អវន្ទិយបុគ្គល វន្ទិយបុគ្គល

អវន្ទិយបុគ្គល បុគ្គលដែលភិក្ខុមិនត្រូវសំពះ មាន១០ពួក

 1. ភិក្ខុដែលបានឧបសម្បទាមុន មិនត្រូវសំពះភិក្ខុ ដែលបានឧបសម្បទាក្រោយ ១
 2. មិនត្រូវសំពះអនុបសម្បន្ន ១
 3. មិនត្រូវសំពះភិក្ខុចាស់ ដែលមានសំវាសផ្សេងគ្នា ជាអធម្មវាទី ១
 4. មិនត្រូវសំពះមាតុគ្រាម ១
 5. មិនត្រូវសំពះមនុស្សខ្ទើយ ១
 6. មិនត្រូវសំពះភិក្ខុ ដែលកំពុង​នៅបរិវាស ១
 7. មិនត្រូវសំពះភិក្ខុ ដែលគួរទាញមកកាន់មូលាបត្តិ ១
 8. មិនត្រូវសំពះភិក្ខុ ដែលគួរដល់មានត្ត ១
 9. មិនត្រូវសំពះភិក្ខុ ដែលកំពុងប្រព្រឹត្តមានត្ត ១
 10. មិនត្រូវសំពះភិក្ខុ ដែលគួរដល់អព្ភានកម្ម ១

វន្ទិយបុគ្គល បុគ្គលដែលភិក្ខុត្រូវសំពះ មាន ៣ពួក

 1. ភិក្ខុដែលបានឧបសម្បទាក្រោយ ត្រូវសំពះភិក្ខុដែលបាន​ឧបសម្បទា​មុន ១
 2. ត្រូវសំពះភិក្ខុចាស់ជាង ដែលមានសំវាសផ្សេងគ្នា ជាធម្មវាទី ១
 3. ត្រូវថ្វាយបង្គំព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ​ក្នុងលោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម​ទាំង​សមណៈ និង​ព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិ​ទេព និង​មនុស្ស​ដ៏សេស ១

(បិ.១០,ឃ.៣៧៤)