត្រង់ពាក្យថា ប្រព្រឹត្តទៅដើម្បីបាននូវប្រាជ្ញា តើការបាននូវប្រាជ្ញា ដូចម្តេច។ ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការចូលទៅជិតព្រមនូវមគ្គញ្ញាណ ៤ ផលញ្ញាណ ៤ បដិសម្ភិទាញាណ ៤ អភិញ្ញា ៦ ញាណ ៧៣ ញាណ ៧៧ នេះឯង ការបាននូវប្រាជ្ញា ក្នុងពាក្យថា ប្រព្រឹត្តទៅ​ដើម្បី​បាន​នូវប្រាជ្ញា។

ពាក្យថា ប្រព្រឹត្តទៅដើម្បីលូតលាស់ប្រាជ្ញា តើការលូតលាស់ប្រាជ្ញាដូចម្តេច។ ប្រាជ្ញា​របស់​​សេក្ខបុគ្គល ៧ ពួក និងរបស់កល្យាណបុថុជ្ជន រមែងលូតលាស់ ប្រាជ្ញារបស់​ព្រះអរហន្ត រមែងលូតលាស់ នេះឯងការលូតលាស់ប្រាជ្ញា ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បី​សេចក្តីលូតលាស់ប្រាជ្ញា។

ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពធំទូលាយនៃប្រាជ្ញា តើភាពធំទូលាយនៃប្រាជ្ញា ដូចម្តេច។ ប្រាជ្ញារបស់សេក្ខបុគ្គល ៧ ពួក និងរបស់កល្យាណបុថុជ្ជន រមែងដល់នូវភាពធំទូលាយ ប្រាជ្ញារបស់ព្រះអរហន្ត ក៏ដល់នូវភាពធំទូលាយ នេះឯងភាពធំទូលាយនៃប្រាជ្ញា ក្នុង​ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពធំទូលាយនៃប្រាជ្ញា។

[១៣៦] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាធំ តើប្រាជ្ញាជាធំ ដូចម្តេច។ ឈ្មោះថា​ប្រាជ្ញាជាធំ ព្រោះកំណត់យកនូវអត្ថជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់ យកនូវ​ធម៌ជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវនិរុត្តិជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវបដិភាណជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវ​សីលក្ខន្ធជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសមាធិក្ខន្ធជាធំ ឈ្មោះថា ប្រាជ្ញា​ជាធំ ព្រោះកំណត់យកនូវបញ្ញាខន្ធជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់​យកនូវ​វិមុត្តិក្ខន្ធជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធ​ជាធំ ឈ្មោះថា​ប្រាជ្ញាជាធំ ព្រោះកំណត់យកនូវឋានាឋានៈជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះ​កំណត់​យកនូវវិហារសមាបត្តិជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវ​អរិយសច្ច​ជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសតិប្បដ្ឋានជាធំ ឈ្មោះថា​ប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសម្មប្បធានជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់​យកនូវ​ឥទ្ធិបាទ​ជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវឥន្រ្ទិយជាធំ ឈ្មោះថា​ប្រាជ្ញាជាធំ ព្រោះ​កំណត់​យកនូវពលៈជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវ​ពោជ្ឈង្គជាធំ ឈ្មោះថា​ប្រាជ្ញាជាធំ ព្រោះកំណត់យកនូវអរិយមគ្គជាធំ ឈ្មោះថា​ប្រាជ្ញាជាធំ ព្រោះ​កំណត់យកនូវសាមញ្ញផលជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់​យកនូវអភិញ្ញាជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវព្រះនិញ្វន ដែលមាន​អត្ថដ៏ឧត្តមជាធំ នេះឯង ប្រាជ្ញាជាធំ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាធំ។

[១៣៧] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ក្រាស់ តើបញ្ញាដ៏ក្រាស់ ដូចម្តេច។ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងខន្ធផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា​បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងធាតុផ្សេងៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងអាយតនៈផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅក្នុងបដិច្ចសមុប្បាទផ្សេង ៗ ដ៏ក្រាស់ ឈ្មោះ  ថាបញ្ញាដ៏ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅក្នុងធម៌ដ៏សូន្យ និងធម៌ដែលបណ្ឌិតគប្បីបាន ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះ​ថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងអត្ថផ្សេង  ៗ ដ៏ក្រាស់ ឈ្មោះ​ថាបញ្ញា​ដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងធម៌ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងនិរុត្តិផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណ​ប្រព្រឹត្តទៅក្នុងបដិភាណផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណ​ប្រព្រឹត្ត​ទៅ​ក្នុងសីលក្ខន្ធផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញា​ដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ​ក្នុង​សមាធិក្ខន្ធ ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុង​បញ្ញាខន្ធផេ្សង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងវិមុត្តិក្ខន្ធ​ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះ​ញាណប្រព្រឹត្តទៅ ក្នុង​វិមុត្តិញ្ញាណ​ទស្សនក្ខន្ធ​ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងហេតុ និងមិនមែនហេតុផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា​បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ​ក្នុង​វិហារសមាបត្តិផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ​ក្នុង​អរិយសច្ចផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ​ក្នុង​សតិប្បដ្ឋានផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុង​សម្មប្បធានផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុង​ឥទ្ធិបាទផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ​ក្នុងឥន្រ្ទិយ​ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងពលៈផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណ​ប្រព្រឹត្តទៅក្នុងពោជ្ឈង្គផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះ ញាណប្រព្រឹត្តទៅ ក្នុងអរិយមគ្គផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ​ក្នុងសាមញ្ញផលផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ​ក្នុងអភិញ្ញាផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ ក្នុងប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិញ្វន កន្លងនូវ​ធម៌​ដែលទួទៅដល់បុថុជ្ជន នេះឯង បញ្ញាដ៏ក្រាស់ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បី​ភាពនៃ​បញ្ញាដ៏ក្រាស់។

[១៣៨] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ទូលាយ តើបញ្ញាដ៏ទូលាយ ដូចម្តេច។ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវអត្ថដ៏ទូលាយ ឈ្មោះថា បញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវធម៌ដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវនិរុត្តិ ដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវបដិភាណដ៏ទូលាយ ឈ្មោះថា​បញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវសីលក្ខន្ធដ៏ទូលាយ ឈ្មោះថា​បញ្ញាដ៏ទូលាយ ព្រោះ​កំណត់យកនូវសមាធិក្ខន្ធដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវ​បញ្ញាខន្ធ​ដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវ​វិមុត្តិក្ខន្ធដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធ​ដ៏ទូលាយ ឈ្មោះថា​បញ្ញា​ដ៏ទូលាយ ព្រោះកំណត់យកនូវហេតុ និងមិនមែនហេតុ​ដ៏ទូលាយ ឈ្មោះថា​បញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវវិហារសមាបត្តិដ៏ទូលាយ ឈ្មោះថា​បញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវអរិយសច្ចដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏​ទូលាយ ព្រោះកំណត់យកនូវ​សតិប្បដ្ឋានដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវសម្មប្បធាន​ដ៏ទូលាយ ឈ្មោះថា បញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវឥទ្ធិបាទដ៏ទូលាយ ឈ្មោះថា​បញ្ញា​ដ៏ទូលាយ ព្រោះកំណត់យកនូវឥន្រ្ទិយដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះ​កំណត់យកនូវពលៈដ៏ទូលាយ  ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវពោជ្ឈង្គៈ​ដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវ​អរិយមគ្គដ៏​ទូលាយ ឈ្មោះថា​បញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវ​សាមញ្ញផល​ដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវអភិញ្ញាដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវ​ប្រយោជន៍​ដ៏ក្រៃលែង គឺនិញ្វនដ៏ទូលាយ នេះឯងបញ្ញាដ៏ទូលាយ ក្នុងពាក្យថា ប្រព្រឹត្តទៅ​ដើម្បីភាពនៃបញ្ញាដ៏ទូលាយ។

[១៣៩] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ជ្រាលជ្រៅ តើបញ្ញាដ៏ជ្រាលជ្រៅ ដូច​ម្តេច។ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងខន្ធដ៏ជ្រាលជ្រៅ ឈ្មោះ​ថា​បញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងធាតុដ៏ជ្រាលជ្រៅ ឈ្មោះថា​បញ្ញាដ៏​ជ្រាល​ជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងអាយតនៈដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញា​ដ៏ជ្រាល​ជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងបដិច្ចសមុប្បាទដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏​ជ្រាល​ជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងធម៌ដ៏សូន្យ និងធម៌គឺបណ្ឌិតគប្បីបាន​ដ៏ជ្រាលជ្រៅ ឈ្មោះ​ថា​បញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងអត្ថដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញា​ដ៏​ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងធម៌ដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញា​ដ៏​ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងនិរុត្តិដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណ​ប្រព្រឹត្តទៅក្នុងបដិភាណដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះ​ញាណ​ប្រព្រឹត្ត​ទៅ​ក្នុងសីលក្ខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណ​ប្រព្រឹត្តទៅ​ក្នុង​សមាធិក្ខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្ត​ទៅក្នុង​បញ្ញា​ខន្ធ​​ដ៏​ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅ​ក្នុងវិមុត្តិក្ខន្ធ​ដ៏​ជ្រាល​​ជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុង​វិមុត្តិញ្ញាណ​ទស្សនក្ខន្ធ​​ដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏​ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្ត​ទៅ​ក្នុងហេតុ និង​មិន​មែនហេតុដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណ​ប្រព្រឹត្ត​ទៅក្នុង​វិហារ​សមាបត្តិដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណ​ប្រព្រឹត្តទៅក្នុង​អរិយសច្ច​ដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណ​ប្រព្រឹត្តទៅក្នុង​សតិប្បដ្ឋាន​​​ដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណ​ប្រព្រឹត្ត​ទៅ​​ក្នុង​សម្មប្បធាន​ដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណ​ប្រព្រឹត្តទៅ​ក្នុង​ឥទ្ធិបាទ​ដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្ត​ទៅ​ក្នុង​ឥន្រ្ទិយ​ដ៏​ជ្រាល​ជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅ​ក្នុង​ពលៈ​ដ៏ជ្រាលជ្រៅ ឈ្មោះ​ថា​បញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុង​ពោជ្ឈង្គដ៏ជ្រាលជ្រៅ ឈ្មោះ​ថា​បញ្ញា​ដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅ​ក្នុងអរិយមគ្គដ៏ជ្រាលជ្រៅ ឈ្មោះថា​បញ្ញាដ៏​ជ្រាល​ជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុង​សាមញ្ញផលដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាល​ជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុង​អភិញ្ញាដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះ​ញាណប្រព្រឹត្តទៅ​ក្នុង​ប្រយោជន៍ដ៏ក្រៃលែង គឺនិញ្វនដ៏ជ្រាលជ្រៅ នេះឯងបញ្ញាដ៏ជ្រាល​ជ្រៅ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ជ្រាលជ្រៅ។

[១៤០] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាមិនជិត តើបញ្ញាមិនជិត ដូចម្តេច។ បុគ្គល​ណាចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយនូវអត្ថប្បដិសម្ភិទា ព្រោះ​ការកំណត់​នូវអត្ថ​ដោយសារប្រាជ្ញា ចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយនូវធម្មប្បដិសម្ភិទា ព្រោះការ​កំណត់នូវធម៌ដោយសារប្រាជ្ញា ចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយនូវ​និរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិដោយសារប្រាជ្ញា ចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយនូវបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវ​បដិភាណដោយសារប្រាជ្ញា បុគ្គលដទៃណាមួយមិនអាចដើម្បីយល់ច្បាស់ក្នុងអត្ថផង ធម៌ផង និរុត្តិផង បដិភាណផង របស់បុគ្គលនោះឡើយ មួយទៀត បុគ្គលដទៃនោះ គេមិនគួរបំភ្លឺឲ្យយល់បានទេ ហេតុនោះ ឈ្មោះថាបញ្ញាមិនជិត។ (មែនពិត) ប្រាជ្ញារបស់​កល្យាណបុថុជ្ជន ឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅ​ក្បែរនឹងប្រាជ្ញារបស់អដ្ឋមកបុគ្គលឡើយ អដ្ឋមកបុគ្គល ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងកល្យាណបុថុជ្ជន ឯប្រាជ្ញា​របស់អដ្ឋមកបុគ្គលឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅ​ក្បែរនឹងប្រាជ្ញារបស់សោតាបន្នបុគ្គលឡើយ សោតាបន្នបុគ្គល ឈ្មោះថាអ្នកមាន​បញ្ញាមិនជិត បើប្រៀបធៀបនឹងអដ្ឋមកបុគ្គល ឯប្រាជ្ញារបស់សោតាបន្នបុគ្គលឆ្ងាយ ឆ្ងាយ​កន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់សកទាគាមិបុគ្គលឡើយ សកទាគាមិបុគ្គល ឈ្មោះថាអ្នក​មានបញ្ញាមិនជិត បើប្រៀបធៀបនឹងសោតាបន្នបុគ្គល ឯប្រាជ្ញារបស់​សកទាគាមិបុគ្គលឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិន​នៅក្បែរនឹង​ប្រាជ្ញារបស់អនាគាមិបុគ្គលឡើយ អនាគាមិបុគ្គល ឈ្មោះថាអ្នកមាន​បញ្ញាមិនជិត បើប្រៀបធៀបនឹងសកទាគាមិបុគ្គល ឯប្រាជ្ញារបស់អនាគាមិនបុគ្គល ឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់អរហន្តឡើយ អរហន្ត ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងអនាគាមិបុគ្គល ឯប្រាជ្ញារបស់អរហន្ត ឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់​ព្រះបច្ចេកពុទ្ធ​ឡើយ ព្រះបច្ចេកពុទ្ធ ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងព្រះអរហន្ត ចំណែកព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គប្រសើរ​ផុត ឈ្មោះថាអ្នកមានបញ្ញា​មិន​ជិត បើប្រៀបធៀបនឹងព្រះបច្ចេកពុទ្ធផង និងមនុស្សលោក ព្រមទាំងទេវលោកផង ទ្រង់​ឈ្លាសក្នុងប្រភេទនៃប្រាជ្ញាមានញាណ​បែកធ្លាយ​ហើយ ចាក់ធ្លុះនូវបដិសម្ភិទា សម្រេច​នូវចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកំឡាំង ១០ ជាបុរសអាសភៈ ជាបុរសសីហៈ ជាបុរស​នាគៈ ជាបុរសអាជានេយ្យ ជាបុរសគួរដើម្បីនាំនូវធុរៈ មានញាណមិនមានទីបំផុត មានតេជះមិនមានទីបំផុត មានយសមិនមានទីបំផុត ព្រះអង្គស្តុកស្តម្ភ មានទ្រព្យច្រើន មានធនធានច្រើន ទ្រង់ជាអ្នកណែនាំ ពន្យល់ ដឹកនាំ ប្រញ័ប្ត ពិនិត្យមើល សំឡឹងមើល ញុំាងបុគ្គលដទៃឲ្យជ្រះថ្លា ព្រោះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ញុំាងមគ្គដែល​មិនទាន់​កើត ឲ្យកើតឡើង ញុំាងមគ្គដែលមិនទាន់ដុះដាល ឲ្យដុះដាលឡើង ទ្រង់ជាអ្នកប្រាប់ផ្លូវ ដែលគេមិនដែលប្រាប់ ទ្រង់ជ្រាបផ្លូវ យល់ផ្លូវ ឈ្លាសក្នុងផ្លូវ ឯពួកសាវ័ក ក្នុងកាល​ឥឡូវនេះ គ្រាន់តែដើរទៅតាមផ្លូវ ជាអ្នកដើរទៅតាមក្រោយទេ ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ជ្រាបហេតុដែលគួរជ្រាប ទ្រង់ឃើញហេតុដែលគួរឃើញ ទ្រង់មានចក្ខុ មានញាណ មានធម៌ ជាបុគ្គលដ៏ប្រសើរ ទ្រង់ពោល ទ្រង់បង្ហើប ទ្រង់បង្ហាញនូវប្រយោជន៍ ទ្រង់ប្រទាននូវអមតនិញ្វន ជាម្ចាស់ហេតុធម៌ ជាព្រះតថាគត។ ធម្មជាតដែល​ព្រះមានព្រះភាគនោះ មិនបានដឹង មិនបានឃើញ មិនបានជ្រាប មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានប៉ះពាល់ហើយដោយប្រាជ្ញា មិនមានឡើយ ធម៌ទាំងពួងដែលអាស្រ័យនូវហេតុ ជាអតីត អនាគត និងបច្ចុប្បន្ន រមែងមកកាន់គន្លង ចំមុខព្រះញាណរបស់​ព្រះពុទ្ធមាន​ជោគ ដោយអាការទាំងពួង។ ធម្មជាតណាមួយ ឈ្មោះថាគួរដឹង ព្រោះអាស្រ័យអត្ថ និងធម៌ ដែលគេគប្បីដឹង គឺប្រយោជន៍ខ្លួន ប្រយោជន៍បុគ្គលដទៃ ឬប្រយោជន៍ទាំងពីរ ប្រយោជន៍ក្នុងបច្ចុប្បន្ន ឬប្រយោជន៍​ក្នុងបរលោក ប្រយោជន៍រាក់ ឬប្រយោជន៍ជ្រាលជ្រៅ ប្រយោជន៍ដែលគេលាក់ ឬប្រយោជន៍កំបាំង ប្រយោជន៍គួរណែនាំ ឬប្រយោជន៍​ដែលត្រូវទូន្មាន ប្រយោជន៍​ឥតទោស ប្រយោជន៍មិនមានកិលេស ប្រយោជន៍ផូរផង់ ឬប្រយោជន៍ដ៏ក្រៃលែង ធម្មជាតទាំងអស់នោះ ប្រព្រឹត្តទៅខាងក្នុងនៃពុទ្ធញ្ញាណ។ កាយកម្មទាំងអស់ ប្រព្រឹត្តទៅតាមញាណរបស់ព្រះពុទ្ធ វចីកម្មទាំងអស់ ប្រព្រឹត្តទៅតាម​ញាណរបស់​ព្រះពុទ្ធ មនោកម្មទាំងអស់ ប្រព្រឹត្តទៅតាមញាណរបស់ព្រះពុទ្ធ ញាណ​របស់ព្រះពុទ្ធ មិនមានអ្វីរារាំងក្នុងអតីតកាល ញាណរបស់ព្រះពុទ្ធ មិនមានអ្វីរារាំងក្នុង​អនាគតកាល ញាណរបស់ព្រះពុទ្ធមិនមានអ្វីរារាំងក្នុងបច្ចុប្បន្នកាល ហេតុការណ៍​ដែល​ត្រូវដឹង មានកំណត់ត្រឹមណា ញាណក៏មានកំណត់ត្រឹមនោះ ញាណមានកំណត់ត្រឹមណា ហេតុការណ៍ដែលត្រូវដឹង ក៏មានកំណត់ត្រឹមនោះ ញាណមានហេតុ​ដែលត្រូវដឹង​ជាទី​បំផុត ហេតុដែលត្រូវដឹង ក៏មានញាណជាទីបំផុត ញាណមិនប្រព្រឹត្ត​កន្លង​នូវហេតុដែល​ត្រូវដឹង ទាំងគន្លងនៃហេតុដែលត្រូវដឹង ក៏មិនកន្លងនូវញាណ ធម៌ទាំងនោះ ឋិតនៅក្នុង​ទីបំផុតនៃគ្នានិងគ្នា បាតស្មុគ្រទាំងពីរខាង ដែលជិតសិ្នទ្ធល្អ បាតស្មុគ្រខាងក្រោម មិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងលើ បាតស្មុគ្រខាងលើ មិនប្រព្រឹត្តកន្លងនូវបាតស្មុគ្រ​ខាង​ក្រោម បាតស្មុគ្រទាំងនោះ ឋិតនៅត្រឹមទីបំផុត​នៃគ្នានិងគ្នា យ៉ាងណាមិញ របស់ដែល​ត្រូវដឹង និងញាណនៃព្រះពុទ្ធដ៏មានជោគ ឋិតនៅត្រឹមទីបំផុតនៃគ្នានិងគ្នា ដ៏យ៉ាងនោះដែរ គឺរបស់ដែលត្រូវដឹង មានកំណត់ត្រឹម​ណា ញាណក៏មានកំណត់ត្រឹមនោះ ញាណមាន​កំណត់​ត្រឹមណា របស់ដែលត្រូវដឹង ក៏មានកំណត់ត្រឹមនោះ ញាណមានរបស់​ដែលត្រូវដឹង​ជាទីបំផុត របស់ដែលត្រូវដឹង ក៏មានញាណជាទីបំផុត ញាណមិនប្រព្រឹត្ត​កន្លង​នូវរបស់ដែលត្រូវដឹង គន្លងដែល​ត្រូវដឹងក៏មិនកន្លងនូវញាណ ធម៌ទាំងនោះ ឋិតនៅ​ត្រឹមទីបំផុតនៃគ្នានិងគ្នា។ ញាណ​របស់ព្រះពុទ្ធ ប្រព្រឹត្តទៅក្នុងធម៌ទាំងអស់ គឺធម៌ទាំង​អស់​ជាប់ចំពោះដោយការនឹក ជាប់ចំពោះដោយបំណង ជាប់ចំពោះដោយការធ្វើទុក​ក្នុងចិត្ត ជាប់ចំពោះដោយ​ចិត្តុប្បាទ របស់ព្រះពុទ្ធមានជោគ។ ញាណរបស់ព្រះពុទ្ធ ប្រព្រឹត្តទៅក្នុងសត្វទាំងអស់ គឺ ព្រះពុទ្ធទ្រង់ជ្រាបនូវអាសយធម៌ ជ្រាបនូវអនុសយធម៌ ជ្រាបនូវចរិយា ជ្រាបនូវ​អធ្យាស្រ័យរបស់ពួកសត្វទាំងអស់ ជ្រាបច្បាស់នូវពួកសត្វដែល​មាន​ធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្ទ្រិយចាស់ក្លា មានឥន្រ្ទិយទន់ខ្ចី មានអាការល្អ មានអាការអាក្រក់ គួរឲ្យត្រាស់ដឹងបានដោយងាយ គួរឲ្យត្រាស់ដឹងបាន​ដោយក្រ មានភ័ព្វ និងឥតភ័ព្វ។ លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏​សេស រមែងប្រព្រឹត្តទៅខាងក្នុងនៃពុទ្ធញ្ញាណ ពួកត្រី និងអណ្តើកណាមួយ ដោយហោច​ទៅ រាប់យកទាំងត្រីឈ្មោះតិមិតិមិង្គលៈ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងនៃ​មហាសមុទ្រ យ៉ាងណាមិញ លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅ​ខាងក្នុង​នៃពុទ្ធញ្ញាណ ក៏យ៉ាងនោះដែរ ពុំនោះសោត ពួកសត្វស្លាប​ណាមួយ ដោយ​ទីបំផុតទៅ រាប់យកទាំងសត្វគ្រុឌឈ្មោះវេនតេយ្យ រមែងវិលវល់នៅ​ក្នុងប្រទេសនៃ​អាកាស យ៉ាងណាមិញ ជនទាំងឡាយណា មានប្រាជ្ញាស្មើនឹងព្រះសារីបុត្ត ជនទាំងនោះ រមែងប្រព្រឹត្តទៅក្នុងប្រទេសនៃពុទ្ធញ្ញាណ ក៏យ៉ាងនោះឯង។ ពុទ្ធញ្ញាណ ផ្សាយទៅ​រហ័សណាស់ កន្លងបញ្ញានៃទេវតា និងមនុស្សទាំងឡាយ ពួកជនណា ជាខត្តិយបណ្ឌិត ព្រាហ្មណបណ្ឌិត គហបតិបណ្ឌិត ឬសមណបណ្ឌិត មានប្រាជ្ញាល្អិត ស្គាល់បរប្បវាទ ដូចនាយខ្មាន់ធ្នូរអ្នកបាញ់នូវរោម ពួកជនទាំងនោះ ប្រព្រឹត្តហាក់​ដូចជាទំលាយនូវទិដ្ឋិ (របស់ជនដទៃ) ដោយប្រាជ្ញា (របស់ខ្លួន) ពួកជនទាំងនោះឯង បានចងក្រងនូវប្រស្នា ហើយចូលទៅគាល់ព្រះតថាគត ហើយសួរនូវអាថ៌ដែលគេលាក់​ផង ដែលកំបាំងផង ប្រស្នាទាំងនោះ ព្រះមានព្រះភាគបានសំដែង ដោះស្រាយហើយផង ជាប្រស្នាមានហេតុ​ដែល​ព្រះអង្គអធិប្បាយហើយផង ជាប្រស្នាដែលព្រះអង្គ លើកបង្ហាញ​ហើយផង ពួកជន​ទាំងនោះបានសម្រេច (សម្បត្តិជាសាវ័ក ឬជាឧបាសក ដោយការដោះស្រាយ) របស់​ព្រះមានព្រះភាគ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុងរឿង​ក្រៃលែងក្នុង​ទីនោះ​ដោយ​ប្រាជ្ញា ហេតុនោះ ព្រះមានជោគ ទ្រង់ប្រសើរលើស ឈ្មោះថាទ្រង់មានបញ្ញាមិនជិត។ នេះឯងបញ្ញាមិនជិត ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បី​ភាពនៃបញ្ញាមិនជិត។

[១៤១] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដូចផែនដី តើបញ្ញាដូចផែនដី ដូចមេ្តច។ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់នូវរាគៈ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្រប​សង្កត់ហើយ (នូវរាគៈ) ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់នូវទោសៈ ឈ្មោះ​ថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់ហើយនូវទោសៈ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះ​គ្របសង្កត់នូវមោហៈ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់ហើយ (នូវមោហៈ) ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់នូវក្រោធ។បេ។ នូវការចងគំនុំ ការលុបគុណគេ ការវាយឫកស្មើ ឫស្យា កំណាញ់ មាយា ការអួតអាង ការរឹងត្អឹង ការប្រណាំងប្រជែង ការប្រកាន់ ការមើលងាយ ការស្រវឹង ការធ្វេសប្រហែស កិលេសទាំងអស់ ទុច្ចរិត​ទាំងអស់ អភិសង្ខារទាំងអស់។បេ។ នូវភវគាមិកម្មទាំងអស់ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់ហើយ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះរាគៈជាសត្រូវ ប្រាជ្ញាជាគ្រឿង​ញាំញីនូវរាគៈជាសត្រូវនោះ ឈ្មោះថា បញ្ញាដូចផែនដី ព្រោះទោសៈជាសត្រូវ ប្រាជ្ញាជា​គ្រឿងញាំញីនូវទោសៈជាសត្រូវនោះ ឈ្មោះថា បញ្ញាដូចផែនដី ព្រោះមោហៈជាសត្រូវ ប្រាជ្ញាជាគ្រឿងញាំញីនូវមោហៈជាសត្រូវនោះ ឈ្មោះថា បញ្ញាដូចផែនដី ព្រោះក្រោធ។បេ។ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សង្ខារទាំងអស់។បេ។ ភវគាមិកម្មទាំង​អស់ជាសត្រូវ ប្រាជ្ញាជាគ្រឿងញាំញីនូវភវគាមិកម្មជាសត្រូវនោះ។ ប្រថពី លោកហៅថាផែនដី ឈ្មោះថាបញ្ញាដូចផែនដី ព្រោះបុគ្គលប្រកបព្រមដោយប្រាជ្ញា ផ្សាយ​ចេញទូលាយ ស្មើដោយផែនដីនោះ ម្យ៉ាងទៀត ពាក្យថា ផែនដីនេះ ជាឈ្មោះនៃប្រាជ្ញា ឈ្មោះថាបញ្ញាដូចផែនដី ព្រោះបញ្ញាជាគ្រឿងទំលាយនូវកិលេស ជាគ្រឿងណែនាំ។ នេះឯង បញ្ញាដូចផែនដី ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដូចផែនដី។

[១៤២] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពច្រើនដោយប្រាជ្ញា តើភាពច្រើនដោយប្រាជ្ញា ដូចម្តេច។ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកធ្ងន់ដោយប្រាជ្ញា មានប្រាជ្ញាជាចរិត មានប្រាជ្ញាជាអធ្យាស្រ័យ មានប្រាជ្ញាជាអធិមុត្តិ មានប្រាជ្ញាជាទង់ មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាអធិបតី ច្រើនដោយការពិចារណា ច្រើនដោយការពិនិត្យ ច្រើនដោយ​ការស្ទាបស្ទង់មើល ច្រើនដោយការរិះរេមើល មានការរិះរេមើលជាធម្មតា មានធម៌​ជាគ្រឿងនៅប្រាកដជាចរិត ធ្ងន់ដោយប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ឱនទៅរក​ប្រាជ្ញានោះ ទោរទៅរកប្រាជ្ញានោះ ឈមទៅរកប្រាជ្ញានោះ ចុះចិត្តស៊ប់ក្នុងប្រាជ្ញានោះ មានប្រាជ្ញានោះជាអធិបតី បុគ្គលអ្នកធ្ងន់ក្នុងពួក គេហៅថា អ្នកច្រើនដោយពួក បុគ្គល​អ្នកធ្ងន់ក្នុងចីវរ គេហៅថា អ្នកច្រើនដោយចីវរ បុគ្គលអ្នកធ្ងន់ក្នុងបាត្រ គេហៅថា អ្នកច្រើនដោយ​បាត្រ បុគ្គលអ្នកធ្ងន់ក្នុងសេនាសនៈ គេហៅថា អ្នកច្រើនដោយ​សេនាសនៈ យ៉ាងណា បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្ងន់ដោយប្រាជ្ញា មានប្រាជ្ញា​ជាចរិត មានប្រាជ្ញាជាអធ្យាស្រ័យ មានប្រាជ្ញាជា​អធិមុត្តិ មានប្រាជ្ញាជាទង់ មានប្រាជ្ញា​ជាទង់ជ័យ មានប្រាជ្ញាជាអធិបតី ច្រើនដោយការ​ពិចារណា ច្រើនដោយការរិះរេមើល មានការរិះរេមើលជាធម្មតា មានធម៌ជាគ្រឿងនៅ​ប្រាកដជាចរិត ធ្ងន់ក្នុងប្រាជ្ញានោះ ច្រើន​ដោយប្រាជ្ញានោះ ឱនទៅរកប្រាជ្ញានោះ ទោរទៅរកប្រាជ្ញានោះ ឈម​ទៅរក​ប្រាជ្ញានោះ ចុះចិត្តស៊ប់​ក្នុងប្រាជ្ញានោះ មានប្រាជ្ញា​នោះជា​អធិបតី ក៏យ៉ាងនោះដែរ។ នេះឯង ភាព​ច្រើនដោយបញ្ញា ក្នុងពាក្យថា ប្រព្រឹត្តទៅ​ដើម្បី​ភាពច្រើន  ដោយប្រាជ្ញា។

[១៤៣] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ឆាប់ តើបញ្ញាដ៏ឆាប់ដូចម្តេច។ ឈ្មោះ​ថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសីលឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះ​ញុំាងឥន្រ្ទិយសំវរៈឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសេចក្តី​ដឹងប្រមាណ ក្នុងភោជនឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងការ​ប្រកបរឿយ ៗ ក្នុងសេចក្តីភ្ញាក់រលឹក ឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសីលក្ខន្ធ ឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាង​សមាធិក្ខន្ធ​ឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងបញ្ញាខន្ធឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងវិមុត្តិក្ខន្ធឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងវិមុត្តិញាណទស្សនក្ខន្ធឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះ​ចាក់​ធ្លុះ​នូវហេតុ និងមិនមែនហេតុឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាង​វិហារសមាបត្តិ​ឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះចាក់ធ្លុះនូវ​អរិយសច្ចឆាប់ ៗ ឈ្មោះថា​បញ្ញាដ៏ឆាប់ ព្រោះញុំាងសតិប្បដ្ឋានឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាង​សម្មប្បធានឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងឥទ្ធិបាទឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងឥន្ទ្រិយឲ្យចម្រើន​ឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងពលៈឲ្យចម្រើនឆាប់ ៗ ឈ្មោះថា បញ្ញាដ៏ឆាប់ ព្រោះញុំាងពោជ្ឈង្គឲ្យ​ចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងអរិយមគ្គឲ្យចម្រើនឆាប់ ៗ ឈ្មោះថា​បញ្ញាដ៏ឆាប់ ព្រោះធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផលឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះចាក់ធ្លុះនូវអភិញ្ញាឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះធ្វើឲ្យជាក់ច្បាស់នូវ​ប្រយោជន៍​ក្រៃលែង គឺនិញ្វនឆាប់ៗ។ នេះបញ្ញាដ៏ឆាប់ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃ​ប្រាជ្ញាដ៏​ឆាប់។

[១៤៤] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញារហ័ស តើបញ្ញារហ័ស ដូចម្តេច។ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងសីលឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងឥន្រ្ទិយសំវរៈ ឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាង​សេចក្តីដឹងប្រមាណក្នុងភោជន ឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះ​ញុំាងការប្រកបរឿយ ៗ ក្នុងសេចក្តីភ្ញាក់រលឹក ឲ្យពេញលេញរហ័ស ៗ ឈ្មោះថា បញ្ញារហ័ស ព្រោះញុំាងសីលក្ខន្ធ។បេ។ សមាធិក្ខន្ធ បញ្ញាក្ខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះចាក់ធ្លុះ​នូវ​ហេតុ និងមិនមែនហេតុរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងវិហារសមាបត្តិឲ្យ​ពេញលេញរហ័ស  ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះចាក់ធ្លុះនូវអរិយសច្ចរហ័ស ៗ ឈ្មោះថា បញ្ញារហ័ស ព្រោះញុំាងសតិប្បដ្ឋានឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាង​សម្មប្បធានឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងឥទ្ធិបាទឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងឥន្រ្ទិយឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងពលៈឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងពោជ្ឈង្គឲ្យ​ចម្រើន​រហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងអរិយមគ្គឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញា​រហ័ស ព្រោះធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផលរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះចាក់​ធ្លុះ​នូវ​អភិញ្ញារហ័ស ៗ ឈ្មោះថាបញ្ញរហ័ស ព្រោះធ្វើឲ្យជាក់ច្បាស់នូវប្រយោជន៍ដ៏​ក្រៃលែង គឺព្រះនិញ្វនរហ័សៗ។ នេះឯង បញ្ញារហ័ស ក្នុងពាក្យថា ប្រព្រឹត្តទៅ​ដើម្បីភាព​នៃ​ប្រាជ្ញារហ័ស។

[១៤៥] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញានាំឲ្យរីករាយ តើបញ្ញានាំឲ្យរីករាយ ដូចម្តេច។ ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលពួកខ្លះ ក្នុងលោកនេះ ច្រើនដោយ​សេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តីត្រេកអរ ច្រើនដោយ​សេចក្តីស្រួលចិត្ត រមែងញុំាងសីលឲ្យពេញលេញ ឈ្មោះថា បញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយ​សេចក្តីត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត រមែងញុំាងឥន្ទ្រិយសំវរៈឲ្យពេញលេញ ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយ​សេចក្តីស្រស់ស្រាយ ច្រើនដោយការត្រេកអរ ច្រើនដោយការស្រួលចិត្ត រមែងញុំាង​សេចក្តីដឹងប្រមាណក្នុងភោជនឲ្យពេញលេញ ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គល​អ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តី​ត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត រមែងញុំាងសេចក្តីប្រកបរឿយ ៗ ក្នុងសេចក្តីភ្ញាក់​រលឹកឲ្យពេញលេញ ឈ្មោះថា  បញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយ​ការ​រីករាយ ច្រើនដោយការស្រស់ស្រាយ ច្រើនដោយការត្រេកអរ ច្រើនដោយការស្រួលចិត្ត រមែងញុំាងសីលក្ខន្ធ។បេ។ សមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធឲ្យ​ពេញលេញ ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះចាក់ធ្លុះចំពោះនូវហេតុ និងមិនមែនហេតុ ព្រោះញុំាងវិហារសមាបត្តិ ឲ្យពេញលេញ ព្រោះចាក់ធ្លុះនូវអរិយសច្ច ព្រោះញុំាង​សតិប្បដ្ឋានឲ្យចម្រើន ព្រោះញុំាងសម្មប្បធានឲ្យចម្រើន ព្រោះញុំាងឥទ្ធិបាទឲ្យចម្រើន ព្រោះញុំាងឥន្ទ្រិយឲ្យចម្រើន ព្រោះញុំាងពលៈឲ្យចម្រើន ព្រោះញុំាងពោជ្ឈង្គឲ្យចម្រើន ព្រោះញុំាងអរិយមគ្គឲ្យចម្រើន ព្រោះធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ឈ្មោះថាបញ្ញានាំ​ឲ្យ​រីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តីត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត រមែងចាក់ធ្លុះនូវអភិញ្ញា ឈ្មោះថាបញ្ញានាំឲ្យរីករាយ​ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយ​សេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តីត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត  រមែងធ្វើឲ្យជាក់ច្បាស់នូវប្រយោជន៍ដ៏ក្រៃលែង គឺនិញ្វន។ នេះឯង បញ្ញានាំឲ្យរីករាយ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញានាំឲ្យរីករាយ​។

[១៤៦] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាជាគ្រឿងស្ទុះទៅ តើបញ្ញាជាគ្រឿងស្ទុះទៅ ដូចម្តេច។ ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះរូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណាក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បញ្ញាស្ទុះទៅឆាប់ កាន់រូបទាំងអស់នោះ ថាមិនទៀង ឈ្មោះថាបញ្ញា​ជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាជាទុក្ខ ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាមិនមែនជារបស់ខ្លួន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះវេទនា​ណាមួយ។បេ។ សញ្ញាណាមួយ សង្ខារទាំងឡាយណាមួយ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណាមួយ ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បញ្ញាស្ទុះទៅឆាប់ កាន់វិញ្ញាណទាំងអស់ (នោះ) ថាមិនទៀង ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាជាទុក្ខ ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាមិនមែនជារបស់ខ្លួន ឈ្មោះថា​បញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ កាន់ចក្ខុ។បេ។ កាន់ជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ថាមិនទៀង ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាជាទុក្ខ ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាមិនមែនជារបស់ខ្លួន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹងពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា រូបជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង ដោយអត្ថថាអស់ទៅ ឈ្មោះថាជាទុក្ខ ដោយអត្ថថាជាភ័យ ឈ្មោះថាជាអនត្តា ដោយអត្ថថាគ្មានខ្លឹម ហើយស្ទុះទៅឆាប់ ក្នុងទីជាទីរលត់រូប គឺព្រះនិញ្វន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹង ពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា វេទនា​ សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង ដោយអត្ថថាអស់ទៅ ឈ្មោះថាជាទុក្ខ ដោយអត្ថថា ជាភ័យ ឈ្មោះថាជាអនត្តា ដោយអត្ថថាមិនមានខ្លឹម ហើយស្ទុះទៅឆាប់ ក្នុងទីជាទី​រលត់នូវជរាមរណៈ គឺព្រះនិញ្វន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹង ពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា រូបជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង មានបច្ច័យតាក់តែង អាស្រ័យនូវបច្ច័យហើយកើតឡើង មានការអស់ទៅជាធម្មតា មានការវិនាសទៅជាធម្មតា មានការប្រាសចាករាគៈជាធម្មតា មានការរលត់ជាធម្មតា ហើយស្ទុះទៅឆាប់ក្នុងទីជាទីរលត់រូប គឺព្រះនិញ្វន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹង ពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា វេទនា​ សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង មានបច្ច័យប្រជុំតាក់តែង អាស្រ័យនូវបច្ច័យហើយកើតឡើង មានការអស់ទៅជាធម្មតា មានការវិនាសទៅជាធម្មតា មានការប្រាសចាករាគៈជាធម្មតា មានការរលត់ជាធម្មតា ហើយស្ទុះឆាប់ក្នុងទី​ជាទីរលត់​ជរាមរណៈ គឺព្រះនិញ្វន នេះឯង បញ្ញាជាគ្រឿងស្ទុះទៅ ក្នុងពាក្យថា ប្រព្រឹត្តទៅ​ដើម្បីភាពនៃបញ្ញាជាគ្រឿងស្ទុះទៅ។

[១៤៧] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏មុត តើបញ្ញាដ៏មុត ដូចម្តេច។ ឈ្មោះថា បញ្ញាដ៏មុត ព្រោះទំលាយនូវកិលេសរហ័ស ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវកាមវិតក្កៈដែលកើតឡើងហើយ ឈ្មោះថា​បញ្ញា​ដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើត​មាននូវ​ព្យាបាទវិតក្កៈ ដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួលនូវ​វិហឹសាវិតក្កៈ ដែលកើតឡើងហើយ។បេ។ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវអកុសលធម៌ដ៏លាមកដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើត​មាននូវរាគៈដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវទោសៈដែលកើតឡើងហើយ។បេ។ នូវ​មោហៈ ដែលកើត​ឡើងហើយ នូវសេចក្តីក្រោធដែលកើតឡើងហើយ នូវការចងសេចក្តី​ក្រោធ​ទុក ការលុបគុណគេ ការវាយឫកស្មើ ឫស្យា ការកំណាញ់ ការលាក់ពុត ការអួត​អាង ការរឹងត្អឹង ការប្រណាំងប្រជែង ការប្រកាន់ ការមើលងាយ ការស្រវឹង ការប្រហែស​ធ្វេស កិលេសទាំងអស់ ទុច្ចរិតទាំងអស់ អភិសង្ខារទាំងអស់។បេ។ ភវគាមិកម្មទាំងអស់ ដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះអរិយមគ្គ ៤ សាមញ្ញផល ៤ បដិសម្ភិទា ៤ និងអភិញ្ញា ៦ ជាគុណជាតិដែលបុគ្គលចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយ​ដោយ​ប្រាជ្ញាក្នុងអាសនៈមួយ នេះឯង បញ្ញាដ៏មុត ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាព​នៃបញ្ញា​ដ៏មុត។

[១៤៨] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាជាគ្រឿងទំលុះទំលាយ តើបញ្ញា​ជាគ្រឿង​ទំលុះទំលាយ ដូចម្តេច។ ឈ្មោះថាបញ្ញាជាគ្រឿងទំលុះទំលាយ ព្រោះបុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនដោយសេចក្តីរន្ធត់ ច្រើនដោយសេចក្តីតក់ស្លុត ច្រើនដោយ​សេចក្តីអផ្សុក ច្រើនដោយសេចក្តីមិនត្រេកអរ ច្រើនដោយសេចក្តី​នឿយណាយក្នុង​សង្ខារទាំងពួង មានមុខងាកចេញក្រៅ មិនត្រេកអរក្នុងសង្ខារទាំងពួង រមែងទំលុះទំលាយ​នូវ​គំនរលោភៈ ដែលខ្លួនមិនធ្លាប់ទំលុះ មិនធ្លាប់ទំលាយហើយ ឈ្មោះថាបញ្ញាជា​គ្រឿងទំលុះទំលាយ ព្រោះទំលុះទំលាយនូវគំនរទោសៈ ដែលខ្លួន​មិនធ្លាប់ទំលុះ មិនធ្លាប់​ទំលាយហើយ ឈ្មោះថាបញ្ញាជាគ្រឿងទំលុះទំលាយ ព្រោះទំលុះទំលាយនូវគំនរមោហៈ ដែលខ្លួនមិនធ្លាប់ទំលុះ មិនធ្លាប់ទំលាយហើយ ឈ្មោះថាបញ្ញាជាគ្រឿងទំលុះទំលាយ ព្រោះទំលុះទំលាយនូវក្រោធ។បេ។ នូវការចងក្រោធទុក ការលុបគុណគេ ការវាយឫកស្មើ ឫស្យា កំណាញ់ ការលាក់ពុត ការអួតអាង ការរឹងត្អឹង ការប្រណាំងប្រជែង ការប្រកាន់ ការមើលងាយ ការស្រវឹង ការប្រហែសធ្វេស កិលេសទាំងអស់ ទុច្ចរិតទាំងអស់ អភិសង្ខារទាំងអស់។បេ។ ភវគាមិកម្មទាំងអស់ ដែលខ្លួនមិនធ្លាប់ទំលុះ មិនធ្លាប់ទំលាយ​ហើយ នេះបញ្ញាជា​គ្រឿងទំលុះទំលាយ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាព​នៃបញ្ញាជា​គ្រឿងទំលុះទំលាយ នេះ បញ្ញា ១៦។

[១៤៩] បុគ្គលប្រកបដោយប្រាជ្ញាទាំង ១៦ នេះ ឈ្មោះថាអ្នកដល់នូវបដិសម្ភិទា។ បុគ្គលអ្នកដល់នូវបដិសម្ភិទា មាន ​២ ពួក គឺពួកមួយបរិបូណ៌ដោយបុព្វយោគ (ការប្រកប​ក្នុងកាលមុន) ពួកមួយមិនបរិបូណ៌ដោយបុព្វយោគ បុគ្គលណា បរិបូណ៌ ដោយបុព្វយោគ បុគ្គលនោះជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេសជាង​បុគ្គលមួយពួកនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវ​បដិសម្ភិទាពីរពួក។ ឯបុគ្គល​អ្នកបរិបូណ៌ដោយបុព្វយោគ មាន ២ ពួក គឺបុគ្គលពួក មួយជាពហុស្សូត ពួកមួយ​មិនមែនជាពហុស្សូត បុគ្គលណាជាពហុស្សូត បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នក​ក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណ​របស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ដោយបុព្វយោគពីរពួក។ ឯ​បុគ្គល​ជាពហុស្សូតមាន ២ ពួក គឺ បុគ្គលពួកមួយ ជាអ្នកច្រើនដោយទេសនា ពួកមួយ​ជាអ្នកមិនច្រើនដោយទេសនា បុគ្គលណា ច្រើនដោយទេសនា បុគ្គលនោះ ជាអ្នក​លើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់​បុគ្គលនោះ បែកធ្លាយជាង នេះ បុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌​ដោយបុព្វយោគពីរពួក បុគ្គល​ជាពហុស្សូតពីរពួក។ ឯបុគ្គលអ្នកច្រើនដោយទេសនា មាន ២ ពួក គឺបុគ្គលពួកមួយ ជាអ្នកចូលទៅអាស្រ័យនឹងគ្រូ ពួកមួយ ជាអ្នកមិនចូលទៅ​អាស្រ័យនឹងគ្រូ បុគ្គលណា ដែលចូលទៅអាស្រ័យនឹងគ្រូ បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយ​ជាង នេះបុគ្គលអ្នកដល់​នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌​ដោយបុព្វយោគ​ពីរពួក បុគ្គលជាពហុស្សូត​ពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក។ ឯបុគ្គលអ្នកចូល​ទៅអាស្រ័យនឹងគ្រូ ក៏មាន ២ ពួក គឺ បុគ្គលពួកមួយ ជាអ្នកច្រើនដោយវិហារធម៌ ពួកមួយ ជាអ្នកមិន​ច្រើនដោយវិហារធម៌ បុគ្គលណា ដែលច្រើនដោយវិហារធម៌ បុគ្គលនោះ ជាអ្នក​លើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់​បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌​ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរ​ពួក បុគ្គលអ្នកចូលទៅអាស្រ័យនឹងគ្រូពីរពួក។ ឯបុគ្គលអ្នកច្រើនដោយវិហារធម៌ ក៏មាន ២ ពួក គឺពួកមួយជាអ្នកច្រើនដោយការពិចារណា ពួកមួយ ជាអ្នកមិនច្រើន​ដោយការពិចារណ បុគ្គលណាច្រើនដោយការពិចារណា បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក បុគ្គលចូលទៅអាស្រ័យ​នឹង​គ្រូពីរពួក បុគ្គលច្រើនដោយវិហារធម៌ពីរពួក។ ឯបុគ្គលច្រើន​ដោយការពិចារណាក៏​មាន ២ ពួក គឺពួកមួយ ជាអ្នកដល់នូវសេក្ខប្បដិសម្ភិទា ពួកមួយ ជាអ្នកដល់នូវ​អសេក្ខប្បដិសម្ភិទា បុគ្គលណាដែលដល់នូវអសេក្ខប្បដិសម្ភិទា បុគ្គលពួក​នោះ ជាអ្នក​លើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណ​របស់បុគ្គល​នោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលបរិបូណ៌​ដោយ​បុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក បុគ្គល​អ្នក​ចូលទៅអាស្រ័យនឹងគ្រូពីរពួក បុគ្គលអ្នកច្រើនដោយវិហារធម៌ពីរពួក បុគ្គលអ្នកច្រើន​ដោយការពិចារណាពីរពួក។ ឯបុគ្គលដែលដល់នូវអសេក្ខប្បដិសម្ភិទា​មាន ២ ពួក គឺពួកមួយ ដល់នូវសាវកបារមី ពួកមួយមិនដល់នូវសាវកបារមី បុគ្គលណាដល់នូវ​សាវកបារមី បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់​នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក បុគ្គលអ្នកចូលទៅ​អាស្រ័យ​នឹងគ្រូពីរពួក បុគ្គលអ្នក​ច្រើនដោយវិហារធម៌ពីរពួក បុគ្គលអ្នកច្រើនដោយ​ការពិចារណាពីរពួក។ ឯបុគ្គលអ្នក​ដល់នូវ​អសេក្ខប្បដិសម្ភិទាមាន ២ ពួក គឺពួកមួយ ជាអ្នកដល់នូវសាវកបារមី ពួកមួយ​ជាបច្ចេកសម្ពុទ្ធ បុគ្គលណាជាបច្ចេកសម្ពុទ្ធ បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង ហេតុនោះ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ប្រៀបធៀបនឹងព្រះបច្ចេកពុទ្ធផង នឹងមនុស្សលោក ព្រមទាំងទេវលោកផង ព្រះអង្គជាបុគ្គលប្រសើរ ដល់នូវបដិសម្ភិទា ឈ្លាសក្នុង​ប្រភេទនៃប្រាជ្ញា មានព្រះញាណ​បែកធ្លាយហើយ បានសម្រេចនូវបដិសម្ភិទា ដល់នូវ​ចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកម្លាំង ១០ ជាបុរសអាសភៈ ជាបុរសសីហៈ។បេ។ ពួកជនណា ជាខត្តិយបណ្ឌិត ជាព្រាហ្មណបណ្ឌិត ជាគហបតិបណ្ឌិត ជាសមណបណ្ឌិត ដែលមានប្រាជ្ញាល្អិត ស្គាល់បរប្បវាទ មានសភាពដូចនាយខ្មាន់ធ្នូរអ្នកបាញ់នូវរោម ពួកជន​ទាំងនោះ​ហាក់ដូចជាទំលាយនូវទិដ្ឋិ (របស់ជនដទៃ) ដោយប្រាជ្ញា (របស់ខ្លួន) ពួកជនទាំងនោះ បានចងក្រងនូវប្រស្នា ហើយចូលទៅគាល់ព្រះតថាគត ហើយសួរនូវ​អាថ៌ដែល​គេលាក់​ផង ដែលកំបាំងផង ប្រស្នាទាំងនោះ ព្រះតថាគតក៏​បានសំដែង​ដោះ​ស្រាយហើយផង ជាប្រស្នាមានហេតុដែលព្រះអង្គអធិប្បាយហើយផង ជាប្រស្នាដែល​ព្រះអង្គ​លើកបង្ហាញ​ហើយផង ពួកជនទាំងនោះ បានសម្រេច (សម្បត្តិជាសាវ័ក ឬជា​ឧបាសក ដោយការ​ដោះស្រាយ) របស់ព្រះមានព្រះភាគ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងក្រៃលែង​ក្នុងទីនោះ ដោយប្រាជ្ញា ហេតុនោះ ព្រះមានព្រះភាគព្រះអង្គប្រសើរ ទ្រង់ដល់នូវបដិសម្ភិទា។

ចប់ មហាបញ្ញាកថា។

បញ្ញាវគ្គ ឥទ្ធិកថា

[១៥០] ឫទ្ធិ ប្រែថាដូចម្តេច ឫទ្ធិ មានប៉ុន្មាន ឫទ្ធិ មានភូមិប៉ុន្មាន មានបាទប៉ុន្មាន មាន​បទ​ប៉ុន្មាន មានមូលប៉ុន្មាន។

ត្រង់សំនួរថា ឫទ្ធិ ប្រែថាដូចម្តេច ចម្លើយថា ឫទ្ធិ ប្រែថាការសម្រេច។ ត្រង់សំនួរថា ឫទ្ធិ មាន​ប៉ុន្មាន ចម្លើយថា ឫទ្ធិ មាន ១០។ ឫទ្ធិ មានភូមិ ៤ មានបាទ ៤ មានបទ ៨ មានមូល ១៦។

[១៥១] ឫទ្ធិ ១០ តើដូចម្តេច។ ឫទ្ធិ គឺការអធិដ្ឋាន (អធិដ្ឋានឥទ្ធិ) ១ ឫទ្ធិ គឺការធ្វើឲ្យប្លែក (វិកុព្វនឥទ្ធិ) ១ ឫទ្ធិ សម្រេចអំពីចិត្ត (មនោមយឥទ្ធិ) ១ ឫទ្ធិ គឺការផ្សាយចេញនៃញាណ (ញាណវិបា្ផរឥទ្ធិ) ១ ឫទ្ធិ គឺការផ្សាយចេញនៃសមាធិ (សមាធិវិបា្ផរឥទ្ធិ) ១ ឫទ្ធិ គឺភាព​អ្នកខ្ពង់ខ្ពស់ (អរិយឥទ្ធិ) ១ ឫទ្ធិ កើតអំពីផលកម្ម (កម្មវិបាកជឥទ្ធិ) ១ ឫទ្ធិរបស់​បុគ្គល​អ្នក​មាន​បុណ្យ (បុញ្ញវន្តឥទ្ធិ) ១ ឫទ្ធិសម្រេចអំពីវិជ្ជា (វិជ្ជាមយឥទ្ធិ) ១ ឫទ្ធិ ដោយអត្ថថាសម្រេច ព្រោះបច្ច័យនៃការប្រកបត្រូវក្នុងកិច្ចនោះ ៗ (ឥជ្ឈនដ្ឋឥទ្ធិ) ១។

[១៥២] ឫទ្ធិមានភូមិ ៤ តើដូចម្តេច។ ភូមិជាទីកើតនៃវិវេក គឺបឋមជ្ឈាន ១ ភូមិជាទី​កើតនៃបីតិ និងសុខៈ គឺទុតិយជ្ឈាន ១ ភូមិជាទីកើតនៃឧបេក្ខា និងសុខៈ គឺ តតិយជ្ឈាន ១ ភូមិជាទីកើតនៃវេទនាមិនទុក្ខមិនសុខ គឺចតុត្ថជ្ឈាន ១ នេះឯងភូមិទាំង ៤ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីការធ្វើឲ្យប្លែកនៃឫទ្ធិ ដើម្បីបង្ហូរ​ទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

[១៥៣] ឫទ្ធិ មានបាទ ៤ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ចម្រើនឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ចម្រើនឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ   ១ ចម្រើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១ នេះឯងបាទទាំង ៤ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីការធ្វើឲ្យប្លែកនៃឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

[១៥៤] ឫទ្ធិ មានបទ ៨ តើដូចម្តេច។ បើភិក្ខុអាស្រ័យនូវឆន្ទៈ ហើយបានសមាធិ គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ ឆន្ទៈមិនមែនសមាធិ សមាធិមិនមែនឆន្ទៈ ឆន្ទៈ​ដោយឡែក សមាធិដោយឡែក ១ បើភិក្ខុអាស្រ័យនូវវីរិយៈ ហើយបានសមាធិ គឺបាន​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ វីរិយៈ មិនមែនសមាធិ សមាធិមិនមែនវីរិយៈ វីរិយៈ​ដោយ​ឡែក សមាធិដោយឡែក ១ បើភិក្ខុអាស្រ័យចិត្ត ហើយបានសមាធិ គឺបាននូវ​ភាពនៃចិត្តមានអារម្មណ៍តែមួយ ១ ចិត្តមិនមែនសមាធិ សមាធិមិនមែនចិត្ត ចិត្តដោយ​ឡែក សមាធិដោយឡែក ១ បើភិក្ខុអាស្រ័យនូវវីមំសា ហើយបានសមាធិ គឺបាននូវភាព​នៃចិត្តមានអារម្មណ៍តែមួយ ១ វីមំសាមិនមែនសមាធិ សមាធិមិនមែនវីមំសា វីមំសាដោយ​ឡែក សមាធិដោយឡែក ១ នេះឯង   បទ ៨ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បី​បានចំពោះ​នូវឫទ្ធិ ដើម្បីការធ្វើឲ្យប្លែកនៃឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការ​ស្ទាត់​ក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

[១៥៥] ឫទ្ធិ មានមូល ១៦ តើដូចម្តេច។ ចិត្តដែលមិនទ្រោម រមែងមិនញាប់ញ័រ ក្នុងការ​ខ្ជិលច្រអូស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ (ទុកជាមូល) ១ ចិត្តដែលមិនប៉ោងឡើង រមែងមិនញាប់ញ័រក្នុងសេចក្តីរវើយរវាយ ហេតុនោះឈ្មោះថា​ចិត្តមិនញាប់ញ័រ (ទុកជា​មូល) ១ ចិត្តដែលមិនទន់ទោរ រមែងមិនញាប់ញ័រក្នុងរាគៈ ហេតុនោះ ឈ្មោះថា​ចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនបង្អោន រមែងមិនញាប់ញ័រ​ក្នុងព្យាបាទ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនអាស្រ័យ រមែងមិនញាប់ញ័រក្នុងទិដ្ឋិ ហេតុនោះ ឈ្មោះថាថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនជាប់ជំពាក់ រមែងមិនញាប់ញ័រក្នុងឆន្ទរាគ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលផុតស្រឡះ រមែងមិនញាប់ញ័រ​ក្នុងកាមរាគ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលគ្មានគ្រឿងប្រកប រមែងមិន​ញាប់ញ័រក្នុងកិលេស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលគ្មានភ្លឺគឺកិលេស រមែងមិនញាប់ញ័រក្នុងភ្លឺគឺកិលេស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានអារម្មណ៍តែមួយ រមែងមិនញាប់ញ័រ ក្នុងកិលេសមានសភាពផ្សេង ៗ ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានសទ្ធាថែរក្សា រមែងមិនញាប់ញ័រ​ក្នុងវត្ថុមិនគួរជឿ ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានវីរិយៈថែរក្សា រមែងមិនញាប់ញ័រក្នុងការខ្ជិលច្រអូស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានសតិថែរក្សា រមែងមិនញាប់ញ័រក្នុងប្រមាទ ហេតុនោះ ឈ្មោះថាចិត្តមិន​ញាប់ញ័រ ១ ចិត្តដែលមានសមាធិថែរក្សា រមែងមិនញាប់ញ័រ ក្នុងសេចក្តីរាយមាយ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានបញ្ញាថែរក្សា រមែងមិនញាប់ញ័រ​ក្នុងអវិជ្ជា ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលភ្លឺស្វាង រមែងមិន​ញាប់ញ័រក្នុងងងឹតគឺអវិជ្ជា ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ នេះមូល ១៦ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីធ្វើឲ្យប្លែកនូវឫទ្ធិ ដើម្បីបង្ហូរ​ទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ជំនាញក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

[១៥៦] ឫទ្ធិ គឺការអធិដ្ឋាន តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ តាក់តែងនូវ​ឫទ្ធិបាន​ច្រើន​ប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញ​ក៏បាន ដើរ (ទំលុះ) ទៅកាន់ទីវាល ទីខាងក្រៅ ទីក្រៅជញ្ជាំង ទីក្រៅកំពែង ទីក្រៅភ្នំ ឥតមានទើសទាក់ ដូចគេដើរក្នុងអាកាសក៏បាន ធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើប​មុជក្នុងទឹកក៏បាន ដើរលើទឹកឥតមានបែកធ្លាយ ដូចគេដើរលើផែនដីក៏បាន ទៅទាំងភ្នែន​ក្នុងអាកាស ដូចបក្សីសកុណជាតិក៏បាន យកដៃស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យ​ទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន​យ៉ាងនេះក៏បាន ញុំាងអំណាច​ឲ្យ​ប្រព្រឹត្ត​ទៅទាំងកាយ រហូតដល់ព្រហ្មលោកក៏បាន។

ពាក្យថា ក្នុងសាសនានេះ គឺក្នុងទិដ្ឋិនេះ ក្នុងចំណង់នេះ ក្នុងសេចក្តីគាប់ចិត្តនេះ ក្នុង​សេចក្តី​ពេញចិត្តនេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈ​នេះ ក្នុងសាសនានៃសាស្តានេះ ហេតុនោះ លោកពោលថា ក្នុងសាសនានេះ។

ពាក្យថា ភិក្ខុ បានដល់ភិក្ខុជាកល្យាណបុថុជ្ជនក្តី ភិក្ខុជាសេក្ខៈក្តី ជាព្រះអរហន្ត​មានធម៌​មិន​កម្រើកក្តី។

ពាក្យថា តាក់តែងនូវឫទ្ធិ បានច្រើនប្រការ គឺតាក់តែងនូវឫទ្ធិមានប្រការផ្សេង ៗ។

ត្រង់ពាក្យថា មនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ គឺភិក្ខុតែមួយរូបទេដោយប្រក្រតី តែនឹក​ចង់​ឲ្យបានច្រើនរូប គឺនឹកចង់ឲ្យទៅជាមួយរយរូបក្តី មួយពាន់រូបក្តី មួយម៉ឺនរូបក្តី លុះ​នឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យអាត្មាអញមានរូបច្រើន ក៏បានរូប​ច្រើន ដូចព្រះចុល្លបន្ថកមានអាយុ សូម្បីមានរូបតែមួយ ក៏ធ្វើឲ្យបានច្រើនរូប ឯភិក្ខុដែលមាន​ឫទ្ធិដល់នូវការស្ទាត់ជំនាញក្នុងចិត្តនោះ សូម្បីមានរូបតែមួយ ក៏ធ្វើឲ្យទៅជាច្រើនរូបបាន យ៉ាងនោះឯង។

ត្រង់ពាក្យថា មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញ គឺភិក្ខុច្រើនរូបដោយប្រក្រតី តែនឹក​ចង់​ឲ្យទៅជាម្នាក់វិញ លុះនឹកចង់ហើយក៏អធិដ្ឋានដោយញាណថា សូមឲ្យអាត្មាអញមាន​រូបតែមួយវិញ ក៏បានរូបតែមួយ ដូចព្រះចុល្លបន្ថកមានអាយុ សូម្បីមានរូបច្រើន ក៏រួមមក​តែរូបមួយវិញ ឯភិក្ខុដែលមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញក្នុងចិត្តនោះ សូម្បីមានរូបច្រើន ក៏រួមមកតែរូបមួយវិញបាន យ៉ាងនោះឯង។

ពាក្យថា ទីវាល បានដល់ទីដែលវត្ថុអ្វីមួយមិនរាំង មិនបិទបាំងជាទីវាល។

ពាក្យថា ទីខាងក្រៅ បានដល់ទីដែលមានវត្ថុអ្វីមួយ រាំងបាំងបិទ គ្រប។

ពាក្យថា ដើរ (ទំលុះ) ទៅកាន់ទីក្រៅជញ្ជាំង ទីក្រៅកំពែង ទីក្រៅភ្នំ មិនទើសទាក់ ដូចគេដើរក្នុងអាកាស គឺភិក្ខុអ្នកបាននូវសមាបត្តិ មានអាកាសកសិណជាអារម្មណ៍ ដោយ​ប្រក្រតី តែងនឹកចង់ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំ លុះនឹក​ចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យប្រទេសនុ៎ះ ទៅជាអាកាស ទីនោះ​ក៏បានទៅជាអាកាស ភិក្ខុនោះ ក៏ដើរ (ទំលុះ) ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំមិនទើសទាក់ ដូចពួកមនុស្សដែលមិនមានឫទ្ធិ ដោយ​ប្រក្រតី កាលដើរ​ទៅមិនជាប់ជំពាក់ ក្នុងទីដែលមិនមានវត្ថុអ្វីមួយរាំងបិទបាំងឡើយ ឯភិក្ខុដែល​មានឫទ្ធិ ដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ តែងដើរ (ទំលុះ) ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំមិនទើសទាក់ ដូចគេដើរទៅ​ក្នុងអាកាស យ៉ាងនោះឯង។

ពាក្យថា ធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើបមុជក្នុងទឹក គឺភិក្ខុដែលបាននូវសមាបត្តិ មានអាបោកសិណជាអារម្មណ៍ដោយប្រក្រតី តែងនឹកចង់ដើរក្នុងដី លុះនឹកចង់​ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យ (ផែនដីត្រង់ទីនេះ) ទៅជាទឹក ទីនោះក៏បានទៅជាទឹក ភិក្ខុនោះ ក៏ធ្វើនូវការងើបមុជក្នុងផែនដី ដូចពួកមនុស្សដែលមិនមានឫទ្ធិដោយប្រក្រតី ធ្វើនូវការងើបមុជក្នុងទឹក ឯភិក្ខុដែលមានឫទ្ធិ បានដល់ហើយនូវការស្ទាត់​ជំនាញក្នុង​ចិត្តនោះ តែងធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើបមុជក្នុងទឹកបាន យ៉ាងនោះឯង។

ពាក្យថា ដើរលើទឹកមិនបែកធ្លាយ ដូចគេដើរលើផែនដី គឺភិក្ខុបាននូវសមាបត្តិ មាន​បឋវីកសិណជាអារម្មណ៍​ដោយប្រក្រតី តែងនឹកចង់ដើរលើទឹក លុះនឹកចង់​ហើយ ក៏​អធិដ្ឋាន​ដោយញាណថា សូមឲ្យ (ទឹកត្រង់ទីនេះ) ទៅជាផែនដី ដូច្នេះ ទឹកក៏​ទៅជាផែនដី ភិក្ខុនោះ ដើរទៅលើទឹកមិនបែកធ្លាយ ដូចពួកមនុស្សមិនមានឫទ្ធិ​ដោយ​ប្រក្រតី ដើរលើ​ផែនដីមិនបែកធ្លាយ យ៉ាងណា ឯភិក្ខុដែលមានឫទ្ធិ ដល់ហើយនូវការ​ស្ទាត់​ជំនាញក្នុង​ចិត្តនោះ ដើរទៅលើទឹកមិនបែកធ្លាយ ដូចគេដើរលើផែនដី យ៉ាង​នោះឯង។

ពាក្យថា ទៅទាំងភ្នែនក្នុងអាកាស ដូចបក្សីសកុណជាតិ គឺ​ភិក្ខុដែលបាននូវ​សមាបត្តិ មានបឋវីកសិណជាអារម្មណ៍​ដោយប្រក្រតី តែងនឹកចង់ដើរក្នុងអាកាស លុះនឹក​ចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យអាកាសទៅជាផែនដី ដូច្នេះ អាកាស​ក៏ទៅជាផែនដី ភិក្ខុនោះ ដើរក្តី ឈរក្តី អង្គុយក្តី សិងក្តី ក្នុងអាកាសទទេបាន ដូចពួកមនុស្សដែល​មិនមាន​ឫទ្ធិ​ដោយប្រក្រតី ដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី លើផែនដី យ៉ាងណា ឯភិក្ខុដែលមានឫទ្ធិ បានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ដើរក្តី ឈរក្តី អង្គុយក្តី សិងក្តី ក្នុងអាកាស​ទទេ ដូចបក្សីសកុណជាតិ យ៉ាងនោះឯង។

ពាក្យថា យកដៃស្ទាបអង្អែលនូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិ​ច្រើន​យ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ គឺ​ភិក្ខុដែលមានឫទ្ធិក្នុងសាសនានេះ ដែល​បានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ជាអ្នកអង្គុយ ឬសិង នឹកចង់​ស្ទាប​អង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យ លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យ ​(ព្រះចន្រ្ទ ឬព្រះអាទិត្យ) មកនៅក្នុងហត្ថបាស (ព្រះចន្រ្ទ ឬព្រះអាទិត្យ) ក៏បាន​មកនៅក្នុងហត្ថបាស ភិក្ខុនោះ ជាអ្នកអង្គុយ ឬសិង យកដៃទៅពាល់ស្ទាបអង្អែល​នូវព្រះចន្រ្ទ និងព្រះអាទិត្យបាន ដូចពួកមនុស្សដែលមិនមានឫទ្ធិ​ដោយប្រក្រតី ពាល់ស្ទាប​អង្អែលនូវវត្ថុអ្វីនីមួយ ជារបស់មានរូបតាំងនៅក្នុងហត្ថបាស យ៉ាងណា ឯភិក្ខុដែល​មានឫទ្ធិ បានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ជាអ្នកអង្គុយ ឬ​សិង យកដៃ​ទៅពាល់ស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យ  យ៉ាងនោះឯង។

ពាក្យថា ញុំាងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោក គឺបើ​ភិក្ខុមានឫទ្ធិ ដែលបានសម្រេចហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ មានប្រាថ្នា​ដើម្បី​ទៅកាន់​ព្រហ្មលោក ក៏អធិដ្ឋាន (នូវវត្ថុ) ក្នុងទីឆ្ងាយ ឲ្យមកក្នុងទីជិតថា សូម​ឲ្យ (វត្ថុនោះ) មកតាំងនៅក្នុងទីជិត (វត្ថុនោះ) ក៏មកតាំងនៅក្នុងទីជិតក៏បាន អធិដ្ឋាន (នូវវត្ថុ) ក្នុងទីជិតឲ្យទៅ​ក្នុងទីឆ្ងាយថា សូមឲ្យ (វត្ថុនេះ) តាំងនៅក្នុងទីឆ្ងាយ (វត្ថុនោះ) ក៏តាំងនៅ​ក្នុងទី​ឆ្ងាយក៏បាន អធិដ្ឋាននូវវត្ថុច្រើន ឲ្យទៅជាវត្ថុតិចថា សូម​ឲ្យវត្ថុនេះមានចំនួនតិច វត្ថុនោះក៏ទៅជាតិចក៏បាន អធិដ្ឋាននូវវត្ថុតិចឲ្យទៅជាវត្ថុ​ច្រើនថា សូមឲ្យវត្ថុនេះទៅ​ជាវត្ថុច្រើន វត្ថុនោះក៏ទៅជាច្រើនក៏បាន (ភិក្ខុនោះ) ឃើញ​ច្បាស់នូវរូបនៃព្រហ្មនោះ ដោយចក្ខុដូចជាទិព្យ ឮសំឡេងនៃព្រហ្មនោះ ដោយសោត​ធាតុដូចជាទិព្យ ដឹងច្បាស់​នូវចិត្ត​នៃព្រហ្មនោះ ដោយញាណជាគ្រឿងកំណត់នូវចិត្ត បើភិក្ខុមានឫទ្ធិ ដែលបាន​សម្រេចនូវការស្ទាត់ជំនាញ​ក្នុងចិត្តនោះ មានប្រាថ្នាដើម្បី​ទៅ​កាន់ព្រហ្មលោក ដោយ​កាយដ៏ប្រាកដ ក៏បង្អោនចិត្តទៅដោយអំណាចនៃកាយ អធិដ្ឋានចិត្ត ដោយអំណាច​នៃកាយ លុះបង្អោនចិត្តទៅ​ដោយអំណាចនៃកាយ អធិដ្ឋានចិត្ត​ដោយ​អំណាច​នៃកាយ​ហើយ ទើបចុះទៅកាន់សុខសញ្ញាផង កាន់លហុសញ្ញា​ផង ហើយទៅកាន់ព្រហ្មលោក ដោយកាយដ៏ប្រាកដបាន បើភិក្ខុមានឫទ្ធិបានសម្រេចនូវការស្ទាត់ជំនាញ​ក្នុងចិត្តនោះ ជាអ្នកមានប្រាថ្នា​ដើម្បីទៅកាន់ព្រហ្មលោក​ដោយ​កាយមិនប្រាកដ ក៏បង្អោនកាយទៅ ដោយអំណាចនៃចិត្ត អធិដ្ឋាននូវកាយ​ដោយ​អំណាចនៃចិត្ត លុះបង្អោនកាយទៅ​ដោយ​អំណាច​នៃចិត្ត អធិដ្ឋាននូវកាយ​ដោយអំណាចនៃចិត្តហើយ ទើបចុះកាន់សុខសញ្ញាផង កាន់លហុសញ្ញាផង ហើយទៅកាន់​ព្រហ្មលោក ដោយកាយមិនប្រាកដ ភិក្ខុនោះ និមិ្មត​រូប​ខ្លួនដែលសម្រេចអំពីចិត្ត មាន​អវយវៈតូចធំសព្វគ្រប់ មានឥន្រ្ទិយមិនថោក​ទាប​នៅខាង​មុននៃព្រហ្មនោះ បើភិក្ខុ​មានឫទ្ធិនោះចង្រ្កម រូបនិម្មិតក៏ចង្រ្កមក្នុងទីនោះដែរ បើភិក្ខុមាន​ឫទ្ធិនោះឈរ រូប​និម្មិតក៏ឈរក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះអង្គុយ រូបនិម្មិតនោះ​ក៏អង្គុយក្នុងទី​នោះដែរ បើភិក្ខុមានឫទ្ធិនោះសិង រូបនិម្មិត​ក៏សិង​ក្នុងទី​នោះដែរ បើភិក្ខុមាន​ឫទ្ធិនោះ​​បញ្ចេញផ្សែង រូបនិម្មិត​ក៏បញ្ចេញផ្សែង​ក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះឆេះ​ទៅជា​ភ្លើង រូបនិម្មិតក៏ឆេះទៅជាភ្លើង​ក្នុងទីនោះដែរ បើភិក្ខុ​មានឫទ្ធិនោះសំដែងធម៌ រូបនិម្មិតក៏សំដែងធម៌​ក្នុងទីនោះដែរ បើភិក្ខុមាន​ឫទ្ធិនោះសួរនូវប្រស្នា រូបនិម្មិតក៏សួរនូវ​ប្រស្នា​ក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះ ត្រូវគេសួរ​ប្រស្នា ហើយកំពុងដោះស្រាយ រូបនិម្មិតនោះ​ក៏ត្រូវគេសួរប្រស្នា ហើយ​កំពុង​ដោះស្រាយ​ក្នុងទីនោះដែរ បើភិក្ខុមាន​ឫទ្ធិនោះ កំពុងឈរចរចា ធ្វើសាកច្ឆា​ជាមួយ​ព្រហ្មនោះ រូបនិម្មិតក៏ឈរចរចាធ្វើ​សាកច្ឆា​ជាមួយនឹងព្រហ្មនោះ ក្នុងទីនោះដែរ ភិក្ខុមាន​ឫទ្ធិនោះ ធ្វើនូវការណាបាន រូបនិម្មិតក៏ធ្វើនូវ​ការនោះបានដែរ នេះឫទ្ធិ គឺការអធិដ្ឋាន ដូចសេចក្តីដែលពោលមក​នេះឯង។

[១៥៧] ឫទ្ធិ គឺការធ្វើឲ្យប្លែក តើដូចម្តេច។ ភិក្ខុនាម អភិភូ ជាសាវ័ករបស់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ​ទ្រង់ព្រះមានសិខី លោកឋិតនៅឰដ៏ព្រហ្មលោក អាចញុំាង​លោកធាតុ​ទាំងមួយពាន់ឲ្យដឹងច្បាស់ដោយសំឡេងបាន ព្រះអភិភូនោះ មានកាយប្រាកដ សំដែង​ធម៌ក៏បាន មានកាយមិនប្រាកដ សំដែងធម៌ក៏បាន មានកាយ​ពាក់​កណ្តាល​ខាង​ក្រោម​ប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងលើ​មិនប្រាកដ សំដែងធម៌ក៏បាន មាន​កាយពាក់កណ្តាលខាងលើប្រាកដ សំដែងធម៌ក៏​បាន មានកាយពាក់​កណ្តាល​ខាង​ក្រោម​មិនប្រាកដ សំដែងធម៌ក៏បាន ព្រះអភិភូនោះ លះបង់ភេទជាប្រក្រតី ហើយ​សំដែងភេទជាកុមារខ្លះ សំដែងភេទជានាគខ្លះ សំដែង​ភេទជាគ្រុឌខ្លះ សំដែងភេទជា​យក្ខខ្លះ សំដែងភេទជាអសុរខ្លះ សំដែងភេទជាព្រះឥន្រ្ទ​ខ្លះ សំដែង​ភេទជាទេញ្តខ្លះ សំដែង​ភេទជាព្រហ្មខ្លះ សំដែងភេទជាសមុទ្រខ្លះ សំដែង​ភេទជាភ្នំខ្លះ សំដែង​ភេទជា​ព្រៃខ្លះ សំដែងភេទជាសីហៈខ្លះ សំដែងភេទជាខ្លាធំខ្លះ សំដែង​ភេទជាខ្លាដំបងខ្លះ សំដែងភេទជាដំរីខ្លះ សំដែងភេទជាសេះខ្លះ សំដែងភេទជា​រថខ្លះ សំដែងភេទជា​ពលថ្មើរជើងខ្លះ សំដែងភេទជាកងទាហានប្លែក ៗ គ្នាខ្លះ នេះ​  ឫទ្ធិ គឺការធ្វើឲ្យ​ប្លែក។

[១៥៨] ឫទ្ធិសម្រេចអំពីចិត្ត តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ  និម្មិតនូវកាយ មានរូប​ដែលសម្រេចអំពីចិត្ត មានអវយវៈធំតូចសព្វគ្រប់ មានឥន្រ្ទិយមិនថោកថយ ជាកាយ​ដទៃអំពីកាយនេះ ប្រៀបដូចបុរសដកចេញនូវបណ្តូល​អំពីស្មៅយាប្លង បុរសនោះ មាន​សេចក្តី​ដឹងយ៉ាងនេះថា នេះឯងស្មៅយាប្លង នេះបណ្តូល ឯស្មៅយាប្លងដោយឡែក បណ្តូលដោយឡែក បណ្តូលគេដកចេញមក​អំពីស្មៅយាប្លងហ្នឹង​ឯង មួយទៀត ប្រៀប​ដូចបុរស​ហូតដាវចេញ​អំពីស្រោម បុរសនោះមានសេចក្តីដឹង​យ៉ាងនេះថា នេះដាវ នេះ​ស្រោម ឯដាវដោយឡែក ស្រោមដោយឡែក ដាវគេហូត​ចេញមកអំពីស្រោមហ្នឹងឯង ពុំនោះសោត ប្រៀបដូចបុរស​ទាញយកពស់ចេញអំពី​ត្រក បុរសនោះមាន​សេចក្តីដឹង​យ៉ាងនេះថា នេះពស់ នេះត្រក ឯពស់ដោយឡែក ត្រកដោយឡែក ពស់​គេទាញ​ចេញមក​អំពីត្រកហ្នឹងឯង យ៉ាងណាមិញ ភិក្ខុនិម្មិតនូវកាយ មានរូបដែលសម្រេចអំពីចិត្ត មាន​អវយវៈ​ធំតូចសព្វគ្រប់ មានឥន្រ្ទិយមិនថោកថយ ជាកាយដទៃអំពីកាយនេះ ក៏យ៉ាង​នោះដែរ នេះ ឫទ្ធិសម្រេចអំពីចិត្ត។

[១៥៩] ឫទ្ធិ គឺការផ្សាយចេញនៃញាណ តើដូចម្តេច។ ឈ្មោះថាឫទ្ធិ គឺការ​ផ្សាយ​ចេញ​នៃញាណ ព្រោះសម្រេចអត្ថនៃការលះបង់នូវសេចក្តីសំគាល់ថាទៀង ដោយការ​ពិចារណា​ឃើញថា​មិនទៀង ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃញាណ ព្រោះសម្រេច​អត្ថនៃការលះបង់នូវសេចក្តីសំគាល់ថាជាសុខ ដោយការពិចារណា​ឃើញ​ថាជាទុក្ខ នូវ​សេចក្តី​សំគាល់ថាខ្លួន ដោយការពិចារណាឃើញ​ថាមិនមែន​ខ្លួន នូវសេចក្តី​ត្រេកត្រអាល ដោយការពិចារណាឃើញថាជាសេចក្តីនឿយណាយ នូវតម្រេក ដោយ​ការពិចារណា​ឃើញនូវវិរាគធម៌ នូវហេតុជាទីកើត ដោយការ​ពិចារណាឃើញនូវការ​រំលត់ នូវសេចក្តី​ប្រកាន់ ដោយការពិចារណាឃើញនូវការ​លះបង់ (ដូចជា) ឫទ្ធិ គឺការផ្សាយចេញនៃញាណ​របស់ព្រះពក្កុលៈមានអាយុ ឫទ្ធិ គឺការផ្សាយចេញ​នៃញាណ​របស់​ព្រះសំកិច្ចៈមានអាយុ និងឫទ្ធិគឺការផ្សាយចេញនៃ​ញាណ របស់​ព្រះភូតបាល​មានអាយុ  នេះឫទ្ធិ  គឺការផ្សាយ​ចេញនៃញាណ។

[១៦០] ឫទ្ធិ គឺការផ្សាយចេញនៃសមាធិ តើដូចម្តេច។ ឈ្មោះថាឫទ្ធិ គឺការ​ផ្សាយចេញ​នៃសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវនីវរណៈ​ដោយបឋមជ្ឈាន ឈ្មោះថាឫទ្ធិ គឺការ​ផ្សាយចេញសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវវិតក្កៈ និងវិចារៈ ដោយ​ទុតិយជ្ឈាន ព្រោះសម្រេចអត្ថនៃការលះបង់នូវបីតិ ដោយតតិយជ្ឈាន។បេ។ ព្រោះ​សម្រេច​អត្ថនៃការលះបង់នូវសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន។បេ។ ព្រោះ​សម្រេច​អត្ថនៃ​ការលះបង់នូវរូបសញ្ញា នូវបដិឃសញ្ញា នូវនានត្តសញ្ញា ដោយ អាកាសានញ្ចាយតន​សមាបត្តិ។បេ។ ព្រោះសម្រេចអត្ថនៃការលះបង់នូវអាកាសានញ្ចាយតនសញ្ញា ដោយ​វិញ្ញាណញ្ចាយតនសមាបត្តិ។បេ។ ព្រោះសម្រេចអត្ថ នៃការលះបង់​នូវវិញ្ញាណញ្ចាយតន​សញ្ញា ដោយអាកិញ្ចញ្ញាយតនសមាបត្តិ។បេ។ ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវអាកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញា​យតន​សមាបត្តិ (ដូចជា) ឫទ្ធិគឺការ​ផ្សាយ​ចេញនៃសមាធិ របស់ព្រះសារីបុត្តមានអាយុ ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់​ព្រះសញ្ជីវៈមានអាយុ ឫទ្ធិគឺការផ្សាយចេញ​នៃ​សមាធិ របស់ព្រះខាណុកោណ្ឌញ្ញៈ​មាន​អាយុ ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់​ឧបាសិកា​ឈ្មោះឧត្តរា ឫទ្ធិគឺការ​ផ្សាយ​ចេញនៃសមាធិរបស់ឧបាសិកា​ឈ្មោះសមាវតី នេះ​ឫទ្ធិ គឺការផ្សាយចេញនៃសមាធិ។

[១៦១] ឫទ្ធិ គឺភាពអ្នកខ្ពង់ខ្ពស់ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ បើប្រាថ្នា​ថា អាត្មាអញ គប្បីមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើម លោកក៏ជា​អ្នកសំគាល់ថា​មិនគួរ​ខ្ពើម​​ក្នុងរបស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីមានសេចក្តី​​សំគាល់ថាគួរខ្ពើម ក្នុង​របស់មិនគួរខ្ពើម លោកក៏ជាអ្នកសំគាល់ថាគួរខ្ពើម ក្នុង​របស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីមានសេចក្តីសំគាល់ថាមិនគួរខ្ពើម​ក្នុងរបស់​គួរខ្ពើមផង ក្នុងរបស់មិនគួរខ្ពើមផង លោក​ក៏​​ជាអ្នកសំគាល់ថាមិនគួរខ្ពើមក្នុង​របស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីមាន​សេចក្តីសំគាល់ថាគួរខ្ពើម​ក្នុងរបស់មិន​គួរខ្ពើមផង ក្នុងរបស់គួរខ្ពើមផង លោកក៏ជា​អ្នក​សំគាល់​ថាគួរខ្ពើមក្នុងរបស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីវៀរបង់នូវបទទាំង ២ នោះ គឺក្នុងរបស់គួរខ្ពើម និងមិន​គួរខ្ពើម ហើយជាអ្នកមានស្មារតី​ដឹងខ្លួន ប្រកបដោយឧបេក្ខា លោកក៏ជាអ្នកមាន​ស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា​ក្នុងរបស់នោះ។

ភិក្ខុមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើម តើដូចម្តេច។ ភិក្ខុ​ផ្សាយមេត្តាចិត្ត ឬពិចារណាថាជាធាតុ ក្នុងវត្ថុមិនជាទីប្រាថ្នា យ៉ាងនេះ ឈ្មោះថា អ្នកមាន​សេចក្តី​សំគាល់​ថាមិនគួរខ្ពើម ក្នុងវត្ថុគួរខ្ពើម។

ភិក្ខុមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើម តើដូចម្តេច។ ភិក្ខុ​ផ្សាយចិត្ត ថាជាអសុភ ឬពិចារណា​ថា ជារបស់មិនទៀង ក្នុងវត្ថុជាទីប្រាថ្នា យ៉ាង​នេះ ឈ្មោះថា​អ្នកមានសេចក្តីសំគាល់​ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើម។

ភិក្ខុមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើមផង ក្នុងរបស់មិនគួរ​ខ្ពើមផង តើដូចម្តេច។ ភិក្ខុផ្សាយមេត្តាចិត្ត ឬពិចារណាថាជាធាតុ ក្នុងវត្ថុមិនជាទី​ប្រាថ្នាផង ក្នុងវត្ថុជាទីប្រាថ្នាផង យ៉ាងនេះ ឈ្មោះថាអ្នកមានសេចក្តីសំគាល់ថាមិន​គួរខ្ពើម ក្នុង​របស់គួរខ្ពើមផង ក្នុងរបស់មិនគួរខ្ពើមផង។

ភិក្ខុមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើមផង ក្នុងរបស់គួរខ្ពើម​ផង តើដូចម្តេច។ ភិក្ខុផ្សាយចិត្តថាជាអសុភ ឬពិចារណាថាជារបស់មិនទៀង ក្នុង​វត្ថុ​ជាទី​ប្រាថ្នាផង ក្នុងវត្ថុមិនជាទីប្រាថ្នាផង យ៉ាងនេះ ឈ្មោះថា​អ្នកមាន​សេចក្តី​សំគាល់​ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើមផង ក្នុងរបស់គួរខ្ពើមផង។

ភិក្ខុអ្នកវៀរបង់នូវបទទាំងពីរនោះ គឺក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើម ហើយ​ជា​អ្នកមាន​ស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ឃើញ​រូបដោយភ្នែក ជាអ្នកមិនសោមនស្ស មិនទោមនស្ស មានស្មារតីដឹងខ្លួន មានចិត្ត​ប្រកប​ដោយឧបេក្ខា ឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ លិទ្ធភ្លក្សរសដោយអណ្តាត ពាល់ត្រូវនូវផោដ្ឋញ្វអារម្មណ៍​ដោយ​កាយ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ជាអ្នកមិន​សោមនស្ស មិនទោមនស្ស មាន​ស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា យ៉ាងនេះ ឈ្មោះថាភិក្ខុវៀរបង់នូវបទទាំង​ពីរនោះ គឺក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើម ហើយជាអ្នក​មានស្មារតីដឹងខ្លួន មានចិត្ត​ប្រកបដោយឧបេក្ខា នេះ ឫទ្ធិ គឺភាពអ្នកខ្ពង់ខ្ពស់។

[១៦២] ឫទ្ធិកើតអំពីផលកម្ម តើដូចម្តេច។ ឫទ្ធិរបស់សត្វស្លាបទាំងអស់ របស់​ទេវតា​ទាំង​អស់ របស់ពួកមនុស្សខ្លះ របស់សត្វជាវិនិបាតិកៈកំណើតពួកខ្លះ នេះ ឫទ្ធិកើត​អំពីផល​កម្ម។

[១៦៣] ឫទ្ធិរបស់បុគ្គលមានបុណ្យ តើដូចម្តេច។ ព្រះរាជាចក្រពត្តិ ទ្រង់សេ្តច​ទៅ​កាន់អាកាសបាន មួយអន្លើដោយសេនា​ប្រកបដោយអង្គ ៤ ដោយហោចទៅ រាប់​តាំង​អំពីបុរស​អ្នកចង និងអ្នករក្សាសេះ ឫទ្ធិរបស់បុគ្គលមានបុណ្យ ឈ្មោះជោតិយគហបតី ឫទ្ធិរបស់បុគ្គលមានបុណ្យ ឈ្មោះជដិលគហបតី ឫទ្ធិរបស់បុគ្គល​មានបុណ្យ ឈ្មោះ​មេណ្ឌកគហបតី ឫទ្ធិរបស់បុគ្គលមានបុណ្យ ឈ្មោះឃោសិតគហបតី ឫទ្ធិរបស់បុគ្គល​មានបុណ្យធំ​ទាំង ៥ នាក់ ឈ្មោះថាអ្នកមានបុណ្យ នេះ ឫទ្ធិ​របស់​បុគ្គលមានបុណ្យ។

[១៦៤] ឫទ្ធិសម្រេចដោយវិជ្ជា តើដូចម្តេច។ ពួកវិជ្ជាធរ រាយ (ឬជប់) នូវវិជ្ជា ហោះ​ទៅ​កាន់អាកាសទទេ តំណែងខ្លួនជាដំរីខ្លះ តំណែងខ្លួនជាសេះខ្លះ តំណែងខ្លួន​ជារថខ្លះ តំណែងខ្លួនជាពលថ្មើរជើងខ្លះ តំណែងខ្លួនជាកងទាហានផ្សេង ៗ ខ្លះ នេះ ឫទ្ធិសម្រេច​ដោយវិជ្ជា។

[១៦៥] ឫទ្ធិដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវ ក្នុងអំពើនោះ ៗ ជា​បច្ច័យ តើដូចម្តេច។ ឈ្មោះថាឫទ្ធិដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវក្នុងអំពើនោះៗ ជាបច្ច័យ ព្រោះសម្រេចអត្ថនៃការលះបង់នូវកាមច្ឆន្ទៈ ដោយនេក្ខម្មៈ។បេ។ ព្រោះសម្រេច​អត្ថនៃការលះបង់នូវព្យាបាទ ដោយអព្យាបាទ។បេ។ នូវថីនមិទ្ធៈ ដោយអាលោកសញ្ញា។បេ។ ឈ្មោះថាឫទ្ធិដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវក្នុងអំពើនោះ ៗ ជាបច្ច័យ ព្រោះសម្រេចអត្ថនៃការលះបង់នូវកិលេសទាំងពួង យ៉ាងនេះឯង ឈ្មោះថាឫទ្ធិ ដោយ​អត្ថថាសម្រេច ព្រោះការប្រកបត្រូវ ក្នុងអំពើនោះ ៗ ជាបច្ច័យ នេះ ឫទ្ធិទាំង ១០។

ចប់ ឥទ្ធិកថា។

បញ្ញាវគ្គ អភិសមយកថា

[១៦៦] សំនួរត្រង់ ពាក្យថា ការត្រាស់ដឹង តើបុគ្គលត្រាស់ដឹង ដោយធម្មជាតអ្វី។ បុគ្គល​ត្រាស់ដឹងដោយចិត្ត។ បើបុគ្គលត្រាស់ដឹងដោយចិត្ត ដូច្នោះ បុគ្គលមិនមានញាណ​ក៏ត្រាស់ដឹង។ បុគ្គលមិនមានញាណមិនត្រាស់ដឹងទេ ត្រាស់ដឹងតែដោយញាណ។ បើបុគ្គលត្រាស់ដឹងដោយញាណ ដូច្នោះ បុគ្គលមិនមានចិត្ត ក៏ត្រាស់ដឹង។ បុគ្គលមិន​មានចិត្តមិនត្រាស់ដឹងទេ ត្រាស់ដឹងដោយចិត្តផង ដោយញាណផង។ បើបុគ្គល​ត្រាស់ដឹង​ដោយចិត្តផង ដោយញាណផង ដូច្នោះបុគ្គល ត្រាស់ដឹងដោយកាមាវចរចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹងដោយ​កាមាវចរចិត្តផង ដោយញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹងដោយរូបាវចរចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយរូបាវចរចិត្តផង ដោយញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹង ដោយអរូបាវចរចិត្ត​ផង ដោយញាណផង។ បុគ្គល មិនត្រាស់ដឹងដោយអរូបាវចរចិត្តផង ដោយញាណ​ផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹងដោយកម្មស្សកតាចិត្តផង ដោយញាណផង។ បុគ្គលមិន​ត្រាស់ដឹង ដោយកម្មស្សកតាចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយសច្ចានុលោមិកចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយ​សច្ចានុលោមិកចិត្ត​ផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយ​អតីតចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយអតីតចិត្តផង ដោយ​ញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹង ដោយអនាគតចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយអនាគតចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គល​ត្រាស់ដឹង ដោយបច្ចុប្បន្នលោកិយចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយបច្ចុប្បន្នលោកិយចិត្តផង ដោយញាណផង ត្រាស់ដឹងដោយបច្ចុប្បន្នចិត្តផង ដោយ​ញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ។

[១៦៧] បុគ្គលត្រាស់ដឹង ដោយបច្ចុប្បន្នចិត្តផង ដោយញាណផង ក្នុងខណៈនៃ​លោកុត្តរមគ្គ តើដូចម្តេច។ ក្នុងខណៈនៃលោកុត្តរមគ្គ ចិត្តមានកិរិយាកើតឡើង ជាអធិបតី ជាហេតុ ជាបច្ច័យនៃញាណ ចិត្តដែលប្រកបដោយញាណនោះ មានព្រះនិញ្វនជា​អារម្មណ៍ ញាណមានកិរិយាឃើញជាអធិបតី ជាហេតុ ជាបច្ច័យនៃចិត្ត ញាណដែល​ប្រកប​ដោយចិត្តនោះ មាននិរោធជាអារម្មណ៍ យ៉ាងនេះ ឈ្មោះថាបុគ្គលត្រាស់ដឹង​ដោយ​បច្ចុប្បន្នចិត្ត​ផង ដោយញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ។

[១៦៨] ការត្រាស់ដឹង មានត្រឹមតែប៉ុណ្ណោះទេឬ។ មិនមែនមានតែប៉ុណ្ណោះទេ ក្នុងខណៈ​នៃលោកុត្តរមគ្គ មានការត្រាស់ដឹងដោយការឃើញ គឺសម្មាទិដ្ឋិ មានការត្រាស់ដឹង​ដោយកិរិយាលើកចិត្តកាន់អារម្មណ៍ គឺសម្មាសង្កប្បៈ ការត្រាស់ដឹងដោយកិរិយាកំណត់ គឺសម្មាវាចា ការត្រាស់ដឹង ដោយការខ្នះខ្នែង គឺសម្មាកម្មន្តៈ ការត្រាស់ដឹងដោយ​កិរិយា​ផូរផង់ គឺសម្មាអាជីវៈ ការត្រាស់ដឹងដោយកិរិយាផ្គងឡើង គឺសម្មាវាយាមៈ ការត្រាស់ដឹង​ដោយការប្រុង គឺសម្មាសតិ ការត្រាស់ដឹងដោយកិរិយាមិនរាយមាយ គឺសម្មាសមាធិ ការត្រាស់ដឹងដោយការប្រុង គឺសតិសម្ពោជ្ឈង្គ។បេ។ ការត្រាស់ដឹងដោយការពិចារណា គឺឧបេក្ខាសម្ពោជ្ឈង្គ ការត្រាស់ដឹងដោយការមិនញាប់ញ័រ ចំពោះហេតុមិនគួរជឿ គឺ​សទ្ធាពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីខ្ជិលច្រអូស គឺ​វីរិយពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីប្រហែស គឺសតិពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីរាយមាយ គឺសមាធិពលៈ ការ​ត្រាស់ដឹង​ដោយកិរិយា មិនញាប់ញ័រ ចំពោះអវិជ្ជា គឺបញ្ញាពលៈ ការត្រាស់ដឹង​ដោយ​សេចក្តីជឿស៊ប់ គឺសទ្ធិន្ទ្រិយ ការត្រាស់ដឹងដោយការផ្គងឡើង គឺវីរិយិន្ទ្រិយ ការត្រាស់ដឹង​ដោយកិរិយាប្រុង គឺសតិន្ទ្រិយ ការត្រាស់ដឹងដោយការមិនរាយមាយ គឺសមាធិន្ទ្រិយ ការត្រាស់ដឹងដោយកិរិយាយល់ គឺបញ្ញិន្ទ្រិយ ការត្រាស់ដឹង គឺឥន្ទ្រិយ ដោយអត្ថថា​ជាអធិបតី ការត្រាស់ដឹង គឺពលៈ ដោយអត្ថថាមិនញាប់ញ័រ ការត្រាស់ដឹងគឺពោជ្ឈង្គ ដោយអត្ថថាចេញចាកវដ្តៈ ការត្រាស់ដឹងគឺមគ្គ ដោយអត្ថថាជាហេតុ ការត្រាស់ដឹង គឺសតិប្បដ្ឋាន ដោយអត្ថថាប្រុង ការត្រាស់ដឹង គឺសម្មប្បធាន ដោយអត្ថថាតម្កល់ ការត្រាស់ដឹង គឺឥទ្ធិបាទ ដោយអត្ថថាសម្រេច ការត្រាស់ដឹងគឺសច្ចៈ ដោយអត្ថថា ទៀងទាត់ ការត្រាស់ដឹងគឺសមថៈ ដោយអត្ថថាមិនរាយមាយ ការត្រាស់ដឹងគឺវិបស្សនា ដោយអត្ថថាពិចារណាឃើញ ការត្រាស់ដឹង គឺសមថៈ និងវិបស្សនា ដោយអត្ថថា​មានរស​តែមួយ ការត្រាស់ដឹង គឺធម៌ជាប់គ្នាជាគូ ដោយអត្ថថាមិនប្រព្រឹត្តលើសគ្នា ការត្រាស់ដឹង គឺសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ការត្រាស់ដឹង គឺចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ការត្រាស់ដឹង គឺទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ការត្រាស់ដឹង គឺអធិមោក្ខ ដោយអត្ថថារួច ការត្រាស់ដឹងគឺវិជ្ជា ដោយអត្ថថាចាក់ធ្លុះ ការត្រាស់ដឹង គឺវិមុត្តិ ដោយអត្ថថាលះបង់ ការត្រាស់ដឹងគឺខយញ្ញាណ ដោយអត្ថថាកាត់ដាច់ស្រឡះ ការត្រាស់ដឹង គឺឆន្ទះ ដោយ​អត្ថថាជាឫស ការត្រាស់ដឹង គឺមនសិការៈ ដោយអត្ថថាតាំងឡើងព្រម ការត្រាស់ដឹង គឺផស្សៈ ដោយអត្ថថាប្រមូល ការត្រាស់ដឹង គឺវេទនា ដោយអត្ថថាជាទីប្រជុំចុះ ការ​ត្រាស់ដឹង គឺសមាធិ ដោយអត្ថថាជាប្រធាន ការត្រាស់ដឹង គឺសតិ ដោយអត្ថថាជាអធិបតី ការត្រាស់ដឹង គឺបញ្ញា ដោយអត្ថថាប្រសើរជាងធម៌ទាំងនោះ ការត្រាស់ដឹង គឺវិមុត្តិ ដោយ​អត្ថថា ជាខ្លឹម ការត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។

[១៦៩] ការត្រាស់ដឹង មានត្រឹមតែប៉ុណ្ណេះទេឬ។ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ ក្នុង​ខណៈ​នៃសោតាបតិ្តមគ្គ មានការត្រាស់ដឹងដោយកិរិយាយល់ គឺសម្មាទិដ្ឋិ។បេ។ មានការ​ត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។

ការត្រាស់ដឹងមានត្រឹមតែប៉ុណ្ណេះទេឬ។ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ ក្នុងខណៈនៃ​សោតាបត្តិផល មានការត្រាស់ដឹងដោយកិរិយាយល់ គឺសម្មាទិដ្ឋិ។បេ។ ការត្រាស់ដឹង គឺអនុប្បាទញ្ញាណ ដោយអត្ថថារម្ងាប់ ការត្រាស់ដឹងគឺឆន្ទៈ ដោយអត្ថថាជាឫស។បេ។ ការត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។

ការត្រាស់ដឹង មានតែប៉ុណ្ណេះទេឬ។ មិនមែនមានតែប៉ុណ្ណេះទេ ក្នុងខណៈនៃ​សកទាគាមិ​មគ្គ។បេ។ ក្នុងខណៈនៃសកទាគាមិផល ក្នុងខណៈនៃអនាគាមិមគ្គ ក្នុងខណៈនៃអនាគាមិ​ផល ក្នុងខណៈនៃអរហត្តមគ្គ ក្នុងខណៈនៃអរហត្តផល មានការត្រាស់ដឹងដោយការយល់ គឺសម្មាទិដ្ឋិ ការត្រាស់ដឹងដោយការលើកចិត្តកាន់អារម្មណ៍ គឺសម្មាសង្កប្បៈ។បេ។ ការ​ត្រាស់​ដឹង គឺអនុប្បាទញ្ញាណ ដោយអត្ថថា ស្ងប់ ការត្រាស់ដឹង គឺឆន្ទៈ ដោយអត្ថថា​ជាឫស។បេ។ ការត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។ ភិក្ខុនោះ តែងលះកិលេស ដែលកន្លងហើយ លះកិលេសដែលមិនទាន់មានមក លះ​កិលេស​ដែលកើតចំពោះមុខ។

[១៧០] ពាក្យថា លះកិលេសដែលកន្លងហើយ សំនួរថា បើលះកិលេសដែលកន្លងហើយ មានតែញុំាងកិលេសដែលអស់ហើយឲ្យអស់ ញុំាងកិលេសដែលរលត់ហើយឲ្យរលត់ ញុំាង​កិលេសដែលសាបសូន្យហើយឲ្យសាបសូន្យ ញុំាងកិលេសដែលវិនាសហើយឲ្យ​វិនាស គឺថា កិលេសជាតណាកន្លងហើយ មិនមានទេ លះកិលេសជាតនោះឬ។ ចម្លើយ​ថា មិនមែនលះកិលេសដែលកន្លងហើយទេ។

ពាក្យថា លះកិលេសដែលមិនទាន់មក សំនួរថា បើលះកិលេសដែលមិនទាន់មក មានតែ លះកិលេស ដែលមិនទាន់កើត លះកិលេសដែលមិនទាន់ដុះ លះកិលេសដែល​មិនទាន់​ផុសឡើង លះកិលេសដែលមិនទាន់កើតប្រាកដ គឺថា កិលេសជាតណា ដែលមិនទាន់​មក មិនមានទេ លះកិលេសជាតនោះឬ។ ចម្លើយថា មិនមែនលះកិលេសដែលមិន​ទាន់​មកទេ។

ពាក្យថា លះកិលេសដែលកើតចំពោះមុខ សំនួរថា បើលះកិលេសដែលកើតចំពោះមុខ មានតែភិក្ខុអ្នកត្រេកអរ លះរាគៈ អ្នកប្រទុស្ត លះទោសៈ អ្នកវង្វេង លះមោហៈ អ្នកប្រកួត​ប្រកាន់ លះមានះ អ្នកស្ទាបអង្អែល លះទិដ្ឋិ អ្នកមានចិត្តរាយមាយ លះឧទ្ធច្ចៈ អ្នកដល់នូវការមិនដាច់ស្រេច លះវិចិកិច្ឆា អ្នកមានព្យាយាម លះអនុស័យ គឺថាធម៌ខ្មៅ និងធម៌ស តែងជាប់គ្នាជាគូរប្រព្រឹត្តទៅ មគ្គភាវនា ប្រកបដោយសេចក្តីសៅហ្មង ដោយធម៌ទាំងពីរនោះឬ។ ចម្លើយថា មិនមែនលះកិលេសដែលកន្លងហើយ មិនមែនលះ​កិលេស​ដែលមិនទាន់មក មិនមែនលះកិលេសដែលកើតចំពោះមុខទេ។

[១៧១] បើមិនមែនលះកិលេសដែលកន្លងហើយ មិនមែនលះកិលេសដែលមិនទាន់មក មិនមែនលះកិលេសដែលកើតចំពោះមុខទេ បើដូច្នោះ មានតែ មគ្គភាវនាមិនមាន ការធ្វើ​ឲ្យជាក់ច្បាស់នូវផលមិនមាន ការលះកិលេសមិនមាន ការត្រាស់ដឹងធម៌មិនមានឬ។ មិនមែនដូច្នោះទេ មគ្គភាវនាមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមាន ការលះកិលេសមាន ការត្រាស់ដឹងនូវធម៌មាន ឧបមាដូចជាអ្វី ដូចជាដើមឈើចំទង់ មិនទាន់មានផ្លែ បុរស​កាត់ផ្តាច់ឈើនុ៎ះត្រង់គល់ ឯអជាតផលណារបស់ឈើនោះ ដែលមិនទាន់ចេញ ក៏លែង​ចេញ ដែលមិនទាន់កើត ក៏លែងកើត ដែលមិនទាន់ពក ក៏លែងពក ដែលមិនទាន់​កើតប្រាកដ ក៏លែងកើតប្រាកដ មានឧបមាដូចម្តេចមិញ មានឧបេមេយ្យដូច ការកើត​ជាហេតុ ការកើតជាបច្ច័យ នៃការកើតកិលេស ចិត្តតែងស្ទុះទៅក្នុងការមិនកើត ព្រោះឃើញទោសក្នុងការកើត ព្រោះតែចិត្តស្ទុះទៅក្នុងការមិនកើត បានជាកិលេសទាំង​ឡាយ​ណា ដែលមានការកើតឡើងជាបច្ច័យ គប្បីកើតឡើង កិលេសទាំងនោះ ដែលមិនទាន់កើត ក៏លែងកើត ដែលមិនទាន់ដុះ ក៏លែងដុះ ដែលមិនទាន់ផុស ក៏លែង​ផុស ដែលមិនទាន់កើតប្រាកដ ក៏លែងកើតប្រាកដ។ ការរលត់ទុក្ខ ព្រោះការរលត់​នៃហេតុ យ៉ាងនេះឯង ហេតុគឺការប្រព្រឹត្តទៅ ហេតុគឺនិមិត្ត ហេតុគឺការប្រមូលមក ឯការប្រមូលមក ជាបច្ច័យនៃការកើតនូវកិលេស ចិត្តតែងស្ទុះទៅក្នុងការមិនប្រមូល ព្រោះឃើញទោសក្នុងការប្រមូល ព្រោះតែចិត្តស្ទុះទៅ ក្នុងការមិនប្រមូល បានជា​កិលេសទាំងឡាយណា ដែលមានការប្រមូលជាបច្ច័យ គប្បីកើតឡើង កិលេសទាំងនោះ ដែលមិនទាន់កើត ក៏លែងកើត ដែលមិនទាន់ដុះ ក៏លែងដុះ ដែលមិនទាន់ផុសឡើង ក៏លែងផុសឡើង ដែលមិនទាន់កើតប្រាកដ ក៏លែង កើតប្រាកដ។ ការរលត់ទុក្ខ ព្រោះរលត់ហេតុ យ៉ាងនេះ។ មគ្គភាវនាមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមាន ការលះ​កិលេសមាន ការត្រាស់ដឹងធម៌មាន យ៉ាងនេះឯង។

ចប់ អភិសមយកថា។

បញ្ញាវគ្គ វិវេកកថា

សាវត្ថីនិទាន

[១៧២] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយដែលត្រូវធ្វើដោយកំឡាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារ​ទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងទាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ  មានឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅ​ក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើ​ឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។

[១៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើប​ចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើន​សម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើន​សម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យ​និរោធ បង្អោនទៅដើម្បីលះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើ​ឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។

ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមទាំងឡាយណាមួយ ពីជគាម និងភូតគាម​ទាំងអស់នោះ តែងអាស្រ័យផែនដី តាំងស៊ប់លើផែនដីហើយ ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមទាំងនុ៎ះ តែងដល់នូវការ​ចម្រើន​លូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ កាលអាស្រ័យសីល តាំងនៅក្នុងសីលហើយ ចម្រើននូវមគ្គប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់​នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។

[១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើន​នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យ​វិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើន​សម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សម្មាទិដ្ឋិ មានវិវេក ៥ មាន វិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២ សម្មាសង្កប្បៈ។បេ។ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។

[១៧៥] សម្មាទិដ្ឋិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទ​វិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺ ជានិរោធ និញ្វន។ នេះសម្មាទិដ្ឋិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ហើយ ក្នុង​វិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា អធិដ្ឋានល្អហើយ។

[១៧៦] សម្មាទិដ្ឋិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់​បុគ្គល កាលចម្រើនមគ្គ ជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុង​ខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាទិដ្ឋិ មានវិរាគៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

[១៧៧] សម្មាទិដ្ឋិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់​បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើនបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើននូវសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជាអមតធាតុ នេះសម្មាទិដ្ឋិ​មាននិរោធ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

[១៧៨] សម្មាទិដ្ឋិមានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោសង្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គលកាលចម្រើន​មគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន  នេះ សម្មាទិដ្ឋិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈ​កើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវោស្សគ្គៈ ទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា​អធិដ្ឋានល្អហើយ។

នេះសម្មាទិដ្ឋិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។

[១៧៩] សម្មាសង្កប្បៈ។បេ។ សម្មាវាចា។បេ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។

សម្មាសមាធិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយហើយ ចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះ​បង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះ​ទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និរោធវិវេក គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

[១៨០] សម្មាសមាធិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់​បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែក​នៃសេចក្តី​ទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់​នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិរាគៈ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមាន​សទ្ធា​ចុះ​ស៊ប់ ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

[១៨១] សម្មាសមាធិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់​បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែក​នៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែល​ដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មាននិរោធ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា​អធិដ្ឋាន​ល្អហើយ។

[១៨២] សម្មាសមាធិ មានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោស្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈហើយ ចម្រើននូវបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែក​នៃសេចក្តី​ទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់​នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាសមាធិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមាន​សទ្ធាចុះស៊ប់ ក្នុងវោស្សគ្គៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

នេះ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២​។

[១៨៣] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយ ដែលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារ​ទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង  ៧ បាន។បេ។ ភិក្ខុកាល​ចម្រើននូវពោជ្ឈង្គទាំង ៧ កាលធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥។បេ។ ភិក្ខុកាលចម្រើននូវពលៈ ៥ កាលធ្វើឲ្យច្រើននូវពលៈ ៥ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើន​នូវ​ឥន្ទ្រិយ ៥។បេ។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមឯណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យនូវផែនដី តាំងនៅលើផែនដី ទើបដល់នូវ​ការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមនុ៎ះ តែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយ ក្នុងធម៌ទាំង​ឡាយបាន។

[១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើន​នូវ​ឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសទ្ធិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើន​វីរិយន្ទ្រិយ។បេ។ ចម្រើនសតិន្ទ្រិយ ចម្រើនសមាធិន្ទ្រិយ ចម្រើនបញ្ញិន្ទ្រិយ ដែលអាស្រ័យ​វិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។បេ។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ   ១២។

[១៨៥] សទ្ធិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាល​លះបង់)នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺជានិរោធ និញ្វន នេះ សទ្ធិន្ទ្រិយ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។

បញ្ញិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។បេ។ នេះ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មាននិស្ស័យ ១២។

ចប់ វិវេកថា។

បញ្ញាវគ្គ ចរិយាកថា

[១៨៦] ពាក្យថា ចរិយា បានដល់ចរិយា ៨ គឺ ឥរិយាបថចរិយា ១ អាយតនចរិយា ១ សតិចរិយា ១ សមាធិចរិយា ១ ញាណចរិយា ១ មគ្គចរិយា ១ បតិ្តចរិយា ១ លោកត្ថចរិយា ១។

ការប្រព្រឹត្តិក្នុងឥរិយាបថទាំង ៤ ឈ្មោះថាឥរិយាបថចរិយា។ ការប្រព្រឹត្តិក្នុងអាយតនៈ ៦ ទាំងខាងក្នុង និងខាងក្រៅ ឈ្មោះថា អាយតនចរិយា។ ការប្រព្រឹត្តិក្នុងសតិប្បដ្ឋាន ៤ ឈ្មោះថា សតិចរិយា។ ការប្រព្រឹត្តិក្នុងឈាន ៤ ឈ្មោះថា សមាធិចរិយា។ ការ​ប្រព្រឹត្តិក្នុងអរិយសច្ច ៤ ឈ្មោះថាញាណចរិយា។ ការប្រព្រឹត្តិក្នុងអរិយសច្ច ៤ ឈ្មោះថា​មគ្គចរិយា។ ការប្រព្រឹត្តិក្នុងសាមញ្ញ ៤ ឈ្មោះថាបត្តិចរិយា។ ការប្រព្រឹត្តិក្នុង​ព្រះតថាគត​អរហន្តសម្មាសម្ពុទ្ធទាំងឡាយ ក្នុងព្រះបច្ចេកពុទ្ធ ដោយចំណែកខ្លះ ក្នុងសាវ័កទាំងឡាយ ដោយចំណែកខ្លះ ឈ្មោះថាលោកត្ថចរិយា។ ឯឥរិយាបថចរិយា សម្រាប់បុគ្គលអ្នក​បរិបូណ៌​ដោយបណិធិ (ការប្រាថ្នា) អាយតនចរិយា សម្រាប់បុគ្គលអ្នកមាន​ទ្វារគ្រប់គ្រង​ក្នុងឥន្ទ្រិយទាំងឡាយ សតិចរិយា សម្រាប់បុគ្គលអ្នកមានកិរិយានៅដោយមិនប្រមាទ សមាធិចរិយា សម្រាប់បុគ្គលអ្នកប្រកបក្នុងអធិចិត្ត ញាណចរិយា សម្រាប់​បុគ្គលអ្នក​បរិបូណ៌​ដោយប្រាជ្ញា មគ្គចរិយា សម្រាប់បុគ្គលអ្នកប្រតិបត្តិត្រូវ បត្តិចរិយា សម្រាប់បុគ្គល​អ្នក​បានសមេ្រចផលហើយ លោកត្ថចរិយា សម្រាប់ព្រះតថាគត អរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ សម្រាប់ព្រះបច្ចេកពុទ្ធទាំងឡាយ ដោយចំណែកខ្លះ សម្រាប់​សាវ័កទាំងឡាយ ដោយចំណែកខ្លះ នេះចរិយា ៨។

[១៨៧] ចរិយា មាន ៨ ដទៃទៀត គឺ បុគ្គលកាលជឿស៊ប់ ប្រព្រឹត្តដោយសទ្ធា  ១ កាលផ្គង ប្រព្រឹត្តដោយព្យាយាម ១ កាលប្រុង ប្រព្រឹត្តដោយសតិ ១ កាលធ្វើនូវការមិនរាយមាយ ប្រព្រឹត្តដោយសមាធិ ១ កាលដឹង ប្រព្រឹត្តដោយបញ្ញា ១ កាលដឹងច្បាស់ ប្រព្រឹត្ត​ដោយវិញ្ញាណ ១ ប្រព្រឹត្តដោយវិសេសចរិយា ព្រោះគិតថា បុគ្គលប្រតិបត្តិយ៉ាងនេះ រមែងបាន​នូវគុណវិសេស ១ ប្រព្រឹត្តដោយអាយតនចរិយា ព្រោះគិតថា កុសលធម៌ទាំង​ឡាយ តែងចម្រើនដល់បុគ្គលអ្នកប្រតិបត្តិយ៉ាងនេះ ១ នេះ ចរិយា ទាំង ៨។

[១៨៨] ចរិយា មាន ៨ ដទៃទៀត គឺទស្សនចរិយានៃសម្មាទិដ្ឋិ ១ អភិរោបនចរិយានៃ​សម្មាសង្កប្បៈ ១ បរិគ្គហចរិយានៃសម្មាវាចា ១ សមុដ្ឋានចរិយានៃសម្មាកម្មន្តៈ ១ វោទានចរិយា​​នៃសម្មាអាជីវៈ ១ បគ្គហចរិយានៃសម្មាវាយាមៈ ១ ឧបដ្ឋានចរិយានៃ​សម្មាសតិ ១ អវិក្ខេបចរិយានៃសម្មាសមាធិ ១ នេះ ចរិយា ៨។

ចប់ ចរិយាកថា។

បញ្ញាវគ្គ បាដិហារិយកថា

[១៨៩] ម្នាលភិក្ខុទាំងឡាយ បាដិហារ្យនេះ មាន ៣។ បាដិហារិយ៍ ៣ គឺអ្វីខ្លះ គឺ​ឥទ្ធិប្បាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១។

[១៩០] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិប្បាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកមួយ ក្នុងលោកនេះ សំដែងនូវឫទ្ធិបានច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅ​ជាច្រើន​នាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរទំលុះទៅកាន់ទីវាល ទីខាង​ក្រៅ។បេ។ ញុំាងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោកក៏បាន ម្នាល​ភិក្ខុទាំង​ឡាយ នេះហៅថា ឥទ្ធិប្បាដិហារ្យ។

[១៩១] ម្នាលភិក្ខុទាំងឡាយ អាទេសនាបាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ទាយដោយនិមិត្តថា មនោរបស់អ្នក យ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ បើបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកមួយក្នុងលោកនេះ មិនទាយដោយនិមិត្តទេ គ្រាន់តែឮសម្លេងមនុស្ស ឬ​អមនុស្ស ឬទេវតាហើយ ក៏ទាយថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោ របស់អ្នក មាន​ប្រការដូច្នេះខ្លះ ចិត្តរបស់អ្នក ដូច្នេះខ្លះ បើទុកជាបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកមួយ ក្នុងលោកនេះ មិនទាយដោយនិមិត្តទេ ទាំងមិនបានឮសម្លេងមនុស្ស ឬអមនុស្ស ឬទេវតា ហើយទាយទេ តែបានឮសម្លេងនៃការត្រិះរិះ ឬការពិចារណា របស់បុគ្គលកំពុងត្រិះរិះ ឬកំពុងពិចារណាហើយក៏ទាយថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នកមាន​ប្រការ​ដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ប្រសិនបើបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែ​យ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលពួកមួយ ក្នុងលោកនេះ មិនទាយដោយនិមិត្តទេ មិនឮសម្លេងមនុស្ស ឬអមនុស្ស ឬទេវតា​ហើយទាយទេ មិនឮសម្លេងនៃការត្រិះរិះ ឬការពិចារណា របស់បុគ្គលកំពុងត្រិះរិះ ឬពិចារណាហើយទាយទេ គ្រាន់តែកំណត់ដឹងដោយចិត្តនូវចិត្តរបស់បុគ្គល ដែលចូល​កាន់​សមាធិ មិនមានវិតក្កៈ មិនមានវិចារៈថា មនោសង្ខារទាំងឡាយ ដែលលោក​ដ៏ចម្រើននេះ បានតាំងទុកហើយ ដោយ ប្រការណា លោកដ៏ចម្រើននោះ នឹងត្រិះរិះ​នូវវិតក្កៈបែបនេះ ក្នុងលំដាប់នៃចិត្តនេះ ដោយប្រការនោះ បើបុគ្គលនោះ ទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាទេសនាបាដិហារ្យ។

[១៩២] ម្នាលភិក្ខុទាំងឡាយ អនុសាសនីបាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ តែងប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះ​យ៉ាងនេះចុះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្តយ៉ាងនេះចុះ កុំធ្វើទុកក្នុងចិត្ត​យ៉ាងនេះឡើយ ចូរលះបង់អំពើនេះ ចូរចូលឈាននេះទៅ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា អនុសាសនានីបាដិហារ្យ ម្នាលភិក្ខុទាំងឡាយ នេះឯង បាដិហារ្យ ៣ យ៉ាង។

[១៩៣] ឈ្មោះថាឥទ្ធិ ព្រោះនេក្ខម្មៈសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវ​កាមច្ឆន្ទៈ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយនេក្ខម្មៈ​នោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថា អនុសាសនីបាដិហារ្យ ព្រោះនេក្ខម្មៈនោះឯង បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើន​យ៉ាង​នេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិ ដ៏សមគួរដល់នេក្ខម្មៈនោះ យ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះការមិនមានព្យាបាទសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់​នូវព្យាបាទ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយការមិន​មាន​ព្យាបាទនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះការមិនមានព្យាបាទនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់​ការមិន​មាន​ព្យាបាទនោះយ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះអាលោកសញ្ញាសម្រេច ឈ្មោះថា​បាដិហារ្យ ព្រោះកម្ចាត់បង់នូវថីនមិទ្ធៈ ឈ្មោះថា អាទេសនាបាដិហារ្យ ព្រោះជន​ទាំងឡាយ​ណា ប្រកបដោយអាលោកសញ្ញានោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្ត​បរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះអាលោកសញ្ញានោះឯង បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវ​សតិដ៏សមគួរដល់អាលោកសញ្ញានោះយ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះការមិន​រាយមាយ​សម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់ឧទ្ធច្ចៈ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយការមិនរាយមាយនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះការមិន​រាយមាយនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់ការមិនរាយមាយនោះយ៉ាងនេះ។បេ។  ឈ្មោះថាឥទ្ធិ ព្រោះអរហត្តមគ្គសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកិលេសទាំងពួង ឈ្មោះថា អាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយអរហត្តមគ្គនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថា​អនុសាសនីបាដិហារ្យ ព្រោះអរហត្តមគ្គនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើន​យ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់អរហត្តមគ្គនោះ​យ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះនេក្ខម្មៈសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់​បង់នូវ​កាមច្ឆន្ទៈ ឫទ្ធិ និងបាដិហារ្យ នេះ ហៅថា ឥទ្ធិប្បាដិហារ្យ ឈ្មោះថាឫទ្ធិ ព្រោះការមិន​មាន​ព្យាបាទសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវព្យាបាទ ឫទ្ធិ និងបាដិហារ្យនេះ ហៅថា ឥទ្ធិប្បាដិហារ្យ ឈ្មោះថា ឫទ្ធិ ព្រោះអាលោកសញ្ញាសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវថីនមិទ្ធៈ។បេ។ ឈ្មោះថាឫទ្ធិ ព្រោះអរហត្តមគ្គសម្រេច ឈ្មោះថា​បាដិហារ្យ ព្រោះកម្ចាត់បង់នូវកិលេសទាំងពួង ឫទ្ធិ និងបាដិហារ្យ នេះហៅថា ឥទ្ធិប្បាដិហារ្យ។

ចប់ បាដិហារិយកថា។

បញ្ញាវគ្គ សមសីសកថា

[១៩៤] បញ្ញា គឺការមិនតាំងឡើង ព្រោះការផ្តាច់ផ្តិលដោយប្រពៃ ព្រោះការរលត់នៃធម៌​ទាំងពួង ឈ្មោះថា សមសីសដ្ឋញ្ញាណ (ញាណក្នុងអត្ថថាស្ងប់ និងជាប្រធាន)។

ពាក្យថា ធម៌ទាំងពួង បានដល់ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ កុសលធម៌ អកុសលធម៌ អព្យាកតធម៌ កាមាវចរធម៌ រូបាវចរធម៌ អរូបាវចរធម៌ អបរិយាបន្នធម៌។

ពាក្យថា ការផ្តាច់ផ្តិលដោយប្រពៃ អធិប្បាយថា ផ្តាច់ផ្តិលដោយប្រពៃនូវកាមច្ឆន្ទៈ​ដោយ​នេក្ខម្មៈ ផ្តាច់ផ្តិលដោយប្រពៃនូវព្យាបាទ ដោយមិនមានព្យាបាទ ផ្តាច់ផ្តិលដោយប្រពៃ​នូវថីនមិទ្ធៈ ដោយអាលោកសញ្ញា ផ្តាច់ផ្តិលដោយប្រពៃនូវឧទ្ធច្ចៈ ដោយការមិនរាយមាយ ផ្តាច់ផ្តិលដោយប្រពៃនូវវិចិកិច្ឆា ដោយការកំណត់នូវធម៌ ផ្តាច់ផ្តិលដោយប្រពៃនូវអវិជ្ជា ដោយញាណ ផ្តាច់ផ្តិលដោយប្រពៃនូវសេចក្តីមិនត្រេកអ ដោយបាមុជ្ជៈ ផ្តាច់ផ្តិលដោយ​ប្រពៃ​នូវនីវរណៈទាំងឡាយ ដោយបឋមជ្ឈាន។បេ។ ផ្តាច់ផ្តិលដោយប្រពៃនូវកិលេស​ទាំង​ពួង ដោយអរហត្តមគ្គ។

[១៩៥] ពាក្យថា ការរលត់ អធិប្បាយថា រំលត់កាមច្ឆន្ទៈដោយនេក្ខម្មៈ រំលត់ ព្យាបាទ​ដោយ​ព្យាបាទ រំលត់ថីនមិទ្ធៈដោយអាលោកសញ្ញា រំលត់ឧទ្ធច្ចៈដោយការមិនរាយមាយ រំលត់វិចិកិច្ឆា ដោយការកំណត់នូវធម៌ រំលត់អវិជ្ជាដោយញាណ រំលត់នូវសេចក្តីមិន​ត្រេកអរ ដោយបាមុជ្ជៈ រំលត់នូវនីវរណៈទាំងឡាយ ដោយបឋមជ្ឈាន។បេ។ រំលត់នូវ​កិលេស​ទាំងពួង ដោយអរហត្តមគ្គ។

ពាក្យថា ការមិនតាំងឡើង អធិប្បាយថា កាលបុគ្គលបាននូវនេក្ខម្មៈ កាមច្ឆន្ទៈតាំងឡើង​មិនបាន កាលបុគ្គលបាននូវអព្យាបាទ ព្យាបាទតាំងឡើងមិនបាន កាលបុគ្គលបាននូវ​អាលោកសញ្ញា ថីនមិទ្ធៈតាំងឡើងមិនបាន កាលបុគ្គលបាននូវសេចក្តីមិនរាយមាយ ឧទ្ធច្ចៈតាំងឡើងមិនបាន កាលបុគ្គលបាននូវការកំណត់ធម៌ វិចិកិច្ឆាតាំងឡើងមិនបាន កាលបុគ្គលបាននូវញាណ អវិជ្ជាតាំងឡើងមិនបាន កាលបុគ្គលបាននូវបាមុជ្ជៈ ការមិន​ត្រេកអរ​តាំងឡើងមិនបាន កាលបុគ្គលបាននូវបឋមជ្ឈាន នីវរណៈទាំងឡាយតាំងឡើង​មិនបាន។បេ។ កាលបុគ្គលបាននូវអរហត្តមគ្គ កិលេសទាំងពួងតាំងឡើងមិនបាន។

[១៩៦] ពាក្យាថា ស្ងប់ គឺ នេក្ខម្មៈឈ្មោះថាស្ងប់ ព្រោះបានលះបង់កាមច្ឆន្ទៈ អព្យាបាទ ឈ្មោះថាស្ងប់ ព្រោះបានលះបង់ព្យាបាទ អាលោកសញ្ញាឈ្មោះថាស្ងប់ ព្រោះបាន​លះបង់នូវថីនមិទ្ធ ការមិនរាយមាយឈ្មោះថាស្ងប់ ព្រោះបានលះបង់ឧទ្ធច្ចៈ ការកំណត់​ធម៌​ឈ្មោះថាស្ងប់ ព្រោះបានលះបង់វិចិកិច្ឆា ញាណឈ្មោះថាស្ងប់ ព្រោះបានលះបង់​អវិជ្ជា បាមុជ្ជៈឈ្មោះថាស្ងប់ ព្រោះបានលះបង់អរតិ បឋមជ្ឈានឈ្មោះថាស្ងប់ ព្រោះបាន​លះបង់​នីវរណៈទាំងឡាយ។បេ។ អរហត្តមគ្គឈ្មោះថាស្ងប់ ព្រោះបានលះបង់កិលេស​ទាំងពួង។

ពាក្យថា ជាប្រធាន បានដល់ប្រធាន ១៣ យ៉ាង គឺ ប្រធានខាងកង្វល់ បានដល់តណ្ហា ១ ប្រធានខាងចំណង បានដល់មានះ ១ ប្រធានខាងការស្ទាបអង្អែល បានដល់ទិដ្ឋិ ១ ប្រធានខាងការរាយមាយ បានដល់ឧទ្ធច្ចៈ ១ ប្រធានខាងការសៅហ្មង បានដល់អវិជ្ជា ១ ប្រធានខាងការជឿ បានដល់សទ្ធា ១ ប្រធានខាងការផ្គងឡើង បានដល់វីរិយៈ ១ ប្រធានខាងការប្រុង បានដល់សតិ ១ ប្រធានខាងការមិនរាយមាយ បានដល់សមាធិ ១ ប្រធានខាងការយល់ បានដល់បញ្ញា ១ ប្រធានខាងការប្រព្រឹត្តិទៅ បានដល់ជីវិតិន្ទ្រិយ ១ ប្រធានខាងគោចរ បានដល់វិមោក្ខ ១ ប្រធានខាងសង្ខារ បានដល់និរោធ ១។

ចប់ សមសីលកថា។

បញ្ញាវគ្គ សតិប្បដ្ឋានកថា

សាវត្ថីបរិបុណ្ណនិទាន

[១៩៧] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤ សតិប្បដ្ឋាន ៤ តើអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ១ ជាអ្នកពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ។បេ។ ១ នូវចិត្តក្នុងចិត្ត ១ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកម្ចាត់បង់នូវអភិជ្ឈាន និងទោមនស្សក្នុងលោក ១ ម្នាលភិក្ខុទាំងឡាយ នេះឯង សតិប្បដ្ឋាន ៤។

[១៩៨] ជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោក​នេះ ពិចារណាឃើញនូវពួកដី ថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញនូវពួកដី ថាជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញនូវពួកដី ថាមិនមែនខ្លួន មិនមែនថាជា​ខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយមិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែង​លះបង់​សេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់នូវ​សេចក្តី​សំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់នូវសេចក្តី​សំគាល់​ថាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់​តម្រេក កាលរំលត់ រមែងលះបង់នូវការកើត កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវកាយ ដោយអាការទាំង ៧ នេះ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណា​ឃើញ​នូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤ គឺ ភាវនា ដោយអត្ថថាមិនប្រព្រឹត្តកន្លងនូវពួកធម៌ ដែលកើតហើយក្នុងទីនោះ ១ ភាវនា ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មានរសតែមួយ ១ ភាវនាដោយអត្ថថាដឹកនាំនូវសេចក្តីព្យាយាម ដ៏សមគួរដល់ធម៌នោះ ១ ភាវនា ដោយអត្ថថាជាគ្រឿងសេពរឿយ ៗ ១ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណា​ឃើញ​នូវពួកទឹក ពួកភ្លើង ពួកខ្យល់ ពួកសក់ ពួករោម ពួកសម្បុរថ្ងៃ ពួកស្បែក ពួកសាច់ ពួកសរសៃ ពួកឆ្អឹង ពួកខួរក្នុងឆ្អឹង ថាមិនទៀង មិនមែនថាទៀងទេ ពិចារណា​ឃើញ​ថាជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនថាជាខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយ មិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាលពីចារណាឃើញថា មិនទៀង រមែង​លះបង់នូវសេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់នូវ​សេចក្តី​សំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់នូវ​សេចក្តី​សំគាល់ថាជាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាលរំលត់ រមែងលះបង់នូវការកើត កាលលះបង់ រមែងលះបង់​នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវកាយ ដោយអាការទាំង ៧ នេះ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ យ៉ាងនេះឯង។

[១៩៩] ជាអ្នកពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ តើដូចម្តេច។ បុគ្គល​ពួក​មួយ ក្នុងលោកនេះ ពិចារណាឃើញនូវសុខវេទនាថាមិនទៀង មិនមែនថា​ទៀងទេ។បេ។ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់នូវសេចក្តី​សំគាល់ថាទៀង។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណា​ឃើញនូវវេទនា ដោយអាការទាំង ៧ នេះ វេទនាឈ្មោះថា ឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា វេទនាសុវេទនា​នុបស្សនា​សតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ បុគ្គល​ពួក​មួយ ក្នុងលោកនេះ ពិចារណាឃើញនូវទុក្ខវេទនា។បេ។ នូវអទុក្ខមសុខវេទនានូវ​វេទនា​​ដែលកើតអំពីចក្ខុសម្ផ័ស្ស នូវវេទនាដែលកើតអំពីសោតសម្ផ័ស្ស នូវវេទនា​ដែល​កើត​អំពីឃានសម្ផ័ស្ស។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គល​ពិចារណា​ឃើញនូវវេទនា ដោយអាការទាំង ៧ នេះ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវវេទនានោះ ដោយ​សតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា វេទនាសុវេទនា​នុបស្សនា​សតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ យ៉ាងនេះឯង។

[២០០] ជាអ្នកពិចារណាឃើញនូវចិត្តក្នុងចិត្ត តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញចិត្ត ដែលប្រកបដោយរាគៈ ថាមិនទៀង មិនមែនថាទៀងទេ។បេ។ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់សេចក្តី​សំគាល់ថាទៀង។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណា​ឃើញចិត្តដោយអាការទាំង ៧ នេះ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋាន​ភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញចិត្តប្រកបដោយរាគៈ ចិត្តប្រាស​ចាករាគៈ ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាក​មោហៈ ចិត្តរួញរា ចិត្តរាយមាយ ចិត្តដល់នូវភាពជាធំ គឺរូបាវចរ និងអរូបាវចរ ចិត្តមិន​ដល់នូវ​ភាពជាធំ គឺជាកាមាវចរ ចិត្តនៅមានចិត្តដទៃប្រសើរជាង គឺនៅជាកាមាវចរ ចិត្តមិនមានចិត្តដទៃប្រសើរជាង គឺជារូបាវចរ និងអរូបាវចរ ចិត្តតាំងនៅមាំ គឺជា​អប្បនាសមាធិ និងឧបចារសមាធិ ចិត្តមិនតាំងនៅមាំ គឺ ប្រាសចាកសមាធិទាំងពីរ ចិត្តរួចស្រឡះ ចិត្តមិនទាន់រួចស្រឡះ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ថាមិនទៀង មិនមែនថាទៀងទេ។បេ។ រមែង​លះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់នូវសេចក្តីសំគាល់​ថាទៀង។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញចិត្ត ដោយអាការទាំង ៧ នេះ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថា ឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋាន​ភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេព។បេ។ ភិក្ខុជាអ្នក​ពិចារណា​ឃើញនូវចិត្តក្នុងចិត្ត យ៉ាងនេះឯង។

[២០១] ជាអ្នកពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ តើដូចម្តេច។  បុគ្គលពួកមួយ ក្នុងលោកនេះ លើកទុកកាយ លើកទុកវេទនា លើកទុកចិត្ត ហើយពិចារណា​ឃើញ​នូវធម៌ដ៏សេសសល់អំពីកាយ វេទនា និងចិត្តនោះ ថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញ ថាមិនមែនខ្លួន មិនមែនថាជាខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយ មិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាល​ពិចារណាឃើញថាមិនទៀង រមែងលះបង់សេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់​សេចក្តីសំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់សេចក្តី​សំគាល់ថាជាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាលរំលត់ រមែងលះបង់ការកើត កាលលះបង់ រមែងលះបង់​ការប្រកាន់ បុគ្គលពិចារណាឃើញធម៌ ដោយអាការទាំង ៧ នេះ ធម៌ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណា​ឃើញនូវធម៌នោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង គឺភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ ដែលកើតហើយក្នុងទីនោះ ភាវនា ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មានរសតែមួយ ភាវនា ដោយអត្ថថាដឹកនាំនូវព្យាយាមដ៏សមគួរដល់ធម៌នោះ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ យ៉ាងនេះឯង។

ចប់ សតិប្បដ្ឋានកថា។

បញ្ញាវគ្គ វិបស្សនាកថា

សាវត្ថីបរិបុណ្ណនិទាន

[២០២] ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ មិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសម​ហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់​នូវសោតាបត្តិ​ផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាមិនទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកប​ដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬ​សកទាគាមិ​ផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។

[២០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាជា​សុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិន​ប្រកប​ដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬ​សកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាជាទុក្ខ នឹងប្រកប​ដោយ​អនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយ​អនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។

[២០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាជាខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិន ប្រកប​ដោយ​អនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬ​សកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាមិនមែនខ្លួន នឹងប្រកបដោយ​អនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុប្រកបដោយអនុលោមិកខន្តី នឹងចុះ​កាន់​សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះកាលចុះកាន់​សម្មត្តនិយាម​ធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។

[២០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថា ជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកប​ដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬ​សកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថាជាសុខ នឹងប្រកបដោយ​អនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់​សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិ​ផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។

[២០៦] ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការប៉ុន្មាន ចុះកាន់សម្មត្តនិយាមធម៌ ដោយ​អាការប៉ុន្មាន។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ ចុះកាន់សម្មត្តនិយាមធម៌ ក៏ដោយអាការ ៤០ ដែរ។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ តើដូចម្តេចខ្លះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ តើដូចម្តេចខ្លះ។ ភិក្ខុពិចារណាឃើញនូវខន្ធ ៥ ថាមិនទៀង ១ ថាជាទុក្ខ ១ ជារោគ ១ ជាបូស ១ ជាសរ ១ ជារបស់លំបាក ១ ជាអាពាធ ១ ជារបស់ដទៃ ១ ជារបស់វិនាស ១ ជាចង្រៃ ១ ជាឧបទ្រព ១ ជាភ័យ ១ ជាឧបសគ្គ ១ ជាគ្រឿងញាប់ញ័រ ១ ជាគ្រឿងបែកធ្លាយ ១ ថាមិនទៀង ១ ថាមិនមានទីជ្រកកោន ១ ថាមិនមានទីពួន ១ ថាមិនមានទីពឹង ១ ថាជាវាល ១ ថាទទេ ១ ថាសោះសូន្យ ១ ថាមិនមែនខ្លួន ១ ថាជាទោស ១ ថាមានសេចក្តីប្រែប្រួលជាធម្មតា ១ ថាគ្មានខ្លឹម ១ ថាជាឫសគល់នៃសេចក្តីលំបាក ១ ថាជាអ្នកសម្លាប់ ១ ថាមិនមានសេចក្តីចម្រើន ១ ថាប្រកបដោយអាសវៈ ១ ថាជារបស់ដែលបច្ច័យប្រជុំតាក់តែង ១ ថាជាអាមិសៈនៃមារ ១ ថាមានការកើតជាធម្មតា ១ មានជរាជាធម្មតា ១ មានព្យាធិជាធម្មតា ១ មានមរណៈ​ជាធម្មតា ១ មានសោកជាធម្មតា ១ មានការខ្សឹកខ្សួលជាធម្មតា ១ មានសេចក្តី​ចង្អៀតចង្អល់ជាធម្មតា ១ មានសេចក្តីសៅហ្មងជាធម្មតា ១ គឺថា កាលពិចារណាឃើញថា ខន្ធ ៥ មិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនដ៏ទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាទុក្ខ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានសុខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជារោគ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានរោគ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាបូស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានបូស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជា​សរ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានសរ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជា​ខន្ធលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទុក្ខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញ​នូវខន្ធ ៥ ថាជាអាពាធ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានអាពាធ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាជារបស់ដទៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនជាបច្ច័យរបស់អ្នកដទៃ រមែងចុះកាន់សម្ម​ត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាវិនាស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាសភាវៈមិនវិនាស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាចង្រៃ រមែងបានអនុលោមិកខន្តី កាលពិចារណា​ឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានចង្រៃ រមែងចុះកាន់​សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបទ្រព រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបទ្រព រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាភ័យ រមែងបាន​អនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជា​ឋានមិនមានភ័យ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបសគ្គ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧប សគ្គ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាជាគ្រឿងញាប់ញ័រ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការញាប់ញ័រ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់បែកធ្លាយ រមែងបានអនុលោមិកខន្តី កាល​ពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការបែកធ្លាយ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនទៀង រមែងបាន​អនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីជ្រកកោន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន​ជាឋានមានទីជ្រកកោន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីពួន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពឹង រមែងបានអនុលោមិកខន្តី  កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានទីពឹង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាវាល រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការ​រំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទីវាល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាជារបស់ទទេ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញ​ថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនទទេ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាសូន្យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញ​ថាការ​រំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានសូន្យ (ចាកកិលេស) ដ៏ក្រៃលែង រមែងចុះកាន់​សម្មត្តនិយាម​ធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាមិនមែនខ្លួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានអត្ថដ៏ឧត្តម រមែងចុះ​កាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញនូវខន្ធ ៥ ថាជាទោស រមែងបាន​អនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិន​មានទោស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញ ខន្ធ ៥ ថាមានការ​ប្រែប្រួលជាធម្មតា រមែង​បានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការប្រែប្រួលជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​​ឃើញខន្ធ ៥ ថាមិនមានខ្លឹម រមែងបាននូវអនុលោមិកខន្តី កាលពិចារណា​ឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានខ្លឹម រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាជាឫសគល់នៃការលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានមិនមាន​ឫសគល់នៃ​សេចក្តីលំបាក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាជាអ្នក​សម្លាប់ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនជាទីសម្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាប្រាស​ចាកសេចក្តីចម្រើន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមែនជាទីប្រាសចាកសេចក្តីចម្រើន រមែងចុះកាន់​សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាប្រកបដោយអាសវៈ រមែងបាន​អនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាសវៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាបច្ច័យប្រជុំតាក់តែង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានបច្ច័យប្រជុំតាក់តែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាល​ពិចារណា​ឃើញខន្ធ ៥ ថាជាអាមិសៈនៃមារ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាមិសៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាមានការកើតជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់​ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានឈប់កើត រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាមានជរាជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានជរា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាមានព្យាធិជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានព្យាធិជាធម្មតា រមែងចុះ​កាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាមានសេចក្តីស្លាប់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិន ស្លាប់ រមែងចុះ​កាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាមានសេចក្តីសោកជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ​ព្រះនិញ្វន មិនមានសេចក្តីសោក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញ​ខន្ធ ៥ ថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីខ្សឹកខ្សួល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា រមែង​បានអនុលោមិក​ខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីចង្អៀតចង្អល់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណា​ឃើញខន្ធ ៥ ថាមាន​សេចក្តី​សៅហ្មង​ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមាន​សេចក្តីសៅហ្មង រមែងចុះកាន់សម្មត្តនិយាមធម៌។

[២០៧] ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាទុក្ខ បានដល់​ទុក្ខានុបស្សនា។ ពាក្យថារោគ បានដល់ទុក្ខានុបស្សនា។ ពាក្យថាបូស បានដល់​ទុក្ខានុបស្សនា។ ពាក្យថាសរ បានដល់ទុក្ខានុបស្សនា។ ពាក្យថាលំបាក បានដល់​ទុក្ខានុបស្សនា។ ពាក្យថាអាពាធ បានដល់ទុក្ខានុបស្សនា។ ពាក្យថាជារបស់អ្នកដទៃ បាន​ដល់​អនត្តានុបស្សនា។ ពាក្យថាវិនាស បានដល់អនត្តានុបស្សនា។ ពាក្យថាចង្រៃ បាន​ដល់​ទុក្ខានុបស្សនា។ ពាក្យថាឧបទ្រព បានដល់ទុក្ខានុបស្សនា។ ពាក្យថាភ័យ បាន​ដល់​ទុក្ខានុបស្សនា។ ពាក្យថាឧបសគ្គ បានដល់ទុក្ខានុបស្សនា។ ពាក្យថាញាប់ញ័រ បានដល់​អនិច្ចានុបស្សនា។ ពាក្យថាបែកធ្លាយ បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានទីជ្រកកោន បានដល់ទុក្ខានុបស្សនា។ ពាក្យ​ថា​មិនមានទីពួន បានដល់ទុក្ខានុបស្សនា។ ពាក្យថាមិនមានទីពឹង បានដល់​ទុក្ខានុបស្សនា។ ពាក្យថាទីវាល បានដល់ទុក្ខានុបស្សនា ។ ពាក្យថាទទេ បានដល់​អនត្តានុបស្សនា។ ពាក្យថាសោះសូន្យ បានដល់អនត្តានុបស្សនា។ ពាក្យថាមិនមែនខ្លួន បានដល់អនត្តានុបស្សនា។ ពាក្យថាទោស បានដល់ទុក្ខានុបស្សនា។ ពាក្យថាមាន​ការប្រែប្រួល​ជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានខ្លឹម បានដល់​អនត្តានុបស្សនា។ ពាក្យថាមានការលំបាកជាឫសគល់ បានដល់ទុក្ខានុបស្សនា។ ពាក្យថា​ជាអ្នកសម្លាប់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាប្រាសចាកសេចក្តីចម្រើន បានដល់​អនិច្ចានុបស្សនា។ ពាក្យថាប្រកបដោយអាសវៈ បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានបច្ច័យប្រជុំតាក់តែង បានដល់អនិច្ចានុបស្សនា។ ពាក្យថាជាអាមិសៈនៃមារ បានដល់​ទុក្ខានុបស្សនា។ ពាក្យថាមានការកើតជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថា​មានជរាជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានព្យាធិជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីស្លាប់ជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមានសោកជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីខ្សឹកខ្សួល​ជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា បានដល់​ទុក្ខានុបស្សនា។ ពាក្យថា មានសេចក្តីសៅហ្មងជាធម្មតា បានដល់ទុក្ខានុបស្សនា។

ភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ។

កាលភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយ​អាការ ៤០ នេះ តើអនិច្ចានុបស្សនា មានប៉ុន្មាន ទុក្ខានុបស្សនា មានប៉ុន្មាន អនត្តានុបស្សនា មានប៉ុន្មាន។

អនត្តានុបស្សនា មាន ២៥ អនិច្ចានុបស្សនា មាន ៥០ វិបស្សនាទាំងឡាយណា ដែល​ព្រះមានព្រះភាគសំដែងចំពោះទុក្ខានុបស្សនា វិបស្សនានោះ មាន ១២៥។

ចប់ វិបស្សនាកថា។

បញ្ញាវគ្គ មាតិកកថា

[២០៨] ពាក្យថា បុគ្គលមិនមានសេចក្តីស្រេកឃ្លាន រមែងរួច បានដល់វិមោក្ខ វិជ្ជាវិមុត្តិ អធិសីល អធិចិត្ត អធិប្បញ្ញា បស្សទ្ធិ ញាណ ទស្សនៈ សុទ្ធិ នេក្ខម្មៈ និស្សរណៈ បវិវេក វោស្សគ្គៈ ចរិយា ឈាន វិមោក្ខ ភាវនា អធិដ្ឋាន និងការរស់នៅ។

ពាក្យថា មិនមានសេចក្តីស្រេកឃ្លាន គឺ មិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកកាមច្ឆន្ទៈ ដោយនេក្ខម្មៈ មិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកព្យាបាទ ដោយមិនមានព្យាបាទ។បេ។ មិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកនីវរណៈ ដោយបឋមជ្ឈាន។បេ។ មិនមាន​សេចក្តីស្រេកឃ្លាន រមែងរួចចាកកិលេសទាំងពួង ដោយអរហត្តមគ្គ។

ពាក្យថា វិមោក្ខ សេចក្តីថា សភាវៈរួចចាកកាមច្ឆន្ទៈ ដោយនេក្ខម្មៈ ហេតុនោះ ឈ្មោះថាវិមោក្ខ សភាវៈរួចចាកព្យាបាទ ដោយមិនមានព្យាបាទ ហេតុនោះ ឈ្មោះថា​វិមោក្ខ។បេ។ សភាវៈរួចចាកនីវរណៈ ដោយបឋមជ្ឈាន ហេតុនោះ ឈ្មោះថា វិមោក្ខ។បេ។ សភាវៈរួចចាកកិលេសទាំងពួង ដោយអរហត្តមគ្គ ហេតុនោះ ឈ្មោះថាវិមោក្ខ។ ពាក្យថា វិជ្ជាវិមុត្តិ គឺ ឈ្មោះថាវិជ្ជា ព្រោះដឹងនេក្ខម្មៈ ឈ្មោះថាវិមុត្តិ   ព្រោះរួចចាកកាមច្ឆន្ទៈ ឈ្មោះថាវិជ្ជាវិមុត្តិ ព្រោះបុគ្គលកាលដឹង រមែងរួច កាលរួច រមែងដឹង ឈ្មោះថាវិជ្ជា ព្រោះដឹងអព្យាបាទ ឈ្មោះថាវិមុត្តិ ព្រោះរួចចាកព្យាបាទ ឈ្មោះថាវិជ្ជាវិមុត្តិ ព្រោះបុគ្គល​កាលដឹង រមែងរួច កាលរួច រមែងដឹង។បេ។ ឈ្មោះថាវិជ្ជា ព្រោះដឹងអរហត្តមគ្គ ឈ្មោះថា​វិមុត្តិ ព្រោះរួចចាកកិលេសទាំងពួង ឈ្មោះថាវិជ្ជាវិមុត្តិ ព្រោះបុគ្គលកាលដឹង រមែងរួច កាលរួច រមែងដឹង។

[២០៩] ពាក្យថា អធិសីល អធិចិត្ត អធិប្បញ្ញា សេចក្តីថា សីលវិសុទ្ធិ ដោយអត្ថ​ថា រវាំង​នូវកាមច្ឆន្ទៈ ដោយនេក្ខម្មៈ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថា​ឃើញ អត្ថនៃសេចក្តីសង្រួមណា ក្នុងសីលវិសុទ្ធិនោះ នេះឈ្មោះថា​អធិសីលសិក្ខា អត្ថនៃ​សេចក្តីមិនរាយមាយណា ក្នុងចិត្តវិសុទ្ធិនោះ នេះឈ្មោះថា អធិចិត្តសិក្ខា អត្ថនៃ​សេចក្តី​ឃើញណា ក្នុងទិដ្ឋិវិសុទ្ធិនោះ នេះឈ្មោះថាអធិប្បញ្ញាសិក្ខា សីលវិសុទ្ធិ ដោយអត្ថថា​រវាំងនូវ​ព្យាបាទ ដោយមិនមានព្យាបាទ។បេ។ សីលវិសុទ្ធិ ដោយអត្ថថារវាំង​នូវកិលេស​ទាំងពួង ដោយអរហត្តមគ្គ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថា​ឃើញ អត្ថនៃសេចក្តីសង្រួមណា ក្នុងសីលវិសុទ្ធិនោះ នេះឈ្មោះថាអធិសីលសិក្ខា អត្ថនៃ​សេចក្តីមិនរាយមាយណា ក្នុងចិត្តវិសុទ្ធិនោះ នេះឈ្មោះថាអធិចិត្តសិក្ខា អត្ថនៃសេចក្តី​ឃើញណា ក្នុងទិដ្ឋិវិសុទ្ធិនោះ នេះឈ្មោះថាអធិប្បញ្ញាសិក្ខា។

[២១០] ពាក្យថា បស្សទ្ធិ សេចក្តីថា បុគ្គលរម្ងាប់កាមច្ឆន្ទៈ ដោយនេក្ខម្មៈ រម្ងាប់ព្យាបាទ ដោយមិនមានព្យាបាទ។បេ។ រម្ងាប់កិលេសទាំងពួង ដោយអរហត្តមគ្គ។

ពាក្យថា ញាណ សេចក្តីថា ឈ្មោះថានេក្ខម្មៈ ព្រោះលះកាមច្ឆន្ទៈ ឈ្មោះថា ញាណ ព្រោះអត្ថថាដឹង ឈ្មោះថាអព្យាបាទ ព្រោះលះព្យាបាទ។បេ។ ឈ្មោះថា ញាណ ព្រោះ​អត្ថថាដឹង ឈ្មោះថាអរហត្តមគ្គ ព្រោះលះកិលេសទាំងពួង ឈ្មោះថា ញាណ ព្រោះ​អត្ថថាដឹង។

ពាក្យថា ទស្សនៈ សេចក្តីថា ឈ្មោះថានេក្ខម្មៈ ព្រោះលះកាមច្ឆន្ទៈ ឈ្មោះថា ទស្សនៈ ព្រោះឃើញ ឈ្មោះថាអព្យាបាទ ព្រោះលះព្យាបាទ ឈ្មោះថាទស្សនៈ ព្រោះឃើញ។បេ។ ឈ្មោះថាអរហត្តមគ្គ ព្រោះលះកិលេសទាំងពួង ឈ្មោះថាទស្សនៈ ព្រោះឃើញ។

ពាក្យថា វិសុទ្ធិ សេចក្តីថា បុគ្គលកាលលះកាមច្ឆន្ទៈ រមែងបរិសុទ្ធ ដោយនេក្ខម្មៈ កាលលះព្យាបាទ រមែងបរិសុទ្ធ ដោយអព្យាបាទ។បេ។ កាលលះកិលេសទាំងពួង រមែង​បរិសុទ្ធិ ដោយអរហត្តមគ្គ។

[២១១] ពាក្យថា នេក្ខម្មៈ សេចក្តីថា ការរលាស់ចេញនូវកាម គឺនេក្ខម្មៈ ការរលាស់​ចេញ​នូវរូប គឺអារុប្បៈ ធម្មជាតណានីមួយ កើតហើយ ដែលបច្ច័យប្រជុំតាក់តែង កើតព្រោះ​បច្ច័យ និងការរលត់វិញ ឈ្មោះថានេក្ខម្មៈនៃធម្មជាតនោះ អព្យាបាទ ឈ្មោះថានេក្ខម្មៈ​នៃ​ព្យាបាទ អាលោកសញ្ញា ឈ្មោះថានេក្ខម្មៈនៃថីនមិទ្ធៈ។បេ។

ពាក្យថា និស្សរណៈ សេចក្តីថា ការរលាស់ចេញនូវកាម គឺនេក្ខម្មៈ ការរលាស់ចេញនូវរូប គឺអារុប្បៈ ធម្មជាតណានីមួយកើតហើយ ដែលបច្ច័យប្រជុំតាក់តែង កើតព្រោះបច្ច័យ និងការរលត់វិញ ឈ្មោះថានិស្សរណៈនៃធម្មជាតនោះ នេក្ខម្មៈ ឈ្មោះថានិស្សរណៈ​នៃកាមច្ឆន្ទៈ អព្យាបាទ ឈ្មោះថានិស្សរណៈនៃព្យាបាទ។បេ។ អរហត្តមគ្គ ឈ្មោះថា​និស្សរណៈ​នៃកិលេសទាំងពួង។

ពាក្យថា បវិវេក សេចក្តីថា នេក្ខម្មៈ ជាបវិវេក (ការស្ងប់ស្ងាត់) នៃកាមច្ឆន្ទៈ អព្យាបាទ ជា​បវិវេកនៃព្យាបាទ។បេ។ អរហត្តមគ្គ ជាបវិវេកនៃកិលេសទាំងពួង។

ពាក្យថា វោស្សគ្គៈ សេចក្តីថា បុគ្គលលះកាមច្ឆន្ទៈ ដោយនេក្ខម្មៈ លះព្យាបាទ ដោយមិន​មាន​ព្យាបាទ។បេ។ លះកិលេសទាំងពួង ដោយអរហត្តមគ្គ។

ពាក្យថា ចរិយា (ការប្រព្រឹត្តិ) សេចក្តីថា បុគ្គលកាលលះកាមច្ឆន្ទៈ ប្រព្រឹត្តដោយនេក្ខម្មៈ កាល​លះព្យាបាទ ប្រព្រឹត្តដោយមិនមានព្យាបាទ។បេ។ កាលលះកិលេសទាំងពួង ប្រព្រឹត្ត​ដោយ​អរហត្តមគ្គ។

ពាក្យថា ឈានវិមោក្ខ សេចក្តីថា ឈ្មោះថាឈាន ព្រោះនេក្ខម្មៈកើត ឈ្មោះថាឈាន ព្រោះដុតកាមច្ឆន្ទៈ ឈ្មោះថាឈានវិមោក្ខ ព្រោះកាលកើត រមែងរួច ឈ្មោះថា​ឈានវិមោក្ខ ព្រោះកាលដុត រមែងរួច ឈ្មោះថាធម៌ ព្រោះកើត ព្រោះដុត ឈ្មោះថា​ឈានវិមោក្ខ ព្រោះដឹងនូវកិលេសទាំងឡាយ ដែលកើតហើយផង ដែលឆេះហើយផង ឈ្មោះថាឈាន ព្រោះអព្យាបាទកើត ឈ្មោះថាឈាន ព្រោះដុតព្យាបាទ ឈ្មោះថាឈាន ព្រោះអាលោកសញ្ញាកើត។បេ។ ឈ្មោះថាឈាន ព្រោះដុតថីនមិទ្ធៈ។បេ។ ឈ្មោះថាឈាន ព្រោះអរហត្តមគ្គកើត ឈ្មោះថាឈាន ព្រោះដុតកិលេសទាំងពួង ឈ្មោះថា​ឈានវិមោក្ខ ព្រោះកាលកើត រមែងរួច ឈ្មោះថាឈានវិមោក្ខ ព្រោះកាលដុត រមែងរួច ឈ្មោះថាធម៌ ព្រោះកើត ព្រោះដុត ឈ្មោះថាឈានវិមោក្ខ ព្រោះដឹងកិលេស​ទាំងឡាយ ដែលកើតហើយផង ដែលឆេះហើយផង។

[២១២] ពាក្យថា ភាវនា អធិដ្ឋាន និងការរស់នៅ សេចក្តីថា បុគ្គល ឈ្មោះថា អ្នកបរិបូណ៌​ដោយភាវនា ព្រោះលះកាមច្ឆន្ទៈ ចម្រើននេក្ខម្មៈ ឈ្មោះថាអ្នកបរិបូណ៌ដោយអធិដ្ឋាន ព្រោះអធិដ្ឋានចិត្ត ដោយអំណាចនេក្ខម្មៈ ឈ្មោះថាអ្នកបរិបូណ៌ដោយអាជីវៈ ព្រោះបុគ្គល​ដែលបរិបូណ៌ដោយភាវនា បរិបូណ៌ដោយអធិដ្ឋានយ៉ាងនេះ   នោះឯង រមែងរស់នៅស្មើ មិនមែនមិនស្មើទេ រស់នៅដោយត្រឹមត្រូវ មិនមែនដោយខុសទេ រស់នៅបរិសុទ្ធ មិនមែន​សៅហ្មងទេ បុគ្គលដែលបរិបូណ៌ដោយភាវនា បរិបូណ៌ដោយអធិដ្ឋាន បរិបូណ៌ដោយ​អាជីវៈយ៉ាងនេះ នោះឯង ចូលទៅរកបរិសទ្យណា ទោះខត្តិយបរិសទ្យក្តី ព្រាហ្មណ​បរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏ជាអ្នកក្លាហាន ចូលទៅរក មិនមានអៀនអន់ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា បុគ្គលនោះបរិបូណ៌ដោយភាវនា បរិបូណ៌ដោយអធិដ្ឋាន បរិបូណ៌ដោយអាជីវៈ ឈ្មោះថា អ្នកបរិបូណ៌ដោយភាវនា ព្រោះ​លះ​ព្យាបាទ ចម្រើនអព្យាបាទ ឈ្មោះថាអ្នកបរិបូណ៌ដោយភាវនា ព្រោះលះ​ថីនមិទ្ធៈ ចម្រើនអាលោកសញ្ញា ឈ្មោះថា អ្នកបរិបូណ៌ដោយភាវនា ព្រោះលះឧទ្ធច្ចៈ ចម្រើន​សេចក្តីមិនរាយមាយ ឈ្មោះថាអ្នកបរិបូណ៌ដោយ ភាវនា ព្រោះលះវិចិកិច្ឆា ចម្រើនការកំណត់នូវធម៌ ឈ្មោះថា អ្នកបរិបូណ៌ដោយភាវនា ព្រោះលះអវិជ្ជា ចម្រើន​ញាណ ឈ្មោះថាអ្នកបរិបូណ៌ដោយភាវនា ព្រោះលះអរតិ ចម្រើនបាមុជ្ជៈ ឈ្មោះថាអ្នកបរិបូណ៌ដោយភាវនា ព្រោះលះនីវរណៈ ចម្រើនបឋមជ្ឈាន។បេ។ ឈ្មោះ​ថាអ្នកបរិបូណ៌ដោយភាវនា ព្រោះលះកិលេសទាំងពួង ចម្រើនអរហត្តមគ្គ ឈ្មោះថាអ្នក​បរិបូណ៌ដោយអធិដ្ឋាន ព្រោះអធិដ្ឋានចិត្តដោយអំណាចអរហត្តមគ្គ ឈ្មោះថាអ្នក​បរិបូណ៌​ដោយ​អាជីវៈ ព្រោះបុគ្គលដែលបរិបូណ៌ដោយភាវនា បរិបូណ៌ដោយ​អធិដ្ឋានយ៉ាងនេះ​នោះឯង តែងរស់នៅស្មើ មិនមែនមិនស្មើទេ រស់នៅដោយត្រឹមត្រូវ មិនមែនដោយខុសទេ រស់នៅបរិសុទ្ធ មិនមែនសៅហ្មងទេ បុគ្គលដែលបរិបូណ៌ដោយភាវនា បរិបូណ៌ដោយ​អធិដ្ឋាន បរិបូណ៌ដោយអាជីវៈ   យ៉ាងនេះនោះឯង ចូលទៅរកបរិសទ្យណា ទោះខត្តិយ​បរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតីបរិសទ្យក្តី សមណបរិសទ្យក្តី ក៏ជាអ្នកក្លាហាន ចូលទៅរក មិនមានអៀនអន់ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា បុគ្គលនោះ បរិបូណ៌​ដោយភាវនា បរិបូណ៌ដោយអធិដ្ឋាន បរិបូណ៌ដោយអាជីវៈ។

ចប់ មាតិកកថា។

ចប់ បដិសម្ភិទាបករណៈ។

ឧទ្ទានក្នុងបដិសម្ភិទាបករណៈនោះ គឺ

ញាណ ១ ទិដ្ឋិ ១ អស្សាសៈ ១ ឥន្រ្ទិយ ១ ជាគម្រប់ ៥ នឹងវិមោក្ខ គតិ ១ កម្ម ១ វិបល្លាស ១ មគ្គ ១ ជាគម្រប់ ១០ នឹងមណ្ឌៈ យុគនទ្ធៈ ១ សច្ចៈ ១ ពោជ្ឈង្គ ១ មេត្តា ១ ជាគម្រប់ ៥ នឹងវិរាគៈ បដិសម្ភិទា ១ ធម្មចក្ក ១ លោកុត្តរៈ ១ ពលៈ ១ ជាគម្រប់ ១០ នឹងសុញ្ញៈ បញ្ញា ១ ឥទ្ធិ ១ អភិសមយៈ ១ វិវេក ១ ជាគម្រប់ ៥ នឹងចរិយា បាដិហារិយៈ ១ សមសីសៈ ១ សតិប្បដ្ឋាន ១ វិបស្សនា ១ ជាគម្រប់ ១០ នឹងមាតិកា។ វគ្គទាំង ៣ ដែលមាន​ក្នុង​បដិសម្ភិទាបករណៈ ជាវគ្គដ៏ទូលាយ ជ្រាលជ្រៅ ក្នុងផ្លូវមានន័យមិនមានទីបំផុត មាន​ឧបមា​ដោយសាគរ ឬដូចពពកដែលដេរដាសដោយផ្កាយ ឬក៏ដូចជាតស្រះដ៏ទូលាយ ជាវគ្គបំភ្លឺញាណ របស់ពួកព្រះយោគី ទាំងដើម្បីទូលាយ (គំនិតប្រាជ្ញាស្មារតី) របស់ពួក​លោកអ្នកសំដែងធម៌។

ចប់ បដិសម្ភិទា តែប៉ុណ្ណេះ។

ចប់ ភាគ ៧១។

សូមអនុមោទនា !!!

Oben-pfeil