ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ

ទុតិយភាគ
ភាគទី៧០

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

មហាវគ្គ ទិដិ្ឋកថា (ទី២)

[១] ហេតុនៃទិដ្ឋិ [ហេតុនាំឲ្យកើតទិដ្ឋិ។] ប៉ុន្មានយ៉ាង ការរួបរឹត​គឺទិដ្ឋិ ប៉ុន្មានយ៉ាង ទិដ្ឋិ​ប៉ុន្មានយ៉ាង ការ​ប្រកាន់​ស្អិត​គឺទិដ្ឋិ ប៉ុន្មានយ៉ាង ធម៌ជា​គ្រឿងដកឡើង​នូវហេតុ​នៃទិដ្ឋិ តើដូចម្ដេច ទិដ្ឋិ​​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែល តើដូចម្ដេច។

ត្រង់សំនួរថា ហេតុនៃទិដ្ឋិ ប៉ុន្មានយ៉ាង ចម្លើយថា ហេតុនៃទិដ្ឋិ ៨ យ៉ាង។ សំនួរថា ការរួបរឹត​គឺទិដ្ឋិ ប៉ុន្មានយ៉ាង ការរួបរឹត ​គឺទិដ្ឋិ ១៨ យ៉ាង។ សំនួរថា ទិដ្ឋិ ប៉ុន្មានយ៉ាង ទិដ្ឋិ ១៦ យ៉ាង។ សំនួរថា ការប្រកាន់ស្អិត​គឺទិដ្ឋិ ប៉ុន្មានយ៉ាង ការប្រកាន់ស្អិត​គឺទិដ្ឋិ ១៣០ យ៉ាង។ សំនួរថា ធម៌ជា​គ្រឿងដក​ឡើង​នូវហេតុនៃ​ទិដ្ឋិ តើដូចម្ដេច សោតាបត្តិមគ្គ ជាគ្រឿង​ដកឡើង​នូវហេតុ​នៃទិដ្ឋិ។

[២] សំនួរថា ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាប​អង្អែល តើដូចម្ដេច ទិដ្ឋិ​គឺការ​ប្រកាន់ស្អិត និងការស្ទាប​អង្អែល​ចំពោះរូប​ថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជា​ខ្លួន​របស់​អញ ទិដ្ឋិ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែល​ចំពោះ​វេទនាថា នុ៎ះ​របស់​អញ។បេ។ ចំពោះ​សញ្ញាថា នុ៎ះ​របស់​អញ ចំពោះ​សង្ខារថា នុ៎ះ​របស់​អញ ចំពោះ​វិញ្ញាណ​ថា នុ៎ះ​របស់​​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។ ទិដ្ឋិ​គឺការ​ប្រកាន់ស្អិត​ និងការស្ទាប​អង្អែល​ចំពោះ​ចក្ខុថា នុ៎ះ​របស់​អញ ចំពោះ​សោតៈ​ថា នុ៎ះ​របស់​អញ ចំពោះ​ឃានៈ​ថា នុ៎ះ​របស់​អញ ចំពោះ​ជិវ្ហាថា នុ៎ះ​របស់​អញ ចំពោះកាយ​ថា នុ៎ះ​របស់​អញ ចំពោះ​ចិត្តថា នុ៎ះ​របស់​​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ ទិដ្ឋិ​គឺការប្រកាន់​ស្អិត  និងការស្ទាប​​អង្អែល​ចំពោះ​រូបថា នុ៎ះ​របស់​អញ ចំពោះ​សំឡេងថា នុ៎ះ​របស់​អញ ចំពោះ​ក្លិនថា នុ៎ះ​របស់​​អញ ចំពោះ​រសថា នុ៎ះ​របស់​អញ ចំពោះ​ផ្សព្វថា នុ៎ះ​របស់​អញ ចំពោះ​ធម្មារម្មណ៍​ថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។

[៣] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែល ចំពោះ​ចក្ខុវិញ្ញាណថា នុ៎ះ​របស់​​អញ ចំពោះ​សោតវិញ្ញាណ​ថា នុ៎ះ​របស់​អញ ចំពោះ​ឃានវិញ្ញាណថា នុ៎ះ​របស់​អញ ចំពោះ​ជិវ្ហាវិញ្ញាណ​ថា នុ៎ះ​របស់​អញ ចំពោះ​កាយវិញ្ញាណថា នុ៎ះ​របស់​អញ ចំពោះ​មនោវិញ្ញាណ​ថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។ ទិដ្ឋិ​គឺការ​ប្រកាន់ស្អិត និងការ​ស្ទាប​អង្អែល ចំពោះ​ចក្ខុសម្ផ័ស្សថា នុ៎ះ​របស់​អញ ចំពោះ​សោតសម្ផ័ស្សថា នុ៎ះ​របស់​អញ ចំពោះ​ឃានសម្ផ័ស្ស​ថា នុ៎ះ​របស់​អញ ចំពោះ​ជិវ្ហាសម្ផ័ស្ស​ថា នុ៎ះ​របស់​អញ ចំពោះ​កាយសម្ផ័ស្ស​ថា នុ៎ះ​របស់​អញ ចំពោះ​មនោសម្ផ័ស្សថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។ ទិដ្ឋិ ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែល ចំពោះ​វេទនា​ដែលកើត​អំពី​ចក្ខុសម្ផ័ស្ស ចំពោះ​វេទនា​ដែលកើត​អំពី​សោតសម្ផ័ស្ស ចំពោះ​វេទនា​ដែលកើត​អំពី​ឃានសម្ផ័ស្ស ចំពោះ​វេទនា​ដែលកើត​អំពីជិវ្ហាសម្ផ័ស្ស ចំពោះ​វេទនា​ដែលកើត​អំពី​កាយសម្ផ័ស្ស ចំពោះ​វេទនា​ដែលកើត​អំពី​មនោសម្ផ័ស្ស​ថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​​អញ។

[៤] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែល ចំពោះ​រូបសញ្ញា​ថា នុ៎ះ​របស់​អញ ចំពោះ​សទ្ទសញ្ញា ចំពោះ​គន្ធសញ្ញា ចំពោះ​រសសញ្ញា ចំពោះ​ផោដ្ឋព្វសញ្ញា ចំពោះ​ធម្មសញ្ញា​ថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។ ទិដ្ឋិ​គឺការប្រកាន់​ស្អិត​ និងការ​ស្ទាប​អង្អែល ចំពោះ​រូបសញ្ចេតនា​ថា នុ៎ះ​របស់​អញ ចំពោះ​សទ្ទសញ្ចេតនា ចំពោះ​គន្ធសញ្ចេតនា ចំពោះ​រសសញ្ចេតនា ចំពោះ​ផោដ្ឋព្វសញ្ចេតនា ចំពោះ​ធម្មសញ្ចេតនា​ថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។ ទិដ្ឋិ​គឺការប្រកាន់​ស្អិត និងការ​ស្ទាប​អង្អែល ចំពោះ​រូបតណ្ហាថា នុ៎ះ​របស់​អញ ចំពោះ​សទ្ទតណ្ហាថា នុ៎ះ​របស់​អញ ចំពោះ​គន្ធតណ្ហា ចំពោះ​រសតណ្ហា ចំពោះ​ផោដ្ឋព្វតណ្ហា ចំពោះ​ធម្មតណ្ហាថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។ ទិដ្ឋិ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែល ចំពោះ​រូបវិតក្កៈថា នុ៎ះ​របស់​អញ ចំពោះ​សទ្ទវិតក្កៈ ចំពោះ​គន្ធវិតក្កៈ ចំពោះ​រសវិតក្កៈ ចំពោះ​ផោដ្ឋព្វវិតក្កៈ ចំពោះ​ធម្មវិតក្កៈថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​​អញ។ ទិដ្ឋិ​គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែល ចំពោះ​រូបវិចារៈថា នុ៎ះ​របស់​អញ ចំពោះ​សទ្ទវិចារៈថា នុ៎ះ​របស់​អញ ចំពោះ​គន្ធវិចារៈថា នុ៎ះ​របស់​អញ ចំពោះ​រសវិចារៈថា នុ៎ះ​របស់​អញ ចំពោះ​ផោដ្ឋព្វវិចារៈថា នុ៎ះ​របស់​អញ ចំពោះ​ធម្មវិចារៈថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។

[៥] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែល ចំពោះ​បឋវីធាតុថា នុ៎ះ​របស់​អញ ចំពោះ​អាបោធាតុ​ថា នុ៎ះ​របស់​អញ ចំពោះ​តេជោធាតុ​ថា នុ៎ះ​របស់​អញ ចំពោះ​វាយោធាតុ​ថា នុ៎ះ​របស់​អញ ចំពោះ​អាកាសធាតុ​ថា នុ៎ះ​របស់​អញ ចំពោះ​វិញ្ញាណធាតុ​ថា នុ៎ះ​របស់​​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។ ទិដ្ឋិ ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែល ចំពោះ​បឋវីកសិណ អាបោកសិណ តេជោកសិណ វាយោកសិណ នីលកសិណ បីតកសិណ លោហិតកសិណ ឱទាតកសិណ អាកាសកសិណ និង​វិញ្ញាណកសិណ​ថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។

[៦] ទិដ្ឋិ ​គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែល ចំពោះ​សក់ថា នុ៎ះ​របស់​អញ ចំពោះ​រោមថា នុ៎ះ​របស់​អញ ចំពោះ​ក្រចកថា នុ៎ះ​របស់​អញ ចំពោះ​ធ្មេញថា នុ៎ះ​របស់​អញ ចំពោះ​ស្បែកថា នុ៎ះ​របស់​អញ ចំពោះ​សាច់ថា នុ៎ះ​របស់​អញ ចំពោះ​សរសៃថា នុ៎ះ​របស់​​អញ ចំពោះ​ឆ្អឹងថា នុ៎ះ​របស់​អញ ចំពោះ​ខួរក្នុងឆ្អឹង​ថា នុ៎ះ​របស់​អញ ចំពោះ​ទាចថា នុ៎ះ​របស់​អញ ចំពោះ​បេះដូង​ថា នុ៎ះ​របស់​អញ ចំពោះ​ថ្លើមថា នុ៎ះ​របស់​អញ ចំពោះ​វាវថា នុ៎ះ​របស់​អញ ចំពោះ​ក្រពះថា នុ៎ះ​របស់​អញ។បេ។ ចំពោះ​ទឹកមាត់​ថា នុ៎ះ​របស់​អញ ចំពោះ​ទឹកសំបោរ​ថា នុ៎ះ​របស់​អញ ចំពោះ​ទឹករំអិល​ថា នុ៎ះ​របស់​អញ ចំពោះ​ទឹកមូត្រថា នុ៎ះ​របស់​អញ ចំពោះ​ខួរក្នុងក្បាល​ថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។

[៧] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែល ចំពោះ​ចក្ខ្វាយតនៈ​ថា នុ៎ះ​របស់​​អញ ចំពោះ​រូបាយតនៈ​ថា នុ៎ះ​របស់​អញ ចំពោះ​សោតាយតនៈថា នុ៎ះ​របស់​អញ ចំពោះ​សទ្ទាយតនៈ​ថា នុ៎ះ​របស់​អញ ចំពោះ​ឃានាយតនៈ​ថា នុ៎ះ​របស់​អញ ចំពោះ​គន្ធាយតនៈ​ថា នុ៎ះ​របស់​អញ ចំពោះ​ជិវ្ហាយតនៈ សោតាយតនៈ កាយាយតនៈ ផោដ្ឋព្វាយតនៈ មនាយតនៈ និង​ធម្មាយតនៈ​ថា នុ៎ះ​របស់​អញ ចំពោះ​ចក្ខុធាតុថា នុ៎ះ​របស់​អញ ចំពោះ​រូបធាតុថា នុ៎ះ​របស់​អញ ចំពោះ​ចក្ខុវិញ្ញាណធាតុ​ថា នុ៎ះ​របស់​អញ ចំពោះ​សោតធាតុថា នុ៎ះ​របស់​អញ ចំពោះ​សទ្ទធាតុថា នុ៎ះ​របស់​អញ ចំពោះ​សោតវិញ្ញាណធាតុ​ថា នុ៎ះ​របស់​អញ ចំពោះ​ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ និង​មនោធាតុថា នុ៎ះ​របស់​អញ ចំពោះ​ធម្មធាតុថា នុ៎ះ​របស់​អញ ចំពោះ​មនោវិញ្ញាណធាតុ​ថា នុ៎ះរបស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។

[៨] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែល ចំពោះ​ចក្ខុន្ទ្រិយថា នុ៎ះ​របស់​អញ ចំពោះ​សោតិន្ទ្រិយថា នុ៎ះ​របស់​អញ ចំពោះ​ឃានិន្ទ្រិយថា នុ៎ះ​របស់​អញ ចំពោះ​ជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ជីវិតិន្ទ្រិយ សោមនស្សិន្ទ្រិយ ទោមនស្សិន្ទ្រិយ ឧបេក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ និង​បញ្ញិន្ទ្រិយ​ថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជា​ខ្លួន​របស់​អញ។

[៩] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែល ចំពោះ​កាមធាតុថា នុ៎ះ​របស់​អញ ចំពោះ​រូបធាតុថា នុ៎ះ​របស់​អញ ចំពោះ​អរូបធាតុថា នុ៎ះ​របស់​អញ ចំពោះ​កាមភពថា នុ៎ះ​របស់​អញ ចំពោះ​រូបភពថា នុ៎ះ​របស់​អញ ចំពោះ​អរូបភពថា នុ៎ះ​របស់​អញ ចំពោះ​សញ្ញាភព​ថា នុ៎ះ​របស់​អញ ចំពោះ​អសញ្ញាភព​ថា នុ៎ះ​របស់​អញ ចំពោះ​នេវសញ្ញា​នាសញ្ញាភព​ថា នុ៎ះ​របស់​អញ ចំពោះ​ឯកវោការភព​ថា នុ៎ះ​របស់​អញ ចំពោះ​ចតុវោការភព​ថា នុ៎ះ​របស់​អញ ចំពោះ​បញ្ចវោការភព​ថា នុ៎ះ​របស់​អញ ចំពោះ​បឋមជ្ឈាន​ថា នុ៎ះ​របស់​អញ ចំពោះ​ទុតិយជ្ឈានថា នុ៎ះ​របស់​អញ ចំពោះ​តតិយជ្ឈានថា នុ៎ះ​របស់​អញ ចំពោះ​ចតុត្ថជ្ឈានថា នុ៎ះ​របស់​អញ ចំពោះ​មេត្តាចេតោវិមុត្តិ​ថា នុ៎ះ​របស់​អញ ចំពោះ​ករុណាចេតោវិមុត្តិ​ថា នុ៎ះ​របស់​អញ ចំពោះ​មុទិតាចេតោវិមុត្តិ​ថា នុ៎ះ​របស់​អញ ចំពោះ​ឧបេក្ខាចេតោវិមុត្តិ​ថា នុ៎ះ​របស់​អញ ចំពោះ​អាកាសា​នញ្ចាយតន​សមាបត្តិ វិញ្ញាណញ្ចាយតន​សមាបត្តិ អាកិញ្ចញ្ញាយតន​សមាបត្តិ និង​នេវសញ្ញា​នាសញ្ញាយតន​សមាបត្តិ​ថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ។

[១០] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែល ចំពោះ​អវិជ្ជាថា នុ៎ះ​របស់​អញ ចំពោះ​សង្ខារ​ទាំងឡាយ​ថា នុ៎ះ​របស់​អញ ចំពោះ​វិញ្ញាណថា នុ៎ះ​របស់​អញ ចំពោះ​នាមរូប​ថា នុ៎ះ​របស់​អញ ចំពោះ​សឡាយតនៈថា នុ៎ះ​របស់​អញ ចំពោះផស្សៈ​ថា នុ៎ះ​របស់​អញ ចំពោះ​វេទនាថា នុ៎ះ​របស់​អញ ចំពោះ​តណ្ហាថា នុ៎ះ​របស់​អញ ចំពោះ​ឧបាទានថា នុ៎ះ​របស់​អញ ចំពោះភពថា នុ៎ះ​របស់​អញ ចំពោះ​ជាតិថា នុ៎ះ​របស់​អញ ចំពោះ​ជរាមរណៈ​ថា នុ៎ះ​របស់​អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួន​របស់​អញ ទិដ្ឋិ​គឺការ​ប្រកាន់ស្អិត ​ និងការស្ទាប​អង្អែល​យ៉ាងនេះឯង។

[១១] ហេតុនៃទិដ្ឋិ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ខន្ធ ជាហេតុនៃ​ទិដ្ឋិ ១ អវិជ្ជា ជា​ហេតុ​នៃទិដ្ឋិ ១ ផស្សៈ ជាហេតុនៃទិដ្ឋិ ១ សញ្ញា ជាហេតុនៃទិដ្ឋិ ១ វិតក្កៈ ជាហេតុ​នៃទិដ្ឋិ ១ អយោនិសោមនសិការៈ ជាហេតុនៃទិដ្ឋិ ១ បាបមិត្ត ជាហេតុនៃ​ទិដ្ឋិ ១ បរតោឃោសៈ (សំដី​ឃោសនា​របស់​បុគ្គល​ដទៃ) ជាហេតុ​នៃទិដ្ឋិ ១។

ខន្ធជាហេតុ ខន្ធជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះ​អាស្រ័យ​នូវហេតុ​នៃទិដ្ឋិ ខន្ធ​ឈ្មោះថា​ ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ អវិជ្ជា​ជាហេតុ អវិជ្ជា​ជាបច្ច័យ ដោយ​អត្ថថា តាំងឡើងព្រម ព្រោះ​អាស្រ័យ​នូវហេតុ​នៃទិដ្ឋិ អវិជ្ជា​ឈ្មោះថា​ ហេតុនៃ​ទិដ្ឋិ យ៉ាងនេះ ១ ផស្សៈ​ជាហេតុ ផស្សៈ​ជាបច្ច័យ ដោយអត្ថថា ​តាំងឡើងព្រម ព្រោះ​អាស្រ័យ​នូវហេតុ​នៃទិដ្ឋិ ផស្សៈ​ឈ្មោះថា ហេតុនៃ​ទិដ្ឋិ យ៉ាងនេះ ១ សញ្ញា​ជាហេតុ សញ្ញា​ជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះ​អាស្រ័យ​នូវហេតុនៃទិដ្ឋិ សញ្ញាឈ្មោះ​ថា ហេតុនៃ​ទិដ្ឋិ យ៉ាងនេះ ១ វិតក្កៈ​ជាហេតុ វិតក្កៈ​ជាបច្ច័យ ដោយអត្ថថា​ តាំងឡើងព្រម ព្រោះ​អាស្រ័យ​​នូវហេតុ​នៃទិដ្ឋិ វិតក្កៈ​ឈ្មោះថា ហេតុ​នៃទិដ្ឋិ យ៉ាងនេះ ១ អយោនិសោមនសិការៈ ​ជាហេតុ អយោនិសោមនសិការៈ ​ជាបច្ច័យ ដោយអត្ថថា ​តាំងឡើងព្រម ព្រោះ​​អាស្រ័យ​នូវហេតុ​នៃទិដ្ឋិ អយោនិសោមនសិការៈ​ ឈ្មោះថា​ ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ បាបមិត្ត​ជាហេតុ បាបមិត្ត​ជាបច្ច័យ ដោយអត្ថថា ​តាំងឡើងព្រម ព្រោះ​អាស្រ័យ​នូវហេតុ​នៃទិដ្ឋិ បាបមិត្ត​ ឈ្មោះថា ​ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ បរតោឃោសៈ (សំដីឃោសនា​នៃបុគ្គល​ដទៃ) ជា​ហេតុ បរតោឃោសៈ​ ជាបច្ច័យ ដោយអត្ថថា​ តាំងឡើងព្រម ព្រោះ​​អាស្រ័យ​នូវហេតុនៃ​ទិដ្ឋិ បរតោឃោសៈ​ ឈ្មោះថា ហេតុ​នៃទិដ្ឋិ យ៉ាងនេះ ១ នេះ ​ហេតុនៃទិដ្ឋិ ៨ យ៉ាង។

[១២] ការរួបរឹត ​គឺទិដ្ឋិ ១៨ យ៉ាង តើដូចម្ដេចខ្លះ។ ទិដ្ឋិ ដំណើរ​គឺទិដ្ឋិ ១ ការប្រកាន់​គឺទិដ្ឋិ ១ ផ្លូវកន្តារៈ​គឺទិដ្ឋិ ១ ចម្រូង​គឺទិដ្ឋិ ១ ការវិបត្តិ​គឺទិដ្ឋិ ១ សំយោជនៈ​គឺទិដ្ឋិ ១ សរ​គឺទិដ្ឋិ ១ ការចង្អៀតចិត្ត​គឺទិដ្ឋិ ១ ការកង្វល់​គឺទិដ្ឋិ ១ ចំណង​គឺទិដ្ឋិ ១ ជ្រោះ​គឺទិដ្ឋិ ១ អនុស័យ​គឺទិដ្ឋិ ១ កម្ដៅ​គឺទិដ្ឋិ ១ ក្រហល់ក្រហាយ​គឺទិដ្ឋិ ១ គ្រឿងចាក់ស្រែះ​គឺទិដ្ឋិ ១ គ្រឿងប្រកាន់​គឺទិដ្ឋិ ១ ការប្រកាន់ស្អិត​គឺទិដ្ឋិ ១ ការស្ទាប​អង្អែល​គឺទិដ្ឋិ ១ នេះ ការរួបរឹត​​គឺទិដ្ឋិ ១៨ យ៉ាង។

[១៣] ទិដ្ឋិ ១៦ យ៉ាង តើដូចម្ដេចខ្លះ។ អស្សាទទិដ្ឋិ ១ អត្តានុទិដ្ឋិ ១ មិច្ឆាទិដ្ឋិ ១ សក្កាយទិដ្ឋិ ១ សក្កាយវត្ថុកសស្សតទិដ្ឋិ ១ សក្កាយវត្ថុកឧច្ឆេទទិដ្ឋិ ១ អន្តគ្គាហិកទិដ្ឋិ ១ បុព្វន្តានុទិដ្ឋិ ១ អបរន្តានុទិដ្ឋិ ១ សញ្ញោជនិកទិដ្ឋិ ១ ទិដ្ឋិដែល​ជាប់ដោយ​មានះថាអញ ១ ទិដ្ឋិដែល​ជាប់ដោយ​មានះថារបស់​​អញ ១ អត្តវាទប្បដិសំយុត្តទិដ្ឋិ ១ លោកវាទប្បដិសំយុត្តទិដ្ឋិ ១ ភវទិដ្ឋិ ១ វិភវទិដ្ឋិ ១ នេះ ទិដ្ឋិ ១៦ យ៉ាង។

[១៤] ការប្រកាន់ស្អិតនៃអស្សាទទិដ្ឋិ ដោយអាការ​ប៉ុន្មានយ៉ាង ការប្រកាន់​ស្អិតនៃ​អត្តានុទិដ្ឋិ ដោយ​អាការប៉ុន្មាន​យ៉ាង ការប្រកាន់​ស្អិតនៃមិច្ឆាទិដ្ឋិ ដោយអាការ​ប៉ុន្មាន​យ៉ាង ការប្រកាន់​ស្អិតនៃ​សក្កាយទិដ្ឋិ ដោយ​អាការ​ប៉ុន្មានយ៉ាង ការប្រកាន់​ស្អិតនៃ​សក្កាយវត្ថុកសស្សតទិដ្ឋិ ដោយ​អាការប៉ុន្មាន​យ៉ាង ការប្រកាន់​ស្អិតនៃ​សក្កាយវត្ថុក​ឧច្ឆេទទិដ្ឋិ ដោយ​អាការប៉ុន្មាន​យ៉ាង ការប្រកាន់​ស្អិតនៃ​អន្តគ្គាហិកទិដ្ឋិ ដោយ​អាការ​ប៉ុន្មាន​​យ៉ាង ការប្រកាន់​ស្អិតនៃ​បុព្វន្តានុទិដ្ឋិ ដោយអាការ​ប៉ុន្មានយ៉ាង ការប្រកាន់​ស្អិត​នៃ​អបរន្តានុទិដ្ឋិ ដោយ​អាការ​ប៉ុន្មានយ៉ាង ការប្រកាន់​ស្អិត​នៃ​សញ្ញោជនិកទិដ្ឋិ​ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការប្រកាន់​ស្អិតនៃទិដ្ឋិ​ដែលជាប់​ដោយមានះ​ថាអញ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការប្រកាន់​ស្អិតនៃទិដ្ឋិ​ដែលជាប់​ដោយមានះ​ថារបស់​អញ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការប្រកាន់​ស្អិតនៃ​អត្តវាទប្បដិសំយុត្តទិដ្ឋិ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​ប្រកាន់​ស្អិតនៃ​លោកវាទប្បដិសំយុត្តទិដ្ឋិ ដោយ​អាការ​ប៉ុន្មានយ៉ាង ការប្រកាន់​ស្អិតនៃ​ភវទិដ្ឋិ ដោយ​អាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃវិភវទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង។

[១៥] ការប្រកាន់ស្អិតនៃអស្សាទទិដ្ឋិ ដោយអាការ ៣៥ យ៉ាង ការប្រកាន់​ស្អិត​នៃ​អត្តានុទិដ្ឋិ ដោយ​អាការ ២០ យ៉ាង ការប្រកាន់ស្អិត​នៃមិច្ឆាទិដ្ឋិ ដោយ​អាការ ១០ យ៉ាង ការប្រកាន់​ស្អិត​នៃ​សក្កាយទិដ្ឋិ ដោយ​អាការ ២០ យ៉ាង ការប្រកាន់​ស្អិត​នៃ​សក្កាយ​វត្ថុកសស្សតទិដ្ឋិ ដោយ​អាការ ១៥ យ៉ាង ការប្រកាន់​ស្អិត​នៃ​សក្កាយវត្ថុកឧច្ឆេទទិដ្ឋិ ដោយ​​អាការ ៥ យ៉ាង ការប្រកាន់​ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិ ដោយ​អាការ ៥០ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​បុព្វន្តានុទិដ្ឋិ ដោយ​អាការ ១៨ យ៉ាង ការប្រកាន់​ស្អិត​នៃ​អបរន្តានុទិដ្ឋិ ដោយ​អាការ ៤៤ យ៉ាង ការប្រកាន់​ស្អិត​នៃ​សញ្ញោជនិកទិដ្ឋិ ដោយ​អាការ ១៨ យ៉ាង ការ​ប្រកាន់​ស្អិត​នៃទិដ្ឋិដែល​ជាប់ដោយ​មានះ ថាអញ ដោយ​អាការ ១៨ យ៉ាង ការប្រកាន់​ស្អិត​​នៃទិដ្ឋិដែល​ជាប់ដោយ​មានះ ថារបស់​​អញ ដោយ​អាការ ១៨ យ៉ាង ការប្រកាន់​ស្អិតនៃ​​អត្តវាទប្បដិសំយុត្តទិដ្ឋិ ដោយ​អាការ ២០ យ៉ាង ការប្រកាន់​ស្អិត​នៃ​លោកវាទប្បដិសំយុត្តទិដ្ឋិ ដោយ​អាការ ៨ យ៉ាង ការប្រកាន់​ស្អិតនៃ​ភវទិដ្ឋិ ដោយ​អាការ ១៩ យ៉ាង ការប្រកាន់​ស្អិត​នៃ​​វិភវទិដ្ឋិ ដោយ​អាការ ១៩ យ៉ាង។

អស្សាទទិដ្ឋិនិទ្ទេស ទី១

[១៦] ការប្រកាន់ស្អិតនៃ​អស្សាទទិដ្ឋិ​ដោយអាការ ៣៥ យ៉ាង តើដូចម្ដេច។ ទិដ្ឋិ ​គឺការ​ប្រកាន់ស្អិត និងការស្ទាប​អង្អែលថា សុខ និង​សោមនស្ស កើតឡើង​ព្រោះ​​អាស្រ័យ​រូប នេះឈ្មោះ​ថា អស្សាទៈ (តម្រេក) ចំពោះ​រូបនោះ ទិដ្ឋិ មិនមែន​អស្សាទៈ អស្សាទៈ​ក៏មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក អស្សាទៈ​ដោយឡែក ទិដ្ឋិណា និងអស្សាទៈ​ណា នេះ​លោក​ហៅថា អស្សាទទិដ្ឋិ អស្សាទទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ បុគ្គល​ដែលប្រកប​ដោយ​ទិដ្ឋិវិបត្តិ​នោះ ឈ្មោះថា​​ អ្នកវិបត្តិ​ព្រោះ​ទិដ្ឋិ បុគ្គល​ដែលវិបត្តិ​ព្រោះ​ទិដ្ឋិ គេមិនត្រូវ​សេពគប់ គេមិន​ត្រូវគប់រក គេមិន​ត្រូវចូលទៅ​អង្គុយជិតទេ ដំណើរ​នោះ​ព្រោះ​ហេតុអ្វី ព្រោះ​ថា ទិដ្ឋិរបស់​​បុគ្គលនោះ ជាធម្មជាតិ​ដ៏​លាមក ទិដ្ឋិណា រាគៈ​ណា រាគៈនោះ​មិនមែន​ទិដ្ឋិ ទិដ្ឋិក៏មិន​មែនរាគៈ ទិដ្ឋិដោយ​ឡែក រាគៈ​ដោយឡែក ទិដ្ឋិណា និងរាគៈ​ណា នេះ​ហៅថា ទិដ្ឋិរាគៈ បុគ្គល​ប្រកបដោយ​ទិដ្ឋិនោះផង ដោយរាគៈ​នោះផង ឈ្មោះថា ​អ្នក​ត្រេកអរ​ក្នុងទិដ្ឋិរាគៈ ទានដែល​បុគ្គលឲ្យ​ហើយ ដល់បុគ្គល​អ្នកត្រេកអរ​ក្នុងទិដ្ឋិរាគៈ ជា​ទានមិន​មានផល​ច្រើន មិនមាន​អានិសង្ស​ច្រើនទេ ដំណើរនោះ​ព្រោះ​ហេតុអ្វី ព្រោះ​ថា ទិដ្ឋិរបស់​​បុគ្គលនោះ ជាធម្មជាតិ​ដ៏​លាមក ជា​អស្សាទទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ បុរសបុគ្គល​ប្រកប​ដោយ​មិច្ឆាទិដ្ឋិ មានគតិ ២ យ៉ាង ​គឺនរក ១ កំណើត​តិរច្ឆាន ១ កាយកម្ម​ណា​បរិបូណ៌​ដោយទិដ្ឋិ ដែលបុរស​បុគ្គល​ប្រកប​ដោយមិច្ឆាទិដ្ឋិ កាន់យក​ហើយក្ដី វចីកម្ម​ណា មនោកម្ម​ណា បរិបូណ៌​ដោយទិដ្ឋិ ដែលបុរស​បុគ្គលកាន់​យកហើយ​ក្ដី ចេតនា​ណា​ក្ដី សេចក្ដី​ប្រាថ្នា​ណាក្ដី ការតម្កល់​ទុកណាក្ដី សង្ខារ​ទាំងឡាយ​ណាក្ដី (ដែលបុរស​បុគ្គល​ប្រកប​ដោយ​មិច្ឆាទិដិ្ឋកាន់​យកហើយ) ធម៌ទាំង​អស់នោះ រមែង​ប្រព្រឹត្តទៅ ដើម្បី​មិនជា​ទីប្រាថ្នា មិនជាទី​ត្រេកអរ មិនជាទី​ពេញចិត្ត មិនជា​ប្រយោជន៍ ដើម្បី​សេចក្ដីទុក្ខ ដំណើរ​នោះ​ព្រោះ​ហេតុអ្វី ព្រោះ​ថា ទិដ្ឋិរបស់​​បុគ្គលនោះ ជាធម្មជាតិ​ដ៏​លាមក ប្រៀប​ដូច​ពូជស្ដៅ​ក្ដី ពូជននោងព្រៃ​ក្ដី ពូជឃ្លោកល្វីង​ក្ដី ដែលគេដាំ​ក្នុងផែនដី​សើម រមែង​ជញ្ជក់​យករស​ផែនដីណា​ក្ដី ជញ្ជក់យក​រសទឹកណាក្ដី ពូជទាំង​អស់នោះ រមែងប្រព្រឹត្ត​ទៅដើម្បីល្វីង ដើម្បីក្រពុល ដើម្បីមិន​ឆ្ងាញ់ពិសា ដំណើរនោះ​ព្រោះ​ហេតុអ្វី ព្រោះ​ថា ពូជឈើនោះ ជាវត្ថុ​ដ៏​អាក្រក់ មានឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ដូចជា​កាយកម្ម​ណា បរិបូណ៌​ដោយទិដ្ឋិ ដែលបុរស​បុគ្គល​ប្រកបដោយ​មិច្ឆាទិដ្ឋិ​កាន់យក​ហើយក្ដី វចីកម្ម​ណា មនោកម្មណា បរិបូណ៌​ដោយទិដ្ឋិ ដែលបុរស​បុគ្គលប្រកប​ដោយ​មិច្ឆាទិដ្ឋិ កាន់​យកហើយ​ក្ដី ចេតនាណា​ក្ដី សេចក្ដី​ប្រាថ្នាណាក្ដី ការតម្កល់​ទុកណាក្ដី សង្ខារ​ទាំងឡាយ​ណាក្ដី (ដែលបុរស​បុគ្គលប្រកប​ដោយមិច្ឆាទិដិ្ឋ​កាន់យក​ហើយ) ធម៌ទាំង​អស់នោះ រមែង​ប្រព្រឹត្ត​ទៅដើម្បី​មិនជាទី​ប្រាថ្នា មិនជាទី​ត្រេកអរ មិនជា​ទីពេញចិត្ត មិនជា​ប្រយោជន៍ ដើម្បី​សេចក្ដីទុក្ខ ដំណើរនោះ​ព្រោះ​ហេតុអ្វី ព្រោះ​ថា ទិដ្ឋិរបស់​​បុគ្គលនោះ ជាធម្មជាតិ​ដ៏​លាមក ជា​អស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បានខាងទិដ្ឋិ ដំណើរ​គឺទិដ្ឋិ ញៀតស្បាត​គឺទិដ្ឋិ។បេ។ ការប្រកាន់​ស្អិត និងការស្ទាប​អង្អែល​គឺទិដ្ឋិ។

[១៧] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែលថា សុខ និង​សោមនស្សកើត​ឡើង ព្រោះ​​អាស្រ័យ​វេទនា ព្រោះ​អាស្រ័យ​សញ្ញា ព្រោះ​អាស្រ័យ​សង្ខារទាំងឡាយ ព្រោះ​​អាស្រ័យ​វិញ្ញាណ ព្រោះ​អាស្រ័យ​ចក្ខុ ព្រោះ​អាស្រ័យ​សោតៈ ព្រោះ​អាស្រ័យ​ឃានៈ ព្រោះ​អាស្រ័យ​ជិវ្ហា ព្រោះ​​អាស្រ័យ​កាយ ព្រោះ​អាស្រ័យ​ចិត្ត ព្រោះ​អាស្រ័យ​រូប ព្រោះ​អាស្រ័យ​សទ្ទៈ ព្រោះ​អាស្រ័យ​​គន្ធៈ ព្រោះ​​អាស្រ័យរសៈ ព្រោះ​​អាស្រ័យ​ផោដ្ឋព្វៈ ព្រោះ​អាស្រ័យ​ធម្មារម្មណ៍ ព្រោះ​អាស្រ័យ​ចក្ខុវិញ្ញាណ ព្រោះ​អាស្រ័យ​សោតវិញ្ញាណ ព្រោះ​អាស្រ័យ​ឃានវិញ្ញាណ ព្រោះ​អាស្រ័យ​ជិវ្ហាវិញ្ញាណ ព្រោះ​អាស្រ័យ​កាយវិញ្ញាណ ព្រោះ​​អាស្រ័យ​មនោវិញ្ញាណ ព្រោះ​អាស្រ័យ​ចក្ខុសម្ផ័ស្ស ព្រោះ​​អាស្រ័យ​សោតសម្ផ័ស្ស ព្រោះ​​អាស្រ័យ​ឃានសម្ផ័ស្ស ព្រោះ​​អាស្រ័យ​ជិវ្ហាសម្ផ័ស្ស ព្រោះ​​អាស្រ័យ​កាយសម្ផ័ស្ស ព្រោះ​​អាស្រ័យ​មនោសម្ផ័ស្ស ព្រោះ​​អាស្រ័យវេទនា​ដែលកើតអំពី​ចក្ខុសម្ផ័ស្ស ព្រោះ​​អាស្រ័យ​វេទនា​ដែលកើត​អំពី​សោតសម្ផ័ស្ស ព្រោះ​​អាស្រ័យ​វេទនា​ដែលកើត​អំពី​ឃានសម្ផ័ស្ស ព្រោះ​​អាស្រ័យ​វេទនា​ដែល​កើតអំពី​ជិវ្ហាសម្ផ័ស្ស ព្រោះ​​អាស្រ័យ​វេទនា​ដែលកើត​អំពី​កាយសម្ផ័ស្ស ព្រោះ​​អាស្រ័យ​វេទនា​ដែល​កើតអំពី​មនោសម្ផ័ស្ស នេះជា​អស្សាទៈ ចំពោះ​វេទនា​ដែលកើត​អំពី​មនោសម្ផ័ស្ស ទិដ្ឋិមិន​​មែន​អស្សាទៈ អស្សាទៈ​ក៏មិនមែន​ទិដ្ឋិ ទិដ្ឋិដោយ​ឡែក អស្សាទៈ​ដោយឡែក ទិដ្ឋិណា និង​អស្សាទៈ​ណា នេះលោក​ហៅថា អស្សាទទិដ្ឋិ អស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ បុគ្គល​ប្រកបដោយ​ទិដ្ឋិវិបត្តិនោះ ឈ្មោះថា អ្នកវិបត្តិ​ព្រោះ​ទិដ្ឋិ បុគ្គល​ដែលវិបត្តិ​ព្រោះ​ទិដ្ឋិ គេមិន​ត្រូវសេពគប់ គេមិន​ត្រូវគប់រក គេមិនត្រូវ​ចូលទៅអង្គុយ​ជិតទេ ដំណើរនោះ ព្រោះ​​ហេតុអ្វី ព្រោះ​ថា ទិដ្ឋិរបស់​​បុគ្គលនោះ ជាធម្មជាតិ​ដ៏​លាមក ទិដ្ឋិណា រាគៈណា រាគៈ​នោះ មិន​មែនទិដ្ឋិ ទិដ្ឋិក៏មិន​មែនរាគៈ ទិដ្ឋិដោយ​ឡែក រាគៈ​ដោយឡែក ទិដ្ឋិណា និង​រាគៈណា នេះលោក​ហៅថា ទិដ្ឋិរាគៈ បុគ្គល​ប្រកបដោយ​ទិដ្ឋិនោះផង ដោយរាគៈ​នោះ​ផង ឈ្មោះថា​អ្នកត្រេកអរ​ក្នុងទិដ្ឋិរាគៈ ទានដែល​ទាយកឲ្យ​ហើយដល់​បុគ្គលអ្នក​ត្រេកអរ​ក្នុងទិដ្ឋិរាគៈ ជាទាន​មិនមាន​ផលច្រើន មិនមាន​អានិសង្ស​ច្រើនទេ ដំណើរ​នោះ ព្រោះ​​ហេតុអ្វី ព្រោះ​ថា ទិដ្ឋិរបស់​​បុគ្គលនោះ ជាធម្មជាតិ​ដ៏​លាមក ជា​អស្សាទទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ បុរសបុគ្គល​ប្រកបដោយ​មិច្ឆាទិដ្ឋិ មានគតិ ២ យ៉ាង ​គឺនរក ១ កំណើត​តិរច្ឆាន ១ កាយកម្ម​ណា បរិបូណ៌​ដោយទិដ្ឋិ ដែលបុរស​បុគ្គលប្រកប​ដោយ​មិច្ឆាទិដ្ឋិ កាន់យក​ហើយ​ក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌​ដោយទិដ្ឋិ ដែលបុរស​បុគ្គលកាន់​យក​ហើយក្ដី ចេតនាណាក្ដី សេចក្ដី​ប្រាថ្នាណាក្ដី ការតម្កល់​ទុកណាក្ដី សង្ខារ​ទាំងឡាយ​ណាក្ដី (ដែលបុរស​បុគ្គលប្រកប​ដោយមិច្ឆាទិដិ្ឋ​កាន់យក​ហើយ) ធម៌ទាំង​អស់នោះ ​ប្រព្រឹត្តទៅ​ដើម្បី​មិនជាទី​ប្រាថ្នា មិនជាទី​ត្រេកអរ មិនជាទី​ពេញចិត្ត មិនជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ ដំណើរនោះ​ព្រោះ​ហេតុអ្វី ព្រោះ​ថា ទិដ្ឋិរបស់​​បុគ្គលនោះ ជាធម្មជាតិ​ដ៏​លាមក ប្រៀបដូច​ពូជស្ដៅក្ដី ពូជននោង​ព្រៃក្ដី ពូជឃ្លោកល្វីង​ក្ដី ដែលគេដាំ​ក្នុងផែនដី​សើម រមែង​ជញ្ជក់យក​រសផែនដី​ណាក្ដី ជញ្ជក់យក​រសទឹកណាក្ដី ពូជទាំង​អស់នោះ រមែង​ប្រព្រឹត្តទៅ​ដើម្បីល្វីង ដើម្បីក្រពុល ដើម្បីមិន​ឆ្ងាញ់ពិសា ដំណើរនោះ ព្រោះ​ហេតុអ្វី ព្រោះ​ថា ពូជឈើនោះ ជាវត្ថុដ៏​អាក្រក់ មានឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ដូចជា​កាយកម្មណា បរិបូណ៌​ដោយទិដ្ឋិ ដែលបុរស​បុគ្គលប្រកប​ដោយមិច្ឆាទិដ្ឋិ​ កាន់យក​ហើយក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌​ដោយទិដ្ឋិ ដែលបុរស​បុគ្គលប្រកប​ដោយ​មិច្ឆាទិដ្ឋិ កាន់យក​ហើយក្ដី ចេតនាណាក្ដី សេចក្ដីប្រាថ្នា​ណាក្ដី ការតម្កល់​ទុកណាក្ដី សង្ខារ​ទាំងឡាយ​ណាក្ដី (ដែលបុរស​បុគ្គលប្រកប​ដោយមិច្ឆាទិដិ្ឋ​ កាន់យក​ហើយ) ធម៌ទាំង​អស់​នោះ រមែងប្រព្រឹត្ត​ទៅ ដើម្បីមិន​ជាទីប្រាថ្នា មិនជា​ទីត្រេកអរ មិនជាទី​ពេញចិត្ត មិនជា​ប្រយោជន៍ ដើម្បី​សេចក្ដីទុក្ខ ដំណើរនោះ ព្រោះ​ហេតុអ្វី ព្រោះ​ថា ទិដ្ឋិរបស់​​បុគ្គល​នោះ ជាធម្មជាតិ​ដ៏​លាមក ជា​អស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បានខាង​ទិដ្ឋិ ដំណើរ​គឺទិដ្ឋិ ញៀតស្បាត​គឺទិដ្ឋិ។បេ។ ការប្រកាន់ស្អិត និងការស្ទាប​អង្អែល​គឺទិដ្ឋិ ការប្រកបព្រម​នៃចិត្ត​ដែលត្រូវ​កិលេស​រួបរឹត ​គឺមិច្ឆាទិដ្ឋិ ជា​អស្សាទទិដ្ឋិ ដោយ​អាការ ១៨ យ៉ាងនេះឯង។

[១៨] សំយោជនៈផង ទិដ្ឋិផងក៏មាន សំយោជនៈ​មិនមែន​ទិដ្ឋិក៏មាន។ សំយោជនៈ​ផង ទិដ្ឋិផង តើដូចម្ដេច​ខ្លះ។ សក្កាយទិដ្ឋិ​បរាមាសៈ  និង​សក្កាយទិដ្ឋិ​សីលព្វតបរាមាសៈ ទាំងនេះ ឈ្មោះថា សំយោជនៈ​ផង ទិដ្ឋិផង។ សំយោជនៈ​មិនមែនទិដ្ឋិ តើដូចម្ដេច​ខ្លះ។ កាមរាគសំយោជនៈ បដិឃសំយោជនៈ មានសំយោជនៈ វិចិកិច្ឆាសំយោជនៈ ភវរាគសំយោជនៈ ឥស្សាសំយោជនៈ មច្ឆរិយសំយោជនៈ អនុសយសំយោជនៈ អវិជ្ជាសំយោជនៈ ទាំងនេះ​ឈ្មោះថា សំយោជនៈ​មិនមែនទិដ្ឋិ។ នេះឯង​ការប្រកាន់ស្អិត​នៃអស្សាទទិដ្ឋិ ដោយអាការ ៣៥។

អត្តានុទិដ្ឋិនិទ្ទេស ទី២

[១៩] ការប្រកាន់ស្អិតនៃអត្តានុទិដ្ឋិ ដោយអាការ ២០ យ៉ាង តើដូចម្ដេចខ្លះ។  បុថុជ្ជន​ក្នុងលោក​នេះ ជាអ្នក​មិនចេះដឹង មិនបាន​ជួបប្រទះ​នឹងពួក​ព្រះអរិយៈ មិនឈ្លាស​វៃ​ក្នុងធម៌​របស់​ព្រះអរិយៈ មិនបាន​ហាត់ចិត្តក្នុងធម៌​របស់​ព្រះអរិយៈ មិនឈ្លាស​វៃចំពោះ​ធម៌របស់​សប្បុរស មិនបានហាត់​ចិត្តក្នុងធម៌​របស់​សប្បុរស ពិចារណា​ឃើញរូបថាជា​​ខ្លួន​ ១ ពិចារណា​ឃើញខ្លួន​​​ថាមានរូប ១ ពិចារណា​ឃើញរូប​ថា​មានក្នុង​ខ្លួន​ ១ ពិចារណា​​ឃើញខ្លួន​​ថាមានក្នុងរូប ១ ពិចារណា​ឃើញវេទនា [ញែកចេញជា ៤ ដូចរូប​ខាងដើម​នោះដែរ។]… សញ្ញា [ញែក​ចេញជា ៤ ដូចរូប​ខាងដើមនោះ​ដែរ។]… សង្ខារ​ទាំងឡាយ [ញែក​ចេញជា ៤ ដូចរូប​ខាងដើម​នោះដែរ។]… ពិចារណា​​​ឃើញវិញ្ញាណ​ថាជាខ្លួន​ ១ ពិចារណា​ឃើញខ្លួន​ថា​មានវិញ្ញាណ ១ ពិចារណា​ឃើញវិញ្ញាណ​ថាមានក្នុងខ្លួន​ ១ ពិចារណា​ឃើញខ្លួន​ថា​មានក្នុងវិញ្ញាណ ១ (នេះការ​ប្រកាន់ស្អិត​នៃអត្តានុទិដ្ឋិ ដោយ​អាការ ២០ យ៉ាង)។

[២០] បុគ្គលពិចារណាឃើញរូបថាជាខ្លួន​ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​បឋវីកសិណ ថាជាខ្លួន​ ​ណា ជាបឋវីកសិណ នោះ​​គឺអញ ណា​ជាអញ នោះ ​គឺបឋវីកសិណ ឈ្មោះថា​ពិចារណា​ឃើញ​បឋវីកសិណ​ និងខ្លួន​ ថាមិនមែន​ពីរ ​គឺតែមួយ ប្រៀបដូច​ប្រទីប​ប្រេងដែល​ឆេះឡើង មាន​អណ្ដាតភ្លើង​ណា នោះ​គឺរស្មី ណាជារស្មី នោះ​ក៏​គឺ​អណ្ដាតភ្លើង ឈ្មោះថា ពិចារណា​ឃើញអណ្ដាត​ភ្លើង និងរស្មី ថាមិន​មែនពីរ មានឧបមា​ដូចម្ដេច​​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​បឋវីកសិណ​ថា​ជាខ្លួន​ថា ធម្មជាត​ណាជា​បឋវីកសិណ សភាពនោះ​​គឺអញ សភាពណា​ជាអញ ធម្មជាត​នោះ​​គឺបឋវីកសិណ ឈ្មោះថា​ពិចារណា​ឃើញបឋវីកសិណ និងខ្លួន​ ថាមិនមែនពីរ ​គឺតែមួយ ការប្រកាន់ស្អិត និងការស្ទាប​​អង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុក៏មាន​​មែន​ទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា  និង​វត្ថុណា នេះឈ្មោះ​ថា​អត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ១ អត្តានុទិដ្ឋិ​ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ បុរសបុគ្គល​ប្រកបដោយ​អត្តានុទិដ្ឋិ មានគតិ ២ យ៉ាង។បេ។ នេះឈ្មោះថា​សំយោជនៈ មិនមែនទិដ្ឋិ បុគ្គលក្នុង​លោកនេះ ពិចារណា​ឃើញ​អាបោកសិណ តេជោកសិណ វាយោកសិណ នីលកសិណ បីតកសិណ លោហិតកសិណ ឱទាតកសិណ ថាជាខ្លួន​ ថាធម្មជាត​ណាជាឱទាតកសិណ សភាពនោះ​​គឺអញ សភាពណា​ជាអញ ធម្មជាតនោះ​​គឺឱទាតកសិណ ឈ្មោះថា ពិចារណា​ឃើញ​ឱទាតកសិណ និងខ្លួន​ ថាមិនមែនពីរ ប្រៀបដូច​ប្រទីបប្រេង​​ដែលឆេះ​ឡើង មានអណ្ដាតភ្លើងណា សភាពនោះ​ក៏​គឺរស្មី សភាពណា​ជារស្មី ធម្មជាតិនោះ​គឺអណ្ដាត​ភ្លើង ឈ្មោះថា​ពិចារណា​ឃើញអណ្ដាត​ភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមា​​ដូចម្ដេច​មិញ មានឧបមេយ្យ​ដូចជាបុគ្គលខ្លះ​ក្នុងលោកនេះ។បេ។ ឈ្មោះថា​ពិចារណា​ឃើញ​ឱទាតកសិណ និងខ្លួន​ ថាមិនមែនពីរ ការប្រកាន់ស្អិត​ និងការស្ទាប​​អង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុក៏មាន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះ​ថា អត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះឈ្មោះថា​សំយោជនៈ មិនមែនទិដ្ឋិ បុគ្គល​ពិចារណា​ឃើញរូប ថាជាខ្លួន​ យ៉ាងនេះ​ឯង។

[២១] បុគ្គលពិចារណាឃើញខ្លួន​ ថាមានរូប តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញវេទនា សញ្ញា សង្ខារ និង​វិញ្ញាណ ថាជាខ្លួន​ បុគ្គលនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯងជា​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះឯង​មានរូប ព្រោះ​រូប​នេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ថាមានរូប ប្រៀបដូច​ដើមឈើ​បរិបូណ៌​ដោយម្លប់ បុរស​គប្បីពោល​ចំពោះ​ដើមឈើ​នោះ​យ៉ាងនេះថា នេះដើមឈើ នេះម្លប់ឈើ ដើមឈើ ដោយ​ឡែក ម្លប់ដោយ​ឡែក តែដើមឈើ​នោះឯង​មានម្លប់ ព្រោះ​ម្លប់នេះ ឈ្មោះថា ពិចារណា​ឃើញ​ដើមឈើ​ថាមានម្លប់ មានឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញវេទនា សញ្ញា សង្ខារ និង​វិញ្ញាណ ថាជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងជាខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះ​ឯង​មានរូប ព្រោះ​រូបនេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ថាមានរូប ការប្រកាន់ស្អិត​ និងការ​ស្ទាប​អង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុក៏មិន​មែនទិដ្ឋិ ទិដ្ឋិដោយ​ឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជា​រូបវត្ថុកៈ​ទី ២ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះឈ្មោះថា សំយោជនៈ​​មិនមែនទិដ្ឋិ បុគ្គល​ពិចារណា​ឃើញខ្លួន​ថាមានរូប យ៉ាងនេះឯង។

[២២] បុគ្គលពិចារណាឃើញរូប ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន​ បុគ្គលនោះ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯង​ជាខ្លួន​របស់​អញ ឯរូបនេះ (ក៏មាន) ក្នុងខ្លួន​នេះដែរ ឈ្មោះថា​ពិចារណា​ឃើញរូប​ថាមាន​ក្នុងខ្លួន​ ប្រៀបដូចផ្កា​ដែល​បរិបូណ៌​ដោយក្លិន បុរស​គប្បី​ពោល​​ចំពោះ​ផ្កានោះ​យ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិន​ដោយឡែក តែក្លិន​នោះ​ឯង (មាន) ក្នុងផ្កានេះ ឈ្មោះថា​ពិចារណា​ឃើញក្លិន​ថាមាន​ក្នុងផ្កា មាន​ឧបមា​​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​វេទនា សញ្ញា សង្ខារ និង​វិញ្ញាណ ថាជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះ​ឯង​ជាខ្លួន​របស់​អញ ឯរូបនេះ (ក៏មាន) ក្នុងខ្លួន​នេះដែរ ឈ្មោះថា​ពិចារណា​ឃើញរូប​ថាមាន​ក្នុង​ខ្លួន​ ការប្រកាន់ស្អិត និងការស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុក៏មិនមែន​ទិដ្ឋិ។បេ។ នេះឈ្មោះ​ថា អត្តានុទិដ្ឋិ ជា​រូបវត្ថុកៈ​ទី ៣ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជា​ទិដ្ឋិវិបត្តិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញរូប​ថាមានក្នុង​ខ្លួន​ យ៉ាងនេះឯង។

[២៣] បុគ្គលពិចារណាឃើញខ្លួន​ ថាមានក្នុងរូប តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន​ បុគ្គលនោះ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងជាខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះឯង (មាន) ក្នុង​រូបនេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​ក្នុងរូប ប្រៀបដូច​កែវមណី​ដែលគេ​ដាក់ក្នុងដប បុរស​គប្បីពោល​ចំពោះកែវមណី​នោះ​យ៉ាងនេះថា នេះកែវមណី នេះដប កែវមណី​ដោយ​ឡែក ដបដោយឡែក តែកែវមណីនោះ​ឯងមានក្នុង​ដបនេះ ឈ្មោះថា​ពិនិត្យ​ឃើញ​កែវមណី​ថាមាន​ក្នុងដប មានឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ​ថាជាខ្លួន​ បុគ្គលនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯង​ជាខ្លួន​របស់​អញ តែខ្លួន​របស់​​អញ​នោះឯង (មាន) ក្នុងរូបនេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​ក្នុងរូប ការប្រកាន់​ស្អិត និងការ​ស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិមិនមែន​វត្ថុ វត្ថុក៏មិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជារូបវត្ថុកៈ​ទី ៤ អត្តានុទិដ្ឋិ​ជា​មិច្ឆាទិដ្ឋិ ជា​ទិដ្ឋិវិបត្តិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​ខ្លួន​ ថាមាន​ក្នុងរូប យ៉ាងនេះឯង។

[២៤] បុគ្គលពិចារណាឃើញវេទនា ថាជាខ្លួន​ ដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​វេទនា​ដែលកើត​អំពី​ចក្ខុសម្ផ័ស្ស វេទនា​ដែលកើត​អំពី​សោតសម្ផ័ស្ស វេទនា​ដែលកើត​អំពី​ឃានសម្ផ័ស្ស វេទនា​ដែលកើត​អំពី​ជិវ្ហាសម្ផ័ស្ស វេទនា​ដែលកើត​អំពី​កាយសម្ផ័ស្ស វេទនា​ដែលកើត​អំពី​មនោសម្ផ័ស្ស ថាជាខ្លួន​ ថាធម្មជាតិ​ណា ជាវេទនា​ដែល​កើត​អំពី​មនោសម្ផ័ស្ស សភាព​នោះ​គឺអញ សភាពណា​ជាអញ ធម្មជាតិនោះ​គឺវេទនា​ដែលកើត​អំពី​មនោសម្ផ័ស្ស ឈ្មោះថា​ពិចារណា​ឃើញ​នូវវេទនា ដែលកើត​អំពី​មនោសម្ផ័ស្ស​ផង ​នូវខ្លួន​ផង ថាមិនមែនពីរ ប្រៀបដូច​ប្រទីប​ប្រេងដែល​ឆេះឡើង មាន​អណ្ដាត​ភ្លើងណា សភាពនោះ​ជារស្មី សភាពណា​ជារស្មី ធម្មជាតិ​នោះ​​គឺអណ្ដាតភ្លើង ឈ្មោះថា​ពិចារណា​ឃើញអណ្ដាត​ភ្លើង និងរស្មី ថាមិន​មែនពីរ មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​វេទនា​ដែលកើត​អំពី​មនោសម្ផ័ស្ស ថាជាខ្លួន​ ថាធម្មជាតិ​ណា ជាវេទនា​ដែលកើត​អំពី​មនោសម្ផ័ស្ស សភាព​នោះ​គឺអញ សភាព​ណាជាអញ ធម្មជាតិ​នោះ​គឺវេទនា ដែល​កើតអំពី​មនោសម្ផ័ស្ស ឈ្មោះថា​ពិចារណា​ឃើញ​នូវវេទនា ដែលកើត​អំពី​មនោសម្ផ័ស្ស​ផង ​នូវខ្លួន​ផង ថាមិន​មែនពីរ ការប្រកាន់​ស្អិត និងការស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ ឯវត្ថុ​ក៏មិនមែន​​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និង​វត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនា​វត្ថុកៈ​ទី ១ អត្តានុទិដ្ឋិ​ជាមិច្ឆាទិដ្ឋិ ជា​ទិដ្ឋិវិបត្តិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​វេទនា ថាជាខ្លួន​ យ៉ាងនេះ​ឯង។

[២៥] បុគ្គលពិចារណាឃើញខ្លួន ថាមានវេទនា តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន​ បុគ្គលនោះ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ជាខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះឯង​ មានវេទនា​ ព្រោះ​​វេទនានេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន ថាមាន​វេទនា ប្រៀប​ដូចដើមឈើ​ដែល​បរិបូណ៌​​ដោយម្លប់ បុរស​គប្បីពោល​ចំពោះ​ដើមឈើ​នោះ​យ៉ាងនេះថា នេះ​ដើមឈើ នេះម្លប់ ដើមឈើ​ដោយឡែក ម្លប់ដោយ​ឡែក តែដើមឈើ​នោះឯង​មានម្លប់ ព្រោះ​ម្លប់​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ដើមឈើ​ថាមានម្លប់ មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន​ បុគ្គលនោះ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯង​ជាខ្លួន​របស់​អញ តែខ្លួន​របស់​​អញនោះ​ឯង មានវេទនា ព្រោះ​វេទនា​នេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន ថាមាន​វេទនា ការប្រកាន់ស្អិត និងការ​ស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែនវត្ថុ ឯវត្ថុ​ក៏មិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនា​វត្ថុកៈ​ទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញខ្លួន​ ថាមាន​វេទនា យ៉ាងនេះ​ឯង។

[២៦] បុគ្គលពិចារណាឃើញវេទនា​ ថាមានក្នុងខ្លួន​ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោក​នេះ ពិចារណា​ឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន​ បុគ្គលនោះ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯង​ជាខ្លួន​របស់​អញ ឯវេទនានេះ (ក៏មាន) ក្នុងខ្លួន​នេះ​ដែរ ឈ្មោះថា​ពិចារណា​ឃើញវេទនា​ថាមាន​ក្នុងខ្លួន​ ប្រៀបដូច​ផ្កាឈើ​ដែលបរិបូណ៌​ដោយ​ក្លិន បុរស​គប្បីពោល​ចំពោះ​ផ្កាឈើនោះ​យ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កា​ដោយឡែក ក្លិនដោយ​ឡែក តែក្លិននោះ​ឯងក៏មាន​ក្នុងផ្កានេះ ឈ្មោះថា​ពិចារណា​ឃើញក្លិន​ថាមាន​ក្នុងផ្កា មានឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ ក្នុង​លោកនេះ ពិចារណា​ឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូបថា​ជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ជាខ្លួន​របស់​អញ ឯវេទនានេះ (ក៏មាន) ក្នុងខ្លួន​នេះដែរ ឈ្មោះថា ពិចារណា​ឃើញវេទនា​ថាមាន​ក្នុងខ្លួន​ ការប្រកាន់ស្អិត និងការស្ទាប​អង្អែល ឈ្មោះថា ទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ ទាំងវត្ថុ​ក៏មិនមែន​ទិដ្ឋិ។បេ។ នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនា​វត្ថុកៈ​ទី ៣ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ ជា​ទិដ្ឋិវិបត្តិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញវេទនា ថាមាន​ក្នុងខ្លួន​ យ៉ាងនេះ​ឯង។

[២៧] បុគ្គលពិចារណាឃើញខ្លួន​ ថាមាន​ក្នុងវេទនា តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោក​នេះ ពិចារណា​ឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន​ បុគ្គលនោះ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯង​ជាខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះឯង (មាន) ក្នុងវេទនា​នេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​ក្នុងវេទនា ប្រៀបដូច។បេ។ ឈ្មោះ​ថា​ពិចារណា​ឃើញ​កែវមណី ថាមាន​ក្នុងដប មានឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជា​ខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯង​ជាខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះ​ឯង (មាន) ក្នុងវេទនា​នេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​ក្នុងវេទនា ការ​ប្រកាន់​ស្អិត និងការ​ស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ ទាំងវត្ថុ​ក៏មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយ​ឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនា​វត្ថុកៈ​ទី ៤ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ ជា​ទិដ្ឋិវិបត្តិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​​ឃើញខ្លួន​ ថាមាន​ក្នុងវេទនា យ៉ាងនេះឯង។

[២៨] បុគ្គលពិចារណាឃើញសញ្ញា ថាជាខ្លួន​ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោក​នេះ ពិចារណា​ឃើញសញ្ញា​ដែលកើត​អំពី​ចក្ខុសម្ផ័ស្ស សញ្ញា​ដែលកើត​អំពី​សោតសម្ផ័ស្ស សញ្ញា​ដែលកើត​អំពី​ឃានសម្ផ័ស្ស សញ្ញា​ដែលកើត​អំពី​ជិវ្ហាសម្ផ័ស្ស សញ្ញា​ដែលកើត​អំពី​កាយសម្ផ័ស្ស សញ្ញា​ដែលកើត​អំពី​មនោសម្ផ័ស្ស​ថាជាខ្លួន​ ថា​សញ្ញាណា​ដែលកើត​អំពី​មនោសម្ផ័ស្ស សភាព​នោះ​គឺអញ សភាព​ណាជាអញ ធម្មជាតិ​នោះ​គឺសញ្ញា​ដែលកើត​អំពី​មនោសម្ផ័ស្ស ឈ្មោះថា​ពិចារណា​ឃើញ​នូវសញ្ញា​ដែលកើត​អំពី​មនោសម្ផ័ស្ស​ផង ​នូវ​ខ្លួន​ផង ថាមិន​មែនពីរ ប្រៀបដូច​ប្រទីប​ប្រេងដែល​ឆេះឡើង មាន​អណ្ដាត​ភ្លើងណា សភាព​នោះក៏​គឺរស្មី សភាព​ណាជារស្មី ធម្មជាតិ​នោះក៏​គឺអណ្ដាត​ភ្លើង ឈ្មោះថា​ពិចារណា​ឃើញ​អណ្ដាតភ្លើង និងរស្មី ថាមិន​មែនពីរ មានឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​នូវសញ្ញា​ដែល​កើត​អំពី​មនោសម្ផ័ស្ស ថាជាខ្លួន​ ថាសញ្ញា​ណាដែល​កើតអំពី​មនោសម្ផ័ស្ស សភាព​នោះ​គឺអញ សភាព​ណាជាអញ ធម្មជាតិ​នោះ​គឺសញ្ញា​ដែលកើត​អំពី​មនោសម្ផ័ស្ស ឈ្មោះថា​ពិចារណា​ឃើញសញ្ញា​ដែលកើត​អំពី​មនោសម្ផ័ស្ស​ផង ​នូវខ្លួន​ផង ថាមិន​មែនពីរ ការ​ប្រកាន់​​ស្អិត និងការ​ស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ ទាំងវត្ថុ​ក៏មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជា​សញ្ញាវត្ថុកៈ​ទី ១ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែនទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​សញ្ញា​ថាជាខ្លួន​ យ៉ាងនេះឯង។

[២៩] បុគ្គលពិចារណាឃើញខ្លួន​ថាមានសញ្ញា តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុង​លោកនេះ ពិចារណា​ឃើញសង្ខារ វិញ្ញាណ រូប និង​វេទនា​ថាជាខ្លួន​ បុគ្គលនោះ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯង​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះឯង ​មានសញ្ញា ព្រោះ​​សញ្ញានេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​សញ្ញា ប្រៀប​ដូច​ដើមឈើ​ដែល​បរិបូណ៌​ដោយម្លប់ បុរស​គប្បីពោល​ចំពោះ​ដើមឈើ​នោះ យ៉ាងនេះថា នេះ​ដើមឈើ នេះម្លប់ ដើមឈើ​ដោយឡែក ម្លប់ដោយ​ឡែក តែដើមឈើ​នេះឯង​មានម្លប់ ព្រោះ​​ម្លប់នេះ ឈ្មោះថា​ពិចារណា​ឃើញ​ដើមឈើ ថាមាន​ម្លប់ មានឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញសង្ខារ វិញ្ញាណ រូប និង​វេទនា​ថាជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯង​ជាខ្លួន​របស់​អញ តែខ្លួន​របស់​​អញ​នោះឯង​មានសញ្ញា ព្រោះ​​សញ្ញានេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​សញ្ញា ការប្រកាន់​ស្អិត និងការ​ស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ ទាំងវត្ថុ​ក៏មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និង​វត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជា​សញ្ញាវត្ថុកៈ​ទី ២ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញខ្លួន​ ថាមាន​សញ្ញា យ៉ាងនេះ​ឯង។

[៣០] បុគ្គលពិចារណាឃើញសញ្ញា ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោក​នេះ ពិចារណា​ឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន​ បុគ្គលនោះ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងខ្លួន​របស់​អញ ឯសញ្ញានេះ (ក៏មាន) ក្នុងខ្លួន​នេះ​ដែរ ឈ្មោះថា​ពិចារណា​ឃើញសញ្ញា​ថាមាន​ក្នុងខ្លួន​ ប្រៀបដូច​ផ្កាដែល​បរិបូណ៌​ដោយក្លិន បុរស​គប្បីពោល​ចំពោះ​ផ្កានោះ​យ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយ​ឡែក ក្លិន​ដោយឡែក តែក្លិន​នោះឯង (មាន) ក្នុងផ្កានេះ ឈ្មោះថា​ពិចារណា​ឃើញក្លិន​ថាមាន​ក្នុងផ្កា មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​សង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាង​នេះថា នេះឯងខ្លួន​របស់​អញ ឯសញ្ញានេះ (ក៏មាន) ក្នុងខ្លួន​នេះដែរ ឈ្មោះថា​ពិចារណា​ឃើញ​សញ្ញា ថាមាន​ក្នុងខ្លួន​ ការប្រកាន់​ស្អិត និងការ​ស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុក៏មិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និង​វត្ថុណា នេះឈ្មោះ​ថា អត្តានុទិដ្ឋិ ជា​សញ្ញាវត្ថុកៈ​ទី ៣ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញសញ្ញា ថាមាន​ក្នុងខ្លួន​ យ៉ាងនេះឯង។

[៣១] បុគ្គលពិចារណាឃើញខ្លួន​ថាមានក្នុង​សញ្ញា តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុង​លោកនេះ ពិចារណា​ឃើញសង្ខារ វិញ្ញាណ រូប និង​វេទនា ថាជាខ្លួន​ បុគ្គលនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯងខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង (មាន) ក្នុង​សញ្ញា​នេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​ក្នុងសញ្ញា ប្រៀបដូច​កែវមណី​ដែល​បុគ្គល​ដាក់ក្នុងដប បុរស​គប្បីពោល​ចំពោះ​កែវមណី​នោះ​យ៉ាងនេះថា នេះ​កែវមណី នេះដប កែវមណី​ដោយឡែក ដបដោយ​ឡែក តែកែវមណី​នេះឯង (មាន) ក្នុង​ដបនេះ ឈ្មោះថា​ពិចារណា​ឃើញ​កែវមណី​ថាមាន​ក្នុងដប មាន​ឧបមាដូច​ម្ដេចមិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោក​នេះ ពិចារណា​ឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯងខ្លួន​របស់​អញ តែខ្លួន​របស់​​អញ​នេះឯង (មាន) ក្នុង​សញ្ញានេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​ក្នុងសញ្ញា ការប្រកាន់​ស្អិត និងការ​ស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែនវត្ថុ វត្ថុក៏​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជា​សញ្ញាវត្ថុកៈ​ទី ៤ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ បុគ្គល​ពិចារណា​ឃើញខ្លួន​ ថាមាន​ក្នុងសញ្ញា យ៉ាងនេះ​ឯង។

[៣២] បុគ្គលពិចារណាឃើញសង្ខារ​ថាជាខ្លួន​ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុង​លោកនេះ ពិចារណា​ឃើញចេតនា​ដែលកើត​អំពី​ចក្ខុសម្ផ័ស្ស ចេតនា​ដែលកើត​អំពី​សោតសម្ផ័ស្ស ចេតនា​ដែលកើត​អំពី​ឃានសម្ផ័ស្ស ចេតនា​ដែលកើត​អំពី​ជិវ្ហាសម្ផ័ស្ស ចេតនា​ដែលកើត​អំពី​កាយសម្ផ័ស្ស ចេតនា​ដែលកើត​អំពី​មនោសម្ផ័ស្ស ថាជាខ្លួន​ ថា​ធម្មជាតិ​ណាជា​ចេតនា​ដែលកើត​អំពី​មនោសម្ផ័ស្ស សភាពនោះ​គឺអញ សភាពណា​ជាអញ ធម្មជាតិ​នោះ​គឺចេតនា​ដែលកើត​អំពី​មនោសម្ផ័ស្ស ឈ្មោះថា​ពិចារណា​ឃើញ​​នូវចេតនា​ដែលកើត​អំពី​មនោសម្ផ័ស្ស​ផង ​នូវខ្លួន​ផង ថាមិន​មែនពីរ ប្រៀបដូច​ប្រទីប​ប្រេង​ដែលឆេះ​ឡើង មាន​អណ្ដាត​ភ្លើងណា សភាពនោះ​គឺរស្មី សភាព​ណាជារស្មី ធម្មជាតិ​នោះ​គឺអណ្ដាតភ្លើង ឈ្មោះថា​ពិចារណា​ឃើញអណ្ដាត​ភ្លើង និងរស្មី ថាមិនមែន​ពីរ មានឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញចេតនា​ដែលកើត​អំពី​មនោសម្ផ័ស្ស ថាជាខ្លួន​ ថាធម្មជាតិ​ណាជា​ចេតនា​ដែល​កើត​អំពី​មនោសម្ផ័ស្ស សភាព​នោះ​គឺអញ សភាពណា​ជាអញ ធម្មជាតិ​នោះ​គឺចេតនា​ដែល​កើតអំពី​មនោសម្ផ័ស្ស ឈ្មោះថា​ពិចារណា​ឃើញ​នូវចេតនា​ដែលកើត​អំពី​មនោសម្ផ័ស្ស​ផង ​នូវខ្លួន​ផង ថាមិន​មែនពីរ ការប្រកាន់​ស្អិត និងការស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុក៏មិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះ​ឈ្មោះ​ថា អត្តានុទិដ្ឋិ ជា​សង្ខារវត្ថុកៈ​ទី ១ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញសង្ខារ ថាជាខ្លួន​ យ៉ាងនេះឯង។

[៣៣] បុគ្គលពិចារណាឃើញខ្លួន​ ថាមានសង្ខារ តើដូចម្ដេច។ បុគ្គល​ខ្លះក្នុង​លោកនេះ ពិចារណា​ឃើញ​វិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន​ បុគ្គលនោះ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង​ មាន​សង្ខារ ព្រោះ​សង្ខារ​នេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​សង្ខារ ប្រៀប​ដូចដើមឈើ​ដែល​បរិបូណ៌​ដោយម្លប់ បុរស​គប្បីពោល​ចំពោះ​ដើមឈើ​នោះ យ៉ាងនេះថា នេះ​ដើមឈើ នេះម្លប់ ដើមឈើ​ដោយឡែក ម្លប់ដោយ​ឡែក តែដើមឈើ​នេះឯង មានម្លប់ ព្រោះ​ម្លប់​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ដើមឈើ ថាមាន​ម្លប់ មានឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​វិញ្ញាណ រូប វេទនា និង​សញ្ញា ថាជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងខ្លួន​របស់​​អញ តែខ្លួន​របស់​​អញនេះ​ឯង​ មានសង្ខារ ព្រោះ​សង្ខារ​ទាំងនេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​សង្ខារ ការ​ប្រកាន់ស្អិត និងការស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុក៏មិន​មែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក នេះឈ្មោះថា អត្តានុទិដ្ឋិ ជា​សង្ខារវត្ថុកៈ ទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញខ្លួន ថាមាន​សង្ខារ យ៉ាងនេះឯង។

[៣៤] បុគ្គលពិចារណាឃើញសង្ខារ ថាមានក្នុងខ្លួន​ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុង​លោកនេះ ពិចារណា​ឃើញ​វិញ្ញាណ រូប វេទនា និងសញ្ញាថា​ជាខ្លួន​ បុគ្គលនោះ​ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯងខ្លួន​របស់​អញ ឯសង្ខារ​ទាំងនេះ (ក៏មាន) ក្នុងខ្លួន​នេះ​ឯង ឈ្មោះថា​ពិចារណា​ឃើញសង្ខារ ថាមាន​ក្នុងខ្លួន​ ប្រៀបដូច​ផ្កាដែល​បរិបូណ៌​ដោយ​ក្លិន បុរស​គប្បីពោល​ចំពោះ​ផ្កានោះ​យ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយ​ឡែក ក្លិនដោយ​ឡែក តែក្លិន​នេះឯង (ក៏មាន) ក្នុងផ្កានេះ ឈ្មោះថា​ពិចារណា​ឃើញក្លិន​ថាមាន​ក្នុងផ្កា មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​វិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯងខ្លួន​របស់​អញ ឯសង្ខារ​ទាំងនេះ (ក៏មាន) ក្នុងខ្លួន​នេះឯង ឈ្មោះថា​ពិចារណា​ឃើញ​សង្ខារ ថាមាន​ក្នុងខ្លួន​ ការប្រកាន់​ស្អិត និងការ​ស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុក៏មិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះ​ឈ្មោះថា អត្តានុទិដ្ឋិ ជា​សង្ខារវត្ថុកៈ​ទី ៣ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញសង្ខារ ថាមាន​ក្នុងខ្លួន​ យ៉ាងនេះ​ឯង។

[៣៥] បុគ្គលពិចារណាឃើញខ្លួន​ ថាមានក្នុងសង្ខារ តើដូចម្ដេច។ បុគ្គលខ្លះ ក្នុង​លោកនេះ ពិចារណា​ឃើញ​វិញ្ញាណ រូប ​វេទនា និង​សញ្ញា ថាជាខ្លួន​ បុគ្គលនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង (មាន) ក្នុង​សង្ខារ​ទាំងនេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមានក្នុង​សង្ខារ ប្រៀបដូច​កែវមណី​ដែល​គេដាក់​ក្នុងដប បុរស​គប្បីពោល​ចំពោះ​កែវមណី​នោះ​យ៉ាងនេះថា នេះកែវមណី នេះដប កែវមណី​ដោយឡែក ដបដោយ​ឡែក តែកែវមណី​នេះឯង (មាន) ក្នុងដបនេះ ឈ្មោះថា ពិចារណា​ឃើញកែវមណី ថាមាន​ក្នុងដប មានឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន​ បុគ្គល​នោះ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង មានក្នុង​សង្ខារនេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​ក្នុងសង្ខារ ការប្រកាន់​ស្អិត និងការ​ស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែនវត្ថុ វត្ថុក៏មិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជា​សង្ខារវត្ថុកៈ​ទី ៤ អត្តានុទិដ្ឋិ​ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែនទិដ្ឋិ បុគ្គល​ពិចារណា​ឃើញខ្លួន​ ថាមាន​ក្នុង​សង្ខារ​យ៉ាងនេះ​ឯង។

[៣៦] បុគ្គលពិចារណាឃើញវិញ្ញាណ ថាជាខ្លួន​ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុង​លោកនេះ ពិចារណា​ឃើញ​ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ថាជាខ្លួន​ ថាធម្មជាតិ​ណា ជា​មនោវិញ្ញាណ សភាពនោះ​គឺអញ សភាព​ណាជាអញ ធម្មជាតិ​នោះ​គឺ​មនោវិញ្ញាណ ឈ្មោះថា​ពិចារណា​ឃើញ​នូវ​មនោវិញ្ញាណ​ផង ​នូវខ្លួន​ផង ថាមិន​មែនពីរ ប្រៀបដូច​ប្រទីបប្រេង​ដែលឆេះឡើង មាន​អណ្ដាត​ភ្លើងណា សភាពនោះ​គឺរស្មី សភាព​ណាជារស្មី ធម្មជាតិ​នោះ​គឺអណ្ដាតភ្លើង ឈ្មោះថា​ពិចារណា​ឃើញ​អណ្ដាតភ្លើង និងរស្មី ថាមិន​មែនពីរ មានឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​មនោវិញ្ញាណ ថាជាខ្លួន​ ថាធម្មជាតិ​ណា ជា​មនោវិញ្ញាណ សភាពនោះ​គឺអញ សភាពណា​ជាអញ ធម្មជាតិ​នោះ ​គឺ​មនោវិញ្ញាណ ឈ្មោះថា​ពិចារណា​ឃើញ​នូវ​មនោវិញ្ញាណផង ​នូវខ្លួន​ផង ថាមិន​មែនពីរ ការប្រកាន់​ស្អិត និងការ​ស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុក៏មិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជា​វិញ្ញាណវត្ថុកៈ​ទី ១ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​វិញ្ញាណ ថាជាខ្លួន​ យ៉ាងនេះឯង។

[៣៧] បុគ្គលពិចារណាឃើញខ្លួន​ថា​មានវិញ្ញាណ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោក​នេះ ពិចារណា​ឃើញរូប វេទនា សញ្ញា និងសង្ខារ ថាជាខ្លួន​ បុគ្គលនោះ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង ​មាន​វិញ្ញាណ ព្រោះ​វិញ្ញាណ​នេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​វិញ្ញាណ ប្រៀបដូច​ដើមឈើ​ដែលបរិបូណ៌​ដោយម្លប់ បុរស​គប្បីពោល​ចំពោះ​ដើមឈើ​នោះ​យ៉ាងនេះថា នេះ​ដើមឈើ នេះម្លប់ ដើមឈើ​ដោយឡែក ម្លប់ដោយ​ឡែក តែដើម​ឈើនេះឯង​ មាន​ម្លប់ ព្រោះ​​ម្លប់នេះ ឈ្មោះថា​ពិចារណា​ឃើញដើមឈើ ថាមាន​ម្លប់ មានឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញរូប វេទនា សញ្ញា និង​សង្ខារ ថាជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង មាន​វិញ្ញាណ ព្រោះ​វិញ្ញាណ​នេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​​ថាមាន​វិញ្ញាណ ការប្រកាន់​ស្អិត និងការស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុ​ក៏មិនមែន​ទិដ្ឋិ ទិដ្ឋិដោយ​ឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា​អត្តានុទិដ្ឋិ ជា​វិញ្ញាណវត្ថុកៈ​ទី ២ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញខ្លួន​ ថាមាន​វិញ្ញាណ យ៉ាងនេះឯង។

[៣៨] បុគ្គលពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន​ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុង​លោកនេះ ពិចារណា​ឃើញរូប វេទនា សញ្ញា សង្ខារ ថាជាខ្លួន​ បុគ្គលនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងខ្លួន​របស់​អញ ឯវិញ្ញាណ​នេះក៏មាន​ក្នុងខ្លួន​នេះដែរ ឈ្មោះថា​ពិចារណា​ឃើញ​វិញ្ញាណ ថាមាន​ក្នុងខ្លួន​ ប្រៀបដូចផ្កា​ដែលបរិបូណ៌​ដោយក្លិន បុរស​គប្បីពោល​ចំពោះផ្កានុ៎ះ​យ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយ​ឡែក ក្លិនដោយ​ឡែក តែក្លិន​នេះឯង (មាន) ក្នុងផ្កានេះ ឈ្មោះថា​ពិចារណា​ឃើញក្លិន ថាមាន​ក្នុងផ្កា មាន​ឧបមា​​ដូចម្ដេច​មិញ មានឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញរូប វេទនា សញ្ញា សង្ខារ​ ថាជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯង​ខ្លួន​របស់​​អញ ឯវិញ្ញាណ​នេះក៏មាន​ក្នុងខ្លួន​នេះដែរ ឈ្មោះថា​ពិចារណា​ឃើញ​វិញ្ញាណ ថាមាន​ក្នុង​ខ្លួន​ ការប្រកាន់ស្អិត និងការស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុមិន​មែនទិដ្ឋិ ទិដ្ឋិដោយ​ឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជា​វិញ្ញាណវត្ថុកៈ​ទី ៣ អត្តានុទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​វិញ្ញាណ ថាមាន​ក្នុងខ្លួន​ យ៉ាងនេះ​ឯង។

[៣៩] បុគ្គលពិចារណាឃើញខ្លួន​ ថាមានក្នុង​វិញ្ញាណ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោក​នេះ ពិចារណា​ឃើញរូប ​វេទនា សញ្ញា សង្ខារ ថាជាខ្លួន​ បុគ្គលនោះ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯង​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង មាន​ក្នុងវិញ្ញាណ​នេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​ក្នុងវិញ្ញាណ ប្រៀបដូច​កែវមណី​ដែល​បុគ្គលដាក់​ក្នុងដប បុរស​គប្បីពោល​ចំពោះ​កែវមណីនុ៎ះ​ យ៉ាងនេះថា នេះ​កែវមណី នេះដប កែវមណី​ដោយឡែក ដបដោយ​ឡែក តែកែវមណី​នេះឯង មានក្នុង​ដបនេះ ឈ្មោះថា​ពិចារណា​ឃើញ​កែវមណី ថាមាន​ក្នុងដប មានឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោក​នេះ ពិចារណា​ឃើញរូប ​វេទនា សញ្ញា សង្ខារ ថាជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងខ្លួន​របស់​អញ តែខ្លួន​របស់​​អញនេះ​ឯង មានក្នុង​វិញ្ញាណនេះ ឈ្មោះថា​ពិចារណា​ឃើញខ្លួន​ ថាមាន​ក្នុងវិញ្ញាណ ការប្រកាន់​ស្អិត និងការស្ទាប​អង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុក៏មិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជា​វិញ្ញាណវត្ថុកៈ​ទី ៤ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ បុគ្គល​ពិចារណា​ឃើញខ្លួន​ ថាមានក្នុង​វិញ្ញាណ យ៉ាងនេះឯង នេះឯង ការ​ប្រកាន់ស្អិត​របស់​​អត្តានុទិដ្ឋិ ដោយ​អាការ ២០ យ៉ាង។

មិច្ឆាទិដ្ឋិនិទ្ទេស ទី៣

[៤០] ការប្រកាន់ស្អិតរបស់​មិច្ឆាទិដ្ឋិ ដោយអាការ ១០ តើដូចម្ដេច។ ការប្រកាន់​ពោលយ៉ាងនេះ ចំពោះវត្ថុថា ទានដែល​បុគ្គលឲ្យហើយ​មិនមានផល ដូច្នេះ ឈ្មោះថាទិដ្ឋិ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែលនៃ​មិច្ឆាទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុមិន​មែនទិដ្ឋិ ទិដ្ឋិដោយ​ឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា​មិច្ឆាទិដ្ឋិ ជាមិច្ឆាវត្ថុកៈ ទី ១ មិច្ឆាទិដ្ឋិ ជា​ទិដិ្ឋវិបត្តិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ។ ចំពោះវត្ថុ​ថា ការបូជាធំ មិនមាន​ផល។បេ។ ចំពោះវត្ថុថា ការបូជា​តូចមិនមាន​ផល ចំពោះ​វត្ថុថា ផលវិបាក​នៃកម្មដែល​បុគ្គលធ្វើល្អ និងអាក្រក់​មិនមាន ចំពោះវត្ថុថា លោកនេះ​មិនមាន ចំពោះវត្ថុថា លោកខាង​មុខមិនមាន ចំពោះ​វត្ថុថា មាតា​មិនមាន​គុណ ចំពោះ​វត្ថុថា បិតាមិន​មានគុណ ចំពោះវត្ថុថា សត្វជា​ឱបបាតិកៈកំណើត​មិនមាន ការប្រកាន់​ពោល​យ៉ាងនេះ ចំពោះ​វត្ថុថា ពួកសមណៈ និងព្រាហ្មណ៍ ក្នុងលោក​ដែលជាអ្នក​ព្រមព្រៀងគ្នា ប្រតិបត្តិ​ត្រឹមត្រូវ ធ្វើឲ្យជាក់​ច្បាស់ដោយ​បញ្ញារបស់​ខ្លួន នូវលោកនេះ និងលោក​ខាងមុខ ហើយ​ប្រកាស​បាន មិនមាន​ឡើយ ដូច្នេះ ឈ្មោះថា​ទិដ្ឋិ​គឺការប្រកាន់ស្អិត​ និងការស្ទាប​​អង្អែល​នៃមិច្ឆាទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុមិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា​ មិច្ឆាទិដ្ឋិ​មានវត្ថុ ១០ មិច្ឆាទិដ្ឋិ ជា​ទិដ្ឋិវិបត្តិ។បេ។ បុរសបុគ្គល​អ្នកប្រកប​ដោយ​មិច្ឆាទិដ្ឋិ តែងមាន​គតិពីរ​យ៉ាង។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ នេះឯងការ​ប្រកាន់ស្អិត​នៃមិច្ឆាទិដ្ឋិ ដោយ​អាការ ១០ យ៉ាង។

សក្កាយទិដ្ឋិនិទ្ទេស ទី៤

[៤១] ការប្រកាន់ស្អិតនៃសក្កាយទិដ្ឋិ ដោយអាការ ២០ តើដូចម្ដេច។ បុថុជ្ជន​ក្នុងលោកនេះ ជាអ្នក​មិនចេះដឹង មិនបាន​ឃើញពួក​ព្រះអរិយៈ មិនឈ្លាសវៃ​ក្នុងធម៌​របស់​ព្រះអរិយៈ មិនទូន្មាន​ខ្លួន​ក្នុងធម៌របស់​​ព្រះអរិយៈ មិនបាន​ជួបប្រទះ​នឹងពួក​សប្បុរស មិនឈ្លាសវៃ​ក្នុងធម៌​របស់​សប្បុរស មិនទូន្មានខ្លួន​ក្នុងធម៌របស់​​សប្បុរស តែង​ពិចារណា​ឃើញរូប ថាជាខ្លួន​ ពិចារណា​ឃើញខ្លួន​ ថាមានរូបខ្លះ ពិចារណា​ឃើញរូប ថាមានក្នុងខ្លួន​ខ្លះ ពិចារណា​ឃើញខ្លួន​ ថាមានក្នុង​រូបខ្លះ ពិចារណា​ឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន​ ពិចារណា​ឃើញខ្លួន​ ថាមាន​វិញ្ញាណខ្លះ ពិចារណា​ឃើញវិញ្ញាណ ថាមានក្នុង​ខ្លួន​ខ្លះ ពិចារណា​ឃើញខ្លួន​ ថាមានក្នុង​វិញ្ញាណខ្លះ។

បុគ្គលពិចារណាឃើញរូប ថាជាខ្លួន​ តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណា​ឃើញ​បឋវីកសិណ។បេ។ ពិចារណា​ឃើញ​ឱទាតកសិណ ថាជាខ្លួន​ ថា​ធម្មជាត​ណា ជា​ឱទាតកសិណ សភាពនោះ​គឺអញ សភាពណា​គឺអញ ធម្មជាត​នោះ ​គឺឱទាតកសិណ ឈ្មោះថា​ពិចារណា​ឃើញ​ឱទាតកសិណ និងខ្លួន​ ថាមិនមែនពីរ ប្រៀប​ដូចប្រទីប​ប្រេងដែលឆេះ។បេ។ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​ឱទាតកសិណ ថាជាខ្លួន​ ការប្រកាន់ស្អិត និងការស្ទាប​អង្អែល ឈ្មោះ​ថាទិដ្ឋិ។បេ។ នេះឈ្មោះថា សក្កាយទិដ្ឋិ ជារូបវត្ថុកៈ​ទី ១ សក្កាយទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញរូប ថាជាខ្លួន​ យ៉ាងនេះឯង។បេ។ នេះឯងការ​ប្រកាន់ស្អិត​នៃសក្កាយទិដ្ឋិ ដោយ​អាការ ២០ យ៉ាង។

សស្សតទិដ្ឋិនិទ្ទេស ទី៥

[៤២] ការប្រកាន់ស្អិតនៃសស្សតទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ១៥ យ៉ាង តើដូចម្ដេច។ បុថុជ្ជន​ក្នុងលោកនេះ ជាអ្នក​មិនចេះដឹង មិនបាន​ឃើញពួក​ព្រះអរិយៈ មិនឈ្លាសវៃ​ក្នុងធម៌​របស់​ព្រះអរិយៈ មិនទូន្មានខ្លួន​ក្នុងធម៌របស់​​ព្រះអរិយៈ មិនបានជួប​ប្រទះនឹង​ពួកសប្បុរស មិនឈ្លាសវៃ​ក្នុងធម៌របស់​​សប្បុរស មិនទូន្មាន​ខ្លួន​ក្នុងធម៌របស់​​សប្បុរស តែងពិចារណា​ឃើញ​នូវខ្លួន​ថាមានរូបខ្លះ ​នូវរូបថា​មានក្នុងខ្លួន​ខ្លះ ​នូវខ្លួន​​ថាមាន​ក្នុងរូបខ្លះ ​នូវខ្លួន​​ថាមានវេទនា​ខ្លះ ​នូវខ្លួន​ថាមាន​សញ្ញាខ្លះ ​នូវខ្លួន​ថាមាន​សង្ខារខ្លះ ​នូវខ្លួន​ថា​មានវិញ្ញាណ​ខ្លះ ​នូវវិញ្ញាណ​ថាមានក្នុងខ្លួន​ខ្លះ ​នូវខ្លួន​ថាមាន​ក្នុងវិញ្ញាណ​ខ្លះ។

បុគ្គលពិចារណាឃើញខ្លួន​ ថាមានរូប តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន​ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា នេះឯងខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង មានរូប ព្រោះ​​រូបនេះ ឈ្មោះថា ពិចារណា​ឃើញខ្លួន​ ថាមានរូប ប្រៀបដូច​ដើមឈើដែល​បរិបូណ៌​ដោយម្លប់ បុរស​គប្បីពោល​ចំពោះ​ដើមឈើនុ៎ះ​ យ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើ​ដោយឡែក ម្លប់ដោយ​ឡែក តែដើមឈើ​នេះឯង មានម្លប់ ព្រោះ​ម្លប់នេះ ឈ្មោះថា​ពិចារណា​ឃើញ​ដើមឈើ​ថាមានម្លប់ មានឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ ក្នុង​លោកនេះ (ពិចារណាឃើញ) ​នូវវេទនា។បេ។ នេះឈ្មោះថា សស្សតទិដ្ឋិ ជា​សក្កាយវត្ថុកៈ​ទី ១ សស្សតទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​ខ្លួន​ ថាមានរូប យ៉ាងនេះ​ឯង។បេ។ នេះឯង​ការប្រកាន់​ស្អិត​នៃ​សស្សតទិដ្ឋិ ជា​សក្កាយវត្ថុកៈ ដោយ​អាការ ១៥ យ៉ាង។

ឧច្ឆេទទិដ្ឋិនិទ្ទេស ទី៦

[៤៣] ការប្រកាន់ស្អិតនៃឧច្ឆេទទិដ្ឋិ ជា​សក្កាយវត្ថុកៈ ដោយអាការ ៥ យ៉ាង តើដូចម្ដេច។ បុថុជ្ជន​ក្នុងលោកនេះ ជាអ្នក​មិនចេះដឹង មិនបាន​ឃើញពួក​ព្រះអរិយៈ មិនឈ្លាសវៃ​ក្នុងធម៌របស់​​ព្រះអរិយៈ មិនទូន្មានខ្លួន​ក្នុងធម៌របស់​​ព្រះអរិយៈ មិនបានជួប​ប្រទះនឹង​ពួកសប្បុរស មិនឈ្លាសវៃ​ក្នុងធម៌របស់​​សប្បុរស មិនទូន្មានខ្លួន​ក្នុងធម៌របស់​​សប្បុរស តែងពិចារណា​ឃើញរូប ថា​ជាខ្លួន​ ពិចារណា​ឃើញវេទនា ថាជាខ្លួន​ ពិចារណា​ឃើញ​សញ្ញា ថាជាខ្លួន​ ពិចារណា​ឃើញសង្ខារ ថាជាខ្លួន​ ពិចារណា​ឃើញវិញ្ញាណ​ថាជាខ្លួន​។

បុគ្គលពិចារណាឃើញរូប ថាជាខ្លួន​ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​បឋវីកសិណ។បេ។ ពិចារណា​ឃើញ​ឱទាតកសិណ ថាជាខ្លួន​ ថា​ធម្មជាត​ណាជា​ឱទាតកសិណ សភាពនោះ​គឺអញ សភាពណា​គឺអញ ធម្មជាតនោះ ​គឺ​ឱទាតកសិណ ឈ្មោះថា​ពិចារណា​ឃើញ​ឱទាតកសិណផង ​នូវខ្លួន​ផង ថាមិនមែនពីរ ប្រៀបដូច​ប្រទីបប្រេង​ដែលឆេះ។បេ។ នេះ​ឧច្ឆេទទិដ្ឋិ ជា​សក្កាយវត្ថុកៈទី ១ ឧច្ឆេទទិដ្ឋិ​ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ បុគ្គលពិចារណា​ឃើញរូប ថាជាខ្លួន​ យ៉ាងនេះឯង។បេ។ នេះការ​ប្រកាន់ស្អិត​នៃឧច្ឆេទទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ៥ យ៉ាង។

អន្តគ្គាហិកាទិដ្ឋិនិទ្ទេស ទី៧

[៤៤] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ដោយអាការ ៥០ តើដូចម្ដេច។ ការប្រកាន់ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិ​ថា លោកទៀង ដោយ​អាការប៉ុន្មាន ការប្រកាន់ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយ​អាការប៉ុន្មាន ការប្រកាន់ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិ​ថា លោកមាន​ទីបំផុត​នៃអន្តគ្គាហិកទិដ្ឋិថា លោកមិន​មានទីបំផុត​នៃអន្តគ្គាហិកទិដ្ឋិ​ថា ជីវៈនោះ សរីរៈនោះ ​នៃ​អន្តគ្គាហិកទិដ្ឋិថា ជីវៈដទៃ សរីរៈដទៃ ថាសត្វ​ខាង​មុខអំពី​សេចក្ដីស្លាប់ កើតទៀត។បេ។ ថា សត្វខាង​មុខអំពី​សេចក្ដីស្លាប់ មិនកើតទៀត ថា សត្វខាង​មុខអំពី​សេចក្ដីស្លាប់ កើតទៀត​ក៏មាន មិនកើត​ទៀតក៏មាន ការប្រកាន់ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិ​ថា សត្វខាង​មុខអំពីសេចក្ដី​ស្លាប់ កើតទៀត​ក៏មិនមែន មិនកើត​ទៀត ក៏មិនមែន តើដោយ​អាការប៉ុន្មាន។ ការប្រកាន់​ស្អិតនៃ​អន្តគ្គាហិកទិដ្ឋិ​ថា លោកទៀង ដោយអាការ ៥ យ៉ាង។បេ។ ការប្រកាន់​ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិថា សត្វខាង​មុខអំពី​សេចក្ដី​ស្លាប់ កើតទៀត​ក៏មិនមែន មិនកើតទៀត​ក៏មិនមែន ដោយ​អាការ ៥ យ៉ាង។

[៤៥] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកទៀង ដោយ​អាការ ៥ តើដូចម្ដេច។ ទិដ្ឋិ ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែលថា រូបជា​លោកផង ជាធម្មជាត​ទៀងផង បុគ្គល​ប្រកាន់ទី​បំផុតនោះ ដោយ​ទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា​អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិ​មិនមែនវត្ថុ វត្ថុមិនមែន​ទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា​ អន្តគ្គាហិកទិដ្ឋិ ថា លោកទៀង ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ​ឈ្មោះថា ​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ។ ថា វេទនា​ជាលោកផង ជាធម្មជាត​ទៀងផង។បេ។ ថា សញ្ញាជា​លោកផង ជាធម្មជាត​ទៀងផង។បេ។ ថា សង្ខារជា​លោកផង ជាធម្មជាត​ទៀងផង។បេ។ ទិដ្ឋិ​គឺការប្រកាន់​ស្អិត​ និងការស្ទាប​​អង្អែល​ថា វិញ្ញាណ​ជាលោកផង ជាធម្មជាត​ទៀងផង បុគ្គលប្រកាន់​ទីបំផុតនោះ ដោយ​ទិដ្ឋិនោះ ព្រោះ​ហេតុ​នោះ ឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុមិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថា​លោក​ទៀង ជាទិដ្ឋិ​ទី ៥ អន្តគ្គាហិកទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ នេះឯង​ការប្រកាន់​ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិ ថាលោកទៀង ដោយ​អាការ ៥ យ៉ាង។

[៤៦] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយ​អាការ ៥ តើដូចម្ដេច។ ទិដ្ឋិ ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែលថា រូបជា​លោកផង ជាធម្មជាត​មិនទៀង​ផង បុគ្គល​ប្រកាន់​ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះ​​ហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ។បេ។ ថា វេទនា​ជាលោកផង ជាធម្មជាត​មិនទៀងផង។បេ។ ថា សញ្ញា​ជាលោកផង ជា​ធម្មជាត​មិនទៀង​ផង។បេ។ ថា សង្ខារជា​លោកផង ជាធម្មជាត​មិនទៀងផង។បេ។ ទិដ្ឋិ ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែល​ថា វិញ្ញាណ​ជាលោកផង ជាធម្មជាត​មិនទៀងផង បុគ្គល​ប្រកាន់ទី​បំផុតនោះ ដោយ​ទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា​អន្តគ្គាហិកទិដ្ឋិ អន្តគ្គាហិកទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ នេះឯង​ការប្រកាន់ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយអាការ ៥ យ៉ាង។

[៤៧] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមាន​ទីបំផុត ដោយ​អាការ ៥ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោកនេះ មាន​នីលកសិណ​បរិកម្មហើយ តែងផ្សាយ​ទៅកាន់​ឱកាសតិចតួច បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា លោកនេះ​មានទី​បំផុត មានផ្លូវ​ជុំវិញ បុគ្គលនោះ ឈ្មោះថា​អ្នកមាន​សេចក្ដីសម្គាល់​នូវទីបំផុត ទិដ្ឋិ​គឺការ​ប្រកាន់​ស្អិត និងការស្ទាប​អង្អែលថា ធម្មជាត​ណាផ្សាយទៅ ធម្មជាត​នោះឈ្មោះថា​វត្ថុ​ផង ឈ្មោះថា​លោកផង វត្ថុ និងលោក ផ្សាយទៅ​ដោយសភាវៈ​ណា សភាវៈ​នោះឈ្មោះ​ថាខ្លួន​ផង ឈ្មោះថា​លោកផង បុគ្គល​ប្រកាន់​ទីបំផុតនោះ ដោយ​ទិដ្ឋិនោះ ព្រោះ​​ហេតុនោះ ឈ្មោះថា​អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិ​មិនមែនវត្ថុ វត្ថុមិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ ថា លោកមាន​ទីបំផុត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ។ បុគ្គលខ្លះ ក្នុងលោក​នេះ មាន​បីតកសិណបរិកម្ម​ហើយ តែងផ្សាយ​ទៅកាន់ឱកាស​តិចតួច មាន​លោហិត​កសិណ​បរិកម្មហើយ តែងផ្សាយទៅ មាន​ឱទាតកសិណ​បរិកម្មហើយ តែងផ្សាយ​ទៅ មានឱកាស​កសិណ​បរិកម្មហើយ តែងផ្សាយទៅ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា លោកនេះ មានទីបំផុត មានផ្លូវជុំវិញ បុគ្គលនោះ ឈ្មោះថា​មានសេចក្ដី​សម្គាល់​នូវទីបំផុត ទិដ្ឋិ ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែលថា ធម្មជាត​ណាផ្សាយ​ទៅ ធម្មជាត​នោះ ឈ្មោះថា​វត្ថុផង ឈ្មោះថា​លោកផង វត្ថុ និងលោក​ ផ្សាយទៅ​ដោយ​សភាវៈណា សភាវៈនោះ ឈ្មោះថា​ខ្លួន​ផង ឈ្មោះថា​លោកផង បុគ្គល​ប្រកាន់​ទីបំផុត​នោះ ដោយទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់​ស្អិត​នៃអន្តគ្គាហិកទិដ្ឋិ ថា លោកមាន​ទីបំផុត ដោយ​អាការ ៥ យ៉ាង។

[៤៨] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនមានទីបំផុត ដោយ​អាការ ៥ តើដូចម្ដេច។ បុគ្គលខ្លះ​ក្នុងលោកនេះ មាន​នីលកសិណបរិកម្ម​ហើយ តែងផ្សាយទៅ​កាន់ឱកាស​ដ៏​ធំទូលាយ បុគ្គលនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា លោកនេះ​មិនមាន​ទីបំផុត មិនមាន​ទីបំផុត​ដោយជុំវិញ បុគ្គលនោះ ឈ្មោះថា​អ្នកមាន​សេចក្ដីសម្គាល់​ថា មិនមាន​ទីបំផុត ទិដ្ឋិ ​គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែលថា ធម្មជាតណា​ផ្សាយទៅ ធម្មជាត​នោះ ឈ្មោះថា​វត្ថុផង ឈ្មោះថា​លោកផង វត្ថុ និងលោក ផ្សាយទៅដោយ​សភាវៈ​ណា សភាវៈនោះ ឈ្មោះថាខ្លួន​ផង ឈ្មោះថា​លោកផង បុគ្គល​ប្រកាន់ទី​បំផុត​នោះ ដោយ​ទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិដោយ​ឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថា លោកមិន​មានទីបំផុត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែន​ទិដ្ឋិ។ បុគ្គលខ្លះ​ក្នុងលោកនេះ មាន​បីតកសិណបរិកម្ម​ហើយ តែងផ្សាយទៅ​កាន់ឱកាស​ដ៏​ធំទូលាយ មាន​លោហិតកសិណ​បរិកម្មហើយ តែងផ្សាយទៅ មាន​ឱទាតកសិណ​បរិកម្មហើយ តែងផ្សាយទៅ មាន​ឱកាសកសិណ​បរិកម្មហើយ តែង​ផ្សាយ​ទៅ បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា លោកនេះ​មិនមានទីបំផុត មិន​មានទី​បំផុតដោយ​ជុំវិញ បុគ្គលនោះ ឈ្មោះថា​អ្នកមាន​សេចក្ដីសម្គាល់​ថា មិនមាន​ទីបំផុត ទិដ្ឋិ ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែលថា ធម្មជាត​ណាផ្សាយទៅ ធម្មជាត​នោះ ឈ្មោះថា​វត្ថុផង ឈ្មោះថា​លោកផង វត្ថុ និងលោក តែងផ្សាយទៅ ដោយសភាវៈ​ណា សភាវៈនោះ ឈ្មោះថាខ្លួន​ផង ឈ្មោះថា​លោកផង បុគ្គលប្រកាន់​ទីបំផុតនោះ ដោយ​ទិដ្ឋិនោះ ព្រោះ​​ហេតុនោះ ឈ្មោះថា​ អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិថា លោកមិន​មានទីបំផុត ដោយ​អាការ ៥ យ៉ាង។

[៤៩] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ ​គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែលថា រូបជាជីវិតផង ជាសរីរៈ​ផង ធម្មជាត​ណាជាជីវិត ធម្មជាត​នោះ ជាសរីរៈ បុគ្គលប្រកាន់​ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះ​ហេតុ​នោះ ឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែន​វត្ថុ វត្ថុមិនមែន​ទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ មិនមែនទិដ្ឋិ ទិដ្ឋិ ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែលថា វេទនា​ជាជីវិតផង ជាសរីរៈផង សញ្ញាជា​ជីវិត​ផង ជាសរីរៈ​ផង សង្ខារជា​ជីវិតផង ជាសរីរៈ​ផង វិញ្ញាណជា​ជីវិតផង ជាសរីរៈ​ផង ធម្មជាត​ណាជាជីវិត ធម្មជាត​នោះ ជាសរីរៈ បុគ្គលប្រកាន់​ទីបំផុតនោះ ដោយទិដ្ឋិ​នោះ ព្រោះ​ហេតុ​នោះ ឈ្មោះថា​ អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិ​ថា ជីវិតនោះ សរីរៈនោះ ដោយ​អាការ ៥ យ៉ាង។

[៥០] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតដទៃ សរីរៈដទៃ ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ ​គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែលថា រូបជាសរីរៈ មិនមែន​ជាជីវិតទេ រូបនោះ ពិតជាសរីរៈ ជីវិតដទៃ សរីរៈដទៃ បុគ្គលប្រកាន់​ទីបំផុតនោះ ដោយ​ទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិថា ជីវិត​ដទៃ សរីរៈដទៃ ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈ មិនមែនទិដ្ឋិ ទិដ្ឋិ ​គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែលថា វេទនាជាសរីរៈ មិនមែន​ជាជីវិតទេ សញ្ញា​ជាសរីរៈ មិនមែន​ជាជីវិតទេ សង្ខារជាសរីរៈ មិនមែន​ជាជីវិតទេ វិញ្ញាណ​ជាសរីរៈ មិន​មែនជាជីវិតទេ វិញ្ញាណ​នោះ ពិតជាសរីរៈ ជីវិតដទៃ សរីរៈដទៃ បុគ្គល​ប្រកាន់​ទីបំផុត​នោះ ដោយទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា​ អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការ​ប្រកាន់ស្អិត​នៃអន្តគ្គាហិកទិដ្ឋិថា ជីវិតដទៃ សរីរៈដទៃ ដោយ​អាការ ៥ យ៉ាង។

[៥១] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខ​អំពីសេចក្ដីស្លាប់ ​កើត​ទៀត ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ ​គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែលថា រូប ក្នុងលោក​នេះឯង មានមរណៈ​ជាធម្មតា សត្វលុះទម្លាយ​រាងកាយស្លាប់​ទៅ កើត​ទៀត​ខ្លះ តាំងនៅខ្លះ កើតឡើងខ្លះ កើតប្រាកដខ្លះ បុគ្គលប្រកាន់​ទីបំផុតនោះ ដោយ​ទិដ្ឋិនោះ ព្រោះ​ហេតុ​នោះ ឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុមិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិថា សត្វខាង​មុខអំពី​សេចក្ដីស្លាប់ កើតទៀត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ​ សំយោជនៈ​មិនមែនទិដ្ឋិ ទិដ្ឋិ ​គឺការ​ប្រកាន់ស្អិត និងការស្ទាប​អង្អែលថា វេទនាក្នុង​លោកនេះឯង​មានមរណៈ​ជាធម្មតា សញ្ញាក្នុង​លោកនេះឯង មានមរណៈ​ជាធម្មតា សង្ខារ​ក្នុងលោក​នេះឯង មានមរណៈ​ជាធម្មតា វិញ្ញាណ​ក្នុងលោក​នេះឯង មានមរណៈ​ជាធម្មតា សត្វ​លុះទម្លាយ​រាងកាយស្លាប់​ទៅ កើតទៀតខ្លះ តាំងនៅខ្លះ កើតឡើងខ្លះ កើតប្រាកដ​ខ្លះ បុគ្គលប្រកាន់​ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិថា សត្វខាង​មុខអំពី​សេចក្ដីស្លាប់ កើតទៀត ដោយ​អាការ ៥ យ៉ាង។

[៥២] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខ​អំពីសេចក្ដី​ស្លាប់ ​មិន​កើតទៀត​ ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ ​គឺការប្រកាន់ស្អិត និងការស្ទាប​អង្អែលថា រូបក្នុង​លោកនេះឯង មានមរណៈ​ជាធម្មតា សត្វលុះ​ទម្លាយរាង​កាយស្លាប់​ទៅ តែង​សូន្យ តែងវិនាស សត្វខាង​មុខអំពី​សេចក្ដីស្លាប់ មិនកើត​ទៀតទេ បុគ្គល​ប្រកាន់​ទីបំផុត​នោះ ដោយទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា​ អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុ​មិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា​ អន្តគ្គាហិកទិដ្ឋិ​ថា សត្វខាង​មុខអំពី​សេចក្ដីស្លាប់ មិនកើត​ទៀត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈ​មិនមែនទិដ្ឋិ ទិដ្ឋិ ​គឺការប្រកាន់​ស្អិត និងការស្ទាប​​អង្អែល​ថា វេទនា​ក្នុងលោក​នេះឯង មានមរណៈ​ជាធម្មតា សញ្ញា​ក្នុងលោក​នេះឯង​ មានមរណៈ​ជាធម្មតា សង្ខារក្នុង​លោកនេះ​ឯង មានមរណៈ​ជាធម្មតា វិញ្ញាណ​ក្នុងលោក​នេះឯង​មានមរណៈ​ជាធម្មតា សត្វលុះ​ទម្លាយរាង​កាយស្លាប់​ទៅ តែងសូន្យ តែងវិនាស សត្វ​ខាងមុខ​អំពីសេចក្ដី​ស្លាប់ មិនកើត​ទៀតទេ បុគ្គល​ប្រកាន់ទី​បំផុតនោះ ដោយ​ទិដ្ឋិនោះ ព្រោះ​​​ហេតុនោះ ឈ្មោះថា​ អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិត​នៃអន្តគ្គាហិកទិដ្ឋិ​ថា សត្វខាង​មុខអំពី​សេចក្ដីស្លាប់ មិនកើតទៀត ដោយ​អាការ ៥ យ៉ាង។

[៥៣] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខ​អំពីសេចក្ដី​ស្លាប់ កើតទៀត​ក៏មាន មិនកើត​ទៀតក៏មាន ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ ​គឺការប្រកាន់​ស្អិត និងការ​ស្ទាប​អង្អែលថា រូបក្នុង​លោកនេះឯង មានមរណៈ​ជាធម្មតា សត្វលុះ​ទម្លាយ​រាងកាយ​ស្លាប់ទៅ កើតទៀត​ក៏មាន មិនកើត​ទៀតក៏មាន បុគ្គល​ប្រកាន់ទី​បំផុតនោះ ដោយទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែន​ទិដ្ឋិ ទិដ្ឋិដោយ​ឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពីសេចក្ដី​ស្លាប់ទៅ កើតទៀត​ក៏មាន មិនកើត​ទៀតក៏មាន ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ មិនមែនទិដ្ឋិ ទិដ្ឋិ ​គឺការ​ប្រកាន់ស្អិត​ និងការ​ស្ទាប​អង្អែលថា វេទនា​ក្នុងលោកនេះឯង មានមរណៈ​ជាធម្មតា សញ្ញាក្នុងលោក​នេះឯង មានមរណៈ​ជាធម្មតា សង្ខារក្នុង​លោកនេះឯង មានមរណៈ​ជាធម្មតា វិញ្ញាណ​ក្នុងលោក​នេះឯង មានមរណៈ​ជាធម្មតា សត្វលុះ​ទម្លាយរាង​កាយស្លាប់ទៅ កើតទៀត​ក៏មាន មិនកើត​ទៀតក៏មាន បុគ្គលប្រកាន់​ទីបំផុតនោះ ដោយ​ទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា​ អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិត​នៃអន្តគ្គាហិកទិដ្ឋិ​ថា សត្វខាង​មុខ​អំពីសេចក្ដី​ស្លាប់ កើតទៀតក៏មាន មិនកើតទៀត​ក៏មាន ដោយអាការ ៥ យ៉ាង។

[៥៤] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពី​សេចក្ដីស្លាប់ កើត​ទៀត​ក៏មិនមែន មិនកើតទៀត​ក៏មិនមែន ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ ​គឺការ​ប្រកាន់​ស្អិត និងការស្ទាប​អង្អែលថា រូបក្នុង​លោកនេះឯង មានមរណៈ​ជាធម្មតា សត្វលុះ​ទម្លាយ​រាងកាយ​ស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើតទៀត​ក៏មិនមែន បុគ្គល​ប្រកាន់​ទី​បំផុតនោះ ដោយ​ទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុមិន​មែនទិដ្ឋិ ទិដ្ឋិដោយ​ឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា​អន្តគ្គាហិកទិដ្ឋិ​ថា សត្វខាងមុខ​អំពីសេចក្ដីស្លាប់ កើតទៀត​ក៏មិនមែន មិនកើតទៀត​ក៏មិនមែន ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈ​មិនមែនទិដ្ឋិ ទិដ្ឋិ ​គឺការប្រកាន់​ស្អិត និងការស្ទាប​អង្អែលថា វេទនា​ក្នុងលោកនេះឯង​ មានមរណៈ​ជា​ធម្មតា សញ្ញាក្នុង​លោកនេះឯង​ មានមរណៈ​ជាធម្មតា សង្ខារក្នុង​លោកនេះឯង មាន​មរណៈ​ជាធម្មតា វិញ្ញាណ​ក្នុងលោក​នេះឯង មានមរណៈ​ជាធម្មតា សត្វលុះ​ទម្លាយ​រាង​កាយស្លាប់​ទៅ កើតទៀត​ក៏មិនមែន មិនកើតទៀត​ក៏មិនមែន បុគ្គលប្រកាន់​ទីបំផុតនោះ ដោយ​ទិដ្ឋិនោះ ព្រោះ​ហេតុនោះ ឈ្មោះថា​ អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុមិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពីសេចក្ដី​ស្លាប់ កើតទៀត​ក៏មិនមែន មិនកើត​ទៀតក៏​មិនមែន ជាទិដ្ឋិទី ៥ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈ​មិនមែនទិដ្ឋិ នេះការ​ប្រកាន់ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិថា សត្វខាង​មុខអំពីសេចក្ដី​ស្លាប់ កើតទៀត​ក៏មិនមែន មិនកើតទៀត​ក៏មិនមែន ដោយអាការ ៥ យ៉ាង នេះឯង ការប្រកាន់ស្អិត​នៃ​អន្តគ្គាហិកទិដ្ឋិ ដោយ​អាការ ៥០ យ៉ាង។

បុព្វន្តានុទិដ្ឋិនិទ្ទេស ទី៨

[៥៥] ការប្រកាន់ស្អិតនៃបុព្វន្តានុទិដ្ឋិ ដោយអាការ ១៨ តើដូចម្ដេច។ សស្សតវាទ ៤ ឯកច្ចសស្សតវាទ ៤ អន្តានន្តវាទ ៤ អមរាវិក្ខេបវាទ ៤ អធិច្ចសមុប្បន្នវាទ ២ នេះ ការប្រកាន់ស្អិត​នៃបុព្វន្តានុទិដ្ឋិ ដោយអាការ ១៨ យ៉ាង។

អបរន្តានុទិដ្ឋិនិទ្ទេស ទី៩

[៥៦] ការប្រកាន់ស្អិត​នៃអបរន្តានុទិដ្ឋិ ដោយអាការ ៤៤ តើដូចម្ដេច។ សញ្ញិវាទ ១៦ អសញ្ញិវាទ ៨ នេវសញ្ញិនាសញ្ញិវាទ ៨ ឧច្ឆេទវាទ ៧ ទិដ្ឋធម្មនិព្វានវាទ ៥ នេះការ​ប្រកាន់ស្អិត​នៃអបរន្តានុទិដ្ឋិ ដោយអាការ ៤៤ យ៉ាង។

សញ្ញោជនិកាទិទិដ្ឋិនិទ្ទេស ទី១០-១២

[៥៧] ការប្រកាន់ស្អិតនៃទិដ្ឋិប្រកបដោយសំយោជនៈ ដោយអាការ ១៨ តើ​ដូចម្ដេច។ ទិដ្ឋិ ដំណើរ​គឺទិដ្ឋិ ការប្រកាន់​គឺទិដ្ឋិ។បេ។ ការប្រកាន់ស្អិត​គឺទិដ្ឋិ ការស្ទាប​អង្អែល​គឺទិដ្ឋិ ឯណា នេះការប្រកាន់ស្អិត​នៃទិដ្ឋិប្រកប​ដោយ​សំយោជនៈ ដោយ​អាការ ១៨ យ៉ាង។

[៥៨] ការប្រកាន់ស្អិតនៃ​មានវិនិពន្ធទិដ្ឋិ​ថាអញ ដោយអាការ ១៨ តើ​ដូចម្ដេច។ ការប្រកាន់​ស្អិតថា ភ្នែកជាអញ ឈ្មោះថា ​មានវិនិពន្ធទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា​ មានវិនិពន្ធទិដ្ឋិ​ថាអញ ជាទិដ្ឋិទី ១ មានវិនិពន្ធទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ។ ការប្រកាន់​ស្អិតថា ត្រចៀក​ជាអញ។បេ។ ថា ច្រមុះជាអញ ថា អណ្ដាត​ជាអញ ថា កាយជាអញ ថា ចិត្តជាអញ។បេ។ ថា ធម៌ទាំងឡាយជាអញ ថា ចក្ខុវិញ្ញាណ​ជាអញ។បេ។ ការប្រកាន់​ស្អិត និងការស្ទាប​អង្អែលថា មនោវិញ្ញាណ​ជាអញ ឈ្មោះថា​មានវិនិពន្ធទិដ្ឋិថាអញ ទិដ្ឋិ​មិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះ​ឈ្មោះថា ​មានវិនិពន្ធទិដ្ឋិថាអញ ជាទិដ្ឋិទី ១៨ មានវិនិពន្ធទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែនទិដ្ឋិ នេះឯង ការប្រកាន់ស្អិត​នៃ​មានវិនិពន្ធទិដ្ឋិ​ថាអញ ដោយអាការ ១៨ យ៉ាង។

[៥៩] ការប្រកាន់ស្អិតនៃមានវិនិពន្ធទិដ្ឋិថា របស់​អញ ដោយអាការ ១៨ តើ ដូចម្ដេច។ ការប្រកាន់ស្អិតថា ភ្នែករបស់​អញ ឈ្មោះថា មានវិនិពន្ធទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា​មានវិនិពន្ធទិដ្ឋិ​ថា របស់​អញ ជាទិដ្ឋិទី ១ មានវិនិពន្ធទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ។ ការប្រកាន់​ស្អិតថា ត្រចៀក​របស់​​អញ។បេ។ ថា ច្រមុះ​របស់​អញ ថា អណ្ដាត​របស់​​អញ។បេ។ ថា ចិត្ត​របស់​អញ។បេ។ ថា ធម៌ទាំង​ឡាយរបស់​​អញ ថា ចក្ខុវិញ្ញាណ​របស់​អញ។បេ។ ការប្រកាន់ស្អិត និងការស្ទាប​អង្អែលថា មនោវិញ្ញាណ របស់​អញ ឈ្មោះថា ​មានវិនិពន្ធទិដ្ឋិ​ថា របស់​អញ ទិដ្ឋិមិន​មែនវត្ថុ វត្ថុមិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា​ មានវិនិពន្ធទិដ្ឋិ ថារបស់​​អញ ជាទិដ្ឋិទី ១៨ មានវិនិពន្ធទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ នេះឯង ការប្រកាន់ស្អិត​នៃ​មានវិនិពន្ធទិដ្ឋិថា របស់​អញ ដោយអាការ ១៨ យ៉ាង។

អត្តវាទបដិសំយុត្តទិដ្ឋិនិទ្ទេស ទី១៣

[៦០] ការប្រកាន់ស្អិតនៃ​អត្តវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ២០ តើដូចម្ដេច។ បុថុជ្ជនក្នុង​លោកនេះ ជាអ្នក​មិនចេះដឹង មិនបាន​ឃើញពួក​ព្រះអរិយៈ មិនឈ្លាសវៃ​ក្នុង​ធម៌របស់​​ព្រះអរិយៈ មិនទូន្មានខ្លួន​ក្នុងធម៌របស់​​ព្រះអរិយៈ មិនបាន​ជួបប្រទះ​នឹងពួក​សប្បុរស មិនឈ្លាសវៃ​ក្នុងធម៌របស់​​សប្បុរស មិនទូន្មានខ្លួន​ក្នុងធម៌​របស់​​សប្បុរស តែង​ពិចារណា​ឃើញ​នូវរូប ថាជាខ្លួន​ ​នូវខ្លួន​ថាមានរូបខ្លះ ​នូវរូបថា​មានក្នុងខ្លួន​ខ្លះ ​នូវខ្លួន​​ថាមានក្នុង​រូបខ្លះ។បេ។ ពិចារណា​ឃើញ​នូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន​ ​នូវខ្លួន​ថាមាន​វិញ្ញាណខ្លះ ​នូវវិញ្ញាណថា​មានក្នុងខ្លួន​ខ្លះ ​នូវខ្លួន​ថាមាន​ក្នុងវិញ្ញាណ​ខ្លះ។បេ។

បុគ្គលពិចារណាឃើញរូប ថាជាខ្លួន​ តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណា​ឃើញ​បឋវីកសិណ។បេ។ ពិចារណា​ឃើញ​ឱទាតកសិណ ថាជាខ្លួន​ ថា​ធម្មជាត​ណាជា​ឱទាតកសិណ សភាពនោះ​គឺអញ សភាពណា​ជាអញ ធម្មជាតនោះ​​គឺ​ឱទាតកសិណ ឈ្មោះថា​ពិចារណាឃើញ​ឱទាតកសិណ និងខ្លួន​ ថាមិន​មែនពីរ ប្រៀប​ដូចប្រទីប​ប្រេងដែលឆេះ មានអណ្ដាត​ភ្លើងណា សភាពនោះ ​គឺរស្មី សភាពណា​ជារស្មី ធម្មជាតិនោះ ​គឺអណ្ដាតភ្លើង ឈ្មោះថា​ពិចារណាឃើញ​អណ្ដាតភ្លើង និងរស្មី ថាមិន​មែនពីរ មានឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញ​ឱទាតកសិណ ថាជាខ្លួន​។បេ។ នេះឈ្មោះថា​ អត្តវាទប្បដិសំយុត្តទិដ្ឋិ ជា​រូបវត្ថុកៈទី ១ អត្តវាទប្បដិសំយុត្តទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ នេះឯង ការប្រកាន់ស្អិត​នៃ​អត្តវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ២០ យ៉ាង។

លោកវាទបដិសំយុត្តទិដ្ឋិនិទ្ទេស ទី១៤

[៦១] ការប្រកាន់ស្អិត​នៃ​លោកវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ៨ តើដូចម្ដេច។ ការប្រកាន់​ស្អិត និងការស្ទាប​អង្អែលថា ខ្លួន​ក្ដី លោកក្ដី ទៀង ឈ្មោះថា លោកវាទប្បដិសំយុត្តទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុមិន​មែនទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា ​លោកវាទប្បដិសំយុត្តទិដ្ឋិទី ១ លោកវាទប្បដិសំយុត្តទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ​មិនមែនទិដ្ឋិ (ការប្រកាន់​ស្អិត និងការ​ស្ទាប​អង្អែល) ថា ខ្លួន​ក្ដី លោកក្ដី មិនទៀង ថា ខ្លួន​ក្ដី លោកក្ដី ទៀងក៏មាន មិនទៀង​ក៏មាន។បេ។ ការប្រកាន់ស្អិត និងការស្ទាប​អង្អែលថា ខ្លួន​ក្ដី លោកក្ដី ទៀងក៏​មិនមែន មិនទៀង​ក៏មិនមែន ថា​ខ្លួន​ក្ដី លោកក្ដី មានទីបំផុត ថា​ខ្លួន​ក្ដី លោកក្ដី មិនមាន​ទីបំផុត ថា​ខ្លួន​ក្ដី លោកក្ដី មានទីបំផុត​ក៏មាន មិនមាន​ទីបំផុត​ក៏មាន ថា​ខ្លួន​ក្ដី លោកក្ដី មានទី​បំផុត​ក៏មិនមែន មិនមាន​ទីបំផុតក៏​មិនមែន ឈ្មោះថា​ លោកវាទប្បដិសំយុត្តទិដ្ឋិ ទិដ្ឋិមិន​មែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយ​ឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា ​លោកវាទប្បដិសំយុត្តទិដ្ឋិ ទី ៨ លោកវាទប្បដិសំយុត្តទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ នេះឯង ការប្រកាន់ស្អិត​នៃ​លោកវាទប្បដិសំយុត្តទិដ្ឋិ ដោយ​អាការ ៨ យ៉ាង។

ភវ-វិភវទិដ្ឋិនិទ្ទេស ទី១៥-១៦

[៦២] ការប្រកាន់ស្អិតដោយការក្រាញនៅ ឈ្មោះថា​ភវទិដ្ឋិ ការប្រកាន់​ស្អិតដោយ​ការស្ទុះទៅ​ក្រៃលែង ឈ្មោះថា​វិភវទិដ្ឋិ អស្សាទទិដ្ឋិ មានការ​ប្រកាន់ស្អិត​ដោយអាការ ៣៥ តើជា​ភវទិដ្ឋិប៉ុន្មាន ជា​វិភវទិដ្ឋិ​ប៉ុន្មាន អត្តានុទិដ្ឋិ មានការ​ប្រកាន់ស្អិត​ដោយអាការ ២០ តើជា​ភវទិដ្ឋិប៉ុន្មាន ជា​វិភវទិដ្ឋិប៉ុន្មាន។បេ។ លោកវាទប្បដិសំយុត្តទិដ្ឋិ មានការ​ប្រកាន់ស្អិត​ដោយអាការ ៨ តើជា​ភវទិដ្ឋិប៉ុន្មាន ជា​វិភវទិដ្ឋិប៉ុន្មាន។ អស្សាទទិដ្ឋិ មានការ​ប្រកាន់ស្អិត​ដោយអាការ ៣៥ ​គឺជា​ភវទិដ្ឋិក៏មាន ជា​វិភវទិដ្ឋិក៏មាន អត្តានុទិដ្ឋិ មានការ​ប្រកាន់ស្អិត​ដោយអាការ ២០ ​គឺជា​ភវទិដ្ឋិ ១៥ ជា​វិភវទិដ្ឋិ ៥ មិច្ឆាទិដ្ឋិ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ១០  ​គឺជា​វិភវទិដ្ឋិ​ទាំងអស់ សក្កាយទិដ្ឋិ មានការ​ប្រកាន់ស្អិត​ដោយអាការ ២០ ​គឺជា​ភវទិដ្ឋិ ១៥ ជា​វិភវទិដ្ឋិ ៥ សស្សតទិដ្ឋិ​ ជា​សក្កាយវត្ថុកៈ មានការ​ប្រកាន់ស្អិត​ដោយ​អាការ ១៥ ​គឺជា​ភវទិដ្ឋិ​ទាំងអស់ ឧច្ឆេទទិដ្ឋិ​ ជា​សក្កាយវត្ថុកៈ មានការ​ប្រកាន់ស្អិត​ដោយ​អាការ ៥ ​គឺជា​វិភវទិដ្ឋិ​ទាំងអស់ អន្តគ្គាហិកទិដ្ឋិថា លោក​ទៀង មានការ​ប្រកាន់ស្អិត​ដោយ​អាការ ៥ ​គឺជា​ភវទិដ្ឋិទាំងអស់ អន្តគ្គាហិកទិដ្ឋិថា លោក​មិនទៀង មានការ​ប្រកាន់ស្អិត ដោយអាការ ៥ ​គឺជាវិភវទិដ្ឋិ​ទាំងអស់ អន្តគ្គាហិកទិដ្ឋិថា លោកមាន​ទីបំផុត មានការ​ប្រកាន់ស្អិត ដោយអាការ ៥ ​គឺជាភវទិដ្ឋិក៏មាន ជាវិភវទិដ្ឋិ​ក៏មាន អន្តគ្គាហិកទិដ្ឋិ​ថា លោកមិនមាន​ទីបំផុត មានការ​ប្រកាន់ស្អិត​ដោយ​អាការ ៥ ​គឺជាភវទិដ្ឋិ​ក៏មាន ជា​វិភវទិដ្ឋិក៏មាន អន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ មានការ​ប្រកាន់ស្អិត​ដោយអាការ ៥ ​គឺជាវិភវទិដ្ឋិ​ទាំងអស់ អន្តគ្គាហិកទិដ្ឋិថា ជីវិត​ដទៃ ​សរីរៈដទៃ មានការ​ប្រកាន់ស្អិត​ដោយ​អាការ ៥ ​គឺជាភវទិដ្ឋិ​ទាំងអស់ អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខ​អំពីសេចក្ដី​ស្លាប់ កើតទៀត មានការ​ប្រកាន់ស្អិត ដោយអាការ ៥ ​គឺជា​ភវទិដ្ឋិ​ទាំងអស់ អន្តគ្គាហិកទិដ្ឋិថា សត្វខាង​មុខអំពី​សេចក្ដីស្លាប់ មិនកើតទៀត មានការ​ប្រកាន់ស្អិត​ដោយអាការ ៥ ​គឺជា​វិភវទិដ្ឋិ​ទាំងអស់ អន្តគ្គាហិកទិដ្ឋិថា សត្វខាង​មុខអំពី​សេចក្ដីស្លាប់ កើតទៀត​ក៏មាន មិនកើត​ទៀតក៏មាន មានការ​ប្រកាន់ស្អិត​ដោយអាការ ៥ ​គឺជា​ភវទិដ្ឋិក៏មាន ជាវិភវទិដ្ឋិក៏មាន អបរន្តានុទិដ្ឋិ មានការ​ប្រកាន់ស្អិត​ដោយអាការ ៤៤ ​គឺជាភវទិដ្ឋិ​ក៏មាន ជាវិភវទិដ្ឋិក៏មាន ទិដ្ឋិប្រកប​ដោយសំយោជនៈ មានការប្រកាន់​ស្អិត ដោយ​អាការ ១៨ ​គឺជាភវទិដ្ឋិក៏មាន ជាវិភវទិដ្ឋិក៏មាន មានវិនិពន្ធទិដ្ឋិ​ថា អញ ​មានការ​ប្រកាន់ស្អិត ដោយអាការ ១៨ ​គឺជាវិភវទិដ្ឋិទាំងអស់ មាន​វិនិពន្ធទិដ្ឋិ​ថា ​របស់​​អញ មានការ​ប្រកាន់ស្អិត​ដោយអាការ ១៨ ​គឺជាភវទិដ្ឋិ​ទាំងអស់ អត្តវាទប្បដិសំយុត្តទិដ្ឋិ​ មានការ​ប្រកាន់ស្អិត​ដោយអាការ ២០ ​គឺជាភវទិដ្ឋិ ១៥ ជាវិភវទិដ្ឋិ ៥ លោកវាទប្បដិ​សំយុត្តទិដ្ឋិ មានការ​ប្រកាន់ស្អិត ដោយអាការ ៨ ​គឺជាភវទិដ្ឋិក៏មាន ជាវិភវទិដ្ឋិក៏មាន ទិដ្ឋិទាំងអស់ ឈ្មោះថា​ អត្តានុទិដ្ឋិ ទិដ្ឋិទាំងអស់ ឈ្មោះថា មិច្ឆាទិដ្ឋិ ទិដ្ឋិទាំងអស់ ឈ្មោះថា សក្កាយទិដ្ឋិ ទិដ្ឋិទាំងអស់ ឈ្មោះថា ​អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិទាំងអស់ ឈ្មោះថា សញ្ញោជនិកទិដ្ឋិ ឈ្មោះថា​អត្តវាទប្បដិសំយុត្តទិដ្ឋិ ឈ្មោះថា​ ភវទិដ្ឋិ ឈ្មោះថា វិភវទិដ្ឋិ ពួកជនណា ជាអ្នកត្រិះរិះ ហើយអាស្រ័យ​​នូវទិដ្ឋិទាំងពីរនុ៎ះ​ ការដឹង​ក្នុងនិរោធ​របស់​ពួក​ជននោះ មិនមានឡើយ ដ្បិតថា សត្វលោកនេះ តែងមាន​សេចក្ដី​សម្គាល់ខុស។

[៦៣] ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សមួយពួក ដែលត្រូវទិដ្ឋិទាំងពីរ​រួបរឹត​ហើយ តែងក្រាញ មួយពួក តែងស្ទុះស្ទា ឯពួកបុគ្គល​អ្នកមានចក្ខុ តែងឃើញ​ច្បាស់។

ម្នាលភិក្ខុទាំងឡាយ ចុះទេវតា និងមនុស្ស​មួយពួក តែងក្រាញ តើដូចម្ដេច ម្នាល​ភិក្ខុទាំងឡាយ ទេវតា និងមនុស្ស​ទាំងឡាយ មានភព​ជាទីត្រេកអរ ត្រេកអរ​ក្នុងភព រីករាយ​ក្នុងភព កាលដែល​តថាគត​កំពុងសម្តែង​ធម៌ (ឲ្យស្ដាប់) ដើម្បី​រំលត់ភព ចិត្ត​របស់​​ទេវតា និងមនុស្ស​ទាំងនោះ រមែងមិន​ស្ទុះស្ទា មិនជ្រះថ្លា មិនតាំងនៅ មិនជឿស៊ប់ ម្នាលភិក្ខុ​ទាំងឡាយ ទេវតា និងមនុស្ស​មួយពួក តែងក្រាញ យ៉ាងនេះឯង។

ម្នាលភិក្ខុទាំងឡាយ ចុះទេវតា និងមនុស្ស​មួយពួក តែងស្ទុះស្ទា តើដូចម្ដេច ទេវតា​ និងមនុស្ស​មួយពួក កាលនឿយ​ណាយ ធុញទ្រាន់ ជិនឆ្អន់ ដោយសារភព ក៏ត្រេកអរ​ចំពោះ​ការប្រាសចាក​​ភព ដោយគិតថា ឱហ្ន៎ អង្កាល់ណា ខ្លួន​នឹងទម្លាយ​កាយទៅ​ហើយ សូន្យ វិនាស ខាងមុខ​អំពីសេចក្ដី​ស្លាប់ មិនកើតទៀត (ឬដោយគិតថា) នេះជា​ធម្មជាត​ស្ងប់ នេះជាធម្មជាត​ដ៏​ឧត្ដមដោយ​ពិត ម្នាលភិក្ខុ​ទាំងឡាយ ទេវតា និងមនុស្ស​មួយពួក តែងស្ទុះស្ទា យ៉ាងនេះឯង។

ម្នាលភិក្ខុទាំងឡាយ ចុះពួកបុគ្គលអ្នក​មានចក្ខុ តែងឃើញច្បាស់ តើដូចម្ដេច ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ឃើញ​នូវភូតរូប ថាជា​ភូតរូប លុះឃើញ​នូវ​ភូតរូប ថាជា​ភូតរូបហើយ តែងជាអ្នក​ប្រតិបត្តិ​ដើម្បីនឿយណាយ ដើម្បីប្រាស​ចាក​រាគៈ ដើម្បីរំលត់​នូវភូតរូប ម្នាលភិក្ខុ​ទាំងឡាយ ពួកបុគ្គល​អ្នកមានចក្ខុ តែងឃើញ​ច្បាស់ យ៉ាងនេះឯង។

ភិក្ខុណា ឃើញនូវភូតរូប ថាជាភូតរូប ហើយ​ប្រព្រឹត្តកន្លង​នូវ​ភូតរូប រមែង​ជឿស៊ប់​ក្នុងការពិត ព្រោះ​ការ​អស់ទៅ​នៃភវតណ្ហា ថាបើភិក្ខុនោះ បានកំណត់​ដឹង​នូវ​ភូតរូបហើយ ទាំងជា​អ្នកមាន​តណ្ហាទៅ​ប្រាសហើយ ក្នុងរូបភព និងអរូបភព រមែង​មិនបាន​នូវភពថ្មី​ទៀតទេ ព្រោះ​ការ​មិនមាន​ភូតរូប។

[៦៤] បុគ្គល ៣ ពួក មានទិដ្ឋិវិបត្តិ បុគ្គល ៣ ពួក បរិបូណ៌​ដោយទិដ្ឋិ។ បុគ្គល ៣ ពួក មាន​ទិដ្ឋិវិបត្តិ តើដូចម្ដេច។ ពួកតិរ្ថិយ ១ ពួកសាវ័ក​នៃតិរ្ថិយ ១ ពួកជន​ដែលជា​មិច្ឆាទិដ្ឋិ ១ នេះបុគ្គល ៣ ពួក​ដែលមាន​ទិដ្ឋិវិបត្តិ។

បុគ្គល ៣ ពួក បរិបូណ៌ដោយទិដ្ឋិ តើដូចម្ដេច។ ព្រះតថាគត ១ សាវ័កនៃ​ព្រះតថាគត ១ ពួកជនដែល​ជាសម្មាទិដ្ឋិ ១ នេះបុគ្គល ៣ ពួក ​ដែល​បរិបូណ៌ដោយ​ទិដ្ឋិ។

នរជនណា មានសេចក្ដីក្រោធផង ចងសេចក្ដីក្រោធទុកផង ជាសត្វ​លាមក លុបគុណ​គេផង មានទិដ្ឋិវិបត្តិផង មានពុតត្បុតផង បុគ្គល​គប្បីដឹង​នូវនរជន​នោះថា អ្នកទាំង​នេះ ជាមនុស្ស​ថោកទាប។ អ្នកប្រាជ្ញ មិនមាន​សេចក្ដី​ក្រោធ មិនចង​សេចក្ដី​ក្រោធទុក មិន​លុបគុណ​គេ ដល់​នូវភាពជា​អ្នកបរិសុទ្ធ មាន​ទិដ្ឋិបរិបូណ៌ បុគ្គល​គប្បីដឹង​នូវអ្នកប្រាជ្ញ​នោះថា អ្នកនេះ ជាមនុស្ស​ប្រសើរ។

[៦៥] ទិដ្ឋិវិបត្តិ ៣ យ៉ាង ទិដ្ឋិសម្បត្តិ ៣ យ៉ាង។

ទិដ្ឋិវិបត្តិ ៣ យ៉ាង តើដូចម្ដេចខ្លះ។ ការយល់ឃើញថា នុ៎ះ​ជារបស់​អញ ឈ្មោះ​ថាទិដ្ឋិវិបត្តិ ការយល់​ឃើញថា នុ៎ះ​ជាអញ ឈ្មោះថា​ទិដ្ឋិវិបត្តិ ការយល់​ឃើញថា នុ៎ះ​ជា​ខ្លួន​របស់​អញ ឈ្មោះថា​ទិដ្ឋិវិបត្តិ នេះឯង ទិដ្ឋិវិបត្តិ ៣ យ៉ាង។

ទិដ្ឋិសម្បត្តិ ៣ យ៉ាង តើដូចម្ដេចខ្លះ។ ការយល់​ឃើញថា នុ៎ះ​មិនមែន​ជារបស់​អញ ឈ្មោះថា​ទិដ្ឋិសម្បត្តិ ការយល់​ឃើញថា នុ៎ះ​មិនមែនជា​អញ ឈ្មោះថា​ទិដ្ឋិសម្បត្តិ ការ​យល់ឃើញ​ថា នុ៎ះ​មិនមែនជាខ្លួន​របស់​អញ ឈ្មោះថា​ទិដ្ឋិសម្បត្តិ នេះឯង ទិដ្ឋិសម្បត្តិ ៣ យ៉ាង។

[៦៦] ការយល់ឃើញថា នុ៎ះរបស់​អញ ឈ្មោះទិដ្ឋិអ្វី មានទិដ្ឋិប៉ុន្មាន ទិដ្ឋិទាំងនោះ គេប្រកាន់​យកចំណែក​ដូចម្ដេច ការយល់​ឃើញថា នុ៎ះ​ជាអញ ឈ្មោះទិដ្ឋិអ្វី មានទិដ្ឋិ​ប៉ុន្មាន ទិដ្ឋិទាំងនោះ គេប្រកាន់​យកចំណែក​ដូចម្ដេច ការយល់​ឃើញថា នុ៎ះ​ជាខ្លួន​របស់​អញ ឈ្មោះទិដ្ឋិអ្វី មានទិដ្ឋិ​ប៉ុន្មាន ទិដ្ឋិទាំងនោះ គេប្រកាន់​យកចំណែក​ដូចម្ដេច។ ការយល់​ឃើញថា នុ៎ះ​របស់​អញ ឈ្មោះ​បុព្វន្តានុទិដ្ឋិ មានទិដ្ឋិ ១៨ ទិដ្ឋិទាំងនោះ គេប្រកាន់យក​ចំណែកខាងដើម ការយល់​ឃើញថា នុ៎ះ​ជាអញ ឈ្មោះអបរន្តានុទិដ្ឋិ មានទិដ្ឋិ ៤៤ ទិដ្ឋិ​ទាំងនោះ គេប្រកាន់​យកចំណែក​ខាងចុង ការយល់​ឃើញថា នុ៎ះ​ជាខ្លួន​របស់​អញ ឈ្មោះ​វីសតិវត្ថុកអត្តានុទិដ្ឋិ ឈ្មោះ​វីសតិវត្ថុកសក្កាយទិដ្ឋិ មានទិដ្ឋិ ៦២ ដោយមាន​សក្កាយទិដ្ឋិ​ជាប្រធាន ទិដ្ឋិទាំងនោះ គេប្រកាន់​យកចំណែក​ខាងដើម និងចំណែក​ខាងចុង។

[៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ដល់​នូវការសម្រេច ព្រោះ​​តថាគត បុគ្គល​ទាំងអស់​នោះ ឈ្មោះថា​អ្នកបរិបូណ៌​ដោយទិដ្ឋិ បុគ្គល ៥ ពួក សម្រេច​ក្នុងលោក​នេះ បុគ្គល ៥ ពួក លះលោក​នេះហើយ សម្រេច។

បុគ្គល ៥ ពួក សម្រេចក្នុងលោកនេះ តើដូចម្ដេច។ សត្តក្ខត្តុបរមបុគ្គល ១ កោលង្កោល​បុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ បុគ្គលដែល​ជាព្រះអរហន្ត ក្នុងបច្ចុប្បន្ន ១ នេះ បុគ្គល ៥ ពួក សម្រេច​ក្នុងលោកនេះ។

បុគ្គល ៥ ពួក លះលោកនេះហើយ សម្រេច តើដូចម្ដេច។ អន្តរាបរិនិព្វាយិ​បុគ្គល ១ ឧបហច្ចបរិនិព្វាយិ​បុគ្គល ១ អសង្ខារបរិនិព្វាយិ​បុគ្គល ១ សសង្ខារបរិនិព្វាយិ​បុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិ​បុគ្គល ១ នេះ បុគ្គល ៥ ពួក លះលោក​នេះហើយ សម្រេច។

ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ដល់​នូវការសម្រេច ព្រោះ​តថាគត បុគ្គល ទាំងអស់​នោះ ឈ្មោះថា​អ្នកបរិបូណ៌​ដោយទិដ្ឋិ នេះឯង បុគ្គល ៥ ពួក សម្រេច​ក្នុងលោក​នេះ នេះឯង បុគ្គល ៥ ពួក លះលោក​នេះហើយ សម្រេច។

[៦៨] ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលណានីមួយ ជ្រះថ្លា​មិនកម្រើក​ចំពោះ​តថាគត បុគ្គល​ទាំងអស់នោះ ឈ្មោះថា​សោតាបន្នបុគ្គល សោតាបន្នបុគ្គល​ទាំងនោះ ៥ ពួកនេះ សម្រេចក្នុង​លោកនេះ ឯបុគ្គល ៥ ពួកទៀត លះលោក​នេះហើយ សម្រេច។

បុគ្គល ៥ ពួកសម្រេចក្នុងលោកនេះ តើដូចម្ដេច។ សត្តក្ខត្តុបរម​បុគ្គល ១ កោលង្កោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ បុគ្គលដែលជា​ព្រះអរហន្ត​ក្នុងបច្ចុប្បន្ន ១ នេះ បុគ្គល ៥ ពួក សម្រេចក្នុង​លោកនេះ។

បុគ្គល ៥ ពួក លះលោកនេះហើយ សម្រេច តើដូចម្ដេច។ អន្តរាបរិនិព្វាយិបុគ្គល ១ ឧបហច្ចបរិនិព្វាយិបុគ្គល ១ អសង្ខារបរិនិព្វាយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ នេះ បុគ្គល ៥ ពួក លះលោកនេះ​ហើយ សម្រេច។

ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលណានីមួយ ជ្រះថ្លាមិនកម្រើក​ចំពោះ​តថាគត បុគ្គល​ទាំងអស់នោះ ឈ្មោះថា​សោតាបន្នបុគ្គល នេះឯង សោតាបន្នបុគ្គល​ទាំង ៥ ពួកនោះ សម្រេច​ក្នុងលោកនេះ នេះ​ឯង បុគ្គល ៥ ពួក លះលោក​នេះហើយ សម្រេច។

ចប់ ទិដ្ឋិកថា។

មហាវគ្គ អានាបានកថា (ទី៣)

គណនវារ ទី១

[៦៩] កាលភិក្ខុចម្រើនអានាបានស្សតិសមាធិ មានវត្ថុ ១៦ ញាណចំនួន ២២០ ក៏កើតឡើង ​គឺ​បរិបន្ថញ្ញាណ ៨ ឧបការញ្ញាណ ៨ ឧបក្កិលេសញ្ញាណ ១៨ វោទានញ្ញាណ ១៣ សតោការិញ្ញាណ ៣២ សមាធិញ្ញាណ ២៤ វិបស្សនាញាណ ៧២ និព្វិទាញាណ ៨ និព្វិទានុលោមញាណ ៨ និព្វិទាបដិប្បស្សទ្ធិញ្ញាណ ៨ វិមុត្តិសុខញ្ញាណ ២១។

[៧០] បរិបន្ថញ្ញាណ ៨  និងឧបការញ្ញាណ ៨ តើដូចម្ដេច។ កាមឆន្ទៈ ជាសត្រូវ​ដល់សមាធិ នេក្ខម្មៈ ជាឧបការៈ​ដល់សមាធិ ព្យាបាទ ជាសត្រូវ​ដល់សមាធិ អព្យាបាទ ជាឧបការៈ​ដល់សមាធិ ថីនមិទ្ធៈ ជាសត្រូវដល់​សមាធិ អាលោកសញ្ញា ជាឧបការៈ​ដល់​សមាធិ ឧទ្ធច្ចៈ ជាសត្រូវ​ដល់សមាធិ អវិក្ខេបៈ ជាឧបការៈ​ដល់សមាធិ វិចិកិច្ឆា​ជាសត្រូវ​ដល់សមាធិ ធម្មវវត្ថានៈ ជាឧបការៈ​ដល់សមាធិ អវិជ្ជា ជាសត្រូវ​ដល់សមាធិ ញាណ ជាឧបការៈ​ដល់សមាធិ អរតិ ជាសត្រូវ​ដល់សមាធិ បាមុជ្ជៈ​ជាឧបការៈ​ដល់​សមាធិ អកុសលធម៌​ទាំងអស់ សុទ្ធតែជា​សត្រូវដល់​សមាធិ កុសលធម៌​ទាំងអស់​សុទ្ធតែ​ជាឧបការៈ​ដល់សមាធិ ទាំងនេះ​ឈ្មោះថា​បរិបន្ថញ្ញាណ ៨  និង​ឧបការញ្ញាណ ៨ ចិត្តដែល​ស្ទុះខ្ពស់ឡើង ចិត្តដែល​អណ្ដែត​ត្រសែតផុត​ឡើង រមែងតាំង​នៅស៊ប់ក្នុង​ឯកត្តៈ រមែងស្អាត​ចាក​នីវរណៈ ដោយ​អាការទាំង ១៦ នេះ។

សោឡសញាណនិទ្ទេស ទី២

[៧១] ឯកត្តៈទាំងនោះ តើដូចម្ដេច។ នេក្ខម្មៈ ឈ្មោះថាឯកត្តៈ អព្យាបាទ​ឈ្មោះថា​ឯកត្តៈ អាលោកសញ្ញា ឈ្មោះថាឯកត្តៈ អវិក្ខេបៈ ឈ្មោះថា​ឯកត្តៈ ធម្មវវត្ថានៈ ឈ្មោះថា​ឯកត្តៈ ញាណ ឈ្មោះថា​ឯកត្តៈ បាមុជ្ជៈ ឈ្មោះថា​ឯកត្តៈ កុសលធម៌​ទាំងអស់​ឈ្មោះថា​ឯកត្តៈ។ នីវរណៈ ទាំងនោះ តើដូចម្ដេច។ កាមច្ឆន្ទៈ ឈ្មោះថា​នីវរណៈ ព្យាបាទ​ឈ្មោះថា​នីវរណៈ ថីនមិទ្ធៈ ឈ្មោះថា​នីវរណៈ ឧទ្ធច្ចកុក្កុច្ចៈ ឈ្មោះថា​នីវរណៈ វិចិកិច្ឆា​ឈ្មោះថា​នីវរណៈ អវិជ្ជា ឈ្មោះថា​នីវរណៈ អរតិ ឈ្មោះថា​នីវរណៈ អកុសលធម៌​ទាំងអស់​ ឈ្មោះថា​នីវរណៈ។

[៧២] សំនួរត្រង់ពាក្យថា នីវរណៈ ចុះនីវរណៈ ដោយអត្ថ​ដូចម្ដេច។ នីវរណៈ ដោយអត្ថ​ថា ធម៌ជាគ្រឿង​រារាំងដំណើរ​ទៅ (កាន់​ព្រះនិព្វាន)។ ដំណើរទៅ (កាន់​ព្រះនិព្វាន) ទាំងនោះ តើដូចម្ដេច។ នេក្ខម្មៈ ឈ្មោះថា​ដំណើរទៅ (កាន់ព្រះនិព្វាន) របស់​​ពួក​អរិយជន ទាំងពួក​អរិយជន​តែងដើរទៅ (កាន់ព្រះនិព្វាន) ដោយ​សារនេក្ខម្មៈ​នោះ កាមច្ឆន្ទៈ ឈ្មោះថាធម៌​ជាគ្រឿងរារាំង​ដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គល​មិនស្គាល់​ច្បាស់​នេក្ខម្មៈ ដែលជា​ដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ព្រោះ​ត្រូវ​កាមច្ឆន្ទៈ​នោះបិទបាំង ហេតុនោះ កាមច្ឆន្ទៈ ឈ្មោះថាធម៌ជា​គ្រឿងរារាំង​ដំណើរទៅ (កាន់ព្រះនិព្វាន) អព្យាបាទ​ឈ្មោះថា ដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ទាំងពួក​អរិយជន​តែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារ​អព្យាបាទនោះ។ ព្យាបាទ​ឈ្មោះថាធម៌​ជាគ្រឿងរារាំង​ដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គល​មិនស្គាល់​ច្បាស់​អព្យាបាទ​ ដែលជា​ដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ព្រោះ​​ត្រូវព្យាបាទ​នោះបិទបាំង ហេតុនោះ ព្យាបាទឈ្មោះថា​ធម៌ជាគ្រឿងរារាំង​ដំណើរទៅ (កាន់ព្រះនិព្វាន) អាលោកសញ្ញា ឈ្មោះថា​ដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ទាំងពួក​អរិយជន​តែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារ​អាលោកសញ្ញា​នោះ ថីនមិទ្ធៈ ​ឈ្មោះថាធម៌ជា​គ្រឿងរារាំង​ដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិន​ស្គាល់ច្បាស់អាលោកសញ្ញា​ដែលជា​ដំណើរ​ទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ព្រោះ​ត្រូវ​ថីនមិទ្ធៈ​នោះបិទបាំង ហេតុនោះ ថីនមិទ្ធៈ ឈ្មោះថា​ធម៌ជាគ្រឿង​រារាំងដំណើរទៅ (កាន់ព្រះនិព្វាន) អវិក្ខេបៈ ឈ្មោះថា​ដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ទាំងពួក​អរិយជន​តែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារ​អវិក្ខេបៈ​នោះ ឧទ្ធច្ចៈ​ ឈ្មោះ​ធម៌ជាគ្រឿង​រារាំងដំណើរ​ទៅ (កាន់ព្រះនិព្វាន) បុគ្គលមិន​ស្គាល់ច្បាស់​អវិក្ខេបៈ​ ដែល​ជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ព្រោះ​ត្រូវ​ឧទ្ធច្ចៈ​នោះ​បិទបាំង ហេតុនោះ ឧទ្ធច្ចៈ ឈ្មោះថាធម៌​ជាគ្រឿង​រារាំងដំណើរ​ទៅ (កាន់ព្រះនិព្វាន​) ធម្មវវត្ថានៈ ឈ្មោះថា​ដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ទាំងពួក​អរិយជន​តែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារ​ធម្មវវត្ថានៈ​នោះ វិចិកិច្ឆា​ឈ្មោះថាធម៌​ជាគ្រឿងរារាំង​ដំណើរទៅ (កាន់​ព្រះនិព្វាន) បុគ្គល​មិនស្គាល់ច្បាស់​ធម្មវវត្ថានៈ ដែលជា​ដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ព្រោះ​ត្រូវ​វិចិកិច្ឆានោះ​បិទបាំង ហេតុនោះ វិចិកិច្ឆា ឈ្មោះថាធម៌​ជាគ្រឿង​រារាំងដំណើរ​ទៅ (កាន់ព្រះនិព្វាន) ញាណ ឈ្មោះថា​ដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ទាំងពួក​អរិយជន​តែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារ​ញាណនោះ អវិជ្ជា ឈ្មោះថាធម៌​ជាគ្រឿងរារាំង​ដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិន​ដឹងច្បាស់ញាណ ដែលជា​ដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ព្រោះ​​ត្រូវអវិជ្ជានោះ​បិទបាំង ហេតុនោះ អវិជ្ជា ឈ្មោះថាជា​គ្រឿងរារាំង​ដំណើរទៅ (កាន់ព្រះនិព្វាន) បាមុជ្ជៈ ឈ្មោះថា​ដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ទាំងពួកអរិយជន​តែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារ​បាមុជ្ជៈនោះ អរតិ​ ឈ្មោះ​ថាធម៌ជាគ្រឿង​រារាំងដំណើរ​ទៅ (កាន់ព្រះនិព្វាន) បុគ្គលមិន​ដឹងច្បាស់បាមុជ្ជៈ​ ដែល​ជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់​ពួក​អរិយជន ព្រោះ​ត្រូវ​អរតិនោះ បិទបាំង ហេតុ​នោះ អរតិ ឈ្មោះថា​ជាគ្រឿងរារាំង​ដំណើរទៅ (កាន់ព្រះនិព្វាន) កុសលធម៌​ទាំងអស់​ជាដំណើរទៅ (កាន់​ព្រះនិព្វាន) របស់​ពួក​អរិយជន ទាំងពួកអរិយជន​តែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារ​ធម៌ទាំងឡាយ​នោះ អកុសលធម៌​ទាំងអស់ ​សុទ្ធតែជា​គ្រឿងរារាំង​ដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គល​មិនស្គាល់ ច្បាស់​នូវកុសលធម៌ ​ដែល​ជាដំណើរ​ទៅ (កាន់ព្រះនិព្វាន) របស់​​ពួកអរិយជន ព្រោះ​ត្រូវ​អកុសលធម៌នោះ បិទបាំង ហេតុនោះ ពួកអកុសលធម៌​ទាំងអស់នោះ ឈ្មោះថាជា​គ្រឿងរារាំង​ដំណើរទៅ (កាន់​ព្រះនិព្វាន) កាលភិក្ខុមាន​ចិត្តបរិសុទ្ធ ចាក​​នីវរណធម៌​ទាំងនេះ ចម្រើន​អានាបានស្សតិ​សមាធិ​ដែលមាន​វត្ថុ ១៦ ខណិកសមោធាន (ក៏កើតមាន)។

ឧបក្កិលេសញាណនិទ្ទេស ទី៣

បឋមច្ឆក្ក

[៧៣] ឧបក្កិលេសញ្ញាណ ១៨ កើតឡើង តើដូចម្ដេច។ កាលបុគ្គល​ផ្ចង់ស្មារតី​ទៅកាន់ខ្យល់​ដកដង្ហើមចេញ ខាងដើម កណ្ដាល និងខាងចុង ចិត្តដែល​បោះទៅ​ក្នុងខ្យល់ដង្ហើម​ខាងក្នុង ជាសត្រូវ​របស់​សមាធិ កាលបុគ្គល​ផ្ចង់ស្មារតីទៅ​កាន់ខ្យល់ដក​ដង្ហើម​ចូល ខាងដើម កណ្ដាល និងខាងចុង ចិត្តដែលបោះ​ទៅក្នុងខ្យល់ដង្ហើម​ខាង​ក្រៅ ជាសត្រូវ​របស់​សមាធិ សេចក្ដីប្រាថ្នា​ចំពោះខ្យល់​ដកដង្ហើមចេញ សេចក្ដី​ត្រេក​ត្រអាល សេចក្ដីប្រព្រឹត្ត​នៃចំណង់ ជាសត្រូវរបស់​​សមាធិ សេចក្ដីប្រាថ្នា​ចំពោះខ្យល់​ដកដង្ហើមចូល សេចក្ដី​ត្រេកត្រអាល សេចក្ដីប្រព្រឹត្ត​នៃចំណង់ ជាសត្រូវ​របស់​សមាធិ ការជ្រប់​ចិត្តក្នុងការបាន​ចំពោះ​នូវខ្យល់ដក​ដង្ហើមចូល សម្រាប់បុគ្គល​ដែលលំបាកដោយខ្យល់​​ដង្ហើមចេញ ជាសត្រូវ​របស់​សមាធិ ការជ្រប់​ចិត្តក្នុងការបាន​ចំពោះ​នូវខ្យល់​ដកដង្ហើម​ចេញ សម្រាប់​បុគ្គលដែលទប់​ខ្យល់ដកដង្ហើម​ចូល ជាសត្រូវ​របស់​សមាធិ។

ប្រសិនបើចិត្តរបស់​បុគ្គលកាលនៅញាប់ញ័រ មិនទាន់ផុត  ​ស្រឡះ ចាក​​ឧបក្កិលេស​ទាំងឡាយ​ណា ឧបក្កិលេស​របស់​​អានាបានស្សតិ​សមាធិ​នោះ មាន ៦ ​គឺការ​ផ្ចង់ស្មារតី​ទៅកាន់​ខ្យល់ដកដង្ហើម​ចេញ ១ ការផ្ចង់​ស្មារតីទៅ​កាន់ខ្យល់​ដក​ដង្ហើមចូល ១ សតិ ១ ការបោះចិត្ត​ទៅក្នុងខ្យល់​ដង្ហើមខាងក្នុង ១ សេចក្ដី​ប៉ុនប៉ង ១ សេចក្ដី​ប្រាថ្នាក្នុង​ការបោះចិត្តទៅ​ក្នុងខ្យល់​ដង្ហើមខាងក្រៅ ១ ពួកជន​នោះ កាលដែលមិន​ទាន់ដឹងច្បាស់​នូវវិមោក្ខ តែងនៅ​ជឿអ្នកដទៃ។

ទុតិយច្ឆក្ក

[៧៤] កាលបុគ្គលកំពុងនឹកនិមិត្ត ចិត្តរមែងញាប់ញ័រ​ក្នុងខ្យល់ដក​ដង្ហើមចេញ ជាសត្រូវ​របស់​សមាធិ កាលបុគ្គល​កំពុងនឹកខ្យល់​ដកដង្ហើម​ចេញ ចិត្តរមែង​ញាប់ញ័រ ក្នុងនិមិត្ត ជាសត្រូវ​របស់​សមាធិ កាលបុគ្គល​កំពុងនឹក​និមិត្ត ចិត្តរមែង​ញាប់ញ័រក្នុង​ខ្យល់​ដកដង្ហើមចូល ជាសត្រូវ​របស់​សមាធិ កាលបុគ្គល​កំពុងនឹក​ខ្យល់ដក​ដង្ហើមចូល ចិត្តរមែង​ញាប់ញ័រ​ក្នុងនិមិត្ត ជាសត្រូវ​របស់​សមាធិ កាលបុគ្គល​កំពុង​នឹកខ្យល់ដក​ដង្ហើម​ចេញ ចិត្តរមែង​ញាប់ញ័រ​ក្នុងខ្យល់​ដកដង្ហើមចូល ជាសត្រូវ​របស់​សមាធិ កាល​បុគ្គល​កំពុងនឹក​ខ្យល់ដក​ដង្ហើមចូល ចិត្តរមែង​ញាប់ញ័រ​ក្នុងខ្យល់​ដកដង្ហើម​ចេញ ជា​សត្រូវ​របស់​​សមាធិ។

ប្រសិនបើចិត្តរបស់​បុគ្គល កាលនៅ​ញាប់ញ័រ មិនទាន់ផុត​ស្រឡះ​ចាក​​ឧបក្កិលេស​ទាំងឡាយ​ណា ឧបក្កិលេស​ទាំង​ឡាយនោះ របស់​​អានាបានស្សតិ​សមាធិ មាន ៦ យ៉ាង ​គឺ កាលបុគ្គល​កំពុងនឹក​និមិត្ត ចិត្តរមែង​ញាប់ញ័រ​ក្នុងខ្យល់​ដក​ដង្ហើម​ចេញ ១ កាលបុគ្គល​កំពុងនឹក​ខ្យល់ដក​ដង្ហើមចេញ ចិត្ត​          រមែង​ញាប់ញ័រ​ក្នុងនិមិត្ត ១ កាលបុគ្គល​កំពុងនឹក​និមិត្ត ចិត្ត​រមែង​ញាប់ញ័រ​ក្នុងខ្យល់​ដកដង្ហើម​ចូល ១ កាល​បុគ្គល​កំពុង​នឹកខ្យល់ដក​ដង្ហើមចូល ចិត្តរមែង​ញាប់ញ័រ​ក្នុងនិមិត្ត ១ កាល​បុគ្គល​កំពុងនឹក​ខ្យល់ដក​ដង្ហើមចេញ ចិត្តរមែង​ញាប់ញ័រ​ក្នុង​ខ្យល់ដក​ដង្ហើមចូល ១ កាលបុគ្គល​កំពុងនឹក​ខ្យល់ដក​ដង្ហើម​ចូល ចិត្តរមែង​ញាប់ញ័រ​ក្នុងខ្យល់​ដកដង្ហើម​ចេញ ១ ជនទាំង​នោះ កាលមិន​ទាន់ដឹងច្បាស់​នូវវិមោក្ខ តែងនៅ​ជឿអ្នក​ដទៃ។

តតិយច្ឆក្កំ

[៧៥] ចិត្តស្ទុះទៅរកអារម្មណ៍ជាអតីត ដែលធ្លាក់ទៅ​ក្នុងសេចក្ដី​រាយមាយ ជា​សត្រូវ​របស់​សមាធិ ចិត្តប្រាថ្នា​រកអារម្មណ៍​ជាអនាគត​ដែលញាប់ញ័រ ជាសត្រូវ​របស់​​សមាធិ ចិត្តរួញរា​ដែលធ្លាក់​ទៅក្នុង​សេចក្ដី​ខ្ជិលច្រអូស ជាសត្រូវ​របស់​សមាធិ ចិត្តផ្គង​ហួសពេក​ដែលធ្លាក់​ទៅក្នុងឧទ្ធច្ចៈ ជាសត្រូវ​របស់​សមាធិ ចិត្តប្រាកដ​ដែលធ្លាក់ទៅ​ក្នុងរាគៈ ជាសត្រូវ​របស់​សមាធិ ចិត្តមិន​ប្រាកដដែល​ធ្លាក់ទៅក្នុង​ព្យាបាទ ជាសត្រូវ​របស់​សមាធិ។

បុគ្គលមានសង្កប្បៈសៅហ្មងហើយ រមែងមិន​ស្គាល់ច្បាស់​នូវអធិចិត្ត ដោយសារ​ពួក​ឧបក្កិលេស​ណា ឧបក្កិលេស​ទាំងឡាយ​នោះ របស់​​អានាបានស្សតិ​សមាធិ មាន ៦ យ៉ាង ​គឺ ចិត្តស្ទុះទៅ​រកអារម្មណ៍​ជាអតីតៈ ១ ចិត្តប្រាថ្នា​រកអារម្មណ៍​ជា​អនាគត ១ ចិត្តរួញរា ១ ចិត្តផ្គង​ហួសពេក ១ ចិត្តប្រាកដ ១ ចិត្តមិន​ប្រាកដ ១ រមែង​មិនតម្កល់​នៅមាំឡើយ។

[៧៦] កាលភិក្ខុផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចេញ​ ខាងដើម កណ្ដាល និងខាងចុង កាយ និងចិត្ត រមែងជាសភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ដោយ​សារចិត្ត​ដែលបោះ​ទៅក្នុងខ្យល់​ដង្ហើមខាងក្នុង កាលភិក្ខុផ្ចង់​ស្មារតីទៅកាន់​ខ្យល់ដក​ដង្ហើមចូល ​ខាងដើម កណ្ដាល និងខាងចុង កាយ និងចិត្ត រមែងជា​សភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រ​ផង ដោយសារ​ចិត្តដែលបោះ​ទៅក្នុងខ្យល់​ដង្ហើមខាងក្រៅ កាយ​ និងចិត្ត រមែង​ជាសភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ដោយ​សេចក្ដីប្រាថ្នា​រក​ខ្យល់ដក​ដង្ហើមចេញ ដោយ​សេចក្ដី​ត្រេកអរ ដោយសេចក្ដី​ប្រព្រឹត្តនៃ​ចំណង់ កាយ និង​ចិត្ត រមែងជា​សភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ដោយសារ​សេចក្ដីប្រាថ្នា​រកខ្យល់​ដកដង្ហើម​ចូល ដោយសេចក្ដី​ត្រេកអរ ដោយសេចក្ដី​ប្រព្រឹត្តនៃ​ចំណង់ កាយ និងចិត្ត ​រមែង​ជាសភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះ​ជ្រប់​ចិត្តក្នុងការ​បាន​ចំពោះ​​នូវខ្យល់​ដកដង្ហើម​ចូល សម្រាប់អ្នក​ទប់ខ្យល់​ដកដង្ហើមចេញ កាលភិក្ខុ​នឹកនិមិត្ត កាយ​ និងចិត្ត រមែង​ជាសភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះ​ចិត្ត​ញាប់ញ័រ​ក្នុងខ្យល់​ដកដង្ហើម​ចេញ កាលភិក្ខុ​នឹកខ្យល់ដក​ដង្ហើមចេញ កាយ និងចិត្ត​ រមែងជា​សភាវៈរញ្ជួយ​ផង រំភើបផង ញាប់ញ័រផង ព្រោះ​ចិត្ត​ញាប់ញ័រ​ក្នុងនិមិត្ត កាលភិក្ខុ​នឹកនិមិត្ត កាយ និងចិត្ត​រមែងជា​សភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះ​ចិត្ត​ញាប់ញ័រក្នុង​ខ្យល់​ដក​ដង្ហើមចូល កាលភិក្ខុ​នឹកខ្យល់ដក​ដង្ហើមចូល កាយ និងចិត្ត រមែងជា​សភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះ​ចិត្ត​ញាប់ញ័រ​ក្នុងនិមិត្ត កាលភិក្ខុ​នឹកខ្យល់​ដកដង្ហើម​ចេញ កាយ និងចិត្ត រមែងជា​សភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះ​ចិត្ត​ញាប់ញ័រ​ក្នុងខ្យល់​ដកដង្ហើមចូល កាលភិក្ខុនឹក​ខ្យល់ដក​ដង្ហើមចូល កាយ និងចិត្ត រមែងជាសភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះ​ចិត្ត​ញាប់ញ័រ​ក្នុងខ្យល់ដក​ដង្ហើមចេញ កាយ​ និងចិត្ត រមែងជា​សភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះ​ចិត្ត​ស្ទុះទៅរក​អារម្មណ៍​ជាអតីតៈ ដែលធ្លាក់​ទៅក្នុងសេចក្ដី​រាយមាយ កាយ និងចិត្ត រមែងជា​សភាវៈរញ្ជួយ​ផង រំភើបផង ញាប់ញ័រផង ព្រោះ​ចិត្ត​ប្រាថ្នារក​អារម្មណ៍​ជាអនាគត ដែលញាប់ញ័រ កាយ​ និងចិត្ត រមែងជាសភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះ​ចិត្តរួញរា​ដែលធ្លាក់​ទៅក្នុងសេចក្ដី​ខ្ជិលច្រអូស កាយ និងចិត្ត រមែងជា​សភាវៈ​រញ្ជួយផង រំភើបផង ញាប់​ញ័រផង ព្រោះ​ចិត្តផ្គង​ហួសពេក ដែលធ្លាក់​ទៅក្នុងឧទ្ធច្ចៈ កាយ និងចិត្ត​ រមែងជាសភាវៈ​រញ្ជួយ​ផង រំភើបផង ញាប់ញ័រផង ព្រោះ​ចិត្ត​ដែលប្រាកដ ដែលធ្លាក់​ទៅក្នុងរាគៈ កាយ និងចិត្ត រមែងជា​សភាវៈ​រញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះ​ចិត្ត​មិនប្រាកដ​ដែលធ្លាក់ទៅ​ក្នុងព្យាបាទ។

បុគ្គលណាមិនបានបំពេញ មិនបានចម្រើន​អានាបានស្សតិ បុគ្គលនោះ រមែង​មានកាយ​រំភើបផង មានចិត្ត​រំភើបផង មានកាយ​ញាប់ញ័រ​ផង មានចិត្ត​ញាប់ញ័រ​ផង បុគ្គលណា បានបំពេញ បានចម្រើនល្អ​នូវ​អានាបានស្សតិ បុគ្គលនោះ រមែង​មានកាយ​មិនរំភើបផង មានចិត្ត​មិនរំភើបផង មានកាយ​មិនញាប់ញ័រ​ផង មានចិត្ត​មិនញាប់ញ័រ​ផង។

កាលភិក្ខុមានចិត្តស្អាត ចាក​នីវរណធម៌​ទាំងនោះ ចម្រើន​អានាបានស្សតិសមាធិ មានវត្ថុ ១៦ ខណិកសមោធាន (ក៏កើតមាន) នេះឯង ឧបក្កិលេស​ទាំង ១៨ កើតឡើង។

វោទានញាណនិទ្ទេស ទី៤

[៧៧] វោទានញ្ញាណ ១៣ តើដូចម្ដេច។ ចិត្តស្ទុះទៅ​រកអារម្មណ៍​ជាអតីត ដែល​ធ្លាក់ទៅក្នុង​សេចក្ដី​រាយមាយ បុគ្គលវៀរ​នូវចិត្តនោះ ហើយតម្កល់​ទុកក្នុង​ឋានមួយ ចិត្តមិន​ដល់សេចក្ដី​រាយមាយ យ៉ាងនេះខ្លះ ចិត្តប្រាថ្នា​រកអារម្មណ៍​ជាអនាគត ដែល​ញាប់ញ័រ បុគ្គលវៀរ​នូវចិត្តនោះ​ហើយ រមែងរួច​ស្រឡះចាក​​ចិត្តនោះឯង ចិត្តមិន​ដល់​សេចក្ដី​រាយមាយ យ៉ាងនេះខ្លះ ចិត្តរួញរា ដែលធ្លាក់​ទៅក្នុងសេចក្ដី​ខ្ជិលច្រអូស បុគ្គល​ផ្គង​នូវចិត្តនោះ ហើយលះបង់​សេចក្ដី​ខ្ជិលច្រអូស ចិត្តមិន​ដល់សេចក្ដី​រាយមាយ យ៉ាង​នេះខ្លះ ចិត្តផ្គង​ហួសពេក ដែលធ្លាក់​ទៅក្នុងឧទ្ធច្ចៈ បុគ្គល​សង្កត់សង្កិន​ចិត្តនោះ​ហើយ លះបង់​ឧទ្ធច្ចៈ ចិត្តរមែង​មិនដល់​សេចក្ដី​រាយមាយ យ៉ាងនេះខ្លះ ចិត្តប្រាកដ​ដែលធ្លាក់​ទៅក្នុងរាគៈ បុគ្គលជា​អ្នកស្គាល់ចិត្ត​នោះច្បាស់ លះបង់រាគៈ ចិត្តរមែង​មិនដល់​សេចក្ដី​រាយមាយ យ៉ាងនេះខ្លះ ចិត្តមិន​ប្រាកដ ដែលធ្លាក់​ទៅក្នុងព្យាបាទ បុគ្គល​ជាអ្នក​ស្គាល់​ចិត្ត​នោះច្បាស់ លះបង់​ព្យាបាទ ចិត្តរមែង​មិនដល់​សេចក្ដី​រាយមាយ យ៉ាង​នេះខ្លះ ចិត្តរមែង​ស្អាត ផូរផង់ ដល់​នូវឯកត្តៈ ដោយឋាន​ទាំងឡាយ ៦ នេះឯង។

[៧៨] ឯកត្តៈទាំងនោះ តើដូចម្ដេច។ ទានវោស្សគ្គុបដ្ឋាន ឈ្មោះថា​ឯកត្តៈ សមថនិមិត្តុបដ្ឋាន ឈ្មោះថា​ឯកត្តៈ វយលក្ខណុបដ្ឋាន ឈ្មោះថា​ឯកត្តៈ និរោធុបដ្ឋាន ឈ្មោះថា​ឯកត្តៈ ទានវោស្សគ្គុបដ្ឋាន​របស់​បុគ្គល​អ្នកចុះចិត្តស៊ប់ ​ក្នុងការ​លះបង់​ឈ្មោះ​ថាឯកត្តៈ ១ សមថនិមិត្តុបដ្ឋាន​របស់​ពួកបុគ្គល​អ្នកប្រកបរឿយៗ ក្នុងអធិចិត្ត ឈ្មោះ ថាឯកត្តៈ វយលក្ខណុបដ្ឋាន របស់​បុគ្គល​អ្នកពិចារណា ឈ្មោះថាឯកត្តៈ និង​និរោធុបដ្ឋាន របស់​​ពួកអរិយ​បុគ្គល ឈ្មោះថាឯកត្តៈ  ចិត្តដែលដល់​នូវឯកត្តៈ ដោយ​ឋានទាំង ៤ នេះ ឈ្មោះថាជា​ធម្មជាតជ្រះថ្លា ដោយ​បដិបទាវិសុទ្ធិ​ផង ឈ្មោះថា​ការចម្រើន​រឿយ ៗ​ នៃការសំឡឹង​ពិនិត្យផង ឈ្មោះថា​រីករាយដោយ​ញាណផង។

[៧៩] បឋមជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជា​ខាងចុង។ បឋមជ្ឈាន មានបដិបទាវិសុទ្ធិ​ជាខាងដើម មានការ​ចម្រើនរឿយ ៗ​ នៃការសំឡឹង​ពិនិត្យ ជាកណ្ដាល មានការរីករាយ​ព្រមជាខាងចុង។

[៨០] បឋមជ្ឈាន មានបដិបទាវិសុទ្ធិ ជាខាងដើម តើបដិបទាវិសុទ្ធិ ជាខាងដើម មាន លក្ខណៈ​ប៉ុន្មានយ៉ាង។ បដិបទាវិសុទ្ធិជាខាង​ដើម មាន​លក្ខណៈ ៣ យ៉ាង​គឺ ធម៌ណា ជាសត្រូវនៃ​បឋមជ្ឈាននោះ ចិត្តរមែង​បរិសុទ្ធចាក​​ធម៌នោះ ចិត្តរមែង​ដើរឆ្ពោះទៅ​កាន់ សមថនិមិត្តជា​កណ្ដាល ព្រោះ​សេចក្ដីស្អាត ចិត្តរមែងស្ទុះទៅ​ក្នុងសមថនិមិត្តនោះ ព្រោះ​ការដើរឆ្ពោះ ​គឺត្រង់ដែលចិត្តបរិសុទ្ធ ចាក​ធម៌ជាសត្រូវ ១ ត្រង់ដែលចិត្តដើរឆ្ពោះទៅកាន់​សមថនិមិត្តជា​កណ្ដាល ព្រោះ​សេចក្ដីស្អាត ១ ត្រង់ដែល​ចិត្តស្ទុះទៅក្នុង​សមថនិមិត្តនោះ ព្រោះ​ការដើរឆ្ពោះ ១ (ទាំង ៣ នេះ) ឈ្មោះថា​ បដិបទាវិសុទ្ធិ ជាខាង​ដើមរបស់​​បឋមជ្ឈាន នេះឯង លក្ខណៈ ៣ យ៉ាងរបស់​​បដិបទាវិសុទ្ធិ ជាខាងដើម ហេតុនោះ លោកពោលថា បឋមជ្ឈាន មានលំអខាង​ដើមផង បរិបូណ៌ដោយ​លក្ខណៈផង។

[៨១] បឋមជ្ឈាន មានការចម្រើនរឿយ ៗ ​នៃការសំឡឹងពិនិត្យ ជាកណ្ដាល តើការសំឡឹង​ពិនិត្យ ជាកិច្ចកណ្ដាល​ មានលក្ខណៈ​ប៉ុន្មានយ៉ាង។ ការសំឡឹងពិនិត្យ ទុកជាកិច្ច​កណ្ដាល​ មានលក្ខណៈ ៣ យ៉ាង​គឺ ចិត្តដែល​បរិសុទ្ធ រមែងសំឡឹង​ផ្ទៀងផ្ទាត់ ចិត្តដែលដើរ​ឆ្ពោះទៅរកសមថៈ រមែងសំឡឹង​ផ្ទៀងផ្ទាត់ ចិត្តដែលតាំងឡើងក្នុងឯកត្តៈ រមែងសំឡឹង​ផ្ទៀងផ្ទាត់ ​គឺត្រង់ដែល​ចិត្តបរិសុទ្ធ សំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់​ដែលចិត្តដើរ​ឆ្ពោះទៅ​រកសមថៈ សំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ដែលចិត្ត​តាំងឡើង​ក្នុងឯកត្តៈ សំឡឹង​ផ្ទៀងផ្ទាត់ ១ (ទាំង ៣ នេះ) ឈ្មោះថា ​ការចម្រើនរឿយ ៗ ​នៃការសំឡឹង​ពិនិត្យ ទុកជាកិច្ច​កណ្ដាល​នៃបឋមជ្ឈាន នេះឯង លក្ខណៈ ៣ យ៉ាងរបស់​​ការចម្រើន​រឿយៗ​នៃការសំឡឹង​ពិនិត្យ ជាកិច្ចកណ្ដាល ហេតុនោះ លោក​ពោលថា បឋមជ្ឈាន មានលំអ​ក្នុងកណ្ដាល​ផង បរិបូណ៌​ដោយលក្ខណៈ​ផង។

[៨២] បឋមជ្ឈាន មានការរីករាយព្រមជាខាងចុង តើការរីករាយព្រម ជាខាងចុង មានលក្ខណៈ​ប៉ុន្មានយ៉ាង។ ការរីករាយព្រម ជាខាងចុង មានលក្ខណៈ ៤ យ៉ាង​គឺ ការរីករាយព្រម ដោយអត្ថថា ​មិនប្រព្រឹត្តកន្លង​នូវពួកធម៌ដែលកើតក្នុង​បឋមជ្ឈាននោះ ១ ការរីករាយព្រម ដោយអត្ថថា ​ឥន្ទ្រិយទាំងឡាយ​មានរសតែមួយ ១ ការរីករាយព្រម ដោយអត្ថថា​ នាំទៅ​នូវព្យាយាម គួរដល់ឥន្ទ្រិយនោះ ១ ការរីករាយព្រម ​ដោយអត្ថថា​សេព ១ (ទាំង ៤ នេះ) ឈ្មោះថា ការរីករាយ​ព្រមជាខាងចុង​របស់​បឋមជ្ឈាន នេះឯងការ​រីករាយ​ព្រមជាខាងចុង មានលក្ខណៈ ៤ យ៉ាង ហេតុនោះ លោកពោលថា បឋមជ្ឈាន មានលំអ​ខាងចុងផង បរិបូណ៌ដោយ​លក្ខណៈផង ចិត្តដែលប្រព្រឹត្ត​ទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមក​ហើយយ៉ាងនេះឯង រមែងជាចិត្ត​បរិបូណ៌ដោយ​លក្ខណៈ ១០ យ៉ាង​គឺ បរិបូណ៌ដោយវិតក្កៈ ១ បរិបូណ៌ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខៈ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌​ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។

[៨៣] ទុតិយជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។ ទុតិយជ្ឈាន មានបដិបទាវិសុទ្ធិ ជាខាងដើម មានការចម្រើនរឿយ ៗ​ នៃការសំឡឹងពិនិត្យ​ជាកណ្ដាល មានការរីករាយ​ព្រមជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោល​មកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌​ដោយលក្ខណៈ ១០ យ៉ាង​គឺ បរិបូណ៌​ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌​ដោយសុខ ១ បរិបូណ៌​ដោយ​អធិដ្ឋានចិត្ត ១ បរិបូណ៌​ដោយសទ្ធា ១ បរិបូណ៌​ដោយវីរិយៈ ១ បរិបូណ៌​ដោយសតិ ១ បរិបូណ៌​ដោយសមាធិ ១ បរិបូណ៌​ដោយបញ្ញា ១។

[៨៤] តតិយជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្ត​ទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោល​មកហើយ យ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាង​គឺ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌​ដោយវីរិយៈ ១ បរិបូណ៌​ដោយសតិ ១ បរិបូណ៌​ដោយសមាធិ ១ បរិបូណ៌​ដោយបញ្ញា ១។

[៨៥] ចតុត្ថជ្ឈាន​ មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។បេ។ ចិត្តដែល​ប្រព្រឹត្តទៅ​ក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោល​មកហើយយ៉ាង​នេះឯង រមែងជាចិត្ត​បរិបូណ៌ដោយ​លក្ខណៈ ១០ យ៉ាង​គឺ បរិបូណ៌​ដោយឧបេក្ខា ១ បរិបូណ៌ដោយ​អធិដ្ឋានចិត្ត ១ បរិបូណ៌​ដោយសទ្ធា ១ បរិបូណ៌​ដោយវីរិយៈ ១ បរិបូណ៌​ដោយសតិ ១ បរិបូណ៌​ដោយសមាធិ ១ បរិបូណ៌​ដោយបញ្ញា ១។

[៨៦] អាកាសានញ្ចាយនតសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតន​សមាបត្តិ និងនេវសញ្ញា​នាសញ្ញា​យតនសមាបត្តិ​ មានអ្វីជា​ខាងដើម មានអ្វីជា​កណ្ដាល មានអ្វីជា​ខាងចុង។បេ។ ចិត្តដែល​ប្រព្រឹត្តទៅ​ក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោល​មកហើយ​យ៉ាងនេះឯង រមែងជាចិត្ត​បរិបូណ៌ដោយ​លក្ខណៈ ១០ យ៉ាង​គឺ បរិបូណ៌​ដោយឧបេក្ខា ១ បរិបូណ៌ដោយ​អធិដ្ឋានចិត្ត ១។បេ។ បរិបូណ៌ ដោយបញ្ញា ១។

[៨៧] អនិច្ចានុបស្សនា មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយ​យ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាង​គឺ បរិបូណ៌ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌​ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌​ដោយបញ្ញា ១។ ទុក្ខានុបស្សនា អនត្តានុបស្សនា និព្វិទានុបស្សនា វិរាគានុបស្សនា និរោធានុបស្សនា បដិនិស្សគ្គានុបស្សនា ខយានុបស្សនា វយានុបស្សនា វិបរិណាមានុបស្សនា អនិមិត្តានុបស្សនា អប្បណិហិតានុបស្សនា សុញ្ញតានុបស្សនា អធិប្បញ្ញាធម្មវិបស្សនា យថាភូតញ្ញាណទស្សនៈ អាទីនវានុបស្សនា បដិសង្ខានុបស្សនា វិវដ្ដនានុបស្សនា សោតាបត្តិមគ្គ សកិទាគាមិមគ្គ  និងអនាគាមិមគ្គ (មានអ្វីជា​ខាងដើម មានអ្វីជា​កណ្ដាល មានអ្វីជាខាងចុង)។បេ។

[៨៨] អរហត្តមគ្គ​ មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។ អរហត្តមគ្គ មានបដិបទាវិសុទ្ធិជាខាងដើម មានការចម្រើនរឿយ ៗ​ នៃការសំឡឹងពិនិត្យ​ជាកណ្ដាល មានការរីករាយព្រមជាខាងចុង។ អរហត្តមគ្គ មានបដិបទាវិសុទ្ធិ​ជាខាងដើម តើបដិបទាវិសុទ្ធិ​ជាខាងដើម មានលក្ខណៈ​ប៉ុន្មានយ៉ាង។ បដិបទាវិសុទ្ធិ ជាខាងដើមមាន​លក្ខណៈ ៣ យ៉ាង​គឺ ធម៌ណា​ជាសត្រូវរបស់​​អរហត្តមគ្គនោះ ចិត្ត​បរិសុទ្ធចាក​​ធម៌នោះ ចិត្តរមែង​ដើរឆ្ពោះទៅ​កាន់សមថនិមិត្តជាកណ្ដាល ព្រោះ​​សេចក្ដីស្អាត ចិត្តស្ទុះ​ទៅក្នុង​សមថនិមិត្ត​នោះ ព្រោះ​ការ​ដើរឆ្ពោះ ​គឺត្រង់ដែលចិត្តស្អាតចាក​​ធម៌ជាសត្រូវ ១ ត្រង់ដែលចិត្ត​ដើរឆ្ពោះ​ទៅកាន់​សមថនិមិត្ត​ជាកណ្ដាល ព្រោះ​​សេចក្ដីស្អាត ១ ត្រង់ដែលចិត្ត​ស្ទុះទៅក្នុង​សមថនិមិត្តនោះ ព្រោះ​ការ​ដើរឆ្ពោះ ១ (ទាំង ៣ នេះ) ឈ្មោះថា បដិបទាវិសុទ្ធិ ជាខាងដើម របស់​​អរហត្តមគ្គ នេះឯង​លក្ខណៈ ៣ យ៉ាងរបស់​​បដិបទាវិសុទ្ធិ ជាខាងដើម ហេតុនោះ លោកពោលថា អរហត្តមគ្គ មានលំអ​ខាងដើមផង បរិបូណ៌​ដោយ​លក្ខណៈផង។

[៨៩] អរហត្តមគ្គមានការចម្រើនរឿយ ៗ​ នៃការសំឡឹង​ពិនិត្យ​ជាកណ្ដាល តើការ​សំឡឹង​ពិនិត្យ ជាកិច្ចកណ្ដាល​ មានលក្ខណៈ​ប៉ុន្មានយ៉ាង។ ការសំឡឹង​ពិនិត្យ​ជាកិច្ច​កណ្ដាល មានលក្ខណៈ ៣ យ៉ាង​គឺ ចិត្តដែលស្អាត​រមែងសំឡឹង​ផ្ទៀងផ្ទាត់ ចិត្តដែល​ដើរឆ្ពោះ​ទៅរកសមថៈ រមែងសំឡឹង​ផ្ទៀងផ្ទាត់ ចិត្តដែលតាំង​ឡើងក្នុងឯកត្តៈ រមែង​សំឡឹងផ្ទៀងផ្ទាត់ ​គឺត្រង់ដែលចិត្តស្អាតសំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ចិត្តដែលដើរឆ្ពោះ ​ទៅរកសមថៈសំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ដែលចិត្តតាំងឡើងក្នុងឯកត្តៈ សំឡឹងផ្ទៀង​ផ្ទាត់ ១ ហេតុនោះ លោកពោលថា អរហត្តមគ្គ មានលំអត្រង់កណ្ដាលផង បរិបូណ៌​ដោយលក្ខណៈផង។

[៩០] អរហត្តមគ្គ មានការរីករាយព្រម ជាខាងចុង តើការរីករាយព្រម ជាខាងចុង មានលក្ខណៈប៉ុន្មាន។ ការរីករាយព្រម ជាខាងចុង មានលក្ខណៈ ៤ យ៉ាង​គឺ ការរីករាយព្រម ដោយអត្ថថា មិនប្រព្រឹត្តកន្លង​នូវពួកធម៌ដែលកើតហើយ ក្នុង​អរហត្តមគ្គនោះ ១ ការរីករាយព្រម ដោយអត្ថថា ឥន្ទ្រិយទាំងឡាយមានរសតែមួយ ១ ការរីករាយព្រម ដោយអត្ថថា នាំទៅ​នូវព្យាយាមគួរដល់ឥន្ទ្រិយនោះ ១ ការរីករាយព្រម​ដោយអត្ថថា សេព ១ (ទាំង ៤ នេះ) ឈ្មោះថា ការរីករាយព្រម ជាខាងចុង របស់​​អរហត្តមគ្គ នេះឯង ការរីករាយព្រម ជាខាងចុង មានលក្ខណៈ ៤ យ៉ាង ហេតុនោះ លោកពោលថា អរហត្តមគ្គ មានលំអខាងចុងផង បរិបូណ៌ដោយលក្ខណៈផង ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយ​យ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាង​គឺ បរិបូណ៌ដោយវិតក្កៈ ១ បរិបូណ៌ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខ ១ បរិបូណ៌ដោយ​អធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។បេ។

[៩១] កាលបុគ្គលមិនស្គាល់​នូវអនារម្មណ៍របស់​ចិត្តតែមួយ  ការចម្រើន​នូវធម៌ ៣ ប្រការ គឺនិមិត្ត ១ អស្សាសៈ ១ បស្សាសៈ ១ គេរមែងមិនបាន កាលបុគ្គលដឹង​នូវអនារម្មណ៍​នៃចិត្តតែមួយ ការចម្រើន​នូវធម៌ ៣ ប្រការ​គឺ និមិត្ត ១ អស្សាសៈ ១ បស្សាសៈ ១ គេរមែងបាន។

[៩២] ធម៌ទាំង ៣ យ៉ាងនេះ មិនមែនជាអារម្មណ៍នៃចិត្តមួយផង ធម៌ទាំង ៣ យ៉ាងនេះ មិនមែនជាមិនប្រាកដផង តើដូចម្ដេច ចិត្តមិនដល់​នូវសេចក្ដីរាយមាយ ១ ព្យាយាមប្រាកដ ១ ភិក្ខុញ៉ាំងព្យាយាមឲ្យសម្រេចបាន​នូវគុណវិសេស ១។ ប្រៀបដូច​ដើមឈើដែល​គេដាំលើ​ភូមិភាគរាបស្មើ បុរសអារដើមឈើនោះ​ដោយរណារ ស្មារតី​របស់​បុរសរមែងតាំងឡើងចំពោះដើមឈើ ដោយអំណាចនៃធ្មេញរណារដែលពាល់​ត្រូវ បុរសមិនធ្វើទុកក្នុងចិត្តត្រង់ធ្មេញរណារ ដែលទាញមកទាញទៅ ធ្មេញរណារ​ដែលទាញ​មកក្ដី ទាញទៅក្ដី មិនមែនជាមិនប្រាកដទេ ព្យាយាមរមែងប្រាកដផង បុរសរមែងញ៉ាំងព្យាយាមឲ្យសម្រេចបាន​នូវគុណវិសេសផង ឯការចូលទៅជិតចងនិមិត្ត​ទុកដូចដើមឈើដែលគេដាំ លើភូមិភាគដ៏​រាបស្មើ ខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល ទុកដូចធ្មេញរណារ ភិក្ខុតម្កល់ទុកស្មារតី ត្រង់ចុងច្រមុះ ឬទ្វារមាត់ ហើយអង្គុយ​មិនធ្វើទុកក្នុងចិត្ត​នូវខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូល ទាំងដែលមក ទាំង​ដែលទៅ ខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល ដែលមកក្ដី ដែលទៅក្ដី មិនមែន​ជាមិនប្រាកដទេ ព្យាយាមរមែងប្រាកដផង ភិក្ខុញ៉ាំងព្យាយាមឲ្យសម្រេច​បាន​នូវគុណ​វិសេសផង ប្រៀបដូចជាស្មារតីបុរសតាំងឡើងចំពោះដើមឈើ ដោយអំណាច​នៃធ្មេញរណារដែលពាល់ត្រូវ បុរសមិនធ្វើទុកក្នុងចិត្តត្រង់ធ្មេញរណារ ដែលទាញ​មកទាញទៅ ធ្មេញរណារដែលទាញមកក្ដី ទាញទៅក្ដី មិនមែនជាមិនប្រាកដទេ ព្យាយាមប្រាកដផង បុរសញ៉ាំងព្យាយាមឲ្យសម្រេច​បានគុណវិសេសផង។

[៩៣] ការព្យាយាម តើដូចម្ដេច។ ភិក្ខុមានព្យាយាមប្រារព្ធហើយ តែងមានកាយ​ និងចិត្ត គួរដល់ការងារ នេះឈ្មោះថា ការព្យាយាម។ ការប្រកបព្យាយាម តើដូចម្ដេច។ ភិក្ខុមានព្យាយាមប្រារព្ធហើយ រមែងលះបង់​នូវពួកឧបក្កិលេស មានវិតក្កៈស្ងប់រម្ងាប់ នេះឈ្មោះថា ការប្រកបព្យាយាម។ គុណវិសេស តើដូចម្ដេច។ ភិក្ខុមានព្យាយាម​ប្រារព្ធហើយ រមែងលះបង់ស្រឡះ​នូវពួកសញ្ញោជនៈ មានពួកអនុសយធម៌វិនាស នេះឈ្មោះថា​គុណវិសេស។ នេះធម៌ ៣ យ៉ាង ដែលមិនមែនជាអារម្មណ៍នៃឯកចិត្ត នេះធម៌ ៣ យ៉ាង ដែលភិក្ខុមិនមែនជាមិនដឹង​ ​គឺចិត្តមិនដល់​នូវសេចក្ដីរាយមាយ ១ ព្យាយាមប្រាកដ ១ ភិក្ខុញ៉ាំងព្យាយាមឲ្យសម្រេចបាន​នូវគុណវិសេស ១ យ៉ាងនេះឯង។

[៩៤] អានាបានស្សតិបុគ្គលណា បានបំពេញហើយ ចម្រើន​ហើយដោយ​ប្រពៃ សន្សំហើយ​ដោយលំដាប់ ឲ្យដូចព្រះពុទ្ធ ទ្រង់សម្តែង​ទុកហើយ បុគ្គលនោះ រមែង​ញ៉ាំងលោកនេះឲ្យ​ភ្លឺច្បាស់ ដូចជាព្រះចន្ទ​ដែលផុតស្រឡះ​ចាក​ពពក។

ពាក្យថា អានៈ ប្រែថា ខ្យល់ដកដង្ហើមចេញ មិនមែនប្រែថា ខ្យល់ដក​ដង្ហើមចូល​ទេ។ ពាក្យថា អបានៈ ប្រែថា ខ្យល់ដកដង្ហើមចូល មិនមែនប្រែថា ខ្យល់ដកដង្ហើម​ចេញ​ទេ។ សតិ (ស្មារតី) ជាទីតាំងមាំ រមែងតាំងមាំដល់ភិក្ខុដែលដកដង្ហើមចេញ តាំងមាំដល់​ភិក្ខុដែលដកដង្ហើមចូល ដោយអំណាចនៃខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល។ ពាក្យថា បានបំពេញហើយ ​គឺបានបំពេញហើយ ដោយអត្ថថាថែធួន បានបំពេញហើយ ដោយអត្ថថា ជាបរិវារ បានបំពេញហើយ ដោយអត្ថថា គ្រប់គ្រាន់។

ពាក្យថា ចម្រើនហើយដោយប្រពៃ បានដល់ភាវនា ៤ យ៉ាង ​គឺភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លង​នូវពួកធម៌ដែលកើតក្នុងមគ្គនោះ ១ ភាវនា ដោយអត្ថថា ​ឥន្ទ្រិយ​ទាំង​ឡាយ មានរសតែមួយ ១ ភាវនា ដោយអត្ថថានាំទៅ​នូវព្យាយាមគួរដល់ឥន្ទ្រិយនោះ ១ ភាវនា ដោយអត្ថថាសេព ១ នេះឯង អត្ថរបស់​ភាវនា ៤ យ៉ាងដែលគេធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាវត្ថុជាទីតាំង ឲ្យតាំងឡើងរឿយ ៗ សន្សំហើយ ប្រារព្ធសេចក្ដីស្ងប់​ប្រពៃហើយ។

ពាក្យថា ធ្វើឲ្យដូចជាយាន សេចក្ដីថា ភិក្ខុប៉ុនប៉ងធម៌ណា ៗ រមែងជាអ្នកដល់​នូវ​ការស្ទាត់ជំនាញ ដល់​នូវកម្លាំង ដល់​នូវសេចក្ដីក្លៀវក្លាក្នុងធម៌នោះ ៗ ធម៌ទាំងឡាយ​នោះ ៗ របស់​ភិក្ខុនោះ រមែងជាប់ចំពោះដោយការនឹករំពឹង ជាប់ចំពោះដោយការប៉ុនប៉ង​ជាប់ចំពោះ​ដោយការ​ធ្វើទុកក្នុងចិត្ត ជាប់ចំពោះដោយការកើតឡើងនៃចិត្ត ហេតុនោះ លោកទើបពោលថា ធ្វើឲ្យដូចជាយាន។

ពាក្យថា ធ្វើឲ្យដូចជាវត្ថុជាទីតាំង សេចក្ដីថា ចិត្តដែលភិក្ខុអធិដ្ឋានល្អ​ចំពោះវត្ថុណា ៗ ស្មារតីរមែងតម្កល់ស៊ប់ចំពោះវត្ថុនោះ ៗ ឬក៏ស្មារតីតម្កល់ស៊ប់ ចំពោះ​វត្ថុណាៗ ចិត្ត ​ភិក្ខុ​នោះក៏អធិដ្ឋានល្អក្នុងវត្ថុនោះ ៗ ហេតុនោះ លោកទើបពោលថា ធ្វើឲ្យដូចជាវត្ថុជាទីតាំង។

ពាក្យថា ឲ្យតាំងឡើងរឿយ ៗ សេចក្ដីថា ចិត្តឱនទៅក្នុងធម៌ណា ៗ ស្មារតី ក៏ប្រព្រឹត្ត​ទៅក្នុងធម៌នោះ ៗ ឬក៏ ស្មារតីប្រព្រឹត្តទៅក្នុងធម៌ណា ៗ ចិត្តភិក្ខុនោះក៏ឱន​ទៅក្នុងធម៌នោះ ៗ ហេតុនោះ លោកទើបពោលថា ឲ្យតាំងឡើងរឿយ ៗ។

ពាក្យថា សន្សំហើយ សេចក្ដីថា សន្សំហើយ ដោយអត្ថថាគ្រប់គ្រង សន្សំហើយ​ដោយអត្ថថាជាបរិវារ សន្សំហើយ ដោយអត្ថថាបំពេញ បុគ្គលកាលគ្រប់គ្រង (ធម៌) ដោយស្មារតី រមែងឈ្នះពួកអកុសលធម៌ដ៏​លាមក ហេតុនោះ លោកទើបពោលថា សន្សំហើយ។

ពាក្យថា ប្រារព្ធសេចក្ដីស្ងប់ប្រពៃ សេចក្ដីថា ការប្រារព្ធសេចក្ដីស្ងប់ប្រពៃ ៤ យ៉ាង ​គឺការប្រារព្ធ​នូវសេចក្ដីស្ងប់ប្រពៃ ដោយអត្ថថាមិនប្រព្រឹត្តកន្លង​នូវពួកធម៌ដែលកើតក្នុង​មគ្គនោះ ១​ ការប្រារព្ធសេចក្ដីស្ងប់ប្រពៃ ដោយអត្ថថាពួកឥន្ទ្រិយមានរសតែមួយ ១ ការ​ប្រារព្ធសេចក្ដីស្ងប់ប្រពៃ ដោយអត្ថថានាំទៅ​នូវព្យាយាមគួរដល់ឥន្ទ្រិយនោះ ១ ការប្រារព្ធ​សេចក្ដីស្ងប់ប្រពៃ ព្រោះ​គាស់រំលើង​នូវពួកកិលេសជាសត្រូវរបស់​មគ្គនោះ ១។

ពាក្យថា សេចក្ដីស្ងប់ប្រពៃ សេចក្ដីថា ការស្ងប់ក៏មាន ការស្ងប់ប្រពៃក៏មាន។ ការស្ងប់ តើដូចម្ដេច។ ពួកពោធិបក្ខិយធម៌ណាដែលកើតក្នុងភាវនានោះ ជាធម៌មិន​មានទោស ជាកុសល នេះឈ្មោះថា ការស្ងប់។ ការស្ងប់ប្រពៃ តើដូចម្ដេច។ អារម្មណ៍​​គឺការរំលត់ ការរំងាប់​នូវពួកធម៌នោះ ឯណា នេះឈ្មោះថាការស្ងប់ប្រពៃ។ ឯការស្ងប់ និងការស្ងប់ប្រពៃនេះ ព្រះអរិយៈទាំងឡាយដឹងហើយ ឃើញហើយ ជ្រាបច្បាស់ហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា ព្យាយាមដ៏​មិនថោកថយ ព្រះអរិយៈ​ទាំងឡាយប្រារព្ធហើយ ស្មារតីដែលលោកតម្កល់មាំហើយ រមែងមិន​វង្វេង​ភ្លេច កាយដែលស្ងប់ហើយ ព្រះអរិយៈទាំងឡាយប្រារព្ធហើយ ចិត្តដែលតម្កល់មាំហើយ រមែង​មានអារម្មណ៍តែមួយ ហេតុនោះ លោកទើបពោលថា ប្រារព្ធសេចក្ដីស្ងប់ប្រពៃ ដោយប្រការដូច្នេះឯង។

ពាក្យថា សន្សំហើយដោយលំដាប់ ​គឺអានាបានស្សតិភាវនាខាងដើម ៗ បុគ្គល សន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាច​នៃខ្យល់​ដកដង្ហើមចេញវែង អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិ​ភាវនា​ខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដក​ដង្ហើម​ចូលវែង អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិ​ភាវនា​ខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចេញខ្លី អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចូលខ្លី។បេ។ អានាបានស្សតិ ភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចេញ របស់​បុគ្គលអ្នកពិចារណា​នូវការ​លះបង់ស្រឡះ អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិ​ភាវនា​ខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចូល របស់​បុគ្គលអ្នកពិចារណា​នូវការលះបង់ស្រឡះ រួមអានាបានស្សតិទាំងអស់ មានវត្ថុ ១៦ បុគ្គលសន្សំហើយផង សន្សំរឿយ ៗ ហើយ ទៅវិញទៅមកផង ហេតុនោះ លោក​ទើប​ពោលថា សន្សំហើយដោយលំដាប់។

ពាក្យថា ដូចជា សេចក្ដីថា អត្ថថាដូចជា មាន ១០ យ៉ាង ​គឺអត្ថថាទូន្មាន​នូវខ្លួន​ ឈ្មោះអត្ថថាដូចជា ១ អត្ថថារម្ងាប់​នូវខ្លួន​ ឈ្មោះអត្ថថាដូចជា ១ អត្ថថារំលត់​នូវខ្លួន​ ឈ្មោះ​អត្ថថាដូចជា ១ អត្ថថាដឹងច្បាស់ ឈ្មោះអត្ថថាដូចជា ១ អត្ថថាកំណត់ដឹង ឈ្មោះអត្ថថាដូចជា ១ អត្ថថាលះបង់ ឈ្មោះអត្ថថាដូចជា ១ អត្ថថាចម្រើន ឈ្មោះអត្ថថាដូចជា ១ អត្ថថា​ធ្វើឲ្យជាក់ច្បាស់ ឈ្មោះអត្ថថាដូចជា ១ អត្ថថាត្រាស់ដឹង​នូវសច្ចៈ ឈ្មោះអត្ថថាដូចជា ១ អត្ថថាតម្កល់ខ្លួន​ស៊ប់ក្នុងនិរោធ ឈ្មោះអត្ថថាដូចជា ១។

ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគ ដែលត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់ពុំមានអាចារ្យ ទ្រង់ត្រាស់ដឹង​នូវសច្ចៈក្នុងធម៌ទាំងឡាយ ដែលទ្រង់មិនធ្លាប់ឮ​ក្នុង​ពេលមុន ដោយព្រះអង្គឯង ទ្រង់ដល់​នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌ទាំងឡាយនោះ ទ្រង់​ដល់​នូវសេចក្ដីស្ទាត់ក្នុងពលៈទាំងឡាយផង។

សំនួរត្រង់ពាក្យថា ព្រះពុទ្ធ តើព្រះពុទ្ធ ដោយអត្ថថាដូចម្ដេច។ ឈ្មោះថាព្រះពុទ្ធ ព្រោះ​ហេតុត្រាស់ដឹង​នូវសច្ចៈទាំងឡាយ ឈ្មោះថាព្រះពុទ្ធ ព្រោះ​ហេតុព្រះអង្គញ៉ាំង​ពពួកសត្វឲ្យត្រាស់ដឹង ឈ្មោះថាព្រះពុទ្ធ ព្រោះ​ព្រះអង្គត្រាស់ដឹងសព្វ ឈ្មោះថាព្រះពុទ្ធ ព្រោះ​ទ្រង់ឃើញសព្វ ឈ្មោះថាព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ឥតមាន​បុគ្គលដទៃ​ណែនាំ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ព្រះអង្គមានការរឭក​ដោយវិសេស ឈ្មោះថាព្រះពុទ្ធ ព្រោះ​គេ​អាចរាប់ថា ​ព្រះអង្គមាន​អាសវៈ​អស់ហើយ ឈ្មោះថាព្រះពុទ្ធ ព្រោះ​គេ​អាចរាប់ថា​ព្រះអង្គ​មិនមាន​ឧបក្កិលេស ឈ្មោះថាព្រះពុទ្ធ ព្រោះ​ហេតុព្រះអង្គ​ប្រាសចាក​រាគៈ​ដោយ​ដាច់ខាត ឈ្មោះ​ថាព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះអង្គប្រាស​ចាក​ទោសៈ​ដោយដាច់ខាត ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​​ហេតុ​ព្រះអង្គប្រាស​ចាក​មោហៈ​ដោយដាច់ខាត ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុព្រះអង្គ​មិនមានកិលេស​ដោយដាច់ខាត ឈ្មោះថាព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះអង្គទ្រង់​ស្ដេចទៅកាន់​ផ្លូវជាទីទៅនៃ​បុគ្គលម្នាក់ឯង ឈ្មោះថាព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះអង្គតែម្នាក់ឯង ត្រាស់ដឹង​​នូវសម្មាសម្ពោធិដ៏​ប្រសើរ ឈ្មោះថាព្រះពុទ្ធ ព្រោះ​ការ​បានចំពោះ​នូវបញ្ញា ដោយហេតុ​ព្រះអង្គកម្ចាត់ចោល​នូវធម្មជាតិផ្ទុយ​នឹងប្រាជ្ញាចេញ។

ព្រះនាមថាព្រះពុទ្ធនេះ មិនមែនជាព្រះនាម ដែលព្រះមាតាថ្វាយទេ មិនមែន​ព្រះបិតាថ្វាយទេ មិនមែនព្រះភាតាថ្វាយទេ មិនមែនព្រះភគិនីថ្វាយទេ មិនមែនពួកមិត្ត និង​អាមាត្រថ្វាយទេ មិនមែនពួកញាតិសាលោហិតថ្វាយទេ មិនមែនពួក​សមណព្រាហ្មណ៍​ថ្វាយទេ មិនមែនពួកទេវតាថ្វាយទេ ព្រះនាមថាព្រះពុទ្ធនេះ ជាវិមោក្ខន្តិកនាម​ [នាមដែលកើតមានក្នុងទីបំផុតនៃការរួចចាកកិលេស។] របស់​ព្រះពុទ្ធ​ទាំង​ឡាយ ទ្រង់មានព្រះភាគ ជានាមបញ្ញត្តិ ព្រោះ​ការត្រាស់ដឹង ដំណាលនឹងការបាន​​នូវសព្វញ្ញុតញ្ញាណ ក្រោមម្លប់ពោធិព្រឹក្ស។

ពាក្យថា ទ្រង់សម្តែងហើយ សេចក្ដីថា អត្ថថាទូន្មាន​នូវខ្លួន​ ឈ្មោះអត្ថថាដូចជា ​គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ អត្ថថារម្ងាប់​នូវខ្លួន​ ឈ្មោះអត្ថថាដូចជា ​គឺដូចជា​ព្រះពុទ្ធទ្រង់សម្តែងហើយ អត្ថថារំលត់​នូវខ្លួន​ ឈ្មោះអត្ថថាដូចជា ​គឺដូចជាព្រះពុទ្ធទ្រង់​សម្តែងហើយ។បេ។ អត្ថថាឲ្យតម្កល់ខ្លួន​ស៊ប់ក្នុងនិរោធធម៌ ឈ្មោះអត្ថថាដូចជា ​គឺ​ដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ ទោះជាគ្រហស្ថក្ដី បព្វជិតក្ដី។

ពាក្យថា លោក បានដល់ខន្ធលោក ធាតុលោក អាយតនលោក វិបត្តិភវលោក វិបត្តិសម្ភវលោក សម្បត្តិភវលោក សម្បត្តិសម្ភវលោក លោក ១ បានដល់ពួកសត្វ ទាំងអស់ដែលតាំងនៅដោយសារអាហារ។បេ។ លោក ១៨ បានដល់ធាតុ ១៨។

ពាក្យថា រមែងឲ្យភ្លឺច្បាស់ ​គឺបុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាង ឲ្យភ្លឺ​ច្បាស់ ព្រោះ​ត្រាស់ដឹង​នូវអត្ថថាទូន្មាន​នូវខ្លួន​ ឈ្មោះអត្ថថាដូចជា បុគ្គលនោះ​រមែង​ញ៉ាំងលោកនេះឲ្យភ្លឺស្វាង ឲ្យភ្លឺច្បាស់ ព្រោះ​ត្រាស់ដឹងនូវអត្ថថារម្ងាប់​នូវខ្លួន​ ​ឈ្មោះ អត្ថថាដូចជា បុគ្គលនោះរមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាង ព្រោះ​ត្រាស់ដឹងនូវអត្ថថា​រំលត់​​នូវ​ខ្លួន​​ ឈ្មោះអត្ថថាដូចជា។បេ។ បុគ្គលនោះ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាង ឲ្យ​ភ្លឺច្បាស់ ព្រោះ​ត្រាស់ដឹង​នូវអត្ថថាតម្កល់ខ្លួន​ស៊ប់ក្នុងនិរោធធម៌ ឈ្មោះអត្ថថាដូចជា។

ពាក្យថា ដូចជាព្រះចន្ទ្រដែលផុតស្រឡះចាក​ពពក ​គឺពពកយ៉ាងណា កិលេស​យ៉ាង​នោះ ព្រះចន្ទយ៉ាងណា អរិយញ្ញាណយ៉ាងនោះ ចន្ទិមទេវបុត្តយ៉ាងណា ភិក្ខុ​យ៉ាងនោះ ព្រះចន្ទ្រដែលផុតស្រឡះហើយចាក​ពពក ផុតស្រឡះហើយចាក​ផ្សែង  និងធូលី​លើ​ផែនដី ផុតស្រឡះហើយចាក​បាតដៃនៃរាហូ រមែងភ្លឺផង រុងរឿងផង ថ្កើងថ្កានផង​យ៉ាងណា ភិក្ខុដែលផុតស្រឡះហើយចាក​កិលេសទាំងអស់ រមែងភ្លឺផង រុងរឿងផង ថ្កើងថ្កានផង យ៉ាងនោះដែរ ហេតុនោះ លោកពោលថា ដូចជាព្រះចន្ទ្រដែលផុតស្រឡះ​ចាក​ពពក ទាំងនេះឈ្មោះថា វោទានញ្ញាណ ១៣ ប្រការ។

ចប់ ភាណវារៈ។

សតោការិញាណនិទ្ទេស ទី៥

[៩៥] សតោការិញ្ញាណ ៣២ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្ដី ទៅកាន់គល់ឈើក្ដី ទៅកាន់ផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តាំងសតិ​ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន) ភិក្ខុនោះ មានសតិ ដកដង្ហើមចេញ។បេ។ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់​នូវកាយ​ ​គឺខ្យល់ចេញទាំងពួង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់​នូវកាយ ​គឺខ្យល់ចូលទាំងពួង នឹងដកដង្ហើម​ចូល សិក្សាថា អាត្មាអញកាលរម្ងាប់កាយសង្ខារ នឹងដកដង្ហើមចេញ សិក្សាថា អាត្មា​អញកាលរម្ងាប់កាយសង្ខារ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញជាអ្នកកំណត់​ដឹង​ច្បាស់​​នូវបីតិ កំណត់ដឹងច្បាស់​នូវសេចក្ដីសុខ កំណត់ដឹងច្បាស់​នូវចិត្តសង្ខារ​ ​គឺវេទនា​ និងសញ្ញា កាលរំងាប់​នូវចិត្តសង្ខារ ជាអ្នកកំណត់ដឹងច្បាស់ចិត្ត កាលញ៉ាំងចិត្តឲ្យ​រីក​រាយ​ខ្លាំង កាលតម្កល់ចិត្ត កាលដោះចិត្ត ជាអ្នកពិចារណា​នូវអនិច្ចលក្ខណៈ ជាអ្នក​ពិចារណា​នូវការប្រាសចាក​រាគៈ ជាអ្នកពិចារណា​នូវធម៌ជាទីរលត់ ជាអ្នកពិចារណា​​នូវធម៌ជា​គ្រឿងរលាស់ចិត្ត ចេញចាក​កិលេស នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ​ជាអ្នក​ពិចារណា​នូវធម៌ជាគ្រឿងរលាស់ចិត្តចេញចាក​កិលេស នឹងដកដង្ហើមចូល។

[៩៦] ពាក្យថា ក្នុងសាសនានេះ ​គឺក្នុងទិដ្ឋិនេះ ក្នុងសេចក្ដីពេញចិត្តនេះ ក្នុងសេចក្ដី​គាប់ចិត្តនេះ ក្នុងសេចក្ដីប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម្មវិន័យនេះ ក្នុង​ពាក្យ​ជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃព្រះសាស្តានេះ ហេតុនោះ លោកពោល​ថា ក្នុងសាសនានេះ។

ពាក្យថា ភិក្ខុ បានដល់ភិក្ខុជាកល្យាណបុថុជ្ជន ឬជាសេក្ខៈ ឬក៏ជាអរហន្ត ដែល​មានធម៌មិនកម្រើក។

ពាក្យថា ព្រៃ បានដល់ទីចេញទៅខាងក្រៅអំពីសសរគោល ទាំងអស់នេះ​ ឈ្មោះ​ថាព្រៃ។

ពាក្យថា គល់ឈើ បានដល់អាសនៈ ​គឺគ្រែក្ដី តាំងក្ដី ពូកក្ដី កន្ទេលក្ដី ផ្ទាំងស្បែកក្ដី កម្រាលស្មៅក្ដី កម្រាលស្លឹកឈើក្ដី កម្រាលចំបើងក្ដី ដែលគេក្រាលសម្រាប់ភិក្ខុ ទៀបគល់ឈើនោះ ភិក្ខុចង្ក្រមក៏បាន ឈរក៏បាន អង្គុយក៏បាន សឹងក៏បាន លើ​អាសនៈ​នោះ។

ពាក្យថា ស្ងាត់ ​គឺមិនកុះករដោយពួកគ្រហស្ថ ឬពួកបព្វជិតណាមួយ។

ពាក្យថា ផ្ទះ បានដល់វិហារ អឌ្ឍយោគ ប្រាសាទវែង ប្រាសាទមាន​ដំបូលរលីង គុហា។

ពាក្យថា អង្គុយពែនភ្នែន ​គឺជាអ្នកអង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ មានកាយត្រង់ នឹងធឹង នឹងនួន។

អធិប្បាយពាក្យថា តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន) ត្រង់ពាក្យថា បរិ មាន​អត្ថថាកំណត់ ពាក្យថា មុខៈ មានអត្ថថាធម៌ជាគ្រឿងចេញទៅ ពាក្យថា សតិ មានអត្ថថាប្រុងប្រយ័ត្ន ហេតុនោះ លោកពោលថា តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។

[៩៧] ពាក្យថា មានសតិដកដង្ហើមចេញ អធិប្បាយថា បុគ្គលធ្វើសតិដោយអាការ ៣២ ​គឺកាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយ​អំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយ​ញាណនោះ កាលបុគ្គលដឹងច្បាស់​នូវសភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ​ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយ​ញាណនោះ កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយ​មាយ​ដោយអំណាចនៃដង្ហើមចេញខ្លី សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយ​មាយ ដោយអំណាចនៃដង្ហើមចូលខ្លី សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ។បេ។ កាលបុគ្គលដឹងច្បាស់ ​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ សម្រាប់អ្នកពិចារណាឃើញ​នូវធម៌​ជា​គ្រឿង​រលាស់ចេញចាក​កិលេស ដោយអំណាចនៃដង្ហើមចូល សម្រាប់អ្នកពិចារណា​ឃើញនូវធម៌ជាគ្រឿងរលាស់ចេញចាក​កិលេស សតិក៏តម្កល់មាំ បុគ្គលធ្វើសតិ​ដោយ​ស្មារតីនោះ ដោយញាណនោះ។

បឋមចតុក្កនិទ្ទេស

[៩៨] ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង តើដូចម្ដេច។ ភិក្ខុ​ដកចេញ ​នូវដង្ហើមចេញវែង ក្នុងចំណែកនៃកាលវែង ដកចូលនូវដង្ហើមចូលវែង ក្នុង​ចំណែកនៃកាលវែង ដកចេញក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើមចូលវែង ក្នុងចំណែក​នៃកាលវែង កាលភិក្ខុ​ដកចេញក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើមចូលវែង​ ក្នុង​ចំណែកនៃកាលវែង (ច្រើនដង) ឆន្ទៈ (ចំណង់ក្នុងអ្វីមួយ) រមែង​កើតឡើង ភិក្ខុ​ដកចេញ​​នូវដង្ហើមចេញវែងល្អិតក្រៃលែងជាងនោះ ក្នុងចំណែក​នៃ​កាលវែង ដោយ​អំណាច​នៃឆន្ទៈ ដកចូល​នូវដង្ហើមចូល​វែងដ៏​ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃ​កាលវែង ដោយអំណាចឆន្ទៈ ដកចេញក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើមចូលវែង ដ៏​ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយ​អំណាច​នៃឆន្ទៈ កាលភិក្ខុដក​ចេញ​ក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើមចូល​វែងដ៏​ល្អិត​ក្រៃលែង​ជាងនោះ ក្នុង​ចំណែក​នៃកាលវែង ដោយអំណាចនៃឆន្ទៈ (ច្រើនដង) បាមុជ្ជៈ រមែង​កើតឡើង ភិក្ខុ​ដកចេញ ​នូវដង្ហើមចេញវែងដ៏​ល្អិតក្រៃលែងជាងនោះ ក្នុងចំណែក​នៃកាលវែង ដោយ​អំណាចនៃបាមុជ្ជៈ ដកចូល ​នូវដង្ហើមចូល​វែងដ៏​ល្អិត​ក្រៃលែង​ជាងនោះ ក្នុងចំណែក​នៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ ដកចេញក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើម​ចូលវែងដ៏​ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ កាលភិក្ខុដកចេញក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើម​ចូលវែង​ដ៏​ល្អិតក្រៃលែងជាង​នោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ (ច្រើនដង) ចិត្តក៏ឃ្លាតចេញអំពី ដង្ហើមចេញ ឬដង្ហើមចូលវែង ឧបេក្ខាក៏តាំងនៅស៊ប់ នេះកាយ​គឺដង្ហើមចេញ និងដង្ហើម​ចូលវែង ដោយអាការ ៩ យ៉ាង ដែលឈ្មោះថា​ឧបដ្ឋាន សតិ ឈ្មោះថា អនុបស្សនាញាណ កាយ ឈ្មោះថា​ឧបដ្ឋាន មិនមែន​ឈ្មោះថា​សតិទេ សតិ ឈ្មោះថា​ឧបដ្ឋានផង ឈ្មោះថា​សតិផង ភិក្ខុពិចារណា​ឃើញ​នូវកាយនោះ ដោយ​សតិនោះ ដោយញាណ​នោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការ​ដូច្នេះ។

[៩៩] សំនួរត្រង់ពាក្យថា ភិក្ខុពិចារណាឃើញ តើភិក្ខុពិចារណាឃើញ​នូវកាយនោះ ដូចម្ដេច។ ភិក្ខុពិចារណាឃើញថា​មិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញ​ថា ជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន​ មិនមែនថាខ្លួន​ទេ (តមក) តែងនឿយណាយ មិនមែនរីករាយទេ តែងជិនឆ្អន់ មិនមែនត្រេកត្រអាលទេ តែងរំលត់ បង់ មិនមែនឲ្យកើតទេ តែងរលាស់ចោល មិនមែនកួចកាន់ទេ ភិក្ខុកាលពិចារណាឃើញ ថាមិនទៀង រមែងលះបង់​នូវនិច្ចសញ្ញា កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់​នូវសុខសញ្ញា កាលពិចារណាឃើញថាមិនមែនខ្លួន​ រមែងលះបង់​នូវអត្តសញ្ញា កាលនឿយណាយ រមែងលះបង់​នូវសេចក្ដីរីករាយ កាលជិនឆ្អន់ រមែងលះបង់​នូវរាគៈ កាលរំលត់ រមែងលះបង់​នូវហេតុជាគ្រឿងឲ្យកើត កាលរលាស់ចោល រមែងលះបង់​នូវ​សេចក្ដីប្រកាន់ ភិក្ខុពិចារណាឃើញ​នូវកាយនោះ យ៉ាងនេះឯង។

[១០០] ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង ​គឺភាវនាដោយអត្ថថាមិន​ប្រព្រឹត្ត​កន្លង​នូវពួកធម៌ដែលកើតក្នុងមគ្គនោះ ១ ភាវនាដោយអត្ថថាឥន្ទ្រិយទាំងឡាយមានរស​តែមួយ ១ ភាវនាដោយអត្ថថានាំទៅ​នូវព្យាយាមដែលគួរដល់ឥន្ទ្រិយនោះ ១ ភាវនាដោយ​អត្ថថាសេព ១ កាលភិក្ខុដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយ​មាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលវែង វេទនាដ៏​ប្រាកដ រមែង​កើតឡើង វេទនាដ៏​ប្រាកដ រមែងតាំងឡើង វេទនាដ៏​ប្រាកដ រមែងដល់​នូវសេចក្ដីវិនាស សញ្ញាដ៏​ប្រាកដ រមែងកើតឡើង សញ្ញាដ៏​ប្រាកដ រមែងតាំងឡើង សញ្ញាដ៏​ប្រាកដ រមែង​ដល់​​នូវ​សេចក្ដីវិនាស វិតក្កៈដ៏​ប្រាកដ រមែងកើតឡើង វិតក្កៈដ៏​ប្រាកដ រមែងតាំងឡើង វិតក្កៈដ៏​ប្រាកដ រមែងដល់​នូវសេចក្ដីវិនាស។

[១០១] វេទនាដ៏​ប្រាកដ រមែងកើតឡើង វេទនាដ៏​ប្រាកដ រមែងតាំងឡើង វេទនា​ដ៏​ប្រាកដ រមែងដល់​នូវសេចក្ដីវិនាស តើដូចម្ដេច។

ការកើតឡើងនៃវេទនាដ៏​ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃវេទនាដ៏​ប្រាកដ ដោយអត្ថថាកើតឡើងព្រោះ​បច្ច័យ ព្រោះ​យល់ថា ការកើតឡើងនៃវេទនា ព្រោះ​ការកើត​ឡើងនៃអវិជ្ជា ការកើតឡើងនៃវេទនាដ៏​ប្រាកដ ដោយអត្ថថាកើតឡើងព្រោះ​បច្ច័យ ព្រោះ​​យល់ថា ការកើតឡើងនៃវេទនាព្រោះ​ការកើតឡើងនៃតណ្ហា ព្រោះ​យល់ថា ការកើត​ឡើងនៃវេទនា ព្រោះ​ការកើតឡើងនៃកម្ម ព្រោះ​យល់ថា ការកើតឡើងនៃវេទនា ព្រោះ​​ការកើតឡើងនៃផស្សៈ កាលភិក្ខុពិចារណាឃើញ​នូវលក្ខណៈនៃកំណើត ការកើត​ឡើង​នៃវេទនា ក៏ប្រាកដឡើង ការកើតឡើងនៃវេទនាដ៏​ប្រាកដ យ៉ាងនេះឯង។

ការតាំងឡើងនៃវេទនាដ៏​ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំង​ឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត​ ថាមិនមែនខ្លួន​ ការតាំងឡើង​ថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃវេទនាដ៏​ប្រាកដ យ៉ាងនេះឯង។

ការដល់​នូវសេចក្ដីវិនាស​នៃវេទនាដ៏​ប្រាកដ តើដូចម្ដេច។ ការដល់​នូវសេចក្ដី​វិនាស​នៃវេទនា រមែងប្រាកដដោយអត្ថថារលត់នៃបច្ច័យ ព្រោះ​យល់ថា ការរលត់វេទនា​ព្រោះ​ការរលត់អវិជ្ជា ការដល់​នូវសេចក្ដីវិនាស​នៃវេទនា រមែងប្រាកដ ដោយអត្ថថា​រលត់នៃ​បច្ច័យ ព្រោះ​យល់ថា ការរលត់វេទនា ព្រោះ​ការរលត់តណ្ហា ព្រោះ​យល់ថា ការរលត់វេទនា ព្រោះ​ការរលត់កម្ម ព្រោះ​យល់ថា ការរលត់វេទនា​ ព្រោះ​ការរលត់​ផស្សៈ កាលភិក្ខុពិចារណាឃើញ​នូវលក្ខណៈនៃការប្រែប្រួល ការដល់​នូវសេចក្ដីវិនាស​នៃវេទនា រមែងប្រាកដ យ៉ាងនេះ វេទនាដ៏​ប្រាកដ រមែងកើតឡើង វេទនាដ៏​ប្រាកដ​រមែងតាំងឡើង វេទនាដ៏​ប្រាកដ រមែងដល់​នូវសេចក្ដីវិនាស យ៉ាងនេះឯង។

[១០២] សញ្ញាដ៏​ប្រាកដ រមែងកើតឡើង សញ្ញាដ៏​ប្រាកដ រមែងតាំងឡើង សញ្ញាដ៏​​ប្រាកដ រមែងដល់​នូវសេចក្ដីវិនាស តើដូចម្ដេច។

ការកើតឡើងនៃសញ្ញាដ៏​ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃសញ្ញា រមែងប្រាកដ ដោយអត្ថថាកើតឡើងព្រោះ​បច្ច័យ ព្រោះ​យល់ថា ការកើតឡើងនៃសញ្ញា​ព្រោះ​ការកើត​ឡើងនៃអវិជ្ជា ការកើតឡើងនៃសញ្ញា រមែងប្រាកដដោយអត្ថថាកើតឡើង ព្រោះ​បច្ច័យ ព្រោះ​យល់ថា ការកើតឡើងនៃសញ្ញា ព្រោះ​ការកើតឡើងនៃតណ្ហា ព្រោះ​​យល់ថា ការកើតឡើងនៃសញ្ញា ព្រោះ​ការកើតឡើងនៃកម្ម ព្រោះ​យល់ថា ការកើតឡើង​នៃសញ្ញា ព្រោះ​ការកើតឡើងនៃផស្សៈ កាលភិក្ខុពិចារណាឃើញ​នូវលក្ខណៈ​នៃកំណើត ការកើតឡើងនៃសញ្ញា រមែងប្រាកដ ការកើតឡើងនៃសញ្ញា រមែងប្រាកដ យ៉ាង​នេះឯង។

ការតាំងឡើងនៃសញ្ញាដ៏​ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិន​ទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការ​តាំង​ឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ការតាំងឡើង​ថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃសញ្ញាដ៏​ប្រាកដ យ៉ាងនេះឯង។

ការដល់​នូវសេចក្ដីវិនាសនៃសញ្ញាដ៏​ប្រាកដ តើដូចម្ដេច។ ការដល់​នូវសេចក្ដីវិនាស​នៃសញ្ញា រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះ​យល់ថា ការរលត់សញ្ញា ព្រោះ​ ការរលត់អវិជ្ជា ការដល់​នូវសេចក្ដីវិនាសនៃសញ្ញា រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះ​យល់ថាការរលត់សញ្ញា ព្រោះ​ការរលត់តណ្ហា ព្រោះ​យល់ថា ការរលត់សញ្ញា​ព្រោះ​ការរលត់កម្ម ព្រោះ​យល់ថាការរលត់សញ្ញា ព្រោះ​ការរលត់ផស្សៈ កាលភិក្ខុ​ពិចារណាឃើញ​នូវលក្ខណៈនៃការប្រែប្រួល ការដល់​នូវសេចក្ដីវិនាសនៃសញ្ញា ​រមែង​ប្រាកដ ការដល់​នូវសេចក្ដីវិនាសនៃសញ្ញា រមែងប្រាកដ យ៉ាងនេះ សញ្ញាដ៏​ប្រាកដ រមែងកើតឡើង សញ្ញាដ៏​ប្រាកដ រមែងតាំងឡើង សញ្ញាដ៏​ប្រាកដ រមែងដល់​នូវ​សេចក្ដី​វិនាស យ៉ាងនេះឯង។

[១០៣] វិតក្កៈដ៏​ប្រាកដ រមែងកើតឡើង វិតក្កៈដ៏​ប្រាកដ រមែងតាំងឡើង វិតក្កៈ​ដ៏​ប្រាកដ រមែងដល់​នូវសេចក្ដីវិនាស តើដូចម្ដេច។

ការកើតឡើងនៃវិតក្កៈដ៏​ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃវិតក្កៈ រមែងប្រាកដ ដោយអត្ថថាកើតឡើង ព្រោះ​បច្ច័យ ព្រោះ​យល់ថាការកើតឡើងនៃវិតក្កៈ ព្រោះ​ការកើត​ឡើងនៃអវិជ្ជា ការកើតឡើងនៃវិតក្កៈ រមែងប្រាកដដោយអត្ថថាកើតឡើង ព្រោះ​បច្ច័យ ព្រោះ​យល់ថា ការកើតឡើងនៃវិតក្កៈ ព្រោះ​ការកើតឡើងនៃតណ្ហា ព្រោះ​យល់ថា ការ​កើតឡើងនៃវិតក្កៈ ព្រោះ​ការកើតឡើងនៃកម្ម ព្រោះ​យល់ថា ការកើតឡើងនៃវិតក្កៈ​ ព្រោះ​​ការកើតឡើងនៃសញ្ញា កាលភិក្ខុពិចារណាឃើញ​នូវលក្ខណៈនៃកំណើត ការកើត​ឡើងនៃវិតក្កៈ រមែងប្រាកដ ការកើតឡើងនៃវិតក្កៈ រមែងប្រាកដ យ៉ាងនេះឯង។

ការតាំងឡើងនៃវិតក្កៈដ៏​ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំង​ឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ការតាំងឡើង​ថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃវិតក្កៈ រមែងប្រាកដ យ៉ាងនេះឯង។

ការដល់​នូវសេចក្ដីវិនាសនៃវិតក្កៈដ៏​ប្រាកដ តើដូចម្ដេច។ ការដល់​នូវសេចក្ដីវិនាស​នៃវិតក្កៈ រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះ​យល់ថា ការរលត់វិតក្កៈព្រោះ​ ការរលត់អវិជ្ជា ការដល់​នូវសេចក្ដីវិនាសនៃវិតក្កៈ រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះ​យល់ថាការរលត់វិតក្កៈ ព្រោះ​ការរលត់តណ្ហា ព្រោះ​យល់ថា ការរលត់វិតក្កៈ ព្រោះ​ ការរលត់កម្ម ព្រោះ​យល់ថា ការរលត់វិតក្កៈ ព្រោះ​ការរលត់សញ្ញា កាលភិក្ខុពិចារណា ឃើញ​នូវលក្ខណៈនៃការប្រែប្រួល ការដល់​នូវសេចក្ដីវិនាសនៃវិតក្កៈ រមែងប្រាកដ ការ​ដល់​នូវសេចក្ដីវិនាសនៃវិតក្កៈ រមែងប្រាកដ យ៉ាងនេះ វិតក្កៈដ៏​ប្រាកដ រមែងកើតឡើង វិតក្កៈដ៏​ប្រាកដ រមែងតាំងឡើង វិតក្កៈដ៏​ប្រាកដ រមែងដល់​នូវសេចក្ដីវិនាស យ៉ាងនេះឯង។

[១០៤] បុគ្គលកាលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិន​រាយ​មាយ រមែងប្រមូលឥន្ទ្រិយទាំងឡាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងខ្យល់​ដង្ហើម​ចូលវែង រមែងដឹងច្បាស់​នូវគោចរផង រមែងចាក់ធ្លុះ​នូវអត្ថនៃការស្ងប់ផង។បេ។ រមែង​ប្រមូល​នូវធម៌ទាំងឡាយ រមែងដឹងច្បាស់​នូវគោចរផង រមែងចាក់ធ្លុះ​នូវអត្ថនៃការ​ស្ងប់​ផង។

សំនួរត្រង់ពាក្យថា ប្រមូល​នូវឥន្ទ្រិយទាំងឡាយ តើប្រមូលឥន្ទ្រិយទាំងឡាយ​ដូចម្ដេច។ បុគ្គលប្រមូល​នូវសទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ ប្រមូល​នូវវីរិយិន្ទ្រិយ ​ដោយ​អត្ថថាផ្គងឡើង ប្រមូល​នូវសតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូល​នូវសមាធិន្ទ្រិយ​ដោយអត្ថថាមិនរាយមាយ ប្រមូល​នូវបញ្ញិន្ទ្រិយ ដោយអត្ថថាឃើញ បុគ្គលនេះ​ឈ្មោះ​ថាប្រមូល​នូវឥន្ទ្រិយទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូល​នូវឥន្ទ្រិយទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា ដឹងច្បាស់​នូវគោចរ សេចក្ដីថា បុគ្គលដឹងច្បាស់ថា ធម្មជាតណាជា​អារម្មណ៍នៃចិត្តនោះ ធម្មជាតនោះ ជាគោចរនៃចិត្តនោះ ធម្មជាតណា ​ជាគោចរនៃចិត្ត​នោះ ធម្មជាតនោះជាអារម្មណ៍នៃចិត្តនោះ ព្រោះ​ហេតុនោះ ការដឹងច្បាស់ឈ្មោះថា បញ្ញា។

ពាក្យថា ការស្ងប់ ​គឺការតម្កល់អារម្មណ៍ ឈ្មោះថាការស្ងប់ ការមិនរាយមាយចិត្ត ឈ្មោះថាការស្ងប់ ការអធិដ្ឋានចិត្ត ឈ្មោះថាការស្ងប់ សេចក្ដីផូរផង់នៃចិត្ត ឈ្មោះថា ការស្ងប់។

អត្ថនៃការមិនមានទោស អត្ថនៃការមិនសៅហ្មង អត្ថនៃការផូរផង់ អត្ថនៃគុណ​ក្រៃលែង ឈ្មោះថាអត្ថ។

ពាក្យថា ចាក់ធ្លុះ ​គឺចាក់ធ្លុះ​នូវអត្ថនៃការតម្កល់មាំ ​នូវអារម្មណ៍ ចាក់ធ្លុះ​នូវអត្ថ​នៃការមិនរាយមាយចិត្ត ចាក់ធ្លុះ​នូវអត្ថនៃការអធិដ្ឋានចិត្ត ចាក់ធ្លុះ​នូវអត្ថនៃការផូរផង់​ចិត្ត ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១០៥] សំនួរត្រង់ពាក្យថា ប្រមូលមក​នូវកម្លាំងទាំងឡាយ តើប្រមូលមក​នូវកម្លាំង ដូចម្ដេច។ ប្រមូលមក​នូវសទ្ធាពលៈ ដោយអត្ថថាមិនកម្រើកព្រោះ​សេចក្ដីមិនជឿ ប្រមូលមក​នូវវីរិយពលៈ ដោយអត្ថថាមិនកម្រើកព្រោះ​សេចក្ដីខ្ជិល ប្រមូលមក​នូវ​សតិពលៈ ដោយអត្ថថាមិនកម្រើកព្រោះ​បមាទៈ ប្រមូលមក​នូវសមាធិពលៈ​ដោយអត្ថថា​មិនកម្រើកព្រោះ​ឧទ្ធច្ចៈ ប្រមូលមក​នូវបញ្ញាពលៈ ដោយអត្ថថាមិនកម្រើកព្រោះ​អវិជ្ជា បុគ្គលនេះ ឈ្មោះថាប្រមូលមក​នូវកម្លាំងទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលមក​នូវកម្លាំងទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់​នូវគោចរ (អារម្មណ៍)។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១០៦] សំនួរត្រង់ពាក្យថា ប្រមូលមក​នូវពោជ្ឈង្គទាំងឡាយ តើប្រមូលមក​នូវ​ពោជ្ឈង្គ ដូចមេ្ដច។ ប្រមូលមក​នូវសតិសម្ពោជ្ឈង្គ ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូល​មក​នូវធម្មវិចយសម្ពោជ្ឈង្គ ដោយអត្ថថាឈ្លេចឈ្លីរក ប្រមូលមក​នូវវីរិយសម្ពោជ្ឈង្គ ដោយអត្ថថាផ្គងឡើង ប្រមូលមក​នូវបីតិសម្ពោជ្ឈង្គ ដោយអត្ថថាផ្សាយទៅ ប្រមូល​មក​​នូវបស្សទ្ធិសម្ពោជ្ឈង្គ ដោយអត្ថថាស្ងប់រម្ងាប់ ប្រមូលមក​នូវសមាធិសម្ពោជ្ឈង្គ ដោយ​អត្ថថាមិនរាយមាយ ប្រមូលមក​នូវឧបេក្ខាសម្ពោជ្ឈង្គ ដោយអត្ថថាពិចារណាឃើញ​ច្បាស់ បុគ្គលនេះ ឈ្មោះថាប្រមូលមក​នូវពោជ្ឈង្គទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលមក​នូវពោជ្ឈង្គទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់​នូវគោចរ (អារម្មណ៍)។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១០៧] សំនួរត្រង់ពាក្យថា ប្រមូលមក​នូវមគ្គ តើប្រមូលមក​នូវមគ្គ ដូចម្ដេច។ ប្រមូលមក​នូវសម្មាទិដ្ឋិ ដោយអត្ថថាឃើញ ប្រមូលមក​នូវសម្មាសង្កប្បៈ ដោយអត្ថថា លើកចិត្តឡើងកាន់អារម្មណ៍ ប្រមូលមក​នូវសម្មាវាចា ដោយអត្ថថារក្សាទុក ប្រមូល​មក​នូវសម្មាកម្មន្តៈ ដោយអត្ថថាតាំងឡើងដោយប្រពៃ ប្រមូលមក​នូវសម្មាអាជីវៈ ដោយ​​អត្ថថាផូរផង់ ប្រមូលមក​នូវសម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង ប្រមូលមក​​នូវសម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូលមក​នូវសម្មាសមាធិ ​ដោយអត្ថថាមិន​រាយ​​មាយ បុគ្គលនេះ ឈ្មោះថាប្រមូលមក​នូវមគ្គនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលមក​នូវមគ្គ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់​នូវគោចរ (អារម្មណ៍)។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១០៨] សំនួរត្រង់ពាក្យថា ប្រមូលមក​នូវធម៌ទាំងឡាយ តើប្រមូលមក​នូវធម៌​ដូចម្ដេច។ ប្រមូលមក​នូវឥន្ទ្រិយទាំងឡាយ ដោយអត្ថថាជាធំ ប្រមូលមក​នូវពលៈ​ទាំងឡាយ ​ដោយ​អត្ថថាមិនកម្រើក ប្រមូលមក​នូវពោជ្ឈង្គទាំងឡាយ ដោយអត្ថថាចេញ​ទៅ (ចាក​ធម៌ជាសត្រូវ) ប្រមូលមក​នូវមគ្គ ដោយអត្ថថាជាហេតុ ប្រមូលមក​នូវ​សតិប្បដ្ឋាន​ ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូលមក​នូវសម្មប្បធាន ដោយអត្ថថាតម្កល់មាំ ប្រមូលមក​នូវឥទ្ធិបាទ ដោយអត្ថថាសម្រេច ប្រមូលមក​នូវសច្ចៈ ដោយអត្ថថាពិត ប្រមូល​មក​នូវសមថៈ ដោយអត្ថថាមិនរាយមាយ ប្រមូលមក​នូវវិបស្សនា​ ដោយអត្ថថា ពិចារណាឃើញរឿយ ៗ ប្រមូលមក​នូវសមថៈ និងវិបស្សនា​ ដោយអត្ថថាមានរសតែ​មួយ ប្រមូលមក​នូវធម៌ដែលជាប់គ្នាជាគូ ដោយអត្ថថាមិនកន្លងគ្នា ប្រមូលមក​នូវសីល​វិសុទ្ធិ ​ដោយអត្ថថាសង្រួម ប្រមូលមក​នូវចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ប្រមូល មក​នូវទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ប្រមូលមក​នូវវិមោក្ខ ដោយអត្ថថារួច ប្រមូលមក ​នូវវិជ្ជា ដោយអត្ថថាចាក់ធ្លុះ ប្រមូលមក​នូវវិមុត្តិ ដោយអត្ថថាលះស្រឡះ ប្រមូលមក ​នូវខយញ្ញាណ ដោយអត្ថថាផ្ដាច់បង់ ប្រមូលមក​នូវអនុប្បាទញ្ញាណ ដោយអត្ថថាស្ងប់ ប្រមូលមក​នូវឆន្ទៈ ដោយអត្ថថាជាឫសគល់ ប្រមូលមក​នូវមនសិការៈ ដោយអត្ថថា តាំងឡើងព្រម ប្រមូលមក​នូវផស្សៈ ដោយអត្ថថាប្រមូលមក (​នូវអារម្មណ៍) ប្រមូល​មក​​នូវ​វេទនា ដោយអត្ថថាប្រជុំចុះ ប្រមូលមក​នូវសមាធិ ដោយអត្ថថាជាប្រធាន ប្រមូលមក​នូវសតិ ដោយអត្ថថាជាធំ ប្រមូលមក​នូវសតិសម្បជញ្ញៈ ដោយអត្ថថា ប្រសើរ​ជាងធម៌នោះ ប្រមូលមក​នូវវិមុត្តិ ដោយអត្ថថាជាខ្លឹម ប្រមូលមក​នូវនិព្វាន ឈ្មោះអមតៈ (ជាទីពឹងរបស់​សត្វ) ដោយអត្ថថាទីបំផុត (នៃកិច្ចក្នុងសាសនា) បុគ្គល​នេះ ឈ្មោះថាប្រមូលមក​នូវធម៌ទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោក​ពោល​ថា ប្រមូលមក​នូវធម៌ទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់​នូវគោចរ សេចក្ដីថា បុគ្គលតែងដឹងច្បាស់ថា ធម្មជាត​ណា​ជាអារម្មណ៍នៃចិត្តនោះ ធម្មជាតនោះជាគោចរនៃចិត្តនោះ ធម្មជាតណាជាគោចរ​នៃចិត្តនោះ ធម្មជាតនោះជាអារម្មណ៍នៃចិត្តនោះ ព្រោះ​ហេតុនោះ ការដឹងច្បាស់ ឈ្មោះ​ថា​បញ្ញា។

ពាក្យថា ការស្ងប់ ​គឺការតម្កល់ទុក​នូវអារម្មណ៍ ឈ្មោះថាការស្ងប់ ការមិនរាយ​មាយនៃចិត្ត ឈ្មោះថាការស្ងប់ ការអធិដ្ឋានចិត្ត ឈ្មោះថាការស្ងប់ ការផូរផង់នៃចិត្ត​ឈ្មោះថាការស្ងប់។

អត្ថនៃការមិនមានទោស អត្ថនៃការមិនមានកិលេស អត្ថនៃការផូរផង់ អត្ថនៃគុណ​ដ៏​ក្រៃលែង ឈ្មោះថាអត្ថ។

ពាក្យថា ចាក់ធ្លុះ ​គឺចាក់ធ្លុះ ​នូវអត្ថនៃការតម្កល់មាំ​នូវអារម្មណ៍ ចាក់ធ្លុះ​នូវអត្ថ​នៃការមិនរាយមាយចិត្ត ចាក់ធ្លុះ​នូវអត្ថនៃការអធិដ្ឋានចិត្ត ចាក់ធ្លុះ​នូវអត្ថនៃការផូរផង់​ចិត្ត ហេតុនោះ លោកពោលថា ចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១០៩] បុគ្គលកាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី តើដូចម្ដេច។ បុគ្គល​ដកចេញ ​នូវដង្ហើមចេញខ្លី ក្នុងចំណែកកាលខ្លី ដកចូលនូវដង្ហើមចូលខ្លី ក្នុងចំណែក កាលខ្លី ដកចេញក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ក្នុងចំណែកកាលខ្លី កាលបុគ្គលដកចេញក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ក្នុងចំណែកកាលខ្លី (ច្រើនដង) ឆន្ទៈ (ចំណង់ក្នុងអ្វីមួយ) រមែងកើតឡើង បុគ្គលដកចេញ​នូវដង្ហើមចេញខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ ដកចូលនូវដង្ហើម​ចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ ដកចេញក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ កាលបុគ្គលដកចេញក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី​ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ (ច្រើនដង) បាមុជ្ជៈ​រមែង​កើតឡើង បុគ្គលដកចេញ​​នូវដង្ហើមចេញខ្លី ល្អិតក្រៃលែងជាងនោះ​ ក្នុងចំណែក​កាលខ្លី ដោយអំណាចបាមុជ្ជៈ ដកចូល​នូវដង្ហើមចូលខ្លី​ ល្អិតក្រៃលែងជាងនោះ​ ក្នុង​ចំណែកកាលខ្លី ដោយអំណាចបាមុជ្ជៈ ដកចេញក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើម​ចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចបាមុជ្ជៈ កាល​បុគ្គលដកចេញក្ដី ដកចូលក្ដី ​នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី​ ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចបាមុជ្ជៈ (ច្រើនដង) ចិត្តក៏ឃ្លាតចេញអំពីដង្ហើមចេញ ឬដង្ហើមចូលខ្លី ឧបេក្ខាក៏តាំងនៅស៊ប់ កាយ​គឺដង្ហើមចេញ និងដង្ហើមចូលខ្លី ដោយ​អាការ ៩ នេះ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ កាយ ​ឈ្មោះថា​ឧបដ្ឋាន មិនមែនឈ្មោះថាសតិទេ ចំណែកខាងសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិ​ផង បុគ្គលរមែងពិចារណាឃើញ​នូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុ​នោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

[១១០] ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវកាយនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញ​នូវកាយនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ភាវនា ដោយអត្ថថាសេព កាល​បុគ្គលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ ដោយ​អំណាចនៃដង្ហើមចេញ ឬដង្ហើមចូលខ្លី វេទនាទាំងឡាយដែលប្រាកដ រមែង​កើត​ឡើង។បេ។ កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយ​មាយ ដោយអំណាចនៃដង្ហើមចេញ ឬដង្ហើមចូលខ្លី ឈ្មោះថាប្រមូលមក​នូវឥន្ទ្រិយ​ទាំងឡាយ។បេ។ ហេតុនោះ លោកពោលថា ចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១១១] បុគ្គលសិក្សាថា អាត្មាអញកំណត់ដឹង​នូវកាយ ​គឺដង្ហើមចេញទាំងពួង ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកំណត់ដឹង​នូវកាយ ​គឺដង្ហើមចូលទាំងពួង ទើប​ដកដង្ហើមចូល តើដូចម្ដេច។

ពាក្យថា កាយ បានដល់កាយ ២ យ៉ាង ​គឺនាមកាយ ១ រូបកាយ ១ នាមកាយ តើដូចម្ដេច។ វេទនា សញ្ញា ចេតនា ផស្សៈ មនសិការៈ ឈ្មោះថានាមផង ឈ្មោះថា​នាមកាយផង មួយទៀត ពួកធម៌ណាដែលលោកពោលថា ចិត្តសង្ខារ នេះឈ្មោះថា នាមកាយ។ រូបកាយ តើដូចម្ដេច។ មហាភូតរូប ៤ ផង ឧបាទាយរូប របស់​មហាភូតរូប ៤ ផង ដង្ហើមចេញផង ដង្ហើមចូលផង និមិត្តផង ជាឧបនិពន្ធន៍ (ជាប់គ្នា) (ឈ្មោះថា​រូបកាយ) មួយទៀត ពួកធម៌ណាដែលលោកពោលថា កាយសង្ខារ នេះឈ្មោះថា រូបកាយ។

[១១២] កាយទាំងឡាយនោះ ដែលបុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាល​បុគ្គលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏​ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចេញវែង កាយទាំងនោះ ឈ្មោះថាបុគ្គល​ដឹង​ច្បាស់​ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្ត​មានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃ​ដង្ហើមចូលវែង កាយទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែល​មិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចេញខ្លី កាយ​ទាំងឡាយ​នោះ ឈ្មោះថា​បុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាល​បុគ្គលដឹង​ច្បាស់​​នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏​ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចូលខ្លី កាយទាំងឡាយនោះ ឈ្មោះថា​បុគ្គលដឹង​ច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលរំពឹង កាយទាំងឡាយនោះ ឈ្មោះថា​គេដឹងច្បាស់ហើយ កាលបុគ្គលដឹង កាយទាំងឡាយនោះ ឈ្មោះថា​គេដឹងច្បាស់ហើយ កាលបុគ្គលឃើញ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាល​បុគ្គលពិចារណា កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គល​អធិដ្ឋានចិត្ត កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គល​ជឿស៊ប់​ដោយ​សទ្ធា កាយ​ទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលផ្គងព្យាយាម កាយទាំង​ឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលតម្កល់សតិ កាយទាំង​ឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលតម្កល់ចិត្ត កាយទាំងឡាយនោះ ឈ្មោះថា​គេដឹងច្បាស់ហើយ កាលបុគ្គលដឹងច្បាស់ដោយប្រាជ្ញា កាយទាំងឡាយនោះ ឈ្មោះថា​គេដឹងច្បាស់ហើយ កាលបុគ្គលត្រាស់ដឹង​នូវធម៌ដែលគួរត្រាស់ដឹង កាយ​ទាំងឡាយ​នោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលកំណត់ដឹង​នូវធម៌ដែល​គួរកំណត់​ដឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលលះបង់​នូវធម៌​ដែលគួរ​លះបង់ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាល​បុគ្គលចម្រើន​នូវធម៌​ដែលគួរចម្រើន កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលធ្វើឲ្យ​ជាក់ច្បាស់​​នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ កាយទាំងឡាយនោះ ឈ្មោះថា​គេដឹងច្បាស់​ហើយ កាយទាំងឡាយនោះដែលបុគ្គលដឹងច្បាស់ហើយ យ៉ាងនេះឯង កាយ​គឺដង្ហើម​ចេញ និងដង្ហើមចូល សម្រាប់អ្នកកំណត់ដឹង​នូវកាយ​ទាំងពួង ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាង​សតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញ​នូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនា​សតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

[១១៣] ពាក្យថា ពិចារណាឃើញ។បេ។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល​នៃបុគ្គលអ្នកកំណត់ដឹង​នូវកាយទាំងពួង ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះ​ថាចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាសង្រួម ធម៌នេះឈ្មោះថាអធិសីលសិក្ខា បណ្ដា​ធម៌ទាំងនោះ ធម៌ណាមានអត្ថថាមិនរាយមាយ ធម៌នេះឈ្មោះថាអធិចិត្តសិក្ខា បណ្ដា​ធម៌ទាំងនោះ ធម៌ណាមានអត្ថថាឃើញ ធម៌នេះឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គលកាល​រំពឹង​នូវសិក្ខាទាំង ៣ នេះ ឈ្មោះថាសិក្សា កាលដឹង ឈ្មោះថាសិក្សា កាលឃើញ ឈ្មោះថាសិក្សា កាលពិចារណា ឈ្មោះថាសិក្សា កាលអធិដ្ឋានចិត្ត ឈ្មោះថាសិក្សា កាលជឿស៊ប់ដោយសទ្ធា ឈ្មោះថាសិក្សា កាលផ្គង​នូវវីរិយៈ ឈ្មោះថាសិក្សា កាល​ប្រុងសតិ ឈ្មោះថាសិក្សា កាលតម្កល់ចិត្ត ឈ្មោះថាសិក្សា កាលដឹងច្បាស់ដោយប្រាជ្ញា ឈ្មោះថាសិក្សា កាលត្រាស់ដឹងធម៌ ដែលគួរត្រាស់ដឹង ឈ្មោះថាសិក្សា កាលកំណត់​ដឹង​​នូវធម៌ដែលគួរកំណត់ដឹង ឈ្មោះថាសិក្សា កាលលះ​នូវធម៌ដែលគួរលះ ឈ្មោះថា សិក្សា កាលចម្រើន​នូវធម៌ដែលគួរចម្រើន ឈ្មោះថាសិក្សា កាលធ្វើឲ្យជាក់ច្បាស់​នូវ​ធម៌ ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាសិក្សា កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្ត​មាន​អារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល សម្រាប់​អ្នកកំណត់ដឹង​នូវកាយទាំងពួង វេទនាទាំងឡាយដែលប្រាកដ រមែងកើត​ឡើង។បេ។ បុគ្គលកាលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិន​រាយ​មាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល សម្រាប់អ្នកកំណត់ដឹង​​នូវកាយ​ទាំង​ពួង រមែងប្រមូលមក​នូវឥន្ទ្រិយទាំងឡាយ។បេ។ ហេតុនោះ លោកពោលថា រមែងចាក់​ធ្លុះ​នូវអត្ថនៃការស្ងប់។

[១១៤] បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់​នូវកាយសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់​នូវកាយសង្ខារ ទើបដកដង្ហើមចូល តើដូចម្ដេច។

កាយសង្ខារ តើដូចម្ដេច។ ពួកខ្យល់ដង្ហើមចេញវែង ដែលប្រព្រឹត្តទៅក្នុងកាយ ធម៌​ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប​នូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា ពួកខ្យល់ដង្ហើមចូលវែង ដែលប្រព្រឹត្តទៅ​ក្នុង​កាយ ធម៌ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប ​នូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា ពួកខ្យល់ដង្ហើមចេញខ្លី ដង្ហើមចូលខ្លី ឬដង្ហើមចេញ សម្រាប់បុគ្គលអ្នកកំណត់ដឹង​នូវកាយទាំងពួង ដែលប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប ​នូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា ការឱន ការងាក ការទម្រេត ការឈម ការ​រញ្ជួយ ការអន្ទះសា ការកម្រើក ការញាប់ញ័រណានៃកាយ ដោយកាយសង្ខារទាំងឡាយ មានសភាពយ៉ាងណា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់​នូវកាយសង្ខារ មាន​សភាព​យ៉ាងនោះ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់​នូវកាយសង្ខារ ទើបដកដង្ហើមចូល ការមិនឱន ការមិនងាក ការមិនទម្រេត ការមិនឈម ការមិនរញ្ជួយ ការមិនអន្ទះសា ការមិនកម្រើក ការមិនញាប់ញ័រណា​នៃកាយ ដោយកាយសង្ខារ​ទាំងឡាយ មានសភាពយ៉ាងណា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់​នូវ​កាយសង្ខារ​ដ៏​ល្អិតសុខុម មានសភាពយ៉ាងនោះ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាល​រម្ងាប់​នូវកាយសង្ខារ ទើបដកដង្ហើមចូល បានឮថា បុគ្គលសិក្សាថា អាត្មាអញកាល​រម្ងាប់​នូវកាយសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់​នូវ​កាយ​សង្ខារ ទើបដកដង្ហើមចូល ដោយអាការយ៉ាងនេះហើយ កាលបើយ៉ាងនេះ ការប្រាកដ​នៃការបាន​​នូវខ្យល់មិនទាន់មាន ការប្រាកដនៃដង្ហើមចេញ និងដង្ហើមចូល ក៏មិន​ទាន់មាន ការប្រាកដនៃអានាបានស្សតិ ក៏មិនទាន់មាន ទាំងការប្រាកដ​នៃ​អានាបានស្សតិសមាធិ​ក៏មិនទាន់មានទេ បណ្ឌិតទាំងឡាយ រមែងមិនចូល​កាន់​សមាបត្តិ​នោះផង មិនចេញចាក​​សមាបត្តិនោះផង ឮថា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់​នូវកាយសង្ខារ ទើបដក​ដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់​នូវកាយសង្ខារ ទើបដកដង្ហើមចូល ដោយ​អាការយ៉ាងនេះហើយ កាលបើយ៉ាងនេះ ការប្រាកដ​នៃការបាន​នូវខ្យល់ក៏មាន ការ​ប្រាកដ​នៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលក៏មាន ការប្រាកដនៃអានាបានស្សតិ​ក៏​មាន ទាំងការប្រាកដនៃអានាបានស្សតិសមាធិក៏មាន ទើបបណ្ឌិតទាំងឡាយ ចូលកាន់​សមាបត្តិ​នោះ​ផង ចេញចាក​សមាបត្តិនោះផង ដំណើរនោះប្រៀបដូចជាអ្វី ប្រៀបដូច​ជារគាំងដែលគេគោះ សំឡេងគ្រោតគ្រាត រមែងប្រព្រឹត្តទៅជាដំបូង ព្រោះ​បុគ្គលកាន់​យកល្អ ព្រោះ​ធ្វើទុកក្នុងចិត្តល្អ ព្រោះ​ចាំទុកល្អ​នូវនិមិត្តនៃសំឡេងដ៏​គ្រោតគ្រាត កាល​បើសំឡេងគ្រោតគ្រាតរលត់ហើយ បន្ទាប់មក សំឡេងដ៏​ល្អិត រមែងប្រព្រឹត្តទៅជាខាង​ក្រោយ ព្រោះ​បុគ្គលកាន់យកល្អ ព្រោះ​ធ្វើ​ទុកក្នុងចិត្តល្អ ព្រោះ​ចាំទុកល្អ​​នូវនិមិត្ត​នៃ​សំឡេងដ៏​ល្អិត កាលសំឡេងដ៏​ល្អិតរលត់ហើយ បន្ទាប់មក ចិត្តក៏រមែងប្រព្រឹត្តទៅជា​ខាងក្រោយ ព្រោះ​ចិត្តមាននិមិត្តដ៏​ល្អិត ជាអារម្មណ៍ មានឧបមាដូចម្ដេចមិញ មាន​ឧបមេយ្យ​ ដូចជាខ្យល់ដង្ហើមចេញ និងខ្យល់​ដង្ហើម​ចូលដ៏​គ្រោតគ្រាត រមែងប្រព្រឹត្ត​ទៅ​ជាដំបូង ព្រោះ​បុគ្គលកាន់យកល្អ ព្រោះ​​ធ្វើទុកក្នុងចិត្តល្អ ព្រោះ​ចាំទុកល្អ​នូវនិមិត្តនៃខ្យល់​ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏​គ្រោតគ្រាត កាលបើខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើម​ចូល​ដ៏​គ្រោតគ្រាតរលត់ហើយ បន្ទាប់មក ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏​ល្អិត​រមែង​ប្រព្រឹត្ត​ទៅជាខាងក្រោយ ព្រោះ​បុគ្គលកាន់យកល្អ ព្រោះ​ធ្វើទុកក្នុងចិត្តល្អ ព្រោះ​​ចាំទុកល្អ ​នូវនិមិត្ត​នៃខ្យល់​ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏​ល្អិត កាលបើខ្យល់ដង្ហើម​ចេញ​ និងខ្យល់​ដង្ហើមចូល​ដ៏​ល្អិត រលត់ហើយ បន្ទាប់មក ចិត្តក៏មិនដល់​នូវសេចក្ដី​រាយ​មាយ​ ក្នុងកាលខាងក្រោយ ព្រោះ​ចិត្តយកនិមិត្ត​នៃខ្យល់ដង្ហើមចេញ និងដង្ហើមចូល​ដ៏​ល្អិតជាអារម្មណ៍ ក៏យ៉ាង​នោះដែរ កាលបើយ៉ាងនេះ ការប្រាកដនៃការបាន​នូវខ្យល់​ក៏មាន ការប្រាកដ​នៃខ្យល់​ដង្ហើមចេញ និងខ្យល់ដង្ហើមចូលក៏មាន ការប្រាកដនៃ​អានាបានស្សតិក៏មាន ការប្រាកដនៃអានាបានស្សតិសមាធិ​ក៏មាន បណ្ឌិតទាំងឡាយ រមែងចូលកាន់​សមាបត្តិនោះផង រមែងចេញ​ចាក​សមាបត្តិនោះផង កាយ​គឺខ្យល់ដង្ហើម​ចេញ និងដង្ហើមចូល របស់​បុគ្គល កាលរម្ងាប់​​នូវកាយសង្ខារ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថា​អនុបស្សនាញាណ កាយឈ្មោះថា​ឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថា​ឧបដ្ឋានផង ឈ្មោះថា​សតិផង បុគ្គលរមែង​ពិចារណាឃើញ​នូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា។

[១១៥] សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើបុគ្គលពិចារណាឃើញ​នូវកាយ​នោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញ​នូវកាយនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថ​ថា​សេព។ ការដកដង្ហើមចេញ និងដកដង្ហើមចូល របស់​បុគ្គល កាលរម្ងាប់​នូវកាយសង្ខារ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាសង្រួម ធម៌នេះឈ្មោះថាអធិសីលសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាមិនរាយមាយ ធម៌នេះឈ្មោះថាអធិចិត្តសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាឃើញ ធម៌នេះ​ឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គលកាលរំពឹងឃើញ​នូវសិក្ខាទាំង ៣ នេះ ឈ្មោះថា សិក្សា។បេ។ បុគ្គលកាលធ្វើឲ្យជាក់ច្បាស់ ​នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា សិក្សា កាលបុគ្គលដឹងច្បាស់​នូវភាព​នៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងដង្ហើមចូលរបស់​អ្នក កាលរម្ងាប់​នូវកាយសង្ខារ វេទនាទាំងឡាយដែលប្រាកដ រមែងកើតឡើង។បេ។ បុគ្គលកាលដឹងច្បាស់​នូវភាពនៃ​ចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ  និងខ្យល់​ដង្ហើមចូលរបស់​អ្នក កាលរម្ងាប់​នូវកាយសង្ខារ ឈ្មោះថាប្រមូលមក​នូវឥន្ទ្រិយទាំង​ឡាយ។បេ។ ហេតុនោះ លោកពោលថា ចាក់ធ្លុះ​នូវអត្ថនៃការស្ងប់ អនុបស្សនាញាណ ៨ ឧបដ្ឋានានុបស្សតិ ៨  និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុងកាយេកាយានុបស្សនា។

ទុតិយចតុក្កនិទ្ទេស

[១១៦] បុគ្គសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់​នូវបីតិ ទើបដកដង្ហើម​ចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់​នូវបីតិ ទើបដកដង្ហើមចូល តើដូចម្ដេច។

បីតិ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់​នូវភាព​នៃចិត្តមានអារម្មណ៍តែមួយ ដែល​មិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង បីតិ និងបាមុជ្ជៈ រមែងកើតឡើង។បេ។ កាលបុគ្គលដឹងច្បាស់​នូវភាព​នៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយ​អំណាចនៃដង្ហើមចូលវែង បីតិ និងបាមុជ្ជៈ រមែងកើតឡើង។បេ។ កាលបុគ្គលដឹង​ច្បាស់​​នូវភាព​នៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើម​ចេញខ្លី ដោយអំណាចនៃដង្ហើមចូលខ្លី ដោយអំណាចនៃដង្ហើមចេញ របស់​អ្នកកំណត់​ដឹង​នូវកាយទាំងពួង ដោយអំណាចនៃដង្ហើមចូលរបស់​អ្នកកំណត់ដឹង ​នូវកាយទាំងពួង ដោយអំណាចនៃដង្ហើមចេញរបស់​អ្នក កាលរម្ងាប់​នូវកាយសង្ខារ ដោយអំណាចនៃ​ដង្ហើមចូលរបស់​អ្នក កាលរម្ងាប់​នូវកាយសង្ខារ បីតិ និងបាមុជ្ជៈ ​គឺធម្មជាតិជា​គ្រឿង​រីយរាយ និងរីករាយខ្លាំង ការត្រេកអរ ត្រេកអរខ្លាំង ការស្រស់ស្រាយ ស្រស់ស្រាយ​ខ្លាំង ភាពនៃចិត្តខ្ពស់ឡើង ភាពនៃចិត្តអរសប្បាយ រមែងកើតឡើង នេះឈ្មោះថាបីតិ ដែលបុគ្គលដឹងច្បាស់ហើយ កាលបុគ្គលដឹងច្បាស់​នូវភាព​​នៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ បីតិនោះ ​ឈ្មោះ​ថាបុគ្គលដឹងច្បាស់ហើយដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់​នូវ​ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ បីតិនោះឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណ​នោះ កាលបុគ្គលដឹងច្បាស់​នូវភាព​នៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញខ្លី ដោយអំណាចនៃដង្ហើមចូលខ្លី ដោយអំណាចនៃដង្ហើមចេញ របស់​អ្នកកំណត់ដឹង​នូវកាយទាំងពួង ដោយ​អំណាចនៃដង្ហើមចេញរបស់​អ្នក កាលរម្ងាប់​នូវកាយសង្ខារ ដោយអំណាចនៃដង្ហើម​ចូលរបស់​អ្នក កាលរម្ងាប់​នូវកាយសង្ខារ សតិក៏តម្កល់មាំ បីតិនោះ ឈ្មោះថាបុគ្គល​ដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលរំពឹង បីតិនោះ ​ឈ្មោះថា​គេដឹងច្បាស់ហើយ កាលបុគ្គលដឹង… កាលឃើញ កាលពិចារណា កាលអធិដ្ឋាន​នូវចិត្ត កាលជឿស៊ប់ដោយសទ្ធា កាលផ្គង​នូវវីរិយៈ កាលប្រុងទុក​នូវសតិ កាលតម្កល់​​នូវចិត្ត កាលដឹងច្បាស់ដោយបញ្ញា កាលត្រាស់ដឹង​នូវធម៌ ដែលគួរត្រាស់ដឹង កាល​កំណត់​ដឹង​នូវធម៌ ដែលគួរកំណត់ដឹង កាលលះ​នូវធម៌ ដែលគួរលះ កាលចម្រើន​នូវធម៌​ដែលគួរចម្រើន កាលធ្វើឲ្យជាក់ច្បាស់ ​នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ បីតិនោះ​ ឈ្មោះ​ថាគេដឹងច្បាស់ហើយ វេទនា ដោយអំណាចនៃដង្ហើមចេញ​ និងដង្ហើមចូល ​របស់​​អ្នកកំណត់ដឹង​នូវបីតិនោះ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនា​ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះ​ថាសតិផង យ៉ាងនេះឯង បុគ្គលរមែងពិចារណាឃើញ​នូវវេទនានោះ ដោយសតិ​នោះ ដោយញាណនោះ ហេតុនោះ លោកទើបពោលថា វេទនាសុវេទនានុបស្សនា​សតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវវេទនានោះ ដូចម្ដេច។បេ។ បុគ្គលរមែងពិចារណាឃើញ​នូវវេទនានោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងដង្ហើមចូល​ របស់​បុគ្គលអ្នកកំណត់ដឹង​នូវបីតិ ឈ្មោះថា​សីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់​នូវភាព ​នៃចិត្តមាន​អារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល ​របស់​​អ្នកកំណត់ដឹង​នូវបីតិ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមក​នូវ​ឥន្ទ្រិយ​ទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលរមែងចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១១៧] បុគ្គលសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹង​នូវសេចក្ដីសុខ ទើបដក​ដង្ហើមចូល តើដូចម្ដេច។

ពាក្យថា សុខ បានដល់សុខ ២ យ៉ាង ​គឺកាយិកសុខ ១ ចេតសិកសុខ ១។

កាយិកសុខ តើដូចម្ដេច។ សេចក្ដីឆ្ងាញ់ពិសា ដែលប្រព្រឹត្តទៅក្នុងកាយ សេចក្ដី​សោយ​អារម្មណ៍ជាសុខ ដែលប្រព្រឹត្តទៅក្នុងកាយ សុខវេទនាដ៏​ឆ្ងាញ់ពិសា ដែលកើត​អំពី​កាយសម្ផ័ស្សឯណា នេះឈ្មោះថាកាយិកសុខ។ ចេតសិកសុខ តើដូចម្ដេច។ សេចក្ដីសុខដែលប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីសោយអារម្មណ៍ជាសុខដ៏​ឆ្ងាញ់ពិសា ដែល​កើតអំពីចេតោសម្ផ័ស្ស សុខវេទនាដ៏​ឆ្ងាញ់ពិសា ដែលកើតអំពីចេតោសម្ផ័ស្សឯណា នេះឈ្មោះថាចេតសិកសុខ។

សេចក្ដីសុខទាំងនោះ បុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់ ​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាច​នៃដង្ហើម​ចេញវែង សតិក៏តម្កល់មាំ សេចក្ដីសុខទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយ​សតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិន​រាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ សេចក្ដីសុខ​ទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ។បេ។ កាលបុគ្គល​ធ្វើឲ្យជាក់ច្បាស់ ​នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ សេចក្ដីសុខទាំងនោះ ​ឈ្មោះថា​បុគ្គល​ដឹងច្បាស់ហើយ សេចក្ដីសុខទាំងនុ៎ះ​ បុគ្គលដឹងច្បាស់ហើយ យ៉ាង​នេះឯង វេទនា ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់​បុគ្គលអ្នកកំណត់ដឹង​នូវសុខ ឈ្មោះថា​ឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញ ​នូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវវេទនា ដូចម្ដេច។ បុគ្គលពិចារណាឃើញ ថាមិនទៀង។បេ។ បុគ្គលពិចារណាឃើញ​នូវវេទនានោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងដង្ហើមចូល របស់​បុគ្គលអ្នកកំណត់ដឹង​នូវសុខ ឈ្មោះថា​សីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹង​នូវភាព​នៃចិត្តមាន​អារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល ​របស់​​បុគ្គលអ្នកកំណត់ដឹង​នូវសុខ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមក​​នូវ​ឥន្ទ្រិយ​ទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១១៨] បុគ្គលសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹង​នូវចិត្តសង្ខារ ទើបដកដង្ហើម​ចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹង​នូវចិត្តសង្ខារ ទើបដកដង្ហើមចូល តើដូចម្ដេច។

ចិត្តសង្ខារ តើដូចម្ដេច។ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ​ ជាប់ចំពោះ ដោយចិត្ត ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថាចិត្តសង្ខារ សញ្ញា និងវេទនា ជាតួ​ចេតសិក ធម៌ទាំងនុ៎ះ​ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចូលវែង ឈ្មោះថា​ចិត្តសង្ខារ។បេ។ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ​ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចេញ របស់​បុគ្គលអ្នកកំណត់ដឹង​នូវសេចក្ដីសុខ ដោយអំណាច​នៃដង្ហើមចូល របស់​បុគ្គលអ្នកកំណត់ដឹង​នូវសេចក្ដីសុខ ឈ្មោះថាចិត្តសង្ខារ នេះឯង ឈ្មោះថាចិត្តសង្ខារ។

ចិត្តសង្ខារទាំងនោះ បុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់ ​នូវភាពនៃ​ចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាច​នៃដង្ហើម​ចេញវែង សតិក៏តម្កល់មាំ ចិត្តសង្ខារទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយ​សតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិន​រាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ ចិត្តសង្ខារទាំងឡាយនោះ ឈ្មោះ​ថាបុគ្គលដឹង​ច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ។បេ។ កាលបុគ្គល​ធ្វើឲ្យជាក់ច្បាស់ ​នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ចិត្តសង្ខារទាំងនោះ ឈ្មោះថាបុគ្គល​ដឹងច្បាស់​ហើយ ចិត្តសង្ខារទាំងនោះ បុគ្គលដឹងច្បាស់ហើយ យ៉ាងនេះឯង វេទនា ដោយអំណាច​នៃដង្ហើមចេញ និងដង្ហើមចូល របស់​បុគ្គលអ្នកកំណត់ដឹង​នូវចិត្តសង្ខារ ឈ្មោះ​ថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនា ឈ្មោះថាឧបដ្ឋាន មិន​ឈ្មោះ​ថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គល​ពិចារណា​ឃើញ​នូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោក​ពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវវេទនានោះ ដូចម្ដេច។ បុគ្គលពិចារណាឃើញថាមិនទៀង។បេ។ បុគ្គលពិចារណាឃើញ​នូវវេទនានោះ យ៉ាង​នេះ​ឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា​សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់​បុគ្គលអ្នកកំណត់ដឹង​នូវចិត្តសង្ខារ ឈ្មោះ​ថាសីលវិសុទ្ធិ​ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់​នូវភាព​នៃចិត្ត​មាន​អារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល ​របស់​​បុគ្គលអ្នកកំណត់ដឹង​នូវចិត្តសង្ខារ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូល​មក​​នូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១១៩] បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់​នូវចិត្តសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់​នូវចិត្តសង្ខារ ទើបដកដង្ហើមចូល តើដូចម្ដេច។

ចិត្តសង្ខារ តើដូចម្ដេច។ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ​ ជាប់ចំពោះ ដោយចិត្ត ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថាចិត្តសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប ​នូវចិត្តសង្ខារទាំងនោះ ឈ្មោះថាសិក្សា សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ​ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចូលវែង ឈ្មោះថាចិត្តសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប ​នូវចិត្តសង្ខារទាំងនោះ ឈ្មោះថាសិក្សា សញ្ញា និងវេទនា​ជាតួចេតសិក ធម៌ទាំងនុ៎ះ​ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចេញ របស់​​បុគ្គល​អ្នកកំណត់ដឹង​នូវចិត្តសង្ខារ ដោយអំណាចនៃដង្ហើមចូល របស់​បុគ្គល​អ្នកកំណត់​ដឹង​​នូវចិត្តសង្ខារ ឈ្មោះថាចិត្តសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប ​នូវចិត្តសង្ខារ​ទាំងនោះ ឈ្មោះថាសិក្សា វេទនា ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់​​បុគ្គលកាលរម្ងាប់​នូវចិត្តសង្ខារ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថា​អនុបស្សនាញាណ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋាន​ផង ឈ្មោះថាសតិផង បុគ្គលរមែងពិចារណាឃើញ​នូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវវេទនានោះ ដូចម្ដេច។បេ។ បុគ្គលរមែងពិចារណាឃើញ​នូវវេទនានោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់​បុគ្គល កាលរម្ងាប់​នូវចិត្តសង្ខារ ឈ្មោះថា សីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ បុគ្គលកាលដឹងច្បាស់​នូវភាព​នៃចិត្ត​មាន​អារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ​ និងដង្ហើមចូល ​របស់​​បុគ្គលកាលរម្ងាប់​នូវចិត្តសង្ខារ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូល​មក​​នូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះ​នូវអត្ថនៃការស្ងប់ អនុបស្សនាញាណ ៨ ឧបដ្ឋានានុស្សតិ ៨  និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុង​វេទនាសុវេទនានុបស្សនា។

ចប់ ភាណវារៈ។

តតិយចតុក្កនិទ្ទេស

[១២០] បុគ្គលសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹង​នូវចិត្ត ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹង​នូវចិត្ត ទើបដកដង្ហើមចូល តើដូចម្ដេច។

ចិត្តនោះ តើដូចម្ដេច។ ដោយអំណាចនៃដង្ហើមចេញវែង វិញ្ញាណចិត្ត បានដល់ចិត្ត ការដឹងអារម្មណ៍ សេចក្ដីប្រាថ្នាក្នុងចិត្ត ហឫទ័យ ធម្មជាតដ៏​ផូរផង់​គឺភវង្គចិត្ត មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធ (នេះឈ្មោះថាចិត្ត) ដោយអំណាចនៃដង្ហើមចូលវែង។បេ។ ដោយអំណាចនៃដង្ហើម​ចេញរបស់​បុគ្គល កាលរម្ងាប់​នូវចិត្តសង្ខារ វិញ្ញាណចិត្ត បានដល់ចិត្ត ការដឹងអារម្មណ៍ សេចក្ដីប្រាថ្នាក្នុងចិត្ត ហឫទ័យ ធម្មជាតដ៏​ផូរផង់​គឺភវង្គចិត្ត មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធ នេះឈ្មោះថាចិត្ត។

ចិត្តនោះ បុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្ត មានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏​តម្កល់មាំ ចិត្តនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយ​អំណាច​នៃដង្ហើមចូលវែង សតិក៏តម្កល់មាំ ចិត្តនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ។បេ។ កាលបុគ្គលធ្វើឲ្យជាក់ច្បាស់ ​នូវធម៌ដែល​គួរធ្វើឲ្យជាក់ច្បាស់ ចិត្តនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ចិត្តនោះ បុគ្គលដឹង​ច្បាស់​ហើយ យ៉ាងនេះឯង វិញ្ញាណចិត្ត ដោយអំណាចនៃដង្ហើមចេញ​ របស់​បុគ្គលអ្នកកំណត់​ដឹង​នូវចិត្ត ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញ​នូវចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោក​ពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញ​នូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា​សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់​បុគ្គលអ្នកកំណត់ដឹង​នូវចិត្ត ឈ្មោះថា​សីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់​នូវ​ភាពនៃចិត្តមាន​អារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល ​របស់​​បុគ្គលអ្នកកំណត់ដឹង​នូវចិត្ត។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមក​​នូវ​ឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១២១] បុគ្គលសិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ទើបដកដង្ហើម​ចេញ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ទើបដកដង្ហើមចូល តើដូចម្ដេច។

សេចក្ដីរីករាយខ្លាំងនៃចិត្ត តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្ត មានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សេចក្ដី​រីករាយខ្លាំងនៃចិត្ត បានដល់ការរីករាយទួទៅ ការរីករាយខ្លាំង ការត្រេកអរ ការត្រេកអរ​ខ្លាំង ភាពនៃចិត្តខ្ពស់ ភាពនៃចិត្តសប្បាយ ក៏កើតឡើង កាលបុគ្គលដឹងច្បាស់​នូវភាព​នៃ​ចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សេចក្ដី​រីករាយខ្លាំងនៃចិត្ត បានដល់ការរីករាយទួទៅ ការរីករាយខ្លាំង ការត្រេកអរ ការត្រេកអរ​ខ្លាំង ភាពនៃចិត្តខ្ពស់ ភាពនៃចិត្តសប្បាយ ក៏កើតឡើង។បេ។ កាលបុគ្គលដឹងច្បាស់​​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ​របស់​បុគ្គលអ្នកកំណត់ដឹង​នូវចិត្ត ដោយអំណាចនៃដង្ហើមចូល របស់​បុគ្គលអ្នក​កំណត់ដឹង​​នូវចិត្ត សេចក្ដីរីករាយខ្លាំងនៃចិត្ត បានដល់ការរីករាយទួទៅ ការរីករាយខ្លាំង ការត្រេកអរ ការត្រេកអរខ្លាំង ភាពនៃចិត្តខ្ពស់ ភាពនៃចិត្តសប្បាយ ក៏កើតឡើង នេះ​ឈ្មោះថាសេចក្ដីរីករាយខ្លាំងនៃចិត្ត។ វិញ្ញាណចិត្ត ដោយអំណាចនៃដង្ហើមចេញ និង​ដង្ហើម​ចូលរបស់​បុគ្គល កាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ឈ្មោះថាឧបដ្ឋាន សតិ ​ឈ្មោះថា​អនុបស្សនាញាណ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើប​ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញ​នូវចិត្តនោះ ដោយសតិ​នោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋាន​ភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញ​នូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា​សេព។

ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់​បុគ្គល កាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ឈ្មោះ​ថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់​នូវភាពនៃចិត្ត​មាន​អារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ​ និងដង្ហើមចូល​របស់​​បុគ្គល កាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូល​មក​នូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១២២] បុគ្គលសិក្សាថា អាត្មាអញ កាលតម្កល់ទុក​នូវចិត្ត ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលតម្កល់ទុក​នូវចិត្ត ទើបដកដង្ហើមចូល តើដូចម្ដេច។

សមាធិ តើដូចម្ដេច។ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយ​អំណាចនៃដង្ហើមចេញវែង ឈ្មោះថាសមាធិ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិន​រាយមាយ ដោយអំណាចនៃដង្ហើមចូលវែង ឈ្មោះថាសមាធិ ភាពនៃចិត្តមានអារម្មណ៍​តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញរបស់​បុគ្គល កាលតម្កល់​​នូវចិត្ត ឈ្មោះថាសមាធិ បានដល់ការឋិតនៅនៃចិត្ត ការតម្កល់នៅនឹង ការតាំងមាំ ការមិន​ឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ សមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ នេះឈ្មោះថាសមាធិ វិញ្ញាណចិត្ត ដោយ​អំណាច​នៃដង្ហើមចេញរបស់​បុគ្គល កាលតម្កល់ទុក​នូវចិត្ត ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះ​ថា​អនុបស្សនាញាណ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាង​សតិ​ ទើបឈ្មោះថា​ឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញ​នូវចិត្តនោះ ដោយ​សតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋាន​ភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញ​នូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា​សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់​បុគ្គល កាលតម្កល់ទុកក្នុងចិត្ត ឈ្មោះថា​សីលវិសុទ្ធិ ដោយអត្ថថា​សង្រួម។បេ។ កាលបុគ្គល​ដឹងច្បាស់​នូវភាពនៃ​ចិត្ត​មានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃ​ដង្ហើមចេញ​របស់​បុគ្គល កាលតម្កល់ទុក​នូវចិត្ត។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថា​ប្រមូលមក​នូវឥន្ទ្រិយ​ទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។

[១២៣] បុគ្គលសិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួច ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួច ទើបដកដង្ហើមចូល តើដូចម្ដេច។ បុគ្គលសិក្សា​ថា អាត្មាអញ កាលចិត្តញ៉ាំងឲ្យរួចចាក​រាគៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលញ៉ាំងចិត្តឲ្យរួចចាក​រាគៈ ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញកាលញ៉ាំងចិត្ត ឲ្យរួចចាក​ទោសៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួចចាក​​ទោសៈ ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញកាលញ៉ាំង​ចិត្តឲ្យរួចចាក​មោហៈ ទើប​ដក​ដង្ហើមចេញ សិក្សាថា អាត្មាអញ កាលញ៉ាំងចិត្ត​ឲ្យរួចចាក​មោហៈ ទើបដកដង្ហើម​ចូល។បេ។ សិក្សាថា អាត្មាអញកាលញ៉ាំង​ចិត្តឲ្យរួចចាក​មានះ កាលញ៉ាំងចិត្ត​ឲ្យ​រួចចាក​ទិដ្ឋិ កាលញ៉ាំងចិត្តឲ្យរួចចាក​វិចិកិច្ឆា កាលញ៉ាំងចិត្ត​ឲ្យរួចចាក​ថីនមិទ្ធៈ កាល​ញ៉ាំងចិត្តឲ្យរួច​ចាក​ឧទ្ធច្ចៈ កាលញ៉ាំងចិត្តឲ្យរួចចាក​អហិរិកៈ កាលញ៉ាំងចិត្តឲ្យរួចចាក​​អនោត្តប្បៈ ទើបដកដង្ហើម​ចេញ សិក្សាថា អាត្មាអញ កាលញ៉ាំង​ចិត្តឲ្យរួចចាក​​អនោត្តប្បៈ ទើបដក​ដង្ហើមចូល វិញ្ញាណចិត្ត ដោយអំណាច​នៃដង្ហើមចេញ និងដង្ហើមចូល​របស់​បុគ្គល កាលញ៉ាំងចិត្តឲ្យរួច ឈ្មោះថាឧបដ្ឋាន។បេ។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញ​នូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា​សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់​បុគ្គល កាលញ៉ាំងចិត្តឲ្យរួច ឈ្មោះ​ថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់​នូវភាពនៃ​ចិត្តមាន​អារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល​របស់​​បុគ្គល កាល​ញ៉ាំងចិត្តឲ្យរួច។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមក​​នូវ​ឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះ​នូវអត្ថនៃការស្ងប់។ អនុបស្សនាញាណ ៨ ឧបដ្ឋានានុស្សតិ ៨ និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុង​ចិត្តេចិត្តានុបស្សនា។

ចតុត្ថចតុក្កនិទ្ទេស

[១២៤] បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀង ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀង ទើបដក​ដង្ហើមចូល តើដូចម្ដេច។

សំនួរត្រង់ពាក្យថា មិនទៀង តើអ្វីមិនទៀង។ ខន្ធទាំង ៥ មិនទៀង។ ខន្ធទាំង ៥ មិនទៀង ដោយអត្ថដូចម្ដេច។ មិនទៀង ដោយអត្ថថាកើតឡើងហើយសូន្យទៅវិញ។ បុគ្គលកាលឃើញ​នូវការកើតឡើងនៃខន្ធ ៥ រមែងឃើញ​នូវលក្ខណៈប៉ុន្មានយ៉ាង កាល​ឃើញ​នូវការសូន្យ រមែងឃើញ​នូវលក្ខណៈប៉ុន្មានយ៉ាង កាលឃើញ​នូវការកើតឡើង​ និងការសូន្យ រមែងឃើញ​នូវលក្ខណៈប៉ុន្មានយ៉ាង។ បុគ្គលកាលឃើញ​នូវការកើតឡើង​នៃខន្ធ ៥ រមែងឃើញ​នូវលក្ខណៈ ២៥ យ៉ាង។បេ។ បុគ្គលកាលឃើញ​នូវការ​កើតឡើង​ និងការសូន្យ​នៃខន្ធ ៥ រមែងឃើញ​នូវលក្ខណៈ ៥០ នេះឯង បុគ្គលសិក្សាថា អាត្មាអញ​ជាអ្នកពិចារណាឃើញ ថាមិនទៀងក្នុងរូប ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ​ជាអ្នកពិចារណាឃើញ​ ថាមិនទៀងក្នុងរូប ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញជា​អ្នក​ពិចារណាឃើញ ថាមិនទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារទាំងឡាយ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ​ជាអ្នក​ពិចារណាឃើញ ថាមិនទៀងក្នុងជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះ​ថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះឧបដ្ឋាន មិនឈ្មោះ​ថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាច​នៃដង្ហើមចេញ និងដង្ហើមចូល របស់​បុគ្គលអ្នកពិចារណាឃើញ​ ថាមិន​ទៀង បុគ្គលរមែង​ពិចារណាឃើញ​នូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោក​ពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវធម៌ទាំងនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញ​នូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា​សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់​បុគ្គលអ្នកពិចារណាឃើញ​ ថាមិន​ទៀង ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់​នូវ​ភាពនៃ​ចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ​ និង​ដង្ហើមចូល របស់​បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង។បេ។ បុគ្គលកាលឃើញ​ច្បាស់ ឈ្មោះថាប្រមូលមក​នូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់​ធ្លុះ​នូវអត្ថនៃការស្ងប់។

[១២៥] បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការណាយ ទើបដក​ដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការណាយ ទើបដក​ដង្ហើម​ចូល តើដូចម្ដេច។ បុគ្គលឃើញទោសក្នុងរូបហើយ ជាអ្នកដុះឆន្ទៈ ក្នុងការណាយ​ចាក​រូប មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់​បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការណាយក្នុងរូប ទើបដក​ដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការណាយក្នុងរូប ទើបដក​ដង្ហើមចូល បុគ្គលឃើញទោសក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារទាំងឡាយ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈហើយ ជាអ្នកដុះឆន្ទៈ ក្នុងការណាយចាក​ជរាមរណៈ មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់​បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការណាយក្នុងជរាមរណៈ ទើបដក​ដង្ហើម​ចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការណាយក្នុងជរាមរណៈ ទើប​ដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ធម៌​ទាំងឡាយ ឈ្មោះឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថា​ឧបដ្ឋាន​ផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់​បុគ្គល​ជាអ្នក​ពិចារណា​ឃើញ​នូវការណាយ បុគ្គលពិចារណាឃើញ​នូវធម៌ទាំងនោះ ដោយ​សតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋាន​ភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវធម៌ទាំងនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញ​នូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់​បុគ្គលអ្នកពិចារណាឃើញ​នូវការ ណាយ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលឃើញច្បាស់​នូវភាព​នៃចិត្ត​មានអារម្មណ៍​តែមួយ ដែលមិនរាយមាយ ដោយអំណាច​នៃដង្ហើមចេញ និងដង្ហើមចូល ​របស់​​បុគ្គលអ្នកពិចារណាឃើញ​នូវការណាយ។បេ។ បុគ្គល កាល​ឃើញ​ច្បាស់ ឈ្មោះថាប្រមូលមក​នូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គល​ចាក់ធ្លុះ​នូវអត្ថនៃ​ការស្ងប់។

[១២៦] បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការរលត់ ទើបដក​ដង្ហើមចេញ សិក្សាថា អាត្មាអញជា​អ្នកពិចារណាឃើញ​នូវការរលត់ ទើបដកដង្ហើម​ចូល តើដូចម្ដេច។ បុគ្គលឃើញ​ទោសក្នុងរូបហើយ ជាអ្នកដុះឆន្ទៈ ក្នុងការរលត់​នៃរូប មានចិត្តចុះ​ស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់​បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការរលត់ក្នុងរូប ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការរលត់ក្នុងរូប ទើបដកដង្ហើមចូល បុគ្គលឃើញទោសក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារទាំងឡាយ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈហើយ ជាអ្នកដុះឆន្ទៈ ក្នុងការរលត់នៃជរាមរណៈ មានចិត្តចុះស៊ប់​​ក្នុងសទ្ធា ទាំងចិត្តរបស់​បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មា​អញ​ជាអ្នកពិចារណាឃើញ​នូវការរលត់ក្នុងជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ ក្នុងជរាមរណៈ ទើបដកដង្ហើមចូល។

[១២៧] ទោសក្នុងអវិជ្ជា ដោយអាការប៉ុន្មានយ៉ាង អវិជ្ជារលត់ ដោយអាការ ប៉ុន្មានយ៉ាង។ ទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាង អវិជ្ជារលត់ ដោយអាការ ៨ យ៉ាង។

ទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាង តើអ្វីខ្លះ។ ទោសក្នុងអវិជ្ជា ដោយអត្ថថា មិនទៀង ១ ទោសក្នុងអវិជ្ជា ដោយអត្ថថាជាទុក្ខ ១ ទោសក្នុងអវិជ្ជា ដោយអត្ថថាជា​អនត្តា ១ ទោសក្នុងអវិជ្ជា ដោយអត្ថថាក្ដៅសព្វ ១ ទោសក្នុងអវិជ្ជា ដោយអត្ថថា​ប្រែ​ប្រួល ១ នេះ ទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាង។

អវិជ្ជារលត់ ដោយអាការ ៨ យ៉ាង តើអ្វីខ្លះ។ អវិជ្ជារលត់ ដោយការរលត់នៃធម៌ ជាគ្រឿងប្រគល់ឲ្យ​នូវផល ១ អវិជ្ជារលត់ ដោយការរលត់នៃហេតុជាទីប្រជុំកើត ១ អវិជ្ជារលត់ ដោយការរលត់នៃជាតិ ១ អវិជ្ជារលត់ ដោយការរលត់នៃអាហារ ១ អវិជ្ជា​រលត់ ដោយការរលត់នៃហេតុ ១ អវិជ្ជារលត់ ដោយការរលត់នៃបច្ច័យ ១ អវិជ្ជារលត់ ដោយការកើតឡើងនៃញាណ ១ អវិជ្ជារលត់ ដោយការប្រាកដនៃនិរោធធម៌ ១ នេះ អវិជ្ជារលត់ ដោយអាការ ៨ យ៉ាង បុគ្គលឃើញទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាងនេះ ហើយជាអ្នកដុះឆន្ទៈ ក្នុងការរលត់នៃអវិជ្ជា ដោយអាការ ៨ យ៉ាងនេះ មានចិត្ត​ចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់​បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ​សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការរលត់នៃអវិជ្ជា ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការរលត់នៃអវិជ្ជា ទើបដកដង្ហើមចូល។

[១២៨] ទោសក្នុងសង្ខារ ដោយអាការប៉ុន្មាន សង្ខាររលត់ ដោយអាការ ប៉ុន្មាន។បេ។ ទោសក្នុងវិញ្ញាណ ដោយអាការប៉ុន្មាន វិញ្ញាណរលត់ ដោយអាការប៉ុន្មាន ទោសក្នុងនាមរូប ដោយអាការប៉ុន្មាន នាមរូបរលត់ ដោយអាការប៉ុន្មាន ទោស​ក្នុងសឡាយតនៈ ដោយអាការប៉ុន្មាន សឡាយតនៈរលត់ ដោយអាការប៉ុន្មាន ទោស​ក្នុងផស្សៈ ដោយអាការប៉ុន្មានយ៉ាង ផស្សៈរលត់ ដោយអាការប៉ុន្មានយ៉ាង ទោស​ក្នុងវេទនា ដោយអាការប៉ុន្មានយ៉ាង វេទនារលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុង​តណ្ហា ដោយអាការប៉ុន្មានយ៉ាង តណ្ហារលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុង​ឧបាទាន ដោយអាការប៉ុន្មានយ៉ាង ឧបាទានរលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុង​ភព ដោយអាការប៉ុន្មានយ៉ាង ភពរលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងជាតិ ដោយ​អាការប៉ុន្មានយ៉ាង ជាតិរលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងជរាមរណៈ ដោយ​អាការ​ប៉ុន្មានយ៉ាង ជរាមរណៈរលត់ ដោយអាការប៉ុន្មានយ៉ាង។ ទោសក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង ជរាមរណៈរលត់ ដោយអាការ ៨ យ៉ាង។

ទោសក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង តើអ្វីខ្លះ។ ទោសក្នុងជរាមរណៈ ដោយ​អត្ថថាមិនទៀង ១ ដោយអត្ថថាជាទុក្ខ ១ ដោយអត្ថថាជាអនត្តា ១ ដោយអត្ថថា​ក្ដៅសព្វ ១ ទោសក្នុងជរាមរណៈ ដោយអត្ថថាប្រែប្រួល ១ នេះទោសក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង។

ជរាមរណៈរលត់ ដោយអាការ ៨ យ៉ាង តើអ្វីខ្លះ។ ជរាមរណៈរលត់ ដោយការ​រលត់នៃហេតុជាគ្រឿងប្រគល់ឲ្យ​នូវផល ១ ដោយការរលត់នៃហេតុជាទីប្រជុំកើត ១ ដោយការរលត់នៃជាតិ ១ ដោយការរលត់នៃភព ១ ដោយការរលត់នៃហេតុ ១ ដោយការ​រលត់នៃបច្ច័យ ១ ដោយការកើតឡើងនៃញាណ ១ ជរាមរណៈរលត់ ដោយការប្រាកដ​នៃនិរោធធម៌ ១ នេះជរាមរណៈរលត់ ដោយអាការ ៨ យ៉ាង។ បុគ្គលឃើញទោស​ក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង ហើយជាអ្នកដុះឆន្ទៈ ក្នុងការរលត់នៃជរាមរណៈ ដោយអាការ ៨ យ៉ាង ជាអ្នកមានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់​បុគ្គលនោះ​ក៏តម្កល់​នៅស៊ប់សួន បុគ្គលនោះសិក្សាថា អាត្មាអញ​ជាអ្នក​ពិចារណាឃើញ ​នូវការ​រលត់​ជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ ជាអ្នកពិចារណាឃើញ​​នូវការរលត់ជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ​ឈ្មោះ​ថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែក​ខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ  និងដង្ហើមចូល របស់​បុគ្គលអ្នកពិចារណាឃើញ​នូវការរលត់ បុគ្គលពិចារណាឃើញ ​នូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវធម៌ទាំងនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញ​នូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់​បុគ្គលអ្នកពិចារណាឃើញ​នូវការ​រលត់ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់​នូវ​ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និង​ដង្ហើមចូល ​របស់​បុគ្គលអ្នកពិចារណាឃើញ​នូវការរលត់។បេ។ បុគ្គលកាលដឹង​ច្បាស់ ឈ្មោះថា​ប្រមូលមក ​នូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះ​នូវ​អត្ថនៃការស្ងប់។

[១២៩] បុគ្គលសិក្សាថា ​អាត្មាអញជាអ្នកពិចារណាឃើញ ​នូវការរលាស់ចេញ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ ជាអ្នកពិចារណាឃើញ ​នូវការរលាស់ចេញ ទើប​ដកដង្ហើមចូល តើដូចម្ដេច។ ការរលាស់ចេញមាន ២ យ៉ាង ​គឺការរលាស់ចេញ ​គឺការ​លះបង់ (បរិច្ចាគប្បដិនិស្សគ្គៈ) ១ ការរលាស់ចេញ​គឺការស្ទុះទៅ (បក្ខន្ទនប្បដិនិស្សគ្គៈ) ១។ ធម៌ណាលះស្រឡះ​នូវរូប ធម៌នោះ ឈ្មោះថាការរលាស់ចេញ​គឺ ការលះបង់ ចិត្តស្ទុះទៅក្នុងព្រះនិព្វាន ជាទីរលត់នៃរូប ឈ្មោះថាការរលាស់ចេញ​គឺការស្ទុះទៅ។ បុគ្គលសិក្សាថា​ អាត្មាអញជាអ្នកពិចារណាឃើញ​នូវការរលាស់រូបចេញ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ ជាអ្នកពិចារណាឃើញ​នូវការរលាស់រូបចេញ ទើបដកដង្ហើមចូល ធម៌ណាលះស្រឡះ​នូវវេទនា ​នូវសញ្ញា ​នូវសង្ខារ ​នូវវិញ្ញាណ ​នូវចក្ខុ។បេ។ ​នូវជរាមរណៈ ធម៌នោះ ឈ្មោះថាការរលាស់ចេញ​គឺការលះបង់ ចិត្តស្ទុះទៅក្នុងព្រះនិព្វាន ជាទីរលត់នៃជរាមរណៈ ឈ្មោះថាការរលាស់ចេញ​គឺការស្ទុះ ទៅ។ បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការរលាស់ជរាមរណៈ ទើប​ដក​ដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ​នូវការរលាស់ជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថា​អនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះ ថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់​​បុគ្គលអ្នកពិចារណាឃើញ​នូវការរលាស់ចេញ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនា សតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ​នូវធម៌ទាំងនោះ ដូចម្ដេច។ បុគ្គលពិចារណាឃើញ ថាមិនទៀង មិនមែនថាទៀងទេ។បេ។ រលាស់ចេញ មិនមែន​កាន់យកទេ បុគ្គលកាលពិចារណាឃើញ ថាមិនទៀង រមែងលះបង់​នូវនិច្ចសញ្ញា (ការ​សម្គាល់ថាទៀង)។បេ។ បុគ្គលកាលរលាស់ចេញ ឈ្មោះថាលះបង់​នូវសេចក្ដីប្រកាន់ បុគ្គលពិចារណាឃើញ​នូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង ឈ្មោះថាភាវនា ដោយអត្ថថាមិនកន្លង ​នូវធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ។បេ។ ឈ្មោះថាភាវនាដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់​បុគ្គលអ្នកពិចារណាឃើញ​នូវការ​រលាស់​ចេញ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាចិត្តវិសុទ្ធិ​ ដោយអត្ថថា​មិនរាយមាយ ឈ្មោះថាទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ អត្ថថាសង្រួមក្នុងធម៌នោះ ឯណា នេះឈ្មោះថាអធិសីលសិក្ខា អត្ថថាមិនរាយមាយក្នុងធម៌នោះ ឯណា នេះឈ្មោះថា​អធិចិត្តសិក្ខា អត្ថថាឃើញក្នុងធម៌នោះ ឯណា នេះឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គល កាលរំពឹងឃើញ​នូវសិក្ខាទាំង ៣ នេះ ឈ្មោះថាសិក្សា កាលដឹង ឈ្មោះថាសិក្សា។ កាល​ធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាសិក្សា កាលបុគ្គល​ដឹងច្បាស់ ​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ និងដង្ហើមចូល របស់​បុគ្គលអ្នកពិចារណាឃើញ​នូវការរលាស់ចេញ វេទនា​ដ៏​ប្រាកដ រមែងកើតឡើង វេទនាដ៏​ប្រាកដ រមែងតាំងឡើង វេទនាដ៏​ប្រាកដ រមែងដល់​​នូវ​សេចក្ដីវិនាស។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់​បុគ្គលអ្នក​ពិចារណា​​ឃើញនូវការរលាស់ចេញ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូល​មក​នូវឥន្ទ្រិយទាំងឡាយ ឈ្មោះថាដឹងច្បាស់​នូវគោចរផង ចាក់ធ្លុះ​នូវអត្ថនៃការស្ងប់ផង បុគ្គលប្រមូលមក​នូវពលៈ ប្រមូលមក​នូវពោជ្ឈង្គៈ ប្រមូលមក​នូវមគ្គ ប្រមូលមក​នូវធម៌ ឈ្មោះថាដឹងច្បាស់​នូវគោចរផង ចាក់ធ្លុះ​នូវអត្ថនៃការស្ងប់ផង។

សំនួរត្រង់ពាក្យថា ប្រមូលមក​នូវឥន្ទ្រិយទាំងឡាយ តើប្រមូលមក​នូវឥន្ទ្រិយ​ទាំង​ឡាយ ដូចម្ដេច។ បុគ្គលប្រមូលមក​នូវសទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់។បេ។ ហេតុ​នោះ លោកពោលថា ចាក់ធ្លុះ​នូវអត្ថនៃការស្ងប់ អនុបស្សនាញាណ ៨ ឧបដ្ឋានានុស្សតិ ៨ និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុងធម្មេសុធម្មានុបស្សនា ទាំងនេះ​ ឈ្មោះថា​សតោការីញាណ ៣២ ប្រការ។

ញាណរាសិឆក្កនិទ្ទេស ទី៦

[១៣០] ញាណ ២៤ ដោយអំណាចនៃសមាធិ តើដូចម្ដេច។ ភាពនៃចិត្តមាន អារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថា សមាធិ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើម ចូលវែង ឈ្មោះថាសមាធិ។បេ។ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាច​នៃដង្ហើមចេញ របស់​បុគ្គល កាលញ៉ាំងចិត្តឲ្យរួច (ចាក​កិលេស) ឈ្មោះ​ថាសមាធិ នេះញាណ ២៤ ដោយអំណាចនៃសមាធិ។

ញាណ ៧២ ប្រការ ដោយអំណាចនៃវិបស្សនា តើដូចម្ដេចខ្លះ។ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាមិនទៀង ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណា​ឃើញ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាអនត្តា ​នូវខ្យល់​ដង្ហើមចេញវែង ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាមិនទៀង ឈ្មោះថា​វិបស្សនា ដោយអត្ថថាពិចារណាឃើញ​ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថា​ពិចារណា​ឃើញ ថាជាអនត្តា ​នូវខ្យល់ដង្ហើមចូលវែង។បេ។ ឈ្មោះថាវិបស្សនា ដោយ​អត្ថថាពិចារណាឃើញ ថាមិនទៀង ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាអនត្តា ​នូវខ្យល់​ដង្ហើម​ចេញ របស់​បុគ្គល កាលញ៉ាំងចិត្តឲ្យរួច ​នូវខ្យល់ដង្ហើមចូល របស់​បុគ្គល កាលញ៉ាំង​ចិត្តឲ្យរួច នេះញាណ ៧២ ប្រការ ដោយអំណាចនៃវិបស្សនា។

និព្វិទាញាណ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ឈ្មោះថានិព្វិទាញាណ ព្រោះ​ហេតុដឹង ឃើញតាមពិត ​នូវខ្យល់ដង្ហើមចេញ របស់​បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ១ ឈ្មោះថានិព្វិទាញាណ ព្រោះ​ហេតុដឹង ឃើញតាមពិត ​នូវខ្យល់ដង្ហើមចូល របស់​បុគ្គល អ្នកពិចារណាឃើញ ថាមិនទៀង ១។បេ។ ឈ្មោះថានិព្វិទាញាណ ព្រោះ​ហេតុដឹង ឃើញតាមពិត ​នូវខ្យល់ដង្ហើមចេញ របស់​បុគ្គល អ្នកពិចារណាឃើញ​នូវការរលាស់​ចេញ ១ ឈ្មោះថានិព្វិទាញាណ ព្រោះ​ហេតុដឹង ឃើញតាមពិត ​នូវខ្យល់ដង្ហើមចូល របស់​​បុគ្គល អ្នកពិចារណាឃើញនូវការរលាស់ចេញ ១ នេះនិព្វិទាញាណ ៨ យ៉ាង។

និពិ្វទានុលោមញ្ញាណ ៨ យ៉ាង តើដូចម្ដេចខ្លះ។ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចេញរបស់​បុគ្គល អ្នកពិចារណាឃើញថាមិនទៀង ឈ្មោះថា និព្វិទានុលោមញ្ញាណ ១ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចូល របស់​បុគ្គល អ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថានិព្វិទានុលោមញ្ញាណ ១។បេ។ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចេញរបស់​បុគ្គលអ្នកពិចារណាឃើញ ​នូវការរលាស់ចេញ ឈ្មោះថានិព្វិទានុលោមញ្ញាណ ១ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចូលរបស់​បុគ្គល អ្នកពិចារណាឃើញ​នូវការរលាស់ចេញ ឈ្មោះថា និព្វិទានុលោមញ្ញាណ ១ នេះនិព្វិទានុលោមញ្ញាណ ៨ យ៉ាង។

និព្វិទាបដិប្បស្សទ្ធិញ្ញាណស្ងប់ (ការដឹងក្នុងការនឿយណាយ និងការរម្ងាប់) ៨ យ៉ាង តើដូចម្ដេចខ្លះ។ បញ្ញា ​គឺការពិចារណា និងការរំពឹង​នូវខ្យល់ដង្ហើមចេញរបស់​​បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថានិព្វិទាបដិប្បស្សទ្ធិញ្ញាណ ១ បញ្ញា​​គឺការពិចារណា និងការរំពឹង​នូវខ្យល់ដង្ហើមចូលរបស់​បុគ្គលអ្នកពិចារណាឃើញ​ ថា​មិន​ទៀង ឈ្មោះថា និព្វិទាបដិប្បស្សទ្ធិញ្ញាណ ១។បេ។ នេះនិព្វិទាបដិប្បស្សទ្ធិញ្ញាណ ៨ យ៉ាង។

វិមុត្តិសុខញ្ញាណ ២១ តើដូចម្ដេចខ្លះ។ ញាណកើតឡើង ព្រោះ​ភាពនៃសក្កាយទិដ្ឋិ ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសោតាបត្តិមគ្គ ឈ្មោះថា​វិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះ​ភាពនៃវិចិកិច្ឆាដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសោតាបត្តិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះ​​ភាពនៃ​សីលព្វតបរាមាសៈ​នៃទិដ្ឋានុស័យ ​នៃវិចិកិច្ឆានុស័យ ដែលលោក​លះបង់ហើយ ផ្ដាច់​ផ្ដិលហើយ ដោយសោតាបត្តិមគ្គ ឈ្មោះថា​វិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះ​ភាព​នៃកាមរាគសញ្ញោជនៈ ​នៃបដិឃសញ្ញោជនៈ ជាកិលេស​ដ៏​គ្រោតគ្រាត ​នៃកាមរាគានុស័យ ​នៃបដិឃានុស័យ ជាកិលេសដ៏​គ្រោតគ្រាត ដែលលោក​លះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសកទាគាមិមគ្គ ឈ្មោះថា​វិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះ​ភាព​នៃកាមរាគសញ្ញោជនៈ ​នៃ​បដិឃសញ្ញោជនៈ ជាកិលេសដ៏​ល្អិត​ នៃកាមរាគានុស័យ ​នៃបដិឃានុស័យ ជាកិលេស​ដ៏​ល្អិត ដែលលោកលះបង់​ហើយ ផ្ដាច់ផ្ដិលហើយ ដោយ​អនាគាមិមគ្គ ឈ្មោះថា​វិមុត្តិសុខញ្ញាណ ញាណកើតឡើងព្រោះ​ភាពនៃរូបរាគៈ ​នៃអរូបរាគៈ​ នៃមានះ ​នៃឧទ្ធច្ចៈ ​នៃអវិជ្ជា​ នៃមានានុស័យ​នៃភវរាគានុស័យ ​នៃអវិជ្ជានុស័យ ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិល​ហើយ ដោយអរហត្តមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ នេះវិមុត្តិសុខញ្ញាណ ២១ កាលបុគ្គល​ចម្រើន​នូវអានាបានស្សតិសមាធិ មានវត្ថុ ១៦ ញាណ ២២០ នេះ រមែងកើតឡើង។

ចប់ អានាបានកថា។

មហាវគ្គ ឥន្ទ្រិយកថា (ទី៤)

បឋមសុត្តន្តនិទ្ទេស ទី១

[១៣១] ខ្ញុំបានស្ដាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាល​ភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥។​ ឥន្ទ្រិយទាំង ៥ តើអ្វីខ្លះ។ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ នេះ ឥន្ទ្រិយ ៥ យ៉ាង។

[១៣២] ឥន្ទ្រិយទាំង ៥ នេះ បរិសុទ្ធ ដោយអាការប៉ុន្មាន។ ឥន្ទ្រិយទាំង ៥ នេះ បរិសុទ្ធ ដោយអាការ ១៥ ដូច្នេះ សទ្ធិន្ទ្រិយបរិសុទ្ធ ដោយអាការ ៣ នេះ ​គឺបុគ្គលវៀរ​បុគ្គលដែលឥតសទ្ធា ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមានសទ្ធា ១ ពិចារណាព្រះសូត្រដែលជាទីជ្រះថ្លា ១ វីរិយិន្ទ្រិយបរិសុទ្ធដោយអាការ ៣ នេះ ​គឺបុគ្គល​វៀរបុគ្គលដែលខ្ជិលច្រអូស ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមាន សេចក្ដីព្យាយាម ១ ពិចារណាសម្មប្បធាន ១ សតិន្ទ្រិយបរិសុទ្ធ ដោយអាការ ៣ នេះ ​គឺ បុគ្គលវៀរបុគ្គលដែលភ្លេចស្មារតី ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែល​មាន​ស្មារតីតម្កល់មាំ ១ ពិចារណាសតិប្បដ្ឋាន ១ សមាធិន្ទ្រិយបរិសុទ្ធ ដោយអាការ ៣ នេះ ​គឺបុគ្គលវៀរបុគ្គលដែលមានចិត្តមិននឹងធឹង ១ សេពគប់ គប់រក ចូលទៅអង្គុយ​ជិតបុគ្គលដែលមានចិត្តនឹងធឹង ១ ពិចារណាឈាន និងវិមោក្ខ ១ បញ្ញិន្ទ្រិយបរិសុទ្ធ​ដោយអាការ ៣ នេះ ​គឺបុគ្គលវៀរបុគ្គលដែលអាប់ឥតបញ្ញា ១ សេពគប់ គប់រក ចូល​ទៅ​អង្គុយជិតបុគ្គលដែលមានបញ្ញា ១ ពិចារណា​នូវញាណចរិយាដ៏​ជ្រៅ ១ នេះឯង ឥន្ទ្រិយ​ទាំង ៥ បរិសុទ្ធដោយអាការ ១៥ នេះ ​គឺបុគ្គលវៀរ​បុគ្គល ៥ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គល ៥ ពិចារណាកងព្រះសូត្រ ៥ ដូចពោលមកនេះឯង។

[១៣៣] ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការប៉ុន្មានយ៉ាង ការចម្រើននៃ​ឥន្ទ្រិយ ទាំង ៥ ដោយអាការប៉ុន្មានយ៉ាង។

ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការ ១០ យ៉ាង ការចម្រើននៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ១០ យ៉ាងដែរ ​គឺបុគ្គលកាលលះ​នូវអស្សទ្ធិយៈ (ការណ៍មិនគួរជឿ) ឈ្មោះ​ថាចម្រើនសទ្ធិន្ទ្រិយ ១ កាលចម្រើន​នូវសទ្ធិន្ទ្រិយ ឈ្មោះថាលះអស្សទិ្ធយៈ ១ កាលលះ​នូវសេចក្ដីខ្ជិលច្រអូស ឈ្មោះថាចម្រើនវីរិយិន្ទ្រិយ ១ កាលចម្រើនវីរិយិន្ទ្រិយ ឈ្មោះថា​លះសេចក្ដី​ខ្ជិលច្រអូស ១ កាលលះ​នូវសេចក្ដីប្រមាទ ឈ្មោះថាចម្រើន​សតិន្ទ្រិយ ១ កាលចម្រើនសតិន្ទ្រិយ ឈ្មោះថាលះសេចក្ដីប្រមាទ ១ កាលលះ​នូវ​សេចក្ដី​រាយមាយ ឈ្មោះថាចម្រើនសមាធិន្ទ្រិយ ១ កាលចម្រើនសមាធិន្ទ្រិយ ឈ្មោះ​ថាលះ សេចក្ដីរាយមាយ ១ កាលលះអវិជ្ជា ឈ្មោះថាចម្រើនបញ្ញិន្ទ្រិយ ១ កាល​ចម្រើន​បញ្ញិន្ទ្រិយ ឈ្មោះថាលះអវិជ្ជា ១ នេះឯង ឥន្ទ្រិយទាំង ៥ ដែលបុគ្គលចម្រើនដោយ​អាការ ១០ យ៉ាង នេះឯង ការចម្រើននៃឥន្ទ្រិយទាំង ៥ ដោយអាការ ១០ យ៉ាង។

[១៣៤] ឥន្ទ្រិយទាំង ៥ បុគ្គលបានចម្រើន ចម្រើនល្អហើយ ដោយអាការ​ប៉ុន្មាន​យ៉ាង។ ឥន្ទ្រិយទាំង ៥ បុគ្គលបានចម្រើន ចម្រើនល្អហើយ ដោយអាការ ១០ យ៉ាង ​គឺសទ្ធិន្ទ្រិយ បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះ​បានលះបង់ លះបង់ល្អ​ហើយ ​នូវអស្សទ្ធិយៈ ១ អស្សទ្ធិយៈ បុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះ​បានចម្រើន ចម្រើនល្អហើយ ​នូវសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះ​​បានលះបង់ លះបង់ល្អហើយ ​នូវសេចក្ដីខ្ជិលច្រអូស ១ សេចក្ដីខ្ជិលច្រអូស បុគ្គលបាន​លះបង់ លះបង់ល្អហើយ ព្រោះ​បានចម្រើន ចម្រើនល្អហើយ ​នូវវីរិយិន្ទ្រិយ ១ សតិន្ទ្រិយ​បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះ​បានលះបង់ លះបង់ល្អហើយ ​នូវសេចក្ដី​ប្រមាទ ១ សេចក្ដីប្រមាទ ដែលបុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះ​បានចម្រើន ចម្រើនល្អហើយ ​នូវសតិន្ទ្រិយ ១ សមាធិន្ទ្រិយ បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះ​បានលះបង់ លះបង់ល្អហើយ ​នូវឧទ្ធច្ចៈ ១ ឧទ្ធច្ចៈ បុគ្គលបានលះបង់ លះបង់ល្អ​ហើយ ព្រោះ​បានចម្រើន ចម្រើនល្អហើយ ​នូវសមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ​ បុគ្គលបាន​ចម្រើន ចម្រើនល្អហើយ ព្រោះ​បានលះបង់ លះបង់ល្អហើយ ​នូវអវិជ្ជា ១ អវិជ្ជា បុគ្គល​បានលះបង់ លះបង់ល្អហើយ ព្រោះ​បានចម្រើន ចម្រើនល្អហើយ ​នូវបញ្ញិន្ទ្រិយ ១ នេះ ឥន្ទ្រិយទាំង ៥ បុគ្គលបានចម្រើន ចម្រើនល្អហើយ ដោយអាការ ១០ យ៉ាង។

[១៣៥] ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការប៉ុន្មានយ៉ាង ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អ​ហើយ​ផង ដោយអាការប៉ុន្មានយ៉ាង។ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការ ៤ យ៉ាង ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់​រម្ងាប់ល្អហើយផង ក៏ដោយអាការ ៤ យ៉ាងដែរ ​គឺឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ក្នុងខណៈ​នៃសោតាបត្តិមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់​រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយផង ក្នុងខណៈនៃសោតាបត្តិផល ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ក្នុងខណៈនៃសកទាគាមិមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើន​ល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយផង ក្នុងខណៈនៃ​សកទាគាមិផល ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ក្នុងខណៈនៃអនាគាមិមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយ ផង ក្នុងខណៈនៃអនាគាមិផល ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ក្នុងខណៈនៃអរហត្តមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់ រម្ងាប់ល្អហើយផង ក្នុងខណៈនៃអរហត្តផល។

មគ្គវិសុទ្ធិ ៤ យ៉ាង ផលវិសុទ្ធិ ៤ យ៉ាង សមុច្ឆេទវិសុទ្ធិ ៤ យ៉ាង បដិប្បស្សទ្ធិវិសុទ្ធិ ៤ យ៉ាង ដោយប្រការដូច្នេះ នេះឯង ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការ ៤ យ៉ាង នេះឯង ឥន្ទ្រិយទាំង ៥ ដែលបុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ ហើយផង ស្ងប់រម្ងាប់ល្អហើយផង ដោយអាការ ៤ យ៉ាង។

[១៣៦] បុគ្គលប៉ុន្មានពួក កំពុងមានការអប់រំឥន្ទ្រិយ បុគ្គលប៉ុន្មានពួក មានឥន្ទ្រិយ អប់រំហើយ។ បុគ្គល ៨ ពួក កំពុងមានការអប់រំឥន្ទ្រិយ បុគ្គល ៣ ពួក មានឥន្ទ្រិយ អប់រំហើយ។

បុគ្គល ៨ ពួក កំពុងមានការអប់រំឥន្ទ្រិយ តើដូចម្ដេចខ្លះ។ សេក្ខបុគ្គល ៧  និង​កល្យាណបុថុជ្ជន ១ បុគ្គលទាំង ៨ ពួកនេះ កំពុងមានការអប់រំឥន្ទ្រិយ។ បុគ្គល ៣ ពួក (មានឥន្ទ្រិយអប់រំហើយ) តើដូចម្ដេចខ្លះ។ សាវ័ករបស់​ព្រះតថាគត ជាព្រះខីណាស្រព មាននាមថាពុទ្ធៈ ដោយអំណាចលោកជាអ្នកមានឥន្ទ្រិយអប់រំហើយ ឈ្មោះថាមាន​ឥន្ទ្រិយអប់រំហើយ ១ ព្រះបច្ចេកពុទ្ធ ដោយអត្ថថាត្រាស់ដឹងឯង ឈ្មោះថាមានឥន្ទ្រិយ​អប់រំហើយ ១ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ដោយអត្ថថាមានគុណរាប់មិនបាន ឈ្មោះ​ថាមានឥន្ទ្រិយអប់រំហើយ ១ នេះឯង បុគ្គល ៣ ពួក ដែលមានឥន្ទ្រិយអប់រំហើយ បុគ្គល ៨ ពួកនេះ កំពុងមានការអប់រំឥន្ទ្រិយ បុគ្គល ៣ ពួកនេះ មានឥន្ទ្រិយអប់រំហើយ ដូច​ពោលមកនេះឯង។

សាវត្ថីនិទាន / ទុតិយសុត្តន្តនិទ្ទេស

[១៣៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង ឥន្ទ្រិយ ៥ យ៉ាង តើអ្វីខ្លះ។ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់តាមពិត​នូវការ​កើតឡើងផង ​នូវ​សេចក្ដី​វិនាសផង ​នូវអានិសង្សផង ​នូវទោសផង ​នូវការ​រលាស់ចេញផង របស់​ឥន្ទ្រិយទាំង ៥ នេះទេ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ​ គេមិនសន្មតថាជា​សមណៈក្នុងពួកសមណៈ មិនសន្មត​ថាជាព្រាហ្មណ៍ក្នុងពួក​ព្រាហ្មណ៍ទេ មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍ដ៏​មានអាយុទាំងនោះ រមែងមិន​ធ្វើឲ្យជាក់​ច្បាស់សម្រេច​នូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញាដ៏​ឧត្តមរបស់​ខ្លួន​ឯង ក្នុងបច្ចុប្បន្ននេះបានឡើយ។

ម្នាលភិក្ខុទាំងឡាយ លុះតែសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមពិត ​នូវការកើតឡើងផង ​នូវសេចក្ដីវិនាសផង ​នូវអានិសង្សផង ​នូវទោសផង ​នូវការ រលាស់ចេញផង របស់​ឥន្ទ្រិយទាំង ៥ នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ ទាំងនោះ ទើបគេសន្មតថាជាសមណៈក្នុងពួកសមណៈ សន្មតថាជាព្រាហ្មណ៍ក្នុងពួក ព្រាហ្មណ៍មែន មិនតែប៉ុណ្ណោះ សមណព្រាហ្មណ៍ដ៏​មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ ច្បាស់សម្រេច​នូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញាដ៏​ឧត្តមរបស់​ខ្លួន​ឯង ក្នុង បច្ចុប្បន្នបាន។

[១៣៨] ការកើត​នៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គលដឹងច្បាស់ ​នូវការកើត​នៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង សេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គលដឹងច្បាស់​នូវសេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយ​អាការប៉ុន្មានយ៉ាង អានិសង្សនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គលដឹង​ច្បាស់​​នូវ​អានិសង្សនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង ទោសនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គលដឹងច្បាស់​នូវទោសនៃឥន្ទ្រិយទាំង ៥ ដោយអាការ​ប៉ុន្មានយ៉ាង ការរលាស់ចេញនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង បុគ្គល​ដឹង​ច្បាស់​នូវការរលាស់ចេញនៃឥន្ទ្រិយទាំង ៥ ដោយអាការប៉ុន្មានយ៉ាង។ ការកើត​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយអាការ ៤០ យ៉ាង បុគ្គលដឹងច្បាស់​នូវការកើត​នៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ៤០ យ៉ាងដែរ សេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង បុគ្គលដឹងច្បាស់​នូវសេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ៤០ យ៉ាងដែរ អានិសង្ស​នៃឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង បុគ្គលដឹងច្បាស់​នូវអានិសង្ស​នៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ២៥ យ៉ាងដែរ ទោសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង បុគ្គលដឹងច្បាស់​នូវទោសនៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ២៥ យ៉ាងដែរ ការរលាស់ចេញនៃឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០ បុគ្គលដឹងច្បាស់ ​នូវការរលាស់​ចេញនៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ១៨០ ដែរ។

[១៣៩] ការកើត​នៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង តើអ្វីខ្លះ បុគ្គល​ដឹងច្បាស់​នូវការកើត​នៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង តើអ្វីខ្លះ។ ការកើត​នៃការពិចារណា ដើម្បីប្រយោជន៍ដល់ការជឿស៊ប់ ឈ្មោះថាការកើត​នៃសទ្ធិន្ទ្រិយ ១ ការ​កើតនៃឆន្ទៈ ដោយអំណាចនៃការជឿស៊ប់ ឈ្មោះថាការកើត​នៃសទ្ធិន្ទ្រិយ ១ ការ​កើតនៃមនសិការៈ ដោយអំណាចនៃការជឿស៊ប់ ឈ្មោះថាការកើត​នៃសទ្ធិន្ទ្រិយ ១ ការ​ប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាការកើត​នៃ​សទ្ធិន្ទ្រិយ ១ ការកើត​នៃការពិចារណា ដើម្បីប្រយោជន៍ដល់ការផ្គង ឈ្មោះថាការ​កើត​នៃវីរិយិន្ទ្រិយ ១ ការកើត​នៃឆន្ទៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការកើត​នៃវីរិយិន្ទ្រិយ ១ ការកើត​នៃមនសិការៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការកើត​នៃវីរិយិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃវីរិយិន្ទ្រិយ ឈ្មោះថា​ការកើត​នៃ​វីរិយិន្ទ្រិយ ១ ការកើត​នៃការពិចារណា ដើម្បីប្រយោជន៍​ដល់ការ​ប្រុងស្មារតី ឈ្មោះថា​ការកើត​នៃសតិន្ទ្រិយ ១ ការកើត​នៃឆន្ទៈ ដោយអំណាច​នៃការប្រុងស្មារតី ឈ្មោះថាការ​កើតនៃសតិន្ទ្រិយ ១ ការកើត​នៃមនសិការៈ ដោយ​អំណាច​នៃការប្រុងស្មារតី ឈ្មោះថា​ការកើត​នៃសតិន្ទ្រិយ ១ ការប្រាកដ​នៃចិត្ត​មានអារម្មណ៍តែមួយ ដោយអំណាច​នៃ​សតិន្ទ្រិយ ឈ្មោះថាការកើត​នៃសតិន្ទ្រិយ ១ ការកើត​នៃការពិចារណា ដើម្បីប្រយោជន៍​ដល់ការមិនរាយមាយ ឈ្មោះថាការកើត​នៃសមាធិន្ទ្រិយ ១ ការកើត​នៃឆន្ទៈ ដោយ​អំណាច​នៃការមិនរាយមាយ ឈ្មោះថា​ការកើត​នៃសមាធិន្ទ្រិយ ១ ការកើត​នៃ​មនសិការៈ ដោយអំណាចនៃ​ការមិនរាយមាយ ឈ្មោះថា​ការកើត​នៃសមាធិន្ទ្រិយ ១ ការប្រាកដនៃ​ចិត្ត​មានអារម្មណ៍តែមួយ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាការកើត​នៃ​សមាធិន្ទ្រិយ ១ ការកើត​នៃការ​ពិចារណា ដើម្បីប្រយោជន៍ដល់ការឃើញ ឈ្មោះថាការកើត​នៃបញ្ញិន្ទ្រិយ ១ ការកើត​នៃឆន្ទៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការកើត​នៃ​បញ្ញិន្ទ្រិយ ១ ការកើត​នៃមនសិការៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការកើត​នៃបញ្ញិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ឈ្មោះថាការកើត​នៃបញ្ញិន្ទ្រិយ ១ ការកើត​នៃការពិចារណា ដើម្បីប្រយោជន៍ដល់ការជឿស៊ប់ ឈ្មោះថា​ការកើត​នៃសទ្ធិន្ទ្រិយ ១ ការកើត​នៃការពិចារណា ដើម្បីប្រយោជន៍​ដល់ការផ្គង ឈ្មោះថា​ការកើត​នៃវីរិយិន្ទ្រិយ ១ ការកើត​នៃការពិចារណា ដើម្បីប្រយោជន៍ដល់ការ​ប្រុងស្មារតី ឈ្មោះថា​ការកើត​នៃសតិន្ទ្រិយ ១ ការកើត​នៃការពិចារណា​ដើម្បីប្រយោជន៍ ដល់ការមិនរាយមាយ ឈ្មោះថាការកើត​នៃសមាធិន្ទ្រិយ ១ ការកើត​នៃការពិចារណា ដើម្បីប្រយោជន៍ដល់ការឃើញ ឈ្មោះថាការកើត​នៃបញ្ញិន្ទ្រិយ ១ ការកើត​នៃឆន្ទៈ ដោយ អំណាចនៃការជឿស៊ប់ ឈ្មោះថាការកើត​នៃសទ្ធិន្ទ្រិយ ១ ការកើត​នៃឆន្ទៈ ដោយ​អំណាចនៃការផ្គង ឈ្មោះថាការកើត​នៃវីរិយិន្ទ្រិយ ១ ការកើត​នៃឆន្ទៈ ដោយអំណាច​នៃការប្រុងស្មារតី ឈ្មោះថាការកើត​នៃសតិន្ទ្រិយ ១ ការកើត​នៃឆន្ទៈ ដោយអំណាចនៃ​ការមិនរាយមាយ ឈ្មោះថាការកើត​នៃសមាធិន្ទ្រិយ ១ ការកើត​នៃឆន្ទៈ ដោយអំណាច​នៃការឃើញ ឈ្មោះថាការកើត​នៃបញ្ញិន្ទ្រិយ ១ ការកើត​នៃមនសិការៈ ដោយអំណាច​នៃការជឿស៊ប់ ឈ្មោះថាការកើត​នៃសទ្ធិន្ទ្រិយ ១ ការកើត​នៃមនសិការៈ ដោយអំណាច​នៃការផ្គង ឈ្មោះថាការកើត​នៃវីរិយិន្ទ្រិយ ១ ការកើត​នៃមនសិការៈ ដោយអំណាច​នៃ​ការប្រុងស្មារតី ឈ្មោះថាការកើត​នៃសតិន្ទ្រិយ ១ ការកើត​នៃមនសិការៈ ដោយអំណាច​នៃការមិនរាយមាយ ឈ្មោះថាការកើត​នៃសមាធិន្ទ្រិយ ១ ការ​កើតនៃមនសិការៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការកើត​នៃបញ្ញិន្ទ្រិយ ១ ការប្រាកដនៃចិត្តមាន​អារម្មណ៍តែមួយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាការកើត​នៃសទ្ធិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃវីរិយិន្ទ្រិយ ឈ្មោះថាការកើត​នៃវីរិយិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយ​អំណាច​នៃសតិន្ទ្រិយ ឈ្មោះថាការកើត​នៃសតិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍​តែមួយ ដោយអំណាច​នៃសមាធិន្ទ្រិយ ឈ្មោះថាការកើត​នៃសមាធិន្ទ្រិយ ១ ការប្រាកដ​នៃចិត្តមាន​អារម្មណ៍​តែមួយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ឈ្មោះថាការកើត​នៃបញ្ញិន្ទ្រិយ ១ នេះឯង ការកើត​នៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង នេះឯង បុគ្គលដឹងច្បាស់​​នូវការ​កើតនៃឥន្ទ្រិយ​ទាំង ៥ ដោយអាការ ៤០ យ៉ាង។

[១៤០] សេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង តើអ្វីខ្លះ បុគ្គល​ដឹងច្បាស់​នូវសេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង តើអ្វីខ្លះ។ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការជឿស៊ប់ ឈ្មោះថាការវិនាស​នៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការជឿស៊ប់ ឈ្មោះថាការវិនាស​នៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការជឿស៊ប់ ឈ្មោះថា ការវិនាសនៃសទ្ធិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាច​នៃសទ្ធិន្ទ្រិយ ឈ្មោះថាការវិនាសនៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បី​ប្រយោជន៍ដល់ការផ្គង ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយ​អំណាចនៃការផ្គង ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្ត មានអារម្មណ៍តែមួយ ដោយអំណាចនៃវីរិយិន្ទ្រិយ ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការប្រុងស្មារតី ឈ្មោះថាការវិនាស​នៃសតិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថាការ​វិនាសនៃសតិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ ការមិនប្រាកដឡើងនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសតិន្ទ្រិយ ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ សេចក្ដីវិនាសនៃ​ការ​ពិចារណា ដើម្បីប្រយោជន៍ដល់ការមិនរាយមាយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការវិនាសនៃ​សមាធិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះ​ថាការវិនាសនៃសមាធិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយ​អំណាច​នៃសមាធិន្ទ្រិយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃការ​ពិចារណា ដើម្បីប្រយោជន៍ដល់ការឃើញ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ សេចក្ដី​វិនាសនៃឆន្ទៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ សេចក្ដី​វិនាស​នៃមនសិការៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ឈ្មោះថាការ​វិនាសនៃបញ្ញិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការជឿស៊ប់ ឈ្មោះថាការវិនាសនៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់​ការផ្គង ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បី​ប្រយោជន៍​ដល់ការប្រុងស្មារតី ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ សេចក្ដីវិនាសនៃ​ការពិចារណា ដើម្បីប្រយោជន៍ដល់ការមិនរាយមាយ ឈ្មោះថាការវិនាសនៃ​សមាធិន្ទ្រិយ ១ សេចក្ដីវិនាសនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការឃើញ ឈ្មោះថាការ វិនាសនៃបញ្ញិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការជឿស៊ប់ ឈ្មោះថាការ វិនាសនៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការផ្គង ឈ្មោះថាការ វិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថា ការវិនាសនៃសតិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ សេចក្ដីវិនាសនៃឆន្ទៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការ ជឿស៊ប់ ឈ្មោះថាការវិនាសនៃសទ្ធិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាច​នៃការផ្គង ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយ​អំណាចនៃការប្រុងស្មារតី ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​មនសិការៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការវិនាសនៃសមាធិន្ទ្រិយ ១ សេចក្ដីវិនាសនៃមនសិការៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការវិនាសនៃ​បញ្ញិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថា​ការវិនាស​នៃសទ្ធិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយ​អំណាច​នៃវីរិយិន្ទ្រិយ ឈ្មោះថាការវិនាសនៃវីរិយិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមាន​អារម្មណ៍​តែមួយ ដោយអំណាចនៃសតិន្ទ្រិយ ឈ្មោះថាការវិនាសនៃសតិន្ទ្រិយ ១ ការ​មិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាការ​វិនាស​នៃសមាធិន្ទ្រិយ ១ ការមិនប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃ​ បញ្ញិន្ទ្រិយ ឈ្មោះថាការវិនាសនៃបញ្ញិន្ទ្រិយ ១ នេះឯង សេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាងនេះឯង បុគ្គល​ដឹងច្បាស់​​នូវសេចក្ដីវិនាសនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង។

អស្សាទនិទ្ទេស

[១៤១] អានិសង្សរបស់​ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង តើអ្វីខ្លះ បុគ្គល​ដឹងច្បាស់​នូវអានិសង្សរបស់​ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង តើអ្វីខ្លះ។ ការ​មិនប្រាកដនៃសេចក្ដីមិនជឿ ឈ្មោះថាអានិសង្សរបស់​សទ្ធិន្ទ្រិយ ១ ការមិនប្រាកដនៃ​សេចក្ដីក្ដៅក្រហាយ ព្រោះ​ការមិនជឿ ឈ្មោះថាអានិសង្សរបស់​សទ្ធិន្ទ្រិយ ១ សេចក្ដី​ក្លៀវ​ក្លា​នៃការប្រព្រឹត្តតាមជំនឿ ឈ្មោះថាអានិសង្សរបស់​សទ្ធិន្ទ្រិយ ១ ការស្ងប់ក្ដី ការ​បាន​នូវវិហារធម៌ក្ដី ឈ្មោះថាអានិសង្សរបស់​សទ្ធិន្ទ្រិយ ១ សុខ និងសោមនស្សកើតឡើង ព្រោះ​អាស្រ័យសទ្ធិន្ទ្រិយឯណា នេះឈ្មោះថាអានិសង្សរបស់​សទ្ធិន្ទ្រិយ ១ ការមិន​ប្រាកដនៃសេចក្ដីខ្ជិលច្រអូស ឈ្មោះថាអានិសង្សរបស់​វីរិយិន្ទ្រិយ ១ ការមិនប្រាកដ​នៃសេចក្ដីក្ដៅក្រហាយ ព្រោះ​ការខ្ជិលច្រអូស ឈ្មោះថាអានិសង្សរបស់​វីរិយិន្ទ្រិយ ១ សេចក្ដីក្លៀវក្លានៃការប្រព្រឹត្ត​នូវការផ្គងឡើង ឈ្មោះថាអានិសង្សរបស់​វីរិយិន្ទ្រិយ ១ ការ​ស្ងប់រម្ងាប់ក្ដី ការបាន​នូវវិហារធម៌ក្ដី ឈ្មោះថាអានិសង្សរបស់​វីរិយិន្ទ្រិយ ១ សុខ និង​សោមនស្សកើតឡើង ព្រោះ​អាស្រ័យវីរិយិន្ទ្រិយឯណា នេះឈ្មោះថាអានិសង្សរបស់​​វីរិយិន្ទ្រិយ ១ ការមិនប្រាកដឡើងនៃសេចក្ដីប្រមាទ ឈ្មោះថាអានិសង្សរបស់​សតិន្ទ្រិយ ១ ការមិនប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះ​ការប្រមាទ ឈ្មោះថាអានិសង្សរបស់​​សតិន្ទ្រិយ ១ សេចក្ដីក្លៀវក្លានៃការប្រព្រឹត្តប្រុងស្មារតី ឈ្មោះថាអានិសង្សរបស់​សតិន្ទ្រិយ ១ ការស្ងប់រម្ងាប់ក្ដី ការបាន​នូវវិហារធម៌ក្ដី ឈ្មោះថាអានិសង្សរបស់​​សតិន្ទ្រិយ ១ សុខ និងសោមនស្សកើតឡើង ព្រោះ​អាស្រ័យសតិន្ទ្រិយឯណា នេះឈ្មោះ​ថា​អានិសង្ស​របស់​សតិន្ទ្រិយ ១ ការមិនប្រាកដនៃឧទ្ធច្ចៈ ឈ្មោះថាអានិសង្ស​របស់​​សមាធិន្ទ្រិយ ១ ការមិនប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះ​ឧទ្ធច្ចៈ ឈ្មោះថាអានិសង្ស​របស់​សមាធិន្ទ្រិយ ១ សេចក្ដីក្លៀវក្លានៃការប្រព្រឹត្តមិនរាយមាយ ឈ្មោះថាអានិសង្ស​របស់​សមាធិន្ទ្រិយ ១ ការស្ងប់រម្ងាប់ក្ដី ការបាន​នូវវិហារធម៌ក្ដី ឈ្មោះថាអានិសង្ស​របស់​សមាធិន្ទ្រិយ ១ សុខ និងសោមនស្សកើតឡើង ព្រោះ​អាស្រ័យសមាធិន្ទ្រិយឯណា នេះឈ្មោះថាអានិសង្ស​របស់​​សមាធិន្ទ្រិយ ១ ការមិនប្រាកដនៃអវិជ្ជា ឈ្មោះថាអានិសង្ស​របស់​បញ្ញិន្ទ្រិយ ១ ការមិនប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះ​អវិជ្ជា ឈ្មោះថា​អានិសង្ស​របស់​បញ្ញិន្ទ្រិយ ១ សេចក្ដីក្លៀវក្លានៃការប្រព្រឹត្តដោយការឃើញ ឈ្មោះថាអានិសង្សរបស់​បញ្ញិន្ទ្រិយ ១ ការស្ងប់រម្ងាប់ក្ដី ការបាន​នូវវិហារធម៌ក្ដី ឈ្មោះថាអានិសង្ស​របស់​បញ្ញិន្ទ្រិយ ១ សុខ និង​សោមនស្សកើតឡើង ព្រោះ​អាស្រ័យបញ្ញិន្ទ្រិយឯណា នេះ​ឈ្មោះថា​អានិសង្ស​របស់​​បញ្ញិន្ទ្រិយ ១ នេះឯង អានិសង្សរបស់​ឥន្ទ្រិយទាំង ៥ ដោយ​អាការ ២៥ យ៉ាង នេះឯង បុគ្គលដឹងច្បាស់​នូវអានិសង្សរបស់​ឥន្ទ្រិយទាំង ៥ ដោយ​អាការ ២៥ យ៉ាង។

អាទីនវនិទ្ទេស

[១៤២] ទោសរបស់​ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង តើអ្វីខ្លះ បុគ្គល​ដឹងច្បាស់​នូវទោសរបស់​ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង តើអ្វីខ្លះ។ ការប្រាកដ​នៃសេចក្ដីមិនជឿ ឈ្មោះថាទោសរបស់​សទ្ធិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះ​ការមិនជឿ ឈ្មោះថាជាទោសរបស់​សទ្ធិន្ទ្រិយ ១ ទោសរបស់​សទ្ធិន្ទ្រិយ ដោយ​អត្ថថាមិនទៀង ១ ទោសរបស់​សទ្ធិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់​សទ្ធិន្ទ្រិយ ដោយអត្ថថាមិនមែនខ្លួន​ ១ ការប្រាកដនៃសេចក្ដីខ្ជិលច្រអូស ឈ្មោះថាទោស​របស់​​វីរិយិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះ​ការខ្ជិលច្រអូស ឈ្មោះថាទោស​របស់​វីរិយិន្ទ្រិយ ១ ទោសរបស់​វីរិយិន្ទ្រិយ ដោយអត្ថថាមិនទៀង ១ ទោសរបស់​​វីរិយិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់​វីរិយិន្ទ្រិយ ដោយអត្ថថាមិនមែនខ្លួន​ ១ ការប្រាកដនៃសេចក្ដីប្រមាទ ឈ្មោះថាទោសរបស់​សតិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដី​ក្ដៅ​ក្រហាយ ព្រោះ​ការប្រមាទ ឈ្មោះថាទោសរបស់​សតិន្ទ្រិយ ១ ទោសរបស់​សតិន្ទ្រិយ​ដោយអត្ថថាមិនទៀង ១ ទោសរបស់​សតិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់​​សតិន្ទ្រិយ ដោយអត្ថថាមិនមែនខ្លួន​ ១ ការប្រាកដនៃឧទ្ធច្ចៈ ឈ្មោះថាទោសរបស់​​សមាធិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះ​ឧទ្ធច្ចៈ ឈ្មោះថាទោសរបស់​​សមាធិន្ទ្រិយ ១ ទោសរបស់​សមាធិន្ទ្រិយ ដោយអត្ថថាមិនទៀង ១ ទោសរបស់​​សមាធិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់​សមាធិន្ទ្រិយ ដោយអត្ថថាមិនមែនខ្លួន​ ១ ការប្រាកដនៃអវិជ្ជា ឈ្មោះថាទោសរបស់​បញ្ញិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះ​អវិជ្ជា ឈ្មោះថាទោសរបស់​បញ្ញិន្ទ្រិយ ១ ទោសរបស់​បញ្ញិន្ទ្រិយ ​ដោយអត្ថថាមិន​ទៀង ១ ទោសរបស់​បញ្ញិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់​បញ្ញិន្ទ្រិយ ​ដោយ​អត្ថថាមិនមែនខ្លួន​ ១ នេះឯង ទោសរបស់​ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង នេះឯង បុគ្គលដឹងច្បាស់​នូវទោសរបស់​ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង។

និស្សរណនិទ្ទេស

[១៤៣] ការរលាស់ចេញរបស់​ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០ តើអ្វីខ្លះ បុគ្គលដឹងច្បាស់​នូវការរលាស់ចេញរបស់​ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០ តើអ្វីខ្លះ។ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ រលាស់ចាក​សេចក្ដីមិនជឿ ១ រលាស់ចាក​សេចក្ដីក្ដៅ ក្រហាយ ព្រោះ​ការមិនជឿ ១ រលាស់ចាក​ពួកកិលេស ដែលប្រព្រឹត្តទៅតាមសេចក្ដីក្ដៅ ក្រហាយ ព្រោះ​ការមិនជឿនោះ នឹងចាក​ពួកខន្ធ ១ រលាស់ចាក​និមិត្តទាំងពួង ឰដ៏​ខាង​ក្រៅ ១ រលាស់ចាក​សទ្ធិន្ទ្រិយមុនបង្អស់ ព្រោះ​កិរិយាបាន​នូវសទ្ធិន្ទ្រិយដ៏​ឧត្ដមជាងនោះ ១ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង រលាស់ចាក​សេចក្ដីខ្ជិលច្រអូស ១ រលាស់ចាក​​សេចក្ដីក្ដៅក្រហាយ ព្រោះ​ការខ្ជិលច្រអូស ១ រលាស់ចាក​ពួកកិលេស ដែលប្រព្រឹត្តទៅ​តាមសេចក្ដីក្ដៅក្រហាយ ព្រោះ​ការខ្ជិលច្រអូសនោះ នឹងចាក​ពួកខន្ធ ១ រលាស់ចាក​​និមិត្ត​ទាំងពួងឰដ៏​ខាងក្រៅ ១ រលាស់ចាក​វីរិយិន្ទ្រិយមុនបង្អស់ ព្រោះ​កិរិយាបាន​នូវ​វីរិយិន្ទ្រិយដ៏​ឧត្ដមជាងនោះ ១ សតិន្ទ្រិយ ដោយអត្ថថាប្រុងស្មារតី រលាស់ចាក​សេចក្ដី​ប្រមាទ ១ រលាស់ចាក​សេចក្ដីក្ដៅក្រហាយ ព្រោះ​ការប្រមាទ ១ រលាស់ចាក​ពួក​កិលេស ដែលប្រព្រឹត្តទៅតាមសេចក្ដីក្ដៅក្រហាយ ព្រោះ​ការប្រមាទនោះ នឹងចាក​​ពួក​ខន្ធ ១ រលាស់ចាក​និមិត្តទាំងពួងឰដ៏​ខាងក្រៅ ១ រលាស់ចាក​សតិន្ទ្រិយមុនបង្អស់ ព្រោះ​កិរិយាបាន​នូវសតិន្ទ្រិយដ៏​ឧត្ដមជាងនោះ ១ សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយ​មាយ រលាស់ចាក​ឧទ្ធច្ចៈ ១ រលាស់ចាក​សេចក្ដីក្ដៅក្រហាយ ព្រោះ​ឧទ្ធច្ចៈ ១ រលាស់​ចាក​ពួកកិលេស ដែលប្រព្រឹត្តទៅតាមសេចក្ដីក្ដៅក្រហាយ ព្រោះ​ឧទ្ធច្ចៈនោះ នឹងចាក​​ពួកខន្ធ ១ រលាស់ចាក​និមិត្តទាំងពួងឰដ៏​ខាងក្រៅ ១ រលាស់ចាក​សមាធិន្ទ្រិយ​មុនបង្អស់ ព្រោះ​កិរិយាបាន​នូវសមាធិន្ទ្រិយដ៏​ឧត្ដមជាងនោះ ១ បញ្ញិន្ទ្រិយ ដោយអត្ថថាឃើញ រលាស់ចាក​អវិជ្ជា ១ រលាស់ចាក​សេចក្ដីក្ដៅក្រហាយ ព្រោះ​អវិជ្ជា ១ រលាស់ចាក​​ពួកកិលេស ដែលប្រព្រឹត្តទៅតាមសេចក្ដីក្ដៅក្រហាយ ព្រោះ​អវិជ្ជានោះ នឹងចាក​ពួកខន្ធ ១ រលាស់ចាក​និមិត្តទាំងពួងឰដ៏​ខាងក្រៅ ១ រលាស់ចាក​បញ្ញិន្ទ្រិយមុនបង្អស់ ព្រោះ​​កិរិយា​បាន​នូវបញ្ញិន្ទ្រិយដ៏​ឧត្ដមជាងនោះ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចបឋមជ្ឈាន រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងបុព្វភាគ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចទុតិយជ្ឈាន រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងបឋមជ្ឈាន ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចតតិយជ្ឈាន រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងទុតិយជ្ឈាន ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចចតុត្ថជ្ឈាន រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងតតិយជ្ឈាន ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច​អាកាសានញ្ចាយតនសមាបត្តិ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងចតុត្ថជ្ឈាន ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចវិញ្ញាណញ្ចាយតនសមាបត្តិ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងអាកាសានញ្ចាយតនសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច​អាកិញ្ចញ្ញា​យតនសមាបត្តិ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ ១ ឥន្ទ្រិយ​ទាំង ៥ ដោយ អំណាចនេវសញ្ញា​នាសញ្ញាយតនសមាបត្តិ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងអាកិញ្ចញ្ញា​យតនសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចអនិច្ចានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងនេវសញ្ញា​នាសញ្ញាយតនសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយ​អំណាច​ទុក្ខានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងអនិច្ចានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចអនត្តានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងទុក្ខានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនិព្វិទានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងអនត្តានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចវិរាគានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងនិព្វិទានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច​និរោធានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងវិរាគានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច​បដិនិស្សគ្គានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងនិរោធានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចខយានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុង​បដិនិស្សគ្គានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចវយានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងខយានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចវិបរិណាមានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងវយានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយ​អំណាច​អនិមិត្តានុបស្សនា រលាស់ចាក​ ឥន្ទ្រិយទាំង ៥ ក្នុងវិបរិណាមានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច អប្បណិហិតានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងអនិមិត្តានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចសុញ្ញតានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងអប្បណិហិតានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច​អធិប្បញ្ញាធម្មវិបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងសុញ្ញតានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច យថាភូតញ្ញាណទស្សនៈ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងអធិប្បញ្ញាធម្មវិបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច​អាទីនវានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុង​យថាភូតញ្ញាណទស្សនៈ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចបដិសង្ខានុបស្សនា រលាស់​ចាក​ឥន្ទ្រិយទាំង ៥ ក្នុងអាទីនវានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយ​អំណាច​វិវដ្ដនានុបស្សនា រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងបដិសង្ខានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច​សោតាបត្តិមគ្គ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងវិវដ្ដនានុបស្សនា ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច​សោតាបត្តិផលសមាបត្តិ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងសោតាបត្តិមគ្គ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច​នៃសកទាគាមិមគ្គ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងសោតាបត្តិផលសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច​នៃ​សកទាគាមិផលសមាបត្តិ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងសកទាគាមិមគ្គ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនៃអនាគាមិមគ្គ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងសកទាគាមិផលសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនៃអនាគាមិផលសមាបត្តិ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងអនាគាមិមគ្គ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាចនៃអរហត្តមគ្គ រលាស់ចាក​ឥន្ទ្រិយទាំង ៥ ក្នុងអនាគាមិផលសមាបត្តិ ១ ឥន្ទ្រិយទាំង ៥ ដោយអំណាច​នៃអរហត្តផលសមាបត្តិ រលាស់ចាក​ឥន្ទ្រិយ ទាំង ៥ ក្នុងអរហត្តមគ្គ ១ ឥន្ទ្រិយទាំង ៥ ក្នុងនេក្ខម្មៈ រលាស់ចាក​កាមច្ឆន្ទៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងអព្យាបាទៈ រលាស់ចាក​ព្យាបាទ ១ ឥន្ទ្រិយទាំង ៥ ក្នុងអាលោកសញ្ញា រលាស់ចាក​ថីនមិទ្ធៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងអវិក្ខេបៈ រលាស់ចាក​ឧទ្ធច្ចៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងការកំណត់​នូវធម៌ រលាស់ចាក​វិចិកិច្ឆា ១ ឥន្ទ្រិយទាំង ៥ ក្នុងញាណ រលាស់ចាក​ អវិជ្ជា ១ ឥន្ទ្រិយទាំង ៥ ក្នុងបាមោជ្ជៈ (បីតិដែលមានកម្លាំងទន់) រលាស់ចាក​អរតិ (សេចក្ដីមិនត្រេកអរ) ១ ឥន្ទ្រិយទាំង ៥ ក្នុងបឋមជ្ឈាន រលាស់ចាក​ពួកនីវរណៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងទុតិយជ្ឈាន រលាស់ចាក​វិតក្កៈ និងវិចារៈ ១ ឥន្ទ្រិយទាំង ៥ ក្នុង​តតិយជ្ឈាន រលាស់ចាក​បីតិ ១ ឥន្ទ្រិយទាំង ៥ ក្នុងចតុត្ថជ្ឈាន រលាស់ចាក​សុខ និងទុក្ខ ១ ឥន្ទ្រិយទាំង ៥ ក្នុង​អាកាសានញ្ចាយតនសមាបត្តិ រលាស់ចាក​រូបសញ្ញា បដិឃសញ្ញា និងនានត្តសញ្ញា ១ ឥន្ទ្រិយ​ទាំង ៥ ក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ រលាស់ចាក​​អាកាសានញ្ចាយតនសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ រលាស់​ចាក​វិញ្ញាណញ្ចាយតនសញ្ញា ១ ឥន្ទ្រិយ​ទាំង ៥ ក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ រលាស់ចាក​អាកិញ្ចញ្ញា​យតនសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងអនិច្ចានុបស្សនា រលាស់ចាក​​និច្ចសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងទុក្ខានុបស្សនា រលាស់ចាក​សុខសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងអនត្តានុបស្សនា រលាស់ចាក​អត្តសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងនិព្វិទានុបស្សនា រលាស់ចាក​នន្ទិ ១ ឥន្ទ្រិយទាំង ៥ ក្នុងវិរាគានុបស្សនា រលាស់ចាក​រាគៈ ១ ឥន្ទ្រិយទាំង ៥ ក្នុង​និរោធានុបស្សនា រលាស់ចាក​សមុទ័យ ១ ឥន្ទ្រិយទាំង ៥ ក្នុងបដិនិស្សគ្គានុបស្សនា រលាស់ចាក​អាទានៈ (សេចក្ដីប្រកាន់) ១ ឥន្ទ្រិយទាំង ៥ ក្នុងខយានុបស្សនា រលាស់​ចាក​ឃនសញ្ញា (សេចក្ដីសម្គាល់ថារឹងប៉ឹង) ១ ឥន្ទ្រិយទាំង ៥ ក្នុងវយានុបស្សនា រលាស់ចាក​អាយុហនធម៌ (ការប្រមូលមក) ១ ឥន្ទ្រិយទាំង ៥ ក្នុងវិបរិណាមានុបស្សនា រលាស់ចាក​ធុវសញ្ញា (សេចក្ដីសម្គាល់ថាទៀង) ១ ឥន្ទ្រិយទាំង ៥ ក្នុងអនិមិត្តានុបស្សនា រលាស់ចាក​និមិត្ត ១ ឥន្ទ្រិយទាំង ៥ ក្នុងអប្បណិហិតានុបស្សនា រលាស់ចាក​បណិធិ (ការតម្កល់) ១ ឥន្ទ្រិយទាំង ៥ ក្នុងសុញ្ញតានុបស្សនា រលាស់ចាក​អភិនិវេសៈ (សេចក្ដីប្រកាន់ស្អិត) ១ ឥន្ទ្រិយទាំង ៥ ក្នុងអធិប្បញ្ញាធម្មវិបស្សនា រលាស់ចាក​សារាទានាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងយថាភូតញ្ញាណទស្សនៈ រលាស់ចាក​សម្មោហាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងអាទីនវានុបស្សនា រលាស់ចាក​អាលយាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងបដិសង្ខានុបស្សនា រលាស់ចាក​អប្បដិសង្ខា (ការមិនត្រួតត្រា) ១ ឥន្ទ្រិយទាំង ៥ ក្នុងវិវដ្ដនានុបស្សនា រលាស់ចាក​សញ្ញោគាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងសោតាបត្តិមគ្គ រលាស់ចាក​ពួកកិលេស ដែលតាំងនៅក្នុងចិត្តមួយ ជាមួយនឹងទិដ្ឋិ ១ ឥន្ទ្រិយទាំង ៥ ក្នុងសកទាគាមិមគ្គ រលាស់ចាក​ពួកកិលេសដ៏​គ្រោតគ្រាត ១ ឥន្ទ្រិយទាំង ៥ ក្នុងអនាគាមិមគ្គ រលាស់ចាក​ពួកកិលេសដ៏​ល្អិត ១ ឥន្ទ្រិយទាំង ៥ ក្នុងអរហត្តមគ្គ រលាស់ចាក​ពួកកិលេសទាំងពួង ១ ឥន្ទ្រិយទាំង ៥ ក្នុងធម៌នោះ ៗ របស់​ព្រះខីណាស្រពទាំងអស់ រលាស់ហើយផង រលាស់ល្អហើយ ស្ងប់រម្ងាប់ហើយ ស្ងប់រម្ងាប់ល្អហើយ នេះឯង ការរលាស់ចេញរបស់​ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០ នេះឯង បុគ្គលដឹងច្បាស់​នូវការរលាស់ចេញ របស់​ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០។

ចប់ ភាណវារៈ។

សាវត្ថីនិទាន / តតិយសុត្តន្តនិទ្ទេស

[១៤៤] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ឥន្ទ្រិយ ៥ តើដូចម្ដេចខ្លះ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។

ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ក្នុងអង្គនៃសោតាបត្តិមគ្គ ទាំង ៤ នុ៎ះ​។

ម្នាលភិក្ខុទាំងឡាយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា វីរិយិន្ទ្រិយ បុគ្គល​គប្បីឃើញក្នុងសម្មប្បធាន ទាំង ៤ នុ៎ះ​។

ម្នាលភិក្ខុទាំងឡាយ សតិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា សតិន្ទ្រិយ បុគ្គល​គប្បីឃើញក្នុងសតិប្បដ្ឋាន ទាំង ៤ នុ៎ះ​។

ម្នាលភិក្ខុទាំងឡាយ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា សមាធិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងឈាន ទាំង ៤ នុ៎ះ​។

ម្នាលភិក្ខុទាំងឡាយ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា បញ្ញិន្ទ្រិយ បុគ្គល​គប្បីឃើញក្នុងអរិយសច្ច ទាំង ៤ នុ៎ះ​។

បភេទគណននិទ្ទេស

[១៤៥] ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការប៉ុន្មាន ក្នុងសម្មប្បធានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការប៉ុន្មាន ក្នុងសតិប្បដ្ឋានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការប៉ុន្មាន ក្នុងឈានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការប៉ុន្មាន ក្នុង​អរិយសច្ចទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយ​អាការ​ប៉ុន្មាន។ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអាការ ២០ ក្នុងសម្មប្បធានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ក្នុងសតិប្បដ្ឋានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ក្នុងឈានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ក្នុង​អរិយសច្ចទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០។

[១៤៦] ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០​ ដូចម្ដេចខ្លះ។ ក្នុងអង្គនៃសោតាបត្តិមគ្គ​ ​គឺ សប្បុរិសសំសេវៈ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការជឿស៊ប់ ជាអធិបតី ១ ដោយអំណាចសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ ក្នុង​អង្គនៃ​សោតាបត្តិមគ្គ ​គឺសទ្ធម្មស្សវនៈ ក្នុងអង្គនៃសោតាបត្តិមគ្គ ​គឺ​យោនិសោមនសិការៈ ក្នុងអង្គនៃសោតាបត្តិមគ្គ ​គឺធម្មានុធម្មប្បដិបត្តិ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​មានការជឿស៊ប់ជាអធិបតី ១ ដោយអំណាចនៃសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថាឃើញ ១ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ឥន្ទ្រិយ ៥ ដោយ​អំណាចនៃ​សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ នេះឯង។

[១៤៧] ក្នុងសម្មប្បធានទាំង ៤ តើឥន្ទ្រិយ ៥ ដោយអំណាចនៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងសម្មប្បធាន ដើម្បីញ៉ាំងពួក​អកុសលធម៌ដ៏​លាមកដែលមិនទាន់កើត មិនឲ្យកើតឡើង វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការផ្គងឡើងជាអធិបតី ១ ដោយអំណាចនៃវីរិយិន្ទ្រិយ សតិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថ​ថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ក្នុងសម្មប្បធាន ដើម្បីលះពួកអកុសលធម៌​ដ៏​លាមកដែលកើតឡើងហើយ។បេ។ ក្នុងសម្មប្បធាន ដើម្បីញ៉ាំងពួកកុសលធម៌ដែល​មិនទាន់កើត ឲ្យកើតឡើង។បេ។ ក្នុងសម្មប្បធាន ដើម្បីតាំងនៅ មិនវិនាស ចម្រើន​ក្រៃលែង ទូលំទូលាយ ចម្រើនពេញបរិបូណ៌​នៃកុសលធម៌ ដែលកើតហើយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការផ្គងជាអធិបតី ១ ដោយអំណាច​នៃវីរិយិន្ទ្រិយ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថ​ថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ក្នុងសម្មប្បធាន ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ​ដោយអាការ ២០ នេះឯង។

[១៤៨] ក្នុងសតិប្បដ្ឋានទាំង ៤ តើឥន្ទ្រិយ ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គល​គប្បីឃើញ​ដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងកាយេកាយានុបស្សនាសតិប្បដ្ឋាន សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុងប្រយ័ត្នជាអធិបតី ១ ដោយ​អំណាចនៃសតិន្ទ្រិយ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយ​អត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ក្នុងវេទនាសុវេទនានុបស្សនាសតិប្បដ្ឋាន។បេ។ ក្នុងចិត្តេចិត្តានុបស្សនាសតិប្បដ្ឋាន ក្នុង​ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋាន សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុង​ប្រយ័ត្ន​ជាអធិបតី ១ ដោយអំណាចសតិន្ទ្រិយ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយ​អត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​ផ្គងឡើង ១ ក្នុងសតិប្បដ្ឋាន ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ នេះឯង។

[១៤៩] ក្នុងឈានទាំង ៤ តើឥន្ទ្រិយ ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គល​គប្បីឃើញ​ដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងបឋមជ្ឈាន សមាធិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថាមានការមិនរាយមាយជាអធិបតី ១ ដោយអំណាចនៃ​សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ក្នុងទុតិយជ្ឈាន។បេ។ ក្នុង​តតិយជ្ឈាន ក្នុងចតុត្ថជ្ឈាន សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​មានការ​មិនរាយមាយ​ជាអធិបតី ១ ដោយអំណាចនៃសមាធិន្ទ្រិយ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថ​ថា​ឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយ​អត្ថថាប្រុង​ប្រយ័ត្ន ១ ក្នុងឈានទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គល​គប្បីឃើញ​ដោយអាការ ២០ នេះឯង។

[១៥០] ក្នុងអរិយសច្ចទាំង ៤ តើឥន្ទ្រិយ ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គល គប្បីឃើញដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងទុក្ខអរិយសច្ច បញ្ញិន្ទ្រិយ បុគ្គលគប្បី​ឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា ផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ ក្នុងទុក្ខសមុទយអរិយសច្ច។បេ។ ក្នុង​ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការ​ឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថ​ថា​ជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​មិនរាយមាយ ១ ក្នុងអរិយសច្ចទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គល​គប្បីឃើញដោយអាការ ២០ នេះឯង។

ចរិយវារ

[១៥១] ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ តើចរិយា (ការប្រព្រឹត្ត)​ នៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការប៉ុន្មាន ក្នុងសម្មប្បធានទាំង  ៤។បេ។ ក្នុងសតិប្បដ្ឋានទាំង ៤។បេ។ ក្នុងឈានទាំង ៤។ បេ​។ ក្នុងអរិយសច្ចទាំង ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ​ប៉ុន្មាន។ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃ​សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ ក្នុងសម្មប្បធានទាំង ៤។បេ។ ក្នុង​សតិប្បដ្ឋានទាំង ៤ ក្នុងឈានទាំង ៤ ក្នុងអរិយសច្ចទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០។

[១៥២] ក្នុងអង្គនៃសោតាបត្តិមគ្គ ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាច​នៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ ដូចម្ដេចខ្លះ។

ក្នុងអង្គនៃសោតាបត្តិមគ្គ ​គឺសប្បុរិសសំសេវៈ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បី​ឃើញ ដោយអត្ថថា មានការជឿស៊ប់ជាអធិបតី ១ ដោយអំណាចនៃសទ្ធិន្ទ្រិយ ចរិយានៃ​វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បី​ឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយ​អត្ថថា​មិនរាយមាយ ១ ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ ក្នុងអង្គ​នៃ​សោតាបត្តិមគ្គ ​គឺសទ្ធម្មស្សវនៈ។បេ។ ក្នុងអង្គនៃសោតាបត្តិមគ្គ ​គឺយោនិសោមនសិការៈ ក្នុងអង្គនៃសោតាបត្តិមគ្គ ​គឺធម្មានុធម្មប្បដិបត្តិ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការជឿស៊ប់ជាអធិបតី ១ ដោយអំណាចនៃ​សទ្ធិន្ទ្រិយ ចរិយានៃ​វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ចរិយានៃ​សតិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ចរិយានៃសមាធិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថា​មិនរាយមាយ ១ ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយ​អត្ថថាយល់ឃើញ ១ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយ​អំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ នេះឯង។

[១៥៣] ក្នុងសម្មប្បធានទាំង ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាច​នៃ​វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងសម្មប្បធាន ដើម្បីញ៉ាំង ពួកអកុសលធម៌ដ៏​លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការផ្គងឡើងជាអធិបតី ១ ដោយអំណាចនៃ​វីរិយិន្ទ្រិយ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១។បេ។ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ក្នុងសម្មប្បធាន ដើម្បី​លះបង់​នូវពួកអកុសលធម៌ដ៏​លាមក ដែលកើតឡើងហើយ។បេ។ ក្នុងសម្មប្បធាន ដើម្បីញ៉ាំងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង។បេ។ ក្នុងសម្មប្បធាន ដើម្បីតាំងនៅ មិនឲ្យវិនាស ចម្រើនក្រៃលែង ធំទូលាយ ចម្រើនពេញបរិបូណ៌ ​នៃ​កុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយ​អត្ថថា មានការផ្គងឡើងជាអធិបតី ១ ដោយអំណាចនៃវីរិយិន្ទ្រិយ ចរិយានៃ​សតិន្ទ្រិយ។បេ។ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ក្នុងសម្មប្បធានទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ នេះឯង។

[១៥៤] ក្នុងសតិប្បដ្ឋាន ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងកាយេកាយានុបស្សនា​សតិប្បដ្ឋាន ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុងប្រយ័ត្ន​ជាអធិបតី ១ ដោយអំណាច​នៃសតិន្ទ្រិយ ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយ​អត្ថថា មិនរាយមាយ ១ ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ចរិយានៃវីរិយិន្ទ្រិយ បុគ្គល​​គប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ក្នុងវេទនាសុវេទនានុបស្សនាសតិប្បដ្ឋាន។បេ។ ក្នុងចិត្តេចិត្តានុបស្សនាសតិប្បដ្ឋាន។បេ។ ក្នុងធម្មេសុធម្មានុបស្សនាសតិប្បដ្ឋាន ចរិយានៃ​សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុងប្រយ័ត្នជាអធិបតី ១ ដោយ​អំណាច​នៃសតិន្ទ្រិយ។បេ។ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា ផ្គងឡើង ១ ក្នុងសតិប្បដ្ឋានទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ នេះឯង។

[១៥៥] ក្នុងឈានទាំង ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងបឋមជ្ឈាន ចរិយានៃ​សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការមិនរាយមាយជាអធិបតី ១ ដោយអំណាច​នៃសមាធិន្ទ្រិយ ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ក្នុងទុតិយជ្ឈាន។បេ។ ក្នុងតតិយជ្ឈាន។បេ។ ក្នុងចតុត្ថជ្ឈាន ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការមិនរាយ​មាយជាអធិបតី ១ ដោយអំណាចនៃសមាធិន្ទ្រិយ។បេ។ ចរិយានៃសតិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថា​ប្រុងប្រយ័ត្ន ១ ក្នុងឈានទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ នេះឯង។

[១៥៦] ក្នុងអរិយសច្ច ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ ដូចម្ដេចខ្លះ។ ក្នុងទុក្ខអរិយសច្ច ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយ​អត្ថថាប្រុងប្រយ័ត្ន ១ ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិន​រាយ​មាយ ១ ក្នុងទុក្ខសមុទយអរិយសច្ច។បេ។ ក្នុងទុក្ខនិរោធអរិយសច្ច ក្នុង​ទុក្ខនិរោធគាមិនី​បដិបទាអរិយសច្ច ចរិយានៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​មានការ​ឃើញ​ជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ ចរិយានៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ ចរិយានៃវីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ ចរិយានៃសតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ ចរិយានៃសមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ ក្នុងអរិយសច្ចទាំង ៤ ចរិយានៃ​ឥន្ទ្រិយ​ទាំង ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអាការ ២០ នេះឯង។

ចារវិហារនិទ្ទេស

[១៥៧] ការប្រព្រឹត្តក្ដី ការនៅក្ដី ឈ្មោះថាការត្រាស់ដឹងតាម ឈ្មោះថាការចាក់​ធ្លុះ ពួកវិញ្ញូជន ជាសព្រហ្មចារី គប្បីកំណត់​នូវបុគ្គល កាលប្រព្រឹត្តយ៉ាងណា កាលនៅ​យ៉ាងណា ក្នុងឋានទាំងឡាយ ដ៏​ជ្រាលជ្រៅថា លោកមានអាយុនេះ ពិតជាសម្រេច​ហើយ ឬនឹងសម្រេច។

ពាក្យថា ការប្រព្រឹត្ត បានដល់ការប្រព្រឹត្ត ​គឺចរិយា ៨ ​គឺឥរិយាបថចរិយា ១ អាយតនចរិយា ១ សតិចរិយា ១ សមាធិចរិយា ១ ញាណចរិយា ១ មគ្គចរិយា ១ បត្តិចរិយា ១ លោកត្ថចរិយា ១។

ចរិយា ក្នុងឥរិយាបថទាំង ៤ ឈ្មោះថាឥរិយាបថចរិយា។

ចរិយា ក្នុងអាយតនៈខាងក្នុង និងខាងក្រៅ ៦ ឈ្មោះថាអាយតនចរិយា។ ចរិយា ក្នុងសតិប្បដ្ឋានទាំង ៤ ឈ្មោះថាសតិចរិយា។ ចរិយា ក្នុងឈានទាំង ៤ ឈ្មោះថា​សមាធិ​​ចរិយា។ ចរិយា ក្នុងអរិយសច្ចទាំង ៤ ឈ្មោះថាញាណចរិយា។ ចរិយា ​ក្នុងអរិយមគ្គទាំង ៤ ឈ្មោះថាមគ្គចរិយា។ ចរិយាក្នុងសាមញ្ញផលទាំង ៤ ឈ្មោះថា​បត្តិចរិយា។ ចរិយា ក្នុងព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ក្នុងព្រះបច្ចេកពុទ្ធ​ទាំងឡាយ ដោយ​ចំណែកខ្លះ ក្នុងសាវ័កទាំងឡាយ ដោយចំណែកខ្លះ ឈ្មោះថាលោកត្ថ​ចរិយា។ ឥរិយាបថចរិយា របស់​បុគ្គលទាំងឡាយដែលបរិបូណ៌ដោយឥរិយាបថ ស្រគត់ស្រគំ អាយតនចរិយា របស់​បុគ្គលទាំងឡាយដែលមានទ្វារគ្រប់គ្រងហើយ ក្នុង​ឥន្ទ្រិយ​ទាំងឡាយ សតិចរិយា របស់​បុគ្គលទាំងឡាយដែលនៅដោយសេចក្ដីមិនប្រមាទ សមាធិចរិយា របស់​បុគ្គលទាំងឡាយដែលប្រកបរឿយ ៗ ​នូវអធិចិត្ត ញាណចរិយា​របស់​​បុគ្គលទាំងឡាយដែលបរិបូណ៌ដោយប្រាជ្ញា មគ្គចរិយា របស់​បុគ្គលទាំងឡាយ​ដែល​ប្រតិបត្តិ​ដោយប្រពៃ បត្តិចរិយា របស់​បុគ្គលទាំងឡាយដែលមានផលសម្រេច​ហើយ លោកត្ថចរិយារបស់​ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធទាំងឡាយ របស់​​ព្រះបច្ចេកសម្ពុទ្ធ​ទាំងឡាយ ដោយចំណែកខ្លះ របស់​សាវ័កទាំងឡាយ ដោយចំណែកខ្លះ នេះឈ្មោះថាចរិយា ៨។

ចរិយា ៨ ដទៃទៀត ​គឺបុគ្គលកាលចុះចិត្តស៊ប់ ឈ្មោះថាប្រព្រឹត្តដោយសទ្ធា ១ កាលផ្គងឡើង ឈ្មោះថាប្រព្រឹត្តដោយវីរិយៈ ១ កាលប្រុងប្រយ័ត្ន ឈ្មោះថាប្រព្រឹត្តដោយ សតិ ១ កាលធ្វើមិនឲ្យរាយមាយ ឈ្មោះថាប្រព្រឹត្តដោយសមាធិ ១ កាលដឹងច្បាស់ ឈ្មោះថាប្រព្រឹត្តដោយប្រាជ្ញា ១ កាលដឹងផ្សេង ៗ ឈ្មោះថាប្រព្រឹត្តដោយវិញ្ញាណ ១ បុគ្គលប្រតិបត្តិយ៉ាងនេះ រមែងបាន​នូវគុណវិសេស ហេតុនោះ ឈ្មោះថាប្រព្រឹត្តដោយ​វិសេសចរិយា ១ កុសលធម៌ទាំងឡាយ របស់​បុគ្គលដែលប្រតិបត្តិយ៉ាងនេះ រមែង​ប្រព្រឹត្តក្លៀវក្លា ហេតុនោះ ឈ្មោះថាប្រព្រឹត្តដោយអាយតនចរិយា ១ នេះឈ្មោះថាចរិយា ៨។

ចរិយា ៨ ដទៃទៀត ​គឺទស្សនចរិយា របស់​សម្មាទិដ្ឋិ ១ អភិរោបនចរិយា របស់​សម្មាសង្កប្បៈ ១ បរិគ្គហចរិយា របស់​សម្មាវាចា ១ សមុដ្ឋានចរិយា ​របស់​​សម្មាកម្មន្តៈ ១ វោទានចរិយារបស់​សម្មាអាជីវៈ ១ បគ្គហចរិយា របស់​សម្មាវាយាមៈ ១ ឧបដ្ឋានចរិយា របស់​សម្មាសតិ ១ អវិក្ខេបចរិយា របស់​សម្មាសមាធិ ១ នេះឈ្មោះថា​ចរិយា ៨។

[១៥៨] ពាក្យថា ការនៅ សេចក្ដីថា បុគ្គលកាលជឿស៊ប់ ឈ្មោះថានៅដោយសទ្ធា កាលផ្គងឡើង ឈ្មោះថានៅដោយវីរិយៈ កាលប្រុងប្រយ័ត្ន ឈ្មោះថានៅដោយសតិ កាលធ្វើមិនឲ្យរាយមាយ ឈ្មោះថានៅដោយសមាធិ កាលដឹងច្បាស់ ឈ្មោះថានៅ​ដោយ​ប្រាជ្ញា។

ពាក្យថា ការត្រាស់ដឹងតាម សេចក្ដីថា អត្ថថាជឿស៊ប់នៃសទ្ធិន្ទ្រិយ ឈ្មោះថាការ​ត្រាស់ដឹងតាម អត្ថថាផ្គងឡើងនៃវីរិយិន្ទ្រិយ ឈ្មោះថាការត្រាស់ដឹងតាម អត្ថថាប្រុង​ប្រយ័ត្ននៃសតិន្ទ្រិយ ឈ្មោះថាការត្រាស់ដឹងតាម អត្ថថាមិនរាយមាយ​នៃសមាធិន្ទ្រិយ ឈ្មោះថាការត្រាស់ដឹងតាម អត្ថថាឃើញនៃបញ្ញិន្ទ្រិយ ឈ្មោះថាការត្រាស់ដឹងតាម។

ពាក្យថា ការចាក់ធ្លុះ សេចក្ដីថា អត្ថថាជឿស៊ប់នៃសទ្ធិន្ទ្រិយ ឈ្មោះថាការចាក់ធ្លុះ អត្ថថាផ្គងឡើងនៃវីរិយិន្ទ្រិយ ឈ្មោះថាការចាក់ធ្លុះ អត្ថថាប្រុងប្រយ័ត្ននៃសតិន្ទ្រិយ ឈ្មោះ​​ថាការចាក់ធ្លុះ អត្ថថាមិនរាយមាយនៃសមាធិន្ទ្រិយ ឈ្មោះថាការចាក់ធ្លុះ អត្ថថា​ឃើញនៃបញ្ញិន្ទ្រិយ ឈ្មោះថាការចាក់ធ្លុះ។

ពាក្យថា កាលប្រព្រឹត្តយ៉ាងណា ​គឺបុគ្គលកាលប្រព្រឹត្តដោយសទ្ធាយ៉ាងនេះ កាល​ប្រព្រឹត្តដោយវីរិយៈយ៉ាងនេះ កាលប្រព្រឹត្តដោយសតិយ៉ាងនេះ កាលប្រព្រឹត្តដោយ​សមាធិ​យ៉ាងនេះ កាលប្រព្រឹត្តដោយប្រាជ្ញាយ៉ាងនេះ។

ពាក្យថា កាលនៅយ៉ាងណា ​គឺកាលនៅដោយសទ្ធាយ៉ាងនេះ កាលនៅដោយ​វីរិយៈ​យ៉ាងនេះ កាលនៅដោយសតិយ៉ាងនេះ កាលនៅដោយសមាធិយ៉ាងនេះ កាល​នៅ​ដោយប្រាជ្ញាយ៉ាងនេះ។

ពួកជនអ្នកដឹង អ្នកសំដែង អ្នកមានយោបល់ អ្នកប្រាជ្ញ អ្នកបរិបូណ៌ដោយប្រាជ្ញា ឈ្មោះថាវិញ្ញូជន។

បុគ្គលមានការងារតែមួយ មានឧទ្ទេសតែមួយ មានការសិក្សាស្មើគ្នា ឈ្មោះថា សព្រហ្មចារី។

ពាក្យថា ក្នុងឋានទាំងឡាយដ៏​ជ្រាលជ្រៅ សេចក្ដីថា ឈាន វិមោក្ខ សមាធិ សមាបត្តិ មគ្គ ផល អភិញ្ញា  និងបដិសម្ភិទា លោកហៅថា ឋានទាំងឡាយដ៏​ជ្រាលជ្រៅ។

ពាក្យថា គប្បីកំណត់ ​គឺគប្បីជឿ គប្បីចុះចិត្តស៊ប់។

ពាក្យថា ពិតជា នេះជាពាក្យពោលដាច់ខាត នេះជាពាក្យពោលដោយមិនមាន សេចក្ដីសង្ស័យ នេះជាពាក្យពោលដោយមិនមានសេចក្ដីស្ទាក់ស្ទើរ នេះជាពាក្យមិនមានពីរ នេះជាពាក្យមិនបែកជាពីរ នេះជាពាក្យសម្រាប់ស្រោចស្រង់ នេះជាពាក្យមិនខុស ពាក្យ​ថា ពិតជា នេះជាពាក្យកំណត់ដាច់ស្រេច។

ពាក្យថា លោកមានអាយុ នេះជាពាក្យពោលដោយសេចក្ដីស្រឡាញ់​ នេះជាពាក្យ​ពោលដោយសេចក្ដីគោរព ពាក្យថា លោកមានអាយុនេះ ជានាមរបស់​បុគ្គលអ្នក​ដែលមានគេគោរពកោតក្រែង។

ពាក្យថា សម្រេចហើយ ​គឺត្រាស់ដឹងហើយ។ ពាក្យថា នឹងសម្រេច ​គឺនឹង​ត្រាស់ដឹង។

ចប់ បរិបុណ្ណនិទាន។

ចតុត្ថសុត្តន្តនិទ្ទេស

[១៥៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ឥន្ទ្រិយ ៥ តើដូចម្ដេចខ្លះ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១ ម្នាលភិក្ខុទាំងឡាយ នេះឯង ឥន្ទ្រិយ ៥។

ឥន្ទ្រិយទាំង ៥ នេះ បុគ្គលគប្បីឃើញ ដោយអាការប៉ុន្មាន។ ឥន្ទ្រិយទាំង ៥ នេះ បុគ្គលគប្បីឃើញ ដោយអាការ ៦។ ឥន្ទ្រិយទាំង ៥ បុគ្គលគប្បីឃើញ ដោយអត្ថថា​ដូចម្ដេច។ ឥន្ទ្រិយទាំង ៥ បុគ្គលគប្បីឃើញ ដោយអត្ថថាជាអធិបតី ដោយអត្ថថាជម្រះ ក្នុងខាងដើម ដោយអត្ថថាក្រៃលែង ដោយអត្ថថាអធិដ្ឋាន ដោយអត្ថថាការគ្របសង្កត់ ដោយអត្ថថាតម្កល់ស៊ប់។

អាធិបតេយ្យដ្ឋនិទ្ទេស

[១៦០] ឥន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជាអធិបតី តើដូចម្ដេចខ្លះ។ កាល​បុគ្គលលះបង់សេចក្ដីមិនជឿ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការជឿ​ស៊ប់​ជាអធិបតី ១ [ក្នុងធម៌នេះ គ្មានប្រាប់ចំនួនថាប៉ុន្មានៗទេ តែដែលដាក់លេខ ១ គ្រប់សង្កាត់មកនេះ ដើម្បីឲ្យងាយយល់ប៉ុណ្ណោះ។] ដោយអំណាចនៃសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​ផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថ​ថាឃើញ ១ កាលបុគ្គលលះបង់​នូវកោសជ្ជៈ (សេចក្ដីខ្ជិល) វីរិយិន្ទ្រិយ បុគ្គលគប្បី​ឃើញ ដោយអត្ថថាមានការផ្គងឡើងជាអធិបតី ១ ដោយអំណាចនៃវីរិយិន្ទ្រិយ សតិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​មិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ កាលបុគ្គលលះបង់​នូវបមាទៈ (សេចក្ដី​ធ្វេសប្រហែស) សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុង​ប្រយ័ត្ន​ជាអធិបតី ១ ដោយអំណាចនៃសតិន្ទ្រិយ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ កាលបុគ្គលលះបង់​នូវឧទ្ធច្ចៈ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការមិនរាយមាយជាអធិបតី ១ ដោយអំណាចនៃសមាធិន្ទ្រិយ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​ជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ កាលបុគ្គលលះបង់​នូវអវិជ្ជា បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ កាលបុគ្គលលះបង់​នូវ កាមច្ឆន្ទៈ សទ្ធិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការជឿ​ស៊ប់ជាអធិបតី ១ ដោយអំណាចនៃសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​ផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថ​ថា​ឃើញ ១ កាលបុគ្គលលះបង់​នូវកាមច្ឆន្ទៈ វីរិយិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គល​គប្បីឃើញ ដោយអត្ថថាមានការផ្គងឡើងជាអធិបតី ១ ដោយអំណាចនៃវីរិយិន្ទ្រិយ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ កាលបុគ្គលលះបង់​នូវកាមច្ឆន្ទៈ សតិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការប្រុងប្រយ័ត្ន​ជាអធិបតី ១ ដោយអំណាចនៃសតិន្ទ្រិយ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​មិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ កាលបុគ្គលលះបង់​កាមច្ឆន្ទៈ សមាធិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គលគប្បី​ឃើញ ដោយអត្ថថាមានការមិនរាយមាយជាអធិបតី ១ ដោយអំណាចនៃសមាធិន្ទ្រិយ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយ​អត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ កាលបុគ្គលលះបង់​កាមច្ឆន្ទៈ បញ្ញិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ កាលបុគ្គលលះបង់ព្យាបាទ សទ្ធិន្ទ្រិយ ដោយអំណាចនៃអព្យាបាទ។បេ។ កាល​បុគ្គលលះបង់ថីនមិទ្ធៈ សទ្ធិន្ទ្រិយ ដោយអំណាចនៃអាលោកសញ្ញា។បេ។ កាលបុគ្គល​លះបង់កិលេសទាំងពួង សទ្ធិន្ទ្រិយ ដោយអំណាចនៃអរហត្តមគ្គ បុគ្គលគប្បីឃើញ ដោយអត្ថថា មានការជឿស៊ប់ជាអធិបតី ១ ដោយអំណាចនៃសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​ប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១។បេ។ កាលបុគ្គលលះបង់​នូវកិលេសទាំងពួង បញ្ញិន្ទ្រិយ ដោយអំណាចនៃអរហត្តមគ្គ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការ​ឃើញ​ជា​អធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​ជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គល​គប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថា​មិនរាយមាយ ១ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាជាអធិបតី យ៉ាង​នេះឯង។

អាទិវិសោធនដ្ឋនិទ្ទេស

[១៦១] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាជម្រះក្នុងខាងដើម តើដូចម្ដេច។ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំង​នូវ សេចក្ដីមិនជឿ ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ ដោយអត្ថ​ថាផ្គងឡើង ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំង​នូវសេចក្ដីខ្ជិល ឈ្មោះថាជាគ្រឿង​ជម្រះក្នុងខាងដើមនៃវីរិយិន្ទ្រិយ សតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំង​នូវបមាទៈ ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃសតិន្ទ្រិយ សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំង​នូវឧទ្ធច្ចៈ ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃសមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ដោយអត្ថថាឃើញ ចាត់​ជាសីលវិសុទ្ធិ ដោយអត្ថថារវាំង​នូវអវិជ្ជា ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើម​នៃបញ្ញិន្ទ្រិយ ឥន្ទ្រិយទាំង ៥ ក្នុងនេក្ខម្មៈ ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំង​នូវកាមច្ឆន្ទៈ ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃឥន្ទ្រិយទាំង ៥ ឥន្ទ្រិយទាំង ៥ ក្នុងអព្យាបាទ ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំង​នូវព្យាបាទ ឈ្មោះថា​ជាគ្រឿង​ជម្រះក្នុង​ខាងដើម​នៃឥន្ទ្រិយទាំង ៥។បេ។ ឥន្ទ្រិយទាំង ៥ ក្នុងអរហត្តមគ្គ ចាត់ជា​សីលវិសុទ្ធិ ដោយអត្ថថា​រវាំង​នូវកិលេសទាំងពួង ឈ្មោះថាជា​គ្រឿងជម្រះ​ក្នុងខាងដើម​នៃឥន្ទ្រិយទាំង ៥ ឥន្ទ្រិយ​ទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាជា​គ្រឿងជម្រះក្នុង​ខាងដើម យ៉ាងនេះឯង។

អធិមត្តដ្ឋនិទ្ទេស

[១៦២] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាក្រៃលែង តើដូចម្ដេច។ ឆន្ទៈកើតឡើង ដើម្បីអប់រំ​នូវសទ្ធិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវអស្សទ្ធិយៈ ឆន្ទៈ​កើតឡើង ដើម្បីលះបង់​នូវសេចក្ដីក្ដៅក្រហាយ ព្រោះ​សេចក្ដីមិនជឿ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវកិលេសទាំងឡាយ ដែលតាំងនៅក្នុងទីមួយជាមួយនឹងទិដ្ឋិ ឆន្ទៈកើត​ឡើង ដើម្បីលះបង់​នូវកិលេសទាំងឡាយដ៏​គ្រោតគ្រាត ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវកិលេស​ទាំងឡាយដ៏​ល្អិត ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវកិលេសទាំងពួង សទ្ធិន្ទ្រិយ ​ជាធម្មជាត​ដ៏​ក្រៃលែង ដោយអំណាចនៃឆន្ទៈ និងដោយអំណាចនៃសទ្ធា បាមុជ្ជៈ​កើតឡើង ដោយ​អំណាចនៃឆន្ទៈ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាច​នៃបាមុជ្ជៈ និងដោយ​អំណាចនៃសទ្ធា បីតិកើតឡើង ដោយអំណាចនៃបាមុជ្ជៈ សទ្ធិន្ទ្រិយ ​ជាធម្មជាត​ដ៏​ក្រៃ​លែង ដោយអំណាចនៃបីតិ និងដោយអំណាចនៃសទ្ធា បស្សទ្ធិ​កើតឡើង ដោយអំណាច​នៃបីតិ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាច​នៃបស្សទ្ធិ និងដោយអំណាច​នៃសទ្ធា សុខៈកើតឡើង ដោយអំណាចនៃបស្សទ្ធិ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃសុខៈ  និងដោយអំណាចនៃសទ្ធា ឱភាស (ពន្លឺ) កើតឡើង ដោយ​អំណាច​នៃសុខៈ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាច​នៃឱភាស និងដោយ​អំណាចនៃសទ្ធា សង្វេគកើតឡើង ដោយ​អំណាចនៃ​ឱភាស សទ្ធិន្ទ្រិយ​ ជាធម្មជាត​ដ៏​ក្រៃលែង ដោយអំណាចនៃសង្វេគ និងដោយអំណាចនៃសទ្ធា ចិត្តតក់ស្លុតហើយ​រមែងតម្កល់មាំ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃសមាធិ និងដោយ​អំណាចនៃសទ្ធា ចិត្តដែលបុគ្គល​តម្កល់មាំ​ហើយ​ដូច្នោះ រមែងផ្គងឡើងដោយប្រពៃ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាច​នៃការផ្គងឡើង និងដោយអំណាច​នៃសទ្ធា ចិត្តដែលបុគ្គលផ្គងឡើងហើយដូច្នោះ រមែង​ព្រងើយកន្តើយ ដោយប្រពៃ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាច​នៃសេចក្ដី​ព្រងើយកន្តើយ និងដោយ​អំណាចនៃសទ្ធា ចិត្តរួចស្រឡះចាក​កិលេសផ្សេង ៗ ដោយ​អំណាច​នៃសេចក្ដីព្រងើយ​កន្តើយ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយ​អំណាចនៃ​ការរួចស្រឡះ និងដោយ​អំណាចនៃសទ្ធា ធម៌ទាំងឡាយនោះ មានរសតែមួយ ព្រោះ​ការរួចស្រឡះ សទ្ធិន្ទ្រិយ​ជាធម្មជាតដ៏​ក្រៃលែង ដោយអត្ថថាមានរសតែមួយ ដោយ​អំណាច​នៃការអប់រំ និង​ដោយ​អំណាចនៃសទ្ធា ធម៌ទាំងឡាយ វិលទៅរកធម៌ ដ៏​ថ្លៃថ្លាជាងធម៌ទាំងនោះ ព្រោះ​​ធម៌ទាំងនោះ ខ្លួន​បានអប់រំហើយ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាច​នៃការវិលទៅ  និងដោយអំណាចនៃសទ្ធា ធម៌ទាំងឡាយ លះចោលធម៌ទាំងនោះ ព្រោះ​​ធម៌ទាំងនោះ វិលទៅហើយ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃការ​លះចោល  និងដោយអំណាចនៃសទ្ធា ធម៌ទាំងឡាយ រមែងរលត់ចាក​ធម៌ទាំងនោះ ព្រោះ​​ធម៌ទាំងនោះ ​គឺខ្លួន​លះចោលហើយ សទ្ធិន្ទ្រិយ​ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាច​នៃការរលត់ និងដោយអំណាច​នៃសទ្ធា។ ការលះចោល ដោយអំណាច​នៃការរលត់ មាន ២ យ៉ាង ​គឺការលះចោល​ដោយការ​លះបង់ ១ ការលះចោលដោយការស្ទុះទៅ ១។ សភាវៈណា លះបង់​នូវកិលេស និងខន្ធ សភាវៈនោះ ​ឈ្មោះថាការលះ​ចោលដោយ​ការ​លះបង់ ចិត្តស្ទុះទៅក្នុងនិរោធនិព្វានធាតុ ឈ្មោះថាការលះ​ចោលដោយការស្ទុះទៅ នេះការលះចោល ដោយអំណាច​នៃការរលត់ ២ យ៉ាង។

[១៦៣] ឆន្ទៈកើតឡើង ដើម្បីអប់រំ​នូវវីរិយិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវ​កោសជ្ជៈ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវសេចក្ដីក្ដៅក្រហាយ ព្រោះ​កោសជ្ជៈ ឆន្ទៈ​កើតឡើង ដើម្បីលះបង់​នូវកិលេសទាំងឡាយ ដែលតាំងនៅក្នុង​ទីមួយជាមួយនឹង​ទិដ្ឋិ។បេ។ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវកិលេសទាំងពួង។បេ។ ឆន្ទៈកើតឡើង ដើម្បីអប់រំ​នូវសតិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវបមាទៈ ឆន្ទៈកើតឡើង ដើម្បី​លះបង់​នូវសេចក្ដីក្ដៅក្រហាយ ព្រោះ​បមាទៈ។បេ។ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវ​កិលេសទាំងពួង។បេ។ ឆន្ទៈកើតឡើង ដើម្បីអប់រំ​នូវសមាធិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវឧទ្ធច្ចៈ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវសេចក្ដីក្ដៅក្រហាយព្រោះ​ឧទ្ធច្ចៈ។បេ។ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវកិលេសទាំងពួង។បេ។ ឆន្ទៈកើតឡើង ដើម្បីអប់រំ​នូវបញ្ញិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវអវិជ្ជា ឆន្ទៈកើតឡើង ដើម្បីលះបង់ សេចក្ដីក្ដៅក្រហាយ ព្រោះ​អវិជ្ជា ឆន្ទៈកើតឡើង ដើម្បីលះបង់​កិលេសទាំងឡាយ ដែលតាំងនៅក្នុងទីមួយជាមួយនឹងទិដ្ឋិ ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវកិលេសទាំងឡាយដ៏​គ្រោតគ្រាត ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវកិលេសទាំងឡាយដ៏​ល្អិត ឆន្ទៈកើតឡើង ដើម្បីលះបង់​នូវកិលេសទាំងពួង បញ្ញិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃឆន្ទៈ និងដោយអំណាចនៃបញ្ញា បាមុជ្ជៈកើតឡើង ដោយអំណាចនៃឆន្ទៈ បញ្ញិន្ទ្រិយ ជា​ធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃបាមុជ្ជៈ និងដោយអំណាចនៃបញ្ញា បីតិកើតឡើង ដោយអំណាចនៃបាមុជ្ជៈ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃបីតិ និង​ដោយ​អំណាចនៃបញ្ញា បស្សទ្ធិកើតឡើង ដោយអំណាចនៃបីតិ បញ្ញិន្ទ្រិយជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃបស្សទ្ធិ  និងដោយអំណាចនៃបញ្ញា សុខៈកើតឡើង ដោយ​អំណាចនៃបស្សទ្ធិ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃសុខៈ និងដោយ​អំណាចនៃបញ្ញា ឱភាសៈកើតឡើង ដោយអំណាចនៃសុខៈ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃឱភាសៈ  និងដោយអំណាចនៃបញ្ញា សង្វេគកើតឡើង ដោយអំណាចនៃឱភាសៈ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃសង្វេគ និងដោយអំណាចនៃបញ្ញា ចិត្តតក់ស្លុតហើយ រមែងតម្កល់មាំ បញ្ញិន្ទ្រិយ ជាធម្មជាត ដ៏​ក្រៃលែង ដោយអំណាចនៃសមាធិ  និងដោយអំណាចនៃបញ្ញា ចិត្តដែលបុគ្គល​តម្កល់​មាំហើយដូច្នោះ រមែងផ្គងឡើងដោយប្រពៃ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយ​អំណាចនៃការផ្គងឡើង  និងដោយអំណាចនៃបញ្ញា ចិត្តដែលបុគ្គលផ្គងឡើងហើយ​ដូច្នោះ រមែងព្រងើយកន្តើយដោយប្រពៃ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយ​អំណាច​នៃសេចក្ដីព្រងើយកន្តើយ  និងដោយអំណាចនៃបញ្ញា ចិត្តរមែងរួចស្រឡះចាក​​កិលេស​ផ្សេង ៗ ដោយអំណាចនៃសេចក្ដីព្រងើយកន្តើយ បញ្ញិន្ទ្រិយ ​ជាធម្មជាតដ៏​​ក្រៃលែង ដោយអំណាចនៃការរួចស្រឡះ និងដោយអំណាចនៃបញ្ញា ធម៌ទាំងឡាយ​នោះ មានរសតែមួយ ព្រោះ​រួចស្រឡះ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអត្ថថា​មាន​រសតែមួយ ដោយអំណាចនៃការអប់រំ  និងដោយអំណាចនៃបញ្ញា ធម៌ទាំងឡាយ រមែង​វិលទៅរកធម៌ ដ៏​ថ្លៃថ្លាជាងធម៌ទាំងនោះ ព្រោះ​ធម៌ទាំងនោះ ខ្លួន​បានអប់រំហើយ បញ្ញិន្ទ្រិយ​ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃការវិលទៅ និងដោយអំណាចនៃ​បញ្ញា ធម៌ទាំងឡាយ រមែងលះចោលធម៌ទាំងនោះ ព្រោះ​ធម៌ទាំងនោះ វិលទៅហើយ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃការលះចោល និងដោយអំណាចនៃ​បញ្ញា ធម៌ទាំងឡាយ រមែងរលត់ចាក​ធម៌ទាំងនោះ ព្រោះ​ធម៌ទាំងនោះ លះចោលហើយ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏​ក្រៃលែង ដោយអំណាចនៃការរលត់ និងដោយអំណាចនៃបញ្ញា។ ការលះចោល ដោយអំណាចនៃការរលត់ មាន ២ យ៉ាង ​គឺការលះចោលដោយការ​លះបង់ ១ ការលះចោលដោយការស្ទុះទៅ ១។ សភាវៈណា លះបង់​នូវកិលេស និងខន្ធ សភាវៈនោះ ឈ្មោះថាការលះ​ចោលដោយការលះបង់ ចិត្តស្ទុះទៅក្នុងនិរោធនិព្វានធាតុ​ឈ្មោះថាការលះចោល ដោយការស្ទុះទៅ នេះការលះចោល ដោយអំណាចនៃការរលត់ ២ យ៉ាង។ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាក្រៃលែង យ៉ាងនេះឯង។

ចប់ ភាណវារៈ។

អធិដ្ឋានដ្ឋនិទ្ទេស

[១៦៤] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាអធិដ្ឋាន (ការតាំងមាំ) តើដូចម្ដេច។ ឆន្ទៈកើតឡើង ដើម្បីអប់រំ​នូវសទ្ធិន្ទ្រិយ សទ្ធិន្ទ្រិយតាំងមាំ ដោយអំណាច​នៃឆន្ទៈ និងដោយអំណាចនៃសទ្ធា បាមុជ្ជៈកើតឡើង ដោយអំណាចនៃឆន្ទៈ សទ្ធិន្ទ្រិយ​តាំងមាំ ដោយអំណាចនៃបាមុជ្ជៈ  និងដោយអំណាចនៃសទ្ធា។បេ។ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាតាំងមាំ យ៉ាងនេះឯង។

បរិយាទានដ្ឋនិទ្ទេស

[១៦៥] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាគ្របសង្កត់ តើដូចម្ដេច។ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ រមែងគ្របសង្កត់​នូវអស្សទ្ធិយៈ រមែងគ្របសង្កត់​នូវ សេចក្ដីក្ដៅក្រហាយ ព្រោះ​អស្សទ្ធិយៈ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង រមែងគ្រប​សង្កត់​នូវកោសជ្ជៈ រមែងគ្របសង្កត់​នូវសេចក្ដីក្ដៅក្រហាយ ព្រោះ​កោសជ្ជៈ សតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងគ្របសង្កត់​នូវបមាទៈ រមែងគ្របសង្កត់​នូវសេចក្ដីក្ដៅ ក្រហាយ ព្រោះ​បមាទៈ សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ រមែងគ្របសង្កត់​​នូវ​ឧទ្ធច្ចៈ រមែងគ្របសង្កត់​នូវសេចក្ដីក្ដៅក្រហាយ ព្រោះ​ឧទ្ធច្ចៈ បញ្ញិន្ទ្រិយ ដោយអត្ថថា​ឃើញ រមែងគ្របសង្កត់​នូវអវិជ្ជា រមែងគ្របសង្កត់​នូវសេចក្ដីក្ដៅក្រហាយ​ ព្រោះ​អវិជ្ជា ឥន្ទ្រិយ ៥ ក្នុងនេក្ខម្មៈ រមែងគ្របសង្កត់​នូវកាមច្ឆន្ទៈ ឥន្ទ្រិយ ៥ ក្នុងការមិនព្យាបាទ រមែងគ្របសង្កត់​នូវព្យាបាទ ឥន្ទ្រិយ ៥ ក្នុងអាលោកសញ្ញា រមែងគ្របសង្កត់​នូវថីនមិទ្ធៈ ឥន្ទ្រិយ ៥ ក្នុងការមិនរាយមាយ រមែងគ្របសង្កត់​នូវឧទ្ធច្ចៈ។បេ។ ឥន្ទ្រិយ ៥ ក្នុង​អរហត្តមគ្គ រមែងគ្របសង្កត់​នូវកិលេសទាំងពួង ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាគ្របសង្កត់ យ៉ាងនេះឯង។

បតិដ្ឋាបកដ្ឋនិទ្ទេស

[១៦៦] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាឲ្យតម្កល់ស៊ប់ តើដូចម្ដេច។ បុគ្គលមានសទ្ធា រមែងញ៉ាំងសទ្ធិន្ទ្រិយ ឲ្យតម្កល់ស៊ប់ក្នុងការជឿស៊ប់ សទ្ធិន្ទ្រិយ ​រមែង​ញ៉ាំងបុគ្គលមានសទ្ធាឲ្យតម្កល់ស៊ប់ក្នុងការជឿស៊ប់ បុគ្គលមានព្យាយាម រមែងញ៉ាំង​វីរិយិន្ទ្រិយឲ្យតម្កល់ស៊ប់ក្នុងការផ្គងឡើង វីរិយិន្ទ្រិយ ​រមែងញ៉ាំងបុគ្គលមានព្យាយាមឲ្យ​តម្កល់ស៊ប់ ក្នុងការផ្គងឡើង បុគ្គលមានស្មារតី រមែងញ៉ាំងសតិន្ទ្រិយឲ្យតម្កល់ស៊ប់ ក្នុងការប្រុងប្រយ័ត្ន សតិន្ទ្រិយ រមែងញ៉ាំងបុគ្គលមានស្មារតីឲ្យតម្កល់ស៊ប់ ក្នុងការប្រុងប្រយ័ត្ន បុគ្គលមានចិត្តនឹងធឹង រមែងញ៉ាំងសមាធិន្ទ្រិយ​ឲ្យតម្កល់ស៊ប់ក្នុងការមិនរាយ​មាយ សមាធិន្ទ្រិយ រមែងញ៉ាំងបុគ្គលមានចិត្តនឹងធឹងឲ្យតម្កល់ស៊ប់ ក្នុងការមិនរាយ​មាយ បុគ្គលមានបញ្ញា រមែងញ៉ាំងបញ្ញិន្ទ្រិយឲ្យតម្កល់ស៊ប់ក្នុងការឃើញ បញ្ញិន្ទ្រិយ​រមែងញ៉ាំង​បុគ្គលមានបញ្ញាឲ្យតម្កល់ស៊ប់ ក្នុងការឃើញ យោគាវចររមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់​ស៊ប់ ក្នុងនេក្ខម្មៈ ឥន្ទ្រិយ ៥ រមែងញ៉ាំងយោគាវចរឲ្យតម្កល់ស៊ប់ ក្នុងនេក្ខម្មៈ យោគាវចរ រមែង​ញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងអព្យាបាទ ឥន្ទ្រិយ ៥ រមែងញ៉ាំង​យោគាវចរឲ្យតម្កល់ស៊ប់ ក្នុងអព្យាបាទ យោគាវចរ រមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់​ស៊ប់​ ក្នុងអាលោកសញ្ញា ឥន្ទ្រិយ ៥ រមែងញ៉ាំងយោគាវចរឲ្យតម្កល់ស៊ប់ ក្នុង​អាលោកសញ្ញា យោគាវចររមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងការមិនរាយមាយ ឥន្ទ្រិយ ៥ រមែងញ៉ាំងយោគាវចរឲ្យតម្កល់ស៊ប់ ក្នុងការមិនរាយមាយ។បេ។ យោគាវចរ រមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងអរហត្តមគ្គ ឥន្ទ្រិយ ៥ រមែងញ៉ាំង យោគាវចរឲ្យតម្កល់ស៊ប់ក្នុងអរហត្តមគ្គ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយ​អត្ថ​ថាឲ្យតម្កល់ស៊ប់ យ៉ាងនេះឯង។

ឥន្ទ្រិយសមោធាន ទី៥

[១៦៧] បុថុជ្ជន កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយ​អាការ​ប៉ុន្មាន សេក្ខបុគ្គល កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយ​អាការប៉ុន្មាន បុគ្គលប្រាសចាក​រាគៈ កាលចម្រើនសមាធិ ជាអ្នកឈ្លាស ក្នុងការតម្កល់​ទុក ដោយអាការប៉ុន្មាន។ បុថុជ្ជន កាលចម្រើនសមាធិ ជាអ្នកឈ្លាស ក្នុងការតម្កល់​ទុក ដោយអាការ ៧ សេក្ខបុគ្គល កាលចម្រើនសមាធិ ជាអ្នកឈ្លាស ក្នុងការតម្កល់​ទុក ដោយអាការ ៨ បុគ្គលប្រាសចាក​រាគៈ កាលចម្រើនសមាធិ ជាអ្នកឈ្លាស ​ក្នុង ការតម្កល់ទុក ដោយអាការ ១០។

[១៦៨] បុថុជ្ជន កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយ​អាការ ៧ តើដូចម្ដេចខ្លះ។ បុថុជ្ជន ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​នូវអារម្មណ៍ ព្រោះ​អារម្មណ៍ ដែលខ្លួន​បានពិចារណាហើយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​នូវ​សមថ​និមិត្ត ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​នូវបគ្គហនិមិត្ត ១ ជាអ្នកឈ្លាសក្នុងការ​តម្កល់​ទុក​នូវសេចក្ដីមិនរាយមាយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​នូវពន្លឺ ១ ជាអ្នក​ឈ្លាស​ក្នុងការ​តម្កល់ទុក​នូវសេចក្ដីរីករាយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​នូវ​សេចក្ដី​ព្រងើយកន្តើយ ១ បុថុជ្ជន កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៧ នេះឯង។

សេក្ខបុគ្គល កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៨ តើដូចម្ដេចខ្លះ។ សេក្ខបុគ្គល ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​នូវអារម្មណ៍ ព្រោះ​​អារម្មណ៍ ដែលខ្លួន​បានពិចារណាហើយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​នូវ​សមថនិមិត្ត ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​នូវបគ្គហនិមិត្ត ១ ជាអ្នកឈ្លាស​ក្នុង​ការតម្កល់ទុក​នូវសេចក្ដីមិនរាយមាយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​នូវពន្លឺ ១ ជាអ្នកឈ្លាស​ក្នុងការតម្កល់​ទុក​នូវសេចក្ដីរីករាយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​​នូវសេចក្ដី​ព្រងើយកន្តើយ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ​នូវភាពនៃចិត្តមាន​អារម្មណ៍​តែមួយ ១ សេក្ខបុគ្គល កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៨ នេះឯង។

បុគ្គលប្រាសចាក​រាគៈ កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយ​អាការ ១០ តើដូចម្ដេចខ្លះ។ បុគ្គលប្រាសចាក​រាគៈ ជាអ្នកឈ្លាសក្នុង​ការ​តម្កល់ទុក​នូវអារម្មណ៍ ព្រោះ​អារម្មណ៍ ដែលខ្លួន​បានពិចារណាហើយ ១។បេ។ ជាអ្នក​ឈ្លាសក្នុងការតម្កល់ទុក ​នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ ជាអ្នកឈ្លាសក្នុងការ​តម្កល់ទុក​នូវញាណ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​នូវចិត្ត ១ បុគ្គលប្រាសចាក​រាគៈ កាលចម្រើនសមាធិ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ នេះឯង។

[១៦៩] បុថុជ្ជន កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយ​អាការ​ប៉ុន្មាន ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន សេក្ខបុគ្គល កាល​ចម្រើន​វិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន ជាអ្នក​មិនឈ្លាស​ក្នុងការតម្កល់​ទុក ដោយអាការប៉ុន្មាន បុគ្គលប្រាសចាក​រាគៈ កាលចម្រើន​វិបស្សនា ជាអ្នកឈ្លាស​ក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន ជាអ្នកមិនឈ្លាស​ក្នុងការតម្កល់ទុក ដោយអាការប៉ុន្មាន។ បុថុជ្ជន កាលចម្រើនវិបស្សនា ជាអ្នកឈ្លាស​ក្នុងការតម្កល់ទុក ដោយអាការ ៩ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ សេក្ខបុគ្គល កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ ជាអ្នកមិន​ឈ្លាសក្នុង​ការតម្កល់ទុក ដោយអាការ ១០ បុគ្គលប្រាសចាក​រាគៈ កាល​ចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១២ ជាអ្នកមិនឈ្លាស​ក្នុងការតម្កល់ទុក ដោយអាការ ១២។

[១៧០] បុថុជ្ជន កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយ​អាការ ៩ តើដូចម្ដេចខ្លះ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ តើដូចម្ដេច​​ខ្លះ។ បុថុជ្ជន ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាមិនទៀង ១ ជាអ្នកមិនឈ្លាស​ក្នុងការ​តម្កល់ទុក ថាទៀង ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាជាទុក្ខ ១ ជាអ្នក​មិនឈ្លាស​ក្នុងការតម្កល់ទុក ថាជាសុខ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ​ថាមិន​មែនខ្លួន​ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាខ្លួន​ ១ ជាអ្នកឈ្លាសក្នុង​ការតម្កល់​ទុក ថាអស់ទៅ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាជាដុំ (រឹងប៉ឹង) ១ ជាអ្នក​ឈ្លាសក្នុងការតម្កល់ទុក ថាសូន្យ ១ ជាអ្នកមិនឈ្លាស ក្នុងការតម្កល់ទុក ថាប្រមូល​មក ១ ជាអ្នកឈ្លាស​ក្នុងការតម្កល់​ទុក ថាប្រែប្រួល ១ ជាអ្នកមិនឈ្លាសក្នុង​ការតម្កល់ទុក ថាទៀង ១ ជាអ្នកឈ្លាស​ក្នុងការតម្កល់ទុក ថាមិនមាននិមិត្ត ១ ជា​អ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាមាននិមិត្ត ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​ថាមិនមានទីតម្កល់ ១ ជាអ្នកមិន​ឈ្លាសក្នុង​ការតម្កល់ទុក ថាមានទីតម្កល់ ១ ជាអ្នក​ឈ្លាស​ក្នុងការតម្កល់ទុក ថាសូន្យ ១ ជាអ្នកមិន​ឈ្លាសក្នុងការតម្កល់ទុក ថាប្រកាន់​ស្អិត ១ បុថុជ្ជន កាលចម្រើនវិបស្សនា ជាអ្នកឈ្លាស​ក្នុងការតម្កល់ទុក ដោយអាការ ៩ នេះឯង ជាអ្នកមិនឈ្លាស​ក្នុងការ​តម្កល់ទុក ដោយអាការ ៩ នេះឯង។

សេក្ខបុគ្គល កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ តើដូចម្ដេចខ្លះ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ តើដូចម្ដេច​ខ្លះ។ សេក្ខបុគ្គល កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាមិនទៀង ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាទៀង ១។បេ។ ជាអ្នកឈ្លាសក្នុង​ការ​តម្កល់​ទុក ថាសូន្យ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាប្រកាន់ស្អិត ១ ជាអ្នកឈ្លាស ក្នុងការ​តម្កល់ទុក​នូវញាណ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក​នូវអញ្ញាណ ១ សេក្ខបុគ្គល កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ នេះឯង ជាអ្នក​មិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ នេះឯង។

បុគ្គលប្រាសចាក​រាគៈ កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១២ តើដូចម្ដេចខ្លះ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១២ តើដូចម្ដេចខ្លះ។ បុគ្គលប្រាសចាក​រាគៈ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាមិនទៀង ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាទៀង ១។បេ។ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក​នូវញាណ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក​នូវអញ្ញាណ ១ ជាអ្នកឈ្លាសក្នុង ការតម្កល់ទុក ​នូវការប្រាសចាក​សំយោជនៈ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ​នូវ​សំយោជនៈ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ​នូវនិរោធ ១ ជាអ្នកមិនឈ្លាសក្នុងការ តម្កល់ទុក ​នូវសង្ខារ ១ បុគ្គលប្រាសចាក​រាគៈ កាលចម្រើនវិបស្សនា ជាអ្នកឈ្លាស ក្នុងការតម្កល់ទុក ដោយអាការ ១២ នេះឯង ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១២ នេះឯង បុគ្គលប្រាសចាក​រាគៈ រមែងប្រជុំ​នូវឥន្ទ្រិយទាំងឡាយ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក​នូវអារម្មណ៍ ព្រោះ​អារម្មណ៍ទាំង​នោះ ខ្លួន​បានពិចារណាហើយ ទាំងដឹងច្បាស់​នូវគោចរផង ចាក់ធ្លុះ​នូវអត្ថនៃការស្ងប់​ផង។បេ។ រមែងប្រជុំ​នូវធម៌ទាំងឡាយ ទាំងដឹងច្បាស់​នូវគោចរផង ចាក់ធ្លុះ​នូវអត្ថ​នៃការស្ងប់ផង។

[១៧១] សំនួរត្រង់ពាក្យថា ប្រជុំ​នូវឥន្ទ្រិយទាំងឡាយ តើប្រជុំ​នូវឥន្ទ្រិយទាំងឡាយ ដូចម្ដេច។ បុគ្គលប្រជុំ​នូវសទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់។បេ។ ប្រជុំ​នូវឥន្ទ្រិយ​ទាំងឡាយ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក​នូវសមថនិមិត្ត ដោយ​អំណាចនៃ​សេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ​នូវបគ្គហនិមិត្ត ដោយអំណាចនៃ​សេចក្ដី​ឈ្លាស ក្នុងការតម្កល់ទុក ​នូវសេចក្ដីមិនរាយមាយ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការ​តម្កល់ទុក ​នូវសេចក្ដីរីករាយ ដោយអំណាច​នៃសេចក្ដីឈ្លាស ក្នុងការតម្កល់​ទុក​​នូវឧបេក្ខា ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក​​នូវភាពនៃចិត្តមាន​អារម្មណ៍តែមួយ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក​​នូវញាណ ដោយ​អំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក​​នូវចិត្ត ដោយ​អំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាមិនទៀង ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក​ថាទៀង ដោយអំណាចនៃ​សេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាជាទុក្ខ ដោយអំណាច​នៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក ថាជាសុខ ដោយអំណាចនៃ​សេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាមិនមែនខ្លួន​ ដោយអំណាចនៃ​សេចក្ដីមិនឈ្លាស ក្នុងការតម្កល់​ទុក​ថាជាខ្លួន​ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់​ទុកថាអស់ទៅ ដោយអំណាច​នៃសេចក្ដី​មិនឈ្លាស ក្នុងការតម្កល់ទុក ថាជាដុំ (រឹងប៉ឹង) ដោយអំណាច​នៃសេចក្ដី​ឈ្លាស ក្នុងការតម្កល់ទុក​ ថាសូន្យ ដោយអំណាចនៃសេចក្ដីមិនឈ្លាស​ ក្នុងការតម្កល់​ទុក ​នូវការប្រមូលមក ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ​នូវសេចក្ដី​ប្រែប្រួល ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក ថាទៀង ដោយ​អំណាច​នៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាមិនមាននិមិត្ត ដោយអំណាចនៃសេចក្ដី​មិនឈ្លាស ក្នុងការតម្កល់ទុក​នូវនិមិត្ត ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការ​តម្កល់​ទុក ​នូវការមិនតម្កល់មាំ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក ​នូវការ​តម្កល់​​មាំ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ​នូវការសូន្យ ដោយ​អំណាច​នៃសេចក្ដី​មិនឈ្លាស ក្នុងការតម្កល់ទុក ​នូវការប្រកាន់ស្អិត ដោយអំណាចនៃ​សេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ​នូវញាណ ដោយអំណាចនៃសេចក្ដីមិនឈ្លាស​ក្នុងការតម្កល់ទុក ​នូវអញ្ញាណ ដោយអំណាចនៃសេចក្ដីឈ្លាស​ ក្នុងការតម្កល់ទុក​​នូវការប្រាសចាក​សំយោជនៈ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក ​នូវ​សំយោជនៈ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក​នូវនិរោធ បុគ្គល​រមែងប្រមូលមក ​នូវឥន្ទ្រិយទាំងឡាយ ទាំងដឹងច្បាស់​នូវគោចរផង ចាក់ធ្លុះ​នូវអត្ថនៃការ​ស្ងប់ផង។

[១៧២] បញ្ញា​គឺភាពស្ទាត់ របស់​ឥន្ទ្រិយ ៣ ដោយអាការ ៦៤ ឈ្មោះថា អាសវក្ខយញ្ញាណ ឥន្ទ្រិយទាំង ៣ តើដូចម្ដេចខ្លះ អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ១ អញ្ញិន្ទ្រិយ ១ អញ្ញាតាវិន្ទ្រិយ ១។

អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ដល់​នូវឋានប៉ុន្មាន អញ្ញិន្ទ្រិយ ដល់​នូវឋានប៉ុន្មាន អញ្ញាតាវិន្ទ្រិយ ដល់​នូវឋានប៉ុន្មាន។ អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ដល់​នូវឋាន ១ ​គឺសោតាបត្តិមគ្គ អញ្ញិន្ទ្រិយ ដល់​នូវឋាន ៦ ​គឺសោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អញ្ញាតាវិន្ទ្រិយ ដល់​នូវឋាន ១ ​គឺអរហត្តផល។

[១៧៣] ក្នុងខណៈនៃសោតាបត្តិមគ្គ អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ មានសទ្ធិន្ទ្រិយ ដែលមានការជឿស៊ប់ជាបរិវារ មានវីរិយិន្ទ្រិយ ដែលមានការផ្គងឡើងជាបរិវារ មាន សតិន្ទ្រិយ ដែលមានការប្រុងប្រយ័ត្នជាបរិវារ មានសមាធិន្ទ្រិយ ដែលមានការមិន​រាយមាយ​ជាបរិវារ មានបញ្ញិន្ទ្រិយ ដែលមានការឃើញជាបរិវារ មានមនិន្ទ្រិយ ដែល​មានការដឹងច្បាស់ជាបរិវារ មានសោមនស្សិន្ទ្រិយ​ ដែលមានការរីករាយជាបរិវារ មាន​ជីវិតិន្ទ្រិយ ដែលមានតំណនៃការប្រព្រឹត្តទៅជាអធិបតីជាបរិវារ ធម៌ទាំងឡាយ ដែល​កើតហើយក្នុងខណៈនៃសោតាបត្តិមគ្គ វៀរលែងតែចិត្តសមុដ្ឋានរូបចេញ សុទ្ធតែជា កុសល​ទាំងអស់ សុទ្ធតែមិនមានអាសវៈទាំងអស់ សុទ្ធតែជានិយ្យានិកធម៌ទាំងអស់ សុទ្ធតែ​ជាធម៌ដល់​នូវការមិនសន្សំ​នូវវដ្ដៈទាំងអស់ សុទ្ធតែជាលោកុត្តរៈទាំងអស់ សុទ្ធតែ​ជាធម៌​មានព្រះនិព្វានជាអារម្មណ៍ទាំងអស់ ក្នុងខណៈនៃសោតាបត្តិមគ្គ អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ មានឥន្ទ្រិយទាំង ៨ នេះជាសហជាតបរិវារ ជាអញ្ញមញ្ញបរិវារ ជា​និស្សយបរិវារ ជាសម្បយុត្តបរិវារ ជាគុណជាតទៅជាមួយគ្នា កើតជាមួយគ្នា លាយ​ឡំជា​មួយគ្នា ប្រកបជាមួយគ្នា ធម៌ទាំងនោះឯង ជាអាការផង ជាបរិវារផង របស់​អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ​នោះ។ ក្នុងខណៈ​នៃ​សោតាបត្តិមគ្គ។បេ។

ក្នុងខណៈនៃអរហត្តផល អញ្ញាតាវិន្ទ្រិយ មានសទ្ធិន្ទ្រិយ ដែលមានការ​ជឿស៊ប់ ជាបរិវារ។បេ។ មានជីវិតិន្ទ្រិយ ដែលមានតំណនៃការ​ប្រព្រឹត្តទៅជា​អធិបតីជាបរិវារ។ ធម៌ទាំងឡាយ ដែលកើតហើយ ក្នុងខណៈនៃអរហត្តផល សុទ្ធតែជាអព្យាក្រឹតទាំងអស់ វៀរលែងតែ​ចិត្តសមុដ្ឋានរូបចេញ សុទ្ធតែមិនមានអាសវៈទាំងអស់ សុទ្ធតែជាលោកុត្តរៈ ទាំងអស់ សុទ្ធតែជាធម៌​មានព្រះនិព្វាន ជាអារម្មណ៍ទាំងអស់។ ក្នុងខណៈ​នៃអរហត្តផល អញ្ញាតាវិន្ទ្រិយ មានឥន្ទ្រិយទាំង ៨ នេះជាសហជាតបរិវារ។បេ។ ធម៌ទាំងនោះឯង ជា​អាការផង ជាបរិវារផង របស់​អញ្ញាតាវិន្ទ្រិយនោះ ឥន្ទ្រិយប្រាំបី ៗ ដងនេះ ដូចសេចក្ដី​ដែលអធិប្បាយ​មកនេះ ត្រូវជា ៦៤។

[១៧៤] សំនួរត្រង់ពាក្យថា អាសវៈទាំងឡាយ តើអាសវៈទាំងឡាយនោះ ដូចម្ដេច​ខ្លះ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។

អាសវៈទាំងឡាយនុ៎ះ​ រមែងអស់ ក្នុងធម៌ដូចម្ដេច។ ទិដ្ឋាសវៈ រមែងអស់ ឥតមាន​សេសសល់ កាមាសវៈ នាំសត្វទៅកាន់អបាយ រមែងអស់ ភវាសវៈ នាំសត្វទៅកាន់​អបាយ រមែងអស់ អវិជ្ជាសវៈ នាំសត្វទៅកាន់អបាយ រមែងអស់ ដោយសោតាបត្តិមគ្គ អាសវៈទាំងឡាយនុ៎ះ​ រមែងអស់ ក្នុងធម៌នុ៎ះ​ឯង។ កាមាសវៈ ដ៏​គ្រោតគ្រាត រមែងអស់ ភវាសវៈ ដែលតាំងនៅក្នុងទីមួយជាមួយនឹងកាមាសវៈនោះ រមែងអស់ អវិជ្ជាសវៈ​ដែលតាំងនៅក្នុងទីមួយជាមួយនឹងភវាសវៈនោះ រមែងអស់ ដោយសកទាគាមិមគ្គ អាសវៈទាំងឡាយនុ៎ះ​ រមែងអស់ ក្នុងធម៌នុ៎ះ​ឯង។ កាមាសវៈ រមែងអស់ ឥតមាន​សេស​សល់ ភវាសវៈ ដែលតាំងនៅក្នុងទីមួយជាមួយនឹងកាមាសវៈនោះ រមែងអស់ អវិជ្ជាសវៈ​ ដែលតាំងនៅក្នុងទីមួយជាមួយគ្នានឹងភវាសវៈនោះ រមែងអស់ ដោយ​អនាគាមិមគ្គ អាសវៈទាំងឡាយនុ៎ះ​ រមែងអស់ ក្នុងធម៌នុ៎ះ​ឯង។ ភវាសវៈ រមែងអស់ ឥតមានសេសសល់ អវិជ្ជាសវៈ រមែងអស់ ឥតមានសេសសល់ ដោយអរហត្តមគ្គ អាសវៈទាំងឡាយនុ៎ះ​ រមែងអស់ ក្នុងធម៌នុ៎ះ​ឯង។

ធម្មជាតតិចតួចក្នុងលោកនេះ ដែលព្រះតថាគតនោះ មិនបាន​ឃើញហើយ មិន​ដឹងហើយ មិនគប្បីដឹង មិនមានឡើយ ធម្មជាត​ណា ដែលព្រះតថាគត​គប្បីដឹង ព្រះតថាគត​បានដឹង​ធម្មជាត​នោះទាំងអស់​ហើយ ហេតុនោះ ទើប​ព្រះតថាគតឈ្មោះថា សមន្តចក្ខុ។

សំនួរត្រង់ពាក្យថា សមន្តចក្ខុ តើសមន្តចក្ខុ ដោយអត្ថថា ដូចម្ដេច។ ពុទ្ធញ្ញាណ ១៤ ​គឺសេចក្ដីដឹងក្នុងទុក្ខ ឈ្មោះថាពុទ្ធញ្ញាណ ១ សេចក្ដីដឹងក្នុងទុក្ខសមុទ័យ ឈ្មោះថា​ពុទ្ធញ្ញាណ ១។បេ។ សេចក្ដីដឹងសព្វឥតចន្លោះ ឈ្មោះថាពុទ្ធញ្ញាណ ១ សេចក្ដីដឹងឥត​មាន​អ្វីរារាំង ឈ្មោះថាពុទ្ធញ្ញាណ ១ នេះ ពុទ្ធញ្ញាណ ១៤ បណ្ដាពុទ្ធញ្ញាណ ១៤ នេះ ញាណ ៨ ទួទៅដល់សាវ័ក ញាណ ៦ មិនទួទៅដល់សាវ័កទាំងឡាយទេ។

[១៧៥] ទុក្ខសច្ច មានអត្ថថាលំបាកទាំងប៉ុន្មាន ព្រះតថាគតដឹងហើយ ទុក្ខសច្ច មានអត្ថថាលំបាក ព្រះតថាគតមិនបានដឹងហើយ មិនមានឡើយ ហេតុនោះ ព្រះតថាគត ឈ្មោះថាសមន្តចក្ខុ ធម្មជាតណាជាសមន្តចក្ខុ ធម្មជាតនោះក៏​គឺបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង សតិន្ទ្រិយ ដោយអត្ថថា​ប្រុង​ប្រយ័ត្ន សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ (មានឡើង) ដោយអំណាចនៃ​បញ្ញិន្ទ្រិយ ទុក្ខសច្ច មានអត្ថថាលំបាកទាំងប៉ុន្មាន ព្រះតថាគត​ឃើញហើយ ជា្របហើយ ធើ្វឲ្យជាក់ច្បាស់ហើយ ប៉ះពាល់ហើយដោយប្រាជ្ញា ទុក្ខសច្ច មានអត្ថថា​លំបាក ព្រះតថាគតមិនបានប៉ះពាល់ហើយ ដោយប្រាជ្ញាមិនមានឡើយ ហេតុនោះ ព្រះតថាគត ឈ្មោះថា​សមន្តចក្ខុ ធម្មជាតណា​ជាសមន្តចក្ខុ ធម្មជាតនោះក៏​គឺបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ ដោយអត្ថថា​ជឿស៊ប់ វីរិយិន្ទ្រិយ ដោយអត្ថថា​ផ្គងឡើង សតិន្ទ្រិយ ដោយអត្ថថា​ប្រុង​ប្រយ័ត្ន សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ (មានឡើង) ដោយ​អំណាចនៃ​បញ្ញិន្ទ្រិយ សមុទយសច្ច មានអត្ថថាកើតឡើង ទាំងប៉ុន្មាន។បេ។ និរោធសច្ច មាន​អត្ថថា​រលត់ទាំងប៉ុន្មាន មគ្គសច្ចៈ មានអត្ថថាជាផ្លូវទាំងប៉ុន្មាន អត្ថប្បដិសម្ភិទា មានអត្ថថា​បែកធ្លាយ​នូវអត្ថទាំងប៉ុន្មាន។បេ។ ធម្មប្បដិសម្ភិទា មានអត្ថថាបែកធ្លាយ​នូវ​ធម៌​ទាំង​ប៉ុន្មាន និរុត្តិប្បដិសម្ភិទា មានអត្ថថា​បែកធ្លាយ និរុត្តិទាំងប៉ុន្មាន បដិភាណប្បដិសម្ភិទា មានអត្ថថាបែកធ្លាយ បដិភាណទាំងប៉ុន្មាន ឥន្ទ្រិយ​បរោបរិយត្តញ្ញាណ ទាំងប៉ុន្មាន សត្តាសនុសយញ្ញាណ ទាំងប៉ុន្មាន យមកប្បាដិហិរញ្ញាណ​ទាំងប៉ុន្មាន មហាករុណាសមាបត្តិញ្ញាណ ទាំងប៉ុន្មាន។បេ។ ធម្មជាត​ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែលពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព​ និងមនុស្សដ៏​សេស ឃើញ ឮ ហិត ដឹងច្បាស់ សម្រេច ស្វែងរក ត្រាច់ទៅតាមហើយ ដោយចិត្ត ព្រះតថាគតទ្រង់ដឹង ឃើញ ជ្រាបច្បាស់ ធ្វើឲ្យជាក់ច្បាស់ ប៉ះពាល់ហើយ​ដោយប្រាជ្ញា ព្រះតថាគត​មិនប៉ះពាល់​ហើយ ដោយប្រាជ្ញា មិនមានទេ ហេតុនោះ ព្រះតថាគត ឈ្មោះថាសមន្តចក្ខុ ធម្មជាតណា​ជាសមន្តចក្ខុ ធម្មជាតនោះ ក៏​គឺបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ វីរិយិន្ទ្រិយ ដោយអត្ថថា​ផ្គងឡើង សតិន្ទ្រិយ ដោយអត្ថ​ថាប្រុងប្រយ័ត្ន សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ (មានឡើង) ដោយអំណាចនៃ​បញ្ញិន្ទ្រិយ បុគ្គលកាលជឿ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាជឿ កាលជឿ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាជឿ កាលជឿ ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាជឿ កាលជឿ ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះ​ថាជឿ កាលផ្គងឡើង ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថា​តម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់​ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាជឿ កាលជឿ ឈ្មោះថា​ផ្គងឡើង កាលប្រុងប្រយ័ត្ន ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុង​ប្រយ័ត្ន ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថា​ប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាជឿ កាលជឿ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុង​ប្រយ័ត្ន ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាប្រុងប្រយ័ត្ន កាលតម្កល់មាំ ឈ្មោះ​ថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាជឿ កាល​ជឿ ឈ្មោះថា​តម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថា​តម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថា​តម្កល់មាំ កាលដឹង​ច្បាស់ ឈ្មោះថាជឿ កាលជឿ ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថា​ផ្គងឡើង កាលផ្គងឡើង ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថា​ប្រុង​ប្រយ័ត្ន កាល​ប្រុងប្រយ័ត្ន ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថាតម្កល់មាំ កាល​តម្កល់មាំ ឈ្មោះថាដឹងច្បាស់ ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះ​ជឿ ធម្មជាតដែល​បុគ្គលជឿហើយ ព្រោះ​ផ្គងឡើង ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះ​ជឿ ធម្មជាត​ដែលបុគ្គលជឿហើយ ព្រោះ​ប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះ​ជឿ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះ​តម្កល់មាំ ធម្មជាតដែលបុគ្គលដឹងច្បាស់ហើយ ព្រោះ​​ជឿ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះ​ដឹងច្បាស់ ចិត្តដែលបុគ្គលប្រុងប្រយ័ត្ន​ហើយ ព្រោះ​ផ្គងឡើង ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះ​ប្រុងប្រយ័ត្ន ចិត្តដែល​បុគ្គល​តម្កល់មាំហើយ ព្រោះ​ផ្គងឡើង ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះ​តម្កល់មាំ ធម្មជាត​ដែលបុគ្គលដឹងច្បាស់ហើយ ព្រោះ​ផ្គងឡើង ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះ​ដឹងច្បាស់ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះ​ផ្គងឡើង ចិត្តដែលបុគ្គលផ្គង​ឡើង​ហើយ ព្រោះ​ជឿ ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះ​ប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលប្រុង​ប្រយ័ត្ន​ហើយ ព្រោះ​តម្កល់មាំ ធម្មជាតដែលបុគ្គលដឹងច្បាស់ហើយ ព្រោះ​ប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះ​ដឹងច្បាស់ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះ​​ប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះ​ជឿ ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះ​ប្រុងប្រយ័ត្ន ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះ​ផ្គងឡើង ធម្មជាតដែល​បុគ្គលដឹងច្បាស់ហើយ ព្រោះ​តម្កល់មាំ ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះ​ដឹងច្បាស់ ធម្មជាតដែលបុគ្គលជឿហើយ ព្រោះ​តម្កល់មាំ ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះ​​ជឿ ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះ​តម្កល់មាំ ចិត្តដែលបុគ្គលតម្កល់មាំហើយ ព្រោះ​ផ្គងឡើង ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះ​តម្កល់មាំ ចិត្តដែលបុគ្គល​តម្កល់​មាំហើយ ព្រោះ​ប្រុងប្រយ័ត្ន ធម្មជាតដែលបុគ្គលជឿហើយ ព្រោះ​ដឹងច្បាស់ ធម្មជាត​ដែលបុគ្គលដឹងច្បាស់ហើយ ព្រោះ​ជឿ ចិត្តដែលបុគ្គលផ្គងឡើងហើយ ព្រោះ​ដឹងច្បាស់ ធម្មជាតដែលបុគ្គល​ដឹងច្បាស់ហើយ ព្រោះ​ផ្គងឡើង ចិត្តដែលបុគ្គលប្រុងប្រយ័ត្នហើយ ព្រោះ​ដឹងច្បាស់ ធម្មជាតដែល​បុគ្គលដឹងច្បាស់ហើយ ព្រោះ​ប្រុងប្រយ័ត្ន ចិត្តដែលបុគ្គល​តម្កល់មាំហើយ ព្រោះ​ដឹងច្បាស់ ធម្មជាតដែលបុគ្គលដឹងច្បាស់ហើយ ព្រោះ​តម្កល់មាំ ធម្មជាតណា ដែលជាពុទ្ធចក្ខុ ធម្មជាតនោះ ក៏​គឺពុទ្ធញ្ញាណ ធម្មជាតណា ​ដែលជា​ពុទ្ធញ្ញាណ ធម្មជាតនោះ ​គឺពុទ្ធចក្ខុ ព្រះតថាគតទ្រង់ឃើញ ដោយចក្ខុណា ​នូវសត្វ​ទាំងឡាយ ដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្ទ្រិយក្លៀវក្លា មានឥន្ទ្រិយទន់ មានអាការល្អ មានអាការមិនល្អ គួរឲ្យត្រាស់ដឹងបានដោយងាយ គួរឲ្យត្រាស់ដឹងបានដោយក្រ ពួកខ្លះ ឃើញភ័យ ចំពោះទោសក្នុងបរលោក ពួកខ្លះ មិនឃើញ​​ភ័យ ចំពោះទោសក្នុងបរលោក (ចក្ខុនោះ ក៏​គឺពុទ្ធញ្ញាណ)។

[១៧៦] ពាក្យថា មានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក ​គឺបុគ្គលមានសទ្ធា ឈ្មោះថាមានធូលីតិចក្នុងភ្នែក បុគ្គលមិនមានសទ្ធា ឈ្មោះថាមានធូលីច្រើនក្នុងភ្នែក បុគ្គលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាមានធូលីតិចក្នុងភ្នែក បុគ្គលខ្ជិលច្រអូស ឈ្មោះថាមានធូលីច្រើនក្នុងភ្នែក បុគ្គលមានស្មារតីតម្កល់មាំ ឈ្មោះថាមានធូលីតិចក្នុង​ភ្នែក បុគ្គលមានស្មារតីភ្លេចភ្លាំង ឈ្មោះថាមានធូលីច្រើនក្នុងភ្នែក បុគ្គលមានចិត្ត​តម្កល់​ខ្ជាប់ ឈ្មោះថាមានធូលីតិចក្នុងភ្នែក បុគ្គលមានចិត្តមិនតម្កល់ខ្ជាប់ ឈ្មោះថាមានធូលី​ច្រើនក្នុងភ្នែក បុគ្គលមានប្រាជ្ញា ឈ្មោះថាមានធូលីតិចក្នុងភ្នែក បុគ្គលឥតប្រាជ្ញា ឈ្មោះ​ថាមានធូលីច្រើនក្នុងភ្នែក។

ពាក្យថា មានឥន្ទ្រិយក្លៀវក្លា មានឥន្ទ្រិយទន់ ​គឺបុគ្គលមានសទ្ធា ឈ្មោះថា​មាន​ឥន្ទ្រិយក្លៀវក្លា បុគ្គលមិនមានសទ្ធា ឈ្មោះថាមានឥន្ទ្រិយទន់។បេ។ បុគ្គលមានប្រាជ្ញា ឈ្មោះថាមាន​ឥន្ទ្រិយក្លៀវក្លា បុគ្គលឥតប្រាជ្ញា ឈ្មោះថាមានឥន្ទ្រិយទន់។

ពាក្យថា មានអាការល្អ មានអាការមិនល្អ ​គឺបុគ្គលមានសទ្ធា ឈ្មោះថាមានអាការ​ល្អ។បេ។ បុគ្គលមានប្រាជ្ញា ឈ្មោះថាមានអាការល្អ បុគ្គលឥតប្រាជ្ញា ឈ្មោះថា​មាន​អាការមិនល្អ។

ពាក្យថា គួរឲ្យត្រាស់ដឹងបានដោយងាយ គួរឲ្យត្រាស់ដឹងបានដោយក្រ ​គឺបុគ្គល​មានសទ្ធា ឈ្មោះថាគួរឲ្យ​ត្រាស់ដឹងបាន​ដោយងាយ បុគ្គលមិនមានសទ្ធា ឈ្មោះថា ឲ្យត្រាស់ដឹង​បានដោយក្រ។បេ។ បុគ្គលមានប្រាជ្ញា ឈ្មោះថាគួរ​ឲ្យត្រាស់ដឹងបាន ដោយ​ងាយ បុគ្គលឥតប្រាជ្ញា ឈ្មោះថាគួរឲ្យត្រាស់ដឹងបានដោយក្រ។

ពាក្យថា ពួកខ្លះឃើញភ័យ ចំពោះទោសក្នុងបរលោក ពួកខ្លះមិនឃើញភ័យ ចំពោះ​ទោសក្នុង​បរលោក ​គឺបុគ្គលមានសទ្ធា ឈ្មោះថាឃើញភ័យ ចំពោះទោស​ក្នុង​បរលោក បុគ្គលមិនមានសទ្ធា ឈ្មោះថាមិនឃើញភ័យ ចំពោះទោសក្នុងបរលោក បុគ្គលមាន​ព្យាយាមប្រារព្ធហើយ ឈ្មោះថាឃើញភ័យ ចំពោះទោសក្នុងបរលោក បុគ្គលខ្ជិល​ច្រអូស ឈ្មោះថាមិនឃើញភ័យ ចំពោះទោសក្នុងបរលោក។បេ។ បុគ្គលមាន​ប្រាជ្ញា ឈ្មោះថាឃើញភ័យ ចំពោះទោសក្នុងបរលោក បុគ្គលឥតប្រាជ្ញា ឈ្មោះថា មិនឃើញ​ភ័យ​ ចំពោះទោសក្នុងបរលោក។

ពាក្យថា លោក បានដល់ខន្ធលោក ធាតុលោក អាយតនលោក វិបត្តិភវលោក វិបត្តិសម្ភវលោក សម្បត្តិភវលោក សម្បត្តិសម្ភវលោក។ លោក ១ ​គឺសត្វទាំងអស់ ដែលតាំងនៅបានដោយសារអាហារ។ លោក ២ ​គឺនាម ១ រូប ១។ លោក ៣ ​គឺវេទនា ៣។ លោក ៤ ​គឺអាហារ ៤។ លោក ៥ ​គឺឧបាទានក្ខន្ធទាំង ៥។ លោក ៦ ​គឺអាយតនៈ​ខាងក្នុងទាំង ៦។ លោក ៧ ​គឺវិញ្ញាណដ្ឋិតិ ៧។ លោក ៨ ​គឺលោកធម៌ ៨។ លោក ៩ ​គឺសត្តាវាសៈ ៩។ លោក ១០ ​គឺអាយតនៈ ១០។ លោក ១២ ​គឺអាយតនៈ ១២។ លោក ១៨ ​គឺធាតុ ១៨។

ពាក្យថា ទោស ​គឺកិលេសទាំងអស់ ឈ្មោះថាទោស (ទោសដែលបុគ្គលគួរវៀរ) ទុច្ចរិតទាំងអស់ ឈ្មោះថាទោស អភិសង្ខារទាំងអស់ ឈ្មោះថាទោស ភវគាមិកម្ម (កម្មដែលនាំសត្វកាន់ភព) ទាំងអស់ ឈ្មោះថាទោស ព្រោះ​ហេតុនោះ សេចក្ដីសម្គាល់ ក្នុងលោកនេះ និងក្នុងទោសនេះ ថាជាភ័យ យ៉ាងខ្លាំងក្លា រមែងតាំងឡើងប្រាកដ ដូចជា​ពេជ្ឈឃាត ដែលយារដាវឡើង (ប្រុងប្រហារ) ព្រះតថាគតទ្រង់ជ្រាប ឃើញ ត្រាស់ដឹង ចាក់ធ្លុះ​នូវឥន្ទ្រិយ ៥ នេះ ដោយអាការ ៥០ នេះឯង។

ចប់ តតិយភាណវរៈ។

ចប់ ឥន្ទ្រិយកថា។

មហាវគ្គ វិមោក្ខកថា (ទី៥)

បរិបុណ្ណនិទាន

ឧទ្ទេស ទី១

[១៧៧] ម្នាលភិក្ខុទាំងឡាយ វិមោក្ខនេះ មាន ៣ យ៉ាង វិមោក្ខ ៣ យ៉ាង តើដូចម្ដេច ​គឺសុញ្ញតវិមោក្ខ ១ អនិមិត្តវិមោក្ខ ១ អប្បណិហិតវិមោក្ខ ១ ម្នាលភិក្ខុទាំងឡាយ នេះ​វិមោក្ខ ៣ យ៉ាង។

ម៉្យាងទៀត វិមោក្ខ មាន ៦៨ [តាមចំនួនសំខ្យាថា ៦៨ តែរាប់ទៅឃើញលើសកំណត់ចំនួន ៧ មិនដឹងថាហេតុអ្វី។] យ៉ាង ​គឺសុញ្ញតវិមោក្ខ ១ អនិមិត្តវិមោក្ខ ១ អប្បណិហិតវិមោក្ខ ១ អជ្ឈត្តវុដ្ឋានវិមោក្ខ ១ ពហិទ្ធាវុដ្ឋានវិមោក្ខ ១ ទុភតោវុដ្ឋានវិមោក្ខ ១ អជ្ឈត្តវុដ្ឋានវិមោក្ខ ៤ ពហិទ្ធាវុដ្ឋានវិមោក្ខ ៤ ទុភតោវុដ្ឋានវិមោក្ខ ៤ អជ្ឈត្តវុដ្ឋានានុលោមវិមោក្ខ ៤ ពហិទ្ធាវុដ្ឋានានុលោមវិមោក្ខ ៤ ទុភតោវុដ្ឋានានុលោមវិមោក្ខ ៤ អជ្ឈត្តវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ ពហិទ្ធាវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ ទុភតោវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ រូបី រូបានិ បស្សតីតិ វិមោក្ខ (បុគ្គលមានរូប ឃើញរូប ហៅថា វិមោក្ខ) ១ អជ្ឈត្តំ អរូបសញ្ញី ពហិទ្ធារូបានិ បស្សតីតិ វិមោក្ខ (បុគ្គលមានសេចក្ដីសម្គាល់ ក្នុងអរូបខាងក្នុង ឃើញរូបខាងក្រៅ ហៅថាវិមោក្ខ) ១ សុភន្តេវ អធិមុត្តោ ហោតីតិ វិមោក្ខ (បុគ្គលមានចិត្តចុះស៊ប់ក្នុងទីបំផុតនៃអារម្មណ៍ដ៏​ល្អ ហៅថាវិមោក្ខ) ១ អាកាសានញ្ចាយតនសមាបត្តិវិមោក្ខ ១ វិញ្ញាណញ្ចាយតនសមាបត្តិវិមោក្ខ ១ អាកិញ្ចញ្ញាយតនសមាបត្តិវិមោក្ខ ១ នេវសញ្ញានាសញ្ញាយតនសមាបត្តិវិមោក្ខ ១ សញ្ញាវេទយិតនិរោធសមាបត្តិវិមោក្ខ ១ សមយវិមោក្ខ ១ អសមយវិមោក្ខ ១ សាមយិកវិមោក្ខ ១ អសាមយិកវិមោក្ខ ១ កុប្បវិមោក្ខ ១ អកុប្បវិមោក្ខ ១ លោកិយវិមោក្ខ ១ លោកុត្តរវិមោក្ខ ១ សាសវវិមោក្ខ ១ អនាសវវិមោក្ខ ១ សាមិសវិមោក្ខ ១ និរាមិសវិមោក្ខ ១ និរាមិសតរវិមោក្ខ ១ បណិហិតវិមោក្ខ ១ អប្បណិហិតវិមោក្ខ ១ បណិហិតប្បដិប្បស្សទ្ធិវិមោក្ខ ១ សញ្ញុត្តវិមោក្ខ ១ វិសញ្ញុត្តវិមោក្ខ ១ ឯកត្តវិមោក្ខ ១ នានត្តវិមោក្ខ ១ សញ្ញាវិមោក្ខ ១ ញាណវិមោក្ខ ១ សីតិសិយាវិមោក្ខ ១ ឈានវិមោក្ខ ១ អនុបាទាចិត្តវិមោក្ខ ១។

និទ្ទេស ទី២

[១៧៨] សុញ្ញតវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ទៅនៅក្នុងព្រៃក្ដី ទៅនៅ ក្រោមម្លប់ឈើក្ដី ទៅនៅក្នុងផ្ទះស្ងាត់ក្ដី រមែងពិចារណាដូច្នេះថា នេះជារបស់​សូន្យចាក​ ខ្លួន​ ឬចាក​បរិក្ខារជារបស់​នៃខ្លួន​ ភិក្ខុនោះមិនធ្វើ​នូវសេចក្ដីប្រកាន់មាំក្នុងខ្លួន​ ឬក្នុង បរិក្ខារជារបស់​នៃខ្លួន​នោះទេ ហេតុនោះ ទើបឈ្មោះថា សុញ្ញតវិមោក្ខ នេះ សុញ្ញតវិមោក្ខ។

អនិមិត្តវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ទៅនៅក្នុងព្រៃក្ដី ទៅនៅក្រោម ម្លប់ឈើក្ដី ទៅនៅក្នុងផ្ទះស្ងាត់ក្ដី រមែងពិចារណាដូច្នេះថា នេះជារបស់​សូន្យចាក​ខ្លួន​ ឬចាក​បរិក្ខារជារបស់​នៃខ្លួន​ ភិក្ខុនោះមិនធ្វើ​នូវនិមិត្តក្នុងខ្លួន​ ឬក្នុងបរិក្ខារជារបស់​​នៃ​ខ្លួន​នោះទេ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ នេះ អនិមិត្តវិមោក្ខ។

អប្បណិហិតវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ទៅនៅក្នុងព្រៃក្ដី ទៅនៅ​ក្រោមម្លប់ឈើក្ដី ទៅនៅក្នុងផ្ទះស្ងាត់ក្ដី រមែងពិចារណាដូច្នេះថា នេះជារបស់​សូន្យចាក​​ខ្លួន​ ឬចាក​បរិក្ខារជារបស់​នៃខ្លួន​ ភិក្ខុនោះ មិនធ្វើ​នូវសេចក្ដីប្រាថ្នាក្នុងខ្លួន​ ឬក្នុងបរិក្ខារ​ជារបស់​នៃខ្លួន​នោះទេ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ នេះ អប្បណិហិតវិមោក្ខ។

អជ្ឈត្តវុដ្ឋានវិមោក្ខ តើដូចម្ដេច។ ឈានទាំង ៤ នេះ អជ្ឈត្តវុដ្ឋានវិមោក្ខ។

ពហិទ្ធាវុដ្ឋានវិមោក្ខ តើដូចម្ដេច។ អរូបសមាបត្តិទាំង ៤ នេះ ពហិទ្ធាវុដ្ឋានវិមោក្ខ។

ទុភតោវុដ្ឋានវិមោក្ខ តើដូចម្ដេច។ អរិយមគ្គទាំង ៤ នេះ ទុភតោវុដ្ឋានវិមោក្ខ។

[១៧៩] អជ្ឈត្តវុដ្ឋានវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ បឋមជ្ឈានចេញចាក​នីវរណៈ ទាំងឡាយ ១ ទុតិយជ្ឈានចេញចាក​វិតក្កៈ និងវិចារៈទាំងឡាយ ១ តតិយជ្ឈានចេញចាក​​បីតិ ១ ចតុត្ថជ្ឈានចេញចាក​សុខៈ និងទុក្ខទាំងឡាយ ១ នេះ អជ្ឈត្តវុដ្ឋានវិមោក្ខ ៤។

ពហិទ្ធាវុដ្ឋានវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ អាកាសានញ្ចាយតនសមាបត្តិ ​ចេញ​ចាក​រូបសញ្ញា បដិឃសញ្ញា  និងនានត្តសញ្ញា ១ វិញ្ញាណញ្ចាយតនសមាបត្តិ ចេញចាក​ អាកាសានញ្ចាយតនសញ្ញា ១ អាកិញ្ចញ្ញាយតនសមាបត្តិ ចេញចាក​វិញ្ញាណញ្ចាយតន​សញ្ញា ១ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ចេញចាក​អាកិញ្ចញ្ញាយតនសញ្ញា ១ នេះ ពហិទ្ធាវុដ្ឋានវិមោក្ខ ៤។

ទុភតោវុដ្ឋានវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ សោតាបត្តិមគ្គ ចេញចាក​សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ  និងទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ចេញចាក​កិលេស​ទាំង​ឡាយ ដែលប្រព្រឹត្តទៅតាមសក្កាយទិដ្ឋិជាដើមនោះផង ចាក​ខន្ធទាំងឡាយផង ចេញ​ចាក​​និមិត្តទាំងពួងជាខាងក្រៅផង ១ សកទាគាមិមគ្គ ចេញចាក​កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏​គ្រោតគ្រាត ចាក​កាមរាគានុស័យ បដិឃានុស័យដ៏​គ្រោតគ្រាត ចេញចាក​កិលេស ដែលប្រព្រឹត្តទៅតាមកាមរាគសញ្ញោជនៈជាដើមនោះផង ចាក​ខន្ធ ទាំងឡាយផង ចេញចាក​និមិត្តទាំងពួងជាខាងក្រៅផង ១ អនាគាមិមគ្គ ចេញចាក​​កាម​រាគសញ្ញោជនៈ បដិឃសញ្ញោជនៈ ដ៏​ល្អិត ចាក​កាមរាគានុស័យ បដិឃានុស័យដ៏​ល្អិត ចេញចាក​កិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមកាមរាគសញ្ញោជនៈជាដើមនោះផង ចាក​ខន្ធទាំងឡាយផង ចេញចាក​និមិត្តទាំងពួងជាខាងក្រៅផង ១ អរហត្តមគ្គ​ ចេញចាក​​រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ចេញចាក​កិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមរូបរាគៈជាដើមនោះផង ចាក​ខន្ធទាំង​ឡាយផង ចេញចាក​និមិត្តទាំងពួងជាខាងក្រៅផង ១ នេះ ទុភតោវុដ្ឋានវិមោក្ខ ៤។

[១៨០] អជ្ឈត្តវុដ្ឋានានុលោមវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ វិតក្កៈ វិចារៈ បីតិ សុខៈ ចិត្តេកគ្គតា ប្រព្រឹត្តទៅដើម្បីបាន​នូវបឋមជ្ឈាន ១ វិតក្កៈ វិចារៈ បីតិ សុខៈ ចិត្តេកគ្គតា ប្រព្រឹត្តទៅដើម្បីបាន​នូវទុតិយជ្ឈាន ១ ដើម្បីបាន​នូវតតិយជ្ឈាន ១ ដើម្បីបាន​នូវ​ចតុត្ថជ្ឈាន ១ នេះ អជ្ឈត្តវុដ្ឋានានុលោមវិមោក្ខ ៤។

ពហិទ្ធាវុដ្ឋានានុលោមវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ វិតក្កៈ វិចារៈ បីតិ សុខៈ ចិត្តេកគ្គតា ប្រព្រឹត្តទៅដើម្បីបាន​នូវអាកាសានញ្ចាយតនសមាបត្តិ ១ វិតក្កៈ វិចារៈ បីតិ សុខៈ ចិត្តេកគ្គតា ប្រព្រឹត្តទៅដើម្បីបាន​នូវវិញ្ញាណញ្ចាយតនសមាបត្តិ ១ ​នូវអាកិញ្ចញ្ញាយតនសមាបត្តិ ១ ​នូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ១ នេះ ពហិទ្ធាវុដ្ឋានានុលោមវិមោក្ខ ៤។

ទុភតោវុដ្ឋានានុលោមវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ អនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ប្រព្រឹត្តទៅដើម្បីបាន​នូវសោតាបត្តិមគ្គ ១ អនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ប្រព្រឹត្តទៅដើម្បីបាន​នូវសកទាគាមិមគ្គ ១ ដើម្បីបាន​​នូវអនាគាមិមគ្គ ១ ដើម្បីបាន​នូវអរហត្តមគ្គ ១ នេះ ទុភតោវុដ្ឋានានុលោមវិមោក្ខ ៤។

[១៨១] អជ្ឈត្តវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ ការបាន​នូវ​បឋមជ្ឈាន ឬវិបាករបស់​បឋមជ្ឈាន ១ ការបាន​នូវទុតិយជ្ឈាន ឬវិបាករបស់​​ទុតិយជ្ឈាន ១ ការបាន​នូវតតិយជ្ឈាន ឬវិបាករបស់​តតិយជ្ឈាន ១ ការបាន​នូវ​ចតុត្ថជ្ឈាន ឬវិបាករបស់​ចតុត្ថជ្ឈាន ១ នេះ អជ្ឈត្តវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤។

ពហិទ្ធាវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ ការបាន​នូវអាកាសានញ្ចាយតនសមាបត្តិ ឬវិបាករបស់​អាកាសានញ្ចាយតនសមាបត្តិ ១ ការបាន​នូវវិញ្ញាណញ្ចាយតនសមាបត្តិ ឬវិបាករបស់​វិញ្ញាណញ្ចាយតនសមាបត្តិ ១ ការបាន​នូវ អាកិញ្ចញ្ញាយតនសមាបត្តិ ឬវិបាករបស់​អាកិញ្ចញ្ញាយតនសមាបត្តិ ១ ការបាន​នូវ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ឬវិបាករបស់​នេវសញ្ញានាសញ្ញាយតន​សមាបត្តិ ១ នេះ ពហិទ្ធាវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤។

ទុភតោវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ យ៉ាង តើដូចម្ដេច។ សោតាបត្តិផល របស់​ សោតាបត្តិមគ្គ ១ សកទាគាមិផល របស់​សកទាគាមិមគ្គ ១ អនាគាមិផល របស់​ អនាគាមិមគ្គ ១ អរហត្តផល របស់​អរហត្តមគ្គ ១ នេះ ទុភតោវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤។

[១៨២] រូបី រូបានិ បស្សតីតិ វិមោក្ខ តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្វើទុកក្នុងចិត្ត​នូវនិមិត្តមានពណ៌ខៀវដ៏​ប្រាកដ ជានិមិត្តខាងក្នុង តែងបាន​នូវសេចក្ដី សម្គាល់ក្នុងពណ៌ខៀវ បុគ្គលនោះ ក៏ធ្វើ​នូវនិមិត្តនោះ ឲ្យជានិមិត្ត​ គឺខ្លួន​កាន់យកដោយ ប្រពៃ ពិចារណា​នូវនិមិត្តនោះឲ្យជានិមិត្ត ​គឺខ្លួន​ពិចារណាដោយប្រពៃ កំណត់ទុក​នូវនិមិត្តនោះ ឲ្យជានិមិត្ត ​គឺខ្លួន​កំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើ​នូវនិមិត្តនោះ ឲ្យជានិមិត្ត ​គឺខ្លួន​កាន់យកដោយប្រពៃ ពិចារណា​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​ពិចារណាដោយប្រពៃ កំណត់ទុក​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​កំណត់​ទុកដោយ​ប្រពៃ​ហើយ ក៏ប្រមូលចិត្តទៅក្នុងនិមិត្តមានពណ៌ខៀវ ជានិមិត្តខាងក្រៅ តែងបាន​នូវសេចក្ដី​សម្គាល់​ក្នុងពណ៌​ខៀវ បុគ្គលនោះធ្វើ​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​កាន់យក​ដោយប្រពៃ ពិចារណា​នូវនិមិត្ត​នោះ ឲ្យជានិមិត្ត​គឺខ្លួន​ពិចារណាដោយប្រពៃ កំណត់ទុក​នូវនិមិត្តនោះ​ ឲ្យជានិមិត្ត​គឺខ្លួន​​កំណត់​ទុកដោយ​ប្រពៃ លុះបុគ្គលនោះ ធ្វើ​នូវនិមិត្តនោះ ​ឲ្យជានិមិត្ត​គឺខ្លួន​កាន់យកដោយ​ប្រពៃ ពិចារណា​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​ពិចារណាដោយប្រពៃ កំណត់ទុក​នូវនិមិត្ត​នោះ​ ឲ្យជានិមិត្ត​គឺខ្លួន​កំណត់​ទុកដោយ​ប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើន (​នូវ​និមិត្ត​នោះ) បុគ្គលនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា រូបខាងក្នុង និងរូបខាងក្រៅ ទាំង​ពីរនេះ​ ឈ្មោះថារូប (ដូចគ្នា) បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់ក្នុងរូប បុគ្គលខ្លះក្នុងលោកនេះ ធ្វើទុកក្នុងចិត្ត ​នូវនិមិត្តមានពណ៌លឿង ​នូវនិមិត្តមានពណ៌​ក្រហម ​នូវនិមិត្តមានពណ៌ស ដ៏​ប្រាកដ ជានិមិត្តខាងក្នុង តែងបាន​នូវសេចក្ដីសម្គាល់​ក្នុងពណ៌ស បុគ្គលនោះ ធ្វើ​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​កាន់យកដោយប្រពៃ ពិចារណា​​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​ពិចារណាដោយប្រពៃ កំណត់ទុក​នូវនិមិត្តនោះ​ ឲ្យជានិមិត្ត​​គឺខ្លួន​កំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើ​នូវនិមិត្តនោះ​ ឲ្យជានិមិត្ត​គឺខ្លួន​​កាន់យក​ដោយ​ប្រពៃ ពិចារណា​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​ពិចារណាដោយប្រពៃ កំណត់ទុក​​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​កំណត់ទុកដោយប្រពៃហើយ ក៏ប្រមូលចិត្តទៅក្នុងនិមិត្ត​មានពណ៌ស ជានិមិត្តខាងក្រៅ តែងបាន​នូវសេចក្ដី​សម្គាល់ក្នុង​ពណ៌ស បុគ្គលនោះ​ក៏ធ្វើ​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​កាន់យក​ដោយប្រពៃ ពិចារណា​នូវនិមិត្តនោះ​ ឲ្យជា​និមិត្ត​​គឺខ្លួន​ពិចារណា​ដោយប្រពៃ កំណត់ទុក​នូវនិមិត្តនោះ​ ឲ្យជានិមិត្ត​គឺខ្លួន​កំណត់ទុក​ដោយ​ប្រពៃ លុះបុគ្គលនោះ ធ្វើទុក​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​កាន់យក​ដោយប្រពៃ ពិចារណា​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​ពិចារណាដោយប្រពៃ កំណត់ទុក​នូវនិមិត្តនោះ​ឲ្យជានិមិត្ត​គឺខ្លួន​កំណត់ទុកដោយប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើន​នូវនិមិត្តនោះ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា រូបខាងក្នុង និងរូបខាងក្រៅ ទាំងពីរនេះ​ឈ្មោះ​ថារូបដូចគ្នា បុគ្គលនោះ ឈ្មោះថាជាអ្នកមានសេចក្ដីសម្គាល់ក្នុងរូប យ៉ាងនេះឯង ឈ្មោះថា រូបី រូបានិ បស្សតីតិ វិមោក្ខ។

[១៨៣] អជ្ឈត្តំ អរូបសញ្ញី ពហិទ្ធា រូបានិ បស្សតីតិ វិមោក្ខ តើដូចម្ដេច។ បុគ្គល​ពួកខ្លះក្នុងលោកនេះ មិនធ្វើទុកក្នុងចិត្ត ​នូវនិមិត្តមានពណ៌ខៀវដ៏​ប្រាកដ ជានិមិត្ត​ខាងក្នុង មិនបាន​នូវសេចក្ដីសម្គាល់ក្នុងពណ៌ខៀវទេ តែប្រមូលចិត្តទៅក្នុងនិមិត្ត​មាន​ពណ៌​ខៀវ ជានិមិត្តខាងក្រៅ បាន​នូវសេចក្ដីសម្គាល់ក្នុងពណ៌ខៀវ បុគ្គលនោះ ​ក៏ធ្វើ​នូវ​និមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​កាន់យកដោយប្រពៃ ពិចារណា​នូវនិមិត្តនោះ​ ឲ្យជានិមិត្ត​គឺ​ខ្លួន​ពិចារណាដោយប្រពៃ កំណត់ទុក​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​កំណត់​ទុកដោយ​ប្រពៃ លុះបុគ្គលនោះ ធ្វើ​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​កាន់យកដោយប្រពៃ ពិចារណា​​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​ពិចារណាដោយប្រពៃ កំណត់ទុក​នូវនិមិត្តនោះ ​ឲ្យជា​និមិត្ត​គឺខ្លួន​កំណត់ទុកដោយប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើន​នូវនិមិត្តនោះ បុគ្គល​នោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អរូប​គឺរបស់​ឥតរូបខាងក្នុង នេះឯងជា​រូបខាងក្រៅ បុគ្គលនោះ ឈ្មោះថាជាអ្នកមានសេចក្ដីសម្គាល់ក្នុងរូប បុគ្គលខ្លះ​ក្នុងលោក​នេះ ​មិនធ្វើ​ទុក​ក្នុងចិត្ត ​នូវនិមិត្តមានពណ៌លឿង ​នូវនិមិត្តមានពណ៌ក្រហម ​នូវនិមិត្តមានពណ៌ស​ដ៏​ប្រាកដ ជានិមិត្តខាងក្នុង មិនបាន​នូវសេចក្ដីសម្គាល់ក្នុងពណ៌ស តែប្រមូលចិត្តទៅ​ក្នុងនិមិត្តមានពណ៌ស ជានិមិត្តខាងក្រៅ បាន​នូវសេចក្ដី​សម្គាល់ក្នុង​ពណ៌ស បុគ្គលនោះ ធ្វើ​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​កាន់យកដោយប្រពៃ ពិចារណា​នូវនិមិត្តនោះ ឲ្យជានិមិត្ត ​គឺខ្លួន​ពិចារណាដោយប្រពៃ កំណត់ទុក​នូវនិមិត្តនោះ ​ឲ្យជានិមិត្ត​គឺខ្លួន​កំណត់ទុកដោយ​ប្រពៃ លុះបុគ្គលនោះ ធ្វើ​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​កាន់យកដោយប្រពៃ ពិចារណា​​នូវនិមិត្តនោះ ឲ្យជានិមិត្ត​គឺខ្លួន​ពិចារណា​ដោយប្រពៃ កំណត់ទុក​នូវនិមិត្តនោះ​ ឲ្យជានិមិត្ត​​គឺខ្លួន​កំណត់ទុកដោយប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើន​នូវនិមិត្តនោះ បុគ្គលនោះ​មានសេចក្ដីត្រិះរិះយ៉ាងនេះថា អរូប​គឺរបស់​ឥតរូបខាងក្នុង នេះឯងជារូបខាងក្រៅ បុគ្គល​នោះ ឈ្មោះថាជា​អ្នកមាន​សេចក្ដី​សម្គាល់ក្នុងរូប។ យ៉ាងនេះឯង ឈ្មោះថា អជ្ឈត្តំ អរូបសញ្ញី ពហិទ្ធា រូបានិ បស្សតីតិ វិមោក្ខ។

[១៨៤] សុភន្តេវ អធិមុត្តោ ហោតីតិ វិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី ៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា តាមទំនងនេះ សូម្បីទិសខាងលើ ទិសខាងក្រោម ទិសទទឹង ក៏​មានចិត្តប្រកបដោយមេត្តាដ៏​ធំទូលាយ រកប្រមាណមិនបាន ជាចិត្តឥតចងពៀរ ឥត​ព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះ​ហេតុប្រៀបផ្ទឹមខ្លួន​ឲ្យស្មើនឹង​សត្វ​ទាំងអស់ ក្នុងទិសទាំងពួង សត្វទាំងឡាយ ដែលគេមិនគួរខ្ពើមរអើម ព្រោះ​បានចម្រើន​មេត្តា ភិក្ខុមានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិសទី ១។បេ។ សត្វទាំងឡាយ ដែល​គេមិនគួរខ្ពើមរអើម ព្រោះ​បានចម្រើនករុណា ភិក្ខុមានចិត្ត​ប្រកប​ដោយ​មុទិតា។បេ។ សត្វទាំងឡាយ​ ដែលគេមិនគួរខ្ពើមរអើម ព្រោះ​បានចម្រើនមុទិតា ភិក្ខុមានចិត្ត​ប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១។បេ។ សត្វទាំងឡាយ​ ដែលគេមិនគួរ​ខ្ពើមរអើម ព្រោះ​បានចម្រើនឧបេក្ខា យ៉ាងនេះឯង ឈ្មោះថា សុភន្តេវ អធិមុត្តោ ហោតីតិ វិមោក្ខ។

[១៨៥] អាកាសានញ្ចាយតនសមាបត្តិវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ព្រោះ​កន្លងបង់​នូវរូបសញ្ញា ព្រោះ​ដល់​នូវសេចក្ដីវិនាសនៃបដិឃសញ្ញា ព្រោះ​មិនបាន ធ្វើទុកក្នុងចិត្ត​នូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលកាន់អាកាសា​នញ្ចា​យត​នជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត នេះឈ្មោះថា អាកាសានញ្ចាយតន សមាបត្តិវិមោក្ខ។

វិញ្ញាណញ្ចាយតនសមាបត្តិវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ កន្លងបង់​នូវ អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់​វិញ្ញាណញ្ចា​យតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត នេះឈ្មោះថា​វិញ្ញាណញ្ចាយតន​សមាបត្តិវិមោក្ខ។

អាកិញ្ចញ្ញាយតនសមាបត្តិវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ កន្លងបង់​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា អ្វីតិចតួចមិនមាន នេះឈ្មោះថា​អាកិញ្ចញ្ញាយតនសមាបត្តិវិមោក្ខ។

នេវសញ្ញានាសញ្ញាយតនសមាបត្តិវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ កន្លង បង់​នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញា យតនជ្ឈាន នេះឈ្មោះថានេវសញ្ញានាសញ្ញាយតនសមាបត្តិវិមោក្ខ។

សញ្ញាវេទយិតនិរោធសមាបត្តិវិមោក្ខ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ កន្លងបង់​នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់​សញ្ញាវេទយិត​និរោធ (សេចក្ដីរលត់នៃសញ្ញា និងវេទនា) នេះឈ្មោះថា​សញ្ញាវេទយិតនិរោធ​សមាបត្តិវិមោក្ខ។

[១៨៦] សមយវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា សមយវិមោក្ខ។

អសមយវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា អសមយវិមោក្ខ។

សាមយិកវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា សាមយិកវិមោក្ខ។

អសាមយិកវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថាអសាមយិកវិមោក្ខ។

កុប្បវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថាកុប្បវិមោក្ខ។

អកុប្បវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា អកុប្បវិមោក្ខ។

លោកិយវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា លោកិយវិមោក្ខ។

លោកុត្តរវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា លោកុត្តរវិមោក្ខ។

សាសវវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា សាសវវិមោក្ខ។

អនាសវវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា អនាសវវិមោក្ខ។

[១៨៧] សាមិសវិមោក្ខ តើដូចម្ដេច។ វិមោក្ខប្រកបព្រមដោយរូប នេះឈ្មោះថា សាមិសវិមោក្ខ។

និរាមិសវិមោក្ខ តើដូចម្ដេច។ វិមោក្ខមិនប្រកបព្រមដោយរូប នេះឈ្មោះថា និរាមិសវិមោក្ខ។

និរាមិសតរវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថានិរាមិសតរវិមោក្ខ។

បណិហិតវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា បណិហិតវិមោក្ខ។

អប្បណិហិតវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថាអប្បណិហិតវិមោក្ខ។

បណិហិតប្បដិប្បស្សទ្ធិវិមោក្ខ តើដូចម្ដេច។ ការបាន​នូវបឋមជ្ឈាន ឬវិបាករបស់​បឋមជ្ឈាន។បេ។ ការបាន​នូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឬវិបាករបស់​នេវសញ្ញានាសញ្ញាយតន​សមាបត្តិ នេះឈ្មោះថាបណិហិតប្បដិប្បស្សទ្ធិវិមោក្ខ។

សញ្ញុត្តវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថា សញ្ញុត្តវិមោក្ខ។

វិសញ្ញុត្តវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា វិសញ្ញុត្តវិមោក្ខ។

ឯកត្តវិមោក្ខ តើដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញផល ៤ និព្វាន ១ នេះឈ្មោះថា ឯកត្តវិមោក្ខ។

នានត្តវិមោក្ខ តើដូចម្ដេច។ ឈាន ៤ អរូបសមាបត្តិ ៤ នេះឈ្មោះថានានត្តវិមោក្ខ។

[១៨៨] សញ្ញាវិមោក្ខ តើដូចម្ដេច។ សញ្ញាវិមោក្ខ ១ បែកចេញជាសញ្ញាវិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួមមកជាសញ្ញាវិមោក្ខ ១ វិញ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។

សំនួរត្រង់ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ អនិច្ចានុបស្សនាញាណ (ញាណជា គ្រឿងពិចារណាឃើញ ថាមិនទៀង) ផុតស្រឡះចាក​សេចក្ដីសម្គាល់ ថាទៀង ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ ទុក្ខានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ) ផុតស្រឡះចាក​សេចក្ដីសម្គាល់ថាជាសុខ ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ អនត្តានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន​) ផុតស្រឡះ ចាក​សេចក្ដីសម្គាល់ថាជាខ្លួន​ ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ និព្វិទានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញ ថាគួរនឿយណាយ) ផុតស្រឡះចាក​សេចក្ដីសម្គាល់​ក្នុងការត្រេកអរ ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ វិរាគានុបស្សនាញាណ (ញាណជា​គ្រឿងពិចារណា​ឃើញ​នូវធម៌ជាគ្រឿង​ប្រាសចាក​រាគៈ) ផុតស្រឡះចាក​សេចក្ដីសម្គាល់ ថារាគៈ ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ និរោធានុបស្សនាញាណ (ញាណជា​គ្រឿងពិចារណា​ឃើញ​នូវសេចក្ដីរលត់) ផុតស្រឡះចាក​សេចក្ដីសម្គាល់ថាកើតឡើង ហេតុនោះ ឈ្មោះថា​សញ្ញាវិមោក្ខ បដិនិស្សគ្គានុបស្សនាញាណ (ញាណជា​គ្រឿងពិចារណា​ឃើញ​នូវធម៌ជាគ្រឿង​រលាស់ចេញ) ផុតស្រឡះ​ចាក​សេចក្ដីសម្គាល់ ថាគួរប្រកាន់ ហេតុនោះ ឈ្មោះថា​សញ្ញាវិមោក្ខ អនិមិត្តានុបស្សនាញាណ (ញាណជា​គ្រឿងពិចារណា​ឃើញ​នូវធម៌មិនមាននិមិត្ត) ផុតស្រឡះ ចាក​សេចក្ដីសម្គាល់ថាជា​និមិត្ត ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ អប្បណិហិតានុបស្សនាញាណ (ញាណជា​គ្រឿង​ពិចារណា​ឃើញ​នូវធម៌មិនមាន​តម្កល់ទុក) ផុតស្រឡះចាក​សេចក្ដី​សម្គាល់​ថាតម្កល់ទុក ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ សុញ្ញតានុបស្សនាញាណ (ញាណ​ជា​គ្រឿងពិចារណា​ឃើញ​ថាសូន្យ) ផុតស្រឡះចាក​សេចក្ដីសម្គាល់ថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថា​សញ្ញាវិមោក្ខ យ៉ាងនេះឯង សញ្ញាវិមោក្ខ ១ បែកចេញជា​សញ្ញា​វិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួមមកជាសញ្ញាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ អនិច្ចានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាមិនទៀង) ក្នុងរូប ផុតស្រឡះចាក​សេចក្ដីសម្គាល់ថាទៀង ហេតុនោះ ឈ្មោះថា សញ្ញាវិមោក្ខ។បេ។ សុញ្ញតានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាសូន្យ) ក្នុងរូប ផុត​ស្រឡះ​ចាក​សេចក្ដីសម្គាល់ ដោយការប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ យ៉ាង​នេះ​ឯង សញ្ញាវិមោក្ខ ១ បែកចេញជាសញ្ញាវិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួម​មកជា​សញ្ញាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ អនិច្ចានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាមិនទៀង) ក្នុង​វេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ផុតស្រឡះចាក​សេចក្ដីសម្គាល់ថាទៀង ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ។បេ។ សុញ្ញតានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាសូន្យ) ក្នុងជរាមរណៈ ផុតស្រឡះ​ចាក​សេចក្ដីសម្គាល់ថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ យ៉ាងនេះ​ឯង សញ្ញាវិមោក្ខ ១ បែកចេញជា​សញ្ញាវិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួមមក​ជា​សញ្ញាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន នេះ សញ្ញាវិមោក្ខ។

[១៨៩] ញាណវិមោក្ខ តើដូចម្ដេច។ ញាណវិមោក្ខ ១ បែកចេញជាញាណវិមោក្ខ ១០ ញាណវិមោក្ខ ១០ រួមមកជាញាណវិមោក្ខ ១ ដោយបរិយាយ ដោយអំណាច​នៃវត្ថុ ក៏មាន។

សំនួរត្រង់ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ សេចក្ដីដឹងតាមពិត ជាគ្រឿង ពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាក​សេចក្ដីវង្វេង ចាក​សេចក្ដីមិនដឹង ថាទៀង ហេតុនោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញ ថាជា ទុក្ខ ផុតស្រឡះចាក​សេចក្ដីវង្វេង ចាក​សេចក្ដីមិនដឹង ថាជាសុខ ហេតុនោះ ឈ្មោះថា ញាណវិមោក្ខ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន​ ផុតស្រឡះ​ចាក​សេចក្ដីវង្វេង ចាក​សេចក្ដីមិនដឹងថាជាខ្លួន​ ហេតុនោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញ ​នូវធម៌ជាគ្រឿងនឿយណាយ ផុតស្រឡះ ចាក​សេចក្ដីវង្វេង ចាក​សេចក្ដីមិនដឹង ក្នុងសេចក្ដីត្រេកអរ ហេតុនោះ ឈ្មោះថា​ញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញ​នូវធម៌ ជាគ្រឿងប្រាសចាក​ តម្រេក ផុតស្រឡះចាក​សេចក្ដីវង្វេង ចាក​សេចក្ដីមិនដឹង ថារាគៈ ហេតុនោះ ឈ្មោះថា ញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញ​នូវធម៌ ជាគ្រឿងរលត់ ផុតស្រឡះចាក​សេចក្ដីវង្វេង ចាក​សេចក្ដីមិនដឹង ថាកើតឡើត ហេតុនោះ ឈ្មោះថា ញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញ​នូវធម៌ ជាគ្រឿងរលាស់ ចេញ ផុតស្រឡះចាក​សេចក្ដីវង្វេង ចាក​សេចក្ដីមិនដឹង ថាគួរប្រកាន់មាំ ហេតុនោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញ​នូវធម៌ មិនមាន និមិត្ត ផុតស្រឡះចាក​សេចក្ដីវង្វេង ចាក​សេចក្ដីមិនដឹង ថាមាននិមិត្ត ហេតុនោះ ឈ្មោះ ថាញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញ​នូវធម៌ មិនមានការ តម្កល់ទុក ផុតស្រឡះចាក​សេចក្ដីវង្វេង ចាក​សេចក្ដីមិនដឹង ក្នុងការតម្កល់ទុក ហេតុ នោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាក​សេចក្ដីវង្វេង ចាក​សេចក្ដីមិនដឹងថាគួរប្រកាន់មាំ ហេតុនោះ ឈ្មោះថា ញាណវិមោក្ខ យ៉ាងនេះឯង ញាណវិមោក្ខ ១ បែកចេញជាញាណវិមោក្ខ ១០ ញាណវិមោក្ខ ១០ រួមមកជាញាណវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញថាមិនទៀង ក្នុងរូប ផុតស្រឡះចាក​​សេចក្ដីវង្វេង ចាក​សេចក្ដីមិនដឹងថាទៀង ហេតុនោះ ឈ្មោះថាញាណវិមោក្ខ។បេ។ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញថាសូន្យ ក្នុងរូប ផុតស្រឡះចាក​សេចក្ដី​វង្វេង ចាក​សេចក្ដីមិនដឹងថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាញាណវិមោក្ខ យ៉ាង​នេះឯង ញាណវិមោក្ខ ១ បែកចេញជាញាណវិមោក្ខ ១០ ញាណវិមោក្ខ ១០ រួមមក​ជា​ញាណវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ សេចក្ដីដឹងតាមពិត​ជាគ្រឿងពិចារណាឃើញថាមិនទៀង ក្នុងវេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ផុតស្រឡះចាក​សេចក្ដីវង្វេង ចាក​សេចក្ដី​មិនដឹងថាទៀង ហេតុនោះ ឈ្មោះថាញាណវិមោក្ខ។បេ។ សេចក្ដីដឹងតាមពិតជាគ្រឿង​ពិចារណា​ឃើញថាសូន្យ ក្នុងជរាមរណៈ ផុតស្រឡះចាក​សេចក្ដីវង្វេង ចាក​សេចក្ដី​មិនដឹងថាគួរប្រកាន់មាំ ហេតុនោះ ឈ្មោះថាញាណវិមោក្ខ យ៉ាងនេះឯង ញាណវិមោក្ខ ១ បែកចេញជាញាណវិមោក្ខ ១០ ញាណវិមោក្ខ ១០ រួមមកជាញាណវិមោក្ខ ១ ដោយ​បរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន នេះ​ញាណវិមោក្ខ។

[១៩០] សីតិសិយាវិមោក្ខ តើដូចម្ដេច។ សីតិសិយាវិមោក្ខ ១ បែកចេញជា​សីតិសិយាវិមោក្ខ ១០ សីតិសិយាវិមោក្ខ ១០ រួមមកជាសីតិសិយាវិមោក្ខ ១ ដោយ​បរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។

សំនួរត្រង់ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ សេចក្ដីដឹងដ៏​ប្រសើរ មានភាព​ដ៏​ត្រជាក់ ជាគ្រឿងពិចារណាឃើញថាមិនទៀង ផុតស្រឡះចាក​សេចក្ដីក្តៅក្រហាយ សេចក្ដី​រោលរាល និងសេចក្ដីក្រវល់ក្រវាយថាទៀង ហេតុនោះ ឈ្មោះថា​សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏​ប្រសើរ មានភាពដ៏​ត្រជាក់ ជាគ្រឿងពិចារណា​ឃើញ ថាជាទុក្ខ ផុតស្រឡះចាក​សេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដី​ក្រវល់ក្រវាយ ថា​ជាសុខ ហេតុនោះ ឈ្មោះថា​សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏​ប្រសើរ មានភាពដ៏​ត្រជាក់ ជាគ្រឿងពិចារណា​ឃើញថាមិនមែនខ្លួន​ ផុតស្រឡះចាក​សេចក្ដីក្តៅក្រហាយ សេចក្ដី​រោលរាល និងសេចក្ដី​ក្រវល់ក្រវាយថាខ្លួន​ ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏​ប្រសើរ មានភាពដ៏​ត្រជាក់ ជាគ្រឿងពិចារណាឃើញថាគួរនឿយណាយ ផុតស្រឡះចាក​សេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល  និងសេចក្ដីក្រវល់ក្រវាយ ក្នុង​សេចក្ដីត្រេកអរ ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏​ប្រសើរ មានភាព​ដ៏​ត្រជាក់ ជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងប្រាសចាក​រាគៈ ផុតស្រឡះចាក​​រាគៈ ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល  និងសេចក្ដីក្រវល់ក្រវាយ ហេតុ​នោះ ឈ្មោះថា សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏​ប្រសើរ មានភាពដ៏​ត្រជាក់ ជាគ្រឿង​ពិចារណាឃើញ​នូវធម៌ជាគ្រឿងរំលត់ ផុតស្រឡះចាក​ហេតុជាដែនកើត ដែលជា​សេចក្ដី​ក្ដៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា​សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏​ប្រសើរ មានភាពដ៏​ត្រជាក់ ជាគ្រឿងពិចារណាឃើញ ​នូវធម៌​ជាគ្រឿងរលាស់ចេញ ផុតស្រឡះចាក​សេចក្ដីប្រកាន់ ដែលជាសេចក្ដីក្តៅ​ក្រហាយ សេចក្ដីរោលរាល  និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏​ប្រសើរ មានភាពដ៏​ត្រជាក់ ជាគ្រឿងពិចារណាឃើញ​នូវធម៌មិនមាននិមិត្ត ផុតស្រឡះចាក​ធម៌មាននិមិត្ត ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដី​ក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ សេចក្ដីដឹង​ដ៏​ប្រសើរ មានភាពដ៏​ត្រជាក់ ជាគ្រឿងពិចារណាឃើញ​នូវធម៌មិនមានការតម្កល់ទុក ផុតស្រឡះចាក​ការតម្កល់ទុក ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល  និង​សេចក្ដីក្រវល់ក្រវាយ ដោយហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏​ប្រសើរ មានភាពដ៏​ត្រជាក់ ជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាក​ការប្រកាន់ ដែលជា​សេចក្ដីក្តៅ​ក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា​សីតិសិយាវិមោក្ខ។ យ៉ាងនេះឯង សីតិសិយាវិមោក្ខ ១ បែកចេញជាសីតិសិយាវិមោក្ខ ១០ សីតិសិយាវិមោក្ខ ១០ រួមមកជាសីតិសិយាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ សេចក្ដីដឹងដ៏​ប្រសើរ មានភាពដ៏​ត្រជាក់ ជាគ្រឿងពិចារណាឃើញថាមិនទៀង ក្នុងរូប ផុតស្រឡះចាក​ការទៀង ដែលជា​សេចក្ដី​ក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា ​សីតិសិយាវិមោក្ខ។បេ។ ដោយបរិយាយ ដោយអំណាចនៃវត្ថុ។ សេចក្ដីដឹងដ៏​ប្រសើរ មានភាពដ៏​ត្រជាក់ ជាគ្រឿងពិចារណាឃើញ ថាមិនទៀង ក្នុងវេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ផុតស្រឡះចាក​ការទៀង ដែលជាសេចក្ដីក្ដៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ។បេ។ យ៉ាងនេះឯង សីតិសិយាវិមោក្ខ ១ បែកចេញជា​សីតិសិយាវិមោក្ខ ១០ សីតិសិយាវិមោក្ខ ១០ រួមមកជាសីតិសិយាវិមោក្ខ ១ ដោយ​បរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន នេះសីតិសិយាវិមោក្ខ។

[១៩១] ឈានវិមោក្ខ តើដូចម្ដេច។ នេក្ខម្មៈកើតឡើង ឈ្មោះថាឈាន ធម្មជាត ដុត​នូវកាមច្ឆន្ទៈ ឈ្មោះថាឈាន សភាវៈ កាលកើតឡើង ផុតស្រឡះ (ចាក​កិលេសទាំង​ឡាយ) ឈ្មោះថា ឈានវិមោក្ខ សភាវៈ កាលដុត ផុតស្រឡះ (ចាក​កិលេសទាំងឡាយ) ឈ្មោះថា ឈានវិមោក្ខ ធម៌ទាំងឡាយកើតឡើង សភាវៈដុត (នូវកិលេសទាំងឡាយ) សភាវៈដឹង​នូវកិលេសទាំងឡាយ ដែលកើតឡើងផង ​នូវកិលេសទាំងឡាយ ដែលឆេះ​ផង ឈ្មោះថា​ ឈានវិមោក្ខ ការមិនមានព្យាបាទកើតឡើង ឈ្មោះថា​ឈាន ធម្មជាត​ដុត​នូវព្យាបាទ ឈ្មោះថា​ឈាន សភាវៈ កាលកើតឡើង ផុតស្រឡះ (ចាក​កិលេស​ទាំង​ឡាយ) ឈ្មោះថា ​ឈានវិមោក្ខ សភាវៈ កាលដុត ផុតស្រឡះ (ចាក​កិលេសទាំងឡាយ) ឈ្មោះថា ​ឈានវិមោក្ខ ធម៌ទាំងឡាយកើតឡើង សភាវៈ កាលដុត (នូវកិលេស​ទាំង​ឡាយ) សភាវៈដឹង​នូវកិលេសទាំងឡាយ ដែលកើតឡើងផង ​នូវកិលេសទាំងឡាយ​ដែលឆេះផង ឈ្មោះថា​ ឈានវិមោក្ខ អាលោកសញ្ញាកើតឡើង ឈ្មោះថា​ឈាន ធម្មជាត​ដុត​នូវថីនមិទ្ធៈ ឈ្មោះថា​ឈាន ការមិនរាយមាយ​កើតឡើង ឈ្មោះថា​ឈាន ធម្មជាត​ដុត​នូវឧទ្ធច្ចៈ ឈ្មោះថា​ឈាន ការកំណត់​នូវធម៌កើតឡើង ឈ្មោះថាឈាន ធម្មជាត ដុត​នូវវិចិកិច្ឆា ឈ្មោះថាឈាន ញាណកើតឡើង ឈ្មោះថាឈាន ធម្មជាត​ដុត​នូវអវិជ្ជា ឈ្មោះថាឈាន បាមុជ្ជៈកើតឡើង ឈ្មោះថាឈាន ធម្មជាតដុត​នូវសេចក្ដី​មិនត្រេកអរ ឈ្មោះថាឈាន បឋមជ្ឈានកើតឡើង ឈ្មោះថាឈាន ធម្មជាតដុត​នូវ​នីវរណធម៌ ឈ្មោះថាឈាន។បេ។ អរហត្តមគ្គកើតឡើង ឈ្មោះថាឈាន ធម្មជាត​ដុត​នូវកិលេស​ទាំងពួង ឈ្មោះថាឈាន សភាវៈកាលកើតឡើង ផុតស្រឡះ (ចាក​កិលេស​ទាំងឡាយ) ឈ្មោះថា​ឈានវិមោក្ខ សភាវៈកាលដុត ផុតស្រឡះ (ចាក​កិលេស​ទាំងឡាយ) ឈ្មោះថាឈានវិមោក្ខ ធម៌ទាំងឡាយកើតឡើង សភាវៈដុត (នូវ​កិលេសទាំងឡាយ) សភាវៈដឹង​នូវកិលេសទាំងឡាយដែលកើតឡើងផង ​នូវកិលេស​ទាំងឡាយដែលឆេះផង ឈ្មោះថាឈានវិមោក្ខ នេះឈានវិមោក្ខ។

[១៩២] អនុបាទាចិត្តវិមោក្ខ (ការរួចនៃចិត្តមិនមានសេចក្ដីប្រកាន់) តើដូចម្ដេច។ អនុបាទាចិត្តវិមោក្ខ ១ បែកចេញជាអនុបាទាចិត្តវិមោក្ខ ១០ អនុបាទាចិត្តវិមោក្ខ ១០ រួម​មកជាអនុបាទាចិត្តវិមោក្ខ ១ វិញ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។

ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាក​ការទៀង ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណ​ជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាក​សេចក្ដីសុខ ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន​ ផុតស្រឡះចាក​ខ្លួន​ ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជា​គ្រឿង​ពិចារណាឃើញ​នូវធម៌ជាគ្រឿងនឿយណាយ ផុតស្រឡះចាក​សេចក្ដីត្រេកអរ ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញ​​នូវ​ធម៌ជាគ្រឿងប្រាសចាក​រាគៈ ផុតស្រឡះចាក​រាគៈ ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា​អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងរំលត់ ផុតស្រឡះ​ចាក​ហេតុជាដែនកើត ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជា​គ្រឿង​ពិចារណាឃើញ​នូវធម៌ជាគ្រឿងរលាស់ ផុតស្រឡះចាក​ការប្រកាន់ ដែលជា​សេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញនូវធម៌​មិនមាននិមិត្ត ផុតស្រឡះចាក​ធម៌មាននិមិត្ត ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា​អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿងពិចារណាឃើញ​នូវការមិនតម្កល់ទុក ផុតស្រឡះ​ចាក​ការ​តម្កល់ទុក ដែលជាសេចក្ដីប្រកាន់ ឈ្មោះថា អនុបាទាចិត្តវិមោក្ខ ញាណជាគ្រឿង​ពិចារណាឃើញថាសូន្យ ផុតស្រឡះចាក​ការប្រកាន់ស្អិត ដែលជាសេចក្ដីប្រកាន់ ឈ្មោះ​ថា អនុបាទាចិត្តវិមោក្ខ។ យ៉ាងនេះឯង អនុបាទាចិត្តវិមោក្ខ ១ បែកចេញជា​អនុបាទាចិត្តវិមោក្ខ ១០ អនុបាទាចិត្តវិមោក្ខ ១០ រួមមកជាអនុបាទាចិត្តវិមោក្ខ ១ វិញ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ ញាណជាគ្រឿងពិចារណាឃើញ​ ថា​មិនទៀង ក្នុងរូប ផុតស្រឡះចាក​ការទៀង ដែលជាសេចក្ដីប្រកាន់ ឈ្មោះថាអនុបាទាចិត្តវិមោក្ខ។បេ។ ញាណជាគ្រឿងពិចារណាឃើញ ថាសូន្យ ក្នុងរូប ផុតស្រឡះចាក​ការប្រកាន់ស្អិត ដែលជាសេចក្ដីប្រកាន់ ឈ្មោះថាអនុបាទាចិត្តវិមោក្ខ។ យ៉ាងនេះឯង អនុបាទាចិត្តវិមោក្ខ ១ បែកចេញជាអនុបាទាចិត្តវិមោក្ខ ១០ អនុបាទាចិត្តវិមោក្ខ ១០ រួមមកជាអនុបាទាចិត្តវិមោក្ខ ១ វិញ ដោយបរិយាយ ដោយ​អំណាចនៃវត្ថុ ក៏មាន។ ញាណជាគ្រឿងពិចារណាឃើញ ថាមិនទៀង ក្នុងវេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ផុតស្រឡះចាក​ការទៀង ដែលជាសេចក្ដី​ប្រកាន់ ឈ្មោះថាអនុបាទាចិត្តវិមោក្ខ។បេ។ ញាណជាគ្រឿង​ពិចារណា​ឃើញ​ថាសូន្យ ក្នុងជរាមរណៈ ផុតស្រឡះចាក​ការប្រកាន់ស្អិត ដែលជា​សេចក្ដី​ប្រកាន់ ឈ្មោះថា​អនុបាទាចិត្តវិមោក្ខ។ យ៉ាងនេះឯង អនុបាទាចិត្តវិមោក្ខ ១ បែកចេញជា​អនុបាទាចិត្តវិមោក្ខ ១០ អនុបាទាចិត្តវិមោក្ខ ១០ រួមមកជាអនុបាទាចិត្តវិមោក្ខ ១ វិញ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។

[១៩៣] ញាណ ជាគ្រឿងពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាក​ឧបាទាន ប៉ុន្មាន ញាណជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាក​ឧបាទានប៉ុន្មាន ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន​ ផុតស្រឡះចាក​ឧបាទានប៉ុន្មាន ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងនឿយណាយ។បេ។ ញាណជាគ្រឿង ពិចារណាឃើញ​នូវធម៌ជាគ្រឿងបា្រសចាក​រាគៈ ញាណជាគ្រឿងពិចារណាឃើញ ​នូវធម៌ជាគ្រឿងរំលត់ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ ញាណ ជាគ្រឿងពិចារណាឃើញ​នូវធម៌មិនមាននិមិត្ត ញាណជាគ្រឿងពិចារណា​ឃើញ ​នូវធម៌មិនមានការតម្កល់ទុក ញាណជាគ្រឿងពិចារណាឃើញ ថាសូន្យ ផុត​ស្រឡះចាក​ឧបាទានប៉ុន្មាន។ ញាណជាគ្រឿងពិចារណាឃើញ ថាមិនទៀង ផុតស្រឡះ​ចាក​ឧបាទាន ៣ ញាណជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាក​ឧបាទាន ១ ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន​ ផុតស្រឡះចាក​ឧបាទាន ៣ ញាណ​ជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងនឿយណាយ ផុតស្រឡះចាក​ឧបាទាន ១ ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងបា្រសចាក​រាគៈ ផុតស្រឡះចាក​​ឧបាទាន ១ ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងរំលត់ ផុតស្រឡះ​ចាក​​ឧបាទាន ៤ ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងរលាស់ ផុតស្រឡះចាក​​ឧបាទាន ៤ ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌មិនមាននិមិត្ត ផុតស្រឡះចាក​​ឧបាទាន ៣ ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមានការតម្កល់ទុក ផុតស្រឡះ​ចាក​ឧបាទាន ១ ញាណជាគ្រឿងពិចារណាឃើញ ថាសូន្យ ផុតស្រឡះចាក​ឧបាទាន ៣។

[១៩៤] ញាណជាគ្រឿងពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាក​ឧបាទាន ៣ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាក​ឧបាទាន ៣ នេះ ​គឺទិដ្ឋុ​បាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

ញាណជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាក​ឧបាទាន ១ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាក​ឧបាទាន ១ នេះ ​គឺ កាមុបាទាន។

ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន​ ផុតស្រឡះចាក​ឧបាទាន ៣ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន​ ផុតស្រឡះចាក​ឧបាទាន ៣ នេះ ​គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងនឿយណាយ ផុតស្រឡះចាក​ ឧបាទាន ១ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងនឿយ​ណាយ ផុតស្រឡះចាក​ឧបាទាន ១ នេះ ​គឺកាមុបាទាន។

ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងបា្រសចាក​រាគៈ ផុតស្រឡះ​ចាក​ឧបាទាន ១ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងបា្រស​ចាក​​រាគៈ ផុតស្រឡះចាក​ឧបាទាន ១ នេះ ​គឺកាមុបាទាន។

ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងរំលត់ ផុតស្រឡះចាក​ឧបាទាន ៤ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងរំលត់ ផុតស្រឡះ​ចាក​​ឧបាទាន ៤ នេះ ​គឺកាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌ជាគ្រឿងរលាស់ ផុតស្រឡះចាក​​ឧបាទាន ៤ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ ផុត​ស្រឡះចាក​ ឧបាទាន ៤ នេះ ​គឺកាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត ផុតស្រឡះចាក​ឧបាទាន ៣ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌មិនមាននិមិត្ត ផុតស្រឡះចាក​ ឧបាទាន ៣ នេះ ​គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌មិនមានការតម្កល់ទុក ផុតស្រឡះចាក​ ឧបាទាន ១ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញ​នូវធម៌មិនមានការតម្កល់​ទុក ផុតស្រឡះចាក​ឧបាទាន ១ នេះ ​គឺកាមុបាទាន។

ញាណជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាក​ឧបាទាន ៣ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាក​ឧបាទាន ៣ នេះ ​គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។

អនិច្ចានុបស្សនាញាណ ១ អនត្តានុបស្សនាញាណ ១ អនិមិត្តានុបស្សនាញាណ ១ សុញ្ញតានុបស្សញាណ ១ ញាណទាំង ៤ នេះ ផុតស្រឡះចាក​ឧបាទាន ៣ ​គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។ ទុក្ខានុបស្សនាញាណ ១ និព្វិទានុបស្សនាញាណ ១ វិរាគានុបស្សនាញាណ ១ អប្បណិហិតានុបស្សនាញាណ ១ ញាណទាំង ៤ នេះ ផុត​ស្រឡះចាក​ឧបាទាន ១ ​គឺកាមុបាទាន។ និរោធានុបស្សនាញាណ ១ បដិនិស្សគ្គានុបស្សនា​ញាណ ១ ញាណទាំង ២ នេះ ផុតស្រឡះចាក​ឧបាទាន ៤ ​គឺកាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១ នេះអនុបាទាចិត្តវិមោក្ខ។

ចប់ វិមោក្ខកថា បឋមភាណវារៈ។

[១៩៥] ក៏ឯវិមោក្ខមុខនេះ មាន ៣ យ៉ាង តែងប្រព្រឹត្តទៅដើម្បីចេញចាក​លោក ​គឺប្រព្រឹត្តទៅដើម្បីកិរិយាស្ទុះទៅនៃចិត្តក្នុងអនិមិត្តធាតុ ព្រោះ​កិរិយាពិចារណាឃើញ ​នូវសង្ខារទាំងពួង ថាជាកិរិយាកំណត់​នូវដែន និងជាផ្លូវ ១ ដើម្បីកិរិយាស្ទុះទៅនៃចិត្តក្នុង​អប្បណិហិតធាតុ ព្រោះ​កិរិយាញ៉ាំងចិត្តឲ្យអាចហ៊ានក្នុងសង្ខារទាំងពួង ១ ដើម្បីកិរិយា​ស្ទុះទៅនៃចិត្តក្នុងសុញ្ញតធាតុ ព្រោះ​កិរិយាពិចារណាឃើញ​នូវធម៌ទាំងពួង ថាជា​ចំណែក​ដទៃ ១ នេះ វិមោក្ខមុខ ៣ យ៉ាង តែងប្រព្រឹត្តទៅដើម្បី​ចេញចាក​​លោក។

[១៩៦] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្តថាមិនទៀង សង្ខារទាំងឡាយ​ប្រាកដ​ឡើងដូចម្ដេច កាលធ្វើទុកក្នុងចិត្តថាជាទុក្ខ សង្ខារទាំងឡាយប្រាកដឡើងដូចម្ដេច កាលធ្វើទុកក្នុងចិត្តថាមិនមែនខ្លួន​ សង្ខារទាំងឡាយប្រាកដឡើងដូចម្ដេច។ កាលព្រះ​យោគា​វចរ​ធ្វើទុកក្នុងចិត្តថាមិនទៀង សង្ខារទាំងឡាយប្រាកដឡើងថាអស់ទៅ កាល ធ្វើទុកក្នុងចិត្តថាជាទុក្ខ សង្ខារទាំងឡាយប្រាកដឡើងថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ សង្ខារទាំងឡាយប្រាកដឡើងថាសូន្យ។

កាលព្រះយោគាវចរធ្វើទុកក្នុងចិត្តថាមិនទៀង ចិត្តច្រើនដោយអ្វី កាលលោកធ្វើ ទុកក្នុងចិត្តថាជាទុក្ខ ចិត្តច្រើនដោយអ្វី កាលលោកធ្វើទុកក្នុងចិត្តថាមិនមែនខ្លួន​ ចិត្ត ច្រើនដោយអ្វី។ កាលព្រះយោគាវចរធ្វើទុកក្នុងចិត្ត ថាមិនទៀង ចិត្តច្រើនដោយ អធិមោក្ខ កាលលោកធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ចិត្តច្រើនដោយបស្សទ្ធិ កាលលោកធ្វើ ទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ចិត្តច្រើនដោយវេទៈ។

ព្រះយោគាវចរ កាលធ្វើទុកក្នុងចិត្តថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើ បាន​នូវឥន្ទ្រិយដូចម្ដេច កាលធ្វើទុកក្នុងចិត្តថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើបាន ​នូវឥន្ទ្រិយដូចម្ដេច កាលធ្វើទុកក្នុងចិត្តថាមិនមែនខ្លួន​ ជាអ្នកច្រើនដោយវេទៈ តើបាន​នូវ ឥន្ទ្រិយដូចម្ដេច។ ព្រះយោគាវចរកាលធ្វើទុកក្នុងចិត្តថាមិនទៀង ជាអ្នកច្រើនដោយ អធិមោក្ខ រមែងបាន​នូវសទ្ធិន្ទ្រិយ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយ បស្សទ្ធិ រមែងបាន​នូវសមាធិន្ទ្រិយ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ជាអ្នកច្រើន​ដោយ​វេទៈ រមែងបាន​នូវបញ្ញិន្ទ្រិយ។

[១៩៧] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយ​អធិមោក្ខ តើឥន្ទ្រិយណា ជាអធិបតី ក្នុងភាវនា មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាម ឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនាដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន កាល បុគ្គលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនា​មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជា​សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន កាលព្រះយោគាវចរ​ធ្វើទុកក្នុងចិត្ត ថា​មិន​មែនខ្លួន​ ជាអ្នកច្រើនដោយវេទៈ តើឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនា​មានឥន្ទ្រិយ​ប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច​ បុគ្គល ណាចម្រើន។ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយ​អធិមោក្ខ សទ្ធិន្ទ្រិយជាអធិបតី, ក្នុងភាវនាមានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមឥន្ទ្រិយជា​អធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា មានកិច្ចតែមួយ បុគ្គលណា​ជាអ្នក​ប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន ឯបុគ្គលជាអ្នក​ប្រតិបត្តិខុស មិនមានការចម្រើន​នូវឥន្ទ្រិយ​ឡើយ កាលព្រះយោគាវចរ​ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ សមាធិន្ទ្រិយជាអធិបតី, ក្នុងភាវនាមានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា មានកិច្ចតែមួយ បុគ្គលណាជាអ្នកប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន ឯបុគ្គលអ្នកប្រតិបត្តិខុស មិនមានការចម្រើននូវឥន្ទ្រិយឡើយ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ជាអ្នកច្រើន​ដោយ​វាទៈ បញ្ញិន្រ្ទិយ​ជាអធិបតី, ​ក្នុងភាវនា មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅ​តាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែ​មួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណា​ជាអ្នក​ប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះ​​ថាចម្រើន បុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើន​នូវវឥន្ទ្រិយឡើយ។

[១៩៨] កាលព្រះយោគាវចរធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយ​អធិមោក្ខ តើឥន្ទ្រិយណា​ ជាអធិបតី, ក្នុងភាវនា​ ឥន្ទ្រិយប៉ុន្មាន​ ប្រព្រឹត្តទៅតាមឥន្ទ្រិយ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង តើឥន្ទ្រិយណា ជាអធិបតី,  ក្នុងការត្រាស់ដឹង មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច ការត្រាស់ដឹងដោយអត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជា អធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង តើឥន្ទ្រិយណាជាអធិបតី, ក្នុងការត្រាស់ដឹង មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា ដូចម្ដេច ការត្រាស់ដឹង ដោយអត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ជាអ្នកច្រើនដោយវេទៈ តើ ឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតី នោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង តើឥន្ទ្រិយណាជាអធិបតី, ក្នុងការត្រាស់ដឹង មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា ដូចម្ដេច​ ការត្រាស់ដឹង ដោយអត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ សទ្ធិន្ទ្រិយ ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសទ្ធិន្ទ្រិយជាអធិបតី នោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង បញ្ញិន្ទ្រិយជាអធិបតី, ក្នុងការត្រាស់ដឹង ឥន្ទ្រិយ ៤ រមែងប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា មានកិច្ចតែមួយ ការត្រាស់ដឹង ដោយអត្ថថាឃើញ។ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹងក៏បាន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ សទ្ធិន្ទ្រិយ ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសមាធិន្ទ្រិយ ដែលជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ច​តែមួយ), ក្នុងកាលជាទីត្រាស់ដឹង បញ្ញិន្ទ្រិយជាអធិបតី, ក្នុងការត្រាស់ដឹង មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ ការត្រាស់ដឹងដោយអត្ថថាឃើញ។ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹងក៏បាន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ជាអ្នកច្រើនដោយវេទៈ បញ្ញិន្ទ្រិយ​ជាអធិបតី, ក្នុងភាវនាមានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែ​មួយ, ក្នុងការត្រាស់ដឹង បញ្ញិន្ទ្រិយជាអធិបតី, ក្នុងការត្រាស់ដឹង ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅ​តាម​បញ្ញិន្ទ្រិយ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ ការត្រាស់ដឹង ដោយអត្ថថាឃើញ។ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើន ក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹង ក៏បាន។

[១៩៩] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង តើឥន្ទ្រិយណា ដ៏​ក្រៃ លែង ព្រះយោគាវចរ ជាសទ្ធាធិមុត្ត តើព្រោះ​មានឥន្ទ្រិយណា ដ៏​ក្រៃលែង កាលធ្វើទុក ក្នុងចិត្ត ថាជាទុក្ខ តើឥន្ទ្រិយណា ដ៏​ក្រៃលែង ព្រះយោគាវចរជាកាយសក្ខិ តើព្រោះ​​មាន ឥន្ទ្រិយណា ដ៏​ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ តើឥន្ទ្រិយណា ដ៏​ក្រៃលែង ព្រះយោគាវចរ ជាទិដ្ឋិប្បត្តៈ តើព្រោះ​មានឥន្ទ្រិយណា ដ៏​ក្រៃលែង។ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សទ្ធិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរ ជា​សទ្ធាធិមុត្ត ព្រោះ​មានសទ្ធិន្ទ្រិយដ៏​ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សមាធិន្ទ្រិយ ជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរ ជាកាយសក្ខិ ព្រោះ​មានសមាធិន្ទ្រិយ ដ៏​ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ បញ្ញិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរ ជាទិដ្ឋិប្បត្តៈ ព្រោះ​មានបញ្ញិន្ទ្រិយដ៏​ក្រៃលែង។

[២០០] បុគ្គលកាលជឿ ឈ្មោះថាចុះចិត្តស៊ប់ ហេតុនោះ បុគ្គលនោះ ឈ្មោះថា សទ្ធាធិមុត្ត បុគ្គលធ្វើឲ្យជាក់ច្បាស់ ព្រោះ​គុណដែលខ្លួន​ពាល់ត្រូវហើយ ហេតុនោះ បុគ្គលនោះ ឈ្មោះថាកាយសក្ខិ បុគ្គលដល់ហើយ ព្រោះ​ខ្លួន​ឃើញត្រូវ ហេតុនោះ បុគ្គល នោះ ឈ្មោះថាទិដ្ឋិប្បត្តៈ បុគ្គលកាលជឿ ចុះចិត្តស៊ប់ ហេតុនោះ បុគ្គលនោះ ឈ្មោះថា សទ្ធាធិមុត្ត បុគ្គលពាល់ត្រូវជាដំបូង ​នូវឈានផស្សៈ ខាងក្រោយទើបធ្វើឲ្យជាក់ច្បាស់ ​នូវនិរោធ ​គឺនិព្វាន ហេតុនោះ បុគ្គលនោះ ឈ្មោះថាកាយសក្ខិ ញាណ​គឺធម្មជាតដែលខ្លួន​ឃើញហើយ ដឹងច្បាស់ហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវ​ហើយ ដោយបញ្ញាថា សង្ខារទាំងឡាយជាទុក្ខ និរោធជាសុខ ហេតុនោះ បុគ្គលនោះ ឈ្មោះថាទិដ្ឋិប្បត្តៈ បុគ្គលណា ជាសទ្ធាធិមុត្តក្ដី បុគ្គលណា ជាកាយសក្ខិក្ដី បុគ្គលណា ជាទិដ្ឋិប្បត្តៈក្ដី បុគ្គលទាំង ៣ ពួកនេះ ឈ្មោះថាសទ្ធាធិមុត្តក៏បាន ឈ្មោះថាកាយសក្ខិ ក៏បាន ឈ្មោះថាទិដ្ឋិប្បត្តៈក៏បាន ដោយអំណាចនៃវត្ថុ ដោយបរិយាយ ក៏មាន។

ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ កាលព្រះយោគាវចរធ្វើទុកក្នុងចិត្ត ថាមិន ទៀង សទ្ធិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរឈ្មោះថាសទ្ធាធិមុត្ត ព្រោះ​មាន សទ្ធិន្ទ្រិយដ៏​ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្តថាជាទុក្ខ សទ្ធិន្ទ្រិយជា គុណជាតដ៏​ក្រៃលែង ព្រះយោគាវចរជាសទ្ធាធិមុត្ត ព្រោះ​មានសទ្ធិន្ទ្រិយដ៏​ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្តថាមិនមែនខ្លួន​ សទ្ធិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរ ជាសទ្ធាធិមុត្ត ព្រោះ​មានសទ្ធិន្ទ្រិយដ៏​ក្រៃលែង បុគ្គលទាំង ៣ ពួកនេះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ យ៉ាងនេះឯង។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សមាធិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរជាកាយសក្ខិ ព្រោះ​មានសមាធិន្ទ្រិយដ៏​ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ សមាធិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរ​ជា​កាយសក្ខិ ព្រោះ​មានសមាធិន្ទ្រិយដ៏​ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សមាធិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរជាកាយសក្ខិ ព្រោះ​មានសមាធិន្ទ្រិយដ៏​ក្រៃលែង បុគ្គលទាំង ៣ ពួកនេះ ឈ្មោះថាកាយសក្ខិ ដោយ អំណាចនៃសមាធិន្ទ្រិយ យ៉ាងនេះឯង។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ បញ្ញិន្ទ្រិយជាគុណជាតដ៏​ ក្រៃលែង ព្រះយោគាវចរជាទិដ្ឋិប្បត្តៈ ព្រោះ​មានបញ្ញិន្ទ្រិយដ៏​ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង បញ្ញិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរជាទិដ្ឋិប្បត្តៈ ព្រោះ​មានបញ្ញិន្ទ្រិយដ៏​ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្តថា ជាទុក្ខ បញ្ញិន្ទ្រិយ ជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរជាទិដ្ឋិប្បត្តៈ ព្រោះ​បញ្ញិន្ទ្រិយដ៏​ក្រៃលែង បុគ្គលទាំង ៣ ពួកនេះ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។ បុគ្គលណា ជាសទ្ធាធិមុត្តក្ដី បុគ្គលណា ជាកាយសក្ខិក្ដី បុគ្គលណា ជាទិដ្ឋិប្បត្តៈក្ដី បុគ្គលទាំង ៣ ពួកនេះ ឈ្មោះថាសទ្ធាធិមុត្តក៏បាន ឈ្មោះថាកាយសក្ខិក៏បាន ឈ្មោះថាទិដ្ឋិប្បត្តៈក៏បាន ដោយអំណាចនៃវត្ថុ ដោយបរិយាយ ក៏មាន យ៉ាងនេះឯង។

បុគ្គលណា ជាសទ្ធាធិមុត្តក្ដី បុគ្គលណា ជាកាយសក្ខិក្ដី បុគ្គលណា ជាទិដ្ឋិប្បត្តៈក្ដី (បុគ្គល ៣ ពួកនេះ តែងមាន) ឯសទ្ធាធិមុត្តបុគ្គល ដោយឡែក កាយសក្ខិបុគ្គល ដោយឡែក ទិដ្ឋិប្បត្តបុគ្គល ដោយឡែក។ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថា មិនទៀង សទ្ធិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរ ជាសទ្ធាធិមុត្ត ព្រោះ​មាន សទ្ធិន្ទ្រិយដ៏​ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សមាធិន្ទ្រិយជា គុណជាតដ៏​ក្រៃលែង ព្រះយោគាវចរ ជាកាយសក្ខិ ព្រោះ​មានសមាធិន្ទ្រិយដ៏​ក្រៃលែង កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ បញ្ញិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរជាទិដ្ឋិប្បត្តៈ ព្រោះ​មានបញ្ញិន្ទ្រិយដ៏​ក្រៃលែង។ បុគ្គលណា ជាសទ្ធាធិមុត្ត ក្ដី បុគ្គលណា ជាកាយសក្ខិក្ដី បុគ្គលណា ជាទិដ្ឋិប្បត្តៈក្ដី បុគ្គលទាំង ៣ ពួកនេះ (តែងមាន) ឯសទ្ធាធិមុត្តបុគ្គល ដោយឡែក កាយសក្ខិបុគ្គល ដោយឡែក ទិដ្ឋិប្បត្តបុគ្គល ដោយឡែក យ៉ាងនេះឯង។

[២០១] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សទ្ធិន្ទ្រិយជាគុណជាត ដ៏​ក្រៃលែង ព្រះយោគាវចរ បាន​នូវសោតាបត្តិមគ្គ ព្រោះ​មានសទ្ធិន្ទ្រិយដ៏​ក្រៃលែង ហេតុ នោះ ព្រះយោគាវចរ​នោះ លោកហៅថា សទ្ធានុសារីបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាម សទ្ធិន្ទ្រិយដ៏​ក្រៃលែងនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ការអប់រំ​នូវឥន្ទ្រិយទាំង ៤ រមែងមាន ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រោះ​ថា ព្រះយោគាវចរ​ទាំងឡាយណា បាន​នូវសោតាបត្តិមគ្គ ដោយអំណាចសទ្ធិន្ទ្រិយ ព្រះយោគាវចរ​ទាំងអស់នោះ ឈ្មោះថា​សទ្ធានុសារីបុគ្គល កាលព្រះយោគាវចរ ធ្វើទុក​ក្នុងចិត្ត ថាមិនទៀង សទ្ធិន្ទ្រិយជា​គុណជាតដ៏​ក្រៃលែង ឯសោតាបត្តិផល ជាផល​គឺ ព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះ​មានសទ្ធិន្ទ្រិយដ៏​ក្រៃលែង ហេតុ​នោះ លោកហៅថា សទ្ធាធិមុត្តបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសទ្ធិន្ទ្រិយ​ដ៏​ក្រៃលែង​នោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ឥន្ទ្រិយ ៤ ជាឥន្ទ្រិយ​គឺព្រះយោគាវចរនោះបានអប់រំ អប់រំប្រពៃហើយ ដោយអំណាច​នៃសទ្ធិន្ទ្រិយ មួយទៀត ព្រះយោគាវចរទាំងឡាយណាមួយ បានធ្វើឲ្យជាក់ច្បាស់​នូវ​សោតាបត្តិផល ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថា​សទ្ធាធិមុត្តបុគ្គល កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សទ្ធិន្ទ្រិយ​ជាគុណជាត​ដ៏​ក្រៃលែង ព្រះយោគាវចរ បានចំពោះ​នូវសកទាគាមិមគ្គ ព្រោះ​មានសទ្ធិន្ទ្រិយដ៏​ក្រៃលែង។បេ។ សកទាគាមិផល ជាផល​គឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់​ច្បាស់ហើយ ព្រះយោគាវចរ បានចំពោះ​នូវអនាគាមិមគ្គ ឯអនាគាមិផល ជាផល​គឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរបានចំពោះ​នូវអរហត្តមគ្គ ឯអរហត្តផល ជាផល​គឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថា សទ្ធាធិមុត្តបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្ត​ទៅតាមសទ្ធិន្ទ្រិយដ៏​ក្រៃលែងនោះ។បេ។ ជាសម្បយុត្តប្បច្ច័យ ឥន្ទ្រិយ ៤ ជាឥន្ទ្រិយ​គឺព្រះយោគាវចរនោះបានអប់រំ អប់រំប្រពៃ​ហើយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា​ បានធ្វើឲ្យ​ជាក់ច្បាស់​នូវអរហត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះ​ថា​សទ្ធាធិមុត្តបុគ្គល។

[២០២] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សមាធិន្ទ្រិយជាគុណជាត ដ៏​ក្រៃលែង ព្រះយោគាវចរបាន​នូវសោតាបត្តិមគ្គ ព្រោះ​មានសមាធិន្ទ្រិយដ៏​ក្រៃលែង ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថាកាយសក្ខិបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្ត​ទៅ​តាមសមាធិន្ទ្រិយនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ការអប់រំ​នូវឥន្ទ្រិយ ៤ រមែងមានដោយអំណាចនៃសមាធិន្ទ្រិយ ព្រោះ​​ថា​ព្រះយោគាវចរទាំងឡាយណា​ បាន​នូវសោតាបត្តិមគ្គ ដោយអំណាចនៃសមាធិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាកាយសក្ខិបុគ្គល កាលព្រះយោគាវចរ ធ្វើទុក​ក្នុងចិត្ត ថាជាទុក្ខ សមាធិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង សោតាបត្តិផល ជាផល​គឺ​ព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះ​មានសមាធិន្ទ្រិយដ៏​ក្រៃលែង។បេ។ ព្រះយោគាវចរ បាន​នូវសកទាគាមិមគ្គ ឯសកទាគាមិផល ជាផល​គឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរ បាន​នូវអនាគាមិមគ្គ ឯអនាគាមិផល ជាផល​គឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរបាន​នូវអរហត្តមគ្គ ឯអរហត្តផល ជាផល​គឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថា កាយសក្ខិបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅ​តាមសមាធិន្ទ្រិយដ៏​ក្រៃលែងនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ឥន្ទ្រិយទាំង ៤ ជាឥន្ទ្រិយដែលព្រះយោគាវចរនោះ​បានអប់រំ អប់រំប្រពៃហើយ ដោយអំណាច​នៃសមាធិន្ទ្រិយ ព្រះយោគាវចរ​ទាំងឡាយ​ណា បានធ្វើឲ្យជាក់ច្បាស់​នូវអរហត្ត ដោយអំណាចនៃសមាធិន្ទ្រិយ ព្រះយោគាវចរ​ទាំងអស់នោះ ឈ្មោះថាកាយសក្ខិបុគ្គល។

[២០៣] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ បញ្ញិន្ទ្រិយជាគុណជាត ដ៏​ក្រៃលែង ព្រះយោគាវចរ បាន​នូវសោតាបត្តិមគ្គ ព្រោះ​មានបញ្ញិន្ទ្រិយដ៏​ក្រៃលែង ព្រោះ​​ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថា ធម្មានុសារីបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅ​តាម​បញ្ញិន្ទ្រិយដ៏​ក្រៃលែងនោះ។បេ។ ជាសម្បយុត្តប្បច្ច័យ ការអប់រំ​នូវឥន្ទ្រិយ ៤ រមែង​មាន ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា បាន​នូវសោតាបត្តិមគ្គ ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថា ធម្មានុសារីបុគ្គល កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ បញ្ញិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង សោតាបត្តិផល ជាផល​គឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះ​មាន បញ្ញិន្ទ្រិយដ៏​ក្រៃលែង ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថាទិដ្ឋិប្បត្តបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយ ដ៏​ក្រៃលែងនោះ។បេ។ ជាសម្បយុត្តប្បច្ច័យ ឥន្ទ្រិយ ៤ ជាឥន្ទ្រិយ​គឺព្រះយោគាវចរនោះ បានអប់រំ អប់រំប្រពៃហើយ ដោយអំណាចនៃ​បញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា បានធ្វើឲ្យជាក់ច្បាស់​នូវសោតាបត្តិផល ដោយ​​អំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាទិដ្ឋិប្បត្តបុគ្គល កាល​ព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ បញ្ញិន្ទ្រិយជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរ បាន​នូវសកទាគាមិមគ្គ ព្រោះ​មានបញ្ញិន្ទ្រិយដ៏​ក្រៃលែង។បេ។ ឯសកទាគាមិផល ជាផល​គឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរ បាន​នូវអនាគាមិមគ្គ ឯអនាគាមិផល ជាផល​គឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរ បាន​នូវអរហត្តមគ្គ ឯអរហត្តផល ជាផល​គឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថា ទិដ្ឋិប្បត្តបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយដ៏​ក្រៃលែងនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ឥន្ទ្រិយ ៤ ជាឥន្ទ្រិយ ​គឺព្រះយោគាវចរនោះ បានអប់រំ អប់រំប្រពៃហើយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា បានធ្វើឲ្យជាក់ច្បាស់​នូវព្រះអរហត្ត ដោយអំណាច​នៃបញ្ញិន្ទ្រិយ ព្រះយោគាវចរ​ទាំងអស់នោះ ឈ្មោះថាទិដ្ឋិប្បត្តបុគ្គល។

[២០៤] ពួកព្រះយោគាវចរណាមួយ បានអប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី ​នូវនេក្ខម្ម បានត្រាស់ដឹងហើយក្ដី កំពុងត្រាស់ដឹងក្ដី នឹងត្រាស់ដឹងក្ដី (នូវនេក្ខម្មៈ) បាន​ដល់ហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវនេក្ខម្មៈ) បានហើយក្ដី កំពុងបានក្ដី នឹងបានក្ដី (នូវនេក្ខម្មៈ) ចាក់ធ្លុះហើយក្ដី កំពុងចាក់ធ្លុះក្ដី នឹងចាក់ធ្លុះក្ដី (នូវនេក្ខម្មៈ) បានធ្វើឲ្យ​ជាក់ច្បាស់ហើយក្ដី កំពុងធ្វើឲ្យជាក់ច្បាស់ក្ដី នឹងធ្វើឲ្យជាក់ច្បាស់ក្ដី (នូវនេក្ខម្មៈ) បាន​ពាល់ត្រូវហើយក្ដី កំពុងពាល់ត្រូវក្ដី នឹងពាល់ត្រូវក្ដី (នូវនេក្ខម្មៈ) បានដល់​នូវការស្ទាត់​ហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (​នូវការស្ទាត់ក្នុងនេក្ខម្មៈ) ដល់​នូវបារមីហើយក្ដី កំពុង​ដល់ក្ដី នឹងដល់ក្ដី (​នូវនេក្ខម្មបារមី) ដល់ហើយ​នូវសេចក្ដីក្លៀវក្លាក្ដី កំពុងដល់ក្ដី នឹង​ដល់ក្ដី (​នូវសេចក្ដីក្លៀវក្លាក្នុងនេក្ខម្មៈ) ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថា សទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថា​ទិដ្ឋិប្បត្តៈ ដោយអំណាច​នៃបញ្ញិន្ទ្រិយ។

[២០៥] ពួកព្រះយោគាវចរណាមួយ (អប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី) ​នូវអព្យាបាទ។បេ។ ​នូវអាលោកសញ្ញា សេចក្ដីមិនរាយមាយ ការកំណត់ធម៌ ញាណ បាមុជ្ជៈ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ នេវសញ្ញានាសញ្ញា​យតន​សមាបត្តិ អនិច្ចានុបស្សនា ទុក្ខានុបស្សនា អនត្តានុបស្សនា និព្វិទានុបស្សនា វិរាគានុបស្សនា និរោធានុបស្សនា បដិនិស្សគ្គានុបស្សនា ខយានុបស្សនា វយានុបស្សនា វិបរិណាមានុបស្សនា អនិមិត្តានុបស្សនា អប្បណិហិតានុបស្សនា សុញ្ញតានុបស្សនា អធិប្បញ្ញាធម្មវិបស្សនា យថាភូតញ្ញាណទស្សនៈ អាទីនវានុបស្សនា បដិសង្ខានុបស្សនា វិវដ្ដនានុបស្សនា សោតាបត្តិមគ្គ សកទាគាមិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ។

ពួកព្រះយោគាវចរណា (បានអប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី) ​នូវ​សតិប្បដ្ឋាន​ទាំង ៤ សម្មប្បធានទាំង ៤ ឥទ្ធិបាទទាំង ៤ ឥន្ទ្រិយទាំង ៥ ពលៈទាំង ៥ ពោជ្ឈង្គទាំង ៧ មគ្គប្រកបដោយអង្គ ៨ ដ៏​ប្រសើរ ពួកព្រះយោគាវចរណាមួយ​ បាន​អប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី ​នូវវិមោក្ខទាំង ៨ បានត្រាស់ដឹងហើយក្ដី កំពុងត្រាស់ដឹងក្ដី នឹងត្រាស់ដឹងក្ដី (​នូវវិមោក្ខទាំង ៨) ដល់ហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (​នូវវិមោក្ខទាំង ៨) បានហើយក្ដី កំពុងបានក្ដី នឹងបានក្ដី (នូវវិមោក្ខទាំង ៨) ចាក់ធ្លុះហើយក្ដី កំពុងចាក់ធ្លុះក្ដី នឹងចាក់ធ្លុះក្ដី (នូវវិមោក្ខទាំង ៨) ធ្វើឲ្យជាក់ច្បាស់​ហើយក្ដី កំពុងធ្វើឲ្យជាក់ច្បាស់ក្ដី នឹងធ្វើឲ្យជាក់ច្បាស់ក្ដី (នូវវិមោក្ខទាំង ៨) ពាល់ត្រូវ​ហើយក្ដី កំពុងពាល់ត្រូវក្ដី នឹងពាល់ត្រូវក្ដី (នូវវិមោក្ខទាំង ៨) ដល់ហើយ​នូវការស្ទាត់ក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវការស្ទាត់ក្នុងវិមោក្ខទាំង ៨) ដល់ហើយ​នូវបារមីក្ដី កំពុង​ដល់ក្ដី នឹងដល់ក្ដី (នូវបារមីក្នុងវិមោក្ខទាំង ៨) ដល់ហើយ​នូវសេចក្ដីក្លៀវក្លាក្ដី កំពុង​ដល់ក្ដី នឹងដល់ក្ដី (នូវសេចក្ដីក្លៀវក្លាក្នុងវិមោក្ខទាំង ៨) ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាច​នៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

[២០៦] ពួកព្រះយោគាវចរណាមួយ បានដល់ហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី ​នូវបដិសម្ភិទាទាំង ៤។បេ។ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយ​អំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថា​ទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

ពួកព្រះយោគាវចរណាមួយ ចាក់ធ្លុះហើយក្ដី កំពុងចាក់ធ្លុះក្ដី នឹងចាក់ធ្លុះក្ដី ​នូវវិជ្ជាទាំង ៣។បេ។ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយ​អំណាច​នៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថា​ទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

ពួកព្រះយោគាវចរណាមួយ សិក្សាហើយក្ដី កំពុងសិក្សាក្ដី នឹងសិក្សាក្ដី ​នូវសិក្ខាទាំង ៣ ធ្វើឲ្យជាក់ច្បាស់ហើយក្ដី កំពុងធ្វើឲ្យជាក់ច្បាស់ក្ដី នឹងធ្វើឲ្យជាក់​ច្បាស់ក្ដី (នូវសិក្ខាទាំង ៣) ពាល់ត្រូវហើយក្ដី កំពុងពាល់ត្រូវក្ដី នឹងពាល់ត្រូវក្ដី (នូវសិក្ខាទាំង ៣) ដល់ហើយ​នូវការស្ទាត់ក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវការស្ទាត់​ក្នុងសិក្ខាទាំង ៣) ដល់ហើយ​នូវបារមីក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវបារមីក្នុងសិក្ខាទាំង ៣) ដល់ហើយ​នូវសេចក្ដីក្លៀវក្លាក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវសេចក្ដីក្លៀវក្លា​ក្នុងសិក្ខាទាំង ៣) ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាច​នៃបញ្ញិន្ទ្រិយ។

ពួកព្រះយោគាវចរណាមួយ កំណត់ដឹង​នូវទុក្ខ លះបង់​នូវសមុទ័យ ធ្វើឲ្យជាក់​ច្បាស់​​នូវនិរោធ អប់រំ​នូវមគ្គ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយ​អំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថា​ទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

[២០៧] ការត្រាស់ដឹង​នូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង បុគ្គលត្រាស់ដឹង​នូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង។ ការត្រាស់ដឹង​នូវសច្ចៈ ដោយអាការ ៤ យ៉ាង បុគ្គលត្រាស់ដឹង​នូវសច្ចៈ ដោយអាការ ៤ យ៉ាង ​គឺត្រាស់ដឹង​នូវទុក្ខសច្ច ដែលជា​បរិញ្ញាបដិវេធ ១ ត្រាស់ដឹង​នូវសមុទយសច្ច ដែលជាបហានប្បដិវេទ ១ ត្រាស់ដឹងនូវ​និរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ១ ត្រាស់ដឹង​នូវមគ្គសច្ច ដែលជាភាវនាបដិវេធ ១ នេះឯង ការត្រាស់ដឹង​នូវសច្ចៈដោយអាការ ៤ យ៉ាង នេះឯង បុគ្គលកាលត្រាស់ដឹង​​នូវសច្ចៈ ដោយអាការ ៤ យ៉ាង ដែលឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាច​នៃបញ្ញិន្ទ្រិយ។

ការត្រាស់ដឹង​នូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង បុគ្គលត្រាស់ដឹង​នូវសច្ចៈ​ទាំង​ឡាយ ដោយអាការប៉ុន្មានយ៉ាង។ ការត្រាស់ដឹង​នូវសច្ចៈ ដោយអាការ ៩ យ៉ាង បុគ្គល​ត្រាស់ដឹង​នូវសច្ចៈទាំងឡាយ ដោយអាការ ៩ យ៉ាង ​គឺត្រាស់ដឹង​នូវទុក្ខសច្ច ដែល​ជាបរិញ្ញាបដិវេធ ១ ត្រាស់ដឹង​នូវសមុទយសច្ច ដែលជាបហានប្បដិវេទ ១ ត្រាស់ដឹង ​នូវនិរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ១ ត្រាស់ដឹង​នូវមគ្គសច្ច ដែលជាភាវនា​បដិវេធ ១ ការត្រាស់ដឹងដោយកិរិយាអប់រំ​នូវធម៌ទាំងពួង (ភាវនាបដិវេធ) ១ ការ​ត្រាស់​ដឹង ដោយកិរិយាកំណត់​នូវសង្ខារទាំងពួង (បរិញ្ញាបដិវេធ) ១ ការត្រាស់ដឹង​ដោយការ​លះបង់​នូវកុសលទាំងពួង (បហានប្បដិវេធ) ១ ការត្រាស់ដឹងដោយកិរិយា​អប់រំ​នូវមគ្គទាំងបួន (ភាវនាបដិវេធ) ១ ការត្រាស់ដឹងដោយកិរិយាធ្វើឲ្យជាក់ច្បាស់​​នូវនិរោធ (សច្ឆិកិរិយាបដិវេធ) ១ នេះឯង ការត្រាស់ដឹង​នូវសច្ចៈ ដោយអាការ ៩ យ៉ាង នេះឯង បុគ្គលកាលត្រាស់ដឹង​នូវសច្ចៈទាំងឡាយ ដោយអាការ ៩ យ៉ាង ដែល​ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាច​នៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។

ចប់ ទុតិយភាណវារៈ។

[២០៨] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សង្ខារទាំងឡាយ ប្រាកដឡើងដូចម្ដេច កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សង្ខារទាំងឡាយប្រាកដឡើង​ដូចម្ដេច កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ សង្ខារទាំងឡាយ ប្រាកដឡើងដូចម្ដេច។ កាលព្រះយោគាវចរធ្វើទុកក្នុងចិត្ត ថាមិនទៀង សង្ខារទាំងឡាយ ប្រាកដឡើងថាអស់​ទៅ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ សង្ខារទាំងឡាយប្រាកដឡើង ថាជាភ័យ កាលធ្វើ​ទុកក្នុងចិត្ត ថាមិនមែនខ្លួន​ សង្ខារទាំងឡាយ ប្រាកដឡើងថាសូន្យ។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ចិត្តច្រើនដោយអ្វី កាលលោក ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ចិត្តច្រើនដោយអ្វី កាលលោកធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ចិត្តច្រើនដោយអ្វី។ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ចិត្តច្រើនដោយ អធិមោក្ខ (សេចក្ដីជឿស៊ប់) កាលលោកធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ចិត្តច្រើនដោយ​បស្សទ្ធិ (សេចក្ដីស្ងប់) កាលលោកធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ចិត្តច្រើនដោយវេទៈ [វេទៈ សំដៅយកញាណក្នុងមគ្គ ៤។ អដ្ឋកថា។]។

ព្រះយោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើនឹងបាន​នូវវិមោក្ខដូចម្ដេច កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើនឹងបាន​នូវវិមោក្ខដូចម្ដេច កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ជាអ្នកច្រើនដោយវេទ តើនឹងបាន​នូវវិមោក្ខដូចម្ដេច។ ព្រះយោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នក​ច្រើនដោយអធិមោក្ខ រមែងបាន​នូវអនិមិត្តវិមោក្ខ [ជាឈ្មោះនៃអរិយមគ្គ ដោយអត្ថថា រួចចាកកិលេស។ វិសុទ្ធិមគ្គ។] កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នក​ច្រើនដោយបស្សទ្ធិ រមែងបាន​នូវអប្បណិហិតវិមោក្ខ [ជាឈ្មោះនៃអរិយមគ្គ ដោយអត្ថថា រួចចាកកិលេស។ វិសុទ្ធិមគ្គ។] កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ជាអ្នកច្រើនដោយវេទៈ រមែងបាន​នូវសុញ្ញតវិមោក្ខ [ជាឈ្មោះនៃអរិយមគ្គ ដោយអត្ថថា រួចចាកកិលេស។ វិសុទ្ធិមគ្គ។]។

[២០៩] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយ​អធិមោក្ខ តើមានវិមោក្ខដូចម្ដេច ជាអធិបតី។ ក្នុងភាវនា វិមោក្ខប៉ុន្មាន ​ប្រព្រឹត្តទៅតាម​វិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន។

 កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើ​វិមោក្ខអ្វី ជាអធិបតី ក្នុងភាវនា មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាមនូវវិមោក្ខ​ជា​អធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ជាអ្នកច្រើនដោយវេទៈ តើ​វិមោក្ខអ្វី ជាអធិបតី ក្នុងភាវនា មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាម​នូវ​វិមោក្ខជាអធិបតី​នោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ អនិមិត្តវិមោក្ខជាអធិបតី ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាម​នូវវិមោក្ខ​ជា​អធិបតី​​នោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណាប្រតិបត្តិត្រូវ បុគ្គលនោះ​ឈ្មោះថាចម្រើន ឯបុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើន​នូវវិមោក្ខទេ។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ អប្បណិហិតវិមោក្ខជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាមនូវវិមោក្ខ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណាប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន ឯបុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើន​នូវវិមោក្ខទេ។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ជាអ្នកច្រើនដោយវេទៈ សុញ្ញតវិមោក្ខជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាម​នូវវិមោក្ខ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណាប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន ឯបុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើន​នូវវិមោក្ខទេ។

[២១០] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយ អធិមោក្ខ តើវិមោក្ខអ្វី ជាអធិបតី, ក្នុងភាវនា មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាម​នូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ, ក្នុងកាលជាទី ត្រាស់ដឹង តើវិមោក្ខអ្វី ជាអធិបតី, ក្នុងការត្រាស់ដឹង មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាម​នូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច ការត្រាស់ដឹងដោយ​អត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើ​វិមោក្ខអ្វី ជាអធិបតី, ក្នុងភាវនា មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាម​នូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ, ក្នុងកាលជាទីត្រាស់ដឹង តើវិមោក្ខអ្វី ជាអធិបតី, ក្នុងការត្រាស់ដឹង តើវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាម ​នូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច ការត្រាស់ដឹង ដោយអត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ជាអ្នកច្រើនដោយវេទៈ តើវិមោក្ខអ្វី ជាអធិបតី, ក្នុងភាវនា មានវិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាម​នូវវិមោក្ខ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ, ក្នុងកាលជាទីត្រាស់ដឹង តើវិមោក្ខអ្វី ជាអធិបតី, ក្នុងការត្រាស់ដឹង វិមោក្ខប៉ុន្មាន ប្រព្រឹត្តទៅតាម​នូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច​ ការត្រាស់ដឹង ដោយអត្ថថាដូចម្ដេច។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ អនិមិត្តវិមោក្ខជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាម​នូវវិមោក្ខជាអធិបតី នោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ, សូម្បីក្នុងកាលជាទីត្រាស់ដឹង ក៏មានអនិមិត្តវិមោក្ខ ជាអធិបតីដែរ, ក្នុងការត្រាស់ដឹង មានវិមោក្ខ ២ ប្រព្រឹត្តទៅតាម​នូវវិមោក្ខជាអធិបតីនោះ ទាំងជា​សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ ការត្រាស់ដឹង ដោយអត្ថថាឃើញ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថា ត្រាស់ដឹងក៏បាន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ អប្បណិហិតវិមោក្ខ ជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាម​នូវវិមោក្ខ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ, សូម្បីក្នុងកាលជាទីត្រាស់ដឹង ក៏មានអប្បណិហិតវិមោក្ខ ជាអធិបតីដែរ, ក្នុងការត្រាស់ដឹង មានវិមោក្ខ ២ ប្រព្រឹត្តទៅតាម​នូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ ការត្រាស់ដឹង ដោយអត្ថថាឃើញ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹងក៏បាន។

កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ជាអ្នកច្រើនដោយវេទៈ សុញ្ញតវិមោក្ខជាអធិបតី, ក្នុងភាវនា មានវិមោក្ខ ២ ប្រព្រឹត្តទៅតាម ​នូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ, សូម្បីក្នុងកាលជាទីត្រាស់ដឹង ក៏មានសុញ្ញតវិមោក្ខ ជាអធិបតីដែរ, ក្នុងការត្រាស់ដឹង មានវិមោក្ខ ២ ប្រព្រឹត្តទៅតាម​នូវវិមោក្ខជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ​ ការត្រាស់ដឹងដោយអត្ថថាឃើញ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹងក៏បាន។

[២១១] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង តើវិមោក្ខអ្វីដ៏​ក្រៃលែង ព្រះយោគាវចរ ឈ្មោះថាសទ្ធាធិមុត្ត តើព្រោះ​មានវិមោក្ខអ្វីដ៏​ក្រៃលែង កាលធ្វើទុកក្នុង ចិត្ត ថាជាទុក្ខ តើវិមោក្ខអ្វីដ៏​ក្រៃលែង ព្រះយោគាវចរ ឈ្មោះថាកាយសក្ខិ តើព្រោះ​មាន វិមោក្ខអ្វីដ៏​ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ តើវិមោក្ខអ្វីដ៏​ក្រៃលែង ព្រះយោគាវចរ ឈ្មោះថាទិដ្ឋិប្បត្តៈ តើព្រោះ​មានវិមោក្ខអ្វីដ៏​ក្រៃលែង។ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង អនិមិត្តវិមោក្ខ ជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរ ឈ្មោះថាសទ្ធាធិមុត្ត ព្រោះ​មានអនិមិត្តវិមោក្ខដ៏​ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ អប្បណិហិតវិមោក្ខ ជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរ ឈ្មោះថា កាយសក្ខិ ព្រោះ​មានអប្បណិហិតវិមោក្ខដ៏​ក្រៃលែង កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ សុញ្ញតវិមោក្ខ ជាគុណជាតដ៏​ក្រៃលែង ព្រះយោគាវចរ ឈ្មោះថាទិដ្ឋិប្បត្តៈ ព្រោះ​មានសុញ្ញតវិមោក្ខដ៏​ក្រៃលែង។

[២១២] ព្រះយោគាវចរ កាលជឿ ចុះចិត្តស៊ប់ ហេតុនោះ ឈ្មោះថាសទ្ធាធិមុត្ត បុគ្គល ព្រះយោគាវចរ ធ្វើឲ្យជាក់ច្បាស់ ព្រោះ​ពាល់ត្រូវ (​នូវឈាន) ហេតុនោះ ឈ្មោះ ថាកាយសក្ខិបុគ្គល ព្រះយោគាវចរ សម្រេចហើយ ព្រោះ​យល់ត្រូវ ហេតុនោះ ឈ្មោះថា ទិដ្ឋិប្បត្តបុគ្គល ព្រះយោគាវចរ កាលជឿ ចុះចិត្តស៊ប់ ហេតុនោះ ឈ្មោះថាសទ្ធាធិមុត្ត បុគ្គល ព្រះយោគាវចរ ពាល់ត្រូវជាដំបូង​នូវឈានផស្សៈ ក្នុងកាលខាងក្រោយទើប ធ្វើឲ្យជាក់ច្បាស់ ​នូវព្រះនិព្វានជាទីរលត់ (កិលេស) ហេតុនោះ ឈ្មោះថាកាយសក្ខិ បុគ្គល ញាណ ​គឺជាធម្មជាតដែលខ្លួន​ឃើញហើយ ដឹងហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា ថាសង្ខារជាទុក្ខ និរោធជាសុខ ហេតុនោះ ឈ្មោះថាទិដ្ឋិប្បត្ត បុគ្គល។

យោគាវចរណាមួយ អប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី ​នូវនេក្ខម្មៈ។បេ។ យោគាវចរ ទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃអនិមិត្តវិមោក្ខ ឈ្មោះ ថាកាយសក្ខិ ដោយអំណាចនៃអប្បណិហិតវិមោក្ខ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃ សុញ្ញតវិមោក្ខ។ យោគាវចរណាមួយ (អប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី) ​នូវអព្យាបាទ។បេ។ ​នូវអាលោកសញ្ញា ​នូវអវិក្ខេបៈ។បេ។

យោគាវចរណាមួយ កំណត់ដឹង​នូវទុក្ខ លះបង់​នូវសមុទ័យ ធ្វើឲ្យជាក់ច្បាស់ ​នូវនិរោធ អប់រំ​នូវមគ្គ យោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាច​នៃអនិមិត្តវិមោក្ខ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃអប្បណិហិតវិមោក្ខ ឈ្មោះថា ទិដ្ឋិប្បត្តៈ ដោយអំណាចនៃសុញ្ញតវិមោក្ខ។

[២១៣​] ការត្រាស់ដឹង​នូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង បុគ្គលត្រាស់ដឹង​​នូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង។ ការត្រាស់ដឹង​នូវសច្ចៈ ដោយអាការ ៤ យ៉ាង បុគ្គលត្រាស់ដឹង​នូវសច្ចៈ ក៏ដោយអាការ ៤ យ៉ាងដែរ ​គឺបុគ្គលត្រាស់ដឹង​នូវទុក្ខសច្ច ដែលជាបរិញ្ញាបដិវេធ ១ ត្រាស់ដឹងនូវសមុទយសច្ច ដែលជាបហានប្បដិវេទ ១ ត្រាស់​ដឹង​នូវនិរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ១ ត្រាស់ដឹង​នូវមគ្គសច្ច ដែលជាភាវនា​បដិវេធ ១ នេះឯង ការត្រាស់ដឹង​នូវសច្ចៈ ដោយអាការ ៤ យ៉ាង នេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង​នូវសច្ចៈ ដោយអាការទាំង ៤ យ៉ាង ដែលឈ្មោះថាសទ្ធាធិមុត្ត ដោយ​អំណាចនៃអនិមិត្តវិមោក្ខ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃអប្បណិហិតវិមោក្ខ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃសុញ្ញតវិមោក្ខ។

ការត្រាស់ដឹង​នូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង បុគ្គលត្រាស់ដឹង​នូវសច្ចៈ ដោយអាការប៉ុន្មានយ៉ាង។ ការត្រាស់ដឹង​នូវសច្ចៈ ដោយអាការ ៩ យ៉ាង បុគ្គលត្រាស់ដឹង​នូវសច្ចៈ ដោយអាការ ៩ យ៉ាងដែរ ​គឺបុគ្គលត្រាស់ដឹង​នូវទុក្ខសច្ច ដែលជាបរិញ្ញាបដិវេធ ១។បេ។ ការត្រាស់ដឹងដោយការធ្វើឲ្យជាក់ច្បាស់​នូវនិរោធ ១ នេះឯង ការត្រាស់ដឹង​នូវសច្ចៈ ដោយអាការ ៩ យ៉ាង នេះឯង យោគាវចរ កាលត្រាស់​ដឹង​នូវសច្ចៈ ដោយអាការ ៩ យ៉ាង ដែលឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃ​អនិមិត្តវិមោក្ខ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃអប្បណិហិតវិមោក្ខ ឈ្មោះថា​ទិដ្ឋិប្បត្តៈ ដោយអំណាចនៃសុញ្ញតវិមោក្ខ។

[២១៤] យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងដឹង ឃើញ តាមពិត ​នូវធម៌ទាំងឡាយ តើដូចម្ដេច ការឃើញប្រពៃ តើដូចម្ដេច សង្ខារទាំងពួង ដែល​យោគាវចរ​ ឃើញប្រពៃហើយ ថាមិនទៀង ព្រោះ​អាស្រ័យ​នូវការឃើញប្រពៃនោះ តើដូចម្ដេច សេចក្ដីងឿងឆ្ងល់ក្នុងធម៌ ដូចម្ដេច ដែលយោគាវចរ លះបង់បាន។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងដឹង ឃើញ តាមពិត ​នូវធម៌​ទាំងឡាយ តើដូចម្ដេច ការឃើញប្រពៃ តើដូចម្ដេច សង្ខារទាំងពួង ដែលយោគាវចរ​ឃើញប្រពៃហើយ ថាជាទុក្ខ ព្រោះ​អាស្រ័យ​នូវការឃើញប្រពៃនោះ តើដូចម្ដេច សេចក្ដី​ងឿងឆ្ងល់ក្នុងធម៌ ដូចម្ដេច ដែលយោគាវចរ លះបង់បាន។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ រមែងដឹង ឃើញ តាមពិត ​នូវធម៌ទាំងឡាយ តើដូចម្ដេច ការឃើញប្រពៃ តើដូចម្ដេច ធម៌ទាំងពួង ដែលយោគាវចរ​ឃើញប្រពៃហើយ ថាមិនមែនខ្លួន​ ព្រោះ​អាស្រ័យ​នូវការឃើញប្រពៃនោះ តើដូចម្ដេច សេចក្ដីងឿងឆ្ងល់ក្នុងធម៌ ដូចម្ដេច ដែលយោគាវចរ លះបង់បាន។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងដឹង ឃើញ តាមពិត​នូវនិមិត្ត ព្រោះ​តែហេតុនោះ លោកទើបហៅថា ការឃើញប្រពៃ កាលបើយ៉ាងនេះ សង្ខារទាំងពួង ឈ្មោះថាយោគាវចរឃើញប្រពៃហើយ ថាមិនទៀង ព្រោះ​អាស្រ័យ​នូវការឃើញ​ប្រពៃ​នោះ ទាំងសេចក្ដីងឿងឆ្ងល់ក្នុងសង្ខារទាំងនុ៎ះ​ ក៏លោកលះបង់បាន។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងដឹង ឃើញ តាមពិត​នូវបវត្តៈ (ការប្រព្រឹត្តទៅ) ព្រោះ​តែហេតុនោះ លោកទើបហៅថា ការឃើញប្រពៃ កាលបើ​យ៉ាង​នេះ សង្ខារទាំងពួង ឈ្មោះថាយោគាវចរឃើញប្រពៃហើយ ថាជាទុក្ខ ព្រោះ​អាស្រ័យ​នូវការឃើញប្រពៃនោះ ទាំងសេចក្ដីងឿងឆ្ងល់ក្នុងសង្ខារទាំងនុ៎ះ​ ក៏លោកលះបង់បាន។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន រមែងដឹង ឃើញ តាមពិត​នូវ​និមិត្ត​ផង ​នូវបវត្តៈផង ព្រោះ​តែហេតុនោះ លោកទើបហៅថា ការឃើញប្រពៃ កាលបើ​យ៉ាងនេះ ធម៌ទាំងពួង ឈ្មោះថាយោគាវចរ ឃើញប្រពៃហើយ ថាមិនមែនខ្លួន​ ព្រោះ​​អាស្រ័យ​នូវការឃើញប្រពៃនោះ ទាំងសេចក្ដីងឿងឆ្ងល់ ក្នុងធម៌ទាំងនុ៎ះ​​ ក៏លោកលះបង់​បាន។

ការដឹងតាមពិតណាក្ដី ការឃើញប្រពៃណាក្ដី ការឆ្លងចាក​សេចក្ដីងឿងឆ្ងល់​ណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏ មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ ការដឹងតាមពិតណាក្ដី ការឃើញប្រពៃ​ណាក្ដី ការឆ្លងចាក​សេចក្ដីងឿងឆ្ងល់ណាក្ដី ធម៌ទាំងនេះ មានសេចក្ដីដូចគ្នា តែព្យញ្ជនៈ​ផ្សេងគ្នា។

[២១៥] កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង តើមានអ្វីប្រាកដឡើង​ថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តើមានអ្វីប្រាកដឡើង ថាជាភ័យ កាលធ្វើ​ទុកក្នុងចិត្ត ថាមិនមែនខ្លួន​ តើមានអ្វីប្រាកដឡើង ថាជាភ័យ។ កាលយោគាវចរ ​ធ្វើទុក​ក្នុងចិត្តថាមិនទៀង មាននិមិត្តប្រាកដឡើង ថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ មានបវត្តៈប្រាកដឡើង ថាជាភ័យ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ មាននិមិត្តផង មានបវត្តៈផង ប្រាកដឡើង ថាជាភ័យ។

បញ្ញាក្នុងការប្រាកដឡើងថាជាភ័យឯណាក្ដី [គឺជាឈ្មោះភយតូបដ្ឋានញ្ញាណ អាទីនវញ្ញាណ និព្វិទាញាណ នោះឯង។] ការដឹងក្នុងទោសឯណាក្ដី​ [គឺជាឈ្មោះភយតូបដ្ឋានញ្ញាណ អាទីនវញ្ញាណ និព្វិទាញាណ នោះឯង។] ការនឿយ​ណាយ​ឯណាក្ដី [គឺជាឈ្មោះភយតូបដ្ឋានញ្ញាណ អាទីនវញ្ញាណ និព្វិទាញាណ នោះឯង។] តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ បញ្ញាក្នុងការប្រាកដឡើង ថាជាភ័យ​ឯណាក្ដី ការដឹងក្នុងទោសឯណាក្ដី ការនឿយណាយឯណាក្ដី ធម៌ទាំងនេះ មាន​សេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។

ការយល់ឃើញ ថាមិនមែនខ្លួន​ឯណាក្ដី ការយល់ឃើញ ថាសូន្យឯណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មាន​សេចក្ដីជា​មួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ ការយល់ឃើញ ថាមិនមែនខ្លួន​ឯណាក្ដី ការយល់ឃើញ ថាសូន្យឯណាក្ដី ធម៌ទាំងនេះ មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។

[២១៦] កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ញាណកើតឡើង ព្រោះ​​ពិចារណា​នូវអ្វី កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ញាណកើតឡើង ព្រោះ​ពិចារណា​នូវអ្វី កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ញាណកើតឡើង ព្រោះ​ពិចារណា​នូវអ្វី។ កាល​យោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ញាណកើតឡើង ព្រោះ​ពិចារណា​នូវនិមិត្ត កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ញាណកើតឡើងព្រោះ​ពិចារណា​នូវបវត្តៈ កាលធ្វើទុក​ក្នុងចិត្ត ថាមិនមែនខ្លួន​ ញាណកើតឡើង ព្រោះ​ពិចារណា​នូវនិមិត្ត  និងបវត្តៈ។

មុញ្ចិតុកម្យតាញាណណាក្ដី បដិសង្ខានុបស្សនាញាណណាក្ដី សង្ខារុបេក្ខាញាណ​ណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មាន​សេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ មុញ្ចិតុកម្យតាញាណណាក្ដី បដិសង្ខានុបស្សនាញាណណាក្ដី សង្ខារុបេក្ខាញាណណាក្ដី ធម៌ទាំងនេះ មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។

កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង តើចិត្តចេញចាក​អ្វី ចិត្តស្ទុះទៅក្នុងអ្វី កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តើចិត្តចេញចាក​អ្វី ចិត្តស្ទុះទៅក្នុងអ្វី កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ តើចិត្តចេញចាក​អ្វី ចិត្តស្ទុះទៅក្នុងអ្វី។ កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ចិត្តចេញចាក​និមិត្ត ចិត្តស្ទុះទៅក្នុងអនិមិត្ត កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ចិត្តចេញចាក​បវត្តៈ ចិត្តស្ទុះទៅក្នុងអប្បវត្តៈ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ ចិត្ត ចេញចាក​និមិត្តផង ចេញចាក​បវត្តៈផង ចិត្តស្ទុះទៅក្នុងអនិមិត្តផង ក្នុងអប្បវត្តៈ ​គឺ​និរោធនិព្វានធាតុផង។

បញ្ញាក្នុងការងាកចេញ បែរចេញ ចាក​សង្ខារនិមិត្តខាងក្រៅឯណាក្ដី គោត្រភូធម៌ ទាំងឡាយឯណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ បញ្ញា ក្នុងការងាកចេញ បែរចេញ ចាក​សង្ខារនិមិត្តខាងក្រៅឯណាក្ដី គោត្រភូធម៌ទាំងឡាយឯណាក្ដី ធម៌ទាំងនេះ មាន សេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។

យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងរួច (ចាក​កិលេស) ដោយ វិមោក្ខអ្វី កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងរួច (ចាក​កិលេស) ដោយវិមោក្ខអ្វី កាល ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ រមែងរួច (ចាក​កិលេស) ដោយវិមោក្ខអ្វី។ យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងរួច (ចាក​កិលេស) ដោយអនិមិត្តវិមោក្ខ កាល​ធ្វើ​ទុកក្នុងចិត្ត ថាជាទុក្ខ រមែងរួច (ចាក​កិលេស) ដោយអប្បណិហិតវិមោក្ខ កាលធ្វើ​ទុកក្នុងចិត្ត ថាមិនមែនខ្លួន​ រមែងរួច (ចាក​កិលេស) ដោយសុញ្ញតវិមោក្ខ។

បញ្ញាក្នុងការងាកចេញ បែរចេញ ចាក​ហេតុទាំងពីរណាក្ដី [បញ្ញាជ្រាបច្បាស់ក្នុងការងាកចេញ បែរចេញ ចាកកិលេស និងខន្ធ ដែលប្រព្រឹត្តទៅតាមកិលេសនោះ ព្រោះផ្តាច់បង់នូវកិលេស ១ ចាកសង្ខារនិមិត្តជាខាងក្រៅ ព្រោះធ្វើព្រះនិព្វានជាអារម្មណ៍ ១ ឈ្មោះថា ឧភតោវុដ្ឋានវិវដ្តនប្បញ្ញា បានដល់មគ្គញាណ។ អដ្ឋកថា។] ការដឹងក្នុងមគ្គណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានសេចក្ដីជា​មួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ បញ្ញាក្នុងការងាកចេញ បែរចេញ ចាក​ហេតុទាំងពីរណាក្ដី ការដឹងក្នុងមគ្គណាក្ដី ធម៌ទាំងនេះ មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។

[២១៧] វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា តើដោយអាការប៉ុន្មានយ៉ាង វិមោក្ខ​ទាំង ៣ មានក្នុងខណៈជាមួយគ្នា តើដោយអាការប៉ុន្មានយ៉ាង។ វិមោក្ខទាំង ៣ មានក្នុង​ខណៈផ្សេងគ្នា ដោយអាការ ៤ យ៉ាង វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយ​អាការ ៧ យ៉ាង។

វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអាការ ៤ យ៉ាង តើអ្វីខ្លះ ​គឺដោយ​អត្ថថាជាអធិបតី ១ ដោយអត្ថថាអធិដ្ឋាន ១ ដោយអត្ថថាបង្អោន ១ ដោយអត្ថថាចេញទៅ ១។

វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាជាអធិបតី តើដូចម្ដេច។ កាល​យោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង មានអនិមិត្តវិមោក្ខ ជាអធិបតី កាលធ្វើទុក​ក្នុងចិត្ត ថាជាទុក្ខ មានអប្បណិហិតវិមោក្ខ ជាអធិបតី កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ មានសុញ្ញតវិមោក្ខ ជាអធិបតី វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថា​ជាអធិបតី យ៉ាងនេះឯង។

វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាអធិដ្ឋាន តើដូចម្ដេច។ យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង តែងអធិដ្ឋាន​នូវចិត្ត ដោយអំណាច​នៃ​អនិមិត្តវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តែងអធិដ្ឋាន​នូវចិត្ត ដោយអំណាច​នៃ​អប្បណិហិតវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ តែងអធិដ្ឋាន​នូវចិត្ត ដោយ​អំណាច​នៃសុញ្ញតវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាអធិដ្ឋាន យ៉ាងនេះឯង។

វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាបង្អោន តើដូចម្ដេច។ ព្រះយោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង តែងបង្អោនចិត្តដោយអំណាច​នៃអនិមិត្តវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តែងបង្អោនចិត្តដោយអំណាច​នៃអប្បណិហិតវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ តែងបង្អោនចិត្តដោយអំណាច​នៃសុញ្ញតវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាបង្អោន យ៉ាងនេះឯង។

វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាចេញទៅ តើដូចម្ដេច។ យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង តែងចេញទៅកាន់ព្រះនិព្វាន ជាទីរលត់ កិលេស ដោយអំណាចនៃអនិមិត្តវិមោក្ខ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តែងចេញទៅ កាន់ព្រះនិព្វាន ជាទីរលត់កិលេស ដោយអំណាចនៃអប្បណិហិតវិមោក្ខ កាលធ្វើទុកក្នុង​ចិត្ត ថាមិនមែនខ្លួន​ តែងចេញទៅកាន់ព្រះនិព្វាន ជាទីរលត់កិលេស ដោយអំណាចនៃ​សុញ្ញតវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាចេញទៅ យ៉ាងនេះឯង វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអាការ ៤ យ៉ាងនេះឯង។

[២១៨] វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអាការ ៧ យ៉ាង តើអ្វីខ្លះ ​គឺដោយអត្ថថាប្រជុំចុះ ១ ដោយអត្ថថាបានលុះ ១ ដោយអត្ថថាបានចំពោះ ១ ដោយអត្ថថា​ចាក់ធ្លុះ ១ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ១ ដោយអត្ថថាប៉ះពាល់ ១ ដោយអត្ថថា​ត្រាស់ដឹង ១។

វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអត្ថថាប្រជុំចុះ ដោយអត្ថថាបានលុះ ដោយអត្ថថាបានចំពោះ ដោយអត្ថថាចាក់ធ្លុះ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយ​អត្ថថា​ប៉ះពាល់ ដោយអត្ថថាត្រាស់ដឹង តើដូចម្ដេច។ យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងរួចចាក​និមិត្ត (ដោយសភាវៈណា) ហេតុនោះ សភាវៈនោះ ឈ្មោះថា អនិមិត្តវិមោក្ខ យោគាវចរ រួចចាក​និមិត្តណា មិនតាំងនៅក្នុងនិមិត្តនោះទៀត ហេតុនោះ ឈ្មោះថា អប្បណិហិតវិមោក្ខ យោគាវចរ មិនតម្កល់នៅក្នុងនិមិត្តណា សូន្យចាក​និមិត្ត​នោះ ហេតុនោះ ឈ្មោះថា សុញ្ញតវិមោក្ខ យោគាវចរ មិនមាននិមិត្ត ដោយសុញ្ញតនិមិត្តណា ហេតុនោះ និមិត្តនោះ ឈ្មោះថា អនិមិត្តវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអត្ថថាប្រជុំចុះ ដោយអត្ថថាបានលុះ ដោយអត្ថថាបានចំពោះ ដោយអត្ថថាចាក់ធ្លុះ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់​ ដោយអត្ថថា​ប៉ះពាល់ ដោយអត្ថថាត្រាស់ដឹង យ៉ាងនេះឯង។ យោគាវចរកាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងរួចចាក​ទីតម្កល់ (ដោយសភាវៈណា) ហេតុនោះ សភាវៈនោះ ឈ្មោះថា អប្បណិហិតវិមោក្ខ យោគាវចរ មិនតាំងនៅក្នុងនិមិត្តណា សូន្យចាក​និមិត្តនោះ ហេតុនោះ ឈ្មោះថា សុញ្ញតវិមោក្ខ យោគាវចរ មិនមាននិមិត្ត ដោយសុញ្ញតនិមិត្តណា ហេតុនោះ និមិត្តនោះ ឈ្មោះថា អនិមិត្តវិមោក្ខ យោគាវចរ មិនមាននិមិត្ត ដោយនិមិត្តណា មិនតាំងនៅ ក្នុងនិមិត្តនោះទៀត ហេតុនោះ និមិត្តនោះ ឈ្មោះថា អប្បណិហិតវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអត្ថថាប្រជុំចុះ ដោយអត្ថថាបានលុះ ដោយអត្ថថាបាន ចំពោះ ដោយអត្ថថាចាក់ធ្លុះ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយអត្ថថាប៉ះពាល់ ដោយ អត្ថថាត្រាស់ដឹង យ៉ាងនេះឯង។ យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន​ រមែងរួចចាក​សេចក្ដីប្រកាន់ស្អិត (ដោយសភាវៈណា) ហេតុនោះ សភាវៈនោះ ឈ្មោះថា សុញ្ញតវិមោក្ខ យោគាវចរ មិនមាននិមិត្ត ដោយសុញ្ញតនិមិត្តណា ហេតុនោះ និមិត្តនោះ ឈ្មោះថា អនិមិត្តវិមោក្ខ យោគាវចរ មិនមាននិមិត្ត ដោយនិមិត្តណា មិនតាំង នៅក្នុងនិមិត្តនោះទៀត ហេតុនោះឈ្មោះថា អប្បណិហិតវិមោក្ខ យោគាវចរ មិនតាំងនៅ ក្នុងនិមិត្តណា សូន្យចាក​និមិត្តនោះ ហេតុនោះ ឈ្មោះថា សុញ្ញតវិមោក្ខ វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអត្ថថាប្រជុំចុះ ដោយអត្ថថាបានលុះ ដោយអត្ថថាបាន ចំពោះ ដោយអត្ថថាចាក់ធ្លុះ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយអត្ថថាប៉ះពាល់ ដោយ អត្ថថាត្រាស់ដឹង យ៉ាងនេះឯង វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអាការ ៧ យ៉ាងនេះឯង។

[២១៩] វិមោក្ខ ក៏មាន មុខ ក៏មាន វិមោក្ខមុខ ក៏មាន វិមោក្ខបច្ចនីកៈ ក៏មាន វិមោក្ខានុលោម [ធម៌ដែលស្របតាមនូវវិមោក្ខ។] ក៏មាន វិមោក្ខវិវដ្ដៈ ក៏មាន វិមោក្ខភាវនា ក៏មាន វិមោក្ខប្បដិបស្សទ្ធិ ក៏មាន។

វិមោក្ខ មានប៉ុន្មាន។ មាន ៣ ​គឺ សុញ្ញតវិមោក្ខ ១ អនិមិត្តវិមោក្ខ ១ អប្បណិហិតវិមោក្ខ ១។

សុញ្ញតវិមោក្ខ តើដូចម្ដេច។ អនិច្ចានុបស្សនាញាណ រួចចាក​សេចក្ដីប្រកាន់ ថា ទៀង ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ ទុក្ខានុបស្សនាញាណ រួចចាក​សេចក្ដីប្រកាន់ ថាសុខ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ អនត្តានុបស្សនាញាណ រួចចាក​សេចក្ដី ប្រកាន់ថាខ្លួន​ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ និព្វិទានុបស្សនាញាណ រួចចាក​សេចក្ដី ប្រកាន់ ថាគួររីករាយ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ វិរាគានុបស្សនាញាណ រួចចាក​សេចក្ដីប្រកាន់ ថារាគៈ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ និរោធានុបស្សនាញាណ រួចចាក​សេចក្ដីប្រកាន់ ថាកើតឡើងព្រម ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ បដិនិស្សគ្គានុបស្សនាញាណ រួចចាក​សេចក្ដីប្រកាន់ ថាគួរប្រកាន់ [បានដល់ ឧបាទានទាំង ៤ គឺ កាមូបាទាន ១ ទិដ្ឋុប្បាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។ អដ្ឋកថា។] ហេតុនោះ ឈ្មោះថា សុញ្ញតវិមោក្ខ អនិមិត្តានុបស្សនាញាណ រួចចាក​សេចក្ដីប្រកាន់ស្អិត ថាជានិមិត្ត ហេតុ នោះ ឈ្មោះថាសុញ្ញតវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាក​សេចក្ដីប្រកាន់ ថាទីតម្កល់ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាក​សេចក្ដី ប្រកាន់ទាំងពួង ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាក​ សេចក្ដីប្រកាន់ ថាទៀង ក្នុងរូប ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ។បេ។ សុញ្ញតានុបស្សនាញាណ រួចចាក​សេចក្ដីប្រកាន់ទាំងពួងក្នុងរូប ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាក​សេចក្ដីប្រកាន់ ថាទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ។បេ។ សុញ្ញតានុបស្សនាញាណ រួចចាក​សេចក្ដីប្រកាន់ទាំងពួង ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាសុញ្ញតវិមោក្ខ នេះឯង សុញ្ញតវិមោក្ខ។

[២២០] អនិមិត្តវិមោក្ខ តើដូចម្ដេច។ អនិច្ចានុបស្សនាញាណ រួចចាក​និមិត្ត ថាទៀង ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ ទុក្ខានុបស្សនាញាណ រួចចាក​និមិត្ត ថាជាសុខ ហេតុ នោះ ឈ្មោះថាអនិមិត្តវិមោក្ខ អនត្តានុបស្សនាញាណ រួចចាក​និមិត្ត ថាជាខ្លួន​ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ និព្វិទានុបស្សនាញាណ រួចចាក​និមិត្ត ថាគួររីករាយ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ វិរាគានុបស្សនាញាណ រួចចាក​និមិត្ត ថាតម្រេក ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ និរោធានុបស្សនាញាណ រួចចាក​និមិត្ត ថាកើតឡើងព្រម ហេតុ នោះ ឈ្មោះថាអនិមិត្តវិមោក្ខ បដិនិស្សគ្គានុបស្សនាញាណ រួចចាក​និមិត្ត ថាគួរប្រកាន់ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អនិមិត្តានុបស្សនាញាណ រួចចាក​និមិត្តទាំងពួង ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាក​និមិត្ត ថាមានទី​តម្កល់ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាក​និមិត្ត​ ថាគួរ​ប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាក​និមិត្ត​ថាទៀងក្នុងរូប ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ។បេ។ អនិមិត្តានុបស្សនាញាណ រួចចាក​និមិត្តទាំងពួងក្នុងរូប ហេតុនោះ ឈ្មោះថា​អនិមិត្តវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាក​និមិត្ត ថាមានទីតម្កល់ក្នុងរូប ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាក​និមិត្ត ថាគួរប្រកាន់ស្អិតក្នុងរូប ហេតុនោះ ឈ្មោះថា អនិមិត្តវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាក​និមិត្ត ថាទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ។បេ។ អនិមិត្តានុបស្សនាញាណ រួចចាក​និមិត្តទាំងពួងក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាក​និមិត្ត ថាមានទីតម្កល់ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាក​និមិត្ត ថាគួរប្រកាន់ស្អិត ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអនិមិត្តវិមោក្ខ នេះឯង អនិមិត្តវិមោក្ខ។

[២២១] អប្បណិហិតវិមោក្ខ តើដូចម្ដេច។ អនិច្ចានុបស្សនាញាណ រួចចាក​ការ តម្កល់ថាទៀង ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ ទុក្ខានុបស្សនាញាណ រួចចាក​ ការតម្កល់ ថាជាសុខ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ អនត្តានុបស្សនាញាណ រួចចាក​ការតម្កល់ ថាជាខ្លួន​ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ និព្វិទានុបស្សនាញាណ រួចចាក​ការតម្កល់ ថាគួររីករាយ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ វិរាគានុបស្សនាញាណ រួចចាក​ការតម្កល់ ថាជាតម្រេក ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ និរោធានុបស្សនាញាណ រួចចាក​ការតម្កល់ ថាកើតឡើងព្រម ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ បដិនិស្សគ្គានុបស្សនាញាណ រួចចាក​ការតម្កល់ ថាគួរប្រកាន់ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ អនិមិត្តានុបស្សនាញាណ រួចចាក​ការតម្កល់ ថាជានិមិត្ត ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ អប្បណិហិតានុបស្សនាញាណ រួចចាក​ការតម្កល់ទាំងពួង ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាក​ការតម្កល់ ថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាក​ការតម្កល់ ក្នុងរូប ហេតុនោះ ឈ្មោះថា អប្បណិហិតវិមោក្ខ។បេ។ អប្បណិហិតានុបស្សនាញាណ រួចចាក​ការតម្កល់ទាំងពួង ក្នុងរូប ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាក​ការតម្កល់ ថាគួរប្រកាន់ស្អិត ក្នុងរូប ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ អនិច្ចានុបស្សនាញាណ រួចចាក​ការតម្កល់ ថាទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ។បេ។ អប្បណិហិតានុបស្សនាញាណ រួចចាក​ការតម្កល់ទាំងពួង ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ សុញ្ញតានុបស្សនាញាណ រួចចាក​ការតម្កល់ ថាគួរប្រកាន់ស្អិត ក្នុងជរាមរណៈ ហេតុនោះ ឈ្មោះថាអប្បណិហិតវិមោក្ខ នេះឯង អប្បណិហិតវិមោក្ខ។

[២២២] មុខ តើដូចម្ដេច។ ពោធិបក្ខិយធម៌ទាំងឡាយណា ជាធម្មជាតមិនមាន ទោស ជាកុសលកើតហើយ ក្នុងវិមោក្ខទាំងនោះ នេះឯង ឈ្មោះថាមុខ។

វិមោក្ខមុខ តើដូចម្ដេច។ អារម្មណ៍ណារបស់​ធម៌ទាំងឡាយនោះ ៗ ​គឺនិរោធ និព្វាន នេះឯង ឈ្មោះថាវិមោក្ខមុខ។

វិមោក្ខបច្ចនិកៈ (ធម៌ជាសត្រូវរបស់​វិមោក្ខ) តើដូចម្ដេច។ អកុសលមូលទាំង ៣ ជាសឹកសត្រូវរបស់​វិមោក្ខ ទុច្ចរិតទាំង ៣ ជាសឹកសត្រូវរបស់​វិមោក្ខ អកុសលធម៌ ទាំងពួង ជាសឹកសត្រូវរបស់​វិមោក្ខ នេះឯង ឈ្មោះថាវិមោក្ខបច្ចនិកៈ (ធម៌ជាសត្រូវ របស់​វិមោក្ខ)។

វិមោក្ខនុលោម តើដូចម្ដេច។ កុសលមូលទាំង ៣ ចាត់ជាវិមោក្ខានុលោម សុចរិតទាំង ៣ ចាត់ជាវិមោក្ខានុលោម កុសលធម៌ទាំងអស់ ចាត់ជាវិមោក្ខានុលោម នេះឯង ឈ្មោះថាវិមោក្ខានុលោម។

[២២៣] វិមោក្ខវិវដ្ដៈ តើដូចម្ដេច។ (វិវដ្ដៈ មាន ៦) ​គឺ សញ្ញាវិវដ្ដៈ ១ ចេតោវិវដ្ដៈ ១ ចិត្តវិវដ្ដៈ ១ ញាណវិវដ្ដៈ ១ វិមោក្ខវិវដ្ដៈ ១ សច្ចវិវដ្ដៈ ១។ យោគាវចរ កាលដឹងច្បាស់ រមែងងាកចេញ (ចាក​សង្ខារនិមិត្ត) ហេតុនោះ ឈ្មោះថាសញ្ញាវិវដ្ដៈ យោគាវចរ កាល ត្រិះរិះ រមែងងាកចេញ ហេតុនោះ ឈ្មោះថាចេតោវិវដ្ដៈ យោគាវចរ កាលដឹងច្បាស់ រមែងងាកចេញ ហេតុនោះ ឈ្មោះថាចិត្តវិវដ្ដៈ យោគាវចរ កាលធ្វើ​នូវញាណ រមែងងាក ចេញ ហេតុនោះ ឈ្មោះថាញាណវិវដ្ដៈ កាលលះបង់ រមែងងាកចេញ ហេតុនោះ ឈ្មោះថាវិមោក្ខវិវដ្ដៈ យោគាវចរ ងាកចិត្តទៅក្នុងអត្ថដ៏​ពិត ហេតុនោះ ឈ្មោះថាសច្ចវិវដ្ដៈ សញ្ញាវិវដ្ដៈ មានក្នុងទីណា ចេតោវិវដ្ដៈ ក៏មានក្នុងទីនោះ ចេតោវិវដ្ដៈ មានក្នុងទីណា សញ្ញាវិវដ្ដៈ ក៏មានក្នុងទីនោះ សញ្ញាវិវដ្ដៈ  និងចេតោវិវដ្ដៈ មានក្នុងទីណា ចិត្តវិវដ្ដៈ​ក៏មានក្នុងទីនោះ ចិត្តវិវដ្ដៈ មានក្នុងទីណា សញ្ញាវិវដ្ដៈ  និងចេតោវិវដ្ដៈ ក៏មានក្នុងទីនោះ សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ  និងចិត្តវិវដ្ដៈ មានក្នុងទីណា ញាណវិវដ្ដៈ ក៏មានក្នុងទីនោះ ញាណ​វិវដ្ដៈ មានក្នុងទីណា សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ  និងចិត្តវិវដ្ដៈ ក៏មានក្នុងទីនោះ សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ ចិត្តវិវដ្ដៈ  និងញាណវិវដ្ដៈ មានក្នុងទីណា វិមោក្ខវិវដ្ដៈ ក៏មានក្នុងទីនោះ វិមោក្ខវិវដ្ដៈ មានក្នុងទីណា សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ ចិត្តវិវដ្ដៈ និងញាណវិវដ្ដៈ​ ក៏មាន​ក្នុងទីនោះ សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ ចិត្តវិវដ្ដៈ ញាណវិវដ្ដៈ និងវិមោក្ខវិវដ្ដៈ មានក្នុងទីណា សច្ចវិវដ្ដៈ ក៏មានក្នុងទីនោះ សច្ចវិវដ្ដៈ មានក្នុងទីណា សញ្ញាវិវដ្ដៈ ចេតោវិវដ្ដៈ ចិត្តវិវដ្ដៈ ញាណវិវដ្ដៈ  និងវិមោក្ខវិវដ្ដៈ ក៏មានក្នុងទីនោះដែរ នេះឯង ឈ្មោះថាវិមោក្ខវិវដ្ដៈ។

[២២៤] វិមោក្ខភាវនា តើដូចម្ដេច។ ការសេព ការអប់រំ ការធ្វើឲ្យច្រើន ​នូវបឋមជ្ឈាន ការសេព ការអប់រំ ការធ្វើឲ្យច្រើន ​នូវទុតិយជ្ឈាន ការសេព ការអប់រំ ការធ្វើឲ្យច្រើន ​នូវតតិយជ្ឈាន ការសេព ការអប់រំ ការធ្វើឲ្យច្រើន ​នូវចតុត្ថជ្ឈាន ការសេព ការអប់រំ ការធ្វើឲ្យច្រើន ​នូវអាកាសានញ្ចាយតនសមាបត្តិ ការសេព ការ​អប់រំ ការធ្វើឲ្យច្រើន ​នូវវិញ្ញាណញ្ចាយតនសមាបត្តិ ​នូវអាកិញ្ចញ្ញាយតនសមាបត្តិ នូវ​នេវសញ្ញានាសញ្ញាយតនសមាបត្តិ ការសេព ការអប់រំ ការធ្វើឲ្យច្រើន ​នូវសោតាបត្តិមគ្គ ការសេព ការអប់រំ ការធ្វើឲ្យច្រើន ​នូវសកទាគាមិមគ្គ ការសេព ការអប់រំ ការធ្វើឲ្យ​ច្រើន ​នូវអនាគាមិមគ្គ។បេ។ ​នូវអរហត្តមគ្គ នេះឈ្មោះថា វិមោក្ខភាវនា។

វិមោក្ខប្បដិប្បស្សទ្ធិ តើដូចម្ដេច។ ការបានចំពោះ​នូវបឋមជ្ឈាន ឬផល (របស់បឋមជ្ឈាន) ការបានចំពោះ​នូវទុតិយជ្ឈាន ឬផល (របស់​ទុតិយជ្ឈាន) ការបានចំពោះ​​នូវតតិយជ្ឈាន ឬផលរបស់​តតិយជ្ឈាន។បេ។ របស់​ចតុត្ថជ្ឈាន របស់​អាកាសានញ្ចាយតនសមាបត្តិ របស់​វិញ្ញាណញ្ចាយតនសមាបត្តិ របស់​អាកិញ្ចញ្ញាយតនសមាបត្តិ របស់​នេវសញ្ញានាសញ្ញាយតនសមាបត្តិ សោតាបត្តិផល របស់​សោតាបត្តិមគ្គ សកទាគាមិផល របស់​សកទាគាមិមគ្គ អនាគាមិផល របស់​អនាគាមិមគ្គ អរហត្តផល របស់​អរហត្តមគ្គ នេះឈ្មោះថា វិមោក្ខប្បដិប្បស្សទ្ធិ។

ចប់ ភាណវារៈ ទី ៣។

ចប់ វិមោក្ខកថា។

មហាវគ្គ គតិកថា (ទី៦)

[២២៥] ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត តើព្រោះ​បច្ច័យនៃហេតុ ប៉ុន្មាន ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរ​ទេវតា ក្នុងញាណសម្បយុត្ត តើព្រោះ​បច្ច័យនៃហេតុប៉ុន្មាន ការកើតឡើងនៃ​ពួក​រូបាវចរទេវតា តើព្រោះ​បច្ច័យនៃហេតុប៉ុន្មាន ការកើតឡើងនៃពួកអរូបាវចរទេវតា តើព្រោះ​បច្ច័យនៃ​ហេតុ​ប៉ុន្មាន។ ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត ព្រោះ​បច្ច័យនៃហេតុ ៨ ការកើត​ឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណសម្បយុត្ត ព្រោះ​បច្ច័យនៃហេតុ ៨ ការកើតឡើងនៃពួករូបាវចរទេវតា ព្រោះ​បច្ច័យនៃហេតុ ៨ ការកើតឡើង​នៃពួកអរូបាវចរទេវតា ព្រោះ​បច្ច័យនៃហេតុ ៨។

[២២៦] ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត ព្រោះ​បច្ច័យនៃហេតុ ៨ តើដូចម្ដេចខ្លះ។ ក្នុងខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ៣ [អលោភៈ ១ អទោសៈ ១ អមោហៈ ១។] ជាសហជាតប្បច្ច័យ​នៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះ​មានកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃសេចក្ដីត្រេកអរ មានហេតុជាអកុសល ២ [លោភៈ ១ មោហៈ ១។] ជាសហជាតប្បច្ច័យ​នៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះ​មានអកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈបដិសន្ធិ មានហេតុជាអព្យាក្រឹត ៣ [អលោភៈ​ ១ អទោសៈ ១ អមោហៈ ១។ កុសលហេតុ ៣ អកុសលហេតុ ២ អព្យាកតហេតុ ៣ រួមជា ៨ ហេតុ។] ជាសហជាតប្បច្ច័យ​នៃចេតនា ដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា វិញ្ញាណ (កើតមាន) ព្រោះ​មាននាមរូប ជាបច្ច័យខ្លះ នាមរូប (កើតមាន) ព្រោះ​មានវិញ្ញាណ ជាបច្ច័យខ្លះ ក្នុងខណៈ​នៃបដិសន្ធិ មានខន្ធ ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានមហាភូតរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានជីវិតសង្ខារ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងរូប ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ ១៤ នេះ ជាសហជាតប្បច្ច័យ ជា​អញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានខន្ធដែល​មិនមានរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានឥន្ទ្រិយ ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានហេតុ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងវិញ្ញាណ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជា​សម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ ១៤ នេះ ជាសហជាតប្បច្ច័យ ជា​អញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌​ទាំង ២៨ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ នេះឯង ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត ព្រោះ​បច្ច័យនៃហេតុទាំង ៨ យ៉ាង។

[២២៧] ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណសម្បយុត្ត ព្រោះ​បច្ច័យនៃហេតុ ៨ តើដូចម្ដេច។ ក្នុងខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ៣ ជាសហជាតប្បច្ច័យ​នៃចេតនា ដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ កើតមាន ព្រោះ​មានកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃសេចក្ដីត្រេកអរ មានហេតុជាអកុសល ២ ជាសហជាតប្បច្ច័យ​នៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយកើតមាន ព្រោះ​មានអកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានហេតុជាអព្យាក្រឹត ៣ ជាសហជាតប្បច្ច័យ​នៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា វិញ្ញាណ (កើតមាន) ព្រោះ​មាននាមរូប ជាបច្ច័យខ្លះ នាមរូប (កើតមាន) ព្រោះ​មានវិញ្ញាណ ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានខន្ធទាំង ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈ​នៃបដិសន្ធិ មានមហាភូតរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានជីវិតសង្ខារ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងរូប ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ទាំង ១៤ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជា​វិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានខន្ធមិនមានរូប ៤ ជាសហជាតប្បច្ច័យ ជា​អញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានឥន្ទ្រិយ ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុង​ខណៈ​នៃបដិសន្ធិ មានហេតុ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងវិញ្ញាណ ជាសហជាតប្បច្ច័យ ជា​អញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌​ទាំង ១៤ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ទាំង ២៨ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ នេះឯង ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណសម្បយុត្ត ព្រោះ​បច្ច័យនៃហេតុទាំង ៨ យ៉ាង។

[២២៨] ការកើតឡើងនៃពួករូបាវចរទេវតា ព្រោះ​បច្ច័យនៃហេតុ ៨ តើដូចម្ដេចខ្លះ។ ក្នុងខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ៣។បេ។ នេះឯង ការកើតឡើងនៃពួករូបាវចរទេវតា ព្រោះ​បច្ច័យនៃហេតុទាំង ៨ យ៉ាង។

ការកើតឡើងនៃពួកអរូបាវចរទេវតា ព្រោះ​បច្ច័យនៃហេតុ ៨ តើដូចម្ដេចខ្លះ។ ក្នុង ខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ៣ ជាសហជាតប្បច្ច័យ​នៃចេតនាដែល កើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះ​មានកុសលមូលជាបច្ច័យខ្លះ ក្នុងខណៈនៃសេចក្ដីត្រេកអរ មានហេតុជាអកុសល ២ ជាសហជាតប្បច្ច័យ​នៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះ​មានអកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានហេតុជាអព្យាក្រឹត ៣ ជាសហជាតប្បច្ច័យ​នៃចេតនាដែលកើតហើយ ក្នុងខណៈនោះ ហេតុនោះ លោកពោលថា វិញ្ញាណ (កើតមាន) ព្រោះ​មាននាមរូបជាបច្ច័យខ្លះ នាមរូប (កើតមាន) ព្រោះ​មានវិញ្ញាណជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានខន្ធមិនមានរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានឥន្ទ្រិយ ៥ ជាសហជាតប្បច្ច័យ ជាញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានហេតុ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុង ខណៈនៃបដិសន្ធិ មាននាម និងវិញ្ញាណ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជា​និស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ទាំង ១៤ នេះ ជា​សហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ នេះឯង ការកើតឡើង​នៃពួកអរូបាវចរទេវតា ព្រោះ​បច្ច័យនៃហេតុ ៨។

[២២៩] ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណវិប្បយុត្ត តើព្រោះ​បច្ច័យ​នៃហេតុ​ប៉ុន្មាន ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណវិប្បយុត្ត ព្រោះ​បច្ច័យនៃហេតុប៉ុន្មាន។ ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណវិប្បយុត្ត ព្រោះ​បច្ច័យនៃហេតុ ៦ ការកើតឡើង​នៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណវិប្បយុត្ត ព្រោះ​បច្ច័យនៃហេតុ ៦។

[២៣០] ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណវិប្បយុត្ត ព្រោះ​បច្ច័យនៃហេតុ ៦ តើដូចម្ដេច។ ក្នុងខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ២ [អលោភៈ ១ អទោសៈ ១។] ជាសហជាតប្បច្ច័យ​នៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះ​មានកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃសេចក្ដីត្រេកអរ មានហេតុជាអកុសល ២ [លោភៈ ១ មោហៈ ១។] ជាសហជាតប្បច្ច័យ​នៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះ​មានអកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានហេតុជាអព្យាក្រឹត ២ [អលោភៈ ១ អទោសៈ ១។] ជាសហជាតប្បច្ច័យ​នៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា វិញ្ញាណ (កើតមាន) ព្រោះ​មាននាមរូប ជាបច្ច័យខ្លះ នាមរូប (កើតមាន) ព្រោះ​មានវិញ្ញាណ ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានខន្ធ ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយបច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានមហាភូតរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានជីវិតសង្ខារ ៣ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម និងរូប ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ ១៤ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានខន្ធមិនមានរូប ៤ ជា​សហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈ​នៃបដិសន្ធិ មានឥន្ទ្រិយ ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានហេតុ ២ ជាសហជាតប្បច្ច័យ ជា​អញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មាននាម​ និងវិញ្ញាណ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ទាំង ១២ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយបច្ច័យ ជាសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានធម៌ ២៦ នេះ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ នេះឯង ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណវិប្បយុត្ត ព្រោះ​បច្ច័យនៃហេតុ ៦។

ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណវិប្បយុត្ត ព្រោះ​បច្ច័យនៃហេតុ ៦ តើដូចម្ដេច។ ក្នុងខណៈជវ័ន​នៃកុសលកម្ម មានហេតុជាកុសល ២ ជាសហជាតប្បច្ច័យ​នៃចេតនាដែលកើតហើយ ក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ កើតមាន ព្រោះ​មានកុសលមូល ជាបច្ច័យខ្លះ។បេ។ នេះឯង ការកើតឡើង​នៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណវិប្បយុត្ត ព្រោះ​បច្ច័យនៃហេតុ ៦។

ចប់ គតិកថា។

មហាវគ្គ កម្មកថា (ទី៧)

[២៣១] កម្មមានរួចហើយ វិបាក (ផល) របស់​កម្មមានរួចហើយ កម្មមាន​រួចហើយ (តែ) វិបាករបស់​កម្មមិនទាន់មានហើយ កម្មមានរួចហើយ វិបាករបស់​កម្ម​កំពុងមាន កម្មមានរួចហើយ វិបាករបស់​កម្មមិនមាន កម្មមានរួចហើយ វិបាករបស់​កម្ម​នឹងមាន កម្មមានរួចហើយ វិបាករបស់​កម្មនឹងមិនមាន កម្មកំពុងមាន វិបាករបស់​កម្ម​ក៏កំពុងមាន កម្មកំពុងមាន វិបាករបស់​កម្មមិនមាន កម្មកំពុងមាន វិបាករបស់​​កម្ម​នឹងមាន កម្មកំពុងមាន វិបាករបស់​កម្មនឹងមិនមាន កម្មនឹងមាន វិបាករបស់​កម្មនឹងមាន កម្មនឹងមាន វិបាករបស់​កម្មនឹងមិនមាន កម្មជាកុសលមានរួចហើយ វិបាករបស់​កម្ម​ជាកុសលមានរួចហើយ កម្មជាកុសលមានរួចហើយ វិបាករបស់​កម្មជាកុសល​មិន​ទាន់មាន កម្មជាកុសលមានរួចហើយ វិបាករបស់​កម្មជាកុសលកំពុងមាន កម្មជា​កុសល​មានរួចហើយ វិបាករបស់​កម្មជាកុសលមិនមាន កម្មជាកុសលមានរួចហើយ វិបាករបស់​កម្មជាកុសលនឹងមាន កម្មជាកុសលមានរួចហើយ វិបាករបស់​កម្មជា​កុសលនឹងមិនមាន កម្មជាកុសលកំពុងមាន វិបាករបស់​កម្មជាកុសលកំពុងមាន កម្ម​ជាកុសលកំពុងមាន វិបាករបស់​កម្មជាកុសលមិនមាន កម្មជាកុសលកំពុងមាន វិបាក​របស់​កម្មជាកុសលនឹងមាន កម្មជាកុសលកំពុងមាន វិបាករបស់​កម្មជាកុសលនឹងមិន​មាន កម្មជាកុសលនឹងមាន វិបាករបស់​កម្មជាកុសលនឹងមាន កម្មជាកុសលនឹងមាន វិបាករបស់​កម្មជាកុសលនឹងមិនមាន កម្មជាអកុសលមានរួចហើយ វិបាករបស់​កម្ម ជាអកុសលមិនទាន់មានហើយ កម្មជាអកុសលមានរួចហើយ វិបាករបស់​កម្ម​ជា​អកុសលកំពុងមាន កម្មជាអកុសលមានរួចហើយ វិបាករបស់​កម្មជាអកុសលកំពុង​មាន កម្មជាអកុសលមានរួចហើយ វិបាករបស់​កម្មជាអកុសលនឹងមាន កម្មជា​អកុសលមានរួចហើយ វិបាករបស់​កម្មជាអកុសលនឹងមិនមាន កម្មជាអកុសល​កំពុង​មាន វិបាករបស់​កម្មជាអកុសលកំពុងមាន កម្មជាអកុសលកំពុងមាន វិបាករបស់​កម្ម​ជាអកុសលមិនមាន កម្មជាអកុសលកំពុងមាន វិបាករបស់​កម្មជាអកុសលនឹងមាន កម្មជាអកុសលនឹងមាន វិបាករបស់​កម្មជាអកុសលនឹងមាន កម្មជាអកុសលនឹងមាន វិបាករបស់​កម្មជាអកុសលនឹងមិនមាន។

[២៣២] កម្មប្រកបដោយទោស មានរួចហើយ។បេ។ កម្មមិនមានទោស មានរួចហើយ។បេ។ កម្មខ្មៅ មានរួចហើយ។បេ។ កម្មស មានរួចហើយ។បេ។ កម្មចម្រើនដោយសុខ មានរួចហើយ។បេ។ កម្មចម្រើនដោយទុក្ខ មានរួចហើយ។បេ។ កម្មមានសុខជាវិបាក មានរួចហើយ។បេ។ កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាក​របស់​កម្មមានទុក្ខជាវិបាក មានរួចហើយ កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាករបស់​​កម្ម​មានទុក្ខជាវិបាក មិនទាន់មានហើយ កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាករបស់​កម្មមានទុក្ខជាវិបាក កំពុងមាន កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាករបស់​កម្ម​មានទុក្ខជាវិបាកមិនមាន កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាករបស់​កម្មមាន​ទុក្ខ​ជាវិបាកនឹងមាន កម្មមានទុក្ខជាវិបាក មានរួចហើយ វិបាករបស់​កម្ម​មានទុក្ខជាវិបាក​នឹងមិនមាន កម្មមានទុក្ខជាវិបាកកំពុងមាន វិបាករបស់​កម្មមានទុក្ខជាវិបាក កំពុងមាន កម្មមានទុក្ខជាវិបាក កំពុងមាន វិបាករបស់​កម្មមានទុក្ខជាវិបាកមិនមាន កម្មមានទុក្ខជា​វិបាកកំពុងមាន វិបាករបស់​កម្មមានទុក្ខជាវិបាកនឹងមាន កម្មមានទុក្ខជាវិបាកកំពុងមាន វិបាករបស់​កម្មមានទុក្ខជាវិបាកនឹងមិនមាន កម្មមានទុក្ខជាវិបាកនឹងមាន វិបាក​របស់​កម្មមានទុក្ខជាវិបាកនឹងមាន កម្មមានទុក្ខជាវិបាកនឹងមាន វិបាករបស់​កម្មមានទុក្ខ​ជា​វិបាកនឹងមិនមាន។

ចប់ កម្មកថា។

មហាវគ្គ វិបល្លាសកថា (ទី៨)

បរិបុណ្ណនិទាន

[២៣៣] ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស (សេចក្ដីសម្គាល់ខុស) ចិត្ត​វិបល្លាស (គំនិតខុស) ទិដ្ឋិវិបល្លាស (ការយល់ខុស) នេះមាន ៤ យ៉ាង ចុះវិបល្លាស ៤ យ៉ាង តើដូចម្ដេចខ្លះ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស​ថាទៀងក្នុងវត្ថុមិនទៀង ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាជាសុខក្នុងវត្ថុជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាខ្លួន​ក្នុងវត្ថុមិនមែនខ្លួន​ ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាល្អក្នុងវត្ថុមិនល្អ ១ ម្នាលភិក្ខុទាំងឡាយ នេះឯង សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ៤ យ៉ាង។

[២៣៤] ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស​នេះ មាន ៤ យ៉ាង ចុះ ៤ យ៉ាង តើដូចម្ដេចខ្លះ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ថាមិនទៀងក្នុងវត្ថុ មិនទៀង ១ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែន ទិដ្ឋិវិបល្លាស ថាជាទុក្ខក្នុងវត្ថុជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ថាមិនមែនខ្លួន​ក្នុងវត្ថុមិនមែនខ្លួន​ ១ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ថាមិន​ស្អាតក្នុងវត្ថុមិនស្អាត ១ ម្នាលភិក្ខុទាំងឡាយ នេះឯង មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ៤ យ៉ាង។

សត្វទាំងឡាយ មានសេចក្ដីសំគាល់ថាទៀង ក្នុងវត្ថុដែលមិនទៀងផង មានសេចក្ដី សំគាល់ថាសុខ ក្នុងវត្ថុដែលជាទុក្ខផង មានសេចក្ដីសំគាល់ថាខ្លួន​ ក្នុងវត្ថុដែល មិនមែនខ្លួន​ផង មានសេចក្ដីសំគាល់ថាល្អ ក្នុងវត្ថុដែលមិនល្អផង ត្រូវមិច្ឆាទិដ្ឋិ កំចាត់បង់ហើយ មានចិត្តក្រឡក មានសេចក្ដីសំគាល់ខុស សត្វទាំងនោះ ឈ្មោះ​ថា ប្រកបខ្លួន​ក្នុងកិលេស​ជាគ្រឿងប្រកបរបស់​មារ មិនក្សេមក្សាន្ត​ចាក​យោគធម៌ ឡើយ តែងដល់​នូវជាតិ និងមរណៈ រមែងអន្ទោលទៅកាន់សង្សារ លុះកាល​ណា​ព្រះពុទ្ធទាំងឡាយ ព្រះអង្គធ្វើ​នូវរស្មី ទ្រង់ត្រាស់ឡើងក្នុងលោក ព្រះអង្គទ្រង់​ប្រកាសធម៌នេះ ជាធម៌ញ៉ាំងសត្វឲ្យដល់​នូវឋានស្ងប់ទុក្ខ សត្វទាំងនោះ ប្រកប​ដោយប្រាជ្ញា បានស្ដាប់ធម៌របស់​ព្រះពុទ្ធទាំងឡាយនោះ ទើបបានចំពោះ​នូវចិត្ត​របស់​ខ្លួន​ ​គឺបានឃើញ​នូវវត្ថុមិនទៀង ថាមិនទៀង បានឃើញ​នូវវត្ថុជាទុក្ខ ថាជាទុក្ខ បានឃើញ​នូវវត្ថុមិនមែនខ្លួន​ ថាមិនមែនខ្លួន​ បានឃើញ​នូវវត្ថុមិនល្អ ថាមិនល្អ ជាអ្នកប្រកាន់ត្រូវដោយសម្មាទិដ្ឋិ បានកន្លង​នូវទុក្ខទាំងពួង។

វិបល្លាសទាំង ៤ នេះ បុគ្គលអ្នកបរិបូណ៌ដោយទិដ្ឋិ លះបង់បានខ្លះ លះបង់មិនបានខ្លះ ​គឺវិបល្លាសខ្លះ លោកលះបង់បាន វិបល្លាសខ្លះ លោកលះបង់មិនបាន សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាទៀងក្នុងវត្ថុដែលមិនទៀង លោកលះបង់ហើយ តែសញ្ញា​នៅកើត ចិត្តនៅកើត ថាជាសុខក្នុងវត្ថុជាទុក្ខ លោកលះបង់បានត្រឹមតែទិដ្ឋិវិបល្លាសទេ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាជាខ្លួន​ក្នុងវត្ថុដែលមិនមែនខ្លួន​ លោក​លះបង់​ហើយ តែសញ្ញានៅកើត ចិត្តនៅកើត ថាល្អក្នុងវត្ថុដែលមិនល្អ លះបង់បាន​តែទិដ្ឋិវិបល្លាសទេ (គឺថា) វិបល្លាស ៦ ក្នុងវត្ថុ ២ លោកលះបង់ហើយ វិបល្លាស ២ ក្នុងវត្ថុ ២ លោកលះបង់ហើយ ត្រង់វិបល្លាស ៤ លះមិនបានទេ ​គឺ វិបល្លាស ៨ ក្នុងវត្ថុ ៤ លោកលះបាន វិបល្លាស ៤ លះមិនបានទេ។

ចប់ វិបល្លាសកថា។

មហាវគ្គ មគ្គកថា (ទី៩)

[២៣៥] ពាក្យថា មគ្គ តើមគ្គ ដោយអត្ថដូចម្ដេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាយល់ឃើញ ជាមគ្គផង ជាហេតុផង ដើម្បីលះមិច្ឆាទិដ្ឋិ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភ​នូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់ ​នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះ​នូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាន​នូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់​ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹង​នូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅស៊ប់ក្នុងនិរោធ។ សម្មាសង្កប្បៈ ដោយអត្ថថា លើកចិត្តឡើង​កាន់អារម្មណ៍ ជាមគ្គផង ជាហេតុផង ដើម្បីលះមិច្ឆាសង្កប្បៈ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភ​នូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់​នូវ​ពួក​កិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះ​នូវគុណវិសេស មានបដិវេធជាដើម ជា​មគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាន​នូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះ​តទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹង​នូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។ សម្មាវាចា ដោយអត្ថថាកំណត់ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់មិច្ឆាវាចា ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភ​នូវពួក​សហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់​នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះ​នូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាន​នូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹង​នូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិត​នៅចំពោះក្នុងនិរោធ។ សម្មាកម្មន្តៈ ដោយអត្ថថា ខ្នះខ្នែង ជាមគ្គផង ជាហេតុផង ដើម្បី​លះបង់មិច្ឆាកម្មន្តៈ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភ​នូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់​នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះ​នូវ​គុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាន​នូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹង​នូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។ សម្មាអាជីវៈ ដោយអត្ថថា ផូរផង់ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់មិច្ឆាអាជីវៈ។បេ។ សម្មាវាយាមៈ ដោយអត្ថថា ផ្គងឡើង ជាមគ្គផង ជាហេតុផង ដើម្បីលះបង់​នូវមិច្ឆាវាយាមៈ។បេ។ សម្មាសតិ ដោយអត្ថថា ប្រុងប្រយ័ត្ន ជាមគ្គផង ជាហេតុផង ដើម្បី លះបង់មិច្ឆាសតិ។បេ។ សម្មាសមាធិ ដោយអត្ថថា មិនរាយមាយ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់មិច្ឆាសមាធិ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភ​នូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់​នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះ​នូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាន​នូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹង​នូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។

[២៣៦] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា យល់ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា មិនរាយមាយ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់​នូវកាមរាគសំយោជនៈ និងបដិឃសំយោជនៈដ៏​គ្រោតគ្រាត ​នូវកាមរាគានុស័យ និងបដិឃានុស័យ​ដ៏​គ្រោតគ្រាត ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភ​នូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់​នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះ​នូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាន​នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាន​នូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹង​នូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។

ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា យល់ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា មិនរាយមាយ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់​នូវកាមរាគសំយោជនៈ និងបដិឃសំយោជនៈដ៏​ស្ដួចស្ដើង ​នូវកាមរាគានុស័យ និងបដិឃានុស័យ​ដ៏​ស្ដួចស្ដើង ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភ​នូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់​នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះ​នូវ​គុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាន​នូវគុណវិសេស ជា​មគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់​ដឹង​នូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។

ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា យល់ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា មិនរាយមាយ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់​នូវរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ រាគានុស័យ អវិជ្ជានុស័យ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភ​នូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់​នូវពួក​កិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះ​នូវគុណវិសេស មានបដិវេធជាដើម ជា​មគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាន​នូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះ​តទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹង​នូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។

[២៣៧] សម្មាទិដ្ឋិ មានការយល់ឃើញជាមគ្គ សម្មាសង្កប្បៈ មានការលើកចិត្ត កាន់អារម្មណ៍ជាមគ្គ សម្មាវាចា មានការកំណត់ជាមគ្គ សម្មាកម្មន្តៈ មានការខ្នះខ្នែង​ជាមគ្គ សម្មាអាជីវៈ មានការផូរផង់ជាមគ្គ សម្មាវាយាមៈ មានការផ្គងជាមគ្គ សម្មាសតិ មានការប្រុងប្រយ័ត្នជាមគ្គ សម្មាសមាធិ មានការមិនរាយមាយជាមគ្គ សតិសម្ពោជ្ឈង្គ មានការប្រុងប្រយ័ត្នជាមគ្គ ធម្មវិចយសម្ពោជ្ឈង្គ មានការពិចារណាជាមគ្គ វីរិយសម្ពោជ្ឈង្គ មានការផ្គងឡើងជាមគ្គ បីតិសម្ពោជ្ឈង្គ មានការផ្សាយទៅជាមគ្គ បស្សទ្ធិសម្ពោជ្ឈង្គ មានការស្ងប់រម្ងាប់ជាមគ្គ សមាធិសម្ពោជ្ឈង្គ មានការមិនរាយមាយជាមគ្គ ឧបេក្ខាសម្ពោជ្ឈង្គ មានការពិចារណាជាមគ្គ សទ្ធាពលៈ មានការមិនកម្រើក ព្រោះ​ការមិនជឿជាមគ្គ វីរិយពលៈ មានការមិនកម្រើក ព្រោះ​ការខ្ជិលច្រអូស​ជាមគ្គ សតិពលៈ មានការមិនកម្រើក ព្រោះ​សេចក្ដីប្រហែសជាមគ្គ សមាធិពលៈ មានការមិនកម្រើកព្រោះ​ឧទ្ធច្ចៈជាមគ្គ បញ្ញាពលៈ មានការមិនកម្រើកព្រោះ​អវិជ្ជាជាមគ្គ សទ្ធិន្ទ្រិយ មានការជឿស៊ប់ជាមគ្គ វីរិយិន្ទ្រិយ មានការផ្គងឡើងជាមគ្គ សតិន្ទ្រិយ មាន​ការ​ប្រុងប្រយ័ត្នជាមគ្គ សមាធិន្ទ្រិយ មានការមិនរាយមាយជាមគ្គ បញ្ញិន្ទ្រិយ មានការ​យល់ឃើញជាមគ្គ ឥន្ទ្រិយ ឈ្មោះថាមគ្គ ដោយអត្ថថា ជាអធិបតី ពលៈ​ឈ្មោះថាមគ្គ ដោយអត្ថថា មិនកម្រើក ពោជ្ឈង្គ ឈ្មោះថាមគ្គ ដោយអត្ថថា ចេញចាក​ (វដ្ដៈ) ឈ្មោះ​ថាមគ្គ ដោយអត្ថថាជាហេតុ សតិប្បដ្ឋាន ឈ្មោះថាមគ្គ ដោយអត្ថថា ប្រុងប្រយ័ត្ន សម្មប្បធាន ឈ្មោះថាមគ្គ ដោយអត្ថថា តាំងមាំ ឥទ្ធិបាទ ឈ្មោះថាមគ្គ ដោយអត្ថថា​សម្រេច សច្ចៈ ឈ្មោះថាមគ្គ ដោយអត្ថថាទៀងទាត់ សមថៈ ឈ្មោះថាមគ្គ ដោយអត្ថថា​ មិនរាយមាយ វិបស្សនា ឈ្មោះថាមគ្គ ដោយអត្ថថាយល់ច្បាស់ សមថវិបស្សនា​ ឈ្មោះ​ថាមគ្គ ដោយអត្ថថាមាន​រសតែមួយ យុគនទ្ធធម៌ (ធម៌អាស្រ័យ​នឹងគ្នា ដូចជានឹម និង​ព្រាត់ជ្រាម) ឈ្មោះថាមគ្គ ដោយអត្ថថា​មិនប្រព្រឹត្តកន្លងគ្នា សីលវិសុទ្ធិ ឈ្មោះថាមគ្គ ដោយអត្ថ​ថាសង្រួម ចិត្តវិសុទ្ធិ ឈ្មោះថាមគ្គ ដោយអត្ថថា​មិនរាយមាយ ទិដ្ឋិវិសុទ្ធិ​ឈ្មោះថាមគ្គ ដោយអត្ថថា​យល់ឃើញ វិមោក្ខ ឈ្មោះថាមគ្គ ដោយអត្ថថារួច (ចាក​កិលេស) វិជ្ជា ឈ្មោះថាមគ្គ ដោយអត្ថថា​ចាក់ធ្លុះ វិមុត្តិ ឈ្មោះថា​មគ្គ ដោយអត្ថថា​ លះបង់ ខយញ្ញាណ ឈ្មោះថាមគ្គ ដោយអត្ថថា​ផ្ដាច់បង់ ឆន្ទៈ ឈ្មោះថាមគ្គ ដោយអត្ថថា ​ជាឫស មនសិការៈ ឈ្មោះថាមគ្គ ដោយអត្ថថា តាំងឡើងព្រម ផស្សៈ ឈ្មោះថាមគ្គ ដោយអត្ថថារួបរួម វេទនា ឈ្មោះថាមគ្គ ដោយអត្ថថាប្រជុំចុះ សមាធិ ឈ្មោះថាមគ្គ ដោយអត្ថថាជាប្រមុខ សតិ ឈ្មោះថាមគ្គ ដោយអត្ថថាជាអធិបតី បញ្ញា ឈ្មោះថាមគ្គ ដោយអត្ថថា ក្រៃលែងជាងពួកធម៌ទាំងនោះ វិមុត្តិ ឈ្មោះថាមគ្គ ដោយ​អត្ថថា​ជាខ្លឹម អមតនិព្វាន ឈ្មោះថាមគ្គ ដោយអត្ថថា​ចប់ស្រេច (នៃកិច្ចក្នុង​សាសនា)។

ចប់ មគ្គកថា។

ចប់ ភាគ ៧០។

សូមអនុមោទនា !!!

Oben-pfeil