មេថុនសំយោគ

មេថុនសំយោគ មាន៧គឺ

  1. អ្នកប្រព្រឹត្តព្រហ្មចរិយ ហើយត្រេកអរនូវកិរិយា​អប់គក់ ផ្ងូត ច្របាច់ របស់​មាតុគ្រាម ឬ​ប្រាថ្នា​ចង់​ឲ្យ​បាននូវ​អំពើ​ទាំងនោះ។
  2. មិនដល់ម្ល៉ោះ ត្រឹមតែសើចក្អាកក្អាយ លេងប្រឡែង​ជាមួយ​នឹង​មាតុគ្រាម ហើយ​ត្រេកអរ​តាមនោះ។
  3. មិនដល់ម្ល៉ោះ ត្រឹមតែសំឡក់ភ្នែក​របស់​មាតុគ្រាម ដោយ​ភ្នែក​របស់​ខ្លួន ឬ​ញាក់​ចិញ្ចើម​ឲ្យ​មាតុគ្រាម ហើយ​ត្រេកអរ​តាម​នោះ។
  4. មិនដល់ម្ល៉ោះ ត្រឹមតែស្តាប់សំឡេងរបស់មាតុគ្រាម​សើច និយាយ​ស្តី ឬ​ច្រៀង​ជាដើម ខំ​ផ្ទៀង​ចាំស្តាប់​អំពី​ខាង​ក្រៅ​ជញ្ជាំង ឬ​ខាងក្រៅ​កំពែង​ជាដើម ហើយ​ត្រេកអរ​តាម​នោះ។
  5. មិនដល់ម្ល៉ោះ ត្រឹមតែនឹកភ្នក​ដល់​សំណើច​សើច សំដីចចារ និង​ល្បែង​លេង​ដែល​ខ្លួន​ធ្លាប់​សើច ធ្លាប់​ចចារ ធ្លាប់​លេង​ជាមួយ​នឹង​​មាតុគ្រាម​ក្នុង​កាល​មុន ហើយ​ត្រេកអរ​តាម​នោះ។
  6. មិនដល់ម្ល៉ោះ ត្រឹមតែឃើញគហបតី ដែលស្កប់ស្កល់​ដោយ​កាមគុណ ៥​ ជាដើម ហើយ​ត្រេកអរ​ចំពោះ​ការ​ស្កប់ស្កល់​ដោយ​កាមគុណ ៥ នោះ។
  7. មិនដល់ម្ល៉ោះ ត្រឹមតែប្រាថ្នាឲ្យបានជាទេវនិកាយណាមួយ ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយ​ប្រាថ្នា​ថា អញនឹង​បាន​ជា​ទេវតា​បែបនេះ ឬទេវតា​ដែល​មាន​សក្តិ​ធំណា​មួយ ដោយ​សីលនេះ វត្តនេះ តបៈនេះ ព្រហ្មចរិយ​​នេះ ដូច្នេះហើយ ត្រេកអរ​ទៅ​តាម​ទំនង​នោះ។

ទាំង ៧យ៉ាងនេះ លោកហៅថា មេថុនសំយោគ ព្រោះ​ស្រដៀងៗ​តែនឹង​ប្រកប​ដោយ​មេថុន។

កាលបើសមណព្រាហ្មណ៍ណាមួយ ប្រព្រឹត្តតាមលំអាននេះ សីលក្តី ព្រហ្មចរិយ​ក្តី របស់​សមណ​ព្រាហ្មណ៍​នោះ បាន​ឈ្មោះថា ដាច់​ផង ធ្លុះ​ផង ពពាល​ផង ពព្រុះ​ផង។

(បឋមវិបស្សនា ព្រះកេតុធម្មោ សំ ប៊ុនធឿន)

សូមអនុមោទនា !!!

Oben-pfeil

%d Bloggern gefällt das: