ប្រយោជន៍នៃការបញ្ញត្តសិក្ខាបទ

ព្រះមានព្រះភាគ​ទ្រង់បញ្ញត្ដ​សិក្ខាបទ ព្រោះ​​អាស្រ័យ​​​អំណាច​​ប្រយោជន៍ ១០យ៉ាង គឺ​

  1. ដើម្បី​សេចក្ដី​ល្អដល់សង្ឃ ១
  2. ដើម្បីនៅ​សប្បាយ​ដល់​សង្ឃ ១
  3. ដើម្បីសង្កត់សង្កិន​នូវបុគ្គល​ទំាងឡាយ​ដែល​​មិន​អៀន​ខ្មាស ១
  4. ដើម្បីនៅជា​សុខ​ស្រួលដល់ភិក្ខុទាំងឡាយ ដែល​មាន​សីល​ជាទី​ស្រឡាញ់ ១
  5. ដើម្បី​រារាំង​អាសវធម៌ទាំងឡាយ​ក្នុង​បច្ចុប្បន្ន ១
  6. ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយក្នុងបរលោក ១
  7. ដើម្បីញុំាងបុគ្គល​ទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា ឱ្យ​ជ្រះថ្លា​ឡើង ១
  8. ដើម្បីញ៉ាំងបុគ្គលទាំងឡាយ ដែលជ្រះថ្លា​ហើយ ឱ្យ​រឹងរឹត​តែជ្រះថ្លា​ឡើង ១
  9. ដើម្បីតាំងនៅមាំនៃព្រះសទ្ធម្ម ១
  10. ដើម្បីអនុគ្រោះ​ដល់​វិន័យ ១។

(បិ.១៣,ឃ.២)