ពោធិបក្ខិយធម៌

ពោធិបក្ខិយធម៌ ៣៧

ធម៌សម្រាប់ត្រាស់ដឹង ៣៧ប្រការ។

  1. សតិប្បដ្ឋាន ៤
    • កាយានុបស្សនាសតិប្បដ្ឋាន
    • វេទនានុបស្សនាសតិប្បដ្ឋាន
    • ចិត្តានុបស្សនាសតិប្បដ្ឋាន
    • ធម្មានុបស្សនាសតិប្បដ្ឋាន។ (បិ១៧.២៤៤)
  2. សម្មប្បធាន ៤
    • សំវរប្បធាន គឺព្យាយាមប្រយ័ត្នមិនឲ្យបាបកើត​មាន​ក្នុង​សន្តាន
    • បហានប្បធាន ព្យាយាមលះបាបដែល​កើត​ឡើង​ហើយ
    • ភាវនាបធាន ព្យាយាមញុំាងកុសល​ឲ្យ​កើត​ឡើង​ក្នុង​សន្តាន
    • អនុរក្ខនាបធាន ព្យាយាមរក្សាកុសល​មិន​ឲ្យ​​សាប​សូន្យ​ទៅ​វិញ។ សម្មប្បធាន គឺ​ការ​ព្យាយាម ជា​សម្មាវាយាម ក្នុង​អរិយមគ្គ​អង្គ៨ និង​ជា​វីរិយិន្ទ្រិយ ក្នុង​ឥន្រ្ទិយ​៥។
  3. ឥទ្ធិបាទ ៤
    • ឆន្ទៈ ការផ្តោតចិត្តទៅលើ​បំណង​មួយ
    • វីរិយៈ ព្យាយាម​ធ្វើកិច្ចនោះ
    • ចិត្តៈ យកចិត្តទុកដាក់​ធ្វើ​កិច្ចការ​នោះ
    • វីមំសា ត្រិះរិះពិចារណា​ហេតុផល​ក្នុង​កិច្ចការ​នោះ។
  4. ឥន្ទ្រិយ ៥
    • សទ្ធិន្ទ្រិយ សទ្ធាជាធំ បានដល់ ជឿការ​ត្រាស់ដឹង​នៃ​ព្រះពុទ្ធ
    • វីរិយន្ទ្រិយ វីរិយៈជាធំ បានដល់​ការ​បំពេញ​សម្មប្បធាន ៤
    • សតិន្ទ្រិយ សតិជាធំ បានដល់ ការប្រមូល​អារម្មណ៍​ទៅ​លើ​សតិប្បដ្ឋាន ៤
    • សមាធិន្ទ្រិយ សមាធិជាធំ បានដល់​ការ​​សម្រេច​ឈាន ៤ថ្នាក់
    • បញ្ញិន្ទ្រិយ បញ្ញាជាធំ បានដល់ បញ្ញា​យល់ដឹង​អំពី​​អរិយសច្ចៈ ៤។ សទ្ធា និងបញ្ញា ត្រូវមាន​ស្មើគ្នា ដើម្បី​ឲ្យសទ្ធា​មិនធ្លាក់ចុះ។ សមាធិ និង​វីរិយៈ ត្រូវ​មាន​ស្មើគ្នា ដើម្បី​ឲ្យ​សម្រេច​ឈាន។
  5. ពលៈ ៥
    • សទ្ធាពលៈ កម្លាំង គឺសទ្ធា
    • វីរិយពលៈ កម្លាំង គឺការព្យាយាម
    • សតិពលៈ កម្លាំង គឺស្មារតី ការរឭកឃើញ
    • សមាធិពលៈ កម្លាំង គឺការតម្កល់ចិត្តមាំ
    • បញ្ញាពលៈ កម្លាំង គឺប្រាជ្ញាដឹង​ច្បាស់​នូវ​សេចក្តី​ពិត
  6. ពោជ្ឈង្គៈ ៧
    • សតិសម្ពោជ្ឈង្គៈ សេចក្តីរឭកបាន
    • ធម្មវិចយសម្ពោជ្ឈង្គៈ សេចក្តីពិចារណា ជ្រើសរើសរកធម៌
    • វិរិយសម្ពោជ្ឈង្គៈ សេចក្តីព្យាយាម
    • បីតិសម្ពោជ្ឈង្គៈ សេចក្តីឆ្អែតចិត្ត
    • បស្សទ្ធិសម្ពោជ្ឈង្គៈ សេចក្តីស្ងប់ចិត្ត
    • សមាធិសម្ពោជ្ឈង្គៈ ការតំកល់ចិត្តឲ្យនឹង
    • ឧបេក្ខាសម្ពោជ្ឈង្គៈ ភាវៈចិត្តដែល​ព្រងើយ​ចំពោះ​អារម្មណ៍
  7. អរិយមគ្គអង្គ ៨
    • សម្មាទិដ្ឋិ បញ្ញាឃើញត្រូវ
    • សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
    • សម្មាវាចា វាចាត្រូវ
    • សម្មាកម្មន្ត ការងារត្រូវ
    • សម្មាអាជីវៈ ការចិញ្ចឹមជីវិត​ត្រូវ
    • សម្មាវាយាម សេចក្តីព្យាយាម​ត្រូវ
    • សម្មាសតិ សេចក្តីរឭកត្រូវ
    • សម្មាសមាធិ ការតម្កល់ចិត្តត្រូវ

សូមអនុមោទនា !!!

Oben-pfeil

Kommentar verfassen

Trage deine Daten unten ein oder klicke ein Icon um dich einzuloggen:

WordPress.com-Logo

Du kommentierst mit Deinem WordPress.com-Konto. Abmelden /  Ändern )

Google Foto

Du kommentierst mit Deinem Google-Konto. Abmelden /  Ändern )

Twitter-Bild

Du kommentierst mit Deinem Twitter-Konto. Abmelden /  Ändern )

Facebook-Foto

Du kommentierst mit Deinem Facebook-Konto. Abmelden /  Ändern )

Verbinde mit %s

%d Bloggern gefällt das: