មហាវគ្គ តតិយភាគ

ភាគទី៨

កឋិនក្ខន្ធកៈ ​ចីវរក្ខន្ធកៈ

ចម្បេយ្យក្ខន្ធកៈ និង កោសម្ពិក្ខន្ធកៈ

កឋិនក្ខន្ធកៈ

[១] សម័យ​​នោះ ព្រះពុទ្ធ​មានព្រះភាគគង់ក្នុង​ជេតវនារាម របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុងសាវត្ថី។ សម័យ​​នោះឯង ពួកភិក្ខុ​​នៅក្នុង​ដែន​បាឋា [យោជនាថា ​នៅក្នុង​ដែន​បាវាដូច្នេះ​ក៏​មាន។] ប្រមាណ៣០រូប សុទ្ធ​តែ​​​ជាអ្នក​ប្រព្រឹត្ត​​នៅក្នុង​​ព្រៃ ជាអ្នក​ប្រព្រឹត្តបិណ្ឌបាត ជាអ្នក​​ប្រព្រឹត្ត​ប្រើសំពត់​បង្សុកូល ជាអ្នក​ប្រព្រឹត្ត​​ប្រើ​តែ​​​​ចីវរ៣ គ្រប់រូប​ទាំងអស់ នាំ​​គ្នាទៅកាន់​ក្រុងសាវត្ថី ដើម្បី​គាល់ព្រះមានព្រះភាគ ​កាលបើ​តិថី ដែលចូល​វស្សាជិត​ណាស់មកហើយ​ ក៏​មិន​អាច​​នឹង​​ទៅ​ឲ្យ​ទាន់ចូល​វស្សា ក្នុង​ក្រុងសាវត្ថី​បានឡើយ ហើយ​នាំ​​​គ្នាចូល​ទៅចាំ​វស្សាក្នុង​ក្រុងសាកេត នាពាក់​កណ្តាលផ្លូវ។ ភិក្ខុ​ទាំង​នោះ​នៅចាំ​វស្សា​ទាំងមាន​សេចក្តី​អផ្សុក ព្រោះគិតថា ព្រះមានព្រះភាគ ព្រះអង្គ​​គង់​នៅ​ក្នុង​ទីជិត​​យើង​ទាំងឡាយ​ ចម្ងាយ​៦យោជន៍អំពី​ទី​នេះទៅ យើង​ទាំងឡាយ​ មិន​សម​បើ​មិន​​បាន​ទៅគាល់​ព្រះអង្គ​សោះ។ គ្រា​នោះ ពួកភិក្ខុ​ទាំង​នោះ ​នៅចាំ​វស្សាអស់ត្រៃមាស [បីខែ] រួចហើយ​ក៏​នាំ​​គ្នាធ្វើបវារណា (រដូវ​នោះ) ​នៅមាន​ទឹកភ្លៀង​ធ្លាក់ជោកជាំ មាន​ទឹកភក់រអិល​​នៅឡើយ (ភិក្ខុ​ទាំង​នោះ) ក៏​មាន​ចីវរ​ទាំងឡាយ​ទ​ទឹកជោក ​បានសេចក្តី​​លំបាកកាយ នាំ​​គ្នាដើរ​សំដៅ​ទៅកាន់​ក្រុងសាវត្ថី ហើយ​ចូល​ទៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ដែល​ព្រះដ៏​​មាន​ព្រះភាគ​គង់​នៅ លុះចូល​ទៅដល់​ហើយ​ ក៏​ថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ រួចអង្គុយ​ក្នុង​ទីសមគួរ។ ការស្រុសស្រួលទទួល​ជាមួយ​នឹង​ពួកភិក្ខុ​អាគន្តុកៈ​នេះ ជាទំនៀមរបស់​​ព្រះពុទ្ធ​ដ៏​មានព្រះភាគ​គ្រប់​ព្រះអង្គ​។ លំដាប់​នោះ ព្រះដ៏​មានព្រះភាគ ទ្រង់​មានព្រះបន្ទូល​​នេះ ​នឹង​ភិក្ខុ​ទាំង​នោះថា ម្នាល​ភិក្ខុ​ទាំងឡាយ​ អ្នក​រាល់​​គ្នាល្មម​អត់ទ្រាំ​​បានទេឬ អ្នក​រាល់​​គ្នា ល្មម​​ប្រព្រឹត្តទៅ ​បានស្រួលទេឬ អ្នក​ទាំងឡាយ​ មានសេចក្តី​​សាមគ្គី​ស្មោះសរ មិន​វិវាទ​ទាស់ទែង​គ្នា ​នៅចាំ​វស្សា​ស្រួលបួល មិន​លំបាក ដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូលថា បពិត្រ​ព្រះដ៏​មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងអស់​គ្នា ល្មម​អត់ទ្រាំ​​បាន បពិត្រព្រះដ៏​មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំង​អស់​គ្នា​ល្មម​​ប្រព្រឹត្តទៅ​បាន បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ទាំងអស់​គ្នា ​សាមគ្គី​ស្មោះសរ ឥតវិវាទ​ទាស់ទែង​គ្នាទេ ​នៅចាំ​វស្សា​ក៏​ស្រួលបួល មិន​លំបាក ដោយអាហារបិណ្ឌបាតទេ បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន ខ្ញុំព្រះអង្គ​​ទាំងឡាយ​ ​នៅក្នុង​ដែន​បាឋា ប្រមាណ​៣០រូប មកកាន់​ក្រុងសាវត្ថី​នេះ ដើម្បី​គាល់​ព្រះអង្គ​ ​កាលបើ​តិថីចូល​វស្សាជិត​ណាស់ហើយ​ ក៏​មិន​អាច​​នឹង​មកទាន់ពេលចូល​វស្សា ក្នុង​​ក្រុងសាវត្ថី​បានឡើយ ក៏​​នៅចាំ​វស្សា ក្នុង​ក្រុងសាកេត នាពាក់កណ្តាលផ្លូវ (​នោះទៅ) បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ទាំង​នោះ ​នៅចាំ​វស្សា​ទាំងមានសេចក្តី​​អផ្សុក ព្រោះគិតថា ព្រះដ៏​មាន​ព្រះភាគ ព្រះអង្គ​​គង់​នៅ​ក្នុង​ទី​ជិត​យើង​​ទាំងឡាយ​ ចម្ងាយ​៦យោជន៍ អំពីទី​នេះទៅ យើង​ទាំង​ឡាយ​ មិន​សមបើ​មិន​​បាន​ទៅគាល់​ព្រះអង្គ​សោះ បពិត្រព្រះអង្គ​ដ៏​ចំរើន លុះខ្ញុំព្រះអង្គ​ទាំង​អស់​គ្នា ​នៅចាំ​វស្សា​អស់ត្រៃមាសហើយ​ ក៏​នាំ​​គ្នា​ធ្វើបវារណា (ព្រោះ​រដូវ​នេះ) ​នៅមាន​​ទឹកភ្លៀងធ្លាក់​ជោកជាំ មាន​ទឹកភក់រអិល​នៅឡើយ ទើបខ្ញុំព្រះអង្គ​ទាំងអស់​គ្នា មាន​ចីវរ​ទាំងឡាយ​​ទ​ទឹកជោក ​បានសេចក្តី​​លំបាក​កាយ មកតាម​ផ្លូវឆ្ងាយ។

[២] ព្រោះនិទាន​នេះ ដំណើរ​នេះ ទើបព្រះដ៏​មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​​ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ​ឲ្យ​ពួកភិក្ខុ​ ដែល​នៅចាំ​​វស្សា​រួច​ហើយ​ ក្រាល​កឋិន​បាន។ ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​បានក្រាល​​កឋិនហើយ​ ​នឹង​សម្រេច​អានិសង្ស៥យ៉ាង គឺត្រាច់ទៅ (ណា) មិន​បាច់លា (ភិក្ខុ​​ផង​គ្នា)១ ត្រាច់ទៅ (ណា) មិន​បាច់យកត្រៃ​ចីវរ​ (គ្រប់ប្រដាប់)១ (ឆាន់) គណភោជន​បាន១ (ទុកដាក់) អតិរេក​ចីវរ​​បានតាម​ត្រូវការ១ ​ចីវរណា ដែលកើតឡើង ក្នុង​អាវាស​នោះ ​ចីវរ​នោះ ​នឹង​មានដល់​ភិក្ខុ​ទាំង​​នោះ១។ ម្នាលភិក្ខុ​ទាំងឡាយ​ អានិសង្សទាំង៥​នេះ ​នឹង​សម្រេច​ដល់​អ្នក​ទាំងឡាយ​ដែល​បាន​ក្រាល​កឋិន។ ម្នាលភិក្ខុ​ទាំងឡាយ​ ក៏​ឯកឋិន (​នោះ) ត្រូវអ្នក​ទាំងឡាយ​ ក្រាល​យ៉ាង​នេះ។ គឺ​ត្រូវ​ឲ្យ​ភិក្ខុ​អ្នក​ឆ្លាស ប្រតិពល ប្តឹងសង្ឃ​ឲ្យ​ដឹងថា បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​​ស្តាប់ខ្ញុំ (ដ្បិត) សំពត់​កឋិន​នេះ កើតឡើង​ដល់​សង្ឃ​ហើយ​។ បើ​កម្មមាន​កាលគួរ ដល់​សង្ឃ​ហើយ​ គួរសង្ឃ​​ឲ្យ​សំពត់​​កឋិន​នេះ ដល់​ភិក្ខុ​ឈ្មោះ​នេះ ដើម្បី​នឹង​ក្រាល​កឋិន។ ​នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​​ដ៏​​ចំរើន សូមព្រះសង្ឃ​​ស្តាប់ខ្ញុំ (ដ្បិត) សំពត់​កឋិន​នេះ កើតឡើង​ដល់​សង្ឃ​ហើយ​។ (ឥឡូវ) សង្ឃ​​ឲ្យ​សំពត់​​កឋិន​នេះ ដល់​ភិក្ខុ​ឈ្មោះ​នេះ ដើម្បី​នឹង​ក្រាល​កឋិន។ ការឲ្យ​សំពត់​​កឋិន​​នេះ ដល់​​ភិក្ខុ​ឈ្មោះ​នេះ ដើម្បី​នឹង​ក្រាល​​កឋិន (បើ​) គួរ ​ដល់​លោកដ៏​មានអាយុ​អង្គណា ត្រូវលោកដ៏​​មានអាយុ​អង្គ​នោះស្ងៀម (បើ​) មិន​គួរ ដល់​​លោកដ៏​មានអាយុ​អង្គណាទេ ត្រូវលោកដ៏​មាន​អាយុ​អង្គ​នោះនិយាយឡើង។ សំពត់​កឋិន​នេះ សង្ឃ​ឲ្យ​ដល់​​ភិក្ខុ​ឈ្មោះ​នេះ ដើម្បី​នឹង​​ក្រាល​កឋិន​ហើយ​។ ការឲ្យ​សំពត់​កឋិន​នេះ ដល់​ភិក្ខុ​ឈ្មោះ​នេះ ទំនង​ជាគួរដល់​​សង្ឃ​ហើយ​ ព្រោះ​ហេតុ​នោះ ​បានជាសង្ឃ​ស្ងៀម។ ខ្ញុំសូមចាំ​ទុកនូវ​ការ​​នេះ ដោយអាការស្ងៀម​​នៅយ៉ាង​នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឯកឋិន​ ដែល​ភិក្ខុ​ក្រាល​ឡើងបែប​នេះ ក្រាល​មិន​ឡើង​បែប​នេះ។

[៣] ម្នាលភិក្ខុ​ទាំងឡាយ​ ចំណែក​កឋិនដែលភិក្ខុ​ក្រាល​មិន​ឡើង តើដូចម្តេច។ (ឯកឋិន​ដែល​ភិក្ខុ​​ក្រាល​មិន​ឡើង​នោះគឺ) សំពត់​ដែលគ្រាន់​តែ​​​វាស់គូសក្រិតចំណាំ ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែលគ្រាន់​តែ​​​បោកគក់លាង ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែលគ្រាន់​​តែ​​​ចាត់ចែង​លៃលក​ជា​ចីវរ (ជាខ័ណ្ឌមាន​បញ្ចខ័ណ្ឌជាដើម) ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​​ដែលគ្រាន់​តែ​​​កាត់ ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែលគ្រាន់​តែ​​​​ដានភ្ជាប់​គ្នា ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែលគ្រាន់​តែ​​​ដេរ (មានដេរបណ្តោយជាដើម) ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែលគ្រាន់​តែ​​​ភ្ជាប់​កណ្ឌុំ ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែលគ្រាន់​តែ​​​ថែមសំពត់​ឲ្យ​មាំ ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែល​គ្រាន់​​តែ​​​​ប្រក់​អនុវាត ខាងខ្នង ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែលគ្រាន់​តែ​​​ប្រក់អនុវាតខាងពោះ ហើយ​​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែលគ្រាន់​តែ​​​ដេរគួប​គ្នា ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែលគ្រាន់​តែ​​​ជ្រលក់ម្តង មានពណ៌ដូច​ភ្លុកដំរី ឬដូចស្លឹកឈើទុំ ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែល​បានមក ព្រោះ​ធ្វើនិមិត្ត ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែល​​បាន​មក ព្រោះនិយាយបញ្ចុះបញ្ចូល​គេ ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែលខ្ចីគេមកក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​​ដែលមិន​​បាន​ធ្វើឲ្យ​ស្រេចក្នុង​ថ្ងៃ​នោះ ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​ដែលធ្វើឲ្យ​កន្លង​រាត្រី គឺឲ្យ​អរុណរះ​ឡើងទាន់ ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ សំពត់​​ដែល​មិន​​​បានធ្វើ​ពិន្ទុកប្ប ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ វៀរចាកសង្ឃាដី ហើយ​ក្រាល​ មិន​ឡើង​ជា​កឋិន។ វៀរចាក​ឧត្តរាសង្គ ហើយ​ក្រាល​ មិន​ឡើង​ជាកឋិន។ វៀរចាកអន្តរវាសក ហើយ​ក្រាល​ មិន​​ឡើង​​ជាកឋិន។ វៀរចាក​​ចីវរ​មានមណ្ឌលគ្រប់គ្រាន់ ដែលកាត់ដាច់​ជាបញ្ចខ័ណ្ឌក្តី លើសពី​បញ្ចខ័ណ្ឌ​ក្តី ក្នុង​ថ្ងៃ​​នោះឯង ហើយ​ក្រាល​ ក៏​មិន​ឡើង​ជាកឋិន។ មិន​ឲ្យ​បុគ្គលក្រាល​ (ទៅឲ្យ​សង្ឃ​ ឬគណៈ​ក្រាល​វិញ) មិន​ឡើងជាកឋិន។ ការក្រាល​មិន​ត្រឹមត្រូវ ក៏​មិន​ឡើងជាកឋិន។ បើ​ភិក្ខុ​​​នៅ​ក្រៅសីមា ហើយ​អនុមោទនាកឋិន​នោះ ការក្រាល​បែប​នេះ មិន​ឡើងជាកឋិនឡើយ។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ ការក្រាល​កឋិនដូចន័យ​ ដែលតថាគត​​ពោលមក​នេះឯង មិន​ឡើងជាកឋិនទេ។

[៤] ម្នាលភិក្ខុ​ទាំងឡាយ​ ចំណែក​កឋិនដែលភិក្ខុ​ក្រាល​ឡើង(​នោះ) តើដូចម្តេច។ (ឯកឋិន​ដែល​ភិក្ខុ​​ក្រាល​ឡើង​នោះគឺ) សំពត់​ថ្មី ក្រាល​ឡើងជា​កឋិន។ សំពត់​ជំនំ ក្រាល​ឡើង​ជាកឋិន។ សំពត់​ចាស់ ក្រាល​ឡើង​ជាកឋិន។ សំពត់​បង្សុកូល ក្រាល​ឡើង​ជាកឋិន។ សំពត់​ដែលធ្លាក់​ទៀប​រានផ្សារ ក្រាល​ឡើង​ជាកឋិន។ សំពត់​ដែល​បានមកដោយមិន​​បាន​ធ្វើនិមិត្ត ក្រាល​ឡើង​ជាកឋិន។ សំពត់​ដែល​​បានមក ដោយមិន​​បាននិយាយបញ្ចុះបញ្ចូល​ ក្រាល​ឡើង​ជាកឋិន។ សំពត់​ដែល​មិន​​ខ្ចី​គេ ក្រាល​ឡើង​ជាកឋិន។ សំពត់​​ដែល​បាន​ធ្វើឲ្យ​ស្រេចក្នុង​ថ្ងៃ​នោះ ក្រាល​ឡើង​ជា​កឋិន។ សំពត់​​ដែល​មិន​ធ្វើឲ្យ​កន្លង​រាត្រី គឺមិន​ឲ្យ​អរុណរះឡើងទាន់ ក្រាល​ឡើង​ជាកឋិន។ សំពត់​ដែល​បានធ្វើ​ពិន្ទុកប្បហើយ​ ក្រាល​ឡើង​ជាកឋិន។ សង្ឃាដិ ក្រាល​ឡើង​ជាកឋិន។ ឧត្តរាសង្គ ក្រាល​ឡើង​ជា​កឋិន។ អន្តរវាសក ក្រាល​ឡើង​ជាកឋិន។ សំពត់​ដែល​មាន​មណ្ឌល​គ្រប់​គ្រាន់ កាត់ដាច់ត្រឹមត្រូវ​ជា​បញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី ក្នុង​ថ្ងៃ​​នោះឯង ហើយ​ក្រាល​ ឡើង​ជាកឋិន។ ឲ្យ​បុគ្គលក្រាល​ ទើបឡើងជាកឋិន។ ការក្រាល​ដោយត្រឹមត្រូវ ទើប​បានឡើងជាកឋិន។ បើ​ភិក្ខុ​​​នៅក្នុង​សីមា ហើយ​អនុមោទនាកឋិន​នោះ ការក្រាល​បែប​នេះ ទើបឡើងជាកឋិន។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ ការ​ក្រាល​កឋិនដូចន័យ​ដែលតថាគត​​ពោលមក​នេះឯង ទើបឡើងជាកឋិន​បាន។

[៥] ម្នាលភិក្ខុ​ទាំងឡាយ​ ឯកឋិន​នឹង​ដោះ (​នោះ) តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ មាតិកា​ទាំង៨ប្រការ​នេះ នាំ​ឲ្យ​​កឋិនដោះ គឺ មានការចៀសចេញ​ទៅជាកំណត់១ មានការ​ធ្វើ​​ចីវរ​សម្រេច ជាកំណត់១ មានសេចក្តី​សន្និដ្ឋាន ជាកំណត់១ មាន​ចីវរវិនាសទៅ ជាកំណត់១ មានការ​ឮដំណឹង ជាកំណត់១ អស់សេចក្តី​សង្ឃឹម១ មានការកន្លងខេត្តកឋិន ជាកំណត់១ សង្ឃ​ព្រមព្រៀង​គ្នាដោះកឋិន១។

[៦] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​ចីវរ​ដែលខ្លួន​ធ្វើស្រេចចៀស​ចេញទៅ ដោយគិតថា អាត្មាអញ​​នឹង​មិន​ត្រឡប់វិញទេ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់ការ​ដែលចៀសចេញទៅ ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀសចេញទៅ។ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មានសេចក្តី​ត្រិះរិះយ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះឲ្យ​ស្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់ធ្វើ​ចីវរឲ្យ​ស្រេច ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀសចេញទៅ។ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មានសេចក្តី​ត្រិះរិះយ៉ាង​នេះថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះ អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀស​ចេញ​ទៅ។ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មានសេចក្តី​ត្រិះរិះយ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុងធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ ​នឹង​ត្រឡប់​វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ លុះភិក្ខុ​​នោះធ្វើ​ចីវរ​ស្រេចហើយ​ ឮដំណឹង​ថា សង្ឃ​​បានដកកឋិនក្នុង​អាវាស​នោះហើយ​។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​​បានឮដំណឹង ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀសចេញទៅ ដោយ​គិតថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ លុះភិក្ខុ​​នោះធ្វើ​ចីវរ​ស្រេចហើយ​ ក៏​​នៅ​តែ​​​គិតថា អាត្មាអញ​នឹង​ត្រឡប់វិញ អាត្មាអញ​​នឹង​​ត្រឡប់​វិញដែរ (​តែ​​​មិន​ទាន់​បាន​ត្រឡប់​នៅឡើយ) កឋិនក៏​ដោះខាងក្រៅ (​នោះ) ទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀសចេញទៅ ដោយ​គិតថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​​បាន​ធ្វើ​​ចីវរ​​​នោះ។ លុះភិក្ខុ​​នោះ​បានធ្វើ​ចីវររួចហើយ​ គិតថា អាត្មាអញ​នឹង​ត្រឡប់វិញ អាត្មាអញ​​នឹង​​ត្រឡប់​វិញ ហើយ​ក៏​​បានមកទាន់​ពេលដោះកឋិនមែន។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ជាមួយ​​នឹង​ភិក្ខុ​ទាំងឡាយ​។

ចប់ អាទាយសត្តកៈ ជាបឋម។

[៧] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​ចីវរដែលធ្វើហើយ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ​នឹង​មិន​ត្រឡប់វិញទេ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់ការ​ដែលចៀសចេញទៅ ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​​ចីវរ​ចៀសចេញទៅ។ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មានសេចក្តី​ត្រិះរិះយ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះឲ្យ​ស្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់ធ្វើ​ចីវរឲ្យ​ស្រេច ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូល​យក​​​ចីវរ​ចៀសចេញទៅ។ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មានសេចក្តី​ត្រិះរិះយ៉ាង​នេះថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះទេ អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​​ចីវរ​ចៀស​ចេញ​ទៅ។ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មានសេចក្តី​ត្រិះរិះយ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះ​ក្នុង​​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុង​ធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​​ចីវរ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ ​នឹង​ត្រឡប់​វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ លុះភិក្ខុ​​នោះ​បានធ្វើ​ចីវររួច ក៏​​បានឮ​ដំណឹង​​ថា កឋិនក្នុង​អាវាស​នោះ សង្ឃ​​បានព្រម​គ្នាដកហើយ​។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​​បានឮដំណឹង ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​​ចីវរ​ចៀសចេញទៅ ដោយ​គិតថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ លុះភិក្ខុ​​នោះ​បានធ្វើ​ចីវរ​ស្រេចហើយ​ ក៏​​នៅ​តែ​​​គិតថា អាត្មាអញ​នឹង​ត្រឡប់វិញ អាត្មាអញ​​នឹង​​ត្រឡប់​វិញដែរ (​តែ​​​មិន​ទាន់​បាន​ត្រឡប់​នៅឡើយ) កឋិនក៏​ដោះខាងក្រៅ (​នោះ) ទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូល​យក​​​ចីវរ​ចៀសចេញទៅ ដោយ​គិតថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​​បាន​ធ្វើ​​ចីវរ​​​នោះ។ លុះភិក្ខុ​​នោះ​បានធ្វើ​ចីវររួចហើយ​ គិតថា អាត្មាអញ​នឹង​ត្រឡប់វិញ អាត្មាអញ​​នឹង​​ត្រឡប់​វិញ ហើយ​ក៏​​បានមកទាន់​ពេលដោះកឋិនមែន។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ជាមួយ​​នឹង​ភិក្ខុ​ទាំងឡាយ​។

ចប់ សមាទាយសត្តកៈទី២។

[៨] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​ចីវរដែលធ្វើមិន​ទាន់ស្រេចចៀសចេញទៅ។ ​កាលភិក្ខុ​​នោះទៅដល់​ក្រៅសីមា ក៏​មានសេចក្តី​ត្រិះរិះ​យ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះឲ្យ​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់ធ្វើ​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរដែលធ្វើមិន​ទាន់ស្រេច​ចៀសចេញទៅ។ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មាន​សេចក្តី​​ត្រិះរិះ​យ៉ាង​នេះថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះទេ អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរដែល​ធ្វើមិន​ទាន់ស្រេច​ចៀស​ចេញ​ទៅ។ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មាន​សេចក្តី​​ត្រិះរិះ​យ៉ាង​​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ ​កំពុងធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរដែល​ធ្វើមិន​ទាន់ស្រេច​ចៀសចេញទៅ ដោយគិតថា អាត្មាអញ ​នឹង​ត្រឡប់​វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅ​សីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ លុះភិក្ខុ​​នោះ​បានធ្វើ​ចីវររួចហើយ​ ក៏​ស្រាប់​តែ​​​ឮដំណឹង​ថា កឋិនក្នុង​អាវាស​នោះ សង្ឃ​ព្រម​គ្នាដកហើយ​។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​​បាន​ឮ​ដំណឹង ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរដែលធ្វើមិន​ទាន់ស្រេច​ចៀស​ចេញ​ទៅ ដោយ​គិតថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ លុះភិក្ខុ​​នោះ​បានធ្វើ​ចីវរ​រួចហើយ​ គិតថា អាត្មាអញ​នឹង​ត្រឡប់វិញ អាត្មាអញ​​នឹង​​ត្រឡប់​វិញដែរ (​តែ​​​មិន​ទាន់​បាន​ត្រឡប់​នៅឡើយ) កឋិនក៏​ដោះខាងក្រៅ (​នោះ) ទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ត្រង់កន្លង​ខេត្តកឋិន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរដែល​ធ្វើ​មិន​ទាន់ស្រេច​ចៀសចេញ​ទៅ ដោយ​គិតថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅ​សីមា ក៏​​បាន​ធ្វើ​​ចីវរ​​​នោះ។ លុះភិក្ខុ​​នោះ​បានធ្វើ​ចីវររួចហើយ​ ក៏​គិតថា អាត្មាអញ​នឹង​ត្រឡប់វិញ អាត្មាអញ​​នឹង​​ត្រឡប់​វិញ ហើយ​ក៏​​បានមកទាន់​ពេលដោះ​កឋិនមែន។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ជាមួយ​​នឹង​ភិក្ខុ​ទាំងឡាយ​។

ចប់ អាទាយឆក្កៈ ទី៣។

[៩] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​ចីវរដែលធ្វើមិន​ទាន់ស្រេចចៀសចេញទៅ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មានសេចក្តី​តាំងចិត្តយ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះឲ្យ​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់ធ្វើ​ចីវរឲ្យ​សម្រេច ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូល​យក​​​ចីវរដែលធ្វើមិន​ទាន់ស្រេច​ចៀសចេញទៅ។ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មាន​សេចក្តី​​តាំងចិត្ត​យ៉ាង​នេះថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះទេ អាត្មាអញ ​នឹង​​មិន​​ត្រឡប់​វិញ​ទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​​ចីវរដែលធ្វើមិន​ទាន់ស្រេច​ចៀស​ចេញ​ទៅ។ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មាន​គំនិតយ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះ​ក្នុង​​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុង​ធ្វើ ​ចីវររបស់​ភិក្ខុ​​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​​ចីវរ​ដែលធ្វើមិន​ទាន់ស្រេច​ចៀសចេញទៅ ដោយគិតថា អាត្មាអញ ​នឹង​ត្រឡប់​វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ លុះភិក្ខុ​​នោះ​បានធ្វើ​ចីវរហើយ​ ឮ​ដំណឹង​​ថា កឋិន​ក្នុង​​អាវាស​​នោះ សង្ឃ​​បានព្រម​គ្នាដកហើយ​។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ឮដំណឹង ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរដែលធ្វើមិន​ទាន់ស្រេច​ចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ លុះភិក្ខុ​​នោះធ្វើ​ចីវរហើយ​ ក៏​​នៅគិតថា អាត្មាអញ​នឹង​ត្រឡប់វិញ អាត្មាអញ​​នឹង​​ត្រឡប់​វិញដែរ (​តែ​​​មិន​ទាន់​បាន​ត្រឡប់​នៅឡើយ) កឋិនក៏​ដោះខាងក្រៅ (​នោះ) ទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូល​យក​​​ចីវរ​ដែលធ្វើ​មិន​ទាន់ស្រេច​ចៀសចេញទៅ ដោយ​តាំងចិត្តថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅ​សីមា ក៏​​បាន​ធ្វើ​​ចីវរ​​​នោះ។ ភិក្ខុ​​នោះធ្វើ​ចីវរហើយ​ តាំងចិត្តថា អាត្មាអញ​នឹង​ត្រឡប់វិញ អាត្មាអញ​​នឹង​​ត្រឡប់​វិញ ហើយ​ក៏​​បានមកទាន់​ពេលដោះកឋិនមែន។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ជាមួយ​​នឹង​ភិក្ខុ​ទាំងឡាយ​។

ចប់ សមាទាយឆក្កៈទី៤។

[១០] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​ចីវរចៀសចេញទៅ។ ​កាលភិក្ខុ​​នោះ​ទៅដល់​​ក្រៅ​សីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​​មិន​​ត្រឡប់​វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះឲ្យ​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ធ្វើ​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរចៀសចេញទៅ។ ​កាលភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះទេ អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀស​ចេញ​ទៅ។ ​កាលភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​មានគំនិត​យ៉ាង​​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​​ត្រឡប់​វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុងធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។

[១១] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​ចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញ​​នឹង​មិន​ត្រឡប់វិញទេ។ ​កាលភិក្ខុ​​នោះ​ទៅដល់​​ក្រៅ​សីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះឲ្យ​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ធ្វើ​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញ​​នឹង​មិន​ត្រឡប់វិញទេ។ ​កាលភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅសីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះឡើយ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀស​ចេញ​ទៅ ដោយតាំងចិត្តថា អាត្មាអញ​​នឹង​មិន​ត្រឡប់វិញទេ។ ​កាលភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​មានគំនិត​យ៉ាង​​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុងធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។

[១២] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​ចីវរចៀសចេញទៅ ដោយមិន​​បានតាំងចិត្ត គឺ​ភិក្ខុ​​នោះគ្មានគំនិតថា អាត្មាអញ​​នឹង​ត្រឡប់វិញ ទាំងគំនិតរបស់​ភិក្ខុ​​នោះថា អាត្មាអញ​​នឹង​មិន​​ត្រឡប់វិញ ក៏​គ្មានដែរ [ភិក្ខុ​​នោះមានគំនិតជាកណ្តាល ​នឹង​គិតថាត្រឡប់វិញ ឬមិន​ត្រឡប់វិញ​ជាដាច់ខាត ក៏​ទេ។]។ ​កាលភិក្ខុ​​នោះ​ទៅដល់​​ក្រៅ​សីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ​​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ​ឲ្យ​​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​​បាន​ក្រាល​​កឋិន​រួច​ហើយ​ នាំ​យក​​ចីវរចៀសចេញទៅ ដោយមិន​​បានតាំងចិត្ត គឺភិក្ខុ​​នោះគ្មាន​គំនិតថា អាត្មាអញ​​នឹង​ត្រឡប់វិញ ទាំងគំនិតរបស់​ភិក្ខុ​​នោះថា អាត្មាអញ​​នឹង​មិន​ត្រឡប់វិញ ក៏​គ្មានដែរ។ ​កាល​ភិក្ខុ​​​នោះ ទៅ​ដល់​​ក្រៅសីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះទេ អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀស​ចេញ​ទៅ ដោយមិន​​បានតាំងចិត្ត គឺភិក្ខុ​​នោះគ្មាន​គំនិតថា អាត្មាអញ​​នឹង​ត្រឡប់វិញ ទាំងគំនិតរបស់​ភិក្ខុ​​នោះថា អាត្មាអញ​​នឹង​មិន​ត្រឡប់វិញ ក៏​គ្មានដែរ។ ​កាលភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​មានគំនិត​យ៉ាង​​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះ​ក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុង​ធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។

[១៣] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​ចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ​កាលភិក្ខុ​​នោះ​ទៅដល់​​ក្រៅ​សីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ​ឲ្យ​​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ធ្វើ​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​កឋិន​រួចហើយ​ នាំ​យក​​ចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ​កាល​ភិក្ខុ​​​នោះ ទៅ​ដល់​​ក្រៅសីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះទេ អាត្មាអញ ​នឹង​មិន​​ត្រឡប់វិញទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​​នឹង​ត្រឡប់​វិញ។ ​កាលភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​មានគំនិត​យ៉ាង​​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុងធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។ ភិក្ខុ​​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​​នឹង​ត្រឡប់​វិញ។ ភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​​បានធ្វើ​ចីវរ​នោះ។ ភិក្ខុ​​នោះធ្វើ​ចីវររួចហើយ​ ឮដំណឹងថា កឋិនក្នុង​អាវាស​នោះ សង្ឃ​ព្រម​គ្នា​ដកហើយ​។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់ឮ​ដំណឹង​ ជាកំណត់។ ភិក្ខុ​​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មា​អញ​​ ​នឹង​ត្រឡប់​វិញ។ ភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ លុះភិក្ខុ​​នោះ​ធ្វើ​ចីវរស្រេច​ហើយ​ គិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ អាត្មាអញ​​នឹង​ត្រឡប់វិញដែរ (​តែ​​​មិន​ទាន់​បាន​ត្រឡប់​​នៅឡើយ) កឋិន​ក៏​ដោះខាងក្រៅ (​នោះ) ទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់កន្លង​ខេត្តកឋិន ជាកំណត់។ ភិក្ខុ​​​បានក្រាល​កឋិនរួចហើយ​ នាំ​យក​​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មា​អញ​​ ​នឹង​ត្រឡប់​វិញ។ លុះភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ ភិក្ខុ​​នោះ​ធ្វើ​​ចីវរ​​នោះ​ស្រេច​ហើយ​ គិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ អាត្មាអញ ​​នឹង​ត្រឡប់វិញ ហើយ​​ក៏​​បាន​មក​ទាន់​​ពេលដោះកឋិនមែន។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ជាមួយ​​នឹង​ភិក្ខុ​ទាំងឡាយ​។

[១៤] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​​ចីវរចៀសចេញទៅ។ (ពាក្យយ៉ាង​នេះ ប្រហែល​នឹង​អាទាយវារៈ បណ្ឌិតគប្បីសំដែង​ឲ្យ​ពិស្តារចុះ)។ ភិក្ខុ​​បាន​ក្រាល​​កឋិន​រួច​ហើយ​ នាំ​យក​​ចីវរដែលធ្វើមិន​ទាន់សម្រេចចៀសចេញទៅ។ ​កាល​ភិក្ខុ​​​នោះ ទៅ​ដល់​​ក្រៅសីមា ក៏​មាន​គំនិត​យ៉ាង​​នេះ​ថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះឲ្យ​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរសម្រេច ជាកំណត់។ (ពាក្យយ៉ាង​នេះ ប្រហែល​នឹង​សមាទាយវារៈ បណ្ឌិត​គប្បីសំដែង​ឲ្យ​ពិស្តារចុះ)។

[១៥] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​ចីវរដែលធ្វើមិន​ទាន់សម្រេច​ចៀស​ចេញ​ទៅ។ ​កាលភិក្ខុ​​នោះ​ទៅដល់​​ក្រៅ​សីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​​នេះ​ឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ​ឲ្យ​​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​កឋិន​រួចហើយ​ ប្រមូល​យក​​ចីវរ​ដែលធ្វើមិន​ទាន់សម្រេច​ចៀសចេញទៅ។ ​កាល​ភិក្ខុ​​​នោះ ទៅ​ដល់​​ក្រៅសីមា ក៏​មានគំនិត​យ៉ាង​​នេះ​ថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះទេ អាត្មាអញ ​នឹង​មិន​​ត្រឡប់វិញទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​​បានក្រាល​កឋិនរួចហើយ​ ប្រមូល​យក​​ចីវរ​ដែល​ធ្វើមិន​ទាន់សម្រេច​​ចៀស​ចេញ​ទៅ។ ​កាលភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​មានគំនិត​យ៉ាង​​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុងធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ត្រង់​ចីវរវិនាស ជាកំណត់។

[១៦] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​ចីវរដែលធ្វើមិន​ទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ ​នឹង​មិន​ត្រឡប់​វិញទេ។ ​កាលភិក្ខុ​​នោះ​ ទៅដល់​​ក្រៅ​សីមា ក៏​មាន​គំនិត​យ៉ាង​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​​នេះ​ឯង។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ​ឲ្យ​​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​កឋិន​រួចហើយ​ ប្រមូល​យក​​ចីវរ​ដែលធ្វើមិន​ទាន់សម្រេច​ចៀសចេញទៅ ដោយបំណងថា អាត្មាអញ ​នឹង​មិន​ត្រឡប់​វិញទេ។ ​កាល​ភិក្ខុ​​​នោះ ទៅ​ដល់​​ក្រៅសីមា ក៏​មានគំនិត​យ៉ាង​​នេះ​ថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​​បានក្រាល​កឋិនរួចហើយ​ ប្រមូល​យក​​ចីវរ​ដែល​ធ្វើមិន​ទាន់សម្រេច​​ចៀស​ចេញ​ទៅ ដោយ​បំណង​ថា អាត្មាអញ ​នឹង​មិន​ត្រឡប់​វិញទេ។ ​កាលភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​មានគំនិត​យ៉ាង​​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុងធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ត្រង់​ចីវរវិនាស ជាកំណត់។

[១៧] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​ចីវរដែលធ្វើមិន​ទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយមិន​​បានតាំងចិត្ត គឺភិក្ខុ​​នោះគ្មាន​គំនិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ ទាំងគំនិត​របស់​​ភិក្ខុ​​នោះថា អាត្មាអញ ​នឹង​មិន​ត្រឡប់​វិញ ក៏​គ្មានដែរ។ ​កាលភិក្ខុ​​នោះ​ ទៅដល់​​ក្រៅ​សីមា ក៏​មាន​គំនិត​យ៉ាង​​នេះ​ថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​​នេះ​ឯង អាត្មាអញ​​នឹង​មិន​ត្រឡប់​វិញទេ។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​​ចីវរ​​នោះ​ឲ្យ​​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​​​បាន​​ក្រាល​​កឋិន​រួចហើយ​ ប្រមូល​យក​​ចីវរ​ដែលធ្វើមិន​ទាន់សម្រេច​ចៀសចេញទៅ ដោយមិន​​បានតាំងចិត្ត គឺភិក្ខុ​​នោះគ្មាន​គំនិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ ទាំងគំនិតរបស់​​ភិក្ខុ​​នោះ​ថា អាត្មាអញ ​នឹង​មិន​ត្រឡប់​វិញ ក៏​គ្មានដែរ។ ​កាល​ភិក្ខុ​​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​មានគំនិត​យ៉ាង​​នេះ​ថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះទេ អាត្មាអញ ​នឹង​មិន​ត្រឡប់​វិញទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​កឋិន​រួចហើយ​ ប្រមូល​យក​​ចីវរ​ដែល​ធ្វើមិន​ទាន់សម្រេច​​ចៀស​ចេញ​ទៅ ដោយមិន​​បានតាំងចិត្ត គឺភិក្ខុ​​នោះគ្មាន​គំនិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ ទាំងគំនិតរបស់​ភិក្ខុ​​នោះ​ថា អាត្មាអញ ​នឹង​​មិន​​ត្រឡប់​​វិញ ក៏​គ្មានដែរ។ ​កាលភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​មានគំនិត​យ៉ាង​​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាល​ភិក្ខុ​​​នោះ​កំពុងធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ត្រង់​ចីវរវិនាស ជា​កំណត់។

[១៨] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​ចីវរដែលធ្វើមិន​ទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ​កាលភិក្ខុ​​នោះ​ ទៅដល់​​ក្រៅ​សីមា ក៏​មាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះ ក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ​ឲ្យ​​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​កឋិន​រួចហើយ​ ប្រមូលយក​ចីវរ ដែលធ្វើមិន​ទាន់សម្រេច ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​​នឹង​ត្រឡប់វិញ។ ​កាល​ភិក្ខុ​​​នោះ ទៅ​ដល់​​ក្រៅសីមា ក៏​មាន​គំនិត​យ៉ាង​​នេះ​ថា អាត្មាអញ​​នឹង​មិន​​ធ្វើ​ចីវរ​​នេះទេ អាត្មាអញ ​នឹង​មិន​​ត្រឡប់វិញទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​​បានក្រាល​កឋិនរួចហើយ​ ប្រមូល​យក​​ចីវរ​ដែល​ធ្វើមិន​ទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​​នឹង​ត្រឡប់​វិញ។ ​កាល​ភិក្ខុ​​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​មានគំនិត​យ៉ាង​​នេះថា អាត្មាអញ​​នឹង​​ធ្វើ​ចីវរ​​នេះ ក្នុង​​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុងធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។ ភិក្ខុ​​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​ចីវរដែលធ្វើមិន​ទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​​នឹង​ត្រឡប់​វិញ។ ភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​​បានធ្វើ​ចីវរ​នោះ។ លុះភិក្ខុ​​នោះ ធ្វើ​ចីវរសម្រេចហើយ​ ក៏​ឮដំណឹងថា កឋិនក្នុង​អាវាស​នោះ សង្ឃ​ព្រម​គ្នា​ដកហើយ​។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​បានឮ​ដំណឹង​ ជាកំណត់។ ភិក្ខុ​​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​ចីវរដែលធ្វើមិន​ទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មា​អញ​​ ​នឹង​ត្រឡប់​វិញ។ ភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ ភិក្ខុ​​នោះ​ធ្វើ​ចីវរស្រេច​ហើយ​ គិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ អាត្មាអញ​​នឹង​ត្រឡប់វិញដែរ (​តែ​​​មិន​ទាន់​បាន​ត្រឡប់​​នៅឡើយ) កឋិន​ក៏​ដោះខាងក្រៅ (​នោះ) ទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់កន្លង​ខេត្តកឋិន ជា​កំណត់។ ភិក្ខុ​​​បានក្រាល​កឋិនរួចហើយ​ ប្រមូលយក​ចីវរដែលធ្វើមិន​ទាន់សម្រេច​ ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មា​អញ​​ ​នឹង​ត្រឡប់​វិញ។ ភិក្ខុ​​នោះ ទៅ​ដល់​​ក្រៅ​សីមា ក៏​​បានធ្វើ​ចីវរ​​នោះ។ លុះភិក្ខុ​​នោះ​ ធ្វើ​​ចីវរ​​នោះ​សម្រេច​ហើយ​ គិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ អាត្មាអញ ​​នឹង​​ត្រឡប់​វិញ​ ហើយ​ក៏​​បានមកទាន់​ពេលដោះកឋិនមែន។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ជាមួយ​​នឹង​ភិក្ខុ​​ទាំង​ឡាយ​។

ចប់ សមាទាយភាណវារៈ។

[១៩] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺមិន​​បាន​តាម​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​នោះឲ្យ​សម្រេច។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺមិន​​បាន​តាម​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​មិន​ធ្វើ​ចីវរ​នេះទេ អាត្មា​អញ ​នឹង​​មិន​ត្រឡប់វិញទេ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជា​កំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ។ លុះភិក្ខុ​​នោះ ទៅ​ដល់​​​ក្រៅសីមា ក៏​ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺមិន​​បាន​តាម​​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​នោះ។ ​កាលភិក្ខុ​​នោះកំពុងធ្វើ ​ចីវរ​នោះ ក៏​វិនាសទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។ ភិក្ខុ​​បាន​ក្រាល​​កឋិន​រួច​ហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ។ ​កាលភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​មាន​គំនិត​យ៉ាង​​នេះ​ថា អាត្មាអញ ​នឹង​ចូល​ទៅកាន់​ទី​ដែលអាត្មាអញ​ចង់​បាន​​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​ចូល​ទៅកាន់​ទី​ដែលខ្លួន​ចង់​បាន​​ចីវរ​នោះ។ ឯសេចក្តី​​ចង់​បាន​ចីវររបស់​ភិក្ខុ​​នោះ ក៏​ដាច់ទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​​សង្ឃឹម។

[២០] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺមិន​​បាន​តាម​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​នោះឲ្យ​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅ​សីមា ហើយ​ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ ក៏​​បាន (​ចីវរ) ខុសបំណង គឺមិន​​បាន​តាម​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​មិន​ធ្វើ​ចីវរ​នេះទេ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជា​កំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះ​ចង់​​បាន​​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ទៅ​ដល់​​​ក្រៅសីមា ក៏​​ចូល​​ទៅ​កាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺមិន​​បាន​តាម​​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​នោះ។ ​កាលភិក្ខុ​​នោះកំពុងធ្វើ ​ចីវរ​នោះ ក៏​វិនាសទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។ ភិក្ខុ​​បាន​ក្រាល​​កឋិន​រួច​ហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ​កាលភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​មាន​គំនិត​យ៉ាង​​នេះ​ថា អាត្មាអញ ​នឹង​ចូល​ទៅកាន់​ទី​ដែលអាត្មាអញ​ចង់​បាន​​ចីវរ​នេះ ក្នុង​ទី​នេះឯង។ ភិក្ខុ​​នោះ ក៏​ចូល​​ទៅ​កាន់​​ទី​ដែលខ្លួន​ចង់​បាន​​ចីវរ​នោះ។ ឯសេចក្តី​​ចង់​បាន​ចីវររបស់​ភិក្ខុ​​នោះ ក៏​ដាច់ទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​​សង្ឃឹម។

[២១] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយមិន​​បាន​តាំងចិត្ត​ គឺភិក្ខុ​​នោះគ្មានគំនិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ ទាំងគំនិតរបស់​ភិក្ខុ​​នោះថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញ ក៏​គ្មាដែរ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺមិន​​បាន​តាម​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មា​អញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​ធ្វើ​​ចីវរ​​នោះ​ឲ្យ​​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​កឋិន​រួច​ហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយមិន​​បាន​តាំងចិត្ត​ គឺភិក្ខុ​​នោះគ្មានគំនិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ ទាំងគំនិតរបស់​ភិក្ខុ​​នោះថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញ ក៏​គ្មា​ដែរ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅ​សីមា ក៏​ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺមិន​​បាន​តាម​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​មិន​ធ្វើ​ចីវរ​នេះទេ អាត្មា​អញ ​នឹង​មិន​ត្រឡប់វិញទេ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជា​កំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះ​ចង់​​បាន​​ចីវរ ដោយមិន​​បាន​តាំងចិត្ត​ គឺភិក្ខុ​​នោះគ្មានគំនិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ ទាំងគំនិតរបស់​ភិក្ខុ​​នោះថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញ ក៏​គ្មាដែរ។ ភិក្ខុ​​នោះ ទៅ​ដល់​​​ក្រៅសីមា ក៏​​ចូល​​ទៅ​កាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺមិន​​បាន​តាម​​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះកំពុងធ្វើ ​ចីវរ​នោះ ក៏​វិនាសទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​​ចីវរ​វិនាស ជាកំណត់។ ភិក្ខុ​​បាន​ក្រាល​​កឋិន​រួច​ហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយមិន​​បាន​តាំងចិត្ត​ គឺភិក្ខុ​​នោះគ្មានគំនិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ ទាំង​គំនិត​របស់​​ភិក្ខុ​​​នោះ​ថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញ ក៏​គ្មាដែរ។ ​កាលភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​មាន​គំនិត​យ៉ាង​​នេះ​ថា អាត្មាអញ ​នឹង​ចូល​ទៅកាន់​ទី​ដែលអាត្មាអញ​ចង់​បាន​​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មា​អញ ​នឹង​មិន​ត្រឡប់​វិញទេ។ ភិក្ខុ​​នោះ ចូល​​ទៅ​កាន់​​ទី​ដែលខ្លួន​ចង់​បាន​​ចីវរ​នោះ។ ឯសេចក្តី​​ចង់​បាន​ចីវររបស់​ភិក្ខុ​​នោះ ក៏​ដាច់ទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​​សង្ឃឹម។

ចប់ (ការ​បាន​ចីវរ) ខុសបំណង ១២ប្រការ។

[២២] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ត្រូវតាម​បំណង គឺមិន​​បានខុស​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​ធ្វើ​​ចីវរ​​នោះឲ្យ​​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​កឋិន​រួច​ហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅ​សីមាហើយ​ ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ ក៏​​បាន (​ចីវរ) ត្រូវតាម​​បំណង គឺមិន​​បានខុស​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​មិន​​ធ្វើ​ចីវរ​​នេះ​ទេ អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជា​កំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះ​ចង់​​បាន​​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅ​ដល់​​​ក្រៅសីមាហើយ​ ​ចូល​​ទៅ​កាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ត្រូវតាម​បំណង គឺមិន​​បានខុស​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះកំពុងធ្វើ ​ចីវរ​នោះ ក៏​វិនាសទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​​ចីវរ​វិនាស ជាកំណត់។ ភិក្ខុ​​បាន​ក្រាល​​កឋិន​រួច​ហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយ​បំណង​​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ហើយ​មាន​គំនិត​យ៉ាង​​នេះ​ថា អាត្មាអញ ​នឹង​ចូល​ទៅកាន់​ទី​ដែលអាត្មាអញ​ចង់​បាន​​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​​ត្រឡប់​វិញទេ។ ភិក្ខុ​​នោះ ក៏​ចូល​​ទៅ​កាន់​​ទី​ដែលខ្លួន​ចង់​បាន​​ចីវរ​នោះ។ ឯសេចក្តី​​ចង់​បាន​​ចីវរ​របស់​​ភិក្ខុ​​​នោះ ក៏​ដាច់ទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​​សង្ឃឹម។

[២៣] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​ឮដំណឹងថា កឋិនក្នុង​អាវាស​​នោះ សង្ឃ​​ព្រម​គ្នាដកហើយ​។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា កឋិនក្នុង​អាវាស​នោះ ​កាលណា​បើ​​សង្ឃ​ព្រម​គ្នាដកហើយ​ អាត្មាអញ​​នឹង​ចូល​ទៅកាន់​ទីដែលអាត្មាអញ​ចង់​បាន​​ចីវរ​នេះ ក្នុង​ទី​នេះ​ឯង។ ភិក្ខុ​​នោះ ក៏​ចូល​​ទៅ​កាន់​​ទី​ដែលខ្លួន​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ត្រូវតាម​បំណង គឺ​មិន​​បាន​ខុសបំណង។ ភិក្ខុ​​នោះមានគំនិត​យ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​នោះឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរសម្រេច​ ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះ​ចង់​​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​​បានឮ​ដំណឹង​ថា កឋិនក្នុង​អាវាស​​នោះ សង្ឃ​​ព្រម​គ្នាដកហើយ​។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា កឋិន​ក្នុង​​អាវាស​នោះ ​កាលណា​បើ​​សង្ឃ​ព្រម​គ្នាដកហើយ​ អាត្មាអញ​ ​នឹង​ចូល​ទៅកាន់​ទី​ ដែលអាត្មា​អញ​​ចង់​បាន​​ចីវរ​នេះ ក្នុង​ទី​នេះ​ឯង។ ភិក្ខុ​​នោះ ចូល​​ទៅ​កាន់​​ទី​ដែលខ្លួន​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ត្រូវតាម​បំណង គឺ​មិន​​បាន​ខុសបំណង។ ភិក្ខុ​​នោះមានគំនិត​យ៉ាង​នេះថា អាត្មាអញ ​នឹង​​មិន​ធ្វើ​ចីវរ​​នេះទេ អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​ឮដំណឹងថា កឋិន​ក្នុង​​អាវាស​​​នោះ សង្ឃ​​ព្រម​គ្នាដកហើយ​។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា កឋិនក្នុង​អាវាស​នោះ ​កាល​ណា​បើ​​សង្ឃ​ព្រម​គ្នាដកហើយ​ អាត្មាអញ​​នឹង​ចូល​ទៅកាន់​ទីដែលអាត្មាអញ​ចង់​បាន​​ចីវរ​នេះ ក្នុង​ទី​នេះ​ឯង។ ភិក្ខុ​​នោះ ចូល​​ទៅ​កាន់​​ទី​ដែលខ្លួន​ចង់​បាន​​ចីវរ ក៏​​បាន (​ចីវរ) ត្រូវតាម​បំណង គឺ​មិន​​បាន​ខុសបំណង។ ភិក្ខុ​​នោះមានគំនិត​យ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​ធ្វើ​ចីវរ​នោះ។ ​កាលភិក្ខុ​​នោះកំពុងធ្វើ ​ចីវរក៏​វិនាស​ទៅ។ កឋិន​របស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស​ ជាកំណត់។ ភិក្ខុ​​បាន​ក្រាល​​កឋិន​រួច​ហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​​បានឮដំណឹងថា កឋិនក្នុង​អាវាស​​នោះ សង្ឃ​​ព្រម​គ្នាដកហើយ​។ ភិក្ខុ​​នោះ មាន​គំនិត​យ៉ាង​នេះថា កឋិនក្នុង​អាវាស​នោះ ​កាលណា​បើ​​សង្ឃ​ព្រម​គ្នាដកហើយ​ អាត្មាអញ​​នឹង​​ចូល​​ទៅ​កាន់​ទីដែលអាត្មាអញ​ចង់​បាន​​ចីវរ​នេះ ក្នុង​ទី​នេះ​ឯង អាត្មាអញ ​នឹង​​មិន​ត្រឡប់​វិញទេ។ ភិក្ខុ​​នោះ ក៏​ចូល​​ទៅ​កាន់​​ទី​ដែលខ្លួន​ចង់​បាន​​ចីវរ​នោះ។ ឯសេចក្តី​​ចង់​បាន​​ចីវរ​នោះរបស់​ភិក្ខុ​​នោះ ក៏​ដាច់ទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​សង្ឃឹម។

[២៤] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ព្រោះចង់​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​ចូល​ទៅកាន់​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​​នោះ ក៏​​បាន (​ចីវរ) ត្រូវតាម​បំណង គឺ​មិន​​បាន​ខុសបំណង។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​ចីវរ​​នោះ។​លុះភិក្ខុ​​នោះ ធ្វើ​ចីវររួចហើយ​ ក៏​ឮដំណឹងថា កឋិន​ក្នុង​អាវាស​​នោះ សង្ឃ​ព្រម​គ្នាដកហើយ​។ កឋិន​របស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង​ ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀស​ចេញ​ទៅ ព្រោះ​ចង់​​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ចូល​ទៅកាន់​ទីដែលអាត្មាអញ​ចង់​បាន​​ចីវរ​​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ចូល​ទៅកាន់​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​​នោះ។ ឯសេចក្តី​​ចង់​បាន​​ចីវររបស់​ភិក្ខុ​​នោះ ក៏​ដាច់ទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​អស់​សេចក្តី​សង្ឃឹម។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀស​ចេញ​ទៅ ព្រោះ​ចង់​​បាន​ចីវរ ដោយ​បំណង​​ថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​ចូល​​ទៅកាន់​​ទីដែល​ខ្លួន​​​ចង់​បាន​​ចីវរ​​នោះ ក៏​​បាន (​ចីវរ) ត្រូវតាម​បំណង គឺមិន​​បានខុសបំណង។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​​ចីវរ​នោះ។ ភិក្ខុ​​នោះធ្វើ​ចីវររួចហើយ​ ក៏​គិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ អាត្មាអញ ​នឹង​​ត្រឡប់​វិញដែរ (​តែ​​​មិន​ទាន់​បានត្រឡប់​នៅឡើយ) កឋិនក៏​ដោះខាងក្រៅ (​នោះ)ទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀស​ចេញ​ទៅ ព្រោះ​ចង់​​បាន​ចីវរ ដោយ​បំណង​​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា ក៏​ចូល​​​ទៅកាន់​​ទីដែល​ខ្លួន​​​ចង់​បាន​​ចីវរ​​នោះ ក៏​​បាន (​ចីវរ) ត្រូវតាម​បំណង គឺមិន​​បានខុសបំណង។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​​ចីវរ​នោះ។ ភិក្ខុ​​នោះធ្វើ​ចីវររួចហើយ​ គិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ អាត្មា​អញ ​នឹង​​ត្រឡប់​វិញ ហើយ​ក៏​មកទាន់ពេលដោះកឋិនមែន។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ​។

ចប់ (ការ​បាន​ចីវរ) ត្រូវតាម​បំណង ១២ប្រការ។

[២៥] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ​កាល​ភិក្ខុ​​​នោះ ទៅដល់​​ក្រៅសីមា សេចក្តី​ចង់​បាន​ចីវរ ក៏​កើតឡើង។ ភិក្ខុ​​នោះ ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ ក៏​​បាន (​ចីវរ) ខុសបំណង គឺមិន​​បានតាម​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​ធ្វើ​​ចីវរ​​នោះឲ្យ​​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​កឋិន​រួច​ហើយ​ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ​ភិក្ខុ​​​នោះ ទៅដល់​​ក្រៅសីមា សេចក្តី​ចង់​បាន​ចីវរ ក៏​កើតឡើង។ ភិក្ខុ​​នោះ ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ ក៏​​បាន (​ចីវរ) ខុស​បំណង គឺមិន​​បានតាម​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​មិន​​ធ្វើ​ចីវរ​​នេះ​ទេ អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជា​កំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ​ភិក្ខុ​​​នោះ ទៅដល់​​ក្រៅសីមាហើយ​ សេចក្តី​ចង់​បាន​ចីវរ ក៏​កើតឡើង។ ភិក្ខុ​​នោះ ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ ក៏​​បាន (​ចីវរ) ខុស​បំណង គឺមិន​​បានត្រូវតាម​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ កំពុងធ្វើ ​ចីវរ​នោះ ក៏​វិនាសទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​​ចីវរ​វិនាស ជាកំណត់។ ភិក្ខុ​​បាន​ក្រាល​​កឋិន​រួច​ហើយ​ ចៀសចេញទៅ ដោយមាន​កិច្ច​ឯណា​នីមួយ។ ​ភិក្ខុ​​​នោះ ទៅដល់​​ក្រៅសីមា សេចក្តី​ចង់​បាន​ចីវរ ក៏​កើតឡើង។ ភិក្ខុ​​នោះ មានគំនិត​យ៉ាង​នេះ​ថា អាត្មាអញ ​នឹង​ចូល​ទៅកាន់​​ទី ដែលអាត្មាអញ​ចង់​បាន​​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មា​អញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ចូល​ទៅកាន់​ទី ​ដែលខ្លួន​អញ​ចង់​បាន​​ចីវរ​នោះ។ ឯសេចក្តី​​ចង់​បាន​​ចីវរ​​នោះ របស់​​ភិក្ខុ​​​នោះ ក៏​ដាច់ទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​​សង្ឃឹម។

[២៦] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​បំណង​ថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ​កាល​ភិក្ខុ​​​នោះ ទៅដល់​​ក្រៅសីមា សេចក្តី​​ចង់​​បាន​​ចីវរ ក៏​កើតឡើង។ ភិក្ខុ​​នោះ ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ខុស​បំណង គឺ​មិន​​បានត្រូវតាម​​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​​នេះ ក្នុង​​ទី​នេះ​ឯង។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​នោះឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​​ចីវរ​សម្រេច​ ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​បំណង​ថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ​កាលភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា សេចក្តី​​ចង់​បាន​​ចីវរ ក៏​កើតឡើង។ ភិក្ខុ​​នោះ ចូល​ទៅកាន់​ទី​ ដែលខ្លួន​​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ)ខុស បំណង គឺ​មិន​​បានត្រូវតាម​បំណង។ ភិក្ខុ​​នោះមានគំនិត​យ៉ាង​នេះថា អាត្មាអញ ​នឹង​​មិន​ធ្វើ​ចីវរ​​នេះទេ។ កឋិន​របស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​​កឋិនរួចហើយ​ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​បំណង​ថា អាត្មាអញ ​នឹង​​មិន​​ត្រឡប់វិញទេ។ ​កាលភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា សេចក្តី​​ចង់​បាន​​ចីវរ ក៏​កើតឡើង។ ភិក្ខុ​​នោះ ចូល​ទៅកាន់​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺ​មិន​​បានត្រូវតាម​បំណង។ ភិក្ខុ​​នោះមានគំនិត​យ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​ចីវរ​​នេះ ក្នុង​ទី​នេះឯង។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះកំពុងធ្វើ ​ចីវរក៏​វិនាស​ទៅ។ កឋិន​របស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរ​វិនាស​ ជាកំណត់។ ភិក្ខុ​​បាន​ក្រាល​​កឋិន​រួច​ហើយ​ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​បំណង​ថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ​កាលភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា សេចក្តី​​ចង់​បាន​​ចីវរ ក៏​កើតឡើង។ ភិក្ខុ​​នោះ មាន​គំនិត​យ៉ាង​នេះថា អាត្មាអញ​​នឹង​​ចូល​​ទៅ​កាន់​ទី ​ដែល​អាត្មាអញ​​ចង់​បាន​​ចីវរ​នេះ ក្នុង​ទី​នេះ​ឯង។ ភិក្ខុ​​នោះ ចូល​​ទៅ​កាន់​​ទី ​ដែលខ្លួន​ចង់​បាន​​ចីវរ​នោះ។ ឯសេចក្តី​​ចង់​បាន​​ចីវរ របស់​ភិក្ខុ​​នោះ ក៏​ដាច់ទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​អស់​សេចក្តី​​សង្ឃឹម។

[២៧] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​មិន​​បានតាំងចិត្ត គឺភិក្ខុ​​នោះ គ្មានគំនិត​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ ទាំងគំនិត​របស់​ភិក្ខុ​​​នោះថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញ ក៏​គ្មានដែរ។ ​កាលភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា សេចក្តី​​ចង់​បាន​​ចីវរ ក៏​កើតឡើង។ ភិក្ខុ​​នោះ ចូល​ទៅកាន់​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺ​មិន​​បានត្រូវតាម​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរសម្រេច​ ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​មិន​​បានតាំងចិត្ត គឺភិក្ខុ​​នោះ គ្មានគំនិត​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ ទាំងគំនិត​របស់​ភិក្ខុ​​​នោះថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញ ក៏​គ្មានដែរ។ ​កាលភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា សេចក្តី​​ចង់​បាន​​ចីវរ ក៏​កើតឡើង។ ភិក្ខុ​​នោះ ចូល​ទៅ​កាន់​ទី​ដែល​ខ្លួន​​​ចង់​បាន​​ចីវរ​​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺ​មិន​​បានត្រូវតាម​បំណង។ ភិក្ខុ​​នោះ មានគំនិត​យ៉ាង​​នេះថា អាត្មាអញ ​នឹង​មិន​ធ្វើ​ចីវរ​នេះទេ អាត្មាអញ ​នឹង​​មិន​ត្រឡប់វិញទេ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀស​ចេញ​ទៅ ដោយមានកិច្ចឯណានីមួយ ដោយ​មិន​​បានតាំងចិត្ត គឺភិក្ខុ​​នោះ គ្មានគំនិត​ថា អាត្មាអញ ​នឹង​​ត្រឡប់​វិញ ទាំងគំនិត​របស់​ភិក្ខុ​​​នោះថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញ ក៏​គ្មានដែរ។ ភិក្ខុ​​នោះ ទៅ​ដល់​​​ក្រៅសីមា សេចក្តី​​ចង់​បាន​​ចីវរ ក៏​កើតឡើង។ ​កាលភិក្ខុ​​នោះ ចូល​ទៅកាន់​ទីដែលខ្លួន​​ចង់​បាន​​ចីវរ​​នោះ ក៏​​បាន (​ចីវរ) ខុសបំណង គឺ​មិន​​បានតាម​បំណង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​ធ្វើ​ចីវរ​​នោះ។ ​កាលភិក្ខុ​កំពុងធ្វើ ​ចីវរក៏​វិនាសទៅ។​ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ​ជា​កំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​មិន​​​បាន​តាំងចិត្ត គឺភិក្ខុ​​នោះ គ្មានគំនិត​ថា អាត្មាអញ ​នឹង​ត្រឡប់វិញ ទាំងគំនិត​របស់​ភិក្ខុ​​​នោះថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញ ក៏​គ្មានដែរ។ ​កាលភិក្ខុ​​នោះ ទៅដល់​​ក្រៅសីមា សេចក្តី​​ចង់​បាន​​ចីវរ ក៏​កើតឡើង។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ចូល​ទៅកាន់​​ទីដែលអាត្មាអញ​ចង់​បាន​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ចូល​ទៅកាន់​​ទីដែលខ្លួន​​ចង់​បាន​ចីវរ​នោះ។ ឯសេចក្តី​​ចង់​បាន​ចីវរ​របស់​​ភិក្ខុ​​នោះ ក៏​ដាច់ទៅ។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​សង្ឃឹម។

ចប់ ករណីយកិច្ច ១២ប្រការ។

[២៨] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ មានដំណើរទៅកាន់​ទិស ក៏​ចៀសចេញទៅ ឥតមានសេចក្តី​ខ្វល់ខ្វាយ​នឹង​ចំណែកនៃ​ចីវរ (របស់​ខ្លួន​) ភិក្ខុ​ទាំងឡាយ​ សួរភិក្ខុ​ដែលទៅកាន់​​ទិស​​នោះថា ម្នាលលោកដ៏​មានអាយុ លោក​នៅចាំ​វស្សាក្នុង​អាវាសណា ម្យ៉ាងទៀត ចំណែក​​ចីវរ​របស់​លោក (មាន​នៅ) ក្នុង​អាវាសណា។ ភិក្ខុ​​នោះ ពោលតបយ៉ាង​នេះថា ខ្ញុំ​នៅចាំ​វស្សា​ក្នុង​​អាវាស​ឯណោះ ឯចំណែក​ចីវរ​របស់​ខ្ញុំ (ក៏​មាន​នៅ) ក្នុង​អាវាស​​នោះដែរ។ ទើបភិក្ខុ​​ទាំង​នោះ ពោល​យ៉ាង​នេះថា ម្នាលលោកដ៏​មានអាយុ ចូរលោកទៅយក​ចីវរ​​នោះមក យើង​ទាំង​ឡាយ​ ​នឹង​ធ្វើ​ចីវរឲ្យ​លោកក្នុង​ទី​នេះ។ លុះភិក្ខុ​​នោះទៅកាន់​អាវាស​នោះហើយ​ ក៏​សួរភិក្ខុ​​ទាំងឡាយ​​ថា នែលោកដ៏​មានអាយុទាំងឡាយ​ ចំណែក​ចីវរ​របស់​ខ្ញុំ​ ទុកក្នុង​ទីណា។ ភិក្ខុ​ទាំង​នោះ ពោលតប​យ៉ាង​​នេះថា ម្នាលលោកដ៏​មានអាយុ ​ចីវរ​នេះ ជាចំណែករបស់​​លោកហើយ​ តើលោក​​នឹង​​ទៅ​ក្នុង​ទីណា។ ភិក្ខុ​​នោះឆ្លើយយ៉ាង​នេះថា ខ្ញុំ​នឹង​ទៅកាន់​​អាវាសឯណោះ ដ្បិតពួកភិក្ខុ​ក្នុង​​អាវាស​​នោះ បំរុង​នឹង​ធ្វើ​ចីវរ​ឲ្យ​ខ្ញុំ។ ភិក្ខុ​ទាំង​នោះ និយាយយ៉ាង​នេះថា ណ្ហើយលោកដ៏​មានអាយុ លោក​កុំទៅឡើយ យើង​ទាំងឡាយ​​នឹង​ធ្វើ​ចីវរ​ឲ្យ​លោក​ក្នុង​ទី​នេះ។ ឯភិក្ខុ​​នោះមានគំនិតយ៉ាង​នេះ​ថា អាត្មា​អញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​​ចីវរ​​នោះ​ឲ្យ​សម្រេច។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​​បានក្រាល​​កឋិនរួចហើយ​ មានដំណើរទៅកាន់​ទិស ក៏​ចៀសចេញទៅ។បេ។ កឋិនរបស់​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់សេចក្តី​​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​​កឋិនរួចហើយ​ មាន​ដំណើរ​ទៅ​កាន់​ទិស ក៏​ចៀសចេញទៅ។បេ។ កឋិនរបស់​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជា​កំណត់។

[២៩] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ មានដំណើរទៅកាន់​ទិស ក៏​ចៀសចេញទៅ គ្មានសេចក្តី​ខ្វល់ខ្វាយ​នឹង​ចំណែក​ចីវរ (របស់​ខ្លួន​)។ ភិក្ខុ​ទាំងឡាយ​ សួរភិក្ខុ​ដែលទៅកាន់​​ទិស​​នោះថា ម្នាលលោកដ៏​មានអាយុ លោក​នៅចាំ​វស្សាក្នុង​អាវាសណា មួយទៀត ចំណែក​​ចីវរ​របស់​លោក (មាន​នៅ) ក្នុង​អាវាសណា។ ភិក្ខុ​​នោះ ឆ្លើយតបយ៉ាង​នេះថា ខ្ញុំ​នៅចាំ​វស្សា​ក្នុង​​អាវាស​ឯណោះ ឯចំណែក​ចីវរ​របស់​ខ្ញុំ (មាន​នៅ) ក្នុង​អាវាស​​នោះដែរ។ ភិក្ខុ​​ទាំង​នោះ និយាយថា ម្នាល​លោក​ដ៏​មានអាយុ ចូរលោកទៅយក​ចីវរ​​នោះមក យើង​ទាំង​ឡាយ​ ​នឹង​ធ្វើ​ចីវរឲ្យ​លោកក្នុង​ទី​នេះ។ លុះភិក្ខុ​​នោះទៅកាន់​អាវាស​នោះហើយ​ ក៏​សួរភិក្ខុ​​ទាំងឡាយ​​ថា នែលោកដ៏​មានអាយុទាំងឡាយ​ ចំណែក​ចីវរ​របស់​ខ្ញុំ​ (ទុក)ក្នុង​ទីណា។ ភិក្ខុ​ទាំង​នោះ ឆ្លើយតប​យ៉ាង​​នេះថា ម្នាល​លោក​ដ៏​មាន​អាយុ ​ចីវរ​នេះ ជាចំណែករបស់​​លោក។ ភិក្ខុ​​នោះ ក៏​នាំ​យក​ចីវរ​​នោះ ហើយ​ដើរទៅកាន់​​អាវាស​នោះ។ ដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​ទាំងឡាយ​ ក៏​សួរភិក្ខុ​​នោះថា ម្នាលលោកដ៏​មានអាយុ លោកទៅឯណា។ ភិក្ខុ​​នោះប្រាប់យ៉ាង​នេះថា ខ្ញុំ​នឹង​ទៅអាវាស​ឯណោះ (ដ្បិត) ពួកភិក្ខុ​ក្នុង​​អាវាស​​នោះ បំរុង​​នឹង​ធ្វើ​​ចីវរឲ្យ​ខ្ញុំ។ ភិក្ខុ​ទាំង​នោះ និយាយយ៉ាង​នេះថា ណ្ហើយលោកដ៏​មានអាយុ លោក​កុំ​ទៅ​ឡើយ យើង​ទាំងឡាយ​ ​នឹង​ធ្វើ​ចីវរ​ឲ្យ​លោក​ ក្នុង​ទី​នេះ។ ភិក្ខុ​​នោះមានគំនិតយ៉ាង​នេះ​ថា អាត្មា​អញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់មកវិញទេ។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​​ចីវរ​​នោះ​ឲ្យ​សម្រេច។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​​កឋិនរួចហើយ​ មានដំណើរទៅកាន់​ទិស ក៏​ចៀសចេញទៅ គ្មាន​សេចក្តី​​ខ្វល់ខ្វាយ​​នឹង​​ចំណែក​​ចីវរ (របស់​ខ្លួន​ទេ)។ ភិក្ខុ​ទាំងឡាយ​ សួរភិក្ខុ​ដែលទៅកាន់​​ទិស​​នោះថា ម្នាល​លោក​ដ៏​មាន​អាយុ លោក​នៅចាំ​វស្សាក្នុង​អាវាសណា មួយទៀត ចំណែក​​ចីវរ​របស់​លោក (មាន​នៅ) ក្នុង​​អាវាស​ណា។ ភិក្ខុ​​នោះ ឆ្លើយតបយ៉ាង​នេះថា ខ្ញុំ​នៅចាំ​វស្សា​ក្នុង​​អាវាស​ឯណោះ ឯចំណែក​ចីវរ​របស់​ខ្ញុំ (មាន​នៅ) ក្នុង​អាវាស​​នោះដែរ។ ភិក្ខុ​​ទាំង​នោះ និយាយយ៉ាង​នេះថា ម្នាល​លោក​ដ៏​មានអាយុ លោក​ចូរទៅយក​ចីវរ​​នោះមក យើង​ទាំង​ឡាយ​ ​នឹង​ធ្វើ​ចីវរឲ្យ​លោកក្នុង​ទី​នេះ។ លុះ​ភិក្ខុ​​នោះ​ទៅ​កាន់​​អាវាស​នោះហើយ​ ក៏​សួរភិក្ខុ​​ទាំងឡាយ​​ថា នែលោកដ៏​មានអាយុទាំងឡាយ​ ចំណែក​ចីវរ​របស់​​ខ្ញុំ​ (ទុក)ក្នុង​ឯទីណា។ ភិក្ខុ​ទាំង​នោះ និយាយ​យ៉ាង​​នេះថា ម្នាល​លោក​ដ៏​មាន​អាយុ ​ចីវរ​នេះ ជា​ចំណែក​របស់​​លោក។ ភិក្ខុ​​នោះ ក៏​នាំ​យក​ចីវរ​​នោះ ហើយ​ដើរទៅកាន់​​អាវាស​នោះ។ ដល់​​ពាក់​កណ្តាល​ផ្លូវ ភិក្ខុ​ទាំងឡាយ​ ក៏​សួរភិក្ខុ​​នោះថា ម្នាលលោកដ៏​មានអាយុ លោកទៅឯណា។ ភិក្ខុ​​នោះឆ្លើយប្រាប់យ៉ាង​នេះថា ខ្ញុំទៅកាន់​អាវាស​ឯណោះ (ដ្បិត) ពួកភិក្ខុ​ក្នុង​​អាវាស​​នោះ បំរុង​​នឹង​ធ្វើ​​ចីវរឲ្យ​ខ្ញុំ។ ភិក្ខុ​ទាំង​នោះ និយាយយ៉ាង​នេះថា ណ្ហើយលោកដ៏​មានអាយុ លោក​កុំ​ទៅ​ឡើយ យើង​ទាំងឡាយ​ ​នឹង​ធ្វើ​ចីវរ​ឲ្យ​លោក​ ក្នុង​ទី​នេះ។ ភិក្ខុ​​នោះមានគំនិតយ៉ាង​នេះ​ថា អាត្មា​អញ ​នឹង​មិន​ធ្វើ​ចីវរ​នេះទេ អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​​កឋិនរួចហើយ​ មានដំណើរទៅកាន់​ទិស ក៏​​ចៀស​ចេញទៅ គ្មានសេចក្តី​ខ្វល់ខ្វាយ​នឹង​ចំណែក​ចីវរ (របស់​ខ្លួន​)។ ភិក្ខុ​ទាំងឡាយ​ សួរ​ភិក្ខុ​​ដែល​ទៅ​កាន់​​ទិស​​នោះថា ម្នាលលោកដ៏​មានអាយុ លោក​នៅចាំ​វស្សាក្នុង​អាវាសណា មួយទៀត ចំណែក​​​ចីវរ​របស់​លោក (មាន​នៅ) ក្នុង​អាវាសណា។ ភិក្ខុ​​នោះ ប្រាប់យ៉ាង​នេះថា ខ្ញុំ​នៅចាំ​វស្សា​ក្នុង​​អាវាស​ឯណោះ ឯចំណែក​ចីវរ​របស់​ខ្ញុំ (មាន​នៅ) ក្នុង​អាវាស​​នោះដែរ។ ភិក្ខុ​​ទាំង​នោះ និយាយយ៉ាង​នេះថា ម្នាល​លោក​ដ៏​មានអាយុ ចូរលោកទៅយក​ចីវរ​​នោះមក យើង​ទាំង​ឡាយ​ ​នឹង​ធ្វើ​ចីវរឲ្យ​លោកក្នុង​ទី​នេះ។ លុះភិក្ខុ​​នោះទៅកាន់​អាវាស​នោះហើយ​ ក៏​សួរភិក្ខុ​​ទាំងឡាយ​​ថា នែលោកដ៏​មានអាយុទាំងឡាយ​ ចំណែក​ចីវរ​របស់​ខ្ញុំ​ (ទុក)ក្នុង​ទីណា។ ភិក្ខុ​ទាំង​នោះ និយាយ​យ៉ាង​​នេះថា ម្នាល​លោក​ដ៏​មាន​អាយុ ​ចីវរ​នេះ ជាចំណែករបស់​​លោក។ ភិក្ខុ​​នោះ ក៏​នាំ​យក​ចីវរ​​នោះ ហើយ​ទៅកាន់​​អាវាស​នោះ។ ដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​ទាំងឡាយ​ សួរភិក្ខុ​​នោះថា ម្នាល​លោក​ដ៏​មានអាយុ លោកទៅឯណា។ ភិក្ខុ​​នោះតបយ៉ាង​នេះថា ខ្ញុំ​នឹង​ទៅកាន់​អាវាស​ឯណោះ (ដ្បិត) ភិក្ខុ​ទាំងឡាយ​ ក្នុង​​អាវាស​​នោះ បំរុង​​នឹង​ធ្វើ​​ចីវរឲ្យ​ខ្ញុំ។ ភិក្ខុ​ទាំង​នោះ និយាយយ៉ាង​នេះថា ណ្ហើយលោកដ៏​មានអាយុ លោក​កុំ​ទៅ​ឡើយ យើង​ទាំងឡាយ​ ​នឹង​ធ្វើ​ចីវរ​ឲ្យ​លោក​ ក្នុង​ទី​នេះ។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះ​ថា អាត្មា​អញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​ធ្វើ​​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុងធ្វើ ​ចីវរ​នោះក៏​វិនាសទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។

[៣០] ភិក្ខុ​​បានក្រាល​កឋិនរួចហើយ​ មានដំណើរទៅកាន់​ទិស ក៏​ចៀសចេញទៅ គ្មាន​សេចក្តី​​ខ្វល់ខ្វាយ​នឹង​ចំណែក​ចីវរ (របស់​ខ្លួន​)។ ភិក្ខុ​ទាំងឡាយ​ សួរភិក្ខុ​ដែលទៅកាន់​​ទិស​​នោះថា ម្នាលលោកដ៏​មានអាយុ លោក​នៅចាំ​វស្សាក្នុង​អាវាសណា មួយទៀត ចំណែក​​ចីវរ​របស់​លោក (មាន​នៅ) ក្នុង​អាវាសណា។ ភិក្ខុ​​នោះ ប្រាប់យ៉ាង​នេះថា ខ្ញុំ​នៅចាំ​វស្សា​ក្នុង​​អាវាស​ឯណោះ ឯ​ចំណែក​​ចីវរ​របស់​ខ្ញុំ (មាន​នៅ) ក្នុង​អាវាស​​នោះដែរ។ ភិក្ខុ​​ទាំង​នោះ និយាយយ៉ាង​នេះថា ម្នាល​លោក​​ដ៏​មានអាយុ ចូរលោកទៅយក​ចីវរ​​នោះមក យើង​ទាំង​ឡាយ​ ​នឹង​ធ្វើ​ចីវរឲ្យ​លោកក្នុង​ទី​នេះ។ លុះភិក្ខុ​​នោះទៅកាន់​អាវាស​នោះហើយ​ ក៏​សួរភិក្ខុ​​ទាំងឡាយ​​ថា នែលោកដ៏​មានអាយុទាំងឡាយ​ ចំណែក​ចីវរ​របស់​ខ្ញុំ​ (ទុក)ក្នុង​ទីណា។ ភិក្ខុ​ទាំង​នោះ និយាយ​យ៉ាង​​នេះថា ម្នាល​លោក​ដ៏​មាន​អាយុ ​ចីវរ​នេះ ជាចំណែករបស់​​លោក។ ភិក្ខុ​​នោះ ក៏​នាំ​យក​ចីវរ​​នោះ ហើយ​ទៅកាន់​​អាវាស​នោះ។ លុះភិក្ខុ​​​នោះទៅដល់​អាវាស​​នោះហើយ​ មានគំនិតយ៉ាង​នេះ​ថា អាត្មា​អញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​​ទី​​នេះ​ឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​​ចីវរ​​នោះ​ឲ្យ​សម្រេច។ កឋិន​របស់​​ភិក្ខុ​​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​​កឋិនរួចហើយ​ មាន​ដំណើរ​ទៅ​កាន់​ទិស ក៏​ចៀសចេញទៅ។បេ។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះ​ថា អាត្មា​អញ ​នឹង​មិន​ធ្វើ​ចីវរ​នេះទេ អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​​បាន​ក្រាល​​​កឋិនរួចហើយ​ មានដំណើរទៅកាន់​ទិស ក៏​​ចៀស​​ចេញទៅ។បេ។ ភិក្ខុ​​នោះ មានគំនិតយ៉ាង​នេះ​ថា អាត្មា​អញ ​នឹង​ធ្វើ​ចីវរ​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ។ ភិក្ខុ​​នោះ ក៏​​បាន​ធ្វើ​​ចីវរ​​នោះ។ ​កាលភិក្ខុ​​នោះ​កំពុងធ្វើ ​ចីវរ​​នោះ​ក៏​​វិនាស​ទៅ។ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។

ចប់ សេចក្តី​មិន​ខ្វល់ខ្វាយ (ក្នុង​​ចីវរ) ៩ប្រការ។

[៣១] ភិក្ខុ​​បានក្រាល​កឋិនរួច​នៅជាសុខសប្បាយ ហើយ​នាំ​យក​ចីវរ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ ​នឹង​ទៅកាន់​អាវាសឯណោះ បើ​ក្នុង​អាវាស​​នោះ មានសេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​គ្មានសេចក្តី​សប្បាយ​ដល់​អាត្មាអញទេ អាត្មាអញ​​នឹង​ទៅ​កាន់​​អាវាស​ឯណោះ (ទៀត) បើ​ក្នុង​អាវាស​​នោះ មានសេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​គ្មាន​សេចក្តី​​សប្បាយ​​ដល់​អាត្មាអញទេ អាត្មាអញ​ ​នឹង​ទៅកាន់​អាវាសឯណោះ (ទៀត) បើ​ក្នុង​អាវាស​​នោះ មាន​សេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​គ្មានសេចក្តី​សប្បាយ​ដល់​អាត្មាអញទេ អាត្មា​អញ​ ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​ធ្វើ​​ចីវរ​​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់​វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះឲ្យ​សម្រេច។ កឋិនរបស់​​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​​បាន​ក្រាល​​កឋិន​រួច​​នៅ​ជា​សុខ​សប្បាយ ហើយ​នាំ​យក​ចីវរ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ ​នឹង​​ទៅកាន់​​អាវាស​ឯណោះ បើ​ក្នុង​អាវាស​​នោះ មានសេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​គ្មាន​សេចក្តី​​សប្បាយ​​ដល់​អាត្មាអញទេ អាត្មាអញ​​នឹង​ទៅ​កាន់​​អាវាស​ឯណោះ (ទៀត) បើ​ក្នុង​អាវាស​​នោះ មានសេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​ឥតមាន​សេចក្តី​​សប្បាយ​​ ដល់​អាត្មាអញទេ អាត្មាអញ​ ​នឹង​ទៅកាន់​អាវាសឯណោះ (ទៀត) បើ​ក្នុង​អាវាស​​នោះ មាន​សេចក្តី​​សប្បាយ ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​ឥតសេចក្តី​សប្បាយ​ដល់​អាត្មាអញទេ អាត្មា​អញ​ ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​​នោះ ទៅដល់​ក្រៅសីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មាអញ ​នឹង​មិន​ធ្វើ​​ចីវរ​​នេះទេ អាត្មាអញ ​នឹង​មិន​ត្រឡប់​វិញទេ។ កឋិនរបស់​​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួច​នៅជាសុខសប្បាយ ហើយ​នាំ​យក​ចីវរ ដែលមិន​ទាន់​ធ្វើ ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ ​នឹង​ទៅកាន់​អាវាសឯណោះ បើ​ក្នុង​អាវាស​​នោះ មានសេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​ឥតមានសេចក្តី​សប្បាយ​ដល់​អាត្មាអញទេ អាត្មាអញ​​នឹង​ទៅ​កាន់​​អាវាស​ឯណោះ (ទៀត) បើ​ក្នុង​អាវាស​​នោះ មានសេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​ឥត​មាន​សេចក្តី​​សប្បាយ​​ដល់​អាត្មាអញទេ អាត្មាអញ​ ​នឹង​ទៅកាន់​អាវាសឯណោះ (ទៀត) បើ​​ក្នុង​​អាវាស​​​នោះ មាន​សេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​ឥតមានសេចក្តី​សប្បាយ​ ដល់​​អាត្មា​អញ​ទេ អាត្មា​អញ​ ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​មានគំនិតយ៉ាង​នេះថា អាត្មា​អញ ​នឹង​ធ្វើ​​ចីវរ​​នេះ ក្នុង​ទី​នេះឯង អាត្មាអញ ​នឹង​មិន​ត្រឡប់​វិញទេ។ ភិក្ខុ​​នោះ ក៏​​បានធ្វើ​ចីវរ​​នោះ​ឲ្យ​​សម្រេច។ ​កាលភិក្ខុ​កំពុងធ្វើ ​ចីវរ​នោះ ក៏​វិនាសទៅ។ កឋិនរបស់​​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួច​នៅជាសុខសប្បាយ ហើយ​នាំ​យក​ចីវរ ដែលមិន​ទាន់​ធ្វើ ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ ​នឹង​ទៅកាន់​អាវាសឯណោះ បើ​​ក្នុង​​អាវាស​​នោះ មានសេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​ឥតមានសេចក្តី​សប្បាយ​ដល់​​អាត្មា​អញ​ទេ អាត្មាអញ​​នឹង​ទៅ​កាន់​​អាវាស​ឯណោះ (ទៀត) បើ​ក្នុង​អាវាស​​នោះ មានសេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​ឥត​មាន​សេចក្តី​​សប្បាយ​​ដល់​អាត្មាអញទេ អាត្មាអញ​ ​នឹង​ទៅ​កាន់​​អាវាស​ឯណោះ (ទៀត) បើ​​ក្នុង​​អាវាស​​​នោះ មាន​សេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​​ឥត​មាន​សេចក្តី​សប្បាយ​ ដល់​​អាត្មា​អញ​ទេ អាត្មា​អញ​ ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​ធ្វើ​​ចីវរ​នោះ។ ភិក្ខុ​​នោះ ធ្វើ​ចីវររួចហើយ​ គិតថា អាត្មាអញ ​នឹង​ត្រឡប់​វិញ អាត្មាអញ​ ​នឹង​ត្រឡប់​វិញដែរ (​តែ​​​មិន​ទាន់មក​នៅឡើយ) កឋិន ក៏​ដោះខាងក្រៅ (​នោះ) ទៅ។ កឋិនរបស់​​ភិក្ខុ​​នោះ ឈ្មោះ​ថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុ​​បានក្រាល​កឋិនរួច​នៅជាសុខសប្បាយ ហើយ​នាំ​យក​ចីវរ ដែលមិន​ទាន់​ធ្វើហើយ​ ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ ​នឹង​​ទៅកាន់​​អាវាស​ឯណោះ បើ​​ក្នុង​​អាវាស​​នោះ មានសេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​ឥតមាន​សេចក្តី​​សប្បាយ​ដល់​​អាត្មា​អញ​ទេ អាត្មាអញ​​នឹង​ទៅ​កាន់​​អាវាស​ឯណោះ (ទៀត) បើ​ក្នុង​អាវាស​​នោះ មានសេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​ឥត​មាន​សេចក្តី​​សប្បាយ​​ដល់​អាត្មាអញទេ អាត្មាអញ​ ​នឹង​ទៅ​កាន់​​អាវាស​ឯណោះ (ទៀត) បើ​​ក្នុង​​អាវាស​​​នោះ មាន​សេចក្តី​​សប្បាយ​ដល់​​អាត្មាអញ ៗ​នឹង​​នៅ​ បើ​​ឥត​មាន​សេចក្តី​សប្បាយ​ ដល់​​អាត្មា​អញ​ទេ អាត្មា​អញ​ ​​នឹង​ត្រឡប់វិញ។ ភិក្ខុ​​នោះ ទៅដល់​ក្រៅសីមា ក៏​​បានធ្វើ​​ចីវរ​នោះឲ្យ​សម្រេច។ ភិក្ខុ​​នោះ ធ្វើ​ចីវររួចហើយ​ គិតថា អាត្មាអញ ​នឹង​ត្រឡប់​វិញ អាត្មាអញ​ ​នឹង​ត្រឡប់​វិញ ហើយ​ក៏​មកទាន់ពេលដោះកឋិន​នោះមែន។ កឋិន​របស់​​​ភិក្ខុ​​នោះ ឈ្មោះ​ថាដោះ ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ​។

ចប់ កិរិយា​នៅជាសុខសប្បាយ ៥ប្រការ។

[៣២] ម្នាលភិក្ខុ​ទាំងឡាយ​ បលិពោធ (កង្វល់) របស់​កឋិន​នេះ មាន២យ៉ាង អបលិពោធ (គ្មានកង្វល់) របស់​កឋិន​នេះ មាន២យ៉ាង។ ម្នាលភិក្ខុ​ទាំងឡាយ​ បលិពោធរបស់​កឋិនទាំង​២យ៉ាង (​នោះ) ដូចម្តេច។ (ឯបលិពោធរបស់​កឋិនទាំង២យ៉ាង​នោះ) គឺ អាវាសបលិពោធ (កង្វល់​ក្នុង​អាវាស)១ ​ចីវរបលិពោធ (កង្វល់ក្នុង​​ចីវរ)១។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯអាវាសបលិពោធ (​នោះ) ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ​នៅក្នុង​អាវាស​នោះក្តី មានសេចក្តី​​អាល័យ​ចំពោះ​អាវាស​​នោះ ហើយ​ចៀសចេញទៅ ដោយបំណងថា អាត្មាអញ​ ​នឹង​ត្រឡប់វិញក្តី។ ម្នាលភិក្ខុ​ទាំងឡាយ​ យ៉ាង​នេះឯង ហៅថា អាវាសបលិពោធ។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯ​ចីវរ​បលិពោធ (​នោះ) តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ ​ចីវរដែលភិក្ខុ​ក្នុង​សាសនា​នេះ មិន​ទាន់​​បានធ្វើឬ ឬថា​បានធ្វើហើយ​ ​តែ​​​មិន​ទាន់ស្រេច ទាំងសេចក្តី​ប្រាថ្នា​ចីវរ ក៏​មិន​ទាន់​ដាច់​នៅឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ​ យ៉ាង​នេះហើយ​ ដែលហៅថា ​ចីវរបលិពោធ។ ម្នាលភិក្ខុ​ទាំងឡាយ​ បលិពោធ​របស់​កឋិន មាន២យ៉ាងដូច្នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ​ ចំណែក​អបលិពោធ របស់​​កឋិន មាន២យ៉ាង (​នោះ) ដូចម្តេចខ្លះ។ (ឯអបលិពោធទាំង២យ៉ាង​នោះ) គឺ អាវាសាបលិពោធ (គ្មាន​កង្វល់​ក្នុង​អាវាស)១ ចីវរាបលិពោធ (គ្មានកង្វល់ក្នុង​​ចីវរ)១។ ម្នាលភិក្ខុ​ទាំងឡាយ​ អាវាសាបលិពោធ (​នោះ) តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ដើរចៀសចេញ ទៅចាកអាវាស​នោះ ដោយលះបង់​ចោលស្រឡះ ដាច់អាល័យថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ យ៉ាង​នេះឯង ហៅថា អាវាសាបលិពោធ។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯចីវរា​បលិពោធ (​នោះ) តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ ​ចីវរដែលភិក្ខុ​ក្នុង​សាសនា​នេះ ​បានធ្វើហើយ​​ក្តី បាត់ទៅក្តី វិនាសទៅក្តី ភ្លើងឆេះទៅក្តី សេចក្តី​ប្រាថ្នា​ចីវរដាច់ទៅក្តី។ ម្នាលភិក្ខុ​ទាំងឡាយ​ យ៉ាង​នេះឯង ហៅថា ចីវរាបលិពោធ។ ម្នាលភិក្ខុ​ទាំងឡាយ​ អបលិពោធ របស់​កឋិន​ មាន២យ៉ាង​ដូច្នេះឯង។

ចប់ កឋិនក្ខន្ធកៈ ទី៧។

ក្នុង​កឋិនក្ខន្ធកៈ​នេះ មានរឿង១១៨ មានបេយ្យាល១២ ជាប្រធាន។

ឧទ្ទាននៃកឋិនក្ខន្ធកៈ​នោះគឺ

[៣៣] រឿងបាថេយ្យកភិក្ខុ​៣០រូប មានសេចក្តី​អផ្សុក ​នៅក្នុង​ស្រុកសាកេត លុះ​នៅចាំ​​វស្សារួចហើយ​ ក៏​មាន​ចីវរទ​ទឹកជោក មកគាល់ព្រះជិនស្រី ​នេះជារឿង (ខាងដើម) នៃកឋិន១ រឿង​អានិសង្សទាំង៥ សម្រេចដល់​ភិក្ខុ​ដែល​បានក្រាល​កឋិនហើយ​ គឺ ភិក្ខុ​ចេញទៅណា មិន​បាច់​លាភិក្ខុ​ផង​គ្នា ត្រាច់ទៅណា មិន​បាច់​យកត្រៃ​ចីវរ​គ្រប់ប្រដាប់​បាន ឆាន់គណភោជន​​បាន ទុកដាក់​អតិរេក​ចីវរ​បាន​តាម​ត្រូវការ និង​ចីវរដែលកើតឡើងដល់​សង្ឃ​ គួរ​បានដល់​ពួកភិក្ខុ​ដែល​បាន​ក្រាល​​កឋិនហើយ​១។ រឿងសូត្រញត្តិ១ រឿងក្រាល​កឋិនឡើងបែបយ៉ាង​នេះ និងក្រាល​កឋិនមិន​​ឡើងបែបយ៉ាង​នេះ (ឯការក្រាល​កឋិន​មិន​ឡើង​នោះ) គឺ (ក្រាល​ដោយសំពត់​គ្រាន់​តែ​​​) គូស​ក្រិត​ចំណាំ១ គ្រាន់​តែ​​​បោកគក់លាង១ គ្រាន់​តែ​​​ចាត់ចែង​លៃលក១ គ្រាន់​តែ​​​កាត់១ គ្រាន់​តែ​​​ដានភ្ជាប់​​គ្នា១ គ្រាន់​តែ​​​ដេរ១ គ្រាន់​តែ​​​ភ្ជាប់កណ្ឌុំ១ គ្រាន់​តែ​​​ថែមសំពត់​ឲ្យ​មាំ១ គ្រាន់​តែ​​​ប្រក់អនុវាត (ខាង​ខ្នង)១ គ្រាន់​តែ​​​ប្រក់​អនុវាត (ខាងពោះ)១ គ្រាន់​តែ​​​ដេរគួប​គ្នាជាពីរ១ គ្រាន់​តែ​​​ជ្រលក់ឲ្យ​មានពណ៌​ដូចភ្លុកដំរី ឬដូចស្លឹកឈើទុំ១ សំពត់​​ដែល​បានមក ព្រោះធ្វើនិមិត្រ១ សំពត់​ដែល​បានមក ព្រោះ​និយាយបញ្ចុះបញ្ចូលគេ១ សំពត់​ដែលខ្ចីគេ១ សំពត់​ដែលមិន​​បានធ្វើឲ្យ​សម្រេច​ថ្ងៃ​នោះ១ សំពត់​ដែល​ធ្វើឲ្យ​កន្លងរាត្រី គឺឲ្យ​អរុណរះឡើងទាន់១ សំពត់​ដែលមិន​​បាន​ធ្វើពិន្ទុកប្ប១ វៀរចាក​​ចីវរទាំងបី១ វៀរចាក​ចីវរមានមណ្ឌល​គ្រប់គ្រាន់ ដែលកាត់ដាច់​ជាបញ្ចខ័ណ្ឌក្តី លើសពី​បញ្ចខ័ណ្ឌ​ក្តី១ មិន​ឲ្យ​បុគ្គលក្រាល​ (ទៅឲ្យ​សង្ឃ​ ឬគណៈក្រាល​វិញ)១ ការក្រាល​មិន​ត្រឹមត្រូវ ឬភិក្ខុ​​នៅ​ក្រៅ​សីមាអនុមោទនា១ កឋិនដែលក្រាល​មិន​ឡើង ព្រះពុទ្ធជាម្ចាស់ ទ្រង់សំដែងហើយ​ យ៉ាង​នេះឯង (ឯការក្រាល​កឋិនឡើង​នោះគឺ) ក្រាល​ដោយសំពត់​ថ្មី១ សំពត់​ជំនំ១ សំពត់​ចាស់១ សំពត់​បង្សុកូល១ សំពត់​ធ្លាក់ចុះទៀបរានផ្សារ១ សំពត់​ដែល​​បានមកដោយមិន​​បាន​ធ្វើនិមិត្ត១ សំពត់​ដែល​បានមកដោយមិន​​បាន​និយាយ​បញ្ចុះបញ្ចូល១ សំពត់​ដែលមិន​ខ្ចីគេ១ សំពត់​ដែល​​បានធ្វើសម្រេចក្នុង​ថ្ងៃ​នោះ១ សំពត់​ដែលមិន​ធ្វើ​ឲ្យ​កន្លងរាត្រី គឺមិន​ឲ្យ​អរុណរះឡើង​ទាន់១ សំពត់​ដែល​បានធ្វើពិន្ទុកប្ប១ ក្រាល​ដោយ​ចីវរទាំង៣ (​ចីវរណាមួយក៏​​បាន)១ សំពត់​ដែល​ធ្វើ​ឲ្យ​មាន​មណ្ឌលគ្រប់គ្រាន់ កាត់ដាច់ត្រឹមត្រូវជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី១ ឲ្យ​បុគ្គលក្រាល​១ ការក្រាល​ដោយត្រឹមត្រូវ ឬភិក្ខុ​ក្នុង​សីមាអនុមោទនា១ ការក្រាល​ឡើង​ជាកឋិន ដោយអាការយ៉ាង​នេះឯង មាតិកានាំ​ឲ្យ​កឋិនដោះ មាន៨យ៉ាង គឺ មានការ​ចៀស​ចេញ​ទៅ ជាកំណត់១ មានការធ្វើ​ចីវរសម្រេច ជាកំណត់១ មានសេចក្តី​សន្និដ្ឋាន ជាកំណត់១ មាន​ចីវរ​វិនាស ជាកំណត់១ មានការឮដំណឹង ជាកំណត់១ អស់សេចក្តី​សង្ឃឹម១ មានការកន្លង​ខេត្តកឋិន ជាកំណត់១ សង្ឃ​ព្រមព្រៀង​គ្នាដោះកឋិនមួយទៀត ជាគំរប់ប្រាំបី១ (អធិប្បាយថា) ភិក្ខុ​នាំ​យក​​ចីវរ ដែលធ្វើហើយ​ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ កឋិន​នោះ របស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់ចៀសចេញទៅ ជាកំណត់ ភិក្ខុ​នាំ​យក​ចីវរ ចៀសចេញទៅ លុះ​ទៅដល់​ក្រៅសីមា ក៏​មានគំនិតថា អាត្មាអញ ​នឹង​ធ្វើ​ចីវរក្នុង​ទី​នេះ អាត្មាអញ ​នឹង​​មិន​ត្រឡប់​វិញទេ កឋិន (របស់​ភិក្ខុ​​នោះ) ឈ្មោះថាដោះ ត្រង់​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​នាំ​យក​ចីវរ ចៀសចេញទៅ លុះទៅដល់​ក្រៅសីមា ក៏​មានគំនិតថា អាត្មាអញ ​នឹង​មិន​ធ្វើ (​ចីវរ​នេះ) អាត្មាអញ ​នឹង​មិន​ត្រឡប់វិញទេ កឋិនរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់សេចក្តី​​សន្និដ្ឋាន ជាកំណត់ ភិក្ខុ​​នាំ​​យក​​ចីវរ ចៀសចេញទៅ លុះទៅដល់​ក្រៅសីមា ក៏​មានគំនិតថា អាត្មាអញ ​នឹង​ធ្វើ​ចីវរក្នុង​ទី​នេះ អាត្មាអញ​​នឹង​មិន​ត្រឡប់វិញទេ ​កាលភិក្ខុ​​នោះកំពុងធ្វើ ​ចីវរក៏​វិនាសទៅ កឋិន​នោះ របស់​​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ចីវរវិនាស ជាកំណត់ ភិក្ខុ​នាំ​យក​ចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ ​នឹង​ត្រឡប់វិញ ក៏​ធ្វើ​ចីវរ (​នោះ) ខាងក្រៅសីមា លុះធ្វើ​ចីវរស្រេច ស្រាប់​តែ​​​ឮដំណឹងថា កឋិនក្នុង​អាវាស​នោះ សង្ឃ​ព្រម​គ្នាដកហើយ​ កឋិន​នោះរបស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់​ឮដំណឹង ជាកំណត់ ភិក្ខុ​នាំ​យក​ចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ ​នឹង​ត្រឡប់វិញ ក៏​ធ្វើ​ចីវរ (​នោះ) ខាងក្រៅសីមា លុះធ្វើ​ចីវរហើយ​ ក៏​បង្អង់ឲ្យ​ការដោះកឋិន (​នោះ) កន្លងហួស​ទៅ​ខាងក្រៅសីមា កឋិន​របស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់ ភិក្ខុ​នាំ​យក​ចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ ​នឹង​ត្រឡប់វិញ ក៏​ធ្វើ​ចីវរ (​នោះ) ខាងក្រៅសីមា លុះ​ធ្វើ​​ចីវរស្រេចហើយ​ ក៏​មានគំនិតថា អាត្មាអញ ​នឹង​ត្រឡប់វិញ ហើយ​ក៏​​បាន​មកទាន់​ពេល​ដោះកឋិនមែន កឋិន​របស់​ភិក្ខុ​​នោះ ឈ្មោះថាដោះ ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ​ ក្នុង​រឿងអាទាយ និង​សមាទាយ (ទាំង២​នេះ) មានប្រការប្រាំពីរៗ ដំណើរក្នុង​រឿង ដែលភិក្ខុ​ធ្វើ​ចីវរ​មិន​ទាន់ស្រេច ៦ប្រការ គ្មានការដោះកឋិន ត្រង់ចៀសចេញទៅ​ ជាកំណត់ទេ ការដោះកឋិន ត្រង់ធ្វើ​​ចីវរ​សម្រេច១ ត្រង់សេចក្តី​​សន្និដ្ឋាន ជាកំណត់១ ត្រង់​ចីវរវិនាស ជាកំណត់១ ទាំង៣​នេះ កើតដោយ​ភិក្ខុ​នាំ​យក (​ចីវរចៀសចេញទៅ) ខាងក្រៅសីមា ហើយ​មានគំនិតថា អាត្មាអញ ​នឹង​ធ្វើ (​ចីវរ) ក្នុង​ទី​នេះ និដ្ឋានន្តិកាក្តី សន្និដ្ឋានន្តិកាក្តី នាសនន្តិកាក្តី ទាំង៣​នេះថា ភិក្ខុ​នាំ​យក (​ចីវរចៀសចេញ​ទៅ) ដោយបំណងថា អាត្មាអញ ​នឹង​មិន​ត្រឡប់វិញ អាត្មាអញ ​នឹង​ទៅធ្វើ​ខាងក្រៅសីមា រឿងន័យវិធីទាំង៣ ដែលមានតទៅខាងក្រោយថា (ភិក្ខុ​នាំ​យក​ចីវរចៀសចេញទៅ) ដោយមិន​​​បាន​តាំងចិត្ត គឺភិក្ខុ​គ្មានគំនិតថា (អាត្មាអញ ​នឹង​ត្រឡប់វិញ ឬមិន​ត្រឡប់វិញទេ) ការដោះ​កឋិនត្រង់ធ្វើ​ចីវរសម្រេច ជាកំណត់១ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់១ ត្រង់​ចីវរវិនាស ជា​កំណត់១ ត្រង់ឮដំណឹង ជាកំណត់១ ត្រង់កន្លងខេត្តកឋិន ជាកំណត់១ ដោះជាមួយ​​នឹង​ភិក្ខុ​​ទាំងឡាយ​១ (ទាំង៦​នេះ) ថា ភិក្ខុ​កាន់​យក (​ចីវរ) ចៀសចេញ​ទៅ ដោយបំណងថា អាត្មាអញ ​នឹង​ត្រឡប់វិញ អាត្មាអញ ​នឹង​ទៅធ្វើ​ខាងក្រៅសីមា (លុះកំពុងធ្វើ) ក៏​គិតថា អាត្មាអញ ​នឹង​មិន​​ត្រឡប់វិញ ហើយ​ក៏​ធ្វើ​ចីវរឲ្យ​សម្រេច យ៉ាង​នេះ ជាគតិមាន១៥ប្រការ រឿងភិក្ខុ​​ប្រមូល​យក​ចីវរ ដែលធ្វើមិន​ទាន់ស្រេច និងប្រមូលយក​​ចីវរ ដែលធ្វើ​ស្រេចដូច​គ្នា វារៈ​ទាំង៤​នេះ រួម​ទាំងអស់​ត្រូវជា ១៥ប្រការ រឿងទាំង៣​នោះ គឺ​បាន​​ចីវរខុសបំណង១ ​បាន​ចីវរ​ត្រូវបំណង១ កិច្ច​ដែលត្រូវ​ធ្វើ១ បណ្ឌិត​គប្បី​ដឹងរឿង​នោះ ដោយន័យ​ថា មានដប់ពីរ៣ដង រឿង​សេចក្តី​​មិន​ខ្វល់ខ្វាយ (ក្នុង​​ចីវរ) មាន៩ប្រការ រឿង​ភិក្ខុ​​នៅជាសុខសប្បាយ មាន៥ប្រការ រឿងបលិពោធ និងអបលិពោធ ក្នុង​អាវាស និង​ចីវរ​នោះ១ ឯឧទ្ទាន (នៃកឋិនក្ខន្ធកៈ​នេះ) យើង​​បានធ្វើហើយ​ ដោយន័យ (ដូចពោល​មកយ៉ាង​នេះឯង)។

​ចីវរក្ខន្ធកៈ

[៣៤] សម័យ​​នោះ ព្រះពុទ្ធមានជោគ គង់​នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុង​រាជគ្រឹះ។ សម័យ​​នោះឯង ក្រុងវេសាលី ក៏​ស្តុកស្តម្ភទូលាយមានជនច្រើន មានមនុស្សមីរដេរដាស មានអាហារ ផ្ទះកំពូល ចំណីក៏​សម្បូរណ៌ មានប្រាសាទ៧ពាន់៧រយ៧ប្រាសាទ មានផ្ទះកំពូល​៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំងមានស្រីផ្កាមាស(ម្នាក់) ឈ្មោះនាងអម្ពបាលី រូបល្អគួរជាទីពិតពិលរមិលមើល ជាទីនាំ​ឲ្យ​កើតសេចក្តី​ជ្រះថ្លា ប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្តរបស់​ជនពន់ពេក ហើយ​ជាស្រីប្រសប់ ក្នុង​ការល្បែងរាំច្រៀង និងការដេញដំប្រគំ ជាស្រីដែលពួកមនុស្ស​ត្រូវការ​ទាំងប៉ុន្មាន ​តែ​​​ងចូល​ទៅរកច្រើន ឯនាង (​នោះ) ទៅក្នុង​មួយយប់ៗ (​តែ​​​ងយកថ្លៃ) ៥០កហាបណៈ។ ឯក្រុងវេសាលីសោត សឹងថ្កុំថ្កើងលើសលុបប្រមាណ ព្រោះនាងអម្ពបាលី​នោះ។ គ្រា​នោះ មានពួក​កុដុម្ពីរ​នៅក្រុងរាជគ្រឹះ ​បានទៅក្រុងវេសាលីដោយមានកិច្ចណាមួយ។ ពួកកុដុម្ពីរ​​នៅក្រុង​រាជគ្រឹះក៏​​បានឃើញ​ក្រុងវេសាលីស្តុកស្តម្ភទូលាយ មានជនច្រើន មានមនុស្សមីរដេរដាស មាន​​អាហារចីណី ក៏​សម្បូរណ៌ មានប្រាសាទ៧ពាន់៧រយ៧ប្រាសាទ មានផ្ទះកំពូល​៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំងមាន​​ស្រីផ្កាមាស(ម្នាក់) ឈ្មោះអម្ពបាលី រូបល្អ គួរជាទីពិតពិល រមិលមើល នាំ​ឲ្យ​​កើត​សេចក្តី​​ជ្រះថ្លា ប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្ត របស់​ជនពន់ពេក ហើយ​ប្រសប់ ក្នុង​ការ​ល្បែង​ រាំច្រៀង ដេញដំប្រគំ ជាស្រីដែលពួកមនុស្ស​ទាំងប៉ុន្មាន ​តែ​​​ងទៅរកច្រើន ឯនាង (​នោះ) ទៅក្នុង​មួយយប់ៗ (យកថ្លៃ) ៥០កហាបណៈ ឯក្រុងវេសាលី ក៏​ថ្កុំថ្កើងលើសប្រមាណ ​ព្រោះនាង​អម្ពបាលី។ វេលា​នោះ ពួកកុដុម្ពីរ ​នៅក្រុងរាជគ្រឹះ ​បានពិចារណា នូវកិច្ចដែល​គួរធ្វើ​នោះ ក្នុង​​ក្រុងវេសាលីរួចហើយ​ ក៏​ត្រឡប់មក ក្រុងរាជគ្រឹះវិញ ​បានចូល​ទៅគាល់ ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ លុះចូល​ទៅដល់​ហើយ​ ក៏​ក្រាបបង្គំទូល ព្រះបាទ​មាគធសេនិយពិម្ពិសារ ដូច្នេះថា បពិត្រ​ព្រះសម្មតិទេព ក្រុងវេសាលី ក៏​ស្តុកស្តម្ភទូលាយ មានជនច្រើន មានពួកមនុស្ស​មីរដេរដាស មានអាហារចំណី ក៏​សម្បូរណ៌ មានប្រាសាទ៧ពាន់ ៧រយ ៧ប្រាសាទ មានផ្ទះកំពូល​៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំង​មាន​ស្រីផ្កាមាស (ម្នាក់) ឈ្មោះនាងអម្ពបាលី រូបល្អ គួរជាទីពិតពិល រមិលមើល នាំ​ឲ្យ​កើត​សេចក្តី​​ជ្រះថ្លា ហើយ​ប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្ត របស់​ជនពន់ពេក ហើយ​ជាស្រីប្រសប់ ក្នុង​​ការ​ល្បែងរាំច្រៀង និងដេញដំប្រគំ ជាស្រីដែលពួកមនុស្ស​ត្រូវការ​ទាំងប៉ុន្មាន ​តែ​​​ងចូល​ទៅរកច្រើន ឯនាង (​នោះ) ទៅក្នុង​មួយយប់ៗ យកថ្លៃ៥០កហាបណៈ ឯក្រុងវេសាលី ល្អដោយក្រៃលែងជាង​ប្រមាណ ព្រោះនាងអម្ពបាលី​នោះ បពិត្រ​ព្រះសម្មតិទេព គួរ​តែ​​​យើង​ខ្ញុំ​ តាំងស្រីផ្កាមាសឡើងខ្លះ ទើបជាការល្អ។ ស្តេច​នោះ ទ្រង់ត្រាស់តបថា នែនាយ បើ​ដូច្នោះ អ្នក​ទាំងឡាយ​ ចូរជ្រើសរើស​នាងកុមារីណា ដែល​មានរូបល្អ ប្រហែលនាង​នោះ តាំងឲ្យ​ជាស្រីផ្កាមាសឡើង។ សម័យ​​​នោះឯង ក្នុង​ក្រុងរាជគ្រឹះ មាននាងកុមារីម្នាក់ ឈ្មោះសាលវតី រូបល្អ គួរជាទីពិតពិលរមិលមើល នាំ​ឲ្យ​កើត​សេចក្តី​ជ្រះថ្លា ហើយ​ប្រកបដោយ​សម្បុរល្អ និងជាទីគាប់ចិត្ត ​របស់​ជនពន់ពេក។ វេលា​នោះ ពួក​កុដុម្ពីរ​​នៅក្រុងរាជគ្រឹះ ក៏​​បានតាំងនាង សាលវតី​កុមារី ឲ្យ​ធ្វើជាស្រីផ្កាមាស។ គ្រា​នោះ មិន​យូរ​ប៉ុន្មាន នាងសាលវតីស្រីផ្កាមាស ក៏​ជាស្រីប្រសប់ ក្នុង​ការល្បែងរាំច្រៀង និងដេញដំប្រគំ ជាស្រី​ដែលពួកមនុស្ស ត្រូវការ​ទាំងប៉ុន្មាន ​តែ​​​ងចូល​ទៅរកច្រើន ឯនាង​នោះ ទៅក្នុង​១យប់ (យកថ្លៃ) ១០០កហាបណៈ។ លំដាប់​នោះ នាងសាលវតី ស្រីផ្កាមាស មិន​យូរប៉ុន្មាន ក៏​មានគភ៌​ឡើង។ វេលា​នោះ នាងសាលវតី ស្រីផ្កាមាស មានសេចក្តី​ត្រិះរិះ ដូច្នេះថា (ធម្មតា) ស្រី ​តែ​​​មានគភ៌ហើយ​ រមែងមិន​ជាទីគាប់ចិត្ត ​របស់​ពួកបុរសឡើយ ប្រសិនបើ​បុរសណាមួយ ​នឹង​ដឹងអាត្មាអញថា នាង​សាលវតី ស្រីផ្កាមាស មានគភ៌ហើយ​ គ្រឿងសក្ការៈ​ទាំងអស់ របស់​អញ មុខជា​នឹង​សាបសូន្យ (មិន​ខាន) បើ​ដូច្នោះ គួរ​តែ​​​អញប្រាប់គេថា មានជម្ងឺ។ គ្រា​នោះ នាងសាលវតី ស្រីផ្កាមាស ក៏​​​បានបង្គាប់​នាយទ្វារថា នែនាយទ្វារ កុំឲ្យ​បុរសណាមួយ ​ចូល​មកឡើយ ទុកជានរណាមក សួរ​រកខ្ញុំ អ្នក​ឯងត្រូវប្រាប់ថា នាងសាលវតី​ មានជម្ងឺ។ នាយទ្វារ​​នោះ ក៏​​បាន​ទទួល​ពាក្យ​ នាងសាលវតី ស្រីផ្កាមាស ដោយពាក្យថា អឺនាង។ លំដាប់​នោះ នាងសាលវតីស្រីផ្កាមាស លុះដល់​គភ៌​នោះ​ចាស់ហើយ​ ក៏​សម្រាល​កូនប្រុស១មក។ វេលា​នោះ នាងសាលវតីស្រីផ្កាមាស ​បានបង្គាប់​ខ្ញុំស្រីថា នែនាង ហ៏ នាងឯងចូរដាក់ទារក​នេះ ក្នុង​ចង្អេរចាស់ ហើយ​នាំ​យកទៅចោល ​លើគំនរ​សម្រាម​ចុះ។ ឯខ្ញុំស្រី​នោះ ​បានទទួល​ស្តាប់ពាក្យ នាងសាលវតីស្រីផ្កាមាស ដោយពាក្យថា ចាសអ្នក​ម្ចាស់ ហើយ​​ក៏​ដាក់ទារក​នោះ ក្នុង​ចង្អេរចាស់ ហើយ​​នាំ​យកទៅចោល ​លើគំនរសម្រាម។ សម័យ​​នោះ​ឯង ព្រះរាជកុមារ ឈ្មោះ​អភយៈ ចេញទៅគាល់បម្រើស្តេច ​ក្នុង​វេលាព្រឹក ក៏​​បានឃើញ​ទារក​​នោះ មានពួកសត្វក្អែកចោមរោម លុះឃើញហើយ​ ក៏​សួរទៅមនុស្ស​ទាំងឡាយ​ថា នែនាយ អ្វី​នេះ ដែលពួកក្អែកចោមរោម។ មនុស្សទាំង​នោះ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស ទារក។ រាជកុមារ​ត្រាស់សួរថា នែនាយ ទារក​នេះ វា​នៅរស់ទេឬ។ មនុស្សទាំង​នោះក្រាបទូលថា សូម​ទ្រង់​មេត្តាប្រោស ​នៅរស់ទេ។ រាជកុមារក៏​ត្រាស់ថា នែនាយ បើ​ដូច្នោះ អ្នក​ទាំងឡាយ​ ចូរនាំ​យក​ទារក​​នោះ ទៅក្នុង​ព្រះរាជវាំងយើង​ ហើយ​ប្រគល់ឲ្យ​ពួកស្រីដោះចិញ្ចឹម។ មនុស្ស​ទាំង​នោះ ​បានទទួល​​ពាក្យអភយរាជកុមារ​ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ករុណាវិសេស ក៏​នាំ​យក​ទារក​​នោះ ទៅ​ក្នុង​ព្រះរាជវាំង របស់​អភយរាជកុមារ ហើយ​ប្រគល់ឲ្យ​ទៅពួក​មេដោះថា នាង​ទាំងឡាយ​​ចូរចិញ្ចឹមចុះ។ ជនទាំងឡាយ​ ​បានឲ្យ​ឈ្មោះទារក​នោះថា ជីវកៈ ដោយហេតុថា ទារក​នោះ​នៅរស់ ឲ្យ​ឈ្មោះ​ទារក​នោះ (ខាងក្រោយទៀត) ថា កោមារភត្យ ព្រោះថាទារក​នោះ អភយរាជកុមារ ​បាន​ឲ្យ​គេរើស​យកមកចិញ្ចឹម។ គ្រា​នោះ ជីវកកោមារភត្យ មិន​យូរប៉ុន្មាន ក៏​​បានជាអ្នក​ដឹងក្តីឡើង។ វេលា​នោះ ជីវកកោមារភត្យ ​បានចូល​ទៅគាល់ ​អភយរាជកុមារ លុះចូល​ទៅដល់​ហើយ​ ​បាន​ក្រាបបង្គំ​ទូល អភយរាជកុមារ ដូច្នេះថា បពិត្រព្រះសម្មតិទេព អ្នក​ណាជាមាតារបស់​ខ្ញុំ អ្នក​ណា​ជាបិតារបស់​ខ្ញុំ។ អភយរាជកុមារតបថា ហៃបាជីវកៈ ទុកជាអញ ក៏​មិន​​បានស្គាល់​មាតារបស់​​អ្នក​ដែរ ប៉ុន្តែខ្លួន​អញ ទុកដូចជាបិតារបស់​អ្នក​ (ព្រោះ) អ្នក​ឯង យើង​​បានឲ្យ​គេ​យកមកចិញ្ចឹម។ លំដាប់​នោះ ជីវកកោមារភត្យ មានសេចក្តី​ត្រិះរិះ ដូច្នេះថា ពួករាជត្រកូល​នេះ ​តែ​​​បុគ្គល​គ្មាន​សិល្បសាស្ត្រហើយ​ មិន​ងាយ​​នឹង​ចិញ្ចឹមជីវិត​បានទេ បើ​ដូច្នោះ មាន​តែ​​​អាត្មាអញ​ រក​រៀន​សិល្បសាស្ត្រ។

[៣៥] សម័យ​​នោះឯង មានពេទ្យម្នាក់ ជាទិសាបាមោក្ខ ​នៅអាស្រ័យ​ក្នុង​ក្រុងតក្កសិលា។ វេលា​នោះ ជីវកកោមារភត្យ មិន​​បានលាអភយរាជកុមារឡើយ ហើយ​ចេញដើរសំដៅទៅ​ក្រុង​តក្កសិលា ក៏​​បាន​ចូល​ទៅរកពេទ្យ​​នោះ ឯក្រុង​តក្កសិលាដោយលំដាប់ លុះចូល​ទៅដល់​ហើយ​ ក៏​និយាយ​ពាក្យ​នេះ ​នឹង​ពេទ្យ​នោះថា បពិត្រលោកអាចារ្យ ខ្ញុំប្រាថ្នា​នឹង​សិក្សាសិល្បសាស្ត្រ។ ឯអាចារ្យទិសាបាមោក្ខ​នោះ ក៏​តបវិញថា នែនាយជីវកៈ បើ​ដូច្នោះ អ្នក​ឯងចូររៀនចុះ។ វេលា​នោះ ជីវកកោមារភត្យ ក៏​រៀនសិល្បសាស្ត្រ​បានច្រើនផង រៀប​បានឆាប់ផង ចាំ​ទុក​បានល្អផង សិល្បសាស្ត្រ ដែលជីវកកោមារភត្យ​នោះ ​បានរៀនហើយ​ ក៏​មិន​ភ្លេចទៅផង។ លុះកន្លង​៧ឆ្នាំ​ទៅហើយ​ ទើបជីវកកោមារភត្យ មានសេចក្តី​រិះគិត ដូច្នេះថា អាត្មាអញ រៀនសិល្បសាស្ត្រ​​បានច្រើនផង រៀន​បានឆាប់ផង ចាំ​ទុក​បានល្អផង សិល្បសាស្ត្រ​ ដែលអញ​​បានរៀន​ហើយ​ ក៏​​មិន​ភ្លេច​ទៅផង ម្យ៉ាងទៀត ​កាលអាត្មាអញ រៀនអស់​៧ឆ្នាំហើយ​ ក៏​រកទីបំផុតសិល្បសាស្ត្រ​នេះ​មិន​ប្រាកដឡើយ ទីបំផុតសិល្បសាស្ត្រ​នេះ តើ​នឹង​​​បានប្រាកដ ​ក្នុង​វេលាណា។ លំដាប់​នោះ ជីវកកោមារភត្យ ក៏​​បានចូល​ទៅរកពេទ្យ​នោះ លុះចូល​ទៅដល់​ហើយ​ ក៏​និយាយ​ពាក្យ​នេះ​​នឹង​​ពេទ្យ​នោះថា បពិត្រលោកអាចារ្យ ខ្ញុំរៀនសិល្បសាស្ត្រ​បានច្រើនផង រៀន​បានឆាប់ផង ចាំ​ទុក​​បានល្អផង សិល្បសាស្ត្រ​ ដែលខ្ញុំ​បានរៀនហើយ​ មិន​ភ្លេចទៅវិញផង ម្យ៉ាងទៀត ខ្ញុំរៀនអស់​៧ឆ្នាំហើយ​ ក៏​រកទីបំផុតសិល្បសាស្ត្រ​​នេះ មិន​ប្រាកដសោះ ទីបំផុតសិល្បសាស្ត្រ​នេះ តើ​នឹង​​​បាន​ប្រាកដក្នុង​វេលាណា។ ឯអាចារ្យ​នោះ ក៏​ប្រាប់ថា នែនាយជីវកៈ បើ​ដូច្នោះ អ្នក​ឯងត្រូវកាន់​យក​ចបជីក ដើរទៅចំនួន១យោជន៍ជុំវិញក្រុងតក្កសិលា ហើយ​គន់មើលវត្ថុឯណានីមួយ ដែល​មិន​មែន​ជាថ្នាំ ចូរអ្នក​នាំ​វត្ថុ​នោះមក។ ឯជីវកកោមារភត្យ ទទួល​ស្តាប់ពាក្យពេទ្យ​នោះ ដោយពាក្យ​ថា បាទលោកអាចារ្យ ហើយ​ក៏​កាន់​ចបជីក ដើរទៅចំនួន​១យោជន៍​ជុំវិញក្រុងតក្កសិលា ក៏​មិន​​ឃើញ​មានវត្ថុអ្វីមួយ ដែល​មិន​មែនជាថ្នាំឡើយ។ គ្រា​នោះ ជីវកកោមារភត្យ ក៏​​បានចូល​ទៅរក​ពេទ្យ​នោះវិញ លុះចូល​ទៅដល់​ហើយ​ ក៏​​បាននិយាយ​ពាក្យ​នេះ​នឹង​​ពេទ្យ​នោះថា បពិត្រលោក​អាចារ្យ ខ្ញុំ​បានដើរទៅ​ចំនួន​១យោជន៍​ជុំវិញក្រុងតក្កសិលា ក៏​មិន​ឃើញ​មានវត្ថុអ្វីមួយ ដែល​មិន​មែន​ជាថ្នាំសោះ។ ឯអាចារ្យ​នោះក៏​និយាយថា នែនាយជីវកៈ អ្នក​ឯង យើង​​បានបង្រៀន​រួចហើយ​ សិល្បសាស្ត្រប៉ុណ្ណេះ ល្មម​ចិញ្ចឹម​ជីវិត​របស់​អ្នក​ឯង​​បានហើយ​ ៗក៏​ប្រគល់​ស្បៀង​បន្តិច​បន្តួច​ឲ្យ​ជីវកកោមារភត្យ។ លំដាប់​នោះ ជីវកកោមារភត្យ ក៏​​បាននាំ​យកស្បៀងបន្តិចបន្តួច​​នោះចេញ​ដើរ សំដៅទៅក្រុងរាជគ្រឹះវិញ។ វេលា​នោះ ស្បៀងបន្តិចបន្តួច ​របស់​​ជីវកកោមារភត្យ​​នោះ ក៏​អស់រលីងទៅ ទៀបក្រុងសាកេត ​នៅពាក់កណ្តាលផ្លូវ។ គ្រា​នោះ ជីវកកោមារភត្យ ក៏​​មាន​សេចក្តី​រិះគិត ដូច្នេះថា ផ្លូវអស់ទាំង​នេះ ជាផ្លូវដាច់ស្រយាល មាន​ទឹកតិច មានចីណីអាហារតិច នរណា ដែលមិន​មានស្បៀងអាហារហើយ​ មិន​ងាយ​នឹង​ទៅ​បានឡើយ បើ​ដូច្នោះ គួរអាត្មាអញ ដើរស្វែងរកស្បៀងសិន (រួចសឹមទៅ)។

[៣៦] សម័យ​​នោះឯង ក្នុង​ក្រុងសាកេត មានភរិយា​សេដ្ឋីម្នាក់ កើតជម្ងឺឈឺក្បាល​៧ឆ្នាំ​ហើយ​។ ពួកពេទ្យដែល​ជាទិសាបាមោក្ខយ៉ាងធំៗច្រើននាក់ នាំ​​គ្នាមកព្យាបាល ក៏​មិន​អាច​ធ្វើ​ឲ្យ​​ជារោគ​បាន ហើយ​នាំ​យក​តែ​​​ប្រាក់ទៅជាច្រើន។ គ្រា​នោះ ជីវកកោមារភត្យ ​បានចូល​ទៅក្រុង​សាកេត ហើយ​សួរមនុស្សទាំងឡាយ​ថា នែនាយ នរណាមានជម្ងឺ (ខ្លះ) នរណាឲ្យ​ខ្ញុំព្យាបាល (ខ្លះ)។ មនុស្សទាំង​នោះប្រាប់ថា បពិត្រលោកអាចារ្យ មាន​តែ​​​ភរិយា​​សេដ្ឋី​នេះ មានជម្ងឺ​ឈឺក្នុង​ក្បាល​​៧ឆ្នាំហើយ​ បពិត្រ​លោកអាចារ្យ អ្នក​អញ្ជើញទៅព្យាបាល​ភរិយា​សេដ្ឋីចុះ។ វេលា​នោះ ជីវកកោមារភត្យ ក៏​​បានចូល​ទៅកាន់​លំ​នៅ របស់​​សេដ្ឋីគហបតី លុះចូល​ទៅដល់​ ហើយ​ ក៏​បង្គាប់នាយ​ទ្វារថា នែនាយទ្វារ ចូរអ្នក​ឯង ទៅជំរាបភរិយា​សេដ្ឋីថា បពិត្រអ្នក​ម្ចាស់ ឥឡូវ​មានគ្រូពេទ្យអញ្ជើញមក គាត់ចង់ឃើញអ្នក​ម្ចាស់។ នាយទ្វារ​នោះ ​បានទទួល​ស្តាប់ពាក្យ​ជីវកកោមារភត្យ ដោយពាក្យថា បាទលោកអាចារ្យ ហើយ​ក៏​ចូល​ទៅរកភរិយា​សេដ្ឋី។ លុះ​ចូល​ទៅដល់​ហើយ​ ក៏​​បាននិយាយពាក្យ​នេះ ​នឹង​ភរិយា​សេដ្ឋីថា បពិត្រអ្នក​ម្ចាស់ ឥឡូវ​មានគ្រូពេទ្យអញ្ជើញមក គាត់ចង់ឃើញអ្នក​ម្ចាស់។ ឯភរិយា​សេដ្ឋីក៏​សួរថា នែនាយទ្វារ គ្រូពេទ្យ​នោះ តើបែបយ៉ាងណា។ នាយទ្វារជំរាបថា បពិត្រអ្នក​ម្ចាស់ គ្រូពេទ្យ​នោះ​នៅ​ក្មេងទេ។ ឯភរិយា​សេដ្ឋីក៏​តបថា កុំឡើយនាយទ្វារ គ្រូពេទ្យ​នៅក្មេងម្ល៉េះ ​នឹង​ធ្វើរោគអញ​ឲ្យ​ជាម្តេច​បាន គ្រូពេទ្យដែលជាទិសាបាមោក្ខយ៉ាងធំៗ ច្រើននាក់ ក៏​​បានមកព្យាបាលហើយ​ ក៏​គង់មិន​អាច​​នឹង​​ធ្វើរោគឲ្យ​សះជា​បាន នាំ​យកប្រាក់ជាច្រើនទៅហើយ​។ ខណៈ​នោះ នាយទ្វារក៏​​បានចូល​ទៅរក​ជីវកកោមារភត្យវិញ លុះចូល​ទៅដល់​ហើយ​ ក៏​​បាននិយាយពាក្យ​នេះ​នឹង​​ជីវកកោមារភត្យថា បពិត្រលោកអាចារ្យ ភរិយា​សេដ្ឋី​បាននិយាយយ៉ាង​នេះថា កុំឡើយនាយទ្វារ គ្រូពេទ្យ​នៅក្មេងម្ល៉េះ ​នឹង​ព្យាបាលរោគអញ​ឲ្យ​សះជាម្តេច​បាន គ្រូពេទ្យដែលជាទិសាបាមោក្ខធំៗ ច្រើននាក់ ​បាន​មក​ព្យាបាល ក៏​គង់មិន​អាច​​នឹង​​ធ្វើរោគឲ្យ​សះជា​បាន នាំ​យកប្រាក់ជាច្រើនទៅហើយ​។ ឯជីវកកោមារភត្យ ក៏​និយាយវិញថា នែនាយទ្វារ ចូរអ្នក​ឯងទៅជំរាបភរិយា​សេដ្ឋីថា បពិត្រ​អ្នក​ម្ចាស់ គ្រូពេទ្យ​បាននិយាយពាក្យ យ៉ាង​នេះថា បពិត្រអ្នក​ម្ចាស់ អ្នក​ម្ចាស់កុំអាលឲ្យ​វុត្ថុអ្វីៗ​មុនឡើយ ចាំ​អ្នក​ម្ចាស់ជារោគពេលណា អ្នក​ម្ចាស់ចង់ឲ្យ​វត្ថុណា ក៏​គប្បីឲ្យ​វត្ថុ​នោះ ក្នុង​ពេល​នោះចុះ។ នាយទ្វារ​នោះ​ ទទួល​ស្តាប់ពាក្យជីវកកោមារភត្យ ដោយពាក្យថា បាទលោក​អាចារ្យ ហើយ​ក៏​ចូល​ទៅរក​ភរិយា​សេដ្ឋីវិញ លុះចូល​ទៅដល់​ហើយ​ ក៏​​បាននិយាយពាក្យ​នេះ ​នឹង​ភរិយា​សេដ្ឋីថា បពិត្រអ្នក​ម្ចាស់ គ្រូពេទ្យ​បាននិយាយពាក្យយ៉ាង​នេះថា បពិត្រអ្នក​ម្ចាស់ អ្នក​ម្ចាស់កុំអាលឲ្យ​វត្ថុអ្វីៗមុនឡើយ ចាំ​អ្នក​ម្ចាស់ជារោគវេលាណា អ្នក​ម្ចាស់ចង់ឲ្យ​វត្ថុណា ក៏​គប្បីឲ្យ​វត្ថុ​នោះ ក្នុង​វេលា​នោះចុះ។ ឯភរិយា​សេដ្ឋីក៏​ប្រាប់ថា នែនាយទ្វារ បើ​ដូច្នោះ សូមឲ្យ​​គ្រូពេទ្យ​អញ្ជើញចូល​មកចុះ។ នាយទ្វារ​នោះ ​បានទទួល​ស្តាប់ពាក្យភរិយា​សេដ្ឋី ដោយពាក្យថា បាទ​អ្នក​ម្ចាស់ ហើយ​ក៏​ចូល​ទៅរកជីវកកោមារភត្យវិញ លុះចូល​ទៅដល់​ហើយ​ ក៏​​បាននិយាយ​ពាក្យ​​នេះ ​នឹង​​ជីវកកោមារភត្យថា បពិត្រលោកអាចារ្យ ភរិយា​សេដ្ឋីឲ្យ​អញ្ជើញលោក។ វេលា​នោះ ជីវកកោមារភត្យ ក៏​​បានចូល​ទៅរកភរិយា​សេដ្ឋី លុះចូល​ទៅដល់​ហើយ​ ក៏​សង្កេតស្គាល់​កាយវិការ​របស់​ភរិយា​សេដ្ឋី ហើយ​​បាននិយាយ​ពាក្យ​នេះ​នឹង​​ភរិយា​សេដ្ឋីថា បពិត្រអ្នក​ម្ចាស់ ខ្ញុំបាទ​ត្រូវការ​សប្បិ១ទូកដៃ។ លំដាប់​នោះ ភរិយា​សេដ្ឋី ក៏​​បានបង្គាប់​ឲ្យ​គេឲ្យ​សប្បិ១ទូកដៃទៅ​​ជីវកកោមារភត្យ។ វេលា​នោះ ជីវកកោមារភត្យ ក៏​​បានស្លសប្បិ​នោះជាមួយ​នឹង​​ថ្នាំទាំងឡាយ​​ផ្សេងៗ រួចហើយ​ឲ្យ​ភរិយា​សេដ្ឋីដេកផ្ងារលើគ្រែ ហើយ​បញ្ច្រកថ្នាំ​នោះ។ ខណៈ​នោះ សប្បិដែល​​ជីវកកោមារភត្យ ​បានច្រកទៅហើយ​​នោះ ក៏​ខ្ពុរចេញពីមាត់។ គ្រា​នោះ ភរិយា​សេដ្ឋី ក៏​ខ្ជាក់​សប្បិ​​នោះទៅ​ក្នុង​កន្ថោរ ហើយ​បង្គាប់ទាសីថា ចូរនាង​យកសំឡី​មកផ្តិត​សប្បិ​នេះចេញ។ វេលា​នោះ ជីវកកោមារភត្យ មានសេចក្តី​រិះគិតដូច្នេះថា អើអស្ចារ្យអ្វីម្ល៉េះ ស្រីមេផ្ទះ​នេះ ជាស្រីអន់​ណាស់​តើ ព្រោះនាង​ឲ្យ​ទាសី​យកសំឡី​មកផ្តិតសប្បិ​នេះ ដែលជារបស់​គួរ​​តែ​​​ចោល ម្យ៉ាងទៀត ថ្នាំដែល​មានដំឡៃ​ច្រើនៗ អញ​បាន​​ប្រើប្រាស់​អស់ច្រើនទៅហើយ​ ស្រីជាម្ចាស់ផ្ទះ​នេះ ​នឹង​​ឲ្យ​ទេយ្យ​ធម៌ (រង្វាន់) តិចតួចដល់​អញ​ដូចម្តេច​បាន។ លំដាប់​នោះ ភរិយា​សេដ្ឋីសង្កេតស្គាល់​វិការ​ជីវកកោមារភត្យ ហើយ​ក៏​​បាននិយាយ​ពាក្យ​នេះ ​នឹង​​ជីវកកោមារភត្យថា នែលោកអាចារ្យ ហេតុអ្វី​​បានជាអ្នក​មានចិត្តប្លែកម្ល៉េះ។ ឯជីវកកោមារភត្យ តបវិញថា ខ្ញុំបាទមាន​​សេចក្តី​​រិះគិត ​ក្នុង​ទី​នេះ​យ៉ាង​នេះថា អស្ចារ្យអ្វីម្ល៉េះ ស្រីមេផ្ទះ​នេះ ជាស្រីអន់​ណាស់​តើ ព្រោះនាង​ឲ្យ​ទាសី​យកសំឡី​មកផ្តិតសប្បិ​នេះ ដែលជារបស់​គួរ​​តែ​​​ចោល ម្យ៉ាងទៀត ថ្នាំដែល​មានដំឡៃ​ច្រើនៗ អញ​បាន​​ប្រើប្រាស់​អស់ច្រើនទៅហើយ​ ស្រីជាម្ចាស់ផ្ទះ​នេះ ​នឹង​​ឲ្យ​ទេយ្យ​ធម៌តិចតួច ដល់​អាត្មាអញ​ដូច​ម្តេច​​បាន។ ឯភរិយា​សេដ្ឋី តបវិញថា នែលោកអាចារ្យ យើង​ជាស្រីគ្រប់គ្រងផ្ទះ គួរ​ចេះ​សំចៃ​សប្បិ​នេះ សប្បិ​នេះ ​នឹង​ធ្វើជាថ្នាំលាបជើងពួកទាសៈ​ ពួកកម្មករ ឬ​នឹង​​ស្រោច​ទៅក្នុង​កិច្ច ​ដែល​ធ្វើ​ប្រទីប ក៏​គង់​តែ​​​ប្រសើរ នែលោកអាចារ្យ លោកកុំតូចចិត្តឡើយ ទេយ្យធម៌​របស់​លោក មុខជា​មិន​​សាបសូន្យទេ។ ខណៈ​នោះ ជីវកកោមារភត្យ ក៏​​បានផ្សះជម្ងឺឈឺក្បាល​៧ឆ្នាំ ​របស់​​ភរិយា​សេដ្ឋី​ ដោយការ​ច្រក ​តែ​​​ម្តងប៉ុណ្ណោះ។ វេលា​នោះ ភរិយា​សេដ្ឋី ក៏​​បានសះ ជារោគ​នោះទៅ ហើយ​​បាន​ឲ្យ​​ (រង្វាន់) ចំនួន៤ពាន់កហាបណៈ ទៅជីវកកោមារភត្យ។ ឯកូនប្រុសគិតថា មាតា​របស់​អាត្មា​អញ​ ​បានសះ ជាជម្ងឺហើយ​ ក៏​​បាន​ឲ្យ​​ (រង្វាន់) ចំនួន៤ពាន់កហាបណៈទៀត។ ឯស្រីជាកូនប្រសា គិតថា ម្តាយក្មេករបស់​អាត្មាអញ​ ​បានសះ ជាជម្ងឺហើយ​ ក៏​​បាន​ឲ្យ​​ (រង្វាន់) ចំនួន​៤ពាន់​កហាបណៈ​​ទៀត។ ឯ​សេដ្ឋីគហបតី គិតថា ភរិយារបស់​អាត្មាអញ​ ​បានសះ ជាជម្ងឺហើយ​ ក៏​​ឲ្យ​​ (រង្វាន់) ចំនួន​៤ពាន់​កហាបណៈ ហើយ​ឲ្យ​ទាសា ទាសី និងរថទឹមសេះ (ថែមទៀត)។ គ្រា​នោះ ជីវកកោមារភត្យ ​​បាននាំ​យក (រង្វាន់) ទាំង១៦​ពាន់កហាបណៈ​នោះ និងទាសាទាសី​ ទាំងរថទឹមសេះ ហើយ​ចេញ​ទៅក្រុង​រាជគ្រឹះ ក៏​​បានចូល​ទៅរក អភយរាជកុមារ ឰដក្រុង​រាជគ្រឹះដោយលំដាប់ លុះចូល​​ទៅដល់​​ហើយ​ ក៏​​បាន​និយាយពាក្យ​នេះ ​នឹង​​អភយរាជកុមារថា សូមទ្រង់មេត្តាប្រោស រង្វាន់​ទាំង​១៦ពាន់​ក្តី ទាសាក្តី ទាសីក្តី សេះ និងរថក្តី ​នេះជាស្នាដៃ​ដំបូង​របស់​​ទូលបង្គំ​ជាខ្ញុំ សូមព្រះសម្មតិទេព ទ្រង់​ទទួល​យក​គ្រឿង​សម្រាប់ចិញ្ចឹម​របស់​ទូល​បង្គំ​ជាខ្ញុំចុះ។ ឯអភយរាជកុមារ​ក៏​តបថា នែនាយជីវកៈ ណ្ហើយ (របស់​ទាំង​នេះ) ស្រេច​នឹង​អ្នក​ឯងចុះ ប៉ុន្តែត្រូវអ្នក​ឯងសាង​លំ​នៅ​ ក្នុង​បូរីរបស់​យើង​។ ឯ​ជីវកកោមារភត្យ ​បានទទួល​ស្តាប់ព្រះបន្ទូល​អភយរាជកុមារ ​ដោយពាក្យថា បពិត្រ​ព្រះសម្មតិទេព ព្រះករុណាវិសេស ហើយ​ក៏​​បានសាង​លំ​នៅ​ ក្នុង​វាំងរបស់​អភយរាជកុមារ។

[៣៧] សម័យ​​នោះឯង ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទ្រង់កើតរោគឫសដូងបាត។ សំពត់​​សាដកទាំងឡាយ​ ក៏​សឹង​​តែ​​​ប្រឡាក់​ទៅដោយឈាម។ ពួកព្រះនាងទេវី ឃើញហើយ​ ក៏​ចំអកថា ឥឡូវ​នេះ ព្រះសម្មតិទេព ទ្រង់មានរដូវហើយ​ ផ្កាគឺឈាម ​បានកើតឡើងដល់​​ព្រះ​សម្មតិទេពហើយ​ មិន​យូរប៉ុន្មានទេ ព្រះសម្មតិទេព មុខជា​នឹង​ប្រសូតិ (បុត្រ) មិន​ខាន។ ​ព្រះមហាក្សត្រ ក៏​ទ្រង់អៀនអន់​ដោយហេតុ​នោះ។ វេលា​នោះ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទ្រង់​មានព្រះរាជឱង្ការ​សួរទៅអភយរាជកុមារថា នែនាយអភ័យ យើង​មានជម្ងឺប្រាកដ​ដូច្នោះ​ហើយ​ អស់ទាំង​​សំពត់​​សាដក ប្រឡាក់​ទៅដោយឈាម ឯពួកនាងទេវី ឃើញហើយ​ ក៏​ចំអកថា ឥឡូវ​នេះ ព្រះសម្មតិទេព ទ្រង់មានរដូវហើយ​ ផ្កាគឺឈាម ​បានកើតឡើង ដល់​​ព្រះ​សម្មតិទេព​ហើយ​ មិន​យូរប៉ុន្មានទេ ព្រះសម្មតិទេព មុខជា​នឹង​ប្រសូតិ (បុត្រ) មិន​ខាន នែនាយអភ័យ យើង​​សូមអង្វរ​អ្នក​ ចូរអ្នក​ស្វែងរកពេទ្យណា ដែលអាចព្យាបាលយើង​​បាន។ អភយរាជកុមារ ​តបវិញថា បពិត្រព្រះសម្មតិទេព ពេទ្យរបស់​ខ្ញុំព្រះអង្គ​​ ឈ្មោះជីវកៈ ​នៅក្មេង ជាមនុស្ស​កំពុង​ចំរើន ពេទ្យ​​នោះ​ ​នឹង​ព្យាបាលព្រះសម្មតិទេព​បាន។ ព្រះបាទពិម្ពិសារ​ត្រាស់ថា នែនាយអភ័យ បើ​ដូច្នោះ ចូរ​អ្នក​បង្គាប់ពេទ្យ​ជីវកៈ ឲ្យ​គេមកព្យាបាលអញចុះ។ លំដាប់​នោះ អភយរាជកុមារ ក៏​​បាន​បង្គាប់​ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នក​ឯង​ ទៅព្យាបាល​រោគ ថ្វាយ​ព្រះមហាក្សត្រ។ ជីវកកោមារភត្យ ​បានទទួល​បង្គាប់​អភយរាជកុមារ ​ដោយពាក្យថា ករុណាវិសេស ហើយ​ក៏​​នាំ​យក​ថ្នាំ​ចំនួន​មួយក្រចក ចូល​ទៅគាល់​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ លុះចូល​​ទៅដល់​​ហើយ​ ក៏​ក្រាប​ទូល​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដូច្នេះថា សូមទ្រង់​ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​សូមមើល​ជម្ងឺ​ព្រះអង្គ​។ វេលា​នោះ ជីវកកោមារភត្យ ក៏​​បានផ្សះ​រោគ​ឫសដូងបាត របស់​​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយលាបថ្នាំ​តែ​​​ម្តង។ គ្រា​នោះ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទ្រង់​បានសះ ជារោគ​ហើយ​ ទើបទ្រង់ឲ្យ​ពួក​ស្រីទាំងប្រាំរយ ​ស្អិតស្អាង​គ្រឿង​អលង្ការ​ទាំងពួង ហើយ​ឲ្យ​ដោះចេញ ទ្រង់​ឲ្យ​គរជាគំនរ​ រួចទ្រង់ត្រាស់ទៅ ​នឹង​ជីវកកោមារភត្យ​ ដូច្នេះថា នែនាយជីវកៈ គ្រឿងអលង្ការ​ទាំង​ពួង​ របស់​ស្រីទាំងប្រាំរយ​នេះ ត្រូវ​បាន​អ្នក​ឯងហើយ​។ ជីវកកោមារភត្យ ​ក្រាបទូលថា សូមទ្រង់​ព្រះមេត្តាប្រោស កុំព្រួយ​ព្រះរាជហឫទ័យឡើយ សូមព្រះសម្មតិទេព ទ្រង់គ្រាន់​តែ​​​រំលឹក​ឧបការ​របស់​ខ្ញុំព្រះអង្គ​ចុះ។ ព្រះបាទ​ពិម្ពិសារ​ត្រាស់ថា នែនាយជីវកៈ បើ​ដូច្នោះ ចូរអ្នក​ឯងបម្រើ​យើង​​ផង ស្រីស្នំផង ភិក្ខុ​សង្ឃ​ មានព្រះពុទ្ធជាប្រធានផង។ ជីវកកោមារភត្យ ​បានទទួល​ស្តាប់ព្រះរាជ​ឱង្ការ​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស។

[៣៨] សម័យ​​នោះឯង ​សេដ្ឋី​នៅក្រុង​រាជគ្រឹះ កើតរោគឈឺក្បាល៧ឆ្នាំហើយ​។ ពួកពេទ្យ​ដែលជាទិសាបាមោក្ខធំៗច្រើននាក់ មកព្យាបាល​ ក៏​មិន​អាច​នឹង​កែរោគឲ្យ​សះជា​បាន នាំ​យក​​តែ​​​​ប្រាក់ជាច្រើនទៅ។ ម្យ៉ាងទៀត ​សេដ្ឋី​នោះ ពួកពេទ្យ ក៏​បោះបង់ចោលហើយ​។ មានពួកពេទ្យខ្លះ​និយាយយ៉ាង​នេះថា ​សេដ្ឋីគហបតិ មុខជា​នឹង​​ធ្វើមរណ​កាល ក្នុង​ថ្ងៃ​ទី៥។ ពួកពេទ្យខ្លះ​និយាយយ៉ាង​នេះថា ​សេដ្ឋីគហបតិ មុខជា​នឹង​​ធ្វើមរណ​កាល ក្នុង​ថ្ងៃ​ទី៧។ លំដាប់​នោះ ពួក​កុដុម្ពិកៈ ​នៅក្នុង​ក្រុងរាជគ្រឹះ មានសេចក្តី​​រិះគិត ​ដូច្នេះថា ​សេដ្ឋីគហបតិ​នេះឯង មានឧបការៈ​ច្រើនដល់​ស្តេចផង ដល់​ពួកកុដុម្ពិកៈផង ម្យ៉ាងទៀត ​សេដ្ឋី​នោះ ពួកពេទ្យ បោះបង់ចោលហើយ​ ពួកពេទ្យខ្លះ​និយាយយ៉ាង​នេះថា ​សេដ្ឋីគហបតិ មុខជា​នឹង​ ​ធ្វើមរណ​កាល ក្នុង​ថ្ងៃ​ទី៥។ ពួកពេទ្យខ្លះ​និយាយយ៉ាង​នេះថា ​សេដ្ឋីគហបតិ មុខជា​នឹង​​ធ្វើមរណ​កាល ក្នុង​ថ្ងៃ​ទី៧ ម្យ៉ាងទៀត ពេទ្យជីវកៈ របស់​​ព្រះមហាក្សត្រ​​នេះ ​នៅក្មេង ជាមនុស្សកំពុងចំរើន បើ​ដូច្នោះ​ គួរ​តែ​​​យើង​ទូល​សូមពេទ្យ​ជីវកៈ​ អំពី​ព្រះមហាក្សត្រ ដើម្បីព្យាបាល​រោគ ​សេដ្ឋីគហបតិ។ គ្រា​នោះ ពួកុដុម្ពិកៈ ​នៅក្នុង​ក្រុងរាជគ្រឹះ ​បានចូល​ទៅគាល់​ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ លុះចូល​ទៅដល់​ហើយ​ ក៏​​បានក្រាបទូល​ ព្រះបាទ​មាគធសេនិយ​ពិម្ពិសារថា សូមទ្រង់​ព្រះមេត្តាប្រោស ​សេដ្ឋីគហបតិ​នេះ មាន​ឧបការៈ​ច្រើន ដល់​ព្រះសម្មតិទេពផង ដល់​ពួកកុដុម្ពិកៈផង ម្យ៉ាងទៀត ពួកពេទ្យ ក៏​បោះបង់ហើយ​ ពួក​ពេទ្យខ្លះ​​ និយាយយ៉ាង​នេះថា ​សេដ្ឋីគហបតិ មុខជា​នឹង​​ធ្វើមរណ​កាល ក្នុង​ថ្ងៃ​ទី៥ ពួកពេទ្យខ្លះ​និយាយយ៉ាង​នេះថា ​សេដ្ឋីគហបតិ មុខជា​នឹង​​ធ្វើមរណ​កាល ក្នុង​ថ្ងៃ​ទី៧ យើង​ខ្ញុំសូមអង្វរ​ សូម​ព្រះសម្មតិទេព ទ្រង់បង្គាប់​ពេទ្យជីវកៈ ឲ្យ​ព្យាបាល​រោគ ​សេដ្ឋីគហបតិ។ ខណៈ​នោះ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ក៏​ទ្រង់​​បានបង្គាប់ ​ជីវកកោមារភត្យថា នែនាយជីវកៈ អ្នក​ឯងចូរ​ទៅព្យាបាល​​សេដ្ឋីគហបតិចុះ។ ជីវកកោមារភត្យ ទទួល​ស្តាប់ព្រះរាជឱង្ការ ​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវេសេស រួចចូល​ទៅរក​​សេដ្ឋីគហបតិ លុះចូល​ទៅដល់​ហើយ​ ក៏​សង្កេតដឹងវិការៈ ​របស់​​សេដ្ឋីគហបតិ រួចហើយ​​និយាយ​​នឹង​​​សេដ្ឋីគហបតិដូច្នេះថា នែគហបតិ ប្រសិនបើ​ខ្ញុំ​កែរោគ​លោក សះជាហើយ​ តើខ្ញុំ​​នឹង​ត្រូវ​​បាន​រង្វាន់​ដូចម្តេច។ ​សេដ្ឋីគហបតិតបថា លោកអាចារ្យ សម្បត្តិរបស់​ខ្ញុំ​ទាំងអស់ក្តី ក៏​ត្រូវ​​បានលោក ខ្លួន​ខ្ញុំក្តី ក៏​ធ្វើជាខ្ញុំរបស់​លោក។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាច​​នឹង​សម្រាន្ត​ផ្អៀង​​តែ​​​ម្ខាង​អស់​៧ខែ​បានឬទេ។ ​សេដ្ឋីគហបតិតបថា លោកអាចារ្យ ខ្ញុំអាច​នឹង​​ដេកផ្អៀង​​តែ​​​ម្ខាង​ អស់​៧ខែ​បាន។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាច​​នឹង​សម្រាន្ត​ផ្អៀងមកម្ខាងទៀត ​អស់​៧ខែ​បានឬទេ។ ​សេដ្ឋីគហបតិតបថា លោកអាចារ្យ ខ្ញុំអាច​នឹង​​ដេកផ្អៀងមកម្ខាងទៀត​ អស់​៧ខែ​បាន។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាច​​នឹង​សម្រាន្ត​ផ្ងារ ​អស់​៧ខែ​បានឬទេ។ ​សេដ្ឋីគហបតិប្រាប់ថា លោកអាចារ្យ ខ្ញុំអាច​នឹង​​ដេកផ្ងារ​ អស់​៧ខែ​បាន។ ខណៈ​នោះ ជីវកកោមារភត្យ ក៏​ឲ្យ​​សេដ្ឋីគហបតិដេកលើគ្រែ រួចចង​សេដ្ឋីភ្ជាប់​លើគ្រែ ហើយ​វះស្បែកក្បាល វែកថ្នេរ (រលាក្បាល) ចេញ ក៏​នាំ​យកបាណកជាតិ [ជាតិសត្វតូចៗ (មេរោគ)។] ​បានពីរ ហើយ​បង្ហាញ​ដល់​ជនថា ចូរអ្នក​ទាំងឡាយ​ មើលបាណកជាតិទាំងពីរ​នេះចុះ បាណកជាតិ១តូច បាណកជាតិ១ធំ ពួកអាចារ្យណានិយាយយ៉ាង​នេះថា ​សេដ្ឋីគហបតិ​នឹង​ធ្វើមរណ​កាល​ក្នុង​​ថ្ងៃទី​៥ (ព្រោះ) ពួកអាចារ្យទាំង​នោះ ​បានឃើញ​បាណកជាតិ​ធំ​នេះ ដល់​ថ្ងៃទី៥ វា​នឹង​ជញ្ជក់យកខួរ​ក្នុង​រលាក្បាល​របស់​​​សេដ្ឋីគហបតិ ៗ​នឹង​ធ្វើ​មរណ​កាល ព្រោះវាជញ្ជក់​យកខួរក្នុង​រលាក្បាល អាចារ្យទាំង​នោះ គេឃើញត្រូវ (របស់​គេ មិន​ខុសទេ) ចំណែកខាងពួក​​អាចារ្យ​ណា និយាយ​យ៉ាង​​នេះថា ​សេដ្ឋីគហបតិ​នឹង​ធ្វើមរណ​កាល​ក្នុង​​ថ្ងៃទី​៧ (ព្រោះ) អាចារ្យទាំង​នោះ ​បានឃើញ​បាណកជាតិតូច​នេះ ដល់​ថ្ងៃទី៧ វា​នឹង​ជញ្ជក់ខួរ​ក្នុង​រលាក្បាល​​សេដ្ឋីគហបតិ ៗ​នឹង​ធ្វើ​មរណ​កាល ព្រោះវាជញ្ជក់​ខួរក្នុង​រលាក្បាល អាចារ្យទាំង​នោះ គេឃើញត្រូវ (របស់​គេ មិន​ខុសទេ) រួចហើយ​ទើបបិទថ្នេរ (រលាក្បាល) ហើយ​ដេរស្បែកក្បាល រួចលាបថ្នាំ​ឲ្យ​។ វេលា​នោះ លុះកន្លង៧ថ្ងៃទៅ ​សេដ្ឋីគហបតិ ក៏​និយាយ​ទៅ​នឹង​ជីវកកោមារភត្យយ៉ាង​នេះថា នែលោក​អាចារ្យ ខ្ញុំមិន​អាច​​នឹង​ដេកផ្អៀង​ខាងម្ខាង អស់៧ខែ​បានទេ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែង​លោក​បានទទួល​ប្តេជ្ញា​​នឹង​ខ្ញុំថា លោកអាចារ្យ ខ្ញុំអាច​​នឹង​ដេកផ្អៀង​​តែ​​​ម្ខាងឲ្យ​អស់​៧ខែ​បាន មិន​ដូច្នោះឬ។ ​សេដ្ឋីតបថា លោកអាចារ្យ ខ្ញុំ​បានទទួល​ប្តេជ្ញា​ពិតមែនហើយ​ ប៉ុន្តែថា ខ្ញុំ​មុខជា​​នឹង​ស្លាប់ (មិន​ខាន ព្រោះ) ខ្ញុំមិន​អាច​នឹង​​ដេកផ្អៀង​​តែ​​​ម្ខាង ឲ្យ​អស់​៧ខែ​បាន។ ជីវកកោមារភត្យ​និយាយថា នែគហបតិ បើ​ដូច្នោះ ចូរលោកដេកផ្អៀង​ទៅម្ខាងទៀត អស់៧ខែចុះ។ វេលា​នោះ លុះកន្លង៧ថ្ងៃទៅ ​សេដ្ឋីគហបតិ ​បាននិយាយ​នឹង​ជីវកកោមារភត្យយ៉ាង​នេះថា លោក​អាចារ្យ ខ្ញុំមិន​អាច​​នឹង​ដេកផ្អៀង​ម្ខាងទៀត អស់៧ខែ​បានឡើយ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែង​លោក​បានទទួល​ប្តេជ្ញា​​នឹង​ខ្ញុំថា លោកអាចារ្យ ខ្ញុំអាច​​នឹង​ដេកផ្អៀងទៅម្ខាងទៀត អស់​៧ខែ​បាន មិន​ដូច្នោះឬ។ ​សេដ្ឋីនិយាយថា លោកអាចារ្យ ខ្ញុំ​បានទទួល​ប្តេជ្ញា​ពិតមែនហើយ​ ប៉ុន្តែថា ខ្ញុំ​មុខជា​​នឹង​ស្លាប់ (មិន​ខាន ព្រោះ) ខ្ញុំមិន​អាច​នឹង​​ដេកផ្អៀងទៅម្ខាងទៀត អស់​៧ខែ​បានទេ។ ជីវក​កោមារភត្យ​​តបថា នែគហបតិ បើ​ដូច្នោះ ចូរលោកដេកផ្ងារ ឲ្យ​អស់៧ខែ​វិញចុះ។ លំដាប់​នោះ លុះកន្លង៧ថ្ងៃទៅ ​សេដ្ឋីគហបតិ ​បាននិយាយ​ទៅ​នឹង​​ជីវកកោមារភត្យ យ៉ាង​នេះថា លោក​អាចារ្យ ខ្ញុំមិន​អាច​​នឹង​ដេកផ្ងារ អស់៧ខែ​បានទេ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែង​លោក​​បាន​ទទួល​​ប្តេជ្ញា​​នឹង​ខ្ញុំថា លោកអាចារ្យ ខ្ញុំអាច​​នឹង​ដេកផ្ងារ អស់​៧ខែ​បាន មិន​ដូច្នោះឬ។ ​សេដ្ឋីនិយាយ​ថា លោកអាចារ្យ ខ្ញុំ​បានទទួល​ប្តេជ្ញា​ពិតមែនហើយ​ ប៉ុន្តែថា ខ្ញុំ​មុខជា​​នឹង​ស្លាប់ (មិន​ខាន ព្រោះ) ខ្ញុំមិន​អាច​នឹង​​ដេកផ្ងារ អស់​៧ខែ​បានទេ។ ជីវកកោមារភត្យតបវិញថា នែគហបតិ បើ​ខ្ញុំ​មិន​​បាន​និយាយ​​នឹង​លោក (យ៉ាង​នេះទេ) អ្នក​មុខជាមិន​ដេក អស់​កាល​មានប្រមាណ​ប៉ុណ្ណេះឡើយ ម្យ៉ាងទៀត យើង​​បានដឹងពីមុនហើយ​ថា ដល់​គ្រប់៧ថ្ងៃ៣ដង ​សេដ្ឋីគហបតិ មុខជា​នឹង​សះស្បើយ​រោគជាប្រាកដ (មិន​ខាន) នែគហបតិ ចូរអ្នក្រោកឡើង ឥឡូវ លោក​បាន​សះ ជារោគហើយ​ ចូរលោកដឹង លោកត្រូវឲ្យ​រង្វាន់ខ្ញុំដូចម្តេចខ្លះ។ ​សេដ្ឋីគហបតិ និយាយថា លោក​អាចារ្យ សម្បត្តិខ្ញុំទាំងអស់ក្តី ក៏​ត្រូវ​បានលោក ខ្លួន​ខ្ញុំក្តី ក៏​សូមធ្វើ​ជាខ្ញុំលោក។ ជីវកកោមារភត្យ​ តបថា នែគហបតិ ណ្ហើយចុះ លោកកុំឲ្យ​សម្បត្តិ​ទាំងអស់ ​មកខ្ញុំឡើយ ម្យ៉ាងទៀត លោកកុំធ្វើ​ជាបាវរបស់​ខ្ញុំ លោកចូរថ្វាយទ្រព្យ ១សែនកហាបណៈ ទៅស្តេច ឲ្យ​ទ្រព្យ ១សែនកហាបណៈ​មកខ្ញុំចុះ។ គ្រា​នោះ ​សេដ្ឋីគហបតិ ​បានសះជារោគហើយ​ ក៏​​បានថ្វាយ​ទ្រព្យ ១សែនកហាបណៈ ទៅស្តេច ជូនទ្រព្យ ​១សែនកហាបណៈ​ ទៅជីវកកោមារភត្យ។

[៣៩] សម័យ​​នោះឯង មាន​សេដ្ឋីបុត្ត ​នៅក្នុង​ក្រុងពារាណសី លេងល្បែងដាំដូង ក៏​កើតរោគ​ដុំ ក្នុង​ពោះវៀនធំ។ បបរដែល​​សេដ្ឋីបុត្ត ​បានហុតក្តី ក៏​មិន​​បានរលួយស្រួល បាយ​ដែល​​សេដ្ឋីបុត្ត​បានបរិភោគក្តី ក៏​មិន​​បានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏​មិន​​បានស្រួលសោះ។ ព្រោះ​រោគ​នោះ ​សេដ្ឋីបុត្ត​នោះ ក៏​ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួន​រវាមដោយសរសៃ។ វេលា​នោះ ​សេដ្ឋី​នៅក្នុង​ក្រុងពារាណសី មានសេចក្តី​​រិះគិតដូច្នេះថា ជម្ងឺកូនអញ ប្រាកដដូច្នោះ ​ទឹកបបរ (ដែលកូនអញ)ហុតទៅក្តី ក៏​មិន​​បាន​រលួយ​ស្រួល បាយ​ដែល​បរិភោគក្តី ក៏​មិន​​បានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏​មិន​​បានស្រួលសោះ ព្រោះ​រោគ​នោះ ​បានជាកូនអញ ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួន​រវាមដោយសរសៃ បើ​ដូច្នោះ គួរអាត្មាអញ ទៅកាន់​ក្រុងរាជគ្រឹះ ហើយ​សូម​យក​ពេទ្យជីវកៈ ពីស្តេចមក ដើម្បីឲ្យ​មកព្យាបាលកូនអញ។ លំដាប់​នោះ ​សេដ្ឋី​នៅក្នុង​​ក្រុង​ពារាណសី ​បានទៅឯក្រុងរាជគ្រឹះ ហើយ​ចូល​ទៅគាល់ ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូល​​ទៅដល់​ហើយ​ ក៏​ក្រាបទូល ​ព្រះបាទមាគធសេនិយពិម្ពិសារ ​ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ជម្ងឺកូនខ្ញុំព្រះអង្គ​ ប្រាកដដូច្នោះ ​ទឹកបបរ ដែលកូនខ្ញុំព្រះអង្គ​ ហុតទៅក្តី ក៏​មិន​​បានរលួយស្រួល បាយដែលបរិភោគទៅហើយ​ក្តី ក៏​មិន​​បានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏​មិន​ដែល​​បាន​ស្រួល​សោះ ព្រោះរោគ​នោះ កូនខ្ញុំព្រះអង្គ​ ទៅជាស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតរោគ​លឿង ស្លេកស្លាំង មានខ្លួន​រវាមដោយសរសៃ ខ្ញុំព្រះអង្គ​សូមអង្វរ សូមព្រះសម្មតិទេព ទ្រង់​បង្គាប់​ពេទ្យ​ជីវកៈ ឲ្យ​ព្យាបាល​រោគកូនខ្ញុំ​ព្រះអង្គ​។ ខណៈ​នោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់​បង្គាប់​ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នក​ឯង ទៅក្រុងពារាណសី ហើយ​ព្យាបាល​រោគ កូន​​សេដ្ឋី ​នៅក្រុង​ពារាណសីផង។ ជីវកកោមារភត្យ ទទួល​ព្រះរាជឱង្ការ ​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ករុណាវិសេស ហើយ​ទៅកាន់​ ក្រុងពារាណសី ចូល​ទៅរក​កូន​សេដ្ឋី ​នៅក្រុងពារាណសី លុះចូល​ទៅដល់​ហើយ​ ក៏​សង្កេត​ដឹងវិការកូន​សេដ្ឋី ​នៅក្រុង​ពារាណសី រួចបណ្តេញជនឲ្យ​ដើរចេញ ហើយ​បិទបាំង​វាំងននពីខាងក្រៅ ហើយ​ចង​កូន​សេដ្ឋីភ្ជាប់​នឹង​សសរ រួចឲ្យ​ភរិយា (នៃ​សេដ្ឋីបុត្ត) ឈរ​នៅពីខាងមុខ រួចវះស្បែកពោះ នាំ​យក​ដុំ​ក្នុង​ពោះវៀនធំ បង្ហាញដល់​ភរិយា (​សេដ្ឋីបុត្ត​នោះ) ថា នាងចូរមើលរោគរបស់​ស្វាមីនាង បបរ​ដែល​ហុតទៅហើយ​ក្តី ក៏​មិន​​បានរលួយស្រួល បាយដែលបរិភោគទៅហើយ​ក្តី ក៏​មិន​​បាន​រលួយ​ស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏​មិន​ដែល​បានស្រួល ព្រោះ​តែ​​​រោគ​នេះហើយ​ ​បានជាស្វាមី​របស់​នាង​​នេះ ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួន​រវាម ដោយ​សរសៃ (ថាហើយ​ក៏​) ស្រាវយកដុំពីក្នុង​ពោះវៀនធំ ហើយ​បញ្ចូលពោះវៀនទៅវិញ រួចដេរស្បែក​ពោះ​ហើយ​ លាបថ្នាំឲ្យ​។ វេលា​នោះ មិន​យូរប៉ុន្មាន កូន​សេដ្ឋី ​នៅក្នុង​ក្រុងពារាណសី ក៏​​បានសះ​ ជារោគ​​នោះទៅ។ គ្រា​នោះ ​សេដ្ឋី​នៅក្នុង​ក្រុងពារាណសីគិតថា កូនរបស់​អាត្មាអញ​បានសះ​ជា​រោគហើយ​ ក៏​​បានប្រគល់​ឲ្យ​ នូវទ្រព្យ១៦ពាន់​កហាបណៈ ដល់​​ជីវកកោមារភត្យ។ គ្រា​នោះ ជីវកកោមារភត្យ ​បានទទួល​​ទ្រព្យទាំង ១៦ពាន់កហាបណៈ​នោះ ហើយ​ក៏​ត្រឡប់មកក្រុងរាជគ្រឹះ​វិញ។

[៤០] សម័យ​​នោះឯង ព្រះបាទបជ្ជោត ក្នុង​ក្រុងឧជ្ជេនី ទ្រង់អាពាធ ដោយរោគលឿង។ ពួកពេទ្យ ដែលជាទិសាបាមោក្ខធំៗច្រើននាក់ មកព្យាបាល ក៏​មិន​អាច​នឹង​កែរោគ​​នោះ ឲ្យ​សះជា​​បាន នាំ​យក​តែ​​​ប្រាក់ទៅជាច្រើន។ គ្រា​នោះ ព្រះបាទបជ្ជោត ក៏​​បានបញ្ជូន​ព្រះរាជបម្រើ ឲ្យ​ទៅ​កាន់​សំណាក់ ស្តេច​មាគធសេនិយពិម្ពិសារ ដោយព្រះបណ្តាំថា សូមទ្រង់ព្រះមេត្តាប្រោស ជម្ងឺ​ខ្ញុំ​ប្រាកដដូច្នោះ ខ្ញុំសូមអង្វរ សូមព្រះសម្មតិទេព ទ្រង់ត្រាស់បង្គាប់ឲ្យ​ជីវកពេទ្យ ឲ្យ​គាត់​ទៅព្យា​បាលរោគខ្ញុំ។ ខណៈ​នោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បង្គាប់​ទៅ ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នក​ទៅក្រុងឧជ្ជេនី ហើយ​ព្យាបាល ​ព្រះបាទ​បជ្ជោតផង។ ជីវកកោមារភត្យ ទទួល​​ស្តាប់ព្រះរាជឱង្ការ ​ព្រះបាទមាគធសេនិយពិម្ពិសារ ដោយពាក្យថា បពិត្រ​ព្រះសម្មតិទេព​ ព្រះករុណាវិសេស ហើយ​ទៅកាន់​ក្រុងឧជ្ជេនី ក៏​ចូល​ទៅគាល់​ព្រះបាទបជ្ជោត លុះចូល​​ទៅគាល់​ហើយ​ ក៏​សង្កេតស្គាល់វិការៈ ​របស់​ព្រះបាទបជ្ជោត ហើយ​ក៏​ក្រាបបង្គំ​ទូល ព្រះបាទបជ្ជោតយ៉ាង​​នេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​​​នឹង​ស្លសប្បិថ្វាយ ព្រះសម្មតិទេព ​នឹង​សោយ​សប្បិ​​នោះ​បានដែរឬ។ ព្រះមហាក្សត្រត្រាស់ថា នែនាយជីវកៈ មិន​​បានទេ អ្នក​ឯងអាច​នឹង​រក្សា​រោគ​ឲ្យ​​បានសះជា ដោយថ្នាំណាមួយវិញ វៀរលែង​តែ​​​សប្បិចេញ ចូរអ្នក​ផ្សំថ្នាំ​នោះចុះ ដ្បិត​សប្បិ​ជាទីខ្ពើមរអើមរបស់​ខ្ញុំ។ លំដាប់​នោះ ជីវកកោមារភត្យ មានសេចក្តី​រិះគិតដូច្នេះថា អាពាធរបស់​​ស្តេច​នេះ ប្រាកដដូច្នោះ ​តែ​​​វៀរលែងសប្បិចេញហើយ​ អាត្មាអញមិន​អាច​​នឹង​ធ្វើ​ឲ្យ​សះជា​បាន​ឡើយ។ បើ​ដូច្នោះ គួរ​អាត្មាអញ​​នឹង​ស្លសប្បិ (​នោះ) ឲ្យ​មានពណ៌ដូច​ទឹកចត់ ឲ្យ​មានក្លិន​ដូចក្លិន​​ទឹកចត់ ឲ្យ​មានរសដូចរស​ទឹកចត់វិញ។ លំដាប់​នោះ ជីវកកោមារភត្យ ស្លសប្បិឲ្យ​មានពណ៌​​ដូចជាពណ៌​ទឹកចត់ មានក្លិន​ដូចជា​ក្លិន​ទឹកចត់ មានរសដូចជារស​ទឹកចត់ ជាមួយ​នឹង​ថ្នាំ​ទាំងឡាយ​​ផ្សេងៗ។ លំដាប់​នោះ ជីវកកោមារភត្យ មានសេចក្តី​​រិះគិត ​ដូច្នេះថា សប្បិដែល​ស្តេច​​នេះសោយហើយ​ ដល់​ជ្រួតជ្រាប​ទៅ មុខជា​នឹង​ចង្អោរចេញ ហើយ​ស្តេច​កំណាច​នេះ ​នឹង​​បង្គាប់​មនុស្ស ឲ្យ​​សម្លាប់អាត្មាអញ ​មិន​ខានឡើយ បើ​ដូច្នោះ គួរអាត្មាអញ ​សូមលាជាមុនហើយ​។ វេលា​​នោះ ជីវកកោមារភត្យ ​បានចូល​ទៅគាល់ ព្រះបាទបជ្ជោត លុះចូល​ទៅជិត​ហើយ​ ក៏​​បានក្រាប​បង្គំ​ទូលសេចក្តី​​​នេះ ​នឹង​​ព្រះបាទបជ្ជោតថា បពិត្រ​ព្រះសម្មតិទេព ធម្មតា ពួកខ្ញុំជាពេទ្យ ​តែ​​​ងគាស់​យក​​ឫសឈើ មកផ្សំថ្នាំ ដោយការរហ័ស​យ៉ាង​នោះ សូមអង្វរ សូមព្រះសម្មតិទេព ទ្រង់ត្រាស់បង្គាប់​ ​ពួក​អ្នក​ដែល​នៅចាំ​រោង សម្រាប់ដាក់វាហនៈ ហើយ​​នឹង​ពួកអ្នក​រក្សាទ្វារថា (បើ​) ជីវកៈ​ប្រាថ្នាទៅ ដោយវាហនៈ​ណា ចូរឲ្យ​ទៅដោយវាហនៈ​នោះ ជីវកៈ​ប្រាថ្នាទៅតាម​ទ្វារណា​ ចូរឲ្យ​​ទៅតាម​ទ្វារ​​នោះ ជីវកៈប្រាថ្នាចង់ទៅក្នុង​​កាលណា ត្រូវឲ្យ​ទៅក្នុង​​កាល​នោះ ជីវកៈ​ប្រាថ្នាចង់​ចូល​​មក ក្នុង​​ក្រុង​កាលណា ត្រូវឲ្យ​​ចូល​មក ក្នុង​​កាល​នោះចុះ។ ខណៈ​នោះ ព្រះបាទបជ្ជោត ក៏​​បាន​ត្រាស់​បង្គាប់ទៅពួកអ្នក​​នៅចាំ​រោង សម្រាប់ដាក់​វាហនៈ និងពួកអ្នក​រក្សាទ្វារថា (បើ​) ជីវកៈ​ប្រាថ្នាទៅ ដោយវាហនៈ​ណា ចូរឲ្យ​ទៅដោយវាហនៈ​នោះ ជីវកៈ​ប្រាថ្នាទៅតាម​ទ្វារណា​ ចូរឲ្យ​​ទៅតាម​ទ្វារ​​នោះ ជីវកៈប្រាថ្នាចង់ទៅ ក្នុង​​កាលណា ចូរឲ្យ​ទៅ ក្នុង​​កាល​នោះ ជីវកៈ​ប្រាថ្នាចូល​​មកក្នុង​​ក្រុង​​កាលណា ចូរឲ្យ​​ចូល​មក ក្នុង​​កាល​នោះចុះ។ សម័យ​​នោះ ព្រះបាទបជ្ជោត មាន​មេដំរី១ ឈ្មោះ​ភទ្ទវតិកា អាចដើរទៅ​បាន ៥០យោជន៍ (ក្នុង​១ថ្ងៃ)។ វេលា​នោះ ជីវកកោមារភត្យ ក៏​​បាន​បង្អោន​ថ្វាយ ​សប្បិ​នោះ ទៅព្រះបាទបជ្ជោតថា សូមព្រះសម្មតិទេព​ ទ្រង់​សោយ​ទឹកចត់ (​នេះ)។ លំដាប់​​នោះ ជីវកកោមារភត្យ ​បានឲ្យ​ព្រះបាទ​បជ្ជោត សោយសប្បិរួចហើយ​ ក៏​ទៅកាន់​​រោងដំរី (ឡើង​ជិះ) លើមេដំរី ឈ្មោះ​ភទ្ទវតិកា ហើយ​ក៏​បរចេញពីក្រុងទៅ។ ខណៈ​នោះ សប្បិ ដែលព្រះបាទបជ្ជោត​ ​បានសោយហើយ​ ជ្រួតជ្រាប​ទៅ ក៏​បង្អោរចេញមក។ វេលា​នោះ ព្រះបាទបជ្ជោត ទ្រង់មាន​បន្ទូល​ ទៅ​នឹង​​មនុស្សទាំងឡាយ​ ​ដូច្នេះថា នែនាយ (ឥឡូវ​នេះ) ជីវកៈកំណាច ​បានឲ្យ​អញ​ផឹកសប្បិ​ទៅហើយ​ នែនាយ បើ​ដូច្នោះ ចូរអ្នក​ទាំងឡាយ​​ទៅគន់​រក​មើល​ពេទ្យជីវកៈ។ មនុស្សទាំង​នោះ ក្រាបបង្គំ​ទូលថា សូមទ្រង់ព្រះមេត្តាប្រោស (ឯពេទ្យជីវកៈ​​នោះ) គាត់ជិះដំរី ឈ្មោះភទ្ទវតិកា បរ​ចេញ​អំពីក្រុង ​បាត់ទៅហើយ​។ សម័យ​​នោះឯង មានខ្ញុំម្នាក់​របស់​​ព្រះបាទបជ្ជោត ឈ្មោះកាកៈ អាចដើរទៅ​បានចំនួន ​៦០យោជន៍ (ក្នុង​១ថ្ងៃ) ព្រោះអាស្រ័យ​ដោយ​អមនុស្ស។ គ្រា​នោះ ព្រះបាទបជ្ជោត ទ្រង់បង្គាប់ទៅខ្ញុំ​ ឈ្មោះកាកៈថា នែនាយកាកៈ ចូរឯង​ទៅ ឲ្យ​ពេទ្យជីវកៈ​ត្រឡប់​មកវិញថា លោកអាចារ្យ ព្រះមហាក្សត្រ ឲ្យ​លោកត្រឡប់ទៅវិញ (កុំឲ្យ​ខាន) នែនាយកាកៈ ធម្មតា​ ពួកពេទ្យ​នេះ ​តែ​​​ងមានមាយាច្រើន ម្យ៉ាងទៀត ឯងកុំទទួល​​យក​របស់​​បន្តិចបន្តួច​របស់​ពេទ្យ​​នោះឡើយ។ លំដាប់​នោះ ខ្ញុំឈ្មោះកាកៈ ក៏​​បានតាម​ទៅទាន់​ជីវក​កោមារភត្យ កំពុងបរិភោគបាយ​ព្រឹក ក្នុង​រវាងពាក់កណ្តាលផ្លូវ ជិត​ក្រុងកោសម្ពី។ វេលា​នោះ ខ្ញុំឈ្មោះកាកៈ ​បាននិយាយ ​ទៅ​នឹង​​ជីវកកោមារភត្យ ដូច្នេះថា លោកអាចារ្យ ព្រះមហាក្សត្រ​ឲ្យ​លោកត្រឡប់ទៅវិញ។ ឯជីវកកោមារភត្យ តបថា នែនាយកាកៈ ចូរអ្នក​ឯងបង្អង់ ​ចាំ​យើង​​បរិភោគរួចសិន នែនាយកាកៈ បើ​​ដូច្នោះ ចូរអ្នក​ឯង​បរិភោគបាយសិន។ កាកៈតបថា លោកអាចារ្យ កុំព្រួយ ដ្បិតខ្ញុំ ព្រះមហាក្សត្រ​ទ្រង់ត្រាស់បង្គាប់ថា នែនាយកាកៈ ធម្មតា ពួកពេទ្យទាំង​នេះ ​តែ​​​ងមានមាយា​ច្រើន ម្យ៉ាងទៀត អ្នក​ឯងកុំទទួល​​របស់​បន្តិចបន្តួច​របស់​​ពេទ្យ​​នោះឡើយ។ សម័យ​​នោះឯង ជីវកកោមារភត្យ ​បានបង់ថ្នាំ​ដោយក្រចក ហើយ​ទំពាស៊ីផ្លែកន្ទួតព្រៃ​ផង ផឹក​ទឹកផង។ វេលា​នោះ ជីវកកោមារភត្យ ក៏​​បាននិយាយ​ទៅ​នឹង​ខ្ញុំឈ្មោះកាកៈដូច្នេះថា នែនាយកាកៈ បើ​ដូច្នោះ អ្នក​ចូរ​ទំពារស៊ីផ្លែកន្ទួតព្រៃផង ផឹក​ទឹក​ផង​ចុះ។ លំដាប់​នោះ ខ្ញុំឈ្មោះកាកៈគិតថា ពេទ្យ​នេះឯង ហ៊ាន​ទំពាស៊ីផ្លែកន្ទួតព្រៃផង ផឹក​ទឹកផង ពេទ្យ​នេះ មិន​គួរ​នឹង​មានអំពើអាក្រក់តិចតួចឡើយ ហើយ​ក៏​​ទំពាស៊ីផ្លែកន្ទួតព្រៃមួយចំហៀងផង ផឹក​ទឹកផង។ ផ្លែកន្ទួតព្រៃមួយចំហៀង ដែល​ខ្ញុំឈ្មោះកាកៈ​ ​ទំពាស៊ីហើយ​​នោះ ក៏​ចុះរាក ក្នុង​ទី​នោះ​ឯង។ ខណៈ​នោះ ខ្ញុំឈ្មោះកាកៈ ​បាននិយាយ​ទៅ​នឹង​​ជីវកកោមារភត្យ ដូច្នេះថា លោកអាចារ្យ ខ្ញុំ​នៅមានជីវិត (តទៅទៀតឬទេ)។ ជីវកកោមារភត្យ​ប្រាប់ថា នែនាយកាកៈ អ្នក​ឯង​កុំភ័យ​ឡើយ ខ្លួន​អ្នក​ឯងក្តី ស្តេចកំណាចក្តី ​នឹង​​បានសះ ជារោគ​ហើយ​ ស្តេច​នោះ ​នឹង​ឲ្យ​គេ​សម្លាប់​ខ្ញុំមិន​ខាន ព្រោះហេតុ​នោះ ​បានជាខ្ញុំមិន​ត្រឡប់ទៅវិញ ថា​ដូច្នោះហើយ​ ក៏​ប្រគល់​មេដំរី​ឈ្មោះ​ភទ្ទវតិកាទៅ​ខ្ញុំឈ្មោះកាកៈវិញ ហើយ​ចៀសចេញទៅ​កាន់​​ក្រុង​រាជគ្រឹះ ចូល​ទៅ​គាល់​ព្រះបាទ​​មាគធ​សេនិយ​ពិម្ពិសារ ​ឯក្រុងរាជគ្រឹះដោយលំដាប់ លុះចូល​​ទៅដល់​ហើយ​ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះបាទ​​មាគធ​សេនិយ​ពិម្ពិសារ។ ស្តេចទ្រង់​ត្រាស់​តបថា នែនាយជីវកៈ អ្នក​ឯងមិន​​បានវិលត្រឡប់ទៅវិញ ដោយហេតុណា ឈ្មោះថា ​បានធ្វើ​នូវ​ហេតុ​នោះ ដោយល្អហើយ​ ស្តេចកំណាច​នោះ មុខជា​នឹង​​ឲ្យ​គេសម្លាប់អ្នក​ឯងមិន​ខាន។ គ្រា​នោះ ព្រះបាទបជ្ជោត ​បានសះ ជារោគហើយ​ ក៏​បញ្ជូនរាជបម្រើ ទៅក្នុង​សំណាក់ជីវកកោមារភត្យថា សូមឲ្យ​ជីវកៈមក (កុំខាន) យើង​​នឹង​ឲ្យ​ពរ។ ឯ​ជីវកកោមារភត្យតបថា សូមទ្រង់ព្រះមេត្តាប្រោស កុំព្រួយព្រះទ័យ សូមព្រះសម្មតិទេព គ្រាន់​តែ​​​ទ្រង់រលឹក នូវឧបការៈ ​របស់​ខ្ញុំព្រះអង្គ​ចុះ។ សម័យ​​នោះ សំពត់​សិវេយ្យកៈ​១គូ ក៏​កើតឡើងដល់​ព្រះបាទបជ្ជោត ជាសំពត់​ដ៏​លើសលុប ប្រសើរ ជាប្រធាន​ខ្ពង់ខ្ពស់ ក្រៃលែង ជាងសំពត់​ដ៏​ច្រើន ជាងគូនៃសំពត់​ដ៏​ច្រើន ជាង​រយនៃគូ​សំពត់​​ដ៏​ច្រើន ជាងពាន់​នៃគូសំពត់​ដ៏​ច្រើន ជាងសែន​នៃគូសំពត់​ដ៏​ច្រើន។ វេលា​នោះ ព្រះបាទ​បជ្ជោត ​បាន​បញ្ជូន​សំពត់​ សិវេយ្យកៈ​ ១គូ​នោះ ទៅជីវកកោមារភត្យ។ លំដាប់​នោះ ជីវកកោមារភត្យ​ មានសេចក្តី​រិះគិត ដូច្នេះថា ជាសំពត់​ សិវេយ្យកៈ ​១គូ ដែលព្រះបាទបជ្ជោត​​បានបញ្ជូនមកឲ្យ​​អាត្មាអញ​នេះ ជាសំពត់​ដ៏​លើសលុបប្រសើរ ជាប្រធាន​ខ្ពង់ខ្ពស់ក្រៃលែង ជាងសំពត់​ដ៏​ច្រើន ជាងគូនៃសំពត់​ដ៏​ច្រើន ជាង​រយនៃគូ​សំពត់​​ដ៏​ច្រើន ជាងពាន់​នៃគូសំពត់​​ដ៏​​ច្រើន ជាងសែន​នៃគូសំពត់​ដ៏​ច្រើន អ្នក​ដទៃណាមួយ មិន​គួរ​នឹង​​ប្រើប្រាស់​សំពត់​ សិវេយ្យកៈ​​នេះឡើយ វៀរ​លែង​​តែ​​​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ​នោះចេញ ឬវៀរលែង​តែ​​​​ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ​ចេញ។

[៤១] សម័យ​​នោះឯង ព្រះកាយរបស់​ព្រះមានព្រះភាគ ក្រាស់ដោយទោស (រោគទល់)។ វេលា​នោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏​មានអាយុមកថា នែអានន្ទ កាយរបស់​​តថាគត​​ ក្រាស់ដោយទោសហើយ​ តថាគត​ប្រាថ្នា​នឹង​ឆាន់ថ្នាំបញ្ចុះ។ ខណៈ​នោះ ព្រះអានន្ទដ៏​មានអាយុ ក៏​ចូល​​ទៅរក​ជីវកកោមារភត្យ លុះចូល​ទៅដល់​ហើយ​ ក៏​និយាយ​​នឹង​​ជីវកកោមារភត្យដូច្នេះថា នែជីវកៈ​ដ៏​មានអាយុ កាយរបស់​ព្រះតថាគត​​ក្រាស់ដោយទោសហើយ​ ព្រះតថាគត​​ត្រូវការ​ឆាន់ថ្នាំបញ្ចុះ។ ជីវកកោមារភត្យតបថា បពិត្រព្រះអានន្ទដ៏​ចំរើន បើ​ដូច្នោះ សូមឲ្យ​លោកសម្រួលព្រះកាយ​របស់​​ព្រះដ៏​មានព្រះភាគ ​បាន២​ ៣ថ្ងៃសិន។ លំដាប់​នោះ ព្រះអានន្ទដ៏​មានអាយុ ​បានសម្រួលព្រះកាយរបស់​​ព្រះដ៏​មានព្រះភាគ​២ ៣ថ្ងៃ រួចហើយ​​ ក៏​ចូល​​ទៅរក​ជីវកកោមារភត្យ លុះចូល​ទៅដល់​ហើយ​ ក៏​និយាយ​នឹង​ជីវកកោមារភត្យ​ដូច្នេះថា នែអាវុសោ​ជីវកៈ ព្រះកាយរបស់​ព្រះតថាគត​ ​បានស្រួលបួលហើយ​ អ្នក​សំគាល់​នូវ​កាលគួរ​ក្នុង​គ្រា​នេះចុះ។ គ្រា​នោះ ជីវកកោមារភត្យ មានសេចក្តី​រិះគិតដូច្នេះថា អាត្មាអញ​ ថ្វាយថ្នាំបញ្ចុះ​ដ៏​គ្រោតគ្រាតដល់​​ព្រះដ៏​មានព្រះភាគ អំពើ​នេះ មិន​សមគួរដល់​អាត្មាអញឡើយ ណ្ហើយចុះ គួរ​អាត្មាអញ ​នឹង​អប់ផ្កាឧប្បលទាំងឡាយ​​​បាន៣ក្តាប់ ជាមួយ​នឹង​ថ្នាំទាំងឡាយ​ផ្សេងៗ ហើយ​សឹម​បង្អោនថ្វាយដល់​​ព្រះតថាគត​។ គ្រា​នោះ ជីវកកោមារភត្យ ​បានអប់​ផ្កាឧប្បល​៣ក្តាប់ ជាមួយ​​នឹង​​ថ្នាំទាំងឡាយ​ផ្សេងៗ រួចហើយ​ ចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូល​​ទៅដល់​ហើយ​ ក៏​​បង្អោន​ថ្វាយផ្កាឧប្បល១ក្តាប់​ដល់​​ព្រះដ៏​មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស សូម​ព្រះដ៏​មានព្រះភាគ ទ្រង់ហិតផ្កាឧប្បល១ក្តាប់ដំបូង​នេះ ផ្កាឧប្បល​នេះ ​នឹង​បញ្ចុះ​ព្រះដ៏​មានព្រះភាគ​​បាន១០ដង រួចបង្អោន​ថ្វាយផ្កាឧប្បល​ក្តាប់ទី២ ដល់​​ព្រះដ៏​មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស សូម​ព្រះដ៏​មានព្រះភាគ ទ្រង់ហិតផ្កា​ឧប្បលក្តាប់ទី២​​នេះ ផ្កាឧប្បល​នេះ ​នឹង​បញ្ចុះ​ព្រះដ៏​មានព្រះភាគ​​បាន១០ដង រួចបង្អោន​ថ្វាយផ្កាឧប្បល​ក្តាប់ទី៣ ដល់​​ព្រះដ៏​មានព្រះភាគ ដោយពាក្យថា សូមទ្រង់មេត្តាប្រោស សូម​ព្រះដ៏​មានព្រះភាគ ទ្រង់​ហិត​ផ្កាឧប្បលក្តាប់ទី៣​នេះ ផ្កាឧប្បល​នេះ ​នឹង​បញ្ចុះ​ព្រះដ៏​មានព្រះភាគ​​បាន១០ដង រួមកិច្ច​ដែល​បញ្ចុះថ្នាំ​ព្រះដ៏​មានព្រះភាគ ត្រូវជា៣០ដងគត់ ដោយអាការយ៉ាង​នេះ។ លំដាប់​នោះ ជីវកកោមារភត្យ ​បានថ្វាយថ្នាំបញ្ចុះ​៣០ដងគត់ ចំពោះ​ព្រះដ៏​មានព្រះភាគ រួចថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ធ្វើប្រទក្សិណ ហើយ​ថយចេញទៅ។ លំដាប់​នោះ ជីវកកោមារភត្យ ​កាល​ចេញទៅដល់​​ក្រៅខ្លោងទ្វារហើយ​ ក៏​មានសេចក្តី​រិះគិតដូច្នេះថា ថ្នាំបញ្ចុះទាំង៣០ដងគត់ អាត្មា​អញ ​បានថ្វាយដល់​ព្រះដ៏​មានព្រះភាគហើយ​ ព្រះកាយរបស់​ព្រះតថាគត​ ដែលក្រាស់ដោយ​ទោស ថ្នាំ​នោះ ​នឹង​បញ្ចុះព្រះដ៏​មានព្រះភាគ​គ្រប់៣០ដងគត់ក៏​ទេ មុខជា​នឹង​​បញ្ចុះ​ព្រះដ៏​មានព្រះភាគ ត្រឹម​តែ​​​២៩ដង ម្យ៉ាងទៀត ព្រះដ៏​មានព្រះភាគ​​បានបញ្ចុះថ្នាំហើយ​ មុខជា​​នឹង​ស្រង់​ទឹក ថ្នាំ​នោះ ​នឹង​បញ្ចុះព្រះដ៏​មានព្រះភាគ ដែល​បាន​ស្រង់​ទឹកហើយ​ម្តងទៀត រួម​ជាការ​បញ្ចុះថ្នាំ​របស់​​ព្រះដ៏​មានព្រះភាគ​៣០ដងគត់ ដោយអាការ​យ៉ាង​នេះ។ ព្រះដ៏​មានព្រះភាគ ​បាន​ជ្រាបសេចក្តី​រិះគិត​នៃចិត្តរបស់​​ជីវកកោមារភត្យ ដោយព្រះទ័យ​ ហើយ​ទើបទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏​មានអាយុ​មកក្នុង​ពេល​នោះថា នែអានន្ទ ​កាល​ជីវកកោមារភត្យ ចេញទៅដល់​​ក្រៅខ្លោងទ្វារ​ហើយ​ ក៏​មានសេចក្តី​រិះគិតដូច្នេះថា ថ្នាំបញ្ចុះទាំង៣០ដងគត់ អាត្មា​អញ ​បានថ្វាយ​ដល់​​ព្រះដ៏​មាន​ព្រះភាគ​រួចហើយ​ កាយរបស់​ព្រះតថាគត​ក្រាស់ដោយ​ទោស ថ្នាំ​នោះ ​នឹង​បញ្ចុះព្រះមានព្រះភាគ​គ្រប់៣០ដងគត់ក៏​ទេ មុខជា​នឹង​​បញ្ចុះ​ព្រះដ៏​មានព្រះភាគ​​បាន ត្រឹម​​តែ​​​​២៩​ដង ម្យ៉ាងទៀត ព្រះដ៏​មានព្រះភាគ​​បានបញ្ចុះហើយ​ មុខជា​​នឹង​ស្រង់​ទឹក ថ្នាំ​នោះ ​នឹង​​បញ្ចុះ​ព្រះដ៏​​មានព្រះភាគ ដែល​បាន​ស្រង់​ទឹកហើយ​ម្តងទៀត រួម​ជាការ​បញ្ចុះថ្នាំ​របស់​​ព្រះដ៏​មាន​ព្រះភាគ​​៣០ដងគត់ ដោយអាការ​យ៉ាង​នេះ នែអានន្ទ បើ​ដូច្នោះ អ្នក​ចូរចាត់ចែង​ទឹកក្តៅឡើង។ ព្រះអានន្ទដ៏​មានអាយុ ​បានទទួល​ស្តាប់ព្រះពុទ្ធដីកា​ ព្រះដ៏​មានព្រះភាគ ដោយពាក្យថា សូម​ទ្រង់​ព្រះមេត្តាប្រោស ព្រះករុណាម្ចាស់ ហើយ​ក៏​​បានចាត់ចែង​ទឹកក្តៅ។ វេលា​នោះ ជីវកកោមារភត្យ ​បាន​ចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ក៏​ក្រាបថ្វាយបង្គំ​ព្រះដ៏​មាន​ព្រះ​ភាគ រួចហើយ​អង្គុយ​​នៅក្នុង​ទីដ៏​សមគួរ។ ជីវកកោមារភត្យ អង្គុយ​​នៅក្នុង​ទីដ៏​សមគួរ​ហើយ​ ក៏​ក្រាប​ទូល​ព្រះដ៏​មានព្រះភាគ ដោយពាក្យដូច្នេះថា សូមទ្រង់​ព្រះមេត្តាប្រោស ព្រះដ៏​មាន​ព្រះភាគ ទ្រង់​បានបញ្ចុះថ្នាំហើយ​ឬ​នៅ។ ព្រះដ៏​មានព្រះភាគ ទ្រង់​តបថា នែជីវកៈ តថាគត​​​បានបញ្ចុះថ្នាំហើយ​។ ជីវកកោមារភត្យ ក្រាបទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ​កាល​ខ្ញុំព្រះអង្គ​ ចេញទៅ​​ដល់​​ក្រៅខ្លោងទ្វារ​ហើយ​ ក៏​មានសេចក្តី​រិះគិតដូច្នេះថា ថ្នាំបញ្ចុះចំនួន ៣០ដងគត់ អាត្មា​អញ ​បានថ្វាយ​ដល់​​ព្រះមាន​ព្រះភាគ​រួចហើយ​ កាយ​របស់​​ព្រះតថាគត​​ ក្រាស់ដោយ​ទោស ថ្នាំ​​នោះ ​នឹង​បញ្ចុះព្រះមានព្រះភាគ ​៣០ដងគត់ក៏​ទេ មុខជា​នឹង​​បញ្ចុះ​ព្រះមានព្រះភាគ ​​បានត្រឹម​​តែ​​​​២៩​ដង ម្យ៉ាងទៀត ព្រះដ៏​មានព្រះភាគ​ ទ្រង់បញ្ចុះថ្នាំរួច​ហើយ​ មុខជា​​នឹង​ស្រង់​ទឹក ថ្នាំ​នោះ ​នឹង​​បញ្ចុះ​ព្រះដ៏​​មានព្រះភាគ ដែល​ស្រង់​ទឹក​រួចហើយ​ ​ម្តង​ទៀត រួម​ជាការ​បញ្ចុះថ្នាំ ​របស់​​ព្រះដ៏​មាន​ព្រះភាគ​​ ៣០ដងគត់ ដោយអាការ​យ៉ាង​នេះ សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះដ៏​មានព្រះភាគ ទ្រង់ស្រង់​ទឹកចុះ សូមព្រះសុគត​ ទ្រង់ស្រង់​ទឹកចុះ។ លំដាប់​នោះ ព្រះដ៏​មានព្រះភាគ ទ្រង់ស្រង់​​ទឹកក្តៅ​ហើយ​ ថ្នាំ​នោះ ក៏​​បានបញ្ចុះ​ព្រះដ៏​មានព្រះភាគ ដែល​បាន​ស្រង់​ទឹក​ហើយ​ម្តងទៀត រួមជាការបញ្ចុះ​ថ្នាំ​របស់​​ព្រះដ៏​មានព្រះភាគ ​៣០ដងគត់​យ៉ាង​នេះ។ វេលា​នោះ ជីវកកោមារភត្យ ​បានក្រាបទូល ព្រះដ៏​មានព្រះភាគ ដោយពាក្យដូច្នេះថា សូម​ទ្រង់​ព្រះមេត្តាប្រោស កាយរបស់​ព្រះដ៏​មានព្រះភាគ តាំង​នៅ​ជាប្រក្រតីដរាបណាហើយ​ ​​នឹង​​បាន​ចំរើន​ដោយដុំ​ព្រះមំសៈ​ដរាប​នោះ។ វេលា​នោះ មិន​យូរប៉ុន្មាន កាយរបស់​​ព្រះមានព្រះភាគ ក៏​​បាន​ជាប្រក្រតីវិញ។ ខណៈ​នោះ ជីវកកោមារភត្យ ​បាននាំ​យកសំពត់​ ​សិវេយ្យកៈ [អដ្ឋកថា ថា ​បានដល់​សំពត់​ដែលគេចោល​នៅព្រៃខ្មោច ក្នុង​ឧត្តរកុរុទ្វីប។ ​បានឮមកថា ពួកមនុស្សក្នុង​ឧត្តរកុរុទ្វីប ​តែ​​​ងរុំសាកសព​ដោយសំពត់​​​នោះឯង ហើយ​យកទៅចោល។ មានសត្វបក្សី មានប្រមោយដូចដំរី វាសំគាល់នូវសំពត់​​នោះ ថាជាដុំសាច់ ហើយ​ឆាបនាំ​យក​ទៅដំកល់​ទុកលើកំពូលភ្នំហិមពាន្ត បកសំពត់​​នោះចោលចេញ វាស៊ីសាច់សព​នោះ។ វេលា​នោះ ពួក​អ្នក​ដើរព្រៃ ​បានឃើញសំពត់​​នោះហើយ​ ក៏​នាំ​យកមកថ្វាយស្តេច។ សំពត់​​នេះហើយ​ ដែល​ព្រះបាទ​បជ្ជោត ​បានមក​ដោយហេតុយ៉ាង​នេះឯង។] ១គូ​នោះចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ក៏​ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយ​នៅក្នុង​ទីសមគួរ។ ជីវកកោមារភត្យ អង្គុយ​នៅក្នុង​ទីសមគួរហើយ​ ក៏​ក្រាបទូលព្រះមានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​សូមពរ១ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា នែជីវកៈ ព្រះតថាគត​ទាំងឡាយ​ មានពរកន្លងហើយ​។ ជីវកកោមារភត្យ ទូលថា សូមទ្រង់​ព្រះមេត្តាប្រោស អំពើណាគួរផង មិន​មានទោសផង (ខ្ញុំព្រះអង្គ​សូមចំពោះអំពើ​នោះ)។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់ថា នែជីវកៈ អ្នក​ចូរនិយាយមកចុះ។ ជីវកកោមារភត្យ​ទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ព្រះមានព្រះភាគក្តី ភិក្ខុ​សង្ឃ​ក្តី ​តែ​​​ង​តែ​​​​ទ្រទ្រង់សំពត់​បង្សុកូល សូមទ្រង់​ព្រះមេត្តាប្រោស សំពត់​សិវេយ្យកៈ​១គូ​នេះ​ហើយ​ ដែលព្រះបាទបជ្ជោត​បញ្ចូនមកឲ្យ​​ខ្ញុំព្រះអង្គ​ ជាសំពត់​លើសលុបប្រសើរ ជាប្រធានខ្ពង់ខ្ពស់​ក្រៃលែងជាងសំពត់​​ដ៏​ច្រើន ជាងគូនៃសំពត់​​ដ៏​ច្រើន ជាងរយនៃគូ​សំពត់​​ដ៏​ច្រើន ជាងពាន់​នៃគូសំពត់​​ដ៏​ច្រើន ជាង​សែននៃគូ​សំពត់​​ដ៏​ច្រើន សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ទទួល​យកសំពត់​សិវេយ្យកៈ​១គូ របស់​ខ្ញុំព្រះអង្គ​ សូមទ្រង់​អនុញ្ញាត​ គហបតិ​ចីវរ ដល់​ភិក្ខុ​សង្ឃ​ផង។ ព្រះមានព្រះភាគ ព្រមទទួល​​យកសំពត់​​សិវេយ្យកៈ​ ១គូ។ វេលា​នោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់​ជីវកកោមារភត្យ ឲ្យ​ឃើញ ឲ្យ​​កាន់​យក ឲ្យ​អាចហ៊ាន ឲ្យ​រីករាយ ដោយធម្មីកថា។ លំដាប់​នោះ ជីវកកោមារភត្យ ​កាលដែល​ព្រះមាន​ព្រះភាគ ទ្រង់ពន្យល់ ឲ្យ​ឃើញ ឲ្យ​​កាន់​យក ឲ្យ​អាចហ៊ាន ឲ្យ​រីករាយ ដោយធម្មីកថា​ហើយ​ ក៏​ក្រោក​ចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយ​ថយ​ចេញ​ទៅ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុង​វេលា​នោះ រួចទ្រង់​ត្រាស់​​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត​នូវគហបតិ​ចីវរ ភិក្ខុ​ណា​ប្រាថ្នា (បង្សុកូល) ភិក្ខុ​​នោះ ចូរទ្រទ្រង់​សំពត់​បង្សុកូលចុះ ភិក្ខុ​ណាប្រាថ្នា (គហបតិ​ចីវរ) ភិក្ខុ​​នោះ ចូរ​ត្រេកអរ ​​នឹង​គហបតិ​ចីវរចុះ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត តថាគត​ ពោលសរសើរសេចក្តី​​សន្តោស​ដោយបច្ច័យណាមួយ (តាម​មានតាម​​បាន)។

[៤២] ពួកមនុស្សក្រុងក្រុងរាជគ្រឹះ ​បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​គហបតិ​ចីវរ ដល់​ភិក្ខុ​ទាំងឡាយ​ហើយ​។ មនុស្សទាំង​នោះ ក៏​មានចិត្តរីករាយ ស្រស់ស្រាយឡើងថា យើង​មុខជា​នឹង​​បានឲ្យ​ទាន មុខជា​នឹង​​បានធ្វើបុណ្យ ក្នុង​​កាល​នោះឯង ចាប់ដើម​តាំងពី​ព្រះដ៏​មានព្រះភាគ ទ្រង់​បានអនុញ្ញាត​ គហបតិ​ចីវរ ​ដល់​ភិក្ខុ​ទាំងឡាយ​។ ក្នុង​ក្រុងរាជគ្រឹះ មាន​​ចីវរ​ច្រើនពាន់កើតឡើង​តែ​​​ក្នុង​១ថ្ងៃប៉ុណ្ណោះ។ ពួកមនុស្ស ដែល​នៅក្នុង​ជនបទ ​បានឮដំណឹងថា គហបតិ​ចីវរ ព្រះមានព្រះភាគ ទ្រង់​បានអនុញ្ញាត ដល់​ភិក្ខុ​ទាំងឡាយ​ហើយ​។ មនុស្សទាំង​នោះ ក៏​មានចិត្តរីករាយ ស្រស់ស្រាយឡើងថា យើង​មុខជា​នឹង​​បានឲ្យ​ទាន មុខជា​នឹង​​បាន​ធ្វើបុណ្យ ក្នុង​​​កាល​​នោះឯង ចាប់ដើម​តាំងពី​ព្រះដ៏​មានព្រះភាគ ទ្រង់​បានអនុញ្ញាត ​គហបតិ​ចីវរ ​ដល់​ភិក្ខុ​​ទាំង​ឡាយ​។ សូម្បី​តែ​​​ក្នុង​ជនបទ ក៏​មាន​​ចីវរ​ច្រើនពាន់កើតឡើង​តែ​​​ក្នុង​១ថ្ងៃប៉ុណ្ណោះ។

[៤៣] សម័យ​​នោះឯង សំពត់​បាវារ [សំពត់​បែបយ៉ាងល្អ ដែលគេធ្វើមានលាយ​ដោយរោមសត្វ​ដ៏​ទន់។] កើតឡើងដល់​សង្ឃ​។ ភិក្ខុ​ទាំងឡាយ​ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ​សំពត់​បាវារ។ សំពត់​បាវារ ធ្វើពីសូត្រ​បានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​​អនុញ្ញាត​ សំពត់​បាវារ​ ដែលគេធ្វើ​ពីសូត្រ។ សំពត់​​កោជវៈ [(អដ្ឋកថា) សំពត់​​នេះ ប្រហែល​​គ្នា​នឹង​សំពត់​​បាវារៈ សំពត់​​នេះ គេធ្វើពីរោមសត្វ។] ​បានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត​សំពត់​​កោជវៈ។

ចប់ ភាណវារៈ ជាដម្បូង។

[៤៤] សម័យ​​នោះឯង ស្តេចក្នុង​ដែន​កាសី ​បានបញ្ជូន​សំពត់​កម្ពល មានដំឡៃ​កន្លះពាន់ (៥០០កហាបណៈ) គឺប្រហែល​នឹង​វត្ថុទាំងឡាយ​ ដែលមានដំឡៃកន្លះពាន់ដែរ ទៅឲ្យ​​ជីវកកោមារភត្យ។ វេលា​នោះ ជីវកកោមារភត្យ ក៏​​បាននាំ​យកសំពត់​កម្ពល​មានដំឡៃ​កន្លះពាន់​នោះ ចូល​ទៅគាល់ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ក៏​ក្រាបថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ហើយ​អង្គុយ​នៅក្នុង​ទីដ៏​សមគួរ។ ជីវកកោមារភត្យ លុះអង្គុយ​នៅក្នុង​​ទីដ៏​សមគួរហើយ​ ក៏​ក្រាបបង្គំ​ទូលព្រះដ៏​មានព្រះភាគ ដូច្នេះថា សូមទ្រង់មេត្តាប្រោស សំពត់​​កម្ពល​មានដំឡៃ​កន្លះពាន់​ របស់​ខ្ញុំព្រះអង្គ​​នេះ ប្រហែល​​នឹង​វត្ថុទាំងឡាយ​ ដែលមានដំឡៃ​កន្លះពាន់ដែរ ស្តេចកាសី ​បានបញ្ជូនមកប្រទាន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏​​មាន​ព្រះភាគ ទ្រង់ទទួល​យកសំពត់​កម្ពល​ របស់​ខ្ញុំព្រះអង្គ​ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ខ្ញុំព្រះអង្គ​ អស់​កាលជាអង្វែង (តទៅ)។ ព្រះមានព្រះភាគ ក៏​ទ្រង់ទទួល​យក​សំពត់​​កម្ពល។ វេលា​នោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ជីវកកោមារភត្យ ឲ្យ​ឃើញ ឲ្យ​កាន់​យក ឲ្យ​អាច​ហ៊ាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ​។ លំដាប់​នោះ ជីវកកោមារភត្យ ​កាលដែល​ព្រះមាន​ព្រះភាគ ទ្រង់ពន្យល់ឲ្យ​ឃើញ ឲ្យ​កាន់​យក ឲ្យ​អាច​ហ៊ាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ​ ក៏​ក្រោក​ចាកអាសនៈ ក្រាបថ្វាយបង្គំ ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយ​ថយចេញទៅ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះមានព្រះភាគ ក៏​ទ្រង់ធ្វើ​ធម្មីកថា ក្នុង​ពេល​នោះ ហើយ​​ទ្រង់​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត នូវ​សំពត់​កម្ពល។

[៤៥] សម័យ​​នោះឯង មាន​ចីវរល្អ និងមិន​ល្អ កើតឡើងដល់​សង្ឃ​។ ភិក្ខុ​ទាំងឡាយ​ មានសេចក្តី​រិះគិត​ដូច្នេះថា ​ចីវរដូចម្តេច ដែលព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​ ​ចីវរដូចម្តេច ដែលព្រះមានព្រះភាគ មិន​អនុញ្ញាត។ ភិក្ខុ​ទាំង​នោះ​ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះព្រះ​មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​​អនុញ្ញាត ​ចីវរ​៦យ៉ាង គឺ​​ចីវរ​ដែលធ្វើដោយសម្បកឈើ១ ​ចីវរ​ដែលធ្វើដោយកប្បាស១ ​ចីវរ​ដែលធ្វើដោយសូត្រ១ ​ចីវរ​ដែលធ្វើ​ដោយរោមសត្វ (វៀរលែង​តែ​​​សក់ ឬរោមមនុស្សចេញ)​១ សំពត់​ដែលធ្វើដោយសម្បក​ធ្មៃ១ សំពត់​ដែលធ្វើលាយ​ដោយវត្ថុ៥​យ៉ាងខាងដើម១។ សម័យ​​នោះឯង ពួកភិក្ខុ​ណា​ ត្រេកអរ​​នឹង​​គហបតិ​ចីវរ ភិក្ខុ​ទាំង​នោះ ក៏​រង្កៀស មិន​ត្រេកអរ ​នឹង​​សំពត់​បង្សុកូលឡើយ ព្រោះគិតថា ព្រះដ៏​មានព្រះភាគ ទ្រង់អនុញ្ញាត​តែ​​​​ចីវរ១ មិន​​បានអនុញ្ញាត ​​ចីវរពីរទេ។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​ត្រេកអរ​នឹង​​គហបតិ​ចីវរហើយ​ ត្រេកអរ​​នឹង​សំពត់​បង្សុកូល​ផង ក៏​​បាន ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត តថាគត​​ សរសើរ​សេចក្តី​​សន្តោស​ ដោយ​ចីវរ​ទាំងពីរយ៉ាង​នោះ។

[៤៦] សម័យ​​នោះឯង មានភិក្ខុ​ច្រើនរូបដើរទៅកាន់​ផ្លូវឆ្ងាយ ក្នុង​កោសល​ជនបទ។ ភិក្ខុ​ពួកខ្លះ ដើរទៅកាន់​ព្រៃស្មសាន ដើម្បី​នឹង​បង្សុកូល ភិក្ខុ​ពួកខ្លះមិន​​បានរង់ចាំ​ឡើយ។ ពួក​ភិក្ខុ​​ណា ដើរ​ទៅកាន់​ព្រៃស្មសាន ដើម្បី​នឹង​បង្សុកូល ភិក្ខុ​ទាំង​នោះ ក៏​​បាន​សំពត់​បង្សុកូលទាំងឡាយ​។ ពួកភិក្ខុ​ណា ដែលមិន​​បានរង់ចាំ​ ភិក្ខុ​ទាំង​នោះ ក៏​និយាយ​យ៉ាង​នេះថា នែអាវុសោ ចូរលោក​ទាំងឡាយ​ ឲ្យ​ចំណែកមកយើង​ខ្លះ។ ភិក្ខុ​ទាំង​នោះ ក៏​និយាយ​យ៉ាង​នេះវិញថា នែអាវុសោ យើង​​មិន​​ឲ្យ​ចំណែក ​ដល់​លោកទាំងឡាយ​ទេ (បើ​លោកទាំងឡាយ​ ចង់​បានសំពត់​បង្សុកូល) ហេតុដូចម្តេច ​បានជាលោកទាំងឡាយ​ មិន​រង់ចាំ​យើង​។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត​ឲ្យ​​ភិក្ខុ​​ដែលមិន​ប្រាថ្នា​នឹង​ឲ្យ​ ក៏​កុំឲ្យ​នូវចំណែក ​ដល់​ភិក្ខុ​ទាំងឡាយ​ ដែលមិន​រង់ចាំ​​បាន។ សម័យ​​នោះឯង មានភិក្ខុ​ច្រើនរូប ដើរទៅកាន់​ផ្លូវឆ្ងាយ ក្នុង​កោសលជនបទ។ ភិក្ខុ​ពួកខ្លះ ដើរទៅ​កាន់​ព្រៃស្មសាន ដើម្បី​នឹង​បង្សុកូល ភិក្ខុ​ពួកខ្លះ​បានរង់ចាំ​។ ពួក​ភិក្ខុ​​ណា ចូល​ទៅកាន់​ព្រៃស្មសាន ដើម្បី​នឹង​បង្សុកូល ភិក្ខុ​ទាំង​នោះ ក៏​​បាន​សំពត់​បង្សុកូល។ ពួកភិក្ខុ​ណា ដែលរង់ចាំ​ ភិក្ខុ​ទាំង​នោះ ក៏​និយាយ​យ៉ាង​នេះថា នែអាវុសោ ចូរលោក​ទាំងឡាយ​ ឲ្យ​ចំណែកមកយើង​ខ្លះ។ ភិក្ខុ​ទាំង​នោះ ពោលតបវិញយ៉ាង​នេះថា នែអាវុសោ យើង​​មិន​​ឲ្យ​ចំណែក​ដល់​លោកទាំងឡាយ​ទេ ហេតុ​​ម្តេច ​បានជាលោកទាំងឡាយ​ មិន​ចូល​ទៅ។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ​ឲ្យ​​ភិក្ខុ​​ដែលទុកជា​​មិន​​ចង់ឲ្យ​ ក៏​ត្រូវឲ្យ​ចំណែក​ ដល់​ភិក្ខុ​ទាំងឡាយ​ ដែលរង់ចាំ​។ សម័យ​​នោះឯង មានពួក​ភិក្ខុ​​ច្រើន​រូប​ដើរ​ទៅ​កាន់​ផ្លូវឆ្ងាយ ក្នុង​កោសលជនបទ។ ភិក្ខុ​ពួកខ្លះ ដើរចូល​ទៅ​កាន់​ ព្រៃស្មសានជាមុន ដើម្បី​បង្សុកូល ភិក្ខុ​ពួកខ្លះ ចូល​ទៅជាខាងក្រោយ។ ពួក​ភិក្ខុ​​ណា ដែលដើរចូល​​ទៅព្រៃស្មសាន​មុន ដើម្បីបង្សុកូល ភិក្ខុ​ទាំង​នោះ ក៏​​បាន​សំពត់​បង្សុកូល។ ពួកភិក្ខុ​ណា ចូល​ទៅក្រោយ ភិក្ខុ​ទាំង​នោះ ក៏​ឥត​បានឡើយ។ ភិក្ខុ​ទាំង​នោះ ក៏​និយាយ​យ៉ាង​នេះថា នែអាវុសោ លោក​ទាំងឡាយ​ ចូរ​ឲ្យ​​ចំណែក​ ដល់​យើង​ខ្លះ។ ភិក្ខុ​ទាំង​នោះ និយាយ​យ៉ាង​នេះវិញថា នែអាវុសោ យើង​​មិន​​បាន​ឲ្យ​​ចំណែក​ដល់​លោកទាំងឡាយ​ទេ ហេតុអ្វី ​បានជាលោកទាំងឡាយ​ ដើរចូល​ទៅ​ក្រោយគេ។ ភិក្ខុ​​ទាំង​​នោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ​ឲ្យ​​ភិក្ខុ​​ដែលមិន​ចង់ឲ្យ​ ក៏​កុំបាច់ឲ្យ​នូវចំណែក​ ដល់​​ភិក្ខុ​​ទាំង​ឡាយ​​ដែលដើរចូល​ទៅក្រោយគេ។ សម័យ​​នោះឯង មានពួកភិក្ខុ​ច្រើនរូបដើរទៅកាន់​ផ្លូវឆ្ងាយ ក្នុង​កោសលជនបទ។ ភិក្ខុ​ទាំង​នោះ ​បានដើរចូល​ទៅ​កាន់​ព្រៃស្មសាន ដើម្បីបង្សុកូលព្រម​គ្នា។ ភិក្ខុ​​ពួក​ខ្លះ​ ​បានសំពត់​បង្សុកូល ភិក្ខុ​ពួកខ្លះមិន​​បាន។ ពួក​ភិក្ខុ​​ណា ដែលមិន​​បាន ភិក្ខុ​ទាំង​នោះ ក៏​និយាយ​យ៉ាង​នេះថា នែអាវុសោ លោក​ទាំងឡាយ​ ចូរឲ្យ​ចំណែកមកយើង​ខ្លះ។ ភិក្ខុ​ទាំង​នោះ និយាយ​យ៉ាង​​នេះវិញថា នែអាវុសោ យើង​​មិន​​ឲ្យ​ចំណែក​ដល់​លោកទាំងឡាយ​ទេ ហេតុអ្វី​​បានជា​លោកមិន​​បាន​នឹង​គេ។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ​ឲ្យ​​ភិក្ខុ​​ដែលទុកមិន​ចង់ឲ្យ​​ ក៏​ត្រូវឲ្យ​​ចំណែក​​ដល់​ភិក្ខុ​ទាំងឡាយ​ ដែលចូល​ទៅកាន់​ព្រៃស្មសាន​ព្រម​គ្នា។ សម័យ​​នោះឯង មានភិក្ខុ​ច្រើនរូបដើរទៅកាន់​ផ្លូវឆ្ងាយ ក្នុង​កោសលជនបទ។ ភិក្ខុ​ទាំង​នោះ ​បានធ្វើកតិកា (ប្តេជ្ញា) ​នឹង​​គ្នារួចហើយ​ ក៏​ចូល​ទៅកាន់​ព្រៃស្មសាន ដើម្បីបង្សុកូល។ ភិក្ខុ​ពួកខ្លះ​បានសំពត់​បង្សុកូល ភិក្ខុ​ពួក​ខ្លះមិន​​បាន។ ពួក​ភិក្ខុ​​ណា ដែលមិន​​បាន ភិក្ខុ​ទាំង​នោះ ក៏​និយាយ​យ៉ាង​នេះថា នែអាវុសោ លោក​ទាំងឡាយ​ ចូរឲ្យ​ចំណែកមកយើង​ខ្លះ។ ភិក្ខុ​ទាំង​នោះ និយាយ​យ៉ាង​នេះវិញថា នែអាវុសោ យើង​​មិន​​ឲ្យ​ចំណែក​ដល់​លោកទាំងឡាយ​ទេ ហេតុអ្វី​​បានជា​លោក​មិន​​បាន​នឹង​គេ។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ​ឲ្យ​​ភិក្ខុ​​ដែលទុកជាមិន​ចង់ឲ្យ​ ក៏​ត្រូវឲ្យ​ចំណែក​ដល់​​ភិក្ខុ​​ទាំងឡាយ​​ ដែលធ្វើកតិកា (ប្តេជ្ញា) ​គ្នា ហើយ​ចូល​ទៅកាន់​ព្រៃស្មសាន។

[៤៧] សម័យ​​នោះឯង ពួកមនុស្ស​បាននាំ​​ចីវរ​មកកាន់​អារាម។ មនុស្សទាំង​នោះ ​កាល​មិន​​​បានភិក្ខុ​ណាមួយទទួល​​ចីវរ ក៏​ត្រឡប់​នាំ​យក​ចីវរ​ទៅវិញ។ ឯ​ចីវរ ក៏​កើតតិចៗទៅ។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត​ឲ្យ​សន្មតភិក្ខុ​ ដែល​ប្រកបដោយអង្គ៥ ឲ្យ​ជាអ្នក​ទទួល​​​ចីវរ គឺ ភិក្ខុ​មិន​​បានលុះ​ឆន្ទាគតិ១ មិន​​បានលុះ​ទោសាគតិ១ មិន​​បានលុះ​មោហាគតិ១ មិន​​បានលុះ​ភយាគតិ១ ដឹងនូវ​ចីវរ ដែលខ្លួន​​បានទទួល​ និងមិន​​បានទទួល​១។ ម្នាលភិក្ខុ​ទាំងឡាយ​ ត្រូវសង្ឃ​​សន្មត​យ៉ាង​នេះ។ សង្ឃ​​ត្រូវអង្វរករភិក្ខុ​ជាមុន លុះអង្វរកររួចហើយ​ ភិក្ខុ​ដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃ​​ឲ្យ​ដឹងថា បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើ​កម្មមាន​កាលដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ សង្ឃ​គប្បី​សន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យ​ជាអ្នក​ទទួល​​ចីវរចុះ។ ​នេះជាពាក្យផ្តៀង​សង្ឃ​​ឲ្យ​ដឹង។ បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សង្ឃ​​សន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យ​ជាអ្នក​​ទទួល​​​ចីវរ។ ការ​សន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យ​ជាអ្នក​ទទួល​​ចីវរ គួរដល់​លោកដ៏​មានអាយុអង្គណាហើយ​ លោក​ដ៏​មានអាយុអង្គ​នោះ គប្បីស្ងៀម (បើ​) មិន​គួរដល់​​លោកដ៏​មានអាយុអង្គណាទេ លោកដ៏​​មានអាយុ​អង្គ​នោះគប្បី​ពោលឡើង។ ភិក្ខុ​ឈ្មោះ​នេះ សង្ឃ​​បានសន្មត​ឲ្យ​ជាអ្នក​​ទទួល​​ចីវរ​ហើយ​។ ការសន្មត​នេះ សមគួរដល់​សង្ឃ​ ព្រោះហេតុ​នោះ ​បានជា​សង្ឃ​ស្ងៀម​នៅ។ ខ្ញុំសូមចាំ​ទុកនូវ​រឿង​​នេះ ដោយអាការស្ងៀម​នៅយ៉ាង​នេះ។

[៤៨] សម័យ​​នោះឯង ពួកភិក្ខុ​អ្នក​ទទួល​​ចីវរ ​បានទទួល​​ចីវរ ទុកចោលក្នុង​ទី​នោះឯង ហើយ​ចៀសចេញទៅ។ ​ចីវរក៏​វិនាសទៅ។ ភិក្ខុ​ទាំងឡាយ​ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​​សន្មតភិក្ខុ​ ដែលប្រកបដោយអង្គ៥ ឲ្យ​ជាអ្នក​ទុកដាក់​ចីវរ គឺ ភិក្ខុ​ដែលមិន​លុះ​ឆន្ទាគតិ១ មិន​លុះ​ទោសាគតិ១ មិន​លុះ​មោហាគតិ១ មិន​លុះ​ភយាគតិ១ ដឹងនូវ​ចីវរដែលខ្លួន​​បានទុកដាក់ហើយ​ និងមិន​​បានទុកដាក់ហើយ​១។ ម្នាលភិក្ខុ​ទាំងឡាយ​ ត្រូវសង្ឃ​​សន្មត​យ៉ាង​នេះ ត្រូវសង្ឃ​​អង្វរ​ករ​ភិក្ខុ​​ជាមុន លុះអង្វរកររួចហើយ​ ភិក្ខុ​អ្នក​ឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃ​​ឲ្យ​ដឹងថា បពិត្រ​ព្រះសង្ឃ​​ដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើ​កម្មមាន​កាលដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ គួរសង្ឃ​សន្មត​ភិក្ខុ​​ឈ្មោះ​​នេះ ឲ្យ​ជាអ្នក​ទុកដាក់​ចីវរ។ ​នេះជាពាក្យផ្តៀង​សង្ឃ​​ឲ្យ​ដឹង។ បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូម​ព្រះសង្ឃ​​ស្តាប់ខ្ញុំ សង្ឃ​​សន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យ​ជាអ្នក​ទុកដាក់​​ចីវរ។ ការ​សន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យ​ជាអ្នក​ទុកដាក់​ចីវរ សមគួរដល់​លោកដ៏​មានអាយុអង្គណា លោក​ដ៏​មានអាយុអង្គ​នោះ ត្រូវស្ងៀម (បើ​) មិន​សមគួរដល់​​លោកដ៏​មានអាយុអង្គណាទេ លោកដ៏​​មានអាយុ​អង្គ​នោះគប្បី​ពោលឡើង។ ភិក្ខុ​ឈ្មោះ​នេះ សង្ឃ​​បានសន្មត​ឲ្យ​ជាអ្នក​​ទុកដាក់​ចីវរ​ហើយ​។ ការសន្មត​នេះ សមគួរដល់​សង្ឃ​ ព្រោះហេតុ​នោះ ​បានជា​សង្ឃ​ស្ងៀម​នៅ។ ខ្ញុំសូមចាំ​ទុកនូវ​រឿង​​នេះ ដោយ​អាការ​ស្ងៀម​​នៅ​យ៉ាង​​នេះ។

[៤៩] សម័យ​​នោះឯង ពួកភិក្ខុ​អ្នក​ទុកដាក់​ចីវរ ទុក​ចីវរក្នុង​មណ្ឌប (បារាំ) ខ្លះ ក្រោមម្លប់​ឈើខ្លះ ទៀបយុរស្បូវខ្លះ ក្នុង​ទីកណ្តាលវាលខ្លះ។ ពួកសត្វកណ្តុរខ្លះ ពួកសត្វកណ្តៀរខ្លះ ក៏​កាត់​​ចីវរទាំង​នោះ។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​​ ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ (បើ​) សង្ឃ​ប្រាថ្នា​នូវទីណា គឺវិហារក្តី ប្រាសាទមានសណ្ឋាន​ដូច​ស្លាបគ្រុឌក្តី ប្រាសាទវែងក្តី ប្រាសាទមានដំបូលត្រងិលក្តី គូហាក្តី ក៏​តថាគត​​អនុញ្ញាតឲ្យ​សង្ឃ​​សន្មតនូវទី​នោះឲ្យ​ជាឃ្លាំង​បាន។ ម្នាលភិក្ខុ​ទាំងឡាយ​ គួរសង្ឃ​សន្មតយ៉ាង​នេះ។ ត្រូវភិក្ខុ​​អ្នក​ឆ្លាស ប្រតិពល ញុំាង​សង្ឃ​ឲ្យ​ដឹងថា បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើ​កម្មមាន​កាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ សង្ឃ​គួរសន្មតវិហារឈ្មោះ​នេះ ឲ្យ​ជាឃ្លាំង​បាន។ ​នេះជាពាក្យ​ផ្តៀង​សង្ឃ​ឲ្យ​ដឹង។ បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​​ស្តាប់ខ្ញុំ សង្ឃ​សន្មតវិហារឈ្មោះ​នេះ ឲ្យ​ជាឃ្លាំងហើយ​។ ការសន្មតិ​វិហារឈ្មោះ​នេះ ឲ្យ​ជាឃ្លាំង គួរដល់​​លោកដ៏​មានអាយុ​អង្គណា លោកដ៏​មានអាយុអង្គ​នោះ គួរស្ងៀម (បើ​) មិន​គួរ​ដល់​លោកដ៏​មានអាយុអង្គណាទេ លោកដ៏​​មានអាយុអង្គ​នោះ គប្បីពោលឡើង។ វិហារឈ្មោះ​នេះ សង្ឃ​​បានសន្មត​ ឲ្យ​ជាឃ្លាំងហើយ​។ ការ​សន្មតិ​គួរដល់​សង្ឃ​ហើយ​ ព្រោះហេតុ​នោះ ​បានជាសង្ឃ​ស្ងៀម​នៅ។ ខ្ញុំសូម​ចាំ​ទុកនូវ​រឿង​នេះ ដោយអាការស្ងៀម​នៅយ៉ាង​នេះ។

[៥០] សម័យ​​នោះឯង ​ចីវរក្នុង​ឃ្លាំង​របស់​សង្ឃ​ ​ឥតមានលោកណា​គ្រប់គ្រងរក្សាឡើយ។ ភិក្ខុ​ទាំងឡាយ​ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​​អនុញ្ញាត ​ឲ្យ​សន្មត​ភិក្ខុ​ ដែល​ប្រកបដោយអង្គ៥ ឲ្យ​ជាអ្នក​​រក្សាឃ្លាំង គឺភិក្ខុ​ដែលមិន​លុះឆន្ទាគតិ១ មិន​លុះទោសាគតិ១ មិន​លុះមោហាគតិ១ មិន​លុះ​ភយាគតិ១ ដឹងនូវ​របស់​ ដែល​ខ្លួន​​បានគ្រប់គ្រង​រក្សាហើយ​ និងមិន​ទាន់​បានគ្រប់គ្រង​រក្សា១។ ម្នាលភិក្ខុ​ទាំងឡាយ​ សង្ឃ​ត្រូវសន្មតយ៉ាង​នេះ។ សង្ឃ​ត្រូវអង្វរករភិក្ខុ​ជាមុន លុះអង្វរករហើយ​ ភិក្ខុ​អ្នក​ឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃ​ឲ្យ​ដឹងថា បពិត្រព្រះសង្ឃ​​ដ៏​ចំរើន សូមព្រះសង្ឃ​​ស្តាប់ខ្ញុំ បើ​កម្មមាន​កាលសមគួរ ​ដល់​សង្ឃ​ហើយ​ សង្ឃ​គួរសន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យ​ជាអ្នក​រក្សាឃ្លាំង។ ​នេះជាពាក្យផ្តៀងសង្ឃ​ឲ្យ​ដឹង។ បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​​ស្តាប់ខ្ញុំ សង្ឃ​សន្មតភិក្ខុ​​ឈ្មោះ​នេះ ឲ្យ​ជាអ្នក​រក្សាឃ្លាំង។ ការសន្មតិ​ភិក្ខុ​ឈ្មោះ​នេះ ឲ្យ​ជាអ្នក​រក្សាឃ្លាំង គួរដល់​​លោកដ៏​មានអាយុ​អង្គណា លោកដ៏​មានអាយុអង្គ​នោះ គួរស្ងៀម (បើ​) មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គណាទេ លោកដ៏​​មានអាយុអង្គ​នោះគប្បីពោលឡើង។ ភិក្ខុ​ឈ្មោះ​នេះ សង្ឃ​​បានសន្មត​ឲ្យ​ជាអ្នក​រក្សាឃ្លាំងហើយ​។ ការ​សន្មតិ​​នេះ គួរដល់​សង្ឃ​ហើយ​ ព្រោះហេតុ​នោះ ​បានជា​សង្ឃ​​ស្ងៀម​​នៅ។ ខ្ញុំសូម​ចាំ​ទុកនូវ​រឿង​នេះ ដោយអាការស្ងៀម​នៅយ៉ាង​នេះ។

[៥១] សម័យ​​នោះឯង ពួកឆព្វគ្គិយភិក្ខុ​បណ្តេញ​ភិក្ខុ​អ្នក​រក្សាឃ្លាំងឲ្យ​ចៀសចេញ។ ភិក្ខុ​ទាំងឡាយ​ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​មិន​ត្រូវបណ្តេញ [បុគ្គលដែលមិន​ត្រូវបណ្តេញ​ចេញ ចាកទីកន្លែង មាន៤ពួក គឺភិក្ខុ​ចាស់ជាង១ ភិក្ខុ​ជាអ្នក​រក្សាឃ្លាំង១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុ​ដែល​បានសេនាសនៈ​អំពី​សង្ឃ​១។ ភិក្ខុ​ក្មេងមិន​ត្រូវបណ្តេញភិក្ខុ​ចាស់ចេញ ព្រោះលោកចាស់ជាងខ្លួន​។ ភិក្ខុ​ជាអ្នក​រក្សា​ឃ្លាំង ភិក្ខុ​មិន​ត្រូវបណ្តេញចេញ ព្រោះសង្ឃ​​​បានសន្មតឲ្យ​ជាអ្នក​រក្សាឃ្លាំង។ ភិក្ខុ​មានជម្ងឺ ភិក្ខុ​​មិន​ត្រូវបណ្តេញចេញ ព្រោះលោកឈឺ។ ភិក្ខុ​ដែល​បានសេនាសនៈ អំពីសង្ឃ​ ភិក្ខុ​មិន​ត្រូវ​បណ្តេញចេញ ព្រោះសង្ឃ​​បានឲ្យ​ទីកន្លែង ជាទីសប្បាយ ដល់​លោក ដែលជាពហូសូត្រ មានឧបការៈ​ដល់​​សង្ឃ​ដោយកិច្ច មានបង្រៀន​បាឡី និង​អដ្ឋកថាជាដើម (អដ្ឋកថា)។] ភិក្ខុ​អ្នក​រក្សា​ឃ្លាំងចេញទេ ភិក្ខុ​ណាបណ្តេញ ភិក្ខុ​​នោះត្រូវអាបត្តិទុក្កដ។

[៥២] សម័យ​​នោះឯង ​ចីវរក្នុង​ឃ្លាំង​របស់​សង្ឃ​ក៏​សម្បូណ៌ឡើង។ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​​អនុញ្ញាត​ឲ្យ​សង្ឃ​​ដែល​នៅជួបជុំ​គ្នា [​បានដល់​​សង្ឃ​ ដែល​នៅខាងក្នុង​ឧបចារសីមា​ជាមួយ​គ្នា (អដ្ឋកថា)។] ចែក​ចីវរ​បាន។ គ្រា​នោះឯង សង្ឃ​ទាំងពួង ​កាលចែក​ចីវរ ក៏​​បានធ្វើនូវ​សេចក្តី​កោលាហលឡើង។ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​សង្ឃ​​សន្មតភិក្ខុ​ដែល​ប្រកប​ដោយអង្គ៥ ឲ្យ​ជាអ្នក​​ចែក​ចីវរ​បាន គឺ ភិក្ខុ​ដែលមិន​លុះឆន្ទាគតិ១ មិន​លុះទោសាគតិ១ មិន​លុះ​មោហាគតិ១ មិន​លុះភយាគតិ១ ដឹងនូវរបស់​ដែលខ្លួន​​បានចែកហើយ​ និងមិន​ទាន់​បានចែក១។ ម្នាលភិក្ខុ​ទាំងឡាយ​ សង្ឃ​ត្រូវសន្មតយ៉ាង​នេះ។ សង្ឃ​ត្រូវអង្វរករភិក្ខុ​ជាមុន លុះ​អង្វរកររួចហើយ​ ភិក្ខុ​អ្នក​ឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃ​ឲ្យ​ដឹងថា បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើ​កម្មមាន​កាលសមគួរដល់​សង្ឃ​ហើយ​ សង្ឃ​គួរសន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យ​ជាអ្នក​ចែក​ចីវរ។ ​នេះជា​ពាក្យផ្តៀងសង្ឃ​ឲ្យ​ដឹង។ បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សង្ឃ​សន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យ​ជាអ្នក​ចែក​ចីវរ។ ការសន្មតិភិក្ខុ​ឈ្មោះ​នេះ ឲ្យ​ជាអ្នក​ចែក​ចីវរ គួរដល់​លោកដ៏​មានអាយុអង្គណា លោកដ៏​មានអាយុអង្គ​នោះ គប្បីស្ងៀម មិន​គួរដល់​លោកដ៏​មានអាយុអង្គណា លោកដ៏​មានអាយុ​អង្គ​នោះ គប្បីពោលឡើង។ ភិក្ខុ​ឈ្មោះ​នេះ សង្ឃ​​បានសន្មត​ឲ្យ​ជាអ្នក​ចែក​ចីវរហើយ​។ ការសន្មតិ​​នេះ គួរដល់​សង្ឃ​ហើយ​ ព្រោះហេតុ​នោះ ​បានជាសង្ឃ​ស្ងៀម​នៅ។ ខ្ញុំសូមចាំ​ទុកនូវរឿង​នេះ ដោយអាការស្ងៀម​នៅយ៉ាង​នេះ។ វេលា​នោះ ពួកភិក្ខុ​អ្នក​ចែក​ចីវរ មានសេចក្តី​​រិះគិតដូច្នេះថា យើង​គួរចែក​ចីវរដូចម្តេចហ្ន៎។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​ភិក្ខុ​ជ្រើសរើស (​ចីវរ) ជាមុន ហើយ​ស្ទង់មើល (ដម្លៃ) ហើយ​លៃលក​ចីវរដែលមានសណ្ឋានតូចធំ ថ្លៃច្រើនតិច (ឲ្យ​​មានចំណែក​ស្មើ​គ្នា) ហើយ​រាប់ភិក្ខុ​ ហើយ​ចង​ចីវរ​ឲ្យ​ជា​ពួកៗ រួចសឹមដំកល់ទុក នូវចំណែកនៃ​ចីវរ។ វេលា​នោះ ពួកភិក្ខុ​អ្នក​ចែក​ចីវរ មានសេចក្តី​រិះគិតដូច្នេះថា យើង​ត្រូវឲ្យ​ចំណែក​ចីវរ​ដល់​ពួកសមណេរ​ដូចម្តេចហ្ន៎។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​​អនុញ្ញាត​ឲ្យ​​ភិក្ខុ​ទាំងឡាយ​ ឲ្យ​ចំណែក​ពាក់កណ្តាល​ ដល់​ពួកសាមណេរ។ សម័យ​​នោះឯង ភិក្ខុ​១រូប មានសេចក្តី​ប្រាថ្នា​នឹង​ឆ្លងស្ទឹង ឬឆ្លងផ្លូវ​ឆ្ងាយ ហើយ​ចង់​បានចំណែករបស់​ខ្លួន​ (ជាប់ទៅផង)។ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​​ ឲ្យ​ចំណែក​របស់​ខ្លួន​ (គឺ​របស់​ភិក្ខុ​អ្នក​ឆ្លងស្ទឹង) ដល់​ភិក្ខុ​អ្នក​ឆ្លង (ស្ទឹង ឬផ្លូវឆ្ងាយ) ចុះ។ សម័យ​​នោះឯង ភិក្ខុ​១រូប មានសេចក្តី​ប្រាថ្នា​នឹង​ឆ្លងស្ទឹង ឬឆ្លងផ្លូវឆ្ងាយ ចង់​បាន​ចំណែក​ថ្លៃច្រើន​ជាងគេ។ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលបើ​កប្បិយភណ្ឌ គេ​បានឲ្យ​ហើយ​ តថាគត​​អនុញ្ញាតឲ្យ​ភិក្ខុ​ ឲ្យ​ចំណែក​ដ៏​ច្រើនចុះ។ គ្រា​នោះ ពួកភិក្ខុ​អ្នក​ចែក​ចីវរ មានសេចក្តី​រិះគិតដូច្នេះថា យើង​ត្រូវឲ្យ​​ចំណែក​​ចីវរដូចម្តេចហ្ន៎ យើង​ត្រូវឲ្យ​ចំណែក​​ចីវរ​ដោយលំដាប់​ភិក្ខុ​ដែលមកឬ ៗ​នឹង​ត្រូវ​ឲ្យ​​ចំណែក​​ចីវរ តាម​លំដាប់ភិក្ខុ​ចាស់។ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលបើ​​ចីវរខ្វះហើយ​ តថាគត​​អនុញ្ញាត​ឲ្យ​អ្នក​ទាំងឡាយ​ ញុំាង​ភិក្ខុ​ឲ្យ​ត្រេកអរសិន ហើយ​សឹមធ្វើការបោះស្លាក។

[៥៣] សម័យ​​នោះឯង ភិក្ខុ​ទាំងឡាយ​ជ្រលក់​ចីវរ ដោយអាចម៍គោខ្លះ ដោយដីស្អិត មានពណ៌លឿងខ្លះ។ ​ចីវរ​នោះ ក៏​មានពណ៌មិន​ល្អ។ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត​​ទឹកជ្រលក់៦យ៉ាង គឺ​ទឹកជ្រលក់កើតពីមើម១ ​ទឹកជ្រលក់កើតពីដើម១ ​ទឹកជ្រលក់កើតពីសម្បក១ ​ទឹកជ្រលក់កើតពីស្លឹក១ ​ទឹកជ្រលក់កើតពីផ្កា១ ​ទឹកជ្រលក់កើតពីផ្លែ១។ សម័យ​​នោះឯង ភិក្ខុ​ទាំង​ឡាយ​ ជ្រលក់​ចីវរ ដោយ​ទឹកត្រជាក់។ ​ចីវរ​នោះ ក៏​មានក្លិនមិន​ល្អ។ ភិក្ខុ​ទាំងឡាយ​ ក្រាបបង្គំទូលសេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត នូវឆ្នាំង​ជ្រលក់តូច ដើម្បីដាំ​ទឹកជ្រលក់។ ​ទឹកជ្រលក់​ក៏​​ផុលឡើង។ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាតឲ្យ​ចងប្រទាស [គឺដាក់ឈើតារាង​នៅមាត់ឆ្នាំង ដើម្បីកុំឲ្យ​គ្រឿងជ្រលក់ មានចំណាំងឈើជាដើម ផុលឡើង​បាន។]។ សម័យ​​នោះឯង ភិក្ខុ​ទាំងឡាយ​ មិន​ដឹង​ទឹកជ្រលក់ឆ្អិនហើយ​ ឬ​នៅមិន​ទាន់ឆ្អិន។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​បន្តក់​ [បើ​​ទឹកដែលដាំពុះហើយ​ យកទៅបន្តក់លើភាជនៈ​ទឹក (ដទៃ) ក៏​មិន​សាយចេញរហ័ស ឬបន្តក់​លើខ្នង​ក្រចក ក៏​ដូច្នោះដែរ (អដ្ឋកថា)។] ដំណក់​ទឹក លើ​ទឹក​ក៏​​បាន លើខ្នងក្រចកក៏​​បាន។ សម័យ​​នោះឯង ភិក្ខុ​ទាំងឡាយ​ ​កាលដាក់​ទឹកជ្រលក់ ក៏​ទង្គិច​នឹង​​ឆ្នាំង ៗក៏​បែកទៅ។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត នូវបោយសម្រាប់ដង​ទឹកជ្រលក់ ដែលមាន​ដង។ សម័យ​​នោះឯង ភាជន៍សម្រាប់ដាក់​ទឹកជ្រលក់ របស់​ភិក្ខុ​ទាំងឡាយ​មិន​ទាន់មាន។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត នូវឆ្នាំងសម្រាប់ដាក់​ទឹកជ្រលក់ និងក្អមសម្រាប់ដាក់​​ទឹក​ជ្រលក់។ សម័យ​​នោះឯង ភិក្ខុ​ទាំងឡាយ​ គក់​ចីវរក្នុង​ថាសខ្លះ ក្នុង​បាត្រខ្លះ។ ​ចីវរក៏​ដាច់ដាចអស់។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត នូវស្នូកសម្រាប់ជ្រលក់។ សម័យ​​នោះឯង ភិក្ខុ​ទាំងឡាយ​​ ត្រដាងហាល​ចីវរ លើផែនដី ​ចីវរក៏​ប្រឡាក់​ដោយអាចម៍ដី។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត នូវកម្រាលស្មៅ។ កម្រាលស្មៅ ពួកសត្វកណ្តៀរកោរអស់ទៅ។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត នូវឈើស្នួរ សម្រាប់ហាល​ចីវរ និងខ្សែស្បៀង។ ភិក្ខុ​ទាំងឡាយ​ ពាក់​ចីវរចំ​ទីពាក់​កណ្តាល ​ទឹកជ្រលក់ ក៏​ហៀរចុះទៅតាម​ជាយទាំងពីរ។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​ចង​ត្រង់ជាយ​ចីវរ។ ជាយ​ចីវរក៏​ទក់។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត នូវ​ខ្សែសម្រាប់​ចង​ជាយ​​ចីវរ។ ​ទឹកជ្រលក់ ក៏​ហៀរទៅតាម​ជាយម្ខាង។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​ជ្រលក់​ចីវរ​ប្រែ​ត្រឡប់​ឲ្យ​សព្វគ្រប់ ម្យ៉ាងទៀត ​កាលបើ​ដំណក់​ទឹក​ មិន​ទាន់ដាច់អស់ទេ ភិក្ខុ​កុំអាលដើរចេញ​ឡើយ។ សម័យ​​នោះឯង ​ចីវរដិតខ្លាំងពេក។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​ត្រាំ​ចីវរទៅក្នុង​​​ទឹក (ទទេ)។ សម័យ​​នោះឯង ​ចីវរ​ក៏​​មានសាច់រឹង។ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​គក់​ចីវរ​ដោយដៃ។

[៥៤] សម័យ​​នោះឯង ពួកឆព្វគ្គិយភិក្ខុ​​ប្រើប្រាស់​ចីវរមិន​​បានកាត់ ទ្រទ្រង់​ចីវរជ្រលក់​ ដោយ​ទឹកចត់ មានពណ៌ដូចភ្លុក។ មនុស្សទាំងឡាយ​ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ មិន​ត្រូវ​ប្រើប្រាស់​​ចីវរ ដែល​មិន​​បានកាត់ទេ ភិក្ខុ​ណា​ប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

[៥៥] គ្រា​នោះ ព្រះមានព្រះភាគគង់​នៅក្នុង​ក្រុងរាជគ្រឹះ ដោយសមគួរ​ ដល់​ពុទ្ធ​អធ្យាស្រ័យ ហើយ​ក៏​ទ្រង់​យាងចេញទៅ កាន់​ចារិក ក្នុង​ទក្ខិណាគិរីជនបទ។ ព្រះមានព្រះភាគ ទ្រង់​ឃើញស្រែអ្នក​ដែន​មគធៈ មានសណ្ឋានជាស្រែ មានជ្រុងបួន មានសណ្ឋាន​ជាស្រែ មានភ្លឺ​វែង ដោយបណ្តោយផង ដោយទទឹងផង មានសណ្ឋាន​ជាស្រែ មានភ្លឺខ្លីក្នុង​ចន្លោះៗ មានសណ្ឋាន​ ជាបួនជ្រុង ដោយមានភ្លឺខ្លីបាញ់រត់​គ្នា លុះទ្រង់​ទតឃើញហើយ​ ក៏​ត្រាស់ហៅ​ព្រះអានន្ទដ៏​មាន​អាយុថា នែអានន្ទ អ្នក​​​ឃើញស្រែអ្នក​ដែន​មគធៈ មានសណ្ឋានជាស្រែ មានជ្រុងបួន មានសណ្ឋាន​ជាស្រែ មានភ្លឺ​វែង ដោយបណ្តោយផង ដោយទទឹងផង មានសណ្ឋាន​ជាស្រែ មានភ្លឺខ្លីក្នុង​ចន្លោះៗ មានសណ្ឋាន​ជាបួនជ្រុង ដោយមានភ្លឺខ្លីបាញ់រត់​គ្នាឬទេ។ ព្រះអានន្ទ ក្រាប​បង្គំទូលថា ព្រះករុណាព្រះអង្គ​។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់សួរថា នែអានន្ទ អ្នក​អាច​ចាត់ចែង​​ចីវរបែប​នេះ ដល់​ភិក្ខុ​ទាំងឡាយ​​បានឬទេ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រ​​ព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គ​អាចធ្វើ​បាន។ វេលា​នោះ ព្រះដ៏​មានព្រះភាគ ទ្រង់​គង់ក្នុង​​ទក្ខិណាគិរី​ជនបទ គួរដល់​ពុទ្ធអធ្យាស្រ័យហើយ​ ក៏​ទ្រង់យាងត្រឡប់មកក្រុងរាជគ្រឹះវិញ។ ខណៈ​​នោះ ព្រះអានន្ទដ៏​មានអាយុ ក៏​​បានចាត់ចែង​ចីវរ ដល់​ភិក្ខុ​ទាំងឡាយ​ជាច្រើនរូប រួចហើយ​​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ក៏​ក្រាបបង្គំ​ទូល​ព្រះដ៏​មានព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គ​ដ៏​ចំរើន សូម​ព្រះដ៏​មានព្រះភាគ ទ្រង់ទត​ចីវរ ដែលខ្ញុំព្រះអង្គ​ចាត់ចែងហើយ​ចុះ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ក៏​ធ្វើនូវធម្មីកថា ក្នុង​វេលា​នោះ រួចទ្រង់​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ អានន្ទជាបណ្ឌិត ម្នាលភិក្ខុ​ទាំងឡាយ​ អានន្ទ ​មានប្រាជ្ញាច្រើន ព្រោះថា ពាក្យដែលតថាគត​ ពោល​ហើយ​ ដោយសង្ខេប អានន្ទ អាច​ដឹង​សេចក្តី​ដោយពិស្តារ​បាន ហើយ​ចេះធ្វើសំពត់​ ឈ្មោះកុសិផង ធ្វើសំពត់​ ឈ្មោះអឌ្ឍកុសិផង ធ្វើសំពត់​ ឈ្មោះមណ្ឌលៈផង ធ្វើសំពត់​ ឈ្មោះអឌ្ឍមណ្ឌលៈផង ធ្វើសំពត់​ ឈ្មោះវិវដ្តៈផង ធ្វើសំពត់​ ឈ្មោះអនុវិវដ្តៈផង ធ្វើសំពត់​ ឈ្មោះគីវេយ្យកៈផង ធ្វើសំពត់​ ឈ្មោះជង្ឃេយ្យកៈ​ផង ធ្វើសំពត់​ ឈ្មោះពាហន្តៈផង ហើយ​សំពត់​​នោះ អានន្ទ ក៏​​បានកាត់ដាច់ ឲ្យ​សៅហ្មង ដោយមុខ​កាំបិត ឲ្យ​សមគួរដល់​សមណៈ ឲ្យ​ជារបស់​មិន​គួរប្រាថ្នា ដល់​ពួកចោរជាសត្រូវ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​អនុញ្ញាតសង្ឃាដិកាត់ ឧត្តរាសង្គៈកាត់ អន្តរវាសកៈកាត់។

[៥៦] គ្រា​នោះ ព្រះមានព្រះភាគគង់ក្នុង​ក្រុងរាជគ្រឹះ គួរដល់​​ពុទ្ធអធ្យាស្រ័យ ហើយ​ក៏​ទ្រង់​ចៀស ទៅកាន់​ចារិកក្រុងវេសាលី។ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់​ផ្លូវឆ្ងាយ ជាចន្លោះក្រុង​រាជគ្រឹះ និងចន្លោះ​ក្រុងវេសាលី ក៏​​បានទតឃើញ​ភិក្ខុ​ទាំងឡាយ​ច្រើនរូប មាន​ចីវរ​វេច​ជាសំពាយ ​បានដាក់ផ្នត់​ចីវរលើក្បាលខ្លះ ដាក់ផ្នត់​ចីវរលើ​ ក ខ្លះ ដាក់ផ្នត់​ចីវរលើចង្កេះខ្លះ ដើរមក លុះទត​ឃើញហើយ​ ព្រះដ៏​មានព្រះភាគ ទ្រង់រិះគិតយ៉ាង​នេះថា ពួកមោឃបុរសទាំង​នេះ វិលមករក​សេចក្តី​លោភ ក្នុង​​ចីវរឆាប់រហ័សណាស់ បើ​ដូច្នោះ គួរតថាគត​ ចងសីមាតាំងទុកនូវ​ខេត្តដែន​ ក្នុង​​ចីវរ ដល់​ភិក្ខុ​ទាំងឡាយ​។ វេលា​នោះ ព្រះដ៏​មានព្រះភាគ ទ្រង់យាងទៅកាន់​​ចារិក ដោយ​លំដាប់ ទើប​បានដល់​ទៅក្រុងវេសាលី។ ​បានឮថា ព្រះដ៏​មានព្រះភាគ ទ្រង់គង់ក្នុង​គោតមចេតិយ ទៀបក្រុងវេសាលី​នោះ។ សម័យ​​នោះឯង ព្រះដ៏​មានព្រះភាគ ទ្រង់​ចីវរ​តែ​​​មួយ គង់​នៅ​ក្នុង​ទី​កណ្តាលវាល ក្នុង​វេលាយប់ ក្នុង​សម័យ​​មាន​ទឹកសន្សើមធ្លាក់ចុះ ក្នុង​រាត្រីទាំងឡាយ​ ដែលត្រជាក់ ​នៅក្នុង​ហេមន្តរដូវ ឋិត​នៅជាចន្លោះ នៃខែមាឃ និងខែផល្គុណ [វិមតិវិនោទនីដីកាថា រាត្រី៨ គឺ​ខាងចុងខែមាឃ ៤រាត្រី ខាងដើមខែផល្គុណ៤រាត្រី ហៅថា រាត្រី​នៅជាចន្លោះនៃខែមាឃ និងខែ​ផល្គុណ។] ព្រះអង្គ​ក៏​មិន​រងាឡើយ លុះបឋមយាមកន្លងទៅហើយ​ ទើបព្រះអង្គ​រងា ហើយ​ព្រះអង្គ​ ទ្រង់​ចីវរជាគំរប់ពីរ ព្រះអង្គ​ក៏​បាត់រងាទៅ លុះមជ្ឈិមយាមកន្លងទៅហើយ​ ទើប​ព្រះអង្គ​រងា ហើយ​ព្រះអង្គ​ទ្រង់ដណ្តប់​​ចីវរជាគំរប់បី ព្រះអង្គ​ក៏​បាត់រងាទៀត លុះបច្ឆិមយាម​កន្លង​ទៅហើយ​ ​កាលអរុណរះឡើង រាត្រីក៏​ភ្លឺព្រាងៗ ទើបព្រះអង្គ​រងា ព្រះអង្គ​ទ្រង់ដណ្តប់​​ចីវរ​ជាគំរប់​បួន ព្រះអង្គ​ក៏​បាត់រងាទៅ។ គ្រា​នោះ ព្រះមានព្រះភាគ ទ្រង់រិះគិតដូច្នេះថា ក្នុង​ធម៌វិន័យ​នេះ កុលបុត្តទាំងឡាយ​ណា ដែលជាអ្នក​រងាជាប្រក្រតី ជាអ្នក​ខ្លាចរងា កុលបុត្តទាំង​នោះ ក៏​អាច​ញុំាង​អត្តភាពឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​ចីវរ៣​បាន បើ​ដូច្នេះ គួរតថាគត​ ចងសីមា ហើយ​តាំងទុក​នូវខេត្ត​ដែន​​ក្នុង​​ចីវរ ហើយ​អនុញ្ញាត​ចីវរ៣ ដល់​ភិក្ខុ​ទាំងឡាយ​។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ក្នុង​វេលា​នោះ រួចទ្រង់ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​​កាល​នេះ តថាគត​ ​បានដើរទៅកាន់​ផ្លូវឆ្ងាយ ជាចន្លោះក្រុង​រាជគ្រឹះ និងចន្លោះ​ក្រុងវេសាលី ហើយ​ឃើញ​ភិក្ខុ​ច្រើនរូប មាន​ចីវរ​វេច​ជាសំពាយ ដាក់ផ្នត់​​ចីវរ​លើក្បាល​ខ្លះ ដាក់ផ្នត់​ចីវរលើ​ ក ខ្លះ ដាក់ផ្នត់​ចីវរលើចង្កេះខ្លះ ដើរមក លុះ​ឃើញហើយ​ តថាគត​ មាន​សេចក្តី​​ត្រិះរិះដូច្នេះថា ពួកមោឃបុរសទាំង​នេះ វិលមករក​សេចក្តី​លោភ ក្នុង​​ចីវរ​ឆាប់​ពេកណាស់ បើ​ដូច្នោះ គួរតថាគត​ ចងសីមា តាំងទុកនូវ​ខេត្តដែន​ ក្នុង​​ចីវរដល់​ភិក្ខុ​ទាំងឡាយ​។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​​កាល​នេះ តថាគត​ ទ្រង់​ចីវរ​តែ​​​មួយ អង្គុយ​នៅ​ក្នុង​ទី​កណ្តាលវាល ក្នុង​វេលាយប់ ក្នុង​សម័យ​​មាន​ទឹកសន្សើមធ្លាក់ចុះ ក្នុង​រាត្រីទាំងឡាយ​ ដែលត្រជាក់ ​នៅក្នុង​​ហេមន្តរដូវ ឋិត​នៅជាចន្លោះ នៃខែមាឃ និងខែផល្គុណ តថាគត​ ក៏​មិន​រងាឡើយ លុះបឋមយាម​កន្លងទៅហើយ​ ទើបតថាគត​រងា តថាគត​ ​បានដណ្តប់​ចីវរជាគំរប់ពីរ តថាគត​ក៏​បាត់រងាទៅ លុះ​មជ្ឈិមយាមកន្លងទៅហើយ​ ទើបតថាគត​រងា តថាគត​​បានដណ្តប់​​ចីវរជាគំរប់បី ទើបតថាគត​​បាត់​រងា​ទៅ លុះបច្ឆិមយាម​កន្លង​ទៅហើយ​ អរុណរះឡើង រាត្រី​ក៏​ភ្លឺព្រាងៗ ទើបតថាគត​រងា តថាគត​​​បាន​ដណ្តប់​​ចីវរ​ជាគំរប់​បួន តថាគត​ក៏​បាត់រងាទៅ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​ ក៏​មានសេចក្តី​​រិះគិត​ដូច្នេះថា ក្នុង​ធម៌វិន័យ​នេះ កុលបុត្ត​ទាំងឡាយ​ណា ដែលជាអ្នក​រងាជាប្រក្រតី ជាអ្នក​ខ្លាច​រងា កុលបុត្តទាំង​នោះ អាច​ញុំាង​អត្តភាពឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​ចីវរ៣​បាន បើ​ដូច្នេះ គួរតថាគត​ ចងសីមា តាំងទុក​នូវខេត្ត​ដែន​​ក្នុង​​ចីវរ គួរអនុញ្ញាត​ចីវរ៣ ដល់​ភិក្ខុ​ទាំងឡាយ​ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​ អនុញ្ញាត​ចីវរ​៣ គឺ​សង្ឃាដិពីរជាន់ ឧត្តរាសង្គៈ (ចីពរ)១ជាន់ ស្បង់១ជាន់។

[៥៧] សម័យ​​នោះឯង ពួកឆព្វគ្គិយភិក្ខុ​ដឹងថា ​ចីវរ៣ ព្រះដ៏​មានព្រះភាគ ទ្រង់​អនុញ្ញាត​រួចហើយ​ ៗក៏​នាំ​​គ្នាចូល​ទៅកាន់​ស្រុក ដោយ​ចីវរ៣ដទៃទៀត ​នៅក្នុង​វត្ត ដោយ​ចីវរ៣ដទៃទៀត ចុះ​ទៅកាន់​កំពង់ ជាទីស្រង់​ទឹក ដោយ​ចីវរ៣ដទៃទៀត។ ភិក្ខុ​ទាំងឡាយ​ណា មានសេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំង​នោះ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​ មិន​សមបើ​​នឹង​ទ្រទ្រង់អតិរេក​ចីវរសោះ។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុង​​ពេល​នោះ រួចទ្រង់ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​មិន​ត្រូវទ្រទ្រង់​អតិរេក​ចីវរទេ ភិក្ខុ​ណាទ្រទ្រង់ ភិក្ខុ​​នោះត្រូវវិនយធរ ឲ្យ​ធ្វើតាម​ធម៌។ សម័យ​​នោះ អតិរេក​ចីវរ ​បានកើតឡើង ដល់​ព្រះអានន្ទដ៏​មានអាយុ។ ឯព្រះអានន្ទដ៏​មានអាយុ ប្រាថ្នាប្រគេន​ចីវរ​​នោះ ទៅព្រះសារីបុត្តដ៏​មានអាយុ។ ព្រះសារីបុត្តដ៏​មានអាយុ ក៏​គង់​នៅឯក្រុងសាកេត។ វេលា​នោះ ព្រះអានន្ទដ៏​មានអាយុ មានសេចក្តី​រិះគិតដូច្នេះថា ព្រះមានព្រះភាគ ​បានបញ្ញត្តថា ភិក្ខុ​​មិន​ត្រូវ​ទ្រទ្រង់អតិរេក​ចីវរទេ ក៏​ឯអតិរេក​ចីវរ​នេះ កើតឡើង​ដល់​អាត្មាអញហើយ​ ​តែ​​​ថា អាត្មាអញ ចង់​ប្រគេន​ចីវរ​នេះ ទៅព្រះសារីបុត្តដ៏​មានអាយុ ឥឡូវ ព្រះសារីបុត្តដ៏​មានអាយុ គង់​នៅឯក្រុងសាកេត តើអាត្មាអញ ត្រូវប្រតិបត្តិដូចម្តេច។ ខណៈ​នោះ ព្រះអានន្ទដ៏​មានអាយុ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់សួរថា នែអានន្ទ ចុះសារីបុត្ត ​នៅយូរប៉ុន្មានថ្ងៃទៀត ទើប​បានមកដល់​។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះ​មានព្រះភាគ ព្រះសារីបុត្ត មុខជា​នឹង​មកក្នុង​ថ្ងៃទី៩ ឬក្នុង​ថ្ងៃទី១០។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុង​វេលា​នោះ រួចទ្រង់ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​ភិក្ខុ​ទាំងឡាយ​ ទ្រទ្រង់អតិរេក​ចីវរ កំណត់ត្រឹម១០ថ្ងៃ។ សម័​នោះ អតិរេក​ចីវរ កើតឡើងដល់​ភិក្ខុ​ទាំងឡាយ​។ វេលា​នោះ ភិក្ខុ​ទាំងឡាយ​ មានសេចក្តី​​ត្រិះរិះ​​ដូច្នេះថា យើង​គួរប្រតិបត្តិក្នុង​អតិរេក​ចីវរ​ដូចម្តេចហ្ន៎។ ភិក្ខុ​ទាំង​នោះ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​វិកប្បអតិរេក​ចីវរទុក​បាន។

[៥៨] គ្រា​នោះ ព្រះដ៏​មានព្រះភាគគង់ក្នុង​ក្រុងវេសាលី គួរដល់​ពុទ្ធអធ្យាស្រ័យ ហើយ​ក៏​​ទ្រង់​យាងទៅកាន់​ចារិកក្រុងពារាណសី ​កាលទ្រង់យាងទៅកាន់​ចារិកដោយលំដាប់ ក៏​​បានដល់​​ទៅក្រុងពារាណសី។ ​បានឮមកថា ព្រះដ៏​មានព្រះភាគ ទ្រង់គង់ក្នុង​ឥសិបតនមិគទាយវន ទៀប​ក្រុងពារាណសី​នោះ។ សម័យ​​នោះ ភិក្ខុ​១រូប មានស្បង់ធ្លុះ។ វេលា​នោះ ភិក្ខុ​​នោះ មានសេចក្តី​​ត្រិះរិះ​ដូច្នេះថា ​ចីវរ៣ គឺសង្ឃាដិ២ជាន់ ឧត្តរាសង្គៈ១ជាន់ ស្បង់១ជាន់ ព្រះដ៏​មានព្រះភាគ ​បាន​អនុញ្ញាត​រួចហើយ​ ឯស្បង់របស់​អាត្មាអញធ្លុះ បើ​ដូច្នោះ គួរអាត្មាអញប៉ះនូវបម្នះ ​កាលបើ​ដូច្នោះ ស្បង់​នោះ ​នឹង​ទៅជា២ជាន់ដោយជុំវិញ កណ្តាល១ជាន់។ វេលា​នោះ ភិក្ខុ​​នោះ ក៏​​បានប៉ះនូវ​បម្នះ។ ព្រះដ៏​មានព្រះភាគ ​បានយាងទៅ​កាន់​សេនាសនចារិក ក៏​​បានទតឃើញភិក្ខុ​​នោះ កំពុង​ប៉ះ​នូវបម្នះ លុះទតឃើញហើយ​ ក៏​ទ្រង់​យាងចូល​ទៅរកភិក្ខុ​​នោះ លុះចូល​ទៅដល់​ហើយ​ ទ្រង់ត្រាស់​​នឹង​ភិក្ខុ​​នោះដូច្នេះថា នែភិក្ខុ​ អ្នក​ធ្វើអ្វី។ ភិក្ខុ​​នោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏​មានព្រះភាគ ខ្ញុំ​ព្រះអង្គ​​ប៉ះនូវបម្នះ។ ព្រះដ៏​មានព្រះភាគ ទ្រង់តបថា ប្រពៃហើយ​ ៗភិក្ខុ​ ប្រពៃហើយ​ភិក្ខុ​ អ្នក​​បាន​ប៉ះ​នូវបម្នះ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ក៏​ទ្រង់ធ្វើនូវធម្មីកថា ក្នុង​វេលា​នោះ រួចទ្រង់ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលបើ​សំពត់​​នៅ​ថ្មោង ឬសំពត់​ដែលគេបោក​លាងម្តងហើយ​ តថាគត​ អនុញ្ញាត (ឲ្យ​អ្នក​ទាំងឡាយ​ធ្វើ) សង្ឃាដិ២ជាន់ ឧត្តរាសង្គៈ១ជាន់ ស្បង់១ជាន់ (បើ​) សំពត់​ដែលគេរើឡើងពីរដូវ (គឺ​សំពត់​​ចាស់) តថាគត​អនុញ្ញាត ឲ្យ​អ្នក​ទាំងឡាយ​ ធ្វើសង្ឃាដិ​៤ជាន់ ឧត្តរាសង្គៈ​២ជាន់ ស្បង់២ជាន់ អ្នក​ទាំងឡាយ​ គួរធ្វើនូវសេចក្តី​ប្រឹងប្រែង ស្វែងរកសំពត់​បង្សុកូល សំពត់​ធ្លាក់ចុះក្នុង​រានផ្សារ តាម​ត្រូវការ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាតនូវបម្នះ [​បានដល់​សំពត់​ ដែលភិក្ខុ​ប៉ះត្រង់​កន្លែងធ្លុះ ឬត្រង់កន្លែង​ដែលខ្លួន​កាត់ចេញ។] នូវការជុល នូវក្រវិលកណ្ឌុំ នូវកណ្ឌុំ នូវការ​ធ្វើ​ឲ្យ​មាំ [​បានដល់​សំពត់​ ដែលភិក្ខុ​ប៉ះត្រង់កន្លែង ដែលមិន​​បានកាត់ចេញ។]។

[៥៩] គ្រា​នោះ ព្រះដ៏​មានព្រះភាគ ទ្រង់គង់​នៅក្រុងពារាណសី គួរដល់​ពុទ្ធអធ្យាស្រ័យ​ហើយ​ ក៏​​ទ្រង់​យាងទៅកាន់​ចារិកក្រុងសាវត្ថី ​កាលទ្រង់យាងទៅកាន់​ចារិក ដោយលំដាប់ ក៏​​បានដល់​​ទៅក្រុងសាវត្ថី​នោះ។ ​បានឮមកថា ព្រះដ៏​មានព្រះភាគ ទ្រង់គង់​នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុងសាវត្ថី​នោះ។ វេលា​នោះ នាងវិសាខាមិគារមាតា ​បានចូល​ទៅ​គាល់​ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ក៏​ក្រាបថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ហើយ​​អង្គុយ​​​នៅក្នុង​ទីដ៏​សមគួរ។ ​កាល​នាងវិសាខាមិគារមាតាអង្គុយ​​នៅក្នុង​​ទីដ៏​សមគួរហើយ​ ព្រះដ៏​មានព្រះភាគ ទ្រង់​ពន្យល់​នាងវិសាខាមិគារមាតា ដែលអង្គុយ​​នៅក្នុង​ទី​សមគួរ​ហើយ​ ឲ្យ​ឃើញច្បាស់ ឲ្យ​កាន់​យកតាម​ ឲ្យ​អាចហ៊ាន ឲ្យ​រីករាយ ដោយធម្មីកថា។ លំដាប់​​នោះ នាងវិសាខាមិគារមាតា លុះព្រះដ៏​មានព្រះភាគ ទ្រង់ពន្យល់​ឲ្យ​ឃើញច្បាស់ ឲ្យ​កាន់​យកតាម​ ឲ្យ​អាចហ៊ាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ​ ក៏​ក្រាបបង្គំទូលពាក្យ​នេះ ​នឹង​​ព្រះដ៏​មាន​ព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះដ៏​មានព្រះភាគ ទ្រង់ទទួល​ភត្ត​របស់​ខ្ញុំ​ព្រះអង្គ​ ដើម្បីឆាន់ក្នុង​ថ្ងៃ​ស្អែក ជាមួយ​នឹង​ភិក្ខុ​សង្ឃ​។ ព្រះដ៏​មានព្រះភាគ ទ្រង់ទទួល​និមន្ត​ ដោយ​តុណ្ហីភាព។ លំដាប់​នោះ នាងវិសាខាមិគារមាតា ​បានដឹងច្បាស់ថា ព្រះដ៏​មានព្រះភាគ ទ្រង់​ទទួល​និមន្តហើយ​ ក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយ​ចៀសចេញទៅ។ សម័យ​​នោះឯង លុះរាត្រី​នោះកន្លងទៅហើយ​ មានភ្លៀងធំធ្លាក់ចុះ​សព្វទ្វីប​ទាំង៤។ លំដាប់​នោះ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុ​​មកថា ម្នាលភិក្ខុ​​ទាំងឡាយ​ ភ្លៀងធ្លាក់ចុះ ក្នុង​វត្តជេតពនយ៉ាងណា ភ្លៀងធ្លាក់ចុះក្នុង​ទ្វីបទាំង៤ ក៏​យ៉ាង​​នោះដែរ ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរងូតជំរះកាយគ្រប់ៗ​គ្នាទៅចុះ (ព្រោះ) ភ្លៀងធំ ដែលធ្លាក់​សព្វទ្វីបទាំង៤​នេះ ជាបំផុតត្រឹម​នេះហើយ​។ ភិក្ខុ​ទាំង​នោះ ទទួល​ស្តាប់ព្រះពុទ្ធដីកា របស់​​ព្រះដ៏​​មានព្រះភាគ ដោយពាក្យថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រះករុណាព្រះអង្គ​ ហើយ​​ក៏​នាំ​​គ្នា​ដាក់​ចីវរ​ចេញ ងូត​ទឹកភ្លៀង ជំរះកាយ [ភិក្ខុ​ទាំង​នោះ ងូត​ទឹកភ្លៀងគ្មានសំពត់​ងូត (អាក្រាត)។] គ្រា​នោះ នាងវិសាខាមិគារមាតា ​បានឲ្យ​ជនតាក់​តែ​​​ងខាទនីយភោជនីយាហារ ដ៏​ឧត្តម ហើយ​​បង្គាប់​ទាសីថា នែហង ហងចូរទៅកាន់​អារាម ហើយ​​ក្រាបបង្គំទូលភត្ត​កាល [ពេលគួរឆាន់​ចង្ហាន់]​ថា បពិត្រព្រះអង្គ​ដ៏​ចំរើន ​កាល​នេះ ជា​កាលគួរហើយ​ ភត្តក៏​សម្រេច​ហើយ​។ ទាសី​នោះ ទទួល​​ស្តាប់​ពាក្យរបស់​​នាងវិសាខាមិគារមាតា ដោយពាក្យថា ច៎ាសអ្នក​ជាម្ចាស់ ហើយ​ទៅកាន់​អារាម ក៏​​បានឃើញពួកភិក្ខុ​ ដែលដាក់​ចីវរចេញ កំពុងងូត​ទឹកភ្លៀងជំរះកាយ លុះឃើញហើយ​ ក៏​គិត​ថា ក្នុង​អារាម​នេះ គ្មានពួកភិក្ខុ​ទេ មាន​តែ​​​ពួកអាជីវក កំពុងងូត​ទឹកភ្លៀងជំរះកាយ រួចហើយ​ក៏​ត្រឡប់​ចូល​ទៅកាន់​​សំណាក់​នាងវិសាខាមិគារមាតាវិញ លុះចូល​ទៅដល់​ហើយ​ ក៏​និយាយ​ពាក្យ​នេះ ​នឹង​​នាងវិសាខាមិគារមាតាថា បពិត្រអ្នក​ម្ចាស់ ក្នុង​អារាម​នេះ គ្មានពួកភិក្ខុ​ទេ មានសុទ្ធ​តែ​​​​ពួកអាជីវក កំពុងងូត​ទឹកភ្លៀងជំរះកាយ។ លំដាប់​នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នក​ប្រាជ្ញ ​បានរិះគិតយ៉ាង​នេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ​ ដាក់​ចីវរ​ចេញ ហើយ​​នាំ​​គ្នា​ងូត​ទឹកភ្លៀង​ជំរះកាយ ​តែ​​​ទាសី​នេះ ជាស្រីល្ងង់ សំគាល់ថា ក្នុង​អារាម គ្មានភិក្ខុ​ទេ មានសុទ្ធ​តែ​​​ពួក​អាជីវក កំពុងនាំ​​គ្នាងូត​ទឹកភ្លៀង ជំរះកាយ។ នាងវិសាខាមិគារមាតា បង្គាប់ទាសីថា នែហង ហងចូរទៅកាន់​អារាម ហើយ​​ក្រាបបង្គំទូលភត្ត​កាល​ថា បពិត្រព្រះអង្គ​ដ៏​ចំរើន ​កាល​នេះ ជា​កាល​គួរហើយ​ ភត្តក៏​សម្រេច​ហើយ​។ ​កាល​នោះ ភិក្ខុ​ទាំង​នោះ ងូត​ទឹក​ឲ្យ​ត្រជាក់ខ្លួន​ មានកាយ​ដ៏​ស្រួលហើយ​ ក៏​នាំ​​គ្នា​យក​ចីវរទាំងឡាយ​ ចូល​ទៅកាន់​លំ​នៅ ដូចដែលវិញ។ ឯទាសី​នោះ ទៅកាន់​​អារាម មិន​ឃើញពួកភិក្ខុ​ ក៏​គិតថា ក្នុង​អារាមគ្មានភិក្ខុ​សោះ មាន​តែ​​​អារាមទទេ ហើយ​ក៏​​ត្រឡប់ចូល​​ទៅកាន់​សំណាក់​នាងវិសាខាមិគារមាតាវិញ លុះចូល​ទៅដល់​ហើយ​ ​បាននិយាយ​ពាក្យ​នេះ ​នឹង​​នាងវិសាខាមិគារមាតាថា បពិត្រអ្នក​ម្ចាស់ ក្នុង​អារាម គ្មានភិក្ខុ​សោះ មាន​តែ​​​​អារាម​ទទេ។ លំដាប់​នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នក​ប្រាជ្ញ ​បានរិះគិត​យ៉ាង​​នេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ​ ​ងូត​ទឹកឲ្យ​ត្រជាក់ខ្លួន​ មានកាយដ៏​ស្រួល ហើយ​នាំ​យក​​ចីវរ​ទាំងឡាយ​ ចូល​ទៅកាន់​​លំ​នៅដូចដែល ទាសី​នេះ ជាស្រីល្ងង់ សំគាល់ថា ក្នុង​អារាម គ្មានពួកភិក្ខុ​សោះ មាន​តែ​​​អារាមទទេ។ នាងវិសាខា ក៏​បង្គាប់ទាសីទៀតថា នែហង ហង​ចូរ​ទៅ​កាន់​អារាម ហើយ​​ក្រាបបង្គំទូលភត្ត​កាល​ថា បពិត្រព្រះអង្គ​ដ៏​ចំរើន ​កាល​នេះ ជា​កាល​គួរហើយ​ ភត្តក៏​សម្រេច​ហើយ​។ គ្រា​នោះ ព្រះដ៏​មានព្រះភាគ ត្រាស់ហៅពួកភិក្ខុ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ ចូរអ្នក​រាល់​​គ្នា រៀបចំបាត្រ និង​ចីវរចុះ (ព្រោះ) ដល់​ពេលចង្ហាន់ហើយ​។ ភិក្ខុ​ទាំង​នោះ ទទួល​ស្តាប់​ព្រះបន្ទូល​របស់​​ព្រះដ៏​មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ​។ លុះវេលា​ព្រឹកឡើង ព្រះដ៏​មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និង​ចីវរ ហើយ​ទ្រង់​បំបាត់​ព្រះអង្គ​ អំពីវត្តជេតពន ទៅប្រាកដ​ទៀបក្លោងទ្វារ ​របស់​​នាងវិសាខាមិគារមាតា (ដោយឆាប់​រហ័ស) ប្រៀបដូច​បុរស​មានកំឡាំង លាដៃដែលខ្លួន​បត់ចូល​ ឬបត់ដៃ​ដែលខ្លួន​​លាចេញ។ ព្រះដ៏​មានព្រះភាគ ទ្រង់គង់​លើអាសនៈ ​ដែលគេតាក់​តែ​​​ងថ្វាយ ជាមួយ​នឹង​ព្រះភិក្ខុ​សង្ឃ​។ គ្រា​នោះ នាងវិសាខាមិគារមាតាគិតថា អើហ្ន៎ (ហេតុ​នេះ) អស្ចារ្យពេកណាស់ អើហ្ន៎ (ហេតុ​នេះ) ចំឡែកពេកណាស់ ព្រះតថាគត​ មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថាជំនន់ប្រមាណ​ត្រឹមជង្គង់ខ្លះ ត្រឹមចង្កេះខ្លះ កំពុងហូរទៅៗ សូម្បី​តែ​​​ជើង ឬ​ចីវរ​របស់​ភិក្ខុ​១អង្គ ក៏​គ្មានទ​ទឹក​ឡើយ ហើយ​ក៏​មានចិត្តរីករាយ​ខ្ពស់ឡើង រួចអង្គាសព្រះភិក្ខុ​សង្ឃ​​ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយៈ និងភោជនីយាហារដ៏​ឧត្តម ដោយដៃ​របស់​ខ្លួន​ ត្រា​តែ​​​ព្រះភិក្ខុ​សង្ឃ​ហាមឃាត់ លុះកំណត់ដឹងថា ព្រះមានព្រះភាគ ឆាន់ហើយ​ ដាក់​ព្រះហស្តចុះ​ចាកបាត្រហើយ​ នាងក៏​​អង្គុយ​​នៅក្នុង​ទីសមគួរ។ នាងវិសាខាមិគារមាតា អង្គុយក្នុង​ទីសមគួរហើយ​ ក៏​ក្រាបបង្គំ​ទូលពាក្យ​នេះ ​នឹង​​ព្រះដ៏​មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ សូមពរ៨ប្រការ​អំពីព្រះអង្គ​។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​នាងវិសាខា ធម្មតា ព្រះតថាគត​ទាំងឡាយ​​គ្មានពរទេ។ នាងវិសាខា ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ សូម​តែ​​​ពរណា ដែលគួរ និងពរណា​ ដែលឥតទោស។ ព្រះដ៏​មានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាល​នាងវិសាខា ចូរនាង​និយាយមកចុះ។ នាងវិសាខា ក៏​ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ចង់ប្រគេន​វស្សិកសាដក (សំពត់​សម្រាប់ងូត​ទឹកភ្លៀង) ចង់ប្រគេន​អាគន្តុកភត្ត (ភត្តដែល​ប្រគេន​ដល់​ភិក្ខុ​ទើប​មកដល់​ថ្មី) ចង់ប្រគេនគមិកភត្ត (ភត្តដែលប្រគេនដល់​ភិក្ខុ​អ្នក​មានដំណើរទៅ) ចង់ប្រគេនគិលានភត្ត (ភត្តដែលប្រគេន​ដល់​ភិក្ខុ​មានជម្ងឺ) ចង់ប្រគេនគិលានុបដ្ឋាកភត្ត (ភត្តដែលប្រគេន​ដល់​ភិក្ខុ​អ្នក​បម្រើជម្ងឺ) ចង់ប្រគេន​គិលានភេសជ្ជៈ (ថ្នាំដែលប្រគេន ដល់​​ភិក្ខុ​មានជម្ងឺ) ចង់ប្រគេន​ធុវយាគូ (បបរ ដែល​ត្រូវប្រគេន​ជានិច្ច) ដល់​ព្រះសង្ឃ​ និងចង់ប្រគេន​ឧទកសាដិក (សំពត់​​សម្រាប់ងូត​ទឹក) ដល់​ភិក្ខុ​នីសង្ឃ​ ដរាបដល់​អស់ជីវិត។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលនាងវិសាខា នាងឃើញអំណាច​ប្រយោជន៍​ដូចម្តេច ​បានជាសូមពរ​៨ប្រការ​ អំពី​តថាគត​។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គ​ដ៏​ចំរើន ក្នុង​វេលាព្រឹកមិញ​នេះ ខ្ញុំព្រះអង្គ​​បង្គាប់ទាសីថា នែហង ហងចូរទៅកាន់​អារាម ហើយ​​ក្រាបបង្គំទូលភត្ត​កាល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ​កាល​នេះ ជា​កាលគួរហើយ​ ភត្តក៏​សម្រេច​ហើយ​ បពិត្រព្រះអង្គ​ដ៏​ចំរើន ទាសី​នោះ ក៏​ទៅកាន់​អារាម ហើយ​​បានឃើញពួកភិក្ខុ​ ដាក់​ចីវរចេញហើយ​ កំពុងនាំ​​គ្នាងូត​​ទឹកភ្លៀង​ជំរះកាយ លុះឃើញហើយ​ ក៏​សំគាល់​ថា ក្នុង​អារាម គ្មានពួកភិក្ខុ​ទេ មានសុទ្ធ​តែ​​​ពួក​អាជីវក កំពុងងូត​ទឹកភ្លៀង ជំរះកាយ រួចក៏​ត្រឡប់​ចូល​មកកាន់​​សំណាក់​ខ្ញុំព្រះអង្គ​ លុះចូល​មក​ដល់​ហើយ​ ​បាននិយាយ​ពាក្យ​នេះ ​នឹង​ខ្ញុំព្រះអង្គ​ថា បពិត្រអ្នក​ម្ចាស់ ក្នុង​អារាម គ្មានពួកភិក្ខុ​ទេ មានសុទ្ធ​តែ​​​​ពួកអាជីវក ងូត​ទឹកភ្លៀង ជំរះកាយ បពិត្រព្រះអង្គ​ដ៏​ចំរើន កិរិយាអាក្រាត ជាការ​មិន​​ស្អាត គួរខ្ពើមរអើម បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ឃើញអំណាចប្រយោជន៍​​នេះហើយ​ ​បានជា​ចង់​ប្រគេន​វស្សិកសាដិក ដល់​សង្ឃ​​អស់មួយជីវិត។ បពិត្រព្រះអង្គ​ដ៏​ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុ​ជាអាគន្តុកៈ (ទើបមកដល់​ថ្មី) មិន​ទាន់ឆ្លាសក្នុង​ផ្លូវ មិន​ទាន់ឆ្លាស ក្នុង​ទីគោចរ លំបាក​​នឹង​ត្រាច់​ទៅបិណ្ឌបាត ភិក្ខុ​ជាអាគន្តុកៈ​នោះ ​នឹង​ឆាន់អាគន្តុកភត្ត របស់​ខ្ញុំព្រះអង្គ​ហើយ​ មុខជា​នឹង​​ឆ្លាស​ក្នុង​ផ្លូវ ឆ្លាសក្នុង​ទីគោចរ មិន​លំបាក​​នឹង​ត្រាច់ទៅបិណ្ឌបាត បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ឃើញអំណាចប្រយោជន៍​​នេះហើយ​ ​បានជាចង់​ប្រគេនអាគន្តុកភត្ត ដល់​សង្ឃ​​អស់មួយជីវិត។ បពិត្រព្រះអង្គ​ដ៏​ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុ​អ្នក​ដំណើរ បើ​រវល់​តែ​​​ស្វែងរកភត្ត​សម្រាប់ខ្លួន​ មុខជា​នឹង​បែកខ្ញែក ចាកគ្នី​គ្នា ឬបើ​ចង់ទៅកាន់​លំ​នៅ ក្នុង​ប្រទេសណា ​នឹង​ចូល​ទៅដល់​​ប្រទេស​​នោះខុស​កាលវេលា នាំ​ឲ្យ​លំបាក​នឹង​ទៅកាន់​ផ្លូវឆ្ងាយ ​កាលបើ​ភិក្ខុ​អ្នក​ដំណើរ​នោះ ​បានឆាន់​គមិកភត្តរបស់​ខ្ញុំព្រះអង្គ​ហើយ​ មុខជាមិន​បែកខ្ញែក ចាកគ្នី​គ្នាទេ ឬបើ​ចង់ទៅកាន់​​លំ​នៅ​ក្នុង​ប្រទេស​ណា ក៏​​បានចូល​ទៅដល់​ប្រទេស​នោះ មិន​ខុស​កាលវេលា ឃើញថា មិន​លំបាក​​នឹង​ទៅកាន់​​ផ្លូវឆ្ងាយ បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ឃើញអំណាចប្រយោជន៍​​នេះហើយ​ ​បានជាចង់​ប្រគេន​គមិកភត្ត ដល់​សង្ឃ​​អស់មួយជីវិត។ បពិត្រព្រះអង្គ​ដ៏​ចំរើន ពរដទៃ​ មាន​តទៅ​ទៀត ភិក្ខុ​មានជម្ងឺ ​កាលបើ​មិន​​បានភោជន​ ជាទីសប្បាយទេ អាពាធ​ក៏​រឹងរឹត​តែ​​​ចំរើនឡើង ឬ​នឹង​​ធ្វើ​មរណភាពទៅក៏​សឹងមាន ​កាលបើ​​ភិក្ខុ​មានជម្ងឺ​នោះ ​បានឆាន់​គិលានភត្ត របស់​ខ្ញុំ​ព្រះអង្គ​ហើយ​ អាពាធ ក៏​មិន​ចំរើនឡើង មរណភាពក៏​គ្មាន បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ឃើញអំណាច​ប្រយោជន៍​​​នេះហើយ​ ​បានជាចង់​ប្រគេនគិលានភត្ត ដល់​ព្រះសង្ឃ​​អស់មួយជីវិត។ បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុ​អ្នក​បម្រើភិក្ខុ​ឈឺ ​កាលបើ​រវល់​តែ​​​​នឹង​​ស្វែងរក​ភត្ត​សម្រាប់​ខ្លួន​ហើយ​ មុខជា​នឹង​នាំ​យកភត្តមកឲ្យ​ភិក្ខុ​ឈឺក្នុង​វេលាថ្ងៃពេក ហើយ​ក៏​​នឹង​ធ្វើ​ភិក្ខុ​ឈឺ ឲ្យ​ដាច់​ចង្ហាន់ បើ​ភិក្ខុ​អ្នក​បម្រើភិក្ខុ​ឈឺ​នោះ ​បានឆាន់គិលានុបដ្ឋាកភត្ត របស់​ខ្ញុំព្រះអង្គ​ហើយ​ ​នឹង​​​បាននាំ​យកភត្ត ​មកឲ្យ​ភិក្ខុ​ឈឺ​ ក្នុង​​កាលគួរ ហើយ​​នឹង​មិន​​ធ្វើភិក្ខុ​ឈឺ ឲ្យ​ដាច់ចង្ហាន់ឡើយ បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ឃើញអំណាចប្រយោជន៍​​នេះហើយ​ ​បានជាចង់​ប្រគេន​គិលានុបដ្ឋាកភត្ត ដល់​សង្ឃ​​អស់មួយជីវិត។ បពិត្រព្រះអង្គ​ដ៏​ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុ​មានជម្ងឺ ​កាលបើ​មិន​​បានភេសជ្ជៈ ជាទីសប្បាយទេ អាពាធក៏​រឹងរឹត​តែ​​​ចំរើនឡើង ឬ​​នឹង​ធ្វើ​មរណភាពទៅក៏​សឹងមាន ​កាលបើ​ភិក្ខុ​មានជម្ងឺ​នោះ ​បានឆាន់គិលានភេសជ្ជៈ របស់​ខ្ញុំ​ព្រះអង្គ​​ហើយ​ អាពាធក៏​មិន​ចំរើនឡើង មិន​ធ្វើមរណភាព​ទេ បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ឃើញ​អំណាចប្រយោជន៍​​នេះហើយ​ ​បានជាចង់​ប្រគេន​គិលានភេសជ្ជៈ ដល់​សង្ឃ​​អស់មួយជីវិត។ បពិត្រព្រះអង្គ​ដ៏​ចំរើន ពរដទៃ​ មានតទៅទៀត ព្រះដ៏​មានព្រះភាគ ទ្រង់យល់​ឃើញអានិសង្ស​ទាំង១០យ៉ាងហើយ​ ​បានជាទ្រង់​អនុញ្ញាត​បបរ ក្នុង​អន្ធកវិន្ទប្រទេស បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ​បានឃើញអានិសង្សទាំង​នោះដែរ ​បានជាចង់​ប្រគេន​ធុវយាគូ ដល់​សង្ឃ​​អស់មួយ​ជីវិត។ បពិត្រព្រះអង្គ​ដ៏​ចំរើន ពួកភិក្ខុ​នី ក្នុង​សាសនា​នេះ មានកាយអាក្រាត ងូត​ទឹកក្នុង​កំពង់មួយ ជាមួយ​នឹង​​ពួកស្រីពេស្យា (ផ្កាមាស) នាស្ទឹង​អចិរវតី បពិត្រព្រះអង្គ​ដ៏​ចំរើន ពួកស្រីពេស្យា​ទាំង​នោះ នាំ​​គ្នាចំអក ចំអន់ពួក​ភិក្ខុ​នីថា បពិត្រលោកម្ចាស់ លោកម្ចាស់ទាំងឡាយ​ ​នៅក្មេង​​នៅឡើយ ប្រញាប់អ្វីប្រព្រឹត្តព្រហ្មចរិយធម៌ គួរ​តែ​​​លោកម្ចាស់ទាំងឡាយ​ ​នៅបរិភោគ​កាមគុណ​សិន បើ​លោកម្ចាស់ទាំងឡាយ​ ចាស់ជរាវេលាណា សឹមនាំ​​គ្នាប្រព្រឹត្តព្រហ្មចរិយធម៌​វេលា​នោះចុះ យ៉ាង​នេះ ទើបឈ្មោះថា លោកម្ចាស់ទាំងឡាយ​ ​បានរក្សា​ប្រយោជន៍​ទាំងពីរទុក បពិត្រព្រះអង្គ​ដ៏​ចំរើន ​កាលបើ​ពួកស្រីពេស្យា និយាយចំអក ចំអន់ (ឲ្យ​ដូច្នេះ) ហើយ​ ភិក្ខុ​នី​ទាំង​នោះ ក៏​មានសេចក្តី​អៀនខ្មាស បពិត្រព្រះអង្គ​ដ៏​ចំរើន មាតុគ្រាម មានកាយអាក្រាត ជាការ​មិន​ស្អាតទេ គួរខ្ពើមរអើមពេកណាស់ បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ឃើញអំណាចប្រយោជន៍​​នេះហើយ​ ​បានជាចង់​ប្រគេន​ឧទកសាដិកៈ [សំពត់​សម្រាប់ងូត​ទឹក ឬដែល​ហៅជាពាក្យកាត់ខ្លី​ថា សំពត់​ងូត។] ដល់​ភិក្ខុ​នីសង្ឃ​​អស់មួយជីវិត។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ចុះ​នាងយល់ឃើញ​អានិសង្សដូចម្តេច ​បានជានាងសូមពរ​៨ប្រការ អំពីតថាគត​។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គ​ដ៏​ចំរើន ពួកភិក្ខុ​ក្នុង​សាសនា​នេះ ​នៅចាំ​វស្សាក្នុង​ទិសទាំងឡាយ​ រួចហើយ​​នឹង​មកកាន់​​ក្រុងសាវត្ថី ដើម្បីគាល់ព្រះអង្គ​ ភិក្ខុ​ទាំង​នោះ​នឹង​ចូល​មកគាល់​ព្រះអង្គ​ ហើយ​សួរថា បពិត្រព្រះអង្គ​ដ៏​ចំរើន ភិក្ខុ​ឈ្មោះ​នេះ ធ្វើមរណ​កាលហើយ​ ភិក្ខុ​​នោះ មានគតិ​ដូចម្តេច មានបរលោកដូចម្តេច ព្រះដ៏​មានព្រះភាគ មុខជា​នឹង​ទ្រង់ព្យាករណ៍បញ្ហា​នេះ ក្នុង​សោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តផលក្តី ខ្ញុំព្រះអង្គ​ ​នឹង​ចូល​​ទៅរកភិក្ខុ​ទាំង​នោះ ហើយ​​នឹង​សួរថា បពិត្រលោកម្ចាស់ទាំងឡាយ​ដ៏​ចំរើន លោកម្ចាស់​នោះ ធ្លាប់និមន្តមកក្រុងសាវត្ថីដែរឬ បើ​ប្រសិនជាពួកភិក្ខុ​និយាយប្រាប់​ខ្ញុំព្រះអង្គ​ថា ភិក្ខុ​​នោះ ធ្លាប់​និមន្ត​មក​ក្រុងសាវត្ថីដែរ ខ្ញុំព្រះអង្គ​ ​នឹង​ដល់​នូវសេចក្តី​​ចូល​ចិត្ត​ក្នុង​ហេតុ​នេះថា ច្បាស់ជាលោកម្ចាស់​នោះ ធ្លាប់​បានបរិភោគ​វស្សិកសាដិកក្តី អាគន្តុកភត្តក្តី គមិកភត្តក្តី គិលានភត្តក្តី គិលានុបដ្ឋាកភត្តក្តី គិលានភេសជ្ជៈក្តី ធុវយាគូក្តី (មិន​ខាន) ​កាលខ្ញុំព្រះអង្គ​​នោះ រលឹកទាន​នោះរឿយៗហើយ​ សេចក្តី​ត្រេកអរទន់ ​នឹង​កើតឡើង ​កាលបើ​សេចក្តី​ត្រេកអរទន់​ កើតឡើងហើយ​ ចិត្តប្រកបដោយបីតិ ​នឹង​កើតឡើង ​កាលបើ​ចិត្តប្រកបដោយបីតិ​ កើតឡើងហើយ​ កាយក៏​​នឹង​ស្ងប់រម្ងាប់ លុះខ្ញុំព្រះអង្គ​ មានកាយស្ងប់រម្ងាប់ហើយ​ ​នឹង​ទទួល​សេចក្តី​សុខ ​កាលបើ​ខ្ញុំព្រះអង្គ​ ​បានទទួល​សេចក្តី​សុខហើយ​ ចិត្ត​ក៏​​នឹង​ដំកល់​មាំ ឥន្ទ្រិយភាវនា ពលភាវនា ពោជ្ឈង្គភាវនា​នោះ ​នឹង​មានដល់​ខ្ញុំព្រះអង្គ​ បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ​បានយល់ឃើញអានិសង្ស​​នេះហើយ​ ​បានជាសូមពរ​៨ប្រការ អំពី​ព្រះតថាគត​។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ល្អហើយ​ ល្អហើយ​ ម្នាលនាងវិសាខា នាង​​បានយល់ឃើញអានិសង្ស​នេះ ហើយ​​​បានសូមពរ​៨ប្រការ អំពីតថាគត​ ជាការប្រពៃពិត ម្នាល​នាងវិសាខា (បើ​ដូច្នោះ) តថាគត​អនុញ្ញាត​ពរ៨ប្រការ​ដល់​នាង។ គ្រា​នោះ ព្រះមានព្រះភាគ ទ្រង់​អនុមោទនា ចំពោះ​នាងវិសាខា ដោយគាថា​ទាំងឡាយ​​​នេះថា

[៦០] ស្រីណាជាអ្នក​ឲ្យ​បាយ និង​ទឹក មានចិត្តរីករាយ មានសីលបរិបូណ៌ ជាសាវិកា​របស់​ព្រះសុគត​ គ្របសង្កត់នូវ​សេចក្តី​​កំណាញ់​បាន ហើយ​ឲ្យ​នូវទាន ស្រី​នោះឯង ​តែ​​​ង​បាន​នូវផល គឺអារម្មណ៍ដ៏​ប្រសើរ​ដោយប្រពៃ មានរូបជាដើម ​បានបន្ទោបង់នូវសេចក្តី​សោក នាំ​មក​នូវ​សេចក្តី​សុខ មានកំឡាំង និងអាយុទិព្វ ស្រី​នោះ ជាស្រីមានសេចក្តី​​ប្រាថ្នានូវបុណ្យ មានសេចក្តី​សុខ ឥតមានទុក្ខ ​តែ​​​ងរីករាយក្នុង​ស្ថានសួគ៌ អស់​កាលជាអង្វែង ព្រោះអាស្រ័យ​នូវ​មគ្គចិត្ត ដ៏​ប្រាសចាកធូលី មិន​មានកិលេស (​នោះឯង)។

[៦១] ​កាល​នោះ ព្រះដ៏​មានព្រះភាគទ្រង់អនុមោទនាចំពោះ​នាងវិសាខាមិគារមាតា ដោយគាថាទាំង​នេះហើយ​ ទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយ​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មក ក្នុង​ពេល​នោះថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត​វស្សិកសាដិកៈ អាគន្តុកភត្ត គមិកភត្ត គិលានភត្ត គិលានុបដ្ឋាកភត្ត គិលានភេសជ្ជៈ ធុវយាគូ និងឧទកសាដិកៈ ជារបស់​ភិក្ខុ​នីសង្ឃ​។

ចប់ វារៈពោលអំពីនាងវិសាខា។

[៦២] សម័យ​​នោះឯង ពួកភិក្ខុ​​បានឆាន់​ភោជន​ទាំងឡាយ​ដ៏​ឧត្តម ក៏​ភ្លេចស្មារតី មិន​ដឹងខ្លួន​ សិងលក់ទៅ។ ​កាលបើ​ភិក្ខុ​ទាំង​នោះ ភ្លេចស្មារតី មិន​ដឹងខ្លួន​ កំពុងសិងលក់ អសុចិ ក៏​ឃ្លាតចេញ ដោយយល់សប្តិ សេនាសនៈ ក៏​ប្រឡាក់ដោយអសុចិ។ ​កាល​នោះ ព្រះមានព្រះភាគ មានព្រះអានន្ទ​ដ៏​មានអាយុ ជាបច្ឆាសមណៈ [ជាសមណៈ ដើរតាម​ក្រោយព្រះអង្គ​។] ទ្រង់ពុទ្ធ​ដំណើរទៅកាន់​​សេនាសនចារិក ហើយ​ទតឃើញ​សេនាសនៈ​ប្រឡាក់ដោយអសុចិ លុះទតឃើញ​ច្បាស់ ក៏​ត្រាស់ហៅព្រះអានន្ទដ៏​មានអាយុមកថា ម្នាលអានន្ទ សេនាសនៈ​​នេះ ប្រឡាក់​ដោយវត្ថុ​អ្វី។ អានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្នុង​ពេល​នេះ ពួកភិក្ខុ​​បានឆាន់​ភោជន​ទាំងឡាយ​ដ៏​ឧត្តម ក៏​ភ្លេចស្មារតី មិន​ដឹងខ្លួន​ ហើយ​សិងលក់ទៅ ​កាលបើ​ភិក្ខុ​ទាំង​នោះ ភ្លេចស្មារតី មិន​ដឹងខ្លួន​ កំពុង​តែ​​​សិងលក់ អសុចិ ក៏​ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈ​នោះ ប្រឡាក់ដោយអសុចិ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ​ ម្នាលអានន្ទ យ៉ាងហ្នឹងហើយ​ ម្នាលអានន្ទ ព្រោះ​តែ​​​ភិក្ខុ​ទាំង​នោះភ្លេចស្មារតី មិន​ដឹងខ្លួន​ ​បានជាដេកលក់ទៅ អសុចិឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ពួកភិក្ខុ​ណាដំកល់​ស្មារតី​ខ្ជាប់ ដឹងខ្លួន​​ ហើយ​ដេកលក់ទៅ អសុចិរបស់​ភិក្ខុ​ទាំង​នោះ មិន​ឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុ​ណា ជាបុថុជ្ជនមែន ​តែ​​​គ្មានតម្រេក ក្នុង​កាមទាំងឡាយ​ អសុចិរបស់​​ពួកភិក្ខុ​​នោះ ក៏​មិន​ឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិរបស់​ព្រះអរហន្ត ឃ្លាត​ចេញ​នេះ មិន​សមហេតុ មិន​សមផលទេ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ទ្រង់ធ្វើ​នូវ​ធម្មីកថា ហើយ​ត្រាស់ហៅពួកភិក្ខុ​មក ក្នុង​ពេល​នោះថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​ មានអានន្ទ​ជាបច្ឆាសមណៈ ដើរទៅកាន់​​សេនាសនចារិក ក្នុង​ទី​នេះ ​បានឃើញ​សេនាសនៈ​ប្រឡាក់​ដោយ​អសុចិ លុះឃើញហើយ​ ក៏​ហៅអានន្ទមកសួរថា ម្នាលអានន្ទ សេនាសនៈ​​នេះ ប្រឡាក់​ដោយវត្ថុ​អ្វី អានន្ទឆ្លើយថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្នុង​ពេល​នេះ ពួកភិក្ខុ​​បានឆាន់​ភោជន​ទាំងឡាយ​ ដ៏​ឧត្តម ហើយ​ភ្លេចស្មារតី មិន​ដឹងខ្លួន​ ដេកលក់ទៅ ​កាលបើ​ភិក្ខុ​ទាំង​នោះ ភ្លេចស្មារតី មិន​ដឹងខ្លួន​ កំពុង​ដេកលក់ អសុចិ ក៏​ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈ​នោះ ប្រឡាក់​ដោយអសុចិ តថាគត​ ក៏​ពោលថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ​ ម្នាលអានន្ទ យ៉ាងហ្នឹង​ហើយ​ ម្នាលអានន្ទ ព្រោះ​តែ​​​ភិក្ខុ​ទាំង​នោះ ភ្លេចស្មារតី មិន​ដឹងខ្លួន​ ​បានជាដេកលក់ទៅ អសុចិ​ឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ភិក្ខុ​ទាំងឡាយ​ណា ដំកល់​ស្មារតី​ខ្ជាប់ ដឹងខ្លួន​​ ហើយ​​ដេកលក់ទៅ អសុចិរបស់​ភិក្ខុ​ទាំង​នោះ មិន​ឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុ​ណា ជា​បុថុជ្ជនមែន ​តែ​​​គ្មានតម្រេក ក្នុង​កាមទាំងឡាយ​ អសុចិរបស់​​ពួកភិក្ខុ​​នោះ ក៏​មិន​ឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិ របស់​ព្រះអរហន្តឃ្លាត​ចេញ​នេះ មិន​សមហេតុ មិន​សមផលទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ ទោសរបស់​ភិក្ខុ​ភ្លេចស្មារតី មិន​ដឹងខ្លួន​ ដេក​លក់ទៅ​នេះ មាន៥យ៉ាង គឺ ភិក្ខុ​​នោះលក់លំបាក១ ភ្ញាក់លំបាក១ ឃើញសុបិនអាក្រក់១ ទេវតា​មិន​រក្សា១ អសុចិឃ្លាតចេញ១ ម្នាលភិក្ខុ​ទាំងឡាយ​ ទោសរបស់​ភិក្ខុ​ភ្លេចស្មារតី មិន​ដឹងខ្លួន​ ហើយ​​ដេក​លក់ទៅ មាន៥​យ៉ាង​​នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ​ អានិសង្ស​របស់​ភិក្ខុ​ ដែល​​បានដំកល់​ស្មារតីខ្ជាប់ ដឹងខ្លួន​ហើយ​ ដេក​លក់ទៅ​នេះ មាន៥យ៉ាង គឺ ភិក្ខុ​​នោះដេកលក់ស្រួល១ ភ្ញាក់ស្រួល១ មិន​ឃើញសុបិនអាក្រក់១ ទេវតារក្សា១ អសុចិមិន​ឃ្លាតចេញ១ ម្នាលភិក្ខុ​ទាំងឡាយ​ អានិសង្សរបស់​​ភិក្ខុ​​​បាន​ដំកល់​ស្មារតីខ្ជាប់ ដឹងខ្លួន​ ហើយ​​ដេក​លក់ទៅ មាន៥យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​​អនុញ្ញាត​​និសីទនៈ (សំពត់​​ទ្រាប់អង្គុយ) ដើម្បី​រក្សាកាយ ដើម្បី​រក្សា​ចីវរ ដើម្បីរក្សាសេនាសនៈ។ សម័យ​​នោះឯង និសីទនៈតូចពេក រក្សាសេនាសនៈ​ទាំងអស់​មិន​​បាន។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ចង់​បានកម្រាលទំហំប៉ុន្មាន តថាគត​​អនុញ្ញាត ​ឲ្យ​ធ្វើទំហំប៉ុណ្ណោះ។

[៦៣] សម័យ​​នោះឯង ព្រះវេលដ្ឋសីសៈដ៏​មានអាយុ ជាឧបជ្ឈាយ៍របស់​ព្រះអានន្ទ​ដ៏​មាន​អាយុ​ កើតបូសធំ។ ​ចីវរទាំងឡាយ​ របស់​​ព្រះវេលដ្ឋសីសៈ​នោះ ជាប់ស្អិត​នឹង​កាយ ដោយ​ទឹក​រំអិល។ ពួក​ភិក្ខុ​ យក​​ទឹកផ្សើម​​ចីវរទាំង​​នោះឲ្យ​ជោក ហើយ​ទើបបកចេញ​បាន។ គ្រា​នោះ ព្រះ​មានព្រះភាគ ទ្រង់ពុទ្ធដំណើរ ទៅកាន់​​សេនាសនចារិក ទ្រង់ទតឃើញ​ភិក្ខុ​ទាំង​នោះ ​កំពុង​យក​ទឹក​ទៅផ្សើម​ចីវរ​ទាំង​នោះ ​ឲ្យ​ជោក ហើយ​បកចេញ ក៏​ទ្រង់ពុទ្ធដំណើរចូល​ទៅកាន់​​សំណាក់​ភិក្ខុ​​ទាំង​នោះ លុះចូល​ទៅដល់​ហើយ​ ទ្រង់មាន​ព្រះពុទ្ធដីកា​​នេះ ​នឹង​​ភិក្ខុ​​ទាំង​នោះថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​​នេះ​ មានអាពាធ​ដូចម្តេច។ ភិក្ខុ​ទាំង​នោះ ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏​ចំរើន លោក​ដ៏​មានអាយុ​នេះ កើតបូសធំ ​ចីវរទាំងឡាយ​ ជាប់​ស្អិត​​នឹង​កាយ ដោយ​​ទឹករំអិល យើង​ខ្ញុំ​ទាំងឡាយ​​ យក​ទឹក​មកផ្សើម​ចីវរ​ទាំង​នោះ ​ឲ្យ​ជោក ហើយ​បកចេញ។ ព្រោះ​និទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយ​ត្រាស់​ហៅពួកភិក្ខុ​​មក ​ក្នុង​ពេល​​នោះថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ណា មានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី ​​ទឹករងៃក្តី បូសធំក្តី តថាគត​​អនុញ្ញាត សំពត់​​សម្រាប់គ្របកម (ជាដើម) ដល់​ភិក្ខុ​​នោះ។

[៦៤] គ្រា​នោះ នាងវិសាខាមិគារមាតា នាំ​យកសំពត់​សម្រាប់ជូតមុខ ចូល​ទៅកាន់​​សំណាក់​​ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ រួចអង្គុយ​ក្នុង​ទី​សមគួរ។ លុះ​នាងវិសាខាមិគារមាតា អង្គុយក្នុង​ទីសមគួរហើយ​ ក៏​ក្រាបបង្គំ​ទូល ព្រះដ៏​មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចំរើន សូមព្រះអង្គ​ទ្រង់ទទួល​​សំពត់​សម្រាប់​ជូតមុខ​ របស់​ខ្ញុំព្រះអង្គ​ ដើម្បីជា​ប្រយោជន៍ ដើម្បីសេចក្តី​សុខ អស់​កាលជាអង្វែង។ ‌ព្រះដ៏​មានព្រះភាគ ក៏​​បានទទួល​​សំពត់​​សម្រាប់​ជូតមុខ (​នោះ)។ វេលា​នោះ ព្រះដ៏​មានព្រះភាគ ទ្រង់ពន្យល់​​នាង​វិសាខាមិគារមាតា ឲ្យ​ឃើញច្បាស់ ឲ្យ​កាន់​យកតាម​ ឲ្យ​អាចហ៊ាន ឲ្យ​រីករាយ ដោយធម្មីកថា។ ឯ​នាង​វិសាខាមិគារមាតា ​កាលដែល​ព្រះដ៏​មានព្រះភាគ ទ្រង់ពន្យល់​​ ឲ្យ​ឃើញច្បាស់ ឲ្យ​កាន់​​យកតាម​ ឲ្យ​អាចហ៊ាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ​ ក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះ​មាន​ព្រះភាគ ធ្វើប្រទក្សិណ [ដើរវិលខាងស្តាំ] ហើយ​ចៀសចេញទៅ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយ​ត្រាស់ហៅ​ពួក​ភិក្ខុ​មក ក្នុង​ពេល​នោះថា ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​អនុញ្ញាត សំពត់​​សម្រាប់ជូតមុខ។

[៦៥] សម័យ​​នោះឯង មល្លក្សត្យឈ្មោះ​រោជៈ ជាសំឡាញ់របស់​ព្រះអានន្ទដ៏​មានអាយុ។ មល្លក្សត្យ ឈ្មោះរោជៈ (​នោះ) ​បានទុកដាក់សំពត់​សម្បកឈើ លើកដៃនៃព្រះអានន្ទ​ដ៏​មាន​អាយុ។ ឯ​ព្រះអានន្ទដ៏​មានអាយុ ក៏​ត្រូវការ​នឹង​សំពត់​សម្បកឈើ។ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​ អនុញ្ញាត​ឲ្យ​ភិក្ខុ​កាន់​យក​ ដោយសេចក្តី​ស្និទ្ធស្នាលរបស់​មិត្រ ប្រកបដោយអង្គ​៥គឺ មិត្រ​ដែល​គ្រាន់​​តែ​​​​​បានឃើញ​​គ្នាម្តងមួយគ្រា១ មិត្រដែលស្និទ្ធស្នាល​នឹង​​គ្នាមាំមួន១ មិត្រដែល​​បាននិយាយ​បើ​ក​ឱកាស​​​គ្នាតាម​ត្រូវការ១ មិត្រ​នោះមានជីវិត​រស់​នៅ១ ភិក្ខុ​ដឹងថា បើ​អាត្មាអញ កាន់​យកវត្ថុ​ណា​មួយ​ហើយ​ មិត្រ​នោះ មានសេចក្តី​ត្រេកអរ១ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​ភិក្ខុ​​កាន់​​យក​ ដោយសេចក្តី​ស្និទ្ធស្នាល របស់​មិត្រ ​ប្រកបដោយអង្គ​ ទាំង​៥​នេះ​បាន។

[៦៦] សម័យ​​នោះឯង ពួកភិក្ខុ​មានត្រៃ​ចីវរបរិបូណ៌ហើយ​ ​តែ​​​ត្រូវការដោយសំពត់​​តម្រង​ទឹកផង ដោយថង់បាត្រផង។ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​ អនុញ្ញាតសំពត់​​បរិក្ខារ។ ក្នុង​ពេល​នោះ ពួកភិក្ខុ​ មានសេចក្តី​ត្រិះរិះ ​ដូច្នេះថា សំពត់​ទាំងឡាយ​ណា គឺត្រៃ​ចីវរក្តី សំពត់​​សម្រាប់​ងូត​ទឹកភ្លៀងក្តី សំពត់​សម្រាប់ទ្រាប់អង្គុយក្តី សំពត់​​កម្រាលក្តី សំពត់​​សម្រាប់​គ្របកមក្តី សំពត់​សម្រាប់ជូតមុខក្តី សំពត់​បរិក្ខារក្តី ដែល​ព្រះដ៏​មានព្រះភាគ ទ្រង់អនុញ្ញាតហើយ​ សំពត់​​ទាំង​អស់​នោះ តើយើង​គួរអធិដ្ឋាន ឬគួរវិកប្បទុក។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​ អនុញ្ញាត ឲ្យ​ភិក្ខុ​អធិដ្ឋាន​ត្រៃ​ចីវរ មិន​ឲ្យ​វិកប្បទេ ឲ្យ​អធិដ្ឋានសំពត់​សម្រាប់ងូត​ទឹកភ្លៀងអស់៤ខែ នៃរដូវភ្លៀង តអីពី​​កាល​៤ខែ​នោះទៅ ត្រូវវិកប្បទុក ឲ្យ​អធិដ្ឋានសំពត់​សម្រាប់ទ្រាប់អង្គុយ មិន​ឲ្យ​វិកប្បទេ ឲ្យ​អធិដ្ឋានសំពត់​កម្រាល មិន​ឲ្យ​វិកប្បទេ ឲ្យ​អធិដ្ឋានសំពត់​សម្រាប់គ្របកម កំណត់​ត្រឹម​មានអាពាធ ហួសអំពីអាពាធ​​នោះទៅ ត្រូវ​វិកប្បទុក ឲ្យ​អធិដ្ឋានសំពត់​សម្រាប់ជូតមុខ មិន​ឲ្យ​វិកប្បទេ ឲ្យ​អធិដ្ឋានសំពត់​បរិក្ខារ មិន​ឲ្យ​វិកប្បទេ។ ក្នុង​ពេល​នោះ ពួកភិក្ខុ​ មានសេចក្តី​​ត្រិះរិះ​ ដូច្នេះថា ឱហ្ន៎ ​ចីវរយ៉ាងតូច​បំផុត ត្រឹមប៉ុនណា ទើបត្រូវ​វិកប្ប​បាន។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​ភិក្ខុ​វិកប្ប​ចីវរ យ៉ាងតូចបំផុត បណ្តោយត្រឹម៨ធ្នាប់ ទទឹងត្រឹម៤ធ្នាប់ ដោយ​ធ្នាប់ព្រះសុគត​។ សម័យ​​នោះឯង ព្រះកស្សបដ៏​មានអាយុ ជាអ្នក​ធ្វើសេចក្តី​គោរព​ ក្នុង​សំពត់​​បង្សុកូល [អដ្ឋកថា ថា ព្រះមហាកស្សប លោកជាអ្នក​គោរព ក្នុង​ការប៉ះ​ចីវរបង្សុកូល ក្នុង​កន្លែង​ដែលគ្រាំគ្រា។]។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​ភិក្ខុ​ធ្វើ​ចីវរ​ឲ្យ​សៅហ្មង ដោយចេស (គឺ​ដេរប៉ះដោយចេស)។ ​ចីវរមានជាយមិន​ស្មើ​គ្នា។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​ភិក្ខុ​​រុះរើ​​ចីវរ ដែលមានជាយ​មិន​ស្មើ​គ្នា (គឺកាត់ជាយដែលវែងជាងគេចេញ)។ សរសៃអំបោះទាំងឡាយ​ ក៏​ចេះ​​តែ​​​រសាត់ចេញ។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​លើកឡើង (គឺប៉ះ) អនុវាតខាងខ្នង ​នឹង​​អនុវាតខាងពោះ។ សម័យ​​នោះឯង ជាន់ទាំងឡាយ​នៃសង្ឃាដិ ដាច់ចេញពី​គ្នា។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​ភិក្ខុ​ធ្វើថ្នេរ​ ឲ្យ​មានសណ្ឋាន​ដូចជាក្រឡាចត្រង្គ។

[៦៧] សម័យ​​នោះឯង ពួកភិក្ខុ​កំពុងធ្វើ​ចីវរ (ឲ្យ​) ភិក្ខុ​១រូប លុះភិក្ខុ​កាត់​ចីវរទាំងអស់ទៅ​ហើយ​ ក៏​មិន​គ្រប់គ្រាន់។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​កាត់​តែ​​​​ចីវរពីរ ​ចីវរមួយ​ មិន​បាច់កាត់​ក៏​​បាន។ ដល់​កាត់​ចីវរពីរ ​ចីវរមួយ​មិន​កាត់ ក៏​​នៅ​តែ​​​មិន​គ្រប់គ្រាន់។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ​ចីវរពីរមិន​បាច់កាត់ ឲ្យ​កាត់​តែ​​​​ចីវរមួយ​បាន។ ភិក្ខុ​មិន​កាត់​ចីវរពីរ កាត់​តែ​​​​​ចីវរមួយ ក៏​​នៅ​តែ​​​មិន​គ្រប់គ្រាន់ទៀត។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាតឲ្យ​​ភិក្ខុ​លើកឡើង (គឺប៉ះ) សំពត់​អាគន្តុកៈ (សំពត់​ថ្មី) ទៀត ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​​មិន​ត្រូវ​ទ្រទ្រង់​​ចីវរ ដែលមិន​កាត់ទាំងអស់​​នោះទេ ភិក្ខុ​ណាទ្រទ្រង់ (ស្លៀកដណ្តប់) ត្រូវអាបត្តិទុក្កដ។

[៦៨] សម័យ​​នោះឯង ​ចីវរកើតឡើងជាច្រើនដល់​ភិក្ខុ​មួយរូប។ ឯភិក្ខុ​​នោះ ចង់ឲ្យ​​ចីវរ​នោះ ដល់​មាតា និងបិតា។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ឲ្យ​​ចីវរ ដោយគិតថា មាតា និងបិតា ដូច្នេះ តថាគត​​​នឹង​​ថាដូចម្តេច​បាន ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ឲ្យ​​ចីវរដល់​​មាតា និងបិតា​បាន ម្នាលភិក្ខុ​ទាំងឡាយ​ ​តែ​​​ថា ភិក្ខុ​មិន​ត្រូវធ្វើទាន ដែលគេឲ្យ​ដោយសទ្ធា ឲ្យ​ធ្លាក់ចុះឡើយ ភិក្ខុ​ណា​ឲ្យ​ធ្លាក់ចុះ ត្រូវអាបត្តិទុក្កដ។

[៦៩] សម័យ​​នោះឯង ភិក្ខុ​មួយរូបទុក​ចីវរក្នុង​អន្ធវន (ព្រៃងងឹត) ហើយ​មាន​តែ​​​ស្បង់ និងឧត្តរាសង្គៈ (ចីពរ) ចូល​ទៅស្រុកដើម្បីបិណ្ឌបាត។ ពួកចោរ ក៏​លួចយក​ចីវរ​នោះទៅ។ ភិក្ខុ​​នោះ មានសំពត់​អាក្រក់ មាន​ចីវរសៅហ្មង។ ពួកភិក្ខុ​និយាយយ៉ាង​នេះថា ម្នាលអាវុសោ ហេតុអ្វី ក៏​អ្នក​​មានសំពត់​អាក្រក់ មាន​ចីវរសៅហ្មង។ ភិក្ខុ​​នោះ និយាយ​នឹង​ភិក្ខុ​ផង​គ្នាថា ម្នាលអាវុសោ ខ្ញុំទុក​​ចីវរ​ក្នុង​អន្ធវន​នេះ ហើយ​មាន​តែ​​​ស្បង់ និងឧត្តរាសង្គៈ ចូល​ទៅស្រុក ដើម្បីបិណ្ឌបាត ពួកចោរ លួច​យក​​ចីវរ​នោះទៅ ព្រោះហេតុ​នោះ ​បានជាខ្ញុំ មានសំពត់​អាក្រក់ មាន​ចីវរសៅហ្មង។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ មាន​តែ​​​ស្បង់ និងឧត្តរាសង្គៈ មិន​ត្រូវចូល​ទៅស្រុកទេ ភិក្ខុ​ណាចូល​ទៅ ត្រូវអាបត្តិទុក្កដ។ សម័យ​​នោះឯង ព្រះអានន្ទដ៏​មានអាយុ មាន​តែ​​​ស្បង់ និងឧត្តរាសង្គៈ ចូល​ទៅស្រុក ដើម្បី​បិណ្ឌបាត ដោយភ្លេចស្មារតី។ ពួកភិក្ខុ​​បាននិយាយ​ដូច្នេះ ​នឹង​ព្រះអានន្ទ​ដ៏​មានអាយុថា ម្នាល​អាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា ភិក្ខុ​មាន​តែ​​​ស្បង់ និងឧត្តរាសង្គៈ មិន​ត្រូវ​ចូល​ទៅ​ស្រុក មិន​មែនទេឬ ម្នាលអាវុសោ ចុះហេតុអ្វី ​បានជាអ្នក​ មាន​តែ​​​ស្បង់ និងឧត្តរាសង្គៈ ចូល​ទៅ​ស្រុក។ ព្រះអានន្ទឆ្លើយថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុ​មាន​តែ​​​ស្បង់ និងឧត្តរាសង្គៈ មិន​ត្រូវ​ចូល​ទៅ​ស្រុកទេ ក៏​ពិតមែនហើយ​ ម្នាលអាវុសោ ​តែ​​​ថា ខ្ញុំចូល​ទៅហើយ​ ដោយភ្លេចស្មារតី។ ពួកភិក្ខុ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ហើយ​ត្រាស់ហៅភិក្ខុ​​ទាំងឡាយ​មក ក្នុង​ពេល​នោះថា ម្នាលភិក្ខុ​ទាំងឡាយ​ ឯហេតុគួរទុកដាក់​សង្ឃាដិមាន​៥យ៉ាង គឺភិក្ខុ​មានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុ​ទៅកាន់​ត្រើយស្ទឹងខាងនាយ១ វិហារ​មានការរក្សាទ្វារមាំមួន១ ភិក្ខុ​​បានក្រាល​កឋិនហើយ​១ ម្នាលភិក្ខុ​ទាំងឡាយ​ ហេតុទាំង៥យ៉ាង​នេះ​ឯង ជាហេតុគួរទុកដាក់សង្ឃាដិ​បាន។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯហេតុគួរទុកដាក់នូវសំពត់​​ឧត្តរាសង្គៈ មាន៥យ៉ាង​ គឺ ភិក្ខុ​មានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុ​ទៅកាន់​ត្រើយ​ស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុ​​បានក្រាល​​កឋិនហើយ​១ ម្នាលភិក្ខុ​ទាំងឡាយ​ ហេតុទាំង៥យ៉ាង​នេះឯង ជាហេតុគួរទុកដាក់សំពត់​ឧត្តរាសង្គៈ​បាន។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯហេតុ​គួរទុកដាក់ស្បង់មាន៥យ៉ាង គឺភិក្ខុ​មានជម្ងឺ១ មានកំណត់​ដោយរដូវភ្លៀង៤ខែ១ ភិក្ខុ​ទៅកាន់​​ត្រើយ​ស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុ​​បានក្រាល​កឋិនហើយ​១ ម្នាលភិក្ខុ​ទាំងឡាយ​ ហេតុទាំង៥យ៉ាង​នេះឯង ជាហេតុគួរទុកដាក់ស្បង់​បាន។ ម្នាលភិក្ខុ​​ទាំងឡាយ​ ឯហេតុគួរទុកដាក់សំពត់​សម្រាប់ងូត​ទឹកភ្លៀង មាន៥យ៉ាងគឺ ភិក្ខុ​មាន​ជម្ងឺ១ ភិក្ខុ​ទៅកាន់​​ទីឥតមានសីមា១ ភិក្ខុ​ទៅកាន់​ត្រើយស្ទឹងខាងនាយ១ វិហារមានការរក្សា​ទ្វារមាំមួន១ សំពត់​​សម្រាប់ងូត​ទឹកភ្លៀង ភិក្ខុ​មិន​ទាន់​បានធ្វើ ឬធ្វើមិន​ទាន់ស្រេច១ ម្នាលភិក្ខុ​ទាំងឡាយ​ ហេតុទាំង៥យ៉ាង​នេះឯង ជាហេតុគួរទុកដាក់ សំពត់​​សម្រាប់ងូត​ទឹកភ្លៀង​បាន។

[៧០] សម័យ​​នោះឯង ភិក្ខុ​មួយរូប​នៅចាំ​វស្សា​តែ​​​ម្នាក់ឯង។ មនុស្សទាំងឡាយ​ នាំ​​គ្នា​ប្រគេន​​ចីវរក្នុង​ទី​នោះ ដោយពាក្យថា យើង​ទាំងឡាយ​ ប្រគេនចំពោះសង្ឃ​។ ភិក្ខុ​​នោះ ក៏​មាន​សេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏​មានព្រះភាគ ​បានបញ្ញត្តថា ដែលហៅថាសង្ឃ​ បើ​យ៉ាងតិច​បំផុត ត្រឹមភិក្ខុ​៤រូប ឥឡូវ អាត្មាអញ ​តែ​​​ម្នាក់ឯង ក៏​មនុស្សទាំង​នេះ ប្រគេន​ចីវរ​ទាំងឡាយ​ ដោយ​ពាក្យថា យើង​ទាំងឡាយ​ ប្រគេនចំពោះសង្ឃ​ បើ​ដូច្នោះ មាន​តែ​​​អាត្មាអញ នាំ​យក​​ចីវរ​របស់​​សង្ឃ​​ទាំង​នេះ ទៅកាន់​ក្រុងសាវត្ថី។ ភិក្ខុ​​នោះ ក៏​នាំ​យក​ចីវរទាំង​នោះ ទៅកាន់​ក្រុងសាវត្ថី ហើយ​ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ ​ចីវរទាំង​នោះ ជា​ចីវររបស់​អ្នក​ កំណត់​តែ​​​ត្រឹមកឋិនដោះ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ បើ​ភិក្ខុ​ក្នុង​សាសនា​នេះ ​នៅចាំ​វស្សា​​តែ​​​ម្នាក់ឯង។ ក្នុង​ទី​នោះ ពួកមនុស្ស ប្រគេន​ចីវរ​ទាំងឡាយ​ ដោយ​ពាក្យថា យើង​ទាំងឡាយ​ ប្រគេន​ចីវរ ចំពោះសង្ឃ​។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត​​ចីវរទាំង​នោះ ដល់​ភិក្ខុ​​នោះឯង កំណត់ត្រឹម​កឋិនដោះ។ សម័យ​​នោះឯង ភិក្ខុ​មួយរូប ​នៅ​តែ​​​​ម្នាក់ឯង អស់​កាល​នៃរដូវ [សំដៅយក​កាលដទៃ អំពីរដូវភ្លៀង។]។ ក្នុង​ទី​នោះ ពួកមនុស្ស​​បាន​ប្រគេន​ចីវរ​ទាំងឡាយ​ ដោយ​ពាក្យថា យើង​ទាំងឡាយ​ ប្រគេន​ចីវរចំពោះសង្ឃ​។  ភិក្ខុ​​នោះ ក៏​មាន​សេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏​មានព្រះភាគ ​បានបញ្ញត្តថា ដែលហៅថាសង្ឃ​ បើ​យ៉ាងតិច​បំផុត ត្រឹមភិក្ខុ​៤រូប ក៏​ឥឡូវ អាត្មាអញ ​តែ​​​ម្នាក់ឯង ចំណែកខាងពួកមនុស្ស​នេះ ​បានប្រគេន​ចីវរ​ទាំងឡាយ​ ដោយ​ពាក្យថា យើង​ទាំងឡាយ​ប្រគេន​ចីវរចំពោះសង្ឃ​ បើ​ដូច្នោះ គួរអាត្មាអញ នាំ​យក​​ចីវរ ​របស់​​សង្ឃ​​ទាំង​នេះ ទៅកាន់​ក្រុងសាវត្ថី។ ភិក្ខុ​​នោះ ក៏​នាំ​យក​ចីវរទាំង​នោះ ទៅកាន់​ក្រុងសាវត្ថី ហើយ​​បានប្រាប់សេចក្តី​នុ៎ះ ដល់​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ទាំងឡាយ​ ក្រាប​បង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​ អនុញ្ញាត​ឲ្យ​សង្ឃ​ ដែលមាន​ក្នុង​ទីចំពោះមុខ [អដ្ឋកថា ថា ត្រូវសង្ឃ​ដែលឋិត​នៅក្នុង​ឧបចារសីមា វាយរគាំង ប្រាប់វេលា ហើយ​សឹមចែក​គ្នា។] ចែក​គ្នា​បាន។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មានភិក្ខុ​​​នៅ​តែ​​​ម្នាក់ឯង អស់​កាលនៃរដូវ។ ក្នុង​ទី​នោះ ពួកមនុស្ស​ប្រគេន​ចីវរ​ទាំងឡាយ​ ដោយ​ពាក្យថា យើង​ទាំងឡាយ​ ប្រគេន​ចីវរ ចំពោះសង្ឃ​។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​​នោះ អធិដ្ឋាន​ចីវរទាំង​នោះ ដូច្នេះថា ​ចីវរទាំង​នេះ ជារបស់​​អាត្មាអញ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​ភិក្ខុ​​នោះ មិន​ទាន់អធិដ្ឋាន​ចីវរ​នោះទេ ទទួល​មានភិក្ខុ​ឯទៀតមកដល់​ ត្រូវ​ភិក្ខុ​​នោះ ចែកចំណែកស្មើ (ដល់​ភិក្ខុ​ដែលទើប​មកដល់​​នោះ) ម្នាលភិក្ខុ​ទាំងឡាយ​ បើ​ភិក្ខុ​ទាំង​នោះ កំពុងចែក​​ចីវរ​នោះ ហើយ​ស្លាក មិន​ទាន់ធ្លាក់អស់ ទទួល​​មានភិក្ខុ​ឯទៀត​មកដល់​ ត្រូវភិក្ខុ​​នោះ ចែក​ចំណែកស្មើ (ដល់​ភិក្ខុ​ដែលទើបមកដល់​​នោះ) ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ទាំង​នោះ ចែក​ចីវរ​នោះ ស្លាកធ្លាក់អស់ទៅហើយ​ ទើបមានភិក្ខុ​ឯទៀត​មកដល់​ មិន​បាច់ចែកឲ្យ​ទេ។ សម័យ​​នោះឯង មានព្រះថេរៈ​ពីររូប ជាបងប្អូន​នឹង​​គ្នា គឺព្រះថេរៈ​ឈ្មោះ​ឥសិទាសៈដ៏​​មានអាយុ១ ព្រះថេរៈឈ្មោះឥសិភត្តដ៏​មានអាយុ១ ​នៅចាំ​វស្សាក្នុង​ក្រុងសាវត្ថី លុះចេញវស្សាហើយ​ ក៏​នាំ​​គ្នា​ទៅកាន់​អាវាស ក្បែរស្រុកតូចមួយ។ ពួកមនុស្សនិយាយ​គ្នាថា ព្រះថេរៈ​ទាំងឡាយ​បាត់​យូរ​ណាស់ហើយ​ ទើបឃើញនិមន្តមក ថាដូច្នោះហើយ​ ក៏​នាំ​​គ្នាប្រគេនចង្ហាន់ ព្រមទាំង​ចីវរ។ ពួកភិក្ខុ​ អ្នក​​នៅក្នុង​អាវាស សួរព្រះថេរៈ​ទាំងឡាយ​ថា បពិត្រព្រះថេរៈ​ដ៏​ចំរើន ​ចីវររបស់​សង្ឃ​​ទាំង​នេះ កើតឡើង ក៏​ព្រោះ​តែ​​​ព្រះថេរៈ​ទាំងឡាយ​ តើព្រះថេរៈ​ទាំងឡាយ​ ​នឹង​ត្រេកអរ​នឹង​ចំណែក​ដែរឬទេ។ ព្រះថេរៈ​ទាំងឡាយ​ ក៏​និយាយ​យ៉ាង​នេះថា ម្នាលអាវុសោ ធម៌ [ច្បាប់ដែល​ព្រះដ៏​​មានព្រះភាគ ទ្រង់បញ្ញត្ត] ដែលព្រះដ៏​មានព្រះភាគ ទ្រង់សំដែងហើយ​យ៉ាងណា យើង​​ទាំងឡាយ​ ក៏​​បានដឹងច្បាស់ហើយ​ថា ​ចីវរទាំង​នោះ ជា​ចីវររបស់​លោកទាំងឡាយ​ កំណត់​​តែ​​​ត្រឹម​កឋិនដោះ។ សម័យ​​នោះឯង ភិក្ខុ​៣រូប ​នៅចាំ​វស្សា ក្នុង​ក្រុងរាជគ្រឹះ។ ពួកមនុស្ស ក្នុង​ទី​នោះ ប្រគេន​ចីវរ​ទាំងឡាយ​ ដោយពាក្យថា យើង​ទាំងឡាយ​ ប្រគេន​ចីវរចំពោះសង្ឃ​។ ភិក្ខុ​ទាំង​នោះ ក៏​មានសេចក្តី​​ត្រិះរិះដូច្នេះថា ព្រះដ៏​មានព្រះភាគ ទ្រង់បញ្ញត្តថា ដែលហៅថា សង្ឃ​ បើ​យ៉ាងតិចបំផុត ត្រឹម​ភិក្ខុ​​៤រូប ឥឡូវ យើង​ទាំងឡាយ​ ជាជន៣រូប ក៏​មនុស្សទាំង​នេះ ប្រគេន​ចីវរ​ទាំងឡាយ​ ​ដោយពាក្យថា យើង​ទាំងឡាយ​ ប្រគេន​​ចីវរចំពោះ​សង្ឃ​ តើយើង​ទាំងឡាយ​ ត្រូវប្រតិបត្តិ​ដូចម្តេច។ សម័យ​​នោះឯង ព្រះថេរៈ​ច្រើនអង្គ គឺព្រះថេរៈ ឈ្មោះនិលវាសីដ៏​មានអាយុ១ ព្រះថេរៈ ឈ្មោះសាណវាសីដ៏​មានអាយុ១ ព្រះថេរៈ ឈ្មោះគោបកៈ​ដ៏​មានអាយុ១ ព្រះថេរៈ ឈ្មោះភគុដ៏​មានអាយុ១ ព្រះថេរៈ ឈ្មោះផលិកសន្ទានៈដ៏​មានអាយុ១ ​នៅក្នុង​​កុក្កុដារាម ទៀបក្រុងបាតលិបុត្ត។ ​កាល​នោះ ភិក្ខុ​ទាំង​នោះ នាំ​​គ្នាទៅកាន់​ក្រុងបាតលិបុត្ត ហើយ​សួរ​ព្រះថេរៈ​ទាំងឡាយ​។ ព្រះថេរៈ​ទាំងឡាយ​ និយាយយ៉ាង​នេះថា ម្នាលអាវុសោ ធម៌ដែល​ព្រះដ៏​មាន​ព្រះភាគ ទ្រង់សំដែងហើយ​យ៉ាងណា យើង​ទាំងឡាយ​ ក៏​​បានដឹងច្បាស់​ថា ​ចីវរ​ទាំងឡាយ​​នោះ ជា​ចីវរ​របស់​អ្នក​ទាំងឡាយ​ កំណត់​តែ​​​ត្រឹម​កឋិនដោះ។

[៧១] សម័យ​​នោះឯង ព្រះឧបនន្ទសក្យបុត្រដ៏​មានអាយុ ​នៅចាំ​វស្សាក្នុង​ក្រុងសាវត្ថី លុះចេញវស្សាហើយ​ ក៏​​បានទៅកាន់​អាវាស ក្បែរស្រុកតូចមួយ។ ពួកភិក្ខុ​ មានសេចក្តី​​ប្រាថ្នា​នឹង​​ចែក​ចីវរ ក៏​ប្រជុំ​គ្នាក្នុង​អាវាស​នោះ។ ភិក្ខុ​ទាំង​នោះ និយាយយ៉ាង​នេះថា ម្នាលអាវុសោ ​ចីវរ​របស់​​សង្ឃ​ទាំង​នេះ យើង​​នឹង​ចែក​គ្នា តើលោកត្រេកអរ​​នឹង​ចំណែក​ដែរឬ។ ព្រះឧបនន្ទសក្យបុត្រ​ឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ​ ក៏​ទទួល​យកចំណែក​ចីវរ អំពីអាវាស​នោះ ទៅកាន់​អាវាសឯទៀត។ ឯ​ពួកភិក្ខុ​ មានសេចក្តី​​ប្រាថ្នា​នឹង​​ចែក​ចីវរ ក៏​ប្រជុំ​គ្នាក្នុង​អាវាស​នោះ​ទៀត។ ភិក្ខុ​ទាំង​នោះ ​បាននិយាយយ៉ាង​នេះថា ម្នាលអាវុសោ ​ចីវរ​របស់​​សង្ឃ​ទាំង​នេះ យើង​​នឹង​ចែក​គ្នា តើលោកត្រេកអរ​​នឹង​ចំណែក​ដែរឬ។ ព្រះឧបនន្ទសក្យបុត្រ​ឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ​ ក៏​ទទួល​យកចំណែក​ចីវរ អំពីអាវាស​នោះ ទៅកាន់​​អាវាស​ឯទៀត។ ពួកភិក្ខុ​ មានសេចក្តី​​ប្រាថ្នា​នឹង​​ចែក​ចីវរ ក៏​ប្រជុំ​គ្នាក្នុង​អាវាស​នោះទៀត។ ភិក្ខុ​ទាំង​នោះ ​បាននិយាយយ៉ាង​នេះថា ម្នាលអាវុសោ ​ចីវរ​របស់​​សង្ឃ​ទាំង​នេះ យើង​​នឹង​ចែក​គ្នា តើលោក​ត្រេកអរ​​​នឹង​ចំណែក​ដែរឬ។ ព្រះឧបនន្ទសក្យបុត្រ​ឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះ​ហើយ​ ក៏​ទទួល​យកចំណែក​ចីវរ អំពីអាវាស​នោះ ហើយ​ក៏​ស្ពាយ​សំពាយ​​ចីវរធំ រួច​ត្រឡប់​មកកាន់​​ក្រុងសាវត្ថីវិញដដែល។ ពួកភិក្ខុ​ និយាយយ៉ាង​នេះថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នក​​មានបុណ្យធំ ​បានជាលោក​​បាន​ចីវរច្រើន។ ព្រះឧបនន្ទ​សក្យបុត្ត​ឆ្លើយថា ម្នាលអាវុសោ ខ្ញុំ​មានបុណ្យ​មកពីណា ដោយសារ​តែ​​​ខ្ញុំ​នៅចាំ​​វស្សា​ ក្នុង​ក្រុងសាវត្ថី​នេះ លុះចេញវស្សា​ហើយ​ ខ្ញុំ​​បានទៅកាន់​​អាវាសក្បែរស្រុកតូចមួយ ពួកភិក្ខុ​ មានសេចក្តី​​ប្រាថ្នា​នឹង​​ចែក​ចីវរ ក៏​ប្រជុំ​គ្នា ក្នុង​អាវាស​នោះ ភិក្ខុ​ទាំង​នោះ ​បាននិយាយយ៉ាង​នេះ​នឹង​ខ្ញុំថា ម្នាលអាវុសោ ​ចីវរ​របស់​​សង្ឃ​​ទាំង​នេះ យើង​​នឹង​ចែក​គ្នា តើលោកត្រេកអរ​​នឹង​ចំណែក​ដែរឬ ខ្ញុំឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរ​ដែរ ថាដូច្នោះហើយ​ ខ្ញុំក៏​ទទួល​យកចំណែក​ចីវរ អំពីអាវាស​នោះ រួច​បានទៅកាន់​អាវាសឯទៀត ​ពួកភិក្ខុ​ មានសេចក្តី​​ប្រាថ្នា​នឹង​​ចែក​ចីវរ ក៏​ប្រជុំ​គ្នា ក្នុង​អាវាស​នោះ​ទៀត ភិក្ខុ​ទាំង​នោះ ​បាននិយាយយ៉ាង​នេះ​នឹង​ខ្ញុំថា ម្នាលអាវុសោ ​ចីវរ​របស់​​សង្ឃ​ទាំង​នេះ យើង​​នឹង​ចែក​គ្នា តើលោកត្រេកអរ​​នឹង​ចំណែក​ដែរឬ ខ្ញុំ​បាននិយាយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ​ ខ្ញុំក៏​ទទួល​យកចំណែក​ចីវរ អំពីអាវាស​នោះ ទៅកាន់​​អាវាស​ឯទៀត ពួកភិក្ខុ​ មានសេចក្តី​​ប្រាថ្នា​នឹង​​ចែក​ចីវរ ក៏​ប្រជុំ​គ្នា ក្នុង​អាវាស​នោះទៀត ភិក្ខុ​ទាំង​នោះ ​បាននិយាយយ៉ាង​នេះ​នឹង​ខ្ញុំថា ម្នាលអាវុសោ ​ចីវរ​របស់​​សង្ឃ​ទាំង​នេះ យើង​​នឹង​ចែក​គ្នា តើលោក​ត្រេកអរ​​​នឹង​ចំណែក​ដែរឬ ខ្ញុំនិយាយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះ​ហើយ​ ខ្ញុំក៏​ទទួល​យកចំណែក​ចីវរ អំពី​អាវាស​​នោះមក យ៉ាង​នេះ ​បានជាខ្ញុំ​​បាន​ចីវរច្រើន។ ពួកភិក្ខុ​សួរថា ម្នាលអាវុសោឧបនន្ទ លោក​នៅចាំ​​វស្សាក្នុង​អាវាសដទៃ ហើយ​លោកត្រេកអរ​នឹង​ចំណែក​ចីវរ ក្នុង​អាវាសដទៃ មែនឬ។ ព្រះឧបនន្ទសក្យបុត្តឆ្លើយថា ម្នាលអាវុសោ មែនហើយ​។ ពួកភិក្ខុ​ណា មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុ​ទាំង​នោះ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទសក្យបុត្ត​ដ៏​មានអាយុ មិន​គួរបើ​​នឹង​​​នៅចាំ​វស្សា​ ក្នុង​អាវាសដទៃ ហើយ​ត្រេកអរ​​នឹង​ចំណែក​ចីវរ ក្នុង​អាវាស​ដទៃសោះ។ ពួកភិក្ខុ​ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ឧបនន្ទ ឮថា អ្នក​ឯង ​នៅចាំ​វស្សា​ ក្នុង​អាវាសដទៃ ហើយ​ត្រេកអរ​ ​នឹង​ចំណែក​ចីវរ ក្នុង​អាវាស​ដទៃ ពិតមែនឬ។ ព្រះឧបនន្ទសក្យបុត្តឆ្លើយថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មាន​ព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នក​ឯង មិន​គួរបើ​​នឹង​​​នៅចាំ​វស្សា​ ក្នុង​អាវាសដទៃ ហើយ​ត្រេកអរ​​នឹង​ចំណែក​ចីវរ ក្នុង​អាវាស​ដទៃសោះ នែមោឃបុរស អំពើ​នេះ មិន​មែន​នាំ​ពួក​ជន ដែល​មិន​ទាន់ជ្រះថ្លា ឲ្យ​​ជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់តិះដៀលហើយ​ ទ្រង់ធ្វើធម្មីកថា រួច​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​​​នៅចាំ​វស្សា​ ក្នុង​អាវាសឯទៀត មិន​ត្រូវ​ត្រេកអរ​​នឹង​ចំណែក​ចីវរ ក្នុង​អាវាស​ឯទៀតទេ ភិក្ខុ​ណាត្រេកអរ ត្រូវអាបត្តិទុក្កដ។ សម័យ​​នោះឯង ​ព្រះឧបនន្ទសក្យបុត្តដ៏​មានអាយុ ​នៅចាំ​វស្សា​ក្នុង​អាវាសពីរ​តែ​​​ម្នាក់ឯង ដោយគិតថា ​ចីវរ​មុខជា​​នឹង​កើតឡើង​ដល់​អញ​ជាច្រើនដូច្នេះ។ ក្នុង​ពេល​នោះ ភិក្ខុ​ទាំង​នោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា យើង​ទាំងឡាយ​ ត្រូវឲ្យ​ចំណែក​ចីវរ ដល់​​ព្រះឧបនន្ទសក្យបុត្តដ៏​មានអាយុដែរឬ។ ភិក្ខុ​ទាំងឡាយ​ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរ​ឲ្យ​​ចីវរ​តែ​​​មួយចំណែក ដល់​មោឃបុរស​ចុះ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​ភិក្ខុ​​ក្នុង​​សាសនា​នេះ ​នៅចាំ​វស្សា​ ក្នុង​អាវាសពីរ​តែ​​​ម្នាក់ឯង ដោយគិតថា ​ចីវរ​មុខជា​​នឹង​កើតឡើង​ដល់​អញ ​ជាច្រើនដូច្នេះ។ បើ​ភិក្ខុ​​នោះ ​នៅចាំ​វស្សា ​ក្នុង​អាវាស​ឯណោះ ​បានពាក់កណ្តាល ចាំ​វស្សា ​ក្នុង​អាវាស​ឯណោះ ​បានពាក់កណ្តាល ភិក្ខុ​ទាំងឡាយ​ ត្រូវឲ្យ​ចំណែក​​ចីវរ ក្នុង​​អាវាស​ឯណោះ ពាក់កណ្តាល ក្នុង​អាវាស​ឯណោះ ពាក់កណ្តាល ទៅភិក្ខុ​​នោះចុះ ប្រសិនបើ​ ភិក្ខុ​​នៅចាំ​វស្សា ​ក្នុង​អាវាស​ណាច្រើនជាង ភិក្ខុ​ទាំងឡាយ​ ត្រូវឲ្យ​ចំណែក​​ចីវរទៅភិក្ខុ​​នោះ តាម​កំណត់​ថ្ងៃដែល​ច្រើន​នោះចុះ។

[៧២] សម័យ​​នោះឯង ភិក្ខុ​១រូបមានរោគឈឺពោះ។ ភិក្ខុ​​នោះដេកត្រាំ​នៅលើមូត្រ និងករីស​របស់​ខ្លួន​។ គ្រា​នោះ ព្រះដ៏​មានព្រះភាគ មានព្រះអានន្ទដ៏​មានអាយុ ជាបច្ឆាសមណៈ ទ្រង់​ពុទ្ធ​ដំណើរ ទៅកាន់​សេនាសនចារិក ហើយ​ចូល​ទៅកាន់​លំ​នៅ នៃភិក្ខុ​​នោះ។ ព្រះដ៏​មានព្រះភាគ ​បានទតឃើញភិក្ខុ​​នោះ ដេក​ត្រាំ​នៅលើមូត្រ និងករីសរបស់​ខ្លួន​ លុះទតច្បាស់ហើយ​ ក៏​ទ្រង់ចូល​​ទៅកាន់​សំណាក់ភិក្ខុ​​នោះ លុះចូល​​ទៅដល់​ហើយ​ ទ្រង់មានព្រះតម្រាស់​យ៉ាង​នេះ ​នឹង​ភិក្ខុ​​នោះថា ម្នាលភិក្ខុ​ អ្នក​មានរោគអ្វី។ ភិក្ខុ​​នោះ ក្រាបបង្គំទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គ​​ឈឺពោះ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ អ្នក​ឯង មានភិក្ខុ​ជាអ្នក​បម្រើដែរឬទេ។ ភិក្ខុ​​នោះ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស គ្មានទេ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ចុះពួកភិក្ខុ​ ហេតុអ្វី​ក៏​មិន​បម្រើអ្នក​។ ភិក្ខុ​​នោះ ក្រាបបង្គំទូលថា សូមទ្រង់​មេត្តាប្រោស (ដ្បិត) ខ្ញុំព្រះអង្គ​ មិន​ដែល​ធ្វើ​(ឧបការៈ) ដល់​ពួក​ភិក្ខុ​សោះ ព្រោះហេតុ​នោះ ​បានជាពួកភិក្ខុ​ ​មិន​បម្រើខ្ញុំព្រះអង្គ​។ គ្រា​នោះ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទ​ដ៏​មានអាយុថា ម្នាលអានន្ទ អ្នក​ចូរទៅ​នាំ​យក​​ទឹកមក យើង​​នឹង​ឲ្យ​ភិក្ខុ​​នេះងូត។ ព្រះអានន្ទដ៏​មានអាយុ ទទួល​ព្រះបន្ទូល​ព្រះដ៏​មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ​ ហើយ​ក៏​នាំ​យក​​ទឹកមក។ ព្រះដ៏​មានព្រះភាគ ទ្រង់ស្រោច​ទឹក ព្រះអានន្ទ​ដ៏​មានអាយុ​ដុសលាង ព្រះដ៏​មានព្រះភាគចាប់ខាងក្បាល ព្រះអានន្ទដ៏​មានអាយុ ចាប់ខាងជើង សែងឡើង យកទៅដាក់ឲ្យ​ដេកលើគ្រែតូច។ ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ទ្រង់ឲ្យ​ប្រជុំ​ភិក្ខុ​សង្ឃ​ ហើយ​សួរបញ្ជាក់ភិក្ខុ​ទាំងឡាយ​ ក្នុង​ពេល​នោះថា ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​វិហារឯណោះ មានភិក្ខុ​ឈឺដែរឬ។ ពួកភិក្ខុ​ ក្រាបបង្គំទូលថា សូម​ទ្រង់​ព្រះមេត្តាប្រោស មាន។ ព្រះអង្គ​ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​​នោះ មានរោគអ្វី។ ពួកភិក្ខុ​​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស លោកដ៏​មានអាយុ​នោះ មានរោគពោះ។ ព្រះអង្គ​​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ចុះភិក្ខុ​អ្នក​បម្រើ​ភិក្ខុ​​នោះ មានដែរឬ។ ពួកភិក្ខុ​​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស គ្មានទេ។ ព្រះអង្គ​​ទ្រង់​ត្រាស់ថា ចុះហេតុអ្វី ​បានជាពួក​ភិក្ខុ​​មិន​បម្រើ​ភិក្ខុ​​នោះ។ ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដ្បិតភិក្ខុ​​នោះ មិន​ដែលធ្វើ (ឧបការៈ) ដល់​ភិក្ខុ​ទាំងឡាយ​ ព្រោះហេតុ​នោះ ​បានជាភិក្ខុ​ទាំងឡាយ​ មិន​បម្រើ​ភិក្ខុ​​នោះ។ ព្រះអង្គ​ ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ គ្មានមាតាបិតាទេ ​បាន​អ្នក​​ណា​បម្រើអ្នក​រាល់​​គ្នា ម្នាលភិក្ខុ​ទាំងឡាយ​ បើ​អ្នក​ទាំងឡាយ​ មិន​បម្រើ​គ្នា​នឹង​​គ្នាហើយ​ តើ​បានអ្នក​ណា ​នឹង​បម្រើវិញ ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ណាបម្រើ​តថាគត​ អ្នក​​នោះ ឈ្មោះថា​បម្រើ​ភិក្ខុ​ឈឺ។ បើ​មានឧបជ្ឈាយ៍ ឧបជ្ឈាយ៍ត្រូវបម្រើភិក្ខុ​​នោះអស់១ជីវិត ឧបជ្ឈាយ៍ត្រូវរង់ចាំ​ ទំរាំ​ភិក្ខុ​​នោះ​សះជា។ បើ​មានអាចារ្យ អាចារ្យត្រូវបម្រើភិក្ខុ​​នោះ អស់១ជីវិត អាចារ្យ ត្រូវរង់ចាំ​ ទំរាំ​ភិក្ខុ​​នោះ​សះជា។ បើ​មាន​សទ្ធិវិហារិក សទ្ធិវិហារិក​ ត្រូវបម្រើភិក្ខុ​​នោះ អស់១ជីវិត សទ្ធិវិហារិក ត្រូវរង់ចាំ​ ទំរាំ​ភិក្ខុ​​នោះ​សះជា។ បើ​មានអន្តេវាសិក (កូនសិស្ស) អន្តេវាសិក ត្រូវបម្រើភិក្ខុ​​នោះ អស់១ជីវិត អន្តេវាសិក ត្រូវរង់ចាំ​ ទំរាំ​ភិក្ខុ​​នោះ​សះជា។ បើ​មានភិក្ខុ​មានឧបជ្ឈាយ៍​ស្មើ​គ្នា ត្រូវ​ភិក្ខុ​​មានឧបជ្ឈាយ៍​ស្មើ​គ្នាបម្រើភិក្ខុ​​នោះ អស់១ជីវិត ភិក្ខុ​មានឧបជ្ឈាយ៍​ស្មើ​គ្នា ត្រូវរង់ចាំ​ ទំរាំភិក្ខុ​​នោះ​សះជា។ បើ​មាន​ភិក្ខុ​មានអាចារ្យ​ស្មើ​គ្នា ​ភិក្ខុ​មានអាចារ្យ​ស្មើ​គ្នា ត្រូវបម្រើ​ភិក្ខុ​​នោះ​អស់១ជីវិត ​ភិក្ខុ​មានអាចារ្យ​ស្មើ​គ្នា ត្រូវរង់ចាំ​ ទំរាំ​ភិក្ខុ​​នោះសះជា។ បើ​ឧបជ្ឈាយ៍ក្តី អាចារ្យក្តី សទ្ធិវិហារិក​ក្តី អន្តេវាសិកក្តី ​ភិក្ខុ​មានឧបជ្ឈាយ៍​ស្មើ​គ្នាក្តី ​ភិក្ខុ​មានអាចារ្យ​ស្មើ​គ្នាក្តី មិន​មានទេ សង្ឃ​ត្រូវបម្រើ​ភិក្ខុ​មានជម្ងឺ​នោះ។ បើ​សង្ឃ​មិន​បម្រើទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គលមានជម្ងឺ ប្រកបដោយអង្គ៥ ជាបុគ្គលលំបាកគេបម្រើ គឺបុគ្គលមិន​ចេះធ្វើខ្លួន​ឲ្យ​សប្បាយ១ មិន​ដឹង​ប្រមាណ​ ក្នុង​ការសប្បាយ១ មិន​ខ្នាស់ខ្នែង​ប្រើថ្នាំ១ មិន​ប្រាប់អាពាធ ដែលចំរើន ថាចំរើនក្តី មិន​ប្រាប់អាពាធ ដែល​ធូរថយ ថាធូរថយក្តី មិន​ប្រាប់អាពាធ ដែល​នៅ​នឹង​ដដែល ថា​នៅ​​នឹង​​ដដែលក្តី ឲ្យ​ច្បាស់តាម​ពិត ដល់​បុគ្គលអ្នក​បម្រើជម្ងឺ ដែលជាអ្នក​​ចង់ឲ្យ​សះជា១ មិន​អត់សង្កត់ នូវទុក្ខវេទនា ដ៏​រឹងក្លាផ្សាក្តៅ ដែលកើតឡើងក្នុង​ប្រជុំ​ នៃសរីរៈ មិន​ឆ្ងាញ់ពីសា មិន​គាប់ចិត្ត ជាទីនាំ​ឲ្យ​ខូចជីវិត១ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គលមានជម្ងឺ ប្រកបដោយអង្គ ទាំង៥​​នេះឯង ​តែ​​​ងលំបាកគេបម្រើ។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គល​មានជម្ងឺ ប្រកបដោយ អង្គ៥ ងាយ​គេបម្រើ គឺបុគ្គលចេះធ្វើខ្លួន​ឲ្យ​សប្បាយ១ ដឹងប្រមាណ​ ក្នុង​ការសប្បាយ១ ខ្នាស់ខ្នែង​ប្រើថ្នាំ១ ប្រាប់អាពាធ ដែលចំរើនឡើង ថាចំរើនឡើងក្តី ប្រាប់អាពាធ ដែល​ធូរថយ ថាធូរថយក្តី ប្រាប់អាពាធ ដែល​​នៅ​​នឹង​​ដដែល ថា​នៅ​នឹង​ដដែល ឲ្យ​ច្បាស់តាម​ពិត ដល់​បុគ្គលអ្នក​បម្រើជម្ងឺ ដែលជាអ្នក​​ចង់ឲ្យ​​សះជា១ ជាអ្នក​អត់សង្កត់ នូវទុក្ខវេទនា ដ៏​រឹងក្លាផ្សាក្តៅ ដែលកើតឡើង ក្នុង​ប្រជុំ​ នៃសរីរៈ មិន​ឆ្ងាញ់​ពីសា មិន​គាប់ចិត្ត ជាទីនាំ​ឲ្យ​ខូចជីវិត១ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គល​មានជម្ងឺ ប្រកបដោយ អង្គទាំង៥​ ​នេះឯង ​តែ​​​ងងាយគេបម្រើ។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គល​អ្នក​បម្រើ​ជម្ងឺ ប្រកបដោយអង្គ៥ មិន​គួរ​នឹង​បម្រើជម្ងឺទេ គឺបុគ្គល​មិន​ប្រសប់ចាត់ចែងថ្នាំ១ មិន​ស្គាល់ហេតុ​សប្បាយ និងមិន​សប្បាយ១ នាំ​របស់​ដែលមិន​សប្បាយចូល​ទៅ នាំ​របស់​ដែលសប្បាយចេញ​មក១ បម្រើអ្នក​ជម្ងឺ ចង់​បាន​តែ​​​អាមិសៈ ឥតមានចិត្តមេត្តា មាន​តែ​​​ខ្ពើមរអើម​នឹង​ការនាំ​ចេញ​នូវ​ឧច្ចារៈក្តី បស្សាវៈក្តី ​ទឹកមាត់ក្តី កំអួតក្តី១ មិន​អាច​នឹង​ពន្យល់អ្នក​មានជម្ងឺ ឲ្យ​ឃើញ​ច្បាស់ ឲ្យ​​កាន់​យកតាម​ ឲ្យ​អាចហ៊ាន ឲ្យ​រីករាយ ដោយធម្មីកថា សព្វៗ​កាល១ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គល​អ្នក​បម្រើជម្ងឺ ប្រកបដោយ អង្គ៥​នេះឯង មិន​គួរបម្រើជម្ងឺទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គលអ្នក​បម្រើ​ជម្ងឺ បើ​ប្រកបដោយ អង្គ៥ ទើបគួរបម្រើជម្ងឺ​បាន គឺបុគ្គល​ប្រសប់ចាត់ចែងថ្នាំ១ ស្គាល់ហេតុ​សប្បាយ និងមិន​សប្បាយ១ នាំ​របស់​ដែលមិន​សប្បាយចេញទៅ នាំ​របស់​ដែល​សប្បាយ​ចូល​​មក១ មានចិត្តមេត្តា មិន​ប្រាថ្នាអាមិសៈ ហើយ​បម្រើជម្ងឺ មិន​ខ្ពើមរអើម ក្នុង​ការ​នាំ​​ចេញ​ ​នូវ​ឧច្ចារៈក្តី បស្សាវៈក្តី ​ទឹកមាត់ក្តី កំអួតក្តី១ អាច​នឹង​ពន្យល់អ្នក​មានជម្ងឺ ឲ្យ​ឃើញ​ច្បាស់ ឲ្យ​​កាន់​យកតាម​ ឲ្យ​អាចហ៊ាន ឲ្យ​រីករាយ ដោយធម្មីកថា សព្វៗ​កាល១ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គល​អ្នក​បម្រើជម្ងឺ​ លុះ​តែ​​​ប្រកបព្រមដោយអង្គ ទាំង៥​នេះឯង ទើបគួរបម្រើជម្ងឺ​បាន។

[៧៣] សម័យ​​នោះឯង មានភិក្ខុ​ពីររូបដើរទៅតាម​ផ្លូវឆ្ងាយ ក្នុង​កោសលជនបទ។ ភិក្ខុ​ទាំងពីររូប​នោះ ចូល​ទៅកាន់​អាវាស១។ ក្នុង​អាវាស​នោះ មានភិក្ខុ​មួយរូបឈឺ។ ភិក្ខុ​ទាំង​​នោះ ក៏​មានសេចក្តី​ត្រិះរិះ​ ដូច្នេះថា ម្នាលអាវុសោ ព្រះដ៏​មានព្រះភាគ ទ្រង់សរសើរ​ការបម្រើ​ជម្ងឺពេក​ណាស់ អាវុសោ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ​នឹង​បម្រើភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ក៏​នាំ​​គ្នា​បម្រើភិក្ខុ​ឈឺ​នោះ។ ​កាលដែលភិក្ខុ​ទាំង​នោះ កំពុងបម្រើ ភិក្ខុ​ឈឺ ក៏​ធ្វើមរណ​កាលទៅ។ គ្រា​នោះ​ ភិក្ខុ​ទាំង​នោះ ក៏​នាំ​យកបាត្រ និង​ចីវររបស់​​ភិក្ខុ​ឈឺ​នោះ ទៅឯក្រុងសាវត្ថី ហើយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ បើ​មានភិក្ខុ​​(ណាមួយ) ធ្វើមរណភាពទៅហើយ​ ត្រូវសង្ឃ​ជាម្ចាស់លើបាត្រ និង​ចីវរ (របស់​ភិក្ខុ​​នោះ) ​តែ​​​ថា ពួកភិក្ខុ​អ្នក​បម្រើជម្ងឺ មានឧបការៈ​ច្រើនជាងគេ។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត ឲ្យ​សង្ឃ​​ ឲ្យ​ត្រៃ​ចីវរ និងបាត្រ ដល់​ភិក្ខុ​អ្នក​បម្រើជម្ងឺចុះ។ ម្នាលភិក្ខុ​ទាំងឡាយ​ សង្ឃ​ត្រូវឲ្យ​យ៉ាង​នេះ។ ភិក្ខុ​អ្នក​​បម្រើជម្ងឺ​នោះ ត្រូវចូល​ទៅរកសង្ឃ​ ហើយ​និយាយ​យ៉ាង​នេះ ​នឹង​សង្ឃ​ថា បពិត្រ​ព្រះសង្ឃ​​ដ៏​ចំរើន ភិក្ខុ​ឈ្មោះ​នេះ ធ្វើមរណភាពទៅហើយ​ ត្រៃ​ចីវរ និងបាត្រ​នេះ ជារបស់​​ភិក្ខុ​​នោះ។ ភិក្ខុ​ដែល​ឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃ​ឲ្យ​ដឹងថា បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​​ស្តាប់ខ្ញុំ ដ្បិត​ភិក្ខុ​ឈ្មោះ​នេះ ធ្វើមរណភាពទៅហើយ​ ត្រៃ​ចីវរ និងបាត្រ​នេះ ជារបស់​ភិក្ខុ​​នោះ។ បើ​ការ​ឲ្យ​​ត្រៃ​ចីវរ និងបាត្រ មាន​កាលសមគួរដល់​សង្ឃ​ហើយ​ សង្ឃ​ត្រូវឲ្យ​ត្រៃ​ចីវរ និងបាត្រ​នេះ ដល់​ពួក​ភិក្ខុ​អ្នក​បម្រើជម្ងឺចុះ។ ​នេះជាពាក្យផ្តៀងសង្ឃ​។ បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​​ស្តាប់ខ្ញុំ ដ្បិត​ភិក្ខុ​ឈ្មោះ​នេះ ធ្វើមរណភាពទៅហើយ​ ត្រៃ​ចីវរ​នេះ និងបាត្រ​នេះ ជារបស់​ភិក្ខុ​​នោះ។ ឥឡូវ សង្ឃ​​បានឲ្យ​ត្រៃ​ចីវរ និងបាត្រ​នេះ ដល់​ពួក​ភិក្ខុ​អ្នក​បម្រើជម្ងឺហើយ​។ ការឲ្យ​ត្រៃ​ចីវរ និងបាត្រ​ដល់​ពួក​ភិក្ខុ​អ្នក​បម្រើជម្ងឺ​នេះ (បើ​) គាប់ចិត្ត ដល់​លោកដ៏​មានអាយុអង្គណា លោកដ៏​មានអាយុ​អង្គ​នោះ ត្រូវស្ងៀម (បើ​) មិន​គាប់ចិត្ត ដល់​លោកដ៏​មានអាយុអង្គណាទេ ត្រូវលោកដ៏​មានអាយុ​អង្គ​នោះ និយាយឡើង។ សង្ឃ​​បានឲ្យ​ត្រៃ​ចីវរ និងបាត្រ​នេះ ដល់​ពួកភិក្ខុ​ អ្នក​បម្រើជម្ងឺហើយ​។ ការឲ្យ​ត្រៃ​ចីវរ និងបាត្រ ដល់​ពួកភិក្ខុ​ អ្នក​បម្រើជម្ងឺ ប្រហែលជាគាប់ចិត្ត ​ដល់​សង្ឃ​ហើយ​ ព្រោះ​ហេតុ​នោះ ​បានជាសង្ឃ​ស្ងៀម។ ខ្ញុំសូមចាំ​ទុក នូវសេចក្តី​​​នេះ ដោយអាការស្ងៀមយ៉ាង​នេះ។ សម័យ​​នោះឯង មានសាមណេរមួយរូប ធ្វើមរណភាព។ ពួកភិក្ខុ​ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលបើ​សាមណេរ (ណាមួយ) ធ្វើមរណភាពទៅហើយ​ ត្រូវសង្ឃ​ជាម្ចាស់លើបាត្រ និង​ចីវរ (របស់​សាមណេរ​នោះ) ​តែ​​​ថា ភិក្ខុ​អ្នក​បម្រើជម្ងឺ មានឧបការៈ​ច្រើនជាង។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​ ឲ្យ​​ចីវរ និងបាត្រ​ដល់​ពួកភិក្ខុ​អ្នក​បម្រើជម្ងឺ។ ម្នាលភិក្ខុ​ទាំងឡាយ​ សង្ឃ​ត្រូវឲ្យ​យ៉ាង​នេះ។ ភិក្ខុ​អ្នក​​បម្រើជម្ងឺ​នោះ ត្រូវចូល​ទៅរកសង្ឃ​ ហើយ​និយាយ​យ៉ាង​នេះ​នឹង​សង្ឃ​ថា បពិត្រ​ព្រះសង្ឃ​​ដ៏​ចំរើន សាមណេរឈ្មោះ​នេះ ធ្វើមរណភាពទៅហើយ​ ​ចីវរ និងបាត្រ​នេះ ជារបស់​សាមណេរ​នោះ។ ភិក្ខុ​ដែល​ឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃ​ថា បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​​ស្តាប់ខ្ញុំ ដ្បិត​សាមណេរឈ្មោះ​នេះ ធ្វើមរណភាពទៅហើយ​ ​ចីវរ និងបាត្រ​នេះ ជារបស់​សាមណេរ​នោះ។ បើ​ការ​ឲ្យ​​ចីវរ និងបាត្រ មាន​កាលសមគួរដល់​សង្ឃ​ហើយ​ សង្ឃ​ត្រូវឲ្យ​​ចីវរ និងបាត្រ​នេះ ដល់​ពួក​ភិក្ខុ​អ្នក​បម្រើជម្ងឺចុះ។ ​នេះជាពាក្យផ្តៀងសង្ឃ​។ បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​​ស្តាប់ខ្ញុំ ដ្បិត​សាមណេរឈ្មោះ​នេះ ធ្វើមរណភាពទៅហើយ​ ​ចីវរ និងបាត្រ​នេះ ជារបស់​សាមណេរ​នោះ។ ឥឡូវ សង្ឃ​ឲ្យ​​ចីវរ និងបាត្រ​នេះ ដល់​ពួក​ភិក្ខុ​អ្នក​បម្រើជម្ងឺហើយ​។ ការឲ្យ​​ចីវរ និងបាត្រ​ដល់​ពួក​ភិក្ខុ​អ្នក​បម្រើជម្ងឺ​នេះ (បើ​) គាប់ចិត្តដល់​លោកដ៏​មានអាយុអង្គណា លោកដ៏​មានអាយុ​អង្គ​នោះ ត្រូវស្ងៀម (បើ​) មិន​គាប់ចិត្តដល់​លោកដ៏​មានអាយុអង្គណាទេ ត្រូវលោកដ៏​មានអាយុ​អង្គ​នោះ និយាយឡើង។ ​ចីវរ និងបាត្រ​នេះ សង្ឃ​​បានឲ្យ​ ដល់​ពួកភិក្ខុ​អ្នក​បម្រើជម្ងឺហើយ​។ ការឲ្យ​​ចីវរ និងបាត្រ ដល់​ពួកភិក្ខុ​អ្នក​បម្រើជម្ងឺ ប្រហែលជាគាប់ចិត្ត​ ដល់​សង្ឃ​ហើយ​ ព្រោះ​ហេតុ​នោះ ​បានជាសង្ឃ​ស្ងៀម។ ខ្ញុំសូមចាំ​ទុករឿង​​នេះ ដោយអាការស្ងៀម​នៅ យ៉ាង​នេះ។ សម័យ​​នោះឯង មានភិក្ខុ​មួយរូប និងសាមណេរមួយរូប បម្រើភិក្ខុ​ឈឺ។ ​កាលបើ​ភិក្ខុ​ និងសាមណេរ​ទាំង​នោះ កំពុង​បម្រើ ភិក្ខុ​ឈឺ​នោះ ក៏​ធ្វើមរណភាពទៅ។ ឯភិក្ខុ​អ្នក​បម្រើជម្ងឺ​នោះ ក៏​មានសេចក្តី​ត្រិះរិះថា អាត្មាអញ ត្រូវឲ្យ​ចំណែក​ចីវរ​ទៅសាមណេរ ដែលជាអ្នក​បម្រើជម្ងឺដែរឬ។ ភិក្ខុ​ទាំងឡាយ​ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ ឲ្យ​ចំណែកស្មើ​គ្នា ទៅសាមណេរ ដែលជាអ្នក​បម្រើជម្ងឺចុះ។ សម័យ​​នោះឯង មានភិក្ខុ​១រូប មានទ្រព្យច្រើន មានបរិក្ខារច្រើន ធ្វើមរណភាពទៅ។ ភិក្ខុ​ទាំងឡាយ​ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ បើ​មានភិក្ខុ​ (ណាមួយ) ធ្វើមរណភាពទៅហើយ​ ត្រូវសង្ឃ​ជាម្ចាស់លើបាត្រ និង​ចីវរ (របស់​ភិក្ខុ​​នោះ) ​តែ​​​ថា ពួកភិក្ខុ​អ្នក​បម្រើជម្ងឺ មានឧបការៈ​ច្រើនជាងគេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​ ឲ្យ​ត្រៃ​ចីវរ និងបាត្រ​ ដល់​ពួកភិក្ខុ​អ្នក​បម្រើជម្ងឺចុះ បើ​មាន​វត្ថុណាមួយ ជាគ្រឿងលហុភណ្ឌ [១.២ គឺរបស់​​រាយរង ក្រៅអំពីគរុភណ្ឌទាំង​២៥] ឬជាគ្រឿង​លហុបរិក្ខារ[២] ​នៅក្នុង​ទី​នោះ តថាគត​អនុញ្ញាតឲ្យ​សង្ឃ​ ដែលមានក្នុង​ទីចំពោះមុខ (ព្រមព្រៀង​​គ្នា) ចែកគ្រឿង​លហុភណ្ឌ និងគ្រឿង​លហុបរិក្ខារ​នោះ​បាន បើ​មានគ្រឿង​គរុភណ្ឌ ឬគ្រឿង​គរុបរិក្ខារណា ​នៅក្នុង​ទី​នោះ គ្រឿងគរុភណ្ឌ និងគ្រឿង​គរុបរិក្ខារ​នោះ ត្រូវទុកសម្រាប់​សង្ឃ​ដែល​មក ឬមិន​ទាន់​បានមកពីទិសទាំង៤ ភិក្ខុ​មិន​ត្រូវលះ មិន​ត្រូវចែក​គ្នាទេ។

[៧៤] សម័យ​​នោះឯង មានភិក្ខុ​១រូបមានកាយអាក្រាត ហើយ​ចូល​ទៅកាន់​សំណាក់​ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ក៏​ក្រាបបង្គំ​ទូលព្រះដ៏​មានព្រះភាគយ៉ាង​នេះថា បពិត្រព្រះអង្គ​ដ៏​ចំរើន ព្រះអង្គ​​តែ​​​ងទ្រង់សរសើរគុណរបស់​​បុគ្គលអ្នក​ប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់បង់កិលេស នាំ​ឲ្យ​កើតសេចក្តី​ជ្រះថ្លា មិន​សន្សំកិលេសវដ្ត ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គ​ដ៏​ចំរើន ការអាក្រាត​នេះ នាំ​ឲ្យ​មានសេចក្តី​ប្រាថ្នាតិច សេចក្តី​សន្តោស សេចក្តី​ផូរផង់ កំចាត់បង់កិលេស នាំ​ឲ្យ​កើតសេចក្តី​ជ្រះថ្លា មិន​សន្សំកិលេសវដ្ត និងនាំ​ឲ្យ​​មានសេចក្តី​ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គ​ដ៏​ចំរើន សូមព្រះ​មាន​ព្រះភាគ ទ្រង់អនុញ្ញាត​ការអាក្រាត ដល់​ពួក​ភិក្ខុ​ ជាការ​ស្រួលពេកណាស់។ ព្រះពុទ្ធ​មាន​ព្រះភាគ បន្ទោសថា នែមោឃបុរស អំពើ​នេះមិន​ទំនងទេ។បេ។ ម្នាលមោឃបុរស អ្នក​មិន​សមបើ​ ​នឹង​​​សមាទាននូវការអាក្រាត ជាតិត្ថិយសមាទាន [ទ្រង់ឃាត់ មិន​ឲ្យ​ភិក្ខុ​ប្រព្រឹត្តវត្ត បែបពួកតិរ្ថិយ ព្រោះតិរ្ថិយខ្លះអាក្រាត តមមិន​ស្លៀកសំពត់​ មិន​ដណ្តប់​សំពត់​។] (ដូច្នេះ) សោះ ម្នាលមោឃបុរស អំពើ​នេះ មិន​មែននាំ​ឲ្យ​ជ្រះថ្លា ដល់​ពួកជនដែល​មិន​ទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសហើយ​ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុ​ទាំងឡាយ​​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ ការអាក្រាត ជាតិត្ថិយ​សមាទាន ភិក្ខុ​មិន​ត្រូវសមាទានទេ ភិក្ខុ​ណាសមាទាន ត្រូវអាបត្តិថុល្លច្ច័យ។ សម័យ​​នោះឯង មានភិក្ខុ​​១រូប ស្លៀកសំពត់​ដែលគេធ្វើពីស្បូវភ្លាំង។បេ។ ស្លៀកសំពត់​ដែលគេធ្វើ​ពីសម្បក​ឈើ។បេ។ ស្លៀកសំពត់​ដែលគេធ្វើពីផែនក្តារ។បេ។ ស្លៀកសំពត់​កម្ពល ដែលគេធ្វើពីសក់។បេ។ ស្លៀក​សំពត់​កម្ពលដែលគេធ្វើពីរោមកន្ទុយ​សត្វ។បេ។ ស្លៀកសំពត់​ដែលគេធ្វើពីស្លាបមៀម។បេ។ ស្លៀក​សំពត់​ដែលគេធ្វើពីស្បែកខ្លា ហើយ​ចូល​ទៅកាន់​​សំណាក់​ព្រះដ៏​មានព្រះភាគ លុះចូល​ទៅ​ដល់​​ហើយ​ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏​ចំរើន ព្រះអង្គ​ ​តែ​​​ង​ទ្រង់សរសើរគុណ របស់​​បុគ្គល​អ្នក​​ប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់បង់កិលេស នាំ​ឲ្យ​កើតសេចក្តី​ជ្រះថ្លា មិន​សន្សំកិលេសវដ្ត ប្រារព្ធព្យាយាម ដោយបរិយាយ​ជាច្រើន បពិត្រព្រះអង្គ​ដ៏​ចំរើន ស្បែកខ្លា​នេះ នាំ​ឲ្យ​មានសេចក្តី​ប្រាថ្នាតិច សេចក្តី​សន្តោស សេចក្តី​​ផូរផង់ កំចាត់បង់កិលេស នាំ​ឲ្យ​កើតសេចក្តី​ជ្រះថ្លា មិន​សន្សំកិលេសវដ្តៈ និងនាំ​ឲ្យ​​មានសេចក្តី​​ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គ​ដ៏​ចំរើន សូមព្រះអង្គ​ ទ្រង់អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ស្លៀក​ដណ្តប់​សំពត់​ស្បែកខ្លា ជាការ​ស្រួលពេកណាស់។ ព្រះពុទ្ធដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា នែមោឃបុរស អំពើ​នេះមិន​ទំនងទេ។បេ។ នែមោឃបុរស អ្នក​មិន​សមបើ​​នឹង​​ទ្រទ្រង់សំពត់​​ស្បែកខ្លា ជាទង់ជ័យ នៃតិរ្ថិយសោះ នែមោឃបុរស អំពើ​នេះ មិន​មែននាំ​ឲ្យ​ជ្រះថ្លា ដល់​ពួកជន ដែល​មិន​ទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសរួច ទ្រង់ធ្វើធម្មីកថា ហើយ​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​មិន​ត្រូវទ្រទ្រង់ស្បែកខ្លា ជាទង់ជ័យ​របស់​តិរ្ថិយទេ ភិក្ខុ​ណាទ្រទ្រង់ ត្រូវអាបត្តិថុល្លច្ច័យ។ សម័យ​​នោះឯង មានភិក្ខុ​១រូប ស្លៀកសំពត់​ដែលគេធ្វើពីដើមរាក់។បេ។ ស្លៀក​សំពត់​ដែលគេធ្វើពីសម្បកក្រចៅ ហើយ​​ចូល​ទៅ​កាន់​​សំណាក់​ព្រះដ៏​មានព្រះភាគ លុះចូល​​ទៅ​ដល់​ហើយ​ ក៏​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏​ចំរើន ព្រះអង្គ​ ​តែ​​​ងទ្រង់សរសើរគុណ របស់​​បុគ្គល​អ្នក​​ប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់​បង់កិលេស នាំ​ឲ្យ​កើតសេចក្តី​ជ្រះថ្លា មិន​សន្សំកិលេសវដ្តៈ ប្រារព្ធព្យាយាម ដោយ​បរិយាយ​ជាច្រើន បពិត្រព្រះអង្គ​ដ៏​ចំរើន សំពត់​សម្បកក្រចៅ​នេះ នាំ​ឲ្យ​មានសេចក្តី​ប្រាថ្នាតិច សេចក្តី​សន្តោស សេចក្តី​ផូរផង់ កំចាត់បង់កិលេស នាំ​ឲ្យ​កើតសេចក្តី​ជ្រះថ្លា មិន​សន្សំកិលេសវដ្តៈ និងនាំ​ឲ្យ​​មានសេចក្តី​​ប្រារព្ធ​ព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គ​ដ៏​ចំរើន សូមព្រះអង្គ​ ទ្រង់អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ (ទ្រទ្រង់) ​សំពត់​សម្បកក្រចៅ ជាការ​ស្រួលពេកណាស់។ ព្រះពុទ្ធដ៏​មាន​ព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អំពើ​នេះមិន​ទំនងទេ។បេ។ ម្នាលមោឃបុរស អ្នក​មិន​​សមបើ​ ​នឹង​​ស្លៀកសំពត់​សម្បកក្រចៅសោះ ម្នាលមោឃបុរស អំពើ​នេះ មិន​មែននាំ​ពួកជន ដែល​មិន​ទាន់​ជ្រះថ្លា ឲ្យ​ជ្រះថ្លាឡើងទេ។បេ។ ទ្រង់បន្ទោសហើយ​ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅ​ភិក្ខុ​​ទាំង​ឡាយ​​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​មិន​ត្រូវស្លៀកសំពត់​សម្បកក្រចៅទេ ភិក្ខុ​ណាស្លៀក ត្រូវអាបត្តិទុក្កដ។

[៧៥] សម័យ​​នោះឯង ពួកឆព្វគ្គិយភិក្ខុ​ទ្រទ្រង់ [​នេះជាពាក្យសាធារណៈ ​នឹង​ហៅថា​ស្លៀក ឬហៅថាដណ្តប់ ឬហៅថា ពាក់ និងជួតជាដើមក៏​​បាន ហៅតាម​​សមគួរ ​ដល់​របស់​ដែល​ប្រើ​ប្រាស់។] ​ចីវរខៀវសុទ្ធ ទ្រទ្រង់​ចីវរលឿងសុទ្ធ ទ្រទ្រង់​ចីវរក្រហមសុទ្ធ ទ្រទ្រង់​ចីវរពណ៌ហង្សបាទ​សុទ្ធ ទ្រទ្រង់​ចីវរខ្មៅសុទ្ធ ទ្រទ្រង់​ចីវរក្រហមក្រមៅសុទ្ធ (ពណ៌ខ្នងក្អែប) ទ្រទ្រង់​ចីវរលឿងទុំសុទ្ធ (ពណ៌ដូចផ្កាឈូក) ទ្រទ្រង់​ចីវរមានជាយមិន​​បានកាត់ចេញ ទ្រទ្រង់​ចីវរមានជាយវែង ទ្រទ្រង់​ចីវរមានជាយ​ជាផ្កាឈើ ទ្រទ្រង់​ចីវរមានជាយជាផ្លែឈើ ទ្រទ្រង់អាវ ទ្រទ្រង់មួក ទ្រទ្រង់​សំពត់​ឈ្នួត។ មនុស្សទាំងឡាយ​ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ អ្នក​បរិភោគកាម។ ពួកភិក្ខុ​ ក្រាបបង្គំទូលសេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​មិន​ត្រូវទ្រទ្រង់​ចីវរខៀវសុទ្ធ មិន​ត្រូវទ្រទ្រង់​ចីវរលឿងសុទ្ធ មិន​ត្រូវទ្រទ្រង់​ចីវរក្រហមសុទ្ធ មិន​ត្រូវទ្រទ្រង់​ចីវរពណ៌ហង្សបាទ​សុទ្ធ មិន​ត្រូវទ្រទ្រង់​ចីវរខ្មៅសុទ្ធ មិន​ត្រូវទ្រទ្រង់​ចីវរក្រហមក្រមៅសុទ្ធ មិន​ត្រូវទ្រទ្រង់​ចីវរលឿងទុំសុទ្ធ មិន​ត្រូវទ្រទ្រង់​ចីវរ មានជាយ​ មិន​​បានកាត់ចេញ មិន​ត្រូវទ្រទ្រង់​ចីវរមានជាយវែង មិន​ត្រូវទ្រទ្រង់​ចីវរមានជាយ​ជាផ្កាឈើ មិន​ត្រូវទ្រទ្រង់​ចីវរ មានជាយជាផ្លែឈើ មិន​ត្រូវទ្រទ្រង់អាវ មិន​ត្រូវទ្រទ្រង់មួក មិន​ត្រូវ​ទ្រទ្រង់​​សំពត់​ឈ្នួត ភិក្ខុ​ណាទ្រទ្រង់​ ត្រូវអាបត្តិទុក្កដ។

[៧៦] សម័យ​​នោះឯង ភិក្ខុ​ទាំងឡាយ​​នៅចាំ​វស្សារួចហើយ​ ​តែ​​​​ចីវរមិន​ទាន់កើតឡើង [​បានសេចក្តី​ថា ភិក្ខុ​ទាំង​នោះ ​នៅចាំ​វស្សារួចហើយ​ មិន​ទាន់​បាន​ចីវរពីណាទេ​នៅឡើយ។] ក៏​នាំ​​គ្នា​ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ស្លាប់ទៅខ្លះ ប្តេជ្ញាខ្លួន​ជាសាមណេរខ្លះ ប្តេជ្ញាខ្លួន​​ជាបុគ្គល​ពោលលាសិក្ខាខ្លះ ប្តេជ្ញាខ្លួន​ជាបុគ្គលត្រូវអន្តិមវត្ថុខ្លះ ប្តេជ្ញាខ្លួន​ជាបុគ្គលឆ្កួតខ្លះ ប្តេជ្ញាខ្លួន​ជា​បុគ្គល​មានចិត្តអណ្តែត​អណ្តូងខ្លះ ប្តេជ្ញាខ្លួន​ជា​បុគ្គល គឺវេទនាគ្របសង្កត់ខ្លះ ប្តេជ្ញាខ្លួន​ជា​បុគ្គល គឺសង្ឃ​លើកវត្ត ព្រោះមិន​ឃើញអាបត្តិខ្លះ ប្តេជ្ញាខ្លួន​ជា​បុគ្គល​ គឺសង្ឃ​​លើកវត្ត ព្រោះមិន​​បាន​សំដែង​អាបត្តិខ្លះ ប្តេជ្ញាខ្លួន​ជាបុគ្គល គឺសង្ឃ​លើកវត្ត ព្រោះមិន​​បានលះបង់ទិដ្ឋិអាក្រក់ខ្លះ ប្តេជ្ញាខ្លួន​ជា​ខ្ទើយខ្លះ ប្តេជ្ញាខ្លួន​ជា​អ្នក​លួចសំវាសខ្លះ ប្តេជ្ញាខ្លួន​ជាអ្នក​ចូល​ពួកតិរ្ថិយខ្លះ ប្តេជ្ញា​ខ្លួន​ជា​​សត្វតិរច្ឆានខ្លះ ប្តេជ្ញាខ្លួន​ជាអ្នក​សម្លាប់​មាតាខ្លះ ប្តេជ្ញាខ្លួន​ជា​អ្នក​សម្លាប់​បិតាខ្លះ ប្តេជ្ញាខ្លួន​​ជាអ្នក​សម្លាប់ព្រះអរហន្តខ្លះ ប្តេជ្ញាខ្លួន​ជាអ្នក​ទ្រុស្តភិក្ខុ​នីខ្លះ ប្តេជ្ញាខ្លួន​ជាអ្នក​បំបែក​សង្ឃ​ខ្លះ ប្តេជ្ញា​ខ្លួន​ជាអ្នក​ធ្វើលោហិត (ព្រះបរមគ្រូ) ឲ្យ​ពុរពងឡើងខ្លះ ប្តេជ្ញាខ្លួន​ជា​ឧភតោព្យញ្ជនក (មនុស្ស​មានភេទពីរ)ខ្លះ។ ភិក្ខុ​ទាំងឡាយ​ ក្រាបបង្គំទូលសេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មានភិក្ខុ​​នៅចាំ​វស្សារួចហើយ​ ​កាលបើ​​ចីវរ មិន​ទាន់កើតឡើង ក៏​ចៀសចេញទៅ។ ​កាលបើ​​មានភិក្ខុ​អ្នក​ទទួល​យក​ចីវរ​ដ៏​សមគួរ សង្ឃ​ត្រូវឲ្យ​​​ចីវរ (​នោះទៅ)ចុះ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មានភិក្ខុ​​នៅចាំ​វស្សារួចហើយ​ ​កាល​បើ​​ចីវរ​មិន​ទាន់​កើតឡើង ក៏​សឹក​ទៅក្តី ស្លាប់ទៅក្តី ប្តេជ្ញាខ្លួន​ជាសាមណេរក្តី ប្តេជ្ញាខ្លួន​ជាអ្នក​​ពោល​លា​សិក្ខាក្តី ប្តេជ្ញាខ្លួន​ជាអ្នក​ត្រូវ​អន្តិមវត្ថុក្តី។ សង្ឃ​ត្រូវជាម្ចាស់ (​ចីវរ​នោះឯង)។ ម្នាលភិក្ខុ​ទាំងឡាយ​  ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​​នៅ​ចាំ​វស្សារួចហើយ​ ​កាលបើ​​ចីវរ មិន​ទាន់កើតឡើង ក៏​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​ឆ្កួតក្តី ប្តេជ្ញាខ្លួន​ជាមនុស្សមានចិត្តអណ្តែតអណ្តូងក្តី ប្តេជ្ញាខ្លួន​ជាមនុស្ស​មានវេទនា​គ្របសង្កត់​ក្តី ប្តេជ្ញាខ្លួន​ជាភិក្ខុ​ គឺសង្ឃ​លើកវត្ត ព្រោះមិន​ឃើញអាបត្តិក្តី ប្តេជ្ញាខ្លួន​ជាភិក្ខុ​ គឺសង្ឃ​​លើកវត្ត ព្រោះ​មិន​​បានសំដែងអាបត្តិក្តី ប្តេជ្ញាខ្លួន​ជាភិក្ខុ​ គឺសង្ឃ​​លើកវត្ត ព្រោះមិន​លះបង់​ទិដ្ឋិ​អាក្រក់​ក្តី។ ​កាលបើ​មានភិក្ខុ​ជាអ្នក​ទទួល​​យក​ចីវរដ៏​សមគួរ ត្រូវសង្ឃ​ឲ្យ​​ចីវរ (​នោះទៅ)ចុះ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មានភិក្ខុ​ ​នៅចាំ​វស្សារួចហើយ​ ​កាលបើ​​ចីវរ មិន​ទាន់កើតឡើង ក៏​ប្តេជ្ញាខ្លួន​ជាមនុស្សខ្ទើយក្តី។បេ។ ប្តេជ្ញាខ្លួន​ជាឧភតោព្យញ្ជនកក្តី។ សង្ឃ​ត្រូវជាម្ចាស់ (​ចីវរ​នោះ​ឯង)។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មានភិក្ខុ​​ ​នៅចាំ​វស្សារួចហើយ​ ​កាលបើ​​ចីវរ​​កើត​ឡើងហើយ​ ​តែ​​​សង្ឃ​មិន​ទាន់​បានចែក ខ្លួន​ក៏​ចៀសចេញទៅ។ ​កាលបើ​មានភិក្ខុ​ ជាអ្នក​ទទួល​​​ចីវរដ៏​សមគួរ ត្រូវសង្ឃ​ឲ្យ​​ចីវរ (​នោះទៅ)ចុះ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​​នៅ​ចាំ​វស្សារួចហើយ​ ​កាលបើ​​ចីវរកើតឡើងហើយ​ ​តែ​​​សង្ឃ​មិន​ទាន់​បានចែក ខ្លួន​ក៏​សឹកទៅក្តី ស្លាប់ទៅក្តី ប្តេជ្ញាខ្លួន​ជាសាមណេរក្តី ប្តេជ្ញាខ្លួន​ជាអ្នក​ពោល​លាសិក្ខាក្តី ប្តេជ្ញាខ្លួន​ជាបុគ្គល​ត្រូវ​អន្តិមវត្ថុក្តី។ សង្ឃ​ត្រូវជាម្ចាស់(​ចីវរ​នោះ)។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​​នៅ​ចាំ​វស្សា​រួចហើយ​ ​កាលបើ​​ចីវរកើតឡើង ​តែ​​​សង្ឃ​មិន​ទាន់​បានចែក ក៏​ប្តេជ្ញាខ្លួន​ជាមនុស្សឆ្កួតក្តី ប្តេជ្ញាខ្លួន​ជាបុគ្គលមានចិត្តអណ្តែតអណ្តូងក្តី ប្តេជ្ញាខ្លួន​ជាបុគ្គល​មានវេទនាគ្របសង្កត់ក្តី ប្តេជ្ញាខ្លួន​​ជា​ភិក្ខុ​ គឺសង្ឃ​លើកវត្ត ព្រោះមិន​ឃើញអាបត្តិក្តី ប្តេជ្ញាខ្លួន​ជាភិក្ខុ​ គឺសង្ឃ​លើកវត្ត ព្រោះ​មិន​​បាន​សំដែង​អាបត្តិក្តី ប្តេជ្ញាខ្លួន​ជាភិក្ខុ​ គឺសង្ឃ​​លើកវត្ត ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់ក្តី។ ​កាល​បើ​មាន​ភិក្ខុ​​ជាអ្នក​ទទួល​​​ចីវរដ៏​សមគួរ ត្រូវសង្ឃ​ឲ្យ​​ចីវរ (​នោះទៅ)ចុះ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​​នេះ បើ​មាន​ភិក្ខុ​​នៅ​ចាំ​វស្សារួចហើយ​ ​កាលបើ​​ចីវរកើតឡើងហើយ​ ​តែ​​​សង្ឃ​មិន​​ទាន់​​បាន​ចែក ក៏​​ប្តេជ្ញា​ខ្លួន​ជាមនុស្សខ្ទើយក្តី។បេ។ ប្តេជ្ញាខ្លួន​ជា​ឧភតោព្យញ្ជនកក្តី។ សង្ឃ​ត្រូវ​ជាម្ចាស់ (​ចីវរ​នោះ​ឯង)។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ពួកភិក្ខុ​​នៅ​ចាំ​វស្សារួចហើយ​ ​កាលបើ​​ចីវរ​មិន​​ទាន់​កើតឡើង សង្ឃ​ក៏​បែក​គ្នាទៅ [សង្ឃ​បែក​គ្នាជាពីរពួក ដូចពួក​ភិក្ខុ​​​នៅក្រុងកោសម្ពី (អដ្ឋកថា)។] មនុស្សទាំងឡាយ​ក្នុង​ទី​នោះ ក៏​នាំ​​គ្នាប្រគេន​ទឹក ចំពោះភិក្ខុ​មួយ​ពួក ប្រគេន​ចីវរ​ចំពោះ​ភិក្ខុ​មួយពួក ដោយពាក្យថា យើង​ទាំងឡាយ​ប្រគេនចំពោះសង្ឃ​។ ​ទឹកនិង​ចីវរ​នេះ ក៏​​នៅជារបស់​សង្ឃ​ដដែល។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ពួកភិក្ខុ​​នៅ​ចាំ​វស្សារួចហើយ​ ​កាលបើ​​ចីវរមិន​ទាន់កើតឡើង សង្ឃ​ក៏​បែក​គ្នាទៅ។ មនុស្ស​ទាំងឡាយ​​ក្នុង​​ទី​នោះ ក៏​នាំ​​គ្នាប្រគេន​ទឹក ចំពោះភិក្ខុ​មួយ​ពួក ប្រគេន​ចីវរ ​ចំពោះ​ភិក្ខុ​មួយពួក ដោយពាក្យថា យើង​ទាំងឡាយ​ ប្រគេនចំពោះសង្ឃ​។ ​ទឹកនិង​ចីវរ​នេះ ក៏​​នៅជារបស់​សង្ឃ​ដដែល។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ពួកភិក្ខុ​​នៅ​ចាំ​វស្សារួចហើយ​ ​កាលបើ​​ចីវរ​មិន​ទាន់កើតឡើង សង្ឃ​ក៏​បែក​គ្នាទៅ។ មនុស្ស​ទាំងឡាយ​​ក្នុង​​ទី​នោះ ក៏​នាំ​​គ្នាប្រគេន​ទឹក ចំពោះភិក្ខុ​មួយ​ពួក ប្រគេន​ចីវរ ​ចំពោះ​ភិក្ខុ​មួយពួក ដោយពាក្យថា យើង​ទាំងឡាយ​ ប្រគេនចំពោះពួក។ ​ទឹកនិង​ចីវរ​នេះ ក៏​​នៅជារបស់​ពួកដដែល។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ពួកភិក្ខុ​​នៅ​ចាំ​វស្សារួចហើយ​ ​កាលបើ​​ចីវរមិន​ទាន់កើតឡើង សង្ឃ​ក៏​បែក​គ្នាទៅ។ មនុស្ស​ទាំងឡាយ​​ក្នុង​​ទី​នោះ ក៏​នាំ​​គ្នាប្រគេន​ទឹក ចំពោះភិក្ខុ​មួយ​ពួក ប្រគេន​ចីវរ ​ចំពោះ​ភិក្ខុ​មួយពួក​នោះឯង ដោយពាក្យថា យើង​ទាំងឡាយ​ ប្រគេនចំពោះពួក។ ​ទឹកនិង​ចីវរ​នេះ ក៏​​នៅជារបស់​ពួកដដែល។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ពួកភិក្ខុ​​នៅ​ចាំ​វស្សារួចហើយ​ ​កាលបើ​​ចីវរកើតឡើងហើយ​ ​តែ​​​សង្ឃ​មិន​ទាន់ចែក សង្ឃ​ក៏​បែក​​គ្នា​ទៅ។ ​ចីវរ​នោះ សង្ឃ​ត្រូវចែកដល់​ពួកភិក្ខុ​ទាំងអស់ឲ្យ​ស្មើ​គ្នា។

[៧៧] សម័យ​​នោះឯង ព្រះរេវតដ៏​មានអាយុ ​បានផ្ញើ​ចីវរទៅប្រគេន​ព្រះសារីបុត្តដ៏​​មានអាយុ​នឹង​ដៃភិក្ខុ​១រូប ដោយពាក្យថា ចូរលោកប្រគេន​ចីវរ​នេះ ដល់​ព្រះថេរៈ​ផងចុះ។ គ្រា​នោះ​ឯង លុះដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​​នោះក៏​យក​ចីវរ​នោះ (មក​ប្រើប្រាស់ដោយខ្លួន​​ឯងវិញ) ដោយអាងសេចក្តី​​ស្និទ្ធស្នាល ​នឹង​ព្រះរេវតដ៏​មានអាយុ។ គ្រាក្រោយ ព្រះរេវតដ៏​មានអាយុ ​បាន​មក​​ជួប​​នឹង​ព្រះសារីបុត្តដ៏​មានអាយុ ហើយ​សួរថា បពិត្រព្រះថេរៈ​ដ៏​ចំរើន ខ្ញុំករុណា​បានផ្ញើ​ចីវរ មកប្រគេន​ព្រះថេរៈ តើ​ចីវរ​នោះ ​បានដល់​មកហើយ​ឬ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ខ្ញុំមិន​​ឃើញ​ចីវរ​នោះទេ។ ទើប​ព្រះរេវតដ៏​មានអាយុ ​បាននិយាយ ​ទៅ​នឹង​ភិក្ខុ​​នោះថា ម្នាលអាវុសោ ខ្ញុំ​បាន​ផ្ញើ​ចីវរ មកប្រគេន​ព្រះថេរៈ ​នឹង​ដៃលោកដ៏​មានអាយុ តើ​ចីវរ​នោះ ​នៅឯណា។ ភិក្ខុ​​នោះ​ឆ្លើយថា បពិត្រព្រះថេរៈដ៏​ចំរើន ខ្ញុំ​បានយក​ចីវរ​នោះ (មក​ប្រើប្រាស់ ដោយខ្លួន​ឯងទៅហើយ​) ដោយអាង​សេចក្តី​ស្និទ្ធស្នាល ​នឹង​លោកដ៏​មានអាយុ។ ភិក្ខុ​ទាំងឡាយ​ ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរទៅ ​នឹង​ដៃ​ភិក្ខុ​ផង​គ្នា ដោយពាក្យថា ចូរលោកប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ ឈ្មោះ​នេះ ផងចុះ។ លុះដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​អ្នក​ទទួល​បញ្ញើ​នោះ ក៏​យក​ចីវរ (មក​ប្រើប្រាស់ ដោយខ្លួន​​ឯងវិញ) ដោយអាងសេចក្តី​​ស្និទ្ធស្នាល ​នឹង​ភិក្ខុ​អ្នក​ផ្ញើ​នោះ (យ៉ាង​​នេះ) ហៅថា កាន់​យកល្អ។ បើ​ភិក្ខុ​អ្នក​ទទួល​បញ្ញើយក​ចីវរ (មក​ប្រើប្រាស់​ ដោយខ្លួន​ឯងវិញ) ដោយអាង​សេចក្តី​​សិ្នទ្ធស្នាល ​នឹង​ភិក្ខុ​អ្នក​ចាំ​​ទទួល​យក​​ចីវរ​នោះ (យ៉ាង​នេះ) ហៅថា កាន់​យក​មិន​ល្អទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរទៅ ​នឹង​ដៃ​ភិក្ខុ​ផង​គ្នា ដោយពាក្យថា ចូរលោកប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ ឈ្មោះ​នេះផងចុះ។ លុះដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​អ្នក​ទទួល​បញ្ញើ​នោះ ក៏​យក​ចីវរ (មក​ប្រើប្រាស់ ដោយខ្លួន​​ឯងវិញ) ដោយអាងសេចក្តី​​ស្និទ្ធស្នាល ​នឹង​ភិក្ខុ​អ្នក​ចាំ​ទទួល​យក​ចីវរ​នោះ (យ៉ាង​​នេះ) ហៅថា កាន់​យកមិន​ល្អទេ។ បើ​ភិក្ខុ​អ្នក​ទទួល​បញ្ញើ យក​ចីវរ (មក​ប្រើប្រាស់​ដោយខ្លួន​ឯងវិញ) ដោយអាង​សេចក្តី​​សិ្នទ្ធស្នាល ​នឹង​ភិក្ខុ​អ្នក​ផ្ញើ​នោះ (យ៉ាង​នេះ) ហៅថា កាន់​យកល្អ។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរទៅ ​នឹង​ដៃ​ភិក្ខុ​ផង​គ្នា ដោយពាក្យថា ចូរលោកប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ ឈ្មោះ​នេះផងចុះ។ លុះដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​អ្នក​ទទួល​បញ្ញើ​នោះ ឮដំណឹងថា ភិក្ខុ​ដែល​ផ្ញើ​ចីវរមក​នោះ ស្លាប់ទៅហើយ​ ៗក៏​អធិដ្ឋាន​មតក​ចីវរ [​ចីវររបស់​​ភិក្ខុ​ដែលស្លាប់] របស់​​ភិក្ខុ​អ្នក​ផ្ញើ​នោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានល្អ។ បើ​ភិក្ខុ​អ្នក​ទទួល​បញ្ញើ យក​ចីវរ (មក​ប្រើប្រាស់​ ដោយខ្លួន​​ឯងវិញ) ដោយអាងសេចក្តី​​ស្និទ្ធស្នាល ​នឹង​ភិក្ខុ​អ្នក​ចាំ​ទទួល​​ចីវរ​នោះ (យ៉ាង​​នេះ) ហៅថា កាន់​យក​មិន​ល្អទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរទៅ​នឹង​ដៃ​ភិក្ខុ​ផង​គ្នា ដោយពាក្យថា ចូរលោកប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ឈ្មោះ​នេះផងចុះ។ លុះដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​អ្នក​ទទួល​បញ្ញើ​នោះ ឮដំណឹងថា ភិក្ខុ​ដែលចាំ​ទទួល​​ចីវរ​នោះ ស្លាប់​ទៅហើយ​ ៗក៏​អធិដ្ឋាន​មតក​ចីវរ ​របស់​ភិក្ខុ​​នោះ (យ៉ាង​​នេះ) ហៅថា អធិដ្ឋានមិន​ល្អ (អធិដ្ឋានមិន​ឡើង)។ បើ​ភិក្ខុ​​អ្នក​​ទទួល​​បញ្ញើ យក​ចីវរ (មក​ប្រើប្រាស់ ​ដោយខ្លួន​ឯងវិញ) ដោយអាង​សេចក្តី​​សិ្នទ្ធស្នាល ​នឹង​ភិក្ខុ​អ្នក​ផ្ញើ​នោះ (យ៉ាង​នេះ) ហៅថា កាន់​យកល្អ។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរទៅ ​នឹង​ដៃ​ភិក្ខុ​ផង​គ្នា ដោយពាក្យថា ចូរលោកប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ ឈ្មោះ​នេះផងចុះ។ លុះដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​អ្នក​ទទួល​បញ្ញើ​នោះ ឮដំណឹងថា ភិក្ខុ​ទាំងពីររូប [សំដៅយកភិក្ខុ​អ្នក​ផ្ញើ​ចីវរ១រូប ភិក្ខុ​អ្នក​ចាំ​ទទួល​យក​ចីវរ១រូប។] ស្លាប់ទៅហើយ​ ៗក៏​អធិដ្ឋានមតក​ចីវរ របស់​ភិក្ខុ​អ្នក​ផ្ញើ​នោះ (យ៉ាង​​នេះ) ហៅថា អធិដ្ឋានល្អ។ បើ​ភិក្ខុ​​អ្នក​ទទួល​បញ្ញើ អធិដ្ឋាន​មតក​ចីវរ របស់​​ភិក្ខុ​ដែល​ចាំ​ទទួល​​​ចីវរវិញ (យ៉ាង​នេះ) ហៅថា អធិដ្ឋាន​​មិន​​ល្អទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរទៅ​នឹង​ដៃ​ភិក្ខុ​ផង​គ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ឈ្មោះ​នេះ។ លុះដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​អ្នក​ទទួល​បញ្ញើ ក៏​យក​ចីវរ (មក​ប្រើប្រាស់ដោយខ្លួន​​ឯងវិញ) ដោយអាងសេចក្តី​​ស្និទ្ធស្នាល​​នឹង​ភិក្ខុ​អ្នក​ផ្ញើ​នោះ (យ៉ាង​​នេះ) ហៅថា កាន់​យកមិន​ល្អទេ។ បើ​ភិក្ខុ​អ្នក​ទទួល​បញ្ញើ យក​ចីវរ (មក​ប្រើប្រាស់​ដោយខ្លួន​ឯងវិញ) ដោយអាង​សេចក្តី​​សិ្នទ្ធស្នាល​នឹង​ភិក្ខុ​អ្នក​ចាំ​​ទទួល​យក​​ចីវរវិញ (យ៉ាង​នេះ) ហៅថា កាន់​យកល្អ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរ​ទៅ​នឹង​ដៃ​​ភិក្ខុ​ផង​គ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ឈ្មោះ​នេះ។ លុះដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​អ្នក​ទទួល​បញ្ញើ​នោះ ក៏​យក​ចីវរ (មក​ប្រើប្រាស់ដោយខ្លួន​​ឯងវិញ) ដោយអាងសេចក្តី​​ស្និទ្ធស្នាល ​នឹង​ភិក្ខុ​អ្នក​ចាំ​ទទួល​យក​ចីវរ​នោះ (យ៉ាង​​នេះ) ហៅថា កាន់​យកល្អ។ បើ​ភិក្ខុ​អ្នក​ទទួល​បញ្ញើយក​ចីវរ (មក​ប្រើប្រាស់​ដោយខ្លួន​ឯងវិញ) ដោយអាង​សេចក្តី​​សិ្នទ្ធស្នាល​​នឹង​ភិក្ខុ​​អ្នក​ផ្ញើ​នោះ (យ៉ាង​នេះ) ហៅថា កាន់​យក​មិន​ល្អទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរទៅ​នឹង​ដៃ​ភិក្ខុ​ផង​គ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ឈ្មោះ​នេះ។ លុះដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​អ្នក​ទទួល​បញ្ញើ ក៏​ឮដំណឹងថា ភិក្ខុ​ដែល​ផ្ញើ​ចីវរមក​នោះ ស្លាប់ទៅហើយ​ ហើយ​ក៏​អធិដ្ឋានមតក​ចីវរ របស់​​ភិក្ខុ​អ្នក​ផ្ញើ​នោះ (យ៉ាង​​នេះ) ហៅថា អធិដ្ឋានមិន​ល្អទេ។ បើ​ភិក្ខុ​អ្នក​ទទួល​បញ្ញើយក​ចីវរ (មក​ប្រើប្រាស់​ដោយខ្លួន​ឯងវិញ) ដោយអាង​សេចក្តី​​សិ្នទ្ធស្នាល​នឹង​ភិក្ខុ​អ្នក​ចាំ​​ទទួល​យក​​ចីវរ​នោះ (យ៉ាង​នេះ) ហៅថា កាន់​យក​ល្អ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរ​នឹង​ដៃ​ភិក្ខុ​ផង​គ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ឈ្មោះ​នេះ។ លុះដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​អ្នក​ទទួល​​បញ្ញើ​នោះ ឮដំណឹងថា ភិក្ខុ​អ្នក​ចាំ​ទទួល​យក​ចីវរ​នោះ ស្លាប់ទៅហើយ​ ៗក៏​អធិដ្ឋានមតក​​ចីវរ របស់​ភិក្ខុ​អ្នក​ចាំ​ទទួល​យក​ចីវរ​នោះ (យ៉ាង​​នេះ) ហៅថា អធិដ្ឋានល្អ។ បើ​ភិក្ខុ​អ្នក​​ទទួល​​បញ្ញើ​យក​ចីវរ (មក​ប្រើប្រាស់​ដោយខ្លួន​ឯងវិញ) ដោយអាង​សេចក្តី​​សិ្នទ្ធស្នាល​នឹង​ភិក្ខុ​អ្នក​ផ្ញើ​នោះ (យ៉ាង​នេះ) ហៅថា កាន់​យក​មិន​ល្អទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរ​នឹង​ដៃ​ភិក្ខុ​ផង​គ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ឈ្មោះ​នេះ។ លុះដល់​ពាក់កណ្តាលផ្លូវ ភិក្ខុ​អ្នក​ទទួល​បញ្ញើ​នោះ ឮដំណឹងថា ភិក្ខុ​ទាំងពីររូបស្លាប់​ទៅហើយ​ ៗក៏​អធិដ្ឋាន​មតក​ចីវរ របស់​​ភិក្ខុ​អ្នក​ផ្ញើទៅ​នោះ (យ៉ាង​​នេះ) ហៅថា អធិដ្ឋានមិន​ល្អ។ បើ​ភិក្ខុ​អ្នក​ទទួល​បញ្ញើ អធិដ្ឋានមតក​ចីវរ របស់​ភិក្ខុ​អ្នក​ចាំ​ទទួល​​ចីវរ​នោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានល្អ។

[៧៨] ម្នាលភិក្ខុ​ទាំងឡាយ​ មាតិកា (ហេតុ) ដែលនាំ​ឲ្យ​កើត​ចីវរឡើង មាន៨យ៉ាង​ គឺ គេឲ្យ​​​ចីវរក្នុង​សីមា១ គេឲ្យ​​​ចីវរ ដោយសេចក្តី​ប្តេជ្ញា១ គេឲ្យ​​​ចីវរ ដោយសេចក្តី​បញ្ញត្តិ នៃភិក្ខា (ទី​បរិច្ចាគទាន​ របស់​ខ្លួន​)១ គេឲ្យ​​​ចីវរចំពោះសង្ឃ​១ គេឲ្យ​​​ចីវរចំពោះឧភតោសង្ឃ​១ គេឲ្យ​​​ចីវរចំពោះ​សង្ឃ​ ដែល​នៅចាំ​វស្សា១ គេចំពោះវត្ថុ ឬកំណត់វត្ថុហើយ​ ទើប​ឲ្យ​​ចីវរ១ គេឲ្យ​​​ចីវរ ចំពោះ​បុគ្គល១។ ដែលហៅថា គេឲ្យ​​​ចីវរក្នុង​សីមា គឺ (សំដៅយក) ភិក្ខុ​មានចំនួន​ប៉ុន្មាន​រូប ដែល​នៅខាង​ក្នុង​​សីមា ត្រូវភិក្ខុ​ទាំង​នោះ ចែក​ចីវរ​គ្នាចុះ។ ដែលហៅថា គេឲ្យ​​​ចីវរដោយសេចក្តី​​ប្តេជ្ញាគឺ (សំដៅ​យក) អាវាសច្រើន ជាអាវាស មានលាភស្មើ​គ្នា ​កាលបើ​គេឲ្យ​​​ចីវរក្នុង​អាវាស​​តែ​​​១ ទុកដូចជា ​បានឲ្យ​​ចីវរ ក្នុង​អាវាសទាំងអស់។ ដែលហៅថា គេឲ្យ​​​ចីវរដោយសេចក្តី​​បញ្ញត្តិនៃ​ភិក្ខា គឺ (សំដៅយក) ការបូជាជានិច្ច ដែលគេធ្វើ ចំពោះសង្ឃ​ ក្នុង​ទីណា គេក៏​ឲ្យ​​ចីវរក្នុង​ទី​នោះ។ ដែលហៅថា គេឲ្យ​​​ចីវរចំពោះសង្ឃ​ គឺ (សំដៅយក) សង្ឃ​ដែលមកជួបជុំមុខ​គ្នា ហើយ​ត្រូវចែក​​ចីវរ​ចុះ។ ដែលហៅថា គេឲ្យ​​​ចីវរ ចំពោះ​ឧភតោសង្ឃ​ (សំដៅយក) ភិក្ខុ​សូម្បី​ច្រើនរូប ភិក្ខុ​នី​តែ​​​១រូប សង្ឃ​​ក៏​ត្រូវឲ្យ​​ចីវរ​ពាក់កណ្តាល (ស្មើ​គ្នា)។ ភិក្ខុ​នី សូម្បីច្រើនរូប ភិក្ខុ​​តែ​​​១រូប សង្ឃ​ក៏​ត្រូវ​ឲ្យ​​ចីវរ​ពាក់កណ្តាល (ស្មើ​គ្នា)។ ដែលហៅថា គេឲ្យ​​​ចីវរចំពោះ​សង្ឃ​ដែល​​នៅចាំ​វស្សា (សំដៅយក) ភិក្ខុ​​មានកំណត់ប៉ុន្មានរូប ​នៅចាំ​វស្សាក្នុង​អាវាស​នោះ ភិក្ខុ​ទាំង​នោះ ត្រូវចែក​ចីវរ​គ្នាចុះ។ ដែលហៅថា ចំពោះ​វត្ថុ ឬកំណត់​វត្ថុហើយ​ ទើបគេឲ្យ​​ចីវរគឺ (សំដៅយកត្រង់ហេតុ) ដែលគេឲ្យ​បបរហើយ​ គេឲ្យ​​​ចីវរផង ជួន​កាល គេឲ្យ​ភត្តហើយ​ គេឲ្យ​​ចីវរផង ជួន​កាល គេឲ្យ​ខាទនីយៈហើយ​ គេឲ្យ​​ចីវរ​ផង ជួន​កាល គេឲ្យ​​ចីវរ​តែ​​​ម្តង ជួន​កាលគេឲ្យ​សេនាសនៈហើយ​ គេឲ្យ​ទាំង​ចីវរផង ពុំ​នោះសោត គេឲ្យ​​ភេសជ្ជៈ ព្រមទាំង​ចីវរផង។ ដែលហៅថា គេឲ្យ​​ចីវរ​ ចំពោះបុគ្គលគឺ (សំដៅយកត្រង់ហេតុ) ដែលគេឲ្យ​ ​ដោយពាក្យថា ខ្ញុំឲ្យ​​ចីវរ​នេះ ចំពោះភិក្ខុ​ឈ្មោះ​នេះ។

ចប់ ​ចីវរក្ខន្ធកៈទី៨។

ក្នុង​ខន្ធកៈ​នេះ មាន ៩៦រឿង។

ឧទ្ទានរបស់​​ចីវរក្ខន្ធកៈ​នោះគឺ

[៧៩]​ រឿងពួកកុដុម្ពិកៈ​នៅក្នុង​ក្រុងរាជគ្រឹះ ឃើញពួកស្រីផ្កាមាស​ក្នុង​ក្រុងវេសាលី ហើយ​ទៅក្រុងរាជគ្រឹះវិញ ក៏​​បានក្រាបទូលសេចក្តី​នុ៎ះ​ដល់​ស្តេច១។ រឿងកូនប្រុសនៃ​ស្រីផ្កាមាស ឈ្មោះសាលវតី ត្រឡប់​​បានមក​ជា កូនអភយរាជកុមារវិញ ព្រះរាជកុមារ ​បានចិញ្ចឹមទុក ឲ្យ​ឈ្មោះថា ជីវកៈ ព្រោះហេតុ​តែ​​​ពាក្យសួរថា កូន​នោះ មានជីវិតរស់​នៅ ឬស្លាប់១។ រឿងជីវកកោមារភត្យ ទៅក្រុងតក្កសិលា រៀនធ្វើពេទ្យ ​បានជាមហាពេទ្យ ហើយ​មើលជម្ងឺ​ក្នុង​ក្បាល​ភរិយា របស់​​សេដ្ឋី ដែលឈឺ៧ឆ្នាំ ឲ្យ​សះជា ដោយនត្ថុកម្ម គឺការបញ្ច្រកថ្នាំ ទៅតាម​​ច្រមុះ១។ រឿង​ជីវកកោមារភត្យ ទាញចេញ (មើលជា) អាពាធ​ឫសដូងបាត នៃព្រះបាទ​ពិម្ពិសារ ដោយថ្នាំលាប។ ព្រះរាជា ទ្រង់មានបន្ទូល ​​នឹង​កោមារភត្យថា អ្នក​ឯងចូរបម្រើអញផង ពួកស្រី​ក្នុង​វាំងផង ព្រះពុទ្ធ​ និង​ព្រះសង្ឃ​ផង១។ រឿង​សេដ្ឋី ​នៅក្នុង​ក្រុងរាជគ្រឹះ១ រឿងជីវកកោមារភត្យ​មើលអាពាធ​ពក ក្នុង​ពោះវៀន១ រឿង​ជីវកកោមារភត្យ ញុំាង​មហារោគ នៃព្រះបាទ​បជ្ជោត ឲ្យ​សះ​ជាទៅ ព្រោះសោយ​ទឹកដោះរាវ។ ​ជីវកកោមារភត្យ ក្រាបទូលថា សូមឲ្យ​​ព្រះបាទបជ្ជោត រឭកអធិការ​របស់​ខ្លួន​ រួចទ្រង់​​បានផ្ញើសំពត់​ សិវេយ្យកៈ មួយគូ​ មក​ជីវកកោមារភត្យ១ រឿង​ជីវកកោមារភត្យ ញុំាងកាយព្រះមានព្រះភាគ ដែលមានរោគទល់ ឲ្យ​ស្រួល ហើយ​​បានថ្វាយ​ថ្នាំបញ្ចុះ៣០ដង ដោយផ្កាឧប្បល៣ក្តាប់ ព្រះមានព្រះភាគ ក៏​មានព្រះកាយ ជាប្រក្រតី ទើបទ្រង់​ទទួល​សំពត់​ សិវេយ្យកៈ ដែលជីវកកោមារភត្យ​សុំពរ ហើយ​ថ្វាយព្រះអង្គ​១ រឿង​ព្រះតថាគត​​អនុញ្ញាត ​គហបតិ​ចីវរ១។ រឿង​ចីវរកើតឡើងជាច្រើន ក្នុង​ក្រុងរាជគ្រឹះ១ ក្នុង​ជនបទ១ រឿងព្រះ​មានព្រះភាគ អនុញ្ញាត សំពត់​ឈ្មោះបាវារៈ ធ្វើដោយសូត្រ១ សំពត់​កោជវៈ ធ្វើដោយរោម១ រឿង​ស្តេច​ក្នុង​ដែន​កាសី បញ្ជូនសំពត់​​កម្ពល មានដំឡៃកន្លះពាន់ មកជីវកកោមារភត្យ១ រឿង​ចីវរ​ខ្ពស់ និងទាប កើតឡើងដល់​សង្ឃ​ហើយ​ ព្រះអង្គ​ ទ្រង់សរសើរសេចក្តី​សន្តោស១ រឿងព្រះដ៏​មាន​ព្រះភាគ ទ្រង់អនុញ្ញាត ​កុំឲ្យ​ភិក្ខុ​ឲ្យ​ចំណែក​ចីវរ​ដល់​ភិក្ខុ​ ដែលមិន​​បាន​ឈប់ចាំ​​គ្នា១ រឿង​ព្រះដ៏​មានព្រះភាគ​អនុញ្ញាតឲ្យ​ភិក្ខុ​ឲ្យ​ចំណែក​ចីវរ ដល់​ភិក្ខុ​ដែលឈប់ចាំ​​គ្នា១ រឿងភិក្ខុ​ចូល​​ទៅកាន់​ព្រៃស្មសានមុន និងចូល​​ទៅកាន់​ព្រៃស្មសានក្រោយ១ រឿង​ភិក្ខុ​ចូល​ទៅក្នុង​ព្រៃស្មសាន​ដំណាល​គ្នា១ រឿង​ភិក្ខុ​ធ្វើសេចក្តី​ប្តេជ្ញា​នឹង​​គ្នា ហើយ​ចូល​ទៅក្នុង​ព្រៃស្មសាន ដើម្បី​បង្សុកូល១ រឿង​ពួកមនុស្ស នាំ​យក​ចីវរ មកកាន់​អារាម លុះរកភិក្ខុ​អ្នក​ទទួល​មិន​​បាន ក៏​នាំ​ត្រឡប់ទៅវិញ១ រឿង​ព្រះសាស្តា អនុញ្ញាត ​ឲ្យ​ភិក្ខុ​សន្មតឃ្លាំង ដាក់​ចីវរ១ រឿង​​ចីវរក្នុង​ឃ្លាំង ឥតមានអ្នក​ណា​ថែរក្សា១ រឿងឆព្វគ្គិយភិក្ខុ​បណ្តេញអ្នក​រក្សាឃ្លាំង១ រឿង​ចីវរកើតឡើងក្រាស់ក្រែល១ រឿងសង្ឃ​​ចែក​ចីវរ​ ធ្វើឲ្យ​កោលាហល១ រឿងភិក្ខុ​អ្នក​ចែក​ចីវរ​រិះគិតថា យើង​ត្រូវចែក​ចីវរដូចម្តេច១ រឿង​ភិក្ខុ​​អ្នក​​ចែក​ចីវររិះគិតថា យើង​ត្រូវឲ្យ​ចំណែក​ចីវរ ដល់​សាមណេរដូចម្តេច១ រឿងភិក្ខុ​មានសេចក្តី​​ប្រាថ្នា​នឹង​ឆ្លងបឹង ឬផ្លូវលំបាក យកទាំងចំណែក​​ចីវរ របស់​ខ្លួន​​ទៅផង១ រឿងភិក្ខុ​មានសេចក្តី​​ប្រាថ្នា​នឹង​​ឆ្លងស្ទឹង ឬផ្លូវលំបាក យកទាំងចំណែក​ចីវរ ដែលមានដំឡៃច្រើនជាងគេ១ រឿង​ភិក្ខុ​អ្នក​​ចែក​ចីវររិះគិតថា យើង​ត្រូវឲ្យ​ចំណែក​​ចីវរដូចម្តេច១ រឿងភិក្ខុ​ជ្រលក់​ចីវរ ដោយអាច់គោ១ រឿងភិក្ខុ​ជ្រលក់​ចីវរ ដោយ​ទឹកត្រជាក់ និង​ទឹកក្តៅ១ រឿង​ទឹកជ្រលក់ពុះផុលកំពប់១ រឿង​ភិក្ខុ​​មិន​ដឹងថា ​ទឹកជ្រលក់ឆ្អិន ឬមិន​ឆ្អិន១ រឿង​ភិក្ខុ​សិត​ទឹកជ្រលក់ ឆ្នាំងក៏​បែកទៅ១ រឿងភិក្ខុ​គ្មាន​ភាជនសម្រាប់​ដាក់​ទឹកជ្រលក់១ រឿងភិក្ខុ​ជ្រលក់​ចីវរក្នុង​ផើង១ រឿងភិក្ខុ​ហាល​ចីវរ​លើផែនដី១ រឿង​សត្វកណ្តៀរកាត់កម្រាលស្មៅ១ រឿងភិក្ខុ​ហាល​ចីវរបត់​ចំទីពាក់កណ្តាល១ រឿង​​ចីវររេច១ រឿង​​ទឹកជ្រលក់ហូរទៅ​តែ​​​ម្ខាង១ រឿង​ភិក្ខុ​ជ្រលក់​ចីវរដិតពេក១ រឿង​ចីវរអាក្រក់១ រឿងឆព្វគ្គិយ​ភិក្ខុ​ទ្រទ្រង់​ចីវរមិន​កាត់១ រឿងស្រែអ្នក​មគធៈ មានសណ្ឋានជាបួនជ្រុង១ រឿព្រះមានព្រះភាគ ​បានទតឃើញភិក្ខុ​ទាំងឡាយ​ វេច​ចីវរធ្វើជាបង្វេច១ រឿងព្រះសក្យមុនី ទ្រង់ល្បងមើលរដូវ​ត្រជាក់​ ក្នុង​វេលាយប់ ហើយ​ទ្រង់​អនុញ្ញាត​ត្រៃ​ចីវរ១ រឿង​ឆព្វគ្គិយភិក្ខុ​ទ្រទ្រង់​អតិរេក​ចីវរដទៃៗ១ រឿង​ព្រះអានន្ទ​បានអតិរេក​ចីវរ១ រឿង​ភិក្ខុ​ស្បង់ធ្លុះ១ រឿងភ្លៀងធ្លាក់សព្វទ្វីបទាំងបួន១ រឿងនាង​វិសាខាសុំពរ ដើម្បីប្រគេនវស្សិកសាដិកៈ អាគន្តុកភត្ត គមិកភត្ត គិលានភត្ត ឧបដ្ឋាកភត្ត ភេសជ្ជៈ ធុវយាគុ និងឧទកសាដិកៈ១ រឿងភិក្ខុ​ឆាន់បណីតភោជន១ រឿងសំពត់​និសីទនតូចពេក១ រឿង​ព្រះវេលដ្ឋសីស កើតបូសធំ១ រឿងព្រះដ៏​មានព្រះភាគ ទ្រង់អនុញ្ញាត​សំពត់​ជូតមុខ១ រឿង​រោជមល្លក្សត្រផ្ញើសំពត់​​សម្បកឈើ ទុក​នឹង​ព្រះអានន្ទ១ រឿងត្រៃ​ចីវរបរិបូណ៌ កើតឡើង​ដល់​ភិក្ខុ​១ រឿង​ព្រះអង្គ​ទ្រង់អនុញ្ញាត ឲ្យ​ភិក្ខុ​អធិដ្ឋានត្រៃ​ចីវរជាដើម១ រឿងព្រះអង្គ​ទ្រង់​អនុញ្ញាត ឲ្យ​វិកប្ប​ចីវរ យ៉ាងតូច​បំផុត១ រឿងព្រះកស្សប ធ្វើសេចក្តី​គោរព​ ក្នុង​ការដេរប៉ះ​សំពត់​​បស្សុកូល១ រឿង​​ចីវរមានជាយមិន​ស្មើ​គ្នា១ រឿងចេសរសាត់ចេញ១ រឿងស្រទាប់សង្ឃាដិដាច់​ចេញពី​គ្នា១ រឿងភិក្ខុ​កាត់​ចីវរសំពត់​មិន​គ្រាន់ ព្រះអង្គ​ទ្រង់អនុញ្ញាត ឲ្យ​លើកឡើង នូវ​អាគន្តុកបដៈ១ រឿង​ចីវរច្រើន កើតឡើងដល់​ភិក្ខុ​១ រឿងភិក្ខុ​ទុក​ចីវរ ​ក្នុង​អន្ធវ័ន (ព្រៃងងឹត)១ រឿង​ព្រះអានន្ទ មាន​តែ​​​ស្បង់ និងឧត្តរាសង្គៈ ចូល​ទៅបិណ្ឌបាតក្នុង​ស្រុក ដោយភ្លេចស្មារតី១ រឿង​ភិក្ខុ​ចាំ​វស្សា​​តែ​​​ម្នាក់ឯង១ រឿងភិក្ខុ​​នៅ​តែ​​​ម្នាក់ឯង អស់មួយរដូវ១ រឿងព្រះថេរៈពីររូបជា​បងប្អូន​​នឹង​​គ្នា ​នៅចាំ​វស្សា​ ក្នុង​ក្រុងសាវត្ថី១ រឿង​ភិក្ខុ​បីរូប​នៅចាំ​វស្សាក្នុង​ក្រុងរាជគ្រឹះ១ រឿងព្រះឧបនន្ទ ​នៅចាំ​វស្សា ក្នុង​ក្រុងសាវត្ថី១ រឿងព្រះឧបនន្ទ​នៅចាំ​វស្សា​តែ​​​ម្នាក់ឯង ក្នុង​អាវាសទាំងពីរ១ រឿងភិក្ខុ​មានអាពាធវិការក្នុង​ពោះ១ រឿងភិក្ខុ​មួយរូបមានជម្ងឺ១ រឿងជនទាំងពីរ គឺភិក្ខុ​មួយរូប សាមណេរមួយរូប បម្រើភិក្ខុ​មានជម្ងឺ១ រឿងភិក្ខុ​អាក្រាត១ រឿងភិក្ខុ​​ស្លៀក​សំពត់​ស្បូវភ្លាំង១ រឿងភិក្ខុ​ស្លៀកសំពត់​ ធ្វើពីសម្បកឈើ១ រឿងភិក្ខុ​ស្លៀកសំពត់​ ធ្វើពីផែនក្តារ១ រឿងភិក្ខុ​ស្លៀកសំពត់​កម្ពល ធ្វើពីសក់១ រឿងភិក្ខុ​ស្លៀកសំពត់​ ធ្វើពីរោមកន្ទុយសត្វ១ រឿងភិក្ខុ​ស្លៀកសំពត់​ ​ធ្វើពីស្លាបមៀម១ រឿងភិក្ខុ​ស្លៀកសំពត់​​ធ្វើពីស្បែកខ្លា១ រឿងភិក្ខុ​ស្លៀកសំពត់​​​ធ្វើពីដើមរាក់១ រឿងភិក្ខុ​ស្លៀកសំពត់​ ​ធ្វើពីសម្បកក្រចៅ១ រឿងឆព្វគ្គិយភិក្ខុ​ ​ប្រើ​ចីវរមានពណ៌​ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ហង្សបាទ ពណ៌ខ្មៅ ពណ៌ក្រហមក្រមៅ​ដូចខ្នងក្អែប ពណ៌លឿងទុំដូចផ្កាឈូក មានជាយមិន​កាត់ មានជាយវែង មានជាយ​មាន​ផ្កា​ជា​ផ្កាឈើ មានជាយមានផ្កាជាផ្លែឈើ អាវ មួក និងសំពត់​ឈ្នួត១ រឿង​ចីវរមិន​ទាន់កើតឡើង ភិក្ខុ​ចៀសចេញ​ទៅ១ រឿងសង្ឃ​បែក​គ្នា១ រឿងពួកជនប្រគេន​​ទឹកមួយចំណែក និង​ចីវរ​មួយចំណែក ចំពោះសង្ឃ​១ រឿងព្រះរេវតដ៏​មានអាយុផ្ញើ​ចីវរ១ រឿងភិក្ខុ​កាន់​យក​ចីវរ​ដោយសេចក្តី​ស្និទ្ធស្នាល១ រឿងភិក្ខុ​អធិដ្ឋានមតក​ចីវរ១ រឿងមាតិកានាំ​ឲ្យ​កើត​ចីវរ​មានប្រាំបីយ៉ាង១។

ចម្បេយ្យក្ខន្ធកៈ

[៨០] សម័យ​​នោះ ព្រះពុទ្ធមានព្រះភាគ គង់នាឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ទៀប​ក្រុងចម្បា។ សម័យ​​នោះឯង ក្នុង​កាសីជនបទ មានស្រុក១ ឈ្មោះវាសភៈ។ ភិក្ខុ​ឈ្មោះកស្សបគោត្ត ជាម្ចាស់អាវាស ក្នុង​ស្រុកឈ្មោះវាសភៈ​នោះ មានចិត្តជាប់ចំពាក់ដោយការរៀបចំ ក្នុង​អាវាស​នោះ ដល់​នូវសេចក្តី​ខ្វល់ខ្វាយដូច្នេះថា ធ្វើដូចម្តេច ភិក្ខុ​ទាំងឡាយ​មានសីលជាទីស្រឡាញ់ ដែលមិន​ទាន់​មកដល់​ ក៏​គប្បីឲ្យ​មកផង ភិក្ខុ​មានសីល​ជាទីស្រឡាញ់ ដែលមកដល់​ហើយ​ ក៏​គប្បី​​នៅជាសុខផង ម្យ៉ាងទៀត អាវាស​នេះ គប្បីដល់​នូវសេចក្តី​ចំរើន សេចក្តី​លូតលាស់ និងការ​ទូលំទូលាយ។ សម័យ​​នោះឯង ពួកភិក្ខុ​ជាច្រើនរូប ត្រាច់ទៅកាន់​ចារិក ក្នុង​កាសីជនបទ ក៏​​បាន​ទៅ​ដល់​ស្រុក ឈ្មោះវាសភៈ ភិក្ខុ​ឈ្មោះកស្សបគោត្ត ​បានឃើញពួកភិក្ខុ​​នោះ កំពុងដើរមក​ អំពី​ចម្ងាយ លុះឃើញហើយ​ ក៏​ក្រាល​អាសនៈ ដំកល់​ទឹកសម្រាប់លាងជើង តាំងសម្រាប់​កល់ជើង និងវត្ថុសម្រាប់ជូតជើង ហើយ​ក្រោកទទួល​បាត្រ និង​ចីវរ អើពើដោយ​ទឹកឆាន់ ធ្វើសេចក្តី​​ខ្វល់ខ្វាយ ក្នុង​ការងូត ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយ និងភត្តទៀត។ ពួកភិក្ខុ​ ជាអាគន្តុកទាំង​នោះ ​បានប្រឹក្សា​គ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​ជាម្ចាស់អាវាស​នេះ ល្អណាស់ ធ្វើសេចក្តី​​ខ្វល់ខ្វាយ ក្នុង​ការងូត ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្តទៀត ម្នាលអាវុសោទាំងឡាយ​ បើ​ដូច្នោះ យើង​​នឹង​​សម្រេច​ការ​នៅក្នុង​វាសភគ្រាម​​នេះចុះ។ គ្រា​នោះ ពួកអាគន្តុកភិក្ខុ​​នោះ ក៏​សម្រេចការ​នៅ ក្នុង​វាសភគ្រាម​នោះឯង។ ភិក្ខុ​ឈ្មោះ​កស្សបគោត្ត មានសេចក្តី​ត្រិះរិះ ក្នុង​ពេល​នោះ ដូច្នេះថា សេចក្តី​លំបាក ដោយកិច្ចជាអាគន្តុក របស់​​អាគន្តុក​ភិក្ខុ​ទាំង​នេះ ក៏​ស្ងប់រម្ងាប់ទៅហើយ​ ឥឡូវ ភិក្ខុ​ទាំងឡាយ​​នោះ ដែលមិន​ស្គាល់​ទីគោចរជាប្រក្រតី ក៏​ត្រឡប់​ស្គាល់ហើយ​ ឯការធ្វើសេចក្តី​ខ្វល់ខ្វាយ​ ក្នុង​ត្រកូល នៃបុគ្គលដទៃ ​អស់មួយជីវិត ជាការ​កម្រពេកណាស់ ម្យ៉ាងទៀត ការសូម មិន​ជាទីគាប់ចិត្ត ដល់​មនុស្ស​ទាំងឡាយ​ បើ​ដូច្នោះ គួរ​តែ​​​អញ កុំធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្តទៀត។ ភិក្ខុ​ ឈ្មោះកស្សបគោត្ត​នោះ លែងធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្ត។ សេចក្តី​​ប្រឹក្សា​ដូច្នេះ កើតមាន ដល់​ភិក្ខុ​អាគន្តុក​នោះថា ម្នាលអាវុសោទាំងឡាយ​ ពីដើម ភិក្ខុ​ជាម្ចាស់​អាវាស​នេះ ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​ការងូត ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្ត​ទៀត ឥឡូវ ភិក្ខុ​ជាម្ចាស់អាវាស​នោះ លែងធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្ត​ហើយ​ ម្នាលអាវុសោទាំងឡាយ​ ឥឡូវ​នេះ ភិក្ខុ​ជាម្ចាស់អាវាស​នេះ ត្រឡប់​ទៅជាកាចវិញហើយ​ ម្នាលអាវុសោទាំងឡាយ​ បើ​ដូច្នោះ គួរយើង​ទាំងឡាយ​ លើកវត្តភិក្ខុ​ជាម្ចាស់​អាវាស​នេះ។ គ្រា​នោះ​ឯង ពួកភិក្ខុ​ ជាអាគន្តុក​នោះ ប្រជុំ​គ្នាហើយ​ ​បាននិយាយពាក្យ​នេះ ​នឹង​ភិក្ខុ​​ឈ្មោះកស្សបគោត្ត​ថា ម្នាលអាវុសោ ពីដើម លោកធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​ការងូត ធ្វើសេចក្តី​​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្ត ឥឡូវ​នេះ លោកលែង​ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្ត ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ​ លោកឃើញអាបត្តិនុ៎ះ​ឬទេ។ ភិក្ខុ​ជាម្ចាស់អាវាស​នោះ ឆ្លើយថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំគប្បីឃើញ​នោះ ខ្ញុំគ្មានទេ។ លំដាប់​នោះ ពួកភិក្ខុ​ជាអាគន្តុក​នោះ លើកវត្តភិក្ខុ​ ឈ្មោះកស្សបគោត្ត ព្រោះមិន​ឃើញអាបត្តិ។ ភិក្ខុ​ឈ្មោះកស្សបគោត្ត មានសេចក្តី​ត្រិះរិះ ក្នុង​ពេល​នោះថា អាត្មាអញ មិន​ដឹងនូវហេតុ​នេះថា ​នេះជាអាបត្តិ ឬមិន​មែនជាអាបត្តិ ម្យ៉ាងទៀត អញត្រូវអាបត្តិហើយ​ ឬមិន​ទាន់ត្រូវទេ សង្ឃ​ (គួរ) លើកវត្តអញ ឬមិន​ (គួរ) លើកវត្តទេ ដោយកម្មប្រកបដោយធម៌ ឬមិន​ប្រកបដោយធម៌ទេ ដោយកម្មដ៏​កម្រើក ឬមិន​កម្រើកទេ ដោយកម្មគួរដល់​ហេតុ ឬមិន​គួរដល់​ហេតុទេ បើ​ដូច្នោះ មាន​តែ​​​អញ គប្បីទៅកាន់​ក្រុងចម្បា ហើយ​ក្រាបបង្គំទូលសួរ​សេចក្តី​​នេះ ​នឹង​​ព្រះដ៏​មានព្រះភាគ។ គ្រា​នោះឯង ភិក្ខុ​ឈ្មោះកស្សបគោត្ត រៀបចំទុកដាក់សេនាសនៈ ហើយ​កាន់​យកបាត្រ និង​ចីវរ ចៀសចេញ ទៅកាន់​ក្រុងចម្បា ហើយ​ចូល​ទៅគាល់ព្រះដ៏​មានព្រះភាគ ឯក្រុងចម្បា ដោយលំដាប់ លុះចូល​ទៅដល់​ហើយ​ ថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ហើយ​អង្គុយ​​នៅក្នុង​​ទីដ៏​សមគួរ។ ការរាក់ទាក់មួយអន្លើ ដោយភិក្ខុ​ទាំងឡាយ​ ជាអាគន្តុក​នេះ ជាបវេណី របស់​​ព្រះពុទ្ធ​ទាំងឡាយ​ ​ដ៏​មានព្រះភាគ។ គ្រា​នោះឯង ព្រះដ៏​មានព្រះភាគ ទ្រង់មានព្រះបន្ទូល​នេះ ​នឹង​ភិក្ខុ​ ឈ្មោះកស្សបគោត្តថា ម្នាលភិក្ខុ​ អ្នក​ឯងអាចអត់ទ្រាំសេចក្តី​ទុក្ខ​បានឬទេ អាចញុំាង​អត្តភាព ឲ្យ​ប្រព្រឹត្តទៅ​បានឬទេ អ្នក​ឯងមកកាន់​ផ្លូវឆ្ងាយ មិន​លំបាកទេឬ ម្នាលភិក្ខុ​ ម្យ៉ាងទៀត អ្នក​មកពីណា។ ភិក្ខុ​ឈ្មោះកស្សបគោត្ត ក្រាបបង្គំទូលថា បពិត្រព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គ​​ អាច​អត់ធន់សេចក្តី​ទុក្ខ​បាន បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ អាចញុំាង​អត្តភាព ឲ្យ​ប្រព្រឹត្ត​ទៅ​បាន បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ មកកាន់​ផ្លូវឆ្ងាយ ដោយមិន​មានសេចក្តី​លំបាកទេ បពិត្រព្រះអង្គ​ដ៏​ចំរើន ស្រុកឈ្មោះវាសភៈ មានក្នុង​កាសីជនបទ ខ្ញុំព្រះអង្គ​ជាម្ចាស់អាវាស ក្នុង​ស្រុក​ឈ្មោះវាសភៈ​នោះ ជាប់ចំពាក់ដោយការរៀបចំក្នុង​អាវាស​នោះ ដល់​នូវសេចក្តី​​ខ្វល់ខ្វាយ​ថា ធ្វើដូចម្តេច ភិក្ខុ​ទាំងឡាយ​ដែលមានសីលជាទីស្រឡាញ់ ដែលមិន​ទាន់​មក គប្បីឲ្យ​មកផង ភិក្ខុ​ដែលមានសីលជាទីស្រឡាញ់មកដល់​ហើយ​ គប្បី​នៅសប្បាយផង ម្យ៉ាងទៀត អាវាស​នេះ គប្បីដល់​នូវសេចក្តី​ចំរើន លូតលាស់ ទូលំទូលាយ បពិត្រព្រះអង្គ​ដ៏​ចំរើន ពេល​នោះ មានពួកភិក្ខុ​ជាច្រើនរូប ត្រេចទៅកាន់​ចារិក ក្នុង​កាសីជនបទ ក៏​​បានទៅដល់​​វាសភគ្រាម បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ​បានឃើញ​ពួកភិក្ខុ​​នោះមកពីចម្ងាយ លុះឃើញហើយ​ ក៏​​ក្រាល​​អាសនៈ ដំកល់​ទឹកលាងជើង តាំងសម្រាប់ទ្រជើង និងវត្ថុសម្រាប់ជូតជើង ហើយ​ក្រោក​ទទួល​​នូវ​បាត្រ និង​ចីវរ អើពើដោយ​ទឹកឆាន់ ​បានធ្វើសេចក្តី​​ខ្វល់ខ្វាយ ក្នុង​ការងូត ​បានធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្តទៀត បពិត្រព្រះអង្គ​ដ៏​ចំរើន សេចក្តី​ប្រឹក្សាដូច្នេះ មានដល់​ភិក្ខុ​​ទាំងឡាយ​ ជាអាគន្តុក​នោះ ក្នុង​ពេល​នោះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​ជាម្ចាស់អាវាស​នេះ ល្អណាស់ ធ្វើសេចក្តី​​ខ្វល់ខ្វាយ ក្នុង​ការងូត ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្តទៀត ម្នាលអាវុសោទាំងឡាយ​ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ​នឹង​​សម្រេច​ការ​នៅ ក្នុង​វាសភគ្រាម​​នេះឯង បពិត្រព្រះអង្គ​ដ៏​ចំរើន គ្រា​នោះឯង ពួកភិក្ខុ​ជាអាគន្តុក​នោះ សម្រេច​​ការ​នៅ ក្នុង​វាសភគ្រាម​នោះ បពិត្រព្រះអង្គ​ដ៏​ចំរើន សេចក្តី​ត្រិះរិះ​នេះ មានដល់​ខ្ញុំព្រះអង្គ​ថា ការលំបាក ដោយអាគន្តុកកិច្ច របស់​​អាគន្តុក​ភិក្ខុ​ទាំង​នេះ ក៏​ស្ងប់រម្ងាប់ទៅហើយ​ ឥឡូវ ភិក្ខុ​ទាំងឡាយ​ ដែលមិន​ស្គាល់​ទីគោចរជាប្រក្រតី​នោះ ក៏​​បាន​ស្គាល់ហើយ​ ការធ្វើសេចក្តី​​ខ្វល់ខ្វាយ​ ក្នុង​ត្រកូល នៃបុគ្គលដទៃ ​អស់មួយជីវិត ជាការ​កម្រពេកណាស់ ម្យ៉ាងទៀត ការសូម ក៏​មិន​ជាទីគាប់ចិត្ត ដល់​មនុស្សទាំងឡាយ​ឡើយ បើ​ដូច្នោះ គួរ​តែ​​​អាត្មាអញ លែងធ្វើ​សេចក្តី​​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្តទៀត បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​​នោះ លែងធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្តទៀត បពិត្រព្រះអង្គ​ដ៏​ចំរើន ក្នុង​ពេល​នោះ ភិក្ខុ​ជាអាគន្តុកទាំង​នោះ ​បានប្រឹក្សា​គ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ​ ពីដើម ភិក្ខុ​ជាម្ចាស់អាវាស​នេះ ធ្វើសេចក្តី​ខ្វល់ខ្វាយក្នុង​ការងូត ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្តទៀត ឥឡូវ ភិក្ខុ​​នោះ លែងធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្តហើយ​ ម្នាលអាវុសោទាំងឡាយ​ ឥឡូវ ភិក្ខុ​ជាម្ចាស់អាវាស​នេះ កាចណាស់ ម្នាលអាវុសោទាំងឡាយ​ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ​នឹង​លើកវត្តភិក្ខុ​ជាម្ចាស់​អាវាស​នេះ បពិត្រព្រះអង្គ​ដ៏​ចំរើន លំដាប់​នោះ ពួកភិក្ខុ​ជាអាគន្តុក​នោះ ប្រជុំ​គ្នាហើយ​ និយាយពាក្យ​នេះ ​នឹង​ខ្ញុំព្រះអង្គ​ថា ម្នាលអាវុសោ ពីដើម អ្នក​ធ្វើសេចក្តី​ខ្វល់ខ្វាយក្នុង​ការងូត ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្ត ឥឡូវ អ្នក​លែង​ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុង​បបរ និងខាទនីយៈ និងភត្តហើយ​ ម្នាលអាវុសោ អ្នក​ត្រូវអាបត្តិហើយ​ អ្នក​ឃើញអាបត្តិ​ឬទេ ខ្ញុំព្រះអង្គ​ឆ្លើយថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំគប្បីឃើញ​នោះ មិន​មានទេ បពិត្រព្រះអង្គ​ដ៏​ចំរើន ពួកភិក្ខុ​ជាអាគន្តុក​នោះ លើកវត្តខ្ញុំព្រះអង្គ​ ព្រោះមិន​ឃើញអាបត្តិ ក្នុង​​កាល​នោះ បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​មានសេចក្តី​ត្រិះរិះដូច្នេះថា អាត្មាអញមិន​ដឹងហេតុ​នេះថា ​នេះជាអាបត្តិ ឬមិន​មែនជាអាបត្តិ ម្យ៉ាងទៀត អញត្រូវអាបត្តិហើយ​ ឬមិន​ទាន់ត្រូវទេ ម្យ៉ាងទៀតសង្ឃ​ (គួរ) លើកវត្តអញ ឬមិន​ (គួរ) លើកវត្តទេ ដោយកម្មប្រកបដោយធម៌ ឬមិន​ប្រកបដោយធម៌ទេ ដោយកម្មដ៏​កម្រើក ឬមិន​កម្រើកទេ ដោយកម្មគួរដល់​ហេតុ ឬមិន​គួរដល់​ហេតុទេ បើ​ដូច្នោះ មាន​តែ​​​អញ គប្បីទៅកាន់​ក្រុងចម្បា ហើយ​ក្រាបបង្គំទូលសួរ​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ បពិត្រព្រះដ៏​មានព្រះភាគ ព្រោះហេតុ​នោះ ​បានជាខ្ញុំ​ព្រះអង្គ​មក។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ ​នេះជាអនាបត្តិ ​នេះមិន​មែនជាអាបត្តិទេ អ្នក​ជាភិក្ខុ​ ដែលមិន​ត្រូវអាបត្តិ អ្នក​ជាភិក្ខុ​មិន​ត្រូវអាបត្តិ (អ្វីទេ) អ្នក​ជាភិក្ខុ​ ដែលសង្ឃ​មិន​គួរលើកវត្ត ជាភិក្ខុ​​ដែលសង្ឃ​លើកវត្ត​មិន​​បានទេ អ្នក​សង្ឃ​​បានលើកវត្តហើយ​ ដោយកម្មមិន​ប្រកបដោយធម៌ ដោយកម្មដ៏​កម្រើក ដោយកម្មមិន​គួរតាម​ហេតុទេ ម្នាលភិក្ខុ​ អ្នក​ចូរទៅសម្រេច​ការ ​នៅក្នុង​​វាសភគ្រាម​នោះវិញចុះ។ ភិក្ខុ​ឈ្មោះកស្សបគោត្ត ទទួល​ស្តាប់ព្រះពុទ្ធដីកាព្រះដ៏​មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ​ ហើយ​ក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណហើយ​ ចៀសចេញទៅកាន់​វាសភគ្រាម​នោះ។ ក្នុង​លំដាប់​នោះ ពួកភិក្ខុ​ជាអាគន្តុក​នោះ កើតសេចក្តី​រង្កៀសក្តៅក្រហាយថា មិន​មែនជាលាភរបស់​យើង​ហើយ​ យើង​ឈ្មោះថា ឥតលាភហើយ​ អត្តភាពជាមនុស្ស យើង​​បានដោយក្រ មិន​មែនយើង​​បានដោយងាយទេ (ព្រោះ) យើង​លើកវត្តភិក្ខុ​បរិសុទ្ធមិន​មានអាបត្តិ ដោយឥតរឿង ឥតហេតុ ម្នាលអាវុសោទាំងឡាយ​ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ​នឹង​ទៅក្រុងចម្បា ហើយ​សំដែងនូវទោស​តាម​ទោស ក្នុង​សំណាក់​ព្រះដ៏​មានព្រះភាគ។ គ្រា​នោះឯង ពួកភិក្ខុ​ជាអាគន្តុក​នោះ​ ក៏​រៀបចំទុកដាក់សេនាសនៈ ហើយ​កាន់​យកបាត្រ និង​ចីវរចៀសចេញទៅកាន់​ក្រុងចម្បា ចូល​ទៅ​គាល់ព្រះដ៏​មានព្រះភាគ ឯក្រុងចម្បា ដោយលំដាប់ លុះចូល​ទៅដល់​ហើយ​ ក៏​ថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ហើយ​អង្គុយ​នៅក្នុង​ទីដ៏​សមគួរ។ សេចក្តី​រីករាយ​នឹង​ភិក្ខុ​អាគន្តុក​នេះ ជាប្រពៃណី របស់​​ព្រះពុទ្ធទាំងឡាយ​មានព្រះភាគ។ គ្រា​នោះឯង ព្រះដ៏​មានព្រះភាគ ទ្រង់​មានព្រះបន្ទូល​​នេះ ​នឹង​ពួក​ភិក្ខុ​​នោះថា ម្នាលភិក្ខុ​ទាំងឡាយ​ ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ អាចអត់ទ្រាំសេចក្តី​ទុក្ខ​បានឬទេ អាចញុំាង​អត្តភាព ឲ្យ​ប្រព្រឹត្តទៅ​បានឬទេ អ្នក​ទាំងឡាយ​ មកកាន់​ផ្លូវឆ្ងាយ ដោយការមិន​លំបាកទេឬ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត អ្នក​ទាំងឡាយ​មកអំពីទីណា។ ពួកភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គ​​ អាច​អត់ទ្រាំ​បាន បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ អាចញុំាង​អត្តភាព ឲ្យ​ប្រព្រឹត្ត​ទៅ​បាន បពិត្រព្រះអង្គ​ដ៏​ចំរើន ម្យ៉ាងទៀត យើង​ខ្ញុំទាំងឡាយ​ មកកាន់​ផ្លូវឆ្ងាយ ដោយការមិន​​លំបាកទេ បពិត្រព្រះអង្គ​ដ៏​ចំរើន មានស្រុក​មួយ ឈ្មោះវាសភៈ ​នៅក្នុង​កាសីជនបទ បពិត្រ​ព្រះមាន​ព្រះភាគ យើង​ខ្ញុំទាំងឡាយ​ មកអំពី​ស្រុក ឈ្មោះវាសភៈ​នោះ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ លើកវត្ត​ភិក្ខុ​ ជាចៅអាវាស មែនឬ។ ពួកភិក្ខុ​ ក្រាបបង្គំទូល​ថា ព្រះករុណាព្រះអង្គ​។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ លើកវត្ត ព្រោះវត្ថុ​ដូចម្តេច ព្រោះហេតុដូចម្តេច។ ពួកភិក្ខុ​ ក្រាបបង្គំទូលថា បពិត្រព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ​ លើកវត្ត ដោយគ្មាន​វត្ថុ គ្មានហេតុទេ។ ព្រះពុទ្ធមានព្រះភាគ ទ្រង់តិះដៀល​ថា ម្នាលភិក្ខុ​ទាំងឡាយ​ ការ​នេះមិន​សមគួរ មិន​ទំនង មិន​ត្រូវបែប មិន​មែនជារបស់​សមណៈ មិន​គប្បី មិន​ត្រូវធ្វើទេ ម្នាលមោឃបុរស​ទាំងឡាយ​ អ្នក​ទាំងឡាយ​ មិន​គួរ ​នឹង​លើកវត្តភិក្ខុ​ដ៏​ស្អាត គ្មានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុទេ ម្នាលមោឃបុរស​ទាំងឡាយ​ ការ​នេះ នាំ​មិន​ឲ្យ​ជ្រះថ្លា ដល់​ពួកជន ដែលមិន​ទាន់ជ្រះថ្លា។បេ។ ទ្រង់​តិះដៀល​ហើយ​ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុ​​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​មិន​ត្រូវលើកវត្ត​ភិក្ខុ​ដ៏​បរិសុទ្ធ គ្មានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុទេ ភិក្ខុ​ណាលើកវត្ត ភិក្ខុ​​នោះ ត្រូវអាបត្តិទុក្កដ។ គ្រា​នោះ ពួកភិក្ខុ​​នោះ ក្រោកចាក​អាសនៈ ហើយ​ធ្វើសំពត់​​ឧត្តរាសង្គៈ លើស្មាម្ខាង ហើយ​ក្រាបចុះទៀបព្រះបាទទាំងឡាយ​ នៃព្រះដ៏​មានព្រះភាគ ដោយសិរសា ហើយ​ទូលពាក្យ​​នេះ ​នឹង​ព្រះដ៏​មានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន យើង​ខ្ញុំទាំងឡាយ​ ត្រូវទោស​ ព្រោះជាបុគ្គលពាលយ៉ាងណា ជាបុគ្គលវង្វេង​យ៉ាងណា ជាបុគ្គលមិន​ឆ្លាសយ៉ាងណា (ដោយហេតុ) យើង​ខ្ញុំទាំងឡាយ​ លើកវត្តភិក្ខុ​ដ៏​ស្អាត មិន​មានអាបត្តិ ដោយគ្មាន​វត្ថុ គ្មានហេតុ បពិត្រព្រះអង្គ​ដ៏​ចំរើន សូម​ព្រះដ៏​មានព្រះភាគ ទទួល​​អត់ទោស តាម​ទោស នៃយើង​ខ្ញុំទាំងឡាយ​ ដើម្បីសង្រួមតទៅ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ត្រូវទោស ព្រោះ​ជាបុគ្គលពាល ជាបុគ្គលវង្វេង ជាបុគ្គល​មិន​ឆ្លាស យ៉ាងណា (ដោយហេតុ) អ្នក​ទាំងឡាយ​​ ​បានលើកវត្តភិក្ខុ​ដ៏​ស្អាត មិន​មានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុ ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​​អ្នក​ទាំងឡាយ​ ឃើញទោសតាម​​ទោសហើយ​ ចូរធ្វើតប (សំដែង) នូវទោសតាម​ធម៌ចុះ តថាគត​ ទទួល​អត់ទោស​នោះ របស់​អ្នក​​ទាំងឡាយ​ ម្នាលភិក្ខុ​ទាំងឡាយ​ សេចក្តី​ពិតថា ភិក្ខុ​ណាឃើញទោស តាម​ទោសហើយ​ ធ្វើតបទោស​នោះ តាម​ធម៌ ដល់​នូវសេចក្តី​​សង្រួមតទៅ ​នេះជាសេចក្តី​ចំរើន​ របស់​ភិក្ខុ​​នោះ ក្នុង​អរិយវិន័យ។

[៨១] សម័យ​​នោះឯង ភិក្ខុ​ទាំងឡាយ​​នៅក្នុង​ក្រុងចម្បា ធ្វើកម្មទាំងឡាយ​ មានសភាព​យ៉ាង​នេះ គឺធ្វើកម្មជាពួក ព្រមទាំងមិន​ប្រកបដោយធម៌ខ្លះ ធ្វើកម្មព្រមព្រៀង ​តែ​​​មិន​ប្រកប​ដោយធម៌ខ្លះ ធ្វើកម្មជាពួក ​តែ​​​ប្រកប​ដោយធម៌ខ្លះ ធ្វើកម្មជាពួក ព្រមទាំងប្រកប ដោយធម៌​ប្លម​ខ្លះ ធ្វើកម្មព្រមព្រៀង ​តែ​​​ប្រកបដោយធម៌ប្លមខ្លះ ភិក្ខុ​មួយរូប លើកវត្ត​ភិក្ខុ​មួយរូប ក៏​មាន ភិក្ខុ​មួយរូប លើកវត្ត​ភិក្ខុ​ពីររូបក៏​មាន ភិក្ខុ​មួយរូប លើកវត្ត​ភិក្ខុ​ច្រើនរូប ក៏​មាន ភិក្ខុ​មួយរូប លើកវត្ត​សង្ឃ​ ក៏​មាន ភិក្ខុ​ពីររូប លើកវត្ត​ភិក្ខុ​មួយរូប ក៏​មាន ភិក្ខុ​ពីររូប លើកវត្ត​ភិក្ខុ​ពីររូប ក៏​មាន ភិក្ខុ​ពីររូប លើកវត្ត​ភិក្ខុ​ច្រើនរូប ក៏​មាន ភិក្ខុ​ពីររូប លើកវត្ត​សង្ឃ​ ក៏​មាន ភិក្ខុ​ច្រើនរូប លើកវត្ត​ភិក្ខុ​មួយរូប ក៏​មាន ភិក្ខុ​ច្រើនរូប លើកវត្ត​ភិក្ខុ​ពីររូប ក៏​មាន ភិក្ខុ​ច្រើនរូប លើកវត្ត​ភិក្ខុ​ច្រើនរូប ក៏​មាន ភិក្ខុ​ច្រើនរូប លើកវត្ត​សង្ឃ​ ក៏​មាន សង្ឃ​លើកវត្តសង្ឃ​ ក៏​មាន។ ភិក្ខុ​ទាំងឡាយ​ណា មានសេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយ​​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​ក្នុង​ក្រុងចម្បា មិន​គួរ​នឹង​ធ្វើ​កម្មទាំងឡាយ​ មានសភាពយ៉ាង​នេះ ​នឹង​ធ្វើកម្មជាពួក ព្រម​ទាំងមិន​ប្រកបដោយ​ធម៌។បេ។ សង្ឃ​លើកវត្តសង្ឃ​ក៏​មាន។ គ្រា​នោះ ពួកភិក្ខុ​​នោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ឮថា ពួកភិក្ខុ​ក្នុង​​ក្រុងចម្បា ធ្វើកម្ម​ទាំងឡាយ​ មានសភាពយ៉ាង​នេះ គឺធ្វើកម្មជាពួក ព្រមទាំងមិន​ប្រកប​ដោយធម៌។បេ។ សង្ឃ​​លើកវត្ត​សង្ឃ​ក៏​មាន ពិតមែនឬ។ ពួកភិក្ខុ​ ក្រាបបង្គំទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏​មានព្រះភាគ ទ្រង់បន្ទោស។បេ។ លុះទ្រង់​បន្ទោសហើយ​ ទ្រង់ធ្វើធម្មីកថា រួច​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា។

[៨២] ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មជាពួក ទាំងមិន​ប្រកបដោយធម៌ ក៏​ឈ្មោះថា មិន​មែន​ជាកម្ម ភិក្ខុ​មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មព្រមព្រៀង ​តែ​​​មិន​ប្រកប​ដោយធម៌​ក៏​ឈ្មោះ​ថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មជាពួក ​តែ​​​ប្រកប​ដោយធម៌ ក៏​ឈ្មោះ​ថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មជាពួក​ ទាំង​ប្រកប​ដោយធម៌ប្លម ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្ម​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយ​ធម៌ប្លម ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវធ្វើទេ។ ភិក្ខុ​មួយ​រូប​លើកវត្តភិក្ខុ​មួយរូបក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវ​ធ្វើទេ ភិក្ខុ​មួយរូប លើក​វត្តភិក្ខុ​ពីររូប​ក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវធ្វើទេ។ ភិក្ខុ​មួយរូប លើកវត្តភិក្ខុ​ច្រើនរូបក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវ​ធ្វើទេ។ ភិក្ខុ​មួយរូប លើកវត្ត​សង្ឃ​ក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវធ្វើទេ។ ភិក្ខុ​ពីររូប លើកវត្ត​ភិក្ខុ​មួយរូបក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវ​ធ្វើទេ។ ភិក្ខុ​ពីររូប លើកវត្ត​ភិក្ខុ​ពីររូបក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវ​ធ្វើទេ។ ភិក្ខុ​ពីររូប លើកវត្ត​ភិក្ខុ​ច្រើនរូបក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវ​ធ្វើទេ។  ភិក្ខុ​ពីររូប លើកវត្តសង្ឃ​ក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវ​ធ្វើទេ។ ភិក្ខុ​ច្រើនរូប លើកវត្ត ចំពោះភិក្ខុ​មួយរូបក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវ​ធ្វើទេ។ ភិក្ខុ​ច្រើនរូប លើកវត្តភិក្ខុ​ពីររូបក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវធ្វើទេ។ ភិក្ខុ​ច្រើនរូប លើកវត្ត​ភិក្ខុ​ច្រើនរូបក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវ​ធ្វើទេ។ ភិក្ខុ​ច្រើនរូប លើកវត្តសង្ឃ​ក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវ​ធ្វើទេ។ សង្ឃ​លើកវត្តសង្ឃ​ក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម ភិក្ខុ​មិន​ត្រូវធ្វើទេ។

[៨៣] ម្នាលភិក្ខុ​ទាំងឡាយ​ ឯកម្ម​នេះមាន៤យ៉ាងគឺ កម្មជាពួកទាំងមិន​ប្រកបដោយធម៌១ កម្មព្រមព្រៀង ​តែ​​​មិន​ប្រកបដោយធម៌១ កម្មជាពួក ​តែ​​​ប្រកបដោយធម៌១ កម្មព្រមព្រៀង ទាំង​ប្រកបដោយធម៌១។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្តាកម្មទាំង៤យ៉ាង​នេះ កម្មណាជាពួក ទាំង​មិន​ប្រកប​ដោយធម៌ ម្នាលភិក្ខុ​ទាំងឡាយ​ កម្ម​នេះឯង ជាកម្មកំរើក (ខូច) មិន​គួរដល់​ហេតុ ព្រោះជាកម្មមិន​ប្រកបដោយធម៌ផង ជាពួកផង ម្នាលភិក្ខុ​ទាំងឡាយ​ កម្មមានសភាពយ៉ាង​នេះ ភិក្ខុ​មិន​ត្រូវធ្វើទេ កម្មមានសភាព​យ៉ាង​នេះ តថាគត​​មិន​​បានអនុញ្ញាតទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្តាកម្មទាំងឡាយ​​នោះ កម្មណាព្រមព្រៀង ​តែ​​​​មិន​ប្រកប​ដោយធម៌ ម្នាលភិក្ខុ​ទាំងឡាយ​ កម្ម​នេះ ជាកម្មកំរើក មិន​គួរដល់​ហេតុ ព្រោះថាកម្ម​នោះ មិន​ប្រកបដោយធម៌ ម្នាលភិក្ខុ​​ទាំងឡាយ​ កម្មមានសភាពយ៉ាង​នេះ ភិក្ខុ​មិន​ត្រូវធ្វើទេ កម្មមានសភាព​យ៉ាង​នេះ តថាគត​​មិន​​​បាន​អនុញ្ញាតទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្តាកម្មទាំងឡាយ​​នោះ កម្មណាជាពួក ​តែ​​​ប្រកប​ដោយធម៌ ម្នាលភិក្ខុ​ទាំងឡាយ​ កម្ម​នេះឯង ជាកម្មកំរើក មិន​គួរដល់​ហេតុ ព្រោះថាកម្ម​នោះ ជាពួក ម្នាល​ភិក្ខុ​ទាំងឡាយ​ កម្មមានសភាពយ៉ាង​នេះ ភិក្ខុ​មិន​ត្រូវធ្វើទេ កម្មមានសភាព​យ៉ាង​នេះ តថាគត​​មិន​​បានអនុញ្ញាតទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្តាកម្មទាំង​ឡាយ​​នោះ កម្មណាព្រមព្រៀង ទាំងប្រកប​ដោយធម៌ ម្នាលភិក្ខុ​ទាំងឡាយ​ កម្ម​នេះឯង ជាកម្មមិន​កំរើក ជាកម្មគួរដល់​ហេតុ ព្រោះថាកម្ម​នោះ ប្រកបដោយធម៌ផង ព្រមព្រៀង​ផង ម្នាលភិក្ខុ​ទាំងឡាយ​ កម្មមានសភាព​យ៉ាង​នេះ ភិក្ខុ​ត្រូវធ្វើចុះ កម្មមានសភាព​យ៉ាង​នេះ តថាគត​​ក៏​អនុញ្ញាត។ ព្រោះហេតុដូច្នោះ ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ត្រូវសិក្សាក្នុង​សាសនា​នេះ​ថា យើង​ទាំងឡាយ​ ​នឹង​ធ្វើ​កម្ម មានសភាពយ៉ាង​នេះ គឺកម្មព្រមព្រៀង​គ្នា ទាំងប្រកបដោយធម៌ ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ទាំង​ឡាយ​ ត្រូវសិក្សា​ដោយប្រការដូច្នេះឯង។

[៨៤] សម័យ​​នោះឯង ពួកឆព្វគ្គិយភិក្ខុ​ធ្វើកម្មទាំងឡាយ​មានសភាពយ៉ាង​នេះគឺ ធ្វើកម្ម​ជាពួក ទាំងមិន​ប្រកបដោយធម៌ខ្លះ ធ្វើកម្មព្រមព្រៀង ​តែ​​​មិន​ប្រកបដោយធម៌ខ្លះ ធ្វើកម្ម​ជាពួក ​តែ​​​ប្រកបដោយធម៌ខ្លះ ធ្វើកម្មជាពួក ទាំងប្រកបដោយធម៌ប្លមខ្លះ ធ្វើកម្ម​ព្រមព្រៀង ​តែ​​​ប្រកប​ដោយ​​ធម៌ប្លមខ្លះ ធ្វើកម្មវិបត្តិដោយញត្តិ ​តែ​​​បរិបូណ៌ដោយអនុស្សាវនាខ្លះ ធ្វើកម្ម​វិបត្តិ​ ដោយ​អនុស្សាវនា ​តែ​​​បរិបូណ៌ដោយញត្តិខ្លះ ធ្វើកម្មវិបត្តិដោយញត្តិ និងវិបត្តិ​ដោយអនុស្សាវនា​ខ្លះ ធ្វើកម្មខុសចាកធម៌ខ្លះ ធ្វើកម្មខុសចាកវិន័យខ្លះ ធ្វើកម្មខុសចាកសត្ថុសាសនខ្លះ ធ្វើកម្ម​ដែល​ព្រះពុទ្ធ​តិះដៀលហើយ​ ជាកម្មមិន​ប្រកបដោយធម៌ ជាកម្មកំរើក មិន​គួរដល់​ហេតុខ្លះ។ ពួកភិក្ខុ​​ណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុ​ទាំង​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​ មិន​គួរ​​នឹង​ធ្វើកម្មទាំងឡាយ​ មានសភាពយ៉ាង​នេះសោះ គឺធ្វើកម្មជាពួក ទាំងមិន​​ប្រកបដោយធម៌ខ្លះ។បេ។ ធ្វើកម្មដែលព្រះពុទ្ធ ទ្រង់តិះដៀលហើយ​ ជាកម្មមិន​ប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិន​គួរដល់​ហេតុខ្លះ។ គ្រា​នោះ ពួកភិក្ខុ​​នោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ឮថា ពួកឆព្វគ្គិយភិក្ខុ​ ធ្វើ​កម្ម​ទាំងឡាយ​ មានសភាពយ៉ាង​នេះ គឺធ្វើកម្មជាពួក ទាំងមិន​​ប្រកបដោយធម៌ខ្លះ។បេ។ ធ្វើកម្ម ដែលព្រះពុទ្ធ ទ្រង់តិះដៀល ជាកម្មមិន​ប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិន​គួរដល់​ហេតុខ្លះ ពិតមែនឬ។ ពួកភិក្ខុ​ ក្រាបបង្គំទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏​​មាន​ព្រះភាគ ទ្រង់​តិះដៀល។បេ។ លុះទ្រង់​តិះដៀលហើយ​ ទ្រង់ធ្វើ​ធម្មីកថា ត្រាស់ហៅភិក្ខុ​​ទាំងឡាយ​​មកថា។

[៨៥] ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មជាពួក ទាំងមិន​ប្រកបដោយធម៌ ឈ្មោះថា មិន​មែនជា​កម្ម មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មព្រមព្រៀង ​តែ​​​មិន​ប្រកបដោយធម៌ ក៏​ឈ្មោះថា មិន​មែនជាកម្ម មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មជាពួក ​តែ​​​ប្រកបដោយធម៌ ក៏​ឈ្មោះថា មិន​មែនជាកម្ម មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មជាពួក ទាំងប្រកបដោយធម៌ប្លម ក៏​ឈ្មោះ​ថា មិន​មែនជាកម្ម មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មព្រមព្រៀង ​តែ​​​ប្រកបដោយ​ធម៌ប្លម ក៏​ឈ្មោះថា មិន​មែនជាកម្ម មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មវិបត្តិដោយញត្តិ ​តែ​​​បរិបូណ៌ដោយអនុស្សាវនា ក៏​ឈ្មោះថា មិន​មែនជាកម្ម មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មវិបត្តិ ដោយអនុស្សាវនា ​តែ​​​បរិបូណ៌ដោយញត្តិ ក៏​ឈ្មោះថា មិន​មែនជាកម្ម មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មវិបត្តិដោយញត្តិផង វិបត្តិដោយអនុស្សាវនាផង ក៏​ឈ្មោះថា មិន​មែន​ជាកម្ម មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ កម្មខុសចាកធម៌ក្តី ក៏​ឈ្មោះថា មិន​មែនជាកម្ម មិន​ត្រូវ​ធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ កម្មខុសចាកវិន័យ ក៏​ឈ្មោះថា មិន​មែនជាកម្ម មិន​ត្រូវធ្វើទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ កម្មខុសចាកសត្ថុសាសនៈ ក៏​ឈ្មោះថា មិន​មែនជាកម្ម មិន​ត្រូវធ្វើទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ បើ​កម្មដែលព្រះពុទ្ធ ទ្រង់តិះដៀល ជាកម្មមិន​ប្រកបដោយធម៌ ជាកម្មកំរើក ជាកម្ម​មិន​គួរដល់​ហេតុ ក៏​ឈ្មោះថា មិន​មែនជាកម្ម មិន​ត្រូវធ្វើទេ។

[៨៦] ម្នាលភិក្ខុ​ទាំងឡាយ​ កម្ម​នេះមាន៦យ៉ាង គឺកម្មមិន​ប្រកបដោយធម៌១ កម្មជាពួក១ កម្មព្រមព្រៀង១ កម្មជាពួក ទាំងប្រកបដោយធម៌ប្លម១ កម្មព្រមព្រៀង ​តែ​​​ប្រកបដោយធម៌ប្លម១ កម្មព្រមព្រៀង ទាំងប្រកបដោយធម៌១។

[៨៧] ម្នាលភិក្ខុ​ទាំងឡាយ​ កម្មមិន​ប្រកបដោយធម៌ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមានញត្តិជាគំរប់ពីរ (សង្ឃ​) ធ្វើកម្មដោយញត្តិម្តង ​តែ​​​មិន​សូត្រកម្មវាចា ហៅថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​  បើ​កម្មមានញត្តិជាគំរប់ពីរ (សង្ឃ​) ធ្វើកម្មដោយញត្តិពីរដង ​តែ​​​មិន​សូត្រកម្មវាចា ហៅថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​កម្មមានញត្តិជាគំរប់ពីរ (សង្ឃ​) ធ្វើកម្ម ដោយកម្មវាចា១ ​តែ​​​មិន​តាំងញត្តិ ហៅថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្ម មានញត្តិជាគំរប់ពីរ (សង្ឃ​) ធ្វើកម្ម ដោយកម្មវាចាពីរ ​តែ​​​មិន​តាំងញត្តិ ហៅថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមានញត្តិជាគំរប់៤ (សង្ឃ​) ធ្វើកម្ម ដោយញត្តិ១ ​តែ​​​មិន​សូត្រកម្មវាចា ហៅថា កម្មមិន​ប្រកប​ដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមានញត្តិជាគំរប់៤ (សង្ឃ​) ធ្វើកម្ម ដោយញត្តិពីរក្តី ដោយញត្តិបីក្តី ដោយញត្តិបួនក្តី ​តែ​​​មិន​សូត្រកម្មវាចា ហៅថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមានញត្តិជាគំរប់៤ (សង្ឃ​) ធ្វើកម្ម ដោយកម្មវាចា១ ​តែ​​​មិន​តាំងញត្តិ ហៅថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមានញត្តិជាគំរប់៤ (សង្ឃ​) ធ្វើកម្ម ដោយកម្មវាចាពីរក្តី ដោយកម្មវាចាបីក្តី ដោយកម្មវាចាបួនក្តី ​តែ​​​មិន​​បានតាំងញត្តិ ហៅថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ កម្ម​នេះ តថាគត​ហៅថា កម្មមិន​ប្រកបដោយធម៌។

[៨៨] ម្នាលភិក្ខុ​ទាំងឡាយ​ កម្មជាពួក(​នោះ) តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុ​ប៉ុន្មានរូបគួរដល់​កម្ម ភិក្ខុ​ទាំងឡាយ​​នោះ មិន​ទាន់មកជួបជុំ​គ្នាក្តី ឆន្ទរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទ ភិក្ខុ​ក៏​មិន​​បាននាំ​មកក្តី ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ ក៏​ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុ​ប៉ុន្មានរូប ដែលគួរដល់​កម្ម ភិក្ខុ​ទាំងឡាយ​​នោះ មកជួបជុំ​គ្នាហើយ​ ​តែ​​​ឆន្ទរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទ ភិក្ខុ​ក៏​មិន​​បាននាំ​មកក្តី ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ ក៏​ហាមឃាត់​ក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុ​ដែលគួរដល់​កម្ម​ទាំងប៉ុន្មាន ភិក្ខុ​ទាំង​នោះ ក៏​មកជួបជុំ​គ្នាហើយ​ក្តី ឆន្ទរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទ ភិក្ខុ​ក៏​​បាននាំ​មកក្តី ​តែ​​​ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ ក៏​ហាមឃាត់កម្ម ហៅថា កម្មជាពួក។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់៤ ភិក្ខុ​ដែលគួរដល់​កម្ម​ទាំងប៉ុន្មាន ភិក្ខុ​ទាំង​នោះ ក៏​មិន​​បានមកជួបជុំ​គ្នាក្តី ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទៈ ភិក្ខុ​មិន​​​បាននាំ​មកក្តី ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ ក៏​ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់៤ ភិក្ខុ​ដែលគួរដល់​កម្ម​ទាំងប៉ុន្មាន ភិក្ខុ​ទាំង​នោះ ក៏​​បានមកជួបជុំ​គ្នាហើយ​ ​តែ​​​ឆន្ទៈរបស់​​ភិក្ខុ​ដែលគួរដល់​ឆន្ទៈ ភិក្ខុ​មិន​​បាននាំ​មក ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ ក៏​ហាមឃាត់​កម្មក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់៤ ភិក្ខុ​ដែលគួរដល់​កម្ម​ទាំងប៉ុន្មាន ភិក្ខុ​ទាំង​នោះ ក៏​​បានមកជួបជុំ​គ្នាហើយ​ ឆន្ទៈរបស់​​ភិក្ខុ​ដែលគួរដល់​ឆន្ទៈ ភិក្ខុ​​បាននាំ​មកហើយ​ ​តែ​​​ភិក្ខុ​ដែល​មានក្នុង​ទីចំពោះមុខ ហាមឃាត់កម្ម ហៅថា កម្មជាពួក។ ម្នាលភិក្ខុ​ទាំងឡាយ​ កម្ម​នេះ តថាគត​ ហៅថា កម្មជាពួក។

[៨៩] ម្នាលភិក្ខុ​ទាំងឡាយ​ កម្មព្រមព្រៀង (​នោះ) តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុ​ទាំងឡាយ​មានប៉ុន្មានរូប ដែលគួរដល់​កម្ម ភិក្ខុ​ទាំងឡាយ​​នោះ ​បានមកជួបជុំ​គ្នាហើយ​ផង ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទៈ ភិក្ខុ​​បាននាំ​មកហើយ​ផង ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ មិន​ហាមឃាត់កម្មផង ហៅថា កម្មព្រមព្រៀង។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់៤ ភិក្ខុ​ទាំងឡាយ​មានប៉ុន្មានរូប ដែលគួរដល់​កម្ម​ ភិក្ខុ​ទាំងឡាយ​​នោះ ​បានមកជួបជុំ​គ្នាហើយ​ផង ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទៈ ភិក្ខុ​​បាននាំ​មកហើយ​ផង ភិក្ខុ​ទាំងឡាយ​ មានក្នុង​ទីចំពោះមុខ មិន​ហាមឃាត់កម្មផង ហៅថា កម្មព្រមព្រៀង។ ម្នាលភិក្ខុ​ទាំងឡាយ​ កម្ម​នេះ តថាគត​ហៅថា កម្មព្រមព្រៀង។

[៩០] ម្នាលភិក្ខុ​ទាំងឡាយ​ កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់ពីរ (ភិក្ខុ​) សូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុ​ទាំងឡាយ​មានប៉ុន្មានរូប ដែលគួរដល់​កម្ម ភិក្ខុ​ទាំង​នោះ មិន​​បាន​មក​ជួបជុំ​​គ្នា​ក្តី ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទៈ ភិក្ខុ​មិន​​បាននាំ​មកហើយ​ក្តី ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ ហាមឃាត់កម្ម​ក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុ​សូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុ​ទាំងឡាយ​មានប៉ុន្មានរូប ដែលគួរដល់​កម្ម ភិក្ខុ​ទាំង​នោះ ​បាន​មក​ជួបជុំ​​គ្នា​ហើយ​ ​តែ​​​ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទៈ ភិក្ខុ​មិន​​បាននាំ​មកក្តី ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ ហាមឃាត់កម្ម​ក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុ​សូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុ​ទាំងឡាយ​មានប៉ុន្មានរូប ដែលគួរដល់​កម្ម ភិក្ខុ​ទាំង​នោះ ​បាន​មក​ជួបជុំ​​គ្នាហើយ​​ក្តី ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទៈ ភិក្ខុ​​បាននាំ​មកហើយ​ក្តី ​តែ​​​ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ ហាមឃាត់កម្ម ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់៤ ភិក្ខុ​សូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុ​ទាំងឡាយ​មានប៉ុន្មានរូប ដែលគួរដល់​កម្ម ភិក្ខុ​ទាំង​នោះ មិន​ទាន់​មក​ជួបជុំ​​គ្នា​ក្តី ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទៈ ភិក្ខុ​មិន​​បាននាំ​មកក្តី ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ ហាមឃាត់កម្ម​ក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់៤ ភិក្ខុ​សូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុ​ទាំងឡាយ​មានប៉ុន្មានរូប ដែលគួរដល់​កម្ម ភិក្ខុ​ទាំង​នោះ ​មក​ជួបជុំ​​គ្នា​ហើយ​ ​តែ​​​ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទៈ ភិក្ខុ​មិន​​បាននាំ​មកហើយ​ក្តី ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ ហាមឃាត់កម្ម​ក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់៤ ភិក្ខុ​សូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុ​ទាំងឡាយ​មានប៉ុន្មានរូប ដែលគួរដល់​កម្ម ភិក្ខុ​ទាំង​នោះ ​បាន​មក​ជួបជុំ​​គ្នាហើយ​​ក្តី ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទៈ ភិក្ខុ​​បាននាំ​មកហើយ​ក្តី ​តែ​​​ភិក្ខុ​ទាំងឡាយ​ ដែលមានក្នុង​ទីចំពោះមុខ ហាមឃាត់កម្ម ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុ​ទាំងឡាយ​ កម្ម​នេះ តថាគត​ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។

[៩១] ម្នាលភិក្ខុ​ទាំងឡាយ​ ឯកម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម (​នោះ) ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុ​សូត្រកម្មវាចាជាមុន ហើយ​ទើប​តាំងសូត្រញត្តិ​ជាខាងក្រោយ ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​កម្មមានប៉ុន្មានរូប ភិក្ខុ​ទាំង​នោះ ក៏​​បាន​មកហើយ​ ទាំង​បាននាំ​ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទៈមកហើយ​ ភិក្ខុ​ទាំងឡាយ​ មក​ជួបជុំ​គ្នាហើយ​ ក៏​មិន​ឃាត់ហាម កម្ម​នោះឈ្មោះថា កម្មរបស់​ភិក្ខុ​ដែលព្រមព្រៀង​គ្នាដែរ ​តែ​​​ប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់៤ ភិក្ខុ​សូត្រកម្មវាចាជាមុន ហើយ​ទើប​តាំងញត្តិ​ជាខាងក្រោយ ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​កម្មមានប៉ុន្មានរូប ភិក្ខុ​ទាំង​នោះ ក៏​​បាន​មកហើយ​ ទាំង​បាននាំ​ឆន្ទៈ របស់​​ភិក្ខុ​ដែលគួរដល់​ឆន្ទៈមកហើយ​ ភិក្ខុ​ទាំងឡាយ​ មក​ជួបជុំ​គ្នាហើយ​ ក៏​មិន​ឃាត់ហាម កម្ម​នោះឈ្មោះថា កម្មរបស់​ភិក្ខុ​ដែលព្រមព្រៀង​គ្នាដែរ ​តែ​​​ប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុ​ទាំងឡាយ​ កម្ម​នេះ តថាគត​ហៅថា កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។

[៩២] ម្នាលភិក្ខុ​ទាំងឡាយ​ ឯកម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ទាំងប្រកបដោយធម៌ (​នោះ) ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុ​តាំងញត្តិមុនហើយ​ ទើបធ្វើកម្ម (​នោះ) ដោយកម្មវាចា​តែ​​​ម្តងជាខាងក្រោយ ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​កម្ម មានប៉ុន្មានរូប ភិក្ខុ​ទាំង​នោះ ក៏​​បាន​មកហើយ​ ទាំង​បាននាំ​ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​ឆន្ទៈមកហើយ​ ភិក្ខុ​ទាំងឡាយ​ មក​ជួបជុំ​គ្នា ក៏​មិន​ឃាត់ហាម កម្ម​នោះឈ្មោះថា កម្មរបស់​ភិក្ខុ​ដែលព្រមព្រៀង​គ្នា ទាំងប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មមាន​ញត្តិជាគំរប់៤ ភិក្ខុ​តាំងញត្តិមុនហើយ​ ទើបធ្វើកម្ម (​នោះ) ដោយកម្មវាចាបីដងជាខាងក្រោយ ភិក្ខុ​ទាំងឡាយ​ ដែលគួរដល់​កម្ម មានប៉ុន្មានរូប ភិក្ខុ​ទាំង​នោះ ក៏​​បាន​មកហើយ​ ទាំង​បាននាំ​ឆន្ទៈរបស់​​ភិក្ខុ​ទាំងឡាយ​ ដែល​គួរដល់​ឆន្ទៈមកហើយ​ ភិក្ខុ​ទាំងឡាយ​ មក​ជួបជុំ​គ្នា ក៏​មិន​ឃាត់ហាម កម្ម​នោះឈ្មោះថា កម្មរបស់​ភិក្ខុ​ដែលព្រមព្រៀង​គ្នា ទាំងប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ កម្ម​នេះ តថាគត​ ហៅថា កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ទាំងប្រកបដោយធម៌។

[៩៣] ជំនុំសង្ឃ​មាន៥ពួក គឺភិក្ខុ​សង្ឃ​ចតុវគ្គ (សង្ឃ​មានភិក្ខុ​៤រូប)១ ភិក្ខុ​សង្ឃ​បញ្ចវគ្គ (សង្ឃ​មានភិក្ខុ​៥រូប)១ ភិក្ខុ​សង្ឃ​ទសវគ្គ (សង្ឃ​មានភិក្ខុ​១០រូប)១ ភិក្ខុ​សង្ឃ​វីសតិវគ្គ (សង្ឃ​មាន​ភិក្ខុ​​២០រូប)១ ភិក្ខុ​សង្ឃ​អតិរេកវីសតិវគ្គ (សង្ឃ​មានភិក្ខុ​លើសពី២០រូប)១។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្តា​ភិក្ខុ​​សង្ឃ​ទាំង៥ពួក​នោះ ឯភិក្ខុ​សង្ឃ​ចតុវគ្គ​នេះ បើ​ព្រមព្រៀង​គ្នាដោយ​ធម៌ហើយ​ ឈ្មោះថា គួរ​ដល់​​កម្ម ក្នុង​កម្មទាំងពួង វៀរលែង​តែ​​​កម្ម៣យ៉ាងគឺ ឧបសម្បទាកម្ម១ បវារណាកម្ម១ អព្ភាន​កម្ម១។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្តាភិក្ខុ​សង្ឃ​​ទាំង៥ពួក​នោះ ឯភិក្ខុ​សង្ឃ​បញ្ចវគ្គ​នេះ បើ​ព្រមព្រៀង​​គ្នា ដោយ​ធម៌ហើយ​ ឈ្មោះថា គួរដល់​កម្ម ក្នុង​កម្មទាំងពួង វៀរលែង​តែ​​​កម្ម២យ៉ាងគឺ ឧបសម្បទា​កម្ម១ ក្នុង​មជ្ឈិមជនបទ១ អព្ភានកម្ម១។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្តាភិក្ខុ​សង្ឃ​​ទាំង៥ពួក​នោះ ឯ​ភិក្ខុ​​សង្ឃ​ទសវគ្គ​នេះ បើ​ព្រមព្រៀង​គ្នាដោយ​ធម៌ហើយ​ ឈ្មោះថា គួរដល់​កម្ម ក្នុង​កម្មទាំងពួង វៀរ​លែង​​តែ​​​កម្ម១ គឺ អព្ភានកម្ម១។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្តាភិក្ខុ​សង្ឃ​​ទាំង៥ពួក​នោះ ឯភិក្ខុ​សង្ឃ​​វីសតិវគ្គ​​នេះ បើ​ព្រមព្រៀង​គ្នាដោយ​ធម៌ហើយ​ ឈ្មោះថា គួរដល់​កម្ម ក្នុង​កម្មទាំងពួង។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​សង្ឃ​ទាំង៥ពួក​នោះ ឯភិក្ខុ​សង្ឃ​អតិរេកវីសតិវគ្គ​នេះ បើ​ព្រមព្រៀង​គ្នាដោយ​ធម៌ហើយ​ ឈ្មោះថា គួរដល់​កម្ម ក្នុង​កម្មទាំងពួង។

[៩៤] ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មសម្រាប់ធ្វើដោយសង្ឃ​ចតុវគ្គ សង្ឃ​មានភិក្ខុ​នីជាគំរប់៤ ហើយ​ធ្វើកម្ម (កម្ម​នោះ) មិន​ហៅថាកម្មផង សង្ឃ​ក៏​មិន​ត្រូវធ្វើផង។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មសម្រាប់ធ្វើដោយសង្ឃ​ចតុវគ្គ សង្ឃ​មានសិក្ខមានាជាគំរប់៤។បេ។ មានសាមណេរ ជាគំរប់៤ មានសាមណេរី ជាគំរប់៤ មានភិក្ខុ​ដែលពោលលាសិក្ខា ជាគំរប់៤ មានភិក្ខុ​ដែល​ត្រូវ​អន្តិមវត្ថុ ជាគំរប់៤ មានភិក្ខុ​ដែលសង្ឃ​លើកវត្ត ព្រោះមិន​ឃើញអាបត្តិ ជាគំរប់៤ មានភិក្ខុ​ដែល​សង្ឃ​លើកវត្ត ព្រោះមិន​សំដែងអាបត្តិ ជាគំរប់៤ មានភិក្ខុ​ដែលសង្ឃ​​លើកវត្ត ព្រោះ​មិន​លះបង់​ទិដ្ឋិអាក្រក់ ជាគំរប់៤ មានមនុស្សខ្ទើយ ជាគំរប់៤ មានបុគ្គល ដែលលួចសំវាស ជាគំរប់៤ មានភិក្ខុ​ដែលចូល​ទៅកាន់​​ពួកតិរ្ថិយ ជាគំរប់៤ មានសត្វតិរច្ឆាន ជាគំរប់៤ មានបុគ្គល​ ដែល​សម្លាប់មាតា ជាគំរប់៤ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់៤ មានបុគ្គលដែលសម្លាប់​ព្រះអរហន្ត ជាគំរប់៤ មានបុគ្គល ដែលទ្រុស្តភិក្ខុ​នី ជាគំរប់៤ មានភិក្ខុ​ ដែលបំបែកសង្ឃ​ ជាគំរប់៤ មានបុគ្គល ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យ​ពុរពងឡើង ជាគំរប់៤ មានឧភតោព្យញ្ជនក ជាគំរប់៤ មានភិក្ខុ​ ដែលមានសំវាសផ្សេងៗ​គ្នា ជាគំរប់៤ មានភិក្ខុ​ ដែលឋិត​នៅក្នុង​សីមាផ្សេងៗ​គ្នា ជាគំរប់៤ មានភិក្ខុ​ ដែលឋិត​នៅលើអាកាស ដោយឫទ្ធិ ជាគំរប់៤ សង្ឃ​ធ្វើកម្ម ដល់​បុគ្គលណា សង្ឃ​មានបុគ្គល​នោះ ជាគំរប់៤ ហើយ​ធ្វើកម្ម (កម្ម​នោះ) មិន​ហៅថាកម្មផង សង្ឃ​ក៏​មិន​ត្រូវ​ធ្វើ​ផង។

ចប់កម្មសម្រាប់ធ្វើដោយសង្ឃ​ចតុវគ្គ។

[៩៥] ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មសម្រាប់ធ្វើដោយសង្ឃ​បញ្ចវគ្គ សង្ឃ​មានភិក្ខុ​នីជាគំរប់៥ ហើយ​ធ្វើកម្ម (កម្ម​នោះ) មិន​ហៅថាកម្មផង សង្ឃ​មិន​ត្រូវធ្វើផង។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មសម្រាប់ធ្វើដោយសង្ឃ​បញ្ចវគ្គ សង្ឃ​មានសិក្ខមានាជាគំរប់៥។បេ។ មានសាមណេរ ជាគំរប់៥ មានសាមណេរី ជាគំរប់៥ មានភិក្ខុ​ដែលពោលលាសិក្ខា ជាគំរប់៥ មានភិក្ខុ​​ត្រូវ​អន្តិមវត្ថុជាគំរប់៥ មានភិក្ខុ​ដែលសង្ឃ​លើកវត្ត ព្រោះមិន​ឃើញអាបត្តិ ជាគំរប់៥ មានភិក្ខុ​ដែល​សង្ឃ​លើកវត្ត ព្រោះមិន​សំដែងអាបត្តិ ជាគំរប់៥ មានភិក្ខុ​ដែលសង្ឃ​​លើកវត្ត ព្រោះ​មិន​លះបង់​ទិដ្ឋិអាក្រក់ជាគំរប់៥ មានមនុស្សខ្ទើយ ជាគំរប់៥ មានបុគ្គល ដែលលួចសំវាស ជាគំរប់៥ មានភិក្ខុ​ដែលចូល​ទៅកាន់​​ពួកតិរ្ថិយ ជាគំរប់៥ មានសត្វតិរច្ឆាន ជាគំរប់៥ មានបុគ្គល​ ដែលសម្លាប់មាតា ជាគំរប់៥ មានបុគ្គលដែលសម្លាប់បិតា ជាគំរប់៥ មានបុគ្គលដែលសម្លាប់​ព្រះអរហន្ត ជាគំរប់៥ មានបុគ្គលដែលទ្រុស្តភិក្ខុ​នី ជាគំរប់៥ មានភិក្ខុ​ដែលបំបែកសង្ឃ​ ជាគំរប់៥ មានបុគ្គលដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យ​ពុរពងឡើង ជាគំរប់៥ មានឧភតោព្យញ្ជនក ជាគំរប់៥ មានភិក្ខុ​ដែលមានសំវាសផ្សេងៗ​គ្នា ជាគំរប់៥ មានភិក្ខុ​ដែលស្ថិត​នៅក្នុង​សីមាផ្សេងៗ​គ្នា ជាគំរប់៥ មានភិក្ខុ​ដែលស្ថិត​នៅលើអាកាស ដោយឫទ្ធិ ជាគំរប់៥ សង្ឃ​ធ្វើកម្ម ដល់​បុគ្គលណា សង្ឃ​មានបុគ្គល​នោះ ជាគំរប់៥ ហើយ​ធ្វើកម្ម (កម្ម​នោះ) មិន​ហៅថាកម្មផង សង្ឃ​ក៏​មិន​ត្រូវធ្វើ​ផង។

ចប់កម្មសម្រាប់ធ្វើដោយសង្ឃ​បញ្ចវគ្គ។

[៩៦] ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មសម្រាប់ធ្វើដោយសង្ឃ​ទសវគ្គ សង្ឃ​មានភិក្ខុ​នី ជាគំរប់១០ ហើយ​ធ្វើកម្ម (កម្ម​នោះ) មិន​ហៅថាកម្មផង សង្ឃ​ក៏​មិន​ត្រូវធ្វើផង។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​កម្មសម្រាប់ធ្វើដោយសង្ឃ​ទសវគ្គ សង្ឃ​មានសិក្ខមានាជាគំរប់១០។បេ។ មានសាមណេរ ជាគំរប់១០ មានសាមណេរី ជាគំរប់១០ មានភិក្ខុ​ដែលពោលលាសិក្ខា ជាគំរប់១០ មានភិក្ខុ​ដែល​ត្រូវ​អន្តិមវត្ថុជាគំរប់១០ មានភិក្ខុ​ដែលសង្ឃ​លើកវត្ត ព្រោះមិន​ឃើញអាបត្តិ ជាគំរប់១០ មានភិក្ខុ​ដែល​សង្ឃ​លើកវត្ត ព្រោះមិន​សំដែងអាបត្តិ ជាគំរប់១០ មានភិក្ខុ​ដែលសង្ឃ​​លើកវត្ត ព្រោះ​មិន​លះបង់​ទិដ្ឋិអាក្រក់ ជាគំរប់១០ មានមនុស្សខ្ទើយ ជាគំរប់១០ មានបុគ្គល ដែលលួចសំវាស ជាគំរប់១០ មានភិក្ខុ​ ដែលចូល​ទៅកាន់​​ពួកតិរ្ថិយ ជាគំរប់១០ មានសត្វតិរច្ឆាន ជាគំរប់១០ មានបុគ្គល​ ដែលសម្លាប់មាតា ជាគំរប់១០ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់១០ មានបុគ្គល ដែលសម្លាប់​ព្រះអរហន្ត ជាគំរប់១០ មានបុគ្គល ដែលទ្រុស្តភិក្ខុ​នី ជាគំរប់១០ មានភិក្ខុ​ ដែលបំបែកសង្ឃ​ ជាគំរប់១០ មានបុគ្គល ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យ​ពុរពងឡើង ជា​គំរប់១០ មានឧភតោព្យញ្ជនក ជាគំរប់១០ មានភិក្ខុ​ ដែលមានសំវាសផ្សេងៗ​គ្នា ជាគំរប់១០ មានភិក្ខុ​ ដែលស្ថិត​នៅក្នុង​សីមាផ្សេងៗ​គ្នា ជាគំរប់១០ មានភិក្ខុ​ ដែល​ស្ថិត​នៅ​លើ​អាកាស ដោយឫទ្ធិ ជាគំរប់១០ សង្ឃ​ធ្វើកម្ម ដល់​បុគ្គលណា សង្ឃ​មានបុគ្គល​នោះ ជាគំរប់១០ ហើយ​ធ្វើកម្ម (កម្ម​នោះ) មិន​ហៅថាកម្មផង សង្ឃ​ក៏​មិន​ត្រូវធ្វើផង។

ចប់កម្មសម្រាប់ធ្វើដោយសង្ឃ​ទសវគ្គ។

[៩៧] ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មសម្រាប់ធ្វើដោយសង្ឃ​វីសតិវគ្គ សង្ឃ​មានភិក្ខុ​នី ជា​គំរប់២០ ហើយ​ធ្វើកម្ម (កម្ម​នោះ) មិន​ហៅថាកម្មផង សង្ឃ​ក៏​មិន​ត្រូវធ្វើផង។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​កម្មសម្រាប់ធ្វើដោយសង្ឃ​វីសតិវគ្គ សង្ឃ​មានសិក្ខមានាជាគំរប់២០។បេ។ មានសាមណេរ ជា​គំរប់​២០ មានសាមណេរី ជាគំរប់២០ មានភិក្ខុ​ ដែលពោលលាសិក្ខា ជាគំរប់២០ មានភិក្ខុ​ ដែល​ត្រូវ​អន្តិមវត្ថុ ជាគំរប់២០ មានភិក្ខុ​ ដែលសង្ឃ​លើកវត្ត ព្រោះមិន​ឃើញអាបត្តិ ជាគំរប់២០ មានភិក្ខុ​ ដែល​សង្ឃ​លើកវត្ត ព្រោះមិន​សំដែងអាបត្តិ ជាគំរប់២០ មានភិក្ខុ​ ដែលសង្ឃ​​លើកវត្ត ព្រោះ​មិន​លះបង់​ទិដ្ឋិអាក្រក់ ជាគំរប់២០ មានមនុស្សខ្ទើយ ជាគំរប់២០ មានបុគ្គល ដែលលួចសំវាស ជាគំរប់២០ មានភិក្ខុ​ ដែលចូល​ទៅកាន់​​ពួកតិរ្ថិយ ជាគំរប់២០ មានសត្វតិរច្ឆាន ជាគំរប់៤ មានបុគ្គល​ ដែលសម្លាប់មាតា ជាគំរប់២០ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់២០ មានបុគ្គល ដែលសម្លាប់​ព្រះអរហន្ត ជាគំរប់២០ មានបុគ្គល ដែលទ្រុស្តភិក្ខុ​នី ជាគំរប់២០ មានភិក្ខុ​ ដែលបំបែកសង្ឃ​ ជាគំរប់២០ មានភិក្ខុ​ ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យ​ពុរពងឡើង ជា​គំរប់២០ មានឧភតោព្យញ្ជនក ជាគំរប់២០ មានភិក្ខុ​ ដែលមានសំវាសផ្សេង​គ្នា ជាគំរប់២០ មានភិក្ខុ​ ដែលឋិត​នៅក្នុង​សីមាផ្សេងៗ​គ្នា ជាគំរប់២០ មានភិក្ខុ​ដែលឋិត​នៅលើអាកាស ដោយឫទ្ធិ ជាគំរប់២០(អត់មានក្នុង​បិដក មាន​តែ​​​ក្នុង​ឆដ្ឋសង្គាយនា) សង្ឃ​ធ្វើកម្មដល់​បុគ្គលណា សង្ឃ​មានបុគ្គល​នោះ ជាគំរប់២០ ហើយ​ធ្វើកម្ម (កម្ម​នោះ) មិន​ហៅថាកម្មផង សង្ឃ​ក៏​មិន​ត្រូវធ្វើផង។

ចប់កម្មសម្រាប់ធ្វើដោយសង្ឃ​វីសតិវគ្គ។

[៩៨] ម្នាលភិក្ខុ​ទាំងឡាយ​ បើ​សង្ឃ​មានភិក្ខុ​អ្នក​​នៅបរិវាស ជាគំរប់៤ ហើយ​ឲ្យ​បរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុង​មូលាបត្តិ ហើយ​ឲ្យ​មានត្ត (បើ​) សង្ឃ​មានភិក្ខុ​អ្នក​​នៅបរិវាស​នោះ ជាគំរប់២០ ហើយ​ឲ្យ​អព្ភាន (យ៉ាង​នេះ) មិន​ហៅថាកម្មផង សង្ឃ​ក៏​មិន​ត្រូវធ្វើផង។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​សង្ឃ​មានភិក្ខុ​ ដែលគួរដល់​ការទាញអន្តរាបត្តិ មកដាក់ក្នុង​​មូលាបត្តិ ជាគំរប់៤ ហើយ​ឲ្យ​បរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុង​មូលាបត្តិ ហើយ​ឲ្យ​មានត្ត (បើ​) សង្ឃ​មាន​ភិក្ខុ​​នោះ​ជាគំរប់២០ ហើយ​ឲ្យ​អព្ភាន (យ៉ាង​នេះ) មិន​ហៅថា កម្មផង សង្ឃ​ក៏​មិន​ត្រូវ​ធ្វើផង។ ម្នាលភិក្ខុ​​ទាំងឡាយ​ បើ​សង្ឃ​មានភិក្ខុ​ ដែលគួរដល់​មានត្ត ជាគំរប់៤ ហើយ​ឲ្យ​បរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុង​មូលាបត្តិ ហើយ​ឲ្យ​មានត្ត (បើ​) សង្ឃ​មានភិក្ខុ​ ដែលគួរដល់​​មានត្ត​នោះ ជាគំរប់២០ ហើយ​ឲ្យ​អព្ភាន (យ៉ាង​នេះ) មិន​ហៅថាកម្មផង សង្ឃ​មិន​ត្រូវធ្វើផង។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​សង្ឃ​មានភិក្ខុ​ អ្នក​ប្រព្រឹត្តមានត្ត ជាគំរប់៤ ហើយ​ឲ្យ​បរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុង​​មូលាបត្តិ ហើយ​ឲ្យ​មានត្ត បើ​សង្ឃ​មាន​ភិក្ខុ​ អ្នក​ប្រព្រឹត្តមានត្ត​នោះ ជាគំរប់២០ ហើយ​ឲ្យ​អព្ភាន (យ៉ាង​នេះ) មិន​ហៅថាកម្មផង សង្ឃ​ក៏​មិន​ត្រូវ​ធ្វើផង។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​សង្ឃ​មានភិក្ខុ​ ដែលគួរដល់​អព្ភាន ជាគំរប់៤ ហើយ​ឲ្យ​បរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុង​មូលាបត្តិ ហើយ​ឲ្យ​​មានត្ត បើ​សង្ឃ​មានភិក្ខុ​ ដែលគួរដល់​អព្ភាន​នោះ ជាគំរប់២០ ហើយ​ឲ្យ​អព្ភាន (យ៉ាង​នេះ) មិន​ហៅថាកម្មផង សង្ឃ​ក៏​មិន​ត្រូវធ្វើផង។

[៩៩] ម្នាលភិក្ខុ​ទាំងឡាយ​ ការហាមឃាត់ក្នុង​កណ្តាលជំនុំសង្ឃ​ របស់​បុគ្គលខ្លះឡើង របស់​បុគ្គលខ្លះ មិន​ឡើង។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯការហាមឃាត់ ក្នុង​កណ្តាលជំនុំសង្ឃ​ របស់​​នរណា ដែលមិន​ឡើង។ ម្នាលភិក្ខុ​ទាំងឡាយ​ ការហាមឃាត់ ក្នុង​កណ្តាលជំនុំសង្ឃ​ របស់​​ភិក្ខុ​នី មិន​ឡើងទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ របស់​សិក្ខមានា។បេ។ ម្នាលភិក្ខុ​ទាំងឡាយ​ របស់​​សាមណេរ ម្នាលភិក្ខុ​ទាំងឡាយ​ របស់​សាមណេរី ម្នាលភិក្ខុ​ទាំងឡាយ​ របស់​ភិក្ខុ​អ្នក​ពោលលាសិក្ខា ម្នាលភិក្ខុ​ទាំងឡាយ​ របស់​ភិក្ខុ​ អ្នក​ត្រូវអន្តិមវត្ថុ ម្នាលភិក្ខុ​ទាំងឡាយ​ របស់​ភិក្ខុ​ដែលឆ្កួត ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​ភិក្ខុ​ ដែលមានចិត្តរវើរវាយ ម្នាលភិក្ខុ​ទាំងឡាយ​ របស់​ភិក្ខុ​ដែលមាន​វេទនា​គ្របសង្កត់ ម្នាលភិក្ខុ​ទាំងឡាយ​ របស់​ភិក្ខុ​ដែលសង្ឃ​លើកវត្ត ព្រោះមិន​ឃើញអាបត្តិ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​ភិក្ខុ​ ដែលសង្ឃ​លើកវត្ត ព្រោះមិន​សំដែងអាបត្តិ ម្នាលភិក្ខុ​ទាំងឡាយ​ របស់​ភិក្ខុ​ ដែលសង្ឃ​​លើកវត្ត ព្រោះមិន​លះបង់ នូវទិដ្ឋិអាក្រក់ ម្នាលភិក្ខុ​ទាំងឡាយ​ របស់​បណ្ឌកៈ ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​បុគ្គល ដែលលួចសំវាស ម្នាលភិក្ខុ​ទាំងឡាយ​ របស់​ភិក្ខុ​ដែលចូល​ទៅ​កាន់​ពួក​តិរ្ថិយ ម្នាលភិក្ខុ​ទាំងឡាយ​ របស់​សត្វតិរច្ឆាន ម្នាលភិក្ខុ​ទាំងឡាយ​ របស់​បុគ្គល ដែល​សម្លាប់មាតា ម្នាលភិក្ខុ​ទាំងឡាយ​ របស់​បុគ្គលដែលសម្លាប់បិតា ម្នាលភិក្ខុ​ទាំងឡាយ​ របស់​បុគ្គល​ដែលសម្លាប់​ព្រះអរហន្ត ម្នាលភិក្ខុ​ទាំងឡាយ​ របស់​បុគ្គល ដែលទ្រុស្តភិក្ខុ​នី ម្នាលភិក្ខុ​ទាំងឡាយ​ របស់​ភិក្ខុ​ ដែលបំបែកសង្ឃ​ ម្នាលភិក្ខុ​ទាំងឡាយ​ របស់​បុគ្គល ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យ​ពុរពង​ឡើង ម្នាលភិក្ខុ​ទាំងឡាយ​ របស់​ឧភតោព្យញ្ជនកៈ ម្នាលភិក្ខុ​ទាំងឡាយ​ របស់​ភិក្ខុ​ដែល​មានសំវាស​ផ្សេងៗ​គ្នា ម្នាលភិក្ខុ​ទាំងឡាយ​ របស់​ភិក្ខុ​ ដែលស្ថិត​នៅក្នុង​សីមាផ្សេងៗ​គ្នា ម្នាលភិក្ខុ​​ទាំងឡាយ​ របស់​ភិក្ខុ​ ដែលស្ថិត​នៅលើអាកាសដោយឫទ្ធិ ជំនុំសង្ឃ​ ធ្វើកម្មដល់​បុគ្គលណា ម្នាល​ភិក្ខុ​ទាំងឡាយ​ ការហាមឃាត់ ​ក្នុង​កណ្តាលជំនុំសង្ឃ​ របស់​បុគ្គល​នោះ មិន​ឡើងទេ។ ម្នាលភិក្ខុ​​ទាំងឡាយ​ ការហាមឃាត់​ ក្នុង​កណ្តាលជំនុំសង្ឃ​ របស់​បុគ្គល​ទាំងអម្បាល​នេះឯង មិន​ឡើងទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯការហាមឃាត់ ​ក្នុង​កណ្តាលជំនុំសង្ឃ​ របស់​នរណាទើប​ឡើង។ ម្នាលភិក្ខុ​​ទាំងឡាយ​ ការហាមឃាត់ ក្នុង​កណ្តាលជំនុំសង្ឃ​ របស់​ភិក្ខុ​ជាបកតត្ត មានសំវាស​ស្មើ​គ្នា ស្ថិត​នៅ​ក្នុង​​សីមាជាមួយ​គ្នា ដោយហោចទៅ សូម្បីភិក្ខុ​ ដែលអង្គុយ​នៅ ជាលំដាប់ ដែលញុំាង​សង្ឃ​ ឲ្យ​ដឹង ក៏​ឡើងដែរ។ ម្នាលភិក្ខុ​ទាំងឡាយ​ ការហាមឃាត់កណ្តាលជំនុំសង្ឃ​ របស់​​ភិក្ខុ​​នេះឯង ទើបឡើង។

[១០០] ម្នាលភិក្ខុ​ទាំងឡាយ​ និស្សារណាកម្ម (ការបណ្តេញចេញ) ​នេះមាន២យ៉ាង ម្នាលភិក្ខុ​ទាំងឡាយ​ មានបុគ្គល គឺភិក្ខុ​ដែលមិន​ទាន់ដល់​នូវនិស្សារណាកម្ម​នៅឡើយ បើ​សង្ឃ​​បណ្តេញបុគ្គល​នោះចេញ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃ​បណ្តេញចេញដោយល្អ (ត្រូវ) បុគ្គល​ពួកខ្លះ ឈ្មោះថា សង្ឃ​បណ្តេញចេញ​ ដោយអាក្រក់ (ខុស)។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គលដូចម្តេច ដែលមិន​ទាន់ដល់​ នូវនិស្សារណាកម្ម​នៅឡើយ បើ​សង្ឃ​​បណ្តេញបុគ្គល​នោះចេញ ឈ្មោះថា សង្ឃ​បណ្តេញចេញ ដោយអាក្រក់។ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ស្អាត បរិសុទ្ធ គ្មានអាបត្តិ បើ​សង្ឃ​បណ្តេញភិក្ខុ​​នោះចេញ ឈ្មោះថា សង្ឃ​បណ្តេញចេញដោយ​អាក្រក់។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គល​នេះ តថាគត​ហៅថា បុគ្គលដែល​មិន​ទាន់ដល់​​នូវ​និស្សារណាកម្ម បើ​សង្ឃ​បណ្តេញបុគ្គល​នោះចេញ ឈ្មោះថា សង្ឃ​បណ្តេញចេញដោយ​អាក្រក់។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គលដូចម្តេច ដែលមិន​ទាន់ដល់​នូវនិស្សារណាកម្ម បើ​សង្ឃ​​បណ្តេញបុគ្គល​នោះចេញ ឈ្មោះថា សង្ឃ​បណ្តេញចេញដោយល្អ។ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ល្ងង់ មិន​ឆ្លាស មានអាបត្តិច្រើន មិន​មានការ​កំណត់អាបត្តិ ​នៅច្រឡូកច្រឡំ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ​មិន​សមគួរ បើ​សង្ឃ​បណ្តេញភិក្ខុ​​នោះចេញ ឈ្មោះថា សង្ឃ​បណ្តេញចេញដោយ​ល្អ។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គល​នេះ តថាគត​ហៅថា បុគ្គលដែល​មិន​ទាន់ដល់​​នូវនិស្សារណាកម្ម បើ​សង្ឃ​បណ្តេញបុគ្គល​នោះចេញ ឈ្មោះថា បណ្តេញ​ចេញ​ដោយ​​ល្អ។

[១០១] ម្នាលភិក្ខុ​ទាំងឡាយ​ ឱសារណាកម្ម [ការហៅបញ្ចូលពួក ដោយអំណាច​នៃកម្ម មានឧបសម្បទា ឲ្យ​​បានជាភិក្ខុ​ភាវៈ ជាដើម ហៅថា ឱសារណាកម្ម។] មាន២យ៉ាង ម្នាលភិក្ខុ​​ទាំង​ឡាយ​ មានបុគ្គលដែលមិន​ទាន់ដល់​ នូវ​ឱសារណាកម្ម​នៅឡើយ បើ​សង្ឃ​​ហៅបុគ្គល​​នោះបញ្ចូល បុគ្គល​ពួកខ្លះ ឈ្មោះថា សង្ឃ​ហៅបញ្ចូល​ដោយល្អ បុគ្គលពួកខ្លះ ឈ្មោះ​ថា សង្ឃ​ហៅ​បញ្ចូល​ដោយ​អាក្រក់។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គលដូចម្តេច ដែលមិន​​ទាន់​ដល់​ ​នូវ​ឱសារណាកម្ម បើ​សង្ឃ​​ហៅបុគ្គល​​នោះបញ្ចូល ឈ្មោះថា សង្ឃ​ហៅបញ្ចូល​ដោយអាក្រក់។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្ឌកៈ មិន​ដល់​នូវឱសារណាកម្មទេ បើ​សង្ឃ​​ហៅបណ្ឌកៈ​​នោះបញ្ចូល ឈ្មោះថា សង្ឃ​ហៅបញ្ចូល​ ដោយ​អាក្រក់។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គល ដែល​លួច​សំវាស។បេ។ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ដែល​ចូល​​ទៅកាន់​ពួកតិរ្ថិយ ម្នាលភិក្ខុ​ទាំងឡាយ​ សត្វតិរច្ឆាន ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គលដែល​សម្លាប់មាតា ម្នាល​ភិក្ខុ​ទាំងឡាយ​ បុគ្គលដែលសម្លាប់បិតា ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គលដែល​សម្លាប់ព្រះអរហន្ត ម្នាលភិក្ខុ​​ទាំង​ឡាយ​​​ បុគ្គលដែលទ្រុស្តភិក្ខុ​នី ម្នាលភិក្ខុ​ទាំងឡាយ​​​ ភិក្ខុ​ដែល​បំបែកសង្ឃ​ ម្នាលភិក្ខុ​ទាំងឡាយ​​​ បុគ្គលដែលធ្វើលោហិតុប្បាទ ម្នាលភិក្ខុ​ទាំងឡាយ​​​ ឧភតោព្យញ្ជនកៈ មិន​ដល់​នូវឱសារណាកម្មទេ បើ​សង្ឃ​ហៅបុគ្គល​នោះ​បញ្ចូល ឈ្មោះថា សង្ឃ​ហៅបញ្ចូល ដោយអាក្រក់។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​ ហៅបុគ្គល​នេះ​ឯងថា មិន​ដល់​នូវ​ឱសារណាកម្ម បើ​សង្ឃ​ហៅបុគ្គល​នោះបញ្ចូល ឈ្មោះថា សង្ឃ​ហៅបញ្ចូល ​ដោយ​អាក្រក់។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គលដូចម្តេច ដែលមិន​ដល់​ ​នូវ​ឱសារណាកម្ម បើ​សង្ឃ​​ហៅបុគ្គល​​នោះ​បញ្ចូល ឈ្មោះថា សង្ឃ​ហៅបញ្ចូល​ដោយល្អ។ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សកំបុតដៃ មិន​ដល់​​នូវ​ឱសារណាកម្មទេ បើ​សង្ឃ​​ហៅបុគ្គល​​នោះបញ្ចូល ឈ្មោះថា សង្ឃ​ហៅបញ្ចូល​ដោយល្អ។ ម្នាលភិក្ខុ​​ទាំងឡាយ​ មនុស្សកំបុតជើង។បេ។ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សកំបុតទាំងដៃ ទាំងជើង ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សកំបុតត្រចៀក ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សកំបុតច្រមុះ ម្នាលភិក្ខុ​​ទាំងឡាយ​ មនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សកំបុតម្រាមដៃ ម្នាល​ភិក្ខុ​​ទាំងឡាយ​ មនុស្សកំបុតមេដៃ មេជើង​​ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សដាច់សរសៃធំ (សរសៃពួរ​ជើង) ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សមានដៃព្រែក (មានម្រាមដៃ​ជាប់​គ្នា ដូចស្លាបប្រចៀវ) ម្នាលភិក្ខុ​​ទាំងឡាយ​​ មនុស្សគម ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សតឿ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សពកក ឬពក​ត្រង់​អវយវៈ​ឯណានីមួយ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សដែលគេបៀតបៀន ឲ្យ​មានស្លាកស្នាម ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សដែលគេវាយ ​ឲ្យ​មានស្លាកស្នាម ​ដោយរំពាត់ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សដែលគេកត់ឈ្មោះទុក (ព្យួរទោសទុក) ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្ស ដែលមានជើង​ហើមស្ទក់ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្ស ដែលមានរោគអាក្រក់ (មានឫសដូងបាត ជាដើម) ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្ស ដែលមានរូបទ្រុស្តបរិសទ្យ (គឺមានរូបអាក្រក់ខុសគេ មានខ្ពស់ពេក ទាបពេក ជាដើម) ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្ស ដែលទើប​តែ​​​​នឹង​ខ្វាក់ ឬខ្វាក់ម្ខាង ម្នាលភិក្ខុ​​ទាំងឡាយ​ មនុស្សក្ងែងក្ងង់​ដៃជើង ជាដើម ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សខ្ចកជើង ម្នាលភិក្ខុ​​ទាំងឡាយ​ មនុស្សដែលស្លាប់ ១​ចំហៀងខ្លួន​ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សខ្វិន ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សចាស់គ្រាំគ្រា ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្ស ដែលខ្វាក់ពីកំណើត ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សគ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សថ្លង់ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សទាំងខ្វាក់ ទាំងគ ម្នាលភិក្ខុ​​ទាំងឡាយ​ មនុស្សទាំងខ្វាក់ ទាំងថ្លង់ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សទាំងគ ទាំងថ្លង់ ម្នាលភិក្ខុ​​ទាំងឡាយ​ មនុស្សទាំងខ្វាក់ ទាំងគ ទាំងថ្លង់ មិន​ដល់​នូវឱសារណាកម្មទេ បើ​សង្ឃ​ហៅបុគ្គល​នោះ​បញ្ចូល ឈ្មោះថា សង្ឃ​ហៅបញ្ចូលដោយល្អ។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​ ហៅបុគ្គល​នេះ​ឯងថា មិន​ដល់​នូវ​ឱសារណាកម្មទេ បើ​សង្ឃ​ហៅបុគ្គល​នោះបញ្ចូល ឈ្មោះថា សង្ឃ​ហៅបញ្ចូល​ដោយ​ល្អ។

ចប់វាសភគាមភាណវារៈ ទី១។

[១០២] ម្នាលភិក្ខុ​ទាំងឡាយ​ បើ​អាបត្តិដែលភិក្ខុ​ត្រូវឃើញ មិន​មានដល់​ភិក្ខុ​ក្នុង​​សាសនា​​នេះទេ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល (គឺភិក្ខុ​) ១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោក​ត្រូវអាបត្តិហើយ​ លោកឃើញអាបត្តិនុ៎ះទេ។ ភិក្ខុ​​នោះ ពោលតបវិញយ៉ាង​នេះថា ម្នាល​អាវុសោ អាបត្តិ ដែលខ្ញុំគួរឃើញ​នោះ មិន​មានដល់​ខ្ញុំទេ។ សង្ឃ​ក៏​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​ឃើញអាបត្តិ (យ៉ាង​នេះ) ឈ្មោះថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត អាបត្តិ ដែលភិក្ខុ​ត្រូវសំដែង មិន​មានដល់​ភិក្ខុ​ក្នុង​សាសនា​នេះទេ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ​ ចូរលោកសំដែងអាបត្តិ​នោះចេញ។ ភិក្ខុ​​នោះ ពោលតបវិញ យ៉ាង​នេះថា ម្នាល​អាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែង​នោះ មិន​មាន​ដល់​ខ្ញុំទេ។ សង្ឃ​ក៏​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​សំដែងអាបត្តិចេញ (យ៉ាង​នេះ) ឈ្មោះថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មិន​មានដល់​ភិក្ខុ​ក្នុង​សាសនា​នេះទេ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ​ ចូរលោកលះបង់ទិដ្ឋិអាក្រក់​នោះចេញ។ ភិក្ខុ​​នោះ ពោលតបវិញ យ៉ាង​នេះថា ម្នាល​អាវុសោ ទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ មិន​មានដល់​ខ្ញុំទេ។ សង្ឃ​ក៏​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​លះបង់ទិដ្ឋិអាក្រក់ចេញ (យ៉ាង​នេះ) ឈ្មោះថា កម្មមិន​​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏​មិន​មាន អាបត្តិ ដែលត្រូវសំដែង ក៏​មិន​មាន ដល់​​ភិក្ខុ​ក្នុង​​សាសនា​​នេះទេ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ​ លោកឃើញអាបត្តិនុ៎ះទេ ចូរលោក​សំដែង​អាបត្តិ​នោះចេញ។ ភិក្ខុ​​នោះ ពោលតបយ៉ាង​នេះថា ម្នាល​អាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិន​មានដល់​ខ្ញុំទេ ម្នាលអាវុសោ អាបត្តិ ដែលខ្ញុំត្រូវសំដែង ក៏​មិន​មានដល់​ខ្ញុំដែរ។ សង្ឃ​លើកវត្ត​ភិក្ខុ​​នោះ ព្រោះ​មិន​ឃើញ (អាបត្តិ)ក្តី ព្រោះមិន​សំដែងក្តី (យ៉ាង​នេះ) ឈ្មោះថា កម្មមិន​ប្រកប​ដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត អាបត្តិដែលត្រូវឃើញ ក៏​មិន​មាន ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ ក៏​មិន​មាន ​ដល់​ភិក្ខុ​​ក្នុង​សាសនា​នេះទេ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ​ លោកឃើញអាបត្តិនុ៎ះទេ លោកមានទិដ្ឋិ​អាក្រក់​ហើយ​ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុ​​នោះ ពោលតបយ៉ាង​នេះថា ម្នាល​អាវុសោ អាបត្តិ ដែលខ្ញុំត្រូវឃើញ មិន​មានដល់​ខ្ញុំទេ ទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ ក៏​មិន​មាន​ដល់​ខ្ញុំដែរ។ សង្ឃ​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​ឃើញ (អាបត្តិ)ក្តី ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់ក្តី (យ៉ាង​នេះ) ឈ្មោះថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត អាបត្តិ ដែលត្រូវសំដែង ក៏​មិន​មាន ទិដ្ឋិអាក្រក់ដែលត្រូវ​លះបង់ ក៏​មិន​មាន ដល់​ភិក្ខុ​ក្នុង​សាសនា​នេះទេ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ​ ចូរ​លោក​​សំដែង​អាបត្តិ​នោះចេញ លោកមានទិដ្ឋិអាក្រក់ហើយ​ ចូរលោកលះបង់ទិដ្ឋិអាក្រក់​នុ៎ះ​ចេញ។  ភិក្ខុ​​នោះ ពោលតបវិញ យ៉ាង​នេះថា ម្នាល​អាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែង មិន​មានដល់​ខ្ញុំទេ ម្នាលអាវុសោ ទិដ្ឋិអាក្រក់ ដែលខ្ញុំត្រូវលះបង់ ក៏​មិន​មានដល់​ខ្ញុំដែរ។ សង្ឃ​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​សំដែងអាបត្តិក្តី ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់ចេញក្តី (យ៉ាង​នេះ) ឈ្មោះថា កម្មមិន​​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏​មិន​មាន អាបត្តិដែលត្រូវសំដែង ក៏​មិន​មាន ទិដ្ឋិអាក្រក់ដែលត្រូវ​លះបង់ ក៏​មិន​មាន ដល់​ភិក្ខុ​ក្នុង​​សាសនា​​នេះទេ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកត្រូវ​អាបត្តិហើយ​ លោកឃើញអាបត្តិនុ៎ះទេ ចូរលោក​សំដែង​អាបត្តិ​នោះចេញ លោកមានទិដ្ឋិ​អាក្រក់​ហើយ​ ចូរលោកលះបង់ទិដ្ឋិអាក្រក់​នោះចេញ។ ភិក្ខុ​​នោះ ពោល​តប​យ៉ាង​នេះថា ម្នាល​អាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិន​មានដល់​ខ្ញុំទេ ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែង ក៏​មិន​មាន​ដល់​ខ្ញុំដែរ ម្នាលអាវុសោ ទាំងទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ ក៏​មិន​មានដល់​ខ្ញុំដែរ។ សង្ឃ​លើកវត្ត​ភិក្ខុ​​នោះ ព្រោះ​មិន​ឃើញអាបត្តិក្តី ព្រោះមិន​សំដែងអាបត្តិក្តី ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់ក្តី (យ៉ាង​នេះ) ឈ្មោះថា កម្មមិន​​ប្រកបដោយធម៌។

[១០៣] ម្នាលភិក្ខុ​ទាំងឡាយ​ មួយទៀត អាបត្តិដែលត្រូវឃើញ មានដល់​ភិក្ខុ​ ក្នុង​សាសនា ​នេះ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ​ លោកឃើញអាបត្តិនុ៎ះទេ។ ភិក្ខុ​​នោះ និយាយតបយ៉ាង​នេះថា អើ​អាវុសោ ខ្ញុំឃើញដែរ។ សង្ឃ​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​ឃើញអាបត្តិ (យ៉ាង​នេះ) ឈ្មោះថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត អាបត្តិដែលត្រូវសំដែង មានដល់​ភិក្ខុ​ ក្នុង​សាសនា​នេះ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គលមួយរូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ​ ចូរលោកសំដែងអាបត្តិ​នោះចេញ។ ភិក្ខុ​​នោះ និយាយតបយ៉ាង​នេះថា អើ​អាវុសោ ចាំ​ខ្ញុំសំដែង។ សង្ឃ​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​សំដែងអាបត្តិ (យ៉ាង​នេះ) ឈ្មោះថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មានដល់​ភិក្ខុ​ ក្នុង​សាសនា​នេះ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ​ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុ​​នោះ និយាយតបយ៉ាង​នេះថា អើ​អាវុសោ ចាំ​ខ្ញុំ​លះបង់។ សង្ឃ​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​លះបង់ ទិដ្ឋិអាក្រក់ចេញ (យ៉ាង​នេះ) ឈ្មោះថា កម្ម​មិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏​មាន អាបត្តិ ដែលត្រូវសំដែង ក៏​មានដល់​​ភិក្ខុ​ ក្នុង​​សាសនា​​នេះ។ អាបត្តិ​ដែលត្រូវឃើញក៏​មាន ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ក៏​មាន។ អាបត្តិដែលត្រូវសំដែងក៏​មាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏​មាន។ អាបត្តិដែលត្រូវឃើញក៏​មាន អាបត្តិដែលត្រូវសំដែងក៏​មាន (ទាំង) ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់​ក៏​មាន។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកត្រូវ​អាបត្តិហើយ​ លោកឃើញអាបត្តិនុ៎ះទេ ចូរលោកសំដែង​អាបត្តិ​​នោះចេញ លោកមានទិដ្ឋិអាក្រក់​ហើយ​ ចូរលោកលះទិដ្ឋិអាក្រក់​នោះចេញ។ ភិក្ខុ​​នោះ និយាយតបយ៉ាង​នេះថា អើ​អាវុសោ ខ្ញុំឃើញ​ដែរ អើចាំ​ខ្ញុំសំដែងចេញ អើចាំ​ខ្ញុំលះបង់ចេញ។ សង្ឃ​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​ឃើញ​អាបត្តិក្តី ព្រោះមិន​សំដែងក្តី ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់ចេញ​ក្តី (យ៉ាង​នេះ) ឈ្មោះថា កម្មមិន​ប្រកបដោយធម៌។

[១០៤] ម្នាលភិក្ខុ​ទាំងឡាយ​ អាបត្តិដែលត្រូវឃើញ មានដល់​ភិក្ខុ​ ក្នុង​សាសនា​នេះ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ​ លោកឃើញអាបត្តិនុ៎ះទេ។ ភិក្ខុ​​នោះ និយាយតបយ៉ាង​នេះថា ម្នាល​អាវុសោ អាបត្តិដែល​ខ្ញុំត្រូវឃើញ មិន​មានដល់​ខ្ញុំទេ។ សង្ឃ​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​ឃើញអាបត្តិ (យ៉ាង​នេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត អាបត្តិដែលត្រូវសំដែង មានដល់​ភិក្ខុ​ ក្នុង​សាសនា​នេះ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គលមួយរូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ​ ចូរលោកសំដែងអាបត្តិនុ៎ះចេញ។ ភិក្ខុ​​នោះ និយាយតបយ៉ាង​នេះថា ម្នាល​អាវុសោ អាបត្តិ ដែលខ្ញុំត្រូវសំដែង មិន​មានដល់​ខ្ញុំទេ។ សង្ឃ​លើកវត្ត​ភិក្ខុ​​នោះ ព្រោះ​មិន​សំដែងអាបត្តិ (យ៉ាង​នេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មានដល់​ភិក្ខុ​ ក្នុង​សាសនា​នេះ។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ​ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុ​​នោះ និយាយតបយ៉ាង​នេះថា ម្នាល​អាវុសោ ទិដ្ឋិអាក្រក់​ ដែលខ្ញុំត្រូវលះបង់ មិន​មានដល់​ខ្ញុំទេ។ សង្ឃ​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​លះបង់ ទិដ្ឋិ​អាក្រក់ចេញ (យ៉ាង​នេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏​មាន អាបត្តិដែលត្រូវសំដែង ក៏​មានដល់​​ភិក្ខុ​ ក្នុង​​សាសនា​​នេះ។ អាបត្តិ​ដែលត្រូវឃើញក៏​មាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏​មាន។ អាបត្តិដែលត្រូវសំដែងក៏​មាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏​មាន។ អាបត្តិដែលត្រូវឃើញក៏​មាន អាបត្តិដែលត្រូវសំដែងក៏​មាន ទាំងទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏​មាន។ សង្ឃ​ក្តី ភិក្ខុ​ច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុ​​នោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ​ លោកឃើញអាបត្តិនុ៎ះទេ ចូរលោកសំដែង​អាបត្តិ​​នោះ​ចេញ ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ​ ចូរលោកលះបង់ទិដ្ឋិអាក្រក់​នោះចេញ។ ភិក្ខុ​​នោះ និយាយតបយ៉ាង​នេះថា ម្នាល​អាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិន​មានដល់​ខ្ញុំទេ អាបត្តិដែលខ្ញុំត្រូវសំដែង ក៏​មិន​មានដល់​ខ្ញុំ ទាំងទិដ្ឋិអាក្រក់ ដែលខ្ញុំត្រូវលះបង់ ក៏​មិន​មានដល់​​ខ្ញុំដែរ។ សង្ឃ​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​ឃើញអាបត្តិក្តី ព្រោះមិន​សំដែងក្តី ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់ចេញ​ក្តី (យ៉ាង​នេះ) ហៅថា កម្មប្រកបដោយធម៌។

[១០៥] គ្រា​នោះឯង ព្រះឧបាលិដ៏​មានអាយុ ចូល​ទៅគាល់ព្រះដ៏​មានព្រះភាគ លុះចូល​​ទៅដល់​ហើយ​ ក៏​ថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ហើយ​អង្គុយ​នៅក្នុង​ទីសមគួរ។ លុះព្រះឧបាលិ​ដ៏​មានអាយុ អង្គុយ​នៅក្នុង​ទីសមគួរហើយ​ ក៏​ក្រាបបង្គំទូលសួរពាក្យ​នេះ ចំពោះ​ព្រះដ៏​មានព្រះភាគ​ថា បពិត្រព្រះអង្គ​ដ៏​ចំរើន កម្មដែលត្រូវធ្វើក្នុង​ទីចំពោះមុខ សង្ឃ​ណាមួយ​ ព្រមព្រៀង​គ្នា ធ្វើក្នុង​ទីកំបាំងមុខទៅវិញ បពិត្រព្រះអង្គ​ដ៏​ចំរើន កម្ម​នោះជាកម្មត្រូវតាម​ធម៌ ជាកម្ម​ត្រូវតាម​វិន័យដែរឬ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្ម​នោះ ជាកម្មមិន​ត្រូវ​តាម​ធម៌ ជាកម្មមិន​ត្រូវតាម​វិន័យទេ។ ព្រះឧបាលិ​ដ៏​មានអាយុ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គ​ដ៏​ចំរើន កម្មដែលត្រូវធ្វើដោយការសាកសួរ សង្ឃ​ណាមួយព្រមព្រៀង​គ្នាធ្វើ ដោយការមិន​សាកសួរវិញ កម្មដែលត្រូវធ្វើដោយការប្តេជ្ញា សង្ឃ​ធ្វើ ដោយមិន​​បានប្តេជ្ញាវិញ ឲ្យ​អមូឡ្ហវិន័យដល់​ភិក្ខុ​ដែល​គួរដល់​សតិវិន័យវិញ ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​ដែលគួរដល់​អមូឡ្ហវិន័យវិញ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​ដែលគួរដល់​តស្សបាបិយសិកាកម្មវិញ ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​ដែល​គួរ​ដល់​តជ្ជនីយកម្មវិញ ធ្វើបព្វានីយកម្ម ដល់​ភិក្ខុ​ដែលគួរដល់​និយស្សកម្មវិញ ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​ដែលគួរដល់​បព្វាជនីយកម្មវិញ ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​ដែលគួរដល់​​បដិសារណីយកម្មវិញ ឲ្យ​បរិវាស ដល់​ភិក្ខុ​ដែលគួរដល់​ឧក្ខេបនីយកម្មវិញ ឲ្យ​មូលាយបដិកស្សន ដល់​ភិក្ខុ​ដែល​គួរដល់​បរិវាសវិញ ឲ្យ​មានត្តដល់​ភិក្ខុ​ដែលគួរដល់​មូលាយបដិកស្សនៈវិញ ឲ្យ​អព្ភាន ដល់​ភិក្ខុ​ដែលគួរដល់​មានត្តវិញ ឲ្យ​ឧបសម្បទា ដល់​ភិក្ខុ​ដែលគួរដល់​អព្ភានវិញ បពិត្រព្រះអង្គ​​ដ៏​ចំរើន កម្ម​នោះ ជាកម្មត្រូវតាម​ធម៌ ជាកម្មត្រូវតាម​វន័យដែរឬ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ឧបាលិ កម្ម​នោះមិន​មែនជាកម្មត្រូវតាម​ធម៌ មិន​មែនជាកម្ម​ត្រូវតាម​វិន័យទេ ម្នាលឧបាលិ សង្ឃ​​ណាមួយព្រមព្រៀង​គ្នា ធ្វើកម្មដែលត្រូវធ្វើ ក្នុង​ទីចំពោះមុខ (ត្រឡប់ជាធ្វើ) ក្នុង​ទីកំបាំងមុខវិញ ម្នាលឧបាលិ កម្មយ៉ាង​នេះឯង ឈ្មោះថា អធម្មកម្ម (កម្ម​មិន​ត្រូវតាម​ធម៌) ឈ្មោះថា អវិនយកម្ម (កម្មមិន​ត្រូវតាម​វិន័យ) ឯសង្ឃ​សោត ក៏​ជាសង្ឃ​ប្រកបដោយ​ទោស ដោយប្រការដូច្នេះ ម្នាលឧបាលិ កម្មដែលត្រូវធ្វើ ដោយការ​សាកសួរ សង្ឃ​ណាមួយ​ព្រមព្រៀង​គ្នាធ្វើ ដោយមិន​​​បានសាកសួរ កម្មដែលត្រូវធ្វើ ដោយសេចក្តី​ប្តេជ្ញា សង្ឃ​ធ្វើ​ដោយមិន​​បានប្តេជ្ញាវិញ ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ ដែលគួរដល់​ សតិវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​ ដែលគួរដល់​ អមូឡ្ហវិន័យ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​ ដែលគួរដល់​ ​តស្សបាបិយសិកាកម្ម ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​ ដែលគួរដល់​ តជ្ជនីយកម្ម ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​ ដែលគួរដល់​ និយស្សកម្ម ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​ ដែលគួរដល់​ បព្វាជនីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​ ដែលគួរដល់​ បដិសារណីយកម្ម ឲ្យ​បរិវាស ដល់​ភិក្ខុ​ ដែលគួរដល់​​ ឧក្ខេបនីយកម្ម ឲ្យ​មូលាយបដិកស្សនៈ ដល់​ភិក្ខុ​ ដែលគួរដល់​ បរិវាស ឲ្យ​មានត្ត ដល់​ភិក្ខុ​ ដែល​គួរដល់​ មូលាយបដិកស្សនៈ ឲ្យ​អព្ភានដល់​ភិក្ខុ​ ដែលគួរដល់​មានត្ត ឲ្យ​ឧបសម្បទា ដល់​ភិក្ខុ​ដែល​គួរដល់​ អព្ភាន ម្នាលឧបាលិ កម្មយ៉ាង​នេះឯង ឈ្មោះថា ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃ​សោត ក៏​ជាសង្ឃ​ ប្រកបដោយទោស ដោយប្រការយ៉ាង​នេះ។

[១០៦] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គ​ដ៏​ចំរើន កម្មដែលត្រូវធ្វើ ក្នុង​ទី​ចំពោះមុខ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ធ្វើក្នុង​ទីចំពោះមុខ បពិត្រព្រះអង្គ​ដ៏​ចំរើន កម្មរបស់​​សង្ឃ​​​នោះ តើហៅថាធម្មកម្ម (កម្មត្រូវតាម​ធម៌) ថាវិនយកម្ម (កម្មត្រូវតាម​វិន័យ) ដែរឬ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលឧបាលិ កម្ម​នោះ ហៅថា ជាធម្មកម្ម ជាវិនយកម្ម។ ព្រះឧបាលិត្ថេរ ក្រាបបង្គំ​ទូលសួរថា បពិត្រព្រះអង្គ​ដ៏​ចំរើន កម្មដែលត្រូវធ្វើ ដោយការសាកសួរ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ធ្វើដោយការសាកសួរ កម្មដែលត្រូវធ្វើ ដោយសេចក្តី​ប្តេជ្ញា សង្ឃ​ធ្វើដោយ​សេចក្តី​​ប្តេជ្ញា ឲ្យ​សតិវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​ សតិវិន័យ ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​​អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​ ដែល​គួរដល់​ ​តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​ ដែលគួរដល់​តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​ ដែលគួរដល់​និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​ដែលគួរដល់​ បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​ដែលគួរ​ដល់​​ បដិសារណីយកម្ម ធ្វើ​ឧក្ខេបនីយកម្ម ដល់​ភិក្ខុ​ដែលគួរដល់​ ​ឧក្ខេបនីយកម្ម ឲ្យ​បរិវាស ដល់​ភិក្ខុ​ដែលគួរដល់​បរិវាស ឲ្យ​មូលាយបដិកស្សនៈ ដល់​ភិក្ខុ​ដែលគួរដល់​ មូលាយបដិកស្សនៈ ឲ្យ​មានត្ត ដល់​ភិក្ខុ​ដែលគួរដល់​មានត្ត ឲ្យ​អព្ភាន ដល់​ភិក្ខុ​ដែលគួរដល់​ អព្ភាន ឲ្យ​ឧបសម្បទា ដល់​កុលបុត្ត ដែលគួរដល់​ ឧបសម្បទា បពិត្រព្រះអង្គ​ដ៏​ចំរើន កម្មរបស់​​សង្ឃ​​​នោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលឧបាលិ កម្ម​នោះ ជាធម្មកម្ម ជាវិនយកម្ម ម្នាលឧបាលិ កម្មដែលត្រូវធ្វើ ក្នុង​ទីចំពោះមុខ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នាធ្វើ ក្នុង​ទីចំពោះមុខ ម្នាលឧបាលិ កម្មយ៉ាង​នេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម ឯសង្ឃ​សោត ក៏​ឈ្មោះថា ជាសង្ឃ​ មិន​ប្រកបដោយទោស ដោយប្រការយ៉ាង​នេះ ម្នាលឧបាលិ កម្មដែល​ត្រូវធ្វើ ដោយ​ការសាកសួរ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នាធ្វើ ដោយការសាកសួរ កម្មដែលត្រូវធ្វើ​ដោយ​សេចក្តី​ប្តេជ្ញា សង្ឃ​ធ្វើដោយសេចក្តី​ប្តេជ្ញា ឲ្យ​សតិវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​សតិវិន័យ ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​ ​អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​ដែល​គួរដល់​​តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​ដែលគួរដល់​តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​ ដែលគួរដល់​និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​ដែលគួរដល់​បព្វាជនីយកម្ម ធ្វើបដិសារណីយ​កម្ម ដល់​ភិក្ខុ​ដែលគួរ​ដល់​​បដិសារណីយកម្ម ធ្វើ​ឧក្ខេបនីយកម្ម ដល់​ភិក្ខុ​ដែលគួរ​ដល់​​ឧក្ខេបនីយកម្ម ឲ្យ​បរិវាស ដល់​ភិក្ខុ​ដែលគួរដល់​បរិវាស ឲ្យ​មូលាយបដិកស្សនៈ ដល់​ភិក្ខុ​ ដែលគួរដល់​ មូលាយបដិកស្សនៈ ឲ្យ​មានត្ត ដល់​ភិក្ខុ​ដែលគួរដល់​មានត្ត ឲ្យ​អព្ភាន ដល់​ភិក្ខុ​ ដែលគួរដល់​អព្ភាន ឲ្យ​ឧបសម្បទា ដល់​កុលបុត្ត ដែលគួរដល់​ឧបសម្បទា ម្នាលឧបាលិ កម្មយ៉ាង​នេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម។ ឯសង្ឃ​សោត ក៏​ហៅថា ជាសង្ឃ​ មិន​ប្រកបដោយទោស ដោយប្រការយ៉ាង​នេះ។

[១០៧] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គ​ដ៏​ចំរើន សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​សតិវិន័យ ឲ្យ​សតិវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​​អមូឡ្ហវិន័យ បពិត្រព្រះអង្គ​ដ៏​ចំរើន កម្ម​នោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្ម​នោះ ជាអធម្មកម្ម ជាអវិនយកម្ម។ ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​​ដែលគួរ​ដល់​​អមូឡ្ហវិន័យ ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​តស្សបាបិយសិកាកម្ម ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​តជ្ជនីយកម្ម ធ្វើ​និយស្សកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​តជ្ជនីយកម្ម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​និយស្សកម្ម ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​បព្វាជនីយកម្ម ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​បដិសារណីយកម្ម ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​ឧក្ខេបនីយកម្ម ឲ្យ​បរិវាស ដល់​ភិក្ខុ​​ដែលគួរដល់​ឧក្ខេបនីយកម្ម ធ្វើឧក្ខេបនីយកម្មដល់​ភិក្ខុ​​ដែលគួរដល់​បរិវាស ឲ្យ​មូលាយបដិកស្សនៈ ដល់​ភិក្ខុ​​ដែលគួរដល់​បរិវាស ឲ្យ​បរិវាស ដល់​ភិក្ខុ​​ដែលគួរដល់​មូលាយបដិកស្សនៈ ឲ្យ​មានត្ត ដល់​ភិក្ខុ​​ដែលគួរដល់​មូលាយបដិកស្សនៈ ឲ្យ​មូលាយបដិកស្សនៈ ដល់​ភិក្ខុ​​ដែលគួរដល់​មានត្ត ឲ្យ​អព្ភាន ដល់​ភិក្ខុ​​ដែលគួរដល់​មានត្ត ឲ្យ​មានត្ត ដល់​ភិក្ខុ​​ដែលគួរដល់​អព្ភាន ឲ្យ​ឧបសម្បទា ដល់​ភិក្ខុ​​ដែលគួរដល់​អព្ភាន ឲ្យ​អព្ភាន ដល់​ភិក្ខុ​​ដែលគួរដល់​ឧបសម្បទា បពិត្រព្រះអង្គ​ដ៏​ចំរើន កម្ម​នោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្ម​នោះ មិន​មែនជាធម្មកម្ម ជាវិនយកម្មទេ។ ម្នាលឧបាលិ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​សតិវិន័យ ឲ្យ​សតិវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​​អមូឡ្ហវិន័យ ម្នាលឧបាលិ កម្មយ៉ាង​នោះឯង ឈ្មោះថា ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃ​សោត ក៏​ជាសង្ឃ​ប្រកបដោយទោស ដោយប្រការដូច្នេះ។ ម្នាលឧបាលិ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​​ដែលគួរ​ដល់​​អមូឡ្ហវិន័យ ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​​តស្សបាបិយសិកាកម្ម ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​តជ្ជនីយកម្ម ធ្វើ​និយស្សកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​តជ្ជនីយកម្ម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​និយស្សកម្ម ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​​ដែលគួរ​ដល់​​បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​បព្វាជនីយកម្ម ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​​បដិសារណីយកម្ម ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​ឧក្ខេបនីយកម្ម ឲ្យ​បរិវាស ដល់​ភិក្ខុ​​ដែលគួរដល់​ឧក្ខេបនីយកម្ម ធ្វើឧក្ខេបនីយកម្មដល់​ភិក្ខុ​​ដែលគួរដល់​បរិវាស ឲ្យ​មូលាយបដិកស្សនៈ ដល់​ភិក្ខុ​​ដែលគួរដល់​បរិវាស ឲ្យ​បរិវាស ដល់​ភិក្ខុ​​ដែលគួរដល់​​មូលាយបដិកស្សនៈ ឲ្យ​មានត្ត ដល់​ភិក្ខុ​​ដែលគួរដល់​មូលាយបដិកស្សនៈ ឲ្យ​មូលាយបដិកស្សនៈ ដល់​ភិក្ខុ​​ដែលគួរដល់​មានត្ត ឲ្យ​អព្ភាន ដល់​ភិក្ខុ​​ដែលគួរដល់​មានត្ត ឲ្យ​មានត្ត ដល់​ភិក្ខុ​​ដែលគួរ​ដល់​​អព្ភាន ឲ្យ​ឧបសម្បទា ដល់​ភិក្ខុ​​ដែលគួរដល់​អព្ភាន ឲ្យ​អព្ភាន ដល់​ភិក្ខុ​​ដែលគួរដល់​​ឧបសម្បទា ម្នាលឧបាលិ កម្មយ៉ាង​នោះឯង ជាអធម្មកម្ម ជាអវិនយកម្ម។ ឯសង្ឃ​សោត ក៏​ជាសង្ឃ​ប្រកបដោយទោស ដោយប្រការដូច្នេះ។

[១០៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គ​ដ៏​ចំរើន សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ឲ្យ​សតិវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​សតិវិន័យ ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​​អមូឡ្ហវិន័យ បពិត្រព្រះអង្គ​ដ៏​ចំរើន កម្ម​នោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្ម​នោះ ជាធម្មកម្ម ជាវិនយកម្មហើយ​។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ឲ្យ​អមូឡ្ហវិន័យ ភិក្ខុ​​ដែលគួរ​ដល់​​អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​ដែលគួរដល់​តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​តជ្ជនីយកម្ម ធ្វើ​និយស្សកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​​បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​ឧក្ខេបនីយកម្ម ឲ្យ​បរិវាស ដល់​ភិក្ខុ​​ដែលគួរដល់​បរិវាស ឲ្យ​មូលាយបដិកស្សនៈ ដល់​ភិក្ខុ​​ដែលគួរដល់​មូលាយបដិកស្សនៈ ឲ្យ​មានត្ត ដល់​ភិក្ខុ​​ដែលគួរដល់​មានត្ត ឲ្យ​អព្ភាន ដល់​ភិក្ខុ​​ដែលគួរដល់​អព្ភាន ឲ្យ​ឧបសម្បទា ដល់​កុលបុត្ត​ដែលគួរដល់​ឧបសម្បទា បពិត្រព្រះអង្គ​ដ៏​ចំរើន កម្ម​នោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្ម​នោះ ជាធម្មកម្ម ជាវិនយកម្មហើយ​។ ម្នាលឧបាលិ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ឲ្យ​សតិវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​សតិវិន័យ ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​​អមូឡ្ហវិន័យ ម្នាលឧបាលិ កម្មយ៉ាង​នេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម។ ឯសង្ឃ​សោត ក៏​ជាសង្ឃ​មិន​ប្រកបដោយទោស ដោយប្រការយ៉ាង​នេះ។ ម្នាលឧបាលិ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​​អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​​ដែលគួរ​ដល់​​តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​តជ្ជនីយកម្ម ធ្វើ​និយស្សកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​​បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​​បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​​ឧក្ខេបនីយកម្ម ឲ្យ​បរិវាស ដល់​ភិក្ខុ​​ដែលគួរដល់​បរិវាស ឲ្យ​មូលាយបដិកស្សនៈ ដល់​ភិក្ខុ​​ដែលគួរដល់​មូលាយបដិកស្សនៈ ឲ្យ​មានត្ត ដល់​ភិក្ខុ​​ដែលគួរដល់​មានត្ត ឲ្យ​អព្ភាន ដល់​ភិក្ខុ​​ដែលគួរ​ដល់​​អព្ភាន ឲ្យ​ឧបសម្បទា ដល់​កុលបុត្ត​ដែលគួរដល់​​ឧបសម្បទា ម្នាលឧបាលិ កម្មយ៉ាង​នេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម។ ឯសង្ឃ​សោត ក៏​ជាសង្ឃ​មិន​ប្រកបដោយទោស ដោយប្រការដូច្នេះ។

[១០៩] គ្រា​នោះឯង ព្រះដ៏​មានព្រះភាគ ទ្រង់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​​ទាំងឡាយ​ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​សតិវិន័យ ម្នាលភិក្ខុ​ទាំងឡាយ​ កម្មយ៉ាង​នេះឯង ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃ​សោត ក៏​ជាសង្ឃ​ប្រកប​ដោយទោស ដោយប្រការ​យ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ​ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​​ដែលគួរ​ដល់​​សតិវិន័យ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​សតិវិន័យ ធ្វើ​និយស្សកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​សតិវិន័យ ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​សតិវិន័យ ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​សតិវិន័យ ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​សតិវិន័យ ឲ្យ​បរិវាស ដល់​ភិក្ខុ​​ដែលគួរដល់​សតិវិន័យ ឲ្យ​មូលាយបដិកស្សនៈ ដល់​ភិក្ខុ​​ដែលគួរដល់​សតិវិន័យ ឲ្យ​មានត្ត ដល់​ភិក្ខុ​​ដែលគួរដល់​សតិវិន័យ ឲ្យ​អព្ភាន ដល់​ភិក្ខុ​​ដែលគួរដល់​សតិវិន័យ ឲ្យ​ឧបសម្បទា ដល់​ភិក្ខុ​​ដែលគួរដល់​សតិវិន័យ ម្នាលភិក្ខុ​ទាំងឡាយ​ កម្មយ៉ាង​នេះឯង ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃ​សោត ក៏​ប្រកបដោយទោស ដោយ​ប្រការ​យ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ​ សង្ឃ​ឯណាមួយ ព្រមព្រៀង​គ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់​ភិក្ខុ​​ដែលគួរ​ដល់​​អមូឡ្ហវិន័យ ម្នាលភិក្ខុ​ទាំងឡាយ​ កម្មយ៉ាង​នេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃ​សោត ក៏​ប្រកបដោយទោស ដោយប្រការយ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ​ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នាធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​អមូឡ្ហវិន័យ ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​​ដែលគួរ​ដល់​អមូឡ្ហវិន័យ ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​អមូឡ្ហវិន័យ ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​អមូឡ្ហវិន័យ ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​ អមូឡ្ហវិន័យ ឲ្យ​បរិវាស ដល់​ភិក្ខុ​​ដែលគួរដល់​អមូឡ្ហវិន័យ ឲ្យ​មូលាយបដិកស្សនៈ ដល់​ភិក្ខុ​​ ដែលគួរដល់​អមូឡ្ហវិន័យ ឲ្យ​មានត្ត ដល់​ភិក្ខុ​​ដែលគួរ​ដល់​អមូឡ្ហវិន័យ ឲ្យ​អព្ភាន ដល់​ភិក្ខុ​​ ដែលគួរដល់​អមូឡ្ហវិន័យ ឲ្យ​ឧបសម្បទា ដល់​ភិក្ខុ​ ដែលគួរដល់​អមូឡ្ហវិន័យ ឲ្យ​សតិវិន័យ ដល់​ភិក្ខុ​ ដែលគួរដល់​ ​អមូឡ្ហវិន័យ​ម្នាលភិក្ខុ​ទាំងឡាយ​ កម្មយ៉ាង​នេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃ​សោត ក៏​ប្រកបដោយ​ទោស ដោយប្រការយ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ​ សង្ឃ​ណាមួយ ព្រមព្រៀង​គ្នាធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​ តស្សបាបិយសិកាកម្ម ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​​ដែលគួរ​ដល់​​តស្សបាបិយសិកាកម្ម ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​ ដែលគួរដល់​តស្សបាបិយសិកាកម្ម ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​ ​ដែលគួរដល់​ តស្សបាបិយសិកាកម្ម ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​ដែលគួរដល់​តស្សបាបិយសិកាកម្ម ឲ្យ​បរិវាស ដល់​ភិក្ខុ​​ដែលគួរដល់​តស្សបាបិយសិកាកម្ម។បេ។ ឲ្យ​សតិវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​តស្សបាបិយសិកាកម្ម ឲ្យ​អមូឡ្ហវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​​តស្សបាបិយសិកាកម្ម ​ម្នាលភិក្ខុ​ទាំងឡាយ​ កម្មយ៉ាង​នេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃ​សោត ក៏​ប្រកបដោយ​ទោស ដោយប្រការយ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ​ សង្ឃ​ឯណានីមួយ ព្រមព្រៀង​គ្នា ឲ្យ​សតិវិន័យ ដល់​ភិក្ខុ​ដែលគួរដល់​តជ្ជនីយកម្ម។បេ។ ដល់​ភិក្ខុ​ដែលគួរដល់​និយស្សកម្ម ដល់​ភិក្ខុ​ដែលគួរដល់​បព្វាជនីយកម្ម ដល់​ភិក្ខុ​ដែលគួរដល់​​បដិសារណីយកម្ម ដល់​ភិក្ខុ​ដែលគួរដល់​ឧក្ខេបនីយកម្ម ដល់​ភិក្ខុ​ដែលគួរដល់​បរិវាស ដល់​ភិក្ខុ​ដែលគួរដល់​ មូលាយបដិកស្សនៈ ដល់​ភិក្ខុ​ដែលគួរដល់​មានត្ត ដល់​ភិក្ខុ​ដែលគួរដល់​​អព្ភាន ដល់​កុលបុត្ត ដែលគួរដល់​​ឧបសម្បទា ឲ្យ​អមូឡ្ហវិន័យ ដល់​កុលបុត្ត ដែលគួរដល់​​ឧបសម្បទា ធ្វើតស្សបាបិយសិកាកម្ម ដល់​កុលបុត្ត ដែលគួរដល់​ឧបសម្បទា ធ្វើតជ្ជនីយកម្ម ដល់​កុលបុត្ត ដែលគួរដល់​ឧបសម្បទា ធ្វើនិយស្សកម្ម ដល់​កុលបុត្ត ដែលគួរដល់​ឧបសម្បទា ធ្វើ​បព្វាជនីយកម្ម ដល់​កុលបុត្ត ដែលគួរដល់​ឧបសម្បទា ធ្វើបដិសារណីយកម្ម ដល់​កុលបុត្ត ដែលគួរដល់​ឧបសម្បទា ធ្វើឧក្ខេបនីយកម្ម ដល់​កុលបុត្ត ដែលគួរដល់​ឧបសម្បទា ឲ្យ​បរិវាស ដល់​កុលបុត្ត ដែលគួរដល់​ឧបសម្បទា ឲ្យ​មូលាយបដិកស្សនៈ ដល់​កុលបុត្ត ដែលគួរដល់​ឧបសម្បទា ឲ្យ​មានត្ត ដល់​កុលបុត្ត ដែលគួរដល់​ឧបសម្បទា ឲ្យ​​អព្ភាន ដល់​កុលបុត្ត ដែលគួរដល់​ឧបសម្បទា ម្នាលភិក្ខុ​ទាំងឡាយ​ កម្មយ៉ាង​នេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃ​សោត ក៏​ប្រកបដោយទោស ដោយប្រការយ៉ាង​នេះ។

ចប់ ឧបាលិបុច្ឆាភាណវារៈ ទី២។

[១១០] ម្នាលភិក្ខុ​ទាំងឡាយ​ ក៏​ក្នុង​សាសនា​នេះ មានភិក្ខុ​ជាអ្នក​ធ្វើនូវការបង្កហេតុ ជាអ្នក​​ធ្វើនូវជំលោះ ជាអ្នក​ធ្វើនូវវិវាទ (ទាស់ទែង​គ្នា) ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ធ្វើនូវការបង្កហេតុ ជាអ្នក​​ធ្វើនូវជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​​ធ្វើនូវ​តិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​ បើ​ដូច្នោះ មាន​តែ​​​យើង​រាល់​​គ្នា ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំងឡាយ​​នោះ ជាពួកមិន​ប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ ឯភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃទៀត។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ ក៏​គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលជាពួកមិន​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំងឡាយ​​នោះ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ ក៏​ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ (ទៀត)។ ភិក្ខុ​​នោះ ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃទៀត។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ ក៏​គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​រាល់​​គ្នា ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំងឡាយ​​នោះ ជាពួក ​តែ​​​ប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ(ទៀត)។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នា​យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ជាពួក ​តែ​​​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំងឡាយ​​នោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃទៀត។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នា​យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ជាពួក ទាំងប្រកបដោយធម៌ប្លម បើ​ដូច្នោះ មាន​តែ​​​យើង​រាល់​​គ្នា ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំងឡាយ​​នោះ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ក៏​ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ(ទៀត)។

[១១១] ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ធ្វើនូវការបង្កហេតុ ជាអ្នក​ធ្វើនូវជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍ក្នុង​សង្ឃ​។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ធ្វើនូវការបង្កហេតុ ជាអ្នក​​ធ្វើនូវជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​​ធ្វើនូវ​តិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ(ទៀត)។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ ក៏​គិត​គ្នា យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំងឡាយ​​នោះ ជាពួក ​តែ​​​ប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ(ទៀត)។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ ក៏​គិត​គ្នា យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលជាពួក ​តែ​​​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ(ទៀត)។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ (ទៀត)។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នា​យ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលជាពួក ទាំងប្រកបដោយធម៌ប្លម បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ(ទៀត)។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ(ទៀត)។ ឯភិក្ខុ​​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នា​យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ(ទៀត)។

[១១២] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ធ្វើនូវការបង្កហេតុ ជាអ្នក​ធ្វើនូវជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍ក្នុង​សង្ឃ​។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ធ្វើនូវការបង្កហេតុ ជាអ្នក​​ធ្វើនូវជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​​ធ្វើនូវ​តិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ​តែ​​​ប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ(ទៀត)។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលជាពួក ​តែ​​​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ(ទៀត)។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បាន​ធ្វើ​តជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលជាពួក ទាំងប្រកបដោយធម៌ប្លម បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ(ទៀត)។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នា​យ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែល​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ (ទៀត)។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ។ ឯភិក្ខុ​​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នា​ យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ជាពួក ទាំងមិន​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ(ទៀត)។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ(ទៀត)។

[១១៣] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងវិញទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ធ្វើនូវ​ការបង្កហេតុ ជាអ្នក​ធ្វើនូវជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវ អធិករណ៍ក្នុង​សង្ឃ​។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ធ្វើនូវ ការបង្កហេតុ ជាអ្នក​​ធ្វើ នូវជំលោះ ជាអ្នក​ធ្វើ នូវវិវាទ ជាអ្នក​​ធ្វើនូវ​តិរច្ឆានកថា ជាអ្នក​ធ្វើនូវ អធិករណ៍ ​ក្នុង​សង្ឃ​ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំងឡាយ​​នោះ ជាពួក ទាំងប្រកបដោយប្លម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​​នោះ គិត​គ្នា យ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​បានធ្វើ​តជ្ជនីយកម្ម ដោយភិក្ខុ​ទាំងឡាយ​ ជាពួក ទាំងប្រកបដោយធម៌ប្លម បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ(ទៀត)។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ(ទៀត)។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ (ទៀត)។ ភិក្ខុ​ទាំងឡាយ​​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ(ទៀត)។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ (ទៀត)។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នា​យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ជាពួក ទាំងមិន​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ (ទៀត)។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ (ទៀត)។ ឯភិក្ខុ​​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នា​យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ​តែ​​​ប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ(ទៀត)។

[១១៤] ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ធ្វើនូវ​ការបង្កហេតុ ជាអ្នក​ធ្វើនូវជំលោះ ជាអ្នក​ធ្វើ នូវវិវាទ ជាអ្នក​ធ្វើ នូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវ អធិករណ៍ក្នុង​សង្ឃ​។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ធ្វើនូវ ការបង្កហេតុ ជាអ្នក​​ធ្វើនូវជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​​ធ្វើនូវ​ តិរច្ឆានកថា ជាអ្នក​ធ្វើនូវ អធិករណ៍​ក្នុង​សង្ឃ​ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​​អាវាសដទៃ។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​​នោះ (ទៀត)។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​បាន​ធ្វើ​តជ្ជនីយកម្ម​ហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ជាពួក ទាំងមិន​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ (ទៀត)។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នា​យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ​តែ​​​ប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ ភិក្ខុ​​នោះ ក៏​ចេញពី​អាវាស​នោះ ទៅកាន់​អាវាសដទៃ។ ឯភិក្ខុ​​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នា​យ៉ាង​នេះថា ម្នាល​អាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​​បានធ្វើតជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ជាពួក ​តែ​​​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​​នោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ(ទៀត)។

[១១៥] ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ល្ងង់ មិន​ឆ្លាស មានអាបត្តិច្រើន មិន​មានកំណត់អាបត្តិ ​នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូក​ច្រឡំមិន​សមគួរ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ល្ងង់ មិន​ឆ្លាស មានអាបត្តិច្រើន មិន​មានការកំណត់អាបត្តិ ​នៅច្រឡូកច្រឡំ​ ដោយគ្រហស្ថ ដោយការច្រឡូក​ច្រឡំមិន​សមគួរ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំងអម្បាល​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​​នោះ។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នា យ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​បានធ្វើនិយស្សកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ជាពួក ទាំងមិន​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​​នេះ (ទៀត)។ ភិក្ខុ​ទាំងអម្បាល​នោះ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​​​នោះ។បេ។ ជាពួក ​តែ​​​​ប្រកប​ដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្ក [រឿងដែលត្រូវសំដែងវិលទៅរកសេចក្តី​ដើមវិញ ហៅថា ចក្ក គឺត្រូវបន្ថែមសេចក្តី​ខាងដើម និងខាងចុង ដូចរឿងរ៉ាវដែលនិយាយមកហើយ​។] ឲ្យ​ដូចសេចក្តី​ ដែល​បានពោលមកហើយ​ឰដ៏​​ខាងក្រោយ។

[១១៦] ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុង​សាសនា​នេះ មានភិក្ខុ​ជាអ្នក​ទ្រុស្តត្រកូល មានមារយាទអាក្រក់។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ទ្រុស្តត្រកូល មានមារយាទអាក្រក់ បើ​ដូច្នោះ មាន​តែ​​​​យើង​​ទាំងឡាយ​ ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​នោះ។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើបព្វាជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ដែលជាពួក ទាំងមិន​​ប្រកប​ដោយ​ធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​​នោះ (ទៀត)។បេ។ ជាពួក ​តែ​​​​ប្រកប​ដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្ក (បំពេញសេចក្តី​ ដូចខាងដើម)។

[១១៧] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ក្នុង​សាសនា​នេះ ភិក្ខុ​ជេរប្រទេច​ពួកគ្រហស្ថ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ជេរប្រទេចពួកគ្រហស្ថ បើ​ដូច្នោះ មាន​តែ​​​​យើង​​ទាំងឡាយ​ ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​​ប្រកប​ដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយ​ធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្ក (បំពេញសេចក្តី​ ដូច​ខាងដើម)។

[១១៨] ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ត្រូវអាបត្តិហើយ​ មិន​ប្រាថ្នា​នឹង​ឃើញអាបត្តិ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ត្រូវអាបត្តិហើយ​ មិន​ប្រាថ្នា​នឹង​ឃើញអាបត្តិសោះ បើ​ដូច្នោះ មាន​តែ​​​​យើង​​ទាំងឡាយ​ ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​នេះ ព្រោះមិន​ឃើញអាបត្តិ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​នោះ ព្រោះមិន​ឃើញអាបត្តិ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​​ប្រកប​ដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយ​ធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្កចុះ។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ត្រូវអាបត្តិហើយ​ មិន​ប្រាថ្នា​នឹង​សំដែងអាបត្តិ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ត្រូវអាបត្តិហើយ​ មិន​ប្រាថ្នា​នឹង​សំដែងអាបត្តិ បើ​ដូច្នោះ មាន​តែ​​​​យើង​​ទាំងឡាយ​ ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​នោះ ព្រោះមិន​សំដែងអាបត្តិ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​នោះ ព្រោះមិន​សំដែងអាបត្តិ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​​ប្រកប​ដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយ​ធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្កចុះ។ ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត ភិក្ខុ​ក្នុង​សាសនា​នេះ មិន​ប្រាថ្នា​នឹង​លះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង មិន​ប្រាថ្នា​នឹង​លះបង់ទិដ្ឋិអាក្រក់ចេញសោះ បើ​ដូច្នោះ មាន​តែ​​​​យើង​​ទាំងឡាយ​ ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​នោះ ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់។ ភិក្ខុ​ទាំងអម្បាល​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់​ភិក្ខុ​​នោះ ព្រោះ​មិន​លះបង់ទិដ្ឋិអាក្រក់។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​​ប្រកប​ដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយ​ធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្កចុះ។

[១១៩] ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើតជ្ជនីយកម្ម​ហើយ​ ក៏​ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់​កិរិយារលាស់ចេញចាកកម្ម ហើយ​មកសូមការរម្ងាប់តជ្ជនីយកម្ម (​នឹង​សង្ឃ​)។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង សង្ឃ​​បាន​ធ្វើតជ្ជនីយកម្មហើយ​ ក៏​ប្រព្រឹត្ត​វត្ត​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្តគួរ​ដល់​កិរិយា រលាស់ចេញចាកកម្ម ឥឡូវ​នេះ មកសូម​ការរម្ងាប់​តជ្ជនីយកម្ម​នោះ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំងអម្បាល​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ ភិក្ខុ​​នោះ ក៏​ចេញពីអាវាស​នោះ ទៅកាន់​អាវាសដទៃ។ ឯភិក្ខុ​ទាំងឡាយ​ ក្នុង​អាវាស​នោះ​ គិត​គ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង សង្ឃ​​បានរម្ងាប់​ តជ្ជនីយកម្មហើយ​ ដោយភិក្ខុ​ទាំងឡាយ​ ជាពួក ទាំងមិន​ប្រកបដោយធម៌ បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​​នេះ (ទៀត)។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​​នោះ។បេ។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​តជ្ជនីយកម្មហើយ​ ក៏​ប្រព្រឹត្ត​វត្ត​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្តគួរ​ដល់​​កិរិយា ​រលាស់​ចេញ​ចាក​កម្មហើយ​ មកសូម​ការរម្ងាប់​តជ្ជនីយកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នា យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង សង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ក៏​​បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា រលាស់​ចេញ ចាកកម្ម ឥឡូវ​នេះ មកសូមការរម្ងាប់ តជ្ជនីយកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ រម្ងាប់​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។បេ។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ ជាពួក ទាំងមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​តជ្ជនីយកម្មហើយ​ ក៏​ប្រព្រឹត្ត​វត្ត​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយា រលាស់ចេញ ចាកកម្មហើយ​ សូម​ការរម្ងាប់​តជ្ជនីយកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង សង្ឃ​​បាន​ធ្វើ​តជ្ជនីយកម្មហើយ​ ក៏​​បានប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​​កិរិយា ​រលាស់​ចេញ​ ចាកកម្ម ឥឡូវ​នេះ មកសូម​ការរម្ងាប់ ​តជ្ជនីយកម្ម បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ​តែ​​​ប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។បេ។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ ជាពួក ទាំងមិន​ប្រកបដោយធម៌។ ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងវិញទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​តជ្ជនីយកម្មហើយ​ ក៏​ប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​​កិរិយា ​រលាស់​ចេញ ​ចាក​កម្មហើយ​ មកសូម​ការ រម្ងាប់​តជ្ជនីយកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នា យ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​បានធ្វើតជ្ជនីយកម្មហើយ​ ក៏​​បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា រលាស់​ចេញ ចាកកម្ម ឥឡូវ​នេះ មកសូមការរម្ងាប់ តជ្ជនីយកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ រម្ងាប់​តជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌​ប្លម។ ជាពួក ទាំងមិន​ប្រកបដោយធម៌។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​តជ្ជនីយកម្មហើយ​ ក៏​ប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​​កិរិយា​ រលាស់​ចេញ ​ចាកកម្ម ហើយ​មកសូម​ការរម្ងាប់​តជ្ជនីយកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​បាន​ធ្វើ​តជ្ជនីយកម្មហើយ​ ក៏​​បានប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​​កិរិយា​ រលាស់​ចេញ ​ចាកកម្ម ឥឡូវ​នេះ មក​សូម​​ការរម្ងាប់​តជ្ជនីយកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ រម្ងាប់តជ្ជនីយកម្ម ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់​​ភិក្ខុ​​​នោះ។បេ។ ជាពួក ទាំងមិន​ប្រកបដោយធម៌។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។

[១២០] ម្នាលភិក្ខុ​ទាំងឡាយ​ ន័យមួយទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើនិយស្សកម្ម​ហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា រលាស់ចេញចាកកម្ម ហើយ​មកសូមការរម្ងាប់និយស្សកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង សង្ឃ​​បាន​ធ្វើនិយស្សកម្មហើយ​ ក៏​​បានប្រព្រឹត្ត​វត្ត​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូម​ការរម្ងាប់និយស្សកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ រម្ងាប់និយស្សកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់និយស្សកម្ម ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។

[១២១] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើបព្វាជនីយកម្ម​ហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា រលាស់ចេញចាកកម្ម​ហើយ​ មកសូមការរម្ងាប់បព្វាជនីយកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បាន​ធ្វើបព្វាជនីយកម្មហើយ​ ក៏​ប្រព្រឹត្ត​វត្ត​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូម​ការរម្ងាប់បព្វាជនីយកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ រម្ងាប់បព្វាជនីយកម្ម ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់បព្វាជនីយកម្ម ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។

[១២២] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើបដិសារណីយកម្ម​ហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា រលាស់ចេញចាកកម្ម​ហើយ​ មកសូមការរម្ងាប់បដិសារណីយកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បាន​ធ្វើបដិសារណីយកម្មហើយ​ ក៏​​បានប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូម​ការរម្ងាប់បដិសារណីយកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​ទាំងឡាយ​ រម្ងាប់បដិសារណីយកម្ម ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំង​មិន​ប្រកបដោយធម៌ រម្ងាប់បដិសារណីយកម្ម ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។

[១២៣] ម្នាលភិក្ខុ​ទាំងឡាយ​ ន័យមួយទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ដែលសង្ឃ​​បានធ្វើឧក្ខេបនីយកម្ម​ ព្រោះមិន​ឃើញអាបត្តិហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា រលាស់ចេញចាកកម្ម​ហើយ​ មកសូមការ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញអាបត្តិ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បាន​ធ្វើឧក្ខេបនីយកម្ម ព្រោះមិន​ឃើញ​អាបត្តិ​ហើយ​ ក៏​ប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូម​ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញអាបត្តិ (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញ​អាបត្តិ​ ដល់​​ភិក្ខុ​​នេះចុះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញអាបត្តិ ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។ ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើឧក្ខេបនីយកម្ម​ ព្រោះមិន​សំដែងអាបត្តិចេញ​ហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា រលាស់ចេញចាកកម្ម​ហើយ​ មកសូមការ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិន​សំដែងអាបត្តិ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បាន​ធ្វើឧក្ខេបនីយកម្ម ព្រោះមិន​សំដែង​អាបត្តិ​ចេញហើយ​ ក៏​​បានប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូម​ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​សំដែងអាបត្តិ (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​សំដែង​អាបត្តិ​ ដល់​​ភិក្ខុ​​នេះចុះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះ​មិន​សំដែង​អាបត្តិ ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌។ ជាពួក ​តែ​​​ប្រកប​ដោយ​ធម៌។ ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​​បាន​ធ្វើ​ឧក្ខេបនីយកម្ម​ហើយ​ ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់ចេញ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា រលាស់ចេញចាកកម្ម​ហើយ​ មកសូមការ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បាន​ធ្វើឧក្ខេបនីយកម្មហើយ​ ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់ ក៏​​បានប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយា​ រលាស់ចេញ​ចាកកម្ម ឥឡូវមកសូម​ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់ចេញ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់ចេញ​ ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់​ចេញ ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។

[១២៤] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ធ្វើនូវការបង្កហេតុ ជាអ្នក​​ធ្វើនូវ​ជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ធ្វើនូវ​ការបង្ក​ហេតុ ជាអ្នក​​ធ្វើនូវ​ជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ សង្ឃ​ដែលស្ថិត​នៅក្នុង​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ដែល​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ ជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់​​ភិក្ខុ​ ដែលព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌​ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើមិន​ល្អហើយ​ កម្មសង្ឃ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយយ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ជាពួក ទាំងមិន​ប្រកបដោយធម៌ ពុំ​នោះសោត ភិក្ខុ​ណានិយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើមិន​ល្អហើយ​ កម្ម ភិក្ខុ​ត្រូវធ្វើទៀត។ ភិក្ខុ​ទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី (អ្នក​ពោលត្រូវធម៌) ក្នុង​កម្ម​នោះ។

[១២៥] ម្នាលភិក្ខុ​ទាំងឡាយ​ ន័យមួយទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ធ្វើនូវការបង្កហេតុ ជាអ្នក​​ធ្វើនូវ​ជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ធ្វើនូវ​ការបង្ក​ហេតុ ជាអ្នក​​ធ្វើនូវ​ជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ សង្ឃ​ដែល​ស្ថិត​នៅក្នុង​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ ជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់​​ភិក្ខុ​ ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌​ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​ធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ ពុំ​នោះសោត ភិក្ខុ​ទាំងឡាយ​​ណា​ និយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើអាក្រក់ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ភិក្ខុ​ទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។

[១២៦] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ធ្វើនូវការបង្កហេតុ ជាអ្នក​​ធ្វើនូវ​ជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ធ្វើនូវ​ការបង្ក​ហេតុ ជាអ្នក​​ធ្វើនូវ​ជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​ បើ​ដូច្នោះ គួរ​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ​តែ​​​ប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ សង្ឃ​ដែល​ឋិត​​នៅ​ក្នុង​​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ​តែ​​​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ ដែលព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំងឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ជាពួក ​តែ​​​ប្រកបដោយ​ធម៌ ពុំ​នោះសោត ភិក្ខុ​ទាំងឡាយ​​ណា​ និយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើអាក្រក់ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ឯភិក្ខុ​ទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។

[១២៧] ម្នាលភិក្ខុ​ទាំងឡាយ​ ន័យមួយទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ធ្វើនូវ​ការ​បង្កហេតុ ជាអ្នក​​ធ្វើនូវ​ជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ធ្វើនូវ​ការបង្ក​ហេតុ ជាអ្នក​​ធ្វើនូវ​ជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើ​នូវ​តិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ សង្ឃ​ដែល​ឋិត​​នៅ​ក្នុង​​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ​តែ​​​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ជាពួក ទាំង​ប្រកប​ដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​ទាំងឡាយ​​ណា​ និយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើអាក្រក់ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។

[១២៨] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ធ្វើនូវ​ការ​បង្កហេតុ ជាអ្នក​​ធ្វើនូវ​ជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវតិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ធ្វើនូវ​ការបង្ក​ហេតុ ជាអ្នក​​ធ្វើនូវ​ជំលោះ ជាអ្នក​ធ្វើនូវវិវាទ ជាអ្នក​ធ្វើ​នូវ​តិរច្ឆានកថា ជាអ្នក​ធ្វើនូវអធិករណ៍​ក្នុង​សង្ឃ​។ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើតជ្ជនីយកម្ម ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ សង្ឃ​ដែល​ឋិត​​នៅ​ក្នុង​​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ​តែ​​​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ព្រមព្រៀង​គ្នា ​តែ​​​​ប្រកប​ដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​ទាំងឡាយ​​ណា​ និយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើអាក្រក់ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។

[១២៩] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ល្ងង់ មិន​ឆ្លាស មានអាបត្តិច្រើន មិន​មានការកំណត់​អាបត្តិ ​នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការ​ច្រឡូក​ច្រឡំ​មិន​សមគួរ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ល្ងង់ មិន​ឆ្លាស មានអាបត្តិច្រើន មិន​មានការកំណត់​អាបត្តិ ​នៅច្រឡូក​ច្រឡំ ដោយ​គ្រហស្ថ ដោយការ​ច្រឡូក​ច្រឡំ​មិន​សមគួរ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើ​និយស្សកម្ម ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ជាពួក​ ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ សង្ឃ​ដែល​ឋិត​​នៅ​ក្នុង​​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ​តែ​​​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​​ប្រកប​ដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​ទាំងឡាយ​​ណា​ និយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើអាក្រក់ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំងប្រាំ​នេះ ជាសេចក្តី​​សង្ខេប។

[១៣០] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ទ្រុស្តត្រកូល ជាអ្នក​មានមារយាទអាក្រក់។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ជាអ្នក​ទ្រុស្តត្រកូល ជាអ្នក​មានមារយាទអាក្រក់ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើ​បព្វាជនីយកម្ម ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើបព្វាជនីយកម្ម ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកប​ដោយធម៌។ ជាពួក​ ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ សង្ឃ​ដែល​ឋិត​​នៅ​ក្នុង​​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ​តែ​​​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​​ព្រមព្រៀង​​គ្នា ​តែ​​​​ប្រកប​ដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​ទាំងឡាយ​​ណា​ និយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើអាក្រក់ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំងប្រាំ​នេះ ជាសេចក្តី​​សង្ខេប។

[១៣១] ម្នាលភិក្ខុ​ទាំងឡាយ​ ន័យមួយទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ជេរប្រទេចពួកគ្រហស្ថ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ជេរប្រទេចពួកគ្រហស្ថ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើ​បដិសារណីយកម្ម ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើបដិសារណីយកម្ម ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកប​ដោយធម៌។ ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ សង្ឃ​ដែល​ឋិត​​នៅ​ក្នុង​​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​​ដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​​ប្រកប​ដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំង​ប្រាំ​នេះ ជាសេចក្តី​​សង្ខេប។

[១៣២] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ត្រូវអាបត្តិហើយ​ មិន​ប្រាថ្នា​​នឹង​ឃើញនូវអាបត្តិ (​នោះ)។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ត្រូវអាបត្តិហើយ​ មិន​ប្រាថ្នា​​នឹង​ឃើញនូវអាបត្តិ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញនូវអាបត្តិ ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញនូវអាបត្តិ ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកប​ដោយធម៌។ ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ សង្ឃ​ដែល​ឋិត​​នៅ​ក្នុង​​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​​ដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​​ប្រកប​ដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ឯភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំង​ប្រាំ​នេះ ជាសេចក្តី​​សង្ខេប។ ម្នាលភិក្ខុ​ទាំងឡាយ​ ន័យមួយទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ត្រូវ​អាបត្តិ​ហើយ​ មិន​ប្រាថ្នា​​នឹង​សំដែងអាបត្តិចេញ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ត្រូវអាបត្តិហើយ​ មិន​ប្រាថ្នា​​នឹង​សំដែងអាបត្តិ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិន​សំដែងអាបត្តិចេញ ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិន​សំដែងអាបត្តិ ដល់​​ភិក្ខុ​​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកប​ដោយធម៌។ ជាពួក​ ទាំង​ប្រកប​​ដោយ​ធម៌​ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ សង្ឃ​ដែល​ឋិត​​នៅ​ក្នុង​​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​​ដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​​ប្រកប​ដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំង​ប្រាំ​នេះ ជាសេចក្តី​​សង្ខេប។ ម្នាលភិក្ខុ​ទាំងឡាយ​ មួយទៀត ភិក្ខុ​ក្នុង​សាសនា​នេះ មិន​ប្រាថ្នា​​នឹង​លះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង មិន​ប្រាថ្នា​​នឹង​លះបង់ទិដ្ឋិអាក្រក់ចេញ​សោះ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់ចេញ ដល់​​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់ចេញ ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកប​ដោយធម៌។ ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌​ប្លម។ សង្ឃ​ដែល​ឋិត​​នៅ​ក្នុង​​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្ម​របស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​​ដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​​ប្រកប​ដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំង​ប្រាំ​នេះ ជាសេចក្តី​​សង្ខេប។

[១៣៣] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ក៏​ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ​ចាកកម្មហើយ​ មកសូមការរម្ងាប់តជ្ជនីយកម្ម (​នឹង​សង្ឃ​)។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ក៏​ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ​ ចាកកម្ម ឥឡូវ មកសូមការ រម្ងាប់តជ្ជនីយកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះចុះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ សង្ឃ​ដែលឋិត​នៅក្នុង​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ជាពួក ទាំងមិន​ប្រកបដោយធម៌ ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយយ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​ត្រូវធ្វើទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។

[១៣៤] ម្នាលភិក្ខុ​ទាំងឡាយ​ មួយទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​តជ្ជនីយកម្ម​ហើយ​ ក៏​ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ​ ចាក​កម្មហើយ​ មកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាល​អាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង សង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ក៏​​បានប្រព្រឹត្តវត្ត ដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូម​ការរម្ងាប់​តជ្ជនីយកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​អម្បាល​នោះ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ សង្ឃ​ដែល​ឋិត​​នៅក្នុង​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ព្រម​ព្រៀង​​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក​ ទាំង​ប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្ម​ភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកបដោយធម៌ ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយ​យ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។

[១៣៥] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​តជ្ជនីយកម្ម​ហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​ រលាស់ចេញ​ ចាកកម្មហើយ​ មកសូមការរម្ងាប់ តជ្ជនីយកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​ ​បានធ្វើតជ្ជនីយកម្មហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​ រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការ​រម្ងាប់ តជ្ជនីយកម្ម បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​​នេះ។ ភិក្ខុ​ទាំង​​នោះ ជាពួក ​តែ​​​ប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ សង្ឃ​ដែលឋិត​​នៅ​ក្នុង​​ទី​​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បាន​ធ្វើ​ហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្ម​ភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តា​ភិក្ខុ​​ទាំង​​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ ជាពួក ទាំងមិន​ប្រកបដោយធម៌ ពុំ​នោះ​សោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយ​យ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។

[១៣៦] ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​តជ្ជនីយកម្ម​ហើយ​ ក៏​ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ​ ចាកកម្ម​ហើយ​ មកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាល​អាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ក៏​ប្រព្រឹត្តវត្តដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​ រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ តជ្ជនីយកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះ។ សង្ឃ​ដែល​ឋិត​នៅ​ក្នុង​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្ម​ភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ ជាពួក ទាំងប្រកបដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយ​យ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។

[១៣៧] ម្នាលភិក្ខុ​ទាំងឡាយ​ ន័យមួយទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​តជ្ជនីយកម្មហើយ​ ក៏​ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ​ ចាកកម្មហើយ​ មកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើតជ្ជនីយកម្មហើយ​ ក៏​​បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការរម្ងាប់តជ្ជនីយកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់​​ភិក្ខុ​​​នោះ។ សង្ឃ​ដែលឋិត​នៅក្នុង​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្ម​ភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយ​យ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។

[១៣៨] ម្នាលភិក្ខុ​ទាំងឡាយ​ ន័យមួយទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​និយស្សកម្ម​ហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ​ ចាកកម្មហើយ​ មកសូមការរម្ងាប់ និយស្សកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើនិយស្សកម្មហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា ​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការ​រម្ងាប់និយស្សកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់និយស្សកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​​ទាំងអម្បាល​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់និយស្សកម្ម ដល់​ភិក្ខុ​​នោះ។បេ។ ព្រមព្រៀង​​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយ​ធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ សង្ឃ​ដែលឋិត​នៅក្នុង​ទី​នោះ ជជែក​គ្នាថា កម្ម​របស់​​ភិក្ខុ​ជាពួក ទាំងមិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្ម​ភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​​ទាំងឡាយ​​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ពុំ​នោះ​សោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយ​យ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំងប្រាំ​នេះ ជាសេចក្តី​សង្ខេប។

[១៣៩] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​បព្វាជនីយកម្ម​ហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា ​រលាស់ចេញ​ ចាកកម្មហើយ​ មកសូមការរម្ងាប់ បព្វាជនីយកម្ម។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើ បព្វាជនីយកម្មហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា ​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ បព្វាជនីយកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់បព្វាជនីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់បព្វាជនីយកម្ម ដល់​​ភិក្ខុ​​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​ប្រកបដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ សង្ឃ​ដែលឋិត​នៅក្នុង​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​​ដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្ម​ភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយ​យ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំងប្រាំ​នេះ ជាសេចក្តី​សង្ខេប។

[១៤០] ម្នាលភិក្ខុ​ទាំងឡាយ​ ន័យមួយទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​បដិសារណីយកម្មហើយ​ ក៏​ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ​ ចាកកម្មហើយ​ មកសូមការរម្ងាប់បដិសារណីយកម្ម។ ក្នុង​រឿង​នោះ ភិក្ខុ​​ទាំង​ឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែលសង្ឃ​​បានធ្វើ​បដិសារណីយកម្ម​ហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ បដិសារណីយកម្ម (​នោះ) បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់​បដិសារណីយកម្ម ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំង​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់​បដិសារណីយកម្ម ដល់​​ភិក្ខុ​​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​​ប្រកប​ដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ សង្ឃ​​ដែលឋិត​នៅក្នុង​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ជា​ពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្ម​ភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយ​យ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំងប្រាំ​នេះ ជាសេចក្តី​សង្ខេប។

[១៤១] ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​ ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញអាបត្តិ​ហើយ​ ក៏​ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ​ ចាក​កម្ម​ហើយ​ មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញអាបត្តិ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​​ទាំង​ឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែល​សង្ឃ​​ ​បានធ្វើឧក្ខេបនីយកម្ម ព្រោះមិន​ឃើញអាបត្តិហើយ​ ក៏​​បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា ​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការ​រម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញអាបត្តិ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញ​អាបត្តិ ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំងអម្បាល​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិន​ឃើញអាបត្តិ ដល់​​ភិក្ខុ​​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកប​ដោយ​ធម៌។ ជាពួក ​តែ​​​​ប្រកបដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​​ប្រកប​ដោយធម៌ប្លម សង្ឃ​​ដែលឋិត​នៅក្នុង​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​​ប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្ម​ភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​​ភិក្ខុ​​ព្រម​ព្រៀង​​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយ​យ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំងប្រាំ​នេះ ជាសេចក្តី​សង្ខេប។ ម្នាលភិក្ខុ​ទាំងឡាយ​ ម្យ៉ាងទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិន​សំដែងអាបត្តិចេញ​ហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា ​រលាស់ចេញ​ ចាក​កម្ម​ហើយ​ មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​សំដែងអាបត្តិចេញ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​​ទាំង​ឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែល​សង្ឃ​​ ​បានធ្វើឧក្ខេបនីយកម្ម ព្រោះមិន​សំដែងអាបត្តិចេញហើយ​ ក៏​ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា ​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការ​រម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិន​សំដែងអាបត្តិចេញ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិន​សំដែង​អាបត្តិចេញ ដល់​​ភិក្ខុ​​​នេះ។ ភិក្ខុ​ទាំងអម្បាល​នោះ ជាពួក ទាំងមិន​​ប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​សំដែង​អាបត្តិចេញ ដល់​​ភិក្ខុ​​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​​ប្រកបដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយធម៌​ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម។ សង្ឃ​​ដែលឋិត​នៅក្នុង​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​​ព្រមព្រៀង​​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​​ហើយ​ កម្ម​ភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាង​នេះថា កម្មរបស់​​ភិក្ខុ​​ព្រម​ព្រៀង​​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយ​យ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំងប្រាំ​នេះ ជាសេចក្តី​សង្ខេប។

[១៤២] ម្នាលភិក្ខុ​ទាំងឡាយ​ មួយវិញទៀត ភិក្ខុ​ក្នុង​សាសនា​នេះ សង្ឃ​​បានធ្វើ​ឧក្ខេបនីយកម្មហើយ​ ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់ចេញ ក៏​ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់ចេញ​ ចាក​កម្ម​ហើយ​ មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុង​រឿង​នោះ បើ​ភិក្ខុ​​ទាំង​ឡាយ​ គិត​គ្នាយ៉ាង​​នេះថា ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​​នេះឯង ដែល​សង្ឃ​ធ្វើឧក្ខេបនីយកម្មហើយ​ ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់ចេញ ក៏​​បានប្រព្រឹត្តវត្តដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់​​កិរិយា​រលាស់​ចេញ ​ចាកកម្ម ឥឡូវ មកសូមការ​រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់ចេញ បើ​ដូច្នោះ មាន​តែ​​​យើង​​ទាំងឡាយ​ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់​ចេញ ដល់​ភិក្ខុ​​នេះ។ ភិក្ខុ​ទាំងអម្បាល​នោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់ទិដ្ឋិអាក្រក់ចេញ ដល់​​ភិក្ខុ​​​នោះ។បេ។ ព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកបដោយធម៌។ ជាពួក ​តែ​​​​ប្រកបដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយធម៌ប្លម។ ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌ប្លម។ សង្ឃ​​ដែលឋិត​នៅក្នុង​ទី​នោះ ជជែក​គ្នាថា កម្មរបស់​​ភិក្ខុ​ជាពួក ទាំងមិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​មិន​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​ជាពួក ​តែ​​​ប្រកប​ដោយធម៌ កម្មរបស់​​ភិក្ខុ​​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់​ភិក្ខុ​ព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​​មិន​​​បានធ្វើហើយ​ កម្ម​ឈ្មោះថា ភិក្ខុ​​ធ្វើ​អាក្រក់​ហើយ​ កម្ម​ភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​​ទាំង​ឡាយ​ បណ្តាភិក្ខុ​ទាំង​នោះ បើ​ភិក្ខុ​ទាំងឡាយ​ឯណា និយាយ​យ៉ាង​នេះថា កម្មរបស់​​ភិក្ខុ​​ព្រម​ព្រៀង​​គ្នា ​តែ​​​ប្រកបដោយធម៌ប្លម ពុំ​នោះសោត ភិក្ខុ​​ទាំង​ឡាយ​​​ណា​ និយាយ​យ៉ាង​នេះថា កម្មឈ្មោះថា ភិក្ខុ​​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ កម្មភិក្ខុ​​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុ​ទាំងអម្បាល​​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​​កម្ម​​នោះ។ វារៈទាំងប្រាំ​នេះ ជាសេចក្តី​សង្ខេប។

ចប់ចម្បេយ្យក្ខន្ធកៈ ទី៩។

ក្នុង​ខន្ធកៈ​នេះ មានរឿង៣៦។

ឧទ្ទាននៃចម្បេយ្យក្ខន្ធកៈ​នោះ គឺ

[១៤៣] ​កាលព្រះមានព្រះភាគ គង់​នៅក្នុង​នគរចម្បា (មានភិក្ខុ​ឈ្មោះកស្សបគោត្ត ជាចៅ​អាវាស) ​នៅក្នុង​ស្រុកឈ្មោះវាសភៈ ​បានធ្វើសេចក្តី​ខ្វល់ខ្វាយ ដល់​ពួក​ភិក្ខុ​ជាអាគន្តុកៈ លុះដឹង​ថា ពួកភិក្ខុ​ជាអាគន្តុកៈ ស្គាល់​ច្បាស់ក្នុង​គោចរ ដែលភិក្ខុ​គប្បី​ប្រាថ្នាហើយ​ ក៏​លែងធ្វើសេចក្តី​ខ្វល់​ខ្វាយ ក្នុង​​កាល​នោះ ភិក្ខុ​ឈ្មោះកស្សបគោត្ត​នោះ ពួកភិក្ខុ​ជាអាគន្តុកៈ លើកវត្ត​ថាមិន​ធ្វើ (សេចក្តី​​ខ្វល់ខ្វាយ​ដល់​យើង​) ហើយ​​បានទៅកាន់​សំណាក់​ព្រះជិនស្រី។ (ពួក​ភិក្ខុ​ក្នុង​នគរ​ចម្បា) ធ្វើកម្ម​ជាពួក ទាំងមិន​ប្រកបដោយធម៌ផង ធ្វើកម្មព្រមព្រៀង​គ្នា ​តែ​​​មិន​ប្រកប​ដោយធម៌ផង ធ្វើកម្ម​ជាពួក ​តែ​​​ប្រកបដោយធម៌ផង ធ្វើកម្មជាពួក ទាំងប្រកបដោយធម៌ប្លមផង ធ្វើកម្ម​ព្រមព្រៀង​គ្នា ​តែ​​​​ប្រកបដោយធម៌ប្លមផង ភិក្ខុ​មួយរូប​លើកវត្ត​ភិក្ខុ​មួយរូបផង ភិក្ខុ​មួយរូប លើកវត្ត​ភិក្ខុ​ពីររូប​ផង លើកវត្ត​ភិក្ខុ​ច្រើនរូបផង លើកវត្តសង្ឃ​ផង ភិក្ខុ​ពីររូប ភិក្ខុ​ច្រើនរូប សង្ឃ​ លើកវត្តសង្ឃ​ផង។ ព្រះសព្វញ្ញុពុទ្ធ ដ៏​ប្រសើរ ទ្រង់ជ្រាប (រឿង​នោះ) ហើយ​ ទ្រង់​ហាមថា ជាកម្មមិន​ប្រកបដោយ​ធម៌។ (ឆព្វគ្គិយភិក្ខុ​) ធ្វើកម្មវិបត្តិ​ចាកញត្តិ ​តែ​​​ដល់​​ព្រម ដោយអនុស្សាវនាផង ធ្វើកម្មវិបត្តិ ចាកអនុស្សាវនា ​តែ​​​ដល់​​ព្រម ដោយញត្តិផង ធ្វើកម្មវិបត្តិចាកញត្តិ និងអនុស្សាវនាទាំងពីរផង ធ្វើកម្មវៀរចាកធម៌ផង ធ្វើកម្មវៀរចាកវិន័យផង ធ្វើកម្មវៀរចាក​សាសនៈ នៃព្រះសាស្តាផង ធ្វើ​កម្ម ដែល​ព្រះដ៏​មានព្រះភាគ តិះដៀល​ថា ជាកម្មកំរើក មានរូប​មិន​គួរដល់​ហេតុផង កម្មមិន​ប្រកប​ដោយធម៌ផង កម្មជាពួកផង កម្មព្រមព្រៀង​គ្នាផង កម្មពីរទៀតគឺ (កម្មជាពួក) ទាំងប្រកប​ដោយ​ធម៌​ប្លមផង (កម្មព្រមព្រៀង​គ្នា ​តែ​​​ប្រកប​ដោយធម៌ប្លមផង) ម្យ៉ាងទៀត ព្រះតថាគត​​ ទ្រង់​អនុញ្ញាត​កម្ម ដែល​ព្រមព្រៀង​​គ្នា ទាំងប្រកបដោយធម៌ ប៉ុណ្ណោះ។ សង្ឃ​មាន៥ពួកគឺ សង្ឃ​​ចតុវគ្គ១ បញ្ចវគ្គ១ ទសវគ្គ១ វីសតិវគ្គ១ អតិរេកវីសតិវគ្គ១។ សង្ឃ​ចតុវគ្គ គួរដល់​កម្ម (ទាំងពួង) វៀរលែង​​តែ​​​ (កម្ម៣យ៉ាង) គឺ ឧបសម្បទាកម្ម១ បវារណាកម្ម១ អព្ភានកម្ម១។ សង្ឃ​បញ្ចវគ្គ គួរដល់​កម្ម​ក្នុង​កម្ម​ទាំងពួង វៀរលែង​តែ​​​​កម្មពីរយ៉ាង គឺឧបសម្បទាកម្ម ក្នុង​មជ្ឈិមប្រទេស១ អព្ភានកម្ម១។ ភិក្ខុ​សង្ឃ​​ទសវគ្គ (ធ្វើកម្មទាំងអស់​បាន) វៀរលែង​​តែ​​​ អព្ភានកម្ម មួយចេញ។ សង្ឃ​វីសតិវគ្គ គួរដល់​​កម្ម​ ក្នុង​​កម្មទាំងពួង ឈ្មោះថាធ្វើកម្ម​ ​បានគ្រប់កម្ម។ ភិក្ខុ​នីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ភិក្ខុ​ដែល​ពោលលាសិក្ខាក្តី ភិក្ខុ​ដែល​ត្រូវ អន្តិមវត្ថុ ក្តី ភិក្ខុ​ដែល​សង្ឃ​លើកវត្ត ព្រោះមិន​ឃើញ​អាបត្តិក្តី ព្រោះមិន​សំដែង​អាបត្តិក្តី ព្រោះ​មិន​លះបង់ទិដ្ឋិចេញក្តី មនុស្សខ្ទើយក្តី មនុស្សដែល​លួច​សំវាសក្តី ភិក្ខុ​ដែលចូល​ទៅ​កាន់​លទ្ធិតិរ្ថិយក្តី សត្វតិរច្ឆានក្តី បុគ្គល ដែលធ្វើមាតុឃាតក្តី បិតុឃាត​ក្តី អរហន្តឃាតក្តី បុគ្គល ដែលទ្រុស្តភិក្ខុ​នីក្តី បុគ្គល ដែលធ្វើសង្ឃ​ភេទក្តី បុគ្គល ដែលធ្វើ​លោហិតុប្បាទ​ក្តី ឧភតោព្យញ្ជនកក្តី ភិក្ខុ​មានសំវាស​ផ្សេងៗ​គ្នាក្តី ភិក្ខុ​​នៅក្នុង​​សីមាផ្សេងៗ​គ្នាក្តី (ភិក្ខុ​ឋិត​នៅលើ​អាកាស) ដោយឫទ្ធិក្តី (បណ្តា​បុគ្គល​ទាំង​នេះ) បើ​ជំនុំសង្ឃ​ធ្វើកម្ម ដល់​បុគ្គល​ឯណានីមួយ ឯបុគ្គល​ទាំង​២៤ពួក​នោះ ព្រះសម្ពុទ្ធ ទ្រង់ហាមថា បុគ្គលទាំងអម្បាល​នេះ ជាគណបូរកៈ មិន​​បាន​ឡើយ ម្យ៉ាងទៀត សង្ឃ​មាន​បារិវាសិកភិក្ខុ​ ជាគំរប់៤ ឲ្យ​បរិវាស ឲ្យ​មូលាយបដិកស្សនៈ ឲ្យ​មានត្ត ឲ្យ​អព្ភាន (កម្មរបស់​សង្ឃ​​​នោះ) មិន​ឈ្មោះថា កម្មផង សង្ឃ​មិន​ត្រូវធ្វើផង ម្យ៉ាងទៀត សង្ឃ​​មានភិក្ខុ​ ដែលគួរដល់​ មូលាយបដិកស្សនៈ ជាគំរប់៤ក្តី មានភិក្ខុ​ ដែលគួរដល់​​មានត្ត ជាគំរប់​៤ក្តី មានភិក្ខុ​ ដែលប្រព្រឹត្តមានត្ត ជាគំរប់៤ក្តី មានភិក្ខុ​ ដែលគួរដល់​អព្ភាន ជាគំរប់៤ក្តី ភិក្ខុ​ទាំង៥ពួក​​នេះ ព្រះសម្ពុទ្ធ ទ្រង់​ប្រកាសថា មិន​មែនជាអ្នក​ធ្វើកម្មឡើយ។ ភិក្ខុ​នីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ភិក្ខុ​ដែល​ពោលលាសិក្ខាក្តី ភិក្ខុ​ដែលត្រូវ ​អន្តិមវត្ថុក្តី ភិក្ខុ​ឆ្កួតក្តី ភិក្ខុ​មានចិត្តរវើ​រវាយក្តី ភិក្ខុ​មានវេទនាគ្របសង្កត់ក្តី ភិក្ខុ​ដែលសង្ឃ​​លើកវត្ត​ ព្រោះ​មិន​ឃើញ​អាបត្តិក្តី ព្រោះ​មិន​សំដែង​អាបត្តិក្តី ព្រោះ​មិន​លះបង់​ទិដ្ឋិអាក្រក់ចេញក្តី ខ្ទើយក្តី បុគ្គល ដែល​លួចសំវាស​ក្តី ភិក្ខុ​ដែលចូល​​ទៅកាន់​​លទ្ធិតិរ្ថិយក្តី សត្វតិរច្ឆានក្តី បុគ្គល ​ជាមាតុឃាតកក្តី បិតុឃាតកក្តី អរហន្តឃាតកក្តី បុគ្គល​ដែលទ្រុស្ត​ភិក្ខុ​នីក្តី ដែលធ្វើសង្ឃ​ភេទក្តី ធ្វើលោហិតុប្បាទក្តី ឧភតោព្យញ្ជនកក្តី ភិក្ខុ​ដែលមាន​សំវាស​ផ្សេងៗ​គ្នាក្តី ភិក្ខុ​ដែល​ឋិត​នៅក្នុង​សីមាផ្សេងៗ​គ្នាក្តី ភិក្ខុ​ដែល​ឋិត​នៅលើអាកាសក្តី (សង្ឃ​ធ្វើ) កម្ម ដល់​​បុគ្គលណា បុគ្គល​នោះក្តី ឯការហាមឃាត់ (ក្នុង​កណ្តាលជំនុំសង្ឃ​) របស់​​បុគ្គល ​ទាំង២៧ពួក​នេះ មិន​ឡើងឡើយ។ (ការហាមឃាត់ ក្នុង​កណ្តាលជំនុំសង្ឃ​) របស់​ភិក្ខុ​ជា បកតត្ត ទើបឡើង ភិក្ខុ​បរិសុទ្ធ (បើ​សង្ឃ​បណ្តេញចេញ) ឈ្មោះថា បណ្តេញ​ចេញ ដោយអាក្រក់ ឯភិក្ខុ​​ល្ងង់ (បើ​សង្ឃ​​បណ្តេញចេញ) ឈ្មោះថា បណ្តេញចេញ ដោយល្អ មនុស្សខ្ទើយក្តី បុគ្គលលួច​សំវាសក្តី ភិក្ខុ​ចូល​ទៅកាន់​លទ្ធិតិរ្ថិយក្តី តិរច្ឆានក្តី បុគ្គល​ជាមាតុឃាតកៈក្តី បិតុឃាតកៈ​ក្តី អរហន្ត​ឃាតកៈក្តី ភិក្ខុ​នីទូសកៈក្តី  សង្ឃ​ភេទកៈក្តី លោហិតុប្បាទកៈក្តី ឧភតោព្យញ្ជនកៈក្តី ឯបុគ្គល​ ទាំង​១១ពួក​នេះ មិន​គួរដល់​ ​ឱសារណាកម្ម ឡើយ។ មនុស្សកំបុតដៃក្តី​ កំបុតជើងក្តី កំបុតដៃ និងជើង​ទាំងពីរក្តី កំបុតត្រចៀកក្តី កំបុតច្រមុះក្តី កំបុតត្រចៀក និងច្រមុះទាំងពីរក្តី កំបុតម្រាមដៃក្តី កំបុត​មេដៃ មេជើងក្តី មនុស្សដាច់សរសៃធំក្តី មនុស្សមានម្រាមដៃ​ព្រែកក្តី មនុស្សគមក្តី មនុស្សតឿក្តី មនុស្សពកក ឬពកត្រង់អវយវៈណាមួយក្តី មនុស្សដែលគេបៀតបៀន ឲ្យ​មានស្លាកស្នាមក្តី មនុស្សមានស្នាម ដែលគេវាយ ដោយរំពាត់ក្តី មនុស្ស ដែលគេកត់ឈ្មោះព្យួរទោសទុក​ក្តី មនុស្ស​ដែលមានជើង​ហើមស្ទក់ក្តី មនុស្សដែលមានរោគអាក្រក់ក្តី មនុស្ស​ទ្រុស្តបរិសទ្យ គឺមនុស្ស​មានរូប​អាក្រក់ខុសគេក្តី មនុស្សដែល​ទើប​តែ​​​​​​នឹង​ខ្វាក់ក្តី មនុស្សក្ងែងក្ងង់ត្រង់អវយវៈ​ណាមួយក្តី មនុស្ស​ខ្ចកក្តី មនុស្ស ដែលស្លាប់មួយចំហៀងខ្លួន​ក្តី មនុស្សខ្វិនក្តី មនុស្សចាស់គ្រាំគ្រាក្តី មនុស្សដែល​ខ្វាក់​ពីកំណើតក្តី មនុស្សគក្តី ថ្លង់ក្តី មនុស្សខ្វាក់ផង គផងក្តី មនុស្សខ្វាក់ផង ថ្លង់ផងក្តី មនុស្សគផង ថ្លង់ផងក្តី មនុស្សទាំងខ្វាក់ ទាំងគ ទាំងថ្លង់ក្តី មនុស្សទាំង៣២ពួកគត់​នេះ ព្រះសម្ពុទ្ធជាម្ចាស់ ទ្រង់​ប្រកាសថា មនុស្ស​ទាំង​នោះ គួរ​ដល់​ ឱសារណាកម្ម។ អាបត្តិដែលត្រូវឃើញ អាបត្តិដែលត្រូវ​សំដែង និងទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មិន​មានដល់​ (ភិក្ខុ​ណា) ការលើកវត្តដល់​ភិក្ខុ​​នោះ ចាត់ជា​កម្ម មិន​ប្រកបដោយធម៌ មាន៧យ៉ាង ភិក្ខុ​ទាំងឡាយ​ ចោទភិក្ខុ​ដែលត្រូវអាបត្តិ សូម្បី​កម្ម​របស់​​ភិក្ខុ​ទាំង​នោះ ក៏​ចាត់ជាកម្មមិន​ប្រកបដោយធម៌ មាន៧យ៉ាង ភិក្ខុ​ទាំងឡាយ​ចោទភិក្ខុ​ដែល​ត្រូវអាបត្តិ (សូម្បី) កម្មរបស់​ភិក្ខុ​ទាំង​នោះ ក៏​ចាត់ជាកម្មប្រកបដោយ​ធម៌ល្អ មាន៧យ៉ាង ការកសង្ឃ​ ធ្វើកម្មដែលត្រូវធ្វើ ​ក្នុង​ទីចំពោះមុខក្តី ធ្វើដោយការសាកសួរក្តី ធ្វើដោយសេចក្តី​​ប្តេជ្ញា​ក្តី ឲ្យ​សតិវិន័យក្តី អមូឡ្ហវិន័យក្តី ធ្វើតស្សបាបិយសិកាកម្មក្តី តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ឲ្យ​បរិវាសក្តី ឲ្យ​មូលាយបដិកស្សនៈ​ក្តី មានត្តក្តី អព្ភានក្តី ឧបសម្បទាក្តី ហើយ​សង្ឃ​​ត្រឡប់​ធ្វើកម្មដទៃ ដល់​បុគ្គល​ដទៃវិញ កម្មទាំង​១៦​នេះ ឈ្មោះថា មិន​ប្រកបដោយធម៌ សង្ឃ​ធ្វើកម្ម​នោះៗ ដល់​ភិក្ខុ​ដែលគួរដល់​កម្ម​នោះៗ កម្មទាំង​១៦​នេះ ឈ្មោះថា ប្រកបដោយធម៌ល្អ សង្ឃ​លើកឡើង នូវកម្មដទៃចំពោះ​ភិក្ខុ​ ដែលគួរ​ដល់​កម្មដទៃវិញ កម្មទាំង១៦​នេះឈ្មោះថា មិន​ប្រកបដោយធម៌ កម្មមានមូលពីរៗ ដែលសង្ឃ​​​បានធ្វើ ដល់​​ភិក្ខុ​​នោះ កម្មទាំង១៦​នោះ ក៏​ឈ្មោះថា កម្មប្រកបដោយធម៌ដែរ។ សូម្បីចក្កដែល​មានមូលមួយៗ ព្រះជិនស្រី ទ្រង់ត្រាស់ថា មិន​ប្រកបដោយធម៌ សង្ឃ​ (គិត​គ្នាថា) ភិក្ខុ​​នេះ ជាអ្នក​​ធ្វើការបង្កហេតុ ហើយ​​បានធ្វើ តជ្ជនីយកម្ម (ដល់​ភិក្ខុ​​នោះ) ​តែ​​​ធ្វើកម្ម ជាពួក ​ទាំងមិន​ប្រកបដោយ​ធម៌ ភិក្ខុ​​នោះក៏​ចេញ​ទៅកាន់​អាវាសដទៃ ឯភិក្ខុ​ទាំងឡាយ​ ដែល​នៅក្នុង​អាវាស​នោះ ក៏​ព្រមព្រៀង​​គ្នា ​តែ​​​មិន​ប្រកប​ដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុ​​នោះទៀត (ភិក្ខុ​​នោះ) ក៏​ចេញទៅកាន់​​អាវាស​ដទៃ ភិក្ខុ​ទាំងឡាយ​ ដែល​នៅក្នុង​អាវាសដទៃ (​នោះ) ជាពួក ​តែ​​​ប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់​​ភិក្ខុ​​នោះទៀត ឯភិក្ខុ​ទាំងឡាយ​​នោះ ជាពួក ទាំងប្រកប​ដោយធម៌ប្លម ក៏​មាន ព្រមព្រៀង​គ្នា ​តែ​​​​ប្រកប​ដោយធម៌ប្លម ក៏​មាន ​បានធ្វើតជ្ជនីយកម្ម (ដល់​ភិក្ខុ​​នោះ) ដូច​គ្នា បទទាំងឡាយ​​នេះគឺ កម្ម​ព្រមព្រៀង​គ្នា ​តែ​​​​មិន​ប្រកបដោយធម៌ក្តី កម្មជាពួក ​តែ​​​ប្រកប​ដោយធម៌ក្តី កម្មជាពួក​ ទាំង​ប្រកប​ដោយធម៌ប្លមក្តី កម្មព្រមព្រៀង​គ្នា ​តែ​​​ប្រកបដោយធម៌ប្លមក្តី (បទទាំងអម្បាល​នេះ) អ្នក​មាន​ប្រាជ្ញា គប្បីធ្វើឲ្យ​មានមូលមួយៗ ហើយ​ចងឲ្យ​ជាចក្ក។ សង្ឃ​ធ្វើនិយស្សកម្ម ដល់​ភិក្ខុ​ល្ងង់ក្តី មិន​ឆ្លាសក្តី សង្ឃ​ធ្វើ​បព្វាជនីយកម្ម ដល់​ភិក្ខុ​ដែលទ្រុស្ត​ត្រកូលក្តី សង្ឃ​ធ្វើ បដិសារណីយកម្ម ដល់​ភិក្ខុ​ ដែលជេរគ្រហស្ថក្តី ភិក្ខុ​ណា មិន​ឃើញអាបត្តិក្តី មិន​សំដែងអាបត្តិក្តី មិន​លះបង់​ទិដ្ឋិអាក្រក់ចេញក្តី ព្រមបរមគ្រូ ជាសត្ថវាហៈ ទ្រង់សំដែង​នូវ ឧក្ខេបនីយកម្ម ដល់​ភិក្ខុ​ទាំង​នោះ អ្នក​មានប្រាជ្ញា គប្បីនាំ​ទៅ គឺថា គប្បីធ្វើ តជ្ជនីយកម្ម ដល់​ភិក្ខុ​ទាំងឡាយ​ ដែលគួរ ដល់​វិនយកម្ម ភិក្ខុ​ដែលសង្ឃ​​បានធ្វើកម្មហើយ​ ក៏​ប្រព្រឹត្តដោយប្រពៃ ចំពោះវត្ត ដ៏​សមគួរដល់​​កម្មទាំង​អម្បាល​​នោះ ហើយ​មកសូមការរម្ងាប់​កម្មទាំង​នោះ (​នឹង​សង្ឃ​) តាម​ន័យ​នៃកម្មឰដ៏​ខាងក្រោយ សង្ឃ​ដែល​ឋិត​នៅ ក្នុង​ទី​នោះ ជជែក​គ្នា ក្នុង​កម្ម​នោះៗក្តី ពុំ​នោះសោត ភិក្ខុ​ទាំងឡាយ​ណា និយាយថា កម្មឈ្មោះថា សង្ឃ​មិន​​បានធ្វើហើយ​ កម្មឈ្មោះថា សង្ឃ​ធ្វើ​អាក្រក់​ហើយ​ កម្មសង្ឃ​ត្រូវធ្វើ​ទៀតក្តី ភិក្ខុ​ទាំង​នោះ ឈ្មោះថា ធម្មវាទី ក្នុង​ការរម្ងាប់​នូវកម្ម (​នោះ) ព្រះសម្ពុទ្ធ ជាអ្នក​ប្រាជ្ញ ដ៏​ប្រសើរ ទ្រង់​ឃើញភិក្ខុ​ទាំងឡាយ​ ដែលមានវិបត្តិបៀតបៀនហើយ​ ជាភិក្ខុ​គួរដល់​កម្ម ទើបទ្រង់សំដែង​ នូវ​វិធី​រម្ងាប់កម្ម ដូចជាពេទ្យមើលរបួស ប្រាប់នូវ​ឱសថដូច្នេះឯង។

កោសម្ពិក្ខន្ធកៈ

[១៤៤] សម័យ​​នោះឯង ព្រះពុទ្ធជាម្ចាស់មានព្រះភាគ ទ្រង់គង់​នៅក្នុង​ឃោសិតារាម ទៀប​ក្រុងកោសម្ពី។ វេលា​នោះឯង មានភិក្ខុ​មួយរូប ត្រូវអាបត្តិ។ ភិក្ខុ​​នោះ យល់ឃើញអាបត្តិ​នោះថា ជាអាបត្តិមែន ពួកភិក្ខុ​ដទៃយល់ឃើញអាបត្តិ​នោះថា មិន​មែនជាអាបត្តិទៅវិញ។ លុះ​កាលជា​ខាងក្រោយមក ភិក្ខុ​​នោះ ត្រឡប់យល់ឃើញអាបត្តិ​នោះថា មិន​មែនជាអាបត្តិទៅវិញ ពួក​ភិក្ខុ​ដទៃ ត្រឡប់​យល់ឃើញអាបត្តិ​នោះ​ថា ជាអាបត្តិទៅវិញ។ គ្រា​នោះ ភិក្ខុ​ទាំង​នោះ ​បាននិយាយពាក្យ​​នេះ ​នឹង​ភិក្ខុ​​នោះថា នែអាវុសោ លោកត្រូវអាបត្តិហើយ​ តើលោក​បានឃើញអាបត្តិនុ៎ះ​ឬទេ។ ភិក្ខុ​​នោះតបទៅវិញថា នែអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ​នោះ គ្មានទេ។ វេលា​នោះ ភិក្ខុ​ទាំង​​នោះ ​បានសេចក្តី​ព្រមព្រៀង​គ្នាហើយ​ ក៏​លើកវត្តភិក្ខុ​​នោះ ព្រោះមិន​ឃើញអាបត្តិ។ ឯភិក្ខុ​​នោះ​សោត ក៏​ជាពហុស្សូត (ជាអ្នក​ចេះដឹងច្រើន) ស្ទាត់ក្នុង​បិដក ជាអ្នក​ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តី​អៀនខ្មាស មានសេចក្តី​​រអែង និងមានសេចក្តី​ស្រឡាញ់ក្នុង​សិក្ខា។ លំដាប់​នោះ ភិក្ខុ​​នោះ ក៏​​បានចូល​ទៅរកពួកភិក្ខុ​ ដែល​ជាមិត្ត​គ្រាន់​តែ​​​ឃើញ​គ្នា និងជាមិត្តដ៏​មាំមួន ហើយ​និយាយពាក្យ​នេះថា នែអាវុសោ ​នេះជាអនាបត្តិ ​នេះ​មិន​មែនជាអាបត្តិទេ ខ្ញុំជាភិក្ខុ​ ដែលមិន​ត្រូវអាបត្តិ ជាភិក្ខុ​ឥតត្រូវអាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុ​ ដែលសង្ឃ​ មិន​គួរលើកវត្ត ជាភិក្ខុ​ ដែលសង្ឃ​លើកវត្តមិន​​បានទេ សង្ឃ​​បានលើកវត្តខ្ញុំ ដោយកម្មមិន​ប្រកប​ដោយធម៌ ជាកម្មកំរើក ជាកម្មមិន​គួរដល់​ហេតុ បពិត្រលោកដ៏​មាន​អាយុ​ទាំងឡាយ​ សូមលោក​ទាំងឡាយ​ មកជាបក្ខពួករបស់​ខ្ញុំតាម​ធម៌ តាម​វិន័យ។ ភិក្ខុ​​នោះ ក៏​​បានភិក្ខុ​ ដែលជាមិត្តគ្រាន់​តែ​​​​ឃើញ​គ្នា និងមិត្តដ៏​មាំមួន មកជាបក្ខពួកឡើង។ មិន​​តែ​​​ប៉ុណ្ណោះ ភិក្ខុ​​នោះ ក៏​បញ្ជូនបម្រើ ទៅក្នុង​​សំណាក់​ពួកភិក្ខុ​ ដែលជាមិត្តគ្រាន់​តែ​​​​បាន​ឃើញ​គ្នា និងមិត្តដ៏​មាំមួន ដែល​​នៅក្នុង​ជនបទថា នែអាវុសោ ​នេះជាអនាបត្តិ ​នេះមិន​មែនជាអាបត្តិទេ ខ្ញុំជាភិក្ខុ​ដែលមិន​ត្រូវ​អាបត្តិ ជាភិក្ខុ​ឥត​ត្រូវ​អាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុ​ដែលសង្ឃ​ មិន​គួរលើកវត្ត ជាភិក្ខុ​ដែលសង្ឃ​លើកវត្ត​មិន​​បានទេ សង្ឃ​​​បាន​លើក​វត្តខ្ញុំ ដោយកម្មមិន​ប្រកប​ដោយធម៌ ជាកម្មកំរើក ជាកម្មមិន​គួរដល់​​ហេតុ​ឡើយ សូមអស់លោកដ៏​មានអាយុទាំងឡាយ​ មកជាបក្ខពួក​នឹង​ខ្ញុំតាម​ធម៌ តាម​វិន័យ។ ភិក្ខុ​​នោះ ក៏​​បានភិក្ខុ​ដែលជាមិត្តគ្រាន់​តែ​​​​បាន​ឃើញ​គ្នា និងមិត្តដ៏​មាំមួន ដែល​នៅ​ក្នុង​ជនបទ មកជាបក្ខពួកឡើង។ គ្រា​នោះ ពួកភិក្ខុ​អ្នក​ប្រព្រឹត្តតាម​ភិក្ខុ​ ដែលសង្ឃ​​លើកវត្ត​នោះ ​បានចូល​​ទៅរកពួកភិក្ខុ​អ្នក​លើកវត្ត លុះចូល​ទៅដល់​ហើយ​ ក៏​​បាននិយាយពាក្យ​នេះ ​នឹង​​ពួកភិក្ខុ​​លើកវត្ត​ថា នែអាវុសោ ​នេះជាអនាបត្តិ ​នេះមិន​មែនជាអាបត្តិទេ ភិក្ខុ​​នេះ មិន​ត្រូវអាបត្តិ ភិក្ខុ​​នេះ ឥត​ត្រូវអាបត្តិ (អ្វីទេ) ភិក្ខុ​​នេះ សង្ឃ​មិន​គួរលើកវត្ត ភិក្ខុ​​នេះ សង្ឃ​​លើកវត្តមិន​​បានទេ សង្ឃ​លើកវត្ត​ភិក្ខុ​​នេះ ដោយកម្មមិន​ប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិន​គួរដល់​​ហេតុឡើយ។ ​កាលបើ​​ភិក្ខុ​ទាំង​នោះ និយាយយ៉ាង​នេះហើយ​ ពួកភិក្ខុ​អ្នក​លើកវត្ត ​បាននិយាយពាក្យ​នេះ ​នឹង​ពួក​ភិក្ខុ​អ្នក​​ប្រព្រឹត្តតាម​ភិក្ខុ​ដែល​សង្ឃ​លើកវត្តវិញថា នែអាវុសោ ​នេះមិន​មែនជាអនាបត្តិទេ ភិក្ខុ​​នេះ ត្រូវអាបត្តិហើយ​ ភិក្ខុ​​នេះ មិន​មែនជាមិន​​ត្រូវអាបត្តិទេ ភិក្ខុ​​នេះ សង្ឃ​គួរលើកវត្ត​បានហើយ​ ភិក្ខុ​​នេះ មិន​មែនជាភិក្ខុ​ ដែលសង្ឃ​​លើកវត្តមិន​​បានទេ ភិក្ខុ​​នេះ សង្ឃ​លើកវត្ត ដោយ​កម្ម​ប្រកប​ដោយ​ធម៌ ជាកម្មមិន​កំរើក ជាកម្មគួរដល់​​ហេតុហើយ​ បពិត្រលោកដ៏​មានអាយុ​ទាំងឡាយ​ អស់លោក​កុំប្រព្រឹត្តតាម​ កុំតាម​ចោមរោម​ភិក្ខុ​ ដែលសង្ឃ​​បានលើកវត្ត​នេះឡើយ។ ឯពួក​ភិក្ខុ​អ្នក​ប្រព្រឹត្តតាម​ភិក្ខុ​ដែលសង្ឃ​​លើកវត្ត​នោះ ​កាលបើ​ពួក​ភិក្ខុ​អ្នក​លើកវត្តនិយាយ យ៉ាង​​នេះ​ហើយ​ ក៏​​នៅ​តែ​​​ប្រព្រឹត្តតាម​ ​នៅ​តែ​​​តាម​ចោមរោមភិក្ខុ​ ដែលសង្ឃ​​​បានលើកវត្ត​ហើយ​​នោះដដែល។

[១៤៥] គ្រា​នោះ មានភិក្ខុ​១រូបចូល​ទៅគាល់ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ក្រាបថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ ហើយ​អង្គុយ​នៅក្នុង​ទីដ៏​សមគួរ។ ភិក្ខុ​​នោះ លុះអង្គុយ​​នៅក្នុង​ទី​សមគួរហើយ​ ក៏​ក្រាបបង្គំទូល​ព្រះដ៏​មានព្រះភាគ យ៉ាង​នេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុង​​ទី​នេះ មានភិក្ខុ​១រូប ត្រូវអាបត្តិហើយ​ ភិក្ខុ​​នោះ ​បានយល់ឃើញអាបត្តិ​នោះ ថាជាអាបត្តិ​មែន ​តែ​​​ពួកភិក្ខុ​ដទៃ យល់ឃើញអាបត្តិ​នោះថា មិន​មែនជាអាបត្តិ លុះ​កាលជា​ខាងក្រោយ ភិក្ខុ​​នោះ ត្រឡប់យល់ឃើញអាបត្តិ​នោះថា មិន​មែនជាអាបត្តិទៅវិញ ពួក​ភិក្ខុ​ដទៃ ត្រឡប់​យល់ឃើញ​អាបត្តិ​នោះ​ថា ជាអាបត្តិទៅវិញ សូមទ្រង់ព្រះមេត្តាប្រោស ក្នុង​វេលា​នោះឯង ភិក្ខុ​ទាំងឡាយ​​នោះ និយាយពាក្យ​​នេះ ​នឹង​ភិក្ខុ​​នោះថា នែអាវុសោ លោកត្រូវអាបត្តិហើយ​ តើលោកឃើញអាបត្តិនុ៎ះ​ឬទេ ភិក្ខុ​​នោះឆ្លើយថា នែអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ​នោះ គ្មានទេ សូមទ្រង់ព្រះមេត្តា​ប្រោស គ្រា​នោះ ភិក្ខុ​ទាំង​​នោះ ​បានសេចក្តី​សាមគ្គី​​គ្នាហើយ​ ក៏​លើកវត្តភិក្ខុ​​នោះ ព្រោះ​មិន​​ឃើញ​អាបត្តិ សូមទ្រង់ព្រះមេត្តាប្រោស ឯភិក្ខុ​​នោះ​សោត ក៏​ជាពហុស្សូត ស្ទាត់ក្នុង​បិដក ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ហើយ​ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តី​អៀនខ្មាស មានសេចក្តី​​រអែង មានសេចក្តី​ស្រឡាញ់ក្នុង​សិក្ខា សូមទ្រង់ព្រះមេត្តាប្រោស គ្រា​នោះ ភិក្ខុ​​នោះ ចូល​ទៅរកពួកភិក្ខុ​ ដែល​ជាមិត្ត​គ្រាន់​តែ​​​ឃើញ​គ្នា និងមិត្តដ៏​មាំមួន ហើយ​និយាយពាក្យ​នេះថា នែអាវុសោ ​នេះជាអនាបត្តិ ​នេះ​មិន​មែនជាអាបត្តិទេ ខ្ញុំជាភិក្ខុ​ដែលមិន​ត្រូវអាបត្តិ ជាភិក្ខុ​​ឥត​ត្រូវ​អាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុ​ដែលសង្ឃ​ មិន​គួរលើកវត្ត ជាភិក្ខុ​ដែលសង្ឃ​លើកវត្តមិន​​បានទេ សង្ឃ​​បានលើកវត្តខ្ញុំ ដោយកម្មមិន​ប្រកប​ដោយធម៌ ជាកម្មកំរើក ជាកម្មមិន​គួរដល់​ហេតុ បពិត្រលោកដ៏​មានអាយុទាំងឡាយ​ សូមអស់លោក មកជាបក្ខពួក​នឹង​ខ្ញុំតាម​ធម៌ តាម​វិន័យ សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុ​​នោះ ក៏​​បានភិក្ខុ​ដែលជាមិត្តគ្រាន់​តែ​​​​ឃើញ​គ្នា និងជាមិត្តដ៏​មាំមួន មកជាបក្ខពួកឡើង មិន​​តែ​​​ប៉ុណ្ណោះ ភិក្ខុ​​នោះ ​បានបញ្ជូនបម្រើ ទៅក្នុង​​សំណាក់​ពួកភិក្ខុ​ ដែល​ជា​មិត្ត​គ្រាន់​តែ​​​​ឃើញ​គ្នា និងជាមិត្តដ៏​មាំមួន ដែល​នៅក្នុង​ជនបទថា នែអាវុសោ ​នេះជាអនាបត្តិ ​នេះមិន​មែនជាអាបត្តិទេ ខ្ញុំជាភិក្ខុ​ដែលមិន​ត្រូវអាបត្តិ ជាភិក្ខុ​ឥត​ត្រូវ​អាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុ​ ដែល​សង្ឃ​ មិន​គួរលើកវត្ត ជាភិក្ខុ​ដែលសង្ឃ​លើកវត្តមិន​​បានទេ សង្ឃ​​​បាន​លើក​វត្តខ្ញុំ ដោយកម្ម​មិន​​ប្រកប​​ដោយធម៌ ជាកម្មកំរើក ជាកម្មមិន​គួរដល់​ហេតុ សូមអស់លោកដ៏​មានអាយុ មក​ជា​បក្ខពួក​នឹង​ខ្ញុំតាម​ធម៌ តាម​វិន័យ សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុ​​នោះ ក៏​​បានភិក្ខុ​ ដែល​ជាមិត្ត​គ្រាន់​តែ​​​​ឃើញ​គ្នា និងជាមិត្តដ៏​មាំមួន ដែល​នៅ​ក្នុង​ជនបទ មកជាបក្ខពួកឡើង សូមទ្រង់​ព្រះមេត្តាប្រោស វេលា​នោះ ពួកភិក្ខុ​អ្នក​ប្រព្រឹត្តតាម​ភិក្ខុ​ ដែលសង្ឃ​​លើកវត្ត​នោះ ​បានចូល​​ទៅរកពួកភិក្ខុ​អ្នក​លើកវត្ត លុះចូល​ទៅដល់​ហើយ​ ក៏​និយាយពាក្យ​នេះ ​នឹង​​ពួកភិក្ខុ​អ្នក​​លើកវត្ត​ថា នែអាវុសោ ​នេះជាអនាបត្តិ ​នេះមិន​មែនជាអាបត្តិទេ ភិក្ខុ​​នេះ មិន​ត្រូវអាបត្តិ ភិក្ខុ​​នេះ ឥត​ត្រូវ​អាបត្តិ (អ្វីទេ) ភិក្ខុ​​នេះ សង្ឃ​មិន​គួរលើកវត្ត ភិក្ខុ​​នេះ សង្ឃ​​លើកវត្តមិន​​បានទេ សង្ឃ​​បានលើកវត្ត​ភិក្ខុ​​នេះ ដោយកម្មមិន​ប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិន​គួរដល់​​ហេតុ សូមទ្រង់ព្រះមេត្តា​ប្រោស ​កាលបើ​​ភិក្ខុ​ទាំង​នោះ និយាយយ៉ាង​នេះហើយ​ ឯពួកភិក្ខុ​អ្នក​លើកវត្ត ក៏​និយាយពាក្យ​នេះ ​នឹង​ពួក​ភិក្ខុ​អ្នក​​ប្រព្រឹត្តតាម​ភិក្ខុ​ ដែល​សង្ឃ​លើកវត្ត យ៉ាង​នេះថា នែអាវុសោ ​នេះជាអាបត្តិ ​នេះមិន​មែនជាអនាបត្តិទេ ភិក្ខុ​​នេះ ត្រូវអាបត្តិហើយ​ ភិក្ខុ​​នេះ មិន​មែនជាមិន​​ត្រូវអាបត្តិទេ ភិក្ខុ​​នេះ សង្ឃ​គួរលើកវត្តហើយ​ ភិក្ខុ​​នេះ មិន​មែនជាភិក្ខុ​ ដែលសង្ឃ​​លើកវត្តមិន​​បានទេ សង្ឃ​​បានលើកវត្ត​ភិក្ខុ​​នេះ ដោយ​កម្ម​ប្រកប​ដោយ​ធម៌ ជាកម្មមិន​កំរើក ជាកម្មគួរដល់​​ហេតុហើយ​ បពិត្រលោកដ៏​មានអាយុ​ទាំងឡាយ​ អស់លោក​កុំប្រព្រឹត្តតាម​ កុំតាម​ចោមរោម​ភិក្ខុ​ ដែល​សង្ឃ​​​បាន​លើកវត្ត​នេះឡើយ សូមទ្រង់ព្រះមេត្តាប្រោស ក៏​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្តតាម​ភិក្ខុ​ ដែលសង្ឃ​​លើក​វត្ត​នោះ ​កាលបើ​ពួក​ភិក្ខុ​ អ្នក​លើកវត្ត និយាយយ៉ាង​នេះហើយ​ ក៏​​នៅ​តែ​​​ប្រព្រឹត្តតាម​ ​នៅ​តែ​​​តាម​​ចោមរោម​ភិក្ខុ​ ដែលសង្ឃ​​​បានលើកវត្ត​​នោះដដែល។ គ្រា​នោះ ព្រះដ៏​មានព្រះភាគ ទ្រង់ជ្រាបថា ភិក្ខុ​សង្ឃ​បែក​គ្នាហើយ​ ភិក្ខុ​សង្ឃ​បែក​គ្នាហើយ​ ទើបទ្រង់ក្រោកចាកអាសនៈ ហើយ​យាង​ចូល​ទៅ​រកពួកភិក្ខុ​អ្នក​លើកវត្ត លុះយាងចូល​ទៅដល់​ហើយ​ ក៏​ទ្រង់​គង់លើអាសនៈ ដែលគេរៀបចំក្រាល​​ថ្វាយ។ លុះព្រះដ៏​មានព្រះភាគ ទ្រង់គង់រួចហើយ​ ក៏​មានព្រះពុទ្ធដីកា ​នឹង​ពួកភិក្ខុ​អ្នក​លើកវត្ត យ៉ាង​នេះថា ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ កុំសំគាល់ភិក្ខុ​ ដែលសង្ឃ​គប្បីលើកវត្ត ព្រោះ​ហេតុណាមួយថា ការ​នេះប្រាកដដល់​យើង​ហើយ​ ការ​នេះប្រាកដដល់​យើង​ហើយ​។ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ត្រូវអាបត្តិហើយ​។ ភិក្ខុ​​នោះ យល់ឃើញ​អាបត្តិ​នោះថា ជាអនាបត្តិ ឯពួកភិក្ខុ​ដទៃ យល់ឃើញអាបត្តិ​នោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​ភិក្ខុ​​ទាំង​នោះ ស្គាល់ភិក្ខុ​​នោះយ៉ាង​នេះថា លោកដ៏​មានអាយុ​​នេះ ជាពហុស្សូត។បេ។ មានសេចក្តី​​ស្រឡាញ់ក្នុង​សិក្ខា បើ​យើង​​នឹង​លើកវត្តភិក្ខុ​​នេះ ព្រោះមិន​ឃើញអាបត្តិ យើង​​នឹង​មិន​ធ្វើ​ឧបោសថ ជាមួយ​នឹង​​ភិក្ខុ​​នេះ យើង​វៀរលែងភិក្ខុ​​នេះចេញ ទើបធ្វើឧបោសថ (​នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់​ផ្សេងៗ សេចក្តី​វិវាទ សេចក្តី​បែកធ្លាយនៃសង្ឃ​ សេចក្តី​ប្រេះឆានៃសង្ឃ​ សេចក្តី​កំណត់​របស់​សង្ឃ​ និងអំពើផ្សេងៗ របស់​សង្ឃ​ មុខជា​នឹង​មានដល់​សង្ឃ​ ព្រោះការ​លើកវត្ត​ភិក្ខុ​​នោះជាហេតុមិន​ខាន។ ម្នាលភិក្ខុ​ទាំងឡាយ​ ពួកភិក្ខុ​ដែលមានចិត្តធ្ងន់ ក្នុង​ការបំបែកសង្ឃ​ មិន​គួរ​​នឹង​លើកវត្តភិក្ខុ​​នោះ ព្រោះមិន​ឃើញអាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក៏​ក្នុង​សាសនា​នេះ មានភិក្ខុ​ត្រូវអាបត្តិហើយ​។ ភិក្ខុ​​នោះ យល់ឃើញ​អាបត្តិ​នោះថា ជាអនាបត្តិ ឯពួកភិក្ខុ​ដទៃ យល់​ឃើញ​អាបត្តិ​នោះថា ជាអាបត្តិ។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​ភិក្ខុ​​ទាំង​នោះ ស្គាល់ភិក្ខុ​​នោះយ៉ាង​នេះថា លោកដ៏​មានអាយុ​​នេះ ជាពហុស្សូត។បេ។ មានសេចក្តី​​ស្រឡាញ់ក្នុង​សិក្ខា បើ​យើង​​នឹង​​លើកវត្ត​ភិក្ខុ​​នេះ ព្រោះមិន​ឃើញនូវអាបត្តិហើយ​ យើង​មុខជាមិន​បវារណា ជាមួយ​នឹង​ភិក្ខុ​​នេះ ​តែ​​​យើង​​វៀរ​លែងភិក្ខុ​​នេះចេញ ហើយ​បវារណា យើង​មុខជា​នឹង​​មិន​ធ្វើសង្ឃ​កម្ម ជាមួយ​​នឹង​ភិក្ខុ​​នេះដែរ​ ​តែ​​​យើង​វៀរលែង​ភិក្ខុ​​នេះចេញ ហើយ​ធ្វើសង្ឃ​កម្ម យើង​មុខជា​នឹង​មិន​អង្គុយ​លើអាសនៈ ជាមួយ​នឹង​​ភិក្ខុ​​នេះដែរ ​តែ​​​យើង​វៀរលែងភិក្ខុ​​នេះចេញ ហើយ​អង្គុយ​លើអាសនៈ យើង​មុខ​ជា​នឹង​មិន​អង្គុយ​នៅក្នុង​ទីឆាន់​បបរ ជាមួយ​នឹង​ភិក្ខុ​​នេះដែរ ​តែ​​​យើង​វៀរលែង​ភិក្ខុ​​នេះចេញ ហើយ​អង្គុយ​នៅក្នុង​ទីឆាន់បបរ យើង​មុខ​ជា​នឹង​មិន​អង្គុយក្នុង​រោងភត្ត ជាមួយ​នឹង​ភិក្ខុ​​នេះដែរ ​តែ​​​យើង​វៀរលែង​ភិក្ខុ​​នេះចេញ ហើយ​អង្គុយក្នុង​រោងភត្ត យើង​មុខ​ជា​នឹង​មិន​​នៅក្នុង​ទីដែល​មានដម្បូលមួយ ជាមួយ​នឹង​ភិក្ខុ​​នេះដែរ ​តែ​​​យើង​វៀរលែង​ភិក្ខុ​​នេះចេញ ហើយ​​នៅក្នុង​ទីដែល​មានដម្បូល​មួយ យើង​មុខ​ជា​នឹង​មិន​ធ្វើអភិវាទនកម្ម [ការថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន។] បច្ចុដ្ឋានកម្ម [ការគោរព ដោយកិរិយាក្រោកទទួល​] អញ្ជលិកម្ម [ការគោរព ដោយ​ការ​ប្រណម្យ​ដៃ។] និងសាមីចិកម្ម [ការកោតក្រែង] តាម​លំដាប់ចាស់ ជាមួយ​​នឹង​ភិក្ខុ​​នេះដែរ ​តែ​​​យើង​វៀរលែង​ភិក្ខុ​​នេះចេញ ហើយ​ធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាម​​លំដាប់​ចាស់​ខ្ចី (​នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់​ផ្សេងៗ សេចក្តី​វិវាទ សេចក្តី​បែកធ្លាយនៃសង្ឃ​ សេចក្តី​ប្រេះឆានៃសង្ឃ​ សេចក្តី​កំណត់​របស់​សង្ឃ​ និងអំពើផ្សេងៗ របស់​សង្ឃ​ មុខជា​នឹង​​មាន​ដល់​​សង្ឃ​ ព្រោះការ​លើកវត្ត​ភិក្ខុ​​នោះជាហេតុមិន​ខាន។ ម្នាលភិក្ខុ​ទាំងឡាយ​ ពួកភិក្ខុ​ដែលមានចិត្តធ្ងន់ ក្នុង​ការបំបែកសង្ឃ​ មិន​គួរ​​នឹង​លើកវត្តភិក្ខុ​​នោះ ព្រោះមិន​ឃើញអាបត្តិទេ។ គ្រា​នោះ ព្រះដ៏​មាន​ព្រះភាគ ​បានសំដែងសេចក្តី​នុ៎ះ ដល់​ពួកឧក្ខេបកភិក្ខុ​រួចហើយ​ ក៏​ទ្រង់ក្រោកចាក​អាសនៈ ហើយ​​យាង​ចូល​ទៅរក​ពួក ​ឧក្ខិត្តានុវត្តកភិក្ខុ​ លុះយាងចូល​ទៅដល់​ហើយ​ ទ្រង់គង់​លើ​អាសនៈ ដែលគេ​រៀបចំថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ​ ក៏​មានព្រះពុទ្ធដីកា​ទៅ​នឹង​​ពួក ​ឧក្ខិត្តានុវត្តកភិក្ខុ​ យ៉ាង​នេះថា ម្នាលភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ត្រូវអាបត្តិហើយ​ កុំសំគាល់​អាបត្តិថា ខ្លួន​មិន​ត្រូវសំដែង ដោយគិតថា យើង​មិន​ត្រូវអាបត្តិទេ យើង​មិន​ត្រូវអាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ត្រូវអាបត្តិហើយ​។ ភិក្ខុ​​នោះ យល់ឃើញ​អាបត្តិ​នោះ ថាជាអនាបត្តិ ​តែ​​​ពួកភិក្ខុ​ដទៃ យល់ឃើញអាបត្តិ​នោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​ភិក្ខុ​​នោះ ស្គាល់ភិក្ខុ​ទាំង​នោះ យ៉ាង​នេះថា អស់លោកដ៏​មានអាយុ​នេះ ជាពហុស្សូត។បេ។ មាន​ការប្រាថ្នាក្នុង​សិក្ខា មិន​គួរ​នឹង​លុះអគតិ ព្រោះសេចក្តី​ស្រឡាញ់ សេចក្តី​ស្អប់ សេចក្តី​វង្វេង សេចក្តី​ខ្លាច ព្រោះហេតុអាត្មាអញ ឬព្រោះហេតុ​ពួកបុគ្គលដទៃឡើយ បើ​ភិក្ខុ​ទាំង​នេះ ​នឹង​លើកវត្ត​​អាត្មាអញ ព្រោះមិន​ឃើញអាបត្តិហើយ​ មុខជា​នឹង​មិន​ធ្វើឧបោសថ ជាមួយ​នឹង​​អាត្មាអញទេ ​តែ​​​ភិក្ខុ​ទាំង​នោះ វៀរលែងអាត្មាអញ ហើយ​ធ្វើឧបោសថ (​នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់​ផ្សេងៗ សេចក្តី​វិវាទ សេចក្តី​បែកធ្លាយនៃសង្ឃ​ សេចក្តី​ប្រេះឆានៃសង្ឃ​ សេចក្តី​កំណត់​របស់​សង្ឃ​ និងអំពើផ្សេងៗ របស់​សង្ឃ​ មុខជា​នឹង​មានដល់​សង្ឃ​ ព្រោះការ​លើកវត្ត​អាត្មាអញ​នោះ ជាហេតុមិន​ខាន។ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ដែលមានចិត្តធ្ងន់ ក្នុង​ការបំបែកសង្ឃ​ គួរ​​តែ​​​សំដែងអាបត្តិ​នោះចេញ តាម​សេចក្តី​ជឿពាក្យ របស់​ភិក្ខុ​ដទៃ។ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ក្នុង​​សាសនា​​នេះ ត្រូវអាបត្តិហើយ​។ ភិក្ខុ​​នោះ យល់ឃើញ​អាបត្តិ​នោះថា ជាអនាបត្តិ ​តែ​​​ពួកភិក្ខុ​ដទៃ យល់​ឃើញ​អាបត្តិ​នោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុ​ទាំងឡាយ​ បើ​ភិក្ខុ​​​នោះ ស្គាល់ភិក្ខុ​ទាំង​នោះ យ៉ាង​នេះថា លោកដ៏​មានអាយុទាំង​​នេះ ជាពហុស្សូត។បេ។ មានការប្រាថ្នាក្នុង​សិក្ខា មិន​គួរ​​នឹង​លុះអគតិ ព្រោះសេចក្តី​ស្រឡាញ់ សេចក្តី​ស្អប់ សេចក្តី​វង្វេង សេចក្តី​ខ្លាច ព្រោះហេតុ​អាត្មាអញ ឬព្រោះហេតុពួក​ភិក្ខុ​ដទៃឡើយ បើ​ភិក្ខុ​ទាំង​នេះ ​នឹង​​លើកវត្តអាត្មាអញ ព្រោះ​មិន​​ឃើញ​អាបត្តិហើយ​ មុខជា​នឹង​មិន​បវារណា ជាមួយ​នឹង​អាត្មាអញដែរ ​តែ​​​វៀរចាកអាត្មាអញ ហើយ​បវារណា មុខជា​នឹង​​មិន​ធ្វើសង្ឃ​កម្ម ជាមួយ​​នឹង​អាត្មាអញដែរ ​តែ​​​វៀរចាក​អាត្មាអញ ហើយ​ធ្វើសង្ឃ​កម្ម មុខជា​នឹង​មិន​អង្គុយ​លើអាសនៈ ជាមួយ​នឹង​អាត្មាអញដែរ ​តែ​​​វៀរចាក​អាត្មាអញ ហើយ​អង្គុយ​លើអាសនៈ មុខ​ជា​នឹង​មិន​អង្គុយក្នុង​ទីឆាន់​បបរ ជាមួយ​នឹង​អាត្មាអញដែរ ​តែ​​​វៀរចាក​អាត្មាអញ ហើយ​អង្គុយក្នុង​ទីឆាន់បបរ មុខ​ជា​នឹង​មិន​អង្គុយក្នុង​រោងភត្ត ជាមួយ​​នឹង​អាត្មាអញដែរ ​តែ​​​វៀរចាក​អាត្មាអញ ហើយ​អង្គុយក្នុង​រោងភត្ត មុខ​ជា​នឹង​មិន​​នៅក្នុង​ទី​មាន​ដម្បូលមួយ ជាមួយ​នឹង​អាត្មាអញដែរ ​តែ​​​វៀរចាក​អាត្មាអញ ហើយ​​នៅក្នុង​ទី​មានដម្បូល​មួយ មុខ​ជា​នឹង​មិន​ធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាម​លំដាប់ចាស់ខ្ចី ជាមួយ​​នឹង​អាត្មាអញដែរ ​តែ​​​វៀរចាក​អាត្មាអញ ហើយ​ធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាម​​លំដាប់​ចាស់​ខ្ចី (​នោះ) សេចក្តី​បង្កហេតុ សេចក្តី​ឈ្លោះ សេចក្តី​ប្រកាន់​ផ្សេងៗ សេចក្តី​វិវាទ សេចក្តី​បែកធ្លាយនៃសង្ឃ​ សេចក្តី​ប្រេះឆានៃសង្ឃ​ សេចក្តី​កំណត់​របស់​សង្ឃ​ និងអំពើផ្សេងៗ របស់​សង្ឃ​ ព្រោះហេតុ​តែ​​​អាត្មាអញ​នោះ មុខជា​នឹង​មានដល់​សង្ឃ​មិន​ខាន។ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ដែលជាអ្នក​មានចិត្តធ្ងន់ ក្នុង​ការបំបែកសង្ឃ​ហើយ​ ត្រូវ​តែ​​​សំដែង​អាបត្តិ​នោះ​ចេញ តាម​សេចក្តី​ជឿពាក្យ របស់​ភិក្ខុ​ដទៃ។ វេលា​នោះ ព្រះដ៏​មានព្រះភាគ ទ្រង់សំដែង​សេចក្តី​នុ៎ះ​ ដល់​​ពួកភិក្ខុ​ អ្នក​ប្រព្រឹត្តតាម​ភិក្ខុ​ ដែលសង្ឃ​លើកវត្តហើយ​ ក៏​ទ្រង់​ក្រោកចាកអាសនៈ យាងចេញទៅ។

[១៤៦] សម័យ​​នោះឯង ពួកភិក្ខុ​អ្នក​ប្រព្រឹត្តតាម​ភិក្ខុ​ ដែលសង្ឃ​លើកវត្ត ក៏​​នៅ​តែ​​​ធ្វើ​ឧបោសថ ធ្វើសង្ឃ​កម្ម ខាងក្នុង​សីមា​នោះដដែល។ ចំណែកខាងពួកភិក្ខុ​អ្នក​លើកវត្ត ក៏​ទៅធ្វើ​ឧបោសថ ធ្វើសង្ឃ​កម្ម ក្រៅសីមាវិញ។ វេលា​នោះ មានភិក្ខុ​អ្នក​លើកវត្ត១រូប ចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ថ្វាយបង្គំព្រះដ៏​មានព្រះភាគ ហើយ​អង្គុយ​​នៅក្នុង​ទី​ដ៏​សមគួរ។ លុះភិក្ខុ​​នោះ អង្គុយ​នៅក្នុង​ទីដ៏​សមគួរហើយ​ ​បានក្រាបបង្គំ​ទូលព្រះដ៏​មានព្រះភាគ យ៉ាង​នេះថា សូមទ្រង់ព្រះមេត្តាប្រោស ឥឡូវពួកភិក្ខុ​អ្នក​ប្រព្រឹត្តតាម​ភិក្ខុ​ ដែលសង្ឃ​លើកវត្ត​នោះ ធ្វើឧបោសថ ធ្វើសង្ឃ​កម្ម ខាងក្នុង​សីមា​នោះដដែល សូមទ្រង់ព្រះមេត្តាប្រោស ចំណែកខាង​យើង​​ខ្ញុំព្រះអង្គ​ ដែលជា ឧក្ខេបកភិក្ខុ​ ក៏​ទៅធ្វើឧបោសថ ធ្វើសង្ឃ​កម្ម ក្រៅសីមាវិញហើយ​។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ បើ​ពួកភិក្ខុ​អ្នក​ប្រព្រឹត្តតាម​ភិក្ខុ​ ដែលសង្ឃ​​លើកវត្ត​ទាំង​នោះ ​នឹង​ធ្វើឧបោសថ ធ្វើសង្ឃ​កម្ម ខាងក្នុង​សីមា​នោះដដែល ត្រូវដូចជាញត្តិ និងអនុស្សាវនា ដែលតថាគត​​បានបញ្ញត្តហើយ​ កម្មរបស់​ភិក្ខុ​ទាំង​នោះ ក៏​ឈ្មោះថា ប្រកបដោយធម៌ ឥតមានកំរើក ហើយ​ជាកម្មសមគួរដល់​ហេតុ។ ម្នាលភិក្ខុ​ បើ​អស់អ្នក​ជាឧក្ខេបកភិក្ខុ​ (ភិក្ខុ​​អ្នក​លើកវត្ត) ​នឹង​ធ្វើឧបោសថ ធ្វើសង្ឃ​កម្ម ខាងក្នុង​សីមា​នោះដដែល ត្រូវដូចជាញត្តិ និងអនុស្សាវនា ដែលតថាគត​ ​បានបញ្ញត្តហើយ​ កម្មរបស់​អ្នក​ទាំងឡាយ​​នោះសោត ក៏​ឈ្មោះថា ប្រកបដោយធម៌ ឥតមានកំរើក ហើយ​ជាកម្មសមគួរដល់​ហេតុ។ ហេតុអ្វី ​បានជាតថាគត​ ពោល​យ៉ាង​នេះ។ ម្នាលភិក្ខុ​ ព្រោះភិក្ខុ​ទាំង​នោះ មានសំវាសផ្សេងៗ អំពីអ្នក​ទាំងឡាយ​ ចំណែកខាង​អ្នក​​ទាំងឡាយ​ ក៏​មានសំវាសផ្សេង​គ្នា អំពី​ភិក្ខុ​ទាំង​នោះដែរ។ ម្នាលភិក្ខុ​ ឯភូមិរបស់​ភិក្ខុ​ មានសំវាស​ផ្សេង​គ្នា​នេះ មាន២យ៉ាង គឺ ភិក្ខុ​ធ្វើខ្លួន​ឲ្យ​មានសំវាស​ផ្សេង​គ្នាដោយខ្លួន​ឯង១ សង្ឃ​ព្រមព្រៀង​​គ្នា លើកវត្ត​ភិក្ខុ​​នោះ ព្រោះមិន​ឃើញអាបត្តិ ឬមិន​​បានសំដែង​អាបត្តិ ឬមិន​​បានលះបង់ទិដ្ឋិ​អាក្រក់​ចេញ១ ម្នាលភិក្ខុ​ ភូមិរបស់​ភិក្ខុ​ដែលមានសំវាសផ្សេង​គ្នា មាន២យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ ភូមិ​របស់​​ភិក្ខុ​ដែលមានសំវាសស្មើ​គ្នា​នេះ មាន២យ៉ាងគឺ ភិក្ខុ​ធ្វើខ្លួន​ឲ្យ​មានសំវាស​ស្មើ​គ្នា ដោយខ្លួន​​ឯង១ សង្ឃ​ព្រមព្រៀង​​គ្នា ធ្វើឱសារណាកម្ម (លើកលែងទោស) ភិក្ខុ​ដែលសង្ឃ​​បានលើកវត្តហើយ​ ព្រោះមិន​ឃើញអាបត្តិ ឬមិន​សំដែង​អាបត្តិ ឬមិន​​បានលះបង់ទិដ្ឋិ​អាក្រក់​ចេញ​នោះ១ ម្នាលភិក្ខុ​ ភូមិរបស់​ភិក្ខុ​ ដែលមានសំវាសស្មើ​គ្នា មាន២យ៉ាង​នេះឯង។

[១៤៧] សម័យ​​នោះឯង ភិក្ខុ​ទាំងឡាយ​កើតសេចក្តី​បង្កហេតុ ឈ្មោះទាស់ទែង​គ្នា សំដែង​កាយកម្ម និងវចីកម្ម ធ្វើអាការប៉ះពាល់ដោយដៃ មិន​សមគួរដល់​​គ្នា​នឹង​​គ្នា ក្នុង​រោងភត្ត ក្នុង​ចន្លោះ​ផ្ទះ។ មនុស្សទាំងឡាយ​ ក៏​ពោលទោស​ តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត មិន​សម​បើ​​នឹង​កើតសេចក្តី​បង្កហេតុ ឈ្មោះទាស់ទែង​គ្នា សំដែងកាយកម្ម និងវចីកម្ម ធ្វើអាការ​ប៉ះពាល់​ដោយដៃ មិន​សមគួរដល់​​គ្នា​នឹង​​គ្នា ក្នុង​រោងភត្ត ក្នុង​ចន្លោះផ្ទះសោះ។ ភិក្ខុ​ទាំងឡាយ​ ក៏​​បានឮសំដីមនុស្សទាំងឡាយ​​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុ​ណា មានសេចក្តី​​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំង​នោះ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​ទាំងឡាយ​ មិន​សមបើ​​នឹង​កើតសេចក្តី​បង្កហេតុ។បេ។ ធ្វើអាការប៉ះពាល់ដោយដៃ ក្នុង​រោងភត្ត ក្នុង​ចន្លោះផ្ទះ​សោះ។ គ្រា​នោះ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូល​សេចក្តី​នុ៎ះ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ឮថា មានពួកភិក្ខុ​ កើត​សេចក្តី​បង្កហេតុ។បេ។ ធ្វើអាការប៉ះ​ពាល់​ដោយដៃ ក្នុង​រោងភត្ត ក្នុង​ចន្លោះ​ផ្ទះ ពិតមែនឬ។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូលថា ការ​នោះ​ពិតមែនព្រះអង្គ​។ ព្រះពុទ្ធដ៏​មានព្រះភាគ ទ្រង់បន្ទោស។បេ។ លុះបន្ទោសរួចហើយ​ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​បែក​គ្នាហើយ​ កំពុងធ្វើកិច្ចមិន​ប្រកបដោយធម៌ កំពុង​តែ​​​ពោលវាចា មិន​ជាទីរីករាយរក​គ្នា អ្នក​ទាំងឡាយ​ មិន​គប្បី​អង្គុយលើអាសនៈ ដោយគិតថា យើង​សំដែងនូវកាយកម្ម និងវចីកម្ម ធ្វើអាការប៉ះ​ពាល់ ដោយដៃ មិន​សមគួរ​ដល់​​គ្នា​នឹង​​គ្នា ដោយហេតុមានប្រមាណប៉ុណ្ណេះទេ ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​បែក​គ្នាហើយ​ កំពុងធ្វើកិច្ចប្រកបដោយធម៌ កំពុង​តែ​​​ពោលវាចា ជាទីរីករាយរក​គ្នា អ្នក​ទាំងឡាយ​ គួរ​អង្គុយលើអាសនៈឃ្លាតពី​គ្នា។

[១៤៨] សម័យ​​នោះឯង ភិក្ខុ​ទាំងឡាយ​កើតសេចក្តី​បង្កហេតុ ឈ្មោះទាស់ទែង​គ្នា ចាក់ដោត​គ្នា​នឹង​​គ្នា ដោយលំពែងមាត់ ក្នុង​កណ្តាលជំនុំសង្ឃ​។ ភិក្ខុ​ទាំង​នោះ មិន​អាច​​នឹង​រម្ងាប់​អធិករណ៍​នេះ​បានឡើយ។ គ្រា​នោះ មានភិក្ខុ​១រូប ​បានចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ក៏​ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ​ឋិត​នៅក្នុង​ទីដ៏​សមគួរ។ លុះភិក្ខុ​​​នោះ ឋិត​នៅក្នុង​ទីដ៏​សមគួរហើយ​ ក៏​ក្រាបបង្គំទូល​សេចក្តី​ព្រះមានព្រះភាគ យ៉ាង​នេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុង​ទី​នេះ មានពួកភិក្ខុ​ កើត​សេចក្តី​បង្កហេតុ ឈ្មោះទាស់ទែង​គ្នា ចាក់ដោត​គ្នា​នឹង​​គ្នា ដោយលំពែងមាត់ ក្នុង​កណ្តាលជំនុំសង្ឃ​ ភិក្ខុ​ទាំង​នោះ មិន​អាច​​នឹង​​រម្ងាប់​អធិករណ៍​នោះ​​បានឡើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ យាងទៅជួប​នឹង​​ភិក្ខុ​ទាំង​នោះ ដោយសេចក្តី​អនុគ្រោះ។ ព្រះមានព្រះភាគ ក៏​ទ្រង់ទទួល​និមន្ត ដោយភាវៈស្ងៀម​​នៅ។ វេលា​នោះ ព្រះមានព្រះភាគ ក៏​យាងទៅជួប​នឹង​ភិក្ខុ​ទាំង​នោះ លុះយាង​ចូល​ទៅដល់​ហើយ​ គង់លើអាសនៈ ដែលគេរៀបចំថ្វាយ។ លុះព្រះដ៏​មានព្រះភាគ ទ្រង់គង់ហើយ​ ក៏​ត្រាស់​ទៅ​នឹង​ភិក្ខុ​ទាំង​នោះ យ៉ាង​នេះថា ម្នាលភិក្ខុ​ទាំងឡាយ​ កុំឡើយ អ្នក​ទាំងឡាយ​ កុំធ្វើសេចក្តី​បង្កហេតុ កុំធ្វើសេចក្តី​ឈ្មោះ​គ្នា កុំធ្វើសេចក្តី​ប្រកាន់​​ផ្សេងៗ​គ្នា កុំធ្វើសេចក្តី​​វិវាទ​គ្នា។ ​កាលបើ​ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់យ៉ាង​នេះហើយ​ ក៏​ស្រាប់​តែ​​​មានភិក្ខុ​១រូប ជាអធម្មវាទី ក្រាបបង្គំទូល​ព្រះដ៏​មានព្រះភាគ យ៉ាង​នេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏​មានព្រះភាគ ជាម្ចាស់ធម៌ ទ្រង់ឈប់​នៅចុះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏​មានព្រះភាគ ទ្រង់មានសេចក្តី​​ខ្វល់ខ្វាយតិច ទ្រង់ប្រកប​តែ​​​​នឹង​ធម៌ ដែលជាគ្រឿង​នៅជាសុខ ក្នុង​បច្ចុប្បន្នរឿយៗចុះ ឯយើង​ខ្ញុំ មុខជា​នឹង​ប្រាកដ ដោយសេចក្តី​បង្កហេតុ ដោយសេចក្តី​ឈ្មោះ​គ្នា ដោយសេចក្តី​ប្រកាន់​ផ្សេងៗ​គ្នា ដោយសេចក្តី​​វិវាទ​គ្នា​នេះមិន​ខាន។ ព្រះដ៏​មានព្រះភាគ ទ្រង់មានព្រះបន្ទូល​នេះ ​នឹង​ភិក្ខុ​ទាំង​នោះ ជាគំរប់​ពីរដងទៀតថា ម្នាលភិក្ខុ​ទាំងឡាយ​ កុំឡើយ អ្នក​ទាំងឡាយ​ កុំធ្វើសេចក្តី​បង្កហេតុ កុំធ្វើ​សេចក្តី​​ឈ្មោះ​គ្នា កុំធ្វើសេចក្តី​ប្រកាន់​​ផ្សេងៗ​គ្នា កុំធ្វើសេចក្តី​​វិវាទ​គ្នា។ ភិក្ខុ​ជាអធម្មវាទី​នោះ ក្រាប​បង្គំ​ទូល​ព្រះដ៏​មានព្រះភាគ ជាគំរប់ពីរដងទៀត យ៉ាង​នេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះ​ដ៏​​មានព្រះភាគ ជាម្ចាស់ធម៌ ទ្រង់ឈប់​នៅចុះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏​មានព្រះភាគ មានសេចក្តី​​ខ្វល់ខ្វាយតិច ទ្រង់ប្រកប​តែ​​​​នឹង​ធម៌ ដែលជាគ្រឿង​នៅជាសុខ ក្នុង​បច្ចុប្បន្នរឿយៗចុះ ឯយើង​ខ្ញុំ មុខជា​នឹង​ប្រាកដ ដោយសេចក្តី​បង្កហេតុ ដោយសេចក្តី​ឈ្មោះ​គ្នា ដោយសេចក្តី​​ប្រកាន់​​ផ្សេងៗ​​គ្នា ដោយសេចក្តី​​វិវាទ​គ្នា​នេះមិន​ខានទេ។

រឿង ទីឃាវុកុមារ

[១៤៩] គ្រា​នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលពីដើម មានសេ្តចក្នុង​ដែន​កាសី ក្រុងពារាណសី ទ្រង់ព្រះនាមព្រហ្មទត្ត ជាស្តេចស្តុកស្តម្ភមាំមួន មានទ្រព្យច្រើន មានសម្បត្តិច្រើន មានពលច្រើន មានពាហនៈច្រើន មានដែន​ច្រើន មានឃ្លាំង និងជង្រុកដ៏​បរិបូណ៌។ មានស្តេចក្នុង​ដែន​កោសល ឈ្មោះទីឃីតិ ជាស្តេច​កំសត់ មានទ្រព្យតិច មានសម្បត្តិតិច មានពលតិច មានពាហនៈតិច មានដែន​តិច មានឃ្លាំង និងជង្រុកមិន​​បានបរិបូណ៌។ ម្នាលភិក្ខុ​ទាំងឡាយ​ វេលា​នោះ ស្តេចក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត ​បានរៀបចំពួកសេនាប្រកបដោយអង្គ៤ លើកចេញទៅច្បាំង ​នឹង​ស្តេច​ទីឃីតិ​កោសល។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯស្តេចក្នុង​ដែន​កោសល ព្រះនាមទីឃីតិ ​បានឮដំណឹងថា ស្តេច​ក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត រៀបចំពួកសេនា ប្រកបដោយអង្គ៤ លើកចេញមកច្បាំង​​នឹង​អាត្មាអញហើយ​។ ម្នាលភិក្ខុ​ទាំងឡាយ​ គ្រា​នោះ ស្តេចដែន​កោសល ព្រះនាម​ទីឃីតិ ទ្រង់​ព្រះតម្រិះយ៉ាង​នេះថា ស្តេច​ក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត ជាស្តេចស្តុកស្តម្ភមាំមួន មានទ្រព្យ​ច្រើន មានសម្បត្តិច្រើន មានពលច្រើន មានពាហនៈច្រើន មានដែន​ច្រើន មានឃ្លាំង​ និងជង្រុកដ៏​បរិបូណ៌ ឯអាត្មាអញសោត ក៏​ជាស្តេចកំសត់ មានទ្រព្យតិច មានសម្បត្តិតិច មាន​ពលតិច មានពាហនៈតិច មានដែន​តិច មានឃ្លាំង​ និងជង្រុកមិន​បរិបូណ៌ អាត្មាអញ ​នឹង​អាច​ដើម្បីតទល់ ​​នឹង​ស្តេច​ក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត សូម្បី​តែ​​​ម្តង ក៏​មិន​​បាន បើ​ដូច្នោះ គួរ​តែ​​​​អាត្មាអញ លបរត់ចេញ ទៅពីក្រុងជាមុន ឲ្យ​ហើយ​។ ម្នាលភិក្ខុ​ទាំងឡាយ​ វេលា​នោះ ស្តេច ក្នុង​ដែន​​កោសល ព្រះនាមទីឃីតិ ក៏​នាំ​មហេសី លបរត់ចេញទៅ ពីក្រុងជាមុន។ ម្នាលភិក្ខុ​​ទាំងឡាយ​ គ្រា​នោះ ស្តេច​ក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត ដណ្តើមយកពួកពល ពាហនៈ ជនបទ ឃ្លាំង ជង្រុក របស់​ស្តេច ​ក្នុង​ដែន​កោសល ព្រះនាមទីឃីតិ ហើយ​ក៏​គ្រប់គ្រង​រក្សា។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯ​ស្តេច ក្នុង​ដែន​​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី យាងចេញ​ទៅឯក្រុង ពារាណសី ក៏​​បានទៅដល់​ក្រុង​ពារាណសី ដោយលំដាប់។ ម្នាលភិក្ខុ​ទាំងឡាយ​ ​បានឮមកថា ស្តេចក្នុង​ដែន​​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ក្លែងភេទរបស់​ខ្លួន​ មិន​ឲ្យ​​បុគ្គលដទៃស្គាល់​បាន ទ្រង់ស្លៀកដណ្តប់ជា បរិព្វាជក ហើយ​ក៏​​នៅ​អាស្រ័យ​ក្នុង​ផ្ទះស្មូនឆ្នាំង ក្នុង​ឱកាសមួយ ជាទីបំផុត​ ក្រុងពារាណសី​នោះឯង។ ម្នាលភិក្ខុ​ទាំងឡាយ​ វេលា​នោះ មហេសី របស់​​ស្តេច ក្នុង​ដែន​​កោសល ព្រះនាមទីឃីតិ មិន​យូរ​ប៉ុន្មាន ក៏​ទ្រង់គភ៌។ ឯព្រះមហេសី​នោះ ក៏​កើតមានចំណង់ មានសភាពយ៉ាង​នេះ គឺព្រះនាង ចង់ឃើញពួកសេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយ​ឈរ​នៅ​ក្នុង​ទី មានផែនដីរាបស្អាត ក្នុង​វេលា ដែលព្រះអាទិត្យរះឡើង១ ចង់សោយ​ទឹក ដែលគេលាង​ព្រះខាន់១។ ម្នាលភិក្ខុ​ទាំងឡាយ​ គ្រា​នោះ មហេសី របស់​​ស្តេច ក្នុង​ដែន​​កោសល ព្រះនាមទីឃីតិ ក៏​​បានក្រាបទូល​ស្តេចក្នុង​ដែន​​កោសល ព្រះនាមទីឃីតិ យ៉ាង​នេះថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់​មានគភ៌ហើយ​ ឯខ្ញុំម្ចាស់ កើតមានចំណង់​ មានសភាពយ៉ាង​នេះ គឺខ្ញុំម្ចាស់​ ចង់ឃើញ​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាង​គ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយ​ឈរ​នៅ​ ក្នុង​ទីមាន​ផែនដី​រាបស្អាត ក្នុង​វេលា ដែលព្រះអាទិត្យរះឡើង១ ចង់ផឹក​ទឹក ដែលគេលាង​ព្រះខាន់១។ ស្តេច​នោះ ទ្រង់ត្រាស់តប​ទៅ​វិញ​ថា នែនាងទេវី បើ​យើង​ជាអ្នក​កំសត់ម្ល៉េះ តើ​នឹង​ទៅរកសេនា ប្រកបដោយ​អង្គ៤ ស្អិតស្អាង​គ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយ​ឈរ ​នៅ​ក្នុង​ទីមានផែនដីរាបស្អាត និង​ទឹក ដែលគេលាង​ព្រះខាន់​បានមកពីណា។ ព្រះនាងទេវីទូលតបថា បពិត្រព្រះសម្មតិទេព បើ​ខ្ញុំម្ចាស់មិន​​បានគ្រឿង​ទាំង​​នោះទេ ខ្ញុំម្ចាស់​មុខជា​នឹង​ស្លាប់មិន​ខាន។ ម្នាលភិក្ខុ​ទាំងឡាយ​ សម័យ​​នោះឯង មាន​ព្រាហ្មណ៍ ជាបុរោហិត របស់​ស្តេច​ក្នុង​ ដែន​កាសី ព្រះនាមព្រហ្មទត្ត ជាសំឡាញ់​​នឹង​ស្តេច ក្នុង​ដែន​កោស ឈ្មោះទីឃីតិ។ ម្នាលភិក្ខុ​ទាំងឡាយ​ គ្រា​នោះ ស្តេចក្នុង​ដែន​កោស ព្រះនាមទីឃីតិ យាងចូល​ទៅរកព្រាហ្មណ៍ ជាបុរោហិត​របស់​ ស្តេច​ក្នុង​ដែន​​កាសី ព្រះនាមព្រហ្មទត្ត លុះចូល​ទៅ​ដល់​​ហើយ​ ទ្រង់ត្រាស់ទៅ​នឹង​ព្រាហ្មណ៍ ជាបុរោហិត របស់​ស្តេច ក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត យ៉ាង​នេះថា នែសំឡាញ់ ឥឡូវ ស្រីជាសំឡាញ់​របស់​​អ្នក​ មានគភ៌ហើយ​ ឯចំណង់របស់​នាង​នោះ កើតឡើងបែប​នេះ គឺនាង​នោះ ចង់​តែ​​​ឃើញ​ពួក​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿង​ប្រដាប់ ពាក់អាវក្រោះ ហើយ​ឈរ​នៅ​ក្នុង​ទី ​មានផែន​ដី​រាបស្អាត ក្នុង​វេលាព្រះអាទិត្យរះឡើង និងចង់ផឹក​ទឹក ដែលគេលាង​ព្រះខាន់។ ឯព្រាហ្មណ៍​បុរោហិត ទូលតបវិញថា សូមទ្រង់ព្រះមេត្តា​ប្រោស បើ​ដូច្នោះ យើង​ខ្ញុំ ចង់ឃើញ​ព្រះនាងទេវី​ផង។ ម្នាលភិក្ខុ​ទាំងឡាយ​ វេលា​នោះ មហេសី របស់​​ស្តេចក្នុង​ដែន​កោស ព្រះនាមទីឃីតិ ក៏​​បាន​ចូល​​ទៅរកព្រាហ្មណ៍ ជាបុរោហិតរបស់​ស្តេច​ក្នុង​​ដែន​កាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯព្រាហ្មណ៍ ជាបុរោហិតរបស់​​ស្តេច​ក្នុង​ដែន​​កាសី ព្រះនាមព្រហ្មទត្ត ​បានឃើញមហេសី របស់​​ស្តេចក្នុង​ដែន​កោស ព្រះនាមទីឃីតិ យាងមកអំពីចម្ងាយ លុះឃើញ​ហើយ​ ក៏​ក្រោកចាកអាសនៈ ហើយ​ធ្វើសំពត់​សម្រាប់​បង្ក លើស្មាម្ខាង រួចប្រណម្យ​អញ្ជលីឡើង ចំពោះមហេសី របស់​​ស្តេចក្នុង​ដែន​កោស ព្រះនាមទីឃីតិ ហើយ​បន្លឺឡើងនូវឧទាន ៣ដងថា អើហ្ន៎ ស្តេចក្នុង​ដែន​ កោសល ​បានមកឋិត​នៅ ក្នុង​ផ្ទៃហើយ​ អើហ្ន៎ ស្តេច​ក្នុង​ដែន​កោសល ​បានមកឋិត​​នៅក្នុង​ផ្ទៃហើយ​ បពិត្រព្រះនាងទេវី ព្រះនាងកុំព្រួយ​ព្រះទ័យឡើយ លុះវេលាព្រះអាទិ្យ​រះឡើងហើយ​ ព្រះនាងមុខជា​នឹង​​បានឃើញ​ពួកសេនា ប្រកបដោយ​អង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយ​ឈរ​នៅក្នុង​ទី មានផែនដីរាប​ស្អាត​ផង ​បានសោយ​​ទឹក ដែលគេលាងព្រះខាន់ផង មិន​ខានឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ​ វេលា​នោះ ព្រាហ្មណ៍ជាបុរោហិត របស់​ស្តេច​ក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត ​បានចូល​ទៅគាល់​ស្តេច​ក្នុង​​ដែន​កាសី ព្រះនាមព្រហ្មទត្ត លុះចូល​ទៅដល់​ហើយ​ ក៏​ក្រាបទូលស្តេច​ ក្នុង​ដែន​កាសី ព្រះនាម​ព្រហ្មទត្ត យ៉ាង​នេះថា សូមទ្រង់ព្រះមេត្តាប្រោស និមិត្តទាំងឡាយ​ ក៏​ប្រាកដដូច្នេះ ​កាលបើ​ព្រះអាទិត្យរះឡើង ក្នុង​វេលាថ្ងៃស្អែកហើយ​ សូមឲ្យ​ពួកសេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយ​ឈរ ​នៅលើទីមានផែនដី​រាបល្អផង សូមឲ្យ​​ជនទាំងឡាយ​ លាងនូវព្រះខាន់ផង។ ម្នាលភិក្ខុ​ទាំងឡាយ​ គ្រា​នោះ ស្តេច​ក្នុង​ដែន​កាសី ព្រះនាម​ព្រហ្មទត្ត ក៏​​បានត្រាស់បង្គាប់ ទៅពួកមនុស្សថា នែនាយទាំងឡាយ​ ព្រាហ្មណ៍​ជាបុរោហិត ​បានបង្គាប់យ៉ាងណា ក៏​អស់អ្នក​រាល់​​គ្នា ចូរធ្វើយ៉ាង​នោះកុំខាន។ ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលបើ​​ព្រះអាទិត្យរះឡើងហើយ​ ឯមេហសី របស់​​ស្តេចក្នុង​ដែន​កោស ព្រះនាមទីឃីតិ ក៏​​បាន​ឃើញ​ពួក​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយ​​ឈរ​នៅ​លើទីមាន​ផែនដី​រាបល្អផង ​បានសោយ​ទឹក ដែលគេលាងព្រះខាន់ផង។ ម្នាលភិក្ខុ​ទាំងឡាយ​ វេលា​នោះ មហេសី របស់​​ស្តេចក្នុង​ដែន​កោស ព្រះនាមទីឃីតិ លុះមានគភ៌ចាស់ហើយ​ ក៏​ទ្រង់​ប្រសូត​ព្រះរាជបុត្រ​មក។ ព្រះមាតាបិតា ទ្រង់ប្រទាននាម កុមារ​នោះថា ទីឃាវុ។ ម្នាលភិក្ខុ​ទាំងឡាយ​ គ្រា​នោះ ទីឃាវុកុមារ មិន​យូរប៉ុន្មាន ក៏​​បានដល់​នូវការដឹងក្តី។ ម្នាលភិក្ខុ​ទាំងឡាយ​ វេលា​នោះ ស្តេច​ក្នុង​ដែន​កោស ព្រះនាមទីឃីតិ ទ្រង់រិះគិតយ៉ាង​នេះថា ស្តេច​ក្នុង​ដែន​កាសី ឈ្មោះ​ព្រហ្មទត្ត​​នេះ ​បានធ្វើសេចក្តី​វិនាស ដល់​យើង​ជាច្រើន ទាំងពួកពលផង ពាហនៈផង ជនបទផង ឃ្លាំងផង ជង្រុកផង របស់​យើង​ ស្តេច​នេះ ក៏​រឹបជាន់យកអស់ ប្រសិនបើ​​ស្តេច​នេះ ជ្រាបដំណឹងយើង​ហើយ​ មុខជា​នឹង​ឲ្យ​មនុស្ស​សម្លាប់យើង​ទាំងបីនាក់ មិន​ខានឡើយ បើ​ដូច្នោះហើយ​ គួរអាត្មាអញ ឲ្យ​​ទីឃាវុកុមារ ចេញទៅ​នៅក្រៅក្រុងវិញ។ ម្នាលភិក្ខុ​ទាំងឡាយ​ លំដាប់​នោះ ស្តេចក្នុង​ដែន​កោស ព្រះនាមទីឃីតិ ក៏​​បានឲ្យ​ទីឃាវុកុមារ ចេញទៅ​នៅខាងក្រៅក្រុង។ ម្នាលភិក្ខុ​ទាំងឡាយ​ វេលា​នោះ ទីឃាវុកុមារ ​កាល​នៅខាងក្រៅក្រុង មិន​យូរប៉ុន្មាន ក៏​​បានសិក្សា ចេះដឹងនូវសិល្បសាស្ត្រសព្វ​គ្រប់។

[១៥០] ម្នាលភិក្ខុ​ទាំងឡាយ​ សម័យ​​នោះឯង នាយខ្មាន់ព្រះកេស របស់​ស្តេច ក្នុង​ដែន​​កោសល ព្រះនាមទីឃីតិ ​នៅអាស្រ័យ ក្នុង​សំណាក់ស្តេច ​ក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុ​ទាំងឡាយ​ នាយខ្មាន់ព្រះកេស របស់​ស្តេច​ ក្នុង​ដែន​កោសល ព្រះនាមទីឃីតិ ​បានឃើញ​ស្តេច​ក្នុង​ដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ធ្វើភេទរបស់​ខ្លួន​ ​មិន​ឲ្យ​​បុគ្គល​ដទៃ​ស្គាល់​បាន ទ្រង់ស្លៀកដណ្តប់​ ជាបរិព្វាជក ហើយ​​នៅអាស្រ័យ ក្នុង​ផ្ទះស្មូនឆ្នាំង ក្នុង​ទីឱកាសមួយ ជាទីបំផុត ក្រុងពារាណសី លុះ​បានឃើញហើយ​ ក៏​​បានចូល​ទៅគាល់ស្តេច ក្នុង​ដែន​កាសី ព្រះនាម​ព្រហ្មទត្ត លុះចូល​ទៅដល់​ហើយ​ ក៏​ក្រាបទូលស្តេច​ ​ក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត យ៉ាង​នេះថា សូមទ្រង់ព្រះមេត្តាប្រោស ឥឡូវស្តេច ក្នុង​ដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសី ធ្វើភេទរបស់​ខ្លួន​ មិន​ឲ្យ​បុគ្គលដទៃស្គាល់​បាន ទ្រង់ស្លៀកដណ្តប់​ ជាបរិព្វាជក ហើយ​​នៅ​អាស្រ័យ ក្នុង​ផ្ទះស្មូនឆ្នាំង ក្នុង​ទីឱកាស មួយជាទីបំផុត ក្រុងពារាណសី ម្នាលភិក្ខុ​ទាំងឡាយ​ គ្រា​នោះ ស្តេចក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត ក៏​ទ្រង់បង្គាប់ ពួកមនុស្ស​ទាំងឡាយ​ថា នែនាយ​ទាំងឡាយ​ បើ​ដូច្នោះ អ្នក​រាល់​​គ្នា ចូរទៅនាំ​យកស្តេច ក្នុង​ដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសីមក។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯមនុស្សទាំង​នោះ ​បានទទួល​​ព្រះឱង្ការ របស់​ស្តេចក្នុង​ដែន​​កាសី ព្រះនាម​ព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ព្រះអង្គ​ ហើយ​ក៏​ទៅនាំ​យកស្តេច ក្នុង​ដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសីមក។ ម្នាលភិក្ខុ​ទាំងឡាយ​ គ្រា​នោះ ស្តេចក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត ទ្រង់បង្គាប់ ទៅពួកមនុស្ស​ទាំងឡាយ​ថា នែនាយ​ទាំងឡាយ​ បើ​ដូច្នោះ អ្នក​រាល់​​គ្នា ចូរនាំ​​គ្នាចាប់ស្តេច ក្នុង​ដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ចងឲ្យ​មានដើមដៃ ទៅខាងក្រោយ [គឺចងស្លាបសេក បណ្តើរ​អាក្រោស។] ឲ្យ​ខ្ជាប់ដោយខ្សែដ៏​មាំ ហើយ​កោរក្បាលឲ្យ​រលីងចេញ រួច (ត្រូវទូង) ស្គរ ដែលមាន​សំឡេងឮខ្លាំង ហើយ​នាំ​បណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំ​ចេញតាម​ទ្វារ​ខាងត្បូង ហើយ​កាប់​ជា៤កំណាត់ កប់ទៅក្នុង​រណ្តៅគ្រប់ទិសទាំង៤ ជាខាងត្បូងនៃក្រុង។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯមនុស្សទាំង​នោះ ​បានទទួល​​ព្រះឱង្ការ​ស្តេចក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយ​ក៏​នាំ​​គ្នាចាប់ស្តេចក្នុង​ដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ឲ្យ​មានដើមដៃទៅខាងក្រោយ ឲ្យ​ខ្ជាប់ដោយខ្សែដ៏​មាំ ហើយ​កោរក្បាលឲ្យ​រលីងចេញហើយ​ (ទូង) ស្គរ ដែលមានសំឡេងឮខ្លាំង រួចនាំ​បណ្តើរជុំវិញសព្វ​ច្រកសព្វផ្លូវត្រឡែងកែង។ ម្នាលភិក្ខុ​​ទាំងឡាយ​ គ្រា​នោះ ទីឃាវុកុមារ មានសេចក្តី​ត្រិះរិះ​ យ៉ាង​នេះថា អាត្មាអញ ខានឃើញមាតាបិតាយូរណាស់ហើយ​ បើ​ដូច្នោះ គួរ​តែ​​​អាត្មាអញ ទៅមើល​មាតាបិតា​បានម្តងសិន។ ម្នាលភិក្ខុ​ទាំងឡាយ​ វេលា​នោះ ទីឃាវុកុមារ ចូល​ទៅក្រុង​ពារាណសីហើយ​ ក៏​​បានឃើញមាតាបិតា ដែលគេកំពុង​តែ​​​ចងស្លាបសេក ជាប់ដោយខ្សែ​ដ៏​មាំ កោរក្បាល​ឲ្យ​រលីងចេញ (ទូង)ស្គរ ដែលមានសំឡេងឮខ្លាំង ហើយ​នាំ​បណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង លុះឃើញហើយ​ ក៏​ចូល​ទៅរកមាតាបិតា។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯ​ស្តេចក្នុង​ដែន​កោសល ព្រះនាមទីឃីតិ ទ្រង់ទតទៅឃើញ ទីឃាវុកុមារ មកអំពីចម្ងាយ លុះឃើញ​ហើយ​ ក៏​មានព្រះឱង្ការ ទៅ​នឹង​ទីឃាវុកុមារ យ៉ាង​នេះថា នែទីឃាវុកូន អ្នក​ឯងកុំឃើញ​កាលវែង កុំឃើញ​កាលខ្លី នែទីឃាវុកូន ធម្មតា ពៀរមិន​ដែល​រម្ងាប់ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ​​តែ​​​ងរម្ងាប់ដោយការមិន​ចងពៀរ។ ម្នាលភិក្ខុ​ទាំងឡាយ​ ​កាលបើ​ស្តេច​នោះ មានព្រះឱង្ការ​ យ៉ាង​នេះហើយ​ ពួកមនុស្សទាំង​នោះ ក៏​ពោលពាក្យ​នេះ ​នឹង​ស្តេចក្នុង​ដែន​កោសល ព្រះនាម​ទីឃីតិថា ស្តេចក្នុង​ដែន​កោសល ព្រះនាមទីឃីតិ​នេះឆ្កួត និយាយផ្តេសផ្តាសទេតើ នរណា​ឈ្មោះ ទីឃាវុ (ជាកូន) របស់​ស្តេច​នេះ ស្តេច​នេះនិយាយទៅ​នឹង​​នរណា យ៉ាង​នេះថា នែទីឃាវុកូន អ្នក​ឯងកុំឃើញ​កាលវែង កុំឃើញ​កាលខ្លី នែទីឃាវុកូន ធម្មតា ពៀរមិន​ដែល​រម្ងាប់​ដោយការ​ចង​ពៀរ​ទេ នែទីឃាវុកូន នែទីឃាវុកូន ឯពៀរ​តែ​​​ងរម្ងាប់ដោយការមិន​ចងពៀរ។ ស្តេច​ទីឃីតិ​នោះតបទៅវិញថា នែនាយ យើង​មិន​មែនឆ្កួត និយាយផ្តេសផ្តាសទេ បើ​នរណា ជាអ្នក​ប្រាជ្ញ អ្នក​​នោះទើបថ្លែងសេចក្តី​​បាន។ ម្នាលភិក្ខុ​ទាំងឡាយ​ ស្តេចក្នុង​ដែន​កោសល ព្រះនាមទីឃីតិ មានព្រះឱង្ការទៅ​នឹង​ទីឃាវុកុមារ ជាគំរប់​ពីរដងផង។បេ។ ម្នាលភិក្ខុ​ទាំងឡាយ​ ស្តេចក្នុង​ដែន​កោសល ព្រះនាមទីឃីតិ មានព្រះឱង្ការ ទៅ​នឹង​ទីឃាវុកុមារ ជាគំរប់បីដងផង យ៉ាង​នេះថា នែទីឃាវុកូន អ្នក​ឯងកុំឃើញ​កាលវែង កុំឃើញ​កាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិន​ដែល​រម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ ​តែ​​​ងរម្ងាប់ ​ដោយការមិន​ចងពៀរ។ ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សទាំង​នោះ ក៏​​បាននិយាយពាក្យ​នេះ ​នឹង​ស្តេចក្នុង​ដែន​កោសល ព្រះនាម ទីឃីតិ ជាគំរប់បីដងទៀតថា ស្តេចក្នុង​ដែន​កោសល ព្រះនាម ទីឃីតិ​នេះឆ្កួត និយាយ​ផ្តេសផ្តាសទេតើ នរណាឈ្មោះទីឃាវុ (ជាកូន) របស់​ស្តេច​នេះ ស្តេច​នេះនិយាយ​ទៅ​នឹង​នរណា យ៉ាង​នេះថា នែទីឃាវុកូន អ្នក​កុំឃើញ​កាលវែង កុំឃើញ​កាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិន​​ដែល​​រម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ​តែ​​​ងរម្ងាប់ដោយការមិន​ចងពៀរ។ ស្តេច​​នោះ ទ្រង់តបទៅវិញថា នែនាយ យើង​មិន​មែន​ជាមនុស្សឆ្កួត និយាយផ្តេសផ្តាសទេ ប៉ុន្តែបើ​​នរណា ជាអ្នក​ប្រាជ្ញ អ្នក​​នោះទើបថ្លែងសេចក្តី​​បាន។ ម្នាលភិក្ខុ​ទាំងឡាយ​ គ្រា​នោះ មនុស្ស​ទាំង​នោះ ក៏​នាំ​បណ្តើរ​ស្តេច ក្នុង​ដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ទៅសព្វច្រក សព្វផ្លូវត្រឡែងកែង ហើយ​ចេញទៅតាម​ទ្វារ​ខាងត្បូង ហើយ​កាត់ខ្លួន​ ជា៤កំណាត់ រួចកប់ក្នុង​​រណ្តៅគ្រប់ទិសទាំង៤ ជាខាងត្បូង នៃព្រះនគរ ហើយ​ទុកពួកពល (ឲ្យ​​នៅថែទាំ) រួចថយចេញ​ទៅ។ ម្នាលភិក្ខុ​ទាំងឡាយ​ វេលា​នោះ ទីឃាវុកុមារ ចូល​ទៅកាន់​ក្រុងពារាណសី ហើយ​ក៏​នាំ​យក​សុរាមកបំផឹកពួកពល (ទាំង​នោះ)។ ពួកពលទាំង​នោះ ស្រវឹងដួលដេកទៅ​​កាលណា ទីឃាវុកុមារ ក៏​ប្រមូលកំណាត់ឈើ ហើយ​លើកសរីរៈមាតាបិតា ដាក់លើជើងថ្ករ រួចបូជាភ្លើង ហើយ​ផ្គង​អញ្ជលី ធ្វើប្រទក្សិណជើងថ្ករ៣ជុំ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចួនជាពេល​​នោះ ស្តេចក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត ទ្រង់គង់​នៅលើប្រាសាទដ៏​ប្រសើរឰដ៏​ខាងលើ។ ម្នាលភិក្ខុ​ទាំងឡាយ​ ស្តេចក្នុង​​ដែន​កាសី ព្រះនាមព្រហ្មទត្ត ​បានទតឃើញទីឃាវុកុមារ កំពុង​​តែ​​​ផ្គង​អញ្ជលី ធ្វើប្រទក្សិណជើង​ថ្ករ៣ជុំ លុះឃើញហើយ​ ក៏​ទ្រង់ត្រិះរិះយ៉ាង​នេះថា មនុស្ស​នោះ ច្បាស់ជាញាតិ ឬជាសាលោហិត របស់​ស្តេច ក្នុង​ដែន​កោសល ព្រះនាមទីឃីតិហើយ​ ឱហ្ន៎ សេចក្តី​​វិនាស (ព្រោះបុរស​នេះ គង់​នឹង​​មាន) ដល់​អាត្មាអញ មិន​សមបើ​ គ្មាននរណាមួយ ប្រាប់អាត្មាអញ​សោះ។ ម្នាលភិក្ខុ​ទាំងឡាយ​ គ្រា​នោះ ទីឃាវុកុមារ ទៅឯព្រៃ ហើយ​ខ្សឹកខ្សួល ទួញយំអស់​ចិត្ត រួចជូត​ទឹកភ្នែកហើយ​ ត្រឡប់​ចូល​ទៅក្នុង​ ក្រុងពារាណសីវិញ ក៏​ទៅឯរោងដំរី ទៀបព្រះរាជវាំង ហើយ​និយាយពាក្យ​នេះ ​នឹង​ហ្មដំរីថា នែអ្នក​ហ្មដំរី ខ្ញុំចង់រៀនសិល្បៈ (អំពីអ្នក​ តើ​បានឬទេ)។ ឯហ្ម​ដំរី​នោះ និយាយតបថា នែនាយមាណព បើ​ដូច្នោះ ចូរអ្នក​រៀនចុះ។​ ម្នាលភិក្ខុ​ទាំងឡាយ​ វេលា​នោះ ទីឃាវុកុមារ ក្រោកឡើង​ ក្នុង​បច្ចូសសម័យ​ នៃរាត្រី ក៏​ស្រែកច្រៀង ដោយសំឡេង​ដ៏​ពីរោះ ហើយ​ដេញពិណ​ផង ក្នុង​រោងដំរី។ ម្នាលភិក្ខុ​ទាំងឡាយ​ ឯ​ស្តេចក្នុង​ដែន​កាសី ព្រះនាមព្រហ្មទត្ត ​បានទ្រង់​ព្រះសណ្តាប់​​ចម្រៀង និងពិណ ដែលទីឃាវុកុមារ ក្រោកឡើងក្នុង