គរុធម៌ ៨

១. ភិក្ខុនីបួស ១០០ ព្រះវស្សាក៏ត្រូវធ្វើការគោរព ​ចំពោះភិក្ខុដែលទើបនឹងបួស សូម្បីតែ​មួយថ្ងៃ​ក៏ដោយ ។

២. ភិក្ខុនីមិនត្រូវចាំវស្សាក្នុងអាវាស (វត្ត​អារាម) ដែលគ្មានភិក្ខុឡើយ។

៣. ភិក្ខុនីត្រូវរក្សាឧបោសថ និង ស្តាប់ឱវាទ អំពីសំណាក់ភិក្ខុសង្ឃ រៀងរាល់កន្លះខែ ។

៤. ភិក្ខុនី បើចាំវស្សារួចហើយ ត្រូវបវារណា​ (សុំ​ចេញ​វស្សា) ក្នុងសំណាក់ សង្ឃទាំងពីរពួក ប្រកបដោយធម៌ ៣ ប្រការ ៖ ដោយឃើញ, ដោយឮ, ឬ ដោយរង្កៀស ។

៥. បើភិក្ខុនីត្រូវគរុកាបត្តិហើយ ត្រូវប្រព្រឹត្តបក្ខមានត្តក្នុង សំណាក់សង្ឃទាំងពីរពួក ។ (សុំខមាទោស​ឲ្យ​អស់​ ១៥​ ថ្ងៃ)។

៦. ត្រូវ​រៀន​ និង ប្រតិបត្តិ​សិក្ខាបទ ៦ ក្នុង​ចំណោម​សិក្ខាបទ ១០ ឲ្យ​បាន​ ២ ឆ្នាំ​សិន (ធ្វើ​ជា​សិក្ខាមានា) មុន​នឹង​អាច​សុំ​ឧបសម្បទា (បំពេញ​សិទ្ធិ​ជា) ​ភិក្ខុនី ។

៧. ភិក្ខុនី មិនត្រូវជេរប្រទេច សម្លុតកំហែង ភិក្ខុណាមួយឡើយ។

៨. ភិក្ខុនីស្តាប់បង្គាប់ភិក្ខុ ចាប់តាំងពីថ្ងៃបានឧបសម្បទាទៅ ឯភិក្ខុ មិនត្រូវស្តាប់ភិក្ខុនីទេ ។

សូមអនុមោទនា !!!

Oben-pfeil

Kommentar verfassen

Trage deine Daten unten ein oder klicke ein Icon um dich einzuloggen:

WordPress.com-Logo

Du kommentierst mit Deinem WordPress.com-Konto. Abmelden /  Ändern )

Google Foto

Du kommentierst mit Deinem Google-Konto. Abmelden /  Ändern )

Twitter-Bild

Du kommentierst mit Deinem Twitter-Konto. Abmelden /  Ändern )

Facebook-Foto

Du kommentierst mit Deinem Facebook-Konto. Abmelden /  Ändern )

Verbinde mit %s