បលិពោធ ១០យ៉ាង

បលិពោធ គឺធម៌ជាគ្រឿង​កង្វល់ មាន​ ១០យ៉ាង

  1. អាវាសបលិពោធ កង្វល់​ដោយការ​គ្រប់​គ្រងទី​លំនៅ។
  2. កុលបលិពោធ កង្វល់​ដោយ​ជាប់​ជំពាក់​នៅក្នុង​ត្រកូល​ញាតិ ឬ​ត្រកូល​របស់​ឧបដ្ឋាក។
  3. លាភបលិពោធ កង្វល់​ដោយ​ការ​ទទួល​លាភ គឺកង្វល់​ដោយ​ការ​ធ្វើ​អនុមោទនា ឬ​សំដែង​ធម៌​ដល់​ទាយក។
  4. គណៈបលិពោធ កង្វល់​ដោយ​ពួក​អ្នក​រៀន​ព្រះសូត្រ ឬ​ពួក​លោករៀន​អភិធម្ម គឺ​កង្វល់​ដោយ​ការ​បង្រៀន។
  5. កម្មបលិពោធ កង្វល់​ដោយ​ការងារ គឺ​កង្វល់​ដោយ​ការ​ធ្វើ​ការងារ​ខ្លួនឯង ឬ​ចាត់​បង្គាប់​ឲ្យ​គេធ្វើ។
  6. អទ្ធានបលិពោធ កង្វល់​ដោយ​ដើរ​ដំណើរ​ផ្លូវឆ្ងាយ។
  7. ញាតិបលិពោធ កង្វល់​ថែទាំ​ព្យាបាល​ជម្ងឺ​របស់​ញាតិ គឺ​អាចារ្យ និង​ឧបជ្ឈាយ៍។
  8. អាពាធបលិពោធ កង្វល់​ដោយ​ព្យាបាល​រោគ​របស់​ខ្លួន។
  9. គន្ថបលិពោធ កង្វល់​ដោយ​ការ​រៀន​ព្រះបរិយត្តិ។
  10. ឥទ្ធិបលិពោធ កង្វល់​ដោយ​រក្សា​ទុកនូវ​ឫទ្ធិ​ជា​របស់​បុថុជ្ជន តែ​ថា​ឫទ្ធិ​នេះ ជា​កង្វល់​ដល់​វិបស្សនា មិនមែន​ជា​កង្វល់​ដល់​សមាធិ​ឡើយ គឺ​លោក​អ្នក​ចម្រើន​វិបស្សនា​ត្រូវ​ផ្តាច់​បង់​ចេញ។

វិធីដែលនឹង​ផ្តាច់បង់​បលិពោធ​ទាំងនេះ​មាន ២ គឺ​ត្រូវ​លះបង់​ចេញ ឬត្រូវ​ធ្វើ​បង្ហើយ​ឲ្យរួចរាល់។

សូមអនុមោទនា !!!

Oben-pfeil

Kommentar verfassen

Trage deine Daten unten ein oder klicke ein Icon um dich einzuloggen:

WordPress.com-Logo

Du kommentierst mit Deinem WordPress.com-Konto. Abmelden /  Ändern )

Google Foto

Du kommentierst mit Deinem Google-Konto. Abmelden /  Ändern )

Twitter-Bild

Du kommentierst mit Deinem Twitter-Konto. Abmelden /  Ändern )

Facebook-Foto

Du kommentierst mit Deinem Facebook-Konto. Abmelden /  Ändern )

Verbinde mit %s

%d Bloggern gefällt das: