អនុបសម្បន្នសីល

សីលរបស់អនុបសម្បន្ន បានដល់​សីល ១០ របស់​សាមណេរ។ វិន័យ​របស់​សាមណេរគឺ សិក្ខាបទ ១០ ទណ្ឌកម្ម ១០ នាសនង្គ ១០ សេក្ខិយវត្ត ៧៥ លោកវជ្ជសិក្ខាបទ ៤៩។ សិក្ខាបទ ១០ របស់សាមណេរគឺ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។ នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌។„អនុបសម្បន្នសីល“ weiterlesen

មេថុនសំយោគ

មេថុនសំយោគ មាន៧គឺ អ្នកប្រព្រឹត្តព្រហ្មចរិយ ហើយត្រេកអរនូវកិរិយា​អប់គក់ ផ្ងូត ច្របាច់ របស់​មាតុគ្រាម ឬ​ប្រាថ្នា​ចង់​ឲ្យ​បាននូវ​អំពើ​ទាំងនោះ។​ មិនដល់ម្ល៉ោះ ត្រឹមតែសើចក្អាកក្អាយ លេងប្រឡែង​ជាមួយ​នឹង​មាតុគ្រាម ហើយ​ត្រេកអរ​តាមនោះ។​ មិនដល់ម្ល៉ោះ ត្រឹមតែសំឡក់ភ្នែក​របស់​មាតុគ្រាម ដោយ​ភ្នែក​របស់​ខ្លួន ឬ​ញាក់​ចិញ្ចើម​ឲ្យ​មាតុគ្រាម ហើយ​ត្រេកអរ​តាម​នោះ។​ មិនដល់ម្ល៉ោះ ត្រឹមតែស្តាប់សំឡេងរបស់មាតុគ្រាម​សើច និយាយ​ស្តី ឬ​ច្រៀង​ជាដើម ខំ​ផ្ទៀង​ចាំស្តាប់​អំពី​ខាង​ក្រៅ​ជញ្ជាំង ឬ​ខាងក្រៅ​កំពែង​ជាដើម ហើយ​ត្រេកអរ​តាម​នោះ។​ មិនដល់ម្ល៉ោះ ត្រឹមតែនឹកភ្នក​ដល់​សំណើច​សើច សំដីចចារ និង​ល្បែង​លេង​ដែល​ខ្លួន​ធ្លាប់​សើច ធ្លាប់​ចចារ ធ្លាប់​លេង​ជាមួយ​នឹង​​មាតុគ្រាម​ក្នុង​កាល​មុន ហើយ​ត្រេកអរ​តាម​នោះ។​ មិនដល់ម្ល៉ោះ ត្រឹមតែឃើញគហបតី ដែលស្កប់ស្កល់​ដោយ​កាមគុណ ៥​ ជាដើម ហើយ​ត្រេកអរ​ចំពោះ​ការ​ស្កប់ស្កល់​ដោយ​កាមគុណ ៥ នោះ។ មិនដល់ម្ល៉ោះ ត្រឹមតែប្រាថ្នាឲ្យបានជាទេវនិកាយណាមួយ ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយ​ប្រាថ្នា​ថា អញនឹង​បាន​ជា​ទេវតា​បែបនេះ ឬទេវតា​ដែល​មាន​សក្តិ​ធំណា​មួយ ដោយ​សីលនេះ វត្តនេះ តបៈនេះ ព្រហ្មចរិយ​​នេះ ដូច្នេះហើយ ត្រេកអរ​ទៅ​តាម​ទំនង​នោះ។ ទាំង ៧យ៉ាងនេះ លោកហៅថា មេថុនសំយោគ„មេថុនសំយោគ“ weiterlesen

ប្រយោជន៍នៃការបញ្ញត្តសិក្ខាបទ

ព្រះមានព្រះភាគ​ទ្រង់បញ្ញត្ដ​សិក្ខាបទ ព្រោះ​​អាស្រ័យ​​​អំណាច​​ប្រយោជន៍ ១០យ៉ាង គឺ​ ដើម្បី​សេចក្ដី​ល្អដល់សង្ឃ ១ ដើម្បីនៅ​សប្បាយ​ដល់​សង្ឃ ១ ដើម្បីសង្កត់សង្កិន​នូវបុគ្គល​ទំាងឡាយ​ដែល​​មិន​អៀន​ខ្មាស ១ ដើម្បីនៅជា​សុខ​ស្រួលដល់ភិក្ខុទាំងឡាយ ដែល​មាន​សីល​ជាទី​ស្រឡាញ់ ១ ដើម្បី​រារាំង​អាសវធម៌ទាំងឡាយ​ក្នុង​បច្ចុប្បន្ន ១ ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយក្នុងបរលោក ១ ដើម្បីញុំាងបុគ្គល​ទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា ឱ្យ​ជ្រះថ្លា​ឡើង ១ ដើម្បីញ៉ាំងបុគ្គលទាំងឡាយ ដែលជ្រះថ្លា​ហើយ ឱ្យ​រឹងរឹត​តែជ្រះថ្លា​ឡើង ១ ដើម្បីតាំងនៅមាំនៃព្រះសទ្ធម្ម ១ ដើម្បីអនុគ្រោះ​ដល់​វិន័យ ១។ (បិ.១៣,ឃ.២)

អវន្ទិយបុគ្គល វន្ទិយបុគ្គល

អវន្ទិយបុគ្គល បុគ្គលដែលភិក្ខុមិនត្រូវសំពះ មាន១០ពួក ភិក្ខុដែលបានឧបសម្បទាមុន មិនត្រូវសំពះភិក្ខុ ដែលបានឧបសម្បទាក្រោយ ១ មិនត្រូវសំពះអនុបសម្បន្ន ១ មិនត្រូវសំពះភិក្ខុចាស់ ដែលមានសំវាសផ្សេងគ្នា ជាអធម្មវាទី ១ មិនត្រូវសំពះមាតុគ្រាម ១ មិនត្រូវសំពះមនុស្សខ្ទើយ ១ មិនត្រូវសំពះភិក្ខុ ដែលកំពុង​នៅបរិវាស ១ មិនត្រូវសំពះភិក្ខុ ដែលគួរទាញមកកាន់មូលាបត្តិ ១ មិនត្រូវសំពះភិក្ខុ ដែលគួរដល់មានត្ត ១ មិនត្រូវសំពះភិក្ខុ ដែលកំពុងប្រព្រឹត្តមានត្ត ១ មិនត្រូវសំពះភិក្ខុ ដែលគួរដល់អព្ភានកម្ម ១ វន្ទិយបុគ្គល បុគ្គលដែលភិក្ខុត្រូវសំពះ មាន ៣ពួក ភិក្ខុដែលបានឧបសម្បទាក្រោយ ត្រូវសំពះភិក្ខុដែលបាន​ឧបសម្បទា​មុន ១ ត្រូវសំពះភិក្ខុចាស់ជាង ដែលមានសំវាសផ្សេងគ្នា ជាធម្មវាទី ១ ត្រូវថ្វាយបង្គំព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ​ក្នុងលោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម​ទាំង​សមណៈ និង​ព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិ​ទេព និង​មនុស្ស​ដ៏សេស ១ (បិ.១០,ឃ.៣៧៤)

សំវរធម៌

សំវរធម៌ ៥យ៉ាង បាតិមោក្ខសំវរ សេចក្តីសង្រួមនូវកាយ វាចា ទៅតាមសិក្ខាបទ​ដែល​មាន​នៅ​ក្នុង​បាតិមោក្ខ បាន​ដល់​បារាជិក ៤ សង្ឃាទិសេស ១៣ អិយត ២ និស្សគ្គិយ​បាចិត្តិយ ៣០ សុទ្ធិក​បាចិត្តិយ ៩២ បាដិទេសនិយ ៤ សេក្ខិយវត្ត ៧៥ អធិករណសមថ ៧ រួមជា ២២៧ និង​សេចក្តី​សង្រួម​នូវ​កាយ វាចា មិន​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ ខាង​ក្រៅ​បាតិមោក្ខ បានដល់​ពួក​សិក្ខាបទ​ដែលជា​ពួក​ថុល្លច្ចយាបត្តិ ទុក្កដាបត្តិ ទុព្ភាសិតាបត្តិ សីល​នេះ​ជា​បាតិមោក្ខសំវរសីល។ សតិសំវរ សេចក្តី​សង្រួម​សតិ បានដល់​ការ​សង្រួម​ក្នុង​ឥន្ទ្រិយ​ទាំង ៦ គឺ ចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវ្ហិន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១ គឺជា​ការ​សង្រួម​ស្មារតី​តាម​ផ្លូវ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត„សំវរធម៌“ weiterlesen

សីល

តើអ្វីជាតួសីល? ធម៌ ៤យ៉ាង គឺ ចេតនា ១ ចេតសិក ១ សំវរៈ ១ អវីតិក្កមៈ ១ របស់​បុគ្គល​វៀរចាក​អំពើ មាន​បាណាតិបាត​ (ការសម្លាប់សត្វ) ជាដើម ឬថា របស់​បុគ្គល​កាល​បំពេញ​នូវ​វត្ត​ប្រតិបត្តិ ហៅ​ថា សីល។ ន័យ​ក្នុង​បដិសម្ភិទា មាន​ពោលថា មាន​ព្រះពុទ្ធដីកា​ថា ចេតនាហំ ភិក្ខវេ សីលំ វទាមិ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ហៅ​ចេតនា​ជា​តួសីល។ ចេតនា គឺ​ធម្មជាត​អ្នកគិត ចាត់ចែង សន្សំ។ បានសេចក្តីថា ធម្មជាត​ដែលញុំាង​សម្បយុត្ត​ធម៌ គឺចិត្ត និងចេតសិក ដែល​ប្រកប​ជាមួយ ឲ្យហូរ​ចុះទៅ​ក្នុងសីល។ ការគិត គំនិត ការចាត់ចែង​របស់បុគ្គល វៀរចាក​បញ្ចវេរា (ការ​សម្លាប់សត្វ ១ ការ​លួចទ្រព្យគេ ១ ការ​ប្រព្រឹត្ត​ខុស​ក្នុងកាម ១ ការ​ពោលពាក្យ​កុហក ១ ការ​ផឹក​នូវ​ទឹកស្រវឹង ១) តាម​ផ្លូវ​កាយ ឬផ្លូវ​វាចា„សីល“ weiterlesen